កម្ពុជាភ្លាត់ចាញ់សិង្ហបុរីនៅនាទីទីចុងក្រោយ ក្នុងជំនួបបើកឆាកពានរង្វាន់បាល់​ទាត់តំបន់​អាស៊ី​អាគ្នេយ៍ ​(ASEAN Hyundai Cup 2026)
វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ

ព័ត៌មានកីឡា

ក្រសួងអប់រំ ចង់ឃើញការប្រែប្រួលនៃកីឡាសិស្សបឋមសិក្សា សម្រាប់ជាប្រយោជន៍​ដល់​ការ​អភិវឌ្ឍ​កីឡាជាតិ

2026/05/01 07:32:01 pm        207
ឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា បានបំផុស​ដល់​គ្រប់​ភាគី​ពាក់ព័ន្ធ ត្រៀមចូលរួម និងរៀបចំការប្រកួតកីឡាសិស្សបឋមសិក្សាជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២៦ ត្រូវទាញប្រយោជន៍ពីព្រឹត្តិការណ៍ប្រចាំឆ្នាំនេះ ដើម្បីជំរុញដល់ការអភិវឌ្ឍវិស័យកីឡាជាតិ ឆ្ពោះទៅរកប្រកួតប្រជែងកម្រិតខ្ពស់ និងអន្ដរជាតិនាថ្ងៃអនាគត។ការគូសបញ្ជាក់នេះ បន្ទាប់ពីក្រសួងអប់រំ បានកោះប្រជុំគណៈកម្មការរៀបចំ រួមជាមួយតំណាងសហព័ន្ធកីឡាជាតិ មុនការប្រកួតកីឡាសិស្សបឋមសិក្សាជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២៦ ដែលនឹងប្រារព្ធពិធីបើក ចាប់ពីថ្ងៃទី២ ខែឧសភាចុងសប្ដាហ៍នេះ រហូតដល់ថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៦ ខាងមុខ នៅតាមបណ្ដាទីលានចំនួន ១០ ក្នុងរាជធានីភ្នំពេញ។មន្ដ្រីកីឡាជាន់ខ្ពស់ដដែលបន្ដថា កីឡាសិស្សបឋមសិក្សា ក្រសួងបានរៀបចំរៀងរាល់ឆ្នាំ និងមានលក្ខណៈដដែលៗ ប៉ុន្ដែអ្វីដែលក្រសួងចង់ឃើញ គឺការប្រែប្រួលសមត្ថភាព និងគុណភាពនៃការរៀបចំ ពិសេសប្រសិទ្ធភាពរបស់លទ្ធផលដែលកើតចេញពីដំណើរការនៃការចូលរួម ក៏ដូចជាការប្រកួតជាក់ស្ដែង ដើម្បីជាប្រយោជន៍ដល់ការអភិវឌ្ឍវិស័យកីឡាជាតិ។ជាការពិតការលេងកីឡានាំមកនូវសុខភាព មិត្តភាព សាមគ្គីភាព តែការរៀបចំព្រឹត្តិការណ៍កីឡាសិស្សបឋមសិក្សាថ្នាក់ជាតិនេះ ក្រសួងចង់បង្កើនគុណភាព និងសមត្ថភាពក្នុងការរៀបចំឲ្យបានកាន់តែគត់មុត ស្របតាមលក្ខណៈវិទ្យាសាស្ដ្រកីឡា ។ ក្នុងន័យនេះ ឯកឧត្តមបានជំរុញឲ្យគ្រប់ភាគីពាក់ព័ន្ធ ត្រូវផ្ដោតការយកចិត្តទុកដាក់ និងពង្រឹងឲ្យបាននូវគុណភាពរៀបចំកាន់តែល្អ ហើយទទួលបានលទ្ធផលល្អប្រសើរ។បន្ថែមលើនេះ ឯកឧត្តម វ៉ាត់ ចំរើន ក៏បានអំពាវនាវដល់ថ្នាក់ដឹកនាំ ប្រតិភូ គ្រូបង្វឹកទាំង ២៥រាជធានីខេត្ត ដែលត្រៀមចូលរួមប្រកួតក្នុងព្រឹត្តិការណ៍នេះ ចូលរួមបំផុសស្មារតីអាណាព្យាបាលបន្ថែម មិនត្រូវបង្អាក់ស្មារតីកុមារ ក្នុងការចូលរួមលេងកីឡា ផ្ទុយទៅវិញ មាតាបិតា ត្រូវជំរុញ និងលើកទឹកចិត្តពួកគេឲ្យចូលរួមលេងកីឡាកាន់តែច្រើន ស្របតាមប្រធានបទនៃកីឡាសិស្សបឋមសិក្សាឆ្នាំនេះ គឺកីឡាដើម្បីសុខភាពកុមារ។លោក ហួត សេងទ្រី ប្រធាននាយកដ្ឋានរៀបចំព្រឹត្តិការណ៍ និងស្ថិតិកីឡា បានបញ្ជាក់ថា ការប្រកួតកីឡាសិស្សបឋមសិក្សាថ្នាក់ជាតិ ឆ្នាំ២០២៦ មានប្រតិភូ គ្រូបង្វឹក កីឡាករ កីឡាការិនីជាកុមារចូលរួមសរុប ២,៧៩២នាក់ មកពី២៥រាជធានី-ខេត្ត ដែលត្រូវចូលរួមការប្រកួតលើ ១២ប្រភេទកីឡា ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៦ ខាងមុខ នៅរាជធានីភ្នំពេញ៕ អត្ថបទ លី ឈុនឡា

CPL៖ ភ្នំពេញក្រោន និងបឹងកេត ត្រូវការឈ្នះ ឯអង្គរថាយហ្គឺរ រឹតតែចង់ឈ្នះព្រះខ័នរាជ ដើម្បី​ប្រជែង​កៅ​អីលេខ២

2026/05/01 05:14:35 pm        249
លីគកំពូលកម្ពុជា កាន់តែរន្ថើន ពិសេសជំនួបរវាងបេក្ខភាព Top-6 នៅថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៦ ចុងសប្ដាហ៍នេះ ក្នុងនោះមានក្រុមបឹងកេត ត្រូវជួបក្រុមភ្នំពេញក្រោន នៅពហុកីឡដ្ឋានជាតិ ស្របពេលក្រុមអង្គរថាយហ្គឺរ ត្រូវបើកទ្វារផ្ទះស្វាគមន៍ក្រុមជើងឯកព្រះខ័នរាជស្វាយរៀង ដែលសុទ្ធតែជាគូជក់ចិត្ត និងត្រូវការជ័យជម្នះរៀងខ្លួនៗ ដើម្បីប្រជែងកៅអីលេខ២ និងមានឱកាសទៅលេងពានអន្ដរជាតិ។ក្រៅពីព្រះខ័នរាជស្វាយរៀង ដែលឈរកំពូលតារាងដាច់ពិន្ទុឆ្ងាយពីគូប្រជែង គេឃើញឈរលេខរៀងបន្ទាប់ កំពុងមានពិន្ទុប្រទាញប្រទុងគ្នានៅឡើយ ក្នុងនោះភ្នំពេញក្រោន ឈរលេខ២ មាន ៥០ពិន្ទុ, អង្គរថាយហ្គឺរ ឈរលេខ៣ មាន ៤៧ពិន្ទុ, បឹងកេត ឈរលេខ៤ មាន ៤៤ពិន្ទុ និងណាហ្គាវើលដ៏ ឈរលេខ៥ មាន ៤៣ពិន្ទុ ដែលសុទ្ធតែមានឱកាសប្រជែងលេខ២ ដ្បិតក្រុមនីមួយៗនៅសល់ ៣ប្រកួតរៀងខ្លួន។តាមរយៈលទ្ធផលបណ្ដោះអាសន្ននេះ នាំឲ្យបេក្ខភាពក្រុមឈរពីលេខ២ ដល់លេខ៥ ត្រូវការជ័យជម្នះចាំបាច់ ពិសេសភ្នំពេញក្រោន ដែលមានសង្ឃឹមខ្ពស់ជាងគេ ត្រូវការឈ្នះយ៉ាងហោច ២ប្រកួតទៀត ទើបអាចធានាកៅអីលេខ២ របស់ខ្លួន តែបើភ្លាត់ចាញ់ ១ និងស្មើ ១ ឱកាសមាសនេះ អាចនឹងរបូតទៅគូប្រជែង ពិសេសអង្គរថាយហ្គឺរ ដែលចាញ់ប្រៀបត្រឹម ៣ពិន្ទុ ហើយប្រសិនបើចុងសប្ដាហ៍នេះ ភ្នំពេញក្រោន ភ្លាត់ចាញ់ ហើយអង្គរថាយហ្គឺរ ឈ្នះវិញ ក្រុមទាំងពីរ នឹងមានពិន្ទុស្មើគ្នា។ក្រៅពីនេះ ក្រុមណាហ្គាវើលដ៏ ក៏នឹងត្រូវជួបក្រុម អឹមអូអាយ កំពង់ដេវ៉ា ផងដែរ នៅល្ងាចថ្ងៃអាទិត្យចុងសប្ដាហ៍នេះ ។ ប៉ុន្ដែមុនឈានដល់ជំនួបក្រុមខ្លាំង ប៉ះខ្លាំងទាំង ៣ប្រកួតនេះ ក៏នឹងមានការប្រកួតរវាងក្រុមខាងក្រោមទាំង ៥ នៅថ្ងៃទី២ ខែឧសភាស្អែកនេះ ចំនួន ២ប្រកួតផងដែរ រួមមានក្រុម ISI ដង្កោសែនជ័យ ជួបក្រុមភ្ញៀវវិសាខា និងក្រុមកងយោធពលខេមរភូមិន្ទ ត្រូវជួបក្រុមឡាយហ្វខេត្តព្រះសីហនុ៕ អត្ថបទ លី ឈុនឡា

ខ្សែការពារ Achraf Hakimi នឹងអវត្តមានជើងទីពីរពេល PSG ទៅទឹកដី Bayern Munich

2026/04/30 07:19:00 pm        135
ខ្សែការពារ Achraf Hakimi របស់ Paris Saint-Germain ត្រូវអវត្តមានប៉ុន្មានសប្ដាហ៍ខាងមុខនេះក្រោយរងរបួសភ្លៅ។ក្លឹបបាល់ទាត់ Paris Saint-Germain បានបញ្ជាក់ថា ខ្សែការពារស្តាំ Achraf Hakimi នឹងត្រូវអវត្តមានរយៈពេល ប៉ុន្មានសប្ដាហ៍ខាងមុខ បន្ទាប់ពីរងរបួសសាច់ដុំភ្លៅខាងស្តាំ ក្នុងការប្រកួតដ៏ជក់ចិត្តជាមួយ Bayern Munich ក្របខណ្ឌ UEFA Champions League។ក្នុងជំនួបជើងទីមួយវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ដែលធ្វើឡើងនៅទីក្រុងប៉ារីស PSG បានយកឈ្នះ Bayern Munich ដោយលទ្ធផល ៥-៤ ហើយ Hakimi បានលេងពេញ ៩០ នាទី និងបានផ្ដល់បាល់បញ្ជូនមួយឱ្យ Khvicha Kvaratskhelia ស៊ុតបញ្ចូលទី។តាមសេចក្តីថ្លែងការណ៍របស់ក្លឹប បានឲ្យដឹងថា កីឡាករជម្រើសជាតិម៉ារ៉ុករូបនេះកំពុងទទួលការព្យាបាល ហើយនឹងខកខានការប្រកួតជើងទីពីរនៅទឹកដីអាល្លឺម៉ង់ថ្ងៃទី ៦ ខែឧសភាសប្តាហ៍ក្រោយ។Hakimi បានបង្ហាញសញ្ញារងរបួសនៅចុងការប្រកួតខណៈដែលគាត់កាន់សាច់ដុំខាងក្រោយ (hamstring) ប៉ុន្តែបន្តលេងរហូតដល់ចប់ការប្រកួត ដោយសារ PSG បានប្រើការផ្លាស់ប្តូរកីឡាករអស់ហើយ។ របួសនេះក៏បង្កការព្រួយបារម្ភចំពោះការចូលរួមជាមួយក្រុមជម្រើសជាតិម៉ារ៉ុកក្នុងព្រឹត្តិការណ៍ FIFA World Cup ដែលនឹងចាប់ផ្តើមនៅសហរដ្ឋអាមេរិក កាណាដា និងម៉ិកស៊ិក ក្នុងរយៈពេលប្រហែល ៦ សប្ដាហ៍ខាងមុខ។Hakimi គឺជាកីឡាករសំខាន់ម្នាក់ក្រោមការដឹកនាំរបស់គ្រូបង្វឹក Luis Enrique ហើយធ្លាប់ស៊ុតបញ្ចូលទីដំបូងក្នុងជ័យជម្នះ 5-0 លើ Inter Milan នៅវគ្គផ្តាច់ព្រ័ត្ររដូវកាលមុន ដែលធ្វើឲ្យ PSG ឈ្នះពានអឺរ៉ុបជាលើកដំបូង៕ អត្ថបទ៖នាង សុភាវុធ

អ្នកចាំទី Zaragoza, Andrada ត្រូវពិន័យ ១៣ ប្រកួតក្រោយវាយកីឡាកររបស់ Huesca មួយដៃកណ្តាលមុខ

2026/04/30 06:59:52 pm        152
អ្នកចាំទីក្លិបអេស្ប៉ាញ Zaragoza, Esteban Andrada ត្រូវពិន័យឱ្យមិនប្រកួត ១៣ ប្រកួតបន្ទាប់ពីវាយកីឡាកររបស់ក្លិប Huesca មួយដៃកណ្តាលមុខអំឡុងការប្រកួតលីគទីពីរអេស្ប៉ាញ។កីឡាករវ័យ ៣៥ ឆ្នាំរូបនេះ បានទទួលកាតលឿទីពីរបណ្តេញចេញនៅចុងការប្រកួត ដែលបញ្ចប់ដោយភាពចម្រូងចម្រាសនៃជំនួប Derby។ ក្រោយការសម្រេចរបស់អាជ្ញាកណ្តាល កីឡាករអាហ្សង់ទីនរូបនេះបានស្ទុះទៅវាយប្រធានក្រុម Huesca កីឡាករ Jorge Pulido យ៉ាងកម្រោល ដែលធ្វើឱ្យការប្រកួតពេញដោយភាពច្របូកច្របល់ចុងម៉ោង។ ក្រោយរឿងហេតុកាលពីថ្ងៃអាទិត្យនោះ សហព័ន្ធបាល់ទាត់អេស្ប៉ាញបានសម្រេចពិន័យ Esteban Andrada ១២ ប្រកួតបូកនឹងពិន័យកាតក្រហម ១ ប្រកួតសរុប ១៣ ប្រកួត។ យ៉ាងណាក្តី Andrada ក្រោយប្រព្រឹត្តិអំពើហិង្សានេះ ក៏បានសម្តែងអារម្មណ៍សោកស្តាយសម្រាប់ទង្វើរបស់ខ្លួន ដែលជារូបភាពអាក្រក់សម្រាប់ក្លិប សម្រាប់លីគ ជាពិសេសសម្រាប់រូបគេផ្ទាល់។ Andrada ក៏បាននិយាយពាក្យសុំទោសទៅកាន់ Jorge Pulido ផងដែរសម្រាបកំហឹងមួយ ហើយទទួលស្គាល់គ្រប់យ៉ាងជាកំហុសរបស់ខ្លួន។ Esteban Andrada តាមពិតទៅមិនមែនជាកីឡាករដែលមានអត្តចរិតកោងកាចឡើយ ពោលគឺក្នុងមួយអាជីពបាល់ទាត់របស់ខ្លួនមកទល់វ័យ ៣៥ ឆ្នាំនេះធ្លាប់ទទួលបានកាតក្រហមម្តងគត់ គឺភ្លាត់ស្នៀតប៉ះបាល់ក្រៅប្រអប់៕អត្ថបទ៖នាង សុភាវុធ

បឹងកេត វាយបកស្មើព្រះខ័នរាជចុងម៉ោង ក្នុងវគ្គ ១/២ ជើងទី១ នៃពានសម្ដេចតេជោ ហ៊ុន សែន លើកទី១៩

2026/04/30 06:50:20 pm        86
ជំនួបជើងទី១ រវាងក្រុមបឹងកេត និងព្រះខ័នរាជស្វាយរៀង បានបញ្ចប់ជាមួយលទ្ធផលដ៏តានតឹង ដោយ​ក្រុមម្ចាស់ផ្ទះបឹងកេត បានវាយបកស្មើ ១-១ ក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ នៃពាន​រង្វាន់​សម្ដេច​អគ្គ​មហាសេនាបតីតេជោ ហ៊ុន សែន លើកទី១៩ ឆ្នាំ២០២៥/២៦(ថ្នាក់ជាតិ) កាល​ពី​ល្ងាច​ថ្ងៃពុធ នៅពហុកីឡដ្ឋានជាតិ(អូឡាំពិក)។នៅក្នុងការប្រកួតដែលមានអ្នកទស្សនាផ្ទាល់ជិត ៥ពាន់នាក់នេះ ត្រឹមរយៈពេល ៧នាទី កីឡាករ Patrick Robson បានរកគ្រាប់បាល់នាំមុខឲ្យព្រះខ័នរាជស្វាយរៀង ១គ្រាប់មុន។ បន្ទាប់​មក​ក្រុមទាំងពីរ បានព្យាយាមវាយសម្រុកគ្នាទៅវិញទៅមកយ៉ាងខ្លាំង រហូតដល់ចុងវគ្គទី២ ទើប​កីឡាករ Ingo Bento រកបានគ្រាប់តាមស្មើឲ្យបឹងកេត នៅនាទី៨៥។ជាមួយលទ្ធផលស្មើគ្នានេះ បានធ្វើឲ្យក្រុមទាំងពីរ មានក្ដីសង្ឃឹមប្រហាក់ប្រហែលគ្នា សម្រាប់ការត្រៀមប្រកួតជើងទី២ នាថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦ នៅពហុកីឡដ្ឋានជាតិមរតកតេជោ ដើម្បីកាត់សេចក្ដីរកក្រុមឈ្នះឡើងវគ្គផ្ដាច់ព្រ័ត្រ ជួប​ក្រុម​វិសាខា ដែលកំពុងឈរចាំ បន្ទាប់ពីពួកគេ បានទម្លាក់ក្រុម ISI ដង្កោសែនជ័យ ត្រឹមវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ដោយលទ្ធផលទាំង ២ជើង ៧-១។តាមគម្រោង​បន្ទាប់​ពីរកឃើញក្រុមខ្លាំងទាំងពីរ ការប្រកួតវគ្គផ្ដាច់ព្រ័ត្រ នឹងធ្វើឡើងនាថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦ ខាងមុខ ដើម្បីស្វែងរកជើងឯកពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន ឆ្នាំ២០២៥/២៦៕ អត្ថបទ លី ឈុនឡា

បាល់ពិន័យ ១១ ម៉ែត្រពីរគ្រាប់ Atletico Madrid និង Arsenal ស្មើគ្នាជើងទីមួយ​វគ្គពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ

2026/04/30 06:40:20 pm        173
បាល់ពិន័យ ១១ ម៉ែត្រពីរគ្រាប់កើតឡើងខណៈ Atletico Madrid និង Arsenal ស្មើគ្នា ១-១ ជើងទីមួយវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ UEFA Champions League។ក្រុមរបស់លោក Mikel Arteta រកបានគ្រាប់បាល់ពិន័យមុននៅពេល Viktor Gyokeres ដួលក្នុងប្រអប់គ្រោះថ្នាក់ ដោយការបង្ករបស់ David Hencko ហើយខ្សែប្រយុទ្ធស៊ុយអែតរូបនេះជាអ្នកស៊ុតសម្រេចនៅនាទីទី ៤៤ ចុងវគ្គទីមួយ។ ឈានចូលវគ្គទីពីរក្រុមរបស់លោក Diego Simeone ក៏រកបានបាល់ពិន័យ ១១ ម៉ែត្រសងវិញក្រោយកំហុសបាល់ប៉ះដៃរបស់ខ្សែការពារ Arsenal, Ben White ដែលពិន័យឡើងវិញដោយ VAR ខណៈ Julian Alvarez ជាអ្នកស៊ុតសម្រេចគ្រាប់តាមស្មើនៅនាទីទី ៥៦។ មិនទាន់អស់ទេបាល់ពិន័យ ១១ ម៉ែត្រមួយកើតឡើងនៅពេល David Hencko កំហុសទៅលើ Eberechi Eze ក្នុងប្រអប់គ្រោះថ្នាក់ តែការពិនិត្យឡើងវិញដោយ VAR អាជ្ញាកណ្តាលសម្រេចលុបចោលបាល់ពិន័យវិញ។ ១-១ នេះក៏រក្សាដល់ចប់ការប្រកួតតែកីឡាកររបស់ Arsenal មិនពេញចិត្តចំពោះការសម្រេចចិត្តរបស់អាជ្ញាកណ្តាលក្នុងការលុបចោលបាល់ពិន័យ ១១ ម៉ែត្រនោះឡើយ។ ក្រុមទាំងពីរនឹងជួបគ្នាម្តងទៀតរកបេក្ខភាពវគ្គផ្តាច់ព្រ័ត្រ ជើងទីពីរសប្តាហ៍ក្រោយនេះនៅកីឡដ្ឋាន Emirate របស់ កាំភ្លើងធំ Arsenal៕ អត្ថបទ៖នាង សុភាវុធ

កីឡាការិនីបាល់ទាត់លើតុ៖ ការដណ្តើមមេដាយសំរឹទ្ធិក្នុងការប្រកួតកីឡាឆ្នេរខ្សាច់ជើងឯកអាស៊ី គឺលើសពីការរំពឹងទុក

2026/04/30 06:08:24 pm        133
កីឡាការិនីបាល់ទាត់លើតុកម្ពុជា ម៉ី ស្រីមាស បានបញ្ជាក់ថា ការដណ្តើម​បាន​មេដាយ​សំរឹទ្ធិ​ក្នុង​ព្រឹត្តិការណ៍ ការប្រកួតកីឡាលើឆ្នេរខ្សាច់ ជើងឯកអាស៊ីលើកទី ៦ ឆ្នាំ២០២៦ “6th Asain Beach Games Sanya 2026” នៅទីក្រុងសាន់យ៉ា ខេត្តហៃណាន សាធារណរដ្ឋប្រជាមានិតចិន គឺ​ទទួល​បានសមិទ្ធផល លើសពីការរំពឹងទុក និងមានមោទនភាព ដែលបាននាំ​មេដាយ​ជូន​ជាតិ​មាតុភូមិ។កីឡាការិនីរូបនេះបានបន្តថា មុននឹងឡើងមកដល់វគ្គដណ្តើមមេដាយ រូបខ្លួន និងដៃគូ ឈ្នះ​៣​ប្រកួត ​និងចាញ់១ប្រកួត ចុងក្រោយចាញ់ ក្រុមកីឡាការិនី​កូរ៉េខាង​ជើង​ក្នុង​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ។ នេះ​ជាបទពិសោធន៍ថ្មីមួយ នាឳកាសការប្រកួតក្រោយ សម្រាប់អ្នកទាំង​២​នឹង​ខិតខំ​ប្រឹង​ប្រែង​ហ្វឹក​ហាត់ឲ្យខ្លាំងជាងមុនទៀត ដើម្បីសម្រេចក្តីស្រមៃ។សូមជម្រាបថា ការប្រកួតកីឡាឆ្នេរខ្សាច់ជើងឯកអាស៊ី លើកទី៦ ឆ្នាំ២០២៦ កម្ពុជាបានបញ្ជូន អត្ត​ពលិក ប្រតិភូកីឡា ចំនួន៣២នាក់ លើ៤ ប្រភេទកីឡា ដូចជា ចំបាប់ ទ្រីយ៉ាត្លុង ជីជឺតស៊ូ និង​បាល់​ទាត់​លើតុ។ ជាលិទ្ធផលកម្ពុជាដណ្តើមបានមេដាយ២គ្រឿង ក្នុងនោះប្រាក់១​គ្រឿង​ដណ្តើម​បាន​ពីកីឡាការិនីទ្រីយ៉ាត្លុង ម៉ាហ្គ មរតក ហ្គារ៉ាប៊ិឌៀន លើវិញ្ញាសារ Women Individual Aquathlon (រត់ នឹងហែលទឹក) និងមេដាយសំរឹទ្ធ ១គ្រឿង លើប្រភេទ​កីឡា​បាល់​ទាត់​លើ​តុ​វិញ្ញាសាគូ​នារី ដណ្តើមបានពី កីឡាការិនី ម៉ី ស្រីមាស និង កីឡាការិនី យ៉ន សោភ័ណ្ឌរស្មី៕

វ័យត្រឹម ៧ ឆ្នាំក្មេងប្រុសអង់គ្លេសម្នាក់ក្លាយជាកីឡាករក្មេងបំផុតវាយកូនគោលមួយឈើចូលឡូ Hole-in-One

2026/04/30 05:28:05 pm        145
ក្មេងប្រុសវ័យត្រឹម ៧ឆ្នាំបានក្លាយជាអ្នកវាយកូនគោលមួយឈើចូលឡូ (hole-in-one) ក្មេងបំផុតនៅអង់គ្លេស។Freddie Kellow អាយុត្រឹមតែ ៧ ឆ្នាំ មកពី Lancashire បានបង្កើតប្រវត្តិសាស្ត្រថ្មី ដោយក្លាយជាកីឡាករវ័យក្មេងបំផុត ដែលអាចវាយកូនគោលមួយឈើចូលឡូ (hole-in-one) បានដោយមានការផ្ទៀងផ្ទាត់ផ្លូវការ។សមិទ្ធផលដ៏អស្ចារ្យនេះបានកើតឡើងនៅថ្ងៃទី ១០ ខែមេសា ក្នុងការប្រកួតវាយកូនគោលកុមារនៅទីលាន Carus Green Golf Club។ ឮFreddie បានប្រើដងវាយកូនគោលខ្នាតលេខ ៧ វាយពីចម្ងាយប្រហែល ៧០ យ៉ាតស្មើនឹង ៦៤ ម៉ែត្រ ចូលឡូដែលមានទំហំស្តង់ដារ ៤.២៥ អ៊ីញ។ព្រឹត្តិការណ៍នេះមិនត្រឹមតែត្រូវបានថតដោយឪពុកម្តាយរបស់គាត់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងត្រូវបានថតជាវីដេអូគុណភាពខ្ពស់ដោយក្រុមហ៊ុន Official Hole in 1 ដែលកំពុងសាកល្បងឧបករណ៍ថតថ្មីនៅទីលាននោះផងដែរ។ បន្ទាប់មក ក្រុមហ៊ុនបានរកឃើញវីដេអូ ហើយចែករំលែកទៅឲ្យគ្រួសាររបស់ Freddie។ឪពុករបស់ Freddie លោក Wesley Kellow បាននិយាយថា៖ “វាជាអារម្មណ៍អស្ចារ្យណាស់ ពេលបានឃើញបាល់រអិលចូលក្នុងឡូពិតៗ”។លទ្ធផលនេះត្រូវបានក្លឹបវាយកូនគោលផ្ទៀងផ្ទាត់តាមផ្លូវការ ធ្វើឲ្យសមិទ្ធផលរបស់ Freddie ទទួលស្គាល់ជាផ្លូវការ។Freddie បានចាប់ផ្តើមលេងកីឡាមួយនេះតាំងពីអាយុ ៣ ឆ្នាំ ហើយបើទោះបីជាគាត់មិនទាន់មាន handicap ផ្លូវការក៏ដោយ គាត់កំពុងបន្តធ្វើការហ្វឹកហាត់ និងអភិវឌ្ឍជំនាញ ដើម្បីឈានទៅកាន់កម្រិតខ្ពស់នៅពេលអនាគត៕ អត្ថបទ៖នាង សុភាវុធ

វិសាខា ទម្លាក់ ISI ឡើងវគ្គផ្ដាច់ព្រ័ត្រពាន Hun Sen Cup ជាថ្មី ក្រោយខកខាន ២រដូវកាល

2026/04/30 05:14:57 pm        183
ការប្រកួតបាល់ទាត់ដណ្ដើមពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន-Hun Sen Cup លើកទី១៩ (ថ្នាក់ជាតិ) ឆ្នាំ២០២៥/២៦ បានរកឃើញបេក្ខភាពឡើងវគ្គផ្ដាច់ព្រ័ត្រ ១ក្រុមហើយ គឺក្រុមវិសាខា ក្រោយបន្ដយកឈ្នះក្រុម ISI ដង្កោសែនជ័យ ៤-១ នៅក្នុងជំនួបវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ-ជើងទី២ កាលពីល្ងាចថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦ ។ សរុបទាំង ២ជើង វិសាខា បានទទួលជ័យជម្នះក្នុងលទ្ធផល ៧-១។សម្រាប់ជំនួបកាត់សេចក្ដី នៅកីឡដ្ឋាន អាយអេសអាយ ផាក នេះ បន្ទាប់ពីរបូត ៣គ្រាប់ កាលពីជើងទី១ ក្រុមម្ចាស់ផ្ទះ បានព្យាយាមវាយសម្រុកយ៉ាងខ្លាំង នៅដើមវគ្គទី១ តែមិនអាចរកគ្រាប់បាល់ ផ្ទុយទៅវិញ ត្រូវបានវិសាខា វាយបក និងបង្កើតឱកាសជាច្រើន រហូតសម្រេចបាន ៤គ្រាប់ជាបន្ដបន្ទាប់ ដែលធ្វើសម្រេចដោយកីឡាករ Park Jungbin ៣គ្រាប់ នៅនាទីទី៩, នាទី១៨ និងនាទី៧៩ និង ថា គ្រីយ៉ា ១គ្រាប់ នៅនាទី១៥ តែឱកាសឈ្នះដោយ Clean Sheet នេះ ត្រូវបានបញ្ចប់ដោយកីឡាករ  Onda Yonosuke ដែលស៊ុតបាល់ពិន័យ ១១ម៉ែត្របាន ១គ្រាប់ឲ្យ ISI វិញ នៅនាទី៨៦ ហើយលទ្ធផលនេះ ក៏បានរក្សាដល់ចប់ការប្រកួតពេញម៉ោងតែម្ដង។នេះជាលើកទី៤ ដែលវិសាខា បានឡើងវគ្គផ្ដាច់ព្រ័ត្រពានរង្វាន់ក្នុងស្រុកដ៏ធំមួយនេះ បន្ទាប់ពីការឡើងវគ្គផ្ដាច់ព្រ័ត្រ ៣រដូវកាលជាប់គ្នា កាលពីរដូវកាលឆ្នាំ២០២០, ២០២១ និងឆ្នាំ២០២២ ពួកគេសុទ្ធតែបានគ្រងតំណែងជើងឯក។ បន្ទាប់មកពួកគេ ក៏ខកខានឱកាសឡើងវគ្គផ្ដាច់ព្រ័ត្រ ២លើកជាប់គ្នាវិញ នៅរដូវកាលឆ្នាំ២០២៣/២៤ និងឆ្នាំ២០២៤/២៥ រហូតដល់រដូវកាលឆ្នាំ២០២៥/២៦ នេះ ទើបពួកគេឡើងមកកាន់វគ្គដ៏សំខាន់នេះជាថ្មី។យ៉ាងណាមិញ អតីតក្រុមជើងឯក ៣សម័យនេះ នឹងត្រូវឈរចាំក្រុមឈ្នះ រវាងក្រុមព្រះខ័នរាជស្វាយរៀង និងបឹងកេត ដែលនៅសល់ការប្រកួត ៩០នាទីទៀត នៅពហុកីឡដ្ឋានជាតិមរតកតេជោវិញម្ដង នាថ្ងៃទី២០ ខែឧសភាខាងមុខ បន្ទាប់ពីជើងទី១ ដែលបញ្ចប់ការប្រកួតដំណាលគ្នា កាលពីល្ងាចថ្ងៃពុធម្សិលមិញ ជាមួយលទ្ធផលស្មើគ្នា ១-១ ។ ដូច្នេះក្រោយជំនួបជើងទី២ ក្រុមដែលទទួលបានជ័យជម្នះ នឹងត្រូវឡើងទៅជួបវិសាខា នៅវគ្គផ្ដាច់ព្រ័ត្រ នៃពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន ដែលគ្រោងប្រកួតនាថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៦ ខាងមុខ៕ អត្ថបទ លី ឈុនឡា

FIFA៖ ក្រុមបាល់ទាត់នារីជនភៀសខ្លួនអាហ្វហ្កានីស្ថានអាចចូលរួមប្រកួតអន្តរជាតិបាន

2026/04/29 08:45:36 pm        195
សហព័ន្ធបាល់ទាត់ពិភពលោក (FIFA) បានអនុម័តការផ្លាស់ប្តូររៀបចំច្បាប់ថ្មីមួយ ដែលអនុញ្ញាតឲ្យក្រុមបាល់ទាត់ស្ត្រីជនភៀសខ្លួនអាហ្វហ្កានីស្ថាន អាចចូលរួមប្រកួតដ៏ផ្លូវការក្នុងព្រឹត្តិការណ៍បាល់ទាត់អន្តរជាតិរបស់ FIFA បានវិញ ដែលជាជំហានសំខាន់មួយសម្រាប់អត្តពលិកស្ត្រីអាហ្វហ្កានីស្ថាន ដែលត្រូវភៀសខ្លួនចេញពីប្រទេសបន្ទាប់ពីក្រុមតាលីបង់ត្រលប់មកកាន់អំណាចវិញនៅឆ្នាំ ២០២១។ក្រុមជម្រើសជាតិស្ត្រីអាហ្វហ្កានីស្ថានមិនបានចូលរួមក្នុងការប្រកួតអន្តរជាតិក្នុងប្រកួតផ្លូវការឡើយ ចាប់តាំងពីមុនឆ្នាំនោះ ព្រោះតាលីបង់បានដាក់កម្រិតយ៉ាងតឹងរឹងលើសិទ្ធិនារី ក្នុងការសិក្សា ការងារ និងកីឡា។ ដោយសារហេតុនេះ អត្តពលិកជាច្រើនត្រូវធ្វើអន្តោប្រវេសន៍ ឬបោះបង់អាជីពកីឡារបស់ខ្លួន។ការផ្លាស់ប្តូរច្បាប់ថ្មីនេះ បន្តពីយុទ្ធសាស្ត្រ “Action for Afghan Women’s Football” ដែលក្រុមប្រឹក្សា FIFA បានអនុម័តនៅខែឧសភាឆ្នាំមុន ហើយក៏តាមរយៈការបង្កើតក្រុម Afghan Women United ដែលឧបត្ថម្ភដោយ FIFA ដើម្បីផ្តល់ឱកាសប្រកួតឲ្យអត្តពលិកស្ត្រីអាហ្វហ្កានីស្ថាននៅក្រៅប្រទេស។ការជ្រើសរើសសមាសភាពក្រុមសម្រាប់ Afghan Women United ជំនាន់បន្ទាប់កំពុងដំណើរការនៅតាមតំបន់ដូចជាអង់គ្លេស និងអូស្ត្រាលី ដោយមានអ្នកលេងប្រហែល ៩០ នាក់ទទួលបានជំនួយផ្ទាល់ខ្លួន។ ក្រុមនេះរំពឹងថានឹងចូលរួមប្រកួតដំបូងវិញក្នុងខែមិថុនា ក្នុងប្រកួតអន្តរជាតិស្ត្រី។ត្រឡប់ទៅឆ្នាំ ២០២១ FIFA បានជួយជម្លៀសអត្តពលិក អាជ្ញាធរ និងអ្នកការពារសិទ្ធិមនុស្សដែលមានទំនាក់ទំនងនឹងកីឡាបាល់ទាត់ និងបាល់បោះចំនួនជាង ១៦០ នាក់ចេញពីអាហ្វហ្កានីស្ថាន។ អ្នកគាំទ្រកីឡាបាល់ទាត់ស្ត្រីបានអំពាវនាវឱ្យ FIFA ធ្វើការទទួលស្គាល់ជាផ្លូវការលើក្រុមស្ត្រីជនភៀសខ្លួនទាំងនេះ ដោយពួកគេជឿថា នារីទាំងនោះមិនគួរត្រូវបាត់បង់អាជីពឡើយ៕ អត្ថបទ៖នាង សុភាវុធ

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់
07/25/2026 05:07 PM
ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
07/25/2026 05:07 PM
ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
07/25/2026 05:07 PM
លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
07/25/2026 05:07 PM
មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
07/25/2026 05:07 PM
ម៉ិកស៊ិកនឹងមិន​តប​ត​ពន្ធរបស់លោក Trump ទេ ខណៈ​​ការនាំចេញត្រូវបានការពារដោយ​កិច្ចព្រមព្រៀងពាណិជ្ជកម្ម
07/25/2026 05:07 PM
កម្មវិធីប្រកួតប្រជែងនិយាយជាសាធារណៈសម្រាប់និស្សិតសាកលវិទ្យាល័យរបស់អង្គភាពអ្នកនាំពាក្យ​រាជរដ្ឋាភិបាល រកឃើញអ្នកទទួលបានជ័យលាភីហើយ
07/25/2026 05:07 PM
ចិនតវ៉ាប្រឆាំងនឹងទណ្ឌកម្មរបស់សហភាពអឺរ៉ុប លើក្រុមហ៊ុនចិន ពាក់ព័ន្ធនឹង​បញ្ហា​រុស្ស៊ី
07/25/2026 05:07 PM
មនុស្សជាង ១៦០.០០០នាក់ រត់គេចពីចំហេះព្រៃ នៅប្រទេសបារាំង និងអេស្ប៉ាញ
07/25/2026 05:07 PM
ប្រទេសចិនជម្លៀសមនុស្សជាង ២០.០០០នាក់ ខណៈព្យុះទីហ្វុង Noul បក់បោក​ជិត​ដល់
07/25/2026 03:07 PM