ព្រឹត្តិការណ៍វាយកូនហ្គោល Vattanac Legends Championship 2025 រយៈពេល ៣ថ្ងៃ បញ្ចប់ទៅដោយជោគជ័យជាប្រវត្តិសាស្រ្តថ្មី​មិនធ្លាប់មាន​ ដែលប្រទេសកម្ពុជា​ធ្វើជាម្ចាស់ផ្ទះ​លើកដំបូង​រៀបចំព្រឹត្តិការណ៍ប្រកួតវាយកូនហ្គោលកម្រិតអន្តរជាតិ
ទេសចរអន្តរជាតិអះអាងថា រាជធានីភ្នំពេញជាគោលដៅទេសចរណ៍ល្អមួយលើពិភពលោក
រយៈពេល១០ខែឆ្នាំនេះ ខេត្តបាត់ដំបងទទួលបានភ្ញៀវទេសចរជាតិ និងអន្តរជាតិជិត ៥៦ម៉ឺននាក់
លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រួមជាមួយឯកឧត្តម វ៉ាង វិនពីង ​អញ្ជើញ​ចូលរួម​កម្ម​វិធី​​តាំងពិព័រណ៍មិនអចិន្ត្រៃយ៍​ «ចំណងប្រវត្តិសាស្ត្រ៖ ទំនាក់ទំនងខ្មែរ-ចិន តាមរយៈ​វប្បធម៌ និង​សិ​ល្បៈ»​ នៅ​សារមន្ទីរ​ជាតិ​កម្ពុជា​

វប្បធម៌ និងទេសចរណ៍

ភ្ញៀវទេសចរជាង ៣ម៉ឺន៦ពាន់នាក់ ទស្សនាព្រឹត្ដិការណ៍ថ្ងៃរះចំកំពូលប្រាសាទអង្គរ

2025/09/23 10:14:25 am        587
អ្នកជំនាញទេសចរណ៍ នៃអាជ្ញាធរជាតិអប្សរាបានឲ្យ​ដឹងថា ភ្ញៀវទេសចរជាតិ និងអន្ដរជាតិ ទៅ​ទស្សនា​ព្រឹត្តិការណ៍​ព្រះអាទិត្យចំកំពូលប្រាសាទអង្គរវត្ត ចាប់ពីថ្ងៃទី២១ដល់ថ្ងៃទី២៣ខែកញ្ញា ឆ្នាំ​២០២៥​នេះ មានជាង៣ម៉ឺន៦ពាន់នាក់ ខណៈដែលព្រឹត្ដិការណ៍នេះ មិនឃើញ​ពន្លឺ​ព្រះអាទិត្យ​ច្បាស់​ដោយ​សារ​អាកាសធាតុមិនល្អ។ភ្ញៀវ​ទេសចរជាតិ បានលើកឡើងថា ក្នុងរយៈពេលបីថ្ងៃ នៃព្រឹត្ដិការណ៍សមរាត្រី មិន​ឃើញ​ថ្ងៃ​រះ​ចំ​កំពូល​ប្រាសាទ​អង្គរ កំពូលប្រាសាទច្បាស់ក្ដី ប៉ុន្ដែពួកគាត់ពេញចិត្ដ និងសប្បាយយរីករាយ ដោយ​សារ​ជា​ព្រឹត្ដិការណ៍​មួយ​អស្ចារ្យ​ដែល​នៅ​លើពិ​ភព​លោក​មិន​អាច​ប្រៀប​ផ្ទឹម​បាន​ជា​មួយ​វប្បធម៌​របស់​ខ្មែរ​។ ពួកគាត់បន្ដថា ការទៅទស្សនាប្រាសាទអង្គរវត្តនាថ្ងៃរះចាប់ពីម៉ោង៤ព្រឹក ប៉ុន្ដែ​មិន​ខក​បំណង​ឡើយ​ដែល​ខ្លួន​ចំណាយ​ពេល​ដើម្បី​មក​រង់​ចាំ​ទស្សនា​ថ្ងៃ​រះ​នៅ​ប្រាសាទ​អង្គរវត្ត។ ពួក​គាត់​មាន​មោទន​ភាព ដែល​ភ្ញៀវទេសចរ​ជាច្រើន​ទៅ​ទស្សនា​ព្រឹត្ដិការណ៍ស​មរា​ត្រី​ខ្លះ​បាន​អង្គុយ​រ​ង់​ចាំ​នៅ​បរិវេណ​ច្រាំងកសិន្ធុខាងមុខប្រាសាទ ខ្លះចូលមកអង្គុយត្រៀបត្រានៅបណ្តាល័យ និង​ខ្លះ​ទៀត​ឈ​រង់​ចាំនៅលើរានហាល ក្បែរស្រះទឹកខាងជើង និងខាងត្បូងនៃប្រាសាទ ដើម្បីទស្សនាទិដ្ឋភាព និង​ផ្តិត​យករូបភាព ដ៏អស្ចារ្យថ្ងៃរះនៅប្រាសាទអង្គរវត្ត។លោក សេង សុធារ៉ា ប្រធាននាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ និងវប្បធម៌អង្គរ នៃអាជ្ញាធរ​ជាតិ​អប្សរា​បានឱ្យដឹងថា ព្រឹត្ដិការណ៍ថ្ងៃរៈចំកណ្ដាលកំពូលប្រាសាទអង្គរ ក្នុងរយៈពេល៣ថ្ងៃ ចាប់​ពី​ថ្ងៃ​ទី​២១​ដល់ថ្ងៃទី២៣ខែកញ្ញាឆ្នាំ២០២៥នេះ មានភ្ញៀវទេសចរជាតិនិងអន្ដរជាតិ ជាង៣​ម៉ឺន​៦​ពាន់​នាក់។ ក្នុងចំណោមភ្ញៀវទេសចរជាង៣ម៉ឺន៦ពាន់នាក់នោះ មានភ្ញៀវ​ទេសចរ​អន្ដរជាតិ​ ២៥៧៦​នា​ក់ និងភ្ញៀវទេសចរជាតិ ៣៣,៧៤៦នាក់។ លោកបន្ដថា អ្នកទេសចរ​បាន​ទៅ​ទស្សនា​នៅ​ពីម៉ោង​៥:​០០នាទី-៧:០០នាទី។សូមរំលឹកថា កាលពីឆ្នាំ២០២៤ ចាប់ពីថ្ងៃទី២១ដល់ថ្ងៃទី២៣ ខែកញ្ញា ភ្ញៀវទេសចរជាតិ និង​អន្ដរជាតិ ទៅទស្សនាព្រឹត្តិការណ៍ព្រះអាទិត្យរះចំកំពូលប្រាសាទអង្គរវត្ត ឬហៅថា សមរាត្រី​មាន​ជាង​៣​ម៉ឺន​៧​ពាន់នាក់ ក្នុងនោះមានភ្ញៀវទេសចរអន្ដរជាតិ ១៨៣៤នាក់ ៕

ភ្ញៀវទេសចរជាង ៧ម៉ឺននាក់ ចូលលេងកម្សាន្ត និងស្នាក់នៅ​លម្ហែ​ក្នុង​អំឡុង​ឱកាស​បុណ្យ​ភ្ជុំ​បិណ្ឌ​នៅ​ខេត្តព្រះសីហនុ

2025/09/23 09:22:49 am        358
ប្រធានមន្ទីរទេសចរណ៍ ខេត្តព្រះសីហនុ ប្រាប់ឱ្យដឹងថា ខេត្តព្រះសីហនុ ទទួល​បាន​ភ្ញៀវ​ទេសចរ​ចូល​មក​លេង​កម្សាន្ត និងស្នាក់នៅលម្ហែក្នុងអំឡុងឱកាសបុណ្យភ្ជុំបិណ្ឌ នាថ្ងៃទី២២ ខែកញ្ញា ឆ្នាំ​២០២៥ ​មានភ្ញៀវសរុប ៧៧.៤៧៤នាក់ កើនឡើង ៣៣% ក្នុងនោះ ភ្ញៀវជាតិ ៧៥.៦២៩នាក់ កើន​ឡើង ៣៣% និងភ្ញៀវបរទេសសរុប ១.៨៤៥នាក់ កើនឡើង ៧% ។ លោក តាំង សុចិត្តគ្រឹស្នា បន្តថា ភ្ញៀវតាមបណ្តាឆ្នេរ និងរមណីយដ្ឋាននានាសរុប ៧៦.៥១៥នាក់ កើន​ឡើង ៣៣% ក្នុងនោះ ភ្ញៀវជាតិ ៧៥.១៦០នាក់ កើនឡើង ៣៣% និងភ្ញៀវបរទេស ១.៣៥៥​នាក់ កើនឡើង ១៦% ។ ចំណែកឯ ភ្ញៀវចូលតាមអាកាស​យានដ្ឋាន​អន្តរជាតិ​ខេត្ត​ព្រះសីហនុ​ចំនួន ០៣ជើង ស្មើនឹង ចំនួនសរុប ១៥៩នាក់ ថយចុះជិត ៣០% ក្នុងនោះ ភ្ញៀវជាតិ ០២នាក់ ថយចុះ ៥០% និងភ្ញៀវអន្តរជាតិ ១៥៧នាក់ ថយចុះ ២៧% ។ រីឯ ភ្ញៀវទេសចរ​ទៅ​កម្សាន្ត​តាម​បណ្តា​កោះ​នានាសរុប ៨០០នាក់ កើនឡើង ៤០% ក្នុងនោះ ភ្ញៀវជាតិ ៤៦៧នាក់ កើន​ឡើង ៩៦% និងភ្ញៀវបរទេស ៣៣៣នាក់ កើនឡើង ១% ។ សូមបញ្ជាក់ថា ខេត្តព្រះសីហនុ មានកោះតូច-ធំ ៣២ ថ្មដុះ ១ និងថ្មប៉ប្រះទឹក ៥ ឆ្នេរ​សមុទ្រ​ប្រវែង​ជាង ១៧៥គីទ្បូម៉ែត្រ សម្បូរទៅដោយធនធានធម្មជាតិ មានសមុទ្រ កោះ ឆ្នេរ ព្រែក ព្រៃ​កោង​កាង​ វាលទំនាប ខ្ពង់រាប ភ្នំ ទឹកជ្រោះ ឧទ្យានជាតិ(លើកគោក) ឧទ្យានជាតិបាតសមុទ្រ (ដែល​សំបូរ​ទៅដោយ សត្វសមុទ្រ ស្មៅសមុទ្រ មច្ឆសមុទ្រ និងផ្កាថ្ម) រួមទាំងជីវៈ​ចម្រុះ​គ្រប់​ប្រភេទ​ ដែលជាសក្តានុពលសម្បូរបែប និងជាមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម (ពាណិជ្ជកម្ម ឧស្សាហកម្ម កសិកម្ម) និងជាគោលដៅទេសចរណ៍ប្រកបដោយប្រជាប្រិយភាព ដែល​មាន​ភ្ញៀវទេសចរជាតិ និងអន្តរជាតិមកទស្សនាមកសម្រាកលម្ហែយ៉ាងច្រើន ហើយ​ត្រូវ​បាន​ប្រសិទ្ធ​នាមថាជា «តារារះនាទិសនិរតី»៕

អ្នកដំណើរជាតិអន្តរជាតិភាគច្រើនចង់ធ្វើដំណើរហោះត្រង់ចេញ-ចូល​កម្ពុជា​ តាម​ព្រលាន​យន្ត​ហោះថ្មី​លំដាប់ 4F

2025/09/15 12:25:09 pm        674
បណ្តាអ្នកដំណើរជាតិ និងអន្តរជាតិ ដែលធ្វើដំណើរហោះចេញចូលកម្ពុជា នៅថ្ងៃនេះ គឺ​ច្រើ​ន​បាន​បង្ហាញ​ការ​ចាប់អារម្មរណ៍ខ្លាំង ចង់ធ្វើដំណើរតាមផ្លូវអាកាសហោះចេញចូលកម្ពុជាដោយត្រង់ មិន​ចង់​ចុះ​ឈប់​សំចតនៅប្រទេសណាឡើយ ខណៈការបើក​ដំណើរ​ការ​ផ្លូវការ​អាកាស​យាន​ដ្ឋាន​អន្តរជាតិ​តេជោលំដាប់4F របស់កម្ពុជា គឺអាចទទួលជើងយន្តហោះខ្នាតធំៗ គ្រប់ប្រភេទ​ទាំង​អស់​របស់​ពិភព​លោកអាចចុះចតបាន។អ្នកដំណើរជាតិ អន្តរជាតិ បានថ្លែងប្រាប់BTV នៅថ្ងៃទី១៥ ខែកញ្ញានេះថា អ្នក​ដំណើរ​ទាំង​អស់​គ្នា ​មានចិត្តសប្បាយរីករាយ និងអបអរសាទរកម្ពុជា ដែលមានព្រលាន​យន្តហោះ​ថ្មី​លំដាប់​ពិភព​លោក ​មានរចនាបថថ្មីប្លែកអស្ចារ្យ ដែលអាចទទួលជើង​យន្ត​ហោះ​គ្រប់​ប្រភេទ​ទាំង​អស់​របស់​ពិភព​លោក​ចុះចតបាន ហើយចាប់ពីពេលតទៅ មុននឹងធ្វើដំណើរចេញចូលកម្ពុជា គឺគេស្វែង​រក​ជើង​យន្ត​ហោះ​ត្រង់​មក​កម្ពុជា ក្នុងគោលបំណងសន្សំថវិកា និងធ្វើដំណើរលឿនឆាប់​មក​ដល់​កម្ពុ​ជា​តែ​ម្តង​។សូមញ្ជាក់ថា ក្នុងរយៈ៤ថ្ងៃដំបូងការបើកអាកាសយានដ្ឋានអន្តរជាតិតេជោ គឺបានទទួល​ជើង​ហោះ​ហើរ​ចេញ​ចូលសរុបប្រមាណ៥១៩ជើង ក្នុងនោះ ជើងយន្តហោះចូលកម្ពុជា មានចំនួន២៦៥ជើង ហោះ​មក​ពីបណ្តាប្រទេសចំនួន១៥ មានជាង៣០គោលដៅ ។សម្រាប់អ្នក​ដំណើរជាតិអន្តរជាតិវិញ ធ្វើដំណើរចូលកម្ពុជា ក្នុងរយៈពេល៤ថ្ងៃដំបូងនោះដែរ គឺ​មាន​ប្រមាណ ជាង៣ម៉ឺននាក់ ក្នុងនោះអ្នកដំណើរអន្តរជាតិមានប្រមាណជាង២៤,០០០នាក់ មាន ១១២សញ្ជាតិ និងអ្នកដំណើរជាតិអន្តរជាតិធ្វើដំណើរចេញ សរុបជាង ២៦,០០០នាក់ ក្នុង​នោះអ្នកដំណើរអន្តរជាតិមានប្រមាណជិត២ម៉ឺននាក់។ដោយ​ឡែកសម្រាប់រយៈពេល១ថ្ងៃចុងក្រោយនេះដែរ បើតាមមន្ត្រីនគរបាល​អន្តោប្រ​វេសន៍​បាន​ឲ្យដឹ​ងថា នៅថ្ងៃទី១៤ ខែកញ្ញាម្សិលមិញនេះ គឺមានកំណើនជើងហោះហើរ ហោះចេញចូល​កម្ពុជា​សរុប​មានចំនួន១០៥ជើង ក្នុងនោះជើងហោះចេញមានចំនួន៥២ជើង ហើយមានអ្នក​ដំណើរ​ជាតិ​អន្តរជាតិចេញចូលសរុប ចំនួន១២ ៦១៣នាក់ ដែលមានចំនួនជាង៧០សញ្ជាតិ៕ អត្ថបទ ស៊ុម សុខជា

ប្រជាពលរដ្ឋជាច្រើនបន្តនាំគ្នាមកទស្សនាព្រលានយន្តហោះថ្មីដែលជាសមិទ្ធផលប្រវត្ដិសាស្ដ្ររបស់កម្ពុជា

2025/09/12 02:55:47 pm        216
គិតចាប់តាំងពីកម្ពុជាប្រកាសដាក់ឱ្យដំណើរការហោះហើរជាផ្លូវការនៅអាកាសយានដ្ឋានអន្តរជាតិតេជោ កាលពីថ្ងៃទី៩ ខែកញ្ញា រហូតត្រឹមថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៥នេះ ប្រជាពលរដ្ឋ​មក​ពី​តំបន់​ផ្សេងៗគ្នា​​​​យ៉ាង​ច្រើន​កុះករ បាននាំគ្នាមកទស្សនា សមិទ្ធផលថ្មីស្រឡាង និងជាប្រវត្ដិសាស្ដ្រ​របស់​កម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត។អ្នកឧកញ៉ា ឆារស៍ វ៉ាន់ នាយកគ្រប់គ្រង នៃក្រុមហ៊ុន ខេមបូឌា អ៊ែរផត អ៊ិនវេសមិន ឯ.ក (CAIC) មានប្រសាសន៍ឱ្យដឹងថា គិតចាប់ពីថ្ងៃបើកដំណើរផ្លូវការរហូតមកដល់ពេលនេះ ឃើញ​មាន​ប្រជាជន​យ៉ាងច្រើនកុះករមកលេងនៅទីនេះដោយទឹកមុខសប្បាយរីករាយ និងមានវិន័យល្អ។ អ្នកឧកញ៉ា បានបន្តថា ក្រៅពីអ្នកធ្វើដំណើរ ការមកដល់របស់ប្រជាពលរដ្ឋនៅទីនេះ ពលរដ្ឋ​ភាគ​ច្រើន​ដើម្បី​មក​ថតរូបលេងកម្សាន្ត ខ្លះទៀតដើរទស្សនាជុំវិញព្រលាន និងមួយចំនួន​ផ្សេង​ទៀត​មក​ថ្វាយ​បង្គំ​ព្រះពុទ្ធប្បដិមាជាដើម។ អ្នកឧកញ៉ា បន្ថែមទៀតថា ព្រលានយន្តហោះថ្មី​នេះនៅ​តែ​បើក​ទទួល​ស្វាគមន៍​ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានទាំងអស់ និងមិនគិតថ្លៃចំណតរថយន្ត​រយៈពេល​មួយ​សប្តាហ៍ ​គិតចាប់ពីថ្ងៃប្រកាសបើកដំណើរការ។ក្រុមប្រជាពលដែលអញ្ជើញមកដើរលេងកម្សាន្តនៅព្រលានយន្តថ្មីនេះ បានបង្ហាញអារម្មណ៍រំភើប និង​ត្រេក​អរ​ជា​ពន់ពេក ចំពោះរាជរដ្ឋាភិបាលក​ម្ពុជា​ដែល​បាន​ខិតខំ​ប្រឹង​ប្រែង​ស្ថាបនា​ឱ្យ​លេច​ចេញ​ជា​រូប​រាង​នូវព្រលានយន្តហោះថ្មីមួយទៀត ដែលមានឈ្មោះថា អាកាសយាន​ដ្ឋាន​អន្តរជាតិ​តេជោ​។​ ពួកគាត់បានលើកឡើងស្រដៀងគ្នាថា ព្រលានយន្តហោះថ្មីនេះ មាន​ភាព​ធំទូ​លំ​ទូលាយ និង​អស្ចារ្យ​ជាង​មុន ជាពិសេសមានការរចនាបទបែបខ្មែរ បំពាក់ទៅដោយ​ឧបករណ៍​ទំនើប​ៗ​ដូច​នៅ​ប្រទេស​​ដទៃ​ទៀត​ផង​ដែរ ដែលនេះបានផ្ដល់ទំនុកចិត្តខ្ពស់សម្រាប់អ្នកធ្វើដំណើរ។ ពួកគាត់ បាន​ចាត់​ទុក​ព្រលានយន្តហោះថ្មីនេះ គឺជាសមិទ្ធផលថ្មី​មួយ​ទៀត​ដែល​បាន​កើត​ឡើង​ដោយ​ការ​ខិត​ខំ​ប្រឹង​ប្រែង​របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការធ្វើសកម្មភាពដើម្បីមានការរីកចម្រើន នៅក្នុង​យុគ​សម័យ​សម្តេចតេជោ។សូមបញ្ជាក់ថា អាកាសយានដ្ឋានអន្តរជាតិតេជោ ត្រូវបានសាងសាង់លើផ្ទៃដីសរុប ២ ៦០០​ហិកតា​ ជាប្រភេទព្រលានយន្តហោះខ្នាតធំ ប្រភេទ 4F ដែលអាចស្រូបយក និងទទួល​បាន​ការ​ហោះ​ហើរ​ពីឆ្ងាយឆ្លងទ្វីប ដែលអាចឲ្យប្រភេទយន្តហោះធុនយក្ស រហូតដល់ Airbus A380-800 និងយន្តហោះ Boeing 747-800 ចុះចតបាន។ តាមផែនការ អាកាស​យានដ្ឋាន​អន្តរជាតិ​តេជោ​នឹង​ត្រូវ​សាង​ឡើងជា៣ដំណាក់កាល ដោយដំណាក់កាលទី១ មានផ្លូវរត់ចម្ងាយ៤គីឡូម៉ែត្រ មាន​សមត្ថភាពទទួលអ្នកដំណើរប្រមាណ ១៣លាននាក់ក្នុងមួយឆ្នាំ នៅឆ្នាំ២០២៥។ ដំណាក់​កាល​ទី២​ ការបន្ថែមផ្លូវរត់ពីរបន្ថែមទៀត នឹងបង្កើនសមត្ថភាពអ្នកដំណើរដល់៣០លាននាក់ នៅឆ្នាំ​២០៣០​ ខណៈដំណាក់កាលទី៣ អាកាសយានដ្ឋាននេះ នឹងពង្រីកបន្ថែមទៀត ជាមួយនឹង​ការ​ដាក់​ឱ្យ​ប្រើប្រាស់ផ្លូវរត់ទីបី ដែលអាចទទួលអ្នកដំណើរបាន រហូតដល់៤៥លាននាក់ នៅឆ្នាំ​២០៥០​៕ ​អត្ថបទ៖ ឈិត បូរ៉ាវី 

កម្ពុជាគ្រោងនឹងទិញយន្តហោះផលិតដោយចិនផ្ទាល់ ប្រភេទC909 regional ២០គ្រឿង ខណៈ១០គ្រឿងបានបញ្ជាទិញរួចហើយ​

2025/09/11 08:34:03 am        3329
តាមរយៈបណ្ដាញសង្គមនៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តម វ៉ាង វិនពីន (WANG Wenbin) ឯកអគ្គរដ្ឋទូត សាធារណរដ្ឋប្រជាមានិតចិន ប្រចាំនៅកម្ពុជា បានបញ្ជាក់ថា ក្រុម​ហ៊ុន​អាកាស​ចរណ៍​កម្ពុជា និងចិន បានចុះអនុស្សរណៈ នៃការយោគយល់គ្នា អំពី​ការ​គ្រោង​នឹង​ទិញ​យន្ត​ហោះដែ​លផលិតដោយចិនផ្ទាល់ចំនួន ២០គ្រឿង គឺប្រភេទ C909 regional ក្នុងនោះ ១០​គ្រឿង​បាន​បញ្ជាក់ការបញ្ជាទិញ និងចំនួន ១០គ្រឿងផ្សេងទៀតមានបំណងបញ្ជាទិញ។ ឯកឧត្តម វ៉ាង វិនពីន បានសរសេរថា កាល​ពី​ថ្ងៃ​ទី៨ ខែកញ្ញា ក្រុមហ៊ុនកម្ពុជា Cambodia Airways និង ក្រុមហ៊ុនចិន Commercial Aircraft Corporation of China, Ltd.,(COMAC) បាន​អនុស្សរណៈ នៃការយោគយល់គ្នា អំពី​ការ​គ្រោង​នឹង​ទិញ​យន្ត​ហោះដែ​លផលិត​ដោយ​ចិន​ផ្ទាល់​គឺ C909 regional ចំនួន ២០ គ្រឿង ដែលក្នុងនោះចំនួន ១០គ្រឿង​បាន​បញ្ជាក់​ការ​បញ្ជា​ទិញ និងចំនួន ១០គ្រឿងផ្សេងទៀតមានបំណងបញ្ជាទិញ។ ភាគី​ទាំង​ពីរ​នូវ​គ្រោង​នឹង​សហការ​គ្នាលើ​​វិស័យ​ការបញ្ជាទិញយន្តហោះ ការគាំទ្រប្រតិបត្តិការ និងបណ្ដុះបណ្ដាលផលិតកម្មជាដើម។ឯកឧត្ដមឯកអគ្គរដ្ឋទូតចិនបានគូសបញ្ជាក់ថា នេះ​គឺជាវឌ្ឍនភាពថ្មី ​នៃ​កិច្ច​សហ​ប្រតិបត្តិ​ការ​ក្នុង​វិស័យ​ដែន​អាកាស នៃប្រទេសទាំងពីរ ដែលមានអត្ថប្រយោជន៍សំខាន់សម្រាប់ភាគីទាំងពីរ៕  

អាកាសយានដ្ឋានអន្តរជាតិតេជោ ស្វាគមន៍យ៉ាងកក់ក្ដៅភ្ញៀវទេសចរ​ដំបូងគេមកពីប្រទេស​ចិន​នៅព្រឹក​នេះ

2025/09/09 10:01:15 am        195
នៅព្រឹកថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥នេះ អាកាសយានដ្ឋានអន្តរជាតិតេជោ សមិទ្ធ​ផល​ប្រវត្ដិ​សាស្ដ្រ​កម្ពុជា ស្ថិតក្នុងខេត្ដកណ្ដាល និងមួយផ្នែកស្ថិតក្នុងខេត្ដតាកែវ មានតម្លៃប្រមាណ ១៥០០​លាន​ដុល្លារ​អាមេរិក ដែលជាច្រកទ្វារថ្មីភ្ជាប់កម្ពុជាទៅកាន់ពិភពលោក បានចាប់​ផ្តើម​ដំណើរ​ការ​ទទួល​ជើង​ហោះហើរហើយ។ជើងហោះហើរដំបូងគេ ដែលចូលចតក្នុងអាកាសយានដ្ឋានថ្មីនេះ គឺក្រុមហ៊ុនអាកាសចរណ៍ជាតិ Air Cambodia (K6 611) ដឹកភ្ញៀវទេសចរមកពីប្រទេសចិន ត្រូវបានទទួលស្វាគមន៍ ដោយ​ឯកឧត្តម​បណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុក រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល និង​រដ្ឋ​មន្ត្រី​ក្រសួង​ទេសចរណ៍ លោក ហួត ហាក់ ដែលមានការបាញ់ទឹកទទួលស្វាគមន៍យន្តហោះ ការ​លេង​ឆៃយាំ បំពាក់កម្រងផ្កា និងចែកវត្ថុអនុស្សាវរីយ៍ដល់អ្នកដំណើរផងដែរ។អាកាសយានដ្ឋានអន្តរជាតិថ្មីនេះ មានទីតាំងស្ថិតនៅឃុំព្រែកស្លែង ស្រុកកណ្តាលស្ទឹង ខេត្ត​កណ្តាល​។ អាកាសយានដ្ឋាននេះ សាងសង់លើផ្ទៃដីសរុប ២,៦០០ ហិកតា ជាអាកាស​យាន​ដ្ឋាន​ប្រភេទ​ 4F ដែលអាចនឹងស្រូបយក និងទទួលបាន​ការ​ហោះ​ហើរ​ពី​ឆ្ងាយ​ឆ្លង​ទ្វី​ប​អាច​ឲ្យ​ប្រភេទ​យន្ត​ហោះធុនយក្សចុះចតបាន។ សូមបញ្ជាក់ថា អាកាសយានដ្ឋាននេះ ក្រុមហ៊ុន ខេមបូឌា អ៊ែរផត អ៊ិនវេសមិន ឯ.ក គឺជាក្រុមហ៊ុន​ចម្រុះ​បង្កើតឡើ​ងរួមគ្នាដោយ ក្រុមហ៊ុន OCIC និងរដ្ឋលេខាធិការដ្ឋាន​អាកាសចរ​ស៊ីវិល​កម្ពុជា​ក្នុង​ឆ្នាំ​២​០១៨ ក្រោមការណែនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីត​នាយក​រដ្ឋ​មន្រ្តី​ បច្ចុប្បន្នជាប្រធានព្រឹទ្ធសភាកម្ពុជា ដើម្បីធ្វើការងារសាងសង់ព្រលានថ្មីមួយនេះ។ តាម​ការ​គ្រោង​ទុក ព្រលាននេះ នឹងសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥ ក្រោម​អធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋ​​មន្ដ្រី​នៃ​កម្ពុជា​៕

ក្រសួងទេសចរណ៍៖ កម្ពុជានៅតែជាគោលដៅទេសចរណ៍សុវត្ថិភាព និងរាក់ទាក់ស្វាគមន៍

2025/08/02 03:02:59 pm        534
ក្រសួងទេសចរណ៍ នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ជូនដល់សាធារ​ណជន សមាគម​ទេសចរណ៍ ប្រតិបត្តិករទេសចរណ៍ ផ្នែកឯកជន អ្នកសារព័ត៌មាន ភ្ញៀវទេសចរជាតិ និងអន្តរជាតិ និង​ភាគីពាក់ព័ន្ធទាំងអស់​ថា ប្រទេសកម្ពុជានៅតែជាគោលដៅសុវត្ថិភាព និង​ស្ថិរភាព​ពេញ​លេញ​សម្រាប់​វិស័យទេសចរណ៍ និងការធ្វើដំណើរតាមជើងហោះហើរអន្តរជាតិ និងច្រកព្រំដែន​គោក​ជា​ច្រើន​។យោងតាមសេចក្តីជូនដំណឹងរបស់​ក្រសួងទេសចរណ៍ចុះផ្សាយនៅថ្ងៃទី០១ ខែសីហា ឆ្នាំ​២០២៥ បានឲ្យដឹងថា ដោយកត់សម្គាល់ពីកិច្ចព្រមព្រៀងឈប់បាញ់បានចូលជាធរមានជាផ្លូវការ ការ​ស្តារ​ឡើង​វិញ​យ៉ាង​ពេញលេញនូវសន្តិភាព និងស្ថិរភាពលើគ្រប់វិស័យ រួម​ទាំង​ទីតាំង​ដែល​រង​ផល​ប៉ះ​ពាល់​ដោយ​ការ​ប៉ះទ​ង្គិចតាមបណ្តោយព្រំដែននាពេលថ្មីៗនេះនៅជិតប្រាសាទព្រះវិហារ តំបន់​ទេសចរណ៍​ដ៏​ស្រស់ស្អាត និងតំបន់ទេសចរណ៍ បេតិកភណ្ឌដ៏ល្បីល្បាញរបស់កម្ពុជាទាំងអស់​ រួម​ទាំង​ ប្រាសាទអង្គរវត្តដែលជាសម្បត្តិបេតិកភណ្ឌពិភពលោក រាជធានីភ្នំពេញ​ដែល​ជា​រាជ​ធានី​ដ៏​រស់​រវើក បរិស្ថានឆ្នេរសមុទ្រដ៏ស្រស់ស្អាត និងឆ្នេរខ្សាច់សក្បុស ជាមួយនឹង ទឹកសមុទ្រ​ពណ៌​ខៀវ​នៅ​ខេត្ត​ព្រះសីហនុ ក៏ដូចជា តំបន់ឆ្នេរដែលមានភាពស្ងប់ស្ងាត់ និងធម្មជាតិ ដូចជា ខេត្តកំពត និង​កែប ជាមួយនឹងតំបន់អេកូទេសចរណ៍ និងសហគមន៍នៅភូមិភាគឦសាន ប្រកបដោយ​សុវត្ថិភាព ពេញលេញ និងប្រកបដោយភាពកក់ក្តៅ ជាមួយនឹងការស្វាគមន៍របស់ប្រជាជន ក្នុងស្រុ​កដែ​លពោរពេញ ទៅដោយស្នាមញញឹម និងភាពស្មោះត្រង់។ក្រសួងទេសចរណ៍បញ្ជាក់ថា «រាជរដ្ឋាភិបាលកម្ពុជាបានចាត់វិធានការនានា ដើម្បីធានាសុវត្ថិភាព និង​ការ​ការពារសម្រាប់ភ្ញៀវទេសចរ ដោយមានអាជ្ញាធរជាតិ និងក្នុងតំបន់ តាមដាន​យ៉ាង​យក​ចិត្ត​ទុក​ដាក់ និងរក្សាសុវត្ថិភាព នៅទូទាំងប្រទេស។ កម្ពុជា​មាន​ការ​ប្តេជ្ញា​ចិត្ត​ចំពោះ​គុណ​តម្លៃពិ​ត​នៃ​សន្តិភាព​ សុវត្ថិភាព ការគោរពវប្បធម៌ និង បដិសណ្ឋារកិច្ច។ វិស័យទេសចរណ៍​នៅ​តែ​ជា​សសរ​ស្តម្ភ​នៃ​មោទ​កភាពជាតិ និងមិត្តភាពអន្តរជាតិ។ ដូច្នេះ សុវត្ថិភាព និងសុខុមាលភាព​របស់​ភ្ញៀវ​ទេសចរ​ទាំង​អស់គឺតែងជាអាទិភាពខ្ពស់បំផុតរបស់យើងជានិច្ច»។តាមន័យនេះ ក្រសួងទេសចរណ៍​សូមអំ​ពាវ​នាវ​ដល់​ភ្ញៀវទេ​សចរ​ទាំងអ​ស់​ដែលស្រ​ឡាញ់​ប្រទេស​កម្ពុជា​ បន្តការធ្វើដំណើរទស្សនាក្នុងព្រះរាជាណាចក្រកម្ពុជា គាំទ្រ និងផ្សព្វផ្សាយ បេតិកភណ្ឌ​វប្បធម៌​ដ៏​សម្បូរ​បែប បដិសណ្ឋារ​កិច្ចដ៏កក់ក្តៅ និងទេសភាពដ៏ស្រស់បំព្រ​ង​ប្រកប​ដោយ​ទំនុក​ចិត្ត​ពេញ​លេញ នៃសុវត្ថិភាព និង ភាពកក់ក្តៅ៕

ប្រតិភូក្រសួងទេសចរណ៍ទស្សនកិច្ចសារមន្ទីរ ព្រះស្រីឦសានវរ្ម័ន ស្វែងយល់ពីប្រវត្តិសេដ្ឋកិច្ច និង​រូបិយវត្ថុ​កម្ពុជា

2025/07/17 01:16:26 pm        323
ឯកឧត្តម ហួត ហាក់ ដឹកនាំប្រតិភូក្រសួងទេសចរណ៍ ទស្សនកិច្ចនៅសារមន្ទីរសេដ្ឋកិច្ច និង​រូបិយវត្ថុ ព្រះស្រីឦសានវរ្ម័ន (ស.ស.រ) ដើម្បីស្វែងយល់ទាក់ទងទៅនឹងប្រវត្តិសាស្ត្ររបស់កម្ពុជា និង​បច្ចុប្បន្នភាពនៃនវានុវត្តន៍ហិរញ្ញវត្ថុ និងគំនិតផ្តួចផ្តើមថ្មីៗ។លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា ក្នុងជំនួបពិភាក្សាការងារ និង​ទស្សន​កិច្ច​នៅសារមន្ទីរ សេដ្ឋកិច្ចនិងរូបិយវត្ថុ ព្រះស្រីឦសានវរ្ម័ន (ស.ស.រ) ប្រតិភូ​ក្រសួង​ទេសចរណ៍ នៅរសៀលថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥ នេះ, លោកជំទាវ បានលើក​ឡើង​ពី​ការ​ចូល​រួម​គាំទ្រដល់ការអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជា របស់ធនាគារជាតិ នៃ​កម្ពុជា​នា​ពេល​កន្លង​មក តាមរយៈនវានុវត្តន៍ហិរញ្ញវត្ថុ និងគំនិតផ្តួចផ្តើមថ្មីៗដូចជា ការសម្រេចបាន​ការ​តភ្ជាប់​ប្រព័ន្ធ​ទូទាត់​ឆ្លងដែន ជាមួយបណ្តាប្រទេស ជាច្រើន ការដាក់ឱ្យដំណើរការកម្មវិធីបាគងទេសចរ និង​ការ​ដំណើរ​ការសារមន្ទីរសេដ្ឋកិច្ច និងរូបិយវត្ថុ ព្រះស្រីឦសានវរ្ម័ន (ស.ស.រ) នៅរាជធានីភ្នំពេញ ព្រម​ទាំងគម្រោងដំណើរការសារមន្ទីរ ស.ស.រ ខេត្តបាត់ដំបង និងខេត្តកំពត នាពេល​ខាង​មុខ​ជា​ដើ​ម​។ លោកជំទាវបណ្ឌិត ក៏បានលើកឡើងពីសារៈសំខាន់ នៃការប្រមូល និងចងក្រងស្ថិតិទេសចរ ព្រម​ទាំង​បញ្ជាក់​ពីឆន្ទៈចូលរួម សហការ និងគាំទ្រក្នុងការធ្វើឱ្យប្រសើរឡើង នូវគុណ​ភាព​ទិន្នន័យ​ទេសចរ​ប្រកបដោយប្រសិទ្ធភាព។ជាការឆ្លើយតប ឯកឧត្តមរដ្ឋមន្រ្តី ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានលើកឡើង​នូវ​វឌ្ឍន​ភាព​គួរ​ឱ្យកត់សម្គាល់ នៃ វិស័យទេសចរណ៍នាពេលកន្លងមក ក្រោមដំបូលសុខសន្តិភាព និង​ស្ថិរភាព​នយោបាយ ដែលឆ្លុះបញ្ចាំងតាមរយៈការកើនឡើង នៃភ្ញៀវ អន្តរជាតិ និង​ទេសចរ​ក្នុង​ស្រុក​។ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានលើកសរសើរ ពីការរួមចំណែករបស់ធនាគារជាតិនៃកម្ពុជា ក្នុង​ការ​ជំរុញ វិស័យទេសចរណ៍នាពេលកន្លងមក តាមរយៈការដាក់ឱ្យដំណើរការផលិតផលហិរញ្ញវត្ថុថ្មីៗ ដែល​ទាំងនេះបានជួយសម្រួលយ៉ាងច្រើន ដល់ការទូទាត់ របស់ទេសចរ និងចូលរួម​ផ្សព្វ​ផ្សាយ​ពី​សក្តានុព​លទេសចរកម្ពុជាផងដែរ៕ អត្ថបទ៖ សុន រ៉ាឌី

«ដំណើរទេសចរណ៍នៅប្រទេសកម្ពុជាពិតជាសប្បាយរីករាយ និង​ពោរ​ពេញ​ដោយ​អនុស្សាវរីយ៍​ល្អៗដែលមិនអាចបំភ្លេចបាន ហើយយើងមកលេងម្តងទៀតជាមិនខាន» ចំណាប់​អារម្មរណ៍​រួម​របស់​ប្រតិភូបុគ្គលិកក្រុមហ៊ុន EdF និង GdF បារាំង

2025/07/17 11:27:53 am        352
ភ្នំពេញ៖ នៅទីស្តីការក្រសួងទេសចរណ៍ នារសៀលថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានអនុញ្ញាតជូនតំណាងប្រភិភូបុគ្គលិក-និយោជិក នៃ​ក្រុម​ហ៊ុន​ថាមពលបារាំង EdF និង GdF ព្រមទាំងលោក អាំង ពិទូ ជាប្រធានសមាគមកូដូខែ្មរ ចូល​ជួបសម្តែងការគួរសម គោរព​ជម្រាប​ពី​ចំណាប់អាម្មរណ៍​នៃ​ដំណើរ​ទេសចរណ៍​នៅ​ប្រទេស​កម្ពុជា​រយៈ​ពេលជាង២សប្តាហ៍ ព្រមទាំងគោរពជម្រាបលាត្រលប់ទៅប្រទេសបារាំងវិញ។ក្នុងឱកាសជំនួបនេះ ឯកឧត្តមរដ្ឋមន្រ្តី បានស្តាប់នូវចំណាប់អាម្មរណ៍ល្អៗ និង​បទ​ពិសោធ​ផ្ទាល់​ខ្លួន​ពី​ការធ្វើទេសចរណ៍នៅគោលដៅទេសចរណ៍នានាក្នុងប្រទេសកម្ពុជា ជាពិសេស​គឺ​ការ​ស្នាក់​នៅ​ទទួលទាន និងការចុះ​ធ្វើ​ស្រែចំការ​តាម​ភូមិ​ឋាន​ជន​បទ​នានា​ជា​មួយ​ប្រជាព​លរដ្ឋ​កម្ពុជា​របស់​ប្រតិភូ និងថ្លែង​អំណរគុណ​ចំពោះ​ការ​ជ្រើស​រើស​ប្រទេស​កម្ពុជា​ជា​គោល​ដៅ​វិស្ស​មកាល​ប្រចាំ​ឆ្នាំ​របស់​ប្រតិភូ ព្រមទាំងការជួយផ្សព្វផ្សាយបន្តរបស់ប្រតិភូដល់ក្រុមគ្រួសារ មិត្តភ័ក្រ និងប្រជា​ពលរដ្ឋ​បារាំងទាំងអស់អំពីកត្តាសុខសន្តិភាព សុវត្ថិភាពល្អ ស្ថេរភាពសង្គម និងការអភិវឌ្ឍ​លើ​គ្រប់​វិស័យ​របស់ប្រទេសកម្ពុជានាពេលបច្ចុប្បន្ន ជាពិសេសបដិសណ្ឋារកិច្ចដ៏កក់ក្តៅ ម្ហូបអាហារ​ដ៏​មាន​ឱជា​រស គ្រឿងផ្សំពីធម្មជាតិផ្តល់សុខភាពល្អ និងទេសភាពដ៏ស្រស់ត្រកាល អាកាសធាតុល្អ នារដូវ​ការបៃតង៕

ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ រៀបចំពិធីអបអរសាទរការចុះ “បូជនីយដ្ឋានចងចាំនៃកម្ពុជា៖ ពីទីតាំងឧក្រិដ្ឋកម្មមកជាមណ្ឌលផ្សះផ្សា និងសន្តិភាព” ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក

2025/07/13 02:01:03 pm        166
នាព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៥ វេលាម៉ោង៧:០០នាទីព្រឹក នៅទីស្តីការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានរៀបចំកម្មវិធីអបអរសាទរការចុះ “បូជនីយដ្ឋានចងចាំនៃកម្ពុជា៖ ពីទីតាំងឧក្រិដ្ឋកម្មមកជាមណ្ឌលផ្សះផ្សានិងសន្តិភាព” ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ក្រោមអធិបតីភាពឯកឧត្ដម ហាប់ ទូច រដ្ឋមន្ត្រីស្តីទីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការ និងសិស្សានុសិស្ស ប្រមាណជាង ៣០០នាក់ ។  សូមបញ្ជាក់ជូនថា បូជនីយដ្ឋានចងចាំនៃកម្ពុជា ត្រូវបានគណ:កម្មាធិការបេតិកភណ្ឌពិភពលោក អនុម័តចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោកនៃអង្គការយូណេស្កូ តាមសំណើរបស់រាជរដ្ឋាភិបាលកម្ពុជា នាសម័យប្រជុំលើកទី៤៧ នៅទីក្រុងបារីស សាធារណរដ្ឋបារាំង នាថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥។ ជោគជ័យនៃការចុះ “បូជនីយដ្ឋានចងចាំនៃកម្ពុជា” ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ដែលមានទីតាំងចំនួន៣ រួមមាន៖ អតីតមន្ទីរឃុំឃាំង ម១៣ (ស្ថិតនៅព្រំប្រទល់ខេត្តកំពង់ឆ្នាំងនិងខេត្តកំពង់ស្ពឺ), សារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង និង មជ្ឈមណ្ឌលប្រល័យពូជសាសន៍ជើងឯក (ស្ថិតនៅរាជធានីភ្នំពេញ) គឺកើតចេញពីគំនិតផ្តួចផ្តើមប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា និងការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលជានិច្ចកាលតែងតែផ្តល់អាទិភាពខ្ពស់ដល់កិច្ចអភិរក្ស និងការអភិវឌ្ឍបេតិកភណ្ឌជាតិប្រកបដោយ    ចីរភាព រួមទាំងការការពារសច្ចភាពប្រវត្តិសាស្ត្ររបស់ជាតិ។ ការចុះ “បូជនីយដ្ឋានចងចាំនៃកម្ពុជា” ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក គឺជាមោទនភាពជាតិដ៏ធំធេងថ្មីមួយទៀត សម្រាប់ប្រជាជននិងប្រជាជាតិកម្ពុជា នៅលើឆាកអន្តរជាតិ និងជាគំរូមួយសម្រាប់ពិភពលោក បង្ហាញពីការតស៊ូដ៏យូរអង្វែងរបស់កម្ពុជា ការផ្សះផ្សាជាតិ ស្មារតីសាមគ្គីរួបរួមជាតិ ការស្វែងរកយុត្តធម៌ជូនជនរងគ្រោះ និងការកសាងសន្តិភាព ជាពិសេសតាមរយៈ នយោបាយឈ្នះ ឈ្នះ របស់   សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលបានប្រែក្លាយប្រទេសកម្ពុជាពី “វាលពិឃាដ” មកជា “ទឹកដីនៃសន្តិភាព” ដែលជារតនវត្ថុមិនអាចកាត់ថ្លៃបានសម្រាប់ប្រជាជាតិនិងប្រជាជនយើង ក្នុងការកសាងសន្តិភាព និងការអភិវឌ្ឍជាតិលើគ្រប់វិស័យ។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ភ្លៀងធ្លាក់ខ្លាំងបន្ថែមទុក្ខវេទនាដល់ប្រជាជន ដែលភៀសខ្លួនពីសង្គ្រាមនៅក្នុងដែនដីហ្កាហ្សា
11/28/2025 10:11 AM
[UPDATE] ចំនួនអ្នកស្លាប់ក្នុងទឹកជំនន់បង្កឡើងដោយភ្លៀងធ្លាក់ខ្លាំងនៅស្រី លង្កា បានកើនឡើងដល់ជាង៤០នាក់ហើយ
11/28/2025 10:11 AM
សៀវភៅ «កេរដំណែលស្នាដៃម្ហូបខ្មែរ» ទទួលបានជ័យលាភី «Best of the Best-Cambodia» ពី Gourmand Awards Best of the Best ១៩៩៥-២០២៥
11/28/2025 10:11 AM
ព្រះមហាក្សត្រ៖ អបអរសាទរចំពោះស្ថាប័ននីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិមានភាពប៉ិនប្រសប់ដឹកនាំ និងគ្រប់គ្រងសភាពការណ៍របស់ប្រទេសជាតិ ធានាបាននូវប្រក្រតីភាព និងបន្តការអភិវឌ្ឍ
11/28/2025 10:11 AM
ឯកអគ្គរាជទូតកម្ពុជា​ប្រចាំ​កូរ៉េខាង​ត្បូង​ ជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តមសមាជិក​សភាកូរ៉េ
11/28/2025 10:11 AM
យន្តហោះនិងនាវាបំពាក់មីស៊ីលស៊ីបគោលដៅរបស់អាមេរិក ត្រូវបានដាក់ពង្រាយទៅកាន់មូលដ្ឋានព័រតូរីកូ
11/28/2025 10:11 AM
កុមាររាប់រយនាក់ «ភ័យខ្លាច» និងឯកោ បន្ទាប់ពីភៀសខ្លួនពីទីក្រុង El-Fasher ប្រទេសស៊ូដង់
11/28/2025 10:11 AM
អាមេរិកទំនងជាគាំទ្រផែនការបែងចែកតំបន់ហ្កាហ្សា និងកសាងឡើងវិញ នូវផ្នែកគ្រប់គ្រងដោយអ៊ីស្រាអែល
11/28/2025 10:11 AM
FBI ឆ្មក់បង្ក្រាបនៅតាមលំនៅឋាន បន្ទាប់ពីសមាជិកឆ្មាំជាតិពីរនាក់ត្រូវបានបាញ់ប្រហារ
11/28/2025 10:11 AM
អ៊ីស្រាអែល បើកការវាយប្រហារថ្មីនៅភាគខាងត្បូងប្រទេសលីបង់ ក្នុងខួបនៃបទឈប់បាញ់
11/28/2025 10:11 AM