នាវាទេសចរណ៍ SEVEN SEA VOYAGER សញ្ជាតិ BAHAMAS ដឹកនាវិក និងភ្ញៀវទេសចរជាង១ពាន់នាក់ចូលទស្សនាខេត្តព្រះសីហនុ
ខេត្តក្រចេះ ទទួលបានភ្ញៀវទេសចរប្រមាណជិត ៣០ ម៉ឺននាក់ រយៈពេល៣ថ្ងៃ ក្នុងពិធីបុណ្យចូលឆ្នាំថ្មី
រយៈពេល៣ថ្ងៃ ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ មានភ្ញៀវទេសចរ និងប្រជាពលរដ្ឋ ធ្វើដំណើរកម្សាន្តទូទាំងប្រទេសជិត ២៤លាននាក់ កើនឡើង ៩,៩% ធៀបនឹងឆ្នាំ២០២៤
អាជ្ញាធរជាតិអប្សរា ត្រៀមភ្នាក់ងារទេសចរជាង៤០០នាក់ ទទួលភ្ញៀវទេសចរចម្រុះជាតិសាសន៍ មកទស្សនាកម្សាន្តក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ឆ្នាំ២០២៥

វប្បធម៌ និងទេសចរណ៍

ក្រុមការងារ​អាជ្ញាធរ​ជាតិ​អប្សរា​ បាន​បញ្ចប់​ការងារ​ជួសជុល​ប្រាសាទ​ផ្ទី​

2021/06/03 05:26:37 pm        328
​ភ្នំពេញ៖ ក្រុមការងារ​នៃ​នាយកដ្ឋាន​អភិរក្ស​ប្រាសាទ​ក្រៅ និង​ក្នុង​ឧទ្យាន​អង្គរ​នៃ​អាជ្ញាធរ​ជាតិ​អប្សរា បាន​បញ្ចប់​ការងារ​ជួសជុល​ប្រាសាទ​ផ្ទី ស្ថិតនៅ​កណ្ដាល​បារាយណ៍ ​នៃ​ប្រាសាទបេង​មាលា​។ គម្រោង​ជួសជុល​នេះ គឺ​ធ្វើឡើង​ដោយមាន​ការចូលរួម​ពី​វិស័យ​ឯកជន​។​​ប្រាសាទ​ផ្ទី​ដែល​ស្ថិតនៅ​ចំ​កណ្តាល​បារាយណ៍​ប្រាសាទបេង​មាលា មាន​ទីតាំង​ស្ថិតនៅ​ភូមិ​បេង​មាលា ឃុំ​បេង​មាលា ស្រុក​ស្វាយ​លើ ខេត្តសៀមរាប​។ ប្រាសាទ​នេះ​ មាន​លក្ខណៈ​ជា​សំណង់​ថ្មបាយក្រៀម រាង​ការ៉េ ប្រវែង​១៥​ម៉ែត្រ​បួន​ជ្រុង និង​មាន​ជញ្ជាំង​ព័ទ្ធជុំវិញ​កម្ពស់​១​ម៉ែត្រ។ នៅ​ចំ​កណ្តាល គេ​តម្កល់​រូប​ព្រះពុទ្ធ​ប្រក់​នាគ​សរុប​ទាំង​ខឿន​កម្ពស់ ៦,៥​ម៉ែត្រ អំពី​ថ្មភក់ ដែល​ទំនងជា​ត្រូវបាន​សាងសង់ឡើង​រវាង​ពាក់កណ្ដាល​សតវត្ស​ទី​១២ ទៅ​ចុង​សតវត្ស​ទី​១២​។​​ឯកឧត្ដម គឹម សុ​ធិ​ន អគ្គនាយករង​អាជ្ញាធរ​ជាតិ​អប្សរា មានប្រសាសន៍ថា គម្រោង​ជួសជុល​ប្រាសាទ​ផ្ទី​បានសម្រេច​រួចរាល់​ហើយ​នៅ​ចុងខែ ឧសភា ឆ្នាំ​២០២១​នេះ បន្ទាប់ពី​ចាប់ផ្តើម​ដំណើរការ​នៅ​ដើមខែ​មេសា​។ នៅ​ដើមខែ​មីនា ការធ្វើ​កំណាយ​ពិនិត្យ​រចនា​សម្ពន្ធ​ប្រាសាទ​នេះ​បានចាប់ផ្តើម និង​ឈានដល់​ការជួសជុល​លើក​តម្លៃ​ឡើងវិញ ក្រោម​ការចូលរួម​ពី​វិស័យ​ឯកជន គឺ​លោកជំទាវ ហេម ចិ​ត្តា មហា​ឧបាសិកា​ពុទ្ធ​សាសនូបត្ថម្ភ ម៉ៅ ម៉ា​ល័យ កែ គឹមយ៉ាន ក្នុង​បំណង​ដើម្បី​ចូលរួម​អភិរក្ស​មរតក​សម្បត្តិ​បេតិកភណ្ឌ​ជាតិ​។ ​បើ​តាម​ការបញ្ជាក់​ពី​ឯកឧត្តម គឹម សុ​ធិ​ន ថា គម្រោង​ជួសជុល​នេះ​មានការ​លំបាក​បន្ដិច​ដែរ ព្រោះ​ការដ្ឋាន​ស្ថិតនៅ​កណ្ដាល​បារាយណ៍ ក្នុងព្រៃ ហើយ​ផ្លូវ​ធ្វើដំណើរ​មាន​ភាព​តូច​បន្ដិច ដែល​ពិបាក​ក្នុងការ​ដឹកជញ្ជូន​ថ្ម​តាម​រថយន្ត​ធុន​ធ្ងន់​។ យ៉ាងណា​ក្រុមការងារ បានបង្ហាញ​សុទិដ្ឋិនិយម និង​អារម្មណ៍​រីករាយ​ជាខ្លាំង​ជាមួយ​សមិទ្ធផល​ថ្មី​មួយ​បន្ថែមទៀត​នេះ ពិសេស​ប្រាសាទ​ដែល​បាន​ដួលរលំ​ឃើញតែ​គំនរ​ដុំថ្ម ហើយ​បាន​ខិតខំ​រក​ផ្គុំ​ឱ្យមាន​រូបរាង​ឡើងវិញ​៕ អត្ថបទ៖ រដ្ឋា ​

អាជ្ញាធរ​ជាតិ​អប្សរា​សុំ​ការយោគ​យល់​ចំពោះកា​រ​បិទមិន​ឱ្យដំ​ណើរកា​រផ្នែក​ខ្លះនៃស្រះខាង​ជើង

2021/04/27 02:59:58 am        255
សៀមរាប៖ អាជ្ញាធរ​ជាតិ​អប្សរា​សុំ​ការយោគ​យល់​ចំពោះកា​រ​បិទមិន​ឱ្យដំ​ណើរកា​រផ្នែក​ខ្លះនៃស្រះខាង​ជើងមួយ​រយៈ ​ដើម្បី​ភាព​ងាយ​ស្រួល​ដល់​ការ​បំពេញកា​រងារ និង​ពន្លឿនសក​ម្មភាពជួស​ជុល​។អាជ្ញាធរ​ជាតិ​អប្សរា​ប្រកាស​ថា​ ដោយ​មើល​ឃើញ​ពី​ស្ថានភាពជាក់​ស្តែ​ងនៃ​ការដ្ឋាន​ជួ​សជុ​លស្រះទឹក​ខាងជើង​ប្រាសា​ទ ​អង្គរវ​ត្តមា​នភា​ពតូច​ចង្អៀត​ ពិបាក​ក្នុង​ការ​បំពេញ​ការងារ​ ធ្វើ​ឱ្យដំណើរ​ការ​ជួស​ជុល​មាន​ភាពយឺត​យ៉ាវ ​អាជ្ញាធរ​ជាតិ​អប្សរា​នឹង​ពង្រីកកា​រដ្ឋាននេះ​បន្ថែម ​ដើម្បី​មាន​ភាពងាយ​ស្រួល​ដល់​ការ​បំពេញ​ការ​ងារ​ និង​ពន្លឿន​សកម្មភាព​ជួស​ជុល​។តាមរយៈ​សកម្ម​ភាព​នេះនឹងធ្វើឱ្យប៉ះពា​ល់ខ្លះ​ដល់​ការ​ផ្តិត​យក​រូបភាពថ្ងៃរះ និង​ប្រាសាទ​អង្គ​រវ​ត្ត។ ដូច្នេះហើយ​ សូម​ភ្ញៀវទេសចរ​ជាតិ​-អន្តរជា​តិ មគ្គុទ្ទេសក៍​ទេសចរ​ មេត្តាយោគ​យល់ចំពោះ​ការបិទមិន​ឱ្យ​ដំណើរការផ្នែក​ខ្លះនៃស្រះខា​ងជើង​មួយរយៈ​ និង​សូមទៅ​ថត​រូបនៅ​ស្រះខាងត្បូង​វិញ​ ដើ​ម្បីទុក​លទ្ធភាព​ឱ្យ​អ្នកជំនាញ​បំពេញ​ការ​ងារជួសជុល​អភិរក្សសម្បត្តិដូ​នតាខ្មែរ​ឱ្យបានស្រួល និង​ប្រកប​ដោយ​គុណ​ភាព​៕

ម​ន្រី្ត​ជាន់ខ្ពស់​ក្រសួង​វប្បធម៌ ស្នើ​ដល់​យុវជន ចូលរួម​អភិរក្ស និង​អភិវឌ្ឍ​វិស័យ​សិល្បៈ​វប្បធម៌​ខ្មែរ​

2021/04/27 02:59:58 am        224
ភ្នំពេញ៖ ស្រប​ពេល​ដែល​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ នៃ​ព្រះរាជាណាចក្រ​កម្ពុជា នឹង​រៀបចំ​មហោស្រព​សិល្បៈ​ចម្រៀង​ខ្មែរ​ជាស​កល លើក​ទី​៥ ឆ្នាំ​២០១៩​នាពេល​ខាងមុខនេះ​, លោកស្រី ឌុ​ក ស៊ីថា អនុ ប្រធាននាយកដ្ឋាន​សិល្បៈ​ទស្សនីយភាព នៃ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បានស្នើ​ដល់​យុវជន​ជំនាន់​ក្រោយ ចូលរួម​អភិរក្ស និង​អភិវឌ្ឍ​វិស័យ​សិល្បៈ​វប្បធម៌​ខ្មែរ​។​​លោកស្រី បាន​លើកឡើង​ទៀតថា បច្ចុប្បន្ននេះ​ពិតណាស់​វិស័យ​សិល្បៈ កំពុង​ជួប​បញ្ហា​ប្រឈម​ជាច្រើន ក៏ប៉ុន្តែ​ទាមទារ​នូវ​ការអភិវឌ្ឍន៍ និង​អភិរក្ស​។ ដូច្នេះ​យើង​គ្មាន​បញ្ហា​ទាំងអស់ ដោយសារតែ​យើង​មាន​ក្រសួង​វប្បធម៌ ជា​គ្រឹះ​ក្នុងការ​ណែនាំ ដឹកនាំ​សិល្បករ សិល្បការិនី គ្រប់រូប​។​​​បើតាម​លោកស្រី អ៊ិន ថាច អនុគណៈកម្មការ​មហោស្រព​សិល្បៈ​ចម្រៀង​ខ្មែរ​ជាស​កល លើក​ទី​៥ ឆ្នាំ​២០១៩ ថា បេក្ខជន បេ​ក្ខ​នារី ដែល​ចូលរួម​ក្នុង​មហោស្រព​នេះ ត្រូវមាន​អត្តសញ្ញាណ​ជា​ពណ៌​សម្បុរ​ខ្មែរ តាំងពី​ដំណើរ សំលៀកបំពាក់​។​​​ជាមួយគ្នា​នោះដែរ ​លោក​សាស្ត្រាចារ្យ ងួន សំអាត គ្រូបង្ហាត់​បង្រៀន​លើ​ផ្នែក​សិល្បៈ​ចាប់តាំងពី​ឆ្នាំ​១៩៦៣​មក បាន​បង្ហាញ​ចំណាប់អារម្មណ៍​របស់ខ្លួន​ថា​។​​​មហោស្រព​សិល្បៈ​ចម្រៀង​ខ្មែរ​ជាស​កល លើក​ទី​៥ ឆ្នាំ​២០១៩ នេះ ប្រារព្ធ​ឡើង​ក្នុង​គោលដៅ​បំផុស​ចលនា​មហាជន ជាពិសេស​យុវជន​ខ្មែរ​ទាំង​នៅក្នុង និង​ក្រៅ​ប្រទេស ឲ្យ​ចូលរួម​លើកស្ទួយ​តម្លៃ​សិល្បៈ​វប្បធម៌ និង​អត្តសញ្ញាណ​ជាតិ សំដៅ​រួមចំណែក​អភិវឌ្ឍ​សង្គម និង​លើកកម្ពស់​កិត្យានុភាព​ជាតិ​។កម្មវិធី​បើក​មហោស្រព​សិល្បៈ​ចម្រៀង​ខ្មែរ​ជាស​កល​នេះ នឹង​ប្រព្រឹត្ត​ទៅ​នា​ថ្ងៃទី​១៦ ខែតុលា ឆ្នាំ​២០១៩ និង​កម្មវិធី​បិទ​នា​ថ្ងៃទី​២៦ ខែតុលា ឆ្នាំ​២០១៩ នៅ​រាជធានី​ភ្នំពេញ​៕​

ម​ន្រី្ត​ជាន់ខ្ពស់​ក្រសួង​វប្បធម៌​៖ មន្ត្រី​គ្រប់រូប​ក្នុង​ក្របខណ្ឌ​ក្រសួង ចាំបាច់​ពង្រឹង​សមត្ថភាព​ខ្លួន​បន្ថែម​

2021/04/27 02:59:58 am        18
ភ្នំពេញ៖ ឯកឧត្តម អ៊ុក សុជាតិ រដ្ឋលេខាធិការ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ អះអាង​ថា ម​ន្រី្ត​​គ្រប់រូប​ក្នុង​ក្របខណ្ឌ​ក្រសួង ត្រូវមាន​កាតព្វកិច្ច ចាំបាច់​ពង្រឹងសមត្ថភាព​ខ្លួន​បន្ថែម ដោយ​ខិតខំ សិក្សា​រៀនសូត្រ​បំពាក់​នូវ​ចំណេះដឹង​ផ្ទាល់ខ្លួន ដើម្បី​ក្លាយខ្លួនជា​មន្ត្រី​ដែលមាន​សមត្ថភាព​ចេះ​ទទួលខុសត្រូវ ក្នុង​ភារកិច្ច​ដែល​ក្រសួង​ផ្តល់​ឲ្យ​។​​ការ​ថ្លែង​របស់​ឯកឧត្តម អ៊ុក សុជាតិ បែបនេះ ក្នុង​វគ្គ​បណ្ដុះបណ្ដាល​ការងាររដ្ឋបាល និង​ការងារ​គ្រប់គ្រង​ដល់​សិក្ខាកាម​ជា​មន្ត្រីរាជការ សរុប​១២០​រូប ក្នុងនោះ ​សិក្ខាកាម​ជា​ស្ត្រី​មាន​៤៣​រូប មកពី​បណ្តា​នាយកដ្ឋាន​ក្រោម​ឱវាទ​ក្រសួង និង​មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្ប​:​រាជធានី​ខេត្ត​, នា​ព្រឹក​ថ្ងៃទី​២៥ មិថុនា ២០១៩​នេះ នៅ​ទី​សី្ត​ការ​ក្រសួង​។​​ឯកឧត្តម បន្តថា វគ្គ​បណ្តុះបណ្តាល​នេះ​ គឺជា​លទ្ធផល​ថ្មី​មួយ ដែល​ទាមទារ​ឲ្យ​ថ្នាក់ដឹកនាំ​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈខិតខំប្រឹងប្រែង​បំពេញ ភារកិច្ច​ក្នុងការ​បណ្តុះបណ្តាល ធនធានមនុស្ស ផ្តល់​ចំណេះដឹង ដល់​អស់លោក លោកស្រី ដែលជា​មន្ត្រីរាជការ​ទាំ​ង​អស់​ឲ្យ​មានការ​ទទួលខុសត្រូវ ក្នុង​ការងារ​។ នេះ​គឺជា​កាតព្វកិច្ច​របស់​ម​ន្ត្រី​រាជការ​ក្នុងការ​បំពេញការងារ​បម្រើ​ផលប្រយោជន៍​ជាតិ ជំរុញ​ឲ្យ​ការងារ​ក្នុង​វិស័យ​វប្បធម៌​និង​វិចិត្រសិល្បៈ​កាន់តែ​រីកចម្រើន ប្រសើរ​ឡើង​ថែមទៀត​។​​ជាមួយគ្នា​នោះ​ដែរ លោក តន សុវណ្ណ​ឧ​ត្ត​ម នាយក​សាលា​បណ្តុះបណ្តាល​ក្របខណ្ឌ​វប្បធម៌ នៃ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​ឲ្យ​ដឹង​ថា វគ្គ​បណ្តុះបណ្តាល​នេះ ធ្វើឡើង​ក្នុង​គោលបំណង​ពង្រឹង​សមត្ថភាព​មន្ត្រីរាជកា​រ​បន្ថែម លើ​ការងាររដ្ឋបាល ការងារ​គ្រប់គ្រង កំណែទម្រង់ និង​ស​សេរ​ផែនការ ដល់​សិក្ខាកាម​ជា​អនុប្រធាននាយកដ្ឋាន អនុប្រធាន​មន្ទីរ ប្រធានការិយាល័យ អនុប្រធាន​ការិយាល័យ នៅតាម​អង្គភាព​ចំណុះ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្ប​: ដើម្បី​ឆ្លើយតប​នឹង​ការបម្រើ​សេវាសាធារណៈ​ជូន​ប្រជាពលរដ្ឋ ក៏ដូចជា​ការពង្រឹង​ប្រសិទ្ធភាព​ការងារ​អោយ​កាន់តែ​ប្រសើរឡើង និង​ក្នុង​បំណង​រួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល ក្នុងការ​ប្រកាន់យក នូវ​ការងារ​កំណែទម្រង់​លើ​គ្រប់​វិស័យ​ជា​អាទិភាព ជាអាទិ៍​កំណែទម្រង់ រដ្ឋបាល​សាធារណៈ កំណែទម្រង់​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ កំណែទម្រង់​វិមជ្ឈការ និង​វិសហមជ្ឈការ កំណែទម្រង់​ច្បាប់ និង​តុលាការ និង​កំណែទម្រង់​តាម​វិស័យ​ដទៃទៀត ដោយ​ប្រតិ​ប​តិ្ត​យ៉ាង​ខ្ជាប់ខ្ជួន​នូវ​គោលការណ៍​អភិបាលកិច្ច ល្អជា​មូលដ្ឋាន ដើម្បី​លើកកម្ពស់​កម្រិត​នីតិរដ្ឋ​ឲ្យ​បាន​កាន់តែ​រឹងមាំ និង​អំពាវនាវ​ឲ្យ​ម​ន្រី្ត​រាជការ​គ្រប់រូប​ចូលរួម​ឲ្យ​កាន់តែ​សកម្ម​ខ្លាំងក្លា​ថែមទៀត ក្នុងការ​អនុវត្ត​គោលនយោបាយ​កំណែទម្រង់​ខាងលើនេះ​៕

បុណ្យអុំទូក​បី​ថ្ងៃ ៖ ស្លាប់ ១៩​នាក់ និង​របួស ៥៣​នាក់ ដោយ​គ្រោះថ្នាក់​ចរាចរណ៍​

2021/04/27 02:59:58 am        24
​ភ្នំពេញ៖ នៅ​ក្នុង​ព្រះរាជ​ពិធីបុណ្យ អុំទូក បណ្ដែតប្រទីប សំពះ​ព្រះ​ខែ និង​អកអំបុក រយៈពេល​បី​ថ្ងៃ គឺ​ពី​ថ្ងៃទី​៣០–៣១ ខែ​តុលា ដល់​ថ្ងៃទី​១ ខែវិច្ឆិកា ឆ្នាំ​២០២០ គ្រោះថ្នាក់​ចរាចរណ៍​បាន​កើតឡើង​ចំនួន ៣៦​លើក បណ្តាល​ឲ្យ​មនុស្ស​ស្លាប់ និង​របួស ចំនួន ៧២​នាក់ ក្នុង​នោះ ស្លាប់ ​១៩​នាក់ និង​របួសធ្ងន់​ស្រាល​ចំនួន ៥៣​នាក់​។ នេះ​បើ​តាម​ការបញ្ជាក់​របស់​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ឆាយ គឹម​ខឿន អគ្គ​ស្នងការ​រង និង​ជា​អ្នកនាំពាក្យ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​។​​អ្នកនាំពាក្យ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ​បាន​បន្តថា បើ​ប្រៀបធៀប​នឹង​រយៈពេល​បី​ថ្ងៃ​ដូចគ្នា នៃ​ព្រះរាជ​ពិធីបុណ្យ អុំទូក បណ្ដែតប្រទីប សំពះ​ព្រះ​ខែ និង​អកអំបុក ឆ្នាំ​២០១៩ អ្នកស្លាប់​កើន​ចំនួន ៩​នាក់ (១៩​នាក់​លើ​១០​នាក់​) របួស​ថយ ២៤​នាក់ (៥៣​លើ​៧៧​នាក់​)​៕​

សេវាកម្ម​ដឹកជញ្ជូន​ទំនិញ ​តាម​ផ្លូវ​គោក​នៅ​កម្ពុជា ចាប់​ផ្តើម​ងើបឡើង

2021/04/27 02:59:58 am        22
​​ភ្នំពេញ៖ ប្រធាន​សមាគម​ភស្តុភារ​កម្ម​កម្ពុជា ថ្លែងថា វិស័យ​សេវាកម្ម​ដឹកជញ្ជូន​ទំនិញ​តាមផ្លូវ​គោក នៅ​ប្រទេស​កម្ពុជា ដែល​បាន​ធ្លាក់​ចុះ​ដោយសារ​កា​ររ​រឹត​បន្តឹង​ការ​ឆ្លងកាត់​ព្រំដែន ដើម្បី​ទប់ទល់​នឹង​ការ​រាលដាល​ជំងឺ​កូ​វីដ ១៩ បាន​ចាប់​ផ្តើម​ងើបឡើង​វិញ ក្នុង​រង្វង់ ១០% ទៅ ១៥% នៃ​ការ​នាំចូល​វត្ថុធាតុដើម បម្រើ​ឲ្យ​វិស័យ​រោងចក្រ សហគ្រាស និង​នាំចេញ​ផលិតផល​ពី​ប្រទេស​កម្ពុជា​ទៅកាន់​ទីផ្សារ​អន្តរជាតិ​។​​លោក​ឧកញ៉ា ស៊ិន ច​ន្ធី ប្រធាន​សមាគម​ភស្តុភារ​កម្ម​កម្ពុជា បាន​ថ្លែងប្រាប់​ភ្នាក់ងារ​អ្នកយកព័ត៌មាន BTV ស្តីពី​វិស័យ​នៃ​ការដឹកជញ្ជូន នៅ​ថ្ងៃទី០២ ខែ​វិច្ឆិកា ឆ្នាំ២០២០ ស្ថិត​នៅក្នុង​ការរីក​រា​ល​ដាល​ដោយសារ​ជំងឺ​កូ​វីដ ១៩ នេះ ការ​ដឹកជញ្ជូន​តាមផ្លូវ​អាកាស បាន​ធ្លាក់ចុះ​ស្ទើរ​ស្មើ​សូន្យ ហើយ​ការ​ដឹកជញ្ជូន​តាមផ្លូវ​ទឹក និង​ផ្លូវគោក ក៏បាន​រង​ផលប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ផងដែរ​។​លោក​ឧកញ៉ា បន្ត​ថា ដោយមាន​កា​រប​ន្ទូ​បន្ថយ និង​រៀបចំ​ឱ្យមាន​ការដឹកជញ្ជូន​ឆ្លងកាត់​ឡើងវិញ របស់​រាជរដ្ឋាភិបាល​កម្ពុជា ការដឹកជញ្ជូន​តាមផ្លូវ​គោក​បាន​ងើបឡើង​រង្វង់ ១០% ទៅ ១៥%​។ លោក​ឧកញ៉ា សង្ឃឹមថា ការដឹកជញ្ជូន​នេះ នឹងមាន​កំណើន​កើនឡើង​វិញ​ជា​បន្តបន្ទាប់​ទៀត បន្ទាប់ពី​ស្ថានភាព​ជំងឺ​កូ​វីដ​–១៩ បាន​ធូរស្រាល និង​ត្រឡប់​មល​វិញ​ជា​ប្រក្រតី​ផងដែរ​។​​​សូម​បញ្ជាក់ថា ក្នុងពេល​ថ្មីៗ​នេះ ក្រុមប្រឹក្សា​ជាតិ​ភស្តុភារ​កម្ម បានរៀបចំ​គម្រោង​ស្តីពី ការធ្វើឱ្យ​ប្រសើរ​ឡើង នូវ​ច្រកទ្វារព្រំដែន​អន្តរជាតិ បាវិត​-​ម៉ុក​បៃ​, ប៉ោយប៉ែត​-​អារញ្ញ ប្រាថេត​, ស្ទឹង​បត់​-​បាន​ណង​អៀន និង​ព្រៃ​វ​ល្លិ៍​-​ប៊ិ​ញ​ហៀ​ប ដើម្បី​បម្រើ​ដល់​ការផ្លាស់ប្តូរ​ទំនិញ និង​នាំចេញ​-​នាំចូល ឲ្យ​បាន​ទាន់ពេលវេលា​៕ ​អត្ថបទ​៖ សុន រ៉ា​ឌី​

រយៈពេល​២​ថ្ងៃ​ឈប់សម្រាក ​ខេត្តកោះកុង​ ទទួល​អ្នកទេសចរ​ជិត​៩​ពាន់​នាក់​ មានការថយចុះ​បើធៀបឆ្នាំមុន

2021/04/27 02:59:58 am        19
កោះកុង ​៖ ​រយៈពេល​ ២​ថ្ងៃ​នៃ​ការ​ឈប់​សម្រាក ​ខេត្តកោះកុង ​មាន​ភ្ញៀវទេសចរ​សរុប​ជិត​៩​ពាន់​នាក់ ​បាន​មក​លេង​កម្សាន្ត​ស្នាក់​ នៅតាម​រមណីយដ្ឋាន​នានា​។ ​ទោះបីជា​អាកាសធាតុ​បាន​អំណោយផល​ល្អ​យ៉ាងណាក៏ដោយ​។ក្នុងឱកាស​ព្រះរាជ​ពិធី​គ្រង​ព្រះ​បរម​រាជសម្បត្តិ​របស់​ព្រះមហាក្សត្រ ​និង​ពិធី​បុណ្យអុំទូក បណ្តែត​ប្រទីប ​អកអំបុក និង​សំពះ​ព្រះ​ខែ ចាប់ពី​ថ្ងៃទី​២៩ ​ដល់​ថ្ងៃទី​៣០​ ខែតុលា ឆ្នាំ​២០២០ ​គឺមាន​ភ្ញៀវទេសចរ​ជាតិ​ និង​អន្តរជាតិ​សរុប​៨.៩៦៦​នាក់​ បានមក​ស្នាក់នៅ ​និង​លេង​កម្សាន្ត​នៅ​តាម​រមណីយដ្ឋាន​ផ្សេងៗ​ ក្នុង​​ខេត្តកោះកុង​។គូស​បញ្ជាក់​ប្រាប់​ទូរទស្សន៍​ប៊ី​ធី​វី​ នៅ​ព្រឹក​ថ្ងៃទី​៣១​ខែតុលា ​លោក សុខ ចាន់​គ្រឹ​ស្នា ប្រធាន​មន្ទីរ​ទេសចរណ៍​ ខេត្តកោះកុង វាយតម្លៃ​បឋម​ថា តួលេខ​អ្នកទេសចរ​ថយ​ចុះ​ច្រើន ​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន ​ ព្រោះតែ​បញ្ហា​គ្រោះទឹកជំនន់​ នៅតាម​បណ្តា​ភាគ​ពាយព្យ​ប្រទេស​កម្ពុជា​កន្លងទៅ ​ធ្វើឱ្យ​បាត់បង់​ឱកាស​ដំណើរ​កម្សាន្ត ​ស្របពេល​ជំងឺ​វិបត្តិ​ជំងឺ​កូ​វីដ​១៩​ផងដែរ​។ ត្បិត​អាកាស​ធាតុ​ភ្លៀង​ខ្យល់​ស្ងប់ស្ងាត់​ល្អ​អំឡុង​ពេល​ថ្ងៃ​ឈប់សម្រាក​ក៏ដោយ​។​លោក​ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តកោះកុង ឱ្យដឹងទៀតថា ​មន្ទីរ​បាន​ណែនាំ​ដល់​ក្រុម​អាជីវកម្ម ​និង​ប្រតិបត្តិ​ករ​ផ្នែក​សេវា​កម្សាន្ត​ស្នាក់នៅ​ទាំង​អស់ពី​របៀប​ថែរក្សា​អនាម័យ​បរិស្ថាន​សោ​ភណ្ឌ ពង្រឹង​គុណភាព​ចំណីអាហារ រក្សា​តម្លៃ​ផលិតផល​សេវាកម្ម​ឱ្យ​សមរម្យ ​ជាពិសេស​អនុវត្ត​វិធានការ​ទប់ស្កាត់​ការរីក​រាលដាល​ជំងឺ​កូ​វីដ​ជាដើម​។ក្រុម​អ្នកទេសចរ​ក្នុងស្រុក​មកពី​រាជធានី​ភ្នំពេញ និង​ខេត្តកំពង់ស្ពឺ ​ដែល​បាន​មក​កម្សាន្ត​នៅ​រមណីយដ្ឋាន​ធម្មជាតិ​ព្រៃកោងកាង​ពាម​ក្រសោប សម្តែង​នូវ​ក្តីរំភើប​ចិត្ត​ក្រោយពី​ទស្សនាចរ​ពី​ភាព​ខៀវខ្ចី​ព្រៃ​ប្រឹក្សា​ ដើរ​លើ​ស្ពាន​យោល ព្រមទាំង​បរិភោគ​អាហារ​សមុទ្រ​ស្រស់​។ក្រុម​អ្នកទេសចរ​ដដែល អះអាងថា សេវាកម្ម​និង​ផលិតផល​លក់ដូរ​ជូន​ពួកគាត់​ គឺ​តម្លៃ​អាច​ទទួល​បាន​មិន​ថ្លៃ​ពេក​នោះទេ ​ហើយ​សំណូមពរ​ដល់​អាជីវករ​បន្ត​រក្សា​តម្លៃ​បែប​រហូត​ ដើម្បី​ស្តារ​សេដ្ឋកិច្ច​ឡើងវិញ​ក្រោយ​ជួប​បញ្ហា​វិបត្តិ​ជំងឺ​កូ​វីដ​។អ្នកស្រី ទិ​ត្យ ប៉ោង អ្នកលក់​សំបុត្រ​ចូល​កម្សាន្ត​សហគមន៍​ទេសចរ​ពាម​ក្រសោប ​លើកឡើងថា ​២​ថ្ងៃ​មកនេះ មាន​ភ្លៀង​ទេសចរ​ចូល​លេង​ត្រឹម​៩០០​នាក់​ទេ​ គឺ​ថយចុះ​៥​ទៅ​៦​ពាន់​នាក់ ​ធៀប​នឹង​ឆ្នាំ​២០១៩​ កន្លងទៅ​ ដោយ​អ្នកស្រី​យល់ថា​មកពី​គ្រោះទឹកជំនន់ ​និង​ជំងឺ​កូ​វីដ​តែម្តង​៕​អត្ថ​ប​ទ ៖ ឈឹម មករា

មន្ត្រី​ក្រសួងទេសចរណ៍ ឱ្យដឹងថា វិថី​លក់​ម្ហូបអាហារ​ជាច្រើន​កន្លែង ​នឹងត្រូវ​បង្កើត​ឡើង​

2021/04/27 02:59:58 am        21
កំពត ៖ ​នៅ​ថ្ងៃទី​២០ ខែធ្នូ នេះ ទីតាំង​វិថី​លក់​ម្ហូបអាហារ ឬ​ហៅថា Food Street មួយកន្លែង នៅតាម​បណ្តោយ ​សួនច្បារ ជិត​ផ្សារណាត់ ក្នុង​ក្រុង​កំពត ត្រូវ​បាន​បើក​ដំណើរ​ការ​លក់​ម្ហូបអាហារ​ខ្មែរ ជា​លើកដំបូង នៅក្នុង ប្រទេស​កម្ពុជា ​ដែល​មន្ត្រី​ក្រសួងទេសចរណ៍ បានឱ្យដឹងថា វិថី​លក់​ម្ហូបអាហារ​នេះ មិនមែន​បើក​លក់​តែ​ រយៈពេល​បី​ថ្ងៃ​ ក្នុង​កម្មវិធី​បុណ្យ​សមុទ្ទ​នេះ​ទេ​ ពោល​ត្រូវ​បើក​ដំណើរការ​ជា​រៀងរហូត​។លោក តុ​ប សុភ​ក្ត្រ អនុរដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួងទេសចរណ៍ បាន​ប្រាប់​BTV នៅ​ថ្ងៃ ទី​២០ ខែធ្នូ នេះ​ថា ការ​បើក​ឱ្យមាន​វិថី​លក់​ម្ហូបអាហារ​នៅ​ខេត្តកំពត​ ដំបូង​គេ នៅ​កម្ពុជា គឺធ្វើឡើង​ស្រប តាម​គោលការណ៍​ចង់បាន​របស់​អង្គការ​ទេសចរណ៍​ពិភពលោក ​នៃ​អង្គការសហប្រជាជាតិ (UNWTO) និង​ស្របតាម​ការណែនាំ​របស់​ប្រមុខ​រាជរដ្ឋាភិបាល​។លោក​បាន​បញ្ជាក់ថា វិថី​លក់​ម្ហូបអាហារ​នេះ គឺ​ត្រូវបាន​បង្កើតឡើង​ក្នុង​គោលដៅ​សំខាន់ គឺ​ធ្វើការ ផ្សព្វផ្សាយ​ផលិតផល​ទេសចរណ៍ និង​ការបង្ហាញ​អត្តសញ្ញាណ​ម្ហូប​ខ្មែរ រចនាបថ​ខ្មែរ ជូន​ភ្ញៀវ​ទេសចរ​ជាតិ អន្តរជាតិ និង​ទាក់ទាញ​ភ្ញៀវទេសចរ​អន្តរជាតិ ​ឱ្យ​ស្នាក់នៅ​បានយូរ​នៅក្នុង​ប្រទេស​កម្ពុជា​ផងដែរ​។លោក តុ​ប សុភ​ក្ត្រ បានឱ្យដឹងថា វិថី​លក់​ម្ហូបអាហារ នេះ បាន​បើក​បើក​ដំណើរការ ដំបូង​ប្រមាណ ៥៥​តូប ដែល​តុបតែង​តាម​រចនាបថ​ខ្មែរ ​ហើយ​ម្ហូបអាហារ​ប្រមាណ​៩០​ភាគរយ​ គឺជា​អាហារ ដែលជា​អត្ត សញ្ញាណ​ខ្មែរ ដែលមាន​គុណភាព និង​ស្តង់ដា​អនាម័យ​ខ្ពស់ ហើយ​ក្រៅពីនេះ ​ជា​ប្រភេទ​ភេសជ្ជៈ​នាំចូល មកពី​ក្រៅប្រទេស​។ វិថី​ម្ហូបអាហារ​ខ្មែរ​នេះ គឺជា​ទីតាំង​ស្តង់ដារ​មួយ ដែល​មិន​អនុញ្ញាត​ឱ្យ​យានជំនិះ​គ្រប់ ប្រភេទ បើកបរ​ឆ្លងកាត់ ឬ​ចូល​ចត​ឡើយ គឺ​អនុញ្ញាត​ឱ្យ​ភ្ញៀវ​ដើរ​ទស្សនា ពិសារ​អាហារ និង​ស្តាប់​ដូរ​តន្ត្រី ខ្នាតតូច ដើម្បី​កម្សាន្ត​អារម្មណ៍ នៅពេល​ពិសារ​អាហារ​ដ៏​ឆ្ងុយឆ្ងាញ់​របស់​ខ្មែរ​តែប៉ុណ្ណោះ​។តាម​ការគ្រោងទុក ក្រសួងទេសចរណ៍ នឹង​បើក​ទីតាំង​វិថី​លក់​ម្ហូបអាហារ​នេះ​ នៅតាម​បណ្តា​ខេត្ត មួយចំនួនទៀត ​ជាពិសេស​នៅ​ខេត្ត​កែប ​ហើយ​នៅ​ខេត្តបាត់ដំបង​ នៅក្នុង​ឱកាស​រៀបចំ​បុណ្យ​ទន្លេ នៅ​ខែ មីនា ឆ្នាំ​២០២០ ៕

កម្ពុជា និង​ចិន បាន​ប្រឹងប្រែង​ក្នុង​ការ​ជំរុញ​កិច្ចសហប្រតិបត្តិការ និង​ការផ្លាស់ប្តូរ​គ្នា​ឱ្យ​កាន់តែ​ស៊ីជម្រៅ​ក្នុង​វិស័យ​វប្បធម៌ សិល្បៈ និង​ខ្សែភាពយន្ត​រវាង​ប្រទេស​ទាំងពីរ​

2021/04/27 02:59:58 am        30
​ភ្នំពេញ៖ លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា ព្រឹទ្ធសភា និង​អធិការកិច្ច បាន​លើកឡើងថា ប្រទេស​កម្ពុជា​និង​ចិន​បាន​ប្រឹងប្រែង​ក្នុង​ការ​ជំរុញ​កិច្ចសហប្រតិបត្តិការ និង​ការផ្លាស់ប្តូរ​គ្នា​ឱ្យ​កាន់តែ​ស៊ីជម្រៅ​ក្នុង​វិស័យ​វប្បធម៌ សិល្បៈ និង​ខ្សែភាពយន្ត​រវាង​ប្រទេស​ទាំងពីរ​។​ការ​ថ្លែង​របស់លោក​ជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា ព្រឹទ្ធសភា និង​អធិការកិច្ច បែបនេះ​ក្នុង​ពិធី​សម្ពោធ​បើក​ព្រឹត្តិការណ៍ ដំណើរ​ភាពយន្ត​ចល័ត​ចិន​-​កម្ពុជា លើក​ទី​៤, នៅ​សាលសន្និសីទ​ចតុម្មុខ រសៀល​ថ្ងៃទី​៤ វិច្ឆិកា ២០១៩​នេះ​។​​លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន បាន​បន្តថា តាមរយៈ​ព្រឹត្តិការណ៍ “​ដំណើរ​ភាពយន្ត​ចល័ត​ចិន​-​កម្ពុជា​ដ៏​ឆ្នើម​”​នេះ យើង​អាច​មើលឃើញថា វិទ្យុ​មិត្តភាព​កម្ពុជា​ចិន មិន​ត្រឹមតែ បាន​ចូលរួម​យ៉ាងសកម្ម​ក្នុង​សកម្មភាព ផ្សព្វផ្សាយ​ព័ត៌មាន និង​ផ្លាស់ប្តូរ​វប្បធម៌​រវាង​ប្រទេស​និង​ប្រជាជន​ទាំងពីរ​ប៉ុណ្ណោះ​ទេ ថែមទាំង​បាន​ដើរតួនាទី​ជា​ស្ពាន​ចម្លង​ក្នុងការ​លើកកម្ពស់​ការ​យល់ដឹង និង​ផ្លាស់ប្តូរ​វប្បធម៌​និង​ព័ត៌មាន​រវាង​ប្រជាជន​នៃ​ប្រទេស​ទាំងពីរ ព្រមទាំង​បាន​ចូលរួម​ក្នុងការ​ពង្រឹង​ចំណងមិត្តភាព​ជា​ប្រពៃណី រវាង​កម្ពុជា​និង​ចិន ឱ្យ​កាន់តែ​រឹងមាំ​និង​ស្ថិតស្ថេរ​ជា​រៀងរហូត​។ព្រោះថា​ព្រះរាជាណាចក្រ​កម្ពុជា និង​សាធារណរដ្ឋ​ប្រជាមានិត​ចិន បានចាប់ផ្តើម​មាន​ទំនាក់ទំនង ការទូត​ជា​ផ្លូវការ ចាប់ពី​ថ្ងៃទី​១៩ ខែកក្កដា ឆ្នាំ​១៩៥៨​មក ពោលគឺ​តាំង ពី​ជំនាន់​អតីតព្រះមហាក្សត្រ កម្ពុជា សម្តេចព្រះ​បរម​រតន​កោដ្ឋ នរោត្តម សីហនុ និង​ឯកឧត្តម​ប្រធាន ម៉ៅ សេទុង ក៏ដូចជា​ឥស្សរជន​កម្ពុជា និង​ចិន​ជំនាន់ ក្រោយ រហូតដល់​បច្ចុប្បន្ន ដែលមាន​សម្តេច​តេ​ជោ ហ៊ុន សែន ជា​ប្រមុខ​រាជ​រដ្ឋ​ភិ​បាល និង​ឯកឧត្តម ប្រធាន​ស៊ី ជិ​ង​ពីង​។ពេលនេះ​ចំណងមិត្តភាព​កម្ពុជា និង​ចិន មាន​រយៈពេល​ជាង​៦០​ឆ្នាំ​មកហើយ ដែល​បង្កើតជា​ ​«​ភាពជា​ដៃគូ​កិច្ចសហប្រតិបត្តិការ យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​កម្ពុជា​-​ចិន​» នៅ​ឆ្នាំ ២០១០ ដែល​បានផ្តល់​ផលប្រយោជន៍​ជាច្រើន មិន​ត្រឹមតែ​ប្រជាជន​ចិន​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ សម្រាប់​មនុស្សជាតិ​ទាំងមូល​។ជាការ​ពិត គំនិត​ផ្តួចផ្តើម​ខ្សែក្រវាត់ និង​ផ្លូវ ដែល​រដ្ឋាភិបាល​ចិន​បានដាក់​ចេញ​ពិតជា​បាន​ពង្រីក និង​លើកកម្ពស់ «​ភាពជា​ដៃគូ​ដែលមាន​ប្រយោជន៍​ទៅវិញទៅមក​» «​កិច្ចសហប្រតិបត្តិការ​ឈ្នះ​ឈ្នះ​»​និង​«​វិបុលភាព​រួមគ្នា​»​រវាង​បណ្តា​ប្រទេស​នៅតាម​ខ្សែក្រវាត់ និង​ផ្លូវ តាមរយៈ​ការតភ្ជាប់​ហេដ្ឋារចនាសម្ព័ន្ធ​រូបវន្ត ស្ថាប័ន និង​ប្រជាជន ក៏ដូចជា​សហប្រតិបត្តិ​ការ​ផ្នែក​ធុរកិច្ច វប្បធម៌ និង​វិស័យ​សំខាន់ៗ​ដទៃទៀត​ទាំង​ប​ច្ចុ ប្បន្ន និង​អនាគត​។ជាក់ស្តែង​ចាប់តាំងពី​ឆ្នាំ​១៩៩៩ មកដល់​បច្ចុប្បន្ន សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បានធ្វើ​ទស្សនកិច្ច​ផ្លូវការ ទៅ​ប្រទេស​ចិន ចំនួន ១៩​លើក​មកហើយ​។ កាលពី​ឆ្នាំ​២០១៨ ប្រទេស​យើង​ទាំងពីរ​ក៏បាន​ប្រារព្ធ​ខួប ៦០​ឆ្នាំ នៃ​ទំនាក់ទំនង​កម្ពុជា​-​ចិន​ផងដែរ ដើម្បី​រំលឹក​ដល់​ចំណង​ទំនាក់ទំនង​ការទូត​និង​មិត្ត​ភាពជា​ប្រពៃណី​រវាង​ប្រទេស​ទាំងពីរ​កម្ពុជា​និង​ចិន​។​ចាប់តាំងពី​ឆ្នាំ​២០១៦​មក ព្រឹត្តិការណ៍​“​ដំណើរ​ភាពយន្ត​ចល័ត​ចិន​-​កម្ពុជា​ដ៏​ឆ្នើម​” ដែល​បាន​រៀបចំឡើង​ដោយ​វិទ្យុ​មិត្តភាព​កម្ពុជា​ចិន ដោយ​សហការ ជាមួយ​នាយកដ្ឋាន​សិល្បៈ ភាពយន្ត និង​ផ្សព្វផ្សាយ​វប្បធម៌​នៃ​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ​របស់​កម្ពុជា បាន​ចា​ក់​បញ្ចាំង​អស់​រយៈពេល​៣​ឆ្នាំ​ជាប់ៗ​គ្នា​រួចមកហើយ ដែល​បាន​គ្របដណ្ដប់​ខេត្ត​-​ក្រុង​ចំនួន​២០​នៅក្នុង​ប្រទេស​កម្ពុជា ហើយ​បាន​ចាក់​ប​ញ្ជាំ​ង ជូន ប្រជាជន​ខ្មែរ​ជិត​១០​ម៉ឺន​នាក់ នៅតាម​តំបន់​នីមួយៗ បាន​ចូលរួម​ទស្សនា​។​​​​ជា​ចុងក្រោយ​លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន សូម​ជូនពរ​ឱ្យ​ព្រឹត្តិការណ៍​”​ដំណើរ​ភាពយន្ត​ចល័ត​ចិន​-​កម្ពុជា​ដ៏​ឆ្នើម​លើក​ទី​៤” នេះ​ទទួលបាន​ជោគជ័យ​កាន់តែ​ធំធេង​ថែមទៀត និង​សង្ឃឹមថា​វិទ្យុ​មិត្តភាព​កម្ពុជា​ចិន​នឹង​នៅតែ​បន្ត​ការខិតខំ​បំពេញការងារ របស់ខ្លួន​បន្តទៀត ដើម្បី​បម្រើ​អារម្មណ៍​ប្រិយមិត្ត​អ្នក​ស្តាប់​កម្ពុជា និង​ទទួលបាន ការគោរព​ស្រឡាញ់​គាំទ្រ​កាន់តែច្រើន​ពី​សំណាក់​ប្រជាជន​កម្ពុជា​។​​ទន្ទឹមគ្នា​នោះ​ឯកឧត្តម Wang Wentian អគ្គរដ្ឋទូត​ចិន ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា បាន​មានប្រសាសន៍ថា ទំនាក់ទំនង​រវាង​ប្រទេស និង​ប្រទេស​ស្ថិតនៅក្រោម​ការស្រលាញ់គ្នា​ទៅវិញទៅមក​នៃ​ប្រជាជន ហើយ​ការស្រលាញ់គ្នា​ទៅវិញទៅមក នៃ​ប្រជាជន​ស្ថិតក្រោម​ការយល់​ចិត្ត​គ្នា​ទៅវិញទៅមក​។ ថ្នាក់ដឹកនាំ​កំពូល​នៃ​ប្រទេស​ទាំងពីរ​បានចាត់ទុក​ឆ្នាំ​២០១៩ ជា​ឆ្នាំ​វប្បធម៌ ទេសចរណ៍​រវាង​កម្ពុ​ជា និង​ចិន គឺ​ដើម្បី​ជំរុញ​កិច្ចទំនាក់ទំនង​មនុស្សសាស្ត្រ​នៃ​ប្រទេស​ទាំងពីរ​កាន់តែ​ល្អប្រសើរ​។ប្រទេស​កម្ពុជា និង​ចិន ជា​ប្រទេស​បុរាណ​ដែលមាន​ប្រ​វ​តិ្ត​សាស្ត្រ​យូរអង្វែង និង​អរិយធម៌​នៃ​វប្បធម៌​ដ៏​ផូ​ផង់ វប្បធម៌​ចិន និង​អរិយ​អធម៌​អង្គរ​គួរតែ​ពង្រឹង​ការសិក្សា និង​ស្រាវជ្រាវ​ទៅវិញទៅមក ដើម្បី​សម្រេចបាន​ការអភិវឌ្ឍ និង​មាន​វិបុលភាព​រួមគ្នា​។បច្ចុប្បន្ន​ប្រទេស​កម្ពុជា និង​ចិន កំពុង​ចូលរួម​យ៉ាងសកម្ម​ក្នុង​ការកសាង​សហគមន៍​ជោគវាសនា​រួម​ក្រោម​អត្ថន័យ​យុទ្ធសាស្ត្រ ហើយ​កិច្ចទំនាក់ទំនង​លើ​វិស័យ​មនុស្សសាស្ត្រ​ជា​ផ្នែក​មួយ​យ៉ាងសំខាន់​ដែល​មិនអាច​ខ្វះ​បាន​ក្នុងចំណោម​នៃ​ផ្នែក​ដទៃ​ផងដែរ​៕​

វត្ត​យុគន្ធរ​ហៅ​វត្ត​ឆ្នុកទ្រូ ស្រុក​បរិបូរណ៍ ទទួល​អង្គ​កឋិនទាន​ពី​ជំទាវ កែវ ម៉ាលី ទីប្រឹក្សា​សម្ដេច​ប្រធាន​ព្រឹទ្ធិ​សភា

2021/04/27 02:59:58 am        26
​​ភ្នំពេញ៖ ​ដោយមាន​សទ្ធា​ជ្រះថ្លា ក្នុង​វិស័យ​ព្រះពុទ្ធសាសនា លោកជំទាវ​ ​កែវ ម៉ាលី ទីប្រឹក្សា​សម្តេច​វិបុល​សេនា​ភក្តី​ ​សាយ ឈុំ ប្រធានព្រឹទ្ធសភា​ ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ​រួម​នឹង​ក្រុមការងារ បាន​ដង្ហែរ​អង្គ​កឋិនទាន​ ​ទៅកាន់​វត្ត​យុគន្ធរ​ ​ហៅ​វត្ត​ឆ្នុកទ្រូ ឃំ​ឆ្នុកទ្រូ ស្រុក​បរិបូរណ៍ ខេត្ត​កំពង់​ឆ្នាំង​ ​តាម​ប្រពៃណី​សាសនា ដើម្បី​បន្ត​កសាង​នូវ​សមិទ្ធផល​នានា​នៅ​ក្នុង​វត្ត​នេះ​។​​​ក្នុង​ឱកាស​នោះ លោកជំទាវ បាន​នាំ​យក​នូវ​ទេយ្យទាន និង​បច្ច័យ​មួយ​ចំនួន​ប្រគេន ព្រះសង្ឃ​ដែល​គង់​ក្នុង​វត្ត​នេះ​ ​និង​បាន​ប្រគេន​បច្ច័យ​សម្រាប់​កសាង​វត្ត​ដែល​បាន​ប្រមូល​ពី​ពុទ្ធបរ​ស័​ទ​ចូលរួម​ជិត​មួយ​ម៉ឺន​ដុល្លារ​។​​​សូម​បញ្ជាក់​ថា កឋិនទាន គឺជា​បុណ្យ​មួយ ដែល​មានតែ​ក្នុង​ព្រះពុទ្ធសាសនា​ប៉ុណ្ណោះ និង​ជា​ទាន​មាន​មក​តាមផ្លូវ​ព្រះ​វិន័យ ហើយក៏​ជា​កាល​ទាន​ដ៏​ពិសេស​មួយ​មានកំណត់​ពេលវេលា​ច្បាស់លាស់ ពុំ​មែន​ចេះ​តែធ្វើ​នៅពេលណា ក៏បាន​តាមចិត្ត​ចង់​នោះឡើយ​។ រយៈកាល​ទទួល​កឋិន​ទាន​ក្ដី និង​រយៈកាល​កឋិនទាន​ក្ដី អាចធ្វើ​បានតែ​ក្នុងសម័យ​តែ ១​ខែ​គត់ (២៩​ថ្ងៃ​) ចាប់ពី​ថ្ងៃ​ ១​រោច ខែអស្សុជ ដល់​ថ្ងៃ​១៥​កើត ខែកត្តិក​។​​ក្នុង​វត្ត​មួយ​ ​បើ​ការ​ចាំ​វស្សា​ ​គ្មាន​ភិក្ខុ​សោះ ក៏​មិនអាច​ហែ​កឋិន​ចូល​ដែរ ព្រោះ​សាមណេរ គ្មាន​សិទ្ធិ​ទទួល​ក្រាល​គ្រង​កឋិន​ទេ លុះតែ​យ៉ាងហោច​បំផុត​ត្រូវមាន​ភិក្ខុ​១​អង្គ​ដែរ​ហើយ​ដែល​បាន​ចាំ​វស្សា​អស់​៣​ខែ បាន​ត្រឹមត្រូវ​ទើប​អាច​ហែ​កឋិន​ចូល​បាន​ ៕​

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ពលរដ្ឋស៊ីរីនាំគ្នាតវ៉ានៅទីក្រុង Hama ដើម្បីថ្កោលទោសការវាយប្រហាររបស់អ៊ីស្រាអែល
05/05/2025 09:05 PM
ក្រុមហ៊ុន Beijing Scitech Holdings Co., Ltd. បង្ហាញចំណាប់អារម្មណ៍ស្វែងរកឱកាសវិនិយោគនៅកម្ពុជា លើការចម្រាញ់ប្រេងឆៅ នៅកម្ពុជា
05/05/2025 09:05 PM
រដ្ឋមន្ត្រីបរិស្ថានកូរ៉េ​ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការលើវិស័យធនធានទឹកជាមួយកម្ពុជា
05/05/2025 08:05 PM
លោក Trumpបញ្ជាឲ្យសាងសង់ និងបើកដំណើរការឡើងវិញពន្ធនាគារ Alcatraz នៅរដ្ឋ California
05/05/2025 08:05 PM
ជប៉ុន និងឥណ្ឌាយល់ព្រមលើទំនាក់ទំនងការពារជាតិកាន់តែស៊ីជម្រៅ និងសម្លឹងដល់ស្ថាប័នសន្ទនាថ្មី
05/05/2025 08:05 PM
អ្នកភូមិឥណ្ឌារស់នៅតាមតំបន់ព្រំដែនប៉ាគីស្ថាន ថ្កោលទោសការវាយប្រហារនៅតំបន់កាស្មៀរ
05/05/2025 08:05 PM
រ៉្វាន់ដាបញ្ជាក់កិច្ចពិភាក្សាជាមួយសហរដ្ឋអាមរិកចំពោះការទទួលយកជនអន្តោប្រវេសន៍និរទេសខ្លួន
05/05/2025 07:05 PM
កោះតៃវ៉ាន់ត្រូវបានអង្រួនដោយរញ្ជួយដីនៅឆ្នេរភាគខាងកើត តែមិនទាន់មានរបាយការណ៍ភ្លាមៗ អំពីការខូចខាតឡើយ
05/05/2025 07:05 PM
អ្នកសរសេរប្លុករុស្ស៊ី៖ អ៊ុយក្រែនវាយប្រហារតំបន់ Kursk របស់រុស្ស៊ី
05/05/2025 07:05 PM
រដ្ឋមន្រ្តីក្រសួងសុខាភិបាល «សូមយើងរួមគ្នាប្រឆាំងជាមួយនឹងជំងឺមហារីក»
05/05/2025 07:05 PM