ឯកឧត្តម ឌី វិជ្ជា និងលោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញនាំយកទេយ្យវត្ថុ ប្រគេនព្រះសង្ឃ និងចែកអំណោយប្រជាពលរដ្ឋ នៅស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ
នៅព្រឹកថ្ងៃអាទិត្យ ទី៣១ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម ឌី វិជ្ជា និងលោកជំទាវ ហ៊ុន ម៉ាណា បានអញ្ជើញនាំយកនូវទេយ្យវត្ថុ និងអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន,សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ប្រគេនព្រះសង្ឃ១វត្តនិងចែកអំណោយប្រជាជន៦៥០គ្រួសារ ក្នុងនោះរួមមាន គ្រួសារយុទ្ធជននៅសមរភូមិជួរមុខ និងស្ត្រីមានផ្ទៃពោះផងដែរ។ ពិធីនេះប្រារព្ធឡើងនៅបរិវេនវត្តបាំងស្លឹក ស្ថិតក្នុងឃុំជាំសង្កែ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។ ពិធីក៏បានរៀបចង្ហាន់ប្រគេនព្រះសង្ឃ និងរៀបចំអាហារថ្ងៃត្រង់សម្រាប់ប្រជាពលរដ្ឋដែលបានចូលរួមទាំង៦៥០គ្រួសារ។ ឯកឧត្តម ឌី វិជ្ជា និងលោកជំទាវ ហ៊ុន ម៉ាណាបានមានប្រសាន៍ផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន,សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ដល់ព្រះសង្ឃគ្រប់ព្រះអង្គ និងពុទ្ធបរិស័ទ លោកយាយ លោកតា បងប្អូនប្រជាពលរដ្ឋទាំងអស់ និងបានឧទ្ទិសកុសលផលបុណ្យទាំងអស់ដែលបានធ្វើនៅថ្ងៃនេះ ទៅដល់វីរៈកងទ័ពកម្ពុជាដែលបានពលីជីវិតដើម្បីជាតិមាតុភូមិ និងបួងសួងសុំឲ្យប្រទេសជាតិជួបតែសេចក្តីសុខ សេចក្តីចម្រើន។ ក្នុងឱកាសនោះផងដែរ ឯកឧត្តម និងលោកជំទាវក៏បានចែកនូវកាតាបសិស្សដែលមាននូវសម្ភារៈសិក្សាជាច្រើនមុខ និងចំណីអាហារ ដល់សិស្សានុសិស្សចំនួន ៣៨៧នាក់,ក៏មានចែកវ៉ែនតាចំនួន៦១០វែនតា និងថ្នាំបន្តក់ភ្នែកចំនួន៧៨០ និងចែករទេះរុញសម្រាប់ជនពិការចំនួន០៣គ្រឿង។ទេយ្យវត្ថុសម្រាប់វត្តរួមមាន៖១-អង្ករ១តោន២-មី៣០កេសតូច៣-ត្រីងៀត១០គីឡូក្រាម៤-សាច់ក្រក១០គីឡូក្រាម៥-សាច់ផាត់១០គីឡូក្រាម៦-ទឹកដោះគោខាប់២កេស៧-កាហ្វេ៥កញ្ចប់ធំ៨-តែ២គីឡូក្រាម៩-ស្ករស១បេ១០-អំបិល១បេ១១-ទឹកត្រី៥យួរ១២-ទឹកស៊ីអ៊ីវ៥យួរ១៣-ទឹកម្ទេស៥យួរ១៤-ទឹកសៀង៥យួរ១៥-សាប៊ូដុំ១០០ដុំតូច១៦-ច្រាស និងថ្នាំដុសធ្មេញ១០០ឈុត១៧-ប្រេងកូឡា១០០ដប ១៨-ប្រេងខ្យល់១០០ដប១៩-ថ្នាំពេទ្យ២០ប្រអប់២០-ស្លាដក់៥២១-សាប៊ូម្ស៉ៅ១០កញ្ចប់២២-បច្ច័យ ២លានរៀលអំណោយសម្រាប់បងប្អូនប្រជាពលរដ្ឋ៦៥០គ្រួសារ ក្នុងមួយគ្រួសារៗទទួលបាន៖ ១-ថ្នាំពេទ្យ(៤មុខ) ១ប្រអប់២-ថ្នាំដុសធ្មេញ១ទីប ៣-ច្រាសដុសធ្មេញ ១៤-ប្រេងកូឡា ១ដបតូច ៥-ប្រងខ្យល់ ១ដបតូច៦-ធូបមួស ១ប្រអប់៧-ពិល ១៨-សាប៊ូដុសខ្លួន ១ដុំ៩-សាប៊ូកក់សក់ ១២កញ្ចប់១០-សាប៊ូបោកខោអាវ ១កញ្ចប់ ១១-សំឡីអនាម័យនារី១ដុំ ១២-ក្រមា១១៣-កន្សែង១១៤-សារុង១១៥-មុង១១៦-ភួយ១១៧-អង្រឹង១ ១៨-អាវភ្លៀង១១៩-កន្ទេល១២០-នំស្រួយលីលី១កញ្ចប់ធំ ២១-ទឹកដោះគោខាប់ ២កំប៉ុង ២២-ទឹកស៊ីអ៉ីវ១យួរ២៣-មី ១កេស ២៤-ត្រីខ ១យួរ ២៥-អង្ករ២៥គីឡូ (១បាវ)២៦-ធុងទឹកចំណុះ៣៥លីត្រ ១ ២៧-ថវិកា ៥០,០០០រៀល៕