កម្ពុជាភ្លាត់ចាញ់សិង្ហបុរីនៅនាទីទីចុងក្រោយ ក្នុងជំនួបបើកឆាកពានរង្វាន់បាល់​ទាត់តំបន់​អាស៊ី​អាគ្នេយ៍ ​(ASEAN Hyundai Cup 2026)
វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ

ព័ត៌មានកីឡា

សហព័ន្ធកីឡាវាយកូនបាល់អាស៊ី(ATF)នឹងសម្រេចក្នុងឆ្នាំ២០២៦ ក្នុងការដាក់ឲ្យគ្រូបង្វឹកស្ថិតលើទីលានប្រកួត

2026/02/27 10:28:47 pm        301
សហព័ន្ធកីឡាវាយកូនបាល់អន្ដរជាតិ (ATF) គាំទ្រការស្នើសុំ របស់ លោក ទេព រិទ្ធិវិទ្ធអគ្គលេខាធិការ សហព័ន្ធ​កីឡាវាយ​កូន​បាល់​កម្ពុជា និងជាអនុប្រធាន​សហព័ន្ធ​កីឡាវាយកូនបាល់​អាស៊ី​ទទួល​បន្ទុក​ប្រធាន​គណៈកម្មការ​អភិវឌ្ឍន៍​យុវជន​ក្រោម​១៨​ឆ្នាំ និងផ្នែកគ្រូបង្វឹក ក្នុងការដាក់ឲ្យគ្រូបង្វឹកស្ថិតលើទីលាន អំឡុងការប្រកួតរបស់ថ្នាលយុវជន ដើម្បី​មាន​សិទ្ធ​ផ្ដល់​ព័ត៌មាន​ដល់កូនក្រុមបានទាន់ពេលវេលា ក្នុងការកែតម្រូវ ឬបំពេញចំណុចខ្វះខាត ដែលអាចធានា​បាន​នូវ​ការ​អភិវឌ្ឍ​សមត្ថភាព​កាន់​តែមានប្រសិទ្ធភាព។ នេះជាការបញ្ជាក់របស់ លោក ទេព រិទ្ធិវិទ្ធ នាកន្លងថ្មីៗនេះ ក្នុងការប្រកួត​កីឡាវាយ​កូន​បាល់​អន្តរជាតិអាស៊ីវគ្គជម្រុះប្រចាំតបន់អាស៊ីអាយុក្រោម១៤ឆ្នាំ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ក្នុង​នាមលោកផ្ទាល់ ដែលជាតំណាងសហព័ន្ធកម្ពុជា និងសហព័ន្ធអាស៊ី លោកពិតជាមានមោទនភាព ដែលសំណើរនេះ ត្រូវ​បាន​អន្ដរជាតិគាំទ្រ និងអនុវត្តឲ្យចាប់ផ្ដើមអនុវត្ត ចាប់ពីឆ្នាំ២០២៦ នេះ ដោយរាប់ពីការធ្វើម្ចាស់ផ្ទះវគ្គជម្រុះទ្វីបអាស៊ី នៅ​កម្ពុជា​តទៅ ។ លោកថា នេះគឺជាចលករថ្មីមួយ ដើម្បីជំរុញទឹកចិត្តដល់កីឡាករ-កីឡាការិនីកម្ពុជា ក៏ដូចជាអត្តពលិកវ័យក្មេងក្នុងតំបន់ និង​ទ្វីប បានខិតខំប្រឹងប្រែងហ្វឹកហាត់ និងការប្រកួតមានភាពល្អប្រសើរ ដោយ ពីមុនៗ គ្រូបង្វឹកមិនមានសិទ្ធិនៅទីលាន មិន​បាន​គាំទ្រ ឬផ្តល់ព័ត៌មានអ្វីដល់កីឡាករ ឬកីឡាការិនីរបស់ខ្លួននោះទេ នៅពេលកំពុងប្រកួត។ ដូច្នេះឥឡូវនេះ សហព័ន្ធ​វាយកូនបាល់អាស៊ី អនុញ្ញាត ឱ្យមានគ្រូបង្វឹកអាចមាន សិទ្ធិឈរនៅលើលានប្រកួតសម្រាប់វ័យអាយុ ក្រោម​១២​ឆ្នាំ ​ដល់ក្រោម១៨ឆ្នាំ ដោយនៅពេលដែល អត្តពលិករបស់ខ្លួនមានកំហុសអាចកែប្រែស្ថានភាពបានភ្លាមៗ ក្នុង​អំឡុង​ពេល​ប្រកួត​ ក្រោយទទួលបានការណែនាំ។ឮសូមបញ្ជាក់ថា សហព័ន្ធកីឡាវាយកូនអាស៊ី (ATF)អនុវត្តចាប់ពីឆ្នាំ២០២៦ តទៅ ជំហ៊ាន​បន្ត​ប្រទេស​វៀតណាម​នឹង​ចាប់​អនុវត្ត ដើម្បីជំរុញការអភិវឌ្ឍវិស័យកីឡាវាយកូបាល់ ទាំងក្នុងតំបន់ និងទ្វីប ពិសេសកម្រិតយុវជនថ្នាល ដើម្បីឆ្ពោះ​ទៅ​រក​ការ​ប្រកួត​ប្រជែងកម្រិតពិភពលោកនាថ្ងៃអនាគតដ៏ខ្លីខាងមុខ៕

Ronaldo ទិញភាគហ៊ុន ២៥% វិនិយោគក្លិបនៅលីគទីពីរអេស្ប៉ាញ Almeria

2026/02/27 09:08:57 pm        143
ខ្សែប្រយុទ្ធព័រទុយហ្កាល់ Cristiano Ronaldo បាន​ក្លាយ​ជាម្ចាស់​មួយ​ផ្នែក​នៃ​ក្លិប​បាល់​ទាត់​នៅ​លីគ​ទីពីរ​អេស្ប៉ាញ Almeria ក្រោយទិញយកភាគហ៊ុនវិនិយោគ ២៥%។ខ្សែ​ប្រយុទ្ធវ័យ ៤១ ឆ្នាំរូបនេះ បានសម្រេចទិញយកភាគហ៊ុនក្លិបអេស្ប៉ាញមួយនេះ ដែល​កំពុង​កាន់​កាប់​ភាគហ៊ុនធំដោយក្រុមអ្នកវិនិយោគរបស់អារ៉ាប៊ីសាអ៊ូឌីតដែលដឹកនាំដោយលោក Mohammed Al-Khereiji។ ខណៈ​ដែលព័ត៌មានហិរញ្ញវត្ថុមិនត្រូវបានប្រាប់ឱ្យដឹង Ronaldo បានឱ្យ​ដឹង​នៅ​ក្នុង​សេចក្តី​ថ្លែង​ការ​ណ៍​ថា​ ខ្លួនមានគំនិតសុទិដ្ឋិយមក្នុងការដឹកនាំក្លិបោ្យទទួលបានជោគជ័យនាថ្ងៃអនាគត។ កាលពីឆ្នាំមុនក្រុមហ៊ុនរបស់លោក Al-Khereiji, SMC Group បានទិញយកភាគហ៊ុនធំរបស់ Almeria ពីលោក Turki Al-Sheikh ដែលជានាយកអាជ្ញាធរកំសាន្តទូទៅ របស់រដ្ឋាភិបាលអារ៉ាប៊ីសាអ៊ូឌីត។ Cristiano Ronaldo បានចំណាយពេលពេញ ៩ ឆ្នាំនៅអេស្ប៉ាញជាមួយ Real Madrid ដែលគេបានឈ្នះជើងឯក La Liga ពីរលើក និង Champions League បួនលើកមុនផ្លាស់ទៅ Juventus នៅឆ្នាំ ២០១៨។ បច្ចុប្បន្នប្រកបអាជីពនៅក្លិបបាល់ទាត់ Al-Nassr នៃលីគអារ៉ាប៊ីសាអ៊ូឌីត Ronaldo បានក្លាយជាកីឡាករដែលមានប្រាក់ពលកម្មខ្ពស់បំផុតក្នុងប្រវត្តិសាស្រ្តបាល់ទាត់ ១៧៧ លានផោនក្នុងមួយឆ្នាំ។ ក្លិបបាល់ទាត់ Almeria ត្រូវបានបង្កើតឡើងនៅឆ្នាំ ១៩៨៩ បច្ចុប្បន្នកំពុងឈរលេខ ៣ នៅលីគទីពីរអេស្ប៉ាញ Segunda Division តាមពីក្រោយក្រុមកំពូលតារាង Real Racing ពីរពិន្ទុខណៈនៅសល់ ១៥ ប្រកួតទៀតចប់រដូវកាល៕ អត្ថបទ៖នាង សុភាវុធ

Brentford បន្តកិច្ចសន្យាឱ្យគ្រូបង្គោលលោក Keith Andrews ដល់ឆ្នាំ ២០៣២

2026/02/27 08:16:52 pm        110
គ្រូបង្គោលក្លិបបាល់ទាត់ Brentford លោក Keith Andrews បានចុះហត្ថលេខាលើកិច្ចសន្យាថ្មីដែលនឹងរក្សារូបលោកនៅបន្តដឹកនាំក្រុមដល់ឆ្នាំ​២០៣២។ បុរសសញ្ជាតិអៀកឡង់រូបនេះ បានមកជំនួសតំណែងលោក Thomas Frank កាលពីខែមិថុនា ខណៈដែលក្លិបបច្ចុប្បន្នកំពុងឈរលេខ ៧ នៅ Premier League ហើយក៏កំពុងសម្លឹងរកកៅអីមួយនៅអឺរ៉ុបរដូវកាលក្រោយ ជាលើកដំបូងក្នុងប្រវត្តិសាស្រ្តក្លិប។លោក Keith Andrews ពីមុនគឺជាផ្នែកមួយនៃក្រុមការងារគ្រូបង្វឹកដោយលោកជាគ្រូបង្វឹក រៀបចំបាល់ Set-Piece។ក្រោមការដឹកនាំរបស់បុរសវ័យ ៤៥ ឆ្នាំរូបនេះ គេឃើញ Brentford ឈ្នះ ១២ ស្មើ ៤ ក្នុងចំណោម ២៧ ប្រកួតនៅ Premier League ដោយកំពុងឈរលេខ ៧ មាន ៤០ ពិន្ទុពីក្រោម Liverpool លេខប្រាំដែលមាន ៤៥ ពិន្ទុ។ Brentford នឹងត្រូវជួបជាមួយក្រុមបាតតារាង Burnley ចុងសប្តាហ៍នេះនៅ Premier League៕ អត្ថបទ៖នាង សុភាវុធ

លីគកំពូលកម្ពុជា បន្ដការប្រកួតដំណាក់កាលទី២ ចុងសប្ដាហ៍នេះ

2026/02/27 07:57:48 pm        164
ក្រោយបញ្ចប់ការប្រកួតសន្សំពិន្ទុ ២ជុំ នៃដំណាក់កាលទី១ លីគកំពូលកម្ពុជា ឆ្នាំ២០២៥/២៦ នឹងបន្ដការប្រកួតដំណាក់កាលទី២ ចំនួន ២ជុំទៀត រវាងក្រុមឈរ ៦ក្រុមខាងលើ(Top-6) និង​រវាង​ក្រុម​ឈរ ៥ក្រុមខាងក្រោម(Bottom-5) ពីចុងសប្ដាហ៍នេះ រហូតពាក់កណ្ដាលខែឧសភា ឆ្នាំ​២០២៦ ខាងមុខ។ចំពោះកម្ម​វិធីប្រកួតសប្ដាហ៍ដំបូង នៃដំណាក់កាលទី២ នាចុងសប្ដាហ៍នេះ ក្នុងចំណោម​បេក្ខភាព ​Top-6 នឹងមាន ៣គូ ដែលត្រូវជួបគ្នានាថ្ងៃទី២៨ ខែកុម្ភៈស្អែកនេះ រួមមាន​ក្រុម​ការពារ​តំណែង​ជើង​ឯក ​ព្រះខ័នរាជស្វាយរៀង ត្រូវបើកទ្វារពហុកីឡដ្ឋានជាតិមរតកតេជោ ទទួលក្រុម អឹមអូអាយ កំពង់ដេវ៉ា ស្របពេលក្រុមភ្នំពេញក្រោន ត្រូវជួបម្ចាស់ផ្ទះអង្គរថាយហ្គឺរ និង​ក្រុម​បឹងកេត ត្រូវជួបក្រុមណាហ្គាវើលដ៏ នៅពហុកីឡដ្ឋានជាតិ។សម្រាប់លទ្ធផលជួបគ្នា កាលពីដំណាក់កាលទី១ ព្រះខ័នរាជស្វាយរៀង បានយកឈ្នះ អឹមអូអាយ កំពង់ដេវ៉ា ទាំង ២ជើង ក្នុងនោះជើងទី១ ទោះបីស្មើគ្នា ២-២ តែក្រោយរកឃើញក្រុម អឹមអូអាយ កំពង់ដេវ៉ា ប្រើកីឡាករបរទេសលើចំនួន គណៈកម្មការក៏សម្រេចឲ្យព្រះខ័នរាជស្វាយរៀង ៣-០ មុនយកឈ្នះក្រៅដី ២-១ នៅជើងទី២ ។រីឯក្រុមភ្នំពេញក្រោន និងអង្គរថាយហ្គឺរ បានបញ្ចប់ដោយឈ្នះចាញ់ម្ដងម្នាក់ ដោយជើងទី១ ភ្នំពេញក្រោន បានយកឈ្នះក្នុងដី ៣-០ តែជើងទី២ អង្គរថាយហ្គឺរ បានវាយបកឈ្នះវិញ ៤-៣ ។ ចំណែកក្រុមបឹងកេត បន្ទាប់ពីប្រកួតស្មើណាហ្គាវើលដ៏ ១-១ ក្នុងដី ពួកគេបានរងបរាជ័យក្រៅដី ក្រោមថ្វីជើងក្រុមលោក ឃឹម បូរី  ២-០។ក្រៅពីជំនួបរវាងបេក្ខភាព Top-6 ក៏នឹងមានការប្រកួតរវាងបេក្ខភាព ៥ក្រុមខាងក្រោមចំនួន ២គូផងដែរ នៅថ្ងៃទី១ ខែមីនាចុងសប្ដាហ៍នេះ រួមមានក្រុមគីវង់សុខសែនជ័យ ត្រូវជួបក្រុមកងយោធពលខេមរភូមិន្ទ និងក្រុមឡាយហ្វខេត្តព្រះសីហនុ ត្រូវជួបក្រុម ISI ដង្កោសែនជ័យ ។ នេះក៏ជាការប្រកួតដ៏ទាក់ទាញ់ផងដែរ ពិសេសក្រុមឡាយហ្វខេត្តព្រះសីហនុ និង ISI ដង្កោសែនជ័យ សុទ្ធតែត្រូវការជ័យជម្នះរៀងខ្លួន ដើម្បីគេចពីបាតតារាង៕ អត្ថបទ លី ឈុនឡា

មហាជនសម្រុកចុះឈ្មោះចូលរួមព្រឹត្តិការណ៍ជិះកង់ភ្នំពេញ-តាកែវ ដើម្បីរួមគ្នា​ផ្សព្វផ្សាយ​ទេសចរណ៍​ក្នុង​ស្រុក

2026/02/27 07:33:34 pm        254
រំលេងតែ ១សប្ដាហ៍ជាងទៀតប៉ុណ្ណោះ ព្រឹត្តិការណ៍ជិះកង់ភ្នំពេញ-តាកែវ ចម្ងាយ ៧៨គីឡូម៉ែត្រ ដែ​ល​រៀបចំដោយក្រសួងទេសចរណ៍ សហការជាមួយរដ្ឋបាលខេត្តតាកែវ នឹងមកដល់ ពោល​គឺ​នៅ​ថ្ងៃ​ទី៨ ខែមីនា ឆ្នាំ២០២៦ ស្របពេលមានកីឡាករ-កីឡាការិនី ទាំងអាជីព និងមហាជន​ជា​ច្រើន បានសម្រុកចុះឈ្មោះចូលរួមជាបន្ដបន្ទាប់ ដើម្បីអបអរ​សាទរ​ព្រឹត្តិការណ៍​ដ៏​មាន​សារៈ​សំខាន់​នេះ ​ក៏ដូចជាការរួមគ្នាផ្សព្វផ្សាយគោលដៅទេសចរណ៍ក្នុងស្រុក ពិសេសតំបន់​ទេសចរណ៍​ប្រាសាទ​ប្រវត្ដិសាស្ដ្រនាទឹកដីដ៏ចំណាស់នេះតែម្ដង។យោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងទេសចរណ៍ កាលពីថ្ងៃទី២៦ ខែកុម្ភៈកន្លងទៅ បាន​បញ្ជាក់​ថា ព្រឹត្តិការណ៍ជិះកង់ភ្នំពេញ-តាកែវ លើកទី២ នេះ នឹង​ប្រព្រឹត្ត​ទៅ​ក្រោម​ប្រធាន​បទ «ទេសចរណ៍រីកលូតលាស់ក្នុងសន្ដិភាព» ដែលនឹងចេញដំណើរពីទីស្ដីការក្រសួង ឆ្ពោះ​ទៅ​ទី​រួម​ខេត្តតាកែវ ក្នុងគោលបំណងសំខាន់ៗមួយចំនួន ដូចជាការអបអរសាទរទិវានារីអន្ដរជាតិ ៨​មីនា ជំរុញការផ្សព្វផ្សាយតំបន់គោលដៅទេសចរណ៍ប្រាសាទភ្នំជីសូរ្យ និងបង្ហាញ​ពី​ការ​ឯក​ភាព​ជាតិ សាមគ្គីភាពផ្ទៃក្នុងដ៏រឹងមាំ ព្រមទាំងឧបត្ថម្ភសម្ភាសិក្សាដល់សិស្សានុសិស្សខ្វះខាតជាដើម។យ៉ាងណា​ក្រោ​យមានកិច្ចប្រជុំត្រួតពិនិត្យទីតាំង និងតម្រាយផ្លូវ ក៏ដូចជាការផ្សព្វ​ផ្សាយ​ពី​ព្រឹត្តិការណ៍​កីឡា​ទេសចរណ៍នេះ មានប្រជាពលរដ្ឋយ៉ាងច្រើនបានចាប់អារម្មណ៍ និងចុះឈ្មោះ ជាក់​ស្ដែងដំណាលនឹងការជូនដំណឹងរបស់ក្រសួងទេសចរណ៍ មានកីឡាករ-កីឡាការិនី​រាប់​រយ​នា​ក់​ហើយ ​ដែលបានចុះឈ្មោះចូលរួមព្រឹត្តិការណ៍នេះ ។ ចំពោះការចុះឈ្មោះ គឺមិនតម្រូវឲ្យ​​បង់​ប្រាក់​ឡើយ ​ហើយអ្នកចុះឈ្មោះ ៧០០នាក់ដំបូង នឹងទទួលបាអាវយឺតចំនួន ១ ខណៈអ្នកចុះ​ឈ្មោះក្រោ​យ​លេខរៀងទី៧០០ ពុំទទួលបានអាវយឺតនោះទេ តែអាចចូលរួមបានដោយសេរី ហើយ​ក៏​នឹងទទួលបាននូវអាហារសម្រន់ ភេសជ្ជៈ និងអាហារសាមគ្គីថ្ងៃត្រង់ជុំគ្នា ក្រោយ​ជិះ​ដល់​ទី​រួម​ខេត្ត​តាកែវទៀតផង។លោក សុខ វណ្ណា ប្រធាននាយកដ្ឋានសេវាកម្សាន្ត និងកីឡាទេសចរណ៍ បានបញ្ជាក់ថា ការរៀប​ចំ​លើ​នេះ មានសន្ទុះគាំទ្រកាន់តែខ្លាំងបើធៀបកាលពីឆ្នាំមុន ក្រោយមាន​សំណូមពរ​ជា​ច្រើន​ពី​អ្នក​ធ្លាប់​ចូល​រួម ។ លោកសង្ឃឹមថា ប្រជាពលរដ្ឋនឹងរួសរាន់ចុះឈ្មោះឲ្យបានកាន់តែច្រើន ដើម្បី​ចូលរួម​ផ្សព្វ​ផ្សាយ និងលើកកម្ពស់គោលដៅទេសចរណ៍ក្នុងស្រុកទាំងអស់គ្នា ពិសេស​គោល​ដៅ​ទេសចរណ៍​ប្រវត្តិសាស្ដ្រ នៅតំបន់ប្រាសាទភ្នំជីសូរ្យតែម្ដង។គួរដឹងថា ដើម្បីធានាការរៀបចំប្រព្រឹត្តទៅរលូន ក៏ដូចជាផ្ដល់នូវសុវត្ថិភាព និង​ភាព​ស្រស់​ស្រាយ​ដល់​អ្នក​ចូលរួម កាលពីថ្មីៗ ឯកឧត្តម វ៉ាហេង ដាវុធ រដ្ឋលេខាធិការក្រសួងទេសចរណ៍ ក៏​បាន​កោះ​ប្រជុំ​​ដឹកនាំកិច្ចប្រជុំ និងត្រួតពិនិត្យជាក់ស្ដែង នៅតំបន់ប្រាសាទភ្នំជីសូរ្យ ដែលជាទីតាំងដ៏សំខាន់ ក្នុង​ចំណោមតម្រាយផ្លូវ ត្រៀមរៀបចំព្រឹត្តិការណ៍ជិះកង់ភ្នំពេញ-តាកែវ ចម្ងាយ ៧៨គីឡូម៉ែត្រ នា​ថ្ងៃ​ទី៨ ខែមីនា ឆ្នាំ២០២៦ ខាងមុខ ដែលនឹងចេញដំណើរពីទីស្ដីការក្រសួងទេសចរណ៍ កាត់​តាម​វិថី​សំខាន់ៗក្នុងរាជធានីភ្នំពេញ រហូតដល់ស្ពានអាកាសភ្លោះសម្ដេចមហាបវរធិបតី បត់តាម​ផ្លូវ​ជាតិ​លេខ​២ ហើយបត់ចូលប្រាសាទភ្នំជីសូរ្យ ដើម្បីសម្រាក និងរៀបចំកម្មវិធីផ្សេងៗជាច្រើន រួម​ទាំងការឡើងទៅកាន់ប្រាសាទនៅលើកំពូលភ្នំកម្ពស់ ១៣០ម៉ែត្រ តាមជណ្ដើរបុរាណចំនួន ៤០២​កាំ ​។ ប៉ុន្ដែសម្រាប់អ្នកមិនអាចដើរឡើងបាន ក៏អាចធ្វើដំណើរតាមផ្លូវបេតុង និងជណ្ដើរ​ពី​ផ្នែក​ខាង​ក្រោយ​ក៏បាន។ បន្ទាប់មកក្បួននឹងបន្ដដំណើរ ទៅទីរួមខេត្ត នៅចំណុចបឹងតាកែវ ដើម្បី​ប្រារព្ធ​ពិធី​បិទ​តែម្ដង៕ អត្ថបទ លី ឈុនឡា

ការបញ្ចប់តំណែងលោក Ruben Amorim, Manchester United ត្រូវបង់ខាត ១៦ លានផោន

2026/02/27 06:50:02 pm        103
ក្លិបបិសាចក្រហម Manchester United បានបញ្ជាក់ថា ការបញ្ចប់តំណែងលោក Ruben Amorim ក្លិបត្រូវបង់ខាតប្រាក់សំណងកិច្ចសន្យាជិត ១៦ លានផោន។ បុរសសញ្ជាតិព័រទុយហ្កាល់រូបនេះ ត្រូវបានបញ្ចប់តំណែងកាលពីថ្ងៃទី ៥ ខែមករា តាមរយៈការបកស្រាយនៅក្នុងសន្និសីតសារព័ត៌មានក្រោយច​ប់ការប្រកួតដែលស្មើនៅទឹកដី Leeds United មុនមួយថ្ងៃ។ ស្រដៀងគញនានេះដែរ កាលពីឆ្នាំ ២០២៤ ខែវិច្ឆិកា Man United ក៏បានបង់សំណងកិច្ចសន្យាទៅកាន់លោក Erik ten Hag ផងដែរដែលត្រូវបាន​បញ្ចប់តំណែង ដែលការបង់សងនោះមានតម្លៃ ១០.៤ លានផោន ដែលមានន័យថា អ្នកចាត់ការពីររូបចុងក្រោយដែល Manchester United បញ្ចប់តំណែងនោះ ក្លិបខាតបង់ប្រាក់អស់ ៣៧.៣ លានផោន។ រំលឹកថា ក្រោមការដឹកនាំរបស់លោក Ruben Amorim ៦៣ ប្រកួត Manchester United ឈ្នះ ២៥ ប្រកួតប៉ុណ្ណោះ និងបានបញ្ចប់នៅចំណាត់ថ្នាក់លេខ ១៥ នៅ Premier League រដូវកាលមុន ជាចំណាត់ថ្នាក់អាក្រក់បំផុតតាំងពីរដូវកាល ១៩៧៣-៧៤។ រដូវកាលមុនដដែល Manchester United ឡើងដលវគ្គផ្តាច់ព្រ័ត្រ Europa League តែចាញ់ Spurs ដែលធ្វើឱ្យក្លិបនៅ Old Trafford មួយនេះខកខានលេងបាល់ទាត់អឺរ៉ុបរដូវកាលនេះ ជាលើកទីពីរប៉ុណ្ណោះរាប់តាំងពីឆ្នាំ ១៩៩០៕អត្ថបទ៖នាង សុភាវុធ

NOCC បញ្ជ្រាបចំណេះដឹងរដ្ឋបាលកីឡា ដល់មន្ដ្រី និងគ្រូកីឡា ២៤រូប នៅខេត្តកណ្ដាល

2026/02/27 06:32:15 pm        123
គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានរៀបចំវគ្គសិក្សាសាមគ្គីអូឡាំពិកស្ដីពីរដ្ឋបាលកីឡាប្រចាំឆ្នាំ២០២៦ ដល់សិក្ខាកាមចំនួន ២៤រូប ដែលជាមន្ដ្រី និងគ្រូកីឡា កំពុងបម្រើការងារនៅខេត្តកណ្ដាល ដើម្បីលើកកម្ពស់ចំណេះដឹងរដ្ឋបាលកីឡា ក៏ដូចជាពង្រឹងសមត្ថភាពដឹកនាំ គ្រប់គ្រង និងរួមចំណែកអភិវឌ្ឍសកម្មភាពកីឡាក្នុងមូលដ្ឋានរបស់ខ្លួន។វគ្គសិក្សានេះ មានរយៈពេល ៤ថ្ងៃ ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៦ នៅវិទ្យាល័យ ហ៊ុន សែន តាខ្មៅ ខណៈពិធីបិទបានធ្វើឡើងក្រោមវត្តមានឯកឧត្តម ណយ ផាណា ទីប្រឹក្សាប្រចាំការ តំណាងឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ហើយក៏មានការចូលរួមពីលោក ចេង សំអ៊ុល ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តកណ្ដាល ផងដែរ។ឯកឧត្ដម ណយ ផាណា បានគូសបញ្ជាក់ថា ឆ្លងកាត់ការសិក្សារយៈពេល ៤ថ្ងៃ វគ្គនេះបានផ្ដល់នូវមេរៀនសំខាន់ៗជាច្រើន ក្រៅពីប្រវត្តិ និងរចនាដឹកនាំរបស់ចលនាអូឡាំពិកអន្តរជាតិ ក៏បានផ្ដល់ចំណេះដឹងផ្នែកអភិបាលកិច្ចល្អ វេជ្ជសាស្ដ្រ និងការរៀបចំព្រឹត្តិការណ៍ ដើម្បីពង្រឹងសមត្ថភាពដឹកនាំ គ្រប់គ្រង ដល់មន្ដ្រី និងគ្រូកីឡាជំនាញ សម្រាប់យកទៅអនុវត្ត និងជំរុញវិស័យកីឡាក្នុងខេត្តឲ្យកាន់តែរីកចម្រើនផងដែរ។ក្រោយត្រូវបានជ្រើសរើសរៀបចំវគ្គដ៏មានសារៈសំខាន់នេះ លោក ចេង សំអ៊ុល សង្ឃឹមថា សិក្ខាកាមដែលជាមន្ដ្រីការិយាល័យអប់រំកាយ និងកីឡា ក៏ដូចជាគ្រូកីឡា មកពីបណ្ដាលក្រុង-ស្រុកក្នុងខេត្ត នឹងយកចំណេះដឹងទៅអនុវត្តកាន់តែមានប្រសិទ្ធភាព សម្រាប់បំផុសសកម្មភាពកីឡាដល់សិស្ស និងយុវជនឲ្យចូលរួមលេង និងយល់ដឹងពីអត្ថប្រយោនជន៍នៃការលេងកីឡា ដើម្បីលើកកម្ពស់សុខភាពសាធារណៈផង និងចៀសឆ្ងាយពីការយកពេលទំនេរទៅប្រព្រឹត្តអំពើសង្គមស្អប់ខ្ពើមផង។គួរដឹងថា បន្ទាប់ពីបញ្ចប់វគ្គសិក្សាសាមគ្គីអូឡាំពិក ស្ដីពីរដ្ឋបាលកីឡា ដែលបង្រៀនដោយគ្រូឧទ្ទេសមានបទពិសោធន៍យូរឆ្នាំ ក្នុងចំណោមសិក្ខាកាមចូលរួម ២៤រូប គឺមានសិក្ខាកាមទទួលបានិទ្ទេស A ចំនួន ១០រូប, និទ្ទេស B ចំនួន ១១រូប, និទ្ទេស C ចំនួន ២រូប និងសិក្ខាកាមទទួលបាននិទ្ទេស D ចំនួន ១រូប៕ អត្ថបទ លី ឈុនឡា 

Hun Sen Cup៖ ព្រះខ័នរាជចាញ់គិរីវង់ ខណៈភ្នំពេញក្រោនវាយបកស្មើISI ក្នុងជើងទី១ នៃវគ្គ ១/៤ ផ្ដាច់ព្រ័ត្រ

2026/02/26 06:54:56 pm        133
ក្រុមព្រះខ័នរាជស្វាយរៀង បានរងបរាជ័យ ក្រោមថ្វីជើងម្ចាស់ផ្ទះគិរីវង់សុខសែនជ័យ ដោយ​លទ្ធផល ២-១ ស្របពេលក្រុមភ្នំពេញក្រោន បានវាយបកស្មើក្រុមម្ចាស់ផ្ទះ ISI ដង្កោសែនជ័យ ដោយ​លទ្ធផល ២-២ នៅក្នុងជំនួបវគ្គ ៨ក្រុមចុងក្រោយ-ជើងទី១ នៃពានរង្វាន់​សម្ដេច​អគ្គ​មហា​សេនា​បតី​តេជោ ហ៊ុន សែន លើកទី១៩ ឆ្នាំ២០២៥/២៦ (ថ្នាក់ជាតិ)។ជុំវិញលទ្ធផលដ៏ទាក់ទាញក្នុងជំនួបរវាងក្រុមលំដាប់កំពូលតារាងលីគកំពូលកម្ពុជា ទល់​នឹង​បេក្ខ​ភាព ​៥ក្រុមខាងក្រោម កាលពីថ្ងៃពុធនេះ សម្រាប់ការប្រកួតនៅកីឡដ្ឋានគិរីវង់ ត្រឹមរយៈពេល ៦នាទី កីឡាករ Louis Willy បានស៊ុតគ្រាប់នាំមុខឲ្យក្រុមម្ចាស់ផ្ទះ ១គ្រាប់មុន មុន​កីឡាករ​ Tiago Alves វាយបកគ្រាប់តាមស្មើឲ្យព្រះខ័នរាជស្វាយរៀង នៅនាទី៣០។ប៉ុន្ដែ​ក្រោយចូលវគ្គទី២ មិនទាន់បាន ១នាទីស្រួលផង ខ្សែប្រយុទ្ធសញ្ជាតិកាមេរ៉ូន Louis Willy ដដែល ក៏បានរកគ្រាប់នាំមុខជាថ្មី ឲ្យគិរីវង់សុខសែនជ័យ ហើយលទ្ធផលនេះ ក៏បានរក្សាដល់ចប់ការប្រកួតពេញម៉ោង ទោះបីព្រះខ័នរាជស្វាយរៀង បានព្យាយាមវាយសម្រុក តែមិនអាចរកគ្រាប់បាល់បន្ថែមបានឡើយ។ចំណែកការប្រកួតនៅកីឡដ្ឋាន អាយអេសអាយ ផាក វិញ ក្រុមម្ចាស់ផ្ទះដំរីជ័យ ក៏រកបានគ្រាប់នាំមុខដូចគ្នា ដោយកីឡាករ Umaru Samura នៅនាទី៣២ រហូតដល់នាទី៥៥ ទើបកីឡាករ Breno Caetano De Souza រកបានគ្រាប់តាមស្មើឲ្យភ្នំពេញក្រោន វិញ តែប្រមាណ ១០នាទីក្រោយមក កីឡាករ Lancine Diakite ក៏រកបានគ្រាប់នាំមុខជាថ្មីឲ្យ ISI ដង្កោសែនជ័យ មុនមានការបង្កកំហុសក្នុងតំបន់គ្រោះថ្នាក់ នាំឲ្យកីឡាករ Moses Dyer ស៊ុតបាល់ពិន័យ ១១ម៉ែត្រតាមស្មើឲ្យភ្នំពេញក្រោន នៅនាទី៧៣ ហើយលទ្ធផលស្មើគ្នានេះ ក៏បានរក្សាដល់ចប់ការប្រកួតពេញម៉ោង។យ៉ាងណាមិញក្រុមនីមួយៗ នៅសល់ការប្រកួតជើងទី២ ម្ដងទៀត ដែលត្រូវជួបគ្នា នាថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦ ខាងមុខ ដើម្បីកាត់សេចក្ដីរកក្រុមឈ្នះឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ នៃពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន - ថ្នាក់ជាតិ ឆ្នាំ២០២៥/២៦ ដោយព្រះខ័នរាជស្វាយរៀង ត្រូវជួបគិរីវង់សុខសែនជ័យ នៅពហុកីឡដ្ឋានជាតិមរតកតេជោ និងក្រុមភ្នំពេញក្រោន ត្រូវបើកទ្វារផ្ទះទទួលក្រុម ISI ដង្កោសែនជ័យ វិញម្ដង នៅកីឡដ្ឋានភ្នំពេញក្រោន៕អត្ថបទ លី ឈុនឡា

Newcastle បន្តឈ្នះ Qarabag ៣-២ សរុបទាំងពីរជើង ៩-៣ ឡើងវគ្គ ១៦ ក្រុមចុងក្រោយ

2026/02/25 05:49:45 pm        136
ក្រុមសារិកាព្រៃ Newcastle បានបន្តដំណើរឡើងវគ្គ ១៦ ក្រុមចុងក្រោយដោយរលូនតាមរយៈជ័យជំនះជើងទីពីរ ក្នុងទឹកដីរបស់ខ្លួន ៣-២ លើ Qarabag និងសរុបទាំងពីរជើង ៩-៣។ ក្រុមរបស់លោក Eddie Howe បានកាន់ ៥ គ្រាប់ចំនេញពីការប្រកួតជើងទីមួយនៅទឹកដីអាស៊ែបៃសង់សប្តាហ៍មុន ខណៈជើងទីពីរនេះគេឃើញមានការផ្លាស់ប្តូរជម្រើស ១១ នាក់ដំបូងមួយចំនួន។ Anthony Gordon ដែលរកបានបួនគ្រាប់តែឯងកាលពីជើងទីមួយ ត្រូវបានទុកឱ្យសម្រាកនៅកៅអីបម្រុង។ Sandro Tonali និង Joelinton រកបានគ្រាប់នាំមុខឱ្យ Newcastle តាំងពីដើមទីនៅនាទីទី ៤ និងទី ៦។ វគ្គទីពីរក្រុមភ្ញៀវ Qarabag ក៏តបបានមួយគ្រាប់វិញដោយ Camilo Duran នៅនាទីទី ៥០ មុនពេលដែលខ្សែការពារ Sven Botmon ពន្លាតការនាំមុខមកពីរគ្រាប់វិញពីរនាទីបន្ទាប់។ Elvin Cafarguliyev រកបានគ្រាប់ចុងក្រោយសម្រាប់ Qarabag ខណៈការប្រកួតបញ្ចប់ដោយ Newcastle យកឈ្នះ ៣-២។ វគ្គ ១៦ ក្រុមចុងក្រោយ Newcastle នឹងត្រូវជួបជាមួយ Barcelona រឺ Chelsea ខណៈការចាប់ឆ្នោតត្រូវធ្វើឡើងនៅថ្ងៃសុក្រ៕ អត្ថបទ៖នាង សុភាវុធ 

Alexander Sorloth រកបានបីគ្រាប់ម្នាក់ឯងឱ្យ Atletico Madrid ឈ្នះ Club Bruges ឡើងវគ្គ ១៦ ក្រុម

2026/02/25 05:11:28 pm        162
ខ្សែប្រយុទ្ធន័រវេស Alexander Sorloth រកបានបីគ្រាប់ម្នាក់ឯង Hat-Trick ជាលើកដំបូងនៅ Champions League ជួយឱ្យ Atletico Madrid យកឈ្នះ Club Bruges ៤-១ ឡើងវគ្គ ១៦ ក្រុមចុងក្រោយ។បន្ទាប់ពីស្មើនៅទឹកដីប៊ែលហ្ស៊ិក ៣-៣ នៅជើងទីមួយ កីឡាករន័រវេស Alexander Sorloth រកបានគ្រាប់នាំមុខ នៅនាទីទី ២៣ មុនពេលដែល Club Bruges ធ្វើឱ្យការប្រកួតតានតឹងវិញក្រោយ Joel Ordonez តាមស្មើ ១៣ នាទីបន្ទាប់។ ចប់វគ្គទីមួយដោយក្រុមទាំងពីរស្មើគ្នា ១-១ សរុបទាំងពីរជើង ៤-៤ ការប្រកួតចាប់ផ្តើមប្រែប្រួលនៅវគ្គទីពីរបន្ទាប់ពីខ្សែប្រយុទ្ធអាមេរិក Johnny Cardoso រកបានគ្រាប់នាំមុខជាថ្មីឱ្យ Atletico Madrid នៅនាទីទី ៤៨។ ១៤ នាទីចុងក្រោយនៃការប្រកួត Alexander Sorloth រកបានពីរគ្រាប់ផ្ទួនៗនៅនាទីទី ៧៦ និងនាទីទី ៨៧។ ចប់ការប្រកួតក្រុមរបស់លោក Diego Simeone យកឈ្នះ Club Bruges ៤-១ និងសរុបទាំងពីរជើង ៧-៤។ ជុំបន្តវគ្គ ១៦ ក្រុមចុងក្រោយ Atletico Madrid ត្រូវជួបជាមួយ Spurs រឺ Liverpool។ ចំណែកការប្រកួតមួយគូចុងក្រោយ Leverkusen និង Olympiakos បញ្ចប់ដោយលទ្ធផល ០-០ មានន័យថាក្រុមអាល្លឺម៉ង់ឡើងវគ្គ ១៦ ក្រុមតាមរយៈជ័យជំនះ ២-០ នៅទឹកដីក្រិក និងបន្តជួបជាមួយ Arsenal រឺ Bayern Munich៕អត្ថបទ៖នាង សុភាវុធ

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

លោក Zelenskiy ៖ រុស្ស៊ីចង់ជ្រើសរើសទាហាន ៣ម៉ឺននាក់ ពីកូរ៉េខាងជើង
07/26/2026 02:07 PM
មន្ទីរសាធារណការខេត្តកំពង់ស្ពឺ កំពុង​ពន្លឿន​ជួសជុល និងថែទាំកំណាត់ផ្លូវដែលកំពុងរងការខូចខាតឱ្យប្រសើរឡើងវិញ
07/26/2026 02:07 PM
គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាឃុំកណ្តឹងស្រុកបាទី ផ្សព្វផ្សាយសេចក្តីសម្រេចស្តីពីផែនការរួម ឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៦ ឆ្នាំ ២០២៧
07/26/2026 02:07 PM
គណៈកម្មាធិការគណបក្សប្រជាជាជនកម្ពុជារាជធានីភ្នំពេញ ប្រកាសបញ្ចូលជាសមាជិកថ្មីជិត ៣០០០នាក់នៅខណ្ឌព្រែកព្នៅ
07/26/2026 02:07 PM
បណ្ដេញជនជាតិថៃ ៣៩នាក់ ចេញពីកម្ពុជាពាក់ព័ន្ធបទល្មើសចូលដោយទុច្ចរិតក្នុងទីលានយោធា និងលួចឆ្លងដែនដោយខុសច្បាប់
07/26/2026 02:07 PM
ចំនួនមនុស្សស្លាប់ដោយសារជំងឺអេបូឡានៅប្រទេសកុងហ្គោកើនឡើងដល់ជាង ១.៣០០នាក់
07/26/2026 01:07 PM
មនុស្សម្នាក់ស្លាប់ និង ១៥នាក់ រងរបួស ក្រោយរថយន្តមួយគ្រឿងបើកបុកហ្វូងមនុស្សនៅព្យុហយាត្រាឥន្ទធនូក្រុងប៊ែរឡាំង
07/26/2026 01:07 PM
សមត្ថកិច្ចកម្ពុជាបណ្ដេញជនជាតិចិន ១៥៨នាក់ ចេញពីកម្ពុជាពាក់ព័ន្ធករណី Online Scams និងបទល្មើសផ្សេងៗ
07/26/2026 12:07 PM
កម្ពុជាចូលរួមសន្និសីទជាន់ខ្ពស់នៃឧត្តមភាគីចុះកិច្ចព្រមព្រៀងនៃសន្ធិសញ្ញាមិត្តភាព និងសហប្រតិបត្តិការនៅតំបន់អាស៊ីអាគ្នេយ៍
07/26/2026 12:07 PM
មនុស្សយ៉ាងហោច ២១នាក់ រងរបួស ក្នុងហេតុការណ៍អគ្គិភ័យនៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក
07/26/2026 12:07 PM