កម្ពុជាភ្លាត់ចាញ់សិង្ហបុរីនៅនាទីទីចុងក្រោយ ក្នុងជំនួបបើកឆាកពានរង្វាន់បាល់​ទាត់តំបន់​អាស៊ី​អាគ្នេយ៍ ​(ASEAN Hyundai Cup 2026)
វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ

ព័ត៌មានកីឡា

Arsenal លើកពាន Premier League ផ្លូវការ Pep Guardiola ប្រកួតចុងក្រោយខណៈ Spurs គេចផុតពីការកាត់ចេញ

2026/05/25 07:10:53 pm        824
ការប្រកួតក្របខណ្ឌកំពូលអង់គ្លេស Premier League បានបិទបញ្ចប់សប្តាហ៍ចុងក្រោយ ជាមួយនឹងរឿងរំភើប និងពោរពេញដោយការប្រកួតប្រជែងទាំងលើកំពូលតារាង និងតំបន់កាត់ចោល។កាំភ្លើងធំ Arsenal បានក្លាយជាជើងឯក Premier League ជាលើកដំបូងក្នុងរយៈពេល ២២ ឆ្នាំ តែទើបតែបានលើកពានផ្លូវការបន្ទាប់ពីយកឈ្នះ Crystal Palace ២-១ នៅថ្ងៃបិទរដូវកាល។ នៅផ្នែកប្រជែងកៅអី Champions League, Manchester United បញ្ចប់នៅលេខ ៣ ក្រោយឈ្នះ Brighton ៣-០ ខណៈ Bruno Fernandes បំបែកកំណត់ត្រាប៉ះបញ្ជូនច្រើនបំផុតក្នុងមួយរដូវកាល Premier League សរុប ២១ បាល់បញ្ជូន។ចំណែក Tottenham Hotspur បានគេចផុតពីការធ្លាក់ចេញយ៉ាងលំបាក បន្ទាប់ពីឈ្នះ Everton ១-០ នៅថ្ងៃចុងក្រោយ ស្របពេលដែល West Ham ទោះឈ្នះ Leeds United ៣-០ ក៏ដោយ ក៏នៅតែត្រូវធ្លាក់ទៅ Championship ក្រោយឈរនៅលេខ ១៨។ រដូវកាលនេះក៏ជាការបញ្ចប់សម័យរបស់លោក Pep Guardiola ជាមួយ Manchester City ផងដែរ បន្ទាប់ពីក្រុមរបស់លោកចាញ់ Aston Villa ២-១ នៅប្រកួតចុងក្រោយ។សរុបមក Premier League 2025/26 គឺជារដូវកាលដែលពោរពេញដោយការប្រជែងដ៏តានតឹង ចាប់ពីការប្រជែងពាន រហូតដល់ការគេចផុតពីតំបន់កាត់ចោល៕ អត្ថបទ៖នាង សុភាវុធ 

ថ្នាក់ដឹកនាំ ប្រជាពលរដ្ឋ និងយុវជនជាង ២០០០នាក់ រត់ប្រណំាងកម្សាន្ត​អបអរសាទរ​ពិធីសម្ពោធស្តូប​នយោបាយឈ្នះ ឈ្នះ កោះកុង

2026/05/25 06:42:40 pm        292
ថ្នាក់ដឹកនាំ ​មន្រ្តីរាជការ អាជ្ញាធរ ពលរដ្ឋ យុវជន និងកីឡាករជាង២ពាន់នាក់ បាននាំគ្នាចូលរួម​រត់ប្រណាំង​២០០០នាក់ យ៉ាងរីករាយបរិវេណស្តូបអនុស្សាវរីយ៍នយោបាយឈ្នះ ឈ្នះ កោះកុង ដើម្បីអបអរសាទរថ្ងៃសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី៣០ ឧសភា ខាងមុខនេះ។អាជ្ញាធរខេត្តកោះកុង មន្រ្តីរាជការ ប្រជាពលរដ្ឋ និងយុវជនជាង២០០០នាក់ ជួបជុំគ្នានៅស្តូបអនុស្សាវរីយ៍នយោបាយឈ្នះឈ្នះកោះកុង ដើម្បីចូលរួមរត់ និងដើរកម្សាន្តរយៈចម្ងាយ ៤,៧គីឡូម៉ែត្រ និង ៧គីឡូម៉ែត្រ ដើម្បីអបអរសាទរ ពិធីសម្ពោធស្តូបអនុស្សាវរីយ៍នយោបាយឈ្នះ ឈ្នះ កោះកុង នៅស្ថិតបឹងឃុងឆាង សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ។ថ្លែងបើកព្រឹត្តការណ៍រត់ប្រណាំង លោកជំទាវ ឈី វ៉ា អភិបាលខេត្តកោះកុង ដឹងនៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៦ថា ការរត់ ឬដើរ មានប្រយោជន៍ចំពោះសុខភាពច្រើនណាស់ បើសិនជាអ្នក អាចធ្វើវាជាប្រចាំបាន។ វាជួយរំលាយជាតិខ្លាញ់សម្រក ទម្ងន់ ការពង្រឹងដល់សុខភាពបេះដូងសរសៃឈាម បញ្ចុះ សម្ពាធឈាម ការពង្រឹងដល់មុខងារប្រព័ន្ធ ភាពស៊ាំ និងសន្លាក់ ព្រមទាំងធ្វើឱ្យឆ្អឹងកាន់តែរឹងមាំល្អ។លោកជំទាវអភិបាលខេត្ត បន្តថា វត្តមានអ្នករត់ប្រណាំងមិនមែនតែថ្នាក់ដឹកនាំ អាជ្ញាធរមន្រ្តីរាជការ ពលរដ្ឋ និងយុវជនខេត្តកោះកុងប៉ុណ្ណោះ ពោលគឺមានតំណាងអាជ្ញាធរមន្រ្តីរាជការមកពីខេត្តកែប កំពត កំពង់ស្ពឺ និងខេត្តព្រះសីហុន។ ទន្ទឹមនោះលោកជំទាវ ក៏ជំរុញដល់មន្រ្តីរាជការ អាជ្ញាធរ ប្រជាពលរដ្ឋ និងយុវជន បន្តចូលរួមធ្វើលំហាត់ប្រាណអោយច្រើនប្រចាំថ្ងៃ ដើម្បីសុខភាពមាំមួន ចៀសឆ្ងាយពីជំងឺផ្សេងៗ និងចូលរួមអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមអោយកាន់តែរីកចម្រើនបន្ថែមទៀត។ចំណែកកីឡាករដែលមកចូលររួមរត់ប្រណាំងនៅពេលនេះ បានសម្តែងក្តីរីករាយពេលបានចូលរួមសកម្មភាពអបអរសាទរពិធីសម្ពោធស្តូបនយោបាយឈ្នះឈ្នះនាពេលដ៏ខ្លីខាងមុខនេះ។ កីឡាករ ចាត់ទុកថា ប្រទេសមានសន្តិភាពដោយសារតែការលះបង់ដ៏ខ្ពង់ខ្ពស់របស់ឥស្សរជនជំនាន់មុន ទើបកម្ពុជាឈានដល់មានការអភិវឌ្ឍន៍សេដ្ឋកិច្ច និងសន្តិសុខសណ្តាប់ធ្នាប់។គួរជម្រាបថា ព្រឹត្តិការណ៍រត់ប្រណាំងនេះ មិនត្រឹមតែជាការចូលរួម អបអរសាទរសមិទ្ធផលប្រវត្តិសាស្ត្រថ្មីរបស់ខេត្តប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីសាមគ្គីភាពយ៉ាងរឹងមាំ និងការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះតម្លៃនៃសន្តិភាព ដែលអនុញ្ញាតឲ្យប្រជាពលរដ្ឋមានឱកាសជួបជុំគ្នាយ៉ាងសប្បាយរីករាយ និងរួមចំណែកលើកកម្ពស់សុខភាពមហាជនផងដែរ៕ អត្តបទ ឈឹម មករា 

រដូវកាលចុងក្រោយជាមួយព្រះខ័នរាជ តែ Cristian នឹងបន្ដលេងនៅកម្ពុជា ដើម្បី​កៅអី​ជម្រើស​ជាតិ

2026/05/25 06:10:34 pm        311
ខ្សែប្រយុទ្ធសញ្ជាតិប្រេស៊ីល Cristian Ruque បានបញ្ជាក់ច្បាស់ថា នេះគឺជារដូវកាលក្រោយ ជា​មួយ​ក្លិបព្រះខ័នរាជស្វាយរៀង បន្ទាប់ពីរូបគេ បានរួមចំណែកជួយក្លិបបាន ២រដូវកាល និង​ទទួល​បាន​សមិទ្ធផលជាច្រើន ទាំងពានក្នងស្រុក និងអន្ដរជាតិ។ បែបនេះ​ក្ដី Cristian​ នឹង​បន្ដ​លេង​នៅ​កម្ពុជា ដើម្បីមានឱកាសចូលសញ្ជាតិ និងលេង​ឲ្យ​ជម្រើស​ជាតិ​កម្ពុជា។ក្នុង​ឱកាសអបអរព្រះខ័នរាជស្វាយរៀង គ្រងជើងឯកពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន លើក​ទី១៩ កាលពីរាត្រីថ្ងៃអាទិត្យកន្លងទៅ កីឡាករវ័យ ៣០ឆ្នាំរូបនេះ បានបង្ហាញមោទនភាព ដែល​បាន​រួម​ក្រុមជាមួយព្រះខ័នរាជស្វាយរៀង ពិសេសរដូវកាលចុងក្រោយ ដែលក្លិប​ពិត​ជា​ធ្វើបា​ន​យ៉ា​ង​ល្អ ​ហើយក៏ជារដូវកាលដ៏អស្ចារ្យក្នុងអាជីពបាល់ទាត់របស់ខ្លួនផងដែរ។យ៉ាងណាមិញ បាល់ទាត់មានជួបមានបែក ដោយរូបគេបានបញ្ជាក់ច្បាស់ៗថា នេះគឺ​ជា​រដូវ​កាល​ចុង​ក្រោយ​របស់ខ្លួន ជាមួយព្រះខ័នរាជស្វាយរៀង ដ្បិតមានហេតុផលជាច្រើន ដែលរូប​គេ​ត្រូវ​ចាក​ចេញ​ តែ Cristian សម្រេចនឹងបន្ដលេងឲ្យក្លិបថ្មីមួយទៀតនៅកម្ពុជា ដើម្បីទទួល​បាន​សញ្ជាតិ​ខ្មែរ ​និងមានឱកាសលេងឲ្យក្រុមជម្រើសជាតិកម្ពុជា។ មិនតែប៉ុណ្ណោះ រូបគេក៏​បាន​អំពាវ​នាវ​ឲ្យ​អ្នកគាំទ្រអត់ធ្មត់ ដោយសង្ឃឹមថា អនាគតជម្រើសជាតិកម្ពុជានឹងកាន់តែល្អថែមទៀត។គួរដឹងថា Cristian Ruque បានមកប្រកបអាជីពនៅកម្ពុជា នៅរដូវកាលឆ្នាំ២០២២ ជាមួយ​ក្លិប​ណា​ហ្គាវើ​លដ៏ មុនផ្ទេរមកកាន់ក្លិបព្រះខ័នរាជស្វាយរៀង នៅរដូវកាលឆ្នាំ២០២៤/២៥ ដោយ​ធ្លាប់​រួម​ចំណែកជួយក្រុមឈ្នះពានលីគកំពូលកម្ពុជា ២រដូវកាលជាប់គ្នា ព្រមទាំង​ឈ្នះ​ជើង​ឯក​រង​ម្ដង ​និងជើងឯកម្ដង ក្នុងពានសម្ដេចតេជោ ហ៊ុន សែន ២រដូវកាលចុងក្រោយ ពិសេសការ​ទទួល​បាន​ជើង​ឯករងពានរង្វាន់ AFC Challenge League ២រដូវកាលជាប់គ្នាជាដើម។តាម​គោលការណ៍ កីឡាករបរទេស ដែលមកប្រកបអាជីពនៅកម្ពុជា ចាប់ពី ៥ឆ្នាំឡើង នឹង​មាន​សិទ្ធ​ដាក់ស្នើសុំសញ្ជាតិ ដូចដែលកីឡាករបរទេសមួយចំនួន ធ្លាប់ទទួលបានកន្លងមក ហើយ​រដូវ​កាល​ថ្មី​ខាង​មុខ គឺជាគម្រប់ឆ្នាំ ដែល Cristian Ruque អាចស្នើសុំសញ្ជាតិ ក៏ដូចជាអាច​មាន​ឱកាស​លេង​ឲ្យជម្រើសជាតិ ប្រសិនបើមានការសម្រេចចិត្តជ្រើសរើសពីគ្រូបង្វឹកផងដែរ៕ អត្ថបទ លី ឈុនឡា

ក្រោយលើកពានសម្ដេចតេជោ គ្រូព្រះខ័នរាជ ចាត់ទុកវិសាខា ជាគូប្រជែងដ៏ល្អ និង​មិន​រំពឹង​មាន​គ្រាប់​បាល់​ច្រើន​ឡើយ

2026/05/25 05:41:25 pm        184
ក្លិបព្រះខ័នរាជស្វាយរៀង បានគ្រងជើងឯកពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន លើកទី១៩ ឆ្នាំ​២០២៥/២៦ ជាថ្មី បន្ទាប់ពីយកឈ្នះក្រុមវិសាខា ក្នុងវគ្គផ្ដាច់ព្រ័ត្រ ជាមួយលទ្ធផលដ៏ស្វិតស្វាញ ដោយ​ការ​ទាត់បាល់ប៉េណាល់ទីកាត់សេចក្ដី ៥-៣ ក្រោយប្រកួត ១២០នាទីស្មើគ្នា ៤-៤ កាល​ពី​រាត្រី​ថ្ងៃ​ទី២៤ ខែឧសភាកន្លងទៅ នៅពហុកីឡដ្ឋានជាតិមរតកតេជោ។លោក McConkey Matthew គ្រូបង្វឹកព្រះខ័នរាជស្វាយរៀង បានបង្ហាញក្ដីរីករាយ ចំពោះ​កូន​ក្រុម​ ដែលព្យាយាមធ្វើបានយ៉ាងល្អ ទោះបីប៉ុន្មានប្រកួតចុងក្រោយ ពួកគេបាន​នឿយ​ហាត់​នឹង​ការ​ប្រកួត​ជា​ច្រើន។ យ៉ាងណាលោកចាត់ទុក វិសាខា គឺជាគូប្រជែងដ៏ល្អ ហើយលោកក៏មិននឹកស្មាន​ការ​ប្រកួត​វគ្គផ្ដាច់ព្រ័ត្រនេះ មានគ្រាប់បាល់កើតឡើងច្រើន រហូតដល់ ៨គ្រាប់បែបនេះដែរ។បន្ថែម​លើនេះ លោកពិតជាមានមោទនភាព សម្រាប់រដូវកាលដំបូង ក្នុងនាមគ្រូបង្គោល ដែល​ជួយ​ក្រុម​ឈ្នះពា​ន ៣ និងជើងឯករងពានរង្វាន់អន្ដរជាតិ AFC Challenge League ហើយ​រដូវកាល​ថ្មី ពិសេសការប្រកួតពានរង្វាន់ AFC Champions League Two លោកនឹង​ត្រៀម​ខ្លួន​ឲ្យ​បាន​កាន់​តែខ្លាំង ដើម្បីប្រកួតប្រជែង ក្នុងនាមក្លិបតំណាងកម្ពុជា ដែលត្រូវតតាំង​ជាមួយ​បណ្ដា​ក្លិប​ប្រទេស​អភិវឌ្ឍន៍ខ្លួន​ក្នុងទ្វីបអាស៊ីតែម្ដង។គួរដឹងថា ក្លិបព្រះខ័នរាជស្វាយរៀង បានគ្រងជើងឯក ជាលើកទី៦ ក្នុងប្រវត្តិសាស្ដ្ររបស់ក្លិប ដែល​បានឡើងមកដល់វគ្គផ្ដាច់ព្រ័ត្រចំនួន ១១លើក នៃពានរង្វាន់ដ៏ធំលំដាប់ទី២ នៅកម្ពុជា បន្ទាប់​ពី​ពួកគេ ធ្លាប់ឈ្នះពាន កាលពីឆ្នាំ២០១១, ២០១២, ២០១៥, ២០១៧ និងឆ្នាំ​២០២៣/​២៤​។ ​ចំណែកក្រុមវិសាខា នេះគឺជាការបរាជ័យលើកដំបូង ក្នុងប្រវត្តិឡើងវគ្គផ្ដាច់ព្រ័ត្រ ៤លើក បន្ទាប់​ពីពួកគេ ធ្លាប់គ្រងជើងឯក ៣រដូវកាលជាប់គ្នា កាលពីឆ្នាំ២០២០, ២០២១ និង​ឆ្នាំ​២០២២​៕ អត្ថបទ លី ឈុនឡា

អបអរសាទរ! ព្រះខ័នរាជស្វាយរៀង គ្រងជើងឯកពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន​ ជាលើកទី៦ ក្នុងប្រវត្តិសាស្ដ្រក្លិប

2026/05/25 05:05:17 am        438
ក្លិបបាល់ទាត់ ព្រះខ័នរាជស្វាយរៀង បានក្លាយ​ជាជើង​ឯកពានរ​ង្វាន់​សម្ដេ​ចអ​គ្គម​ហា​សេនា​បតី​តេជោ ​ហ៊ុន សែន លើកទី១៩ ឆ្នាំ២០២៥/២៦ ក្រោយយកឈ្នះក្រុមវិសាខា ដោយ​ការ​ទាត់​បាល់​ប៉េណាល់​ទីកា​ត់សេ​ចក្ដី ៥-៣ បន្ទាប់ពីប្រកួត ១២០នាទី ស្មើគ្នា ៤-៤ នៅរាត្រីថ្ងៃអាទិត្យនេះ នៅ​ពហុកីឡដ្ឋានជាតិមរតកតេជោ។ជំនួប​ដ៏តានតឹងនេះ វិសាខា បានបើកការនាំមុខ ២គ្រាប់មុន ដោយរកបានដោយ ស៊ិន កក្កដា នៅ​នាទី​១៤ ​និង Scot Allardice នៅនាទី២៥ មុន Kwame Peprah វាយបក ១គ្រាប់ឲ្យ​ព្រះខ័ន​រាជ​ស្វាយ​រៀង​វិញ នៅនាទី៤០។នៅវគ្គទី២ វិសាខា បានបន្ដបន្ថែមគ្រាប់បាល់នាំមុខទី៣ ដោយកីឡាករ ឡេង ណូរ៉ា នៅនាទី៦៩ មុន​កីឡាករ Kwame Peprah វាយបកគ្រាប់ទី២ ឲ្យព្រះខ័នរាជស្វាយរៀង នៅនាទី៧៣ ហើ​យ​លទ្ធ​ផល​នេះ​ បានអូសបន្លាយដល់ចុងម៉ោង តែឱកាសគ្រងជើងឯករបស់វិសាខា ត្រូវបានបង្អាក់ ក្រោយ​ប្រធាន​ Jagodinskis Vitalijs ទាត់បាល់ភ្លាត់ចូលទីខ្លួនឯង(Own Goal) នៅនាទី៩០+៦ ដែល​នាំ​ឲ្យឈានដល់ម៉ោងបន្ថែម ១៥នាទី ២ដង។ឈានដល់ការប្រកួត ៣០នាទីចុងក្រោយ ក្រុមទាំងពីរ រកបាន ១គ្រាប់ម្នាក់ទៀត ដោយ Kwame Peprah រកបាននៅនាទី១១៥ និង ឆេង ម៉េង រកបានគ្រាប់តាមស្មើឲ្យវិសាខា នៅនាទី១១៨ ដែល​នាំ​ឲ្យកា​រប្រកួតត្រូវកាត់សេចក្ដី ដោយការទាត់បាល់ប៉េណាល់ទីកាត់សេចក្ដី ហើយ​ព្រះខ័ន​រាជ​ស្វាយរៀង បានយកឈ្នះវិសាខា ៥-៣ ដើម្បីក្លាយជាជើងឯកតែម្ដង ។នេះគឺជាលើកទី៦ ដែលព្រះខ័នរាជស្វាយរៀង បានគ្រងជើងឯក ក្នុងប្រវត្តិសាស្ដ្ររបស់ក្លិប ដែល​បាន​ឡើងមកដល់វគ្គផ្ដាច់ព្រ័ត្រចំនួន ១១លើក បន្ទាប់ពីពួកគេ ធ្លាប់ឈ្នះពាន កាលពីឆ្នាំ២០១១, ២០១២​, ​២០១៥, ២០១៧ និងឆ្នាំ២០២៣/២៤ ។ រីឯវិសាខា បានទទួលជើងឯករងលើកដំបូង ក្រោយ​ធ្លាប់​គ្រងជើងឯក ៣រដូវកាលជាប់គ្នា កាលពីឆ្នាំ២០២០, ២០២១ និងឆ្នាំ២០២២៕

Aston Villa ដង្ហែពាន Europa League យ៉ាងអធិកអធមក្រោយបញ្ចប់ការរង់ចាំឈ្នះពានដំបូងរយៈពេល ៣០ ឆ្នាំ

2026/05/22 10:02:05 pm        316
ក្រុមអ្នកគាំទ្រ និងកីឡាកររបស់ Aston Villa បាននាំគ្នាអបអរសាទរយ៉ាងកក្រើកតាមដងផ្លូវក្នុងទីក្រុង Birmingham កាលពីថ្ងៃព្រហស្បតិ៍ បន្ទាប់ពីឈ្នះជើងឯក UEFA Europa League ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ។អ្នកគាំទ្រជាច្រើនបានឈររង់ចាំតាមដងផ្លូវ និងស្រែកហ៊ោកញ្ជ្រៀវ ខណៈរថយន្តដង្ហែរបស់ក្រុមបានធ្វើដំណើរឆ្លងកាត់ទីក្រុង ក្រោយ Aston Villa យកឈ្នះក្រុម SC Freiburg ក្នុងលទ្ធផល ៣-០ នៅវគ្គផ្តាច់ព្រ័ត្រ ដែលធ្វើឡើងនៅទីក្រុង Istanbul កាលពីថ្ងៃពុធ។ខ្សែបម្រើ Youri Tielemans, Emiliano Buendia និង Morgan Rodgers រកគ្រាប់បាល់យ៉ាងអស្ចារ្យម្នាក់មួយគ្រាប់ ជួយឲ្យគ្រូបង្វឹក Unai Emery បន្តបង្កើតកំណត់ត្រាឈ្នះពាន Europa League ជាលើកទី៥។ជោគជ័យនេះបានបញ្ចប់ការរង់ចាំពានរង្វាន់រយៈពេល ៣០ ឆ្នាំរបស់ Aston Villa ចាប់តាំងពីពួកគេឈ្នះពានចុងក្រោយ English League Cup ក្នុងឆ្នាំ១៩៩៦ ហើយក៏ជាពានអឺរ៉ុបលើកដំបូងរបស់ក្លិប ចាប់តាំងពីឈ្នះពាន European Cup ឆ្នាំ១៩៨២ ក្រោយផ្តួលក្រុម FC Bayern Munich នៅវគ្គផ្តាច់ព្រ័ត្រ៕ អត្ថបទ៖នាង សុភាវុធ

ទីក្រុងញូយ៉កផ្តល់សំបុត្របញ្ចុះតម្លៃ ១,០០០ សន្លឹក សម្រាប់ការប្រកួត FIFA World Cup

2026/05/22 09:52:04 pm        578
អភិបាលក្រុង Zohran Mamdani បានប្រកាសនាពេលថ្មីៗនេះថាទីក្រុង New York នឹងផ្តល់សំបុត្របញ្ចុះតម្លៃចំនួន ១,០០០ សន្លឹក សម្រាប់ការប្រកួតបាល់ទាត់ពិភពលោក FIFA World Cup ដែលរៀបចំនៅ New York និង New Jersey តាមរយៈការចាប់ឆ្នោត សម្រាប់ប្រជាពលរដ្ឋដែលមិនមានលទ្ធភាពទិញសំបុត្រតម្លៃខ្ពស់។ថ្លែងនៅសហគមន៍ Little Senegal លោក Mamdani បានឲ្យដឹងថា ទីក្រុងបានសហការជាមួយ NYNJ Host Committee ដើម្បីទទួលបានសំបុត្រទាំងនេះ ស្របពេលដែលតម្លៃសំបុត្របានកើនឡើងដល់រាប់ពាន់ដុល្លារ។លោកបាននិយាយថា មានប្រជាជននៅ New York ជាច្រើនចង់ចូលរួមទស្សនាការប្រកួត World Cup ប៉ុន្តែមិនមានលទ្ធភាពគ្រប់គ្រាន់ទិញសំបុត្រ។សំបុត្រដែលបញ្ចុះតម្លៃនេះនឹងមានតម្លៃត្រឹម ៥០ ដុល្លារក្នុងមួយសន្លឹក ហើយនឹងត្រូវបែងចែកសម្រាប់ការប្រកួតវគ្គចែកពូលចំនួន ៥ ប្រកួត និងវគ្គជម្រុះចំនួន ២ ប្រកួត នៅកីឡដ្ឋាន MetLife ហើយទីក្រុងក៏នឹងផ្តល់សេវារថយន្តក្រុងទៅ-មកដោយឥតគិតថ្លៃសម្រាប់អ្នកដែលទទួលបានសំបុត្រផងដែរ។ការចាប់ឆ្នោតនឹងធ្វើឡើងនៅថ្ងៃទី ២៥ ខែឧសភានេះ ដោយប្រជាពលរដ្ឋនៅ New York អាចចុះឈ្មោះបានម្តងក្នុងមួយថ្ងៃ ហើយកំណត់ចំនួនអ្នកចូលរួមត្រឹម ៥០,០០០ នាក់ក្នុងមួយថ្ងៃ។ អ្នកឈ្នះនឹងត្រូវប្រកាសនៅថ្ងៃទី៣ ខែមិថុនា ហើយអាចទិញសំបុត្របានរហូតដល់ ២ សន្លឹកក្នុងម្នាក់។ដើម្បីទប់ស្កាត់ការលក់បន្តក្នុងតម្លៃខ្ពស់ អភិបាលក្រុងបានបញ្ជាក់ថា សំបុត្រទាំងនេះមិនអាចផ្ទេរឲ្យអ្នកដទៃបានឡើយ ហើយនឹងត្រូវប្រគល់ជូនដោយផ្ទាល់នៅទីតាំងឡើងរថយន្តក្រុង។ អាជ្ញាធរក៏នឹងផ្ទៀងផ្ទាត់អត្តសញ្ញាណ ដើម្បីធានាថា មានតែប្រជាពលរដ្ឋនៅទីក្រុង New York ប៉ុណ្ណោះដែលអាចទិញសំបុត្របាន៕ អត្ថបទ៖នាង សុភាវុធ

ដឹងតែកក្រើកលីគនារី ក្រុម Top-4 ប៉ះគ្នានាចុងសប្ដាហ៍នេះ

2026/05/22 09:23:05 pm        343
ការប្រកួតបាល់ទាត់ជម្រើសជើងឯកលីគនារីកម្ពុជា ឆ្នាំ២០២៦ បាន​នឹង​កំពុង​ឡើង​កម្ដៅ​កាន់​តែ​ខ្លាំង​ បើធៀបនឹងរដូវកាលមុន ក្រោយចាប់ផ្ដើមរដូវកាលថ្មីបាន ៤សប្ដាហ៍ ពិសេស​ជំនួប​សប្ដាហ៍​ទី​៥ ​នាចុងសប្ដាហ៍នេះ កាន់តែជក់ចិត្ត និងកក្រើក ដែលជារឿងអ្នកគាំទ្រមិនគួររំលង នោះ​គឺ​ជំនួប​រវាង​ក្រុម​កំពុងឈរកំពូលតារាងទាំង ៤ (Top-4) តែម្ដង។សម្រាប់​កម្មវិធីប្រកួតនៅថ្ងៃទី២៣ ខែឧសភាស្អែកនេះ នឹងមាន ៣ប្រកួត ហើយក្រុម Top-4 ​ដែល​ត្រូវ​ជួបគ្នា គឺមានក្រុមកំពូលតារាងភ្នំពេញក្រោន ត្រូវជួបក្រុមព្រះខ័នរាជស្វាយរៀង និង​ក្រុម​វិសាខា​ ជួបក្រុមម្ចាស់ផ្ទះសៀមរាបអេហ្វស៊ី ។ រីឯ ១ប្រកួតទៀត គឺក្រុមបឹងកេត ជួបក្រុម​ណាហ្គា​វើល ​ដែលសុទ្ធតែជាជំនួបក្រុមខ្លាំង ប៉ះខ្លាំង។ក្រុមបាល់ទាត់នារីភ្នំពេញក្រោន ឆ្លងកាត់ ៤ប្រកួត ឈ្នះទាំង ៤ ស៊ុតគូប្រកួត ៥០គ្រាប់ របូតតែ ១​គ្រាប់​ប៉ុណ្ណោះ រកបាន ១២ពិន្ទុពេញ ។ រីឯព្រះខ័នរាជស្វាយរៀង ក្រោយពីរុះរើក្រុមទ្រង់ទ្រាយធំ និង​នាំ​ចូលកីឡាការិនីបរទេសមួយចំនួន ក៏កំពុងធ្វើបានល្អ ដោយឈ្នះ ៣ប្រកួតជាប់គ្នា មុន​ភ្លាត់​ចាញ់​ក្រុម​សៀមរាប​អេហ្វស៊ី ៣-៤ ក្នុងការប្រកួតចុងក្រោយ កាលពីសប្ដាហ៍មុន។ចំណែក​ក្រុមវិសាខា ក៏ជាក្រុមមិនទាន់ស្គាល់ចាញ់ ក្រោយឆ្លងកាត់ ៤ប្រកួតឈ្នះ ៣ និងស្មើ ១ ដោយ​រក​បាន ១០ពិន្ទុ ឈរលេខ២ នាំមុខក្រុមសៀមរាបអេហ្វស៊ី ឈរលេខ៤ មាន ៧ពិន្ទុ ក្រោយ​ឆ្លង​កាត់ ​៤ប្រកួតឈ្នះ ២ ស្មើ ១ និងចាញ់ ១។ តែថ្ងៃសៅរ៍នេះ គេរំពឹងថា វិសាខា​នឹង​ពិបាក​ក្នុង​ការ​ដណ្ដើម​ពិន្ទុពីរសៀមរាប ដែលកំពុងធ្វើបានល្អពីមួយប្រកួតទៀតមួយប្រកួត ហើយ​ក្រុម​ទាំង​ពីរ ​សុទ្ធតែត្រូវការឈ្នះ ដើម្បីពង្រឹងតំណែង Top-4 ស្រដៀងទៅនឹងជំនួបរវាងបឹងកេត និង​ណា​ហ្គា​វើ​​លដ៏ ដែលត្រូវការឈ្នះរៀងខ្លួន ដើម្បីប្រជែងឱកាសមាសនេះផងដែរ។ដោយឡែក​ការប្រកួតនៅថ្ងៃទី២៤ ខែឧសភា មានតែ ១គូប៉ុណ្ណោះ រវាងក្រុម​មិន​ទាន់​ស្គាល់​ឈ្នះ​ទាំង​ពីរ​ គឺក្រុម XO United និងមន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពង់ឆ្នាំង ដែល​ត្រូវ​ជួប​គ្នា​នៅ​កីឡដ្ឋាន​ ISI Park។គួរដឹងថា គ្រប់ការប្រកួត នៃការប្រកួតជម្រើសជើងឯកលីគនារី ឆ្នាំ២០២៦ នេះ នឹង​មាន​ផ្សាយ​ផ្ទាល់​ពី​ក្រុម​ការងារទូរទស្សន៍ BTV-News ផងដែរ៕ អត្ថបទ លី ឈុនឡា

Bruno Fernandes ជឿថា Michael Carrick មានសមត្ថភាពគ្រប់គ្រាន់ដើម្បីទទួលតំណែងដឹកនាំ Manchester United ផ្លូវការ

2026/05/22 07:49:58 pm        287
ប្រធានក្រុមបិសាចក្រហម Manchester United, Bruno Fernandes បានកោតសរសើរគ្រូបង្វឹកបណ្ដោះអាសន្ន Michael Carrick ចំពោះការជួយបង្វែររដូវកាលដ៏លំបាករបស់ក្លិបឱ្យត្រឡប់មករកភាពជោគជ័យវិញ ហើយបានបញ្ជាក់ថា ពេលនេះគឺអាស្រ័យលើថ្នាក់ដឹកនាំក្លិបថាតើពួកគេចង់បន្តទុកចិត្តលើ Carrick ឬជ្រើសរើសផ្លូវថ្មី។Fernandes បានថ្លែងបែបនេះ ក្រោយទទួលពានរង្វាន់កីឡាករឆ្នើមបំផុតប្រចាំឆ្នាំរបស់សមាគមអ្នកសារព័ត៌មានបាល់ទាត់អង់គ្លេស (FWA) កាលពីថ្ងៃព្រហស្បតិ៍។ ខ្សែបម្រើជនជាតិព័រទុយហ្គាល់រូបនេះ បានបង្ហាញទម្រង់លេងយ៉ាងអស្ចារ្យក្នុងរដូវកាលនេះ ដោយជួយ Manchester United វិលត្រឡប់ទៅកាន់ពាន UEFA Champions League វិញ បន្ទាប់ពីខកខានអស់រយៈពេល២ឆ្នាំ។Fernandes បាននិយាយថា៖ «Michael Carrick មានបុគ្គលិកលក្ខណៈល្អ និងមានសមត្ថភាពគ្រប់គ្រាន់ដើម្បីក្លាយជាគ្រូបង្វឹកកំពូលម្នាក់»។រដូវកាលនេះ Fernandes រកបាន ៨ គ្រាប់នៅ Premier League និងបញ្ជូនបាល់ឱ្យមិត្តរួមក្រុមស៊ុតបានដល់ទៅ ២០ លើក តាមស្មើកំណត់ត្រា Premier League ដែលកាន់កាប់រួមដោយ Thierry Henry និង Kevin De Bruyne ខណៈការប្រកួតនៅសល់មួយប្រកួតទៀតចប់រដូវកាល។ក្រោមការដឹកនាំរបស់ Carrick និងទម្រង់លេងដ៏លេចធ្លោរបស់ Fernandes គេឃើញ Manchester United បានឡើងមកឈរនៅចំណាត់ថ្នាក់លេខ៣ ក្នុងតារាង Premier League ហើយធានាកៅអីលេង Champions League រដូវកាលក្រោយរួចរាល់។ក្នុងការបោះឆ្នោតពាន FWA ឆ្នាំនេះ Fernandes បានយកឈ្នះ Declan Rice របស់ Arsenal ចំនួន ២៨ សំឡេង ខណៈខ្សែប្រយុទ្ធ Erling Haaland របស់ Manchester City ឈរនៅលេខ៣។ Fernandes ក៏ក្លាយជាកីឡាករ Manchester United ដំបូងគេ ដែលឈ្នះពាននេះ ចាប់តាំងពី Wayne Rooney ឈ្នះតាំងពីឆ្នាំ ២០១០៕ អត្ថបទ៖នាង សុភាវុធ

បញ្ជាការដ្ឋានអង្គរក្ស រក្សាកំណត់ត្រាមិនស្គាល់ចាញ់ ៤ប្រកួតជាប់គ្នាក្នុងតេជោលីគរដូវកាលថ្មី

2026/05/22 07:31:05 pm        188
ព្រឹត្តិការណ៍បាល់ទះតេជោលីគ រដូវកាលទី៣ សប្ដាហ៍ទី១ បានបញ្ចប់ជាមួយលទ្ធផលជក់ចិត្ត ដោយស្ទើរគ្រប់ការប្រកួត មានការឈ្នះចាញ់គ្នាទៅវិញទៅមក ។ យ៉ាងណាក្រុមការពារតំណែងជើងឯកបញ្ជាការដ្ឋានអង្គរក្ស នៅតែធ្វើបានល្អ ដោយរក្សាកំណត់ត្រាឈ្នះ ៤ប្រកួតជាប់គ្នា ដូចលទ្ធផលបើកឆាក ៤ប្រកួតដំបូង កាលពីរដូវកាលទី២ ដែរ។បច្ចុប្បន្នក្រុមបញ្ជាការដ្ឋានអង្គរក្ស កំពុងឈរកំពូលតារាងការប្រកួតសន្សំពិន្ទុ ជុំទី១ បណ្ដោះអាសន្ន ដោយរកបាន ១១ពិន្ទុ ក្រោយឆ្លងកាត់ ៤ប្រកួតឈ្នះទាំង ៤ រួមមានឈ្នះក្រុមវិសាខា ៣-២សិត និងឈ្នះក្រុមស្នងការនគរបាលរាធានីភ្នំពេញ, ក្រុមស្នងការនគរបាលខេត្តកោះកុង និងឈ្នះក្រសួងមហាផ្ទៃ ដោយលទ្ធផល ៣-១សិតដូចៗគ្នា។កាលពីរដូវកាលមុន ៤ប្រកួតដំបូង ក្រុមជើងឯក ២សម័យនេះ ក៏បានយកឈ្នះ ៤ប្រកួតជាប់គ្នាផងដែរ តែគួរឲ្យចាប់អារម្មណ៍ជាងនេះ គឺបញ្ជាការដ្ឋានអង្គរក្ស បានយកឈ្នះដាច់ ៣-០សិតទាំងអស់ ពុំមានក្រុមណាអាចតដៃបានឡើយ មុនពួកគេស្គាល់បរាជ័យនៅប្រកួតទី៥ និងប្រកួតទី៧ ទល់នឹងក្រសួងមហាផ្ទៃ និងវិសាខា តែក្នុងរដូវកាលថ្មីនេះ ក្រុមទាំងពីរ សុទ្ធតែចាញ់ក្រោមថ្វីដៃក្រុមបញ្ជាការដ្ឋានអង្គរក្ស ក្នុងជុំទី១។បន្ទាប់ពីការពារតំណែងជើងឯក ដែលកំពុងឈរកំពូលតារាង ក្រោយឆ្លងកាត់ ៤ប្រកួតដូចគ្នា គេឃើញក្រុមផ្សេងៗទៀត កំពុងមានពិន្ទុប្រកៀកប្រកិតគ្នា រួមមានវិសាខា រកបាន ១០ពិន្ទុ, ក្រសួងមហាផ្ទៃ រកបាន ៨ពិន្ទុ ព្រមទាំងក្រុមស្នងការនគរបាលខេត្តកោះកុង, ក្រុមស្នងការនគរបាលរាជធានីភ្នំពេញ និងក្រុមស្នងការនគរបាលខេត្តស្វាយរៀង ដែលរកបាន ៦ពិន្ទុស្មើគ្នា។ រីឯក្រុមកងពលធំអន្ដរាគមន៍លេខ៣ រកបាន ១ពិន្ទុ និងក្រុមស្នងការនគរបាលខេត្តព្រះសីហនុ មិនទាន់រកបានពិន្ទុ កំពុងប្រឈមរបូតកៅអីជុំទី២ ដ្បិតមាន ២ក្រុមត្រូវកាត់សេចក្ដី ក្រោយចប់ជុំទី១។គួរដឹងថា ក្រោយបញ្ចប់ការប្រកួតសប្ដាហ៍ទី១ ព្រឹត្តិការណ៍បាល់ទះតេជោលីគ នឹងត្រូវសម្រាក ១សប្ដាហ៍ នាចុងសប្ដាហ៍នេះ មុនបន្ដការប្រកួតសប្ដាហ៍ទី២ ដែលជាការប្រកួតកាត់សេចក្ដី នៅជុំទី២ ដើម្បីស្វែងរកបេក្ខភាព ៦ក្រុម បន្ដដំណើរទៅប្រកួតជុំទី២ ចាប់ពីថ្ងៃទី៣១ ខែឧសភា ដល់ថ្ងៃទី២ ខែមិថុនាខាងមុខ នៅវិមានពហុកីឡដ្ឋានជាតិ(អូឡាំពិក)៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់
07/25/2026 05:07 PM
ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
07/25/2026 05:07 PM
ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
07/25/2026 05:07 PM
លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
07/25/2026 05:07 PM
មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
07/25/2026 05:07 PM
ម៉ិកស៊ិកនឹងមិន​តប​ត​ពន្ធរបស់លោក Trump ទេ ខណៈ​​ការនាំចេញត្រូវបានការពារដោយ​កិច្ចព្រមព្រៀងពាណិជ្ជកម្ម
07/25/2026 05:07 PM
កម្មវិធីប្រកួតប្រជែងនិយាយជាសាធារណៈសម្រាប់និស្សិតសាកលវិទ្យាល័យរបស់អង្គភាពអ្នកនាំពាក្យ​រាជរដ្ឋាភិបាល រកឃើញអ្នកទទួលបានជ័យលាភីហើយ
07/25/2026 05:07 PM
ចិនតវ៉ាប្រឆាំងនឹងទណ្ឌកម្មរបស់សហភាពអឺរ៉ុប លើក្រុមហ៊ុនចិន ពាក់ព័ន្ធនឹង​បញ្ហា​រុស្ស៊ី
07/25/2026 05:07 PM
មនុស្សជាង ១៦០.០០០នាក់ រត់គេចពីចំហេះព្រៃ នៅប្រទេសបារាំង និងអេស្ប៉ាញ
07/25/2026 05:07 PM
ប្រទេសចិនជម្លៀសមនុស្សជាង ២០.០០០នាក់ ខណៈព្យុះទីហ្វុង Noul បក់បោក​ជិត​ដល់
07/25/2026 03:07 PM