ការវាយប្រហាររបស់អ៊ីស្រាអែលសម្លាប់មនុស្ស ៤នាក់ នៅតំបន់ហ្កាហ្សា ខណៈ UNព្រមានពីសុវត្ថិភាពជនស៊ីវិល
ក្រុមមន្រ្តីសុខភាពប៉ាឡេស្ទីននិយាយថា ការវាយប្រហារតាមច្រកអាកាសរបស់អ៊ីស្រាអែល បានសម្លាប់ជនប៉ាឡេស្ទីនយ៉ាងហោច ៤នាក់ ។គ្រូពេទ្យបឋមក្នុងស្រុកនិយាយថា មនុស្សម្នាក់ ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារនៅភាគខាងត្បូងទីក្រុង Khan Younis ខណៈមនុស្សជាច្រើននាក់ផ្សេងទៀង បានរងរបួស ។យោធាអ៊ីស្រាអែលនិយាយថា ពួកគេមានគោលដៅលើក្រុមជីវពលដែលដឹកជញ្ជូនគ្រាប់រំសេវ និងបង្កការគំរាមកំហែងដល់ទាហានអ៊ីស្រាអែល ។ក្រុមមន្រ្តីសុខភាពនិយាយថា មនុស្ស ៣នាក់ផ្សេងទៀត រួមទាំងកម្មករជួយសង្រ្គោះម្នាក់ ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារដាច់ដោយឡែកមួយផ្សេងទៀតនៅជំរំជនភៀសខ្លួន Maghazi ស្ថិតក្នុងទីក្រុង Deir al Balah នៅភាគកណ្តាលតំបន់ហ្កាហ្សា ។យោធាអ៊ីស្រាអែល ពុំបានធ្វើសេចក្តីអត្ថាធិប្បាយភា្លមៗនោះទេចំពោះការវាយប្រហារទាំងនេះ ។ អ៊ីស្រាអែលបើកការវាយប្រហារម្តងហើយម្តងទៀតលើតំបន់ហ្កាហ្សា ចាប់តាំងពីបទឈប់បាញ់រៀបចំឡើងដោយសហរដ្ឋអាមេរិក បានចូលជាធរមានកាលពីខែតុលា ឆ្នាំមុន ។ នៅពុំទាន់មានយន្តការ ដើម្បីជំរុញបទឈប់បាញ់នោះទេ ។ ទាហានអ៊ីស្រាអែល ៤នាក់ និងជនប៉ាឡេស្ទីនជាង ៧៨០នាក់ ត្រូវបានសម្លាប់នៅតំបន់ហ្កាហ្សា ចាប់តាំងពីបទឈប់បាញ់ចាប់ផ្តើម ៕