សម្ដេចតេជោ ណែនាំឱ្យដាក់បេក្ខភាពស្រ្ដីជាប់ឆ្នោតយ៉ាងតិចមួយឃុំមួយរូប និងមានស្ត្រីធ្វើស្មៀនឃុំ
សម្ដេចតេជោស្នើស្ថាប័នពាក់ព័ន្ធចាត់វិធានការភ្លាមៗចំពោះអ្នកប្រព្រឹត្តទង្វើអសីលធម៌លើបណ្ដាញសង្គម
សម្ដេចតេជោ អំពាវនាវដល់រាជរដ្ឋាភិបាលយកចិត្តទុកដាក់សាងសង់កន្លែងស្នាក់នៅសម្រាប់សិស្សជាស្ត្រី
សម្ដេចធិបតី៖ មន្ត្រីជាអ្នកបម្រើរាស្ត្រ មិនមែនជាចៅហ្វាយរាស្ត្រទេ

នយោបាយ​ និង ការអភិវឌ្ឍន៍

រយៈពេលបីខែមកនេះ រដ្ឋសភាកទទួលជោគជ័យធំធេងលើការងារវិស័យការទូតសភា នាំមកនូវផលប្រយោជន៍ជូនពលរដ្ឋ និងប្រទេសជាតិ

2024/04/01 06:18:44 pm        100
រដ្ឋសភាបានបង្ហាញលទ្ធផលការងារនៅក្នុងរយៈពេល៣ខែចុងក្រោយនេះ គឺនៅ​ចន្លោះ​សម័យ​ប្រជុំ​រដ្ឋសភា​លើកទី១ និងសម័យប្រជុំរដ្ឋសភាលើកទី២ ដែលគិតពីថ្ងៃទីខែមករា​ដល់​ខែ​មេសា​ឆ្នាំ​២០២៤​ នៅក្នុងឱកាសបើកសម័យប្រជុំរដ្ឋសភាលើកទី២នីតិកាលទី៧ នាព្រឹកថ្ងៃទី១ខែមេសា ឆ្នាំ២០២៤នេះ។ក្នុងរយៈពេលបីខែមកនេះ រដ្ឋសភាបាន​សម្រេច​លទ្ធផលជាច្រើនក្នុងការបម្រើប្រទេសជាតិ និង​ប្រជា​ពលរដ្ឋ ស្របតាមមុខងារសំខាន់ៗរបស់ខ្លួនដែលបានកំណត់នៅក្នុងច្បាប់ មានដូចជា​មុខ​ងារ​នីតិកម្ម មុខងារតាមដានការអនុវត្តច្បាប់ និងមុខងារភាពជាតំណាងពលរដ្ឋ ព្រមទំាង​វិស័យ​ការ​ទូត​សភា និងការងារជាច្រើនទៀត។ រដ្ឋសភានីតិកាលទី៧ ក្រោមការដឹកនាំដោយសម្តេចរដ្ឋសភាធិបតី ឃួន សុដារី បាន​ផ្តោត​ការ​យក​ចិត្ត​ទុក​ដាក់​ពង្រឹង​ពង្រីក​វិស័យការទូតសភា ដើម្បីនាំ​មក​នូវ​ផលប្រយោជន៍​ជូនពលរដ្ឋ និង​ប្រទេស​​ជាតិ​នៅ​លើឆាកអន្តរជាតិ។ នៅក្នុងរយៈពេលបីខែមកន្លងមកនេះ សម្តេចរដ្ឋសភា ប្រធាន​រដ្ឋសភា បានទទួលជួបសវនាការ សម្តែងការគួរសម និង​ពិភាក្សា​ការងារ​ជាមួយ​ឯកអគ្គ​រាជទូត ឯកអគ្គរដ្ឋទូតប្រចាំកម្ពុជា ភ្ញៀវជាតិ-អន្តរជាតិ និងអង្គការនានាចំនួន១២លើក។ នៅគ្រប់ជំនួបពិភាក្សាការងារ សម្តេចរដ្ឋសភាធិបតី ប្រធានរដ្ឋសភា តែង​តម្កល់​ផល​ប្រយោជន៍​ប្រជាពលរដ្ឋ​ និង​ប្រទេសជាតិជាធំ ដោយបានប្រើប្រាស់យន្តការវិស័យការទូតសភានេះ សំដៅ​រឹត​ចំណង​ទំនាក់ទំនង មិត្តភាព និងសហប្រតិបត្តិការឱ្យកាន់តែសកម្ម ជាមួយ​សម​ភាគី​ទំាង​ស្ថាប័ន​នីតិប្ប​ញ្ញត្តិ និងនីតិប្រតិបត្តិ ក្នុងនោះការទាក់ទាញអ្នកវិនិយោគ អ្នកទេសចរ ការបណ្តុះ​បណ្តាល​ធន​ធាន​មនុស្ស ការពង្រឹងសមត្ថភាពមន្រ្តីរាជការ នៃអគ្គលេខាធិការដ្ឋានរដ្ឋសភា ការស្វែង​រក​ការ​គំាទ្រ​ដល់​ការធ្វើទំនើបកម្មរដ្ឋសភារបស់យើងទៅជាសភាឌីជីថល សំដៅលើក​កម្ពស់​ប្រសិទ្ធ​ភាព​ការងារ បម្រើប្រជាពលរដ្ឋឱ្យបានឆាប់រហ័ស និងមានប្រសិទ្ធភាពខ្ពស់។ កាលពីដើមខែមីនាឆ្នាំ២០២៤កន្លងមកនេះ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានដឹ​ក​នាំ​គណៈ​ប្រតិភូ​ជាន់​ខ្ពស់ រដ្ឋសភាកម្ពុជាទៅបំពេញទស្សនកិច្ចនៅសាធារណរដ្ឋបារំាង និងបាន​ចូលរួម​កិច្ច​ប្រជុំ​កំពូល​ប្រធានរដ្ឋសភាស្រ្តី លើកទី១ ដែលរដ្ឋសភា​ប្រទេស​បារំាង​ធ្វើ​ជា​ម្ចាស់​ផ្ទះ និង​មាន​វត្ត​មាន​ប្រធាន​រដ្ឋសភាស្រ្តីចូលរួមចំនួន២៥ប្រទេស តបតាមការអញ្ជើញរបស់ លោកជំទាវ យ៉ាអ៊ែល ប្រូន-ពីវេ ប្រធានរដ្ឋសភាបារាំង។ ដំណើរទស្សនកិច្ចផ្លូវការនេះ សម្តេចរដ្ឋសភាធិបតី ប្រធានរដ្ឋសភា បានជួប​ពិភាក្សា​ការងារ​ជាមួយ​លោក​ជំទាវប្រធានរដ្ឋសភា និងជួបសន្ទនាជាមួយឯកឧត្តម អេម៉ានុយអែល ម៉ាក្រុង ប្រធានាធិបតីបារំាង នៃសាធារណរដ្ឋបារាំង ដើម្បីបន្តពង្រឹង ពង្រីក​បន្ថែម​ទៀត​នូវ​ទំនាក់​ទំនង​ដ៏​ល្អ​និង​ជាប្រវត្តិសាស្រ្តកម្ពុជា-បារំាងឱ្យកាន់តែរឹងមាំជិតស្និទ្ធថែមទៀត ជាពិសេស​បាន​ពង្រឹង​ពង្រី​កកិ​ច្ច​សហប្រតិបត្តិការរដ្ឋសភាប្រទេសទំាងពីរឱ្យកាន់តែសកម្ម និងគ្រប់ជ្រុងជ្រោយ ទំាងក្រប​ខណ្ឌ​ទ្វេភាគី និងពហុភាគី។ ក្រៅពីនេះ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បាន​ជួប​ពិភាក្សា​ការងារ​ផ្លូវ​ការ​និង​ជួប​សន្ទនា​ក្រៅ​ផ្លូវ​ការ​ជាមួយ​ថ្នាក់ដឹកនាំប្រតិភូចូលរួមកិច្ចប្រជុំ ដើម្បីពង្រឹង វិស័យការទូតសភា និងបង្កើន​កិច្ច​សហប្រតិបត្តិការជាមួយប្រទេសទំាងនោះឱ្យកាន់តែជិតស្និទ្ធ ក្នុងគោលបំណងស្វែង​រ​កផល​ប្រយោជន៍​ជូនប្រជាពលរដ្ឋ និងប្រទេសជាតិ លើកកម្ពស់វិស័យការទូតសភាជាមួយ ប្រទេស​និង​ដៃគូ​ជាមិត្តមកពីគ្រប់ទ្វីបក្នុងពិភពលោក។នៅក្នុងខែមីនា កន្លងទៅថ្មីៗនេះ រដ្ឋសភាក៏បានទទួលស្វាគមន៍ដំណើរទស្សនកិច្ចរបស់ ឯកឧត្តម វ៉ាន់មូហាម៉ាត់ណ មៈថា ប្រធានរដ្ឋសភា និងជាប្រធានសភាតំណាងរាស្ត្រ នៃព្រះរាជាណាចក្រថៃ ដែល​បានអញ្ជើញមកបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា ដើម្បី​ពង្រឹង​ពង្រីក​ចំណង​មិត្ត​ភាព​ និងកិច្ចសហប្រតិបត្តិការរវាងស្ថាប័ននីតិប្បញ្ញត្តិនៃប្រទេសទាំងពីរ ផងដែរ។“ក្នុងរយៈពេលនេះដែរ រដ្ឋសភានីតិកាលទី៧ បានបំពេញការងារការបរទេសយ៉ាងសកម្ម ទាំងក្នុង​ក្រប​ខណ្ឌ​ទ្វេភាគីនិងពហុភាគី សំដៅពង្រឹង ពង្រីក និងលើកកម្ពស់វិស័យការទូតសភា។ ការងារការ​ទូត​សភានេះជាកិច្ចការការបរទេសរបស់សភាមួយដ៏សំខាន់ ដែលបានរួម​ចំណែក​ដល់​ការ​ពង្រឹង ពង្រីក និងលើកកម្ពស់ទំនាក់ទំនង ចំណងមិត្តភាព និងសហប្រតិបត្តិជាមួយសភា និង​រដ្ឋាភិបាល​នៃប្រទេសនានា ដៃគូអភិវឌ្ឍន៍ និងអង្គទូតបរទេសនានា ព្រមទាំងពង្រីក និង​លើក​កម្ពស់​តួនាទី​សភាកម្ពុជាក្នុងវេទិកាអន្តរសភានានា និងលើកកម្ពស់យន្តការពហុភាគី មាន​លក្ខណៈ​បើក​ចំហរ និងបរិយាប័ន្ន និងគោរពនូវសណ្តាប់ធ្នាប់អន្តរជាតិ ដោយផ្អែកលើច្បាប់ ដើម្បី​ធានា​ការពារសុខសន្តិភាព ស្ថិរភាព វិបុលភាព និងការអភិវឌ្ឍប្រកបដោយចីរភាព “ នេះជា​ការ​បញ្ជាក់​រប​ស់រដ្ឋសភាកម្ពុជា៕

សម្តេចតេជោ ហ៊ុន សែន ប្រកាសអរគុណគ្រប់យ៉ាងដល់សមាជិករដ្ឋសភាទាំងអស់ ដែលបានគាំទ្រសម្តេច ក្នុងរយៈពេល៤៥ឆ្នាំកន្លងមក

2024/04/01 06:04:00 pm        216
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តីនៃកម្ពុជា បាន​ប្រកាស​ថ្លែង​អំណរ​គុណ​គ្រប់​យ៉ាងដល់សមាជិក-សមាជិកា នៃរដ្ឋសភាទាំងអស់ ដែល​បាន​គាំទ្រ​ដល់​សម្តេច​ក្នុង​រយៈពេល ៤៥ឆ្នាំកន្លងមកនេះ នៅក្នុងរដ្ឋសភា ពោលគឺចាប់​តាំង​ពី​ឆ្នាំ១៩៨១​ដល់​ឆ្នាំ​២០២៤។ថ្លែងនៅក្នុងសម័យប្រជុំរដ្ឋសភាលើកទី២ នីតិកាលទី៧ ដែលជាថ្ងៃចុងក្រោយនៃការបំពេញភារ កិច្ច​នៅ​ក្នុងរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី១ ខែមេសា ឆ្នាំ២០២៤នេះ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថាសម្តេចបានអង្គុយធ្វើការនៅក្នុងរដ្ឋសភាជិតកន្លះសតវត្សន៍ ដោយ​ដំណាក់​កាល​ទី១ គឺឆ្នាំ១៩៨១ដល់ឆ្នាំ១៩៩៣ និងដំណាក់កាលទី២គឺចាប់ពីឆ្នាំ១៩៩៣ដល់ឆ្នាំ ២០២៤នេះ ខណៈរយៈពេលកន្លងមកនេះគឺសម្តេចបានទទួលការគាំទ្រគ្រប់យ៉ាងពីសមាជិក-សមាជិកា​រដ្ឋសភា ទាំងអស់មិនថាកាលៈទេសៈណានោះឡើយ។សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តីបានបញ្ជាក់បន្ថែមទៀត ក្នុងរយៈពេល៤៥ឆ្នាំនៃការ អង្គុយ​ធ្វើការនៅក្នុងរដ្ឋសភាដោយក្នុងនោះមានតួនាទីជានាយករដ្ឋមន្រ្តីចំនួន៣៨ឆ្នាំ បើទោះ​បីជា​ក្នុង​រយៈពេលកាលមកនេះបានជួបដំណើរការរអាក់រអួលនៅក្នុងរដ្ឋសភាក៏ដោយ ក៏នាំ​គ្នា​ស្វះ​ស្វែង​រក​ដំណោះ​ស្រាយបាន។ ជាក់ស្តែងដូច​ការជាប់​គាំង​ដោយ​បង្កើត​រាជ​រដ្ឋាភិបាល​មិន​បាន​ទាន់​ពេល​វេលា ​ដូចនៅចុងឆ្នាំ១៩៩៨ ដោយពេលនោះបានបង្កើតរាជរដ្ឋាភិបាលយឺតពេល ដោយសារ​តែ​មាន​ការ​ជាប់​គាំង​ប្រព័ន្ធ​២ភាគ៣ និងឆ្នាំ២០០៣និង២០០៤ ដោយបានគាំងជិតមួយឆ្នាំ ប៉ុន្តែ​ទោះ​បី​ជា​យ៉ាងណាក៏ដោយបានរក ដំណោះ​ស្រាយ​មួយ​បាន​រក​ឃើញ​ដោយ​បញ្ចប់​ភាព​ជាប់​គាំង​តាមរយៈ​ការ​ធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ពី២ភាគ៣មក៥០បូក១។ កត្តា​ទាំង​នេះ​ហើយ​ដែល​សម្តេច​ពិត​ជា​អរគុណយ៉ាងខ្លាំងចំពោះសមាជិកទំាង អស់នៃព្រះរាជាណាចក្រកម្ពុជានោះ។មុននឹងចូលរួមកិច្ចប្រជុំរដ្ឋសភាលើកទី២ នីតិកាលទី៧ សម្តេចតេជោ ហ៊ុន សែន ក៏បានសរសេរ សំណេរ​មួយ​មុននឹងលាលែងពីរដ្ឋសភាទៅកាន់តំណែងជាប្រធានព្រឹទ្ធសភាផងដែរ ដោយ​ក្នុង​សំណេរនោះសម្តេចតេជោ បានលើកឡើងថា «លាហើយរដ្ឋសភា ដែល​ខ្ញុំ​អង្គុយ​និង​ធ្វើការ​ជាង​ពាក់​កណ្តាល​ជីវិត ដំណាក់កាលទី១ខែមិថុនា ១៩៨១ ដល់ខែឧសភា ឆ្នាំ១៩៩៣ ហើយ​និង​ចាប់​ពី​ថ្ងៃ​១៤មិថុនា ឆ្នាំ១៩៩៣ ដល់ថ្ងៃទី២មេសា ឆ្នាំ២០២៤»៕ អត្ថបទ៖ បាន ចក់

ព្រះមហាក្សត្រ៖ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ស្រ្តីឆ្នើម មានស្មារតីមោះមុត ដឹកនាំស្ថាប័នរដ្ឋសភា គិតគូរឧត្តមប្រយោជន៍ជាតិជាធំ

2024/04/01 05:02:08 pm        210
រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី១ ខែមេសា ឆ្នាំ២០២៤ បាន​បើកស​ម័យ​ប្រជុំ​រដ្ឋសភា លើកទី២ នីតិកាលទី៧ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា ដោយមានរបៀបវារៈចំនួនពីរ៖ ទី១- ព្រះរាជសារ ព្រះករុណា​ព្រះបាទ​សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជូនសម័យប្រជុំរដ្ឋសភាលើកទី២ នីតិកាលទី៧ និង ទី២-របាយការណ៍លទ្ធផលការងារ​រដ្ឋសភា​ចន្លោះសម័យ​ប្រជុំរដ្ឋសភាលើកទី១ និងលើកទី២ ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី៣១ មីនា ឆ្នាំ២០២៤។ក្នុងព្រះរាជសារ ផ្ញើជូនសម័យប្រជុំរដ្ឋសភា ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថនរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានសម្តែង​ព្រះរាជ​ហឫទ័យ​សោមនស្ស​រីករាយ​ក្រៃលែង ដោយបានគូសបញ្ជាក់ថា សម្តេចមហារដ្ឋសភាធិការធិបតី ប្រធានរដ្ឋសភា ជា​ស្ត្រី​ឆ្នើម មានស្មារតីមោះមុត ដឹកនាំស្ថាប័នរដ្ឋសភា ក្នុងការបំពេញមុខងារស្នូលទាំងបី រួមមាន ការងារនីតិកម្ម ការងារតាមដានការអនុវត្តច្បាប់និងគោលនយោបាយ និងមុខងារជាតំណាង ប្រកប​ដោយស្មារតីទទួលខុសត្រូវខ្ពស់ និងគិតគូរដល់ឧត្តមប្រយោជន៍ជាតិជាធំ។ ព្រះករុណា​ជាអម្ចាស់បានវាយតម្លៃខ្ពស់ចំពោះសមាជិក សមាជិការដ្ឋសភាទាំ​ង​អស់​នៃ​នីតិកាល​ទី៧ ជាឥស្សរជនឆ្នើមដែលមានស្នាដៃ និងបទពិសោធន៍ល្អៗយ៉ាងសម្បូរបែប ក្នុង​ការ​ដឹកនាំ​ព្រះរាជា​ណាចក្រកម្ពុជានៃយើងឆ្ពោះទៅរកវឌ្ឍនភាព វិបុលភាព និងសុខដុមរមនា។អង្គព្រះមហាក្សត្រ បានមានព្រះរាជបន្ទូលបន្តថា រដ្ឋសភានីតិកាលទី៧ ត្រូវបាន​ប្រសូត​ឡើង​ចេញ​ពី​ការបោះឆ្នោតប្រកបដោយសេរី យុត្តិធម៌ ត្រឹមត្រូវ និងតម្លាភាព ស្របតាម​គោលការណ៍​លទ្ធិ​ប្រជាធិបតេយ្យ សេរីពហុបក្ស ដែលមានគណបក្សចំនួន១៨ បានចូលរួមប្រកួតប្រជែង និង​មាន​គណបក្សចំនួន២ ទទួលបានអាសនៈក្នុងរដ្ឋសភា គឺគណបក្សប្រជាជនកម្ពុជាទទួលបាន ១២០​ អាសនៈ និងគណបក្សហ្វុនស៊ិនប៉ិចទទួលបាន ៥ អាសនៈ ដោយបង្កើត​បាន​រដ្ឋសភា​នីតិកាលទី៧ (២០២៣-២០២៨) ដឹកនាំដោយសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា ជាស្រ្តីទី១ ក្នុងប្រវត្តិសាស្រ្តកម្ពុជាដែលទទួលបានដំណែងដ៏ឧត្តុង្គឧត្តមនេះ។  ក្នុងព្រះរាជសារផ្ញើជូនរដ្ឋសភាក្នុងឱកាសបើកសម័យប្រជុំរដ្ឋសភាលើកទី២នីតិកាលទី៧នេះ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថនរោត្តម សីហមុនី​ព្រះមហាក្សត្រ​នៃ​ព្រះរាជាណា​ចក្រ​កម្ពុជា​ ក៏បានកោតសរសើរ ដល់ការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីដែរ។ ព្រះករុណា ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានមានព្រះរាជអង្គការថា សម្តេច​មហាបវរ​ធិបតី ហ៊ុន ម៉ាណែតជាថ្នាក់ដឹកនាំវ័យក្មេង ប្រកបដោយថាមវន្ត វាងវៃ និងមោះមុត បន្តវេនពី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលបាន​ដឹក​នាំ​ប្រទេស​ទទួល​បាន​នូវ​សុខ​សន្តិភាព ស្ថិរភាពនយោបាយ ការអភិវឌ្ឍលើគ្រប់វិស័យ និងមាន​កិត្យានុភាព​ខ្ពស់​លើ​ឆាក​អន្តរជាតិ​។ ព្រះរាជសារជូនរដ្ឋសភាបានបន្តថា រាជរដ្ឋាភិបាលនីតិកាលទី៧ ដែលមានថ្នាក់​ដឹកនាំជា​យុវជន​វ័យ​ក្មេង​ ប្រកបដោយចំណេះដឹង ឆន្ទៈមោះមុតនិងការប្តេជ្ញាចិត្តខ្ពស់ បានខិតខំប្រឹង​ប្រែង​យក​អស់​កម្លាំង​កាយចិត្តអនុវត្តយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ និងគោល​នយោបាយ​សំខាន់​ៗ​ ជាពិសេសគោលនយោបាយជាតិផលិតភាពសេដ្ឋកិច្ចកម្ពុជា និងក្រប​ខណ្ឌ​គោល​នយោបាយ​សេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ដើម្បីលើកកម្ពស់សេដ្ឋកិច្ចជាតិ និង​ការ​អភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព។សូមជម្រាបថា ព្រះរាជសារ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជូនសម័យប្រជុំរដ្ឋសភាលើកទី២ នីតិកាលទី៧ ត្រូវ​បានអានជូនអង្គរដ្ឋសភា ដោយសម្តេចរដ្ឋសភាធិបតី ឃួន សុដារី ។ ចំណែក របាយការណ៍លទ្ធផលការងាររដ្ឋសភាចន្លោះសម័យប្រជុំរដ្ឋសភាលើកទី១ និងលើកទី២ ត្រូវបាន​អាន​ជូន​អង្គរដ្ឋសភា ដោយ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១ រដ្ឋសភា៕

សំណេរសម្ដេចតេជោ ក្នុងបញ្ជីវត្តមានតំណាងរាស្ត្រ ថ្ងៃទី១មេសា ២០២៤!

2024/04/01 04:26:21 pm        243
ក្នុងបញ្ជីវត្តមានតំណាងរាស្រ្ត ក្នុងសម័យប្រជុំលើកទី២ នីតិកាលទី៧នៃរដ្ឋសភា នាថ្ងៃទី១ ខែមេសា ឆ្នាំ២០២៤នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាតំណាងរាស្រ្តមណ្ឌលខេត្តកណ្តាល បានសរសេរថា «លាហើយរដ្ឋសភា ដែលខ្ញុំអង្គុយ និងធ្វើការជាងពាក់កណ្តាលជីវិត ដំណាក់កាលទី១ ខែមិថុនា ១៩៨១ ដល់ខែឧសភា ឆ្នាំ១៩៩៣ ហើយនិងចាប់ពីថ្ងៃ១៤មិថុនា ឆ្នាំ១៩៩៣ ដល់ថ្ងៃទី២មេសា ឆ្នាំ២០២៤»៕

ក្រុមស្ត្រីហ្វីលីពីន ថ្កោលទោសសមយុទ្ធយោធារួមគ្នារវាងហ្វីលីពីន និងសហរដ្ឋអាមេរិក

2024/04/01 04:26:05 pm        167
ស្ត្រីមកពីក្រុមស្ត្រីជឿនលឿន ហ្គាប្រ៊ីឡា (GABRIELA) នៅក្នុងប្រទេសហ្វីលីពីន កាលពីថ្ងៃអាទិត្យបានថ្កោលទោសយ៉ាងខ្លាំងចំពោះសមយុទ្ធយោធារួមប្រចាំឆ្នាំរវាងហ្វីលីពីន និងសហរដ្ឋអាមេរិក ដែលបានគ្រោងទុកនៅខែក្រោយ។ អគ្គលេខាធិការក្រុម GABRIELA លោកស្រី ក្លារីច ផាល់ស៍(Clarice Palce) បានទាមទារឱ្យមានការបណ្តេញកងទ័ពអាមេរិកទាំងអស់ចេញពីប្រទេសហ្វីលីពីន និងការបញ្ចប់ជាបន្ទាន់នូវកិច្ចព្រមព្រៀងយោធា ដូចជាកិច្ចព្រមព្រៀងកងកម្លាំងបំពេញទស្សនកិច្ច និងកិច្ចព្រមព្រៀងសហប្រតិបត្តិការការពារជាតិ (EDCA) ជាមួយសហរដ្ឋអាមេរិក ជាដើម។ លោកស្រី បានព្រមានថា មូលដ្ឋានរបស់សហរដ្ឋអាមេរិក និងគេហទំព័រ EDCA បានគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់សុវត្ថិភាព សុខុមាលភាព និងសិទ្ធិរបស់ប្រជាជនហ្វីលីពីន ជាពិសេសស្ត្រី និងកុមារ ។ លោកស្រី បានបន្ថែមថា ការបង្កើនសកម្មភាពយោធា និងវត្តមានរបស់ទាហានបរទេសនៅក្នុងប្រទេសហ្វីលីពីន បាននាំឱ្យមានការរីកសាយភាយនៃសកម្មភាពពេស្យាចារយោធា ។ ទាហានរបស់សហរដ្ឋអាមេរិក យ៉ាងហោចណាស់ ១១,០០០នាក់ និងទាហានហ្វីលីពីន៥,០០០នាក់ ត្រូវបានគេរំពឹងថានឹងចូលរួមក្នុងសមយុទ្ធ មានឈ្មោះថា បាលីកាតាន (Balikatan) នៅឆ្នាំនេះ ដែលនឹងចាប់ផ្តើមនៅថ្ងៃទី ២២ ខែមេសា និងដំណើរការរហូតដល់ថ្ងៃទី ៨ខែឧសភា។ លោកស្រី បានសង្កត់ធ្ងន់ថា សមយុទ្ធ Balikatan ពុំបានយកចិត្តទុកដាក់ចំពោះអធិបតេយ្យភាពជាតិរបស់ប្រទេសហ្វីលីពីនទេ ដោយការបំប្លែងប្រទេសឱ្យទៅជាមូលដ្ឋានទ័ពអាមេរិកដ៏ធំសម្បើម ជាមួយនឹងចលនាទាហានអាមេរិកដែលមិនមានការរឹតបន្តឹង៕

លោក Putin ចុះហត្ថលេខាលើក្រឹត្យស្តីពីការកេណ្ឌកម្លាំងយោធានៅនិទាឃរដូវ

2024/04/01 04:22:18 pm        130
ឯកសារមួយដែលបានបង្ហោះនៅលើគេហទំព័ររបស់វិមានក្រឹមឡាំងកាលពីថ្ងៃអាទិត្យ បានបង្ហាញថា លោកប្រធានាធិបតីរុស្ស៊ី Vladimir Putin បានចុះហត្ថលេខាលើក្រឹត្យមួយ ដែលកំណត់ចេញយុទ្ធនាការកេណ្ឌកម្លាំងទ័ពនៅវនិទាឃរដូវ ដោយហៅពលរដ្ឋចំនួន ១៥០,០០០នាក់ សម្រាប់ការបម្រើយោធាតាមច្បាប់។ បុរសទាំងអស់នៅក្នុងប្រទេសរុស្ស៊ី ត្រូវបំពេញកាតព្វកិច្ចយោធារយៈពេលមួយឆ្នាំ ឬការបណ្តុះបណ្តាល ក្នុងអំឡុងពេលសិក្សាថ្នាក់ឧត្តមសិក្សាចាប់ពីអាយុ ១៨ ឆ្នាំឡើងទៅ។ កាលពីខែកក្កដា សភាជាន់ទាបរបស់រុស្ស៊ីបានបោះឆ្នោត ដើម្បីដំឡើងអាយុអតិបរមាដែលបុរសអាចជាប់ឈ្មោះចូលបម្រើកងទ័ពពីអាយុ ២៧ ដល់៣០ឆ្នាំ។ ច្បាប់ថ្មីនេះ បានចូលជាធរមានកាលពីថ្ងៃទី១ ខែមករា ឆ្នាំ ២០២៤។ ការបំពេញកាតព្វកិច្ចយោធាគឺជាបញ្ហាដ៏រសើបក្នុងប្រទេសរុស្ស៊ីជាយូរមកហើយ ដែលបុរសជាច្រើនមានរយៈពេលយូរ ដើម្បីជៀសវាងការប្រគល់ឯកសារចុះឈ្មោះចូលបម្រើការងារក្នុងអំឡុងពេលហៅចូលពីរដងក្នុងមួយឆ្នាំ។ ការកេណ្ឌកម្លាំងទ័ព មិនអាចត្រូវបានដាក់ពង្រាយស្របច្បាប់ដើម្បីប្រយុទ្ធនៅក្រៅប្រទេសរុស្ស៊ី ទេ ហើយត្រូវបានលើកលែងពីការចល័តមានកំណត់ក្នុងឆ្នាំ ២០២២ ដែលបានប្រមូលផ្តុំបុរសយ៉ាងហោចណាស់៣០០.០០០ នាក់ ដែលត្រូវបានហ្វឹកហ្វឺនយោធាពីមុន ដើម្បីប្រយុទ្ធនៅអ៊ុយក្រែន ទោះបីជាទាហានមួយចំនួនត្រូវបានបញ្ជូនទៅជួរមុខដោយកំហុសក៏ដោយ។កាលពីខែកញ្ញា លោក Putin បានចុះហត្ថលេខាលើបទបញ្ជាហៅមនុស្សចំនួន ១៣ ម៉ឺននាក់សម្រាប់យុទ្ធនាការរដូវស្លឹកឈើជ្រុះ ហើយកាលពីរដូវស្លឹកឈើជ្រុះឆ្នាំមុន រុស្ស៊ីគ្រោងកេណ្ឌទាហាន ១៤៧.០០០នាក់៕

បក្សប្រឆាំងរបស់ទួរគី ទទួលបានជ័យជំនះជាប្រវត្តិសាស្ត្រក្នុងការបោះឆ្នោតមូលដ្ឋាន

2024/04/01 04:18:47 pm        188
គណបក្សប្រឆាំងដ៏សំខាន់របស់ប្រទេសទួរគី បានដណ្តើមបានជ័យជម្នះក្នុងការបោះឆ្នោតដ៏ធំនៅក្នុងទីក្រុងសំខាន់ៗគឺទីក្រុងអ៊ីស្តង់ប៊ុល និងរដ្ឋធានីអង់ការ៉ា។ លទ្ធផលនេះគឺជាការវាយប្រហារដ៏សំខាន់មួយសម្រាប់លោកប្រធានាធិបតី ថាយីប អឺដូហ្កាន់ (Tayyip Erdogan) ដែលសង្ឃឹមថានឹងអាចគ្រប់គ្រងទីក្រុងទាំងនោះឡើងវិញ តិចជាងមួយឆ្នាំបន្ទាប់ពីលោកទទួលបានអាណត្តិទីបីជាប្រធានាធិបតី។បេក្ខជនបក្សប្រឆាំង លោក អេក្រែម អ៊ីម៉ាម៉ូកឡូ (Ekrem Imamoglu) ដែលបានឈ្នះលើកដំបូងនៅអ៊ីស្តង់ប៊ុល ក្នុងឆ្នាំ ២០១៩ បានទទួលជ័យជម្នះជាលើកទីពីរសម្រាប់ក្រុមប្រឆាំងច្បាប់ផ្លូវលោកនៃគណបក្ស CHP ។ យោងតាមចំនួន ៧៩,៧៧ ភាគរយនៃសន្លឹកឆ្នោតដែលបានរាប់នៅទីក្រុងអ៊ីស្តង់ប៊ុល ដែលជាទីក្រុងធំបំផុតរបស់អឺរ៉ុប មានប្រជាជនច្រើនជាង ១៦ លាននាក់ បង្ហាញថាលោ អ៊ីម៉ាម៉ូកឡូ មានការគាំទ្រ ៥០,៥៣ ភាគរយបើធៀបនឹងចំនួន ៤០,៧៣ ភាគរយសម្រាប់គូប្រជែងបក្ស AKP លោក មូរ៉ាត់ គូរ៉ុម (Murat Kurum) ដែលជាអតីតរដ្ឋមន្ត្រីក្នុងរដ្ឋាភិបាលជាតិរបស់លោក អឺដូហ្កាន់។នេះក៏ជាលើកទីមួយដែរ ចាប់តាំងពីលោក អឺដូហ្កាន់ ឡើងកាន់អំណាចកាលពី ២១ ឆ្នាំមុនមក ដែលគណបក្សរបស់លោកត្រូវបានចាញ់នៅទូទាំងប្រទេសក្នុងការបោះឆ្នោតបែបនេះ។ នៅរដ្ឋធានីអង់ការ៉ា រហូតមកដល់ពេលនេះ អភិបាលក្រុងបក្សប្រឆាំងលោក ម៉ានសួរ យ៉ាវ៉ាស (Mansur Yavas) នាំមុខគូប្រជែងរបស់ខ្លួនក្នុងការគាំទ្រចំនួន ៥៩ ភាគរយ ដែលនាំឱ្យលោកប្រកាសថាខ្លួនបានទទួលជ័យជម្នះនៅពេលដែលសន្លឹកឆ្នោតតិចជាងពាក់កណ្តាលត្រូវបានរាប់។គួរឱ្យកត់សម្គាល់នោះគឺគណបក្សប្រឆាំង CHP ក៏ស្ថិតក្នុងដំណើរឆ្ពោះទៅរកការឈ្នះនៅក្នុងទីក្រុងធំៗជាច្រើនទៀតរបស់ប្រទេសទួរគី រួមមានទីក្រុង អ៊ីស្មៀ (Izmir) ទីក្រុង បួរសា (Bursa) ទីក្រុង អង់ដាណា (Adana) និងទីក្រុងរមណីយដ្ឋាន អង់ថាល់យ៉ា (Antalya)៕

ស្ពានអាកាស «មរតកតេជោ» បានបើកឱ្យប្រើប្រាស់ជាបណ្តោះអាសន្ន ចាប់ពីថ្ងៃនេះតទៅ

2024/04/01 02:55:21 pm        230
តបតាមការផ្តល់ការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ របស់រាជរដ្ឋាភិបាលកម្ពុជា រដ្ឋបាលរាជធានីភ្នំពេញ បាន​សម្រេច​បើក​ឱ្យដំណើរការប្រើប្រាស់បណ្តោះអាសន្ន ស្ពានអាកាស «មរតកតេជោ» ចាប់​ពី​ថ្ងៃ​ទី០១ ខែមេសា ឆ្នាំ២០២៤នេះតទៅ ដើម្បីសម្រួលដល់លំហូរចរាចរណ៍ និងជួយ​រំដោះ​លើ​បញ្ហា​កក​ស្ទះ ​មុនឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរចូលមកដល់ ។ ការដាក់ឱ្យប្រើប្រាស់បណ្តោះអាសន្ននេះ គឺ ស្ពានអាកាសជាន់ទី២ ដែលជាដំណាក់កាលទី១ ទើប​​ត្រូវ​បានបញ្ចប់ការសាងសង់ ។ ស្ពានជាន់ទី២នេះ មាន​តម្រាយ​ផ្លូវ​តភ្ជាប់​ពី​មហា​វិថី​សម្តេច​តេជោ (ផ្លូវ៦០ម៉ែត្រ) ស្ថិតក្នុងខណ្ឌមានជ័យ ភ្ជាប់ទៅកាន់មហាវិថី ព្រះមុន្នីវង្ស ស្ថិត​ក្នុង​ខណ្ឌ​ចំការមន។ ប្រជាពលរដ្ឋអ្នកដំណើរបានបង្ហាញភាពរីករាយពេលបានប្រើប្រាស់សម្មទ្ធិផលថ្មីខាងលើនេះ ដោយ​ស្ពាន​នេះបានជួយ​សម្រួល​ដល់​ការ​ធ្វើ​ដំណើរ​ទៅ​មក​របស់​ពួក​គាត់​បាន​លឿន​រហ័ស​មិន​ចំណា​យ​ពេល និងអាចបញ្ច្រៀសបានពីការកកស្ទះ ដែលតែងបានរំខាន និងប៉ះ​ពាល់​ដល់​ពេល​វេលា​ធ្វើ​ដំណើរ​របស់ពលរដ្ឋ ។ ប្រជាអ្នកដំណើរ បានថ្លែងអំណរគុណរាជរដ្ឋាភិបាល ចំពោះការបន្ត​គិត​គូរ​យក​ចិត្តទុ​ក​ដាក់​ក្នុង​ការ​កសាង​សមិទ្ធផលថ្មីៗជាបន្តបន្ទាប់ជូនប្រជាពលរដ្ឋប្រើប្រាស់ ពិសេស​ស្ពាន​អាកាស​មរតក​តេជោ ដែល​បាន​ដាក់​ឱ្យពលរដ្ឋគ្រប់រូបអាចប្រើប្រាស់ មុនពីធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ។ សូមបញ្ជាក់ថា ស្ពានអាកាស “មរតកតេជោ” ខាងលើនេះ មានកម្ពស់ពីរជាន់ ស្ថិត​នៅ​ចំណុច​ប្រសព្វ​រវាង​មហាវិថី សម្តេចតេជោ ហ៊ុន សែន, មហាវិថីព្រះមុនីវង្ស និង មហាវិថីកង​យោធពល​ខេមរ​ភូមិន្ទ។ បច្ចុប្បន្នដំណាក់កាលទី១បានបញ្ចប់ហើយ នឹងកំពុងដាក់​ឱ្យ​ដំណើរ​ការ​ប្រើប្រាស់​បណ្តោះ​អាសន្ន​ក្នុងថ្ងៃនេះតែម្តង ខណះការសាងសង់ដំណាក់កាលទី២ គឺនឹងត្រូវបញ្ចប់​នៅ​មុន​ខែ​មេសា ឆ្នាំ២០២៥ខាងមុខឯណោះ ។ គួររំលឹកថា ស្ពានអាកាស “មរតកតេជោ” គឺបានដំណើរការបើកការដ្ឋានសាងសង់កាលពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២កន្លងទៅ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ។ ស្ពាននេះ​ទទួ​ល​ការ​សាង​សង់​ដោយ​ក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា ( OCIC ) ដោយគ្រោងចំណាយ​ថវិការ​សាង​សង់​ជាង ៣៦លានដុល្លារអាមេរិក៕ អត្ថបទ៖ លីហេង

ហ្វីលីពីន និយាយថា ខ្លួននឹងមិនព្រមចុះញ៉មជាមួយចិន ក្នុងជម្លោះសមុទ្រចិនខាងត្បូងទេ

2024/03/29 09:27:58 pm        170
ប្រទេសហ្វីលីពីន មិនចង់បានការប្រយុទ្ធ ឬបញ្ហានៅក្នុងសមុទ្រចិនខាងត្បូងឡើយ ប៉ុន្តែក៏នឹងមិនព្រមរក្សាភាពស្ងៀមស្ងាត់ ការចុះញ៉ម ឬការអនុគ្រោះនោះដែរ នេះបើយោងតាមក្រសួងការពារជាតិហ្វីលីពីន បាននិយាយនៅថ្ងៃសុក្រ (២៩ មីនា) នេះ ក្នុងការបង្ហាញចុងក្រោយរបស់ខ្លួនអំពីការប្រឆាំងនៅក្នុងជម្លោះដ៏ក្តៅគគុកជាមួយប្រទេសចិន។ក្រសួងការពារជាតិហ្វីលីពីន បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា សេចក្តីថ្លែងការណ៍របស់ចិនថ្មីៗនេះបង្ហាញពីភាពឯកោរបស់ពួកគេពីពិភពលោក ជុំវិញ «សកម្មភាពខុសច្បាប់ និងអសីលធម៌» នៅក្នុងសមុទ្រចិនខាងត្បូង។សេចក្តីថ្លែងការណ៍នេះ គឺជាការឆ្លើយតបទៅនឹងសមភាគីចិនរបស់ខ្លួន ដែលចោទប្រកាន់ហ្វីលីពីនកាលពីថ្ងៃព្រហស្បតិ៍ ពីការញុះញង់ព័ត៌មានមិនពិត និងការទន្រ្ទានដែនទឹក បន្ទាប់ពីទីក្រុងម៉ានីល បានចោទប្រកាន់ទីក្រុងប៉េកាំង ពីទង្វើឈ្លានពាននៅក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ហ្វីលីពីន។ការវាយប្រហារពាក្យសំដីនេះកើតចេញពីការប្រឈមមុខគ្នាជាបន្តបន្ទាប់នៅជិតតំបន់ថ្មប៉ប្រះទឹក សេខិន ថូម៉ាស ស្ហូល (Second Thomas Shoal) ក្នុងអំឡុងពេលបេសកកម្មផ្គត់ផ្គង់ហ្វីលីពីនឡើងវិញ ដល់ទាហានមួយក្រុមដែលការពារនាវាចម្បាំងខូចខាតមួយគ្រឿង ដែលត្រូវបានដាក់ដោយចេតនានៅលើថ្មប៉ប្រះទឹកនោះកាលពី ២៥ ឆ្នាំមុនដើម្បីជំរុញការទាមទារអធិបតេយ្យភាព៕

ប្រមុខកងទ័ពជើងទឹកកោះតៃវ៉ាន់ នឹងទៅបំពេញទស្សនកិច្ចនៅសហរដ្ឋអាមេរិក នៅសប្តាហ៍ក្រោយ

2024/03/29 09:21:33 pm        128
ប្រភពចំនួនប្រាំមួយដែលដឹងពីបញ្ហានេះបាននិយាយថា មេបញ្ជាការកងទ័ពជើងទឹកកោះតៃវ៉ាន់ លោក ថាង ហ័រ (Tang Hua) នឹងទៅបំពេញទស្សនកិច្ចនៅសហរដ្ឋអាមេរិក ចាប់ពីសប្តាហ៍ក្រោយនេះ ដើម្បីចូលរួមពិធីយោធា និងពិភាក្សាអំពីមធ្យោបាយជំរុញកិច្ចសហប្រតិបត្តិការកងទ័ពជើងទឹកទ្វេភាគី ខណៈដែលចិនបង្កើនការគំរាមកំហែងទៅលើកោះនេះ។ខណៈពេលដែលកោះតៃវ៉ាន់ និងសហរដ្ឋអាមេរិក មានទំនាក់ទំនងជិតស្និទ្ធ ដែលមិនមានលក្ខណៈផ្លូវការ ព្រោះថាទីក្រុងវ៉ាស៊ីនតោន ទទួលស្គាល់ជាផ្លូវការនូវប្រទេសចិនតែមួយ មិនមែនជាកោះដែលគ្រប់គ្រងតាមបែបប្រជាធិបតេយ្យ ដែលទីក្រុងប៉េកាំង អះអាងសិទ្ធថាជាទឹកដីរបស់ខ្លួននោះទេ ខណៈតៃវ៉ាន់បដិសេធការទាមទារទឹកដីរបស់ប្រទេសចិនជាបន្តបន្ទាប់។ប្រភពសន្តិសុខទាំងប្រាំមួយនោះបាននិយាយថា លោក ថាង នឹងទៅទស្សនាកោះហាវ៉ៃ ដែលជាជម្រករបស់ទីបញ្ជាការឥណ្ឌូប៉ាស៊ីហ្វិករបស់សហរដ្ឋអាមេរិក សម្រាប់ពិធីផ្លាស់ប្តូរកងនាវាចរប៉ាស៊ីហ្វិក។ ប្រភពបីក្នុងចំណោមនោះបាននិយាយថា បន្ទាប់មកលោក ថាង ត្រូវបានគេរំពឹងថានឹងចូលរួមសន្និសីទ សមុទ្រ-អកាស-លំហ (Sea-Air-Space) ពីថ្ងៃទី ០៨ ដល់ទី ១០ ខែមេសា នៅជិតទីក្រុង វ៉ាស៊ីនតោន ហើយកិច្ចពិភាក្សានោះកំពុងដំណើរការដើម្បីរៀបចំកិច្ចប្រជុំជាមួយប្រធានប្រតិបត្តិការកងទ័ពជើងទឹកសហរដ្ឋអាមេរិក គឺលោកស្រីឧត្តមនាវី លីសា ហ្រ្វង់ឆេទី (Lisa Franchetti)។មិនដូចដំណើរទស្សនកិច្ចទៅកាន់សហរដ្ឋអាមេរិក ដោយមន្ត្រីជាន់ខ្ពស់មកពីសម្ព័ន្ធមិត្តដូចជាជប៉ុន និងអង់គ្លេស ដែលធ្វើឡើងដោយបើកចំហនោះទេ ចំពោះទស្សនកិច្ចក្រុមមន្ត្រីកោះតៃវ៉ាន់ ជាពិសេសយោធា ត្រូវបានរក្សាទុកស្ងាត់ៗ ហើយជារឿយៗមិនត្រូវបានបញ្ជាក់ជាផ្លូវការនោះទេ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

អ៊ីរ៉ង់បញ្ជាក់ថា ខ្លួនបានបាញ់ទម្លាក់យានដ្រូន MQ-9 ផលិតនៅអាមេរិក នៅខេត្ត Hormozgan
08/14/2026 08:08 PM
សមាជិកសភាកោះ​តៃវ៉ាន់ អនុម័តថវិកាឆ្នាំ២០២៦ ក្រោយ​ពន្យារពេលយ៉ាង​យូរ​បំផុត​
08/14/2026 08:08 PM
ចៅក្រមសម្រេចឃុំខ្លួនបណ្ដោះអាសន្នស្ដ្រីដែលជេរប្រមាថកងទ័ព
08/14/2026 08:08 PM
អ្នកបើកបាត់​បង់ជីវិត បន្ទាប់​ពី​​ឧទ្ធម្ភាគចក្រធ្លាក់​នៅភាគខាងកើតអាល្លឺម៉ង់
08/14/2026 08:08 PM
មន្ត្រី៖ អាមេរិកចង់ឱ្យលោក Netanyahu ថ្កោលទោសការឡោម​ព័ទ្ធ​របស់​អ្នកតាំងលំនៅ ក្នុងភូមិប៉ាឡេស្ទីន
08/14/2026 08:08 PM
ការលេចធ្លាយឧស្ម័នពុល បណ្ដាល​ឱ្យ​កម្មករយ៉ាងតិច​ ៨នាក់ស្លាប់ នៅរោងចក្រ​រុះរើ​​នាវារបស់​បង់ក្លាដែស
08/14/2026 07:08 PM
រុស្ស៊ីច្រានចោលគំនិតឱ្យ​មាន​បទឈប់បាញ់ នៅសមុទ្រខ្មៅ ក្រោយ​អ៊ុយក្រែន​លើកឡើង​
08/14/2026 07:08 PM
លោក Marcos មើលឃើញលទ្ធភាពមាន​កិច្ចព្រមព្រៀងប្រេង និងឧស្ម័នរួមជាមួយចិន តែ​មិនផ្តល់ពេលវេលាជាក់លាក់​
08/14/2026 07:08 PM
រយៈពេល២ឆ្នាំ បទល្មើសឆ្លងដែនពីវៀតណាម ឡាវ មកកម្ពុជាមាន ១៣៥៥ករណី និងឃាត់ខ្លួនជនល្មើសជាង ២ពាន់នាក់
08/14/2026 07:08 PM
មជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មីតេជោ ដាក់ឱ្យដំណើរការកម្មវិធីរដូវកាលទី៦ ដើម្បីប្រកួតប្រជែងប្រាក់លាន
08/14/2026 07:08 PM