កម្ពុជាភ្លាត់ចាញ់សិង្ហបុរីនៅនាទីទីចុងក្រោយ ក្នុងជំនួបបើកឆាកពានរង្វាន់បាល់​ទាត់តំបន់​អាស៊ី​អាគ្នេយ៍ ​(ASEAN Hyundai Cup 2026)
វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ

ព័ត៌មានកីឡា

មឿនលីម សុបញ្ញា សោកស្ដាយទទួលបានត្រឹមមេដាយប្រាក់ជើងឯកសាកលវិទ្យាល័យពិភពលោក នៅប្រេស៊ីល

2026/06/12 08:23:09 pm        281
កីឡាករជឺជីតស៊ូកម្ពុជា មឿនលីម សុបញ្ញា ហាក់សោកស្ដាយ ដែលភ្លាត់នៅវគ្គផ្តាច់ព្រ័ត្រ ធ្វើឲ្យខ្លួនទទួលបានត្រឹមមេដាយប្រាក់ ក្នុងការប្រកួតកីឡាជឺជីតស៊ូជើងឯកសាលវិទ្យាល័យពិភពលោក (FISU ឆ្នាំ២០២៦ នៅទីក្រុងប្រាស៊ីលីយ៉ា ប្រទេសប្រេស៊ីល ក្នុងសប្ដាហ៍នេះ។ក្នុងនាមអត្តពលិកតំណាងកម្ពុជា សុបញ្ញា ធ្វើបានយ៉ាងល្អ ដោយផ្ដួលកីឡាករអាល្លឺម៉ង់ ឲ្យចុះចាញ់ដោយឃ្លេដៃ ត្រឹមរយៈពេល ១នាទី និង ២០វិនាទី ហើយបន្ដផ្ដួលកីឡាករថៃ ឲ្យសុំចុះចាញ់ដោយឃ្លេដៃដូចគ្នា ក្នុងរយៈពេល ៣នាទី និង ៣៦វិនាទី។ប៉ុន្ដែអ្វីដែលសោកស្ដាយ គឺនៅវគ្គផ្ដាច់ព្រ័ត្រ កីឡាករជម្រើសជាតិកម្ពុជា មឿនលីម សុបញ្ញា បានបើកការនាំមុខលើកីឡាករម្ចាស់ផ្ទះប្រេស៊ីល ស្ទើរពេញមួួយការប្រកួត តែដោយសារការភ្លាត់នៅចុងម៉ោង នាំឲ្យរូបគេ បរាជ័យដោយពិន្ទុទាំងប្រផិតប្រផើយ និងទទួលបានត្រឹមមេដាយប្រាក់តែម្ដង។ក្រោយចប់ការប្រកួត សុបញ្ញា បានលើកឡើងថា គោលដៅរបស់ខ្លួន គឺយកមេដាយមាសមកផ្ទះវិញ ប៉ុន្តែគេបានបង្កើតកំហុសខ្លះនៅវគ្គផ្តាច់ព្រ័ត្រ។ ដូច្នេះ បញ្ញា នឹងរៀនពីបទពិសោធន៍នេះ ហើយត្រលប់មកវិញឱ្យកាន់តែរឹងមាំសម្រាប់ការប្រកួតបន្ទាប់។បែបនេះក្ដី ថ្នាក់ដឹកនាំសហព័ន្ធកីឡជឺជីតស៊ូកម្ពុជា បានសម្ដែងនូវការអបអរសាទរចំពោះការបង្ហាញសម្ត្ថភាពដ៏លេចធ្លោ និងមេដាយប្រាក់ជើងឯកពិភពលោកដ៏សក្តិសមសម្រាប់កម្ពុជា ដែលជាកម្លាំងចិត្តមួយសម្រាប់ សុបញ្ញា ត្រៀមចូលរួមការប្រកួតធំៗជាបន្ដបន្ទាប់ទៀត នៅប្រទេសជប៉ុន និងកាហ្សាក់ស្ថាន នាខែក្រោយ៕ អត្ថបទ លី ឈុនឡា 

ប្រធាន FIFA អំពាវនាវឱ្យរក្សាភាពស្ងប់ស្ងាត់ជុំវិញបញ្ហាទិដ្ឋាការ ខណៈបាល់ទាត់ពិភពលោកចាប់ផ្តើមក្រោមរូបភាពចម្រូងចម្រាស

2026/06/12 07:00:55 pm        237
ប្រធានសហព័ន្ធបាល់ទាត់ពិភពលោក (FIFA) លោក Gianni Infantino បានព្យាយាមបន្ធូរបន្ថយក្តីបារម្ភជុំវិញបញ្ហាទិដ្ឋាការ (Visa) ដែលកំពុងបង្កឱ្យមានភាពចម្រូងចម្រាស ខណៈការប្រកួតបាល់ទាត់ពិភពលោក FIFA World Cup 2026 ចាប់ផ្តើមជាផ្លូវការ។ថ្លែងមុនពិធីបើកការប្រកួតយប់មិញ លោក Infantino បានបញ្ជាក់ថា FIFA មិនមានសិទ្ធិកំណត់ ឬជ្រៀតជ្រែកលើការសម្រេចចិត្តផ្នែកអន្តោប្រវេសន៍របស់ប្រទេសម្ចាស់ផ្ទះនោះទេ ហើយបញ្ហាទិដ្ឋាការគឺជាការទទួលខុសត្រូវរបស់រដ្ឋាភិបាលនីមួយៗ។បញ្ហាអន្តោប្រវេសន៍បានក្លាយជាប្រធានបទដ៏ចម្រូងចម្រាសមួយ ដែលប៉ះពាល់ដល់បរិយាកាសមុនការប្រកួត។ កាលពីថ្ងៃអង្គារ សហព័ន្ធបាល់ទាត់អ៊ីរ៉ង់បានអះអាងថា កូតាសំបុត្រដែលត្រូវបានបែងចែកឱ្យអ្នកគាំទ្ររបស់ខ្លួន ត្រូវបានដកហូតវិញ។ ជាលទ្ធផល អ្នកគាំទ្រមួយចំនួនដែលបានរៀបចំគម្រោងធ្វើដំណើររួចជាស្រេច មិនអាចចូលរួមទស្សនាការប្រកួតរបស់ក្រុមជម្រើសជាតិខ្លួនបានឡើយ។ទន្ទឹមនឹងនេះ អាជ្ញាកណ្តាលបាល់ទាត់សញ្ជាតិសូម៉ាលី លោក Omar Abdulkadir Artan បានវិលត្រឡប់ទៅកាន់ប្រទេសកំណើតវិញ និងទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅពីប្រជាជន។ លោកត្រូវបានបដិសេធមិនឱ្យចូលសហរដ្ឋអាមេរិកសម្រាប់បំពេញភារកិច្ចក្នុង World Cup បន្ទាប់ពីរដ្ឋបាលអាមេរិកបានលើកឡើងពីការសង្ស័យថា មានទំនាក់ទំនងជាមួយបុគ្គលដែលត្រូវបានសង្ស័យពាក់ព័ន្ធនឹងអង្គការភេរវកម្ម។ជុំវិញករណីនេះ លោក Infantino បានសម្តែងការសោកស្តាយ ប៉ុន្តែបញ្ជាក់ថា FIFA មិនអាចគ្រប់គ្រងគ្រប់បញ្ហាទាំងអស់បានទេ ហើយនឹងបន្តពិភាក្សាជាមួយភាគីពាក់ព័ន្ធ ដើម្បីស្វែងរកដំណោះស្រាយសមស្រប។ក្រៅពីបញ្ហាទិដ្ឋាការ ការប្រកួតបាល់ទាត់ពិភពលោកឆ្នាំនេះក៏កំពុងប្រឈមនឹងបញ្ហាផ្នែកសេដ្ឋកិច្ចផងដែរ។ ទោះបីជាព្រឹត្តិការណ៍នេះត្រូវបានរំពឹងថានឹងជួយជំរុញវិស័យទេសចរណ៍ និងការធ្វើដំណើរនៅអាមេរិកខាងជើងក៏ដោយ ប៉ុន្តែសញ្ញាវិជ្ជមាននៅមិនទាន់លេចចេញច្បាស់នៅឡើយ។ប្រភពពីវិស័យសណ្ឋាគារ និងអាកាសចរណ៍បានបង្ហាញថា តម្លៃសំបុត្រចូលទស្សនាការប្រកួតដែលមានតម្លៃខ្ពស់ បានធ្វើឱ្យតម្រូវការធ្វើដំណើរធ្លាក់ចុះ ខណៈបន្ទប់សណ្ឋាគារជាច្រើននៅទំនេរ និងការកក់ជើងហោះហើរក៏មានការថយចុះផងដែរ។ ជាមួយគ្នានេះ អ្នកគាំទ្រក្នុងសហរដ្ឋអាមេរិក ដែលបាល់ទាត់មិនទាន់មានប្រជាប្រិយភាពខ្លាំងដូចនៅអឺរ៉ុប មិនទាន់អាចបំពេញចន្លោះនៃតម្រូវការនោះបានទេ៕ អត្ថបទ៖នាង សុភាវុធ 

បាល់ទាត់ពិភពលោក២០២៦ (FIFA World Cup 2026)៖ កូរ៉េខាងត្បូងបើក​ការប្រកួត​បាន​យ៉ាង​ល្អ​យកឈ្នះឆែក

2026/06/12 06:28:33 pm        944
ក្រុមបាល់ទាត់តំបន់អាស៊ី កូរ៉េខាងត្បូងបើកការប្រកួត ដោយយកឈ្នះសាធារណរដ្ឋឆែក ២ទល១ ការប្រកួតកីឡាបាល់ទាត់ពានរង្វាន់ពិភពលោក២០២៦ ពូល A ព្រឹកថ្ងៃទីសុក្រនេះនៅពហុកីឡដ្ឋាន Guadalajara ប្រទេសម៉ិកស៊ិក។ជំនួននេះ ឆែកជាអ្នកនាំមុខមុននៅនាទីទី៥៩ ដោយកីឡាករ Ladislav Krejčí។ ប៉ុន្តែកូរ៉េខាងត្បូងវាយបកតាមស្មើនៅនាទីទី៦៧ ដោយករ Hwang In-beomមុនពេលដែលកីឡាករ Oh Hyeon-gyuរកបានគ្រាប់ជ័យជំនះនៅនាទីទី៨០។ប្រកួតបន្ទាប់ព្រឹកថ្ងៃទី១៩ ខែមិថុនា កូរ៉េខាងត្បូងប្រកួតជាមួយម៉ិកស៊ិក និងយប់ថ្ងៃទី១៨ ខែមិថុនា អាហ្វ្រិកខាងត្បូងប្រកួតជាមួយឆែក។ក្រោយលេងបានមួយប្រកួតម្នាក់ ម៉ិកស៊ិក និងកូរ៉េខាងត្បូងឈរនៅលេខ១ និងលេខ២ មាន៣ពិន្ទុដូចគ្នា៕

កម្ពុជា ស្ថិតក្នុងពូលA នៃវគ្គជម្រុះ MLBB ដើម្បីប្រជែងកៅអីកីឡាអាស៊ី ឆ្នាំ២០២៦ នៅជប៉ុន

2026/06/12 06:20:30 pm        259
ក្រុមកីឡាអេឡិចត្រូនិកកម្ពុជា នឹងត្រូវចូលរួមការប្រកួតជម្រុះវិញ្ញាសា Mobile Legends: Bang Bang(MLBB) ដើម្បីប្រជែងកៅអីកីឡាអាស៊ី(Asian Games) លើកទី២០ ឆ្នាំ២០២៦ នៅប្រទេសជប៉ុន នាចុងខែសីហាខាងមុខ។ជាមួយបេសកកម្មនេះដែរ ក្រុម E-Sports កម្ពុជា នឹងត្រូវធ្វើការប្រកួតជម្រុះជាមួយបណ្ដាប្រទេសក្នុងតំបន់អាស៊ាន ដែលស្ថិតក្នុងពូលA ចំនួន ៨ប្រទេស រួមមានកម្ពុជា ហ្វីលីពីន ឥណ្ឌូនេ៊សី ម៉ាឡេស៊ី មីយ៉ាន់ម៉ា ឡាវ សិង្ហបុរី និងវៀតណាម។ការប្រកួតជម្រុះពូលA នេះ នឹងធ្វើឡើងពីថ្ងៃទី១៨ ដល់ថ្ងៃទី២១ ខែមិថុនាខាងមុខ ដើម្បីជ្រើសរើសក្រុមខ្លាំងៗ ៥ប្រទេស ដែលមានពិន្ទុខ្ពស់ជាងគេ ឡើងទៅប្រកួតជុំផ្ដាច់ព្រ័ត្រ ជាមួយក្រុមតំណាង ៧ប្រទេស ដែលឆ្លងកាត់ការប្រកួតជម្រុះ ៣ពូលផ្សេងទៀត សរុប ១២ប្រទេស ដែលត្រូវឡើងទៅប្រកួតក្នុងព្រឹត្តិការណ៍កីឡាអាស៊ី ឆ្នាំ២០២៦ នៅជប៉ុន។ទន្ទឹមជាមួយការត្រៀមបង្ហាញខ្លួនលើកដំបូងរបស់កីឡាអេឡិចត្រូនិកក្នុងព្រឹត្តិការណ៍ប្រចាំទ្វីបនេះដែរ កម្ពុជាបានត្រៀមខ្លួនរួចរាល់ ក្នុងការបញ្ជូនក្រុមចូលរួមប្រកួតប្រជែង ដើម្បីឈានទៅជុំផ្ដាច់ព្រ័ត្រកីឡាអាស៊ី និងការស្វែងរកមេដាយជូនជាតិមាតុភូមិផងដែរ៕ អត្ថបទ លី ឈុនឡា

លីគនារីបន្ដការប្រកួតចុងសប្ដាហ៍នេះ ក្រោយក្រុមជម្រើសជាតិកម្ពុជា បញ្ចប់ភារកិច្ចដោយជោគជ័យ

2026/06/12 05:57:50 pm        150
ការប្រកួតបាល់ទាត់ជម្រើសជើងឯកលីគនារី ឆ្នាំ២០២៦ នឹងបន្ដការប្រកួតនាចុងសប្ដាហ៍នេះ ក្រោយសម្រាកកំឡុង FIFA Day ជាមួយបេសកកម្មដ៏ជោគជ័យរបស់ក្រុមជម្រើសជាតិនារីកម្ពុជា ក្នុងការប្រកួតមិត្តភាពអន្ដរជាតិ កាលពីថ្មីៗ។ជាមួយការត្រឡប់មកវិញ នៃលីគនារីនេះដែរ នឹងត្រូវចាប់ផ្ដើមការប្រកួតសន្សំពិន្ទុ ជុំទី២ សម្រាប់ក្រុមនីមួយៗ នៅក្នុងសប្ដាហ៍ទី៨ ដ្បិតការប្រកួតសប្ដាហ៍ទី៧ ត្រូវនឹងកម្មវិធីប្រកួតសន្សំពិន្ទុបញ្ចប់ជុំទី១ ត្រូវបានលើកពេល ទៅប្រកួតនាពាក់កណ្ដាលសប្ដាហ៍ក្រោយ។សម្រាប់កម្មវិធីប្រកួតចុងសប្ដាហ៍នេះ រួមមាននៅថ្ងៃទី១៣ ខែមិថុនាស្អែកមាន ១ប្រកួត រវាងក្រុម XO United និងក្រុមវិសាខា នៅកីឡដ្ឋាន ISI Park ក្រោយជំនួបជើងទី១ វិសាខាឈ្នះ ៤-០ ។ រីឯនៅថ្ងៃទី១៤ ខែមិថុនា មានការប្រកួត ៣គូ ក្នុងក្រុមមន្ទីរអប់រំ យុវជន និងកីឡា ខេត្តកំពង់ឆ្នាំង ដែលចាញ់ភ្នំពេញក្រោន ៣០-១ កាលពីជើងទី១ នឹងត្រូវបើកទ្វារផ្ទះទទួលក្រុមការពារជើងឯកវិញម្ដង នៅកីឡដ្ឋានខេត្តកំពង់ឆ្នាំ។ចំណែកក្រុមបឹងកេត ត្រូវជួបក្រុមព្រះខ័នរាជស្វាយរៀង នៅទីលានហ្វឹកហាត់បឹងកេត ក្រោយរងបរាជ័យក្រៅដី ៣-៦ កាលពិីជើងទី១ និងក្រុមសៀមរាបអេហ្វស៊ី ត្រូវបើកទ្វារផ្ទះទទួលក្រុមណាហ្គាវើលដ៏វិញម្ដង ក្រោយប្រកួតជើងទី១ ស្មើគ្នា ១-១។គួរដឹងថា កំឡុងពេលសម្រាកប្រកួត FIFA Day ប្រចាំខែមិថុនា ក៏មានការប្រមូលផ្ដុំក្រុមជម្រើសជាតិនារីកម្ពុជា និងបានចូលរួមការប្រកួតមិត្តភាពអន្ដរជាតិចំនួន ២ប្រកួត នៅប្រទេសឥណ្ឌូនេស៊ី ដោយក្រុមកីឡាការិនីកម្ពុជាំ ធ្វើបានយ៉ាងល្អ ដោយយកឈ្នះក្រុមសិង្ហបុរី ៥-០ និងប្រកួតស្មើក្រុមម្ចាស់ផ្ទះឥណ្ឌូនេស៊ី ១-១ កាលពីថ្មីៗកន្លងទៅ៕អត្ថបទ លី ឈុនឡា

បាល់ទាត់ពិភពលោក ២០២៦ បើកការប្រកួតផ្លូវការ ខណៈម៉ិកស៊ិកបើកឆាក​ឈ្នះអាហ្វ្រិកខាង​ត្បូង ២-០

2026/06/12 05:47:46 pm        539
ការប្រកួតបាល់ទាត់ពិភពលោក ២០២៦ ត្រូវបានបើកដំណើរជាផ្លូវការ ខណៈម៉ិកស៊ិក សហរដ្ឋអាមេរិក និងកាណាដា ធ្វើជាប្រទេសសហម្ចាស់ផ្ទះ។ក្រុមម្ចាស់ផ្ទះម៉ិកស៊ិក បានចាប់ផ្តើមយុទ្ធនាការប្រកួតបាល់ទាត់ពិភពលោក FIFA World Cup 2026 យជាមួយនឹងជោគជ័យ ដោយយកឈ្នះអាហ្វ្រិកខាងត្បូងក្នុងលទ្ធផល ២-០ នៅការប្រកួតបើកឆាកពូល A ដែលធ្វើឡើងនៅកីឡដ្ឋាន Estadio Azteca។ខ្សែប្រយុទ្ធ Julian Quinones បានស៊ុតបាល់យ៉ាងអស្ចារ្យមួយគ្រាប់ ដើម្បីបើកការនាំមុខឱ្យម្ចាស់ផ្ទះ ខណៈ Raul Jiménez បន្ថែមមួយគ្រាប់ទៀតតាមរយៈការតែតបញ្ចូលទី។ ជ័យជម្នះនេះកាន់តែមានន័យសម្រាប់ម៉ិកស៊ិក ខណៈការប្រកួតមានភាពតានតឹងខ្លាំង ដោយមានកីឡាករចំនួន ៣ នាក់ត្រូវបានបណ្តេញចេញពីទីលាន ហើយក្រុមអាហ្វ្រិកខាងត្បូងបានបញ្ចប់ការប្រកួតដោយសល់តែកីឡាករ ៩ នាក់ប៉ុណ្ណោះ។នៅរដ្ឋធានី Mexico City អ្នកគាំទ្ររាប់ពាន់នាក់បាននាំគ្នាទៅកាន់តំបន់ទស្សនាការប្រកួតសាធារណៈជាច្រើនកន្លែង ជាពិសេសនៅទីលាន Zócalo Square កណ្តាលទីក្រុង។ ពួកគេបានស្លៀកពាក់អាវក្រុមជម្រើសជាតិ និងប្រមូលផ្តុំគ្នាតាំងពីព្រឹកព្រលឹម ដើម្បីគាំទ្រក្រុមជាទីស្រឡាញ់របស់ខ្លួន។បន្ទាប់ពីសំឡេងកញ្ចែបញ្ចប់ការប្រកួត អ្នកគាំទ្របានបង្ហាញអារម្មណ៍រំភើប និងសប្បាយរីករាយយ៉ាងខ្លាំង ដោយចាត់ទុកជ័យជម្នះនេះថា ជាការចាប់ផ្តើមដ៏ល្អសម្រាប់ក្រុមជម្រើសជាតិម៉ិកស៊ិកក្នុងដំណើរស្វែងរកភាពជោគជ័យនៅ World Cup 2026៕ អត្ថបទ៖នាង សុភាវុធ

កម្ពុជា ជួបឥណ្ដូនេស៊ី ដណ្ដើមលេខ៣ និងទទួលការលើកទឹកចិត្តពីវិស័យឯកជន ទោះមិនបានឡើងវគ្គផ្ដាច់ព្រ័ត្រពាន U19 អាស៊ាន

2026/06/12 05:30:41 pm        411
ក្រុមជម្រើសជាតិយុវជនអាយុក្រោម ១៩ឆ្នាំកម្ពុជា មិនអាចបន្ថែមកំណត់ត្រាឡើងវគ្គផ្ដាច់ព្រ័ត្រ នៃពានរង្វាន់ជើងឯកអាស៊ីអាគ្នេយ៍យុវជនអាយុក្រោម ១៩ឆ្នាំ (ASEAN U-19 Boys' Championship) ឆ្នាំ២០២៦ ឡើយ ក្រោយបរាជ័យត្រឹមវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ទល់នឹងក្រុមជម្រើសជាតិ U19 ថៃ ដោយលទ្ធផល ៤-០ នៅល្ងាចថ្ងៃទី១១ ខែមិថុនា នៅកីឡដ្ឋាន Utama Sumatera Utara ប្រទេសឥណ្ឌូនេស៊ី។ទោះបីខកខានឱកាសឡើងវគ្គផ្ដាច់ព្រ័ត្រ តែកម្ពុជា នៅសល់ឱកាសមួយទៀត ដើម្បីសាងប្រវត្តិសាស្ដ្រថ្មីផងដែរ គឺការប្រកួតដណ្ដើមចំណាត់ថ្នាក់លេខ៣ ដោយត្រូវជួបក្រុមម្ចាស់ផ្ទះឥណ្ឌូនេស៊ី នាថ្ងៃទី១៣ ខែមិថុនាស្អែក បន្ទាប់ពីក្រុមជម្រើសជាតិ U19 ឥណ្ឌូនេស៊ី បានរងបរាជ័យដូចគ្នា នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ក្រោមថ្វីជើងក្រុមជម្រើសជាតិ U19 អូស្ដ្រាលី ដោយលទ្ធផល ១-០ កាលពីរាត្រីថ្ងៃព្រហស្បតិ៍កន្លងទៅ។សម្រាប់ការប្រកួតលើកដំបូង ក្នុងវគ្គ ៤ក្រុមចុងក្រោយរបស់ក្រុមគោព្រៃជំទង់កម្ពុជា បានចាប់ផ្ដើមយ៉ាងល្អ នៅដើមវគ្គទី១ ជាមួយការដាក់សម្ពាធ និងបង្កើតឱកាសជាបន្ដបន្ទាប់ តែសោកស្ដាយមិនអាចសម្រេចទីបាន ហើយកាន់តែសោកស្ដាយទៀតនោះ គឺការបាត់បង់សមាជិកម្នាក់ នៅនាទី៦០ ក្រោយកីឡាករ ញឹម អូវ៉ាន់ដា រងពិន័យកាតក្រហម ស្របពេលគូប្រជែងនាំមុខ ២គ្រាប់តាំងពីវគ្គទី១ ដែលនាំឲ្យគូប្រកួតបន្ដមានប្រៀប និងរកបាន ២គ្រាប់បន្ថែម នៅចុងវគ្គទី២។ថ្វីដ្បិតក្រុមជម្រើសជាតិ U19 កម្ពុជា ខកខានឱកាសឡើងវគ្គផ្ដាច់ព្រ័ត្រ តែផ្អែកលើការខំប្រឹងរបស់ក្រុមការងារ និងកីឡាករកម្ពុជា ដែលបានសាងនូវកំណត់ត្រាប្រវត្តិសាស្ដ្រឡើងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រលើកដំបូង ក្រុមគោព្រៃជំទង់កម្ពុជា បានទទួលការសាទរជាច្រើនពីមហាជន និងអ្នកគាំទ្រ ក្នុងនោះក៏ទទួលបានការឧបត្ថម្ភលើកទឹកចិត្តពីវិស័យឯកជនផងដែរ ជាក់ស្ដែងក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស បានឧបត្ថម្ភថវិកាលើកទឹកចិត្តចំនួន ១ម៉ឺនដុល្លារ គ្រាដែល Cambodia Lite បានឧបត្ថម្ភថវិកា ៥០លានរៀល ដល់ក្រុមជម្រើសជាតិ U19 កម្ពុជា ដែលបានឡើងដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រពានយុវជនប្រចាំតំបន់អាស៊ាននេះផងដែរ៕ អត្ថបទ លី ឈុនឡា

បាល់ទាត់ពិភពលោក ២០២៦៖ ម៉ិកស៊ិក និងអាហ្វ្រិកខាងត្បូងត្រៀមរួចរាល់ក្នុងការជួបគ្នាប្រកួតបើកឆាកម្តងទៀត

2026/06/11 10:18:15 pm        623
១៦ ឆ្នាំមុនអាហ្រ្វិកខាងត្បូងក្នុងនាមជាម្ចាស់ផ្ទះបាល់ទាត់ពិភពលោក ២០១០ ដែលជាព្រឹត្តិការណ៍បាល់ទាត់ពិភពលោកដំបូងបំផុតនៅលើទឹកដីអាហ្វ្រិក មានការប្រកួតបើកឆាករបស់ខ្លួនទល់នឹងក្រុមបាល់ទាត់ម៉ិកស៊ិកដោយនៅពេលនោះបញ្ចប់ទៅដោយលទ្ធផល ១-១។ ក្រុមអាហ្វ្រិកខាងត្បូងដែលមានរហ័សនាម “Bafana Bafana” បានវិលត្រឡប់មកកាន់វេទិកាបាល់ទាត់ពិភពលោកជាថ្មី បន្ទាប់ពីអវត្តមានអស់រយៈពេលជាច្រើនឆ្នាំ ចាប់តាំងពីពួកគេធ្វើជាម្ចាស់ផ្ទះឆ្នាំ ២០១០ នៅលើទឹកដីខ្លួនឯង។ទោះជាយ៉ាងណា ការត្រៀមខ្លួនរបស់ក្រុមអាហ្វ្រិកខាងត្បូងបានជួបឧបសគ្គមួយចំនួន ដោយសារបញ្ហាទិដ្ឋាការ ដែលបណ្តាលឱ្យសមាជិកមួយចំនួននៃក្រុមធ្វើដំណើរមកដល់យឺតជាងការគ្រោងទុក។ បញ្ហានេះបានធ្វើឱ្យពួកគេខាតបង់ពេលវេលាសំខាន់សម្រាប់ការសម្របខ្លួនទៅនឹងអាកាសធាតុ និងបរិយាកាសនៅតំបន់កណ្តាលប្រទេសម៉ិកស៊ិក។ការប្រកួតនេះក៏បានរំលឹកដល់អនុស្សាវរីយ៍ World Cup 2010 ផងដែរ នៅពេលអាហ្វ្រិកខាងត្បូង និងម៉ិកស៊ិក បានប្រកួតស្មើគ្នា ១-១ ក្នុងការប្រកួតបើកឆាកនៅទីក្រុង Johannesburg។ការប្រកួតក្នុងពូល A រវាងអាហ្វ្រិកខាងត្បូង និងម៉ិកស៊ិក នាថ្ងៃទី១១ ខែមិថុនា នឹងក្លាយជាការវិលត្រឡប់របស់កីឡដ្ឋាន Azteca មកកាន់ឆាក World Cup ជាថ្មី បន្ទាប់ពីធ្លាប់ធ្វើជាម្ចាស់ផ្ទះការប្រកួតនៅឆ្នាំ ១៩៧០ និង ១៩៨៦។គ្រូបង្វឹកក្រុមជម្រើសជាតិម៉ិកស៊ិកលោក Javier Aguirre បានរំលឹកអនុស្សាវរីយ៍ពីការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ ១៩៨៦ ដែលប្រទេសម៉ិកស៊ិកធ្វើជាម្ចាស់ផ្ទះ ខណៈលោកកំពុងត្រៀមដឹកនាំក្រុមជាតិចូលប្រកួតបើកឆាក World Cup 2026 ទល់នឹងក្រុមជម្រើសជាតិអាហ្វ្រិកខាងត្បូង។អតីតកីឡាករវ័យ ៦៧ ឆ្នាំរូបនេះ ធ្លាប់ជាសមាជិកក្រុមជម្រើសជាតិម៉ិកស៊ិកនៅ World Cup 1986 និងបានចូលលេងក្នុងការប្រកួតបើកឆាកទល់នឹងបែលហ្ស៊ិក នៅកីឡដ្ឋាន Azteca ដ៏ល្បីល្បាញ។ លោក Aguirre បានបញ្ជាក់ថា លោកកំពុងព្យាយាមផ្ទេរទំនុកចិត្ត និងបទពិសោធន៍ដែលលោកធ្លាប់មានកាលពីឆ្នាំ 1986 ទៅកាន់កីឡាករជំនាន់ថ្មី ខណៈការប្រកួតបើកឆាកនៅចំពោះមុខអ្នកគាំទ្រជាង ៨០,០០០ នាក់ មិនមែនពឹងផ្អែកតែលើសមត្ថភាពបាល់ទាត់ប៉ុណ្ណោះទេ ប៉ុន្តែទាមទារឱ្យកីឡាករមានតុល្យភាពផ្លូវចិត្តល្អផងដែរ៕ អត្ថបទ៖នាង សុភាវុធ 

បាល់ទាត់ពិភពលោក ២០២៦៖ អាជ្ញាកណ្ដាលបន្តហ្វឹកហាត់នៅសហរដ្ឋអាមេរិក ខណៈអាជ្ញាកណ្ដាលសូម៉ាលីត្រូវបដិសេធការចូលប្រទេស

2026/06/11 10:03:27 pm        344
ខណៈព្រឹត្តិការណ៍បាល់ទាត់ពិភពលោក FIFA World Cup 2026 នឹងចូលមកដល់យប់នេះ អាជ្ញាកណ្ដាលមកពីជុំវិញពិភពលោកបានប្រមូលផ្តុំគ្នានៅទីក្រុង Miami សហរដ្ឋអាមេរិក ដើម្បីចូលរួមវគ្គហ្វឹកហាត់ចុងក្រោយ សម្រាប់ត្រៀមខ្លួនមុនការប្រកួតដ៏ធំបំផុតក្នុងពិភពបាល់ទាត់ចាប់ផ្តើមនៅថ្ងៃទី១១ ខែមិថុនា។កម្មវិធីហ្វឹកហាត់នេះដឹកនាំដោយលោក Pierluigi Collina អតីតអាជ្ញាកណ្ដាលអន្តរជាតិល្បីឈ្មោះរបស់អ៊ីតាលី និងជាប្រធានគណៈកម្មាធិការអាជ្ញាកណ្ដាលរបស់ FIFA។ការបណ្តុះបណ្តាលរួមមានទាំងមេរៀនក្នុងថ្នាក់ និងការអនុវត្តជាក់ស្តែងនៅលើទីលាន ដោយផ្តោតលើការសម្រេចចិត្តក្នុងស្ថានភាពស្មុគស្មាញ ការកំណត់ទីតាំង ការទំនាក់ទំនងរវាងមន្ត្រីអាជ្ញាកណ្ដាល និងការធ្វើការងារជាក្រុមអំឡុងការប្រកួត។អាជ្ញាកណ្ដាល និងជំនួយការអាជ្ញាកណ្ដាលបានចូលរួមក្នុងស្ថានការណ៍ប្រកួតសិប្បនិម្មិតជាច្រើន ដើម្បីហ្វឹកហាត់ការវិនិច្ឆ័យ និងសម្របសម្រួលការងារនៅក្រោមសម្ពាធដូចការប្រកួតពិតប្រាកដ។ ក្រុមគ្រូបង្វឹកបានតាមដានការអនុវត្តយ៉ាងជិតស្និទ្ធ និងផ្តល់មតិយោបល់ដើម្បីកែលម្អសមត្ថភាពរបស់មន្ត្រីគ្រប់រូប។លោក Collina ក៏បានចុះត្រួតពិនិត្យផ្ទាល់នៅជាយទីលាន និងពិភាក្សាជាមួយអាជ្ញាកណ្ដាលជាប្រចាំ ដើម្បីធានាថាពួកគេមានការត្រៀមខ្លួនបានល្អទាំងផ្នែករាងកាយ និងផ្លូវចិត្ត សម្រាប់ការប្រកួតដែលនឹងប្រព្រឹត្តទៅអស់រយៈពេលជាងប្រាំសប្តាហ៍កន្លះនៅសហរដ្ឋអាមេរិក កាណាដា និងម៉ិកស៊ិក។ទន្ទឹមនឹងការត្រៀមរៀបចំនេះ ក៏មានដំណឹងគួរឱ្យសោកស្តាយមួយផងដែរ ខណៈអាជ្ញាកណ្ដាលសូម៉ាលី Omar Abdulkadir Artan ត្រូវបានអាជ្ញាធរសហរដ្ឋអាមេរិកបដិសេធការចូលប្រទេស។Artan ត្រូវបានរំពឹងថានឹងក្លាយជាជនជាតិសូម៉ាលីដំបូងគេក្នុងប្រវត្តិសាស្ត្រដែលបានធ្វើជាអាជ្ញាកណ្ដាលនៅព្រឹត្តិការណ៍ World Cup។ ទោះជាយ៉ាងណា អ្នកនាំពាក្យ FIFA បានបញ្ជាក់ថា លោកមិនអាចចូលរួមវគ្គហ្វឹកហាត់ ឬបំពេញភារកិច្ចកាត់សេចក្តីនៅ World Cup 2026 បានឡើយ បន្ទាប់ពីត្រូវបានបដិសេធមិនឱ្យចូលសហរដ្ឋអាមេរិក។រដ្ឋាភិបាលសូម៉ាលីបានឱ្យដឹងថា ខ្លួនបានព្យាយាមចរចាជាមួយអាជ្ញាធរសហរដ្ឋអាមេរិក និង FIFA ដើម្បីស្វែងរកដំណោះស្រាយឱ្យ Artan អាចចូលប្រទេសបាន ប៉ុន្តែមិនទទួលបានជោគជ័យនោះទេ៕

កម្ពុជានឹងរៀបចំទិវាអូឡាំពិក និងវេទិកាអត្តពលិកជាតិជាថ្មី នាចុងខែនេះ នៅពហុកីឡដ្ឋានជាតិមរតកតេជោ

2026/06/11 09:54:46 pm        238
គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានជូនដំណឹងរៀបចំរៀបចំទិវាអូឡាំពិក និងវេទិកាអត្តពលិកជាតិ ឆ្នាំ២០២៦ នាថ្ងៃទី២៨ ខែមិថុនាខាងមុខ នៅពហុកីឡដ្ឋានជាតិមរតកតេជោ ដោយមានកិច្ចសហការពីស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា សភាពាណិជ្ជកម្មអាមេរិកប្រចាំកម្ពុជា និងដៃគូផ្សេងៗទៀត។ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានឲ្យដឹងថា កម្មវិធីប្រចាំឆ្នាំនេះ រៀបចំឡើងក្នុងគោលបំណងបំផុសការផ្សព្វផ្សាយពីដំណើរត្រៀមខ្លួនចូលរួមព្រឹត្តិការណ៍អូឡាំពិក ឆ្នាំ២០២៨ នៅសហរដ្ឋអាមេរិក និងបំផុសស្មារតីសិស្សានុសិស្សឲ្យយល់ពីគុណតម្លៃអូឡាំពិក សម្ដៅជំរុញឲ្យប្រជាពលរដ្ឋចូលរួមលេងកីឡា ដើម្បីសុខភាព មិត្តភាព និងសាមគ្គីភាព ដែលជាក្ដីរំពឹងនឹងមានអ្នកចូលរួមចន្លោះពី ៧០០ ទៅ ៨០០នាក់។គួរដឹងថា ទិវាអូឡាំពិក ឬ Olympic Day នេះ គឺជាទិវា នៃចលនាអូឡាំពិកមួយ ដែលបណ្ដាប្រទេសជាសមាជិកគណៈកម្មាធិការអូឡាំពិកអន្ដរជាតិ(IOC) តែងប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំ ដើម្បីរំឭកគុណតម្លៃកីឡាអូឡាំពិក និងបំផុសចលនាអូឡាំពិក ។ ក្នុងនាមសមាជិក NOCC ក៏តែងរៀបចំព្រឹត្តិការណ៍ដ៏មានសារៈសំខាន់នេះរៀងរាល់ឆ្នាំផងដែរ ខណៈនេះជាឆ្នាំទី៣ ហើយ ដែលទិវាប្រចាំឆ្នាំនេះ ត្រូវរៀបចំនៅពហុកីឡដ្ឋានជាតិមរតកតេជោ។ចំណែកវេទិកាអត្តពលិកជាតិ ទើបតែត្រៀមរៀបចំលើកទី២ ក្រោយការរៀបចំលើកដំបូង ទទួលបានជោគជ័យ និងបំផុសស្មារតីកីឡាដល់សិស្សានិសិស្សជាច្រើន តាមរយៈការចូលរួមពីវាគ្មិន ដែលជាអតីត និងកីឡាករ-កីឡាការិនីជម្រើសជាតិឆ្នើមៗ របស់កម្ពុជា។ ក្រៅពីនេះ ក៏នឹងមានកម្មវិធីលេងកីឡាកម្សាន្ដជាច្រើនផងដែរ៕ អត្ថបទ លី ឈុនឡា  

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់
07/25/2026 05:07 PM
ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
07/25/2026 05:07 PM
ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
07/25/2026 05:07 PM
លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
07/25/2026 05:07 PM
មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
07/25/2026 05:07 PM
ម៉ិកស៊ិកនឹងមិន​តប​ត​ពន្ធរបស់លោក Trump ទេ ខណៈ​​ការនាំចេញត្រូវបានការពារដោយ​កិច្ចព្រមព្រៀងពាណិជ្ជកម្ម
07/25/2026 05:07 PM
កម្មវិធីប្រកួតប្រជែងនិយាយជាសាធារណៈសម្រាប់និស្សិតសាកលវិទ្យាល័យរបស់អង្គភាពអ្នកនាំពាក្យ​រាជរដ្ឋាភិបាល រកឃើញអ្នកទទួលបានជ័យលាភីហើយ
07/25/2026 05:07 PM
ចិនតវ៉ាប្រឆាំងនឹងទណ្ឌកម្មរបស់សហភាពអឺរ៉ុប លើក្រុមហ៊ុនចិន ពាក់ព័ន្ធនឹង​បញ្ហា​រុស្ស៊ី
07/25/2026 05:07 PM
មនុស្សជាង ១៦០.០០០នាក់ រត់គេចពីចំហេះព្រៃ នៅប្រទេសបារាំង និងអេស្ប៉ាញ
07/25/2026 05:07 PM
ប្រទេសចិនជម្លៀសមនុស្សជាង ២០.០០០នាក់ ខណៈព្យុះទីហ្វុង Noul បក់បោក​ជិត​ដល់
07/25/2026 03:07 PM