សម្តេចតេជោ ហ៊ុន សែន ជួបពិភាក្សាការងារតាមប្រព័ន្ធវីដេអូជាមួយប្រធានរដ្ឋសភា អាស៊ែបៃហ្សង់
គ​ណៈប្រតិភូនៃសន្និសីទប្រធានសភានៃអន្តរសភា វាយតម្លៃ​ខ្ពស់ចំពោះជោគជ័យនៃ «សន្និសីទប្រធានសភានៃអន្តរសភា លើកទី២»​ នៅកម្ពុជា
ប្រធានរដ្ឋសភាម៉ាឡេស៊ី ប្ដេជ្ញាបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយកម្ពុជាឱ្យកាន់តែរីកចម្រើន និងរឹងមាំ
ព្រីតថេន​ នឹងបន្តគាំទ្រដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា​

នយោបាយ​ និង ការអភិវឌ្ឍន៍

ជំងឺគ្រុនចាញ់ ក្នុងប្រទេស​កម្ពុជា បាន​ថយ​ចុះ​ជាង​៧០% ​ក្នុង​ឆ្នាំ​២០២០​នេះ​

2021/04/27 09:59:58 am        37
ភ្នំពេញ ៖ ​ប្រធាន​មជ្ឈមណ្ឌល​ជាតិ​ប្រយុទ្ធ នឹង​ជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីត​សាស្ត្រ និង​បាណក​សាស្ត្រ លោក​វេជ្ជបណ្ឌិត ហ៊ុយ រ៉េ​កុល ​បាន​បញ្ជាក់ថា ​ជំងឺគ្រុនចាញ់ ក្នុង​ប្រទេស​កម្ពុជា​ បាន​ថយ​ចុះ​ជាង​៧០% ក្នុង​ឆ្នាំ​២០២០​នេះ​ បើ​ប្រៀបធៀប​នឹង​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ​២០១៩​។លោក​វេជ្ជបណ្ឌិត ហ៊ុយ រ៉េ​កុល បាន​ឲ្យ​ដឹង​ទៀតថា ​ចំនួន​ករណី​គ្រុនចាញ់​សរុប​មាន​ចំនួន​៧៥២៤ ក្នុងនោះ​ករណី​ជំងឺគ្រុនចាញ់​ប្លា​ស្មូ​ដ្យូ​ម​ហ្វា​ល់​ស៊ី​ប៉ា​រ៉ូម ​មាន​ចំនួន​៧៧៥​ករណី ​និង​ប្លា​ស្មូ​ដ្យូ​ម​វីវ៉ា​ក់ មាន​ចំនួន​៦៧៤៩ ​ក្នុង​រយៈពេល​៩​ខែ​ដើមឆ្នាំ​២០២០​នេះ​។ ​ទោះ​ស្ថិតក្នុង​ដំណាក់កាល​ប្រឈម​នឹង​បញ្ហា​ជំងឺ​កូ​វីដ​១៩ ​យ៉ាងណា ​ក៏​ក្រសួងសុខាភិបាល​ ជំរុញ​ការងារ​លុបបំបាត់​ជំងឺគ្រុនចាញ់​ប្រភេទ​គ្រុនសន្ធំ​ សម្រាប់​ជំហាន​ចុងក្រោយ​នៃ​ការសម្រេច​គោលដៅ​ឆ្នាំ​២០២០ ​នៅក្នុង​ប្រទេស​កម្ពុជា សំដៅ​លុបបំបាត់​ជំងឺគ្រុនចាញ់ ​តាម​គោលដៅ​ដែល​បាន​កំណត់​នៅក្នុង​ផែនការ​យុទ្ធសាស្ត្រ​ជាតិ​លុបបំបាត់​ជំងឺគ្រុនចាញ់​ឆ្នាំ​២០១៦–២០២៥ ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​ ​បានប្រគល់​ផែនការ​យុទ្ធសាស្ត្រ​នេះ ​ក្រសួងសុខាភិបាល​។ឯកឧត្តម សាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋ​ម​ន្រី្ត​ក្រសួងសុខាភិបាល សូម​លើកទឹកចិត្ត​ដល់​ប្រជាជន​គ្រប់រូប ត្រូវ​បន្ត​ចូលរួម​អនុវត្តតាម​វិធានការ​របស់​កម្មវិធី​ប្រយុទ្ធ​នឹង​ជំងឺគ្រុនចាញ់ ​ដែល​កំពុង​បាន​ប្រតិ​ប​តិ្ត​ការ​ជា​បន្តបន្ទាប់​ឲ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់ ​ពិសេស​សូម​កុំ​ភ្លេច​យក​មុង​ជ្រលក់​ថ្នាំ​ទៅតាម​ពេល​ចូល​ក្នុង​ព្រៃភ្នំ តំបន់​ប្រឈម​ចម្លង​ជំងឺ​គ្រុនចាញ់​ ត្រូវ​សំរាន្ត​ក្នុង​មុង​ជ្រលក់​ថ្នាំ​ជាប្រចាំ ​(​ពិសេស​ពេល​ព្រលប់ និង​យប់​) ត្រូវ​ស្វែងរក​សេវា​ពិនិត្យ ព្យាបាល​ជំងឺគ្រុនចាញ់ ​ដែល​នៅ​ជិត​បំផុត ដើម្បី​ពិគ្រោះ​ជំងឺ ឬ​ជោះ​ឈាម​រក​មេរោគ​គ្រុនចាញ់ ​នៅ​រាល់ពេល​បន្ទាប់ពី​បាន​ចូល​ទៅ​តំបន់​ប្រឈម​ចម្លងជំងឺ​គ្រុនចាញ់ ​និង​ត្រូវ​ទទួល​ការព្យាបាល​ត្រឹមត្រូវ​តាម​ការណែនាំ​របស់​ភ្នាក់ងារ​ពិនិត្យ ​ព្យាបាល​ជំងឺគ្រុនចាញ់​។ ​ទន្ទឹមនឹងនោះ​ក្រសួងសុខាភិបាល ​នៅតែ​បន្ត​ផ្តល់​ជូន​ដោយ​មិន​គិតថ្លៃ​ទាំង​មុង​ជ្រលក់​ថ្នាំ និង​ការ​ធ្វើ​តេស្ត​ និង​ព្យាបាល​ជំងឺគ្រុនចាញ់​៕អត្ថបទ ៖ រដ្ឋា

សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ​ចាត់​មន្ត្រី​ជាន់ខ្ពស់​កាក​បាទ​ក្រហម​ នាំ​យក​អំណោយ​ទៅ​ប្រគេន​ព្រះសង្ឃ​វត្ត​ក្រពើ​ហា

2021/04/27 09:59:58 am        44
ភ្នំពេញ ៖ ​ខណៈ​វិបត្តិ​មេរោគ​កូ​វីដ​–១៩​ មិនទាន់​ទៅ​ណា​ឆ្ងាយ ដែល​បណ្តាល​ឱ្យ​មាន​ផល​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​-​សង្គម នៅ រសៀល​ថ្ងៃទី​៩​តុលា​នេះ​ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី​ ហ៊ុនសែន ប្រធាន​កាក​បាទ​ក្រហមកម្ពុជា ​ បាន​អនុញ្ញាត ឱ្យ​លោកជំទាវ​កិត្តិ​បណ្ឌិត អ៊ុក ម៉ាលី​ អគ្គហិរញ្ញិក​កាក​បាទក្រហមកម្ពុជា​ និង​ថ្នាក់ដឹកនាំ​មួយចំនួនទៀត ​នាំយក​ទេយ្យទាន​ជាច្រើន​មុខ ​ព្រមទាំង​ថវិកា​ចំនួន​៤០​លាន​រៀល និង ​ទឹក​អាល់កុល​ចំនួន​៦០​លីត្រ​ ជា​អំណោយ​របស់​កាកបាទក្រហម​កម្ពុជា​ទៅ​ប្រគេន​ព្រះសង្ឃ​នៅ​វត្ត​ប្រជុំ​នទី​(​ក្រពើ​ហារ​)​ ស្ថិតនៅក្នុង​សង្កាត់​ព្រែក​ឫស្សី ក្រុង​តាខ្មៅ ខេត្តកណ្តាល​។នេះ​ជា​លើក​ទី​២​ហើយ ​ខណៈដែល​កម្ពុជា​បាន​ទទួល​ឥទ្ធិពល​ពី​សកលលោក​ ប្រឈម​នឹង​វិបត្តិ​កូ​វីដ​–១៩ ធ្វើឱ្យ​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​-​សង្គម​តាំងពី​ដើម​ឆ្នាំ​តរៀងមក​។ព្រះ​ឃោស​មុនី​វង្ស វ័​ន្ត វ​ណ្ណោ ព្រះចៅអធិការ​វត្ត​ប្រជុំ​នទី​(​ក្រពើ​ហា​) ​និង​ជានា​យក​ពុទ្ធិកៈ​អនុវិទ្យាល័យ ​និង​ពុទ្ធិកៈវិទ្យាល័យ ​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន​ ក្រពើ​ហា​ បាន​មាន​សង្ឃដីកា​សំដែង​នូវ​សេចក្តី​ត្រេកអរ ​និង​អំណរគុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត ​ចំពោះ​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប្រធាន​កាក​បាទក្រហមកម្ពុជា ​ដែល​បាន​ចាត់​ឱ្យ​លោកជំទាវ​អគ្គហិរញ្ញិក​កាកបាទក្រហម​នាំ​យក​អំណោយ​មក​ប្រគេន​ព្រះសង្ឃ​នៅ​វត្ត​ក្រពើ​ហា​ ជាថ្មី​ម្តងទៀត ។លោកជំទាវ​កិត្តិ​បណ្ឌិត អ៊ុក ម៉ាលី មានប្រសាសន៍ថា ជានិច្ចកាល​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ​ប៊ុន រ៉ានី ហ៊ុនសែន ​តែងតែ​នឹកឃើញ​និង​គិតគូរ​អំពី​សុខទុក្ខ​លំបាក​របស់​ប្រជាពលរដ្ឋ​នៅ​គ្រប់​ទីកន្លែង ​ដោយ​ក្នុងនោះ​ក៏បាន​នឹកគិត​ទៅ ​ ដល់​ចង្ហាន់​របស់​ព្រះសង្ឃ​ផងដែរ​។ ​លោកជំទាវ​ បន្តថា ទោះ​ក្នុង​កាលៈទេសៈ​ណាក៏​ដោយ​សម្ដេច​តែងតែ​នឹកឃើញ​ដល់​សុខទុក្ខ​លំបាក​របស់​ប្រជាពលរដ្ឋ​និង​ព្រះសង្ឃ ​ជាពិសេស​វត្ត​ក្រពើ​ហា ​ដែលជា​វត្ត​មួយ​មាន​ពុទ្ធិកៈ​អនុវិទ្យាល័យ​ និង​វិទ្យាល័យ​ដែល​បាន​បណ្ដុះបណ្ដាល​ធនធាន​ព្រះសង្ឃ​រាប់​រយ​អង្គ​ក្នុង​ឆ្នាំៗ ​ដែលជា​កោសិកា​នៃ​សង្គម​។ ក្នុង​បញ្ហា​នេះ​សម្តេច​លោក​តែងតែ​គិតគូរ​ព្រះសង្ឃ​នៅតាម​ទីវ​ត្ត​អារាម​នានា ​ជាពិសេស​វត្ត​ក្រពើ​ហា​នេះ​ដែល​យ៉ាងហោចណាស់​ក្នុង​មួយ​ឆ្នាំ​នាំ​យក​នូវ​ទេយ្យទាន​មក​ប្រគេន​ឱ្យបាន​ពីរដង​ផងដែរ​។សូមបញ្ជាក់ថា​ ៖ ​បើតាម​ព្រះគ្រូ​ចៅអធិការ​មាន​សង្ឃដីកា​ថា វត្ត​ក្រពើ​ហា មាន​ព្រះសង្ឃ​និមន្ត​មកពី​ទី​អារាម​នានា​មក​គង់នៅ​សិក្សា​រៀនសូត្រ​នៅ​ពុទ្ធិកៈ​អនុវិទ្យាល័យ ​និង វិទ្យាល័យ​ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ​ក្រពើ​ហា​ក្នុង​១​ឆ្នាំៗ ប្រមាណ​ជិត​៣០០​អង្គ ​ជាពិសេស​ខណៈ​វិបត្តិ​កូ​វីដ​១៩ ក៏​ជួប​នូវ​បញ្ហា​ប្រឈម​ផ្នែក​ចង្ហាន់​ដល់​ព្រះសង្ឃ​ផង​ដែរ​។អំណោយ​ដែល​នាំយកមក​ប្រគេន​ព្រះសង្ឃ​នៅ​វត្ត​ប្រជុំ​នទី​ក្រពើ​ហា ​ជា​លើក​ទី​២​នេះ ​មាន​អង្ករ​ចំនួន​៣​តោន​, មី​១០០​កេស​តូច​, ត្រីខ​១០​កេស ​,​ទឹកក្រូច​៣០​កេស​, ទឹកបរិសុទ្ធ​៣០​កេស​, ​ទឹកដោះគោ​ខាប់​៥​កេស ,​កាហ្វេ​ ៣០​កញ្ចប់​ធំ​, តែ​៥​គីឡូក្រាម​,​ស្ករស​៥០​គីឡូក្រាម ,​ថវិកា​ចំនួន​៤០​លាន​រៀល ,​អាល់កុល​៦០​លីត្រ ​និង​ម៉ាស​ចំនួន​៥០០៕អត្ថបទ​៖ មុត សុទ្ធ

វិស័យធនាគារនៅតែបន្តពង្រីកខ្លួនបើទោះបីក្នុងដំណាក់កាលកូវីដ១៩

2021/04/27 09:59:58 am        39
កំពង់ធំ៖ វិស័យធនាគារជាគ្រឹះស្ថានឯកជនដែលជាដៃគូរអាជីវកម្ម និងជាតម្រូវការចាំបាច់សម្រាប់អតិថិជន គ្រប់ស្រទាប់វណ្ណៈ ដើម្បីយកទៅពង្រីកអាជីវកម្ម និងបំពេញតម្រូវការនានា នៅតែបន្តពង្រីកខ្លួនពង្រីកខ្លួន ទោះបីក្នុងដំណាក់កាលកូវីដ១៩។ផ្តើមចេញពីពាក្យ “អគុណសន្តិភាព” , នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២០, ឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត អគ្គនាយកដ្ឋានស្រាវជ្រាវចារកិច្ចក្រសួងការពារជាតិ អញ្ជើញសម្ភោធដាក់ឲ្យដំណើរការ ជាផ្លូវការ ធនាគារវឌ្ឍនៈ សាខាខេត្តកំពង់ធំ។ក្នុងឱកាសនោះលោកជំទាវឧកញ្ញា ឈុន លាង បណ្ណាធិការ នៃធនាគារវឌ្ឍនៈ លើកឡើងថា “សន្តិភាព” បានផ្តល់ឱកាសដល់វិស័យឯកជននៅកម្ពុជាមានលទ្ធភាព គ្រប់គ្រាន់ក្នុងការអភិវឌ្ឍខ្លួនឲ្យកាន់តែមានភាពរឹងមាំជាលំដាប់ និងមានឱកាសចូលរួមអភិវឌ្ឍន៍សង្គម ជំរុញកំណើនសេដ្ឋកិច្ចឲ្យកាន់តែប្រសើរបើទោះបីជា កម្ពុជា ក៏ដូចជាពិភពលោកកំពុងរងផលប៉ះពាល់ ដោយសារជំងឺកូវីដ១៩ក្តី។លោកជំទាវឧកញ្ញាបន្តថា បច្ចុប្បន្នធនាគារវឌ្ឍនៈមានបុគ្គលិកបម្រើការងារសរុប ចំនួន៦០៣នាក់ និងមានសាខាសរុបចំនួន២០ទីតាំង ក្នុងនោះនៅរាជធានីភ្នំពេញចំនួន១២ទីតាំង និងតាមបណ្តាខេត្តចំនួន០៨ទីតាំង រាប់បញ្ចូលទាំងក្នុងខេត្តកំពង់ធំ។នៅចុងខែ តុលា ឆ្នាំ២០២០នេះដែរ ធនាគារវឌ្ឍនៈ គ្រោងនឹងសម្ភោធដាក់ឲ្យដំណើរការសាខាថ្មីចំនួនពីរទៀត នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ និងខេត្តប៉ៃលិន! ហើយការពង្រីកសាខាបន្ថែម ធនាគារវឌ្ឍនៈ ក្នុងក្រុងស្ទឹងសែន ខេត្តកំពងធំ គឺមិនត្រឹមតែឆ្លើយតបទៅនឹងតម្រូវការចាំបាច់នានារបស់អ្នកវិនិយោគ អាជីវករ ក៏ដូចជា ប្រជាពលរដ្ឋទូទៅលើសេវាហិរញ្ញវត្ថុ ជាដៃគូរអាជីវកម្មស្មោះត្រង់ប្រកបដោយវិជ្ជាជីវៈ និងទំនុកចិត្តខ្ពស់ នោះទេ, ប៉ុន្តែថែមទាំងរួមចំណែកជំរុញការអភិវឌ្ឍ តាមរយៈសំណង់ហេដ្ឋារចនាសម្ព័ន្ធរូបវន្តទំនើប ការផ្តល់ការងារ និងលើកកម្ពស់ធនធានមនុស្សរបស់ខេត្តកំពង់ធំ។ នេះជាការរួមចំណែកជាវិជ្ជមាន ដល់ការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចកម្ពុជាក្រោមក្រោមម្លប់សន្តិភាព។លោកជំទាវឧកញ្ញាបញ្ជាក់ថា ធនាគារវឌ្ឍនៈកំពុងដំណើរការភាពជោគជ័យថ្មីមួយទៀតនៃវឌ្ឍនភាពផ្នែកបច្ចេកវិទ្យាព័ត៌មានវិទ្យាក្នុងបដិវត្តន៍ឧស្សាហកម្មជំនាន់៤.០ នោះគឺ “សេវាធនាគារចល័ត ធនាគារវឌ្ឍនៈ” ដែលបង្កើតឡើងដោយស្នាដៃ កូនខ្មែរ។សេវាធនាគារចល័ត ធនាគារវឌ្ឍនៈ បច្ចុប្បន្នកំពុងទទួលបានការពេញនិយមគាំទ្រយ៉ាងខ្លាំងពី សំណាក់អតិថិជន ព្រោះជាកម្មវិធីដែលអាចធ្វើប្រតិបត្តិការហិរញ្ញវត្ថុតាមរយៈស្មាតហ្វូនបានដោយ ងាយស្រួល ឆាប់រហ័ស និងមានសុវត្ថិភាពខ្ពស់បំផុត ទទួលស្គាល់ពីក្រុមហ៊ុន ថាលេស (Thales) ដែលជាក្រុមហ៊ុនអន្តរជាតិលើផ្នែកសេវាវាយតម្លៃសុវត្ថិភាពទិន្នន័យ និងបច្ចេកវិទ្យាព័ត៌មានវិទ្យាផងដែរ៕ អត្ថបទ: សុង ស៊ីន

កម្លាំង​អន្តរាគមន៍​របស់​យោធភូមិភាគ​ទី៥​ បន្ត​ចុះជួ​យស​ង្គ្រោះប្រជាព​លរដ្ឋ​ដែល​រងគ្រោះ​ដោយ​ជំនន់​ទឹកភ្លៀង​

2021/04/27 09:59:58 am        44

ក្រសួងសុខាភិបាល ​អំពាវនាវ​ឱ្យ​ពលរដ្ឋ​បង្កើន​ការប្រុងប្រយ័ត្ន ​លើ​បញ្ហា​សុខភាព​អំឡុង​ទឹកជំនន់​នេះ

2021/04/27 09:59:58 am        35
ភ្នំពេញ ៖ ​លោកជំទាវ វេជ្ជបណ្ឌិត ឱ វណ្ណឌី​ន រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួងសុខាភិបាល ព្រឹក​ថ្ងៃទី​១២ ​តុលា ២០២០​នេះ ​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់ ​ត្រូវ​បង្កើន​ការប្រុងប្រយ័ត្ន ពី​បញ្ហា​សុខភាព​ ដែល​រងគ្រោះ​ដោយសារ​ទឹកជំនន់​។លោកជំទាវ វេជ្ជបណ្ឌិត បន្តថា ស្របពេល​ដែល​មាន​បណ្តា​ខេត្ត​មួយ​ចំនួន​កំពុង​រងគ្រោះ​ដោយ​ទឹក​ជន់​លិច​ ក្នុងនោះ​ក្រសួងសុខាភិបាល​ បានធ្វើ​ការណែនាំ​ដល់​មន្ទីរ​សុខាភិបាល​ទូទាំង​រាជធានី​-​ខេត្ត តាំងពី​មុន​ពេល​មាន​ទឹកជំនន់​កើតឡើង ដើម្បី​ត្រៀមលក្ខណៈ​សម្បត្តិ​គ្រប់គ្រាន់ ​សម្រាប់​ជួយ​សង្គ្រោះ​បងប្អូន​ប្រជាពលរដ្ឋ​ជាបន្ទាន់​។លោកជំទាវ វេជ្ជបណ្ឌិត ឱ វណ្ណឌី​ន បានបញ្ជាក់​ទៀតថា ​តាមរយៈ​ការណែនាំ​របស់​ក្រសួង​សុខាភិបាល គឺ​ម​នី្ទ​រ​សុខាភិបាល ​បាន​អន្តរាគមន៍​ជូន​ដល់​ប្រជាពលរដ្ឋ​លើ​ផ្នែក​សុខភាព​ ដោយមាន​ក្រុម​គ្រូពេទ្យ​យាម​ប្រចាំការ​នៅ​តាម​ទីទួល​មាន​សុវត្ថិភាព ព្រមទាំង​ផ្តល់​សេវាកម្ម​ថែទាំ​សុខភាព​ជូន​ប្រជាពលរដ្ឋ​។ ទន្ទឹម​នឹងនោះ ​ក្រុមគ្រូពេទ្យ​ បាន​ចុះ​ទៅដល់​មូលដ្ឋាន ដើម្បី​ផ្តល់​ការអប់រំ​សុខភាព​ជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ ​ព្រោះថា​ នៅពេល​មាន​ទឹកជំនន់​បាន​ចូលមក ​វា​តែង​កើតមានឡើង​នូវ​ជំងឺឆ្លង និង​មាន​ពលរដ្ឋ​មួយ​ចំនួន​លង់ទឹក​ជាដើម​។ ដូច្នេះ​មន្ត្រី​សុខាភិបាល​របស់​យើង ​ត្រូវ​ចុះទៅ​អប់រំ​ភ្លាមៗ ក្រៅពីនោះ​មន្ត្រី​សុខាភិបាល ​បាន​ចែក​មុង​ជ្រលក់​ថ្នាំ ​ដើម្បី​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​សម្រាន​ក្នុង​មុង ជៀសវាង​កើត​ជំងឺឆ្លង ដូចជា​ ៖ ​ជំងឺគ្រុនចាញ់ ​គ្រុនឈាម​ គ្រុន​ឈី​ក​ និង​ជំងឺឆ្លង​ដទៃទៀត ​ដែល​បង្ករ​ឡើង​ដោយសារ​មូស​ខាំ​។ដោយឡែក​ដើម្បី​ការពារ​អនាម័យ កុំ​ឲ្យ​រាករូស និង​បញ្ហា​សុខភាព​មួយ​ចំនួន​ដែល​អាច​កើតមានឡើង លើ​បងប្អូន​ប្រជាពលរដ្ឋ​ដោយសារ​ការប្រើប្រាស់​ និង​បរិភោគ​ទឹក​មិន​ស្អាត ​ក្នុងពេល​ទឹកជំនន់​នេះ​ មន្រី្ត​សុខាភិបាល​បាន​ផ្តល់​ថ្នាំ​ខ្ល​រ៉ា​មីន​ ដើម្បី​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ ​យក​ថ្នាំ​នោះ​ដាក់​ក្នុង​ទឹក​ ដើម្បី​ធ្វើ​ឲ្យ​ទឹក​នោះ​ស្អាត ​អាច​យក​ទៅ​ប្រើប្រាស់​បាន​ដោយ​គ្មាន​ការ​ចម្លង​មេរោគ​។​ ជាពិសេស​ក្រសួង​សុខាភិបាល បាន​ត្រៀម​ក្រុម​គ្រូពេទ្យ​ឆ្លើយតប​បន្ទាន់​ ដើម្បី​ជួយ​សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន និង​ជួយ​បាន​ទាន់ពេលវេលា​ ចំពោះ​បញ្ហា​សុខភាព​របស់​ប្រជាពលរដ្ឋ​។ យើង​ក៏បាន​ត្រៀម​សម្ភារៈ បរិក្ខា​ពេទ្យ និង​ឱសថ ដើម្បី​ផ្តល់​ការពិនិត្យ ព្យាបាល​ជំងឺ​ជូន​ប្រជាពលរដ្ឋ ឲ្យ​បាន​ទាន់ពេលវេលា​ផងដែរ​៕អត្ថបទ ៖ រដ្ឋា

កាក​បាទ​ក្រហម​កម្ពុជា ត្រៀម​ជំនួយ​សង្គ្រោះ​រួចរាល់ ​ខណៈ​ពលរដ្ឋ​ជាង​១២ ០០០​ គ្រួសារ​ប៉ះពាល់​​ធ្ងន់ធ្ងរ ​ដោយ​ទឹកជំនន់​

2021/04/27 09:59:58 am        37
ភ្នំពេញ ៖ បន្ទាប់ពី​អាជ្ញាធរ​តាម​បណ្តា​ប្រកាស​ស្វែងរក​ជំនួយ​ជំនួយ​ដល់​បណ្តា​បងប្អូន​ប្រជាពលរដ្ឋ​ដែល​ជួប​ការ​រង​គ្រោះ​ដោយសារ​ទឹកជំនន់​ នៅពេលនេះ ​កាកបាទក្រហមកម្ពុជា​ស្នាក់ការ​កណ្តាល និង​កាកបាទក្រហមកម្ពុជា​ នៅតាម​បណ្តា​ខេត្ត​រាជធានី​ភ្នំពេញ​ នានា​ គឺ​បាន​ត្រៀមខ្លួន​រួចរាល់​អស់ហើយ ​ក្នុង​នាំ​អំណោយ​ជំនួយ​សង្គ្រោះ​នានា ​ចែក​ជូន​បងប្អូន​ប្រជាពលរដ្ឋ​ដែល​ខ្វះខាត ខណៈដែល​បច្ចុប្បន្ន​ ពល​រដ្ឋ​ជួប​ការ​រង​គ្រោះ​ធ្ងន់ធ្ងរ​ដោយ​ទឹកជំនន់​កើន​ដល់​១២០០០​គ្រួសារ​។បើតាម​លោកជំទាវ ម៉ែន នារី​សុភ័ក្ត្រ អគ្គលេខាធិការរង​ទី​១ ​កាកបាទក្រហមកម្ពុជា ​ប្រាប់​BTV នៅ​ថ្ងៃទី​១២ ខែតុលា​នេះ​ថា ​នៅពេលនេះ​ បណ្តា​ខេត្ត​ឆ្ងាយៗ ដែល​បាន​និ​ងកំពុង​ជួប​រងគ្រោះ​ដោយសារ​ទឹកជំនន់​ខ្លាំង​ជាងគេ គឺមាន​ដូចជា​ខេត្តពោធិ៍សាត់ ​បាត់ដំបង ​ខេត្ត​ប៉ៃលិន ​ឧ​ត្ត​រ​មានជ័យ និង​បណ្តា​ខេត្ត​នានា​ តាម​ដង​ទន្លេមេគង្គ​មួយចំនួន ​ហើយ​ពេល​នេះដែរ​កាកបាទក្រហម​កម្ពុជា និង​កាកបាទ​ក្រហមកម្ពុជា​ នៅ​តាម​បណ្តា​ខេត្ត​នានា​ បាន​នាំ​អំណោយ​យក​ទៅដាក់​ក្នុង​ឃ្លាំង ​នៅតាម​បណ្តា​ខេត្ត​រួចរាល់​អស់ហើយ​ ដើម្បី​យក​ចែក​ជូន​ពលរដ្ឋ​ជួប​ការ​រង​គ្រោះ​ដោយ​ទឹកជំនន់​។លោកជំទាវ ម៉ែន នារី​សុភ​ក្ត្រ បន្តថា​ នៅពេលនេះ ​កាក​ក្រហម​កម្ពុជា ក្រៅពី​ធ្វើ​ការងារ​ជា​ជំនួយ​ការ​អោយ​អាជ្ញាធរ​មូលដ្ឋាន​ គ្រប់​បណ្តា​កងកម្លាំង​យុវជន​ស្ម័គ្រចិត្ត​របស់​កាកបាទក្រហម​កម្ពុជា​ ក៏​ចូលរួម​ចំណែក​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន ចុះ​ប្រជាពលរដ្ឋ​ជួប​ការ​រង​គ្រោះ​មកកាន់​ទទួល​សុវត្ថិភាព ​ជួយ​រៀបចំ​កន្លែង​ស្នាក់នៅ​ផង​ដែរ ​ជូន​ចំពោះ​ប្រជាពលរដ្ឋ​។ទោះយ៉ាងណា​នៅក្នុង​អំឡុង​ពេលនេះ លោកជំទាវ ​ក៏បាន​អំពាវនាវ​ប្រជាពលរដ្ឋ​បង្កើន​ការ​ប្រុង​ប្រយ័ត្ន​ការពារ​ខ្លួន​អោយ​រួច​ពី​គ្រោះ​ទឹកជំនន់​ ជាពិសេស​ត្រូវ​ខិតខំ​ធ្វើ​អនាម័យ​ខ្លួន ​ការពារ​សត្វ​ពស់ និង​ជំងឺ​កាច​សាហាវ​នានា​ទៀត​។បើ​តាម​អ្នកនាំពាក្យ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ ​ ឯកឧត្តម ឃុន សុខា បាន​ថ្លែងថា​ មកដល់​ថ្ងៃនេះ ខេត្ត​ដែល​ជួប​រងគ្រោះ​ដោយសារ​ទឹកជំនន់​គឺ​មាន​ចំនួន​១១​ខេត្ត ​ហើយ​ខេត្ត​ដែល​រង​ការ​ប៉ះពាល់ ​ធ្ងន់ធ្ងរ​ជាងគេ គឺ​មាន​ខេត្តពោធិ៍សាត់​ បាត់ដំបង ​ប៉ៃលិន ​ហើយ​សម្រាប់​ពលរដ្ឋ​ដែល​ជួប​ការ​ប៉ះពាល់ ​ដោយសារ​គ្រោះទឹកជំនន់​នេះ​ គឺមាន​ប្រមាណ​ជាង​ ១២៥០០​គ្រួសារ និង​មានគ្រួសារ​ប្រជាពលរដ្ឋ​ត្រូវ​បញ្ជូន​ទៅ​ទីទួល​សុវត្ថិភាព ​គឺ​មាន​ចំនួន​ជាង​១០០០​គ្រួសារ​។ឯកឧត្តម បន្តថា នៅក្នុង​អំឡុង​ពេលនេះ ​មាន​កង​កំលាំង រួមមាន គណៈកម្មាធិការ​គ្រប់គ្រង​គ្រោះ​មហន្តរាយ ​កងទ័ព កង​អាវុធហត្ថ នគរបាល ​អាជ្ញា​មូលដ្ឋាន​នៅ​ថ្នាក់​ខេត្ត ​ឃុំ​សង្កាត់​ ព្រមទាំង​កម្លាំង​យុវជន​កាកបាទក្រហម​កម្ពុជា​ និង​អ្នក​ពាក់ព័ន្ធ​នានា​ទៀត ​បាន​ចូល​ច្រើន​ជួយសង្គ្រោះ​៕​អត្ថបទ ៖ ស៊ុម សុខ​ជា

អភិបាលខេត្តកណ្តាល ​ចុះ​មកពិនិត្យស្ថានភាពជំនន់ទឹកភ្លៀង​ ក្នុងភូមិសាស្ត្រ ​ស្រុកអង្គស្នួល

2021/04/27 09:59:58 am        38
កណ្ដាល ៖ ឯកឧត្តម គង់ សោភ័ណ្ឌ ​ អភិបាលខេត្តកណ្តាល​ អញ្ជើញ​ចុះ​មក​ពិនិត្យស្ថានភាព​ជំនន់ទឹកភ្លៀង​ ក្នុងភូមិសាស្ត្រ ស្រុកអង្គស្នួល ​ខេត្តកណ្ដាល​ ​កាលពី​ រសៀលថ្ងៃទី១១ ខែតុលា ម្សិលមិញនេះ ។លោក ខុន សេរីរដ្ឋា អភិបាលស្រុកអង្គស្នួល ​បានឱ្យដឹងថា ឃុំពើក ​ស្ថានភាពទឹកបច្ចុប្បន្ន កំពុងជន់លិច​ លើកំណាត់ផ្លូវ ក្នុងភូមិប្រវែងជាង៤០០ម៉ែត្រ ​លើប្រវែងផ្លូវ សរុប៤០០០ម៉ែត្រ ប៉ះពាល់​មិន​ធ្ងន់ធ្ងរ ដល់លំនៅដ្ឋាន​ប្រជាពលរដ្ឋឡើយ។ ​ដោយឡែក​ចំណុចអូរធំ និង​ចំណុច​​ប្រឡាយ​សម្តេចតេជោ ​ស្ថិតក្នុងភូមិសាំងដំរី ​ ឃុំឆក់ឈើនៀង​ ជាប្រឡាយយុទ្ធសាស្ត្រ សម្រាប់​ការ​រំដោះជំនន់ទឹកភ្លៀងពី ភូមិសាស្ត្រឃុំទាំង៥ ដែលស្ថិតប៉ែកខាងជើងស្រុកអង្គស្នួល ហូរ​ទម្លាក់ឆ្ពោះទៅកាន់បឹងតាមោក​ រាជធានីភ្នំពេញ៕

កិច្ចព្រម​ព្រៀង​ពាណិជ្ជកម្ម​សេរី​កម្ពុជា​-ចិនព្រ​មទាំ​ងកិច្ចព្រ​មព្រៀង​សំខាន់ៗ​ចំនួន៣​ផ្សេង​ទៀត ​ត្រូវ​បាន​ចុះហត្ថ​លេខា

2021/04/27 09:59:58 am        38
ភ្នំពេញ៖ កម្ពុជា-​ចិន​ បាន​ចុះហ​ត្ថលេខារួ​ម​គ្នាលើ​កិច្ចព្រម​ព្រៀងពាណិ​ជ្ជក​ម្មសេរីកម្ពុជា​-ចិន​ ដែល​កិច្ច​ព្រមព្រៀងនេះ​ ​ត្រូវ​បានគេ​ មើ​លឃើញថា ​កម្ពុជា ​នឹងទ​ទួលបា​នផល​ប្រយោជន៍យ៉ាង​ច្រើន​ ពិសេស​កម្ពុជា​ក៏មាន​ឱកា​សពង្រឹងអំ​ណាច​កំណត់​ថ្លៃដោ​យខ្លួន​ឯង​គ្រប់មុខទំ​និញ​។ជា​មួយ​គ្នានេះ ក្រៅ​តែពីការ​ចុះកិ​ច្ចព្រមព្រៀ​ងពាណិជ្ជ​កម្ម​សេរីកម្ពុជា​-ចិន​ កិច្ច​ព្រមព្រៀ​ងសំខាន់ៗ​ចំនួ​ន៣ផ្សេង​ទៀត​ ក៏​ត្រូវបា​នចុះហ​ត្ថលេ​ខាផ​ងដែរ ។កិច្ចព្រម​ព្រៀងពាណិជ្ជក​ម្មសេរីកម្ពុ​ជា-ចិ​ន ដែ​លបានចុះ​ហត្ថលេខា ​នៅ​ព្រឹកថ្ងៃទី​១២​ ខែតុ​លា ឆ្នាំ២០២០នេះ គឺធ្វើ​ឡើងក្រោ​មការអញ្ជើញ​ចូល​រួម ​ពីប្រមុខរាជ​រដ្ឋា​ភិបាល​កម្ពុជា​ សម្តេ​ចតេជោ​ ហ៊ុន​ សែន​ និង ឯកឧត្តម​ វ៉ាង​ យី​ ទីប្រឹក្សា​រដ្ឋ​ និង​ជារដ្ឋម​ន្រ្តីកា​របរទេ​សចិ​ន។សម្រាប់កិ​ច្ច​ព្រមព្រៀង ​និង​ឯកសារសំ​ខាន់ៗចំនួ​ន៣​ផ្សេងទៀត​រួមមា​ន៖ទី១- កិច្ចព្រ​មព្រៀង​ស្តី​ពីកិច្ចសហប្រតិប​ត្តិកា​រសេដ្ឋកិច្ច​ និង​បច្ចេក​ទេសសម្រាប់​ការផ្តល់​ហិរ​ញ្ញប្បទា​នឥ​តសំណង​ ទឹក​ប្រាក់​ ៩៥០លានយ័ន​។ទី២-​ លិ​ខិតប្តូ​រឯកសារ​ស្តីពីការ​សិក្សា​សមិទ្ធ​លទ្ធភាព​គម្រោ​ងធ្វើឱ្យប្រ​សើរឡើ​ងមន្ទី​រពេទ្យបង្អែក​ខេត្ត​ព្រះសីហ​នុ។និងទី៣-​លិខិ​តប្តូរ​សារស្តីពី​ ការសិ​ក្សាសមិទ្ធល​ទ្ធភាព​គម្រោ​ងអភិវ​ឌ្ឍន៍ហេដ្ឋារចនា​សម្ព័ន្ធប្រព័ន្ធ​លូ ​និងប្រ​ព្រឹត្តកម្ម​ទឹកក​ខ្វក់​នៅ​ខេត្តព្រះ​សីហនុ​៕

សម្តេច​តេ​ជោ អះអាងថា​ EBA នឹង​បាត់បង់​នៅ​ថ្ងៃ​ណាមួយ ​ប៉ុន្តែ​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​កម្ពុជា ចិន ​គឺ​នៅ​ជា​រៀងរហូត

2021/04/27 09:59:58 am        43
ភ្នំពេញ ​៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ​បាន​អញ្ជើញ​មាន​ប្រសាសន៍ប្រាប់ មិត្ត​ចិន​ថា បញ្ហា​EBA វា​នឹង​បាត់បង់​នៅ​ថ្ងៃ​ណាមួយ ​ប៉ុន្តែ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី កម្ពុជា ចិន ​គឺ​នៅ​ជា​រៀងរហូត ​គឺ​មិន​មាន​ការបាត់បង់​នោះទេ​។ការអះអាង​របស់​សម្តេច​តេ​ជោ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា យ៉ាង​ដូច្នេះ ខណៈ​អនុញ្ញាត​ឱ្យ​ឯកឧត្តម វ៉ាង យី ទីប្រឹក្សា​រដ្ឋ និង​ជា​រដ្ឋមន្ត្រីការបរទេស​ចិន ​ចូលជួប​សំដែង​ការគួរសម ​នៅ​វិមាន​សន្តិភាព នា​ព្រឹក​ថ្ងៃទី​១២​តុលា​នេះ​។ក្រោយ​ជំនួប​បញ្ចប់ ឯកឧត្តម អ៊ាង សុផល្លែត ជំនួយការ​ផ្ទាល់​សម្តេច​តេ​ជោ ​បានបញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖ ឯកឧត្តម វ៉ាង យី ​បាន​កោតសរសើរ​ជំ​ពោះ​ទឹកចិត្ត​ដ៏​ធំ​ទូលាយ​របស់​សម្តេច​តេ​ជោ ​ចំ​បោះ​ការ​អនុញ្ញាតឱ្យ​នាវា​ដែល​គេ​ខ្លាច​រឿង​បញ្ហា​កូ​វីដ​–១៩ ​បាន​ចូល​ចត​នៅ​ខេត្ត​ព្រះសីហនុ​ ហើយក៏​បាន​ជំរាប​ជូន​សម្តេច​អំពី​លទ្ធផល ​នៃ​ជំនួប​រវាង​ឯកឧត្តម ​ជាមួយ​ឧបនាយករដ្ឋមន្ត្រី ហោ ​ណាំហុង និង​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស​កម្ពុជា ​ដែល​បាន​ពិភាក្សា​យ៉ាង​ទូលំទូលាយ​លើ​គ្រប់​វិស័យ ​ដែល​កិច្ចពិភាក្សា បាន​ឈាន​ទៅដល់​ការយល់ព្រម​រវាង​ភាគី​ទាំងពីរ​ថា ​នឹង​ជំរុញ​កិច្ច​សហប្រតិបត្តិការ​ឱ្យ​កាន់តែ​ស៊ីជម្រៅ​ថែមទៀត ហើយ​ចិន​នៅតែ​បន្ត​គាំទ្រ​កម្ពុជា យ៉ាងរឹងមាំ​ជា​ជាទីបំផុត ធ្វើយ៉ាងណា​ឱ្យ​កម្ពុជា រក្សា​ឱ្យបាន​នូវ​អធិបតេយ្យ និ​ង​សេចក្តី​ថ្លែ​ថ្នូរ​របស់​កម្ពុជា​។ ​ សម្តេច​ក៏បាន អំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​មិត្ត​ចិន ​ដែល​បាន​ផ្តល់​ជំនួយ​ដល់​កម្ពុជា ​ហើយ​សម្តេច​បាន​បញ្ជា្ក​ក់ថា​ អះអាងថា EBA គឺ​គង់តែ​បាត់បង់​នៅ​ថ្ងៃ​ណាមួយ ​ប៉ុន្តែ កិច្ចព្រមព្រៀង​ទីផ្សារសេរី​កម្ពុជា ចិន គឺ​នៅ​ជា​រៀងរហូត​។សម្តេច​តេ​ជោ​ នាយករដ្ឋមន្ត្រី​ ក៏បាន​សាទរ​ចំពោះ​កិច្ចពិភាក្សា​ប្រកបដោយ​ផ្លែផ្កា រវាង​ឯកឧត្តម ជាមួយ​ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង និង​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ​និង​បាន​ជំរាបជូន​ឯកឧត្តម វ៉ាង យី ដោយ​សង្ខេប អំពី​ដំណើរការ នៃ ការទប់ស្កាត់​កូ​វីដ​–១៩ ក៏ដូចជា​ដំណើរការ​សេដ្ឋកិច្ច​របស់​កម្ពុជា ជាពិសេស​ការទប់ស្កាត់​កូ​វីដ​១៩ ​បាន​ជោគជ័យ គឺ​ប្រជាជន​កម្ពុជា​បាន​អនុវត្ត​តាម​គោលការណ៍​របស់​រាជ​រ​ដ្ឋា​ភិ​បាល​ ក្រសួងសុខាភិបាល​ដែល​មាន​គោលការណ៍​ច្បាស់លាស់​។​សម្តេច​តេ​ជោ ​នាយករដ្ឋមន្ត្រី ក៏បាន​អញ្ជើញ​ធ្វើជា​សាក្សី​ក្នុង​ពិធី​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​កម្ពុជា​-​ចិន​និង​ឯកសារ​សំខាន់​០២ ទៀត រួមមាន​ លិខិត​ប្ដូរ​សារ​ស្តីពី​ការសិក្សា​សមិទ្ធិ​លទ្ធភាព គម្រោង​ធ្វើឱ្យ​ប្រសើរ​ឡើង​មន្ទីរពេទ្យបង្អែក​ខេត្ត​ព្រះសីហនុ ​និង​លិខិត​ប្ដូរ​សារ​ស្តីពី​ការសិក្សា​សមិទ្ធិ​លទ្ធភាព ​គម្រោង​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​ប្រព័ន្ធ​លូ និង​ប្រព្រឹត្ត​កម្ម​ទឹក​កខ្វក់​នៅ ខេត្ត​ព្រះ​សីហ​នុ​។​កិច្ចព្រមព្រៀង​លិខិត​ប្តូរ​សារ​ដែល​ចុះហត្ថលេខា​ក្រោម​អធិបតីភាព​សម្តេច​តេ​ជោ នៅថ្ងៃនេះ​រួមមាន ៖កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សរីរ​វាង​ព្រះរាជាណាចក្រ​កម្ពុជា​ និង​សាធារណរដ្ឋ​ប្រជាមានិត​ចិន​។ កិច្ចព្រមព្រៀង​ស្តីពី​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច និង បច្ចេកទេស​សំរាប់​ការផ្តល់​ហិរញ្ញប្បទាន​ឥត​សំណង​។ ​លិខិត​ប្ដូរ​សារ​ស្តីពី​ការសិក្សា​សមិទ្ធិ​លទ្ធភាព ​គម្រោង​ធ្វើ​ឲ្យ​ប្រសើ​រឡើង​មន្ទីរពេទ្យបង្អែក​ខេត្ត​ព្រះសីហនុ​។ លិខិត​ប្ដូរ​សារ​ស្តីពី​ការសិក្សា ​សមិទ្ធិ​លទ្ធភាព​គម្រោង​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ ប្រព័ន្ធ​លូ ​និង​ប្រព្រឹត្ត​កម្ម​ទឹក​កខ្វក់​នៅ​ខេត្ត​ព្រះសីហនុ​-​និង​ពិធី​ប្រគល់​ និង​ទទួល​ជំនួយ​បរិក្ខារ​វេជ្ជសាស្ត្រ ។ដើម្បី​ចូលរួម​លើកស្ទួយ​វិស័យ សុខាភិបាល និង​ដោយ​ឈរលើ​មូលដ្ឋាន​ជំនួយ​កន្លងមក សាធារណរដ្ឋ​ប្រជាមានិត​ចិន ​បាន​ផ្តល់​នូវ​ជំនួយ​ឧបករណ៍​វេជ្ជសាស្ត្រ​ចំនួន ១០,០០០ ​(​មួយ​ម៉ឺន​) ឈុត ​ដល់​ព្រះរាជា​ណា​ច្រក​កម្ពុជា​។ឯកឧត្តម វ៉ាង វិ​ន​ធាន (Wang Wentian) ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​កម្ពុជា​ ក៏បាន​ប្រគល់​ជំនួយ​ឧបករណ៍​វេជ្ជសាស្ត្រ​ជូន ឯកឧត្តម ម៉ម ប៊ុនហេង ​រដ្ឋមន្ត្រីក្រសួង​សុខាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​ដំណើរ​ទស្សនកិច្ច​ផ្លូវការ របស់ ​ឯកឧត្តម វ៉ាង យី មកកាន់​កម្ពុជា​លើក​នេះ ​នឹង​បន្ត​ពង្រឹង​បន្ថែម នូវ​ចំណង​ មិត្ត​ភាពជា​ប្រពៃណី​ដ៏​យូរ លង់ សាមគ្គីភាព ​ភាតរភាព ​និង​កិច្ចសហប្រតិបត្តិការ ប្រកបដោយ​ ផ្លែផ្កា​រវាង​កម្ពុជា ​និង​ចិន ​ក្នុង​បរិបទ​នៃ​បញ្ហា​ប្រឈម​ជាស​កល​នៃ​ជំងឺ​កូ​វីដ​–១៩​ ដែល​ពុំ​ធ្លាប់មាន​ពីមុន​៕អត្ថបទ​៖ មុត សុទ្ធ

ជំនន់​ទឹកភ្លៀង​កំពុង​វាយប្រហារ​លើ​តំបន់​មួយ​ចំនួន​ក្នុង​ខេត្តស្ទឹងត្រែង​

2021/04/27 09:59:58 am        44
ស្ទឹងត្រែង ៖ ភូមិ​ចំនួន​១៤ ស្ថិតក្នុង​ឃុំ​ចំនួន​៦ របស់​ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ ​ខេត្តស្ទឹងត្រែង ​បាន​នឹង​កំពុង​រង​ផល​ប៉ះ ​ពាល់​ដោយសារ​ជំនន់​ទឹកភ្លៀង​។ឯកឧត្ដម ម៉ុម សារឿន អភិបាលខេត្ត​ស្ទឹងត្រែង បាន​ណែនាំ​ឱ្យ​ប្រជាពលរដ្ឋ ​ដែល​រស់នៅ​តំបន់​ផ្លូវ ទឹក ឬ​តំបន់​ទំនាប ធ្លាប់​ទទួលរង​ការ​ជន់​លិច ត្រូវ​មាន​ការប្រុងប្រយ័ត្ន​ឱ្យបាន​ខ្ពស់ ​ពិសេស​គឺ​យកចិត្ត​ទុក ដាក់​មើល​ថែទាំ​កូនចៅ​តូចៗ​ ក្រែង​កើតមាន​ករណី​លង់ទឹក​ជាយថាហេតុ ​ណាមួយ​កើតឡើង ពិសេស ត្រូវ​ប្រុងប្រយ័ត្ន​ចំពោះ​សត្វ​អាសិរពិស ​ ជាដើម បើ​មាន​ករណី​សត្វ​ទិច​ ឬ​ខាំ ត្រូវ​ប្រញាប់​ទៅ​មណ្ឌល​សុខភាព​ ឬ​មន្ទីរពេទ្យ ដើម្បី​ធ្វើការ​ព្យាបាល ​ឱ្យបាន​ទាន់ពេលវេលា ​និង​ត្រូវ​ប្រកាន់ខ្ជាប់​នូវ​ការ​ហូប​ស្អាត ផឹក​ស្អាត រស់នៅ​ស្អាត​ ប្រកបដោយ​អនាម័យ​ខ្ពស់​ផងដែរ​។ឯកឧត្ដម បាន​ណែនាំ​ដល់​អាជ្ញាធរ​តាម​មូលដ្ឋាន ត្រូវ​យកចិត្តទុកដាក់​ចំពោះ​ប្រជាពលរដ្ឋ ដែល រងគ្រោះ​ដោយសារ​ជំនន់​ទឹកភ្លៀង និង​ត្រៀម​រួចជាស្រេច​នូវ​ឧបករណ៍ ​ឬ​សម្ភារ​សម្រាប់​សង្គ្រោះ​បន្ទាន់ ក្នុង ករណី​ជំនន់​ទឹកភ្លៀង​កើនឡើង​ ដើម្បី​ជួ​យ​សង្គ្រាះ​ពលរដ្ឋ ​នៅ​មូលដ្ឋាន​ឱ្យបាន​ទាន់ពេលវេលា​។​ មកទល់ពេលនេះ នៅក្នុង​ខេត្តស្ទឹងត្រែង​ ប្រជាពលរដ្ឋ ​ដែល​បាន​រង​ផល​ប៉ះពាល់​ពី​ជំនន់​ទឹកភ្លៀង ​មាន​ចំនួន​ជាង​៧០០​គ្រួសារ​ និង​ត្រូវ​បាន​ជម្លៀស​ ចំនួន​៥៥​គ្រួសារ ទៅ​ទីទួល​សុវត្ថិភាព ក្នុង​នោះ​ផ្ទះ ដែល ​បាន​លិច​ទឹក ​មាន​ចំនួន​ជិត​៧០០​ខ្នង​៕​អត្ថបទ​៖ មាស ផល្លា

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

លោក Putin បញ្ជាឲ្យផ្អាកវាយប្រហារទីក្រុងគីវ មុនដំណើរទស្សនកិច្ចរបស់លោក Witkoff និងលោក Kushner
09/06/2026 09:09 AM
លោក Putin និងប្រេសិតពិសេសសហរដ្ឋអាមរិក ពិភាក្សាលើសំណើរបស់លោក Trump ដើម្បីបញ្ចប់សង្រ្គាមអ៊ុយក្រែន
09/06/2026 09:09 AM
រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា​ ដឹកនាំគណៈប្រតិភូទៅអូស្ត្រាលីដែលជាធ្វើទស្សនកិច្ចផ្លូវការ និងជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ
09/05/2026 08:09 PM
ប្រទេសអឺរ៉ុបចំនួនប្រាំស្វែងរកកិច្ចព្រមព្រៀងដើម្បីបញ្ជូនជនអន្តោប្រវេសន៍ចេញពីសហភាពអឺរ៉ុប
09/05/2026 06:09 PM
ជនជាតិចិនម្នាក់ត្រូវបានជួយសង្គ្រោះទាំងនៅមានជីវិតពីផ្លូវរូងក្រោមដីវារីអគ្គិសនីនេប៉ាល់ខណៈអ្នកស្លាប់ឡើងដល់ ១.៣៤២នាក់
09/05/2026 05:09 PM
ទីក្រុងស៊ីដនី របស់អូស្ត្រាលីញាំញីដោយរលកកម្ដៅខ្លាំងក្នុងនិទាឃរដូវ ខណៈប្រឈមនឹងហានិភ័យភ្លើងឆេះព្រៃធ្ងន់ធ្ងរ
09/05/2026 04:09 PM
វិមានក្រឹមឡាំង ទាត់ចោលការព្រមានរបស់អ៊ុយក្រែនលើសុវត្ថិភាពដែនអាកាសរុស្ស៊ី
09/05/2026 04:09 PM
ប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ី៖បេសកជនលោក Trump គឺលោក Witkoff និងលោក Kushner បានទៅដល់ទីក្រុងមូស្គូហើយ
09/05/2026 04:09 PM
មនុស្សជិត៦០ម៉ឺននាក់ ត្រូវបានជម្លៀសដោយសារភ្លៀងធ្លាក់ខ្លាំងពីព្យុះទីហ្វុង Saudel នៅចិនភាគខាងកើត
09/05/2026 04:09 PM
ប្រទេសម៉ាឡេស៊ីប្រកាសស្ថានភាពគ្រាអាសន្ននៅរដ្ឋសារ៉ាវ៉ាក់ ខណៈផ្សែងអ័ព្ទពីឥណ្ឌូនេស៊ីកាន់តែធ្ងន់ធ្ងរ
09/05/2026 04:09 PM