កម្ពុជាភ្លាត់ចាញ់សិង្ហបុរីនៅនាទីទីចុងក្រោយ ក្នុងជំនួបបើកឆាកពានរង្វាន់បាល់​ទាត់តំបន់​អាស៊ី​អាគ្នេយ៍ ​(ASEAN Hyundai Cup 2026)
វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ

ព័ត៌មានកីឡា

Ronaldo ស៊ុតពីរគ្រាប់ឱ្យ Al Nassr ឈ្នះជើងឯកលីគអារ៉ាប៊ីសាអ៊ូឌីតដំបូងតាំងពីឆ្នាំ ២០១៩

2026/05/22 07:18:03 pm        180
ក្លិបបាល់ទាត់ Al Nassr បានក្លាយជាជើងឯកលីគកំពូលអារ៉ាប៊ីសាអ៊ូឌីត Saudi Pro League រដូវកាលនេះ បន្ទាប់ពីយកឈ្នះ Damac ៤-១ នៅការប្រកួតចុងក្រោយបិទរដូវកាល។ខ្សែប្រយុទ្ធឆ្នើម Cristiano Ronaldo បានបង្ហាញទម្រង់លេងយ៉ាងអស្ចារ្យ ដោយស៊ុតបញ្ចូលទី ២ គ្រាប់ ខណៈ Sadio Mane និង Kingsley Coman ក៏រកបានម្នាក់ ១ គ្រាប់ផងដែរ សម្រាប់ក្រុមដឹកនាំដោយលោក Jorge Jesus។ការប្រកួតបានចាប់ផ្តើមដោយ Al Nassr គ្រប់គ្រងស្ថានការណ៍បានល្អ ហើយនៅនាទី៣៤ Mane បានតែតបាល់បញ្ចូលទីពីការបញ្ជូនបាល់ជ្រុងរបស់ Joao Felix ធ្វើឲ្យក្រុមនាំមុខ ១-០។ចូលដល់នាទី៥២ Coman បានអូសបាល់រំលងខ្សែការពារជាច្រើន មុនស៊ុតជើងឆ្វេងពីក្រៅតំបន់គ្រោះថ្នាក់ បញ្ចូលទីយ៉ាងល្អ បង្កើនការនាំមុខដល់ ២-០។ទោះបី Damac វាយបកបានមួយគ្រាប់វិញតាមរយៈបាល់ពិន័យ ១១ម៉ែត្រ របស់ Morlaye Sylla នៅនាទី៥៨ ក៏ដោយ ប៉ុន្តែ Al Nassr មិនទុកឱកាសឲ្យគូប្រកួតមានសង្ឃឹមត្រឡប់មកវិញឡើយ។ត្រឹមតែ ៥ នាទីបន្ទាប់ Ronaldo បានស៊ុតបាល់ហ្វ្រីឃីកយ៉ាងអស្ចារ្យ មុនពេលកីឡាករព័រទុយហ្កាល់រូបនេះបន្ថែមគ្រាប់ទី២របស់ខ្លួននៅនាទី៨១។ជ័យជម្នះនេះធ្វើឲ្យ Al Nassr បញ្ចប់រដូវកាលដោយមាន ៨៦ ពិន្ទុ លើសក្រុម Al Hilal ២ ពិន្ទុ បើទោះបី Al Hilal ឈ្នះ Al Fayha ១-០ ក៏ដោយ។នេះគឺជាជើងឯកលីគលើកដំបូងរបស់ Al Nassr ចាប់តាំងពីឆ្នាំ២០១៩ ហើយក៏ជាពានរង្វាន់ធំដំបូងសម្រាប់ Ronaldo ផងដែរ ចាប់តាំងពីរូបគេផ្ទេរមកចូលរួមជាមួយក្លិបនៅចុងឆ្នាំ ២០២២៕ អត្ថបទ៖នាង សុភាវុធ 

កំណត់ត្រាថ្មី! អ្នកឡើងភ្នំ ២៧៤ នាក់ឡើងដល់កំពូលភ្នំខ្ពស់ជាងគេលើពិភពលោក Mount Everest ក្នុងថ្ងៃតែមួយ

2026/05/22 06:41:06 pm        215
កំណត់ត្រាថ្មីមួយត្រូវបានបង្កើតឡើងនៅលើកំពូលភ្នំ Mount Everest បន្ទាប់​ពីមាន​អ្នក​ឡើង​ភ្នំ​សរុប​ចំនួន ២៧៤ នាក់ បានឡើងដល់កំពូលភ្នំខ្ពស់ជាងគេលើពិភពលោកនេះ ក្នុង​ថ្ងៃ​តែ​មួយ​កាល​ពី​ថ្ងៃទី២០ ខែឧសភាកន្លងទៅពីផ្លូវឡើងខាងប្រទេសនេប៉ាល់។ចំនួននេះបានបំបែកកំណត់ត្រាចាស់ ដែលធ្លាប់មានអ្នកឡើងដល់កំពូលចំនួន ២២៣ នាក់ ក្នុង​ថ្ងៃ​​តែ​មួយ កាលពីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៩។ទោះបីមាន​ការ​ព្រួយបារម្ភអំពីភាពកកស្ទះ និងហានិភ័យនៅលើភ្នំក៏ដោយលោក Rishi Bhandari អគ្គ​លេខាធិការសមាគមប្រតិបត្តិករទេសចរណ៍ឡើងភ្នំរបស់នេប៉ាល់ បានបញ្ជាក់ថា អ្នក​ឡើង​ភ្នំ​ត្រូវ​បាន​បែងចែកតាមជំរំ និងតំបន់ផ្សេងៗគ្នា ដើម្បីកាត់បន្ថយការកកស្ទះ។ ទោះយ៉ាងណា លោក​ក៏​បាន​ស្នើថា ចំនួនអ្នកព្យាយាមឡើងដល់កំពូលក្នុងមួយថ្ងៃ គួរត្រូវកំណត់មិនឱ្យលើសពី ២៥០ នាក់​។អ្នកជំនាញផ្នែកឡើងភ្នំជាច្រើន តែងរិះគន់រដ្ឋាភិបាលនេប៉ាល់ ចំពោះការ​អនុញ្ញាត​ឱ្យ​មាន​អ្នក​ឡើង​ភ្នំ​ច្រើន​ពេក ដែលអាចបង្កឱ្យមានការកកស្ទះគ្រោះថ្នាក់ នៅតំបន់ “Death Zone” ក្បែរ​កំពូល​ភ្នំ​។ តំបន់នេះមានកម្រិតអុកស៊ីសែនទាបខ្លាំង ដែលអាចបង្កគ្រោះថ្នាក់ដល់ជីវិតមនុស្ស។ជា​ការឆ្លើយតប នេប៉ាល់បានដាក់ចេញវិធានការតឹងរ៉ឹងជាងមុន និងបង្កើនតម្លៃអាជ្ញាបណ្ណឡើងភ្នំ ដើម្បី​គ្រប់គ្រងចំនួនអ្នកឡើងភ្នំ និងបង្កើនសុវត្ថិភាព។ ឆ្នាំ២០២៦នេះ នេប៉ាល់បាន​ចេញ​អាជ្ញា​បណ្ណ​ឡើង​ភ្នំ Everest សរុបចំនួន ៤៩៤ អាជ្ញាបណ្ណ ដោយម្នាក់ៗត្រូវបង់ថ្លៃដល់ទៅ ១៥,០០០ ដុល្លា​រដើ​ម្បីឡើង៕ អត្ថបទ៖នាង សុភាវុធ

មិនធម្មតា! ត្រឹម ២ថ្ងៃ ISI និងភ្នំពេញក្រោន ចែកផ្លូវកីឡាករជិត ៣០នាក់

2026/05/22 06:27:31 pm        217
ជារឿងគួរឲ្យភ្ញាក់ផ្អើល សម្រាប់អ្នកគាំទ្រ ពិសេសប្រិយមិត្តក្លិបបាល់ទាត់ ISI ដង្កោសែនជ័យ និងភ្នំពេញក្រោន ដែលត្រឹមរយៈពេល ២ថ្ងៃ ក្លិបទាំងពីរ បានប្រកាសចែកផ្លូវជាមួយកីឡាកររហូតដល់ជិត ២៧នាក់។ ការរុះរើក្រុមទ្រង់ទ្រាយធំរបស់ក្លិបទាំងពីរ គឺជាការកត់សម្គាល់ដ៏ធំមួយ នៅក្នុងទីផ្សារដោះដូរកីឡាករ ក្រោយបញ្ចប់រដូវកាលនៃលីគកំពូលកម្ពុជា។សម្រប់ ISI ដង្កោសែនជ័យ គិតត្រឹមល្ងាចថ្ងៃទី២១ ខែឧសភា ក្រៅពីការចែកផ្លូវជាមួយគ្រូបង្គោលលោក ទុំ សារ៉ាយ ក្លិបបានប្រកាសចែកផ្លូវជាមួយកីឡាករខ្មែរ និងបរទេសចំនួន ១៥រូបជាបន្ដបន្ទាប់ ក្នុងនោះមានកីឡាករ ឡុង ម៉េងហាវ, ស៊ិន ថាវិស៊ីវ, កែវ សារ៉ាត, ជា ចាន់ដារ៉ា, រុំ រក្សា, ឈុំ សុខហៃ, វ៉ឹង យ៉ុងជេ, អ្នកចាំទី លី កក្កដា,នាង ផាន់និត និងអ្នចាំទីវ័យក្មេង ជា សាវីន។រីឯកីឡាករបរទេស គឺមានកីឡាករព័រទុយហ្គាល់ Jaoa Rodrigues, កីឡាករប្រេស៊ីល Bruno Ernandes, កីឡាករសៀរ៉ាឡេអូន Umaru Samura និងកីឡាករជប៉ុន ២រូប រួមមានកីឡាករ Sonosoke Onda និង Shogo Akiba។ការរុះរើក្រុមគួរឲ្យភ្ញាក់ផ្អើលនេះ បានបង្ហាញយ៉ាងច្បាស់ពីការផ្លាស់ប្ដូរ និងរៀបចំក្រុមឲ្យបានកាន់តែខ្លាំង ដើម្បីត្រៀមប្រកួតប្រជែងនារដូវកាលថ្មី ឆ្នាំ២០២៦/២៧ បន្ទាប់ពីក្រុមមានមូលដ្ឋាននៅតំបន់វេងស្រេងនេះ បរាជ័យគោលដៅព្រជែងកៅអី Top-4 ក្នុងលីគកំពូលកម្ពុជា ឆ្នាំ២០២៥/២៦។ក្រឡេកទៅភ្នំពេញក្រោន រឹតតែធ្វើឲ្យអ្នកគាំទ្រចាប់អារម្មណ៍ ក្រោយក្លិបប្រកាសកីឡាករសំខាន់ៗ មានទាំងកីឡាករធ្លាប់រួមរស់យូរឆ្នាំ និងកីឡាករថ្មី តែបង្ហាញគុណផលល្អសម្រាប់រដូវកាលដំបូង។ ត្រឹមរយៈពេល ២ថ្ងៃ ភ្នំពេញក្រោន បានប្រកាសចែកផ្លូវជាមួយកីឡាករខ្មែរ និងបរទេសរុប ១២នាក់ ក្នុងនោះក្រោយពីចែកផ្លូវជាមួយកីឡាករសញ្ជាតិខ្មែរ Andres Nieto, កីឡាករកូនកាត់ខ្មែរ-ស៊ុយអ៊ែត ហាមីស៊ី មូហាំម៉ាត់, កីឡាករអ៊ុយក្រែន Maksym Priadun, កីឡាករបូលីវី Tellez Makerlo, យ៉ើ មូស្លីម និងអ្នកចាំទី សាវែង សំណាង នៅថ្ងៃទី២១ ខែឧសភា ពួកគេបានបន្ដចែកផ្លូវជាមួយកីឡាករ វុធ តុលា ព្រមទាំងកីឡាករបរទេស ៥រូបទៀត រួមមានកីឡាកាណាដា Diego Gutiérrez, កីឡាករអ៊ីតាលី Pape Serigne, កីឡាករប្រេស៊ីល Breno Caetano និងកីឡាករកូរ៉េខាងត្បូង ២រូប គឺមានកីឡាករ Park Yi-young និងមិត្តរួមជាតិ Seo-In Kim។គួរដឹងថា ភ្នំពេញក្រោន បានបញ្ចប់នៅជើងឯករង នៃលីគកំពូលកម្ពុជា និងធ្លាក់ត្រឹមវគ្គ ៨ក្រុមចុងក្រោយ នៃពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន ឆ្នាំ២០២៥/២៦ ។ ការរុះរើក្រុមទ្រង់ទ្រាយធំពេលនេះ អាចជាយុទ្ធសាស្ដ្រថ្មីមួយទៀត សម្រាប់ក្លិបក្នុងការពង្រឹងក្រុមឲ្យបានកាន់តែខ្លាំង សម្រាប់ត្រៀមរដូវកាលថ្មី ទាំងពានក្នុងស្រុកផង និងពានរង្វាន់អន្ដរជាតិផង។ តែយ៉ាងណាមកទល់ពេលនេះ គេមិនទាន់ឃើញក្លិបទាំងពីរ បង្ហាញការនាំចូលសមាជិកថ្មីនោះទេ៕ អត្ថបទ លី ឈុនឡា 

Carlos Alcaraz នឹងអវត្តមានពី Grand Slam, Wimbledon ដោយសាររបួសកដៃ

2026/05/21 11:45:46 pm        302
កីឡាករវាយកូនបាល់លំដាប់លេខ ២ ពិភពលោកលេខ Carlos Alcaraz បានប្រកាសថា នឹងខកខានការប្រកួត Grand Slam, Wimbledon ឆ្នាំនេះ ដោយសារត្រូវបន្តព្យាបាលរបួសកដៃ ហើយក៏នឹងអវត្តមានពីការប្រកួត Grand Slam បន្ទាប់ French Open ផងដែរ។តាមរយៈសារបង្ហោះលើបណ្ដាញសង្គមនាពេលថ្មីៗនេះ កីឡាករវ័យ ២៣ឆ្នាំរូបនេះបានបញ្ជាក់ថា ការស្តារសុខភាពរបស់ខ្លួនកំពុងដំណើរការល្អ និងមានអារម្មណ៍ប្រសើរឡើង ប៉ុន្តែមិនទាន់រួចរាល់សម្រាប់ការប្រកួតប្រជែងនៅឡើយទេ។កីឡាករសញ្ជាតិអេស្ប៉ាញរូបនេះធ្លាប់ឈ្នះពាន Wimbledon ចំនួន២លើកជាប់ៗគ្នា ក្នុងឆ្នាំ២០២៣ និង២០២៤ ដោយបានយកឈ្នះ Novak Djokovic នៅវគ្គផ្តាច់ព្រ័ត្រទាំងពីរលើក។ ទោះយ៉ាងណា ក្នុងការប្រកួតចុងក្រោយ កីឡាករអេស្ប៉ាញរូបនេះបានចាញ់កីឡាករលេខ១ពិភពលោកបច្ចុប្បន្ន Jannik Sinner ក្នុងលទ្ធផល ៣-១ សិត។មុនពេលរងរបួស Alcaraz បានចាប់ផ្តើមរដូវកាលឆ្នាំនេះយ៉ាងល្អ ដោយឈ្នះពាន Australian Open ប៉ុន្តែការខកខាន Grand Slam ពីរជាប់គ្នាដោយសារបញ្ហារបួសនេះ កំពុងក្លាយជាការប៉ះពាល់ធំមួយសម្រាប់អាជីពរបស់ខ្លួន៕ អត្ថបទ៖នាង សុភាវុធ

គ្រូបង្វឹក និងអត្តពលិកហែលទឹកពាក់ជើងទា ៦រូបចូលរួម The 2nd International Bunga Raya Children & Junior នៅម៉ាឡេស៊ី

2026/05/21 11:38:27 pm        303
សហព័ន្ធខ្មែរកីឡាហែលទឹកនឹងបញ្ជូន គណៈប្រតិភូ គ្រូបង្វឹក និងកីឡាករ-កីឡាការិនីទឹកពាក់ជើងទាចំនួន ៦នាក់ទៅចូលរួមព្រឹតិ្តការណ៍ការប្រកួតកីឡាហែលទឹកពាក់ជើងទា The 2nd International Bunga Raya Children & Junior Finswimming Competition -Leg1 2026 ដែលនឹងប្រព្រឹត្តនាថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៦ នៅប្រទេសម៉ាឡេស៊ី។ លោក ហែម គីរី អគ្គលេខាធិការសហព័ន្ធខ្មែរកីឡាហែលទឹកបានប្រាប់តាមអនឡាញឲ្យដឹងថា ដោយទទួលបានគោលការណ៍អនុញ្ញាតពីក្រសួងអប់រំ យុវជន និងកីឡា និងទទួលបានការឯកភាព ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី ប្រធានសហព័ន្ធខ្មែរកីឡាហែលទឹកបានសម្រេចចាត់បញ្ជូនគ្រូបង្វឹក និងកីឡាករ-កីឡាការិនី ចំនួន ៦នាក់ លើប្រភេទកីឡាហែលទឹកពាក់ជើងទា ទៅចូលរួមការប្រកួត មានសមាសភាពចូលរួម ដូចជា លោក ហែម ថុនពន្លឺ គ្រូបង្វឹក កីឡាការិនី ហួន ទិត្យដាលីន កីឡាការិនី លឹម សុខគន្ធពណ៌ កីឡាករ លឹម សុខវារៈស័ក្កិ កីឡាករ លឹម នរវិទូ និងកីឡាករ ម៉េង សុភក្ត្រា ។ ការបញ្ជូនចូលរួមការប្រកួតខាងលើនេះ ជាផែនការប្រចាំឆ្នាំរបស់សហព័ន្ធ ដើម្បីបង្កើនធនធានកីឡាករ-កីឡាការិនីវ័យក្មេង ព្រមទាំងឲ្យពួកគាត់ចូលរួមកម្រិតអន្តរជាតិឲ្យបានច្រើន ព្រោះការប្រកួតមានសារសំខាន់ណាស់សម្រាប់អត្តពលិក ក្នុងការ ទទួលបានបទពិសោធន៍ និងបំបែកគុណផលរបស់ខ្លួនផងដែរ ។ លោកអគ្គលេខាធិការសហព័ន្ធខ្មែរកីឡាហែលទឹកបានបញ្ជាក់ថា ក្នុងនាមសហព័ន្ធ លោកសង្ឃឹមថា ការប្រកួតលើកនេះពួកគាត់នឹងទទួលបានលទ្ធផលល្អប្រសើរ ព្រោះថាក្នុងនោះកីឡាការិនីខ្លះធ្លាប់ចូលរួមការប្រកួតអន្តរជាតិច្រើនលើច្រើនសារ ហើយក៏មានកីឡាករថ្មីចំនួន ៣ រូប ផងដែរ ។ លោករំពឹងថា កីឡាករថ្មីចំនួន ៣ រូបនឹងទទួលបានបទពិសោធន៍បច្ចេកទេស និងលទ្ធផលល្អ៕

Aston Villa យកឈ្នះ Freiburg គ្រងជើងឯក Europa League ក្រោយខកខានឈ្នះពានអឺរ៉ុប ៤៤ឆ្នាំ

2026/05/21 11:29:48 pm        411
Aston Villa បានបញ្ចប់ការរង់ចាំពានរង្វាន់ដំបូងអស់រយៈពេល ៣០ ឆ្នាំ បន្ទាប់ពីយកឈ្នះ SC Freiburg ក្នុងលទ្ធផល ៣-០ នៅវគ្គផ្តាច់ព្រ័ត្រ UEFA Europa League។ ក្រុមរបស់លោក Unai Emery បានបង្ហាញទម្រង់លេងយ៉ាងល្អតាមរយៈបីគ្រាប់របស់ Youri Tielemans, Emi Bundia និង Morgan Rogers ដែលធ្វើឲ្យ Aston Villa ឈ្នះពានធំជាលើកដំបូងចាប់តាំងពីពួកគេលើកពាន League Cup ឆ្នាំ១៩៩៦ និងជាជ័យជម្នះលើកដំបូងនៅអឺរ៉ុប ចាប់តាំងពីឈ្នះពាន European Cup ឆ្នាំ១៩៨២ ក្រោយផ្តួល Bayern Munich នៅវគ្គផ្តាច់ព្រ័ត្រ។ការឈ្នះរបស់ Villa ក៏ធ្វើឲ្យក្លិបមកពី Premier League ឈ្នះពាន Europa League ពីរឆ្នាំជាប់ៗគ្នា បន្ទាប់ពី Tottenham Hotspur ឈ្នះកាលពីរដូវកាលមុន ហើយក៏រក្សាក្តីសង្ឃឹមសម្រាប់ក្លិបអង់គ្លេសក្នុងការឈ្នះពានអឺរ៉ុបទាំង៣ផងដែរ ខណៈ Arsenal ត្រៀមលេងវគ្គផ្តាច់ព្រ័ត្រ Champions League និង Crystal Palace ត្រូវប្រកួតវគ្គផ្តាច់ព្រ័ត្រ Conference League។ជ័យជម្នះនេះក៏ជាពាន Europa League លើកទី៥សម្រាប់អ្នកចាត់ការ Unai Emery បន្ទាប់ពីធ្លាប់ឈ្នះ៣ដងជាមួយ Sevilla ម្តងជាមួយ Villarreal និងពេលនេះជាមួយ Aston Villa។ លោកក៏បានស្មើកំណត់ត្រារបស់ Carlo Ancelotti, José Mourinho និង Giovanni Trapattoni ក្នុងនាមជាគ្រូបង្វឹកដែលឈ្នះពានអឺរ៉ុបច្រើនបំផុតចំនួន៥ពានផងដែរ។ចំណែក Freiburg នៅតែបន្តរង់ចាំឈ្នះពានធំលើកដំបូងក្នុងប្រវត្តិសាស្ត្រក្លិបរយៈពេល ១២២ ឆ្នាំ៕ អត្ថបទ៖នាង សុភាវុធ

ក្លិបនារីកូរ៉េខាងជើងឈ្នះកូរ៉េខាងត្បូងឡើងវគ្គផ្តាច់ព្រ័ត្រ AFC Champions League នារី

2026/05/21 11:13:19 pm        194
ក្រុមបាល់ទាត់នារី Naegohyang FC របស់កូរ៉េខាងជើងបានបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយយកឈ្នះម្ចាស់ផ្ទះកូរ៉េខាងត្បូង Suwon FC ២-១ ដើម្បីឡើងទៅវគ្គផ្តាច់ព្រ័ត្រ AFC Women's Champions League។ក្នុងការប្រកួតដែលធ្វើឡើងនៅកីឡដ្ឋានរបស់ Suwon ក្រុមម្ចាស់ផ្ទះបានគ្រប់គ្រងការប្រកួតបានល្អនៅវគ្គទីមួយ ហើយអាចបើកការនាំមុខនៅនាទី៤៩ តាមរយៈការបញ្ចប់ទីដោយកីឡាការិនី Haruhi Suzuki។ប៉ុន្តែត្រឹម៦នាទីបន្ទាប់ ក្រុមមកពីកូរ៉េខាងជើងបានតាមស្មើវិញដោយ Choe Kum Ok លោតតែតបញ្ចូលទីយ៉ាងល្អពីបាល់ហ្វ្រីឃីករបស់ Ri Yu Jong។ការវាយបករបស់ Naegohyang បានបញ្ចប់យ៉ាងល្អនៅនាទី៦៧ ពេល Kim Kyong Yong ឆក់ឱកាសពីកំហុសការពាររបស់ Suwon និងតែតបញ្ចូលទីឲ្យក្រុមនាំមុខ ២-១។ការប្រកួតកាន់តែមានភាពតានតឹងនៅនាទី៧៩ នៅពេលអាជ្ញាកណ្តាលផ្តល់បាល់ពិន័យ ១១ ម៉ែត្រទៅកាន់ Suwon ប៉ុន្តែកីឡាការិនី Jeon Min-ji ស៊ុតមិនចំគោលដៅ។ជាមួយជ័យជម្នះនេះ Naegohyang នឹងត្រូវជួប Tokyo Verdy Beleza នៅវគ្គផ្តាច់ព្រ័ត្រ បន្ទាប់ពីក្រុមជប៉ុនមួយនេះយកឈ្នះ Melbourne City ក្នុងលទ្ធផល ៣-១៕ អត្ថបទ៖នាង សុភាវុធ

Moonton ប្រកាសរៀបចំការប្រកួតរចនាសម្លៀកបំពាក់តួអង្គរ ដែលមានប្រាក់រង្វាន់ជិត ៥ម៉ឺនដុល្លារ

2026/05/21 10:57:06 pm        229
ក្រុមហ៊ុន Moonton ដែលជាដៃគូមួយដ៏ធំរបស់សហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា បានប្រកាសរៀបចំការប្រកួតរចនាម៉ូដសម្លៀកបំពាក់តួអង្គ កម្រិតសាកលសម្រាប់វិញ្ញាសា Mobile Legends: Bang Bang (MLBB) ប្រចាំឆ្នាំ ២០២៦ ដែលមានប្រាក់រង្វាន់ជ័យលាភីសរុបរហូតដល់ ៤៩,០០០ដុល្លារ។ការជូនដំណឹងអំពីការប្រកួតរចនាម៉ូដសម្លៀកបំបាក់តួអង្គក្នុងវិស័យកីឡាអេឡចិត្រូនិកនេះ ស្របពេលតំណាងក្រុមហ៊ុន Moonton បានផ្ញើសារអបអរសាទរកម្ពុជា ដែលបានដំណើររៀបចំការប្រកួត MPL Cambodia រដូវកាលទី១០ ដោយជោគជ័យ កាលពីថ្មីៗ ដោយក្រុម Pro Esports ជាអ្នកគ្រងតំណែងជើងឯក។សម្រាប់កម្មវិធី MLBB 2026 Global Skin Design គឺបានចាប់ផ្ដើមពីថ្ងៃទី១៧ ខែឧសភា រហូតដល់ថ្ងៃទី២១ ខែមិថុនាខាងមុខ ដោយបើកទូលាយ ដល់អ្នករចនាម៉ូដ ឬអ្នកមានចំណាប់អារម្មណ៍ជុំវិញពិភពលោក រួមទាំងយុវជនកម្ពុជា ក្នុងការចូលរួមប្រកួត និងបញ្ចេញស្នាដៃ ។ បន្ទាប់មកអ្នកជំនាញជាន់ខ្ពស់របស់ក្រុមហ៊ុន ៤រូប នឹងធ្វើការវាយតម្លៃលើស្នាដៃ គឺមានលោក Ma Hui, លោក Wenjun Lin, លោក Adrian Smit និងលោក Ben Zhang មុនប្រកាសលទ្ធផលនាកំឡុងខែកក្កដា។ជាមួយការប្រកួតនេះដែរ ក្រៅពីប្រាក់រង្វាន់សរុបជិត ៥ម៉ឺនដុល្លារ កំពុងរង់ចាំម្ចាស់ជ័យលាភី សម្រាប់ម្ចាស់ស្នាដៃឆ្នើមដាច់គេប្រចាំការប្រកួតនេះ ក៏នឹងត្រូវអនុវត្តជាមួយការអភិវឌ្ឍ និងរចនាសម្លៀកបំពាក់តួអង្គជាក់ស្ដែង សម្រាប់វិញ្ញាសា MLBB ថែមទាំងមានឱកាសទទួលបានការងារពីចម្ងាយជាមួយក្រុមហ៊ុន Moonton ទៀតផង។ នេះគឺជាឱកាសដ៏ល្អមួយសម្រាប់អ្នកស្នេហាវិស័យកីឡាអេឡិចត្រូនិកកម្ពុជាចូលរួម ក៏ដូចជាឱកាសលើកកម្ពស់វិស័យកីឡា ESports នៅកម្ពុជាផងដែរ៕ អត្ថបទ លី ឈុនឡា

តំណាង NOCC ចូលរួមវគ្គអន្តរជាតិ នៅទីកន្លែងកំណើតកីឡាអូឡាំពិក

2026/05/21 10:52:48 pm        209
តំណាងគណៈកម្មាធិការជាតិអូឡាំពិក (NOCC)លោក នូ ចំរើន ចូលរួមវគ្គសិក្ខាសាលាអន្តរជាតិលើកទី១៩ សម្រាប់ប្រតិភូ NOAs និង NOCs នៅ Ancient Olympia ដោយមានអ្នកចូលរួមចំនួន ១៤០នាក់ មកពី ១០០ប្រទេស នៅទីកន្លែងកំណើតនៃការប្រកួតកីឡាអូឡាំពិក នៃប្រទេសក្រិក ពីថ្ងៃទី១៧-២៤ ខែឧសភា ឆ្នាំ២០២៦។ថ្លែងប្រាប់នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦ ពីប្រទេសក្រិក តាមប្រព័ន្ធសារអេឡិចត្រូនិក លោក នូ ចំរើន គូសបញ្ជាក់ថា សិក្ខាសាលាអន្តរជាតិនេះធ្វើឡើងក្រោមប្រធានបទ “ការផ្តល់អំណាចដល់ការរួមបញ្ចូល ភាពស្មោះត្រង់ និងការទទួលខុសត្រូវសម្រាប់អត្តពលិកគ្រប់រូប” ដោយវគ្គឆ្នាំនេះបង្ហាញពីតួនាទីដ៏សំខាន់នៃការអប់រំអូឡាំពិកក្នុងការបង្កើតបរិយាកាសកីឡាដែលមានសុវត្ថិភាពជាងមុន រួមបញ្ចូលកាន់តែច្រើននិងជំរុញដោយតម្លៃនៅទូទាំងពិភពលោក។មន្ត្រី NOCC រូបនេះ បានបន្តថាការរៀបចំសិក្ខាសាលានេះធ្វើឡើងនៅទីតាំងចាប់កំណត់នៃការប្រកួតកីឡាអូឡាំពិក នៅប្រទេសក្រិកនេះតាំងពីសម័យបុរាណ លើភ្នំ Olympia ដើម្បីបានឈ្វេងយល់អំពីការកកើតនៃកីឡាអូឡាំពិក ក៏ដូចជានាំមកនូវការទស្សនាសារៈមន្ទីរ ការលេងកីឡាតាំងពីសម័យបុរាណដើម្បីសុខភាព និងការប្រកួតកីឡា ដើម្បីបញ្ចប់សង្គ្រាម តាំងពីបុរាណ ដោយការប្រកួតកីឡាមានរហូតមកដល់ពេលបច្ចុប្បន្ននេះ។នៅក្នុងពិធីបើកមានសន្ទរកថាបំផុសគំនិតដោយប្រធានសាលាអូឡាំពិកអន្តរជាតិ សាស្ត្រាចារ្យ Charilaos Tsolakis និងប្រធានគណៈកម្មាធិការអូឡាំពិកក្រិក លោក Isidoros Kouvelos ដោយសង្កត់ធ្ងន់លើអំណាចនៃអូឡាំពិកដើម្បីលើកកម្ពស់ការគោរព សាមគ្គីភាព និងការទទួលខុសត្រូវនៅទូទាំងពិភពលោក។ ការពិភាក្សាដ៏មានឥទ្ធិពលមួយជាមួយសមាជិក IOC គឺលោកស្រី Samira Asghari និងអត្តពលិកអូឡាំពិក Emma Terho បានកំណត់បរិយាកាសសម្រាប់វគ្គនេះ ដោយពង្រឹងសារៈសំខាន់នៃការអប់រំ ភាពជាអ្នកដឹកនាំ និងសកម្មភាពរួមក្នុងការកសាងចលនាអូឡាំពិកដែលមានក្រមសីលធម៌ និងផ្តោតលើអត្តពលិកកាន់តែខ្លាំង។គួរបញ្ជាក់ថា ការចូលរួមរបស់លោក នូ ចំរើន ក្នុងសិក្ខាសាលាអន្តរជាតិនៅក្រិកនេះ គឺស្ថិតក្រោមគម្រោងជំនួយឧបត្ថម្ភរបស់ NOCC និងការលើកទឹកចិត្តពីថ្នាក់ដឹកនាំ NOCC ផងដែរ ដើម្បីទទួលបានចំណេះដឹងបន្ថែមពង្រឹងគុណភាពសមត្ថភាពមន្ត្រីកីឡាកម្ពុជាពីអន្តរជាតិ៕

មន្ដ្រីជំនាញ សង្ឃឹមកីឡាទេសចរណ៍ ជួយលើកតម្កើង និងទាក់ទាញភ្ញៀវកាន់តែច្រើន ទៅលេងប្រាសាទសំបូរព្រៃគុក

2026/05/21 10:37:22 pm        262
លោក សេង អាន ប្រធានមន្ទីរទេសចរណ៍ ខេត្តកំពង់ធំ សង្ឃឹមព្រឹត្តិការណ៍កីឡាទេសចរណ៍ នឹងក្លាយជាឧបករណ៍ដ៏មានឥទ្ធិពលក្នុងការលើកតម្កើង និងទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ ទៅលេងកម្សាន្តកាន់តែច្រើននៅរមណីយដ្ឋានបេតិកភណ្ឌពិភពលោក នៃតំបន់ប្រាសាទសំបូរព្រៃគុក។ការបង្ហាញសុទិដ្ឋិនិយមនេះ ក្រោយឯកឧត្តម វ៉ាហេង ដាវុធ រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងឯកឧត្តម ហាន កុសល អភិបាលខេត្តកំពង់ធំ បានជួបប្រជុំសម្រេចលើកម្មវិធីលម្អិត ស្ដីពីការត្រៀមរៀបចំព្រឹត្តិការណ៍កីឡាជិះកង់ និងរត់ឆ្លងកាត់ឧបសគ្គពីទីរួមខេត្ត ទៅតំបន់ប្រាសាទសំបូរព្រៃគុក នាថ្ងៃទី៥ ខែកក្កដាខាងមុខ ដើម្បីអបអរសាទរខួបលើកទី៩ នៃការដាក់បញ្ចូលតំបន់ប្រាសាទសំបូរព្រៃគុក ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ត្រូវនឹងថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៦។ក្នុងនាមថ្នាក់ដឹកនាំមន្ទីរជំនាញ លោក សេង អាន បានសម្ដែងក្ដីរីករាយ ចំពោះថ្នាក់ដឹកនាំក្រសួង-ស្ថាប័នពាក់ព័ន្ធ ដែលបានបង្កើតព្រឹត្តិការណ៍ជាបន្ដបន្ទាប់ ពិសេសក្រោយប្រាសាទសំបូរព្រៃគុក ត្រូវបានចុះបញ្ជីជាសម្បត្តិបេតិកភណ្ឌពិភពលោក ដើម្បីផ្សព្វផ្សាយ និងទាក់ទាញភ្ញៀវទេសចរណ៍ជាតិ-អន្ដរជាតិកាន់តែច្រើនឡើងៗ ជាក់ស្ដែងព្រឹត្តិការណ៍កីឡាទេសចរណ៍ថ្មី ដែលគ្រោងនឹងរៀបចំនាថ្ងៃទី៥ ខែកក្កដាខាងមុខ លោកសង្ឃឹមថា នឹងជំរុញកំណើនទេសចរណ៍កាន់តែច្រើន ដើម្បីលើកតម្កើនប្រាង្គប្រាសាទបុរាណខ្មែរផង និងជួយដល់សហគមន៍តំបន់ប្រាសាទសំបូរព្រៃគុកផង។សូមបញ្ជាក់ថា ព្រឹត្តិការណ៍កីឡាជិះកង់ និងរត់ឆ្លងកាត់ឧបសគ្គពីទីរួមខេត្ត ទៅតំបន់ប្រាសាទសំបូរព្រៃគុក ដែលក្រសួងទេសចរណ៍ បានផ្ដួចផ្ដើមគំនិតរៀបចំ ដោយសហការជាមួយរដ្ឋបាលខេត្ត និងក្លិបកីឡារត់ដើម្បីសុខភាព KKRC នាដើមខែកក្កដាខាងមុខ នឹងប្រព្រឹត្តទៅក្រោមប្រធានបទ «ផ្លូវឆ្ពោះទៅរាជធានីឦសានបុរៈ ចេនឡាមុនសម័យអង្គរ» ។ ចំពោះកម្មវិធីកីឡានីមួយៗ រួមមានកីឡាជិះកង់ គ្រោងនឹងចេញដំណើរពីគល់ស្ពានស្ទឹងសែន ឆ្ពោះទៅប្រាសាទសំបូរព្រៃគុក មានចម្ងាយប្រមាណ ៣២គីឡូម៉ែត្រ និងគ្រោងមានអ្នកចូលរួម ១ពាន់នាក់។ចំណែកម្មវិធីរត់ឆ្លងកាត់ឧបសគ្គវិញ មានចំនួន ៣ រួមមានរត់ចម្ងាយ ៤២គីឡូម៉ែត្រ ចេញដំណើរពីគល់ស្ពានស្ទឹងសែន ទៅបញ្ចប់នៅប្រាសាទសំបូរព្រៃគុក គ្រាដែលវិញ្ញាសារត់ចម្ងាយ ២១គីឡូម៉ែត្រ និង ៩គីឡូម៉ែត្រ នឹងត្រូវរៀបចំនៅតំបន់ប្រាសាទសំបូរព្រៃគុកផ្ទាល់។ ចំពោះការចុះឈ្មោះ ក្រសួងទេសចរណ៍ នឹងធ្វើការជូនដំណឹងនាពេលឆាប់ៗខាងមុខ៕ អត្ថបទ លី ឈុនឡា

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់
07/25/2026 05:07 PM
ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
07/25/2026 05:07 PM
ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
07/25/2026 05:07 PM
លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
07/25/2026 05:07 PM
មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
07/25/2026 05:07 PM
ម៉ិកស៊ិកនឹងមិន​តប​ត​ពន្ធរបស់លោក Trump ទេ ខណៈ​​ការនាំចេញត្រូវបានការពារដោយ​កិច្ចព្រមព្រៀងពាណិជ្ជកម្ម
07/25/2026 05:07 PM
កម្មវិធីប្រកួតប្រជែងនិយាយជាសាធារណៈសម្រាប់និស្សិតសាកលវិទ្យាល័យរបស់អង្គភាពអ្នកនាំពាក្យ​រាជរដ្ឋាភិបាល រកឃើញអ្នកទទួលបានជ័យលាភីហើយ
07/25/2026 05:07 PM
ចិនតវ៉ាប្រឆាំងនឹងទណ្ឌកម្មរបស់សហភាពអឺរ៉ុប លើក្រុមហ៊ុនចិន ពាក់ព័ន្ធនឹង​បញ្ហា​រុស្ស៊ី
07/25/2026 05:07 PM
មនុស្សជាង ១៦០.០០០នាក់ រត់គេចពីចំហេះព្រៃ នៅប្រទេសបារាំង និងអេស្ប៉ាញ
07/25/2026 05:07 PM
ប្រទេសចិនជម្លៀសមនុស្សជាង ២០.០០០នាក់ ខណៈព្យុះទីហ្វុង Noul បក់បោក​ជិត​ដល់
07/25/2026 03:07 PM