កម្ពុជាភ្លាត់ចាញ់សិង្ហបុរីនៅនាទីទីចុងក្រោយ ក្នុងជំនួបបើកឆាកពានរង្វាន់បាល់​ទាត់តំបន់​អាស៊ី​អាគ្នេយ៍ ​(ASEAN Hyundai Cup 2026)
វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ

ព័ត៌មានកីឡា

ប្រដាល់សកលផ្ដោតជម្រើសជាតិកាន់តែខ្លាំង ក្រោយបន្ដភាពជោគជ័យក្នុងការប្រកួត​លក្ខណៈអាជីព​ខែទី២

2026/03/30 08:14:07 pm        203
ដោយមើលឃើញពីសន្ទុះនៃការគាំទ្រ និងភាពទាក់ទាញក្នុងការប្រកួតខែទី២ នៃព្រឹត្តិការណ៍កីឡាប្រដាល់សកលអាជីព Dragon the Golden Ring សហព័ន្ធកីឡាប្រដាល់សកលកម្ពុជា បានប្ដេជ្ញានឹងបន្ដរៀបចឲ្យកាន់តែល្អ ពិសេសផ្ដោតការចាប់គូកីឡាករ-កីឡាការិនីជម្រើសជាតិ ទល់នឹងកីឡាករបរទេសកាន់តែច្រើន ដើម្បីបង្កើនភាពទាក់ទាញផង និងដុសខាតសមត្ថភាពពួកគេត្រៀមការប្រកួតអន្ដរជាតិផង។នេះបើតាមការលើកឡើងរបស់ឯកឧត្តម ប៊ុយ សុភ័ណ្ឌ ប្រធានសហព័ន្ធ ក្រោយបញ្ចប់ការប្រកួតកីឡាប្រដាល់សកលអាជីពខែទី២ នៅពហុកីឡដ្ឋានជាតិ(អូឡាំពិក) កាលពីចុងសប្ដាហ៍កន្លងទៅ។ ការណ៍នេះ សម្រាប់ការប្រកួតខែទី៣ នាចុងខែមេសាខាងមុខ សហព័ន្ធនឹងសម្រិតសម្រាំងគូប្រកួតកាន់តែជក់ចិត្ត ពិសេសគូជម្រើសជាតិប៉ះបរទេស ទាំងបុរស និងនារីតែម្ដង។ឯកឧត្តមបន្ដថា សម្រាប់ការប្រកួតប្រចាំខែមីនានេះ រាងប្លែកត្រង់សហព័ន្ធបានបញ្ជូនការប្រកួតមិត្តភាពអន្ដរជាតិកីឡាការិនី ក៏ដូចជាការប្រកួតគូឯក រវាងកីឡាករកម្ពុជា ប៉ះកម្ពុជា ដើម្បីប្រជែងកៅអីជម្រើសជាតិ ហើយជាលទ្ធផល គឺកីឡាករ ហ៊ុន គីមហ៊ាង បានក្លាយជាកីឡាករជម្រើសជាតិឆ្នាំ២០២៦ ក្រោយយកឈ្នះកីឡាករ ខឿន សីហា ត្រូវបានអាជ្ញាកណ្ដាលបញ្ឈប់ នៅត្រឹមទឹកទី៣។ទន្ទឹមជាមួយភាពជោគជ័យក្នុងការប្រកួតខែទី២ នេះ សហព័ន្ធនឹងបន្ដខិតខំប្រឹងប្រែងរៀបចំឲ្យកាន់តែល្អប្រសើរ ដើម្បីទាក់ទាញការគាំទ្រកាន់តែច្រើន ទាំងអ្នកមកទស្សនាផ្ទាល់ និងតាមបណ្ដាញសង្គម ពិសេសការផ្ដល់ឱកាសដល់កីឡាករ-កីឡាការិនីជម្រើសជាតិចូលរួមប្រកួតកម្រិតអាជីពឲ្យបានច្រើន ដើម្បីពង្រឹងសមត្ថភាពត្រៀមការប្រកួតអន្ដរជាតិ ដូចជាកីឡាអាស៊ី ឆ្នាំ២០២៦ នៅប្រទេសជប៉ុន និងកីឡាក្នុងសាលអាស៊ីជាដើម។គួរដឹងថា ក្នុងចំណោមការប្រកួតប្រដាល់សកលអាជីព ប្រចាំខែមីនានេះ ក្រៅពីគូឯក ហ៊ុន គីមហ៊ាង ឈ្នះ ខឿន សីហា ក៏មានគូមិត្តភាពអន្ដរជាតិ ៣គូ រួមមានកីឡាករ វណ្ណា លីហៀង ឈ្នះកីឡាករអ៊ីរ៉ង់ Aryan Rahaei ដោយពិន្ទុ, កីឡាករ ជុន កក្កដា ឈ្នះកីឡាករ Ferris Dalle Grave មកពីប្រទេស Mauritius ដោយពិន្ទុ និងកីឡាការិនី លីជីន គុនខ្មែរ ចាញ់កីឡាការិនីនេប៉ាល់ Susma Chaudhari ត្រឹមទឹកទី១ និងគូមិត្តភាពជាតិ កីឡាករ លីន វិចិត្រ ឈ្នះកីឡាករ សី កុសល ដោយពិន្ទុផងដែរ៕ អត្ថបទ លី ឈុនឡា

ថ្ងៃដំបូងនៃបុណ្យទន្លេ លើកទី១០ ខេត្តក្រចេះ ចាប់ផ្ដើមជាមួយព្រឹត្តិការណ៍កីឡា

2026/03/27 10:10:43 pm        430
ព្រឹត្តិការណ៍បុណ្យទន្លេលើកទី១០នៅខេត្តក្រចេះ បាន​ចាប់​ផ្ដើម​ដំណើរ​ការ​ផ្លូវ​ការ​ហើយ​នៅ​ថ្ងៃ​ទី​២៧ ខែមីនា ឆ្នាំ២០២៦នេះ ជាមួយនឹងសកម្មភាពកីឡាជាច្រើន ពិសេសកម្ម​វិធី​រត់​កម្សាន្ដ​មហាជន​ចម្ងាយ ៥គីឡូម៉ែត្រ ដែលមានការចូលរួមយ៉ាងច្រើនរហូតដល់ ២,៥០០នាក់។កម្មវិធីរត់កម្សាន្ដនេះ មានការអញ្ជើញជាអធិបតីពីឯកឧត្តម ហួត ហាក់ រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និង​ឯកឧត្តម វ៉ា ថន អភិបាលខេត្ដក្រចេះ ព្រមទាំងមន្ដ្រីរាជការ និងប្រជាពលរដ្ឋជាច្រើន ដែល​បាន​បង្ហាញ​នូវទឹកសប្បាយរីករាយ ក្នុងការចូលរួម​អបអរ​សាទរ​ព្រឹត្តិការណ៍​ដ៏​មាន​សារៈ​សំខាន់​នេះ។​ឯកឧត្តម ហួត ហាក់ បានវាយតម្លៃខ្ពស់ ចំពោះថ្ងៃដំបូង នៃបុណ្យទន្លេ ដែល​ទាក់​ទាញ​ការ​ចូលរួ​ម​យ៉ាង​ច្រើន​ពីប្រជាពលរដ្ឋ ក្រោមម្លប់សន្ដិភាព និងការដឹកនាំដ៏ត្រឹមត្រូវរបស់ប្រមុខរាជរដ្ឋាភិបាល ដែល​ជំរុញឲ្យមានព្រឹត្តិការណ៍បុណ្យទន្លេជារៀងរាល់ឆ្នាំ ដើម្បីផ្សព្វផ្សាយពីសក្ដានុពលទន្លេ ក៏ដូច​ជា​វិស័យ​ទេសចរណ៍ ជាពិសេសនៅខេត្តក្រចេះ ដែលទើបបើកដំណើរការសាងល្បងនូវស្ពានថ្មី ចិត្រ​បូរី-ព្រែកប្រសព្វ ដែលកាត់ទន្លេមេគង្គជាដើម។សម្រាប់ថ្ងៃដំបូង នៃព្រឹត្តិការណ៍បុណ្យទន្លេ លើកទី១០ នេះដែរ ក្រសួងទេសចរណ៍ និង​រដ្ឋបាល​ខេត្ត​​ក្រចេះ បានរៀបចំនូវកម្មវិធីអមជាបន្ដបន្ទាប់ ក្នុងកម្មវិធីកីឡា ក្រៅពីការរត់កម្សាន្ដ ក៏មាន​ការ​បើក​ឲ្យ​លេង​កីឡាប្រជាប្រិយ និងកីឡាមហាជន ដូចជាលេងអុក លេងរែក លេងបាយខុំ លោត​ម៉ឹក ​និងវាយសីជាដើម ដែលទទួលបានការគាំទ្រ និង​លេង​កម្សាន្ដ​ជា​ច្រើន​ពី​ប្រជា​ពលរដ្ឋ​គ្រប់​វ័យ​។លើសពីនេះ ក្រសួងទេសចរណ៍ សហការជាមួយភាគីពាក់ព័ន្ធ ក៏បានរៀបចំនូវសិក្ខាសាលា ស្ដីពី​ការ​អភិវឌ្ឍន៍ និងគ្រប់គ្រងទេសចរណ៍ ដើម្បីអបអរសាទរព្រឹត្តិការណ៍បុណ្យទន្លេ លើកទី១០ ដែល​ប្រព្រឹត្តិ​ទៅ ក្រោមប្រធានបទ «ទន្លេបៃតង បេតិកភណ្ឌវប្បធម៌ និងធម្មជាតិមហាសាល» ដោយ​មានការចូលរួមពីយុវជន សិស្ស-និស្សិត និងប្រតិបត្តិករទេសចរណ៍ជាច្រើនផងដែរ៕ អត្ថបទ លី ឈុនឡា

កំហុសអាជ្ញាកណ្តាល និង VAR មានការកើនឡើងនៅ Premier League

2026/03/27 09:30:04 pm        156
កំហុសរបស់អាជ្ញាកណ្តាលនៅលើទីលាន និងកំហុសបច្ចេកទេសរបស់វីដេអូជំនួយអាជ្ញាកណ្តាល VAR ត្រូវបានគេឃើញថាមានការកើនឡើងរដូវកាលនេះនៅ Premier League។ក្រុមប្រឹក្សាត្រួតពិនិត្យឧប្បត្តិហេតុសំខាន់ៗ KMI របស់ Premier League បានបញ្ចេញស្ថិតិនៃកំហុសរបស់អាជ្ញាកណ្តាលចំនួន ៤ លើកក្នុងរបាយការណ៍ចុងក្រោយរបស់ខ្លួន ដែលធ្វើឱ្យចំនួនកំហុសកើនឡើងដល់ ៥៤ លើក។ នៅត្រឹមសប្តាហ៍ទី ៣១ ដូចគ្នានេះកាលពីរដូវកាលមុន គេឃើញមានកំហុសរបស់អាជ្ញាកណ្តាល និង VAR រួមបញ្ចូលគ្នាត្រឹម ៤៤ លើកប៉ុណ្ណោះ។ តែគណៈកម្មាធិការអាជ្ញាកណ្តាលបាននិយាយថា ស្ថិតិនេះនៅតែវិជ្ជមាននៅឡើយដោយសារកាលពីរដូវកាល ២០២៣-២៤ មានដល់ទៅ ៧០ លើកឯណោះ។ តែបើគេនិយាយតែពីកំហុសបច្ចេកទេសរបស់ VAR វិញ គេឃើញមានការកើនឡើងដល់ ១៨ លើកត្រឹមសប្តាហ៍ទី ៣១ នេះ ខណៈចំនួនកំហុសនេះស្មើនឹងពេញមួយរដូវកាលមុន តែបែជាទាបជាងឆ្ងាយវិញបើប្រៀបធៀបនឹងរដូវកាល ២០២២-២៣ មានសរុប ៣៨ លើក និង ២០២៣-២៤ មានសរុប ៣១ លើក។ យ៉ាងណាក្តី ពីមួយរដូវកាលទៅមួយរដូវកាលគេសង្កេតឃើញកំហុសដែលមិនមានការអន្តរាគមន៍ដោយ VAR មានការកើនឡើង។ នៅក្នុងការប្រកួតកាលពីថ្ងៃទី ១៤ ដល់ទី ១៦ ខែមីនានេះ KMI បានអង្កេតឡើងវិញឃើញថា បាល់ពិន័យ ១១ ម៉ែត្រចំនួនបីលើកគួរតែត្រូវបានផ្តល់ឱ្យ តែមិនមានការអន្តរាគមន៍ដោយ VAR ស្របពេលអាជ្ញាកណ្តាលលើទីលានក៏មិនឱ្យដូចគ្នា៕ អត្ថបទ៖នាង សុភាវុធ

កីឡាករអុកចត្រង្គ ៨៨ រូប ចូលរួមជម្រុះការប្រកួតអុកចត្រង្គ នគរសង្រ្កាន ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ

2026/03/27 06:25:24 pm        108
ការប្រកួតជម្រុះកីឡាអុកចត្រង្គ កម្រិតសាធារណជន និងកម្រិតកុមារ ដើម្បីចូលរួម ប្រកួត​ក្នុង​វគ្គ​ផ្តាច់​ព្រ័ត្រ នៃព្រឹត្តិការណ៍ នគរសង្ក្រាន្ត រាជធានីភ្នំពេញ មានកីឡាករ ១១៦ រូប មកពីទូទាំង​ប្រទេស​ចូល​រួមប្រកួតប្រជែងស្វែងរកបេក្ខភាពជើងខ្លាំង ឡើងទៅប្រកួតវគ្គផ្តាច់ព្រ័ត្រ ក្នុង​ព្រឹត្តិការណ៍​នគរសង្ក្រាន្ត ដែលធ្វើឡើង នៅថ្ងៃទី ២៥-២៩ ខែមីនា ឆ្នាំ២០២៦ ទីស្នាក់​ការ​គណៈ​កម្មាធិការជាតិ អូឡាំពិកកម្ពុជា (NOCC) ។ក្នុងពិធីបើកការប្រកួត ឯកឧត្តម លី ចាន់សុភក្តី អនុប្រធានក្រុមការងារ រៀបចំការប្រកួត អុកចត្រង្គនគរសង្ក្រាន បានមានប្រសាសន៍ថា ក្រោមអនុសាសន៍ របស់ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (សសយក) បានជំរុញ និងលើកទឹកចិត្តឲ្យមានការចូលរួមប្រកួតកីឡាអុកចត្រង្គរបស់កុមារា កុមារី និងនិស្សិត សាធារណៈជនចូលរួមការប្រកួតអបអរសាទរពីធីបុណ្យចូលឆ្នាំប្រពៃណីជាតិ ។អនុប្រធានរូបនេះ បានបន្តថា ការប្រកួតនេះ គឺជាការរួមចំណែកមួយដ៏សំខាន់ ក្នុងការលើកកម្ពស់ ដល់វិស័យកីឡាអុកចត្រង្គ តាមរយៈការអភិរក្ស និងអភិវឌ្ឍប្រភេទកីឡាអត្តសញ្ញាញជាតិរបស់ខ្មែរ មួយនេះឲ្យកាន់តែរីកចម្រើនបន្ថែមទៀត។ជាមួយគ្នានេះដែរ លោក ហូយ សូណា អគ្គរង សហព័ន្ធកីឡាអុកចត្រង្គ បានឲ្តដឹងថា ការប្រកួតវគ្គជម្រុះនេះមានកីឡាករចូលរួមសរុប ៨៨នាក់ ដោយត្រូវប្រកួតចាញ់ធ្លាក់នៅវគ្គបឋម ជម្រុះបន្តរហូតជ្រើសរើសយកកីឡាករតែ៨នាក់ដើម្បីចូលរួមវគ្គផ្តាច់ព្រ័ត្រក្នុងកម្មវិធី ពានរង្វាន់អុកចត្រង្គនគរសង្ក្រាន។សូមជម្រាបថា ការប្រកួត កម្រិតសាធារណជន និងកម្រិតកុមារ គឺដើម្បីចូលរួមព្រឹត្តិការណ៍ នគរសង្ក្រាន្ត” នាពេលខាងមុខ និងដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៤ ដល់១៦ ខែមេសា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ រៀបចំដោយសហភាព សហព័ន្ធយុវជនកម្ពុជា ក្រោមសហការរៀបចំគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និង សហព័ន្ធកីឡាអុកចត្រង្គកម្ពុជា៕

អ៊ីរ៉ង់ហ្វឹកហាត់ត្រៀមការប្រកួតមិត្តភាព ទាំងលទ្ធភាពបង្ហាញខ្លួននៅ World Cup នៅមិនច្បាស់លាស់នៅឡើយ

2026/03/26 10:14:04 pm        213
ក្រុមបាល់ទាត់បុរសរបស់ជម្រើសជាតិអ៊ីរ៉ង់ បានប្រមូលផ្តុំហ្វឹកហាត់នៅភាគខាងត្បូងប្រទេសទួកគី ត្រៀមការប្រកួតមិត្តភាព ស្របពេលដែលលទ្ធភាពបង្ហាញខ្លួននៅ World Cup នៅមិនទាន់ច្បាស់លាស់នៅឡើយដោយសារសង្រ្គាមរវាងសហរដ្ឋអាមេរិក និងអ៊ីស្រាអែលប្រឆាំងនឹងអ៊ីរ៉ង់។រដ្ឋមន្ត្រីកីឡារបស់ប្រទេសអ៊ីរ៉ង់បាននិយាយថា វាមិនអាចទៅរួចទេសម្រាប់កីឡាករក្នុងការចូលរួមក្នុងការប្រកួតនេះ បន្ទាប់ពីសហរដ្ឋអាមេរិកបានបើកការវាយប្រហារតាមអាកាសជាមួយអ៊ីស្រាអែលប្រឆាំងនឹងទីក្រុងតេអេរ៉ង់ ដោយបានសម្លាប់មេដឹកនាំកំពូលរបស់សាធារណរដ្ឋអ៊ីស្លាម។យ៉ាងណាក្តី សហព័ន្ធបាល់ទាត់ទ្វីបអាស៊ី AFC មិនទាន់ទទួលបានការបញ្ជាក់ផ្លូវការនៅឡើយពីអ៊ីរ៉ង់ ជុំវិញការដកខ្លួនរបស់ក្រុមជម្រើសជាតិនៅព្រឹត្តិការណ៍បាល់ទាត់ពិភពលោកឆ្នាំនេះ តែកន្លងមកប្រធានសហព័ន្ធបាល់ទាត់អ៊ីរ៉ង់បានលើកឡើងថា នឹងជួបពិភាក្សាជាមួយ FIFA ជុំវិញលទ្ធភាពលើកការប្រកួតរបស់អ៊ីរ៉ង់ទាំងអស់ទៅម៉ិកស៊ិក ពីកាលវិភាគចាស់ដែលប្រកួតនៅអាមេរិក។ អ៊ីរ៉ង់នឹងត្រូវមានការប្រកួតមិត្តភាពចំនួនពីរនៅលើទឹកដីទួកគីនេះ ទល់នឹងនីហ្សេរីយ៉ា និងកូស្តារីកា ដែលចាត់ទុកជាការប្រកួតមិត្តភាពចុងក្រោយមុន World Cup សម្រាប់អ៊ីរ៉ង់។ តាមពិតទៅការប្រកួតមិត្តភាពទាំងពីរនេះ គ្រោងរៀបចំនៅលើទឹកដីហ្សកដានី​ តែក៏បានផ្លាស់មកទួកគីវិញដោយសារសង្គ្រាមនៅមជ្ឈឹមបូព៌ា។ អ៊ីរ៉ង់ស្ថិតនៅក្នុងពូល G នៅ World Cup 2026 ដែលរៀបចំនៅអាមេរិក ម៉ិកស៊ិក និងកាណាដា ហើយនៅក្នុងពូលនោះរួមមាន នូវែលសេឡង់ ប៊ែលហ្ស៊ិក និងអេហ្ស៊ីប៕ អត្ថបទ៖ នាង សុភាវុធ 

កម្ពុជាត្រៀម ៨ប្រភេទកីឡាចូលរួមកីឡាសាកលវិទ្យាល័យអាស៊ាននៅម៉ាឡេស៊ីចុងឆ្នាំនេះ ខណៈកម្ពុជាធ្វើម្ចាស់ផ្ទះបន្តវេនឆ្នាំ២០២៨

2026/03/26 10:08:47 pm        216
កម្ពុជាកំពុងត្រៀមកីឡាករ កីឡាការិនីជាសិស្ស-និស្សិតលើ៨ប្រភេទកីឡាត្រៀមចូលរួមប្រជែងមេដាយជូនជាតិ ក្នុងការប្រកួតកីឡាសាកលវិទ្យាល័យអាស៊ាន លើកទី២២ (The 22 ASEAN University Games) នាខែធ្នូ ឆ្នាំ២០២៦ នៅប្រទេសម៉ាឡេស៊ី ខណៈកម្ពុជាក៏ត្រៀមបញ្ជូនក្រុមប្រតិភូ អត្តពលិក សិល្បករ សិល្បការិនីចូលរួមប្រកួត និងសម្តែងបង្ហាញសិល្បៈវប្បធម៌ ក្នុងពិធីទទួលទង់បន្តវេនធ្វើម្ចាស់ផ្ទះ នៅកម្ពុជា នាឆ្នាំ២០២៨ខាងមុខ។នេះការគូសបញ្ជាក់របស់ឯកឧត្តម ប៉ុន សុខ អគ្គនាយកនៃអគ្គនាយកដ្ឋានកីឡា ក្រសួងអប់រំ យុវជន និងកីឡា និងជាអគ្គលេខាធិការ សហព័ន្ធកីឡាសិស្សនិស្សិតកម្ពុជា នៅក្នុងបទសម្ភាសន៍កាលពីពេលថ្មីៗនេះ។ឯកឧត្តមអគ្គនាយកកីឡារូបនេះ បានលើកឡើងបន្ថែមថា ការប្រកួតកីឡាសាកលវិទ្យាល័យអាស៊ានលើកទី២២ ឆ្នាំ២០២៦ នៅប្រទេសម៉ាឡេស៊ី គ្រោងនឹងប្រព្រឹត្តិទៅចាប់ពីថ្ងៃទី១០-១៩ ខែធ្នូ ឆ្នាំ២០២៦។ បច្ចុប្បន្ន កម្ពុជាកំពុងត្រៀមកីឡាករ កីឡាការរិនី៨ប្រភេទកីឡាហើយ ដើម្បីត្រៀមចូលរួមប្រកួតនេះ កម្ពុជាបានចុះឈ្មោះប្រភេទកីឡាដែលមានសក្តានុពល ដែលសហព័ន្ធកីឡាសិស្សនិស្សិតកម្ពុជាសហការជាមួយអង្គភាពពាក់ព័ន្ធ និងសហព័ន្ធកីឡាជាតិ។ឯកឧត្តម ប៉ុន សុខ នេះជាការប្រកួតចុងក្រោយ ហើយកម្ពុជាត្រូវចូលរួមពិធីទទួលទង់បន្តវេនឆ្ពោះមកធ្វើម្ចាស់ផ្ទះ ការប្រកួតកីឡាសាកលវិទ្យាល័យអាស៊ាន លើកទី២៣ នាឆ្នាំ២០២៨ខាងមុខ។ កម្ពុជាបានកំណត់នូវការត្រៀមប្រភេទកីឡាមួយចំនួនចំបាច់ និងសក្តានុពលផងដែរ ដែលកម្ពុជាគ្រោងនឹងត្រៀមប្រភេទកីឡាក្នុងរង្វង់ ១៥ ទៅ ១៨ប្រភេទកីឡា។ គួររម្លឹកថា ការប្រកួតកីឡាសាកលវិទ្យាល័យអាស៊ានត្រូវបានធ្វើឡើងរៀងរាល់២ឆ្នាំម្តង ហើយកាលពី លើកទី២១ នៅ Surabaya & Malang ប្រទេសឥណ្ឌូណេស៊ី ក្នុងខែកក្កដា ឆ្នាំ២០២៤ កន្លងទៅ គឺអត្តពលិកកម្ពុជាដណ្តើមបានមេដាយសរុប ៨គ្រឿង (មាស១ ប្រាក់៤ និងសំរឹទ្ធ៣) ឈ្នះលើ៤ប្រភេទកីឡា ក្នុងចំណោម៦ប្រភេទកីឡាដែលកម្ពុជាបញ្ជូនទៅចូលរួមប្រកួត៕

គ្រូបង្វឹកអ៊ីតាលី Gennaro Gattuso៖ ជំនួបទល់នឹងអៀកឡង់ខាងជើងវគ្គ Play-Off ជាការប្រកួតធំបំផុតក្នុងអាជីពរបស់លោក

2026/03/26 09:40:25 pm        193
គ្រូបង្គោលក្រុមជម្រើសជាតិអ៊ីតាលីលោក Gennaro Gattuso បានហៅការប្រកួត Play-Off យកកៅអី World Cup ទល់នឹងអៀកឡង់ខាងជើងគឺជាការប្រកួតធំបំផុតក្នុងអាជីពដឹកនាំរបស់លោក។និយាយក្នុងសន្និសីតសារព័ត៌មាននៅថ្ងៃពុធម្សិលមិញ អតីតខ្សែបម្រើ AC Milan ដែលធ្លាប់លើកពាន World Cup ក្នុងនាមជាកីឡាករជាមួយអ៊ីតាលីនៅឆ្នាំ ២០០៦ នោះ បានជំរុញឱ្យកូនក្រុមរបស់លោកបំភ្លេចចោលដាមបរាជ័យរបស់អ៊ីតាលីនាពេលកន្លងមក។ អ៊ីតាលីបានខកខានបង្ហាញខ្លួននៅ World Cup ពីរព្រឹត្តិការណ៍ជាប់គ្នារួចមកហើយគឺឆ្នាំ ២០១៨ នៅរុស្ស៊ី និង ២០២២ នៅកាតា ខណៈលោក Gattuso ថា កីឡាកររបស់លោកត្រូវតែជំនះការលំបាក ជំនះការធ្លាក់ចុះនៃបាល់ទាត់អ៊ីតាលី និងជាពេលដែលត្រូវស្តាមុខមាត់ក្រុមជម្រើសជាតិឡើងវិញ។ បេសកកម្មរបស់ក្រុមអ៊ីតាលីមិនមែនបាំងតែអៀកឡង់ខាងជើងតែមួយទេ ពោលគឺពួកគេត្រូវការឈ្នះការប្រកួតនេះហើយ នឹងត្រូវជួបជាមួយក្រុមឈ្នះរវាងវែល រឺបូស្នៀ។ ក្រុមដែលឈ្នះពីវគ្គ Play-Off នេះនឹងត្រូវចូលទៅក្នុងពូល B នៅ World Cup ដែលមានម្ចាស់ផ្ទះកាណាដា កាតា និងស្វ៊ីស៕ អត្ថបទ៖នាង សុភាវុធ

ព្រះខ័នរាជ ដាក់លក់សំបុត្រវគ្គ ១/២ ពានទី៣ ទ្វីបអាស៊ី ដែលត្រូវជួបក្រុមហ្វីលីពីន Manila Digger ខែក្រោយ

2026/03/26 07:53:37 pm        257
ក្លិបព្រះខ័នរាជស្វាយរៀង បានដាក់សំបុត្រទស្សនាការប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ជើងទី១ នៃពានរង្វាន់ក្លិបបាល់ទាត់កម្រិតទី៣ ទ្វីបអាស៊ី AFC Challenge League 2025/26 ដែលត្រូវជួបក្រុម Manilia Digger របស់ហ្វីលីពីន នាថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៦ ខាងមុខហើយ ដោយរក្សាតម្លៃសំបុត្រធម្មតា ៨ពាន់រៀលដដែល។បន្ទាប់ពីយកឈ្នះក្រុមរួមជាតិភ្នំពេញក្រោន នៅវគ្គ ៨ក្រុមចុងក្រោយ ព្រះខ័នរាជស្វាយរៀង នឹងត្រូវជួប្រកួត ២ជើង ទល់នឹងក្រុម Manilia Digger ដើម្បីប្រជែងកៅអីវគ្គផ្ដាច់ព្រ័ត្រ ដោយជើងទី១ ត្រូវប្រកួតនៅទឹកដីកម្ពុជា នាពហុកីឡដ្ឋានជាតិមរតកតេជោ និងជើងទី២ ប្រកួតនៅប្រទេសហ្វីលីពីនវិញម្ដង នាថ្ងៃទី១៦ ខែមេសាខាងមុខ។នេះជាលើកទី២ ផងដែរ សម្រាប់ជំនួបរវាងព្រះខ័នរាជស្វាយរៀង និងក្រុម Manilia Digge ក្នុងពានរង្វាន់អន្ដរជាតិ នារដូវកាលនេះ បន្ទាប់ពីក្រុមទាំងពីរ ធ្លាប់ជួបគ្នាក្នុងពូលម្ដងរួចមកហើយ នៅពហុកីឡដ្ឋានជាតិមរតកតេជោ កាលពីដើមខែវិច្ឆិកា ឆ្នាំ២០២៥ ដែលបញ្ចប់ក្នុងលទ្ធផលស្មើគ្នា ២-២។លោក McConkey Matthew  គ្រូបង្វឹកព្រះខ័នរាជស្វាយរៀង រំពឹងថា ជំនួបវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ នាខែក្រោយនេះ នឹងកាន់តែស្វិតស្វាញខ្លាំង ដ្បិតក្រុមទាំងពីរ សុទ្ធតែត្រៀមលក្ខណៈបានកាន់តែល្អប្រសើរ ជាមួយការនាំចូលកីឡាករថ្មីៗបន្ថែម ដែលនឹងជំរុញឲ្យការប្រកួតកាន់តែជក់ចិត្តជាងមុន។ដូច្នេះស្របពេលការប្រកួតជើងទី១ នៅសល់ ២សប្ដាហ៍ទៀត នឹងមកដល់ ក្នុងនាមក្រុមម្ចាស់ផ្ទះ ព្រះខ័នរាជស្វាយរៀង ក៏បានប្រកាសល់សំបុត្រចាប់ពីឥលូវតទៅ ដោយអ្នកគាំទ្រអាចរកទិញបានលើ App PKR Svay Rieng ក្នុងតម្លៃ ៨ពាន់រៀល ។ លើសពីនេះ ក៏មានការលក់សំបុត្រ VIP ឬបន្ទប់ឯកជន ដែលមានអាហារសម្រន់ និងភេសជ្ជៈជូនផងដែរ។គួរដឹងថា មុនឡើងមកវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនៃពានកម្រិតទី៣ ទ្វីបអាស៊ីនេះ ព្រះខ័នរាជស្វាយរៀង បានយកឈ្នះភ្នំពេញក្រោន ទាំង ២ជើង ក្នុងលទ្ធផល ៦-២ គ្រាដែល Manila Digger បាយកឈ្នះក្រុមឥណ្ឌូនេស៊ី Dewa United ទាំង ២ជើង ដោយលទ្ធផល ៣-២៕ អត្ថបទ លី ឈុនឡា

Antoine Griezmann ព្រមព្រៀងផ្លាស់ទៅទឹកដីអាមេរិកក្រោយចប់រដូវកាលនេះ

2026/03/25 10:13:17 pm        164
ខ្សែប្រយុទ្ធបារាំង Antoine Griezmann នឹងផ្លាស់ទៅប្រកបអាជីពនៅក្របខណ្ឌអាមេរិក Major League Soccer រដូវក្តៅខាងមុខជាមួយក្លិបបាល់ទាត់ Orlando City។កីឡាករវ័យ ៣៥ ឆ្នាំរូបនេះកំពុងប្រកបអាជីពជាលើកទីពីរជាមួយ Atletico Madrid និងកំពុងនាំមុខគេផងដែរក្នុងតារាងអ្នកស៊ុតបញ្ចូលទីច្រើនបំផុតរបស់ក្លិប។Antoine Griezmann បានចូលរួមជាមួយ Atletico Madrid លើកដំបូងនៅឆ្នាំ ២០១៤ ផ្ទេរពី Real Sociedad ឈ្នះជើងឯក Europa League នៅឆ្នាំ ២០១៨ តែក៏បានចាកចេញទៅ Barcelona ក្នុងពេលដែលក្លិបឈ្នះជើងឯក Europa League ម្តងទៀតនៅឆ្នាំ ២០២១។ Griezmann នៅពេលនេះស៊ុតបញ្ចូលទីឱ្យក្លិបអាជីពជិត ៣០០ គ្រាប់ហើយពោលគឺជាមួយ Real Sociedad ៤៦ គ្រាប់ Atletico Madrid ១៤១ គ្រាប់ និងជាមួយ Barcelona ២២ គ្រាប់។ សរុបសមិទ្ធផលជាមួយក្លិប Griezmann ឈ្នះជើងឯកលីគទីពីរអេស្ប៉ាញជាមួយ Real Sociedad នៅរដូវកាល ២០០៩-១០ នាំក្រុមឡើងមកលេខក្របខណ្ឌកំពូល La Liga មុនបន្តឈ្នះជើងឯក Europa League មួយលើកជាមួយ Atletico Madrid ឈ្នះជើងឯក UEFA Super Cup និងជាជើងឯករង Champions League រដូវកាល ២០១៥-១៦ ដែលចាញ់ Real Madrid ដោយបាល់ ១១ ម៉ែត្រកាត់សេចក្តី។  ជាមួយ Barcelona វិញគេបានឈ្នះជើងឯក Copa del Rey និង Spanish Super Cup។ ចំណែកអាជីពជាមួយក្រុមជម្រើសជាតិបារាំងដែលបង្ហាញខ្លួនសរុប ១៣៧ ប្រកួតគេរកបាន ៤៤ គ្រាប់ ជាសមាជិកសំខាន់របស់បារាំងដែលឈ្នះជើងឯកពិភពលោកឆ្នាំ ២០១៨ នៅរុស្ស៊ី និងជើងឯករងឆ្នាំ ២០២២ នៅកាតាដែលចាញ់អាហ្សង់ទីននៅវគ្គផ្តាច់ព្រ័ត្រ បាល់ ១១ ម៉ែត្រកាត់សេចក្តី។ ដោយឡែកសម្រាប់ Orlando City រដូវកាលថ្មីដែលទើបលេងបាន ៥ ប្រកួតកំពុងឈរលេខ ១៣ នៅភាគខាងកើត Eastern Conference៕ អត្ថបទ៖នាង សុភាវុធ

PSG ស្នើសុំលើកការប្រកួតក្នុងលីគមុនជួប Liverpool នៅវគ្គ ៨ ក្រុមចុងក្រោយ UCL

2026/03/25 09:56:22 pm        95
ក្លិបបារាំង Paris Saint Germain បានស្នើសុំទៅកាន់ក្របខណ្ឌ Ligue1 ដើម្បីលើកការ​ប្រកួត​ទល់​នឹង​គូប្រជែង​ជើងឯក Lens ដើម្បីត្រៀមលក្ខណៈឱ្យបានល្អ មុនជួប Liverpool វគ្គ ៨ ក្រុម​ចុងក្រោយ UEFA Champions League។ជំនួបទល់នឹង Lens គ្រោងធ្វើនៅថ្ងៃទី ១១ ខែមេសាខាងមុខ ដែលកាលវិភាគនេះស្ថិតនៅចំចន្លោះកណ្តាលរវាងជើងទីមួយ និងជើងទីពីរទល់នឹង Liverpool។ ចំណែក Liverpool ក៏នឹងត្រូវទទួល Fulham ដែរនៅក្នុងថ្ងៃទី ១១ ខែមេសានោះ។ នៅក្នុងការឆ្លើយតបនឹងការស្នើសុំរបស់ PSG ទៅកាន់ Ligue1 ក្រុមគូប្រជែង Lens ដែលកំពុងស្វែងរកជើងឯកដំបូងតាំងពីឆ្នាំ ១៩៩៨ នោះ បានបដិសេដមិនយល់ព្រមដាច់ខាត តាមរយៈសេចក្តីថ្លែងការរបស់ខ្លួន។ ក្រុមលេខពីរ Lens បច្ចុប្បន្នកំពុងតាមពីក្រោយក្រុមនាំមុខ PSG តែមួយពិន្ទុប៉ុណ្ណោះ ស្របពេលដែលគ្រូបង្គោល Lens លោក Pierre Sage បាននិយាយក្រោយចប់ការប្រកួតជ័យជំនះលើ Angers ៥-១ កាលពីថ្ងៃអាទិត្យថា លោកមិនយល់ស្របដាច់ខាតចំពោះការលើកពេល។ យ៉ាងណាក្តី ការសម្រេចបែបនេះគឺស្ថិតនៅលើក្របខណ្ឌ Ligue1 ដែលបានទទួលការស្នើសុំដូចគ្នានេះដែរពីក្លិប Brest ដែលសុំលើកពេលប្រកួតក្នុងថ្ងៃជាមួយគ្នា ដើម្បីត្រៀមលក្ខណៈសម្រាប់ការប្រកួតនៅក្របខណ្ឌ Conference League ទល់នឹងក្លិបអាល្លឺម៉ង់ Mainz៕ អត្ថបទ៖នាង សុភាវុធ

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

លោក Zelenskiy ៖ រុស្ស៊ីចង់ជ្រើសរើសទាហាន ៣ម៉ឺននាក់ ពីកូរ៉េខាងជើង
07/26/2026 02:07 PM
មន្ទីរសាធារណការខេត្តកំពង់ស្ពឺ កំពុង​ពន្លឿន​ជួសជុល និងថែទាំកំណាត់ផ្លូវដែលកំពុងរងការខូចខាតឱ្យប្រសើរឡើងវិញ
07/26/2026 02:07 PM
គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាឃុំកណ្តឹងស្រុកបាទី ផ្សព្វផ្សាយសេចក្តីសម្រេចស្តីពីផែនការរួម ឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៦ ឆ្នាំ ២០២៧
07/26/2026 02:07 PM
គណៈកម្មាធិការគណបក្សប្រជាជាជនកម្ពុជារាជធានីភ្នំពេញ ប្រកាសបញ្ចូលជាសមាជិកថ្មីជិត ៣០០០នាក់នៅខណ្ឌព្រែកព្នៅ
07/26/2026 02:07 PM
បណ្ដេញជនជាតិថៃ ៣៩នាក់ ចេញពីកម្ពុជាពាក់ព័ន្ធបទល្មើសចូលដោយទុច្ចរិតក្នុងទីលានយោធា និងលួចឆ្លងដែនដោយខុសច្បាប់
07/26/2026 02:07 PM
ចំនួនមនុស្សស្លាប់ដោយសារជំងឺអេបូឡានៅប្រទេសកុងហ្គោកើនឡើងដល់ជាង ១.៣០០នាក់
07/26/2026 01:07 PM
មនុស្សម្នាក់ស្លាប់ និង ១៥នាក់ រងរបួស ក្រោយរថយន្តមួយគ្រឿងបើកបុកហ្វូងមនុស្សនៅព្យុហយាត្រាឥន្ទធនូក្រុងប៊ែរឡាំង
07/26/2026 01:07 PM
សមត្ថកិច្ចកម្ពុជាបណ្ដេញជនជាតិចិន ១៥៨នាក់ ចេញពីកម្ពុជាពាក់ព័ន្ធករណី Online Scams និងបទល្មើសផ្សេងៗ
07/26/2026 12:07 PM
កម្ពុជាចូលរួមសន្និសីទជាន់ខ្ពស់នៃឧត្តមភាគីចុះកិច្ចព្រមព្រៀងនៃសន្ធិសញ្ញាមិត្តភាព និងសហប្រតិបត្តិការនៅតំបន់អាស៊ីអាគ្នេយ៍
07/26/2026 12:07 PM
មនុស្សយ៉ាងហោច ២១នាក់ រងរបួស ក្នុងហេតុការណ៍អគ្គិភ័យនៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក
07/26/2026 12:07 PM