ស្វែងរក

ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម អញ្ជើញជួបប្រជាពលរដ្ឋភៀសសឹក និងពិនិត្យទីតាំងរៀបចំផ្សារបណ្តោះអាសន្ន ក្នុងខេត្តបន្ទាយមានជ័យ

05/31/2026 06:05 PM        192
នៅថ្ងៃអាទិត្យទី៣១ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានអញ្ជើញចុះជួបបងប្អូនអាជីវករជាប្រជាពលរដ្ឋភៀសសឹក ដែលស្នាក់នៅផ្ទះបណ្តោះអាសន្នរបស់សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា និងពិនិត្យទីតាំងរៀបចំផ្សារបណ្តោះអាសន្ន ស្ថិតក្នុងឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។ ក្រោមការយកចិត្តទុកដាក់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ, ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម បានប្រកាសជូនប្រជាពលរដ្ឋភៀសសឹកពីការចាប់ផ្តើមធ្វើផ្សារបណ្តោះអាសន្នជូនប្រជាពលរដ្ឋភៀសសឹក ដើម្បីបងប្អូនមានទីតាំងលក់ដូរមានលក្ខណៈប្រមូលផ្តុំ ដែលនៅបរិវេណជិតផ្ទះបណ្តោះអាសន្នក្នុងភូមិសាស្រ្តខាងលើ។ ផ្សារបណ្តោះអាសន្ននេះ គឺជាផែនការសកម្មភាពដោះស្រាយជាជំហានៗរបស់រាជរដ្ឋាភិបាល ដើម្បីឲ្យអាជីវករជាប្រជាពលរដ្ឋភៀសសឹកទទួលបានទីតាំងលក់សមរម្យ មានសណ្តាប់ធ្នាប់ របៀបរៀបរយ និងអនាម័យ។បន្ទាប់ពីជួបអាជីវករប្រជាពលរដ្ឋភៀសសឹក, ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម បានអញ្ជើញជួបអាជីវករដែលបង្កើតមុខរបរ និងអាជីវកម្មតាមខ្នងផ្ទះបានដំណើរការប្រកបរបរទទួលទានជាបន្តបន្ទាប់ទៅតាមលទ្ធភាព ខណៈរាជរដ្ឋាភិបាលបានជួយដល់ជីវភាពប្រចាំថ្ងៃប្រជាពលរដ្ឋភៀសសឹកតាមរយៈការឧបត្ថម្ភគាំទ្រជាថវិកា៕

ក្រសួងការងារ៖ ខេត្តស្ថិតក្នុងតំបន់ទំនាបកណ្ដាលចំនួន៣ មាន​ឱកាស​ការ​ងារ​ជាង ៨,០០០​កន្លែង កំពុង​រង់​​ចាំអតីត​​ពលករ​​ត្រឡ​ប់​មក​ពី​ថៃ និង​អ្នកកំ​ពុង​ស្វែងរកកា​រងា​រ​ធ្វើ

05/31/2026 06:05 PM        213
នៅបណ្ដាខេត្តស្ថិតក្នុងតំ​បន់ទំ​នាបកណ្ដាល​ចំនួន៣ រួម​មាន ខេត្តកំពង់​ចាម កំពង់​ឆ្នាំង និងខេត្ត​កំពង់ធំ មាន​​ឱកាសការងារជាង ៨,០០០កន្លែង សម្រាប់ផ្ដល់​ជូនអតីត​ពលករត្រឡប់​មកពីប្រទេ​សថៃ និងអ្នក​កំពុង​ស្វែងរកការងារធ្វើ។ នេះបើតាមឱ្យដឹ​ងពី​ក្រ​សួង​ការងារ និងបណ្ដុះ​បណ្ដាលវិ​ជ្ជាជីវៈដែ​លបានផ្សព្វ​ផ្សាយ​កាល​ពីពេល​ថ្មីៗនេះ។ តាមរយៈការផ្សព្វផ្សាយ ក្រសួងការងារ បានឱ្យដឹងថា គិតត្រឹមថ្ងៃទី៣០​ ខែឧសភា ឆ្នាំ២០២៦នេះ ខេត្តកំពង់ចាម កំពង់ឆ្នាំង និងខេត្តកំពង់​ធំមាន​ឱកាស​ការ​ងារ​សរុបចំនួន ៨,៣៥៧កន្លែង កំពុងរ​ង់ចាំបងប្អូនអតីតពលករត្រឡប់មកពីប្រទេសថៃ និងអ្នកកំពុងស្វែង​រកការងារធ្វើនៅ​ក្នុងវិស័យ​កសិ​កម្ម ឧស្សា​ហកម្ម និងវិស័យ​សេ​វា​កម្ម។ ដើម្បីទទួលបានឱកាស​ការងារ​ទាំងនោះ បងប្អូនអតី​តពលករត្រឡប់មកពី​ប្រទេសថៃ និងអ្នកកំពុងស្វែងរក​ការងារធ្វើ អាចស្វែងរកលេខទំនាក់ទំ​នង ឈ្មោះរោងចក្រ និងវិស័យដែលខ្លួនពេញចិត្តបានតាមរយៈខិត្ត​បណ្ណការងាររបស់ក្រសួងដែល​បានផ្សព្វផ្សា​យយ៉ាង​លម្អិត។ ជាមួយគ្នានេះ ក្រៅពីទំនាក់ទំនងផ្ទាល់​ជាមួយរោងចក្រ សហគ្រាស និងរោងចក្រផ្ទាល់ អ្នកស្វែងរកការងារទាំងអស់ ជាពិសេសបងប្អូនអតីត​ពលករ ក៏អាច​​ទាក់ទងមកប្រព័ន្ធទំនាក់ទំនង​បន្ទាន់ ១២៩៧ ដើម្បីឱ្យ​ក្រសួងការងា​រជួយសម្រ​បស​ម្រួល​ស្វែងរកកា​រងារជូ​នផងដែរ។ នេះបើតាម​ក្រសួង​កា​រ​ងារ​ដ​ដែល៕

ក្រសួងការងារ៖ នៅខេត្តជាប់សមុទ្រទាំង៤ មានឱកាសកា​រងារជិត ៧,០០០កន្លែង ដែល​កំពុងរង់ចាំ​អតីត​ពលករត្រឡ​ប់ម​កពីថៃ និង​អ្នក​​កំពុង​​ស្វែង​រក​ការ​ងារ​ធ្វើ

05/31/2026 06:05 PM        254
ខេត្ត ៤ ដែល​ស្ថិតនៅជា​ប់ដែនសមុទ្រ នៃប្រទេ​សកម្ពុជា មានឱកាសការងារជិត ៧,០០០កន្លែង សម្រាប់​ផ្ដល់ជូន​អតីតព​លករ​ត្រឡ​ប់មកពី​ប្រទេសថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ។ នេះបើតាមឱ្យដឹងពីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ​ដែលបានផ្សព្វ​ផ្សាយ​កាល​ពី​ពេល​ថ្មីៗ​នេះ។ តាមរយៈការផ្សព្វផ្សាយ ​ក្រសួងការងារ បានឱ្យដឹងថា គិតត្រឹមថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៦នេះ ខេត្តស្ថិតនៅជាប់ដែនសមុទ្រ រួមមាន​ ខេត្តកោះ​កុង ព្រះ​សីហនុ កំពត និងកែប មានឱ​កាសការងារសរុបចំនួន ៦,៧៥៥កន្លែង កំពុងរង់ចាំបងប្អូនអតីតពលករត្រឡប់មកពីប្រទេសថៃ និងអ្នក​កំពុង​ស្វែង​រកការ​ងារធ្វើ។ ឱកា​សការងារទាំងនោះ ស្ថិតក្នុងវិស័យ​ឧស្សាហកម្ម កសិកម្ម ​និងវិ​ស័យសេវាកម្ម។ ដើម្បីទទួលបានឱកាសការងា​រទាំងនោះ បងប្អូនអតីតពលករត្រឡប់មកពីប្រទេសថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ អាចស្វែងរកលេខទំនាក់ទំន​ង ឈ្មោះ​រោងចក្រ និងវិស័យ​ដែលខ្លួនពេញចិត្តបាន​តាមរយៈខិត្ត​បណ្ណ​​ការងាររ​បស់ក្រសួងដែលបា​នផ្ស​ព្វផ្សាយយ៉ា​ងលម្អិត។ ជាមួយគ្នានេះ ក្រៅពីទំនាក់ទំនងផ្ទាល់ជាមួយរោងចក្រ សហគ្រាស និងរោងចក្រផ្ទាល់ អ្នកស្វែងរកការងារទាំងអស់​ ជាពិសេសបងប្អូនអតីតពល​ករ ក៏អាច​​ទាក់​ទងមក​ប្រព័ន្ធ​ទំនា​ក់ទំនង​បន្ទាន់ ១២៩៧ ដើម្បី​ឱ្យក្រ​សួងការ​ងារជួយសម្រ​បសម្រួលស្វែង​រក​ការងារជូនផងដែរ។ នេះបើ​តាមក្រ​សួង​ការ​ងារ​ដដែល៕

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី៖ វិញ្ញាសាតាក់តែងចប់ភ្លាម ប្រឡងភ្លាមតែម្តង

05/31/2026 03:05 PM        280
ការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការ ឱ្យចូលបម្រើការងារក្នុងក្របខ័ណ្ឌក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចាប់ផ្តើមហើយ ដោយមានឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការប្រឡងប្រជែង អញ្ជើញបើកវិញ្ញាសាជានិមិត្តរូប ព្រមទាំងមានការចូលរួមពីស្ថាប័នសាមី តំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ តំណាងអង្គភាពប្រឆាំងអំពើពុករលួយ តំណាងសាកលវិទ្យាល័យនានា រួមទាំងអ្នកសង្កេតការណ៍មហាជន និងសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) ព្រមទាំងអ្នកសារព័ត៌មានជាច្រើនរូប។ក្នុងឱកាសនេះផងដែរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានជម្រាបជូនបេក្ខជនថា "ប្រព័ន្ធជ្រើសរើសមន្រ្តី នៃនិយាមនីតិវិធីប្រតិបត្តិថ្មី ត្រូវធានាថាទាំងអស់គ្នាមានភាពស្មើគ្នា ទៅលើការប្រកួតប្រជែង ដោយពុំមាននណាម្នាក់ បានដឹងវិញ្ញាសាមុននោះទេ។ វិញ្ញាសាតាក់តែងចប់ភ្លាម ប្រឡងភ្លាមតែម្តង។ ប្រសិនជាមានគ្រូតាក់តែងវិញ្ញាសាណាម្នាក់ ធ្វើឱ្យបាត់បង់នូវអនាមិកភាពរបស់គាត់ ក្នុងនាមជាគណៈកម្មការរៀបចំការប្រឡងប្រជែង សម្រេចកែសម្រួលសមាសភាពតែម្តង។ ទាំងអស់នេះ គឺធានាតែមួយគត់ ដើម្បីឱ្យប្អូនៗបេក្ខជន ប្រឹងប្រែងដោយស្មើគ្នា និងអាចបញ្ចេញសមត្ថភាពរៀងៗខ្លួន។"សូមជម្រាបថា វិញ្ញាសាជំនាញបច្ចេកទេស ដែលបេក្ខជនទាំង ១,២៤៨នាក់ ប្រឡងប្រជែងនាពេលនេះ ត្រូវប្រើប្រាស់ថេរៈវេលា ២ម៉ោង ចាប់ពីម៉ោង ១២:០០នាទី ដល់ម៉ោង ១៤:០០នាទី៕

រដ្ឋមន្រ្តីការពារជាតិជប៉ុនលោក Koizumi ច្រានចោល​ការចោទប្រកាន់ពីយោធានិយមថ្មី

05/31/2026 03:05 PM        77
រដ្ឋមន្រ្តីការពារជាតិជប៉ុនលោក Shinjiro Koizumi បានធ្វើការច្រានចោលការចោទប្រកាន់ចំពោះ “យោធានិយមថ្មី” នៅក្នុងសុន្ទរកថាថ្លែងនៅកិច្ចប្រជុំកំពូល Shangri-La Dialogue ស្ថិតក្នុងប្រទេសសិង្ហបុរី ដែលជាវេទិកាដ៏សំខាន់​សម្រាប់ថ្នាក់ដឹកនាំការពារជាតិរបស់អាស៊ី ។នៅក្នុងសេចក្តីអត្ថាធិប្បាយមួយចង់សំដៅលើចិន លោក Koizumi ​និយាយថា គិតពីរឿងនេះ មានប្រទេសមួយដែលមានអាវុធនុយក្លេអ៊ែរដ៏ធំ ហើយនិងយន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្រ ។ ជប៉ុនគ្មានអាវុធទាំងអស់នេះទេ តើជប៉ុនត្រូវបានគេចាត់ថ្នាក់ថា “យោធានិយមថ្មី” បានយ៉ាងណាកើត?លោកបន្តថា ចាប់តាំងពីការបញ្ចប់សង្រ្គាមលោកលើកទី ២ ជប៉ុនបានគោរពយ៉ាងខ្ជាប់ខ្ជួនច្បាប់អន្តរជាតិ រួមទាំងធម្មនុញ្ញអង្គការសហប្រជាជាតិ ហើយនិងខិតខំដោយស្មោះត្រង់ ដើម្បីរក្សា និងពង្រឹងសណ្តាប់ធ្នាប់អន្តរជាតិដោយសេរី និងបើកទូលាយ ។លោក Koizumi បាននិយាយផងដែរថា លោកមានការអារម្មណ៍សោកស្តាយជាខ្លាំង កាលដែលមិនអាចជួបជាមួយសមភាគីចិនរបស់លោក នៅក្នុងវេទិកាមួយនេះ ។គួរឲ្យដឹងថា នៅក្នុងខែឧសភានេះ ក្រសួងការបរទេសចិន បានអំពាវនាវឲ្យបណ្តាប្រទេសនៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក ត្រូវប្រុងប្រយ័ត្ន និងរួមគ្នាប្រឆាំងជាមួយសកម្មភាពដ៏ធ្វេសប្រហែសនៃយោធានិយមថ្មីរបស់ជប៉ុន ៕     

ក្រសួងការងារ៖ ខេត្តចំនួន៤ នៅភូមិភាគ​ឦសាន្ត មានឱកាសកា​រងារជិត ៤,០០០​កន្លែង កំពុងរង់​ចាំអតីតព​ល​ករត្រឡប់​មកពីថៃ និងអ្នក​​កំពុង​ស្វែង​រ​កការងារធ្វើ

05/31/2026 02:05 PM        212
ខេត្ត ៤ ដែល​ស្ថិតនៅភូមិភាគឦសាន្ត នៃប្រទេសកម្ពុជា មានឱកាសការងារជិត ៤,០០០កន្លែង សម្រា​ប់ផ្ដល់​ជូន​អតីត​ពលករ​ត្រឡប់​មក​ពីប្រទេសថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ។ នេះបើតាមឱ្យដឹងពីក្រសួងការងារ និងបណ្ដុះ​បណ្ដាល​វិជ្ជាជីវៈ​ដែល​បាន​ផ្សព្វ​ផ្សាយ​កាល​ពី​ពេល​ថ្មីៗនេះ។ តាមរយៈការផ្សព្វផ្សាយ ក្រសួងការងារ បានឱ្យដឹងថា គិតត្រឹមថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៦នេះ ខេត្តស្ថិតនៅភូមិភាគឦសាន្ត រួមមាន​ ខេត្តក្រចេះ ស្ទឹង​ត្រែង រតនគិរី និងខេត្តមណ្ឌលគិរី មានឱកាសការងារសរុបចំនួន ៣,៨៣៩កន្លែង កំពុងរង់ចាំបងប្អូនអតីតពលករត្រឡប់មកពីប្រទេសថៃ និង​អ្នក​កំពុងស្វែង​រក​ការ​ងារ​ធ្វើ។ ឱកាស​ការ​ងារទាំងនោះ ស្ថិតក្នុងវិស័យឧស្សាហកម្ម វិស័យកសិកម្ម និងវិស័យសេវាកម្ម។ ដើម្បីទទួលបានឱកាសការងារទាំងនោះ បងប្អូនអតីតពលករត្រឡ​ប់មក​ពីប្រទេសថៃ និងអ្នកកំពុង​ស្វែងរ​កកា​រងារធ្វើ អាចស្វែ​ងរក​លេខ​ទំ​នាក់​ទំនង ឈ្មោះ​រោង​ចក្រ និងវិស័យ​ដែលខ្លួនពេញ​ចិត្តបាន​តាមរយៈខិត្ត​បណ្ណការ​ងា​ររបស់​ក្រសួង​ដែលបា​នផ្សព្វ​ផ្សាយយ៉ា​ងលម្អិត។ ជាមួយគ្នានេះ ក្រៅពីទំនាក់ទំនងផ្ទាល់ជាមួយរោងចក្រ សហគ្រាស និងរោងចក្រផ្ទាល់ អ្នកស្វែ​ងរកការ​ងារទាំងអស់ ជាពិសេ​ស​បង​ប្អូន​​អតីត​ពលករ ក៏អាចទាក់ទងមកប្រព័ន្ធទំនាក់ទំនងបន្ទាន់ ១២៩៧ ដើម្បីឱ្យ​ក្រសួងការងារជួយ​ស​ម្របសម្រួល​ស្វែងរក​ការងារ​ជូនផងដែរ។ នេះបើ​តាមក្រ​សួង​ការ​ងារដដែល៕

ប្រមុខ WHO ទទួចសុំឲ្យមានការបញ្ចុះសពដោយសុវត្ថិភាព អំឡុងធ្វើដំណើរទៅកាន់តំបន់រីករាលដាលឆ្លងជំងឺអេបូឡា

05/31/2026 01:05 PM        68
ប្រមុខអង្គការសុខភាពពិភពលោក(WHO) បានជំរុញឲ្យប្រជាពលរដ្ឋរស់នៅក្នុងខេត្តដែលរងផលប៉ះពាល់ដោយសារការរីករាលដាលឆ្លងជំងឺអេបូឡានៅសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ ត្រូវស្វែងរកការព្យាបាល និងបញ្ចុះសាកសពឲ្យបានត្រឹមត្រូវប្រកបដោយសុវត្ថិភាព ដើម្បីទប់ស្កាត់ជំងឺមួយនេះ ។ការរីករាលដាលឆ្លងដែលជារីករាលដាលឆ្លងលើកទី ១៧ និងជាការរីករាលដាលឆ្លងធំបំផុតលើកទី ៣នៅកុងហ្គោ ចាប់តាំងពីជំងឺអេបូឡា ត្រូវបានរកឃើញកាលពីរយៈពេលកន្លះសតវត្សរ៍មុន ហួសពីសមត្ថភាពសកល គឺជាអ្វីមួយដែលអគ្គលេខាធិការ WHOលោក Tedros Adhanom Ghebreyesus ទទួលស្គាល់ការពិតក្នុងសប្តាហ៍នេះ ។លោក Tedros និយាយថា ជំងឺអេបូឡាដែលកំពុងរីករាលដាលឆ្លងនៅកុងហ្គោ គ្មានវ៉ាក់សាំង ឬការព្យាបាលត្រូវបានអនុម័តនោះទេ ។ ការបញ្ឈប់ការចម្លងជំងឺអេបូឡា គឺផ្អែកលើទាំងស្រុងលើការចូលដល់របស់មនុស្ស ។សូមបញ្ជាក់ថា ស្ថានភាពសន្តិសុខនៅតំបន់ភាគខាងកើតកុងហ្គោ ដែលញាំញីដោយសារជម្លោះពាក់ព័ន្ធនឹងក្រុមប្រដាប់អាវុធអស់រយៈពេល ៣ទសវត្សរ៍មកហើយនោះ គឺជាឧបសគ្គដ៏ធំមួយ ក្នុងការចូលដល់តំបន់រីករាលដាលឆ្លងជំងឺអេបូឡា ។ សេវាកម្មសុខភាពរដ្ឋនៅតំបន់ដាច់ស្រយាលនៅខេត្ត Itur ពុំមាននោះទេ អស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ ៕

អាជ្ញាធរជាតិអប្សរា និង JQA បិទបញ្ចប់កម្មវិធីអប់រំបរិស្ថានសម្រាប់កុមារ ឆ្នាំ២០២៦ និងប្រគល់​រង្វាន់​ដល់​សិស្សឆ្នើម

05/31/2026 01:05 PM        413
អាជ្ញាធរជាតិអប្សរា និងស្ថាប័នធានាគុណភាពជប៉ុន JQA រួមជាមួយមន្ទីរអប់រំយុវជន និង​កីឡា​ខេត្តសៀមរាប បានបិទបញ្ចប់កម្មវិធីអប់រំបរិស្ថានសម្រាប់កុមារ ប្រចាំឆ្នាំ២០២៦ និងបាន​ប្រគល់​រង្វាន់​លើកទឹកចិត្តដល់ក្រុមសិស្សឆ្នើម ។ពិធីបិទបញ្ចប់កម្មវិធីអប់រំបរិស្ថានសម្រាប់កុមារ រៀបចំ​ឡើង​នៅបរិវេណសាលាបឋមសិក្សាដូនឪ នៅព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦នេះ។ឯកឧត្តម សុខ លក្ខិណា អ្នកតំណាងអង្គភាពប្រព័ន្ធគ្រប់គ្រងបរិស្ថាន និងជាតំណាងដ៏ខ្ពង់ខ្ពស់អគ្គនាយកអាជ្ញាធរជាតិអប្សរា មានប្រសាសន៍ថា កម្មវិធីអប់រំបរិស្ថានសម្រាប់កុមារ បានអនុវត្តនៅសាលាបឋមសិក្សាទាំង៣ យ៉ាងតិច៦ខែក្នុងមួយឆ្នាំ ដោយចាប់ផ្តើមពីខែវិច្ឆិកា រហូតដល់ខែឧសភា ក្នុងឆ្នាំនីមួយៗ។ កម្មវិធីអប់រំបរិស្ថានសម្រាប់កុមារនេះ ពិតជាមានសារៈសំខាន់ណាស់ ដោយបានអប់រំកុមាររាប់រយនាក់ក្នុងមួយឆ្នាំៗ ឱ្យយល់ដឹងពីផលប៉ះពាល់បរិស្ថាន ចូលរួមកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក មិនត្រូវបោះចោលសំរាមនៅតាមទីសាធារណៈ និងការកែច្នៃប្លាស្ទិកសម្រាប់ប្រើប្រាស់ឡើងវិញជាដើម។ ជាមួយគ្នានេះ លោកស្រី Morishima តំណាងស្ថាប័នធានាគុណភាពជប៉ុន JQA មានប្រសាសន៍ថា ស្ថាប័នធានាគុណភាពជប៉ុន JQA ពិតជាមានសេចក្តីរីករាយ ដែលបានចូលរួមចំណែកផ្តល់ការអប់រំដល់កុមារៗ នៅតាមសាលារៀន ក្នុងតំបន់រមណីយដ្ឋានអង្គរ ដែលជាបេតិកភណ្ឌពិភពលោក បានយល់ដឹងពីការការពារថែរក្សាបរិស្ថាន។ ជាមួយគ្នានេះ ស្ថាប័នធានាគុណភាពជប៉ុន JQA នៅតែបន្តការចូលរួមជាមួយអាជ្ញាធរជាតិអប្សរា និងស្ថាប័នពាក់ព័ន្ធ ក្នុងសកម្មភាពអប់រំបរិស្ថាន ជាមួយសាលាបឋមសិក្សាទាំង៣នេះ ដើម្បីបណ្តុះគំនិតកុមារ ឱ្យមានបំណិនជីវិតមូលដ្ឋាន យល់ដឹង ចេះស្រឡាញ់ថែរក្សាការពារសម្បត្តិវប្បធម៌ និងធម្មជាតិ ដើម្បីឈានទៅរស់នៅក្នុងសង្គមប្រកបដោយសុខមាលភាព សុខដុមរមនា រវាងបរិស្ថានស្អាត និងសង្គមវប្បធម៌។ សូមបញ្ជាក់ថា សិស្សានុសិស្សដែលចូលរួមអប់រំបរិស្ថាននេះ មកពីសាលាបឋមសិក្សាចំនួន៣ ក្នុងរមណីយដ្ឋានអង្គរ មានសាលាបឋមសិក្សាដូនឪ សាលាបឋមសិក្សាគោកគ្រើល និងសាលាបឋមសិក្សាត្រពាំងស្វាយ បន្ទាប់ពីដំណើរការកម្មវិធីអប់រំបរិស្ថាន អស់រយៈពេល៦ខែកន្លងមក ដោយចាប់ពីថ្ងៃទី២៨ខែវិច្ឆិកាឆ្នាំ២០២៥ ដល់ថ្ងៃទី២៨ខែឧសភាឆ្នាំ២០២៦។ ពួកគាត់បានខិតខំប្រឹងប្រែងសិក្សារៀនសូត្រអនុវត្តកម្មវិធីបំណិនជីវិតមូលដ្ឋានពាក់ព័ន្ធនិងការងារបរិស្ថានបានល្អប្រសើរ។ ឯកឧត្តម សុខ លក្ខិណា អ្នកតំណាងអង្គភាពប្រព័ន្ធគ្រប់គ្រងបរិស្ថាន និងជាតំណាងដ៏ខ្ពង់ខ្ពស់អគ្គនាយកអាជ្ញាធរជាតិអប្សរា លោកស្រី Morishima តំណាងស្ថាប័នធានាគុណភាពជប៉ុនJQA លោក ណាំង សុខខឿន ប្រធានស្តីទី ការិយាល័យបឋមសិក្សា នៃមន្ទីរអប់រំយុវជន និងកីឡាខេត្ត លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សប្រមាណជាង៤០០នាក់៕

អ៊ីរ៉ង់និយាយថា កិច្ចប្រជុំជាមួយអាមេរិកកំពុងបន្ត តែពុំឈានដល់កិច្ចព្រមព្រៀងផ្តាច់ព្រ័ត្រនោះទេ

05/31/2026 01:05 PM        58
អ្នកនាំពាក្យក្រសួងក្រសួងការបរទេសអ៊ីរ៉ង់លោក Esmaeil Baghaei និយាយថា គ្មានកិច្ចព្រមព្រៀងផ្តាច់ព្រ័ត្រ បានឈានដល់នោះទេនៅក្នុងកិច្ចប្រជុំកំពុងបន្តជាមួយសហរដ្ឋអាមេរិក ហើយទីក្រុងតេអេរ៉ង់នៅតែផ្តោតសំខាន់ដដែលលើការបញ្ចប់ជម្លោះមួយនេះ ជាជាងពិភាក្សាលម្អិតលើនុយក្លេអ៊ែរ ។លោក Baghaei បានច្រានចោលការទាមទាររបស់លោកខាងលិច ហើយប្រទេសរបស់លោកនឹងសម្រេចចិត្តផ្អែកលើផលប្រយោជន៍ជាតិរបស់ខ្លួន ហើយនិងពុំទទួលយកភាសា “ដាច់ខាត” នោះទេ ។សេចក្តីអត្ថាធិប្បាយរបស់លោក បានកើតមាន បន្ទាប់ពីប្រធានាធិបតីសហរដ្ឋអាមរិកលោក Donald Trump ថា លោកសម្រេចចិត្តលើកិច្ចព្រមព្រៀងដ៏មានសក្តានុពលជាមួយអ៊ីរ៉ង់ ដើម្បីបន្តបទឈប់បាញ់ដែលត្រូវការ ដើម្បីបើកច្រកសមុទ្រ Hormuz និងការបំផ្លាញសមត្ថភាពរបស់ទីក្រុងតេអេរ៉ង់ក្នុងការផលិតអាវុធនុយក្លេអ៊ែរ ។ខណៈពេលនោះដែរ ទីប្រឹក្សាយោធារបស់មេដឹកនាំកំពូលអ៊ីរ៉ង់លោក Mohsen Rezaei បានសរសេរនៅលើបណ្ដាញព័ត៌មានសង្គម X ថា លោក Trump កំពុងក្បត់ការទូត ដោយមិនបានលុបចោលការបិទខ្ទប់របស់សហរដ្ឋអាមេរិក លើការដឹកជញ្ជូនទំនិញដែលជាប់ទាក់ទងនឹងអ៊ីរ៉ង់នោះឡើយ ។លោកថា ជាមួយនឹងការបន្តហ៊ុមព័ទ្ធដោយកងទ័ពជើងទឹក និងធ្វើការទាមទារហួសហេតុ ក្នុងដំណើរការចរចា លោក Trump បានបង្ហាញម្តងទៀតថា លោកមិនមានទំនោរទៅរកការចរចាឡើយ ហើយកំពុងបន្តគោលដៅផ្សេងទៀត ៕

អភិបាលខេត្តបន្ទាយមានជ័យ អំពាវនាវដល់មន្ត្រីរាជការ​​សប្បុរសជនចូលរួមយុទ្ធនាការ​ "១ម៉ឺនរៀល ១ម៉ឺននាក់"

05/31/2026 01:05 PM        262
ឯកឧត្តម​ អ៊ុំ​ រាត្រី​ អភិបាល​ នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ​ បានអំពាវនាវដល់ថ្នាក់ដឹកនាំ​ មន្ត្រីរាជការ​​ អាជីវករ​ ពាណិជ្ជករ​ សប្បុរសជន​ ចូលរួមជាមួយរដ្ឋបាលខេត្តក្នុងយុទ្ធនាការ​ "១ម៉ឺនរៀល ១ម៉ឺននាក់" ដើម្បីរៃអង្គាសថវិកាជួយដល់ កុមារ​កម្ពុជា​ ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យគន្ធបុប្ផា។ ​ការអំពានាវនេះធ្វើឡើងនៅឱកាសឯកឧត្តម​ ដឹកនាំកិច្ចប្រជុំ​គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត​ ដោយមានការអញ្ជើញចូលរួមពី​ ស្ថាប័នអយ្យការអមសាលាដំបូង​ មេបញ្ជាការកងកម្លាំងគ្រប់ជាន់ថ្នាក់​ គណៈអភិបាលរង​ខេត្ត មន្ទីរ​ អង្គភាពពាក់ព័ន្ធជុំវិញខេត្ត​ អភិបាលក្រុង-ស្រុក​ បានចូលរួម នៅព្រឹកថ្ងៃទី២៩​ ខែឧសភា​ ឆ្នាំ២០២៦​។ ​សូមបញ្ជាក់ថា​ យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តបន្ទាយមានជ័យ​ នឹងមានការរៀបចំនូវព្រឹត្តិការណ៍ជិះកង់ដើម្បីរៃអង្គាសថវិកា​ គ្រោងនឹងប្រព្រឹត្តទៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៦ ដោយជិះជុំវិញក្រុងសិរីសោភ័ណ​ ដើម្បីកៀគរថវិកាចូលរួមមូលនិធិគន្ធបុប្ផាកម្ពុជា ក្នុងយុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់” ឆ្នាំ២០២៦ សម្រាប់កុមារកម្ពុជា រយៈពេល ១ខែពេញ ដោយគិតចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦។​ យុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់” សម្រាប់កុមារកម្ពុជា ជាយុទ្ធនាការប្រចាំឆ្នាំរបស់មូលនិធិ គន្ធបុប្ផាកម្ពុជា ដែលត្រូវបានរៀបចំឡើងក្នុងគោលបំណងចូលរួមអបអរសាទរទិវាកុមារអន្តរជាតិ ១មិថុនា និងបំផុសស្មារតី “ខ្មែរជួយខ្មែរ” តាមរយៈការអំពាវនាវឱ្យមានការចូលរួមបរិច្ចាគជូនមូលនិធិគន្ធបុប្ផាកម្ពុជា ទៅតាមលទ្ធភាព​ ពីសំណាក់សប្បុរសជននានាទាំងក្នុង និងក្រៅប្រទេសដើម្បីរួមគ្នាផ្តល់ក្តីស្រលាញ់ ដល់កុមារនៅកម្ពុជា ជាពិសេសក្នុងឱកាសនៃទិវាកុមារអន្តរជាតិ ១មិថុនា។ ជាមួយគ្នានោះដ្ឋបាលខេត្តបន្ទាយមានជ័យ សូមជម្រាបជូន ឯកឧត្តម លោកជំទាវ លោក លោកស្រី មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ លោកគ្រូ អ្នកគ្រូ សិស្ស និស្សិត បញ្ញាវន្ត ព្រះសង្ឃ ប្រជាពលរដ្ឋគ្រប់ មជ្ឈដ្ឋាន ចូលរួមឱ្យបានគ្រប់ៗគ្នា ដើម្បីធានានិរន្តរភាព និងដំណើរការរបស់មន្ទីរពេទ្យគន្ធបុប្ផា ក្នុង បេសកកម្មជួយសង្គ្រោះកុមារកម្ពុជា៕ 

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ត្រូវបានតែងតាំងជា ប្រធានថ្នាក់ជាតិនៃសហគមន៍ OB-PS ប្រចាំកម្ពុជា និងទទួលបាន “ពានសមាជិកភាពកិត្តិយសព្រះអង្គម្ចាស់ក្សត្រី បេណេឌិកតេ” ពីសហគមន៍ The Olave Baden-Powell Society
06/18/2026 09:06 PM
អ្នកស្លាប់ដោយសារការបាញ់ប្រហាររបស់អ៊ីស្រាអែល នៅហ្កាហ្សា លើស ១.០០០នាក់ហើយ​ តាំងពីមាន​បទឈប់បាញ់
06/18/2026 08:06 PM
សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ នរោត្តម មុនិនាថ សីហនុ ត្រូវបានថ្វាយ “ពានសមាជិកភាពជើងឯក” ពីសហគមន៍ The Olave Baden-Powell Society (OB-PS)
06/18/2026 08:06 PM
ព្រះអង្គម្ចាស់ក្សត្រី Benedikte នៃព្រះរាជាណាចក្រដាណឺម៉ាក ផ្ញើព្រះរាជសារថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីចម្រើនព្រះជន្ម
06/18/2026 08:06 PM
អ្នកស្លាប់ដោយសាររញ្ជួយដី កើនឡើងដល់ ៧៨​​នាក់ ខណៈមនុស្ស​ ១,៥លាននាក់ រង​ប៉ះពាល់ នៅភាគខាងត្បូងហ្វីលីពីន
06/18/2026 08:06 PM
លោក Zelensky៖ «ទីក្រុងមូស្គូនឹងឆេះ​សន្ធោសន្ធៅ​» ប្រសិនបើរុស្ស៊ីនៅតែបន្តការវាយប្រហារ
06/18/2026 07:06 PM
លោក Hegseth៖ អាមេរិកនឹងធ្វើ​ការវាយប្រហារ និងបិទផ្លូវទឹក​ឡើងវិញ បើអ៊ីរ៉ង់មិនបំពេញការប្តេជ្ញាចិត្ត
06/18/2026 07:06 PM
ប្រធានាធិបតីអ៊ីរ៉ង់បង្ហាញ​មោទនភាព​ ក្នុង​ការមាន​​កិច្ចព្រមព្រៀងជា​ប្រវត្តិសាស្ត្រ ជាមួយអាមេរិក
06/18/2026 07:06 PM
ស្វីសសាទរផែនការសន្តិភាពអាមេរិក-អ៊ីរ៉ង់ ខណៈ​ត្រៀម​ខ្លួន​ធ្វើ​ម្ចាស់ផ្ទះការ​​ចរចា​ដំបូង​
06/18/2026 07:06 PM
ចិនជំរុញឲ្យ​ G7 ឈប់ប្រើប្រាស់ «ក្រុម​​តូចៗ» ដើម្បីបំផ្លាញសណ្តាប់ធ្នាប់ពាណិជ្ជកម្មសកល
06/18/2026 07:06 PM