Mohamed Salah រងរបួសសៃពួរត្រូវអវត្តមានដល់ចប់រដូវកាល
ខ្សែប្រយុទ្ធ Liverpool, Mohamed Salah នឹងត្រូវអវត្តមានដល់ចប់រដូវកាល បន្ទាប់ពីទទួលរងរបួសសរសៃពួរពេល Liverpool យកឈ្នះ Crystal Palace ៣-១ ចុងសប្តាហ៍កន្លងទៅ។ កីឡាករវ័យ ៣៣ ឆ្នាំដែលបានប្រកាសពីការចាកចេញពីក្រុមជើងឯក Premier League នៅដំណាច់រដូវកាលនេះ បានត្រឹមទះដៃជាមួយនឹងទឹកមុខក្រៀមក្រំទៅកាន់អ្នកគាំទ្រនៅពេលដើរចេញពីទីលាននៅនាទីទី ៦០។ បើតាមនាយកបច្ចេកទេសក្រុមជម្រើសជាតិអេស៊ីបលោក Ibrahim Hassan ឱ្យដឹងថា របួសសរសៃពួរនេះនឹងត្រូវសម្រាកយ៉ាងហោចណាស់ ៤ សប្តាហ៍ និងមានន័យថា Salah នឹងជាទាន់ World Cup។នេះជារដូវកាលដ៏លំបាកបំផុតសម្រាប់ Salah តាំងពីមកកាន់ Liverpool នៅឆ្នាំ ២០១៧ ដោយរកគ្រាប់បាល់បានត្រឹម ១០ គ្រាប់ប៉ុណ្ណោះក្នុងចំណោម ៣៤ ប្រកួតគ្រប់ក្របខណ្ឌមកដល់ពេលនេះ ដែលជាស្ថិតិទាបបំផុតក្នុងរយៈពេល ៩ ឆ្នាំរបស់គេនៅ Liverpool។រយៈពេល ៩ ឆ្នាំនេះខ្សែប្រយុទ្ធកំពូលដែលប្រជាជនអេហ្ស៊ីបហៅថា King of Egypt រូបនេះ បានរួមចំណែកយ៉ាងសំខាន់ក្នុងការផ្លាស់ប្តូរ Liverpool និងនាំភាពជោគជ័យមកកាន់ក្លិបជាច្រើន។ Liverpool បានឈ្នះជើងឯក Premier League ពីរដង Champions LeaguA, FIFA Club World Cup, UEFA Super Cup, FA Cup និង League Cup ក៏ដូចជា FA Community Shield ផងដែរ។សម្រាប់សមិទ្ធផលផ្ទាល់ខ្លួន Salah បានឈ្នះពានជ័យលាភីស្បែកជើងមាស ស៊ុតបញ្ចូលទីច្រើនជាងគេនៅ Premier League បួនលើក និងធ្លាប់ជាកីឡាករឆ្នើមបំផុតរបស់ Premier League បីលើកផងដែរ៕អត្ថបទ៖នាង សុភាវុធ