ស្វែងរក

រដ្ឋសភាកម្ពុជា បង្ហាញសមិទ្ធផល «បរិវត្តកម្មយេនឌ័រ» ក្នុងកិច្ចប្រជុំគណៈកម្មាធិការសម្របសម្រួលសមាជិកសភាស្ត្រីអាយប៉ា (WAIPA) លើកទី៥

04/27/2026 02:04 PM        145
វិមានរដ្ឋសភា៖ លោកជំទាវ ឯក សុវណ្ណភារៈ សមាជិកាក្រុមសភាជាតិកម្ពុជានៃអ្នកនយោបាយសភាស្ត្រី និងជាសមាជិកាគណៈកម្មការទី៣ នៃរដ្ឋសភា នៅព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦ បានតំណាងឱ្យរដ្ឋសភាកម្ពុជា ចូលរួមកិច្ចប្រជុំលើកទី៥ នៃគណៈកម្មាធិការសម្របសម្រួលសមាជិកសភាស្ត្រីអាយប៉ា (WAIPA) តាមប្រព័ន្ធនិម្មិត ដែលរៀបចំឡើងដោយរដ្ឋសភានៃប្រទេសហ្វីលីពីន។កិច្ចប្រជុំនេះបានកៀរគរសមាជិកសភាស្ត្រីមកពី ៨ ប្រទេសក្នុងតំបន់អាស៊ាន និងទីម័រឡេស្តេ ដើម្បីពិភាក្សាលើការពង្រឹងតួនាទីស្ត្រីក្នុងស្ថាប័ននីតិប្បញ្ញត្តិ។នៅក្នុងបទអន្តរាគមន៍ លោកជំទាវ ឯក សុវណ្ណភារៈ បានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់    រដ្ឋសភាកម្ពុជា ក្នុងកិច្ចការងារជំរុញ «បរិវត្តកម្មយេនឌ័រក្នុងសភា» តាមរយៈយុទ្ធសាស្ត្រគន្លឹះចំនួន ៣ រួមមាន៖ការពង្រឹងសកម្មភាពរួមគ្នា៖ ក្រុមសភាជាតិកម្ពុជានៃអ្នកនយោបាយស្ត្រី បន្តដើរតួនាទីយ៉ាងសកម្មក្នុងការត្រួតពិនិត្យ និងតាមដានរាល់សេចក្តីព្រាងច្បាប់នានា ដើម្បីធានាឱ្យបាននូវសមធម៌យេនឌ័រក្នុងប្រព័ន្ធច្បាប់ជាតិ។ការផ្តល់ភាពអង់អាចដល់យុវតី៖ បន្តលើកកម្ពស់ការចូលរួមរបស់យុវតីតាមរយៈយុទ្ធនាការ "Girl2Leader" និង "កម្មវិធីសភាត្រាប់" (ដែលទើបតែបានបញ្ចប់ដោយជោគជ័យកាលពីថ្ងៃទី២១-២២ មេសា កន្លងទៅ) ដើម្បីបណ្តុះស្មារតីដឹកនាំដល់យុវជនជំនាន់ក្រោយ។កំណែទម្រង់ផ្ទៃក្នុងស្ថាប័ន៖ ការផ្តល់ឱកាសស្មើគ្នាចំពោះមុខតំណែង និងការសម្រេចចិត្ត សម្រាប់ទាំងសមាជិករដ្ឋសភា និងមន្ត្រីរាជការនៃអគ្គលេខាធិការដ្ឋានរដ្ឋសភា។បន្ថែមពីលើការដាក់ចេញនូវទិសដៅទៅមុខ លោកជំទាវក៏បានធ្វើបទបង្ហាញលម្អិតអំពី របាយការណ៍វឌ្ឍនភាពនៃការអនុវត្តរបស់សភាកម្ពុជា (២០២៤-២០២៥) លើក្របខ័ណ្ឌនៃការចូលរួមរបស់ស្ត្រីក្នុង វិស័យនយោបាយ និងភាពជាអ្នកដឹកនាំ។ របាយការណ៍នេះបានសបញ្ជាក់ឱ្យឃើញពីការរីកចម្រើនជាលំដាប់នៃតួនាទីស្ត្រីកម្ពុជា ទាំងក្នុងឆាកនយោបាយជាតិ និងការចូលរួមចំណែកក្នុងវេទិកាតំបន់ផងដែរ។

កម្ពុជាចូលរួមអនុម័ត «សេចក្តីថ្លែងការណ៍ទីក្រុងមែលប៊ន» ដើម្បីពង្រឹងសិទ្ធិសុខភាពបន្តពូជ និងសមភាពយេនឌ័រ ក្នុងវេទិកាកម្រិតខ្ពស់រវាងរដ្ឋមន្ត្រី និងសមាជិកសភា

04/27/2026 01:04 PM        120
ទីក្រុងមែលប៊ន ប្រទេសអូស្ត្រាលី៖ លោកជំទាវ ឡោក ខេង ប្រធានគណៈកម្មការទី៨ នៃរដ្ឋសភា អនុប្រធានប្រចាំការសមាគមសមាជិកសភាកម្ពុជាដើម្បីប្រជារាស្ត្រ និងការអភិវឌ្ឍ (CAPPD) និងជាអនុប្រធានវេទិកាសមាជិកសភាអាស៊ីស្តីពីប្រជាជន និងអភិវឌ្ឍន៍ (AFPPD) នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦ បានអញ្ជើញចូលរួមក្នុង «វេទិកាកម្រិតខ្ពស់រវាងរដ្ឋមន្ត្រី និងសមាជិកសភា» ក្នុងក្របខ័ណ្ឌនៃសន្និសីទអន្តរជាតិ Women Deliver 2026។វេទិកានេះគឺជាការជួបជុំកម្រិតថ្នាក់ដឹកនាំដែលមានការចូលរួមពីសមាជិកសភា និងរដ្ឋមន្ត្រីប្រមាណជិត ១០០ រូប មកពីបណ្តាប្រទេសនានា ដើម្បីតភ្ជាប់តួនាទីដឹកនាំរវាងស្ថាប័ននីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិ ក្នុងគោលដៅជំរុញសិទ្ធិ និងសុខភាពបន្តពូជ និងផ្លូវភេទ ដែលជាមូលដ្ឋានគ្រឹះដ៏សំខាន់នៃសមភាពយេន   ឌ័រ និងយុត្តិធម៌សង្គម។ក្នុងកិច្ចពិភាក្សាដ៏មានសារៈសំខាន់នេះ អង្គវេទិកាបានផ្ដោតលើការងារអាទិភាពចំនួន ៣ ធំៗរួមមាន៖1. តួនាទីនីតិកម្ម និងថវិកា៖ ការពង្រឹងសកម្មភាពសមាជិកសភា ក្នុងការរៀបចំច្បាប់ គោលនយោបាយ និងការអនុម័តកញ្ចប់ថវិកាជាតិឱ្យចំគោលដៅ។2. កិច្ចសហប្រតិបត្តិការតំបន់៖ ការជំរុញយន្តការសភាពហុភាគី ដើម្បីឆ្លើយតបនឹងបញ្ហាប្រឈមសកល និងការផ្លាស់ប្តូរបទពិសោធន៍ជាក់ស្តែងរវាងបណ្តាប្រទេសនានា ដូចជា ហ្វីជី ទីម័រឡេស្តេ ណូរូ តុងហ្គា និងអូស្ត្រាលីជាដើម។3. យុទ្ធសាស្ត្រប្រតិបត្តិ៖ ការបង្វែរការសន្យាក្នុងវេទិកាអន្តរជាតិ ឱ្យទៅជាសកម្មភាពជាក់ស្តែងនៅក្នុងគោលនយោបាយជាតិ ក្រោយបញ្ចប់សន្និសីទ។ជាលទ្ធផលផ្លូវការនៃវេទិកានេះ អង្គប្រជុំបានសម្រេចអនុម័តលើ «សេចក្តីថ្លែងការណ៍ទីក្រុងមែលប៊ន» ស្តីពីការសម្រេចឱ្យបាននូវភាពធន់នៃប្រជាសាស្ត្រដែល ជាឯកសារសមិទ្ធផលដ៏សំខាន់ ដែលសបញ្ជាក់ពីការប្តេជ្ញាចិត្តរួមគ្នារបស់បណ្តាប្រទេសក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក និងពិភពលោក ក្នុងការធានាថាគ្រប់បុគ្គលទាំងអស់ទទួលបានសិទ្ធិសុខភាពពេញលេញ។គួរជម្រាបផងដែរថា ពិធីបើកវេទិកានេះមានការចូលរួមពីឥស្សរជនជាន់ខ្ពស់ជាច្រើនរូប រួមមាន នាយករដ្ឋមន្ត្រីទូវ៉ាលូ, នាយកប្រតិបត្តិ UNFPA, និងអគ្គនាយក IPPF។ បន្ទាប់ពីបញ្ចប់វេទិកានេះ លោកជំទាវ ឡោក ខេង និងគណៈប្រតិបត្តិបន្តអញ្ជើញចូលរួមក្នុងពិធីបើកជាផ្លូវការនៃសន្និសីទ Women Deliver 2026 ដែលជាវេទិកាស្ត្រីដ៏ធំបំផុតមួយនៅលើសកលលោកផងដែរ៕

អ្នកការពារជើងឯក Carlos Alcaraz នឹងអវត្តមានពី Grand Slam, French Open ខែក្រោយ

04/27/2026 01:04 PM        69
ជើងឯកពីរសម័យ និងជាអ្នកការពារតំណែងជើងឯក Carlos Alcaraz នឹងអវត្តមានពីការប្រកួត Grand Slam, French Open ខែក្រោយដោយសាររបួសកដៃ។កីឡាករលំដាប់លេខពីរពិភពលោករូបនេះ បានដកខ្លួនពីការប្រកួត Barcelona Open សប្តាហ៍មុន បន្ទាប់ពីរងរបួសកដៃស្តាំងពេលយកឈ្នះការប្រកួតជុំទីមួយ។ កីឡាករវ័យ ២២ ឆ្នាំរូបនេះបានបង្ហាញអារម្មណ៍សោកស្តាយចំពោះបញ្ហារបួសរបស់ខ្លួន បន្ទាប់អវត្តមានតាំងពី Italian Open និង French Open ខែក្រោយ។ Carlos Alcaraz បានចាប់ផ្តើមឆ្នាំ ២០២៦ នេះជាមួយនឹងជ័យជំនះជើងឯក Australian Open ក្លាយជាកីឡាករវ័យក្មេងបំផុតឈ្នះជើងឯកគ្រប់ Grand Slam ទាំងបួនប្រចាំឆ្នាំ។​រំលឹកថា Alcaraz បានឈ្នះការប្រកួតនៅលើទីលានដីក្រហមបីកម្មវិធីរដូវកាលមុនរួមមាន Monte Carlos Masters, Rome Masters និង French Open៕ អត្ថបទ៖នាង សុភាវុធ

Mohamed Salah រងរបួសសៃពួរត្រូវអវត្តមានដល់ចប់រដូវកាល

04/27/2026 01:04 PM        84
ខ្សែប្រយុទ្ធ Liverpool, Mohamed Salah នឹងត្រូវអវត្តមានដល់ចប់រដូវកាល បន្ទាប់ពីទទួលរងរបួសសរសៃពួរពេល Liverpool យកឈ្នះ Crystal Palace ៣-១ ចុងសប្តាហ៍កន្លងទៅ។ កីឡាករវ័យ ៣៣ ឆ្នាំដែលបានប្រកាសពីការចាកចេញពីក្រុមជើងឯក Premier League នៅដំណាច់រដូវកាលនេះ បានត្រឹមទះដៃជាមួយនឹងទឹកមុខក្រៀមក្រំទៅកាន់អ្នកគាំទ្រនៅពេលដើរចេញពីទីលាននៅនាទីទី ៦០។ បើតាមនាយកបច្ចេកទេសក្រុមជម្រើសជាតិអេស៊ីបលោក Ibrahim Hassan ឱ្យដឹងថា របួសសរសៃពួរនេះនឹងត្រូវសម្រាកយ៉ាងហោចណាស់ ៤ សប្តាហ៍ និងមានន័យថា Salah នឹងជាទាន់ World Cup។នេះជារដូវកាលដ៏លំបាកបំផុតសម្រាប់ Salah តាំងពីមកកាន់ Liverpool នៅឆ្នាំ ២០១៧ ដោយរកគ្រាប់បាល់បានត្រឹម ១០ គ្រាប់ប៉ុណ្ណោះក្នុងចំណោម ៣៤ ប្រកួតគ្រប់ក្របខណ្ឌមកដល់ពេលនេះ ដែលជាស្ថិតិទាបបំផុតក្នុងរយៈពេល ៩ ឆ្នាំរបស់គេនៅ Liverpool។រយៈពេល ៩ ឆ្នាំនេះខ្សែប្រយុទ្ធកំពូលដែលប្រជាជនអេហ្ស៊ីបហៅថា King of Egypt រូបនេះ បានរួមចំណែកយ៉ាងសំខាន់ក្នុងការផ្លាស់ប្តូរ Liverpool និងនាំភាពជោគជ័យមកកាន់ក្លិបជាច្រើន។ Liverpool បានឈ្នះជើងឯក Premier League ពីរដង Champions LeaguA, FIFA Club World Cup, UEFA Super Cup, FA Cup និង League Cup ក៏ដូចជា FA Community Shield ផងដែរ។សម្រាប់សមិទ្ធផលផ្ទាល់ខ្លួន Salah បានឈ្នះពានជ័យលាភីស្បែកជើងមាស ស៊ុតបញ្ចូលទីច្រើនជាងគេនៅ Premier League បួនលើក និងធ្លាប់ជាកីឡាករឆ្នើមបំផុតរបស់ Premier League បីលើកផងដែរ៕​អត្ថបទ៖នាង សុភាវុធ

ធនាគារជាតិ ដាក់ឱ្យប្រើប្រាស់ប្រព័ន្ធវដ្តករសាស្រ្តហិរញ្ញវត្ថុ ដើម្បីបង្កើនការយល់ដឹងដល់ភាគីពាក់ព័ន្ធ

04/27/2026 01:04 PM        209
ធនាគារជាតិនៃកម្ពុជា សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ប្រព័ន្ធវដ្តករសាស្រ្តហិរញ្ញវត្ថុប្រកបដោយចីរភាព សម្រាប់វិស័យធនាគារ នៅកម្ពុជា ដើម្បីបង្កើនការយល់ដឹងដល់ភាគីពាក់ព័ន្ធ សម្រាប់ប្រតិបត្តិការអាជីវកម្ម គាំទ្រដល់ប្រព័ន្ធអេកូឡូស៊ីហិរញ្ញវត្ថុប្រកបដោយ ចីរភាព។លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦ នេះ អញ្ជើញជាធិបតីក្នុង ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ប្រព័ន្ធវដ្តករសាស្រ្តហិរញ្ញវត្ថុប្រកបដោយចីរភាព សម្រាប់វិស័យធនាគារនៅកម្ពុជា ដោយកម្មវិធី នេះកសាងការយល់ដឹង និងសន្ទុះក្នុងចំណោមភាគីពាក់ព័ន្ធសំខាន់ៗ ដើម្បីរួមបញ្ចូលចំណាត់ថ្នាក់ទៅក្នុងប្រតិបត្តិការរបស់ពួកគេ ដោយគាំទ្រដល់ប្រព័ន្ធអេកូឡូស៊ីហិរញ្ញវត្ថុប្រកបដោយចីរភាព និងគួរឱ្យទុកចិត្តជាងមុននៅក្នុងប្រទេសកម្ពុជា។ប្រព័ន្ធវដ្តករសាស្រ្តហិរញ្ញវត្ថុប្រកបដោយចីរភាព បើតាមឯកសារបានបង្ហាញថា ប្រទេសកម្ពុជាមានគោលដៅអភិវឌ្ឍន៍ ដ៏មហិច្ឆតា រួមទាំងការក្លាយជាប្រទេសដែលមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ២០៥០។ ការសម្រេចគោលដៅទាំងនេះ នឹងតម្រូវឱ្យមាន សេដ្ឋកិច្ចដែលមានការរួមបញ្ចូលភាពចម្រុះ និងមានផលិតភាពជាងមុន។ ការប្រែប្រួល អាកាសធាតុអាចធ្វើឱ្យបញ្ហាប្រឈមនៃការ អភិវឌ្ឍដែលមានស្រាប់កាន់តែធ្ងន់ធ្ងរឡើង និងប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កំណើនពាណិជ្ជកម្ម និរន្តរភាពបំណុល និងការកាត់បន្ថយ ភាពក្រីក្រ ដោយសារប្រទេសកម្ពុជាស្ថិតក្នុងចំណោមប្រទេសងាយរងគ្រោះក្នុងពិភពលោក ដោយសារទឹកជំនន់ និងកំដៅខ្លាំង។បញ្ហានេះ, កម្ពុជាជាប់ចំណាត់ថ្នាក់ទី៦២ ក្នុងចំណោមប្រទេសចំនួន ១៩១ នៅក្នុងសន្ទស្សន៍ហានិភ័យព័ត៌មានឆ្នាំ២០២២ ដែលជាការវាយតម្លៃហានិភ័យប្រភពបើកចំហសកល សម្រាប់វិបត្តិមនុស្សធម៌ និងគ្រោះមហន្តរាយ។ កម្ពុជាក៏ងាយរងគ្រោះខ្លាំង ចំពោះទឹកជំនន់ និងគ្រោះរាំងស្ងួតដែលកាន់តែខ្លាំងឡើងក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ។ បើគ្មានការសម្របខ្លួន និងការ កាត់បន្ថយឱ្យបានគ្រប់ គ្រាន់ទេ ការប្រែប្រួលអាកាសធាតុអាចធ្វើឱ្យខាតបង់រហូតដល់ ៩% នៃផលិតផលក្នុងស្រុកសរុបរបស់ ប្រទេសកម្ពុជានៅឆ្នាំ ២០៥០ និងបង្កើនអត្រាភាពក្រីក្ររហូតដល់ ៦% នៅឆ្នាំ២០៤០ នេះបើយោងតាមរបាយការណ៍អាកាសធាតុនិងអភិវឌ្ឍន៍ ប្រទេសកម្ពុជា របស់ក្រុមធនាគារពិភពលោក។ របាយការណ៍នេះប៉ាន់ប្រមាណថា ប្រទេសកម្ពុជានឹងត្រូវការការវិនិយោគបន្ថែមដល់ ៣៦ ពាន់លាន ដុល្លារ ពីវិស័យសាធារណៈ និងឯកជនក្នុងរយៈពេល៣ទសវត្សរ៍ខាងមុខ ដើម្បីសម្រេចបាននូវអព្យាក្រឹតភាពកាបូននៅឆ្នាំ២០៥០។ការអនុវត្តនេះ នឹងតម្រូវឱ្យមានជម្រើសគោលនយោបាយយ៉ាងប្រុងប្រយ័ត្ន ដើម្បីគ្រប់គ្រងហានិភ័យអន្តរកាល និងចាប់យក ឱកាសអភិវឌ្ឍន៍ក្នុងនាមជាសេដ្ឋកិច្ចបើកចំហ ដែលពឹងផ្អែកយ៉ាងខ្លាំងទៅលើពាណិជ្ជកម្ម និងការវិនិយោគផ្ទាល់ពីបរទេស (FDI)។ ប្រទេសកម្ពុជាក៏នឹងរងផលប៉ះពាល់ដោយការកាត់បន្ថយកាបូនសកល និងការផ្លាស់ប្តូរគំរូនៃការប្រើប្រាស់ និងផលិតកម្មផងដែរ ដោយ កម្ពុជាមានគោលនយោបាយត្រឹមត្រូវ និងវិស័យឯកជនដ៏រស់រវើក ការផ្លាស់ប្តូរទាំងនេះអាចគាំទ្រដល់ការ ធ្វើពិពិធកម្មការនាំចេញ ការ បង្កើតការងារ និងកំណើនប្រកបដោយចីរភាព៕ អត្ថបទ៖ សុន រ៉ាឌី

កំណើនប្រាក់ចំណេញឧស្សាហកម្មរបស់ចិនកើនឡើងយ៉ាងឆាប់រហ័ស ទោះសង្គ្រាមអ៊ីរ៉ង់បង្កើនហានិភ័យក៏ដោយ

04/27/2026 12:04 PM        76
ប្រាក់ចំណេញនៅតាមបណ្ដាក្រុមហ៊ុនឧស្សាហកម្មរបស់ប្រទេសចិនបានកើនឡើងក្នុងល្បឿនលឿនបំផុតក្នុងរយៈពេលប្រាំមួយខែចុងក្រោយនេះ ដែលបន្ថែមលើសញ្ញាកាន់តែទូលំទូលាយនៃការងើបឡើងវិញនៃសេដ្ឋកិច្ចមិនស្មើគ្នានៅក្នុងត្រីមាសទីមួយ ខណៈក្រុមអ្នកបង្កើតគោលនយោបាយកំពុងត្រៀមខ្លួនទប់ទល់ផលប៉ះពាល់នៃសង្គ្រាមមជ្ឈិមបូព៌ា។ លោក Lynn Song ប្រធានសេដ្ឋវិទូរបស់ ING សម្រាប់សហគមន៍ Greater China បាននិយាយថា ទិន្នន័យនេះ ទំនងជាមិនទាន់ឆ្លុះបញ្ចាំងពីផលប៉ះពាល់នៃសង្គ្រាមអ៊ីរ៉ង់នៅឡើយទេ ដោយបានគូសបញ្ជាក់ពីហានិភ័យកាន់តែខ្លាំងចំពោះកំណើននៅក្នុងស្រុក និងក្រៅប្រទេសពីជម្លោះនេះ ខណៈរដ្ឋាភិបាល និងធុរកិច្ចនានាកំពុងខិតខំបន្ធូរបន្ថយការប៉ះពាល់។ទិន្នន័យដែលចេញផ្សាយដោយការិយាល័យស្ថិតិជាតិបានបង្ហាញនៅថ្ងៃចន្ទ២៧មេសានេះថា ប្រាក់ចំណេញនៅតាមបណ្ដាក្រុមហ៊ុនឧស្សាហកម្មបានកើនឡើង ១៥,៨% នៅក្នុងខែមីនាធៀបនឹងឆ្នាំមុន ដោយកើនឡើងពីការកើនឡើង១៥,២% ក្នុងរយៈពេលខែមករាដល់ខែកុម្ភៈ។សម្រាប់ត្រីមាសទីមួយ ប្រាក់ចំណេញឧស្សាហកម្មបានកើនឡើង ១៥,៥ % ធៀបនឹងឆ្នាំមុន ខណៈកំណើនសេដ្ឋកិច្ចបានកើនឡើងដល់ ៥% បន្ទាប់ពីធ្លាក់ចុះដល់កម្រិតទាបបំផុតក្នុងរយៈពេលបីឆ្នាំក្នុងត្រីមាសមុន៕

អតីតរដ្ឋមន្ត្រីការពារជាតិ៖ ការដាក់ឱ្យអនុវត្តកាតព្វកិច្ចយោធាសមស្របតាមសភាពការណ៍តម្រូវ

04/27/2026 12:04 PM        319
អតីតរដ្ឋមន្ត្រីការពារជាតិ បានយល់ស្របចំពោះការដាក់ឱ្យអនុវត្តកាតព្វកិច្ចយោធា ដែលសមស្របតាមសភាពការណ៍តម្រូវ ដើម្បីឱ្យយុវជនមានឱកាសបានចូលរួមបម្រើតបស្នងសងគុណជាតិ។សម្តេចពិជ័យសេនា ទៀ បាញ់ អតីតរដ្ឋមន្ត្រីការពារជាតិ បានមានប្រសាសន៍ប្រាប់ BTV ថា ច្បាប់កាតព្វកិច្ចយោធាចេញយូរហើយ ការរៀបចំចាត់តាំងអនុវត្តសភាពការណ៍មិនទាន់តម្រូវ តែដោយសារសភាពការណ៍វិត្តន៍ថ្មីនេះ គឺតម្រូវឲ្យយកមកអនុវត្ត ហើយតាមប្រសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចធិបតី ហ៊ុន ម៉ាណែត ថានឹងអាចឲ្យអនុវត្តនៅក្នុងបណ្តាឆ្នាំខាងមុខនេះ ទើបបានជាគណៈរដ្ឋមន្ត្រីធ្វើការពីនិត្យ មានការកែសម្រួលរៀបចំឲ្យសមស្របតាមតម្រូវការជាក់ស្តែង។ ហើយគណៈរដ្ឋមន្ត្រីបានអនុម័តរួចហើយ និងត្រូវឆ្លងរដ្ឋសភា។ តាមដែលសម្តេចដឹង គឺមានការធ្វើវិសោធនកម្មមួយចំនួននៃច្បាប់នេះ។សម្តេចពិជ័យសេនា ទៀ បាញ់ បានមានប្រសាសន៍រម្លឹកថា កាលដែលសម្តេចនៅតួនាទីជារដ្ឋមន្ត្រីក្រសួងការពារជាតិ គឺច្បាប់កាតព្វកិច្ចយោធាមិនទាន់បានអនុវត្តពេញលេញទេ ដោយសំដៅយកបញ្ហាស្ម័គ្រចិត្តជាចម្បង ប៉ុន្តែឥឡូវសភាពការណ៍តម្រូវឲ្យមានការច្បាប់កាតព្វកិច្ចយោធាធ្វើយ៉ាងណាឲ្យប្រជាពលរដ្ឋយល់ដឹងអំពីកាតព្វកិច្ចក្នុងការបំពេញភារកិច្ចនៅក្នុងកងទ័ព គឺជាការចាំបាច់ ដូច្នេះចង់តម្រឹមឲ្យវាត្រឹមត្រូវតាមផ្លូវច្បាប់។សូមជម្រាបថា កាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦ កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីបានអនុម័តសេចក្តីព្រាងច្បាប់ស្តីពីកាតព្វកិច្ចយោធា និងត្រូវបានប្រកាសជាការប្រញាប់។ សេចក្តីព្រាងច្បាប់នេះ មាន ៨ជំពូក និង ២០មាត្រា ត្រូវបានរៀបចំឡើងក្នុងគោលបំណងដើម្បីអនុវត្តមាត្រា៤៩ថ្មី នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា។ ការបំពេញកាតព្វកិច្ចយោធា ដែលនឹងត្រូវធ្វើឡើងតាមរយៈរូបមន្តនៃការចាប់ឆ្នោត ដែលស្រប និង បំពេញតាមតម្រូវការយោធាប្រចាំឆ្នាំ ជាមួយគ្នានេះ យុវជនដែលទទួលបានការហ្វឹកហ្វឺនក្នុងការ ចូលបំពេញកាតព្វកិច្ចយោធា នឹងទទួលបានការបណ្តុះបណ្តាលផ្នែកវិន័យ សីលធម៌ និងការធ្វើការជាក្រុម ដែលជាផលរួមក្នុងសង្គមនៃធនធានមនុស្ស។ ក្រោយពីការចូល ហ្វឹកហ្វឺនរយៈពេល ២៤ខែ ប្រទេសយើងនឹងទទួលបានធនធានមនុស្សល្អ ដែលជាធនធានប្រកបដោយវិន័យ, សីលធម៌ និងភាពជាអ្នកដឹកនាំ តាមរយៈការធ្វើការជាក្រុម។ ការចូលហ្វឹកហ្វឺន ក៏នឹងត្រូវទទួលបានការធានានៅកន្លែងធ្វើការ ជាពិសេសលើតួនាទីដែលយុវជនកំពុងមាន, មួយវិញទៀត យុវជនដែលចូលហ្វឹកហ្វឺននឹងទទួលបានដូចៗគ្នា ពោលគឺ ការបណ្តុះបណ្តាល, សេវាសុខាភិបាល, ការស្នាក់នៅហូបចុក, របបឯកសណ្ឋាន និងគ្រឿងបំពាក់ ជាមួយការផ្តល់ជូនប្រាក់ឧបត្ថម្ភ ប៉ុន្តែមិនទទួលបានប្រាក់បៀវត្សរ៍ឡើយ៕ អត្ថបទ៖ វង្ស សុភាព 

រដ្ឋបាលខេត្តប៉ៃលិនប្រកាសបដិសេធ និងច្រានចោលការផ្សាយព័ត៌មានបំភ្លៃដែលចោទថា «ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន»

04/27/2026 12:04 PM        143
រដ្ឋបាលខេត្តប៉ៃលិន នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦នេះ បានប្រកាសបដិសេធ និងច្រានចោលទាំងស្រុងចំពោះការផ្សាយព័ត៌មានបំភ្លៃខុសពីការពិតដែលត្រូវបានផ្សព្វផ្សាយតាមរយៈគណនីហ្វេសប៊ុកឈ្មោះ កាមទេព លីមហុង និងតាមបណ្តាញសង្គមផ្សេងៗ ដែលចោទថា «ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន»។រដ្ឋបាលខេត្តប៉ៃលិន បានបញ្ជាក់ថា ព័ត៌មាននេះគឺជាព័ត៌មានក្លែងក្លាយ បំភ័ន្ត និងគ្មានមូលដ្ឋាន ការពិតឡើយ។ រដ្ឋបាលខេត្តប៉ៃលិន សូមអំពាវនាវដល់សាធារណជន និងអ្នកប្រើប្រាស់បណ្តាញសង្គម ទាំងអស់ កុំចែករំលែក ឬផ្សព្វផ្សាយបន្តព័ត៌មានមិនពិតនេះ ដើម្បីកុំឱ្យមានការយល់ច្រឡំ និងសូមទទួល យកតែព័ត៌មានពីប្រភពផ្លូវការ។ជាមួយគ្នានេះផងដែរ រដ្ឋបាលខេត្តប៉ៃលិន បានគូសបញ្ជាក់ថា អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងកង កម្លាំងសមត្ថកិច្ចពាក់ព័ន្ធ បាននិងកំពុងអនុវត្តភារកិច្ចយ៉ាងម៉ឺងម៉ាត់ ក្នុងការការពារ និងរក្សាអធិបតេយ្យ ភាព បូរណភាពទឹកដី និងសន្តិសុខតាមបន្ទាត់ព្រំដែនរបស់ព្រះរាជាណាចក្រកម្ពុជា ដោយមិនអនុញ្ញាតឱ្យ មានការរំលោភបំពានណាមួយឡើយ៕

ជប៉ុនផ្តល់រថយន្តដឹកសំរាមបន្ថែម ១០គ្រឿងទៀតដល់កម្ពុជា ដើម្បីពង្រឹងការគ្រប់គ្រងសំរាម

04/27/2026 12:04 PM        150
ភ្នំពេញ៖ រដ្ឋាភិបាលជប៉ុនបានផ្តល់រថយន្តដឹកសំរាមបន្ថែមចំនួន ១០ គ្រឿង​ទៀត​ដល់​ក្រសួង​បរិស្ថាន​កម្ពុជា ដែលជាជំនួយលើកទីបី និងធ្វើឱ្យចំនួនរថយន្ត ដែល​ជា​ជំនួយ​រថយន្ត​របស់​ជប៉ុន​សរុប​កើន​ឡើងចំនួន ៣០ គ្រឿង។ រថយន្តទាំងនេះ ត្រូវបានប្រគល់ជាផ្លូវការដោយ ឯកឧត្តម Ueno Atsushi ទៅក្រសួងបរិស្ថាន ក្នុងពិធីផ្លូវការមួយ ដោយបញ្ជាក់ពីកិច្ចសហប្រតិបត្តិការ ជា​បន្ត​បន្ទាប់​រវាងជប៉ុន និងកម្ពុជា ក្នុងកិច្ចគាំពារបរិស្ថាន។ក្នុងពិធីប្រគល់​និងទទួលជំនួយរថយន្តដឹកសំរាមរបស់ប្រទេសជប៉ុន បានរៀបចំឡើង នៅទីស្តី​ការ​ក្រសួង​បរិស្ថាន នាថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន បានថ្លែអំណរគុណដល់រាជរដ្ឋាភិបាលជប៉ុនចំពោះការគាំទ្រជាបន្តបន្ទាប់ និង​បាន​ថ្លែង​ចាត់​ទុកថាជំនួយនេះចូលរួមចំណែកដ៏មានអត្ថន័យក្នុងការពង្រឹងសមត្ថភា ព​គ្រប់​គ្រង​កាក​សំណល់​នៅ​ថ្នាក់ក្រោមជាតិ។ រថយន្តដឹកសំរាមត្រូវបានបែងចែកបន្តបន្ទាប់ទៅអាជ្ញាធរខេត្ត ភ្លាមៗ ដែលបានជួយជំរុញឱ្យរដ្ឋបាលមូលដ្ឋានបង្កើនសេវាប្រមូល និងទុកដាក់សំរាមនៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួនបានល្អប្រសើរ។ឯកឧត្តមរដ្ឋមន្រ្តី បានមានប្រសាសន៍សង្កត់ធ្ងន់ថា កិច្ចសហប្រតិបត្តិការនេះ បានគាំទ្រយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន របស់កម្ពុជា ដែលមានគោលបំណងលើកកម្ពស់ «ស្អាត បៃតង និងចីរភាព»របស់ប្រទេសកម្ពុជា ជាពិសេសប្រព័ន្ធគ្រប់គ្រងសំរាម សំណល់ប្លាស្ទិក ឱ្យមានភាពប្រសើរឡើង និងពិតជាមានសារៈសំខាន់ក្នុងការសម្រេចបាន នូវគោលដៅបរិស្ថានរយៈពេលវែង។ ឯកឧត្តមបានលើកទឹកចិត្តដល់អាជ្ញាធរខេត្តឱ្យថែរក្សាយានយន្តឱ្យបានត្រឹមត្រូវ និងធានាបាននូវការប្រើប្រាស់ប្រកបដោយប្រសិទ្ធភាព។ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានជំរុញឱ្យបន្តអនុវត្តយុទ្ធនាការដែលបានដាក់ចេញ ដោយក្រសួងបរិស្ថានជាបន្តទៀត និងធ្វើការអំពាវនាវឱ្យកិច្ចខិតខំប្រឹងប្រែង ប្រែក្លាយពីយុទ្ធនាការទាំងនេះដើម្បីវិវត្តទៅជាចលនាសង្គម និងទម្លាប់ប្រចាំថ្ងៃយូរអង្វែងក្នុងចំណោមប្រជាពលរដ្ឋ។ ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្រ្តបានណែនាំដល់មន្ទីរបរិស្ថានរាជធានី ខេត្ត ត្រូវបន្តអនុវត្តវិធីសាស្រ្តប្រកបដោយវិជ្ជាជីវៈ និងការទទួលខុសត្រូវក្នុងការដោះស្រាយបញ្ហាការបំពុលខ្យល់ ដី និងទឹក។ ឯកឧត្តមបានថ្លែងព្រមានជាថ្មី ដល់ប្រតិបត្តិករប្រមូលសំរាមដែលដុតសំរាម ឬអនុញ្ញាតឱ្យមានភ្លើងឆេះ នៅកន្លែងចាក់សំរាមនឹងប្រឈមមុខនឹងការផ្តន្ទាទោសយ៉ាងតឹងរ៉ឹង រួមទាំងការដកហូតអាជ្ញាប័ណ្ណរបស់ពួកគេ។ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានមានប្រសាសន៍បន្ថែមទៀតលើការទទួលខុសត្រូវ និងស្នើឱ្យអាជ្ញាធរសហការចូលរួម កំណត់អត្តសញ្ញាណ និងធ្វើសកម្មភាពទប់ស្កាត់លើប្រភពនៃការបំពុល ឱ្យបានឆាប់រហ័សកុំបង្អង់យូរ។“ប្រសិនបើមានការបំពុលកើតឡើង មន្ទីរបរិស្ថាន ត្រូវតែស្វែងរកប្រភពបំពុល និងចាត់វិធានការ«។ ឯកឧត្តមរដ្ឋមន្រ្តីបានថ្លែងព្រមានដល់មន្រ្តីបរិស្ថាន ដែលមិនមានការទទួលខុសត្រូវ និងរកប្រភពបំពុលមិនឃើញ ហើយនិយាយថាប្រភពមិនអាចកំណត់អត្តសញ្ញាណបាន ក្នុងករណីមានការបំពុល មន្រ្តីទាំងនោះគួរតែចុះចេញពីតំណែង។ ឯកឧត្តម បានថ្លែបន្ថែមថា វិធានការទាំងនេះឆ្លុះបញ្ចាំងពី មន្ត្រីដែលមិនបំពេញកាតព្វកិច្ចរបស់ពួកគេ និងការជំរុញដ៏ទូលំទូលាយរបស់កម្ពុជាក្នុងការពង្រឹងអភិបាលកិច្ចបរិស្ថាន កែលម្អប្រព័ន្ធគ្រប់គ្រងសំរាម និងឈានទៅរកអនាគតដ៏ស្អាត និងមាននិរន្តរភាពជាងមុន៕

ក្រសួងការពារជាតិ កែសម្រួលការហ្វឹកហ្វឺនកងទ័ពតាមបែបទំនើបកម្ម និងមានលក្ខណៈយុទ្ធសាស្ត្រយូរអង្វែង

04/27/2026 12:04 PM        802
ក្រសួងការពារជាតិ នៅក្នុងឆ្នាំ២០២៦ តាមរយៈគណៈកម្មការដឹកនាំការងារ បណ្ដុះបណ្ដាល និងហ្វឹកហ្វឺនកងយោធពលខេមរភូមិន្ទ បានបន្តកែសម្រួលប្រព័ន្ធហ្វឹកហ្វឺនគ្រឹះស្ថានសិក្សាយោធាឱ្យបានសមស្របតាមបែបទំនើបកម្ម និងមានលក្ខណៈជាយុទ្ធសាស្ត្រយូរអង្វែង ក៏ដូចជាស្របតាមរចនាសម្ព័ន្ធរបស់កងយោធពលខេមរភូមិន្ទ ក្នុងនោះមានគ្រឹះស្ថានហ្វឹកហ្វឺនយោធា វិទ្យាស្ថាន និងសាលាទ័ពជំនាញ ជាដើម។នៅក្នុងរបាយការណ៍ បូកសរុបលទ្ធផលការងារហ្វឹកហ្វឺនកងយោធពលខេមរភូមិន្ទ ឆ្នាំ២០២៥ និងផ្សព្វផ្សាយផែនការហ្វឹកហ្វឺន ឆ្នាំ២០២៦ នៅថ្ងៃទី២៧ ខែមេសា នេះ បានឲ្យដឹងថា ដើម្បីអនុវត្តផែនការហ្វឹក ហ្វឺនបណ្ដុះបណ្ដាលធនធានមនុស្សឲ្យជោគជ័យ ជាពិសេសធ្វើឲ្យយោធាគ្រប់រូបមានសមត្ថភាពគ្រប់គ្រាន់ ក្នុងការបំពេញភារកិច្ចបានល្អប្រសើរ ក្រៅពីការកែសម្រួលប្រព័ន្ធហ្វឹកហ្វឺន ក្រសួងការពារជាតិ បានជំរុញការងារហ្វឹកហ្វឺនបណ្ដុះបណ្ដាល និងបំប៉នយោធិនគ្រប់ថ្នាក់ គ្រប់ជំនាញ តាមបណ្ដាគ្រឹះស្ថានសិក្សាយោធា អង្គភាព តាមសេចក្តីត្រូវការ របស់កងយោធពលខេមរភូមិន្ទ ដោយយកចិត្តទុកដាក់ពង្រឹងគុណភាពហ្វឹកហ្វឺន ។របាយការណ៍បន្តថា បន្តយកចិត្តទុកដាក់កសាងពង្រឹង និងអភិវឌ្ឍមូលដ្ឋានគ្រឹះស្ថានសិក្សាយោធា ឲ្យមានទីតាំងសមស្រប ដើម្បីឆ្លើយតបតាមការវិវត្តន៍ប្រព័ន្ធបច្ចេកវិទ្យា នាពេលបច្ចុប្បន្ន, បន្តយកចិត្តទុកដាក់កសាងប្រភពយោធាចារ្យ ឲ្យមានសមត្ថភាពគ្រេប់គ្រាន់ ក្នុងការបំពេញភារកិច្ច តាមវិទ្យាសាស្ត្រទំនើប និងបណ្ដុះបណ្ដាលយោធាចារ្យវ័យក្មេង បំពេញបន្ថែមតាមសេចក្តីតម្រូវការជាក់ស្ដែង ។ ត្រូវប្រមូលផ្ដុំហ្វឹកហ្វឺនដល់ពលទាហានថ្មី ដែលបានជ្រើសរើសបញ្ចូលបំពេញក្របខ័ណ្ឌ ក្នុងអង្គភាពនីមួយៗ នៃក្រសួងការពារជាតិ ខណៈឆ្នាំ២០២៦នេះ កម្ពុជាក៏នឹងអនុវត្តកាតព្វកិច្ចយោធា ចំពោះយុវជនចាប់ពីអាយុ១៨ឆ្នាំ ទៅដល់២៥ឆ្នាំផងដែរ ។នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះ និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មការដឹកនាំការងារ បណ្ដុះបណ្ដាល និងហ្វឹកហ្វឺនកងយោធពលខេមរភូមិន្ទ បានថ្លែងថា អ្នកពាក់ព័ន្ធបានរៀបចំផែនការបន្ថែម អំពីការហ្វឹកហ្វឺនយោធានេះ ឲ្យកាន់តែមានប្រសិទ្ធភាពជាតិមុន ហើយចំគោលដៅ ព្រោះការងារហ្វឹកហ្វឺន គឺមានសារសំខាន់ណាស់ សម្រាប់កងយោធពលខេមរភូមិន្ទ ។នាយឧត្តមសេនីយ៍ បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងនានា កាលពីឆ្នាំ២០២៥ លើការ ងារហ្វឹកហ្វឺនបណ្ដុះបណ្ដាលយោធិន ក្នុងការងារគាំទ្រដល់សមរភូមិមុខ ជាមួយនឹងការជឿជាក់ថា នៅឆ្នាំ២០២៦នេះ ការងារហ្វឹកហ្វឺន កាន់តែមានភាពល្អប្រសើរ និងសមត្ថភាពខ្ពស់។គួរបញ្ជាក់ថា លទ្ធផលការងារហ្វឹកហ្វឺន ឆ្នាំ២០២៥ ក្នុងនោះបរិមាណការងារហ្វឹកហ្វឺនតាមស្ថាប័ន គ្រឹះស្ថានសិក្សាយោធា និងបណ្ដាអង្គភាពហ្វឹកហ្វឺន សម្រេចបានតាមផែនការឆ្នាំ សរុបរួមចំនួន ៣២៦វគ្គ ស្មើនឹង ២៧ ៤០៤នាក់ និងហ្វឹកហ្វឺនពលទាហានថ្មីបំពេញក្របខ័ណ្ឌចំនួនជាង ៩ពាន់នាក់ បានចាត់តាំងហ្វឹកហ្វឺននៅនឹងកន្លែង ហ្វឹកហ្វឺនអប់រំចិត្តសាស្ត្រ និងហ្វឹកហ្វឺអប់រំច្បាប់ផ្សេងៗ សរុបចំនួន ១០ ២២៩លើក ស្មើនឹង ២៤៤ ៧០៣នាក់ ៕អត្ថបទ បាន សុខរិទ្ធិ

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ខ្សែការពារ Achraf Hakimi នឹងអវត្តមានជើងទីពីរពេល PSG ទៅទឹកដី Bayern Munich
04/30/2026 12:04 PM
អ្នកចាំទី Zaragoza, Andrada ត្រូវពិន័យ ១៣ ប្រកួតក្រោយវាយកីឡាកររបស់ Huesca មួយដៃកណ្តាលមុខ
04/30/2026 11:04 AM
បឹងកេត វាយបកស្មើព្រះខ័នរាជចុងម៉ោង ក្នុងវគ្គ ១/២ ជើងទី១ នៃពានសម្ដេចតេជោ ហ៊ុន សែន លើកទី១៩
04/30/2026 11:04 AM
ខួប២៧ឆ្នាំនៃការចូលជាសមាជិកអាស៊ាន,ប្រមុខការទូតកម្ពុជាគូសបញ្ជាក់ពីគោលការណ៍គ្រឹះរបស់អាស៊ាន គឺការគោរពអធិបតេយ្យ និងបូរណភាពទឹកដីធ្វើឱ្យប្រទេសសមាជិកអាចរួមរស់ជាមួយគ្នាដោយសន្តិភាព
04/30/2026 11:04 AM
បាល់ពិន័យ ១១ ម៉ែត្រពីរគ្រាប់ Atletico Madrid និង Arsenal ស្មើគ្នាជើងទីមួយ​វគ្គពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ
04/30/2026 11:04 AM
លោក Trump ថា ការចរចាកំពុងដំណើរការតាមទូរស័ព្ទ ក្រោយបដិសេធសំណើអ៊ីរ៉ង់ក្នុងការបើកច្រកសមុទ្រ Hormuz
04/30/2026 11:04 AM
[UPDATE] តម្លៃប្រេងឡើងលើស១២០ដុល្លារក្នុងមួយបារ៉ែល ក្រោយមានរបាយការណ៍ថាអាមេរិកបន្តបិទកំពង់ផែអ៊ីរ៉ង់
04/30/2026 11:04 AM
កីឡាការិនីបាល់ទាត់លើតុ៖ ការដណ្តើមមេដាយសំរឹទ្ធិក្នុងការប្រកួតកីឡាឆ្នេរខ្សាច់ជើងឯកអាស៊ី គឺលើសពីការរំពឹងទុក
04/30/2026 11:04 AM
កងពលតូចដឹកជញ្ជូនលេខ៩៩ បន្តទទួលអំណោយពីសប្បុរសជនសម្រាប់នាំយកទៅចែកជូនបន្តដល់ វីរកងទ័ពជួរមុខនៅតាមបន្ទាត់ព្រំដែន
04/30/2026 11:04 AM
ក្រសួងអប់រំហាមឃាត់ការប្រើប្រាស់បារីអេឡិចត្រូនិច នៅក្នុង និងជុំវិញបរិវេណគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជនទាំងអស់ ខណៈបណ្ដាលសាលារៀនកំពុងរឹតបន្តឹង
04/30/2026 11:04 AM