ការិយាល័យប្រធានាធិបតី៖ កូរ៉េខាងត្បូងទទួលបានប្រេងឆៅ ៧៤,៦២លានបារ៉ែលសម្រាប់ខែឧសភា
ការិយាល័យប្រធានាធិបតីនិយាយនៅថ្ងៃសុក្រនេះថា កូរ៉េខាងត្បូងទទួលបានប្រេងឆៅ ៧៤,៦២លានបារ៉ែលសម្រាប់ខែឧសភា ដែលស្មើនឹងប្រហែល ៨៧ភាគរយនៃការនាំចូលមធ្យមប្រចាំខែរបស់ខ្លួនកាលពីឆ្នាំមុន ស្របពេលដែលទីក្រុងសេអ៊ូលចាត់វិធានការ ធ្វើឲ្យស្ថិរភាពការផ្គត់ផ្គង់ថាមពល ស្របពេលជម្លោះនៅតំបន់មជ្ឈិមបូព៌ា ។លោក Kang Hoon-sik គឺជានាយសេនាធិការប្រធានាធិបតីកូរ៉េខាងត្បូងនិយាយថា រដ្ឋាភិបាលរបស់លោកបានកាត់បន្ថយការពឹងផ្អែករបស់ខ្លួនផងដែរលើការនាំចូលប្រេងឆៅពីមជ្ឈិមបូព៌ាមកនៅ ៥៦ភាគរយពីចំនួន ៦៩ភាគរយ ដោយបង្កើនការដឹកជញ្ជូនពីសហរដ្ឋអាមេរិក និងអាហ្វ្រិក ។ស្របពេលដែលក្រុមមន្រ្តីពុំព្រួយបារម្ភខ្លាំងចំពោះប្រេងឆៅសម្រាប់ខែឧសភា លោក Kangនិយាយថា ឧស្សាហកម្មមួយចំនួននៅប្រឈមភាពពុំច្បាស់លាស់ចំពោះការផ្គត់ផ្គង់ប្រេងកាត ។លោកថា ប្រេងកាតទម្ងន់ ២,១លានតោនដែលទទួលបាន អំឡុងដំណើរទស្សនកិច្ចកាលពីពេលថ្មីៗរបស់លោកទៅកាន់ប្រទេសកាហ្សាក់ស្ថាន និងតំបន់មជ្ឈិមបូព៌ា ក្នុងនាមជាប្រេសិតពិសេសនោះ នឹងចាប់ផ្តើមមកដល់បន្តិចម្តងៗ ចាប់ពីចុងខែមេសានេះតទៅ ជួយធ្វើឲ្យល្អប្រសើរឡើងលក្ខខណ្ឌផ្គត់ផ្គង់ចាប់ពីខែក្រោយតទៅ ។លោក Kangនិយាយទៀតថា ក្តីបារម្ភនៅមានចំពោះការផ្គត់ផ្គង់កៅស៊ូក្រាលថ្នល់ ជំរុញឲ្យរដ្ឋាភិបាលគិតគូរពីការកែសម្រួលកាលបរិច្ឆេតធ្វើផ្លូវ ដើម្បីកាត់បន្ថយលទ្ធភាពនៃការអាក់ខាន ៕