ស្វែងរក

មនុស្សយ៉ាងតិច ៤០នាក់ បានស្លាប់ ក្នុងអំពើហិង្សាសហគមន៍ នៅប្រទេសឆាដ

04/27/2026 02:04 PM        71
យ៉ាងហោចណាស់មានមនុស្ស ៤២នាក់ បានស្លាប់ និង ១០នាក់ ផ្សេងទៀត រងរបួស បន្ទាប់ពីអំពើហិង្សាបានផ្ទុះឡើង នៅក្នុងភូមិ Igote ក្នុងខេត្ត Wadi-Fira ភាគខាងកើតប្រទេសឆាដ។ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន និងបោះពុម្ពផ្សាយឆាដកាលពីថ្ងៃអាទិត្យ។ហេតុការណ៍នេះ បានកើតឡើង កាលពីថ្ងៃសៅរ៍ បន្ទាប់ពីការប៉ះទង្គិចគ្នារវាងបុគ្គលពីរនាក់លើចំណុចផ្គត់ផ្គង់ទឹកមួយកន្លែង បានកើនឡើងរហូតដល់មានជម្លោះរវាងសហគមន៍ពីរ។ឧបនាយករដ្ឋមន្ត្រីឆាដ លោក Limane Mahamat បានដឹកនាំគណៈប្រតិភូមួយទៅកាន់ភូមិនោះ ដើម្បីវាយតម្លៃស្ថានភាព។លោក Limane Mahamat បាននិយាយថា៖«ជាអកុសល យើងសោកស្តាយចំពោះមនុស្ស ៤២នាក់ ដែលបានស្លាប់ និង ១០នាក់ បានរងរបួស។ យើងសូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំចំពោះក្រុមគ្រួសាររបស់ជនរងគ្រោះទាំងអស់៕

កម្ពុជា-ចិន ពង្រឹងកសាងសមត្ថភាពវិស័យទេសចរណ៍ ដើម្បី​សែ្វងរក​គំនិត​ច្នៃ​ប្រឌិត​អភិវឌ្ឍន៍​ទីផ្សារ​ទេសចរណ៍​ចិនមកកម្ពុជា

04/27/2026 02:04 PM        201
ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នៅថ្ងៃទី២៧ ខែមេសា នេះ បាន​អញ្ជើញ​បើក​សិក្ខា​សាលា ស្តីពីការកសាងសមត្ថភាពទេសចរណ៍ ប្រកបដោយនិរន្តភាព អាស៊ាន-ចិន ហើយ​តាម​រយៈ​សិក្ខាសាលានេះ នឹងជួយប្រតិបត្តិករទេសចរណ៍នានា យល់ដឹងនិន្នាការ​អភិវឌ្ឍ​ទីផ្សារ​ទេសចរណ៍​ចិន ការប្រែប្រួលតម្រូវការទេសចរចិន និងស្វែងរករកសម្រាប់​ច្នៃប្រឌិ​ត​ផលិត​ផល​ទេសចរណ៍ ទាក់ទាញការផ្លាស់ប្តូរទេសចរចិន-កម្ពុជា ឲ្យមានកំណើនឡើង។ឯកឧត្តម រដ្ឋមន្ត្រី ហួត ហាក់ បានថ្លែងថា កម្មវិធីកសាងសមត្ថភាពទេសចរណ៍ ​នៃ​មជ្ឈ​មណ្ឌល​អាស៊ាន ចិន នឹងជំរុញឲ្យមានកម្ពុជា សមត្ថភាពកាន់ខ្លាំង ក្នុងការទទួលទេសចរចិន មក​ទស្សនា​កម្ពុជា​កាន់​តែច្រើនថែមទៀត និងជំរុញការរៀបចំផ្តល់សេវាទេសចរណ៍ប្រកបដោយគុណភាព អភិវឌ្ឍន៍​ផលិតផលទេសចរណ៍មានភាពទាក់ទាញ បង្កើតបានមគ្គុទ្ទេសក៍ទេសចរណ៍ជំនាញ សណ្ឋា​ដិសណ្ឋារកិច្ចល្អ និងជំរុញផ្សព្វផ្សាយតាមមប្រព័ន្ធឌីជីមានប្រសិទ្ធភាពជាដើម។ ឯកឧត្តម ស៊ី ចុងជុន អគ្គលេខាធិការមជ្ឈមណ្ឌល អាស៊ាន-ចិន បានបញ្ជាក់ថា គោលដៅ​ស្នូល​មជ្ឈមណ្ឌលអាស៊ាន-ចិន គឺផ្តោតសំខាន់​ជំរុញ​ការ​រួម​គ្នា​លើក​កម្ពស់​គោល​ដៅ​ទេសចរណ៍​ឲ្យ​មាន​គុណភាព​ ជំរុញឱ្យមានដំណើរទស្សនកិច្ចសិក្សាទ្វេរភាគី កម្ពុជា អាស៊ានចិន ជំរុញការ​ផ្សព្វផ្សាយ​ផលិត​មាតិកាទេសចរណ៍កម្ពុជា អាស៊ានចិន និងលើកកម្ពស់​ការ​អភិវឌ្ឍ​ធន​ធាន​មនុស្ស​នៅ​ក្នុង​ឧស្សាហ​កម្មទេសចរណ៍ បង្កើនគុណភាពសេវាកម្មវិជ្ជាជីវៈរបស់អ្នកប្រកបរបរទេសចរណ៍កម្ពុជា-អាស៊ាន ជាដើម។ឯកឧត្តម ជុក ជំនោរ អគ្គនាយក អភិវឌ្ឍន៍ទេសចរណ៍ និងកិច្ចសហប្រតិបត្តិអន្តរជាតិ នៃ​ក្រសួង​ទេសចរណ៍ បានបញ្ជាក់ថា នៅក្នុងសិក្ខាសាលា កសាងសមត្ថភាពទេសចរណ៍ប្រកបនិរន្តរភាព អាស៊ាន​-ចិ​ន រយៈពេលពីរថ្ងៃនេះ ផ្តោតការពិភាក្សាលើប្រធានបទជាច្រើន រួមមាន៖ ការបង្ហាញ​ទិដ្ឋភាព​ទូទៅ ទីផ្សារទេសចរណ៍ចិននៅក្នុងប្រទេស យល់ដឹងអំពីការរំពឹងទុកទេសចរចិន ពង្រឹង​ជំនាញ​មគ្គុ​ទ្ទេសក៍ទេសចរណ៍ភាសាចិន ការផ្សព្វផ្សាយទេសចរណ៍ចិន តាមប្រព័ន្ធឌីជីថល ជំរុញ​ផ្សព្វ​ផ្សាយ​កញ្ចប់ទេសចរណ៍ នៅក្នុងទីផ្សារទេសចរណ៍ចិន ការផ្សព្វផ្សាយ​ទីផ្សារ​ម្ហូប​អាហា​រ​ទេស​ចរណ៍​ចិន និងពិភាក្សាលើប្រធានបទ បច្ចេកទេសការបកប្រែ និងមគ្គុទ្ទេសក៍ សម្រាប់​ម្ហូប​អាហា​ទេសចរណ៍ និងការភ្ជាប់អ្នកទស្សនា ចិន តាមរយៈការចំអិនម្ហូបអាហារខ្មែរជាដើម៕ អត្ថបទ៖ ស៊ុម សុខជា

ក្រសួងទេសចរណ៍ និងមជ្ឈមណ្ឌលអាស៊ាន-ចិន បញ្ជាក់ពីឆន្ទៈសហការរួមគ្នាជំរុញកំណើនភ្ញៀវទេសចរចិនមកកម្ពុជា ឱ្យកាន់តែច្រើនឡើង

04/27/2026 02:04 PM        68
ភ្នំពេញ៖ ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦នេះ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានអនុញ្ញាតជូនឯកឧត្តម Shi Zhongjun អគ្គលេខាធិការនៃមជ្ឈមណ្ឌលអាស៊ាន-ចិន និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ លើវឌ្ឍនភាពកិច្ចសហប្រតិបត្តិការរវាងក្រសួងទេសចរណ៍កម្ពុជា និងមជ្ឈមណ្ឌលអាស៊ាន-ចិន (ACC) ក្នុងឱកាសដំណើរបេសកកម្មការងារនៅព្រះរាជាណាចក្រកម្ពុជា នៅសណ្ឋាគាររ៉េស៊ីដង់ សុខា ភ្នំពេញ។ ក្នុងជំនួបប្រកបដោយផ្លែផ្កានេះ ភាគីទាំងពីរ មានទស្សនៈរួមគ្នាថាវិស័យទេសចរណ៍ជាវិស័យគន្លឹះដែលជួយសម្រេចឱ្យបាននូវការកសាងសហគមន៍ជោគវាសនារួមគ្នារវាង កម្ពុជា-ចិន គ្រប់រដូវកាលក្នុងយុគសម័យថ្មី ប្រកបដោយគុណភាពខ្ពស់ កម្រិតខ្ពស់ និងស្តង់ដាខ្ពស់។ភាគីទាំងពីរ ក៏បានឯកភាពសហការឱ្យបានជាក់ស្តែង និងស៊ីជម្រៅបន្ថែមទៀត ដើម្បីទាក់ទាញកំណើនភ្ញៀវទេសចរចិន ការផ្លាស់ប្តូរប្រជាជនកម្ពុជា-ចិនទៅវិញទៅមកឱ្យកាន់តែច្រើនឡើង និងសកម្មក្នុងឆ្នាំ២០២៦ ថ្មី និងស្របតាមកិច្ចខិតខំប្រឹងប្រែង និងសហការគ្នាយ៉ាងជិតស្និទ្ធរវាងក្រសួងទេសចរណ៍ ស្ថានទូតចិនប្រចាំកម្ពុជា វិស័យឯកជន និងក្រសួង ស្ថាប័នពាក់ព័ន្ធ ព្រមទាំងគោលការណ៍អនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីសម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី ដែលបានសម្រេចផ្តល់ការលើកលែងទិដ្ឋាការដល់ប្រជាជនចិន ដែលធ្វើដំណើរមកកាន់ប្រទេសកម្ពុជា ដោយអាចស្នាក់នៅកម្ពុជាបានចំនួន១៤ថ្ងៃ ក្នុងដំណាក់កាលសាកល្បងដំបូង ដែលមានរយៈពេល ៤ខែ គិតចាប់ពីថ្ងៃទី១៥ ខែមិថុនា ដល់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦ (ពោលនៅក្នុងអំឡុងពេលនៃរដូវកាលបៃតងនៅកម្ពុជា)៕

យុវជន​គាំទ្រការដាក់ឱ្យអនុវត្ត​ច្បាប់កាតព្វកិច្ចយោធា ដែលជាមូល​ដ្ឋានគ្រឹះ​កសាង​កម្លាំង​ស្នេហា​ជា​តិ ការអប់រំ និងវិន័យ

04/27/2026 02:04 PM        279
យុវជន លើកឡើងថា ពួកគេគាំទ្រច្បាប់កាតព្វកិច្ចយោធា និងត្រៀមខ្លួនជាស្រេចហើយ ដើម្បី​បំពេញ​កាតព្វកិច្ចយោធា ពីព្រោះច្បាប់នេះ ក្រៅតែពីកសាងកម្លាំងការពារជាតិ ក៏ជាមូលដ្ឋានគ្រឹះ នៃ​ប្រភពសាងសង់កម្លាំងស្នេហាជាតិ ធ្វើឲ្យយុវជនកាន់តែ មានវិន័យល្អផងដែរ។យុវជន ដែលកំពុងសិក្សានៅសាកលវិទ្យាល័យជាតិគ្រប់គ្រង សាខាវាលស្បូវ បានប្រាប់ BTV នៅ​ថ្ងៃ​ទី២៧ ខែមេសា ឆ្នាំ២០២៦នេះ ថា ពួកគេ គាំទ្រការអនុម័តច្បាប់កាតព្វកិច្ចយោធា ពីព្រោះ​ច្បាប់​នេះ នឹងធ្វើឲ្យកម្ពុជាមានភាពរឹងមាំ លើការកសាងកម្លាំងការពារជាតិ។ សម្រាប់ពួកគេ បើ​ទោះ​បី​បារម្ភថា ពេលចូលហ្វឹកហាត់ជាកងទ័ព អាចភ្លេចមេរៀននៅសាកលវិទ្យាល័យខ្លះ ប៉ុន្ដែ​ពួក​គេ​ត្រៀម​ខ្លួនជាស្រេចហើយ ដើម្បីចូលរួមក្នុងកម្លាំងការពារជាតិ។ សូមជម្រាបជូនថា ច្បាប់កាតព្វកិច្ចយោធា ត្រូវបានរាជរដ្ឋាភិបាល អនុម័ត កាលពីថ្ងៃទី២៣ ខែ​មេសា ឆ្នាំ២០២៦ ដោយប្រកាសជាប្រញាប់ ដោយច្បាប់នេះ មានវិសាលភាព អនុវត្ត​លើ​ប្រជាព​លរដ្ឋ​ខ្មែរគ្រប់រូប ដែលមានអាយុពី១៨ ដល់ ២៥ឆ្នាំ ខណៈស្រ្ដីផ្អែកតាមការស្ម័គ្រចិត្ត។ សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី នៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី២៦ ខែ​មេសា ​ឆ្នាំ២០២៦ បានថ្លែងបញ្ជាក់ថា ច្បាប់កាតព្វកិច្ចយោធា នឹងត្រូវធ្វើឡើង​សម្រាប់​យុវជន​ស្ម័គ្រ​ចិត្ត​ជាមុន ហើយបន្ទាប់មក នឹងមានការចាប់ឆ្នោត។ ច្បាប់ស្ដីពីកាតព្វកិច្ចយោធា មិនមែនគ្រាន់តែជាការតម្រូវឲ្យយុវជនចូលបម្រើកងទ័ពប៉ុណ្ណោះទេ ប៉ុន្ដែ​នេះគឺជាយន្ដការដ៏សំខាន់ក្នុងការកសាងជាតិ តាមរយៈការអប់រំ បណ្ដុះ​បណ្ដាល​ឲ្យ​យុវជន​មាន​វិន័យ​ល្អ និងមនសិកាស្នេហាជាតិ៕ អត្ថបទ ៖ លៀ ស៊ីណា 

រដ្ឋសភាកម្ពុជា បង្ហាញសមិទ្ធផល «បរិវត្តកម្មយេនឌ័រ» ក្នុងកិច្ចប្រជុំគណៈកម្មាធិការសម្របសម្រួលសមាជិកសភាស្ត្រីអាយប៉ា (WAIPA) លើកទី៥

04/27/2026 02:04 PM        144
វិមានរដ្ឋសភា៖ លោកជំទាវ ឯក សុវណ្ណភារៈ សមាជិកាក្រុមសភាជាតិកម្ពុជានៃអ្នកនយោបាយសភាស្ត្រី និងជាសមាជិកាគណៈកម្មការទី៣ នៃរដ្ឋសភា នៅព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦ បានតំណាងឱ្យរដ្ឋសភាកម្ពុជា ចូលរួមកិច្ចប្រជុំលើកទី៥ នៃគណៈកម្មាធិការសម្របសម្រួលសមាជិកសភាស្ត្រីអាយប៉ា (WAIPA) តាមប្រព័ន្ធនិម្មិត ដែលរៀបចំឡើងដោយរដ្ឋសភានៃប្រទេសហ្វីលីពីន។កិច្ចប្រជុំនេះបានកៀរគរសមាជិកសភាស្ត្រីមកពី ៨ ប្រទេសក្នុងតំបន់អាស៊ាន និងទីម័រឡេស្តេ ដើម្បីពិភាក្សាលើការពង្រឹងតួនាទីស្ត្រីក្នុងស្ថាប័ននីតិប្បញ្ញត្តិ។នៅក្នុងបទអន្តរាគមន៍ លោកជំទាវ ឯក សុវណ្ណភារៈ បានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់    រដ្ឋសភាកម្ពុជា ក្នុងកិច្ចការងារជំរុញ «បរិវត្តកម្មយេនឌ័រក្នុងសភា» តាមរយៈយុទ្ធសាស្ត្រគន្លឹះចំនួន ៣ រួមមាន៖ការពង្រឹងសកម្មភាពរួមគ្នា៖ ក្រុមសភាជាតិកម្ពុជានៃអ្នកនយោបាយស្ត្រី បន្តដើរតួនាទីយ៉ាងសកម្មក្នុងការត្រួតពិនិត្យ និងតាមដានរាល់សេចក្តីព្រាងច្បាប់នានា ដើម្បីធានាឱ្យបាននូវសមធម៌យេនឌ័រក្នុងប្រព័ន្ធច្បាប់ជាតិ។ការផ្តល់ភាពអង់អាចដល់យុវតី៖ បន្តលើកកម្ពស់ការចូលរួមរបស់យុវតីតាមរយៈយុទ្ធនាការ "Girl2Leader" និង "កម្មវិធីសភាត្រាប់" (ដែលទើបតែបានបញ្ចប់ដោយជោគជ័យកាលពីថ្ងៃទី២១-២២ មេសា កន្លងទៅ) ដើម្បីបណ្តុះស្មារតីដឹកនាំដល់យុវជនជំនាន់ក្រោយ។កំណែទម្រង់ផ្ទៃក្នុងស្ថាប័ន៖ ការផ្តល់ឱកាសស្មើគ្នាចំពោះមុខតំណែង និងការសម្រេចចិត្ត សម្រាប់ទាំងសមាជិករដ្ឋសភា និងមន្ត្រីរាជការនៃអគ្គលេខាធិការដ្ឋានរដ្ឋសភា។បន្ថែមពីលើការដាក់ចេញនូវទិសដៅទៅមុខ លោកជំទាវក៏បានធ្វើបទបង្ហាញលម្អិតអំពី របាយការណ៍វឌ្ឍនភាពនៃការអនុវត្តរបស់សភាកម្ពុជា (២០២៤-២០២៥) លើក្របខ័ណ្ឌនៃការចូលរួមរបស់ស្ត្រីក្នុង វិស័យនយោបាយ និងភាពជាអ្នកដឹកនាំ។ របាយការណ៍នេះបានសបញ្ជាក់ឱ្យឃើញពីការរីកចម្រើនជាលំដាប់នៃតួនាទីស្ត្រីកម្ពុជា ទាំងក្នុងឆាកនយោបាយជាតិ និងការចូលរួមចំណែកក្នុងវេទិកាតំបន់ផងដែរ។

កម្ពុជាចូលរួមអនុម័ត «សេចក្តីថ្លែងការណ៍ទីក្រុងមែលប៊ន» ដើម្បីពង្រឹងសិទ្ធិសុខភាពបន្តពូជ និងសមភាពយេនឌ័រ ក្នុងវេទិកាកម្រិតខ្ពស់រវាងរដ្ឋមន្ត្រី និងសមាជិកសភា

04/27/2026 01:04 PM        119
ទីក្រុងមែលប៊ន ប្រទេសអូស្ត្រាលី៖ លោកជំទាវ ឡោក ខេង ប្រធានគណៈកម្មការទី៨ នៃរដ្ឋសភា អនុប្រធានប្រចាំការសមាគមសមាជិកសភាកម្ពុជាដើម្បីប្រជារាស្ត្រ និងការអភិវឌ្ឍ (CAPPD) និងជាអនុប្រធានវេទិកាសមាជិកសភាអាស៊ីស្តីពីប្រជាជន និងអភិវឌ្ឍន៍ (AFPPD) នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦ បានអញ្ជើញចូលរួមក្នុង «វេទិកាកម្រិតខ្ពស់រវាងរដ្ឋមន្ត្រី និងសមាជិកសភា» ក្នុងក្របខ័ណ្ឌនៃសន្និសីទអន្តរជាតិ Women Deliver 2026។វេទិកានេះគឺជាការជួបជុំកម្រិតថ្នាក់ដឹកនាំដែលមានការចូលរួមពីសមាជិកសភា និងរដ្ឋមន្ត្រីប្រមាណជិត ១០០ រូប មកពីបណ្តាប្រទេសនានា ដើម្បីតភ្ជាប់តួនាទីដឹកនាំរវាងស្ថាប័ននីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិ ក្នុងគោលដៅជំរុញសិទ្ធិ និងសុខភាពបន្តពូជ និងផ្លូវភេទ ដែលជាមូលដ្ឋានគ្រឹះដ៏សំខាន់នៃសមភាពយេន   ឌ័រ និងយុត្តិធម៌សង្គម។ក្នុងកិច្ចពិភាក្សាដ៏មានសារៈសំខាន់នេះ អង្គវេទិកាបានផ្ដោតលើការងារអាទិភាពចំនួន ៣ ធំៗរួមមាន៖1. តួនាទីនីតិកម្ម និងថវិកា៖ ការពង្រឹងសកម្មភាពសមាជិកសភា ក្នុងការរៀបចំច្បាប់ គោលនយោបាយ និងការអនុម័តកញ្ចប់ថវិកាជាតិឱ្យចំគោលដៅ។2. កិច្ចសហប្រតិបត្តិការតំបន់៖ ការជំរុញយន្តការសភាពហុភាគី ដើម្បីឆ្លើយតបនឹងបញ្ហាប្រឈមសកល និងការផ្លាស់ប្តូរបទពិសោធន៍ជាក់ស្តែងរវាងបណ្តាប្រទេសនានា ដូចជា ហ្វីជី ទីម័រឡេស្តេ ណូរូ តុងហ្គា និងអូស្ត្រាលីជាដើម។3. យុទ្ធសាស្ត្រប្រតិបត្តិ៖ ការបង្វែរការសន្យាក្នុងវេទិកាអន្តរជាតិ ឱ្យទៅជាសកម្មភាពជាក់ស្តែងនៅក្នុងគោលនយោបាយជាតិ ក្រោយបញ្ចប់សន្និសីទ។ជាលទ្ធផលផ្លូវការនៃវេទិកានេះ អង្គប្រជុំបានសម្រេចអនុម័តលើ «សេចក្តីថ្លែងការណ៍ទីក្រុងមែលប៊ន» ស្តីពីការសម្រេចឱ្យបាននូវភាពធន់នៃប្រជាសាស្ត្រដែល ជាឯកសារសមិទ្ធផលដ៏សំខាន់ ដែលសបញ្ជាក់ពីការប្តេជ្ញាចិត្តរួមគ្នារបស់បណ្តាប្រទេសក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក និងពិភពលោក ក្នុងការធានាថាគ្រប់បុគ្គលទាំងអស់ទទួលបានសិទ្ធិសុខភាពពេញលេញ។គួរជម្រាបផងដែរថា ពិធីបើកវេទិកានេះមានការចូលរួមពីឥស្សរជនជាន់ខ្ពស់ជាច្រើនរូប រួមមាន នាយករដ្ឋមន្ត្រីទូវ៉ាលូ, នាយកប្រតិបត្តិ UNFPA, និងអគ្គនាយក IPPF។ បន្ទាប់ពីបញ្ចប់វេទិកានេះ លោកជំទាវ ឡោក ខេង និងគណៈប្រតិបត្តិបន្តអញ្ជើញចូលរួមក្នុងពិធីបើកជាផ្លូវការនៃសន្និសីទ Women Deliver 2026 ដែលជាវេទិកាស្ត្រីដ៏ធំបំផុតមួយនៅលើសកលលោកផងដែរ៕

អ្នកការពារជើងឯក Carlos Alcaraz នឹងអវត្តមានពី Grand Slam, French Open ខែក្រោយ

04/27/2026 01:04 PM        68
ជើងឯកពីរសម័យ និងជាអ្នកការពារតំណែងជើងឯក Carlos Alcaraz នឹងអវត្តមានពីការប្រកួត Grand Slam, French Open ខែក្រោយដោយសាររបួសកដៃ។កីឡាករលំដាប់លេខពីរពិភពលោករូបនេះ បានដកខ្លួនពីការប្រកួត Barcelona Open សប្តាហ៍មុន បន្ទាប់ពីរងរបួសកដៃស្តាំងពេលយកឈ្នះការប្រកួតជុំទីមួយ។ កីឡាករវ័យ ២២ ឆ្នាំរូបនេះបានបង្ហាញអារម្មណ៍សោកស្តាយចំពោះបញ្ហារបួសរបស់ខ្លួន បន្ទាប់អវត្តមានតាំងពី Italian Open និង French Open ខែក្រោយ។ Carlos Alcaraz បានចាប់ផ្តើមឆ្នាំ ២០២៦ នេះជាមួយនឹងជ័យជំនះជើងឯក Australian Open ក្លាយជាកីឡាករវ័យក្មេងបំផុតឈ្នះជើងឯកគ្រប់ Grand Slam ទាំងបួនប្រចាំឆ្នាំ។​រំលឹកថា Alcaraz បានឈ្នះការប្រកួតនៅលើទីលានដីក្រហមបីកម្មវិធីរដូវកាលមុនរួមមាន Monte Carlos Masters, Rome Masters និង French Open៕ អត្ថបទ៖នាង សុភាវុធ

Mohamed Salah រងរបួសសៃពួរត្រូវអវត្តមានដល់ចប់រដូវកាល

04/27/2026 01:04 PM        84
ខ្សែប្រយុទ្ធ Liverpool, Mohamed Salah នឹងត្រូវអវត្តមានដល់ចប់រដូវកាល បន្ទាប់ពីទទួលរងរបួសសរសៃពួរពេល Liverpool យកឈ្នះ Crystal Palace ៣-១ ចុងសប្តាហ៍កន្លងទៅ។ កីឡាករវ័យ ៣៣ ឆ្នាំដែលបានប្រកាសពីការចាកចេញពីក្រុមជើងឯក Premier League នៅដំណាច់រដូវកាលនេះ បានត្រឹមទះដៃជាមួយនឹងទឹកមុខក្រៀមក្រំទៅកាន់អ្នកគាំទ្រនៅពេលដើរចេញពីទីលាននៅនាទីទី ៦០។ បើតាមនាយកបច្ចេកទេសក្រុមជម្រើសជាតិអេស៊ីបលោក Ibrahim Hassan ឱ្យដឹងថា របួសសរសៃពួរនេះនឹងត្រូវសម្រាកយ៉ាងហោចណាស់ ៤ សប្តាហ៍ និងមានន័យថា Salah នឹងជាទាន់ World Cup។នេះជារដូវកាលដ៏លំបាកបំផុតសម្រាប់ Salah តាំងពីមកកាន់ Liverpool នៅឆ្នាំ ២០១៧ ដោយរកគ្រាប់បាល់បានត្រឹម ១០ គ្រាប់ប៉ុណ្ណោះក្នុងចំណោម ៣៤ ប្រកួតគ្រប់ក្របខណ្ឌមកដល់ពេលនេះ ដែលជាស្ថិតិទាបបំផុតក្នុងរយៈពេល ៩ ឆ្នាំរបស់គេនៅ Liverpool។រយៈពេល ៩ ឆ្នាំនេះខ្សែប្រយុទ្ធកំពូលដែលប្រជាជនអេហ្ស៊ីបហៅថា King of Egypt រូបនេះ បានរួមចំណែកយ៉ាងសំខាន់ក្នុងការផ្លាស់ប្តូរ Liverpool និងនាំភាពជោគជ័យមកកាន់ក្លិបជាច្រើន។ Liverpool បានឈ្នះជើងឯក Premier League ពីរដង Champions LeaguA, FIFA Club World Cup, UEFA Super Cup, FA Cup និង League Cup ក៏ដូចជា FA Community Shield ផងដែរ។សម្រាប់សមិទ្ធផលផ្ទាល់ខ្លួន Salah បានឈ្នះពានជ័យលាភីស្បែកជើងមាស ស៊ុតបញ្ចូលទីច្រើនជាងគេនៅ Premier League បួនលើក និងធ្លាប់ជាកីឡាករឆ្នើមបំផុតរបស់ Premier League បីលើកផងដែរ៕​អត្ថបទ៖នាង សុភាវុធ

ធនាគារជាតិ ដាក់ឱ្យប្រើប្រាស់ប្រព័ន្ធវដ្តករសាស្រ្តហិរញ្ញវត្ថុ ដើម្បីបង្កើនការយល់ដឹងដល់ភាគីពាក់ព័ន្ធ

04/27/2026 01:04 PM        209
ធនាគារជាតិនៃកម្ពុជា សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ប្រព័ន្ធវដ្តករសាស្រ្តហិរញ្ញវត្ថុប្រកបដោយចីរភាព សម្រាប់វិស័យធនាគារ នៅកម្ពុជា ដើម្បីបង្កើនការយល់ដឹងដល់ភាគីពាក់ព័ន្ធ សម្រាប់ប្រតិបត្តិការអាជីវកម្ម គាំទ្រដល់ប្រព័ន្ធអេកូឡូស៊ីហិរញ្ញវត្ថុប្រកបដោយ ចីរភាព។លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦ នេះ អញ្ជើញជាធិបតីក្នុង ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ប្រព័ន្ធវដ្តករសាស្រ្តហិរញ្ញវត្ថុប្រកបដោយចីរភាព សម្រាប់វិស័យធនាគារនៅកម្ពុជា ដោយកម្មវិធី នេះកសាងការយល់ដឹង និងសន្ទុះក្នុងចំណោមភាគីពាក់ព័ន្ធសំខាន់ៗ ដើម្បីរួមបញ្ចូលចំណាត់ថ្នាក់ទៅក្នុងប្រតិបត្តិការរបស់ពួកគេ ដោយគាំទ្រដល់ប្រព័ន្ធអេកូឡូស៊ីហិរញ្ញវត្ថុប្រកបដោយចីរភាព និងគួរឱ្យទុកចិត្តជាងមុននៅក្នុងប្រទេសកម្ពុជា។ប្រព័ន្ធវដ្តករសាស្រ្តហិរញ្ញវត្ថុប្រកបដោយចីរភាព បើតាមឯកសារបានបង្ហាញថា ប្រទេសកម្ពុជាមានគោលដៅអភិវឌ្ឍន៍ ដ៏មហិច្ឆតា រួមទាំងការក្លាយជាប្រទេសដែលមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ២០៥០។ ការសម្រេចគោលដៅទាំងនេះ នឹងតម្រូវឱ្យមាន សេដ្ឋកិច្ចដែលមានការរួមបញ្ចូលភាពចម្រុះ និងមានផលិតភាពជាងមុន។ ការប្រែប្រួល អាកាសធាតុអាចធ្វើឱ្យបញ្ហាប្រឈមនៃការ អភិវឌ្ឍដែលមានស្រាប់កាន់តែធ្ងន់ធ្ងរឡើង និងប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កំណើនពាណិជ្ជកម្ម និរន្តរភាពបំណុល និងការកាត់បន្ថយ ភាពក្រីក្រ ដោយសារប្រទេសកម្ពុជាស្ថិតក្នុងចំណោមប្រទេសងាយរងគ្រោះក្នុងពិភពលោក ដោយសារទឹកជំនន់ និងកំដៅខ្លាំង។បញ្ហានេះ, កម្ពុជាជាប់ចំណាត់ថ្នាក់ទី៦២ ក្នុងចំណោមប្រទេសចំនួន ១៩១ នៅក្នុងសន្ទស្សន៍ហានិភ័យព័ត៌មានឆ្នាំ២០២២ ដែលជាការវាយតម្លៃហានិភ័យប្រភពបើកចំហសកល សម្រាប់វិបត្តិមនុស្សធម៌ និងគ្រោះមហន្តរាយ។ កម្ពុជាក៏ងាយរងគ្រោះខ្លាំង ចំពោះទឹកជំនន់ និងគ្រោះរាំងស្ងួតដែលកាន់តែខ្លាំងឡើងក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ។ បើគ្មានការសម្របខ្លួន និងការ កាត់បន្ថយឱ្យបានគ្រប់ គ្រាន់ទេ ការប្រែប្រួលអាកាសធាតុអាចធ្វើឱ្យខាតបង់រហូតដល់ ៩% នៃផលិតផលក្នុងស្រុកសរុបរបស់ ប្រទេសកម្ពុជានៅឆ្នាំ ២០៥០ និងបង្កើនអត្រាភាពក្រីក្ររហូតដល់ ៦% នៅឆ្នាំ២០៤០ នេះបើយោងតាមរបាយការណ៍អាកាសធាតុនិងអភិវឌ្ឍន៍ ប្រទេសកម្ពុជា របស់ក្រុមធនាគារពិភពលោក។ របាយការណ៍នេះប៉ាន់ប្រមាណថា ប្រទេសកម្ពុជានឹងត្រូវការការវិនិយោគបន្ថែមដល់ ៣៦ ពាន់លាន ដុល្លារ ពីវិស័យសាធារណៈ និងឯកជនក្នុងរយៈពេល៣ទសវត្សរ៍ខាងមុខ ដើម្បីសម្រេចបាននូវអព្យាក្រឹតភាពកាបូននៅឆ្នាំ២០៥០។ការអនុវត្តនេះ នឹងតម្រូវឱ្យមានជម្រើសគោលនយោបាយយ៉ាងប្រុងប្រយ័ត្ន ដើម្បីគ្រប់គ្រងហានិភ័យអន្តរកាល និងចាប់យក ឱកាសអភិវឌ្ឍន៍ក្នុងនាមជាសេដ្ឋកិច្ចបើកចំហ ដែលពឹងផ្អែកយ៉ាងខ្លាំងទៅលើពាណិជ្ជកម្ម និងការវិនិយោគផ្ទាល់ពីបរទេស (FDI)។ ប្រទេសកម្ពុជាក៏នឹងរងផលប៉ះពាល់ដោយការកាត់បន្ថយកាបូនសកល និងការផ្លាស់ប្តូរគំរូនៃការប្រើប្រាស់ និងផលិតកម្មផងដែរ ដោយ កម្ពុជាមានគោលនយោបាយត្រឹមត្រូវ និងវិស័យឯកជនដ៏រស់រវើក ការផ្លាស់ប្តូរទាំងនេះអាចគាំទ្រដល់ការ ធ្វើពិពិធកម្មការនាំចេញ ការ បង្កើតការងារ និងកំណើនប្រកបដោយចីរភាព៕ អត្ថបទ៖ សុន រ៉ាឌី

កំណើនប្រាក់ចំណេញឧស្សាហកម្មរបស់ចិនកើនឡើងយ៉ាងឆាប់រហ័ស ទោះសង្គ្រាមអ៊ីរ៉ង់បង្កើនហានិភ័យក៏ដោយ

04/27/2026 12:04 PM        76
ប្រាក់ចំណេញនៅតាមបណ្ដាក្រុមហ៊ុនឧស្សាហកម្មរបស់ប្រទេសចិនបានកើនឡើងក្នុងល្បឿនលឿនបំផុតក្នុងរយៈពេលប្រាំមួយខែចុងក្រោយនេះ ដែលបន្ថែមលើសញ្ញាកាន់តែទូលំទូលាយនៃការងើបឡើងវិញនៃសេដ្ឋកិច្ចមិនស្មើគ្នានៅក្នុងត្រីមាសទីមួយ ខណៈក្រុមអ្នកបង្កើតគោលនយោបាយកំពុងត្រៀមខ្លួនទប់ទល់ផលប៉ះពាល់នៃសង្គ្រាមមជ្ឈិមបូព៌ា។ លោក Lynn Song ប្រធានសេដ្ឋវិទូរបស់ ING សម្រាប់សហគមន៍ Greater China បាននិយាយថា ទិន្នន័យនេះ ទំនងជាមិនទាន់ឆ្លុះបញ្ចាំងពីផលប៉ះពាល់នៃសង្គ្រាមអ៊ីរ៉ង់នៅឡើយទេ ដោយបានគូសបញ្ជាក់ពីហានិភ័យកាន់តែខ្លាំងចំពោះកំណើននៅក្នុងស្រុក និងក្រៅប្រទេសពីជម្លោះនេះ ខណៈរដ្ឋាភិបាល និងធុរកិច្ចនានាកំពុងខិតខំបន្ធូរបន្ថយការប៉ះពាល់។ទិន្នន័យដែលចេញផ្សាយដោយការិយាល័យស្ថិតិជាតិបានបង្ហាញនៅថ្ងៃចន្ទ២៧មេសានេះថា ប្រាក់ចំណេញនៅតាមបណ្ដាក្រុមហ៊ុនឧស្សាហកម្មបានកើនឡើង ១៥,៨% នៅក្នុងខែមីនាធៀបនឹងឆ្នាំមុន ដោយកើនឡើងពីការកើនឡើង១៥,២% ក្នុងរយៈពេលខែមករាដល់ខែកុម្ភៈ។សម្រាប់ត្រីមាសទីមួយ ប្រាក់ចំណេញឧស្សាហកម្មបានកើនឡើង ១៥,៥ % ធៀបនឹងឆ្នាំមុន ខណៈកំណើនសេដ្ឋកិច្ចបានកើនឡើងដល់ ៥% បន្ទាប់ពីធ្លាក់ចុះដល់កម្រិតទាបបំផុតក្នុងរយៈពេលបីឆ្នាំក្នុងត្រីមាសមុន៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

កីឡាការិនីបាល់ទាត់លើតុ៖ ការដណ្តើមមេដាយសំរឹទ្ធិក្នុងការប្រកួតកីឡាឆ្នេរខ្សាច់ជើងឯកអាស៊ី គឺលើសពីការរំពឹងទុក
04/30/2026 11:04 AM
កងពលតូចដឹកជញ្ជូនលេខ៩៩ បន្តទទួលអំណោយពីសប្បុរសជនសម្រាប់នាំយកទៅចែកជូនបន្តដល់ វីរកងទ័ពជួរមុខនៅតាមបន្ទាត់ព្រំដែន
04/30/2026 11:04 AM
ក្រសួងអប់រំហាមឃាត់ការប្រើប្រាស់បារីអេឡិចត្រូនិច នៅក្នុង និងជុំវិញបរិវេណគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជនទាំងអស់ ខណៈបណ្ដាលសាលារៀនកំពុងរឹតបន្តឹង
04/30/2026 11:04 AM
តម្លៃប្រេងបន្តកើនឡើង ខណៈភាពជាប់គាំងនៃសង្គ្រាមអាមេរិក-អ៊ីរ៉ង់ រារាំងការផ្គត់ផ្គង់មិនឱ្យចូលទីផ្សារ
04/30/2026 10:04 AM
ការដើរចេញរបស់អារ៉ាប់រួមបង្ហាញពីការបែកបាក់កាន់តែខ្លាំងជាមួយអារ៉ាប៊ីសាអ៊ូឌីត ខណៈអំណាចនៅឈូងសមុទ្រកំពុងផ្លាស់ប្តូរ
04/30/2026 10:04 AM
សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យតំណាងអ្នកសម្របសម្រួលថ្មី នៃអង្គការសហប្រជាជាតិប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម
04/30/2026 10:04 AM
វ័យត្រឹម ៧ ឆ្នាំក្មេងប្រុសអង់គ្លេសម្នាក់ក្លាយជាកីឡាករក្មេងបំផុតវាយកូនគោលមួយឈើចូលឡូ Hole-in-One
04/30/2026 10:04 AM
វិសាខា ទម្លាក់ ISI ឡើងវគ្គផ្ដាច់ព្រ័ត្រពាន Hun Sen Cup ជាថ្មី ក្រោយខកខាន ២រដូវកាល
04/30/2026 10:04 AM
នាយក Grab បង្ហាញពីឆន្ទៈចូលរួមជំរុញសេដ្ឋកិច្ចឌីជីថល និងការប្រើថាមពលស្អាតក្នុងប្រព័ន្ធដឹកជញ្ជូន
04/30/2026 10:04 AM
បឹងកេត វាយបកស្មើព្រះខ័នរាជចុងម៉ោង ក្នុងវគ្គ ១/២ ជើងទី១ នៃពានសម្ដេចតេជោ ហ៊ុន សែន លើកទី១៩
04/30/2026 10:04 AM