សម្ដេចតេជោ ណែនាំឱ្យដាក់បេក្ខភាពស្រ្ដីជាប់ឆ្នោតយ៉ាងតិចមួយឃុំមួយរូប និងមានស្ត្រីធ្វើស្មៀនឃុំ
សម្ដេចតេជោស្នើស្ថាប័នពាក់ព័ន្ធចាត់វិធានការភ្លាមៗចំពោះអ្នកប្រព្រឹត្តទង្វើអសីលធម៌លើបណ្ដាញសង្គម
សម្ដេចតេជោ អំពាវនាវដល់រាជរដ្ឋាភិបាលយកចិត្តទុកដាក់សាងសង់កន្លែងស្នាក់នៅសម្រាប់សិស្សជាស្ត្រី
សម្ដេចធិបតី៖ មន្ត្រីជាអ្នកបម្រើរាស្ត្រ មិនមែនជាចៅហ្វាយរាស្ត្រទេ

នយោបាយ​ និង ការអភិវឌ្ឍន៍

លោក Blinken៖ កិច្ចព្រមព្រៀងចំណាប់ថ្នូរហ្កាហ្សា នៅតែអាចទៅរួច ប៉ុន្តែបញ្ហាពិបាកខ្លាំងនៅតែមាន

2024/02/16 05:40:02 pm        92
រដ្ឋមន្ត្រីការបរទេសអាមេរិក លោក អាន់តូនី ប្លីងខិន (Antony Blinken) បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ (១៥ កុម្ភៈ) ថា កិច្ចព្រមព្រៀងស្តីពីការដោះលែងចំណាប់ថ្នូរដែលកាន់កាប់ដោយក្រុមហាម៉ាស នៅតែអាចធ្វើទៅបាន ប៉ុន្តែបញ្ហា «ពិបាកខ្លាំង» មួយចំនួននៅតែត្រូវដោះស្រាយ។នៅពេលត្រូវសាកសួរថាតើកិច្ចព្រមព្រៀងមួយអាចឈានដល់ ដើម្បីផ្អាកអរិភាពមុនពេលខែដ៏ពិសិដ្ឋរបស់មូស្លីមនៃបុណ្យរ៉ាម៉ាដាន ដែលចាប់ផ្តើមនៅថ្ងៃទី១០ ខែមីនា ឬយ៉ាងណានោះ លោក ប្លីងខិន បាននិយាយថា ការឆ្លើយតបពីមុនពីក្រុមហាម៉ាសលើកិច្ចព្រមព្រៀង បានរួមបញ្ចូល «ការមិនចាប់ផ្តើមច្បាស់លាស់» ជាច្រើន ប៉ុន្តែក៏បានផ្តល់លទ្ធភាពនៃការធ្វើការឆ្ពោះទៅរកការសម្រេចបានកិច្ចព្រមព្រៀងមួយដែរ។លោក ប្លីងខិន បាននិយាយថា «មានបញ្ហាលំបាកខ្លាំងមួយចំនួនដែលត្រូវដោះស្រាយ ប៉ុន្តែយើងប្តេជ្ញាធ្វើអ្វីគ្រប់យ៉ាងដែលអាចធ្វើបានដើម្បីឆ្ពោះទៅមុខ និងដើម្បីមើលថាតើយើងអាចឈានដល់កិច្ចព្រមព្រៀងមួយ ឬយ៉ាងណា»។ការពិភាក្សាដែលពាក់ព័ន្ធនឹងប្រធានចារកម្មមកពីសហរដ្ឋអាមេរិក អេហ្ស៊ីប និងអ៊ីស្រាអែល ព្រមទាំងនាយករដ្ឋមន្ត្រីកាតា លើកិច្ចព្រមព្រៀងមួយដែលនឹងមើលឃើញការផ្អាកនៅក្នុងសង្គ្រាមរយៈពេល ៤ ខែរបស់អ៊ីស្រាអែលនៅតំបន់ហ្កាហ្សា បានបញ្ចប់កាលពីថ្ងៃអង្គារ ដោយគ្មានការសន្និដ្ឋានរួម ឬរបកគំហើញថ្មីឡើយ៕

គេមើលឃើញថា រុស្ស៊ី ទំនងជាមិនពង្រាយក្បាលគ្រាប់នុយក្លេអ៊ែរ នៅក្នុងទីអវកាសទេ

2024/02/16 04:02:50 pm        315
ក្រុមអ្នកវិភាគបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា អាវុធមានមូលដ្ឋានលើទីអវកាស ដែលទីភ្នាក់ងារចារកម្មរបស់សហរដ្ឋអាមេរិក ជឿថា រុស្ស៊ីអាចកំពុងអភិវឌ្ឍឧបករណ៍ដើរដោយថាមពលនុយក្លេអ៊ែរនោះទំនងជាដើម្បីបិទបាំង ធ្វើឲ្យរាំងស្ទះ ឬរំខានដល់គ្រឿងអេឡិចត្រូនិចនៅខាងក្នុងផ្កាយរណប ច្រើនជាងក្បាលគ្រាប់នុយក្លេអ៊ែរទុកសម្រាប់បាញ់ទម្លាក់ផ្កាយរណបទាំងនោះទេ។ របាយការណ៍ចារកម្មនេះ បានកើតឡើងកាលពីថ្ងៃពុធបន្ទាប់ពីលោកម៉ៃ ធូន័រ(Mike Turner)ប្រធានគណបក្សសាធារណរដ្ឋនៃគណៈកម្មាធិការចារកម្មសភាសហរដ្ឋអាមេរិក បានចេញសេចក្តីថ្លែងការណ៍ខុសពីធម្មតាមួយ ព្រមានអំពីការគំរាមកំហែងសន្តិសុខជាតិធ្ងន់ធ្ងរ ។ ប្រភពមួយដែលបានរាយការណ៍អំពីបញ្ហានេះ បានប្រាប់សារព័ត៌មាន រ៉យទ័រ(Reuters)ថាក្រុង វ៉ាស៊ីនតោន មានព័ត៌មានចារកម្មថ្មីទាក់ទងនឹងសមត្ថភាពនុយក្លេអ៊ែររបស់រុស្ស៊ី និងការប៉ុនប៉ងអភិវឌ្ឍអាវុធដែលមានមូលដ្ឋានលើលំហ ប៉ុន្តែបានបន្ថែមថា សមត្ថភាពថ្មីរបស់រុស្ស៊ីមិនបង្កការគំរាមកំហែងបន្ទាន់ដល់សហរដ្ឋអាមេរិកនោះទេ។ រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Antony Blinken បានបន្ទរទស្សនៈនេះកាលពីថ្ងៃព្រហស្បតិ៍ដោយនិយាយថា នេះមិនមែនជាសមត្ថភាពសកម្មទេ ។ក្រុមអ្នកវិភាគដែលតាមដានកម្មវិធីអវកាសរបស់រុស្ស៊ី និយាយថា ការគំរាមកំហែងអវកាសនេះ ប្រហែលជាមិនមែនជាក្បាលគ្រាប់នុយក្លេអ៊ែរទេ ប៉ុន្តែជាឧបករណ៍មានថាមពលខ្ពស់ដែលទាមទារថាមពលនុយក្លេអ៊ែរ ដើម្បីអនុវត្តការវាយប្រហារជាច្រើនប្រឆាំងនឹងផ្កាយរណប។លោក ដារីល គីមបាល់ (Daryl Kimball) នាយកប្រតិបត្តិនៃក្រុមតស៊ូមតិរបស់សមាគមគ្រប់គ្រងអាវុធបាននិយាយថា ប្រទេសរុស្ស៊ី ទំនងជាកំពុងអភិវឌ្ឍប្រព័ន្ធបំពាក់ដោយប្រភពនុយក្លេអ៊ែរ ដែលមានឧបករណ៍អេឡិចត្រូនិកពោពេញដោយសមត្ថភាព ពេលស្ថិតនៅក្នុងគន្លងតារាវិថី ជាងទ្រឹស្ដី ដែលថា រុស្ស៊ី កំពុងអភិវឌ្ឍអាវុធដែលមានសមត្ថភាពពាំក្បាលគ្រាប់នុយក្លេអ៊ែរ៕

កូរ៉េខាងជើង៖ ការលើកឡើងរបស់នាយករដ្ឋមន្ត្រីជប៉ុន លើការជំរុញទំនាក់ទំនង គឺមានភាពវិជ្ជមាន

2024/02/16 03:56:26 pm        334
ទីភ្នាក់ងារសារព័ត៌មានរដ្ឋ KCNA បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ (១៥ កុម្ភៈ) ថាប្អូនស្រីដ៏មានឥទ្ធិពលរបស់មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន (Kim Jong Un) បាននិយាយថា មិនមានឧបសគ្គចំពោះទំនាក់ទំនងជិតស្និទ្ធជាមួយប្រទេសជប៉ុនទេ ហើយប្រហែលជាមានថ្ងៃណាមួយដែលនាយករដ្ឋមន្ត្រីជប៉ុន លោក ហ្វ៊ូមីអូ គីស៊ីដា (Fumio Kishida) អាចនឹងធ្វើទស្សនកិច្ចនៅទីក្រុងព្យុងយ៉ាង។លោក គីស៊ីដា ដែលប្រជាជាតិរបស់ខ្លួនមិនមានទំនាក់ទំនងការទូតជាផ្លូវការជាមួយទីក្រុងព្យុងយ៉ាង បាននិយាយថា លោកកំពុងស្វះស្វែងរកលទ្ធភាពដើម្បីជួបមេដឹកនាំកូរ៉េខាងជើង ដើម្បីដោះស្រាយបញ្ហាជនស៊ីវិលជប៉ុន ដែលត្រូវបានចាប់ពង្រត់ក្នុងទសវត្សរ៍ឆ្នាំ១៩៧០ និងឆ្នាំ ១៩៨០។លោកស្រី គីម យ៉ូជុង (Kim Yo Jong) អនុប្រធាននាយកដ្ឋាននៅក្នុងគណបក្សកម្មករដែលកំពុងកាន់អំណាចបាននិយាយថា ការអត្ថាធិប្បាយរបស់លោក គីស៊ីដា នេះអាចចាត់ទុកថាជាវិជ្ជមាន ប្រសិនបើចង់ជំរុញទំនាក់ទំនង។ លោកស្រីត្រូវបានដកស្រង់សម្តីដោយនិយាយថា «បើប្រទេសជប៉ុន ធ្វើការសម្រេចផ្នែកនយោបាយដើម្បីបើកផ្លូវថ្មីសម្រាប់ការកែលម្អទំនាក់ទំនងដោយផ្អែកលើការគោរពគ្នាទៅវិញទៅមក ខ្ញុំយល់ថាប្រទេសទាំងពីរអាចមានអនាគតថ្មីល្អមួយ»។ប្រទេសជប៉ុន បានរិះគន់ចំពោះការខិតខំប្រឹងប្រែងរបស់កូរ៉េខាងជើងចំពោះមីស៊ីលបាលិស្ទិក និងអាវុធនុយក្លេអ៊ែរ ដែលជារឿយៗបានរងការស្តីបន្ទោសយ៉ាងធ្ងន់ធ្ងរវិញពីទីក្រុងព្យុងយ៉ាង ជាពិសេសនៅពេលដែលទីក្រុងតូក្យូ បានបង្កើនសម្ព័ន្ធភាពសន្តិសុខរបស់ខ្លួនជាមួយកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក៕

អាមេរិកថ្កោលទោសអ៊ីស្រាអែល ចំពោះការវាយកម្ទេចផ្ទះសកម្មជន នៅទីក្រុងហ្ស៊េ រុយសាឡឹម

2024/02/15 09:30:20 pm        163
សហរដ្ឋអាមេរិកកាលពីថ្ងៃពុធ បានស្តីបន្ទោសអ៊ីស្រាអែលចំពោះការរុះរើផ្ទះរបស់សកម្មជនប៉ាឡេស្ទីន នៅ ទីក្រុងហ្ស៊េរុយសាឡឹមភាគខាងកើត ដោយនិយាយថា សម្ព័ន្ធមិត្តរបស់ខ្លួន កំពុងបំផ្លាញជំហររបស់ខ្លួន។ការថ្កោលទោសដោយកម្លាំងមិនធម្មតារបស់សហរដ្ឋអាមេរិកចំពោះសកម្មភាពរបស់អ៊ីស្រាអែល បានកើតឡើងប៉ុន្មានម៉ោងបន្ទាប់ពីលោក Fakhri Abu Diab ដែលជាអ្នកធ្វើយុទ្ធនាការប្រឆាំងនឹងការកម្ទេច បាននិយាយថា បុគ្គលិកអ៊ីស្រាអែលរាប់សិបនាក់ បានរុះរើផ្ទះរបស់ខ្លួនដែលមានអាយុកាល ៣៨ឆ្នាំហើយ នៅជិតទីក្រុងចាស់នេះ។លោកអាប៊ូឌៀប ( Abu Diab) បានប្រាប់សារព័ត៌មាន AFP នៅទីក្រុងហ្ស៊េរុយសាឡឹមថា៖«ពួកយើងមានគ្នា ១០នាក់ បានរស់នៅទីនេះ ប្រពន្ធរបស់ខ្ញុំ កូនបីនាក់របស់ខ្ញុំ និងសមាជិក៥នាក់នៃគ្រួសារបន្ត បន្ទាប់។ ឥឡូវនេះ យើងកំពុងរស់នៅតាមដងផ្លូវ ដោយសុំអ្នកជិតខាង និងអ្នកធ្វើដំណើរមកជួយយើង»។ លោកបាននិយាយថា៖ «យើងបានក្លាយជាមនុស្សគ្មានផ្ទះសម្បែងហើយពេលនេះ»។នៅទីក្រុងវ៉ាស៊ីនតោន អ្នកនាំពាក្យក្រសួងការបរទេសលោក Matthew Miller បាននិយាយថា សហរដ្ឋអាមេរិក បានថ្កោលទោសការរុះរើនេះ ហើយនឹងលើកទឹកចិត្តអ៊ីស្រាអែល កុំឲ្យកំណត់គោលដៅផ្ទះផ្សេង ទៀត។លោក Miller បាននិយាយអំពីលោកអាប៊ូឌៀបថា៖«គាត់គឺជាអ្នកដឹកនាំសហគមន៍ដែលនិយាយមិនចេញ រួមទាំងប្រឆាំងនឹងការបំផ្លាញចោល ហើយឥឡូវនេះគ្រួសាររបស់គាត់ ត្រូវបានផ្លាស់ទីលំនៅ»។លោកបានប្រាប់អ្នកយកព័ត៌មានថា៖«ទង្វើទាំងនេះ រារាំងកិច្ចខិតខំប្រឹងប្រែង ដើម្បីជំរុញឲ្យមានសន្តិភាព និងសន្តិសុខឋិតថេរ និងយូរអង្វែង ដែលនឹងផ្តល់ផលប្រយោជន៍មិនត្រឹមតែប្រជាជនប៉ាឡេស្ទីនប៉ុណ្ណោះទេ ថែមទាំងប្រជាជនអ៊ីស្រាអែលផងដែរ»។

មេដឹកនាំអេស្ប៉ាញ និងអៀរឡង់ ជំរុញឱ្យសហភាពអឺរ៉ុប ពិនិត្យការអនុវត្តន៍ច្បាប់សិទ្ធិមនុស្សរបស់អ៊ីស្រាអែល

2024/02/15 09:18:49 pm        144
មេដឹកនាំប្រទេសអេស្បាញ និងអៀរឡង់ បានអំពាវនាវឱ្យសហភាពអឺរ៉ុប ពិនិត្យឡើងវិញជាបន្ទាន់ ថាតើប្រទេសអ៊ីស្រាអែល កំពុងអនុវត្តកាតព្វកិច្ចសិទ្ធិមនុស្សរបស់ខ្លួននៅក្នុងតំបន់ហ្កាហ្សាដែរឬទេ។ នាយករដ្ឋមន្រ្តីអេស្បាញ លោក ផេត្រូ សានឆេស (Pedro Sanchez) និងនាយករដ្ឋមន្ត្រីអៀរឡង់ លោក លីអូ វ៉ារ៉ាដកា(Leo Varadkar) បានធ្វើសំណើនៅក្នុងលិខិតរួមគ្នាមួយទៅកាន់ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen កាលពីថ្ងៃពុធ។យោធាអ៊ីស្រាអែល មានផែនការសម្រាប់ការវាយលុកជើងគោកនៅទីក្រុង Rafah នៅចុងភាគខាងត្បូងផុត នៅតំបន់ហ្កាហ្សា ជាកន្លែងដែលមនុស្សជាង ១,៤លាននាក់ រួមទាំងអ្នកជម្លៀសខ្លួនពីផ្នែកផ្សេងៗទៀតនៅតំបន់ហ៊ុមព័ទ្ធនោះកំពុងជ្រកកោន។ ក្នុងលិខិតនោះសរសេរថា «ប្រតិបត្តិការយោធារបស់អ៊ីស្រាអែល ដែលបានពង្រីក នៅក្នុងតំបន់ទីក្រុង Rafah បង្កការគំរាមកំហែងធ្ងន់ធ្ងរ និងជិតមកដល់ ដែលសហគមន៍អន្តរជាតិ ត្រូវតែប្រឈមមុខជាបន្ទាន់។លិខិត បានលើកឡើងពីការព្រួយបារម្ភខ្លាំង អំពីការរំលោភបំពានដែលអាចកើតមានរបស់អ៊ីស្រាអែល នៃច្បាប់មនុស្សធម៌អន្តរជាតិ ហើយស្នើឱ្យគណៈកម្មការពិនិត្យមើលការអនុវត្តន៍របស់អ៊ីស្រាអែល ជាមួយកិច្ចព្រមព្រៀងសមាគម អ៊ីស្រាអែល-សហភាពអឺរ៉ុប ដែលមានកាតព្វកិច្ចគោរពសិទ្ធិមនុស្ស។ លិខិតនោះបាននិយាយបន្ថែមថា ប្រសិនបើអ៊ីស្រាអែល ត្រូវបានរកឃើញថាបានរំលោភលើកិច្ចព្រមព្រៀងនោះ ដូច្នេះក្រុមប្រឹក្សាអឺរ៉ុប គួរតែពិចារណាវិធានការដ៏សមស្រប។សហភាពអឺរ៉ុប និយាយថាអឺរ៉ុប គឺជាដៃគូពាណិជ្ជកម្មធំបំផុតរបស់អ៊ីស្រាអែល។ ទីភ្នាក់ងារសារព័ត៌មាន AFP រាយការណ៍ថា ចំណាត់ការនេះ បង្ហាញពីការកើនឡើងនៃការខកចិត្តរបស់អឺរ៉ុប ជុំវិញមហន្តរាយមនុស្សធម៌ដែលកំពុងកើនឡើងនៅក្នុងតំបន់ហ្កាហ្សា ជាលើកដំបូងដែលជំរុញឱ្យមានការរំពឹងទុកនៃការដាក់ទណ្ឌកម្មសេដ្ឋកិច្ច ទោះបីជាមិនផ្ទាល់ក៏ដោយ។

ទីផ្សារនានានៅឥណ្ឌូណេស៊ី សាទរបន្ទាប់ពីលោក Prabowo អះអាងទទួលបានជ័យជម្នះ

2024/02/15 09:15:39 pm        120
ទីផ្សារនានានៅប្រទេសឥណ្ឌូណេស៊ី បានចាប់ផ្តើមរីករាយនូវសកម្មភាពជោគជ័យ នៅថ្ងៃព្រហស្បតិ៍នេះបន្ទាប់ពីរដ្ឋមន្ត្រីការពារជាតិ លោក ប្រាបូវ៉ូ ស៊ូបៀនតូ( Prabowo Subianto) បានប្រកាសជ័យជម្នះនៅក្នុងការបោះឆ្នោតប្រធានាធិបតីរបស់ប្រទេស។អតីតមេបញ្ជាការកងកម្លាំងពិសេស លោក Prabowo ទទួលបានសំឡេងឆ្នោតគាំទ្រប្រហែល ៥៨ ភាគរយ នេះបើយោងតាម «ការរាប់សន្លឹកឆ្នោតរហ័ស» ក្រៅផ្លូវការ ធ្វើឡើងដោយទីភ្នាក់ងារស្ទង់មតិឯករាជ្យចំនួនបួន ដែលច្រើនជាងពីរដងនៃគូប្រជែងដ៏ប្រកៀកបំផុតរបស់លោក គឺអតីតអភិបាលក្រុងហ្សាកាតា លោក អានីស បាស្វេដាន(Anies Baswedan) ។ទីផ្សារភាគហ៊ុនរបស់ប្រទេស បានកើនឡើង ១,៨ភាគរយ នៅក្នុងការបើកទីផ្សារមុន ខណៈប្រាក់រូពីយ៉ា បានឡើងថ្លៃ ០,១៣ ភាគរយ ដល់ ១៥.៥៧០ រូពីយ៉ា ក្នុងមួយដុល្លារ។ការប្រកួតប្រជែងក្នុងការបោះឆ្នោតនេះ បានតម្រូវឲ្យអតីតអភិបាលខេត្តដ៏មានប្រជាប្រីយភាព លោក Ganjar និងលោក Anies ទល់នឹងបេក្ខជនឈានមុខគេមុនបោះឆ្នោត គឺលោក Prabowo ជាអតីតមេបញ្ជាការកងកម្លាំងពិសេស ដែលគេបារម្ភក្នុងទសវត្សរ៍ឆ្នាំ ១៩៩០ ថាជាឧត្តមសេនីយ៍ជាន់ខ្ពស់របស់បុរសខ្លាំងនៅប្រទេសឥណ្ឌូនេស៊ី លោក ស៊ូ ហាតូ(Suharto) ។ការបោះឆ្នោតតែមួយថ្ងៃធំបំផុតរបស់ពិភពលោក រួមមានបេក្ខជនជិត ២៥៩.០០០នាក់ ដែលកំពុងប្រកួតប្រជែងដណ្តើមតំណែងចំនួន ២០.៦០០តំណែង នៅទូទាំងប្រជុំកោះចំនួន ១៧.០០០ កោះ ប៉ុន្តែការផ្តោតសំខាន់ខ្លាំងគឺទៅលើការប្រកួតប្រជែងដើម្បីជំនួសតំណែងប្រធានាធិបតី លោក Joko Widodo ដែលឥទ្ធិពល អាចកំណត់ថា តើនរណាជាអ្នកកាន់តំណែងដឹកនាំប្រទេសលទ្ធិប្រជាធិបតេយ្យធំបំផុតទី៣ របស់ពិភពលោកមួយនេះ។

ប្រភពបាននិយាយថា សហរដ្ឋអាមេរិក បានព្រមានសម្ព័ន្ធមិត្តអំពីសមត្ថភាពអវកាស និងនុយក្លេអ៊ែរ រុស្ស៊ី

2024/02/15 07:07:47 pm        178
ប្រភពមួយបានប្រាប់សារព័ត៌មានរ៉យទ័រ (Reuters)កាលពីថ្ងៃពុធសប្ដាហ៍នេះថា សហរដ្ឋអាមេរិកបានប្រាប់សភា និងសម្ព័ន្ធមិត្តនៅអឺរ៉ុបអំពីរបាយការណ៍ចារកម្មថ្មីៗទាក់ទងនឹងសមត្ថភាពនុយក្លេអ៊ែររបស់រុស្ស៊ី ដែលអាចបង្កការគំរាមកំហែងជាអន្តរជាតិ ។ ប្រភពបានដដែលនិយាយថា សមត្ថភាពថ្មីដែលទាក់ទងនឹងការប៉ុនប៉ងរបស់រុស្ស៊ីក្នុងការអភិវឌ្ឍអាវុធនុយក្លេអ៊ែរ ដែលមានមូលដ្ឋានលើលំហអាកាស មិនបង្កការគំរាមកំហែងភ្លាមៗដល់សហរដ្ឋអាមេរិកនោះទេ។ របាយការណ៍ចារកម្ម ត្រូវបានបញ្ចេញ បន្ទាប់ពីអ្នកតំណាងលោកម៉ៃធូន័រ(Mike Turner) ប្រធានគណបក្សសាធារណរដ្ឋនៃគណៈកម្មាធិការចារកម្មសភាសហរដ្ឋអាមេរិកបានចេញសេចក្តីថ្លែងការណ៍ខុសពីធម្មតា និងសម្ងាត់មួយកាលពីថ្ងៃពុធ ដោយព្រមានអំពីការគំរាមកំហែងសន្តិសុខជាតិធ្ងន់ធ្ងរ ។ ប្រភពខាងលើបានបន្តថា ការព្រមាននេះទាក់ទងនឹងសមត្ថភាពរបស់រុស្ស៊ីក្នុងលំហអាកាស និងផ្កាយរណប។ ប្រភពមួយក្នុងចំណោមប្រភពខាងលើបាននិយាយថា បញ្ហានេះគឺធ្ងន់ធ្ងរ ប៉ុន្តែមិនទាក់ទងនឹងសមត្ថភាពសកម្ម ហើយក៏មិនគួរជាមូលហេតុនាំឲ្យយើងភ័យស្លន់ស្លោនោះដែរ។ លោក Turner បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ ដោយមិនផ្តល់ព័ត៌មានបន្ថែមថា ខ្ញុំកំពុងស្នើសុំឱ្យប្រធានាធិបតីលោក Biden ដកចំណាត់ថ្នាក់ព័ត៌មានទាំងអស់ដែលទាក់ទងនឹងការគំរាមកំហែងនេះ ដូច្នេះសភា រដ្ឋបាល និងសម្ព័ន្ធមិត្តរបស់យើងអាចពិភាក្សាដោយបើកចំហអំពីសកម្មភាពចាំបាច់ដើម្បីឆ្លើយតបទៅនឹងការគំរាមកំហែងនេះ ៕

កោះតៃវ៉ាន់ រាយការណ៍ថាមាន «ការល្បាតត្រៀមប្រយុទ្ធ» របស់ចិន មួយទៀតនៅក្បែរនោះ

2024/02/15 06:46:02 pm        116
អាជ្ញាធរការពារជាតិកោះតៃវ៉ាន់បាននិយាយថា ខ្លួនបានរកឃើញយន្តហោះរបស់កងទ័ពអាកាសចិនចំនួន ១៤ គ្រឿងដែលកំពុងប្រតិបត្តិការជុំវិញកោះតៃវ៉ាន់ និងអនុវត្ត «ការល្បាតត្រៀមប្រយុទ្ធរួមគ្នា» ជាមួយនាវាចម្បាំងរបស់ចិន កាលពីថ្ងៃពុធ (១៤ កុម្ភៈ)។ប្រទេសចិន ដែលចាត់ទុកកោះតៃវ៉ាន់ជាទឹកដីរបស់ខ្លួន ក្នុងរយៈពេល ៤ ឆ្នាំកន្លងមកនេះជាទៀងទាត់បានបញ្ជូនយន្តហោះចម្បាំង និងនាវាចម្បាំងទៅកាន់ដែនអាកាស និងដែនទឹកជុំវិញកោះនេះ ខណៈខ្លួនព្យាយាមអះអាងអធិបតេយ្យភាព ដែលរដ្ឋាភិបាលក្រុងតៃប៉ិ បដិសេធ។អាជ្ញាធរការពារជាតិតៃវ៉ាន់បាននិយាយថា ចាប់ផ្តើមនៅម៉ោងប្រហែល ១ រសៀល (ម៉ោងក្នុងស្រុក) កាលពីថ្ងៃពុធ ខ្លួនបានរកឃើញយន្តហោះចិនចំនួន ១៤ គ្រឿង រួមទាំងយន្តហោះចម្បាំង J-16 និងយានដ្រូនដែលកំពុងប្រតិបត្តិការនៅភាគខាងជើង និងភាគនិរតីនៃកោះតៃវ៉ាន់។ យន្តហោះចំនួន ៩ គ្រឿងក្នុងចំនោមយន្តហោះទាំងនោះបានឆ្លងកាត់ខ្សែបន្ទាត់មេដ្យានរបស់ច្រកសមុទ្រតៃវ៉ាន់ ឬតំបន់ក្បែរនោះ។ខ្សែបន្ទាត់មេដ្យានរបស់ច្រកសមុទ្រនេះធ្លាប់ធ្វើជារបាំងមិនផ្លូវការរវាងភាគីទាំងពីរ ប៉ុន្តែឥឡូវនេះយន្តហោះរបស់ចិនតែងតែហោះហើរពីលើនោះជាទៀងទាត់ ហើយចិននិយាយថាខ្លួនមិនទទួលស្គាល់អត្ថិភាពរបស់ខ្សែបន្ទាត់មេដ្យាននេះទេ៕

សម្ព័ន្ធអារ៉ាប់ អំពាវនាវឱ្យក្រុមប្រឹក្សាសន្តិសុខUN អនុម័តសេចក្តីសម្រេចបទឈប់បាញ់មនុស្សធម៌នៅហ្កាហ្សា

2024/02/15 06:22:38 pm        145
អ្នកតំណាងសម្ព័ន្ធអារ៉ាប់ បានសម្តែងការព្រួយបារម្ភរបស់ពួកគេ កាលពីថ្ងៃពុធ ជុំវិញប្រតិបត្តិការយោធាតាមផែនការរបស់អ៊ីស្រាអែល នៅទីក្រុង រ៉ាហ្វា (Rafah)។និយាយទៅកាន់អ្នកសារព័ត៌មាន នៅអង្គការសហប្រជាជាតិ អ្នកតំណាងអចិន្ត្រៃយ៍ប្រចាំអង្គការសហប្រជាជាតិរបស់សម្ព័ន្ធអារ៉ាប់សម្រាប់ខែកុម្ភៈ ឯកអគ្គរដ្ឋទូតអង្គការសហប្រជាជាតិរបស់ប្រទេសទុយនីស៊ី លោក តារ៉េក ឡាដេប(Tarek Ladeb) បានបញ្ជាក់ជាថ្មីនូវការទាមទារចំនួនបីរបស់ក្រុមនេះមាន «បទឈប់បាញ់បន្ទាន់ ជំនួយមនុស្សធម៌ដោយគ្មានការរារាំង និងការការពារផែនការផ្ទេរប្រជាជនប៉ាឡេស្ទីន ពីទឹកដីរបស់ពួកគេ។ សម្ព័ន្ធអារ៉ាប់ បានអំពាវនាវឱ្យក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ មានចំណាត់ការ និងអនុម័តសេចក្តីសម្រេចបទឈប់បាញ់មនុស្សធម៌។ លោក Tarek Ladeb បាននិយាយថា យើងមិនអាចទទួលយកបាននោះទេដែលថា ក្រុមប្រឹក្សាសន្តិសុខ និងសហគមន៍អន្តរជាតិ រក្សាភាពអសកម្មចំពោះស្ថានភាពដ៏គ្រោះថ្នាក់នេះ។ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បាននិយាយកាលពីថ្ងៃពុធថា អ៊ីស្រាអែលនឹងបន្តការវាយលុកប្រឆាំងក្រុមហាម៉ាសនៅទីក្រុង Rafah ជាទីជ្រកកោនចុងក្រោយសម្រាប់ជនភៀសខ្លួនប៉ាឡេស្ទីន នៅភាគខាងត្បូងតំបន់ហ្កាហ្សា បន្ទាប់ពីបានអនុញ្ញាតឱ្យជនស៊ីវិលចាកចេញពីតំបន់។ មេដឹកនាំប្រទេសអ៊ីស្រាអែល ដែលកំពុងស្ថិតក្រោមសម្ពាធពីអន្តរជាតិកាន់តែខ្លាំងឡើងដើម្បីទប់ស្កាត់ការវាយប្រហារតាមផែនការនោះ ពុំបានចង្អុលបង្ហាញថា តើនៅពេលណាដែលការវាយលុកអាចនឹងកើតឡើង ឬកន្លែងណាដែលមនុស្សរាប់សែននាក់នៅពេលនេះដែលបានសម្រុកចូលមកក្នុងទីក្រុងរ៉ាហ្វា ត្រូវទៅទីកន្លែងណា។

រដ្ឋមន្ត្រីការបរទេសរុស្ស៊ី៖ ដំណោះស្រាយការទូតចំពោះសង្គ្រាមអ៊ុយក្រែនពាក់ព័ន្ធនឹងរុស្ស៊ី រក្សាទឹកដីដែលខ្លួនគ្រប់គ្រង

2024/02/15 06:15:41 pm        147
រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក សឺហ្គេ ឡាវរ៉ូវ (Sergei Lavrov) បាននិយាយថា រុស្ស៊ីបានត្រៀមខ្លួនរួចជាស្រេចសម្រាប់ការដោះស្រាយនយោបាយដោយសន្តិវិធី ដែលនឹងបញ្ចប់សង្គ្រាមប្រឆាំងនឹងអ៊ុយក្រែន ប៉ុន្តែប្រសិនបើទឹកដីដែលខ្លួនបានគ្រប់គ្រងរួចហើយនោះ នឹងត្រូវយកមកពិចារណា។យើងនៅតែបើកចំហចំពោះដំណោះស្រាយនយោបាយ និងការទូត ដោយផ្អែកលើការពិចារណាលើផលប្រយោជន៍ស្របច្បាប់របស់យើង និងការពិតដែលបានអភិវឌ្ឍន៍ក្នុងរយៈពេលជាច្រើនឆ្នាំ ហើយដែលនាំឲ្យឈានដល់ស្ថានភាពបច្ចុប្បន្ន។ក្នុងពេលជាមួយគ្នានេះ លោកឡាវរ៉ូវ បានកត់សម្គាល់ថា ចាប់តាំងពី «បណ្តាប្រទេសលោកខាងលិច» មិនចង់គិតពីផលប្រយោជន៍របស់ទីក្រុងមូស្គូ និងការពិតជាក់ស្តែងនោះ «មិនមានជម្រើសសម្រាប់កិច្ចព្រមព្រៀងនៅឡើយទេ»។ទោះយ៉ាងណាក៏ដោយ ក្នុងករណីដែលគ្មានការផ្តល់ជូនសំខាន់ៗរពីអ្នកដែលបានប្រកាសសង្គ្រាមលើយើង និង [បានផ្តល់ឲ្យ]នូវឆន្ទៈរបស់ពួកគេ ក្នុងការគិតគូរពីផលប្រយោជន៍របស់យើង ឬការពិតជាក់ស្តែង នៅក្នុងទឹកដីដែលខ្លួន [កាន់កាប់] វានឹងមិនអាចទៅរួចនោះទេ ពុំមានលទ្ធភាពឈានទៅតុចរចាសម្រាប់ពេលបច្ចុប្បន្នទេ។ យើងមិនទាន់ឃើញជម្រើសណាមួយនៅឡើយទេ។លោកក៏បានបញ្ជាក់ផងដែរថា៖«ទីក្រុងវ៉ាស៊ីនតោន និងសម្ព័ន្ធមិត្ត មិនបោះបង់ក្តីស្រមៃរបស់ពួកគេ ក្នុងការជំរុញឲ្យមានយុទ្ធសាស្រ្ត ដើម្បីធ្វើឲ្យពួកយើងបរាជ័យ»។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

វប្បធម៌ចែករំលែក៖ សភាពាណិជ្ជកម្មកម្ពុជា នាំថវិកាជាង១លានដុល្លារ ជូនកាកបាទក្រហមកម្ពុជា
08/15/2026 10:08 AM
អ៊ីរ៉ង់នៅប្រកាន់តឹងចំពោះច្រកសមុទ្រ ខណៈលោក Trump ប្រាប់​ពលរដ្ឋ​អាមេរិក​ទទួល​យក​តម្លៃប្រេងខ្ពស់
08/15/2026 10:08 AM
រញ្ជួយដីកម្រិត៧,៧រ៉ិចទ័រវាយប្រហារនៅឆ្នេរសមុទ្រឥណ្ឌូនេស៊ី ហើយការព្រមានអំពីរលកយក្សស៊ូណាមិ ត្រូវបានចេញ
08/15/2026 09:08 AM
អ្នកទេសចរជប៉ុនម្នាក់ ត្រូវបានយុវជនថៃ៦នាក់វាយប្រហារ និងប្លន់ នៅជិតអាកាសយានដ្ឋាន Makkasan ទីក្រុងបាងកក
08/15/2026 09:08 AM
អ៊ីរ៉ង់បញ្ជាក់ថា ខ្លួនបានបាញ់ទម្លាក់យានដ្រូន MQ-9 ផលិតនៅអាមេរិក នៅខេត្ត Hormozgan
08/14/2026 08:08 PM
សមាជិកសភាកោះ​តៃវ៉ាន់ អនុម័តថវិកាឆ្នាំ២០២៦ ក្រោយ​ពន្យារពេលយ៉ាង​យូរ​បំផុត​
08/14/2026 08:08 PM
ចៅក្រមសម្រេចឃុំខ្លួនបណ្ដោះអាសន្នស្ដ្រីដែលជេរប្រមាថកងទ័ព
08/14/2026 08:08 PM
អ្នកបើកបាត់​បង់ជីវិត បន្ទាប់​ពី​​ឧទ្ធម្ភាគចក្រធ្លាក់​នៅភាគខាងកើតអាល្លឺម៉ង់
08/14/2026 08:08 PM
មន្ត្រី៖ អាមេរិកចង់ឱ្យលោក Netanyahu ថ្កោលទោសការឡោម​ព័ទ្ធ​របស់​អ្នកតាំងលំនៅ ក្នុងភូមិប៉ាឡេស្ទីន
08/14/2026 08:08 PM
ការលេចធ្លាយឧស្ម័នពុល បណ្ដាល​ឱ្យ​កម្មករយ៉ាងតិច​ ៨នាក់ស្លាប់ នៅរោងចក្រ​រុះរើ​​នាវារបស់​បង់ក្លាដែស
08/14/2026 07:08 PM