ស្វែងរក

អារ៉ាប់រួម ស្វាគមន៍សេចក្តីថ្លែងការណ៍របស់ក្រុមប្រឹក្សាសន្តិសុខស្តីពីការវាយប្រហាររោងចក្រថាមពលនុយក្លេអ៊ែរ Barakah

05/27/2026 03:05 PM        43
ប្រទេសអារ៉ាប់រួម បានស្វាគមន៍សេចក្តីថ្លែងការណ៍មួយពីក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិដែលបានបង្ហាញ «ការព្រួយបារម្ភយ៉ាងខ្លាំង» អំពីការវាយប្រហារដោយយានដ្រូនកាលពីថ្ងៃទី១៧ ខែឧសភា ទៅលើរោងចក្រថាមពលនុយក្លេអ៊ែរ Barakah របស់ខ្លួន។បេសកកម្មរបស់ប្រទេសអារ៉ាប់រួមប្រចាំនៅអង្គការសហប្រជាជាតិ បាននិយាយនៅក្នុងសារនៅលើបណ្តាញ X ថា «ក្រុមប្រឹក្សា បាននិយាយក្នុងការឯកភាពគ្នាថា ត្រូវតែបញ្ឈប់ជាបន្ទាន់និងជាអចិន្ត្រៃយ៍ចំពោះការវាយប្រហារទាំងអស់ប្រឆាំងនឹងជនស៊ីវិល និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិលនៅក្នុងប្រទេសអារ៉ាប់រួម រួមទាំងការវាយប្រហារ និងការគំរាមកំហែងវាយប្រហារទៅលើរោងចក្រនុយក្លេអ៊ែរ»។បេសកកម្មនេះ ក៏បានអំពាវនាវឱ្យអ្នកទាំងឡាយដែលទទួលខុសត្រូវចំពោះ «សកម្មភាពឈ្លានពាន រួមទាំងអ្នកទាំងឡាយដែលធ្វើសកម្មភាពតាមរយៈបណ្តាញតំណាង» ត្រូវតែនាំមកឲ្យទទួលខុសត្រូវ។ក្រសួងការបរទេសអារ៉ាប់រួម កាលពីពេលមុនបានអំពាវនាវឱ្យប្រទេសអ៊ីរ៉ាក់ ទប់ស្កាត់សកម្មភាពអរិភាពដែលមានប្រភពចេញពីទឹកដីរបស់ខ្លួនបន្ទាប់ពីការវាយប្រហារដោយយានដ្រូនបានកើតឡើង។

ការអនុវត្តកាតព្វកិច្ចយោធា ជាករណីយកិច្ចចាំបាច់ង និងជាកិត្តិយសដ៏​ឧត្តុង្គឧត្តម​របស់​ប្រជាពលរដ្ឋ

05/27/2026 03:05 PM        145
អគ្គនាយក អគ្គនាយកដ្ឋានយោធសេវា ក្រសួងការពារជាតិ បានបញ្ជាក់ថា ការ​អនុវត្ត​កាតព្វ​កិច្ច​យោធា ​ជាករណីយកិច្ចចាំបាច់ និងជាកិត្តិយសដ៏ឧត្តុង្គឧត្តមរបស់ប្រជាពលរដ្ឋ។         នៅព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៦ ក្រសួងការពារជាតិ បានរៀបចំ​ធ្វើ​សន្និសីទ​សារ​ព័ត៌មាន​នេះ ​បន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី កាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៦ ចេញ​ព្រះរាជក្រមប្រកាសឱ្យប្រើច្បាប់ ស្តីពីកាតព្វកិច្ចយោធា ដែលក្នុងសន្និសីទនេះ នាយ​ឧត្តមសេនីយ៍ មាស សាវ៉ន អគ្គនាយក អគ្គនាយកដ្ឋានយោធសេវា ក្រសួងការពារជាតិ បាន​បញ្ជាក់​ថា ក្នុងបរិបទដែលស្ថានភាពពិភពលោកកំពុងមានការប្រែប្រួល និងភាពមិនច្បាស់លាស់ នា​ពេលថ្មីកន្លងមកនេះ ប្រទេសមានព្រំប្រទល់ជាប់ ធ្វើការឈ្លានពានប្រទេសកម្ពុជាគ្រប់ទម្រង់ បង្កឱ្យមានការឈឺចាប់។ នាយឧត្តមសេនីយ៍មានការជឿជាក់ចំពោះ ប្រជាពលរដ្ឋ ជាពិសេសយុវជនជំនាន់ថ្មីប្រែក្លាយការឈឺចាប់នេះ ទៅចុះឈ្មោះបំពេញកាតព្វកិច្ចយោធាដោយស្ម័គ្រចិត្ត ដោយសកម្មមានស្មារតីទទួលខុសត្រូវខ្ពស់។ដូចនេះដើម្បីអនុវត្តច្បាប់ ស្តីពីកាតព្វកិច្ចយោធាឱ្យទាន់ពេលវេលានិងមានប្រសិទ្ធភាព ស្របតាមតម្រូវការ ចាំបាច់របស់ប្រទេសជាតិ សំណូមពរឱ្យមានការចូលរួមពីគ្រប់មជ្ឈដ្ឋានជាតិទាំងស្ថាប័នរដ្ឋ ឯកជន សមាគម អង្គការសង្គមស៊ីវិល ជាពិសេសប្រព័ន្ធផ្សព្វផ្សាយសារព័ត៌មានទាំងអស់ជួយបំផុសយុទ្ធនាការ អនុវត្តច្បាប់កាតព្វកិច្ចយោធាតាមគ្រប់មធ្យោបាយនិងគ្រប់រូបភាព ឱ្យបានទូលំទូលាយនិងឱ្យបានជ្រួតជ្រាបដល់ប្រជាពលរដ្ឋកម្ពុជា ជាពិសេសយុវជនដែលគ្រប់អាយុចូលបំពេញកាតព្វកិច្ចយោធា។នាយឧត្តមសេនីយ៍ មាស សាវ៉ន បានបញ្ជាក់បន្ថែមថា ការអនុវត្តច្បាប់កាតព្វកិច្ចយោធានេះ នឹងបង្កើតបានជា “ប្រភពធនធានមនុស្ស ដែលមិនចេះរីងស្ងួត” សម្រាប់កម្លាំងកងយោធពលខេមរភូមិន្ទ ធានាបាននូវការបំពេញបន្ថែមនូវកម្លាំងទ័ពវ័យក្មេង ដែលមានកាយសម្បទាមាំមួន ល្បឿនលឿន និងសមត្ថភាពចាប់យកបច្ចេកវិទ្យាយោធាទំនើបៗបានឆាប់រហ័ស៕អត្ថបទ៖ សុភាព 

ប្រធាន EU៖ សហភាពអឺរ៉ុបកំពុងរៀបចំកញ្ចប់ទណ្ឌកម្មលើកទី ២១ ប្រឆាំងនឹងរុស្ស៊ី

05/27/2026 03:05 PM        27
ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយនៅទីក្រុងវីលនីញូសថា បណ្តាប្រទេសសហភាពអឺរ៉ុប បានចាប់ផ្តើមបង្កើតកញ្ចប់ទណ្ឌកម្មលើកទី ២១ ប្រឆាំងនឹងរុស្ស៊ី ដែលមានគោលបំណងកាត់បន្ថយស្តង់ដាជីវភាពរបស់ប្រជាជននៃប្រទេសនេះ។លោកស្រី von der Leyen បាននិយាយថា៖«តាមពិតទៅ យើងកំពុងរៀបចំកញ្ចប់បន្ទាប់ឥឡូវនេះរួចហើយ។ អ្វីដែលគួរឲ្យចាប់អារម្មណ៍ផងដែរនោះ គឺថា ប្រជាជនរុស្ស៊ីកំពុងមានអារម្មណ៍ថា មានផលប៉ះពាល់សេដ្ឋកិច្ចនៃសង្គ្រាមទៅលើជីវិតប្រចាំថ្ងៃរបស់ពួកគេកាន់តែខ្លាំងឡើង»។លោកស្រីក៏បានកត់សម្គាល់ផងដែរថា សហភាពអឺរ៉ុបទើបតែបានអនុម័តថវិកាចំនួន ៩០ ពាន់លានអឺរ៉ូសម្រាប់របបក្រុងគីវ ដែលត្រូវបានគេសន្មត់ថា មានបំណងជួយអ៊ុយក្រែន «ចរចាពីជំហរដ៏រឹងមាំ»៕

មន្ត្រីកសិកម្មខេត្តស្វាយរៀងអះអាងថាបន្លែប្រើប្រាស់ជីសរីរាង្គនិងជីធម្មជាតិទទួលការគាំទ្រពីគ្រប់មជ្ឈដ្ឋាន

05/27/2026 03:05 PM        499
ស្វាយរៀង ៖ មន្ត្រីផ្សព្វផ្សាយកសិកម្ម ឃុំកំពង់ចំឡង ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង លោក ធាន វាសនា នៅថ្ងៃទី ២៥ ខែឧសភា ឆ្នាំ២០២៦នេះ បានថ្លែងប្រាប់ទូរទស្សន៍ BTV អោយដឹងថា បច្ចុប្បន្នបន្លែប្រើប្រាស់ជីសរិរាង្គ និង ជីធម្មជាតិ រួមនឹងថ្នាំពុល សម្លាប់សត្វល្អិត ផ្សំដោយរុក្ខជាតិក្នុងស្រុក ត្រូវបានអ្នកហូបចុក និងប្រើប្រាស់គាំទ្រនៅគ្រប់មជ្ឈដ្ឋានក្នុងនិងក្រៅខេត្ត ។​លោកបានបន្តថា ការដែលបន្លែមានការគាំទ្រច្រើនជាងមុន ដោយសារមន្ត្រីផ្សព្វផ្សាយកសិកម្មឃុំ បានចុះធ្វើការអប់រំពន្យល់ពីការប្រើប្រាស់ដី និងជីកសិកម្ម បានត្រឹមត្រូវតាមបច្ចេកវិទ្យាដាំដុះ តម្រូវនិងអាកាសធាតុ ពិសេសធ្វើការកែប្រែដីឲ្យមានជីជាតិ និងប្រើប្រាស់ជីធម្មជាតិ និងជីសរីរាង្គ ចំណាយថ្លៃដើមតិចទទួលផលច្រើន ខណះដែលការដាំបន្លែរបស់កសិករគោលដៅពីពេលមុន ពួកគាត់ចំណាយថ្លៃដើមផលិតខ្ពស់ ទទួលផលមិនបានតាមការរំពឹងទុក បន្ទាប់ពីក្រុមផ្សព្វផ្សាយកសិកម្មឃុំ បន្លែត្រូវបានទីផ្សារក្នុងនិងក្រៅស្រុកគាំទ្រពីគ្រប់មជ្ឈដ្ឋាន ខុសពីបន្លែនាំចូលមកពីប្រទេសជិតខាង ។តាមរបាការណ៍របស់មន្ទីរកសិកម្មរុក្ខាប្រម៉ាញ់និងនេសាទខេត្តដែលទូរទស្សន៏ btv ទទួលបានតាមសារតេឡេក្រាម បញ្ជាក់ឲ្យដឹងថាក្នុងរដូវប្រាំងឆ្នាំ២០២៦ នេះ កសិករបានធ្វើការដាំដុះបន្លែសរុប២ពាន់ហិចតា រួមមានដំឡូងមី ១ពាន់២៤៦ហិចតា ដំឡូងជ្វា៥៧ហិចតា និងបន្លែគ្រប់មុខចំនួន១ពាន់ហិចតា ។ ដោយ ៖ ភា សារិត

Man City នាំមុខ Man United ក្នុងការប្រមាញ់ Elliot Anderson ពី Nottingham Forest

05/27/2026 03:05 PM        88
Manchester City ត្រូវបានគេដឹងថាកំពុងនាំមុខក្នុងការនាំយក Elliot Anderson ខណៈ​ខ្សែ​បម្រើ​របស់ ​Nottingham Forest រូបនេះ ត្រូវបានគេរាយការណ៍ថា មានទំនោរ​ចង់​ផ្លាស់​ទៅ​កាន់​កីឡដ្ឋាន ​Etihad ជាងការចូលរួមជាមួយគូប្រជែង Manchester United។មាន​ការរំពឹងកាន់តែខ្លាំងឡើងថា Anderson នឹងចាកចេញពី City Ground នៅរដូវក្តៅនេះ ខណៈ​ United មិនមានបំណងចំណាយលើសតម្លៃ។ទោះ​ជា​យ៉ាងណា រហូតមកដល់ពេលនេះ មិនទាន់មានកិច្ចព្រមព្រៀងណាមួយរវាង Forest និង Manchester City នៅឡើយទេ ដោយសារភាគីទាំងពីរនៅមានគម្លាតខ្លាំងលើតម្លៃផ្ទេររបស់កីឡាករវ័យ ២៣ ឆ្នាំរូបនេះ។ ប្រភពខ្លះបានលើកឡើងថា តម្លៃផ្ទេរអាចក្លាយជាកំណត់ត្រាថ្មីសម្រាប់កីឡាករអង់គ្លេសម្នាក់ ដោយអាចលើសពី ១០៥ លានផោន ដែល Arsenal បានចំណាយទិញ Declan Rice ពី West Ham United កាលពីឆ្នាំ ២០២៣។នៅក្នុងក្លិប Nottingham Forest មានការយល់ឃើញថា ប្រសិនបើមានការលក់កីឡាករធំម្នាក់នៅរដូវក្តៅនេះ នោះ Anderson គឺជាបេក្ខភាពសំខាន់បំផុត។ ជាពិសេស ប្រសិនបើគេបង្ហាញទម្រង់លេងល្អជាមួយក្រុមជម្រើសជាតិអង់គ្លេសក្នុងព្រឹត្តិការណ៍ World Cup ខាងមុខ វានឹងធ្វើឱ្យក្លិបមានអំណាចចរចាកាន់តែខ្លាំង។Anderson ដែលបានជួយអង់គ្លេសឈ្នះជើងឯកអឺរ៉ុបអាយុក្រោម ២១ ឆ្នាំកាលពីឆ្នាំ ២០២៥ នោះបានផ្ទេរពី Newcastle United មកកាន់ Forest ក្នុងឆ្នាំ ២០២៤ ក្នុងតម្លៃ ៣៥ លានផោន។ រហូតមកដល់ពេលនេះ គេបានបង្ហាញខ្លួន ៩២ ប្រកួត និងស៊ុតបញ្ចូលទីបាន ៦ គ្រាប់៕ អត្ថបទ៖នាង សុភាវុធ

មានការរំពឹងទុកកិច្ចព្រមព្រៀងនៅអ៊ីរ៉ង់ ខណៈការចរចាជាមួយអាមេរិកនៅបន្ត ក្នុងពេលមានការវាយប្រហារនិងសង្គ្រាមពាក្យសម្ដី

05/27/2026 03:05 PM        20
អ៊ីរ៉ង់ និងសហរដ្ឋអាមេរិក បន្តការចរចាតាមរយៈអន្តរការី ដើម្បីឈានដល់ការយោគយល់គ្នា ប៉ុន្តែគ្មានកិច្ចព្រមព្រៀងណាមួយទំនងជាជិតឈានដល់នោះទេបន្ទាប់ពីការបាញ់ប្រហារតគ្នាមួយផ្សេងទៀត រវាងកងកម្លាំង ក្នុងពេលមានឥរិយាបថមិនទុកចិត្តគ្នា។ ទីផ្សារនៅទីក្រុងតេអេរ៉ង់ ហាក់ដូចជារំពឹងទុកថានឹងមានកិច្ចព្រមព្រៀងជាមួយទីក្រុងវ៉ាស៊ីនតោន ដោយរូបិយប័ណ្ណជាតិរបស់អ៊ីរ៉ង់កើនឡើងជាង៥ភាគរយនៅសប្តាហ៍នេះ។ សេដ្ឋកិច្ចអ៊ីរ៉ង់ទាំងមូល ស្ថិតនៅក្រោមសម្ពាធយ៉ាងខ្លាំង បណ្តាលមកពីការគ្រប់គ្រងមិនល្អក្នុងស្រុក និងសម្ពាធកាន់តែខ្លាំងពីសហរដ្ឋអាមេរិក រួមទាំងការបិទផ្លូវរបស់កងទ័ពជើងទឹកនៅកំពង់ផែភាគខាងត្បូងប្រទេសអ៊ីរ៉ង់។ អាជីវករនៅហាងមួយកន្លែងក្នុងទីក្រុងតេអេរ៉ង់ លក់ទូរស័ព្ទដៃនិងផលិតផលឌីជីថលផ្សេងទៀត ដែលភាគច្រើននាំចូលពីប្រទេសអារ៉ាប់រួមនៅមុនសង្គ្រាម បាននិយាយថា «ការផ្គត់ផ្គង់កំពុងជួបបញ្ហាយ៉ាងហោចណាស់ពីរទៅបីខែទៀត ដូច្នេះមិនទាន់និយាយបាននោះទេថានឹងមានអ្វីកើតឡើងនៅលើទីផ្សារ»។

ប្រធានក្រុមប្រឹក្សាសន្តិសុខ៖ បេឡារុស និងរុស្ស៊ី នឹងប្រើប្រាស់គ្រប់មធ្យោបាយដែលមាន ដើម្បីការពារខ្លួន

05/27/2026 03:05 PM        128
លេខាធិការក្រុមប្រឹក្សាសន្តិសុខរដ្ឋនៃសាធារណរដ្ឋបេឡារុស លោក Alexander Volfovich បាននិយាយថា បេឡារុស និងរុស្ស៊ី មិនបង្កការគំរាមកំហែងដល់នរណាម្នាក់ឡើយ ប៉ុន្តែនឹងការពារទឹកដីនៃរដ្ឋសហភាព ជាមួយនឹងធនធានទាំងអស់ដែលមាន។ លោក Volfovich បានថ្លែងអំឡុងពេលកិច្ចប្រជុំរបស់គណៈកម្មាធិការលេខាធិការក្រុមប្រឹក្សាសន្តិសុខនៃអង្គការសន្ធិសញ្ញាសន្តិសុខសមូហភាព (CSTO)ថា៖«យើងមិនបង្កការគំរាមកំហែងដល់នរណាម្នាក់ឡើយ។ ទាំងប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន និង សមភាគីបេឡារុស លោក Alexander Lukashenko សុទ្ធតែបាននិយាយបែបនេះ។ ប៉ុន្តែយើងនឹងការពារទឹកដីរបស់យើង ជាមួយនឹងមធ្យោបាយទាំងអស់ដែលមាន នៅក្នុងរដ្ឋសហភាព»។លោកបានកត់សម្គាល់ថា ការដាក់ពង្រាយអាវុធនុយក្លេអ៊ែរយុទ្ធសាស្ត្ររបស់រុស្ស៊ី និងប្រព័ន្ធមីស៊ីល Oreshnik នៅក្នុងប្រទេសបេឡារុស បានរួមចំណែកដល់ការពង្រឹងវិធានការទប់ស្កាត់ជាយុទ្ធសាស្ត្រនៅក្នុងរដ្ឋសហភាព។ លោកលេខាធិការក្រុមប្រឹក្សាសន្តិសុខរដ្ឋបេឡារុសបានសង្កត់ធ្ងន់ថា៖ «ប្រសិនបើក្រុមមេដឹកនាំលោកខាងលិចរបស់យើងណាម្នាក់ធ្លាប់សង្ស័យថា នេះគឺជាការបោកប្រាស់នោះ គឺពុំមែនដូច្នេះទេ។ សមយុទ្ធហ្វឹកហ្វឺនកម្លាំងនុយក្លេអ៊ែរដែលធ្វើឡើង ក្រោមការដឹកនាំរបស់ប្រធានាធិបតីទាំងពីរនៃប្រទេសយើង បានបង្ហាញឲ្យឃើញ និងបញ្ជាក់ដល់មនុស្សគ្រប់គ្នាថា យើងមានអាវុធនុយក្លេអ៊ែរ ហើយ នឹងប្រើប្រាស់ពួកវា ក្នុងករណីមានការឈ្លានពានប្រឆាំងនឹងរដ្ឋសហភាព ដើម្បីការពារផលប្រយោជន៍ជាតិរបស់យើង»៕

សារព័ត៌មាន៖ អ៊ីរ៉ង់ទាមទារឲ្យដោះលែងទ្រព្យសកម្មដែលបានបង្កក អំឡុងពេលចរចាសន្តិភាពជាមួយ អាមេរិក

05/27/2026 03:05 PM        40
អ៊ីរ៉ង់បានទាមទារឲ្យមានការដោះលែងទ្រព្យសកម្មដែលត្រូវបានបង្កករបស់ខ្លួន ដែលមានតម្លៃ ២៤ពាន់លានដុល្លារអាមេរិក ក្នុងអំឡុងពេលចរចាជាមួយសហរដ្ឋអាមេរិកស្តីពីការបញ្ចប់សង្គ្រាម។ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Tasnim ពាក់កណ្តាលផ្លូវការរបស់អ៊ីរ៉ង់។ដោយដកស្រង់ប្រភពព័ត៌មានដែលជិតស្និទ្ធនឹងក្រុមចរចារបស់អ៊ីរ៉ង់ សារព័ត៌មាន Tasnim បាននិយាយថា យោងតាមអត្ថបទនៃអនុស្សរណៈយោគយល់ (MoU) ចំនួន ១៤ ចំណុច ដែលកំពុងត្រូវបានដំណើរការដើម្បីបញ្ចប់ រវាងទីក្រុងតេអេរ៉ង់ និងទីក្រុងវ៉ាស៊ីនតោន ទ្រព្យសកម្មដែលត្រូវបានបង្កករបស់ អ៊ីរ៉ង់ ត្រូវតែត្រូវបានដោះលែង អំឡុងពេលចរចាសន្តិភាព។ ប្រភពបានបន្ថែមថា អ៊ីរ៉ង់ទទូចថា ពាក់កណ្តាលនៃចំនួនទឹកប្រាក់ទាំងនោះ ត្រូវតែប្រគល់ឲ្យ នៅពេលមានការប្រកាសអំពីអនុស្សរណៈយោគយល់នោះ ហើយចំនួនប្រាក់នៅសល់ត្រូវប្រគល់ឲ្យ ក្នុងរយៈពេល ៦០ថ្ងៃ។ យោងតាមប្រភពព័ត៌មាន ដំណើរទស្សនកិច្ចកាលពីថ្ងៃចន្ទរបស់ប្រធានសភាអ៊ីរ៉ង់ លោក Mohammad Baqer Qalibaf ទៅកាន់ប្រទេសកាតា មានគោលបំណងឈានដល់ការយោគយល់គ្នាលើការអនុវត្តតម្រូវការរបស់អ៊ីរ៉ង់ និងវិធីដើម្បីផ្តល់ឲ្យប្រទេសនេះនូវសិទ្ធិចូលប្រើប្រាស់ទ្រព្យសកម្មដែលបង្កករបស់ខ្លួនចំនួន ១២ ពាន់លានដុល្លារអាមេរិក នៅក្នុងជំហានដំបូង និងបញ្ចប់ឧបសគ្គចំពោះគោលដៅនោះ៕

អ៊ីរ៉ង់ តាមសេចក្តីរាយការណ៍ថាបានដោះលែងនាវិកឥណ្ឌាចំនួន១០នាក់ បន្ទាប់ពីការចរចាផ្នែកការទូត

05/27/2026 03:05 PM        55
យោងតាមសេចក្តីរាយការណ៍របស់សារព័ត៌មាន AFP បានឲ្យដឹងថា អាជ្ញាធរដឹកជញ្ជូនរបស់ប្រទេសឥណ្ឌា បានប្រកាសថានាវិកឥណ្ឌា១០នាក់នៅលើនាវាដឹកប្រេងដែលត្រូវបានឃុំខ្លួននៅក្នុងប្រទេសអ៊ីរ៉ង់ ចាប់តាំងពីខែកក្កដា ឆ្នាំ២០២៥ ត្រូវបានដោះលែងបន្ទាប់ពី «ការចូលរួមផ្នែកការទូតជាបន្តបន្ទាប់»។ អាជ្ញាធរដឹកជញ្ជូនរបស់ប្រទេសឥណ្ឌា បាននិយាយថាសមាជិកនាវិកមកពីនាវា MV Harbour Phoenix ត្រូវបានអាជ្ញាធរអ៊ីរ៉ង់ចាប់ខ្លួន និងដាក់ពន្ធនាគារ បន្ទាប់ពីនាវារបស់ពួកគេត្រូវបានស្ទាក់ចាប់នៅជិតកំពង់ផែ Jask កាលពីឆ្នាំមុន។ អាជ្ញាធរដឹកជញ្ជូនបាននិយាយថា «នាវិកនៅពេលនេះ ត្រូវបានដោះលែង និងជួបជុំគ្នាដោយសុវត្ថិភាព» ហើយ«ការរៀបចំចាំបាច់ កំពុងត្រូវបានសម្របសម្រួលសម្រាប់ការវិលត្រឡប់ទៅវិញឲ្យបានឆាប់បំផុតរបស់សមាជិកនាវិកទៅកាន់ប្រទេសឥណ្ឌា»។ អាជ្ញាធរមិនបានផ្តល់ព័ត៌មានលម្អិតបន្ថែមអំពីមូលហេតុនៃការចាប់ខ្លួន ឬរារាំងនាវា ដែលអង្គភាពចុះបញ្ជីនិយាយថា ជានាវាដឹកផលិតផលប្រេងបំពាក់ទង់ជាតិកោះ Palau។

មេដឹកនាំបាល់ទិក និងប្រមុខEU ជួបពិភាក្សាអំពីសន្តិសុខតំបន់ ខណៈភាពតានតឹងភូមិសាស្ត្រនយោបាយកាន់ខ្លាំងឡើង

05/27/2026 03:05 PM        27
ប្រធានាធិបតីនៃរដ្ឋបាល់ទិកទាំងបីបានជួបជាមួយប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen នៅទីក្រុងវីលនីញូស (Vilnius) កាលពីថ្ងៃអង្គារ ដើម្បីពិភាក្សាអំពីសន្តិសុខតំបន់ ការពង្រឹង ព្រំដែនភាគខាងកើតរបស់សហភាពអឺរ៉ុប (EU) និងការបង្កើនសមត្ថភាពការពារជាតិរបស់អឺរ៉ុប ស្របពេលមានភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយកាន់តែខ្លាំងឡើង។ប្រធានាធិបតីលីទុយអានី លោក Gitanas Nauseda បានទទួលស្វាគមន៍ប្រធានាធិបតីអេស្តូនី លោក Alar Karis ប្រធានាធិបតីឡាតវី លោក Edgars Rinkevics និងលោកស្រី Ursula von der Leyen សម្រាប់កិច្ចពិភាក្សាកម្រិតខ្ពស់ ដែលផ្តោតលើបញ្ហាប្រឈមសន្តិសុខដែលតំបន់បាល់ទិក និងសហភាពអឺរ៉ុបទាំងមូល កំពុងជួបប្រទះ។ យោងតាមវិទ្យុ និងទូរទស្សន៍ជាតិលីទុយអានី (LRT) ការពិភាក្សាផ្តោតលើការពង្រឹងសមត្ថភាពការពារដែនអាកាស និងប្រឆាំងយានដ្រូន ការកែលម្អការការពារហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ការជំរុញការចល័តយោធា និងបង្កើនការអភិវឌ្ឍឧស្សាហកម្មការពារជាតិអឺរ៉ុប។មេដឹកនាំទាំងនេះបានឯកភាពគ្នាលើភាពបន្ទាន់នៃការពង្រឹងសន្តិសុខតាមបណ្តោយព្រំដែនភាគខាងកើតរបស់សហភាពអឺរ៉ុប ដោយផ្តោតជាពិសេសលើគំនិតផ្តួចផ្តើមឃ្លាំមើលផ្នែកខាងកើតរបស់ EU ។គំនិតផ្តួចផ្តើមនេះមានគោលបំណងធ្វើឲ្យប្រសើរឡើងនូវការត្រៀមខ្លួនការពារជាតិក្នុងតំបន់ តាមរយៈការឃ្លាំមើលដែនអាកាសកាន់តែប្រសើរឡើង ប្រព័ន្ធប្រឆាំងយានដ្រូនដែលបានធ្វើឲ្យប្រសើរឡើង បណ្តាញការពារដែនអាកាសឲ្យកាន់តែរឹងមាំ និងការយល់ដឹងអំពីស្ថានភាពកាន់តែច្រើននៅទូទាំងរដ្ឋជាសមាជិកភាគខាងកើត៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកទេយ្យវត្ថុ និងបច្ច័យ ថ្វាយប្រគេនសម្ដេចព្រះមហាសង្ឃរាជ នន្ទ ង៉ែត
06/14/2026 03:06 PM
ករណីនាំសាច់បង្កកមកពីថៃជាង២០០តោន : តំណាងអយ្យការចោទប្រកាន់ជនសង្ស័យ ២នាក់
06/14/2026 03:06 PM
ក្រសួងបរិស្ថានគាំទ្រសហគមន៍តំបន់ការពារធម្មជាតិនៅកម្ពុជា ចូលរួមការពារនិងអភិរក្សធនធានធម្មជាតិ និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋនៅតាមសហគមន៍
06/14/2026 02:06 PM
អ៊ីរ៉ង់៖ បុណ្យសពអតីតមេដឹកនាំកំពូល នឹងចាប់ផ្តើមនៅថ្ងៃទី ៤ ខែកក្កដា ហើយបញ្ចប់ជាមួយការបញ្ចុះសពនៅថ្ងៃទី ៩ខែកក្កដា
06/14/2026 02:06 PM
សហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
06/14/2026 01:06 PM
ស.ស.យ.ក បន្តចុះអប់រំនិស្យិតដោយផ្សារភ្ជាប់ព្រះពុទ្ធសាសនាទៅនឹងការរស់នៅថ្លៃថ្នូរ
06/14/2026 01:06 PM
សមាគមអតីតយុទ្ធជន កំពង់ឆ្នាំង ប្រគល់ថវិកាបេឡាមរណៈសង្គ្រោះ ១២លានរៀល ជូនសមាជិក ៣គ្រួសារ
06/14/2026 01:06 PM
សំណុំរឿងសាច់បង្កកជាង ២០០តោន នាំមកពីថៃចូលដល់ដៃតុលាការហើយ
06/14/2026 01:06 PM
ការខូចខាតធ្ងន់ធ្ងរ បានកើតឡើងនៅទីក្រុងភាគខាងត្បូង Tyre ប្រទេសលីបង់ ក្រោយការវាយប្រហាររបស់អ៊ីស្រាអែល
06/14/2026 12:06 PM
សម្ដេចធិបតី៖គិតត្រឹមខែមេសាឆ្នាំនេះយុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យចំនួន ២៧,១ម៉ឺននាក់ទទួលបានការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ
06/14/2026 12:06 PM