នាវាទេសចរណ៍ SEVEN SEA VOYAGER សញ្ជាតិ BAHAMAS ដឹកនាវិក និងភ្ញៀវទេសចរជាង១ពាន់នាក់ចូលទស្សនាខេត្តព្រះសីហនុ
ខេត្តក្រចេះ ទទួលបានភ្ញៀវទេសចរប្រមាណជិត ៣០ ម៉ឺននាក់ រយៈពេល៣ថ្ងៃ ក្នុងពិធីបុណ្យចូលឆ្នាំថ្មី
រយៈពេល៣ថ្ងៃ ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ មានភ្ញៀវទេសចរ និងប្រជាពលរដ្ឋ ធ្វើដំណើរកម្សាន្តទូទាំងប្រទេសជិត ២៤លាននាក់ កើនឡើង ៩,៩% ធៀបនឹងឆ្នាំ២០២៤
អាជ្ញាធរជាតិអប្សរា ត្រៀមភ្នាក់ងារទេសចរជាង៤០០នាក់ ទទួលភ្ញៀវទេសចរចម្រុះជាតិសាសន៍ មកទស្សនាកម្សាន្តក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ឆ្នាំ២០២៥

វប្បធម៌ និងទេសចរណ៍

សម្តេចតេជោ ហ៊ុន សែន អញ្ជើញសំណេះសំណាលនិងពិសាអាហារសាមគ្គីជាមួយប្រជាពលរដ្ឋខ្មែរ ជាគ្រីស្ទបរិស័ទ ជាង ៣,០០០នាក់ នៅមជ្ឈមណ្ឌលកោះពេជ្រ

2021/04/27 02:59:58 am        26
ភ្នំពេញ៖ នៅល្ងាចថ្ងៃសៅរ៍ ១៤កើត ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៩ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញផ្តល់កិត្តិយក្នុងពិធិសំណេះសំណាល និងពិសារអាហារសាមគ្គីជាមួយប្រជាពលរដ្ឋខ្មែរ ជាគ្រីស្ទបរិស័ទសរុបជាង ៣,០០០នាក់ នៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតកោះពេជ្រ​ រាជធានីភ្នំពេញ។តាមការអោយដឹងពី ឯកឧត្តម ទេសរដ្ឋមន្ត្រី ហ៊ឹម ឆែម រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា បានឱ្យដឹងថា បច្ចុប្បន្នប្រជាពលរដ្ឋខ្មែរដែលបានជឿលើគ្រីស្ទសាសនាមានចំនួនសរុប ១១៤,៤០២នាក់។​គ្រីស្ទសាសនា ក៏បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការជួយពង្រឹង និងអប់រំសីលធម៌ ចរិយាធម៌សង្គម និងចូលរួមយ៉ាងសកម្មក្នុងការកសាង និងអភិវឌ្ឍសង្គមកម្ពុជា ឱ្យមានសុខសន្តិភាព ស្ថិរភាព រស់នៅប្រកបដោយភាពថ្លៃថ្នូរ និងសុខដុមរមនាជាមួយគ្នា វៀរចាកផុតពីការរើសអើង ប្រកាន់ពូជសាសន៍ ពណ៌សម្បុរ និន្នាការជំនឿសាសនា អំពើប្រទូសរ៉ាយ អំពើហឹង្សាផ្សេងៗ ទាំងនៅក្នុងគ្រួសារ សហគមន៍ ក៏ដូចជានៅក្នុងសង្គមជាតិទាំងមូល។សម្តេចតេជោ ហ៊ុន សែន បានបង្ហាញនូវក្តីរីករាយសប្បាយចិត្ត ដែលបានអញ្ជើញចូលរួមសំណេះសំណាល និងពិសារអាហារសាគ្គីជាមួយបងប្អូនគ្រីស្ទបរិស័ទនាពេលនេះ។ នេះជាលើកទី៤ ហើយដែលសម្តេចតេជោ បានអញ្ជើញជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងបងប្អូនគ្រីស្ទបរិស័ទ ដើម្បីសុខដុមនីយកម្មវិស័យគ្រីស្ទសាសនានៅក្នុងប្រទេសកម្ពុជា។សម្តេចតេជោក៏បានថ្លែងអំណរគុណចំពោះបងប្អូនបរជាពលរដ្ឋដែលជាអ្នកកាន់គ្រីស្ថសាសនាទាំងអស់ក្នុងប្រទេសកម្ពុជា ដែលតែងតែចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការការអភិវឌ្ឍប្រទេសជាតិ និងចូលរួមថែរក្សាសុខសន្តិភាព ជាពិសេសកន្លងមកនេះ បានចូលរួមបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា។សម្តចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថាសាសនាធំៗនៅកម្ពុជាមាន៣ធំៗរួមមាន៖ ព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ , មានឥស្លាមសាសនា និងគ្រីស្ទសាសនា។ ហើយសាសនាទាំងអស់ អាចរស់នៅជាមួយគ្នាបានដោយមិនមានជម្លោះសាសនានោះទេហើយរាជរដ្ឋាភិបាលតែងតែផ្តល់ឱកាសនិងគាំទ្រចំពោះសាសនាទាំងអស់នោះដោយមិនមានការបំបិទសិទ្ធអ្នកកាន់សាសនាអ្វីឡើយ។កម្ពុជាពិជាមានមោទនៈភាពចំពោះសាសនាទាំងអស់ដែលបានរស់នៅមិនមានជម្លោះនឹងគ្នា ហើយក៏មិនមានការវាយប្រហារខាងណានោះទេ។សម្រាប់ប្រទេសកម្ពុជាបងប្អូនជឿទៅលើសាសនាមួយណា គឺជាសិទ្ធសេរីភាពរបស់បងប្អូន។ សម្ដេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា សាសនាទាំងអស់នៅក្នុងប្រទេសកម្ពុជាបានរស់ឡើងវិញក្រោយពីរបបប្រល័យពូជសាសន៍ ប៉ុល ពត បានដួលរលំ។ទំនាក់ទំនងរដ្ឋ និងសាសនាពិតជាបានបំពេញអោយគ្នាទៅវិញទៅមក ហើយនៅលើលោកនេះគ្មានសាសនាណាដែលប្រដៅមនុស្សអោយធ្វើអំពើអាក្រក់នោះទេ​ នៅក្នុងពិធីសំណេះសំណាលនោះផងដែរ សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវអោយប្រជាពលរដ្ឋអនុវត្តនូវចំនុចសំខាន់ៗចំនួន០៦ចំនុច៖១)ត្រូវរួមគ្នាការពារសន្តិភាព សន្តិសុខ សណ្ដាប់ធ្នាប់ក្នុងសង្គមអោយបានគង់វង្ស ពីព្រោះបើមិនមានសន្តិភាពទេ កុំនិយាយពីការរីកចម្រើនខាងសាសនាអោយសោះ មានសន្តិភាព យើងអាចធ្វើអ្វីៗបានគ្រប់យ៉ាង។២)ត្រូវចូលរួមអនុវត្តអោយបានខ្ចប់ខ្ចួន នូវគោលនយោបាយភូមិឃុំមានសុវត្តិភាព ដូចជាចូលរួមលុបបំបាត់ចោរឆក់ ចោរប្លន់ ល្បែងស៊ីសងនានា។៣)តាមសហគមន៍ ឬតាមវិហារសាសនា ត្រូវចូលរួមក្នុងយុទ្ធនាការកាត់បន្ថយ និងលុបបំបាត់បញ្ហាគ្រឿងញៀនខុសច្បាប់ផ្សេងៗ។៤) ត្រូវយកចិត្តទុកដាក់លើបញ្ហាចរាចរណ៍ ដែលជាបញ្ហាសំខាន់ក្នុងប្រទេសរបស់យើង។ ដូច្នេះក្នុងពេលធ្វើដំណើរនៅលើដងផ្លូវ ត្រូវគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា។ ថ្ងៃនេះ ថ្ងៃស្អែកកុំអោយមានគ្រោះថ្នាក់ចរាចរណ៍។៥)ត្រូវបន្តការយកចិត្តទុកដាក់លើការធ្វើសុខដុមនីយកម្មសាសនាខ្លួនឯង និងធ្វើអោយមានទំនាក់ទំនងល្អជានិច្ច ជាមួយសាសនាដ៏ទៃទៀតផងដែរ។៦)ត្រូវបន្តធ្វើការបណ្តុះបណ្តាលធនធានមនុស្សអោយបានច្រើនបន្ថែមទៀត ដើម្បីងាយស្រួលក្នុងការចូលរួមចំណែកក្នុងសង្គម និងការអភិវឌ្ឍន៍លើវិស័យផ្សេងៗទៀតជាមួយរាជរដ្ឋាភិបាលកម្ពុជា។សម្តេចតេជោនាយករដ្ឋមន្ត្រី សូមឲ្យបងប្អូនអ្នកគោរពប្រតិបត្តិគ្រីស្ទសាសនា ទាំងអស់ចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការបន្តរក្សាសន្តិភាពដើម្បីអភិវឌ្ឍន៍ប្រទេសកម្ពុជាយើងឲ្យកាន់តែមានការអភិវឌ្ឍទៅមុខទៀត។នៅក្នុងឱកាសនោះ សម្តេចតេជោ ហ៊ុន សែន បានជូនពរបងប្អូនគ្រីស្ទបរិស័ទទាំងអស់សូមជួបតែសេចក្តីសុខចម្រើនគ្រប់ៗគ្នា និងសូមព្រះយេស៊ូគ្រីស្ទព្រះអង្គប្រទានពរដល់បងប្អូនកូនក្មួយគ្រីស្ទបរិស័ទទូទាំងប្រទេស៕

ភ្ជុំបិណ្ឌ​ឆ្នាំនេះ អាហារ នំចំណី ត្រូវបាន​គ្រប់គ្រង​បាន​យ៉ាង​ល្អ

2021/04/27 02:59:58 am        28
​ភ្នំពេញ៖ ការគ្រប់គ្រង​ចង្ហាន់ នំចំណី ក្នុងឱកាស​បុណ្យភ្ជុំបិណ្ឌ​នៅតាម​វត្ត​អារាម​មួយចំនួន​នៅ​រាជធានី​ភ្នំពេញ​ត្រូវបាន​កត់សំគាល់​ពី​ការចេះ​បែងចែក​បាន​យ៉ាង​ល្អ ពោល គឺ​មិនមាន​ខ្ជះខ្ជាយ​ឬ​ទុកឱ្យ​ផ្អូម​ចោល​នោះឡើយ​។ ព្រះសង្ឃ​នៅតាម​វត្ត​អារាម​មួយចំនួន​បាន​វេច​ខ្ចប់​ចង្ហាន់ និង​ចែក​បន្តទៅ​ប្រជា​ពុទ្ធបរិស័ទ ជាពិសេស​អ្នក​ដែល​ប្រឈម​ទៅនឹង​ការខ្វះខាត​។​​​ម្ហូបអាហារ នំចំណី​ដ៏​សំបូរ​បែប​នៅតាម​ទី​វត្ត​អារាម​មួយចំនួន​នៅ​រាជធានី​ភ្នំពេញ បានធ្វើឱ្យ​មតិ​មួយ​បារម្ភ ពី​ការ​ទុកដាក់​មិនបាន​ល្អ ប៉ុន្តែ​ ផ្ទុយទៅវិញ គេ​សង្កេតឃើញ​នៅតាម​វត្ត​អារាម​មួយ​នៅ​រាជធានី​ភ្នំពេញ​បាន​យល់ដឹង និង​មានការ​បែង​ចែង ចង្ហាន់​បាន​យ៉ាង​ល្អ​។ ជាក់ស្ដែង​ដូចជា​វត្ត​បទុម​វ​តី​រាជ​វ​រា​រាម ជាដើម​បាន​យក អាហារ ដែល​ប្រជា​ពុទ្ធបរិស័ទ​ប្រគេន វេច​ខ្ចប់ ដួស​ដាក់​ឆ្នាំង យកទៅ​ចែកជូន​ដល់​ប្រជាពលរដ្ឋ ដែល​មក​សម្រាក​ព្យាបាល​ជម្ងឺ នៅ​មន្ទីរពេទ្យ​គន្ធបុប្ផា ដែល​ទាំងអស់នេះ​បាន​ចូល​រួមចំណែក​កាត់បន្ថយ​ការចំណាយ និង​មិន​ខ្ជះខ្ជាយ​នោះទេ​។​​​ចំណែកឯ​ព្រះសង្ឃ​គង់នៅ​វត្ត​សុវណ្ណ​មុនី​សាគរ​សំរោង​អណ្តែត​វិញ ក៏​មិន​ខុសពី​វត្ត​ប​ទុ​វ​តី​ដែរ សម្តេចព្រះ​សាក្យមុនី រ័ត្ន សារឿន សមាជិក​ថេរ​សភា​សង្ឃ នៃ​ព្រះរាជាណាចក្រ​កម្ពុជា មាន​សង្ឃដីកា​ថា វត្ត​សំរោង អណ្តែត​នៅពេលដែល​ព្រះសង្ឃ​ឆាន់​ត្រង់​រួច ព្រះសង្ឃ​តែងតែ​ប្រកាស តាម​ឧ​ឧគ្ឃោសនស័ព្ទ អញ្ជើញ​មនុស្សម្នារ​ទាំងអស់ ដែល​នៅក្នុង​បរិ​វណ​វត្ត អោយមក​ទទួលទាន​អាហារ ជា​រៀងរាល់ថ្ងៃ​នៅ​ក្នុងឱកាស​បុណ្យកាន់បិណ្ឌ​នេះ​។ មិន​ថា​ជនអនាថា អ្នកសុំទាន អ្នករត់ម៉ូតូឌុប ម៉ូតូ​កង់​បី អ្នកលក់​នំចំណី​ជាដើម អោយមក​ពិសារ​អាហារ​ជា​រៀងរាល់ នេះ​ជាស​ង្ឃ​ដិ​ការបស់​ព្រះអង្គ​។​​​ប្រជាពលរដ្ឋ​ដែល​បានទទួល​អាហារ​ពី​ព្រះសង្ឃ ម្នាក់ៗ​បាន​សំដែង​នូវ​ទឹកចិត្ត ត្រេកអរ​យ៉ាងខ្លាំង ចំពោះ​ទឹកចិត្ត ព្រះសង្ឃ​ទាំងអស់ ដែល​បាន​ចែកជូន នូវ​ចំណីអាហារ​ទាំងនេះ មកដល់​ពួកគាត់​ជា​រៀងរាល់ថ្ងៃ នៅ​ក្នុងឱកាស​បុណ្យកាន់បិណ្ឌ​នេះ ស្រប​ពេលដែល​ពួកគាត់​កំពុង តែមាន​ការខ្វះ​ខាត់​ក្នុង​ជីវភាព និង​គ្រាន់​បាន​បន្ធូរបន្ថយ ការចំណាយ​លើ​ការហូបចុក​ប្រចាំថ្ងៃ បាន​មួយគ្រាៗ​ផងដែរ​។​​​តាមរយៈ​សកម្មភាព​ទាំងនេះ គឺ​បាន​ឆ្លុះ​បញ្ចាំង​ពី​វប្បធម៌ នៃ​ការចែករំលែក និង​ឆ្លើយតប​ទៅតាម​សេចក្តីត្រូវការ​។ ជា​រៀងរាល់ឆ្នាំ​គេ​តែងតែ​ឃើញ​មានការ​បញ្ចេញមតិ វែកញែក​គ្នា​ជារឿយៗ អំពី​ម្ហូបអាហារ​ដែលមាន​ច្រើន​លើសលប់ ដែល​ធ្វើឱ្យមាន​បារម្ភ​ពី​ការគ្រប់គ្រង​មិនបាន​ល្អ ខណៈ​ក្មេង​កំព្រា ជនអនាថា​មួយចំនួន កំពុង​ប្រឈម​ការអត់ឃ្លាន៕

ជនរងគ្រោះ​ទាំងអស់​ក្នុង​របប​ខ្មែរក្រហម ស្ថិត​នៅ​ក្នុង​ការ​ចងចាំ និង​ការ​គិតគូរ​ខ្ពស់​បំផុត​ពី​រាជរដ្ឋាភិបាល​

2021/04/27 02:59:58 am        40
ភ្នំពេញ៖ លោក ឆាយ វិសុទ្ធ ប្រធាន​សា​រម​នី្ទ​រ​ឧក្រិដ្ឋកម្ម​ប្រល័យពូជសាសន៍​ទួលស្លែង បាន​បញ្ជាក់ថា រាជរដ្ឋាភិបាល​កម្ពុជា មាន​ឆ​ន្ទៈខ្ពស់ គិតគូរ​ទៅដល់​ជនរងគ្រោះ​ទាំងអស់​នៅ​ទូទាំង​ប្រទេស​កម្ពុជា ដែល​បាន​ឆ្លងកាត់ សំលាប់​ដោយ​របប​កម្ពុជា ប្រជាធិបតេយ្យ​។​ប្រធាន​សា​រម​នី្ទ​រ​ឧក្រិដ្ឋកម្ម​ប្រល័យពូជសាសន៍​ទួលស្លែង ប្រាប់​​​យ៉ាង​ដូច្នេះ ក្នុងឱកាស​ដែរ​លោកជំទាវ កិ​ត្ដិ​សង្គហ​បណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រី​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា ព្រឹទ្ធសភា និង​អធិការកិច្ច តំណាង​ដ៍​ខ្ពង់ខ្ពស់​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​រាជរដ្ឋាភិបាល​កម្ពុជា បាន​ចូលរួម​ប្រារព្ធ​ពិធីបុណ្យ​សូត្រមន្ត​កាន់បិណ្ឌ​បង្សុកូល ឧទ្ទិស​កុស​ល្យ​ផល​បុណ្យ​ដល់​ព្រលឹង​អ្នកស្លាប់ រាបម៉ឺន​នាក់​នៅ​មជ្ឈមណ្ឌល​ប្រល័យពូជសាសន៍​ទួលស្លែង រយៈពេល​០២​ថ្ងៃ ពីថ្ងៃ​ទី​១៧-១៨ កញ្ញា ២០១៩​នេះ។លោក បន្តទៀតថា ក្រៅ​ការស្វែងរក​យុ​តិ្ត​ធម៌ កម្មវិធី​ថ្ងៃនេះ ក៏​បង្ហាញ​ពី​ការសហការ​គ្នា​រវាង​រាជរដ្ឋាភិបាល និង​វិស័យ​ឯកជន​នានា មូលមតិ​គ្នា ក្នុងការ​ចងចាំ​ទៅដល់​ជនរងគ្រោះ​ទាំងអស់​។ មានន័យថា ប្រជាពលរដ្ឋ​ស្លូតត្រង់​ដែល​បាត់​បង់ជីវិត មិន​មានន័យថា ទៅដោយ​ការ​បំភ្លេចចោល​នោះទេ គឺ​យើង​បាន​រំលឹក​ជា​រៀង​រាល់ឆ្នាំ ជាពិសេស​នៅក្នុង​សា​រម​នី្ទ​រ​ទួលស្លែង​។​​​នាឱកាស​នោះ លោកជំទាវ​កិ​ត្ដិ​សង្គហ​បណ្ឌិត ម៉ែន សំអន ក៏បាន​អុជ​ធូប បួងសួង រាប់បាត្រ សូមអោយ​ព្រលឹង​វិញ្ញាណ​ទាំងនោះ បាន​ទៅ​ចាប់កំណើត​នៅ​ទីឋាន​ដែល​សមគួរ​ផង​ចុះ​។ លោកជំទាវ​កិ​ត្ដិ​សង្គហ​បណ្ឌិត ម៉ែន សំអន បាន​ថ្លែងថា ការធ្វើ​បុណ្យកាន់បិណ្ឌ​នេះ ជា​ចំណែក​មួយ គឺ​ដើម្បី​ឧទ្ទិស​ដល់​ដួង​វិញ្ញាណក្ខន្ធ​របស់​ឥស្សរជន វីរជន យុទ្ធជន ដែល​បាន​លះបង់​ជីវិត​ដើម្បី​បុព្វហេតុ​រំដោះជាតិ និង​ប្រជាជន​ពី​របប​ណា​និគម​ចាស់ ថ្មី និង​ពីរ​បប ប្រល័យពូជសាសន៍ ប៉ុល ពត​។ជាពិសេស​ជាងនេះទៅទៀត គឺ​ប្រជាជន ស្លូតត្រង់​ដែល​ទទួលរង​ទុក្ខ ទារុណកម្ម យ៉ាង​ព្រៃផ្សៃ និង​ស្លាប់​យ៉ាង​អយុត្តិធម៌​បំផុត​នៅក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ​។ ដូច្នេះ ​សូមឱ្យ​ដួង​វិញ្ញាណក្ខន្ធ​អ្នក​ទាំងអស់ សូម​ឱ្យបាន​ទៅកាន់​សុគតិភព​កុំបី​ឃ្លៀងឃ្លាត​ឡើយ​៕​

នាយ​ឧ​ត្ត​ម​សេនីយ៍ ប៉ែន វិបុល និង​លោកជំទាវ តំណាង ឯកឧត្ដម នាយ​ឧ​ត្ត​ម​សេនីយ៍ សន្តិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ អញ្ជើញ​ជា​អធិបតី ក្នុង​ពិធី​កាន់បិណ្ឌ​វេន​៣

2021/04/27 02:59:58 am        25
​ភ្នំពេញ ៖ ក្នុង​ឱកាស​នៃ​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ ជា​ពុទ្ធបរិស័ទ ដែល​គោរព​ប្រតិបត្តិ ទំនៀមទម្លាប់ ប្រកាន់ខ្ជាប់​ប្រពៃណី ព្រះពុទ្ធសាសនា ហើយ​តែងតែ​ធ្វើបុណ្យ​ធ្វើ​ទាន នៅ​គ្រប់​រដូវ​កាល នៃ​ពិធីបុណ្យ​នីមួយៗ​ជា​រៀងរាល់​ឆ្នាំ​នោះ សម្រាប់​ឱកាស នៃ​ពិធីបុណ្យ​កាន់បិណ្ឌ ភ្ជុំបិណ្ឌ ឆ្នាំនេះ​ត្រូវជា​វេន​ទី​៣ នៃ​ថ្ងៃ​កាន់បិណ្ឌ នាយ​ឧ​ត្ត​ម​សេនីយ៍ ប៉ែន វិបុល អគ្គ​ស្នងការ​រង​នគរបាលជាតិ និង​លោកជំទាវ តំណាង​ដ៏​ខ្ពង់ខ្ពស់ ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ សន្តិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ អញ្ជើញ​ជា​អធិបតី ក្នុង​ពិធី​កាន់បិណ្ឌ​វេន​៣ ព្រមទាំង​ក្រុមគ្រួសារ​កូនចៅ​ញាតិសន្ដាន​ទាំងអស់ រួមជាមួយ​ថ្នាក់ដឹកនាំ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ស្នងការ​នគរបាល​រាជធានី​-​ខេត្ត និង​នាយ នាយរង​នគរបាលជាតិ ព្រមទាំង​ពុទ្ធបរិស័ទ​ជិតឆ្ងាយ បាន​អញ្ជើញ​ចូលរួម​កាន់បិណ្ឌ​នៅ វត្ត​បទុម​វ​តី​រាជ​វ​រា​រាម ដែល​ស្ថិត​ក្នុង​សង្កាត់​ចតុមុខ ខណ្ឌដូនពេញ​។​​ពិធី​កាន់បិណ្ឌ​វេន​ទី​៣ បាន​ប្រព្រឹត្ត​ទៅ​ដោយ​រលូន​នៅ​រសៀល​ថ្ងៃអាទិត្យ ២​រោច ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព​.​ស ២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​១៥ ខែ​កញ្ញា ឆ្នាំ​២០១៩​នេះ នាយ​ឧ​ត្ត​ម​សេនីយ៍ ប៉ែន វិបុល អគ្គ​ស្នងការ​រង​នគរបាលជាតិ និង​លោកជំទាវ រួម​ជាមួយ អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ ស្នងការ​នគរបាល​រាជធានី​-​ខេត្ត និង​នាយ នាយរង​នគរបាលជាតិ ព្រមទាំង​ពុទ្ធបរិស័ទ​ចំណុះជើងវត្ត​ជិត​ឆ្ងាយ បាន​អញ្ជើញ​ចូលរួម សូត្រមន្ត សមាទានសីល និមន្ត​ព្រះសង្ឃ​ចម្រើន​ព្រះ​បរិត្ត និង​សម្តែង​ធម្មទេសនា ទាក់ទង​ទៅនឹង​ពិធីបុណ្យ​កាន់បិណ្ឌ និង​ភ្ជុំបិណ្ឌ ដែលជា​ពិធី​មួយ​ត្រូវបាន​ពុទ្ធបរិស័ទ​ខ្មែរ​ទូទាំងប្រទេស ប្រារព្ធ​ធ្វើជា​រៀងរាល់ឆ្នាំ ក្នុង​ជំនឿ​យ៉ាង​មុតមាំ​លើ​ទស្សនៈ​កម្មផល ធ្វើ​ល្អ បានល្អ ធ្វើ​អាក្រក់ បាន​អាក្រក់​។​​លុះ​ព្រឹក​ឡើង​ថ្ងៃ​ចន្ទ​ទី​១៦ ខែ​ឆ្នាំ​ដដែល ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ ប៉ែន វិបុល អគ្គ​ស្នងការរង​នគរបាលជាតិ និង​លោកជំទាវ រួមជាមួយ ថ្នាក់ដឹកនាំ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ស្នងការ​នគរបាល​រាជធានី​-​ខេត្ត និង​នាយ នាយរង​នគរបាលជាតិ ព្រមទាំង​ពុទ្ធបរិស័ទ​ចំណុះជើងវត្ត​ជិត​ឆ្ងាយ បាន​ជួបជុំគ្នា​ម្តងទៀត​នៅ​បរិវេណ​វត្ត​បទុម​វ​តី​រាជ​វ​រា​រាម ដែល​ស្ថិតក្នុង​សង្កាត់​ចតុមុខ ខណ្ឌដូនពេញ ដើម្បី​បន្ត​កម្មវិធី​បុណ្យកាន់បិណ្ឌ​វេន​៣​នេះ ដោយបាន​រៀបចំ​ថ្វាយ​ផ្កា​ភ្ញី​ចំពោះ​ព្រះ​រតនត្រ័យ និង​នមស្សការ សមាទានសីល រាប់បាត្រ ប្រគេន​បច្ច័យ​ព្រះសង្ឃ ឧទ្ទិស​កុសល​ជូន ដល់​បុព្វការី​ជន ញាតិ​កា​ទាំង ៧​សណ្តាន និង​នាយ នាយរង ពល​នគរបាល ដែល​បាន​ពលី ជា​កិច្ច​បង្ហើយ​ពិធីបុណ្យ​កាន់បិណ្ឌ​វេន​ទី​៣​។​​នៅ​ក្នុងឱកាស​កាន់បិណ្ឌ​វេន​ទី​៣​នេះ នាយ​ឧ​ត្ត​ម​សេនីយ៍ ប៉ែន វិបុល អគ្គ​ស្នងការ​រង​នគរបាលជាតិ និង​លោកជំទាវ បាន​នាំ​យក​នូវ​ទេយ្យទាន​ទៅ​ប្រគេន​ព្រះសង្ឃ ក្នុង​ពិធី​កាន់បិណ្ឌ​វេន​ទី​៣​នេះ រួមមាន ៖ អង្ករ​ចំនួន ៤​បាវ ស្មើ ២០០​គីឡូក្រាម​, ស្ករស ចំនួន​៥០​គីឡូក្រាម​, តែ​ចំនួន ២០​គីឡូក្រាម​, ទឹកក្រូច ចំនួន ២០​កេស​, ទឹកបរិសុទ្ធ​ឱ​រ៉ា​ល់​(​ដប​តូច​) ២០​កេស​, មី​ចំនួន ២៤​កេស​តូច​, ត្រី​.​ខ​កំប៉ុង​ចំនួន​៤​កេស​ធំ​, ប្រគេន​សម្តេច​សង្ឃនាយក ន​ន្ទ ង៉ែត បច្ច័យ​ចំនួន ២​លាន​រៀល​, ប្រគេន​សម្តេច​សង្ឃ​បច្ច័យ​ចំនួន ១​លាន​រៀល និង​សាដក់​១, ប្រគេន​គ្រូសូត្រ​ឆេ្វ​ង​ចំនួន ២០​ម៉ឺន​រៀល និង​សាដក់​១, ប្រគេន​ព្រះសង្ឃ​៣១​អង្គ ក្នុង​១​អង្គ បច្ច័យ​ចំនួន ៥​ម៉ឺន​រៀល និង​សាដក់​១, បច្ច័យ​សម្រាប់​កសាង​វត្ត​ចំនួន ១០​លាន​រៀល​, ប្រគេន​សម្តេច​សង្ឃ​ថវិកា ៥​លាន​រៀល និង​អង្ករ​ចំនួន​៥​តោន ដើម្បី​ជួយ​សម្រួល​ដល់​ការ​ស្នាក់នៅ​របស់​សិស្ស និស្សិត​, ប្រគេន​ព្រះសង្ឃ​ទេសនា​បច្ច័យ ១​លាន​រៀល និង​សាដក់​១ ទឹក​សុទ្ធ​២​កេស ទឹក​ប្រទាល​១​កេស , ជូន​លោក​អាចារ្យ និង​គណៈកម្មការ​វត្ត​១០​នាក់ ក្នុង​១​នាក់ បច្ច័យ​៣​ម៉ឺន​រៀល និង​ជូន​តាជី យា​ជី ២០​នាក់ ក្នុង​១​នាក់ បច្ច័យ​ចំនួន ២​ម៉ឺន​រៀល​។​​សូម​ជម្រាបថា ពិធីបុណ្យ​ភ្ជុំបិណ្ឌ​ជា​ពិធីបុណ្យ​ដ៏​ធំ​មួយ​ក្នុងចំណោម​ពិធីបុណ្យ​ធំៗ​ផ្សេងទៀត ដែល​ប្រជាជន​កម្ពុជា ប្រារព្ធ​ធ្វើជា​រៀងរាល់ឆ្នាំ ពិធីបុណ្យ​ភ្ជុំបិណ្ឌ​តែងតែ​ប្រារព្ធ​ធ្វើ​រយៈពេល​១៥​ថ្ងៃ ចាប់ពី​ថ្ងៃ​១ រោច ខែភទ្របទ រហូតដល់​ថ្ងៃ​១៥​រោច ខែភទ្របទ ដែល​ពិធីបុណ្យ​នេះ​គេ​ចាត់ទុកថា ជា​ពិធីបុណ្យ​គោរព​វិញ្ញាណក្ខន្ធ និង​ការ​ឧទ្ទិស​មគ្គផល​ជូន​ដល់​បុព្វការី​ជន​ដែល​បាន​ចែក​ឋាន​ទៅហើយ​ឲ្យ​បានទទួល ព្រមទាំង​បាន​រួច​ផុតពី​បាបកម្ម​ទាំងឡាយ​ផងដែរ​៕​

ពិធី​សែន​ព្រះ​ខែ​កាន់តែ​ពេញ​និយម​នៅ​កម្ពុជា​

2021/04/27 02:59:58 am        20
ភ្នំពេញ៖ ពិធី​សែន​ព្រះ​ខែ​នឹង​ឈាន​មកដល់ នា​យប់​ថ្ងៃទី​១៣ កញ្ញា នេះ ជា​ការ​កត់សម្គាល់ នៅមុន​ថ្ងៃ​សែន​មកដល់​នៅ​តាម​ដងផ្លូវ​តូចធំ​ក្នុង​រាជធានី​ភ្នំពេញ នៅតាម​ហាង​នំ​នានា​បានរៀបចំ​ស្តង់​លក់​នំ​ជាច្រើន​ប្រភេទ​ផ្សេងៗ​គ្នា ក្នុងនោះ​ពលរដ្ឋ​ខ្មែរ​ជាប់​សែស្រឡាយ​ចិន​ បាននាំគ្នា​ទិញ​ត្រៀម​ទុក​សែន​។​​អ្នកគ្រប់គ្រង​ទូទៅ​នៅ​ហាង​នំ​អប្សរា​ ​លោក សំណាង ប្រាប់​ឲ្យ​ដឹង​ថា បុណ្យ​នេះ​មាន​ប្រវត្តិ​និង​ប្រារព្ធ​ធ្វើ​រៀងរាល់ឆ្នាំ​តាំងពី​យូរយា​ណាស់​មកហើយ​ ​សម្រាប់​ជនជាតិ​ចិន​ទាំង​រស់នៅក្នុង​ប្រទេស​ចិន និង​បណ្តា​ប្រទេស​នានា​ ​រួមទាំង​កម្ពុជា​ផងដែរ​។ពាក់ព័ន្ធ​នឹង​ការ​ប្រារព្ធ​ពិធីបុណ្យ​ខាងលើ​នេះដែរ លោក បាន​បញ្ជាក់ថា ក្នុង​រដូវ​សែន​ព្រះ​ខែ ហាង​របស់លោក​ផលិត​នំ​ចែកចាយ​នៅតាម​បណ្តា​ស្តង់​ប្រមាណ​ជា ១០​ម៉ឺន​ប្រអប់​ឯណោះ ក្នុងតម្លៃ​ពី ៦​ដុល្លារ ដល់​ជិត​២០០​ដុល្លារ ក្នុង​មួយ​ប្រអប់​។​​តាម​ការសាកសួរ​ពី​ប្រជាពលរដ្ឋ​ដែល​ទៅ​ទិញ​នំ​ព្រះ​ខែ បាន​រៀបរាប់ថា ជា​រៀងរាល់ឆ្នាំ​តែងតែ​ប្រារព្ធ និង​មិនដែល​អាក់ខាន​ឡើយ ព្រោះ​មាន​ជាប់​ខ្សែស្រឡាយ​ចិន​។ បន្ថែម​ពីនេះ​ទៀត គឺ​ក្នុង​គោលបំណង​សុំ​សេចក្តីសុខ ៕​

UNESCO​ គាំទ្រ​មុខម្ហូប​ចំនួន​១០​ត្រៀម​ដាក់បញ្ចូល​បញ្ជី​បេតិកភណ្ឌ​អរូបី​យ​ពិភពលោក​

2021/04/27 02:59:58 am        27
ភ្នំពេញ៖ នៅ​ក្នុង​សន្និសីទ​អន្តរជាតិ លើក​ទី​១ ស្តីពី​ទេសចរណ៍​ម្ហូបអាហារ​កម្ពុជា នៅ​ថ្ងៃទី​២១ ខែសីហា​នេះ តំណាង​អង្គការ​ទេសចរណ៍​ពិភពលោក UNWTO​និង​អង្គការ​UNESCO នៃ​អង្គការសហប្រជាជាតិ បាន​គាំទ្រ​កម្ពុជា​ចំពោះ​ការ​ស្នើសុំ​ម្ហូបអាហារ​ប្រពៃណី​ខ្មែរ ចំនួន​១០​មុខ ត្រៀម​ដាក់បញ្ចូល​ក្នុង​បញ្ជី​សម្បត្តិ​បេតិកភណ្ឌ​អរូបី​ពិភពលោក​។​​បើ​តាម​ការ​អោយ​ដឹងពី​ឯកឧត្តម ថោង រដ្ឋ​ស​ក្កិ អគ្គនាយក អគ្គនាយកដ្ឋាន​អភិវឌ្ឍ​ទេសចរណ៍ និង​សហប្រតិបត្តិការ​អន្តរជាតិ​នៃ​ក្រសួងទេសចរណ៍ បាន​ថ្លែងថា តាមរយៈ​សន្និសីទ​អន្តរជាតិ​ស្តីពី​ទេសចរណ៍​ម្ហូបអាហារ​កម្ពុជា​នៅពេលនេះ ក្រសួង​នឹង​ស្នើសុំ​គោលការណ៍​រាជរដ្ឋាភិបាល ដើម្បី​រៀបចំ​ឯកសារ​មុខម្ហូប​ខ្មែរ​ជា​ស​ម្លរ​ចំនួន​៥ និង​មុខ​ម្លូ​ប​ជា​បង្អែម​ប្រពៃណី​ចំនួន​៥​ទៀត ត្រៀម​ដាក់បញ្ចូល​បញ្ជី​បញ្ចូល​ក្នុង​បញ្ជី​សម្បត្តិ​បេតិកភណ្ឌ​អរូបី​យ​ពិភពលោក​។​​ឯកឧត្ដម បន្តថា មកដល់ពេលនេះ ក្រសួងទេសចរណ៍ បាន​សហការ​ជាមួយ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ រៀបចំ​ឯកសារ​មុខម្ហូប​អាហារ​ខ្មែរ​ទាំងនេះ​ បាន​មួយចំនួន​រួចហើយ ក្រសួង​នឹង​បន្ត​ពិភាក្សា​រៀបចំ​ផ្នែក​បច្ចេកទេស​ជាមួយ អង្គការ​UNESCO ដើម្បី​ត្រៀម​ដាក់បញ្ចូល​បញ្ជី​បញ្ចូល​ក្នុង​បញ្ជី​សម្បត្តិ​បេតិកភណ្ឌ​អរូបី​យ​ពិភពលោក​។​​នៅ​ពេលនេះ ​ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ បានស្នើ​មន្ត្រី និង​ភាគី​ពាក់ព័ន្ធ ត្រូវ​រួមគ្នា​កែច្នៃ ចងក្រង​ខ្លឹមសារ បកស្រាយ​បង្ហាញ​អំពី​ម្ហូបអាហារ ដែលជា​សម្បត្តិ​វប្បធម៌ បេតិកភណ្ឌ​ទាំងនេះ ដើម្បី​ចូលរួម​លើកកម្ពស់​ជីវភាព​រស់​នៅ របស់​ប្រជាពលរដ្ឋ​ក្នុង​តំបន់​នោះ តាមរយៈ​ការមកដល់​នៃ​ទេសចរ​ជាតិ​-​អន្តរជាតិ និង​ត្រៀម​ដាក់​បញ្ចូល​ក្នុង​បញ្ជី​បេតិកភណ្ឌ​ផងដែរ​។​​បើតាម​លោក Xu Jing នាយក​ប្រចាំ​តំបន់​អាស៊ី​-​ប៉ាស៊ីហ្វិក នៃ​អង្គការ​ទេសចរណ៍​ពិភពលោក (UNWTO) បាន​ថ្លែងថា ការអភិរក្ស​ម្ហូបអាហារ គឺ​វា​ផ្សារភ្ជាប់​នឹង​ការងារ​កសិកម្ម នៅក្នុង​តំបន់​មួយ ហើយ​វា​ក៏​ជា​អត្តសញ្ញាណ​ទ្រព្យសម្បត្តិ​បេតិកភណ្ឌ របស់​ប្រទេសមួយ ដែល​គេ​កំពុង​ផ្តោត​ការយកចិត្ត​ដាក់​ខ្ពស់ និង​ត្រូវ​រៀបចំ​ដាក់បញ្ចូល​ក្នុង​បញ្ជី​បេ​តិក​ភ័​ណ្ឌ​ពិភពលោក ដើម្បី​បង្ហាញ​អោយ​ប្រជាពលរដ្ឋ​នៅ​ពិភពលោក មានការ​យល់ដឹង​៕

ចុងឆ្នាំ​នេះ និង​ដើម​ឆ្នាំក្រោយ ប្រាសាទ​បុរាណ​ខ្មែរ​ដ៏​អស្ចារ្យ​ចំនួន​២ នឹង​ត្រូវ​ចុះ​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភព​

2021/04/27 02:59:58 am        25
ភ្នំពេញ៖ ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ ​បានរៀបចំ​ឯកសារ​រួចជាស្រេច ដើម្បី​ដាក់​ប្រាសាទ​បុរាណ​ខ្មែរ​ដ៏​អស្ចារ្យ​ចំនួន​២ ចុះ​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក របស់​អង្គការ​យូណេស្កូ​។​​ឯកឧត្តម ប្រាក់ សុ​ណ្ណា​រ៉ា រដ្ឋលេខាធិការ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​​​ថា នៅ​ចុង​ឆ្នាំ​២០១៩ និង​ដើមឆ្នាំ​២០២១​នេះ ក្រសួង​គ្រោង​ចុះ​ប្រាសាទបុរាណ​ខ្មែរ​ដ៏​ចំនួន​២ ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក​។ មុនគេ​នៅ​ចុងឆ្នាំ​២០១៩ ក្រសួង​នឹងដាក់​ឯកសារ​ប្រាសាទ​កោះ​កេ​រ្ត៍ និង​ឆ្នាំ​២០២១​ក្រសួង ដាក់​ឯកសារ ប្រាសាទ​ចំនួន​បី​ក្រុម ដែលជា​ស៊េរី គឺ​ប្រាសាទបន្ទាយឆ្មា ប្រាសាទបឹងមាលា និង​ក្រុម​ប្រាសាទព្រះខ័ន​កំពង់ស្វាយ​។​​បើតាម​ការបញ្ជា​ក់រប​ស់លោក​ជំទាវ ភឿង ស​កុ​ណា រដ្ឋ​ម​ន្រី្ត​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ថា គ្រប់​ឯកសារ​ទាំងអស់​ដែល​ក្រសួង​ដាក់​ប្រាសាទ ឬក៏​បេតិកភណ្ឌ​ជាតិ​ផ្សេងទៀត ចុះ​ជាស​ម្ប​តិ្ត​បេតិកភណ្ឌ​ពិភពលោក គឺ​ទាមទារ​ឲ្យ​មានការ​ចូលរួម​ពី​គ្រប់​ស្ថាប័ន​ពាក់ព័ន្ធ​នៅក្នុង​ប្រទេស​កម្ពុជា​។ប្រសិនបើ​ស​ម្ប​តិ្ត​បេតិកភណ្ឌ​ជាតិ​នោះ​ទទួលបាន​ជោគជ័យ ក៏​ជា​ជោគជ័យ​របស់​ជាតិ ហើយ​ការដាក់​ប្រាសាទបុរាណ​ខ្មែរ ជាស​ម្ប​តិ្ត​បេតិកភណ្ឌ​ពិភពលោក​នេះ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋ​ម​ន្រី្ត​បាន​គាំទ្រ​យ៉ាងខ្លាំងបំផុត​៕​

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ស៊ូដង់ ប្រកាសផ្តាច់ទំនាក់ទំនងជាមួយអារ៉ាប់រួម ជុំវិញការចោទប្រកាន់ក្នុងសង្រ្គាម
05/07/2025 11:05 AM
អធិការបតីអាល្លឺម៉ង់ អំពាវនាវឲ្យសហរដ្ឋអាមេរិកនៅឆ្ងាយពីនយោបាយរបស់ប្ររទេសលោក
05/07/2025 11:05 AM
ថ្ងៃនេះ ក្រសួងសុខាភិបាលបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីចំនួន៣នាក់ និងមានអ្នកជាសះស្បើយចំនួន១នាក់
05/07/2025 11:05 AM
អភិបាលខណ្ឌច្បារអំពៅ ជួបសំណេះសំណាលជាមួយកម្លាំងសណ្តាប់ធ្នាប់ខណ្ឌ និងផ្តល់ការឧបត្ថម្ភជាការលើកទឹកចិត្ត
05/07/2025 11:05 AM
ក្រសួងពាក់ព័ន្ធនឹងអ្នកធ្វើគោលនយោបាយជួបជជែកពិភាក្សារកវិធីបញ្ឈប់អំពើហិង្សាលើកុមារ
05/07/2025 11:05 AM
លោក Putin នឹងថ្លែងសុន្ទរកថាដ៏ធំបំផុតមិនធ្លាប់មាននៅទិវាជ័យជម្នះឆ្នាំនេះខណៈសង្គ្រាមអ៊ុយក្រែននៅតែបន្ត
05/07/2025 11:05 AM
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ៖ របបសឹកនៅមីយ៉ាន់ម៉ា ដែលរងគ្រោះរញ្ជួយដី បន្តបទឈប់បាញ់ដល់ថ្ងៃទី៣១ ឧសភា
05/07/2025 11:05 AM
រយៈពេល៤ខែឆ្នាំនេះ កម្ពុជានាំចេញអង្ករជាង ២៨ ម៉ឺនតោន គិតជាទឹកប្រាក់ជាង ២០០ លានដុល្លារ
05/07/2025 10:05 AM
រយៈពេល៤ខែឆ្នាំនេះ កម្ពុជាអនុម័តគម្រោងវិនិយោគថ្មីចំនួន ២៣១ គម្រោងមានទុនវិនិយោគ ៣,៤ ពាន់លានដុល្លារ
05/07/2025 10:05 AM
ប្រព័ន្ធទូទាត់កម្ពុជា ត្រូវបានមជ្ឈដ្ឋានជាតិ និងអន្តរជាតិ ទទួលស្គាល់ជាប្រព័ន្ធលើកកម្ពស់រូបិយវត្ថុជាតិ
05/07/2025 10:05 AM