សារដ៏ចម្រូងចម្រាស «The Malvinas are Argentine» ត្រូវបានបោះពុម្ពផ្សាយដោយឥតគិតថ្លៃនៅអាហ្សង់ទីន
ក្រុម ស.ស.យ.ក អលស្ដារ គ្រោងរៀបចំការប្រកួតសប្បុរសធម៌ នាចុងខែសីហា ក្រោយជំនួបមិត្តភាពផ្លូវការលើកដំបូង
កីឡាករម៉ូតូស្ព័រកម្ពុជា ឈឹម ពិសិដ្ឋ ត្រៀមផ្ដល់ការភ្ញាក់ផ្អើលជាថ្មី ក្នុងព្រឹត្តិការណ៍អន្ដរជាតិ នៅម៉ាឡេស៊ី
កម្ពុជា បន្ដជួបក្រុមម្ចាស់ផ្ទះឥណ្ឌូនេស៊ី ក្នុងប្រកួតទី២ នៃពានបាល់ទាត់អាស៊ាន រាត្រីនេះ

ព័ត៌មានកីឡា

ប្រតិភូកីឡាទោក្រយានកម្ពុជា ចូលរួមព្រឹត្តិការណ៍ Cycling Tour Solidarity ដែលផ្ដោតគោលបំណង ៣សំខាន់

2025/08/12 09:54:10 pm        361
តបតាមការអញ្ជើញរបស់ម្ចាស់ផ្ទះម៉ាឡេស៊ី ប្រតិភូសហព័ន្ធកីឡាទោចក្រយានកម្ពុជា ២រូប ដឹកនាំដោយលោក នូ ចំរើន អគ្គលេខាធិការសហព័ន្ធ បានចូលរួមព្រឹត្តិការណ៍ជិះកង់ Cycling Tour Solidarity 2025 ដ៏ធំ កាលពីចុងសប្ដាហ៍កន្លងទៅ ដែលមានអ្នកចូលរួមប្រមាណ ៦,០០០នាក់ ក្នុងគោលបំណង ៣សំខាន់ ពិសេសគឺការអបអរសាទរប្រទេសម៉ាឡេស៊ី ដែលបានក្លាយជាប្រធានអាស៊ានបន្ដវេន ឆ្នាំ២០២៥។ លោក នូ ចំរើន បានឲ្យដឹងថា កម្មវិធីនេះ ក្រៅពីជិះកង់ ម៉ាឡេស៊ីក៏បានរៀបចំនូវកម្មវិធីរត់ប្រណាំង និងដើរជាដើម ដោយមានអ្នកចូលរួមប្រមាណជាង ៦,០០០នាក់មកពីបណ្ដាប្រទេសក្នុងតំបន់ ក្នុងគោលបំណងបណ្ដុះស្មារតីយុវជនឲ្យលេងកីឡា ផ្សព្វផ្សាយតំបន់ទេសចរណ៍ និងរអបអរសារទរម៉ាឡេស៊ី ដែលបានក្លាយជាប្រធានអាស៊ានក្នុងឆ្នាំ ២០២៥ នេះ។ គួរដឹងថា ទន្ទឹមជាមួយការចូលរួមព្រឹត្តិការណ៍ Cycling Tour Solidarity 2025 ដែលរៀបចំនៅទីក្រុងគូឡាឡាំពួរ ក្នុងនាមមន្ដ្រីជាន់ខ្ពស់ ក៏ដូចជាមន្ដ្រីបច្ចេកទេសរបស់សហព័ន្ធកីឡាទោចក្រយានកម្ពុជា ក៏បានផ្សារភ្ជាប់ទំនាក់ទំនងល្អជាមួយបណ្ដាប្រតិភូប្រទេសចូលរួម ដើម្បីរឹតចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការ ឆ្ពោះទៅរកការអភិវឌ្ឍវិស័យកីឡាទោចក្រយានកម្ពុជាឲ្យកាន់តែរីកចម្រើនផងដែរ៕

ភ្នំពេញក្រោន និងអង្គការស្មារតីនៃអ្នកកីឡា ចាប់ដៃគ្នាបញ្ជ្រាបការអព់រំពីគ្រាប់មីន និងគ្រប់មិនទាន់ផ្ទុះ

2025/08/07 10:14:45 pm        560
ក្លិបបាល់ទាត់ភ្នំពេញក្រោន នាពេលថ្មីៗ បានប្រកាសអំពីកិច្ចសហការជាមួយអង្គការស្មារតីនៃអ្នកកីឡា ក្នុងការគំនិតផ្តួចផ្តើមថ្មីមួយ អំពីគម្រោង «បាល់ទាត់ និងការអប់រំអំពីហានិភ័យអំពីគ្រាប់មីននិងគ្រាប់មិនទាន់ផ្ទុះ សម្រាប់យុវជនដែលផ្លាស់ទីលំនៅ»។ប្រភពព័ត៌មានពីក្រុមជើងឯកពានសម្ដេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា គម្រោងដ៏សំខាន់នេះ ក្រោមកិច្ចសហការណ៍ជាមួយ អាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកំចាត់មីន និងសង្គ្រោះជនពិការដោយសារមីន(CMAA) ដើម្បីបញ្ជ្រាបការអប់រំ ស្តីពីហានិភ័យនៃអាវុធជាតិផ្ទុះ (EORE) ជាបន្ទាន់ តាមរយៈកីឡាបាល់ទាត់ ជាប្រភេទកីឡាទទួលបានការស្រលាញ់ដោយយុវជនដែលផ្លាស់ទីលំនៅក្នុងខេត្តឧត្តរមានជ័យ និងព្រះវិហារ។ប្រភពដដែលបានបន្ដថា ការគំនិតផ្តួចផ្តើមបង្កើតគម្រោងនេះ ធ្វើឡើងដើម្បីឆ្លើយតបទៅនឹងស្ថានភាពជម្លោះព្រំដែននាពេលថ្មីៗនេះ រវាងកម្ពុជា និងថៃ ដែលនាំឲ្យមានការផ្លាស់ទីលំនៅរបស់គ្រួសារជាច្រើន ខណៈពេលដែលសហគមន៍ជាច្រើន កំពុងចាប់ផ្តើមដំណើរការត្រឡប់ទៅផ្ទះរបស់ពួកគេវិញ អាចជាការគំរាមកំហែងនៃហានិភ័យសំណល់ជាតិផ្ទុះដែលសល់ពីសង្រ្គាម(ERW) ដែលនៅតែជាគ្រោះថ្នាក់ដ៏ធ្ងន់ធ្ងរ ជាពិសេសសម្រាប់កុមារ។លោក លី ហៀង អគ្គលេខាធិការអតីតក្រុមជើងឯកលីគ ៨សម័យនេះ បានថ្លែងថា ភ្នំពេញក្រោន គឺលើសពីក្លឹបបាល់ទាត់មួយ ដោយក្លិបគឺជាសសរស្តម្ភមួយនៃសហគមន៍។ សុវត្ថិភាព និងសុខុមាលភាពរបស់យុវជនកម្ពុជា គឺជាអាទិភាពបំផុតរបស់ក្លិប។ ដូច្នេះតាមរយៈការចាប់ដៃគូជាមួយអង្គការស្មារតីនៃអ្នកកីឡា ក្លិបអាចប្រើប្រាស់អនុភាពកីឡាបាល់ទាត់ ដើម្បីផ្តល់សារសង្គ្រោះជីវិតការភ្ជាប់ទំនាក់ទំនង និងជះឥទ្ធិពលសម្រាប់យុវជនទាំងអស់។ចំពោះអង្គការស្មារតីនៃអ្នកកីឡា ដែលជាអង្គការក្រៅរដ្ឋាភិបាលដ៏ល្បីល្បាញ ដែលមានឯកទេសក្នុងការប្រើប្រាស់កីឡាបាល់ទាត់ដើម្បីបង្រៀនការយល់ដឹងអំពីហានិភ័យអំពីមីន និងគ្រាប់មិនទាន់ផ្ទុះ នឹងដឹកនាំការបណ្តុះបណ្តាលដោយផ្ទាល់តាមរយៈគរុកោសល្យរបស់ខ្លួន។ កម្មវិធីសិក្សាដែលត្រូវបានបង្កើតឡើងក្នុងភាពជាដៃគូជាមួយ CMAA នឹងផ្តល់នូវព័ត៌មានសំខាន់ៗ ស្តីពីការកំណត់អត្តសញ្ញាណ ការជៀសវាង និងការរាយការណ៍អំពីគ្រាប់មិនទាន់ផ្ទុះទាំងអស់ តាមរយៈកម្មវិធីកីឡាដើម្បីសាមគ្គីភាព និងការអប់រំកាយដើម្បីឲ្យស្មារតីរឹងមាំឡើងវិញក្រោយពីភាពភ័យខ្លាចនៃសង្រ្គាម។លោក Scotty Lee ស្ថាបនិកអង្គការស្មារតីនៃអ្នកកីឡា បានបង្ហាញសេចក្ដីសោមនស្សរីករាយ ក្នុងការចូលរួមជាមួយក្លឹបភ្នំពេញក្រោន និង CMAA លើគម្រោងដ៏សំខាន់នេះ ដ្បិតបាល់ទាត់ បានផ្តល់នូវវេទិការពិសេសមួយ ដើម្បីភ្ជាប់ទំនាក់ទំនងជាមួយកុមារ និងបញ្ជូនព័ត៌មានសុវត្ថិភាពសំខាន់ៗ នៅក្នុងបរិយាកាសដែលមិនមានការបំភិតបំភ័យ។ ដូច្នេះតាមរយៈភាពជាដៃគូនេះ នឹងអនុញ្ញាតអង្គការបានភ្ជាប់ទៅដល់កុមារ និងយុវជន ដែលផ្លាស់ទីលំនៅរាប់រយនាក់ និងផ្តល់ឲ្យពួកគេនូវចំណេះដឹងដែលចាំបាច់ត្រូវការដើម្បីរក្សាសុវត្ថិភាពនៅពេលពួកគេត្រឡប់ទៅផ្ទះវិញ។តាមផែនការ គម្រោង «បាល់ទាត់ និងការអប់រំអំពីហានិភ័យអំពីគ្រាប់មីននិងគ្រាប់មិនទាន់ផ្ទុះ សម្រាប់យុវជនដែលផ្លាស់ទីលំនៅ» នេះ នឹងត្រូវដាក់ឲ្យប្រើនៅក្នុងជំរំជនភៀសសឹក និងសហគមន៍វិលត្រឡប់មកវិញក្នុងខេត្តឧត្តរមានជ័យ និងព្រះវិហា រក្នុងរយៈពេលប៉ុន្មានខែខាងមុខនេះ៕ អត្ថបទ លី ឈុនឡា, រូបភាពពាក់ព័ន្ធ៕

បឹងកេត ក្លាយជាក្លិបទី៣ ដែលផ្អាកកិច្ចសន្យាជាមួយក្រុមហ៊ុនផ្គត់ផ្គង់សម្លៀកបំពាក់ថៃ

2025/08/07 10:07:30 pm        412
ក្លិបបាល់ទាត់បឹងកេត បានក្លាយជាក្លិបសមាជិកលីគកំពូលកម្ពុជាទី៣ ដែលបានប្រកាសផ្អាកកិច្ចសន្យាជាមួយក្រុមហ៊ុនឧបត្ថម្ភ EGO Sport ដែលជាក្រុមហ៊ុនផ្គត់ផ្គង់សម្លៀកបំពាក់របស់ថៃ ដើម្បីឆ្លើយតបនឹងស្ថានភាពបច្ចុប្បន្ន បន្ទាប់ពីកើតមានជម្លោះព្រំដែនកម្ពុជា-ថៃ រហូតមានការប៉ះទង្គិចប្រដាប់អាវុធ កាលពីថ្មីៗកន្លងទៅ។យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្លិបបឹងកេត កាលពីល្ងាចថ្ងៃពុធកន្លងទៅ បានបញ្ជាក់ថា បន្ទាប់ពីបានគិតគូរនិងពិភាក្សាគ្នាយ៉ាងល្អិតល្អន់ប្រកបដោយស្មារតីយោគយល់ និងគោរពគ្នាទៅវិញទៅមក ក្លិបបឹងកេត និងក្រុមហ៊ុនឧបត្ថម្ភ EGO Sport ដែលជាដៃគូរបស់ក្លិបរយៈពេល ៦ឆ្នាំមកហើយ បានឯកភាពគ្នាផ្អាកកិច្ចសហការជាមួយគ្នាដោយអាស្រ័យកាលៈទេសៈនៃស្ថានភាពបច្ចុប្បន្ននេះ ទោះបីជាកិច្ចសន្យានៅសល់សុពលភាពនៅឡើយក៏ដោយ។យ៉ាងណាមិញ ដើម្បីទាន់ការចាប់ផ្ដើមរដូវកាលថ្មី ដែលនឹងត្រូវចាប់ផ្ដើមការប្រកួតនាចុងសប្ដាហ៍នេះ ក្នុងស្ថានភាពបន្ទាន់នេះ  ក្លិបបានសម្រេចសូមរក្សាជម្រើស ដែលមានជាក់ស្ដែងចំពោះមុខ គឺការប្រើប្រាស់សម្ភារដែលបានផលិតនិងបោះពុម្ពរួចរាល់តាំងពីមុនមានភាពតានតឹងកើតឡើង សម្រាប់កីឡាករ និងមន្រ្តីក្រុម ដោយក្លិបនឹងប្រើប្រាស់ជាបណ្តោះអាសន្នសិន ខណៈដែលក្លិបកំពុងស្វែងរកដៃគូឧបត្ថម្ភថ្មីដែលមានគុណភាពល្អសម្រាប់សហការនារដូវកាលក្រោយ។ទន្ទឹមជាមួយគ្នា គណៈគ្រប់គ្រងគ្រប់ជាន់ថ្នាក់របស់ក្លិប ក៏បានថ្លែងអំណរគុណ ចំពោះការយោគយល់ និងការគាំទ្រពីសំណាក់អ្នកគាំទ្រទាំងអស់ ក្នុងកាលៈទេសៈដ៏លំបាកនេះ ហើយរាល់ថវិកាដែលបានពីការលក់សម្លៀកបំពាក់របស់ក្លិបរដូវកាលថ្មី ក្លិបនឹងដកចំណែកចំនួន ២ដុល្លារក្នុងមួយអាវ ដើម្បីយកទៅបរិច្ចាគដល់មូលនិធិសប្បុរសធម៌ ដើម្បីជួយដល់ប្រជាពលរដ្ឋជនភៀសសឹក ដែលរងផលប៉ះពាល់ និងគាំទ្រដល់វីរកងទ័ពជួរមុខរបស់កម្ពុជាផងដែរ។គួរដឹងថា កាលពីថ្មីៗកន្លងទៅ មានក្លិបបាល់ទាត់កម្ពុជា ២ក្រុមមកហើយ ដេលបានប្រកាសផ្អាកកិច្ចសន្យាបណ្ដោះអាសន្នជាមួយក្រុមហ៊ុនផ្គត់ផ្គង់សម្លៀកបំពាក់ថៃ រួមមានក្លិបក្លិបភ្នំពេញក្រោន បានផ្អាកកិច្ចសន្យាជាមួយក្រុមហ៊ុន Warrix និងក្លិបណាហ្គាវើលដ៏ បានប្រកាសផ្អាកកិច្ចសហការជាមួយក្រុមហ៊ុន FBT៕អត្ថបទ លី ឈុនឡា, រូបភាពពាក់ព័ន្ធ ៕

បឹងកេត ប្រកាសកៀគរជំនួយ និងសម្ភារ ជួយដល់ជនភៀសសឹក ដែលរងផលប៉ះពាល់នៅតាមព្រំដែនកម្ពុជា-ថៃ

2025/08/06 10:46:32 pm        408
ក្លិបបាល់ទាត់បឹងកេត បានប្រកាសបើកយុទ្ធនាការមួយ ដើម្បីចូលរួមជាមួយសង្គមជាតិ និងប្រជាជនកម្ពុជា តាមរយៈការកៀគរនូវជំនួយ និងសម្ភារផ្សេងៗ ទៅជួយជនភៀសសឹក ដែលបានរងផលប៉ះពាល់ដោយសារជម្លោះព្រំដែនកម្ពុជា-ថៃ កាលពីថ្មីៗ។យោងតាមការជូនដំណឹងរបស់ក្រុមរហស្សនាមនាគខៀវ កាលពីថ្ងៃអង្គារកន្លងទៅ បានបញ្ជាក់ថា ក្លិបនឹងចូលរួមជាមួយប្រជាជនកម្ពុជាផ្សេងៗទៀត ធ្វើការនាំយកអំណោយជូនដល់ប្រជាជនភៀសសឹក ដែលកំពុងរងទុក្ខ និងកំពុងស្នាក់នៅបណ្តោះអាសន្ននៅតាមជំរុំភៀសសឹក។ក្នុងស្មារតីសាមគ្គីជាតិ រួមរួមគ្នា ខ្មែរជួយខ្មែរ ក្លិបបឹងកេត បានធ្វើការអំពាវនាវដល់អ្នកគាំទ្រទាំងអស់ ដែលមានបំណងចូលរួមក្នុងបេសកកម្មដ៏មានគុណតម្លៃនេះ តាមរយៈការជួយជាថវិកា និងរបស់របរប្រើប្រាស់ចាំបាច់ផ្សេងៗ នៅទីតាំងការិយាល័យរបស់ក្លិប ឬបរិច្ចាគតាមគណនីធនាគាររបស់ក្លិប(OOO449222) ហើយក្លិបនឹងរៀបចំជំនួយទាំងអស់ ទៅជួយជនភៀសសឹក នាពេលឆាប់ៗខាងមុខ។ឆ្លើយតបនឹងការអំពាវនាវ ក៏ដូចជាគំនិតផ្ដួចផ្ដើមកៀគរជំនួយសម្រាប់ជូនដល់ប្រជាពលរដ្ឋខ្មែរ ដែលជាជនភៀសសឹក បន្ទាប់ពីរងផលប៉ះពាល់ដោយសារជម្លោះព្រំដែននេះដែរ គេឃើញមានក្រុមហ៊ុនដៃគូ សប្បុរសជន និងអ្នកគាំទ្រជាច្រើន បានចូលរួមជាច្រើនផងដែរ៕អត្ថបទ លី ឈុនឡា, រូបភាពពាក់ព័ន្ធ៕ 

គ្រូក្រុមនារីកម្ពជាថា ៣ពិន្ទុជាគោលដៅសំខាន់ ទោះស្ថិតក្នុងពូល ជាមួយវៀតណាម ឥណ្ឌូនេស៊ី និងថៃ ក៏ដោយ

2025/08/06 10:41:13 pm        471
លោក Koji Gyotoku គ្រូបង្វឹកក្រុមជម្រើសជាតិនារីកម្ពុជា បានផ្ដោតលើការដណ្ដើមយក ៣ពិន្ទុ ជាគោលដៅដ៏សំខាន់ ក្នុងយុទ្ធនាការប្រកួតបាល់ទាត់នារីជើងឯកអាស៊ីអាគ្នេយ៍ ឆ្នាំ២០២៥ ទោះបីស្ថិតក្នុងពូលជាមួយក្រុមខ្លាំងៗក្នុងតំបន់ ដូចជាវៀតណាម ឥណ្ឌូនេស៊ី និងថៃ ក៏ដោយ។ថ្លែងក្នុងសន្និសីទសារព័ត៌មាន ស្ដីពីការចូលរួមប្រកួតជើងឯកបាល់ទាត់នារីប្រចាំតំបន់នេះ លោក Koji បានលើកឡើងថា ការដណ្ដើមយក ៣ពិន្ទុ ពិតជាសំខាន់ណាស់ សម្រាប់ក្រុមដែលតែងតែចង់បានវា ហើយក្រុមទាំងមូល នឹងប្រឹងប្រែងឲ្យអស់ពីសមត្ថភាព ទោះបីស្ថិតក្នុងពូលជាមួយឥណ្ឌូនេស៊ី វៀតណាម និងថៃ ក៏ដោយ ប៉ុន្ដែលោក និងក្រុម នឹងផ្ដោតលើគោលដៅរបស់ក្រុម ដើម្បីដណ្ដើមយក ៣ពិន្ទុឲ្យខានតែបាន។សម្រាប់បេសកកម្មចូលរួមប្រកួតបាល់ទាត់នារីជើងឯកអាស៊ីអាគ្នេយ៍នេះដែរ ក្រុមជម្រើសជាតិនារីកម្ពុជា នឹងត្រូវប្រកួតបើកឆាកពូលA នាវេលាម៉ោង ៧៖៣០នាទីយប់ថ្ងៃទី៦ ខែសីហានេះ ដោយត្រូវជួបក្រុមម្ចាស់ផ្ទះវៀតណាមមុនគេ មុនបន្ដជួបក្រុមថៃ នាថ្ងៃទី៩ ខែសីហា និងចុងក្រោយ ត្រូវជួបក្រុមជម្រើសជាតិនារីឥណ្ឌូនេស៊ី នាថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៥ ខាងមុខ។ដំណាលគ្នានឹងការបើកយុទ្ធនាការប្រកួតពានរង្វាន់អន្ដរជាតិរបស់ក្រុមធំ នៃក្រុមជម្រើសជាតិនារីកម្ពុជា នៅរសៀលថ្ងៃទី៦ ខែសីហានេះដែរ ពោលគឺត្រូវនឹងម៉ោង ២៖៣០នាទីរសៀល(ម៉ោងនៅកម្ពុជា) ក្រុមជម្រើសជាតិនារីអាយុក្រោម ២០ឆ្នាំកម្ពុជា ក៏នឹងត្រូវប្រកួតបើកឆាកពូលE នៃវគ្គជម្រុះបាល់ទាត់ជើងឯកអាស៊ីអាយុក្រោម ២០ឆ្នាំ(AFC U20 Women’s Asian Cup) ឆ្នាំ២០២៦ នៅប្រទេសចិនផងដែរ ដោយកម្ពុជា ត្រូវជួបក្រុមជម្រើសជាតិ U20 លីបង់មុនគេ មុនបន្ដជួបក្រុមម្ចាស់ផ្ទះចិន ថ្ងៃទី៨ ខែសីហា និងចុងក្រោយ ត្រូវជួបក្រុមស៊ីរី នាថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៥ ខាងមុខ៕អត្ថបទ លី ឈុនឡា, រូបភាពពាក់ព័ន្ធ៕

ជឺជីតស៊ូកម្ពុជាបញ្ជូនកីឡាករ ២រូប ចូលរួមប្រកួតព្រឹត្តិការណ៍ World Games នៅចិន

2025/08/05 11:15:28 pm        474
កីឡាករជឺជីតស៊ូជម្រើសជាតិកម្ពុជា ២រូប រួមមានកីឡាករ គង់ម៉ូណា មិថុរ៉ា និងលោក ទូច ពីរកក្កដា ត្រូវបានជ្រើសរើសចូលរួមប្រកួតក្នុងព្រឹត្តិការណ៍កីឡាពិភពលោក World Games លើកទី១២ ឆ្នាំ២០២៥ ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី១៧ ខែសីហាខាងមុខ នៅទីក្រុង Chengdu ប្រទេសចិន។យោងតាមការជូនដំណឹងរបស់សហព័ន្ធកីឡាជឺជីតស៊ូកម្ពុជា នៅថ្ងៃច័ន្ទសប្ដាហ៍នេះ បានបង្ហាញនូវមោទនភាព ដែលកីឡាករកម្ពុជាទាំង ២រូប ត្រូវបានជ្រើសរើសចូលរួមព្រឹត្តិការណ៍ World Games ដ្បិតមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ដោយផ្អែកលើចំណាត់ថ្នាក់អន្ដរជាតិ ទើបត្រូវបានជ្រើសរើសចូលរួមប្រកួតលើវិញ្ញាសា Adults Ju-Jitsu Show Open ដែលជាការប្រកួតកម្រិតខ្ពស់បំផុតលើវិញ្ញាសាសម្ដែង។ទន្ទឹមជាមួយការទទួលបានឱកាសចូលរួមព្រឹត្តិការណ៍កីឡាពិភពលោកនេះដែរ ម្ចាស់មេដាយមាសស៊ីហ្គេម គង់ម៉ូណា មិថុរ៉ា បានសម្ដែងក្ដីរីករាយ និងបានគូសបញ្ជាក់ថា បើសួរពីក្ដីរំពឹងក្នុងការប្រកួតនេះ ខ្លួនមិនសូវរំពឹងខ្ពស់ទេ ព្រោះការប្រកួតនេះ ប្រជុំដោយកីឡាករខ្លាំងៗលើពិភពលោកចូលរួម ប៉ុន្ដែយ៉ាងណាបើនិយាយពីការប្ដេជ្ញាខំប្រឹងវិញ គឺមានមេឃជាសាក្សី ដែលបង្ហាញឲ្យឃើញពីការប្ដេជ្ញា និងខំប្រឹងអស់ពីសមត្ថភាពក្នុងការប្រកួតប្រជែងស្វែងរកលទ្ធផលល្អជូនសហព័ន្ធ និងជូនប្រទេសជាតិរបស់ខ្លួន។គួរដឹងថា ព្រឹត្តិការណ៍កីឡាពិភពលោក World Games ឆ្នាំ២០២៥ ដែលចិនធ្វើម្ចាស់ផ្ទះ មានអត្តពលិកប្រមាណ ៥ពាន់នាក់ មកពី ១១៨ប្រទេសចូលរួម ដោយប្រកួតលើ ៣៤ប្រភេទកីឡា ស្មើនឹង ២៥៣វិញ្ញាសា ក្នុងនោះក៏មានក្រុមកីឡាកម្ពុជាចូលរួមប្រកួតផងដែរ៕អត្ថបទ លី ឈុនឡា, រូបភាពពាក់ព័ន្ធ៕

គីរីវង់ បំពេញកូតាកីឡាករបរទេសថ្មី ១០០% មកពី ៦សញ្ជាតិផ្សេងគ្នា ត្រៀមលីគរដូវកាលថ្មីចុងសប្ដាហ៍នេះ

2025/08/04 05:40:07 pm        192
ក្រៅពីបេក្ខភាព Top-6 រដូវកាលមុន បានរុះរើស និងពង្រឹងក្រុមកាន់តែខ្លាំង ត្រៀមរដូវកាលថ្មី នៃលីគកំពូលកម្ពុជា ឆ្នាំ២០២៥-២៦ ដែលនឹងចាប់ផ្ដើមការប្រកួតផ្លូវការ នាថ្ងៃទី៩ ខែសីហាចុងសប្ដាហ៍នេះ ក្រឡេកទៅបេក្ខភាព ៥ក្រុមខាងក្រោម ឬ Bottom-5 ក៏បានព្យាយាមពង្រឹងក្រុមខ្លាំងដូចគ្នា ជាក់ស្ដែងក្រុមគិរីវង់សុខសែនជ័យ ក្រៅពីរុះរើសកីឡាករក្នុងស្រុក ក៏ដូចជាបញ្ចប់កីឡាករបរទេសចាស់ទាំងអស់ ពួកគេក៏បាននាំចូលកីឡាករបរទេសថ្មីៗ ១០០% ពោលគឺស្មើនឹង ៦រូប ដែលមកពី ៦សញ្ជាតិផ្សេងគ្នា សម្រាប់ត្រៀមប្រកួតប្រជែងឆ្នាំនេះ។សម្រាប់កូតាកីឡាករបរទេសរបស់ក្រុមមានមូលដ្ឋាននៅខេត្តតាកែវ ដែលទើបនាំចូលសុទ្ធតែមានបទពិសោធន៍មិនធម្មតា មិនចាញ់កីឡាករបរទេសក្រុមផ្សេងៗឡើយ ក្នុងនោះមានដូចជា៖១. កីឡាករសញ្ជាតិកាណាដា-អៀរឡង់ Kyle Patrick Degelman មានវ័យ ២១ឆ្នាំ ។ ខ្សែការពារវ័យក្មេងរូបនេះ មានបទពិសោធន៍ច្រើននៅលីគកំពូលអៀរឡង់ ខណៈមុនផ្ទេរមកប្រកបអាជីពនៅកម្ពុជា រូបគេបានលេងឲ្យក្លិប Bray Wanderers។២. កីឡាករ Laken Limbu សមាជិកក្រុមជម្រើសជាតិនេប៉ាល់ ដែលបច្ចុប្បន្នមានវ័យ ២២ឆ្នាំ។ ខ្សែបម្រើកណ្ដាលរូបនេះ បានធំដឹងក្ដីនៅសិង្ហបុរី មុនផ្ដើមអាជីពបាល់ទាត់នៅប្រទេសនេប៉ាល់ ជាមួយក្លិបធំៗ នៃលីគកំពូលនីប៉ាល់ ហើយរូបគេក៏ជាកីឡាករដ៏សំខាន់ម្នាក់របស់ក្រុមក្រុមជម្រើសជាតិនេប៉ាល់ផងដែរ។៣. កីឡាករជប៉ុន Kenta Hara វ័យ ២៨ឆ្នាំ និងលេងជាខ្សែប្រយុទ្ធឆ្វេង។ Kenta មានបទពិសោធន៍ជោគជាំ ទាំងនៅអាស៊ី និងអឺរ៉ុប ដោយរូបគេ ធ្លាប់លេងឲ្យក្លិប Monheim និងក្លិប Kapellen-Erft នៅលីគអាល្លឺម៉ង់ ចន្លោះឆ្នាំ២០១៧/១៨, លេងឲ្យក្លិបអូស្ដ្រាលី Port Kembla FC ឆ្នាំ២០១៨/១៩, លេងឲ្យក្លិប FK Alfa Modrica នៃលីគបូស្នី នៅឆ្នាំ២០១៩/២០ ក៏ដូចជាបណ្ដាក្លិបធំៗនៅម៉ាឡេស៊ី ហុងកុង និងឥណ្ឌូនេស៊ី ខណៈមុនផ្ទេរមកគិរីវង់ រូបគេបានលេងឲ្យក្លិបនេប៉ាល់ Butwal Lumbini FC កាលពីឆ្នាំមុន។៤. កីឡាកករប្រេស៊ីល Eduardo Andrade Brandão មានវ័យ ២៨ឆ្នាំដូចគ្នា និងលេងជាខ្សែប្រយុទ្ធស្ដាំ។ អតីតយុវជនថ្នាល រហូតបានលេងឲ្យក្រុមយុវជន U20 នៃក្លិប Botafogo រូបនេះ បានផ្ដើមអាជីពបាល់ទាត់លីគកំពូលអាល់បានី មុនបន្តក្ដីស្រម៉ៃមកកាន់ទ្វីបអាស៊ី ដោយរូបគេធ្លាប់លេងឲ្យក្លិបអាល់បានី KF Turbina, ក្លិបអារ៉ាប់ Baynounah SC, ក្លិបកៀហ្ស៊ីស្ដង់ Dordoi និងក្លិប FC Neftchi, ក្លិបបារ៉ែន Isa Town, ក្លិបនៅម៉ាកាវ Shao Jiang និងចុងក្រោយរូបគេបានប្រកបអាជីពនៅលីគឥណ្ឌូនេស៊ី ជាមួយក្លិប Persikota និងក្លិប Persiraja។៥. កីឡាករសញ្ជាតិហ្គាណា Samuel Ofori មានវ័យ ២៦ឆ្នាំ ។ ខ្សែការពារកណ្ដាលរូបនេះ មកពិសោធន៍ច្រើននៅលីគតាជីគីស្ថាន ជាមួយក្លិប FC Ravshan Kulob និងក្លិប Hosilot Farkhor ហើយក៏ធ្លាប់ឈ្នះពានកីឡាករល្អជាងគេ ប្រចាំលីគតាជីគីស្ថាន ឆ្នាំ២០២២ ផងដែរ។៦. កីឡាករនីហ្សេរីយ៉ា Ekene Victor Azike មានវ័យ ២៥ឆ្នាំ និងតួនាទីជាខ្សែប្រយុទ្ធ។ Ekene គឺជាកីឡាករបរទេសចុងក្រោយ ដែលគិរីវង់ ទើបប្រកាស កាលពីថ្ងៃអាទិត្យម្សិលមិញ ហើយរូបគេក៏ធ្លាប់មកប្រកបអាជីពនៅកម្ពុជា ជាមួយអតីតក្រុមព្រៃវែងអេហ្វស៊ី កាលពីចន្លោះឆ្នាំ២០២១/២២ ផងដែរ។យោងតាមការរុះរើសកីឡាករបរទេស ក៏ដូចជាការនាំចូល ព្រមទាំងការរៀបចំនូវធនធានកីឡាករក្នុងស្រុក គេរំពឹងថា គិរីវង់សុខសែនជ័យ នឹងក្លាយជាបេក្ខភាពមួយ ដែលមានលទ្ធភាពប្រកួតប្រជែងខ្ពស់ ក្នុងលីគរដូវកាលថ្មី។គួរដឹងថា សម្រាប់លីគកំពូលកម្ពុជា ឆ្នាំ២០២៥/២៦ ដែលនឹងចាប់ផ្ដើមការប្រកួតរដូវកាលថ្មី នាចុងសប្ដាហ៍នេះ គ្រប់ក្រុមទាំងអស់ សុទ្ធតែមានប្រើប្រាស់កីឡាករបរទេស បន្ទាប់ពីក្រុម MOI Kompong Dewa FA បានប្រកាសនាំចូលកីឡាករបរទេសជាបន្ដបន្ទាប់ ក្រោយរដូវកាលមុនក្រោមឈ្មោះ សមាគមកីឡាបាល់ទាត់ក្រសួងមហាផ្ទៃ ពួកគេពុំបានប្រើប្រាស់កីឡាករបរទេសនោះឡើយ៕អត្ថបទ លី ឈុនឡា, រូបភាពពាក់ព័ន្ធ៕

លោក ទុំ សារាយ បញ្ជាក់ពីកូតាកីឡាករបរទេស ក្រោយបន្ថែមខ្សែការពារប្រេស៊ីល Gabriel Silva

2025/07/24 11:26:24 pm        443
ក្លិបបាល់ទាត់ ISI ដង្កោសែនជ័យ បានធ្វើឲ្យអ្នកគាំទ្រភ្ញាក់ផ្អើលជាថ្មី បន្ទាប់ពីនាំចូលខ្សែប្រកណ្ដាលសញ្ជាតិប្រេស៊ីល កីឡាករ Gabriel Silva ដែលធ្វើឲ្យចំនួនកីឡាករបរទេសរបស់ក្លិបលើសពីកូតាត្រៀមបានកំណត់ឲ្យលេងលីគកំពូលកម្ពុជា ឆ្នាំ២០២៥/២៦ ខាងមុខ។គិតមកទល់ពេលនេះ Gabriel Silva អាចរាប់ជាកីឡាករបរទេសទី៧ ដែលក្លិបទើបនាំចូល បូករួមទាំងបរទេសបន្ដកុងត្រា តែបើរាប់ទាំងកីឡាករទីម័រខាងកើត Jhon Frith ដែលក្លិបមិនទាន់បញ្ជាក់ពីការបន្ដ ឬបញ្ចប់កុងត្រានោះ ខ្សែការពារចំណូលថ្មីនេះ អាចរាប់ជាកីឡាករបរទេសទី៨ របស់ ISI។ ការណ៍នេះ បានធ្វើឲ្យអ្នកគាំទ្រមានចម្ងល់ រហូតមានការដាក់ការសង្ស័យថា មានកីឡាករចូលសញ្ជាតិ ឬមានត្រូវចាកចេញទៀតផង។ពាក់ព័ន្ធនឹងកូតាកីឡាករបរទេស ដែលកំពុងផ្ទុះការចាប់អារម្មណ៍លោក ទុំ សារាយ គ្រូបង្វឹកក្រុមមានមូលដ្ឋាននៅតំបន់វេងស្រេងនេះ បានបញ្ជាក់ថា អត់មានកីឡាករចូសសញ្ជាតិ ហើយក៏មិនមានកីឡាករចាកចេញដែរ តែជាការនាំចូលដើម្បីពង្រឹងក្រុមឲ្យបានខ្លាំង ត្រៀមប្រកួតប្រជែងស្វែងរកលទ្ធផលជូនថ្នាក់ដឹកនាំ បន្ទាប់ពីកំឡុង Pre-Season មានកីឡាករមួយចំនួនរងរបួស និងត្រូវធ្វើការវះកាត់ ដែលមិនអាចជួយក្រុមបានសម្រាប់ជើងទី១ នៃលីគកំពូលកម្ពុជា រដូវកាលថ្មីខាងមុខ។ យ៉ាងណាលោក មិនបានបញ្ជាក់អំពីកីឡាករបរទេសរូបណា ដែលរងបួស មិនអាចជួយក្រុមបាននោះទេ ។ប៉ុន្ដែក្រឡេកទៅចាប់អារម្មណ៍ ក្នុងចំណោមកីឡាករបរទេសចាស់-ថ្មីរបស់ក្លិបដំរីជ័យបច្ចុប្បន្ន មានកីឡាករ ២រូប ដែលបានធ្វើការវះកាត់ដំណាលគ្នា កាលពីចុងឆ្នាំ២០២៤ គឺកីឡាករ Jhon Frith និងខ្សែប្រយុទ្ធវ័យក្មេងសញ្ជាតិនីហ្សេរីយ៉ា Emmanuel Chinonso ដែលក្លិបបានដំឡើងពីក្រុមយុវជន មកកាន់ក្រុមធំ ។ ការណ៍នេះ ទំនងពួកគេមិនទាន់ជាសះស្បើយ ១០០% ទើបក្លិបបាននាំចូលកីឡាករជាបន្ដបន្ទាប់ដើម្បីត្រៀមរដូវកាលថ្មីតែម្ដង។ចំពោះកីឡាករបរទេស ៥រូបផ្សេងទៀត ដែលក្លិបនាំចូលរួម និងបន្ដកុងត្រាវិញ គឺមានខ្សែការពារសញ្ជាតិព័រទុយហ្គាល់ Joao Rodrigues, ខ្សែប្រយុទ្ធសញ្ជាតិប្រេស៊ីល Bruno Ernandes, ខ្សែប្រយុទ្ធសញ្ជាតិហ្គីណេ Diakite Lancine, ខ្សែបម្រើជប៉ុន Sonosuke Onda និងខ្សែបម្រើសៀរ៉ាឡេអូន Umaru Samura។គួរដឹងថា ក្លិប ISI ដង្កោសែនជ័យ ក្រោមការដឹកនាំរបស់លោក ទុំ សារាយ ជាគ្រូបង្វឹក ដោយមានលោក កាំង សេន ជាប្រធានក្លិបផង និងជាកីឡាករផង បានពង្រឹងក្រុមកាន់តែខ្លាំង ក្រៅពីកីឡាករបទេស ក្លិបក៏បានពង្រឹងធនធានកីឡាករក្នុងស្រុកផងដែរ ដើម្បីត្រៀមប្រកួតប្រជែងជាមួយទិសដៅកាន់តែខ្ពស់ ស្របពេលលោក ទុំ សារាយ ធ្លាប់បានអះអាងថា រដូវកាលថ្មី នឹងមិនធ្វើឲ្យថ្នាក់ដឹកនាំ ក៏ដូចជាអ្នកគាំទ្ររបស់ខ្លួន អាក់អន់ស្រពន់ចិត្តឡើយ ពោលគឺនឹងមានការប្រកួតប្រជែងដ៏ខ្លាំងក្លាមួយ ទោះបីឈ្នះ ឬចាញ់ក៏ល្អមើលដែរ៕អត្ថបទ លី ឈុនឡា, រូបភាពពាក់ព័ន្ធ៕

CPL ប្រកាសរៀបចំវេទិកាអ្នកគាំទ្រ ឆ្នាំ២០២៥ ចុងខែនេះ មុនចាប់ផ្ដើមលីគរដូវកាលថ្មី

2025/07/24 10:53:35 pm        473
ក្រុមហ៊ុនខេមបូឌានព្រីមៀរលីគ(CPL) បានប្រកាសនឹងរៀបចំកម្មវិធីវេទិកាអ្នកគាំទ្រ ឆ្នាំ២០២៥ នាថ្ងៃទី៣០ ខែកក្កដាខាងមុខនេះ នៅរោងភាពយន្ដ លេជេន អូឡាំព្យា ស្របពេលលីគកំពូលកម្ពុជា ឆ្នាំ២០២៥/២៦ នឹងចាប់ផ្ដើមការប្រកួតរដូវកាលថ្មី នាថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៥ ខាងមុខ។ប្រភពពីក្រុមហ៊ុនខេមបូឌានព្រីមៀរលីគ បានបញ្ជាក់ថា វេទិកាអ្នកគាំទ្រនេះ នឹងមានរៀបចំកម្មវិធីជាច្រើនរួមមាន៖ ការដើរបង្ហាញឯកសណ្ឋានប្រកួតផ្លូវការថ្មីរបស់ក្លិបទាំង១១, ការលេងហ្គេមកម្សាន្ដដើម្បីឈ្នះរង្វាន់, ការបង្ហាញអំពីផែនការយុទ្ធសាស្រ្ដរបស់ក្រុមហ៊ុនខេមបូឌានព្រីមៀរលីគ, កម្មវិធីសំណេះសំណាលអំពីឆន្ទះរបស់ក្លិបសម្រាប់រដូវកាលថ្មី ជាមួយថ្នាក់ដឹកនាំក្លិបទាំង១១ និងមានការចែកកាដូអាវដោយកីឡាករទៅអ្នកគាំទ្រផងដែរ។ដោយឡែកពាក់ព័ន្ធនឹងចំនួនអ្នកគាំទ្រ ដែលត្រូវចូលរួមកម្មវិធីវេទិកាអ្នកគាំទ្រ ឆ្នាំ២០២៥ នេះ ក្រុមហ៊ុនខេមបូឌានព្រីមៀរលីគ នឹងធ្វើការជាមួយបណ្ដាសមាគម/ក្លិបទាំង ១១ ដើម្បីកំណត់ចំនួនអ្នកចូលរួមជាក់ស្ដែងប្រមាណជាង ២០០នាក់។គួរដឹងថា ការរៀបចំកម្មវិធីវេទិកាអ្នកគាំទ្រនេះ ធ្វើឡើងក្នុងគោលបំណងដើម្បីផ្សព្វផ្សាយពីផែនការបង្កើនឲ្យមានសិទ្ធស្នាល រវាងអ្នកគាំទ្រ និងក្លិប ក្នុងការប្រកួតជើងឯកខេមបូឌានព្រីមៀរលីគ ពិសេសសម្រាប់ត្រៀមរដូវកាលថ្មី ឆ្នាំ២០២៥-២៦ ដែលនឹងចាប់ផ្តើមសប្ដាហ៍ទី១ នាថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៥ ខាងមុខនេះ៕អត្ថបទ លី ឈុនឡា, រូបភាពពាក់ព័ន្ធ៕

កីឡាការិនី យ៉ុន យ៉ឿន ផ្ទេរទៅលេងឱ្យក្លឹបសិង្ហបុរី Still Aerion FC ក្នុងកិច្ចសន្យាខ្ចីជើង

2025/07/22 06:34:51 pm        305
ក្លិបបាល់ទាត់ណាហ្គាវើលដ៍ បានជូនដំណឹងថា ប្រធានក្រុមបាល់ទាត់នារីរបស់ក្លឹប កីឡាការិនី យ៉ុន យ៉ឿន នឹងចូលរួមជាមួយក្លិប Still Aerion FC នៅលីគកំពូលនារីសិង្ហបុរី (Singapore Women’s League) ក្នុងលក្ខខណ្ឌខ្ចីជើងរយៈពេលខ្លី រហូតដល់ដើមខែតុលា ឆ្នាំ២០២៥។ក្លិប Still Aerion FC ដែលបច្ចុប្បន្នឈរនៅចំណាត់ថ្នាក់ទី៣ ក្នុងលីគ បានស្នើសុំជាផ្លូវការណ៍ក្នុងការនាំយកកីឡាការិនី យ៉ុន យ៉ឿន ដើម្បីពង្រឹងក្រុមរបស់ខ្លួនសម្រាប់ការប្រកួតជើងទី២ ដែលជាដំណាក់កាលដ៏សំខាន់។ បន្ទាប់ពីពិចារណាយ៉ាងល្អិតល្អន់ ក្លិបណាហ្គាវើលដ៍ បានយល់ព្រមលើការផ្ទេរក្នុងលក្ខខណ្ឌខ្ចីជើងនេះ ដែលជាផ្នែកមួយនៃការប្តេជ្ញាចិត្តជាបន្តរបស់យើងក្នុងការគាំទ្រដល់ការរីកចម្រើន និងការទទួលបានបទពិសោធន៍អន្តរជាតិរបស់កីឡាការិនីបាល់ទាត់កម្ពុជា។កាលពីឆ្នាំមុន កីឡាការិនីរូបនេះបានបង្កើតភាពល្បីល្បាញតាមរយៈការស៊ុតបញ្ចូលទីក្នុងវគ្គជម្រុះបាល់ទាត់នារីជើងឯកលីគកំពូលអាស៊ី( AFC Women’s Champions League) ពេលលេងឲ្យក្លិប Young Elephants FCរបស់ប្រទេសឡាវ ក្នុងលក្ខខណ្ឌខ្ចីជើង។ នៅដើមឆ្នាំនេះ គេក៏បានបង្ហាញសមត្ថភាពដ៏គួរអោយចាប់អារម្មណ៍ម្តងទៀត ដោយបានស៊ុតបញ្ចូលទីជាច្រើនគ្រាប់អំឡុងពេលខ្ចីជើងទៅកាន់ក្លិប Bangkok FC ក្នុងលីគកំពូលនារីថៃ។ក្លឹបបន្តថា បទពិសោធន៍នៅក្រៅប្រទេសទាំងនេះ មិនត្រឹមតែជួយពង្រឹងការអភិវឌ្ឍរបស់នាងក្នុងនាមជាកីឡាការិនីប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានលើកកម្ពស់កិត្តិនាមបាល់ទាត់នារីកម្ពុជាក្នុងតំបន់ផងដែរ។ទោះបីជាការប្រកួតលីគកំពូលនារីកម្ពុជាកំពុងដំណើរការ ហើយកីឡាការិនី យ៉ុន យ៉ឿន នឹងខកខានការប្រកួតចំនួនបួនលើកក៏ដោយ ក្លិបណាហ្គាវើលដ៍ជឿជាក់យ៉ាងមុតមាំថា ការផ្ទេរក្នុងលក្ខខណ្ឌខ្ចីជើងនេះនឹងនាំមកនូវអត្ថប្រយោជន៍រយៈពេលវែងដូចជា៖ * ការអភិវឌ្ឍ និងបទពិសោធន៍៖ ការប្រកួតប្រជែងក្នុងលីគផ្សេងៗគ្នាជួយឲ្យ យ៉ុន យ៉ឿន អភិវឌ្ឍភាពចាស់ទុំផ្នែកយុទ្ធសាស្ត្រ ភាពបត់បែន និងភាពជាអ្នកដឹកនាំ ដែលគុណសម្បត្តិទាំងនេះនឹងផ្តល់អត្ថប្រយោជន៍ដល់ក្រុមរនៅពេលត្រឡប់មកវិញ។ * ភាពជាឯកអគ្គរដ្ឋទូតសម្រាប់កម្ពុជា៖ យ៉ុន យ៉ឿន បន្តតំណាងឲ្យប្រទេសកម្ពុជាក្នុងនាមជាកីឡាការិនីឈានមុខគេក្នុងវិស័យបាល់ទាត់នារីក្នុងតំបន់ ដោយបន្តជម្រុញទឹកចិត្តដល់កីឡាករ-កីឡាការិនីវ័យក្មេងទូទាំងប្រទេស។ និង ពង្រឹងក្រុមជម្រើសជាតិ៖ បទពិសោធន៍ទាំងនេះជួយលើកកម្ពស់កម្រិតនៃការលេងរបស់គេនៅពេលដែលត្រឡប់ទៅចូលរួមជាមួយក្រុមជម្រើសជាតិវិញ ដែលជាការរួមចំណែកដល់ការរីកចម្រើនជារួមនៃវិស័យបាល់ទាត់នារីនៅកម្ពុជា។កីឡាការិនី យ៉ុន យ៉ឿន ត្រូវរំពឹងថានឹងវិលត្រឡប់មកកាន់ក្លិបណាហ្គាវើលដ៍ វិញនៅដើមខែតុលា ឆ្នាំ២០២៥ ដើម្បីចូលរួមឲ្យទាន់ពេលសម្រាប់ការប្រកួតដំណាក់កាលចុងក្រោយនៃលីគក្នុងស្រុក៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ទេសាភិបាល៖ សេដ្ឋកិច្ចកម្ពុជានឹងអាចចាត់ទុកមានភាពធន់ ដែលសម្រេចបានក្នុងរង្វង់ ៣% ទៅ ៤%
07/27/2026 12:07 PM
អាជ្ញាធរមីន និងស្ថានទូតឥណ្ឌាប្រចាំកម្ពុជា ចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់គ្នា អនុវត្តគម្រោង​បោស​សម្អាតមីន​នៅខេត្តពោធិ៍សាត់
07/27/2026 12:07 PM
មេបញ្ជាការយោធភូមិភាគទី៤ ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំកម្ពុជា
07/27/2026 12:07 PM
សម្ដេចធិបតី៖ ចិនបានដើរ​តួនាទី​យ៉ាង​សកម្ម​តាំង​ពី​ដើម​មក​លើ​ការ​សម្រប​សម្រួល​ដោះ​ស្រាយ​បញ្ហា​កម្ពុជា​-ថៃ
07/27/2026 12:07 PM
សារដ៏ចម្រូងចម្រាស «The Malvinas are Argentine» ត្រូវបានបោះពុម្ពផ្សាយដោយឥតគិតថ្លៃនៅអាហ្សង់ទីន
07/27/2026 12:07 PM
ក្រសួង​ពាណិជ្ជកម្មពន្យល់ពីការអនុវត្តន៍ពន្ធគយថ្មី ១០% របស់​សហរដ្ឋ​អាមេរិក​លើ​ទំនិញ​នាំ​ចេញ​ពី​កម្ពុជា
07/27/2026 12:07 PM
សម្ដេចធិបតី៖ កម្ពុជាបានធ្វើការជាមួយដៃគូអន្តរជាតិជាច្រើនរួមទាំង FBI អាមេរិក ដើម្បីប្រយុទ្ធប្រឆាំងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងសន្ដិសុខសាយប័រ
07/27/2026 12:07 PM
សម្ដេចធិបតី៖ កម្ពុជាជ្រើសរើសយកយន្តការ UNCLOS ដោយសារថៃលុបចោល MOU ២០០១ ជាឯកតោភាគី
07/27/2026 12:07 PM
អ៊ីរ៉ង់ ព្រមានអ៊ីស្រាអែលអំពីផលវិបាកធ្ងន់ធ្ងរប្រសិនបើបន្តការប្រយុទ្ធ
07/27/2026 12:07 PM
រ៉ូម៉ានី បាញ់ទម្លាក់យានដ្រូនរុស្ស៊ីលើកទីបី ខណៈប្រធានាធិបតីហៅការបំពាននេះថាមិនអាចអត់ឱនបាន
07/27/2026 12:07 PM