កម្ពុជាភ្លាត់ចាញ់សិង្ហបុរីនៅនាទីទីចុងក្រោយ ក្នុងជំនួបបើកឆាកពានរង្វាន់បាល់​ទាត់តំបន់​អាស៊ី​អាគ្នេយ៍ ​(ASEAN Hyundai Cup 2026)
វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ

ព័ត៌មានកីឡា

ភ្នំពេញក្រោន ទទួលបានកៅអីវគ្គចែកពូលពានលំដាប់ទី២ ទ្វីបអាស៊ី ដោយស្វ័យប្រវត្តិ

2026/06/11 09:36:40 pm        325
ក្លិបបាល់ទាត់ភ្នំពេញក្រោន បានទទួលសិទ្ធលេងនៅវគ្គចែកពូល នៃការប្រកួតជើងឯកក្លិបបាល់ទាត់លំដាប់ទី២ ទ្វីបអាស៊ី AFC Champions League Two 2026/27 ដោយមិនចាំបាច់លេងវគ្គជម្រុះ(Play-Off) ឡើយ ដែលនាំឲ្យកម្ពុជា មាន ២ក្លិបត្រូវលេងវគ្គចែកពូល ដោយស្វ័យប្រវត្តិ បន្ទាប់ពីក្លិបព្រះខ័នរាជស្វាយរៀង ដែលជាជើងឯកលីគកំពូលកម្ពុជា។យោងតាមការសម្រេចចុងក្រោយរបស់សហព័ន្ធកីឡាបាល់ទាត់ទ្វីបអាស៊ី(AFC) ក្រោយពិនិត្យឃើញក្លិបតំណាងកម្ពុជា មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ស្របតាមបទបញ្ញាត្តិការប្រកួតពាក់ព័ន្ធ ភ្នំពេញក្រោន ក៏ត្រូវបានសម្រេចផ្ដល់សិទ្ធឲ្យលេងវគ្គចែកពូលដោយផ្ទាល់ មិនចាំបាច់លេងវគ្គ Play-Off ដូចអ្វីដែល AFC ធ្លាប់បានជូនដំណឹងមកកាន់កម្ពុជា កាលពីចុងខែមេសា ឆ្នាំ២០២៦ ឡើយ។ជាការពិតបន្ទាប់ពីកម្ពុជា ទទួលបានសិទ្ធឡើងលេងពានលំដាប់ទី២ ទ្វីបអាស៊ី កាលពីចុងខែមេសា សហព័ន្ធកីឡាបាល់ទាត់ទ្វីបអាស៊ី បានជូនដំណឹង អំពីការកំណត់កូតាក្លិបតំណាងកម្ពុជាចំនួន ២ នឹងត្រូវចូលរួមប្រកួតពាននេះ ដោយ ១ក្លិបត្រូវលែងវគ្គចែកពូល (Group Stage) ដែលបានទៅក្រុមជើងឯកលីគកំពូលកម្ពុជា ព្រះខ័នរាជស្វាយរៀង និង ១ក្លិបទៀត ត្រូវលេងវគ្គ Play-Off បានទៅក្លិបភ្នំពេញក្រោន ក្នុងនាមក្រុមជើងឯករងលីគកំពូលកម្ពុជា។ប៉ុន្ដែយោងតាមការប្រកាសរបស់ AFC ក្នុងសប្ដាហ៍នេះ ភ្នំពេញក្រោន ក៏ត្រូវលេងវគ្គចែកពូល ដូចព្រះខ័នរាជស្វាយរៀង ដែរ។ ការទទួលបានកៅអីដោយស្វ័យប្រវត្តិនេះ គឺជាដំណើរវិវត្តថ្មីមួយទៀត សម្រាប់វិស័យបាល់ទាត់កម្ពុជា ហើយក៏ជាកំណត់ត្រាប្រវត្តិសាស្ត្រថ្មី ដែលក្លិបបាល់ទាត់អាជីពរបស់កម្ពុជាទាំងពីរ មានឱកាសបង្ហាញខ្លួនផ្ទាល់ក្នុងពានរង្វាន់កម្រិតទី២ ប្រចាំទ្វីបអាស៊ី ដោយមិនបាច់ហត់នឿយឆ្លងកាត់វគ្គជម្រុះ។សម្រាប់ការចាប់ឆ្នោតបែងចែកពូលប្រកួតពានរង្វាន់ AFC Champions League Two 2026/27 គ្រោងនឹងធ្វើឡើងនាខែសីហាខាងមុខ មុនចាប់ផ្ដើមការប្រកួតវគ្គចែកពូល ចាប់ពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦ រហូតដល់វគ្គផ្ដាច់ព្រ័ត្រ ដែលគ្រោងនឹងប្រព្រឹត្តទៅ នាថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៧ ខាងមុខ៕ អត្ថបទ លី ឈុនឡា

បាល់ទាត់ពិភពលោក ២០២៦៖ អ្នកគាំទ្រអាហ្សង់ទីនដែលត្រូវបដិសេធទិដ្ឋាការអាមេរិក ទទួលបានទូរទស្សន៍ឥតគិតថ្លៃ

2026/06/11 09:17:32 pm        261
ខណៈការប្រកួតបាល់ទាត់ពិភពលោក FIFA World Cup 2026 ជិតចាប់ផ្តើម អ្នកគាំទ្របាល់ទាត់ជាច្រើននៅប្រទេសអាហ្សង់ទីន ដែលមិនអាចធ្វើដំណើរទៅទស្សនាការប្រកួតនៅសហរដ្ឋអាមេរិក ដោយសារត្រូវបានបដិសេធទិដ្ឋាការ បានទទួលអំណោយពិសេសជាទូរទស្សន៍ឥតគិតថ្លៃពីក្រុមហ៊ុនអេឡិចត្រូនិកមួយ។យុទ្ធនាការនេះមានឈ្មោះថា “TeleVISAdos” ដែលជាការលេងពាក្យរវាង “Television” និង “Visa” ដោយត្រូវបានបង្កើតឡើងសម្រាប់អ្នកគាំទ្រដែលមានបំណងធ្វើដំណើរទៅសហរដ្ឋអាមេរិកដើម្បីគាំទ្រក្រុមជម្រើសជាតិអាហ្សង់ទីន ប៉ុន្តែមិនទទួលបានទិដ្ឋាការចូលប្រទេស។ក្រុមហ៊ុនបានប្រកាសថា មនុស្ស ១០០ នាក់ដំបូងដែលអាចបង្ហាញឯកសារបញ្ជាក់ថាត្រូវបានបដិសេធទិដ្ឋាការអាមេរិក នឹងទទួលបានទូរទស្សន៍មួយគ្រឿង ដើម្បីទស្សនាការប្រកួតពីផ្ទះ។លោក Tomas Vageler អ្នកលេងវីដេអូហ្គេមអាជីពវ័យ ២៤ ឆ្នាំ បានឱ្យដឹងថា លោកបានដាក់ពាក្យសុំទិដ្ឋាការ ព្រោះជឿថា World Cup 2026 អាចជាការប្រកួតបាល់ទាត់ពិភពលោកលើកចុងក្រោយរបស់ Lionel Messi។ចំណែកអ្នកគាំទ្រនារីម្នាក់ឈ្មោះថា Josefina Jaureguiberri បាននិយាយថា៖ ខ្ញុំបានរៀបចំគម្រោងធ្វើដំណើររួចរាល់ហើយ។ ខ្ញុំពិតជាចង់ទៅទស្សនា World Cup ជាពិសេសនៅទីក្រុង Miami ហើយខ្ញុំក៏មានសាច់ញាតិរស់នៅទីនោះផងដែរ។ និយាយតាមត្រង់ទៅ ក្តីសុបិនរបស់ខ្ញុំត្រូវបានបំផ្លាញនៅពេលដែលពាក្យសុំទិដ្ឋាការរបស់ខ្ញុំត្រូវបានបដិសេធ ហើយខ្ញុំមានអារម្មណ៍ថាអ្វីៗគ្រប់យ៉ាងកំពុងដើរខុសទិសដៅទាំងអស់។ ប៉ុន្តែរហូតដល់ថ្ងៃពុធ នៅពេលក្រុមហ៊ុន Noblex បានប្រកាសអំពីកម្មវិធីនេះ ហើយខ្ញុំបានដឹងថាខ្ញុំនៅតែមានឱកាសឈ្នះទូរទស្សន៍មួយគ្រឿង។ វាធ្វើឱ្យខ្ញុំមានអារម្មណ៍ថា ការខិតខំរបស់ខ្ញុំមិនបានបាត់បង់ដោយឥតប្រយោជន៍ទាំងស្រុងនោះទេ។លោក Sebastian Garcia Aleman អ្នកគ្រប់គ្រងផ្នែកទីផ្សាររបស់ក្រុមហ៊ុន បានបញ្ជាក់ថា គោលបំណងនៃយុទ្ធនាការនេះ គឺដើម្បីផ្តល់ភាពសប្បាយរីករាយ និងការលើកទឹកចិត្តដល់អ្នកគាំទ្រដែលបានខកខានឱកាសធ្វើដំណើរទៅគាំទ្រក្រុមជាទីស្រឡាញ់នៅក្រៅប្រទេស។សូមបញ្ជាក់ថា អាហ្សង់ទីនស្ថិតក្នុងពូល J នៅ World Cup 2026 នេះដោយក្រុមការពារតំណែងជើងឯកមួយនេះនឹងចាប់ផ្តើមប្រកួតដំបូងរបស់ខ្លួនទល់នឹងអាល់ហ្សេរីនៅព្រឹកថ្ងៃទី ១៧ មុនបន្តជួបអូទ្រីស និងហ្សកដានី៕ អត្ថបទ៖នាង សុភាវុធ

គ្រូ U19 កម្ពុជា រំពឹងកូនក្រុមលេងដោយវិន័យ និងការប្ដេជ្ញាខ្ពស់ ក្នុងជំនួបវគ្គ ១/២ ពាន U19 អាស៊ាន ជាមួយថៃ រសៀលនេះ

2026/06/11 09:12:32 pm        452
ក្រុមជម្រើសជាតិយុវជនអាយុក្រោម ១៩ឆ្នាំកម្ពុជា នឹងត្រូវប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ជាមួយក្រុមជម្រើសជាតិ U19 ថៃ នាវេលាម៉ោង ៤រសៀលថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦ នេះ នៅកីឡដ្ឋាន Utama Sumatera Utara ប្រទេសឥណ្ឌូនេស៊ី ក្នុងយុទ្ធនាការប្រកួតជើងឯកអាស៊ីអាគ្នេយ៍យុវជនអាយុក្រោម ១៩ឆ្នាំ (ASEAN U-19 Boys' Championship) ឆ្នាំ២០២៦។ជាមួយជំនួបដ៏កក្រើក ដែលកំពុងទាក់ទាញការចាប់អារម្មណ៍ខ្លាំងពីអ្នកគាំទ្រ ទាំងនៅកម្ពុជា និងក្នុងតំបន់នេះ លោក Yasuhiro Yoshida គ្រូបង្វឹកក្រុមជម្រើសជាតិ U19 កម្ពុជា សង្ឃឹមថា កូនក្រុមរបស់ខ្លួន នឹងលេងដោយវិន័យ និងការប្ដេជ្ញាចិត្តខ្ពស់បំផុត។ នេះបើតាមការលើកឡើងក្នុងសន្និសីទសារព័ត៌មាន មុនការប្រកួត កាលពីថ្ងៃពុធកន្លងទៅ។គ្រូបង្វឹកជនជាតិជប៉ុនដដែល បានបញ្ជាក់ថា សម្រាប់ការប្រកួតដ៏សំខាន់នេះ លោកនឹងបន្ដលើកទឹកចិត្តដល់កីឡាករឲ្យខិតខំប្រឹងប្រែង ហើយកែប្រែកន្លែងដែលខ្វះខាត និងបន្ដលើកទឹកចិត្តឲ្យរក្សាចំណុចល្អដែលក្រុមមានកន្លងមក ។ លោកបន្ដទៀតថា អ្វីដែលលោកចង់ឃើញពីកីលាករនោះ គឺមានវិន័យល្អ មានការប្ដេជ្ញាចិត្តខ្ពស់ និងខំប្រឹងប្រែងឲ្យខ្លួនអភិវឌ្ឍន៍បន្ថែមទៀត ទៅថ្ងៃខាងមុខ។សម្រាប់ការប្រកួតនារសៀលនេះដែរ ជាការពិតក្រោយក្រុមគោព្រៃជំទង់កម្ពុជា វាយបកស្មើក្រុមខ្លាំងអូស្ដ្រាលី ដើម្បីឡើងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រលើកដំបូង បានធ្វើឲ្យសហគមន៍បាល់ទាត់អន្ដរជាតិ ពិសេសក្នុងតំបន់ មានការភ្ញាក់ផ្អើលជាខ្លាំង ហើយចំពោះមុខ ការជួបប្រកួតជាមួយក្រុមថៃ គឺជារឿងថ្មី ដែលពួកគេត្រូវតាមដាន ដ្បិតវាមានអត្តន័យលើសពីការប្រកួតកីឡាធម្មតា តែបានឆ្លុះបញ្ចាំងពីឥទ្ធិពលជាច្រើន ពិសេសសម្រាប់កម្ពុជា ក្នុងការលើកមុខមាត់កិត្តិយសជាតិ ក្រោយបញ្ចប់ការរង់អស់រយៈពេល ២៤ឆ្នាំ ដើម្បីឡើងមកកាន់វគ្គ ៤ក្រុមចុងក្រោយជាលើកដំបូង។ក្រឡេកទៅចាប់អារម្មណ៍ប្រវត្តិជួបគ្នា រវាងក្រុមទាំងពីរ ក្នុងពាននេះវិញ កម្ពុជា និងថៃ ធ្លាប់ជួបគ្នា ៧លើករួចមកហើយ ខណៈជួបគ្នាចុងក្រោយ ក្រុមជម្រើសជាតិ U19 កម្ពុជា បានផ្ដល់ការខកចិត្តជាខ្លាំង ដល់ក្រុមជម្រើសជាតិ U19 ថៃ ដោយការយកឈ្នះ ៤-៣ កាលពីឆ្នាំ២០១៩ ។ គេជឿថា ជ័យជម្នះនេះ នឹងក្លាយជាកម្លាំងចិត្តមួយសម្រាប់ក្រុមគោព្រៃជំទង់កម្ពុជា ហើយក៏ជាក្ដីសង្ឃឹមមួយ សម្រាប់អ្នកគាំទ្រវិស័យបាល់ទាត់កម្ពុជា ជុំវិញជំនួបវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនារសៀលនេះផងដែរ។សម្រាប់ជំនួបរវាងក្រុមជម្រើសជាតិ U19 កម្ពុជា និងថៃ នារសៀលនេះ នឹងមានផ្សាយបន្ដផ្ទាល់លើកញ្ចក់ទូរទស្សន៍ BTV-News ហើយក្រោយចប់ការប្រកួតនេះ នឹងមានជំនួបវគ្គ ១/២ ផ្ដាច់ព្រ័ត្រ មួយប្រកួតទៀត រវាងក្រុមជម្រើសជាតិ U19 ឥណ្ឌូនេស៊ី និង U19 អូស្ដ្រាលី ដែលនឹងចាប់ផ្ដើមការប្រកួតនាវេលាម៉ៅង ៨៖១៥នាទីយប់ ដើម្បីប្រជែងកៅអីវគ្គផ្ដាច់ព្រ័ត្រ នៃពានរង្វាន់ ASEAN U-19 Boys' Championship ឆ្នាំ២០២៦៕ អត្ថបទ លី ឈុនឡា

ករណីអាជ្ញាកណ្ដាលសូម៉ាលី Omar Artan បង្ហាញថា FIFA កំពុងបាត់បង់ការគ្រប់គ្រងលើ World Cup របស់ខ្លួន?

2026/06/10 10:28:17 pm        1145
ការបដិសេធមិនអនុញ្ញាតឱ្យអាជ្ញាកណ្ដាលសូម៉ាលី Omar Abdulkadir Artan ចូលទៅកាន់សហរដ្ឋអាមេរិក ដើម្បីចូលរួមការប្រកួតបាល់ទាត់ពិភពលោក ឆ្នាំ 2026 បានបង្កើតសំណួរធំមួយថា តើ FIFA នៅតែមានអំណាចគ្រប់គ្រងការប្រកួត World Cup របស់ខ្លួនដែរឬទេ។ Artan ដែលត្រូវបានជ្រើសរើសជាមន្ត្រីអាជ្ញាកណ្ដាលសម្រាប់ World Cup 2026 និងជាអាជ្ញាកណ្ដាលដំបូងពីសូម៉ាលីដែលទទួលបានឱកាសនេះ ត្រូវបានមន្ត្រីអន្តោប្រវេសន៍អាមេរិកបដិសេធការចូលប្រទេស ទោះបីមានទិដ្ឋាការត្រឹមត្រូវក៏ដោយ។ អាជ្ញាធរអាមេរិកបានលើកឡើងពីបញ្ហា “ការត្រួតពិនិត្យសន្តិសុខ” ជាហេតុផល។ FIFA បានបញ្ជាក់ថា ខ្លួនមិនមានអំណាចលើសេចក្តីសម្រេចរបស់អាជ្ញាធរអន្តោប្រវេសន៍របស់ប្រទេសម្ចាស់ផ្ទះឡើយ ហើយ Artan នឹងមិនអាចចូលរួមបំពេញភារកិច្ចនៅ World Cup បានទេ។ បញ្ហានេះបានធ្វើឱ្យអ្នកវិភាគជាច្រើនចោទសួរថា FIFA កំពុងស្ថិតក្នុងស្ថានភាពខ្សោយជាងមុន។ នៅក្នុង World Cup កន្លងមក ដូចជា នៅ Russia និង Qatar FIFA ធ្លាប់អាចចរចាជាមួយរដ្ឋាភិបាលម្ចាស់ផ្ទះ ដើម្បីធានាឱ្យអ្នកគាំទ្រ និងមន្ត្រីពាក់ព័ន្ធទទួលបានការចូលប្រទេសកាន់តែងាយស្រួល។ ប៉ុន្តែក្នុងករណីនេះ FIFA ហាក់មិនអាចមានឥទ្ធិពលលើគោលនយោបាយអន្តោប្រវេសន៍របស់សហរដ្ឋអាមេរិកបានទេ។ បញ្ហាទិដ្ឋាការ និងការចូលប្រទេសមិនបានកើតឡើងតែចំពោះ Artan ប៉ុណ្ណោះ។ មន្ត្រីក្រុមជម្រើសជាតិអ៊ីរ៉ង់ អ្នកលេងមួយចំនួនពីអ៊ីរ៉ាក់ និងអ្នកគាំទ្រមកពីប្រទេសផ្សេងៗ ក៏បានជួបបញ្ហាស្រដៀងគ្នាផងដែរ។ ករណីទាំងនេះបានបង្កើនការព្រួយបារម្ភថា នយោបាយអន្តោប្រវេសន៍របស់សហរដ្ឋអាមេរិកអាចជះឥទ្ធិពលដល់ការរៀបចំព្រឹត្តិការណ៍កីឡាធំបំផុតរបស់ពិភពលោក។ តើ FIFA បាត់បង់ការគ្រប់គ្រងមែនទេ?អ្នកជំនាញមួយចំនួនយល់ថា ករណីនេះមិនមែនមានន័យថា FIFA បាត់បង់ការគ្រប់គ្រងទាំងស្រុងនោះទេ ប៉ុន្តែវាបង្ហាញថា អំណាចរបស់ FIFA មានដែនកំណត់នៅពេលប៉ះទង្គិចជាមួយអធិបតេយ្យភាព និងច្បាប់របស់ប្រទេសម្ចាស់ផ្ទះ។ World Cup អាចជាព្រឹត្តិការណ៍របស់ FIFA ប៉ុន្តែការចូលប្រទេស ការផ្តល់ទិដ្ឋាការ និងសន្តិសុខជាតិ នៅតែជាការសម្រេចរបស់រដ្ឋាភិបាលជាតិ។ ករណីរបស់ Omar Artan បានក្លាយជាសញ្ញាព្រមានមួយសម្រាប់ FIFA មុនព្រឹត្តិការណ៍ World Cup 2026។ វាបង្ហាញថា ទោះបី FIFA ជាអង្គការបាល់ទាត់ដ៏មានឥទ្ធិពលបំផុតក្នុងពិភពលោកក៏ដោយ ក៏វាមិនអាចគ្រប់គ្រងរាល់ការសម្រេចចិត្តរបស់ប្រទេសម្ចាស់ផ្ទះបានឡើយ។ បញ្ហានេះអាចក្លាយជាបញ្ហាប្រឈមដ៏ធំមួយសម្រាប់ភាពរលូន និងភាពស្មើភាពនៃ World Cup ឆ្នាំ 2026៕ អត្ថបទ៖នាង សុភាវុធ  

បាល់ទាត់ពិភពលោក ២០២៦៖ សណ្ឋាគារប្រណិតនៅញូវយ៉ក ដាក់លក់កញ្ចប់ទស្សនាវគ្គផ្តាច់ព្រ័ត្រតម្លៃ ១លានដុល្លារ

2026/06/10 09:50:21 pm        211
ខណៈការប្រកួតបាល់ទាត់ពិភពលោក World Cup 2026 កាន់តែខិតជិតមកដល់ សណ្ឋាគារប្រណិតលំដាប់កំពូលមួយនៅទីក្រុងញូវយ៉កបានបង្កការភ្ញាក់ផ្អើល ដោយដាក់លក់កញ្ចប់ទស្សនាវគ្គផ្តាច់ព្រ័ត្រក្នុងតម្លៃរហូតដល់ ១ លានដុល្លារអាមេរិក សម្រាប់ភ្ញៀវដែលចង់ទទួលបានបទពិសោធន៍ដ៏ប្រណិតបំផុត។The Mark Hotel បានប្រកាសកញ្ចប់ “World Cup 2026 Extravaganza Package” ដែលផ្តល់ជូនសេវាកម្មលំដាប់ VIP ពេញលេញ សម្រាប់ការប្រកួតវគ្គផ្តាច់ព្រ័ត្រ World Cup នៅថ្ងៃទី 19 ខែកក្កដា ឆ្នាំ 2026។លោក Elon Kenchington នាយកគ្រប់គ្រងសណ្ឋាគារ បានអះអាងថា កញ្ចប់នេះត្រូវបានរៀបចំឡើងសម្រាប់អតិថិជនដែលចង់បានប្រណិតភាពបំផុត «Best of the Best»។«មនុស្សជាច្រើនមានភាពតានតឹងពេលទៅទស្សនា World Cup។ យើងចង់ដកបញ្ហាទាំងអស់នោះចេញ ហើយបង្កើតកញ្ចប់ដែលល្អឥតខ្ចោះសម្រាប់ភ្ញៀវ»។ទស្សនាបាល់ទាត់តាមរបៀប VIPកញ្ចប់តម្លៃ ១ លានដុល្លារនេះ រួមមានសំបុត្រចំនួន 6 សន្លឹកសម្រាប់វគ្គផ្តាច់ព្រ័ត្រ ដោយកន្លែងអង្គុយស្ថិតនៅជិតខ្សែកណ្តាលទីលាន (Halfway Line) ដែលជាតំបន់ល្អបំផុតមួយសម្រាប់ទស្សនាការប្រកួត។លើសពីនេះ ភ្ញៀវនឹងទទួលបាន៖ជើងហោះហើរដោយឧទ្ធម្ភាគចក្រពីញូវយ៉កទៅរដ្ឋ New Jersey បន្ទប់ VIP Lounge ផ្ទាល់ខ្លួន អាហារ ភេសជ្ជៈ ស្រាទំពាំងបាយជូរ និងស្រាសាំប៉ាញលំដាប់ខ្ពស់ សេវាកម្ម Butler, Concierge និងអ្នកម៉ាស្សា 24 ម៉ោងក្នុងមួយថ្ងៃ បន្ទប់បន្ថែម 2 សម្រាប់បុគ្គលិកផ្ទាល់ខ្លួន ដំណើរកម្សាន្តតាមទូកឯកជនលើទន្លេ Hudson ឆ្លងកាត់រូបសំណាកសេរីភាព បទពិសោធន៍ប្រណិតនៅលើដំបូលសណ្ឋាគារសម្រាប់អំឡុងពេលស្នាក់នៅ 4 យប់ សណ្ឋាគារនឹងរៀបចំអេក្រង់យក្សសម្រាប់ទស្សនាការប្រកួតទាំងអស់នៃ World Cup 2026 រួមទាំងតុហ្គេមកម្សាន្ត និងអាហារពិសេសពីភោជនីយដ្ឋានល្បីរបស់សណ្ឋាគារ។ភ្ញៀវក៏អាចកុម្ម៉ង់អាហារប្រណិត និងសេវាកម្មពិសេសគ្រប់ប្រភេទនៅលើ Rooftop ឯកជន ដែលមានក្រុមបុគ្គលិកប្រចាំការពេញម៉ោងដើម្បីបំពេញតម្រូវការគ្រប់យ៉ាង។អ្នកគាំទ្របាល់ទាត់មានទស្សនៈខុសគ្នានៅតំបន់ Times Square អ្នកគាំទ្របាល់ទាត់ជាច្រើនបានបញ្ចេញមតិខុសៗគ្នាជុំវិញកញ្ចប់ដ៏ថ្លៃនេះ។លោក Diego Chavez មកពី Queens បាននិយាយថា៖«វាអាចស្តាប់ទៅថ្លៃខ្លាំង ប៉ុន្តែវាជា World Cup Final នៅញូវយ៉ក ហើយជាបទពិសោធន៍មួយក្នុងជីវិត។ ប្រសិនបើខ្ញុំមានលទ្ធភាព ខ្ញុំពិតជាចង់សាកល្បង»។ខណៈលោក Barry Louge មកពីទីក្រុង Boston មានទស្សនៈខុសគ្នា៖«ខ្ញុំនឹងទៅមើលការប្រកួតមួយ ឬពីរ ប៉ុន្តែខ្ញុំមិនគិតថាចាំបាច់ត្រូវស្នាក់នៅ Penthouse មាន Butler ផ្ទាល់ខ្លួននោះទេ។ បើមានរថយន្តដឹកទៅកីឡដ្ឋានក៏គ្រប់គ្រាន់ហើយ»។វគ្គផ្តាច់ព្រ័ត្រដែលពិភពលោកកំពុងរង់ចាំការប្រកួត World Cup 2026 នឹងចាប់ផ្តើមនៅថ្ងៃទី 11 ខែមិថុនា ខណៈវគ្គផ្តាច់ព្រ័ត្រគ្រោងធ្វើឡើងនៅថ្ងៃទី 19 ខែកក្កដា ក្នុងរដ្ឋ New Jersey។ជាមួយនឹងកញ្ចប់តម្លៃ ១ លានដុល្លារនេះ The Mark Hotel កំពុងបង្ហាញថា World Cup មិនមែនគ្រាន់តែជាព្រឹត្តិការណ៍កីឡាប៉ុណ្ណោះទេ ប៉ុន្តែក៏ជាឱកាសសម្រាប់វិស័យទេសចរណ៍ និងសេវាកម្មប្រណិត បង្កើតបទពិសោធន៍ដ៏ពិសេសសម្រាប់អតិថិជនកម្រិតខ្ពស់ផងដែរ៕

មិនត្រឹមតែបដិសេធសំណើ ១៣០ លានផោនទិញ Julian Alvarez, Atletico Madrid ថែមទាំង​សើច​ចំអក Real Madrid

2026/06/10 09:01:37 pm        562
ក្លិបយក្សអេស្ប៉ាញ Real Madrid បានដាក់សំណើទឹកប្រាក់ ១៣០ លានផោន (ប្រមាណ ១៥០ លាន​អឺរ៉ូ) ដើម្បីផ្ទេរខ្សែប្រយុទ្ធ Julian Alvarez ពីគូប្រជែងរួមទីក្រុង Atletico Madrid ប៉ុន្តែ​សំណើ​នេះ​ត្រូវបានបដិសេធយ៉ាងឆាប់រហ័ស ថែមទាំងទទួលការសើចចំអក ឌឺដងផងដែរ។ប្រធាន​ក្លិប Real Madrid លោក Florentino Perez ធ្លាប់បានសន្យាកាលពីសប្តាហ៍មុនថា លោក​នឹង​ដាក់សំណើ ១៥០ លានអឺរ៉ូ ដើម្បីនាំយកកីឡាករលំដាប់កំពូលម្នាក់មកកាន់ក្លិប ប្រសិនបើលោកត្រូវបានបោះឆ្នោតបន្តកាន់តំណែង។ បន្ទាប់​ពី​ទទួល​បានជ័យ​ជម្នះ​ក្នុង​ការ​បោះឆ្នោត​កាល​ពីថ្ងៃអាទិត្យ លោក Perez ក៏បានអនុវត្តតាមការសន្យារបស់ខ្លួនភ្លាមៗ។ ទោះជាយ៉ាងណា Atletico Madrid បានច្រានចោលសំណើនេះ ដោយបញ្ជាក់ថា Alvarez មានតម្លៃផ្តាច់កិច្ចសន្យា (Release Clause) រហូតដល់ ៥០០ លានអឺរ៉ូ។នៅក្នុងសេចក្តីថ្លែងការណ៍ផ្លូវការ Real Madrid បានបញ្ជាក់ថា ក្រុមប្រឹក្សាភិបាលរបស់ក្លិបបានអនុម័តការដាក់សំណើ ១៥០ លានអឺរ៉ូទៅកាន់ Atletico Madrid ដើម្បីនាំយកខ្សែប្រយុទ្ធជ័យលាភី World Cup របស់អាហ្សង់ទីនរូបនេះ។បន្ទាប់ពីទទួលបានព័ត៌មាននេះ Atletico Madrid បានឆ្លើយតបតាមបណ្តាញសង្គម X ដោយដកស្រង់សេចក្តីថ្លែងការណ៍របស់ Real Madrid និងភ្ជាប់ជាមួយនឹងរូប Emoji សើចជាច្រើន។ក្រោយមក Atletico បានបង្ហោះសារមួយទៀតដោយបញ្ជាក់ថា៖ «ប្រហែលជាអ្នកបានច្រឡំរវាងការគោរព និងការដឹងគុណ។ ប៉ុន្តែដើម្បីកុំឱ្យមានការយល់ច្រឡំ យើងមិនមានអ្វីត្រូវអរគុណអ្នកនោះទេ។ យើងមិនបានសិក្សា ឬពិចារណាសំណើណាមួយសម្រាប់ Julian Alvarez ឡើយ។ តើយើងមិនអាចមានទំនាក់ទំនងល្អជាមួយគ្នាបានយ៉ាងដូចម្តេច បើអ្នកធ្វើឱ្យយើងសើចខ្លាំងជាង Barcelona ទៅទៀតនោះ?»។មិនត្រឹមតែប៉ុណ្ណោះ Atletico Madrid ក៏បានបង្ហោះសារចុងក្រោយមួយទៀតដោយបែបចំអកថា៖ «ឆ្លៀតឱកាសនេះ ដោយសារតែអ្នកមានទំនាក់ទំនងល្អជាមួយប្រធានថ្មីរបស់អ្នក សង្ឃឹមថាអ្នកនឹងឈប់ ‘លួច’ កីឡាករពីថ្នាលយុវជនរបស់យើងទៀត។ អរគុណច្រើន @realmadrid»។គួរបញ្ជាក់ថា Julian Alvarez អតីតខ្សែប្រយុទ្ធរបស់ Manchester City និងជាសមាជិកក្រុមជម្រើសជាតិអាហ្សង់ទីនដែលឈ្នះជើងឯកបាល់ទាត់ពិភពលោក ២០២២ នៅកាតាបានផ្ទេរមក Atletico Madrid ក្នុងតម្លៃ ៨១.៥ លានផោន កាលពីឆ្នាំ ២០២៤។ករដូវកាលមុន ខ្សែប្រយុទ្ធវ័យ ២៦ ឆ្នាំរូបនេះ រកបាន ២០ គ្រាប់ក្នុងការបង្ហាញខ្លួន ៤៩ ប្រកួត ជួយ Atletico Madrid បញ្ចប់រដូវកាលនៅចំណាត់ថ្នាក់លេខ ៤ ក្នុង La Liga និងឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ UEFA Champions League៕ អត្ថបទ៖នាង សុភាវុធ 

គ្រូឧទ្ទេសកម្ពុជា និងជប៉ុន ចែករំលែកចំណេះដឹងដល់មន្រ្តីបច្ចេកទេស-អាជ្ញាកណ្តាលសូហ្វតិន្នីស​កម្ពុជា

2026/06/10 07:46:34 pm        274
សហព័ន្ធកីឡាសូហ្វតិន្នីសកម្ពុជាបានរៀបចំវគ្គបណ្តុះបណ្តាលមន្រ្តីបច្ចេកទេស និងអាជ្ញាកណ្តាលថ្នាក់ជាតិ ប្រចាំឆ្នាំ២០២៦ ក្រោមការចែករំលែកចំណេះដឹង បទពិសោធដោយ លោក យី សារិន គ្រូឧទ្ទេសជនជាតិខ្មែរ និងលោក OGIWARA Masato គ្រូឧទ្ទេសជនជាតិជប៉ុន ។លោក យី សារិន បានគូសបញ្ជាក់ថា វគ្គបណ្តុះបណ្តាលនេះ មាសគោលចំណងបង្កើន ជំនាញ និងបច្ចេកទេសដល់សិក្ខាកាម បន្ថែម ដើម្បីអភិវឌ្ឍន៍ មន្រ្តីបច្ចេកទេស និងអាជ្ញាកណ្តាល ក្នុងការកាត់សេចក្តីពេលអំឡុងការប្រកួតនានា រៀបចំដោយសហព័ន្ធ។លោកគ្រូឧទ្ទេសរូបនេះបន្ថែមថា ការសម្រេចចិត្តនិមួយៗរបស់ អាជ្ញាកណ្តាលពេលប្រកួតគឺជារឿងសំខាន់ សម្រាប់កាត់សេចក្តីដោយវិជ្ជាជីវៈខ្ពស់ ជាផលល្អដល់កីឡាករ កីឡាការិនី ប្រកួតប្រជែង អស់ពីសមត្ថភាព មិនព្រួយបារម្ភពេលអំឡុងប្រកួត ហើយក៏ជៀសវាងនៅជម្លោះផងដែរ។លោកស្រី ឃនសាត សាន្នីតា អគ្គលេខាធិការរង សហព័ន្ធកីឡាសូហ្វតិន្នីសកម្ពុជា និងជាអ្នកសម្របសម្រួលផ្នែកបច្ចេកទេសប្រចាំវគ្គ បានឱ្យដឹងថា ដោយមានការអនុញ្ញាតជាគោលការណ៍ពី ប្រធានសហព័ន្ធកីឡាសូហ្វតិន្នីសកម្ពុជា តាមរយៈការអនុវត្តតាមកម្មវិធីប្រចាំឆ្នាំ ​និងថវិកាគាំទ្ររបស់ក្រសួងអប់រំ យុវជន និងកីឡា។ វគ្គបណ្តុះបណ្តាលមន្រ្តីបច្ចេកទេស និងអាជ្ញាកណ្តាលថ្នាក់ជាតិ ប្រចាំឆ្នាំ២០២៦ដំណើរការរយៈពេល ៥ថ្ងៃ ចាប់ពីថ្ងៃទី០៧-១១ ខែមិថុនា ឆ្នាំ២០២៦ នៅទីស្នាក់ការសហព័ន្ធ ក្នុងពហុកីឡដ្ឋានជាតិ រាជធានីភ្នំពេញ ដោយមានសិក្ខាកាមចូលរួមសរុប ២៦នាក់ (ស្តី្រ៣នាក់) ព្រមទាំងគ្រូឧទ្ទេស អ្នកសម្របសម្រួល និងជំនួយការវគ្គ ចំនួន ៧នាក់ផងដែរ៕

ឯកឧត្តម យី វាសនា ជាប់ឆ្នោតជាអនុប្រធានសហព័ន្ធកីឡាជនពិការអាស៊ាន​នៅក្នុង​មហាសន្និបាត​បន្តអាណត្តិថ្មី ២០២៦-២០៣០

2026/06/10 07:33:10 pm        170
ឯកឧត្តម យី វាសនា អគ្គលេខាធិការ គណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកម្ពុជាបានជាប់ឆ្នោតជាអនុប្រធានសហព័ន្ធកីឡាជនពិការអាស៊ាន តាមរយៈការរៀបចំមហាសន្និបាតបញ្ចប់អាណត្តិចាស់ និងបន្តអាណត្តិថ្មី ២០២៦-២០៣០ ដែលប្រទេសឥណ្ឌូណេស៊ី ធ្វើម្ចាស់ផ្ទះ។នៅក្នុងដំណើរនិវត្តន៍មកដល់មាតុប្រទេសវិញ នៅអាកាសយានដ្ឋានអន្តរជាតិតេជោ កាលពីថ្មីៗនេះ ឯកឧត្តម យី វាសនា បានជម្រាបថា ក្នុងដំណើរបេសកកម្មអន្តរជាតិនេះ ឯកឧត្តម បានធ្វើដំណើរពីប្រទេសម៉ាឡេស៊ី ទៅប្រទេសឥណ្ឌណេស៊ី ចូលរួមមហាសន្និបាតសហព័ន្ធកីឡាជនពិការអាស៊ាន បានបញ្ចប់អាណត្តិចាស់ និងបោះឆ្នោតជ្រើសរើសគណៈកម្មាធិការប្រតិបត្តិអាណត្តិថ្មី ពីឆ្នាំ២០២៦-២០៣០ (APSF EXCO 2026-2030) ដោយមានសមាសភាព ៧រូប ក្នុងនោះប្រធានសហព័ន្ធកីឡាជនពិការអាស៊ានគឺ លោក Senny Marbun អមដោយអនុប្រធាន៤រូប ក្នុងនោះមានឯកឧត្តម យី វាសនាផងដែរ។ក្នុងនាមតំណាងរាជរដ្ឋាភិបាល ឯកឧត្តមបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះថ្នាក់ដឹកនាំគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា ជាពិសេសសម្តេចធិបតី ហ៊ុន ម៉ាណែត ប្រធានគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា ដែលបានផ្តល់សេចក្តីទុកចិត្ត ជឿជាក់លើវិជ្ជាជីវៈវិស័យកីឡាជនពិការកម្ពុជា ក៏ដូចជាវិស័យកីឡាជនពិការអាស៊ានជូនដល់ឯកឧត្តម យី វាសនា ដោយសម្តេចធិបតី ហ៊ុន ម៉ាណែត បានចាត់តាំងឯកឧត្តមជាតំណាង ក្នុងការចូលរួមមហាសន្និបាតសហព័ន្ធកីឡាជនពិការអាស៊ាន ឆ្នាំ២០២៦នេះ។ គួរបញ្ជាក់ថា នាថ្មីៗកន្លងទៅ គណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកម្ពុជាបានទទួលជោគជ័យជាប្រវត្តសាស្រ្តដោយ ក្រុមកីឡាករ កីឡាការិនីបាល់បោះអង្គុយជនពិការកម្ពុជាទាំងពីរក្រុមបាននាំមេដាយមាសជូនជាតិ ក្នុងការប្រកួតកីឡាបាល់បោះអង្គុយជនពិការ ជើងឯកអាស៊ី លើកទី២ ឆ្នាំ២០២៦ (2nd Asian Para Throwball Championship 2026) នៅប្រទេសម៉ាឡេស៊ី គឺជាសមិទ្ធផលប្រកបដោយមោទនភាពជាតិ៕

ជម្រើសជាតិនារីកម្ពុជា ឈ្នះពានមិត្តភាពអន្ដរជាតិនៅឥណ្ឌូនេស៊ី ដោយមិនស្គាល់ចាញ់

2026/06/10 06:41:41 pm        541
ក្រុមបាល់ទាត់ជម្រើសជាតិនារីកម្ពុជា បានបញ្ចប់យុទ្ធនាការប្រកួតមិត្តភាពអន្តរជាតិ Garuda Championship Series - FIFA Women's Match Day នៅប្រទេសឥណ្ឌូនេស៊ី ជាមួយសមិទ្ធផលដ៏ល្អប្រសើរ ក្នុងចំណោម ២ប្រកួតឈ្នះ ១ និងស្មើ ១ មិនស្គាល់ចាញ់ឡើយ។សម្រាប់ការប្រកួតមិត្តភាពអន្ដរជាតិក្រៅដីលើកដំបូងនេះ ប្រកួតទី១ កម្ពុជា បានយកឈ្នះសិង្ហបុរី ៥-០ កាលពីថ្ងៃទី៦ ខែមិថុនា គ្រាដែលប្រកួតទី២ បានវាយបកស្មើម្ចាស់ផ្ទះឥណ្ឌូនេស៊ី ១-១ កាលពីល្ងាចថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៦ កន្លងទៅ។ជុំវិញលទ្ធផលមិនស្គាល់បរាជ័យនេះដែរ ត្រូវបានចាត់ទុកជាសញ្ញាណវិជ្ជមានសម្រាប់វិស័យកីឡាបាល់ទាត់នារីនៅកម្ពុជា ក្នុងការកែប្រែមុខមាត់ថ្មីលើឆាកអន្ដរជាតិ តាមរយៈការបង្ហាញនូវទម្រង់លេងដ៏គួរភ្ញាក់ផ្អើល និងជាប្រវត្តិសាស្ដ្រថ្មីមួយ នៅក្នុងយុទ្ធនាការប្រកួតមិត្តភាពក្រៅដី។លោក ឃួន ឡាបូរ៉ាវី គ្រូបង្វឹកក្រុមជម្រើសជាតិនារីកម្ពុជា បានលើកឡើងថា លទ្ធផល គឺជារឿងមួយ តែការកសាងរបៀបលេង និងបង្កើតអត្តសញ្ញាណក្រុម គឺជាមូលដ្ឋានគ្រឹះ ដែលលោកបានផ្ដោតសំខាន់សម្រាប់ការប្រកួតមិត្តភាពទាំងពីរ ដើម្បីត្រៀមការប្រកួតបន្ទាប់បន្ទាប់ទៀត នាពេលខាងមុខ៕ អត្ថបទ លី ឈុនឡា

កម្ពុជាបង្កើតកំណត់ត្រា ២ ក្រោយវាយបកស្មើក្រុមខ្លាំងអូស្ដ្រាលី ឡើងវគ្គ ១/២ ពាន U19 អាស៊ាន លើកដំបូង

2026/06/10 06:21:01 pm        222
ការបើកទំព័រប្រវត្តិសាស្ដ្រថ្មីរបស់ក្រុមជម្រើសជាតិយុវជនអាយុក្រោម ១៩ឆ្នាំកម្ពុជា ក្នុងដំណើរឆ្ពោះទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ លើកដំបូង ក្នុងយុទ្ធនាការប្រកួតបាល់ទាត់ជើងឯកអាស៊ីអាគ្នេយ៍យុវជនអាយុក្រោម ១៩ឆ្នាំ (ASEAN U19 Boy’s Championship) ឆ្នាំ២០២៦ ក្រោយវាយបកស្មើក្រុមខ្លាំងអូស្ដ្រាលី ២-២ បន្ទាប់ពីត្រូវគូប្រជែងនាំមុខ ២គ្រាប់មុន។ការទប់ទល់ស្មើក្រុមអតីតក្រុមជើងឯក ៥សម័យ ពិសេសបញ្ចប់ការរង់ចាំអស់រយៈពេល ២៤ឆ្នាំ ដើម្បីឡើងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនេះ បានបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំងពីសំណាក់អ្នកគាំទ្រ ទាំងក្នុងស្រុក និងសហគមន៍បាល់ទាត់អន្ដរជាតិ អមជាមួយការកោតសរសើរ ចំពោះស្មារតីប្រយុទ្ធឥតឈប់ឈររបស់ក្រុមជម្រើសជាតិ U19 កម្ពុជា រហូតអាចតាមស្មើ និងឡើងទៅវគ្គបន្ដ។សម្រាប់ជំនួបបញ្ចប់ពូលC ក្នុងយុទ្ធនាការប្រកួតជើងឯកយុវជន U19 អាស៊ាននេះ អូស្ដ្រាលី បានបើកការនាំមុខ ២គ្រាប់មុន នៅវគ្គទី១ ។ បែបនេះក្ដី គោព្រៃជំទង់កម្ពុជា នៅតែមិនបោះបង់ការខំប្រឹង នៅវគ្គទី២ ខណៈកីឡាករ ស្រេង សុខគា រកបានគ្រាប់វាយបក ១គ្រាប់ នៅនាទី៥៩ មុនកីឡាករអូស្ដ្រាលី Lewis Domenic Marinucci ទាត់ភ្លាត់ចូលទីខ្លួនឯង (Own Goal) នៅនាទី៨២ នាំឲ្យកម្ពុជា តាមស្មើ ២-២ ហើយរក្សាដល់ចប់ការប្រកួតពេញម៉ោងតែម្ដង។ជាមួយលទ្ធផលស្មើគ្នានេះ បានធ្វើឲ្យក្រុមជម្រើសជាតិយុវជន U19 កម្ពុជា បង្កើតបាននូវកំណត់ត្រាថ្មីចំនួន ២ ទី១-ការប្រកួតស្មើអូស្ដ្រាលីលើកដំបូង ក្នុងប្រវត្តិជួបគ្នា ៤លើកក្នុងពានយុវជនប្រចាំតំបន់នេះ ដ្បិតជួបគ្នា ៣លើកកន្លងមក កម្ពុជាសុទ្ធតែបរាជ័យ ពោលគឺជួបគ្នាឆ្នាំ២០០៩ កម្ពុជាចាញ់ ៣-០, ជួបគ្នាឆ្នាំ២០១៦ កម្ពុជាចាញ់ ២-០ និងជួបគ្នាឆ្នាំ២០១៩ កម្ពុជាចាញ់ ៥-១ ។ ទោះបីជាលទ្ធផលស្មើ តែជារឿងមិននឹកស្មានមួយ ដ្បិតអ្នកគាំទ្រសុទ្ធតែបានដឹងពីកម្រិតកាយសម្បទា និងបច្ចេកទេសក្រុមអូស្ដ្រាលី ។ រីឯទី២ គឺការឡើងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រលើកដំបូង ក្នុងប្រវត្តិពានរយៈពេល ២៤ឆ្នាំ។គួរដឹងថា ក្រុមយុវជន U19 កម្ពុជា បានឡើងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ក្នុងនាមក្រុមលេខ២ ល្អជាងគេ ដោយរកបាន ៤ពិន្ទុ ស្មើក្រុមកំពូលតារាងអូស្ដ្រាលី ។ ចំពោះវគ្គបន្ដ ក្រុមគោព្រៃជំទង់កម្ពុជា នឹងត្រូវជួបក្រុម U19 សៀម គ្រាដែលអូស្ដ្រាលី នឹងត្រូវជួបក្រុមម្ចាស់ផ្ទះឥណ្ឌូនេស៊ី នាថ្ងៃទី១១ ខែមិថុនាស្អែក។ ការប្រកួតវគ្គ ៤ក្រុមចុងក្រោយនេះ អាចចាត់ទុកកម្ពុជា និងអូស្ដ្រាលី ជាក្រុមចាញ់ប្រៀបគូប្រជែង ព្រោះសុទ្ធតែមានពេលវេលាសម្រាកតិចជាងគូប្រជែង ដែលបញ្ចប់ការប្រកួតវគ្គចែកពូលមុន និងមានពេលសម្រាកច្រើនជាង៕ អត្ថបទ លី ឈុនឡា

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់
07/25/2026 05:07 PM
ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
07/25/2026 05:07 PM
ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
07/25/2026 05:07 PM
លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
07/25/2026 05:07 PM
មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
07/25/2026 05:07 PM
ម៉ិកស៊ិកនឹងមិន​តប​ត​ពន្ធរបស់លោក Trump ទេ ខណៈ​​ការនាំចេញត្រូវបានការពារដោយ​កិច្ចព្រមព្រៀងពាណិជ្ជកម្ម
07/25/2026 05:07 PM
កម្មវិធីប្រកួតប្រជែងនិយាយជាសាធារណៈសម្រាប់និស្សិតសាកលវិទ្យាល័យរបស់អង្គភាពអ្នកនាំពាក្យ​រាជរដ្ឋាភិបាល រកឃើញអ្នកទទួលបានជ័យលាភីហើយ
07/25/2026 05:07 PM
ចិនតវ៉ាប្រឆាំងនឹងទណ្ឌកម្មរបស់សហភាពអឺរ៉ុប លើក្រុមហ៊ុនចិន ពាក់ព័ន្ធនឹង​បញ្ហា​រុស្ស៊ី
07/25/2026 05:07 PM
មនុស្សជាង ១៦០.០០០នាក់ រត់គេចពីចំហេះព្រៃ នៅប្រទេសបារាំង និងអេស្ប៉ាញ
07/25/2026 05:07 PM
ប្រទេសចិនជម្លៀសមនុស្សជាង ២០.០០០នាក់ ខណៈព្យុះទីហ្វុង Noul បក់បោក​ជិត​ដល់
07/25/2026 03:07 PM