មន្ដ្រីកីឡាជាន់ខ្ពស់ខេត្តយូណាន សរសើរ និងរៀនសូត្រពីភាពអស្ចារ្យព្រឹត្ដិការណ៍ម៉ារ៉ាតុងចក្រភពអង្គរ
ធារី ចន្ថាប៊ីន ចាត់ទុកពាន CJ Summer League ជាវេទិកាសម្រាប់អភិវឌ្ឍយុវជន
អង់គ្លេសត្រៀមដកការគាំទ្រការឈរឈ្មោះបន្តអាណត្តិរបស់ Gianni Infantino ខណៈវិបត្តិនៅ FIFA កាន់តែក្តៅគគុក
គ្រូកម្ពុជា រំពឹងជ័យជម្នះលើកដំបូង ផ្ដល់កម្លាំងចិត្តដល់កូនក្រុម មុនជួបវៀតណាម

ព័ត៌មានកីឡា

សហព័ន្ធ​ឃី​ក​បុក​ស៊ី​ង​ជឿជាក់​រៀបចំ​ស៊ី​ហ្គេម​ដោយ​ជោគជ័យ ក្រោយ​ចប់​វគ្គ​បណ្ដុះបណ្ដាល​អន្ដ​រ​ជាតិ​

2022/10/25 07:24:45 pm        68
​ឃី​ក​បុក​ស៊ី​ង​៖ លោក ហេង សុខឃ​ន ប្រធាន​សហព័ន្ធ​កីឡា​ឃី​ក​បុក​ស៊ី​ង​កម្ពុជា បានបង្ហាញ​សុទិដ្ឋិនិយម​ខ្ពស់ក្នុងការ​ត្រៀមលក្ខណៈ​រៀបចំ​ស៊ី​ហ្គេមឆ្នាំ​២០២៣ ឲ្យ​ទទួលបាន​ជោគជ័យ បន្ទាប់ពី​បញ្ចប់​វគ្គ​បណ្ដុះបណ្ដាល​អាជ្ញាកណ្ដាល ចៅក្រម និង​មន្ដ្រី​បច្ចេកទេសអន្ដរជាតិលើកដំបូង ដែល​បង្រៀន​ផ្ទាល់​ដោយ​គ្រូឧទ្ទេស​ជា​ប្រធាន​សហព័ន្ធ​កីឡា​ឃី​ក​បុក​ស៊ី​ង​អាស៊ីលោក​ Nasser Nassiri។​ ​ការលើកឡើង​នេះ បន្ទាប់ពី​សហព័ន្ធ​បានរៀបចំ​វគ្គ​បណ្ដុះបណ្ដាល​នេះរយៈពេល ៣​ថ្ងៃដែល​ទើប​បញ្ចប់​កាលពី​ថ្ងៃទី២៤ ខែតុលានៅ​ស​ណ្ឋា​រ​គា​ភ្នំពេញ ក្រោម​ការឧបត្ថម្ភ​គាំទ្រ​របស់​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ការប្រកួត​កីឡា​ស៊ី​ហ្គេមលើក​ទី​៣២ ឆ្នាំ​២០២៣ (CAMSOC) និង​ក្រសួង​អប់រំ យុវជន និង​កីឡា។ ពិធី​បិទ​វគ្គ​នេះធ្វើឡើង​ក្រោម​វត្តមាន​ឯកឧត្តម តែម ម៉ឺន អគ្គលេខាធិការរងនៃ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា។​ ​ក្នុងនាម​អាជ្ញាធរ​កីឡា ឯកឧត្តម តែម ម៉ឺន បាន​វាយតម្លៃ​ខ្ពស់ចំពោះ​ការរៀបចំ​វគ្គ​បណ្ដុះបណ្ដាល​នេះ​ឡើង ស្របពេល​កម្ពុជាត្រៀម​ធ្វើ​ម្ចាស់ផ្ទះ​ស៊ី​ហ្គេមនា​ឆ្នាំក្រោយ។ តាមរយៈ​នេះ ឯកឧត្តម​បាន​ជំរុញ​ឲ្យ​សិក្ខាកាមដែល​បាន​ចូលរួម​បណ្ដុះបណ្ដាល ត្រូវយក​ចំណេះដឹង​ទៅប្រើ​ប្រាស់​ឲ្យ​មាន​ប្រយោជន៍ ពិសេស​ការត្រៀមខ្លួន​រៀបចំ​ព្រឹត្តិការណ៍​ប្រវត្តិសាស្ដ្រ​នា​ឆ្នាំ​២០២៣ ឲ្យ​ទទួលបាន​ជោគជ័យ ដូច​អ្វីដែល​កីឡាករ​-​កីឡាការិនី​ឃី​ក​បុក​ស៊ី​ងធ្លាប់​ដណ្ដើមបាន​មេដាយមាស ប្រាក់ និង​សំរឹទ្ធក្នុង​ព្រឹត្តិការណ៍​ស៊ី​ហ្គេម​នាពេល​កន្លងមក​ដែរ។​​បន្ថែម​លើ​នេះ លោក ហេង សុខឃ​ន បានបង្ហាញ​ការជឿជាក់​យ៉ាង​មុតមាំ បន្ទាប់ពី​មាន​អ្នកជំនាញ​អន្ដរជាតិមក​ចែក​រំលែក​ចំណេះដឹង​ផ្ទាល់​ដល់​មន្ដ្រី​បច្ចេកទេស​កម្ពុជា ដោយ​លោក​សង្ឃឹមថា ការគាំទ្រ​ពី​ស្ថាប័ន​ជាតិ និង​អន្ដរជាតិ​នេះ ស្ដែង​ឲ្យ​ឃើញ​ពីស​ញ្ញាណ​វិជ្ជមានក្នុង​ដំណើរ​ឆ្ពោះទៅរក​ភាពជោគជ័យ នៃ​ការរៀបចំ​ការប្រកួត​កីឡា​ស៊ី​ហ្គេមនា​ឆ្នាំ​២០២៣ ខាងមុខ។​ ​គួរ​ដឹងថា វគ្គ​បណ្ដុះបណ្ដាល​អាជ្ញាកណ្ដាល ចៅក្រម និង​មន្ដ្រី​បច្ចេកទេស​អន្ដរជាតិលើកដំបូង​នេះ មាន​សិក្ខាកាម​ចូលរួម​សរុប ៣៨​រូប ហើយ​ត្រូវបាន​វាយតម្លៃ​ខ្ពស់​ពី​គ្រូឧទ្ទេស​លោក​ Nasser Nassiri ​បន្ទាប់ពី​ឆ្លងកាត់​ការសិក្សា​នាពេល​កន្លងមក។ ក្រោយ​បញ្ចប់​វគ្គ​នេះ សិក្ខាកាម​ទាំងអស់នឹងត្រូវ​ចូលរួម​រៀបចំ និង​កាត់សេចក្ដី​ក្នុងការ​ប្រកួត​កីឡា​ជាតិលើក​ទី​៣ នា​ចុងខែ​វិច្ឆិកា​ខាងមុខដើម្បី​ពង្រឹងសមត្ថភាព​បន្ថែម មុន​ឈានទៅ​រៀបចំ​ព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្ដ្រ​នា​ឆ្នាំក្រោយ៕​អត្ថបទ៖ លី ឈុន​ឡា

ប្រមុខ​កីឡា​ E-Sports ​ជំរុញ​កីឡាករ​ត្រូវ​ធ្វើជា​ជន​គំរូ និង​សម្រួច​ឆន្ទៈ​ត្រៀម​ស៊ី​ហ្គេមឆ្នាំ២០២៣

2022/10/25 06:52:40 pm        129
​E-Sports៖ ឯកឧត្តម ជា ច័ន្ទ​បរិបូរណ៍ ប្រធាន​សហព័ន្ធ​កីឡា​អេឡិចត្រូនិក​កម្ពុជា ​(E-Sports) បាន​ក្រើន​រំ​ឮ​ក និង​ជំរុញ​ឲ្យ​កីឡាករ​របស់ខ្លួនត្រូវ​បន្ដ​ធ្វើជា​ជន​គំរូ​ក្នុងសង្គម ពិសេស​ត្រូវ​សម្រួច​ឆន្ទៈ និង​ស្មារតី​ឲ្យ​បាន​មុត​ស្រួច សម្រាប់​ត្រៀមលក្ខណៈ​ធ្វើ​ម្ចាស់ផ្ទះ​ការប្រកួត​កីឡា​ស៊ី​ហ្គេមលើក​ទី​៣២ ឆ្នាំ​២០២៣ ខាងមុខ។​ ​ការគូសបញ្ជាក់​នេះ បន្ទាប់ពី​សហព័ន្ធបានរៀបចំ​មហាសន្និបាត​បញ្ជ​ប់​អាណត្តិ​ទី​២ និង​លើក​ទិសដៅ​ការងារ​បន្ដសម្រាប់​អាណត្តិ​ទី​៣ ឆ្នាំ​២០២២-២០២៦ ដែលជា​អាណត្តិ​ដ៏​សំខាន់ក្នុងការ​ត្រៀម​ធ្វើ​ម្ចាស់ផ្ទះ​ព្រឹត្តិការណ៍​ ជា​ប្រវត្តិសាស្ដ្រ​លើកដំបូង​នៅ​កម្ពុ​ជានា​ឆ្នាំក្រោយ។ ក្នុងនោះ​ឯកឧត្តម ជា ច័ន្ទ​បរិបូរណ៍ ត្រូវបាន​សមាជិក​គណៈ​ក​ម្មា​ធិ​ការប្រតិបត្តិ បោះឆ្នោត​គាំទ្រ​បន្ដ​ធ្វើជា​ប្រធាន​សហព័ន្ធ​អាណត្តិ​ថ្មី​បន្ដទៀត។​ ​ឯកឧត្តម​មានប្រសាសន៍​ថា ២​អាណត្តិ​កន្លង​មក សហព័ន្ធ​បាន​ខិតខំ​ប្រឹងប្រែង​ធ្វើយ៉ាងណា កែប្រែ​ផ្នត់គំនិតដើម្បី​ឲ្យ​សង្គម​ទទួលស្គាល់កី​ឡាអេ​ឡិច​ត្រូ​និ​ចគឺជា​កីឡា​ស្របច្បាប់ តាមរយៈ​ការបើក​សិក្ខាសាលា​ផ្សេងៗ ដើម្បី​បញ្ជ្រាប​ឲ្យ​សាធារណជន​យល់ ហើយ​កែប្រែ​ពី​ពាក្យ​ថា “​ក្មេង​លេង​ហ្គេម​” ឲ្យ​ក្លាយជា​កីឡាករ​ពិតប្រាកដដែលមាន​ការទទួលស្គាល់ ទាំង​ថ្នាក់ជាតិ និង​អន្ដរជាតិរហូត​មានឱកាស​ចូលរួម​ប្រកួត​ព្រឹត្តិការណ៍​ធំៗ​ តំណាង​ជាតិ​ជា​បន្ដបន្ទាប់​ទៀតផង។​​យ៉ាងណាមិញ​ប្រមុខ​សហព័ន្ធ​ដដែលបានធ្វើការ​ក្រើន​រំ​ឮ​ក ២​ចំណុចក្នុងនាម​កីឡាករ​អេឡិចត្រូនិក​កម្ពុជា ទី​១. កីឡាករ​អេ​ឡិច​ត្រូ​និ​ចត្រូវមាន​សីលធម៌​សង្គម​ល្អ ឈានទៅ​ដណ្តើម​មេដាយពី​ស៊ី​ហ្គេមប្រកបដោយ​កិត្តិយស និង​ទី​២. ត្រូវ​ធ្វើជា​សិស្ស​ពូកែ ទាំង​នៅ​វិទ្យាល័យ និង​ឧ​ត្ត​មសិ​ក្សា ព្រោះ​សហព័ន្ធ​នឹងមាន​កិត្តិយស​បន្ថែមទៀត នៅពេល​កីឡាករ​អេឡិចត្រូនិកទទួលបាន​ជោគជ័យ ទាំង​ការសិក្សា និង​ការលេង​កីឡា​ទំនើប​មួយ​នេះ។​ ​បន្ថែម​លើ​នេះក្នុងនាម​ប្រធាន​សហព័ន្ធ ឯកឧត្តម​បាន​ប្តេជ្ញា​នឹង​ដឹកនាំ​សហព័ន្ធ​ឲ្យ​កាន់តែ​រីកចំរើន ឈានទៅ​ដណ្តើម​មេដាយ​ជូន​កម្ពុជាពី​ការប្រកួត​កម្រិត​អន្តរជាតិ ជាពិសេស​ព្រឹត្តិការណ៍​ស៊ី​ហ្គេមឆ្នាំ​២០២៣ ដោយ​ឯកឧត្តមបានស្នើ​ឲ្យ​សមាជិក​ប្រតិបត្តិ ពង្រឹង​លើ​គោលដៅ ផែនការ​យុទ្ធសាស្ត្រ​របស់​សហព័ន្ធ និង​ប្រឹងប្រែង​ឲ្យ​អស់ពី​សមត្ថភាព បណ្តុះ​ឆន្ទៈ​ឲ្យ​មុត​ស្រួចក្នុងការ​ហ្វឹកហាត់​បង្កើន​គុណភាព​បច្ចេកទេស និង​ដុសខាត់​សមត្ថភាព​របស់​អត្ត​ព​លិ​ក​កី​ឡាអេ​ឡិច​ត្រូ​និ​ច ដើម្បី​សម្រួច​គោល​ដៅដណ្តើម​មេដាយមាស​ ១​គ្រឿងក្នុង​ព្រឹត្តិការណ៍​ប្រវត្តិសាស្ដ្រ​លើកដំបូង​នៅ​កម្ពុជា​នេះ។​​គួរ​ដឹងថា កីឡា​អេឡិចត្រូនិកគឺជា​ប្រភេទ​កីឡា​មួយក្នុងចំណោម ៣៨​ប្រភេទ​កីឡា ដែល​ត្រូវ​បានអនុម័ត​ដាក់​ក្នុង​កម្មវិធី​ប្រកួត​កីឡា​ស៊ី​ហ្គេមឆ្នាំ​២០២៣ ហើយ​សហព័ន្ធបាន​ត្រៀម​វិញ្ញាសា​ចំនួន ៩ ដាក់​ក្នុង​ការប្រកួត​នេះ។ ប៉ុន្ដែ​មុន​ឈានដល់​ការប្រកួត​ស៊ី​ហ្គេម​នៅ​កម្ពុជា កន្លងមក​កីឡា​អេឡិចត្រូនិកក៏​ធ្លាប់បាន​ចូលរួម​ ប្រកួត​ព្រឹត្តិការណ៍​ប្រចាំ​តំបន់​នេះ ២​ដង​រួចមកហើយ កាលពី​ស៊ី​ហ្គេមឆ្នាំ​២០១៩ នៅ​ហ្វីលីពីន និង​ស៊ី​ហ្គេមឆ្នាំ​២០២១ នៅ​វៀតណាម៕​អត្ថបទ៖ លី ឈុន​ឡា

Pep Guardiola សរសើរ Jude Bellingham ពេញមាត់​មុន​ជួប Dortmund យប់​នេះ

2022/10/25 06:31:00 pm        95
​បាល់ទាត់៖ ​អ្នកចាត់ការ Manchester City លោក Pep Guardiola បាន​កោតសរសើរ​ខ្សែបម្រើ​អង់គ្លេស Jude Bellingham ពេញៗ​មាត់​មុន​ជួប Dortmund យប់​នេះ​នៅ​ទឹកដី​អាល្លឺម៉ង់​ក្របខណ្ឌ UEFA Champions League​។ ​​Manchester City ធ្វើដំណើរ​ទៅ​ទឹកដី Borussia Dortmund រាត្រី​នេះ​ដែលជា​ប្រកួត​ទី៥ ក្នុង​ពូ​ល G ខណៈដែល​ក្រុម​ជើងឯក​អង់គ្លេស​មួយ​នេះ​ធានាបាន​កៅអី​នៅ​វគ្គ​បន្ទាប់​រួចហើយ​។ ​​ខ្សែបម្រើ​អង់គ្លេស​វ័យ ១៩​ឆ្នាំ Jude Bellingham បាន​ស៊ុត​បញ្ចូល​ទី ២លើក​រួចហើយ​ក្នុងជំនួប​ទល់នឹង​ក្រុម​របស់លោក Pep​។ ​​អ្នកចាត់ការ​សញ្ជាតិ​អេ​ស្ប៉ា​ញ​រូបនេះ​បាន​និយាយថា Bellingham គ្រប់គ្នា​ក៏បាន​ដឹងថា ​កីឡាករ​រូបនេះ​មាន​មួយកញ្ចប់ ជាពិសេស​មាន​វ័យ​ទើប ១៩ឆ្នាំ ​និង​ថែមទាំង​ជា​ប្រធាន​ក្រុម​ទៀត​។ ​Jude Bellingham ដែល​ធ្លាប់​បង្ហាញខ្លួន​នៅ​ក្រុម​ជម្រើសជាតិ​អង់គ្លេស ១៧លើក​បាន​ផ្លាស់​ទៅកាន់ Dortmund កាលពី​ឆ្នាំ២០២០ ពី Birmingham City ក្នុង​វ័យ​ត្រឹម ១៧ឆ្នាំ​ប៉ុណ្ណោះ​។ ​​Bellingham បាន​ស៊ុត​បញ្ចូល​ទី ១៨គ្រាប់ និង​បោះ​បញ្ជូន ២០បាល់​ក្នុងការ​បង្ហាញខ្លួន ១០៧ ឱ្យ​ក្លិប​អាល្លឺម៉ង់ និង​ចុងក្រោយ​ស៊ុត​បញ្ចូល​ទី​ពីរ​គ្រាប់​ឱ្យ Dortmund យកឈ្នះ Stuttgart ៥-០ ចុង​សប្តាហ៍​កន្លងទៅ​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

ប្រធាន​សហព័ន្ធ​ជឺ​ជិត​ស៊ូ​៖ អ្នកដឹកនាំ​ល្អត្រូវ​ធ្វើជា​គំរូ​ដល់​អ្នក​ក្រោម​ឱវាទ គ្រប់​សកម្មភាព និង​ទង្វើ​របស់ខ្លួន​

2022/10/25 06:12:16 pm        100
​ជឺ​ជិត​ស៊ូ៖ លោក​បណ្ឌិត សេង ប៊ុន​សុង ប្រធាន​សហព័ន្ធ​កីឡា​ជឺ​ជិត​ស៊ូ​កម្ពុជាបាន​ណែនាំ​ឲ្យ​មន្ដ្រី​បច្ចេកទេស ក៏ដូចជា​មន្ដ្រីក្រោមឱវាទត្រូវមាន​ភាពជា​គំរូ រាល់​គ្រប់​សកម្មភាព និង​ទង្វើ​របស់ខ្លួន ដើម្បី​បង្ហាញ​ភាពជា​អ្នកដឹកនាំ​ល្អ ហើយ​ជំរុញ​វិស័យ​កីឡា​មួយ​នេះ​ឲ្យ​កាន់តែ​រីកចម្រើន។​ ​ការគូសបញ្ជាក់​ដូច្នេះធ្វើឡើង​ក្នុង​ពិធី​បិទ​វគ្គ​បណ្ដុះបណ្ដាល​អាជ្ញាកណ្ដាល គ្រូបង្វឹក និង​មន្ដ្រី​បច្ចេកទេស​កីឡា​ជឺ​ជិត​ស៊ូ​កម្រិត​មូលដ្ឋានឆ្នាំ​២០២២ កាលពី​ល្ងាច​ថ្ងៃទី​២៤ ខែតុលា ឆ្នាំ​២០២២ នៅ​ទីស្នាក់ការ​គណៈកម្មាធិកា​រ​ជាតិ​អូឡាំពិក​កម្ពុជា ខណៈ​ថ្នាក់ដឹកនាំបានចាត់ទុក​វគ្គ​នេះគឺជា​ផ្នែក​មួយ​ដ៏​សំខាន់ ក្នុងការ​អភិវឌ្ឍ​ធនធានមនុស្ស​ត្រៀម​ឆ្ពោះទៅ​រៀបចំ​ស៊ី​ហ្គេមឆ្នាំ​២០២៣។​ ​ឆ្លៀតឱកាស​នេះ ប្រធាន​សហព័ន្ធ​ដដែលបាន​លើកទឹកចិត្ត​សិក្ខាកាម​ទាំងអស់ ត្រូវ​បន្ត​ការខិតខំ​អភិវឌ្ឍ​សមត្ថភាព​បន្ថែមដើម្បី​ត្រៀម​ចូលរួម​ដឹកនាំ និង​រៀបចំ​ការប្រកួត អំឡុងពេល​កម្ពុជា​ទទួល​ធ្វើ​ម្ចាស់ផ្ទះ​ស៊ី​ហ្គេម បន្ទាប់ពី​កម្ពុជា​រង់ចាំ​អស់​រយៈពេល ៦៤​ឆ្នាំ​។ លោក​សង្ឃឹមថា អ្នកពាក់ព័ន្ធ​ក្នុង​វិស័យ​កីឡា​នេះ​ទាំងអស់នឹង​ចាប់ដៃគ្នា​ប្រឹងប្រែង​ឲ្យ​អស់ពី​លទ្ធភាព ដើម្បី​ស្វែងរក​សមិទ្ធផល​ល្អ និង​កិត្តិយស​ជូន​ជាតិ​មាតុភូមិ។​​បន្ថែម​ពីលើ​នេះ លោក​បាន​ជំរុញ​ឲ្យ​សិក្ខាកាម​ទាំងអស់​គោរព​ឲ្យ​បាន​នូវ​វិន័យ សកម្មភាព​របស់ខ្លួន និង​ទង្វើ​របស់ខ្លួន ក្នុងនាម​ជា​អ្នកដឹកនាំ​ត្រូវធ្វើ​ឲ្យ​បានល្អ​ប្រសើរ ដើម្បី​ជា​គំរូ​ល្អ​ដល់​អ្នក​ក្រោម​ឱវាទ ព្រោះ​ទាំង​អាជ្ញាកណ្ដាល គ្រូបង្វឹក និង​មន្ដ្រី​បច្ចេកទេស​ទាំងអស់គឺ​ត្រូវបាន​ចាត់ទុកជា​អ្នកដឹកនាំ​ហើយ ពិសេស​ក្នុងនាម​អ្នក​កាត់សេចក្ដីត្រូវមាន​ស្មារតី​ប្រកបដោយ​សុក្រឹតភាព យុត្តិធម៌ឲ្យ​ស្របតាម​ស្មារតី​កីឡា។​ ​លោក សៀន សុភ​ក្ត្រ អគ្គលេខាធិការ​សហព័ន្ធបាន​បញ្ជាក់ថា វគ្គ​បណ្ដុះបណ្ដាល​មូលដ្ឋាន​លើកដំបូង​នេះមាន​រយៈពេល ៤​ថ្ងៃពីថ្ងៃ​ទី​២១ ដល់​ថ្ងៃទី​២៤ ខែតុលា ដោយមាន​សិក្ខាកាម ៤៩​រូប​ចូលរួមដែល​បង្រៀន និង​ចែក​រំ​លែ​បទពិសោធន៍​ដោយ​គ្រូឧទ្ទេស ៥​រូបរួមមាន​គ្រូឧទ្ទេស​ខ្មែរ ២​នាក់ ថៃ​ម្នាក់ ហូ​ឡង់​ម្នាក់ និង​អាមេរិក​ម្នាក់ ដោយ​ផ្តោត​សំខាន់​លើ ៥​មុខ​សំខាន់ៗ រួមមាន​អាជ្ញាកណ្តាល​ Ne-Waza ​គ្រូបង្វឹក​ Coach Fighting System ​អាជ្ញាកណ្តាល​ Duo Show ​គ្រូបង្វឹក​ Coach Duo Show ​និង​មេរៀន​ Sport Data៕​អត្ថបទ៖ លី ឈុន​ឡា

ថ្នាក់ដឹកនាំ​កីឡា​វាយ​កូន​បាល់​បង្ហាញ​មោទនភាព​ចំពោះ​ភាព​ជោគជ័យ​នៅ​ Davis Cup

2022/10/25 05:51:02 pm        131
​​វាយ​កូន​បាល់៖ ក្រុមកីឡា​វាយ​កូន​បាល់​ជម្រើសជាតិ​កម្ពុជា និង​ប្រតិភូបានធ្វើ​ដំណើរ​មក​មាតុភូមិ​វិញ​ហើយកាលពី​ល្ងាច​ថ្ងៃទី​២៤ ខែតុលា ឆ្នាំ​២០២២ ក្រោយ​បញ្ចប់​បេសកកម្ម​ប្រកួត​ Davis Cup ​ប្រចាំ​តំបន់​អាស៊ី​/​អូ​សេ​អា​នីកម្រិត​ទី​៣ ដោយ​ជោគជ័យ បន្ទាប់ពី​ទទួលបាន​ជ័យជម្នះ ៤​ប្រកួត​ផ្ទួនៗឡើងទៅ​កម្រិត​ទី​៣ នៃ​ព្រឹត្តិការណ៍​ពិភពលោក​នេះ​វិញ នា​ឆ្នាំ​២០២៣ ខាងមុខ។ ​​លោក ជា ពៅ អគ្គលេខាធិការរង​សហព័ន្ធ និង​ជា​គ្រូ​ជម្រើសជាតិដែល​ដឹកនាំ​កីឡាករ​ត្រឡប់​ម​កកម្ពុជា ជំនួស​លោក ទេព រិទ្ធី​វិ​ទ្ធ អគ្គលេខាធិការ​សហព័ន្ធ និង​ជា​ប្រធាន​ប្រតិភូដែល​ជាប់​បេសកកម្ម​ទៅកាន់​ប្រទេស​ឥណ្ឌា​បន្ដ បានបង្ហាញ​មោទនភាពចំពោះ​ភាពជោគជ័យនៃ​ការប្រកួត​ Davis Cup ​ឆ្នាំនេះ។ លោក​បានចាត់ទុក​សមិទ្ធ​ផល​នេះគឺជា​សញ្ញាណដ៏​ល្អ សម្រាប់​ការត្រៀម​លក្ខណៈ​ឆ្ពោះទៅ​ស៊ី​ហ្គេមឆ្នាំ​២០២៣។​ ​ទន្ទឹម​ជាមួយគ្នាកីឡាករ ប៊ុន កេ​ន្នី​, ឡុង សំនៀង និង​សិស្ស​ប្អូន ឃ្លាំង ពន្លក បាន​សម្ដែង​អារម្មណ៍​រីករាយ​ជាខ្លាំង ដែល​អាចជួយ​ក្រុម​ជម្រើសជាតិ​កម្ពុជាត្រឡប់​ទៅកាន់​កម្រិត​ទី​៣ នៃ​ព្រឹត្តិការណ៍​ Davis Cup ​វិញ ហើយ​ពួកគេ​បាន​ប្ដេជ្ញា​នឹង​បន្ដ​ការខិតខំ​ប្រឹងប្រែង​បន្ថែមទៀត ដើម្បី​ត្រៀម​ការប្រកួត​កីឡា​ស៊ី​ហ្គេមឆ្នាំ​២០២៣ ដែល​កម្ពុជា​នឹងធ្វើ​ម្ចាស់ផ្ទះ​នាពេលខាងមុខ។​​គួរ​ដឹងថា ក្រុមកីឡា​វាយ​កូន​បាល់​កម្ពុជាបាន​ចូលរួម​ប្រកួត​ Davis Cup ​កម្រិត​ទី​៣ ប្រចាំ​តំបន់​អាស៊ី​/​អូ​សេ​អា​នីចាប់ពី​ថ្ងៃទី​១៧ ដល់​ថ្ងៃទី​២២ ខែតុលា​កន្លងទៅនៅ​ទីក្រុង​ Isa Town ​ប្រទេស​បា​រ៉ែ​ន ដោយ​កម្ពុជាស្ថិតក្នុង​ពូ​ល​ A ​ជាមួយ​ប៊ូ​តាន ម៉ុង​ហ្គោ​លី និង​ទួ​កមេ​នី​ស្ថាន។ ជា​លទ្ធផល​ការប្រកួត​ក្នុង​ពូ​លកម្ពុជា​បានទទួល​ជ័យជម្នះ​ទាំង ៣​ប្រកួតដោយ​យកឈ្នះ​ប៊ូ​តាន ៣-០, ឈ្នះ​ម៉ុ​ហ្គោ​លី ៣-០ និង​ឈ្នះ​ទូក​មេ​នី​ស្ថាន ២-១ ដើម្បី​ឈរ​កំពូល​តារាង​ពូ​ល​ A​។​ ​ជ័យជម្នះ​នេះបានធ្វើ​ឲ្យ​ក្រុមកីឡា​វាយ​កូន​បាល់​កម្ពុជាឡើងទៅ​វគ្គ​ផ្ដាច់ព្រ័ត្រ ដោយ​ជួប​ក្រុម​ឈរ​លេខ​១ នៃ​ពូ​ល​ B ​គឺ​ក្រុម​ជម្រើស​ជាតិ​សិង្ហ​បុរី ហើយ​កម្ពុជាបាន​យកឈ្នះ​ក្រុ​មិត្ត​អាស៊ាន​នេះដោយ​លទ្ធផល ២-១ ដើម្បី​គ្រង​តំណែង​ជើងឯក និង​ទទួលបាន​កៅអី​កម្រិត​ទី​៣ នៃ​ព្រឹត្តិការណ៍​ Davis Cup 2023 ​វិញ បន្ទាប់ពី​ខកខាន​អស់​រយៈពេល ៦​ឆ្នាំ​កន្លងទៅ៕​អត្ថបទ៖ លី ឈុន​ឡា

ក្រសួង​អប់រំ​ប្រាប់​សហព័ន្ធ​ជាតិ​ត្រូវ​មាន​ម្ចាស់ការ​លើ​ការរៀបចំ​កីឡា​ជាតិ ដូច​ស៊ី​ហ្គេម​ដែរ

2022/10/25 05:30:28 pm        101
​កីឡាជាតិ៖ អគ្គនាយកដ្ឋាន​កីឡានៃ​ក្រសួង​អប់រំ យុវជន និង​កីឡានាពេលថ្មីៗនេះបាន​កោះប្រជុំ​ជាមួយ​អគ្គលេខាធិការ និង​នាយក​បច្ចេកទេស​របស់​សហព័ន្ធ​កីឡា​ជាតិ​ទាំង ៣៨ ដែល​បានកំណត់​ដាក់​ក្នុង​ការប្រកួត​កីឡា​ជាតិលើក​ទី​៣ ដើម្បី​ពិភាក្សា​ការងារ​បច្ចេកទេស​ត្រៀម​រៀបចំ​ព្រឹត្តិការណ៍​ដ៏​ធំ​នេះ ដែលជា​ព្រឹត្តិការណ៍​ដ៏​សំខាន់ក្នុងការ​សាកល្បងត្រៀម​ឆ្ពោះទៅ​រៀបចំ​ការប្រកួត​កីឡា​ស៊ី​ហ្គេម​-​អាស៊ាន​ប៉ា​រ៉ា​ហ្គេមឆ្នាំ​២០២៣។​ ​ថ្លែង​ចំពោះមុខ​ថ្នាក់ដឹកនាំ និង​មន្ដ្រី​បច្ចេកទេស​ហ​ព័ន្ធ​ជាច្រើន ឯកឧត្តម អ៊ុក សិទ្ធិ​ជាតិ អគ្គនាយក​នៃ​អ​គ្ក​នាយកដ្ឋាន​កីឡា បាន​ក្រើន​រំ​ឮ​ក​ដល់​សហព័ន្ធ​កីឡា​ជាតិ​ទាំងអស់ ត្រូវមាន​ម្ចាស់ការ​លើ​ការរៀបចំ​តាម​ប្រភេទ​កីឡា​នីមួយៗ ដោយ​ខ្លួនឯង ដូច​ទៅនឹង​ព្រឹត្តិការណ៍​ស៊ី​ហ្គេម​ដែរ ព្រោះនេះ​គឺជា​ឱកាស​ដ៏​សំខាន់ដើម្បី​វាស់​ស្ទង់​ពី​សមត្ថភាព និង​ចំណុច​ខ្វះខាតដែល​ត្រូវ​បំពេញបន្ថែម មុន​ឈានដល់​ការរៀបចំ​ព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្ដ្រ​នា​ឆ្នាំ​២០២៣។​ ​ឯកឧត្តម​បាន​គូសបញ្ជាក់ថា សហព័ន្ធ​កីឡា​ជាតិ​នីមួយៗមាន​តួនាទី​សំខាន់ ក្នុងការ​សរសេរ​បទ​បញ្ជាការ​ប្រកួត ការចុះឈ្មោះ និង​ការរៀបចំ​ការប្រកួតពី​ចាប់ផ្ដើមរហូតដល់​ចែក​មេដាយ ត្រូវ​ធានា​ឲ្យ​បាន​ជោគជ័យ។ ហេតុនេះរាល់​កិច្ច​ត្រូវ​ធានា​ឲ្យ​បាន​រួចរាល់ និង​ហ្មត់ចត់​បំផុត ពិសេស​លើ​ការរៀបចំ​សៀវភៅ​បច្ចេកទេស​ Technical Handbook ​មុន​ចែកចាយ​ដល់​រាជធានី​-​ខេត្ត និង​ក្រសួង ចៀសវាង​នូវ​ការភាន់ច្រឡំនាំ​ឲ្យ​ប៉ះពាល់​ដល់​ដំណើរការ​ប្រកួត​ផ្សេងៗ។​​មន្ដ្រី​កីឡា​ជាន់ខ្ពស់នៃ​ក្រសួង​អប់រំ យុវជន និង​កីឡា​ដដែល​បន្ថែមថា ការប្រកួត​កីឡា​ជាតិ​នេះពិតជា​សំខាន់​ណាស់ កា​រណា​ការរៀបចំ​ទទួលបាន​ជោគជ័យ នោះ​ឈានដល់​ស៊ី​ហ្គេមក៏​មិនសូវ​លំបាក​ដែរ តែបើ​ការរៀបចំ​កីឡា​ជាតិមិនបាន​ល្អ ច្បាស់​ណាស់​ការត្រៀម​ស៊ី​ហ្គេមត្រូវមាន​ការកែសម្រួល និង​បំពេញបន្ថែម​ជាច្រើន។ ហេតុនេះឯកឧត្តម​បាន​ជំរុញ​ឲ្យ​សហព័ន្ធ​កីឡា​ជាតិ ក៏ដូចជា​គ្រប់ភាគី​ពាក់ព័ន្ធ​ត្រូវ​យកចិត្តទុកដាក់​ខ្ពស់ ក្នុងការ​ប្រកួតដែលជា​សាកល្បង​ឆ្ពោះទៅ​ស៊ី​ហ្គេម​-​អាស៊ាន​ប៉ា​រ៉ា​ហ្គេមឆ្នាំ​២០២៣ នេះ។​ ​គួរ​ដឹងថា ការប្រកួត​កីឡា​ជាតិលើក​ទី​៣ គ្រោង​ដំណើរ​ការប្រកួត​ពីថ្ងៃ​ទី​១៩ ដល់​ថ្ងៃទី​៣០ ខែវិច្ឆិកា​ខាងមុខ ដោយ​កំណត់​កីឡា​ចំនួន ៣៨​ប្រភេទក្នុងការ​ប្រកួត ដូច​ទៅនឹង​ប្រភេទ​កីឡាដែល​បានអនុម័ត​ក្នុងការ​ប្រកួត​កីឡា​ស៊ី​ហ្គេមលើក​ទី​៣២ នា​ខែឧសភា ឆ្នាំ​២០២៣ ខាងមុខ​ដែរ៕​អត្ថបទ៖ លី ឈុន​ឡា

ជើងឯក F1 ពិភពលោក Max Verstappen ឈ្នះ​លើក​ទី១៣ រដូវ​កាល​នេះ​នៅ​សហរដ្ឋអាមេរិក

2022/10/24 10:09:48 pm        51
​ប្រណាំង​រថយន្ត៖ ​ជើងឯក F1 ពិភពលោក​កីឡាករ​ហូ​ឡង់ Max Verstappen មិនទាន់​ហត់នឿយ​នឹង​ជ័យជំនះ​របស់​ខ្លួន​ឡើយ ​បើ​ទោះ​បីជា​ក្លាយជា​ជើងឯក​ពិភពលោក​រដូវ​កាល ២០២២ រួចហើយ​ក្តី​។ ​​កីឡាករ​របស់​ក្រុម Red Bull រូបនេះ​នៅតែ​អាច​យកឈ្នះ​ការប្រកួត​នៅ​ទីលាន Austin រដ្ឋ​តិច​សាស​សហរដ្ឋអាមេរិក​ដែលជា​ជ័យជំនះ​ទី១៣ របស់ខ្លួន​ក្នុង​រដូវ​កាល​នេះ​តាម​ស្មើ​កំណត់ត្រា​របស់ Michael Schumacher និង Sebastian Vettel ក្នុងនាម​ជា​កីឡាករ​ដែល​ឈ្នះ​ច្រើន​ទីលាន​បំផុត​ក្នុង​រដូវ​កាល​។ ​Max Verstappen បានចេញ​ដំណើរ​លំដាប់​លេខ​២ និង​បាន​វ៉ា​ផុត Carlos Sainz ដែល​នៅ​ពីមុខ​គេ មុន​ពេល​ដែល​កីឡាករ​របស់ Ferrari រូបនេះ​មានការ​ប៉ះទង្គិច​នៅ​ផ្លូវបត់​ទីមួយ និង​ក្រោយ​បោះបង់​ការ​ប្រកួត​។ ​Verstappen ទំរាំ​ឈ្នះ​ការប្រកួត​នេះ​ត្រូវ​ប្រជែង​ជាមួយ Charles Leclerc និង​វ៉ា Lewis Hamilton​។ ​​ជ័យជំនះ​នេះដែរ​ក៏បាន​ធានា​ឱ្យ​ក្រុម​ប្រណាំង Red Bull ក្លាយជា​ជើងឯក​ពិភពលោក​ផងដែរ បន្ទាប់ពី Max Verstappen គ្រង​ជើងឯក​អ្នកបើកបរ​ពិភពលោក​កាលពី​នៅ​ទឹកដី​ជប៉ុន​។ ​នៅក្នុង​តារាង​ជើងឯក​ពិភព​លោក​នៅពេលនេះ Charles Leclerc ឡើងមក​លេខ​២ វិញ​ពីលើ Sergio Perez ២ពិន្ទុ ​ខណៈ​ការ​ប្រកួត​នៅសល់​ត្រឹម ៣ទីលាន​ទៀត​ចប់​រដូវ​កាល​។ ​ទីលាន​បន្ទាប់ F1 បន្ត​ស្នាក់នៅ​ទ្វីប​អាមេរិក​ដោយ​ឆ្លងដែន​រដ្ឋ​តិច​សាស​មកកាន់​ទឹកដី​ម៉ិ​ក​ស៊ិ​ក​ចុង​សប្តាហ៍​នេះ​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

Rory McIlroy ឡើងឈរ​លេខ​១ ពិភពលោក​វិញ​ ក្រោយ​ឈ្នះ​ការប្រកួត​វាយកូនគោល​កម្មវិធី CJ Cup

2022/10/24 09:45:41 pm        75
​វាយកូនគោល​៖ ​កីឡាករ​វាយកូនគោល​អៀក​ឡង់​ខាងជើង Rory McIlroy បាន​វិល​មកឈរ​តំណែង​លេខ១ ពិភព​លោក​វិញ​ជា​លើកដំបូង​ក្នុង​រយៈពេល​ជាង ២ឆ្នាំក្រោយ​ការពារ​ជើងឯក​កម្មវិធី CJ Cup បានសម្រេច​នៅ​រដ្ឋ South Carolina សហរដ្ឋអាមេរិក​។ ​​McIlroy បាន​យកឈ្នះ​ការប្រកួត​ទាំង​ប្រផិតប្រផើយ​ផងដែរ​ ក្រោយ​បញ្ចប់​ការប្រកួត​ជាមួយនឹង​លទ្ធផល ១៧អាន់​ឌើ​ផា យកឈ្នះ​អ្នក​លេខ២ កីឡាករ​អាមេរិក Kurt Kitayama ១ស្ត្រូ​ក និង​លេខ៣ បាន​ទៅ​កីឡាករ​កូរ៉េ KH Lee ដែល​ធ្វើបាន ១៥អាន់​ឌើ​ផា​។ ​ជ័យជំនះ​នេះ​ធ្វើឱ្យ Rory McIlroy ឡើង​មកឈរ​ពីលើ Scottie Scheffler ក្នុង​តារាង​ចំណាត់ថ្នាក់​ពិភពលោក​។ ​Scottie Scheffler ធ្វើ​មិន​បានល្អ​ឡើយ​ក្នុង​ការប្រកួត​នេះ​ ដោយ​បញ្ចប់​ជាមួយនឹង​លទ្ធផល ១អាន់​ឌើ​ផា​ឈរ​លេខ ៤៥ ឯណោះ​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

Francesco Bagnaia ពន្លាត​ពិន្ទុ​នាំមុខ​ក្នុង​តារាង​ជើងឯក​ពិភពលោក MotoGP ក្រោយ​ឈ្នះ​នៅ​ម៉ាឡេស៊ី​

2022/10/24 09:28:53 pm        65
​ប្រណាំង​ម៉ូតូ​៖ កីឡាករ​ប្រណាំង​ម៉ូតូ​អ៊ីតាលី Francesco Bagnaia បាន​បោះ​មួយ​ជំហាន​ទៀត​ក្នុង​ដំណើរ​ឆ្ពោះ​ទៅ​គ្រង​ជើងឯក MotoGP ពិភពលោក​ក្រោយ​ប្រជែង​ឈ្នះ​ការប្រកួត​នៅ​ទឹកដី​ម៉ាឡេស៊ី​។ ​​កីឡាករ​របស់​ក្រុម​ប្រណាំង Ducati រូបនេះ​ចេញដំណើរ​បាន​យ៉ាង​ល្អ​ដោយ​ងើប​ពី​លេខ៩ ដល់​លេខ២ នៅ​ពីក្រោយ Jorge Martin ត្រឹម​ជុំ​ទី១​។ ​​ក្រោយមក Jorge Martin ក៏បាន​ដួល​នៅ​ជុំ​ទី៩ ដើរ​ចេញពី​ការប្រកួត​ហើយ Bagnaia ក៏​ឡើងមក​នាំ​មុខគេ​រហូតដល់​ចប់​ក​ការប្រកួត​។ ​លេខ២ ក្នុងការ​ប្រកួត​នៅ​ម៉ាឡេស៊ី​នេះ​បាន​ទៅ​កីឡាករ​អ៊ីតាលី​ផងដែរ Enea Bastianini និង​លេខ៣ កីឡាករ​បារាំង Fabio Quartararo​។ ​កីឡាករ​របស់​ក្រុម Yamaha, Fabio Quartararo នៅសល់​ឱកាស​តិចតួច​ក្នុងការ​ប្រជែង​ជើងឯក​នៅ​ទីលាន​ចុងក្រោយ​នៅ​ទឹកដី Valencia ប្រទេស​អេ​ស្ប៉ា​ញ​។ ​​Francesco Bagnaia ត្រូវការ​ត្រឹម​បញ្ចប់​យ៉ាងហោចណាស់​លេខ១៤ ប៉ុណ្ណោះ​នៅ​ទឹកដី Valencia នៅ​ថ្ងៃទី៦ ខែវិច្ឆិកា​ដើម្បី​គ្រង​ជើងឯក​ពិភពលោក​លើកដំបូង​ក្នុង​អាជីព ហើយ​គេ​ក៏​អាច​ក្លាយជា​កីឡាករ​អ៊ីតាលី​ដំបូង​ដែល​គ្រង​ជើងឯក MotoGP ផងដែរ​រាប់​ពី​ឆ្នាំ២០០៩ ដែល​ធ្វើបាន​ដោយ Valentino Rossi៕​អត្ថបទ​៖​នាង សុភា​វុ​ធ

Sebastian Ogier ឈ្នះ​ការប្រណាំង Rally នៅ​អេ​ស្ប៉ា​ញ ​ខណៈ​ក្រុម​តូយ៉ូតា​គ្រង​ជើងឯក​ពិភពលោក​

2022/10/24 07:36:59 pm        67
​ប្រណាំង​រថយន្ត៖ ​កីឡាករ​ប្រណាំង​រថយន្ត​បារាំង Sebastian Ogier បាន​ប្រជែង​ឈ្នះ​ការប្រណាំង Rally ពិភពលោក​នៅ​ទឹកដី​អេ​ស្ប៉ា​ញ​កាលពី​ថ្ងៃអាទិត្យ ធ្វើឱ្យ​ក្រុម​ប្រណាំង Toyota Gazoo Racing គ្រប់​ពិន្ទុ​គ្រង​ជើងឯក​ពិភពលោក​។ ​​កីឡាករ​បារាំង​រូបនេះ​បានបញ្ចប់​ការប្រកួត​ជាមួយនឹង​ថេរវេលា ១៦.៤វិនាទី ល្អ​ជាង​អ្នក​លេខ២ កីឡាករ​របស់​ក្រុម Hyundai សញ្ជាតិ​ប៊ែ​ល​ហ្ស៊ិ​ក Thierry Neuville​។ ​កីឡាករ​ហ្វាំ​ង​ឡង់ Kalle Rovanpera ដែល​គ្រប់​ពិន្ទុ​គ្រង​ជើងឯក​ពិភពលោក​កាលពីដើម​ខែតុលា​នោះ បានបញ្ចប់​ការប្រកួត​នៅ​អេ​ស្ប៉ា​ញ​នេះ​ចំណាត់ថ្នាក់​លេខ៣​។ ​ខណៈដែល​នៅសល់តែ ១ជុំ​ទៀត​បញ្ចប់​រដូវ​កាល ២០២២ នេះ ក្រុម​ប្រណាំង Toyota Gazoo Racing បាន​នាំ​មុខដាច់​ក្រុម​លេខ២ Hyundai Motorsport ដល់​ទៅ ៩៣ពិន្ទុ​។ ​ការប្រកួត​បិទ​រដូវ​កាល Rally ពិភពលោក​នឹង​បញ្ចប់​នៅ​ទឹកដី​ជប៉ុន​ពីថ្ងៃ​ទី១០ ដល់ ១៣ ខែវិច្ឆិកា​ខាងមុខ​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ប្រមុខការទូត៖អេស្ប៉ាញអំពាវនាវឲ្យសមាជិកសហភាពអឺរ៉ុបបង្ហាញសាមគ្គីភាព ខណៈមានវិបត្តិជនអន្តោប្រវេន៍
08/04/2026 04:08 PM
ទីប្រឹក្សាយោធា៖ អ៊ីរ៉ង់បានលុបផែនការវាយប្រហារទីតាំងចំនួន ៣ ក្រោយ​​អ៊ុយក្រែនសូម​អភ័យ​ទោស​
08/04/2026 04:08 PM
ក្រុមអ្នកសម្របសម្រួល (CLG) និង ក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំកម្ពុជាចុះសង្កេតការណ៍ផ្ទៀងផ្ទាត់ អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅចំណុចបង្គោលព្រំដែនលេខ៣៧
08/04/2026 04:08 PM
CMAC និង IMCCD ចុះកិច្ចព្រមព្រៀងគម្រោងបោសសម្អាតមីនថ្មី ខណៈឃុំតាសែន អតីតជាសមរភូមិសម្បូរដោយគ្រាប់មីនបានក្លាយជាភូមិគំរូទៅជាតំបន់កសិកម្មនាំចេញ
08/04/2026 04:08 PM
៦ខែ សមត្ថកិច្ចបង្ក្រាបករណីជួញដូរមនុស្ស ១១២ករណី និងឃាត់ខ្លួន ១៦៩នាក់ និងសង្គ្រោះជនរងគ្រោះជិត ៦០០នាក់
08/04/2026 04:08 PM
សាកលវិទ្យាល័យសម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ប្រកាសផ្ដល់អាហារូបករណ៍ដល់ព្រះសង្ឃ សិស្ស និស្សិតខ្មែរកម្ពុជាក្រោម
08/04/2026 04:08 PM
អង្គការដៃគូនៃសាធារណរដ្ឋកូរ៉េ ផ្ដល់សម្លៀកបំពាក់៧ ៩៥៤សម្រាប់ ដល់កុមារនៅតាមសាលាមត្តេយ្យសហគមន៍ និងសហគមន៍ងាយរងគ្រោះ
08/04/2026 04:08 PM
ប៉ាឡេស្ទីន ចោទកងកម្លាំងអ៊ីស្រាអែលថាគាំទ្រការវាយប្រហាររបស់អ្នកតាំងលំនៅឋាន តំបន់ West Bank
08/04/2026 04:08 PM
ភ្លៀងធ្លាក់ខ្លាំងនៅឈីលី បណ្តាលឱ្យមនុស្សរាប់ពាន់នាក់ជម្លៀសចេញ និងបានជន់លិចលំនៅឋាន
08/04/2026 04:08 PM
គ្រូបង្រៀន និងបុគ្គលិករដ្ឋអាហ្សង់ទីន ធ្វើកូដកម្មជុំវិញបញ្ហាប្រាក់ឈ្នួល និងការកាត់ការងារ
08/04/2026 04:08 PM