កម្ពុជាភ្លាត់ចាញ់សិង្ហបុរីនៅនាទីទីចុងក្រោយ ក្នុងជំនួបបើកឆាកពានរង្វាន់បាល់​ទាត់តំបន់​អាស៊ី​អាគ្នេយ៍ ​(ASEAN Hyundai Cup 2026)
វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ

ព័ត៌មានកីឡា

អាហ្សង់ទីនប្រកាសបញ្ជីឈ្មោះផ្លូវការ Lionel Messi នឹងបង្ហាញខ្លួននៅ World Cup លើកទី ៦

2026/05/29 10:24:31 pm        389
ក្រុមបាល់ទាត់ជម្រើសជាតិអាហ្សង់ទីន បានប្រកាសបញ្ជីកីឡាករ ២៦ នាក់សម្រាប់ការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ ២០២៦ ដោយខ្សែប្រយុទ្ធ Lionel Messi នឹងដឹកនាំក្រុមការពារតំណែងជើងឯកនៅការប្រកួតដែលរៀបចំឡើងនៅសហរដ្ឋអាមេរិក ម៉ិកស៊ិក និងកាណាដា។Messi វ័យ ៣៨ ឆ្នាំ ដែលកំពុងលេងឲ្យក្លិប Inter Miami នឹងចូលរួមការប្រកួត World Cup ជាលើកទី៦ ក្នុងអាជីពរបស់ខ្លួន ដែលជាកំណត់ត្រាថ្មីសម្រាប់ក្រុមជម្រើសជាតិអាហ្សង់ទីន។ក្នុងបញ្ជីកីឡាករនេះ ក៏មានកីឡាករសំខាន់ៗជាច្រើនដែលធ្លាប់ជួយអាហ្សង់ទីនឈ្នះជើងឯកពិភពលោកនៅកាតារឆ្នាំ ២០២២ ផងដែររួមមាន អ្នកចាំទី Emiliano Martinez ខ្សែការពារ Nicolas Otamendi ខ្សែបម្រើ Rodrigo De Paul, Alexis Mac Allister, Enzo Fernandez ខ្សែប្រយុទ្ធ Julian Alvarez និង Lautaro Martinez។ សរុបទាំងអស់ មានកីឡាករ ១៧ នាក់ ត្រូវបានរក្សាទុកពីក្រុមជើងឯកឆ្នាំ ២០២២។គ្រូបង្វឹក Lionel Scaloni បានបន្តជឿទុកចិត្តលើស្នូលក្រុមចាស់ដែលធ្លាប់នាំអាហ្សង់ទីនឈ្នះពាន World Cup លើកទី៣ ក្នុងប្រវត្តិសាស្ត្រ។ ទោះជាយ៉ាងណា ខ្សែបម្រើស្លាបជើងចាស់ Angel Di Maria មិនត្រូវបានកោះហៅឡើយ បន្ទាប់ពីប្រកាសចូលនិវត្តន៍ពីក្រុមជម្រើសជាតិ ក្រោយព្រឹត្តិការណ៍ Copa America ២០២៤។ខ្សែបម្រើ Giovani Lo Celso ដែលខកខានការប្រកួត World Cup ឆ្នាំ ២០២២ ដោយសាររបួស បានវិលត្រឡប់មកវិញ បន្ទាប់ពីធ្លាប់ជាសមាជិកក្រុមនៅ World Cup ២០១៨ នៅប្រទេសរុស្ស៊ី ប៉ុន្តែមិនបានចូលលេងឡើយ។ក្រៅពីនេះ អាហ្សង់ទីនក៏បានបញ្ចូលកីឡាករវ័យក្មេងជាច្រើន ដែលត្រូវបានគេចាត់ទុកថាជាកម្លាំងស្នូលសម្រាប់អនាគត រួមមាន Valentin Barco, Nicolas Paz និង Giuliano Simeone ខណៈខ្សែប្រយុទ្ធ Jose Manuel Lopez និង Thiago Almada ក៏ត្រៀមបង្ហាញខ្លួនលើកដំបូងនៅ World Cup ផងដែរ។សម្រាប់ការប្រកួតវគ្គចែកពូល អាហ្សង់ទីនស្ថិតក្នុងពូល J ហើយនឹងបើកយុទ្ធនាការរបស់ខ្លួនជួបអាល់ហ្សេរី នៅថ្ងៃទី១៦ ខែមិថុនា មុនបន្តជួបហ្សកដានី និងអូទ្រីស៕ អត្ថបទ៖នាង សុភាវុធ 

ពានបាល់ទាត់នារី Svay Rieng Cup នឹងបើកការប្រកួតរដូវកាលទី២ ចុងសប្ដាហ៍នេះ

2026/05/29 06:30:32 pm        142
ការប្រកួតបាល់ទាត់ ស្វាយរៀងខាប់ (Svay Rieng Cup) ផ្នែកនារី លើកទី២ ឆ្នាំ២០២៦ នឹងចាប់ផ្ដើមការប្រកួតរដូវកាលថ្មីរបស់ខ្លួន នៅថ្ងៃទី៣១ ខែឧសភាចុងសប្ដាហ៍នេះ ដោយមានបេក្ខភាព ៧ក្រុមចូលរួម។មុនឈានដល់ការប្រកួតផ្លូវការ គណៈកម្មការរៀបចំការប្រកួតបាល់ទាត់ខេត្តស្វាយរៀង ក៏បានធ្វើការប្រជុំបច្ចេកទេស និងចាប់ឆ្នោតកម្មវិធីប្រកួត ជាមួយបណ្ដាភាគីពាក់ព័ន្ធ ដើម្បីធានាការប្រកួតបានប្រព្រឹត្តទៅ ដោយរលូន និងជោគជ័យផងដែរ។យោងតាមគណៈកម្មការរៀបចំ សម្រាប់បេក្ខភាព ដែលចូលរួមការប្រកួតពានរង្វាន់ Svay Rieng Cup រដូវកាលទី២ នេះ រួមមានក្រុម សសយក ស្រុករមាសហែក, ក្រុម CRS SPORT, ក្រុម សសយក ស្រុកកំពង់រោទិ៍, ក្រុម សសយក ស្រុកស្វាយទាប, ក្រុម U16 ព្រះខ័នរាជស្វាយរៀង, ក្រុម ធូប្រាឌឺ បាវិត និងក្រុមបាល់ទាត់នារីវិទ្យាល័យព្រះពន្លា។សម្រាប់ការប្រកួតនឹងធ្វើឡើងនៅទីលានវិទ្យាល័យហ៊ុន សែន ស្វាយរំពារ ។ ចំពោះរូបមន្ដប្រកួត គឺប្រកួតលក្ខណៈលីគ ១ជុំ ពោលគឺក្រោយប្រកួតសន្សំពិន្ទុរួច ក្រុមមានពិន្ទុខ្ពស់ជាងគេ ៤ក្រុម នឹងត្រូវឡើងវគ្គបន្ដ ក្នុងនោះក្រុមឈរលេខ៣ និងលេខ៤ ត្រូវជួបគ្នា នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ដើម្បីស្វែងរកក្រុមឈ្នះ ឡើងទៅជួបក្រុមឈរលេខ២ ហើយក្រុមឈ្នះ នឹងទទួលបានកៅអីវគ្គផ្ដាច់ព្រ័ត្រ ជួបក្រុមកំពូលតារាង ដើម្បីប្រកួតដណ្ដើមជើងឯកតែម្ដង៕ អត្ថបទ លី ឈុនឡា

រដ្ឋ New York និង New Jersey បើកការស៊ើបអង្កេតការលក់សំបុត្រ World Cup របស់ FIFA

2026/05/29 05:58:37 pm        275
អគ្គមេធាវីរដ្ឋ New York និង New Jersey សហរដ្ឋអាមេរិក បានប្រកាសកាលពីថ្ងៃពុធថា ពួក​គេ​បាន​ចេញដីកាកោះហៅទៅកាន់សហព័ន្ធបាល់ទាត់ពិភពលោក FIFA ដើម្បីស៊ើបអង្កេត​លើ​ការ​អនុវត្តន៍​លក់​សំបុត្រស​ម្រាប់ការប្រកួតបាល់ទាត់ពិភពលោក World Cup 2026។នៅក្នុងសេចក្តីប្រកាសព័ត៌មាន អគ្គមេធាវីរដ្ឋញូវយ៉ក លោកស្រី Letitia James និងអគ្គមេធាវី​រដ្ឋញូវ​ជឺស៊ី លោកស្រី Jennifer Davenport បានបញ្ជាក់ថា ការស៊ើបអង្កេត​នេះ​ពាក់ព័ន្ធ​នឹង​ការ​ប្រកួត​ចំនួន ៨ ប្រកួតដែលនឹងធ្វើឡើងនៅរដ្ឋ New Jersey រួមទាំងការប្រកួត​វគ្គ​ផ្តាច់​ព្រ័ត្រ​នៅ​ថ្ងៃ​ទី​១៩ ខែកក្កដា ផងដែរ។អាជ្ញាធរទាំងពីរបានឲ្យដឹងថា មានអ្នកគាំទ្របាល់ទាត់មួយចំនួនបានរាយការណ៍ថា ពួកគេមិន​ទទួល​បាន​កៅអី​ស្ថិតក្នុងប្រភេទដែលពួកគេបានទិញឡើយ។ អ្នកដែលបានបង់ប្រាក់សម្រាប់សំបុត្រប្រភេទ Category 1 ដែលជាកៅអីនៅជិតទីលានបំផុត ត្រូវ​បាន​គេចា​ត់​ឲ្យអង្គុយ​នៅតំបន់ Category 2 ដែលនៅឆ្ងាយជាង។លោកស្រី Jodi Balsam សាស្ត្រាចារ្យច្បាប់នៅសាលាច្បាប់ Brooklyn Law School បានលើកឡើងថា ប្រសិនបើអ្នកគាំទ្របានទិញសំបុត្រដោយផ្អែកលើការផ្សព្វផ្សាយរបស់ FIFA អំពីទីតាំងអង្គុយ ប៉ុន្តែក្រោយមកត្រូវបានផ្លាស់ប្តូរទៅកន្លែងដែលមានគុណភាពទាបជាង នោះអាចចាត់ទុកថាជាការបំភាន់អ្នកប្រើប្រាស់ និងអាចរំលោភច្បាប់ការពារអតិថិជនរបស់រដ្ឋ New York និង New Jersey។លើសពីនេះ អគ្គមេធាវីទាំងពីរក៏បានប្រកាសថា ពួកគេនឹងស៊ើបអង្កេតលើតម្លៃសំបុត្រផងដែរ ដោយអះអាងថា តម្លៃសំបុត្រឆ្នាំនេះ ខ្ពស់ជាងការប្រកួត World Cup មុនៗទាំងអស់។ជាការឆ្លើយតប FIFA បានបដិសេធមិនធ្វើអត្ថាធិប្បាយជុំវិញបញ្ហានេះ។គួរបញ្ជាក់ថា FIFA កំពុងប្រើប្រាស់ប្រព័ន្ធ “Dynamic Pricing” ជាលើកដំបូងសម្រាប់ World Cup ឆ្នាំ 2026 ដែលអនុញ្ញាតឲ្យតម្លៃសំបុត្រប្រែប្រួលទៅតាមតម្រូវការទីផ្សារ ចំនួនសំបុត្រនៅសល់ និងភាពពេញនិយមនៃការប្រកួត។លោកស្រី Balsam បានបញ្ជាក់ថា ការកំណត់តម្លៃបែបនេះមិនខុសច្បាប់ឡើយ ប៉ុន្តែ FIFA ត្រូវមានភាពច្បាស់លាស់ និងតម្លាភាពចំពោះអ្នកទិញ។ លោកស្រីបានបន្ថែមថា “វាអាចត្រូវបានចាត់ទុកថាជាការបោកបញ្ឆោត ប្រសិនបើអតិថិជនត្រូវបានធ្វើឲ្យជឿថាពួកគេទិញសំបុត្រក្នុងតម្លៃ និងប្រភេទជាក់លាក់មួយ ប៉ុន្តែក្រោយមកតម្លៃ ឬប្រភេទកៅអីត្រូវបានផ្លាស់ប្តូរ។”បន្ទាប់ពីមានការរិះគន់ខ្លាំងពីសាធារណជនអំពីតម្លៃសំបុត្រខ្ពស់ FIFA ក៏បានដាក់លក់សំបុត្រមួយចំនួនក្នុងតម្លៃ ៦០ ដុល្លារ ដែលស្ថិតនៅតំបន់ខ្ពស់ជ្រុងលើនៃកីឡដ្ឋាន។ការប្រកួតបាល់ទាត់ពិភពលោក World Cup 2026 នឹងចាប់ផ្តើមនៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦ នៅទឹកដីសហរដ្ឋអាមេរិក ម៉ិកស៊ិក និងកាណាដា៕ អត្ថបទ៖នាង សុភាវុធ 

Man City នាំមុខ Man United ក្នុងការប្រមាញ់ Elliot Anderson ពី Nottingham Forest

2026/05/27 10:40:06 pm        138
Manchester City ត្រូវបានគេដឹងថាកំពុងនាំមុខក្នុងការនាំយក Elliot Anderson ខណៈ​ខ្សែ​បម្រើ​របស់ ​Nottingham Forest រូបនេះ ត្រូវបានគេរាយការណ៍ថា មានទំនោរ​ចង់​ផ្លាស់​ទៅ​កាន់​កីឡដ្ឋាន ​Etihad ជាងការចូលរួមជាមួយគូប្រជែង Manchester United។មាន​ការរំពឹងកាន់តែខ្លាំងឡើងថា Anderson នឹងចាកចេញពី City Ground នៅរដូវក្តៅនេះ ខណៈ​ United មិនមានបំណងចំណាយលើសតម្លៃ។ទោះ​ជា​យ៉ាងណា រហូតមកដល់ពេលនេះ មិនទាន់មានកិច្ចព្រមព្រៀងណាមួយរវាង Forest និង Manchester City នៅឡើយទេ ដោយសារភាគីទាំងពីរនៅមានគម្លាតខ្លាំងលើតម្លៃផ្ទេររបស់កីឡាករវ័យ ២៣ ឆ្នាំរូបនេះ។ ប្រភពខ្លះបានលើកឡើងថា តម្លៃផ្ទេរអាចក្លាយជាកំណត់ត្រាថ្មីសម្រាប់កីឡាករអង់គ្លេសម្នាក់ ដោយអាចលើសពី ១០៥ លានផោន ដែល Arsenal បានចំណាយទិញ Declan Rice ពី West Ham United កាលពីឆ្នាំ ២០២៣។នៅក្នុងក្លិប Nottingham Forest មានការយល់ឃើញថា ប្រសិនបើមានការលក់កីឡាករធំម្នាក់នៅរដូវក្តៅនេះ នោះ Anderson គឺជាបេក្ខភាពសំខាន់បំផុត។ ជាពិសេស ប្រសិនបើគេបង្ហាញទម្រង់លេងល្អជាមួយក្រុមជម្រើសជាតិអង់គ្លេសក្នុងព្រឹត្តិការណ៍ World Cup ខាងមុខ វានឹងធ្វើឱ្យក្លិបមានអំណាចចរចាកាន់តែខ្លាំង។Anderson ដែលបានជួយអង់គ្លេសឈ្នះជើងឯកអឺរ៉ុបអាយុក្រោម ២១ ឆ្នាំកាលពីឆ្នាំ ២០២៥ នោះបានផ្ទេរពី Newcastle United មកកាន់ Forest ក្នុងឆ្នាំ ២០២៤ ក្នុងតម្លៃ ៣៥ លានផោន។ រហូតមកដល់ពេលនេះ គេបានបង្ហាញខ្លួន ៩២ ប្រកួត និងស៊ុតបញ្ចូលទីបាន ៦ គ្រាប់៕ អត្ថបទ៖នាង សុភាវុធ

Pactrick Robson នឹងចាកចេញពីកម្ពុជាទៅលេងស្រុកកំណើត មុនទៅឥណ្ឌូណេស៊ី

2026/05/27 10:15:07 pm        509
កីឡាករខ្សែប្រយុទ្ធក្លឹបព្រះខ័នរាជស្វាយរៀង Patrick Robson de Souza Monteiro នឹងចាកចេញពីកម្ពុជានៅថ្ងៃស្អែកនេះហើយដើម្បីទៅចូលរួមជាមួយក្លឹបថ្មី ក្រោយពីរួមចំណែកជួយព្រះខ័នរាជស្វាយរៀងឈ្នះពានបីក្នុងរដូវកាលនេះ។ក្នុងពិធីជប់លៀងក្លឹបកាលពីយប់ថ្ងៃទី ២៦ ខែ​ឧសភា Patrick Robson បានប្រាប់ឱ្យដឹងថាខ្លួននឹងចាកចេញពីកម្ពុជា ឆ្ពោះទៅកាន់ប្រទេសកំណើត ប្រេស៊ីល សម្រាកនៅទីនោះជាងមួយខែ រួចនៅធ្វើដំណើរទៅកាន់ប្រទេសឥណ្ឌូណេស៊ីនៅខែកក្កដាខាងមុខនេះ ដើម្បីលេងឱ្យក្លឹបថ្មី Persib Bandung ដែលទើបតែឈ្នះលីគកំពូលឥណ្ឌូណេស៊ី។ Patrick Robson វ័យ២៨ឆ្នាំ កើតនៅទីក្រុងប្រេស៊ីលីយ៉ា ប្រទេសប្រេស៊ីល ផ្ទេរមកលេងឱ្យក្លឹបព្រះខ័នរាជស្វាយរៀងនៅរដូវកាល២០២៥-២០២៦ពីក្លឹបHattaរបស់អេមីរ៉ាត់អារ៉ាប់ ហើយបានរួមចំណែកជួយព្រះខ័នរាជស្វាយរៀងឈ្នះពានបើករដូវកាល Super Cup ជើងឯកលីគកំពូលកម្ពុជា និងពានរង្វាន់សម្តេចតេជោហ៊ុន។ លើសពីនេះនៅបានរួមចំណែកជួយក្លឹបព្រះខ័នរាជឡើងវគ្គផ្ដាច់ព្រ័ត្រពានរង្វាន់ក្លឹបទ្វីបអាស៊ី AFC Challenge ទៀតផង៕

Jonas Vingeggard ឈ្នះដំណាក់កាលទី ១៦ ប្រណាំងកង់ Giro d’Italia និងបន្តនាំមុខក្នុងតារាងរួម

2026/05/27 09:16:22 pm        276
កីឡាករប្រណាំងកង់ដាណឺម៉ាក Jonas Vingegaard បានបង្ហាញភាពខ្លាំងរបស់ខ្លួនលើផ្លូវឡើងភ្នំក្នុងព្រឹត្តិការណ៍ប្រណាំងកង់ Grand Tour, Giro d'Italia ក្រោយប្រជែងឈ្នះដំណាក់កាលទី ១៦។ជ័យជម្នះនេះ គឺជាការឈ្នះដំណាក់កាលលើកទី៤ របស់ Vingegaard ក្នុងការប្រណាំងឆ្នាំនេះ ហើយក៏ធ្វើឱ្យគេកាន់តែមានប្រៀបនៅក្នុងតារាងវេលារួមផងដែរ។ ដំណាក់កាលទី ១៦ ដែលមានចម្ងាយផ្លូវ ១១៣ គីឡូម៉ែត្រ ពីទីក្រុង Bellinzona, Vingegaard បានប្រើប្រាស់ល្បឿនរបស់ខ្លួននៅចម្ងាយតិចជាង ៧ គីឡូម៉ែត្រមុនដល់កំពូលភ្នំ ហើយដូចជាការឈ្នះបីដំណាក់កាលមុនៗ កីឡាកររបស់ក្រុម Team Visma | Lease a Bike រូបនេះ ត្រូវបានតាមពីក្រោយដោយ Felix Gall មកពីក្រុម Decathlon AG2R La Mondiale Team ប៉ុន្តែលើកនេះ Gall បានចាញ់ពេលលើសពីមួយនាទី។ទោះជាយ៉ាងណា Gall បានឡើងមកឈរលេខ២ក្នុងតារាងពិន្ទុរួម ខណៈនៅសល់ ៥ ដំណាក់កាលទៀត ។ ទោះបីជាយ៉ាងណា អ្នកជំនាញជាច្រើនជឿថា Vingegaard អាចនឹងបន្ថែមគម្លាតនាំមុខរបស់ខ្លួនបន្ថែមទៀត មុនការប្រណាំងបញ្ចប់នៅទីក្រុង Rome នៅថ្ងៃអាទិត្យចុងសប្តាហ៍នេះ។ចំណែក Jai Hindley ម្ចាស់ជើងឯក Giro d’Italia ឆ្នាំ ២០២២ មកពីក្រុម Red Bull–Bora–Hansgrohe បានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ ៣។សម្រាប់ដំណាក់កាលទី ១៧ ថ្ងៃនេះពុធនេះមានចម្ងាយផ្លូវ ២០២ គីឡូម៉ែត្រ ពីទីក្រុង Cassano d'Adda ទៅកាន់ Andalo៕ អត្ថបទ៖នាង សុភាវុធ

Anvar នឹងបង្ហាញខ្លួនលើកដំបូង ក្នុងការប្រកួតប្រដាល់សកលអាជីពប្រចាំឧសភានេះ

2026/05/27 08:51:44 pm        230
កីឡាករប្រដាល់សកលជម្រើសជាតិកម្ពុជា Anvar Nasredinov នឹងត្រូវបង្ហាញខ្លួនលើកដំបូង ក្នុងការប្រកួតប្រដាល់សកលអាជីពប្រចាំខែ Dragon the Golden Ring ដែលរៀបចំដោយសហព័ន្ធកីឡាប្រដាល់សកលកម្ពុជា នាថ្ងៃទី២៩ ខែឧសភាចុងសប្ដាហ៍នេះ នៅពហុកីឡដ្ឋានជាតិ(អូឡាំពិក)។យោងតាមកម្មវិធីប្រកួតរបស់សហព័ន្ធ អ្នកប្រដាល់កូនកាត់អ៊ូបេគីស្ថានរូបនេះ នឹងត្រូវជួបកីឡាករអង់ហ្គោឡា Deizon Sapalo ក្នុងប្រភេទទម្ងន់ ៨៥គីឡូក្រាម ក្នុងនាមគូឯកប្រចាំខែ ក្នុងចំណោមគូមិត្តភាពជាតិ និងអន្ដរជាតិផ្សេងៗ ដែលថ្នាក់ដឹកនាំសហព័ន្ធរំពឹង នឹងទទួលបានការចូលរួមទស្សនាច្រើនពីអ្នកគាំទ្រ។ជាមួយការឈានជើងចូលសង្វៀនប្រដាល់សកលអាជីពក្នុងស្រុកលើកដំបូងនេះដែរ Anvar បានចាត់ទុកជាការត្រៀមខ្លួនមួយដ៏ល្អ ដើម្បីចូលរួមព្រឹត្តិការណ៍អន្ដរជាតិធំៗនាពេលឆាប់ៗខាងមុខ ដូចជាការប្រកួត World Cup ឆ្នាំ២០២៦ នាខែមិថុនាខាងមុខ នៅប្រទេសចិន ក៏ដូចជាការត្រៀមចូលរួមប្រកួតកីឡាអាស៊ី ឆ្នាំ២០២៦ នៅប្រទេសជប៉ុន នាខែកញ្ញាខាងមុខ។សម្រាប់កម្មវិធីប្រកួតប្រចាំឧសភានេះដែរ ក្រៅពីគូឯករវាងកីឡាករ Anvar និង Deizon Sapalo ក៏នឹងមានការប្រកួត ៤គូផ្សេងទៀត ពិសេសជំនួបរវាងកីឡាករជម្រើសជាតិ វី សុភ័ស ប៉ះកីឡាករបារាំង Charly Maxime Cluode ព្រមទាំងជំនួបមិត្តភាពជាតិ រវាងកីឡាករ វុទ្ធី ជេមី ជួបកីឡាករ ខ្លឹង វីរៈបុត្រ, ជំនួបរវាងកីឡាករថ្នាល ទេព គន្ធថង ជួបកីឡាករ សីហា និងកីឡាករ ជុន វិធូ ជួបកីឡាករ រំ សារិន ជាដើម។សូមជម្រាបជូនថា កម្មវិធីកីឡាប្រដាល់សកលប្រចាំខែ Dragon the Golden Ring ត្រូវបានសហព័ន្ធបង្កើតឡើងជារៀងរាល់ចុងខែ ដើម្បីផ្ដល់ឱកាសដល់កីឡាករ-កីឡាការិនី ពិសេសក្រុមជម្រើសជាតិ បានចូលរួមប្រកួតដុសខាតសមត្ថភាព និងត្រៀមចូលរួមការប្រកួតអន្ដរជាតិនានា៕ អត្ថបទ លី ឈុនឡា

សៀង ចន្ធា ប្ដេជ្ញាខំប្រឹងកាន់តែខ្លាំង ដើម្បីជួយព្រះខ័នរាជ នារដូវកាលថ្មី

2026/05/26 04:47:18 pm        312
ខ្សែប្រយុទ្ធវ័យក្មេង សៀង ចន្ធា បានប្ដេជ្ញាបន្ដខំប្រឹងហាត់ និងអភិវឌ្ឍខ្លួនឲ្យបានកាន់តែខ្លាំង ដើម្បីត្រៀមជួយក្រុមរដូវកាលថ្មី ឆ្នាំ២០២៦/២៧ ខាងមុខ ដែលនឹងមានការប្រកួតប្រជែងកាន់តែអស្ចារ្យបន្ថែមទៀត។ភ្លាមៗក្រោយរួមចំណែកជួយក្រុមលើកពានសម្ដេចតេជោ ហ៊ុន សែន លើកទី១៩ ឆ្នាំ២០២៥/២៦ សៀង ចន្ធា ទទួលស្គាល់ការចូលរួមរដូវកាលដំបូង ជាមួយព្រះខ័នរាជស្វាយរៀង ពិតជាមានការលំបាកខ្លះ តែមិនជាបញ្ហា រូបគេនឹងបន្ដខំប្រឹង ដើម្បីមានឱកាសលេងកាន់តែច្រើនរដូវកាលថ្មី ពិសេសត្រៀមការប្រកួតធំៗជាច្រើនតែម្ដង។គួរដឹងថា សៀង ចន្ធា បានចូលរួមជាមួយព្រះខ័នរាជស្វាយរៀង នៅដើមឆ្នាំ២០២៥ ខណៈរដូវកាលដំបូង របស់កីឡាករមានដើមកំណើតពីខេត្តកោះកុងនេះ ទោះមិនសូវបានបង្ហាញខ្លួនញឹកញាប់ តែរូបគេក៏ជាផ្នែកមួយ ជួយឲ្យក្រុមទទួលបានជើងឯក ៣ រួមមានពាន Cambodian Super Cup, លីគកំពូលកម្ពុជា និងពានសម្ដេចតេជោ ហ៊ុន សែន ព្រមទាំងស្ទើរតែមានឱកាសលើកពាន AFC Challenge League ទៀតផង៕ អត្ថបទ លី ឈុនឡា

នាយករដ្ឋមន្ត្រីកាណាដា Mark Carney បង្ហាញសមត្ថភាពបាល់ទាត់ក្នុងព្រឹត្តិការណ៍ World Cup Trophy Tour

2026/05/25 08:21:35 pm        168
នាយករដ្ឋមន្ត្រីកាណាដា លោក Mark Carney បានបង្ហាញសមត្ថភាពលេងបាល់ទាត់របស់ខ្លួន ខណៈពានរង្វាន់ FIFA World Cup បានធ្វើដំណើរមកដល់ទីក្រុងអូតាវ៉ា ក្នុងកម្មវិធី World Cup Trophy Tour កាលពីចុងសប្តាហ៍កន្លងទៅ។នៅក្នុងព្រឹត្តិការណ៍នេះ លោក Carney បានចូលរួមជាមួយប្រធាន FIFA លោក Gianni Infantino និងអតីតខ្សែការពារល្បីរបស់ AC Milan, Alessandro Nesta។Nesta ដែលជាសមាជិកក្រុមជម្រើសជាតិអ៊ីតាលីឈ្នះពាន World Cup ឆ្នាំ២០០៦ បានបញ្ចប់អាជីពបាល់ទាត់របស់ខ្លួននៅទីក្រុង Montreal ហើយលោក Carney បានសរសើរអតីតខ្សែការពាររូបនេះថា មានចំណែកសំខាន់ក្នុងការជួយអភិវឌ្ឍវិស័យបាល់ទាត់នៅកាណាដា។បន្ទាប់មក លោក Carney ក៏បានចូលរួមសកម្មភាពបាល់ទាត់ជាមួយកុមារក្នុងតំបន់ ដោយបង្ហាញភាពសប្បាយរីករាយ និងជំនាញបាល់ទាត់ផ្ទាល់ខ្លួនផងដែរ។ការប្រកួតបាល់ទាត់ពិភពលោក FIFA World Cup 2026 នឹងត្រូវរៀបចំរួមគ្នាដោយសហរដ្ឋអាមេរិក ម៉ិកស៊ិក និងកាណាដា ដោយការប្រកួតបើកឆាកនឹងធ្វើឡើងនៅទីក្រុង Mexico City នាថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦។ក្រុមជម្រើសជាតិកាណាដា នឹងចាប់ផ្តើមយុទ្ធនាការរបស់ខ្លួនដោយជួបបូស្នៀ នៅទីក្រុង Toronto នាថ្ងៃទី១២ ខែមិថុនា។ បន្ទាប់មក កាណាដា នឹងបន្តជួបកាតា និងស្វ៊ីស ក្នុងពូល B ដោយការប្រកួតទាំងនោះនឹងធ្វើឡើងនៅទីក្រុង Vancouver ដែលជាទីក្រុងម្ចាស់ផ្ទះមួយទៀតរបស់កាណាដា៕ អត្ថបទ៖នាង សុភាវុធ 

Oleksandr Usyk ផ្តួល Rico Verhoeven ទឹកទី១១ ការពារខ្សែក្រវាត់ពិភពលោក​បានជោគជ័យ

2026/05/25 07:55:03 pm        298
កីឡាករប្រដាល់ទម្ងន់ធ្ងន់ជើងឯកពិភពលោកមិនដែលចាញ់ Oleksandr Usyk របស់អ៊ុយក្រែន បានយកឈ្នះលើអតីតជើងឯកឃីកបុកស៊ីងហូឡង់ Rico Verhoeven នៅទឹកទី១១ នៃការប្រកួតដណ្តើមខ្សែក្រវាត់ WBC កាលពីថ្ងៃសៅរ៍ ទី២៣ ខែឧសភា នៅក្បែរពីរ៉ាមីតប្រទេសអេហ្ស៊ីប។ការប្រកួត “Glory in Giza” ត្រូវបានគេចាត់ទុកថាជាការប្រកួតដែលមានគម្លាតសមត្ថភាពខ្លាំង ប៉ុន្តែ Verhoeven ដែលធ្លាប់ប្រកួតប្រដាល់អាជីពតែម្តងគត់កាលពី ១២ ឆ្នាំមុន បានធ្វើឲ្យគ្រប់គ្នាភ្ញាក់ផ្អើល ដោយបង្ហាញទម្រង់ប្រកួតយ៉ាងអស្ចារ្យតាំងពីសំឡេងកណ្តឹងចាប់ផ្តើម ហើយមានពិន្ទុខ្លះបង្ហាញថា គេនាំមុខ Usyk ទៀតផង។Usyk វ័យ ៣៩ ឆ្នាំ ហាក់បង្ហាញភាពយឺតយ៉ាវ និងអស់កម្លាំងនៅពេលខ្លះ។ មុនចូលដល់ទឹកទី១១ កីឡាករអ៊ុយក្រែនរូបនេះ ត្រូវការវាយបកឲ្យបានច្បាស់ ដើម្បីធានាជ័យជម្នះដែលមនុស្សភាគច្រើនរំពឹងទុកជាមុន។នៅចុងទឹកទី១១ Usyk បានវាយមួយដៃស្តាំចំ Rico Verhoeven ឲ្យដួលទៅលើសង្វៀន។ ទោះបីកីឡាករហូឡង់អាចក្រោកឡើងវិញមុនរាប់ដល់ ១០ ក៏ដោយ អាជ្ញាកណ្តាលបានសម្រេចបញ្ឈប់ការប្រកួត ដើម្បីការពារកុំឲ្យមានគ្រោះថ្នាក់បន្ថែម។Verhoeven ប្រកួតដើម្បីដណ្តើមខ្សែក្រវាត់ WBC ប៉ុណ្ណោះ ខណៈ Usyk ក៏បានដាក់ខ្សែក្រវាត់ WBA និង IBF របស់ខ្លួនក្នុងការប្រកួតនេះផងដែរ។ ប្រសិនបើគេចាញ់ ខ្សែក្រវាត់ទាំងនោះនឹងត្រូវប្រកាសទំនេរ។ជ័យជម្នះនេះ បានធ្វើឲ្យ Usyk បន្តកំណត់ត្រាមិនដែលចាញ់របស់ខ្លួនដល់ ២៥ ប្រកួតជាប់គ្នា។អ្នកវិភាគជាច្រើនបានរំពឹងថា Usyk នឹងបញ្ចប់ការប្រកួតត្រឹមពាក់កណ្តាលផ្លូវ ឬសូម្បីតែលឿនជាងនេះ ប៉ុន្តែ Verhoeven បានធ្វើឲ្យការប្រកួតក្លាយជាសមរភូមិដ៏លំបាកបំផុតមួយសម្រាប់ម្ចាស់ជើងឯកអ៊ុយក្រែន។ទោះយ៉ាងណា ការប្រកួតនេះ ត្រូវបានចាត់ទុកថាជាការប្រកួតដ៏តានតឹង និងលំបាកបំផុតមួយក្នុងអាជីពរបស់ Usyk ខណៈ Verhoeven បានបង្ហាញភាពរឹងមាំ និងមិនងាយចុះចាញ់ឡើយ៕ អត្ថបទ៖នាង សុភាវុធ 

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់
07/25/2026 05:07 PM
ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
07/25/2026 05:07 PM
ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
07/25/2026 05:07 PM
លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
07/25/2026 05:07 PM
មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
07/25/2026 05:07 PM
ម៉ិកស៊ិកនឹងមិន​តប​ត​ពន្ធរបស់លោក Trump ទេ ខណៈ​​ការនាំចេញត្រូវបានការពារដោយ​កិច្ចព្រមព្រៀងពាណិជ្ជកម្ម
07/25/2026 05:07 PM
កម្មវិធីប្រកួតប្រជែងនិយាយជាសាធារណៈសម្រាប់និស្សិតសាកលវិទ្យាល័យរបស់អង្គភាពអ្នកនាំពាក្យ​រាជរដ្ឋាភិបាល រកឃើញអ្នកទទួលបានជ័យលាភីហើយ
07/25/2026 05:07 PM
ចិនតវ៉ាប្រឆាំងនឹងទណ្ឌកម្មរបស់សហភាពអឺរ៉ុប លើក្រុមហ៊ុនចិន ពាក់ព័ន្ធនឹង​បញ្ហា​រុស្ស៊ី
07/25/2026 05:07 PM
មនុស្សជាង ១៦០.០០០នាក់ រត់គេចពីចំហេះព្រៃ នៅប្រទេសបារាំង និងអេស្ប៉ាញ
07/25/2026 05:07 PM
ប្រទេសចិនជម្លៀសមនុស្សជាង ២០.០០០នាក់ ខណៈព្យុះទីហ្វុង Noul បក់បោក​ជិត​ដល់
07/25/2026 03:07 PM