ក្រុមហ៊ុនហ្វីលីពីន បង្ហាញការចាប់អារម្មណ៍ខ្ពស់ក្នុងការស្វែងរកកាលានុវត្តភាពវិនិយោគនៅកម្ពុជា
កម្ពុជា-ម៉ាឡេស៊ី ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ និង ទូលំទូលាយបន្ថែមទៀត
សម្តេចធិបតីនាយករដ្ឋមន្ត្រី អនុញ្ញាតជូន ប្រធានសភាពាណិជ្ជកម្ម និងឧស្សាហកម្មហ្វីលីពីន ចូលជួបសំដែងការគួរសម និងពិភាក្សាការងារ
កម្ពុជា-ឡាវ-វៀតណាម ឯកភាពបន្តជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យឱ្យកាន់តែជិតស្និទ្ធ

នយោបាយ​ និង ការអភិវឌ្ឍន៍

លោក Zelenskiy បញ្ជាក់ពីការដោះដូរឈ្លើយសឹកជាមួយរុស្ស៊ី ដោយជនជាតិអ៊ុយក្រែន១០០នាក់ ត្រឡប់មកវិញ

2024/02/09 12:16:13 pm        102
ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskiy បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ប្រទេសអ៊ុយក្រែន បានទទួលឈ្លើយសឹកចំនួន១០០នាក់ពីការចាប់ជាចំណាប់ថ្នូររបស់រុស្ស៊ី។ លោក បាននិយាយថា ភាគច្រើននៃអ្នកដែលត្រឡប់មកវិញ បានចូលរួមក្នុងការការពារទីក្រុង Mariupol។ គណៈកម្មាធិការសម្របសម្រួលរបស់អ៊ុយក្រែន ទទួលបន្ទុកការដោះស្រាយឈ្លើយសឹកសង្គ្រាម បាននិយាយថា ទាហាន ២៨ នាក់ ដែលបានត្រលប់មកវិញ បានរងរបួស ឬឈឺ។ គណៈកម្មាធិការ និយាយថា មនុស្ស៨៤ នាក់ បានចូលរួមក្នុងការការពារទីក្រុង Mariupol ដោយអ្នកផ្សេងទៀតបម្រើការនៅតំបន់ផ្សេងៗ នៅតំបន់ Donetsk និង Luhansk ដែលត្រូវបានកាន់កាប់ដោយផ្នែករបស់កងកម្លាំងរុស្ស៊ី។ប្រទេសទាំងពីរ បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា រុស្ស៊ី និងអ៊ុយក្រែន បានដោះដូរឈ្លើយសឹកសង្គ្រាមចំនួន ១០០ នាក់មកពីភាគីនីមួយៗនៅក្នុងសង្គ្រាមដែលមានរយៈពេលជិត ២ ឆ្នាំដោយប្រទេសអារ៉ាប់រួមដើរតួជាអ្នកសម្របសម្រួល។ក្រសួងការពារជាតិរុស្ស៊ី នៅក្នុងការបង្ហោះនៅលើកម្មវិធីផ្ញើសារ Telegram បានផ្តល់ព័ត៌មានលម្អិតមួយចំនួននៃការដោះដូរ ប៉ុន្តែបាននិយាយថា ទាហានដែលវិលត្រឡប់មកវិញនឹងទទួលការពិនិត្យសុខភាពនៅទីក្រុងមូស្គូ។ ក្រសួងបានបញ្ចេញវីដេអូ បង្ហាញពីទាហានត្រឡប់មកវិញនៅលើរថយន្តក្រុង បន្ទាប់ពីការដោះដូរ។

លោក Biden នឹងមិនប្រឈមការចោទប្រកាន់បទព្រហ្មទណ្ឌ សម្រាប់ការគ្រប់គ្រងមិនល្អ ឯកសារសម្ងាត់បំផុតនោះទេ

2024/02/09 12:10:37 pm        102
យោងតាមរបាយការណ៍របស់រដ្ឋអាជ្ញាដែលបានចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍ ទី ៨ ខែកុម្ភៈបានឲ្យដឹងថា ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden នឹងមិនប្រឈមមុខទៅនឹងការចោទប្រកាន់ពីបទទទួលយកឯកសារសម្ងាត់បំផុតដោយចេតនា នៅពេលលោកចាកចេញពីតំណែងអនុប្រធានាធិបតី កាលពីឆ្នាំ ២០១៧ ដែលនឹងបង្កើនបញ្ហាថ្មីៗសម្រាប់គណបក្សប្រជាធិបតេយ្យ ខណៈលោកស្វែងរកការជាប់ឆ្នោតជាថ្មី។ ទីប្រឹក្សាពិសេស លោក Robert Hur បាននិយាយថា លោកបានជ្រើសរើសប្រឆាំងការនាំយកការចោទប្រកាន់បទព្រហ្មទណ្ឌនេះ បន្ទាប់ពីការស៊ើបអង្កេតរយៈពេល ១៥ខែ ព្រោះលោក Biden បានសហការ ហើយ វានឹងពិបាកក្នុងការកាត់ទោស ដោយចាត់ទុកលោកជាមនុស្សវ័យចំណាស់ មានបំណងល្អ និងការចងចាំខ្សោយ។ ការសន្និដ្ឋានរបស់ លោក Hur ធានាថា លោក Biden មិនដូចជាគូប្រជែងប្រធានាធិបតី លោក Donald Trump នៅឆ្នាំ២០២៤របស់លោក ដែលរំពឹងទុកនោះទេ ដែលនឹងមិនប្រឈមហានិភ័យពេលវេលាជាប់ពន្ធនាគារសម្រាប់ការគ្រប់គ្រងមិនត្រឹមត្រូវនូវឯកសារដ៏រសើបរបស់រដ្ឋាភិបាលនោះទេ។ ប៉ុន្តែវាអាចបណ្តាលឱ្យមានភាពអាម៉ាស់បន្ថែមទៀតសម្រាប់ លោក Biden ដែលមានអាយុ ៨១ ឆ្នាំ ខណៈជាមនុស្សចាស់បំផុតមិនធ្លាប់មានក្នុងការបម្រើជាប្រធានាធិបតីសហរដ្ឋអាមេរិកដែលព្យាយាមបញ្ចុះបញ្ចូលអ្នកបោះឆ្នោតថា លោកអាចបម្រើការងាររយៈពេល ៤ ឆ្នាំទៀត។ លោក Biden បានភ្លេចថាអាណត្តិរបស់លោកបានចាប់ផ្តើមនៅឆ្នាំណា ជាអនុប្រធានាធិបតីនៅក្រោមរបបប្រធានាធិបតី លោក Barack Obama ហើយបានបញ្ចប់នៅពេលណា។ លោក Hur បានសរសេរថា សកម្មភាពរបស់លោក Biden បង្ហាញពីហានិភ័យធ្ងន់ធ្ងរដល់សន្តិសុខជាតិ ដោយផ្តល់ភាពងាយរងគ្រោះនៃព័ត៌មានដ៏រសើបពិសេសចំពោះការបាត់បង់ ឬការសម្របសម្រួលដល់សត្រូវសហរដ្ឋអាមេរិក។ ប៉ុន្តែលោកបាននិយាយថា ឯកសារអាចនឹងត្រូវបានគេយកទៅកាន់លំនៅឋានរបស់លោក Biden ក្នុងពេលដែលលោកនៅជាអនុប្រធានាធិបតី ខណៈលោកមានសិទ្ធិអំណាចដើម្បីរក្សាឯកសារសម្ងាត់បែបនេះ។

ប្រព័ន្ធផ្សព្វផ្សាយជាង ២.១០០ នៅទូទាំងពិភពលោកនឹងចាក់ផ្សាយកម្មវិធីពិធីបុណ្យនិទាឃរដូវរបស់ចិន

2024/02/09 12:07:08 pm        113
ប្រព័ន្ធផ្សព្វផ្សាយជាង ២.១០០ បណ្ដាញនៅក្នុងប្រទេស និងតំបន់ចំនួន ២០០ ជុំវិញពិភពលោកនឹងចាក់ផ្សាយ និងរាយការណ៍អំពីកម្មវិធីសម្ដែងពិធីបុណ្យនិទាឃរដូវរបស់ក្រុមហ៊ុនសម្ព័ន្ធផ្សព្វផ្សាយចិន (CMG) ដែលជាកម្មវិធីទូរទស្សន៍មានអ្នកមើលច្រើនជាងគេបំផុតរបស់ពិភពលោក ដែលធ្វើឡើងនៅមុនថ្ងៃចូលឆ្នាំចិន។ ព្រឹត្តិការណ៍ពិធីបុណ្យនិទាឃរដូវ ឬហៅជាភាសាចិនថា «ឈុនវ័ន» (Chunwan) នេះបានបង្ហាញខ្លួននៅឆ្នាំ១៩៨៣ នៅពេលដែលទូរទស្សន៍កម្រមាននៅក្នុងប្រទេសចិន។ការសម្ដែងនោះ គឺជាកម្មវិធីទូរទស្សន៍ដែលមានរយៈពេលរាប់ម៉ោង រួមមានការច្រៀង និងរាំ ការសម្ដែងអូប៉េរ៉ា កំប្លែងខ្លី ការនិយាយឆ្លងឆ្លើយពីវប្បធម៌ សិល្បៈក្បាច់គុន និងកាយសម្ព័ន្ធ ដែលមានរយៈពេលរហូតដល់ព្រឹកព្រលឹមនៃថ្ងៃចូលឆ្នាំថ្មី។ កម្មវិធីនេះបានវិវត្តទៅជាពិធីបុណ្យវប្បធម៌សម្រាប់ប្រជាជនចិនជុំវិញពិភពលោកដើម្បីប្រារព្ធពិធីបុណ្យចូលឆ្នាំចិនប្រពៃណីជាមួយគ្រួសារ។នៅឆ្នាំ២០២៣ កម្មវិធីនេះ ដែលជាប់កំណត់ហ្គីណេសត្រាពិភពលោកសម្រាប់កម្មវិធីទូរទស្សន៍ដែលមានអ្នកមើលច្រើនជាងគេបំផុតនៅលើពិភពលោក បានទាក់ទាញការទស្សនាចំនួន ១១ ពាន់លានដងតាមរយៈបណ្តាញផ្សព្វផ្សាយ CMG ទាំងអស់។ប៉ុស្តិ៍ទូរទស្សន៍ភាសាអង់គ្លេស អេស្ប៉ាញ បារាំង អារ៉ាប់ និងរុស្ស៊ី នៃបណ្តាញទូរទស្សន៍សកលចិន (CGTN) ដែលនៅក្រោមសម្ព័ន្ធផ្សព្វផ្សាយ CMG រួមជាមួយនឹងវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គមជា ៦៨ ភាសាផ្សេងគ្នា នឹងចាប់ដៃគូជាមួយប្រព័ន្ធផ្សព្វផ្សាយជាង ២.១០០ បណ្ដាញនៅទូទាំង ២០០ ប្រទេស និងតំបន់ដើម្បីផ្សាយ និងរាយការណ៍ពីកម្មវិធីនៃពិធីបុណ្យនិទាឃរដូវឆ្នាំ២០២៤ របស់ចិនមួយនេះ៕

អ៊ីស្រាអែល អនុញ្ញាតឲ្យមេខ្លោងនៃការវាយប្រហារថ្ងៃទី៧ ខែតុលារត់ចេញ ដើម្បីជាថ្នូរនឹងការដោះលែងចំណាប់ថ្នូរ

2024/02/09 12:03:58 pm        70
ប្រភពជាច្រើន បាននិយាយថា អ៊ីស្រាអែលបានយល់ព្រមអនុញ្ញាតឲ្យ មេដឹកនាំក្រុមហាម៉ាស នៅតំបន់ហ្កាហ្សាចូលនិរទេសខ្លួនជាថ្នូរនឹងការដោះលែងចំណាប់ថ្នូរទាំងអស់ និងការបញ្ចប់ការគ្រប់គ្រងរបស់ក្រុមភេរវករ នៅក្នុងតំបន់នោះ។មន្ត្រីអ៊ីស្រាអែល និងទីប្រឹក្សាជាន់ខ្ពស់ បានប្រាប់សារព័ត៌មាន NBC Newsថា សំណើអនុញ្ញាតឲ្យលោក យ៉ាហ៉ា ស៊ីនវ៉ា (Yahya Sinwar) ដែលជាមេដឹកនាំដ៏រឹងរូសរបស់ពួកហាម៉ាសនៅតំបន់ហ្កាហ្សា ចាកចេញ ត្រូវបានបញ្ជូនទៅក្រុមហាម៉ាស ក្នុងខែវិច្ឆិកា ហើយនៅតែជាជម្រើសដែលអាចកើតឡើង។ផែនការនេះ ហាក់ដូចជាផ្ទុយនឹងវោហាស័ព្ទដ៏តឹងតែងពីលោក បេនចាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu) នាយករដ្ឋមន្ត្រីអ៊ីស្រាអែល ដែលកាលពីយប់មិញ បានច្រានចោលកិច្ចព្រមព្រៀងបទឈប់បាញ់ជាមួយក្រុមហាម៉ាស ដោយអះអាងថា អ៊ីស្រាអែល ក្នុងរយៈពេលប៉ុន្មានខែនៃ ជ័យជម្នះពេញលេញ នៅក្នុងតំបន់ហ្កាហ្សា។លោកក៏បានបញ្ជាឲ្យកងទ័ពត្រៀមខ្លួន ដើម្បីដាក់ពង្រាយនៅតំបន់រ៉ាហ្វាភាគខាងត្បូងនៃតំបន់ហ្កាហ្សា ជាទីដែលជនភៀសខ្លួនជាងមួយលាននាក់ ត្រូវបានគេគិតថា កំពុងជ្រកកោន។អ៊ីស្រាអែល បានធ្វើការវាយប្រហារតាមអាកាសលើទីក្រុងរ់ាហ្វា កាលពីថ្ងៃព្រហស្បតិ៍ ដោយកំណត់គោលលើក្រុមនគរបាលហាម៉ាស នៅកណ្តាលទីក្រុង។ អតីតមន្ត្រីនៃកងកម្លាំងការពារអ៊ីស្រាអែល (IDF) បានប្រាប់សារព័ត៌មាន The Telegraph ថា ការកាន់កាប់តំបន់ហ្កាហ្សា ( Rafah) គឺចាំបាច់សម្រាប់ការរុះរើក្រុមហាម៉ាស។អ៊ីស្រាអែល បានបញ្ជាក់ជាយូរមកហើយថា គោលដៅចម្បងមួយរបស់ខ្លួន គឺស្វែងរក និងសម្លាប់លោកស៊ីនវ៉ា ដែលពួកគេជឿថា ជាមេក្លោង និងស្ថាបត្យករនៃការវាយប្រហារដ៏បំផ្លិចបំផ្លាញលើអ៊ីស្រាអែល កាលពីថ្ងៃទី៧ ខែតុលា។

ព្រះអគ្គមហេសី Camilla៖ ព្រះសុខភាពរបស់ព្រះមហាក្សត្រ Charles នៃចក្រភពអង់គ្លេស មានស្ថានភាពល្អណាស់

2024/02/09 12:00:12 pm        57
ព្រះសុខភាពរបស់ព្រះមហាក្សត្រ ឆាលស៍ (Charles) នៃចក្រភពអង់គ្លេស កំពុងស្ថិតក្នុង «ស្ថានភាពល្អខ្លាំងណាស់» នេះបើយោងតាមបន្ទូលរបស់ព្រះអគ្គមហេសី ខែមមីឡា (Camilla) កាលពីថ្ងៃព្រហស្បតិ៍ (០៨ កុម្ភៈ) នៅក្នុងការបង្ហាញព្រះវត្តមានជាសាធារណៈលើកដំបូងចាប់តាំងពីព្រះមហាក្សត្រ ដែលមានព្រះជន្ម ៧៥ ព្រះវស្សាអង្គនេះ ត្រូវបានគេធ្វើរោគវិនិច្ឆ័យថាមានជំងឺមហារីកមក។ ដោយមានរាជបន្ទូលទៅកាន់អ្នកជូនពរនៅឯការប្រគុំតន្ត្រីសប្បុរសធម៌នៅវិហារ សាលីសប៊ឺរី (Salisbury) នៅភាគខាងត្បូងប្រទេសអង់គ្លេស ព្រះអគ្គមហេសី ខែមមីឡា បានមានបន្ទូលថាព្រះអង្គ ឆាលស៍ សព្វព្រះហឬទ័យយ៉ាងខ្លាំងចំពោះសារនៃការគាំទ្រពីសាធារណៈជន។បុត្រារបស់ព្រះមហាក្សត្រ ឆាលស៍ និងជាអ្នកស្នងរាជបល្ល័ង្ក គឺព្រះរាជទាយាទ វីលៀម (William) កាលពីថ្ងៃពុធ បានមានបន្ទូលថ្លែងអំណរគុណដល់សាធារណជនអង់គ្លេស សម្រាប់សារដ៏សប្បុរសរបស់ពួកគេទាំងចំពោះបិតា និងមហេសីរបស់ទ្រង់ គឺព្រះនាង ខេត (Kate) បន្ទាប់ពីការវះកាត់ថ្មីៗនេះរបស់ទ្រង់កាលពីថ្ងៃទី១៦ ខែមករា។ចាប់តាំងពីពេលវេលាដូចគ្នានោះមក ព្រះអង្គ ឆាលស៍ បានឆ្លងកាត់ការព្យាបាលសម្រាប់បញ្ហាក្រពេញប្រូស្តាតរីកធំ មុនពេលព្រះមរមរាជវាំង បាក់ឃីងហែម (Buckingham) បានប្រកាសកាលពីថ្ងៃចន្ទថា ការធ្វើតេស្តជាបន្តបន្ទាប់លើព្រះមហាក្សត្រ បានបង្ហាញថាទ្រង់មានទម្រង់នៃជំងឺមហារីក៕

អ៊ុយក្រែន តែងតាំងប្រមុខទ័ពថ្មី ដែលជាការផ្លាស់ប្ដូរដ៏ធំក្នុងគ្រាលំបាកនៃសង្រ្គាមជាមួយរុស្ស៊ី

2024/02/09 11:52:42 am        76
លោកប្រធានាធិបតី វ្ល៉ូឌីមី ហ៊្សេឡិនស្គី (Volodymyr Zelenskiy) បានជំនួសតំណែងប្រមុខទ័ពដ៏មានប្រជាប្រិយរបស់អ៊ុយក្រែន ដោយតែងតាំងមេបញ្ជាការកងកំលាំងជើងគោករបស់ខ្លួនជាប្រមុខទ័ពជំនួសវិញ កាលពីថ្ងៃព្រហស្បតិ៍ (០៨ កុម្ភៈ) ដែលជាការភ្នាល់ដ៏ធំមួយនៅពេលដែលកងកម្លាំងរុស្ស៊ី កំពុងមានប្រៀបខ្ពស់ ក្នុងរយៈពេលជិតពីរឆ្នាំនៅក្នុងសង្រ្គាមរបស់ពួកគេ។ការកែប្រែក្នុងថ្នាក់ដឹកនាំយោធាថ្មី បន្ទាប់ពីមានការរំពឹងទុកជាច្រើនខែជុំវិញការមិនចុះសម្រុងរវាងលោក ហ៊្សេឡិនស្គី និងអតីតប្រមុខទ័ព លោក វ៉ាឡេរី ហ្សាលូស្ហ៍ន្យី (Valeriy Zaluzhnyi) ដែលប្រជាជនអ៊ុយក្រែនជាច្រើនមើលឃើញថាជាវីរបុរសជាតិ។លោក ហ៊្សេឡិនស្គី បានដំឡើងឋានន្តរស័ក្តិមេទ័ពជើងគោក វរសេនីយ៍ឯក អូឡេកសានដ៍ ស៊ីស្គី (Oleksandr Syrskyi) វ័យ ៥៨ ឆ្នាំ ជាប្រមុខថ្មីនៃកងកម្លាំងប្រដាប់អាវុធ ដោយលើកឡើងពីតួនាទីរបស់លោកក្នុងការត្រួតពិនិត្យការការពារទីក្រុងគីវ ក្នុងឆ្នាំ២០២២ និងការវាយបកភ្លាមៗរបស់ក្រុង ខាគីវ (Kharkiv) នៅចុងឆ្នាំនោះ។លោក ស៊ីស្គី ឡើងកាន់តំណែង ស្របពេលមានភាពមិនប្រាកដប្រជាខ្លាំង ខណៈដែលទីក្រុងគីវ កំពុងរង់ចាំជំនួយផ្នែកយោធាសំខាន់ៗពីសហរដ្ឋអាមេរិក ដែលត្រូវបានពន្យារពេលដោយគណបក្សសាធារណរដ្ឋនៅក្នុងសភាសហរដ្ឋអាមេរិក អស់ជាច្រើនខែ៕

វ៉េណេហ្ស៊ុយអេឡា ប្តេជ្ញាឆ្លើយតបដោយកម្លាំង ប្រសិនបើការខួងយកប្រេង ចាប់ផ្តើមនៅក្នុងតំបន់ជម្លោះ

2024/02/09 11:39:39 am        80
វ៉េណេហ្ស៊ុយអេឡាកាលពីថ្ងៃព្រហស្បតិ៍ បានប្តេជ្ញាថា នឹងមាន «ការឆ្លើយតបដោយកម្លាំង» ប្រសិនបើការខួងយកប្រេង ចាប់ផ្តើមនៅក្នុងដែនទឹកដែលមានការតវ៉ាជំទាស់ពីប្រទេសជិតខាងហ្គីយ៉ាន ដូចដែលបានប្រកាសដោយក្រុមហ៊ុនប្រេងយក្សរបស់សហរដ្ឋអាមេរិក ExxonMobil ក្នុងសប្តាហ៍នេះ។ទីក្រុងការ៉ាកាស បានទាមទារជាយូរមកហើយនូវតំបន់ Essequibo ដែលបង្កើតបានប្រហែល ២ ភាគ ៣ នៃទឹកដីហ្គីយ៉ាន ប៉ុន្តែបានបង្កើនវោហាស័ព្ទបស់ខ្លួន ចាប់តាំងពីអ្នកជិតខាងរបស់ខ្លួន បានចាប់ផ្តើមចេញអាជ្ញាប័ណ្ណសម្រាប់ក្រុមហ៊ុនប្រេង ដើម្បីធ្វើប្រតិបត្តិការ នៅទីនោះ។រដ្ឋមន្ត្រីការពារជាតិវ៉េណេហ្ស៊ុយអេឡា លោក វ្ល៉ាឌីមៀ ប៉ាឌ្រីណូ (Vladimir Padrino) បានសរសេរនៅលើបណ្តាញសង្គម X ថា ខណៈដែលក្រុម ExxonMobil អាចមានការការពារពីសហរដ្ឋអាមេរិក និង ប្រទេសហ្គីយ៉ាន នៅក្នុងលំហដែនសមុទ្រដែលជាកម្មសិទ្ធិរបស់ប្រទេសវ៉េណេហ្ស៊ុយអេឡា ពួកគេនឹងទទួលបានការឆ្លើយតបដោយកម្លាំងសមាមាត្រ ដែលប្រកាន់ខ្ជាប់នឹងច្បាប់»។ក្រុមហ៊ុន ExxonMobil ដែលបានរកឃើញស្តុកប្រេងឆៅដ៏ធំនៅប្រទេសហ្គីយ៉ាន ក្នុងឆ្នាំ ២០១៥ បានប្រកាសកាលពីថ្ងៃអង្គារថា ខ្លួនគ្រោងនឹងខួងអណ្តូងរុករកចំនួនពីរនៅឆ្នាំនេះ នៅឯឆ្នេរសមុទ្រ Essequibo ដែលគ្រប់គ្រងដោយហ្គីយ៉ាន អស់រយៈពេលជាងមួយសតវត្សរ៍មកហើយ។កាលពីខែធ្នូ ប្រធានាធិបតីវ៉េណេហ្ស៊ុយអេឡា លោក នីកូឡាស ម៉ាឌូរ៉ូ (Nicolas Maduro) បានហៅការបោះឆ្នោតប្រជាមតិដ៏ចម្រូងចម្រាសមួយដែលមិនជាប់កាតព្វកិច្ច ដែលបានអនុម័តយ៉ាងលើសលប់នូវការបង្កើតខេត្តវ៉េណេស៊ុយអេឡា នៅឆ្នេរសមុទ្រ Essequibo ដែលបង្កឲ្យមានការភ័យខ្លាចនៃជម្លោះយោធានៅអាមេរិកខាងត្បូងដែលមានសន្តិភាពយ៉ាងទូលំទូលាយនោះ។

លោក Biden ហៅការឆ្លើយតបរបស់អ៊ីស្រាអែល លើតំបន់ហ្កាហ្សា ថាជាទង្វើហួសហេតុ

2024/02/09 11:28:10 am        78
លោកប្រធានាធិបតីអាមេរិក Joe Biden បាននិយាយកាលពីល្ងាចថ្ងៃព្រហស្បតិ៍ទី៩ខែកុម្ភៈសប្ដាហ៍នេះថា ការឆ្លើយតបរបស់យោធាអ៊ីស្រាអែល ក្នុងតំបន់ហ្កាហ្សាស្ទ្រីប ចំពោះការវាយប្រហារកាលពីថ្ងៃទី៧ខែតុលាដោយក្រុមហាម៉ាស គឺជាទង្វើជ្រុលហួសពេកហើយ។ ប្រធានាធិបតីអាមេរិកវ័យ៨១ឆ្នាំ មកពីគណបក្សប្រជាធិបតេយ្យរូបនេះ បានប្រាប់ក្រុមអ្នកយកព័ត៌មាននៅសេតវិមានថា តាមទស្សនៈរបស់លោក ដូចដែលអ្នករាល់គ្នាដឹងស្រាប់ហើយថា ការឆ្លើយតបនៅក្នុងតំបន់ហ្កាហ្សា គឺជាសកម្មភាពជ្រួលហួសប្រមាណ។ ការគាំទ្ររបស់អាមេរិក សម្រាប់សង្រ្គាមអ៊ីស្រាអែល លើក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន បានរុញឲ្យផ្ទុះកំហឹងឈានដល់ការវាយប្រហារទាហានអារិកក្នុងតំបន់ ព្រមទាំងមានការរិះគន់លើរដ្ឋបាលរបស់លោកប្រធានាធិបតី Biden ទាំងនៅក្នុងសហរដ្ឋអាមេរិក និងបរទេស។ ការទម្លាក់គ្រាប់បែក និងការឡោមព័ទ្ធជាច្រើនខែមកនេះ បានរុញឲ្យមានវិបត្តិមនុស្សធម៌ពិសេនៅក្នុងតំបន់ហ្កាហ្សាភាគខាងត្បូង។ ប៉ុន្តែលោក Biden បាននិយាយថា លោកបានជំរុញឲ្យមានជំនួយមនុស្សធម៌ចូលទៅក្នុងតំបន់ហ្កាហ្សា។ការសឹងសឹករបស់អ៊ីស្រាអែលបានឆក់យកអាយុជីវិតជនស៊ីលហ្កាហ្សាយ៉ាងហោចណាស់២៧.៨៤០នាក់ ភាគច្រើនជាស្ត្រីនិងកុមារ។សង្រ្គាមនេះ បាននាំឲ្យមានការរីកសាយអំពើហិង្សាទូទាំងតំបន់ដោយក្រុមកងកម្លាំងប្រដាប់អាវុធគាំទ្រដោយអ៊ីរ៉ង់ជាការបង្ហាញសាមគ្គីភាពជាមួយក្រុមហាម៉ាស ដែលនាំឲ្យមានការវាយប្រហារសងសឹកគ្នាពីអ៊ីស្រាអែលនិងអាមេរិក ព្រមទាំងសម្ព័ន្ធមិត្តនានារបស់ខ្លួន៕

អាល្លឺម៉ង់បញ្ជូននាវាចម្បាំង ដើម្បីជួយធានាការដឹកជញ្ជូនសមុទ្រក្រហម

2024/02/09 11:25:46 am        104
នាវាចម្បាំងរបស់កងទ័ពជើងទឹកអាល្លឺម៉ង់ បានធ្វើដំណើរទៅកាន់សមុទ្រក្រហម កាលពីថ្ងៃព្រហស្បតិ៍ក្នុងគោលបំណងការពារនាវាពាណិជ្ជកម្មពីការវាយប្រហារដោយក្រុមឧទ្ទាមយេម៉ែន ដែលជាផ្នែកមួយនៃបេសកកម្មសហភាពអឺរ៉ុបដែលបានគ្រោងទុក។មេបញ្ជាការកងទ័ពជើងទឹកលោក ចាន់ គ្រីស្ទៀន កាអេក (Jan Christian Kaack) បានប្រាប់អ្នកយកព័ត៌មាន នៅទីក្រុងប៊ែរឡាំងថា ការដាក់ពង្រាយនេះ គឺជាការចូលរួមដ៏សំខាន់បំផុតរបស់អង្គភាពមួយនៃកងទ័ពជើងទឹកអាល្លឺម៉ង់ ក្នុងរយៈពេលជាច្រើនទសវត្សរ៍ ។ក្រុមឧទ្ទាមហ៊ូធីដែលគាំទ្រដោយអ៊ីរ៉ង់របស់យេម៉ែន បានចាប់ផ្តើមការវាយប្រហារជាបន្តបន្ទាប់លើកនាវាឆ្លងកាត់សមុទ្រក្រហម ចាប់តាំងពីខែវិច្ឆិកា ដោយនិយាយថា យុទ្ធនាការរបស់ពួកគេ គឺនៅក្នុងសាមគ្គីភាពជាមួយប៉ាឡេស្ទីន ក្នុងសង្គ្រាមរវាងអ៊ីស្រាអែលនិងក្រុមហាម៉ាស។សមុទ្រក្រហម ជាធម្មតាគ្របដណ្តប់ប្រហែល ១២ភាគរយនៃពាណិជ្ជកម្មសមុទ្រពិភពលោក។ភាពចលាចល បានជំរុញឲ្យក្រុមហ៊ុនដឹកជញ្ជូនមួយចំនួនប្តូរទិសដៅនាវារបស់ពួកគេចេញពីសមុទ្រក្រហម ដោយធ្វើឲ្យពួកគេប្រើប្រាស់ផ្លូវវែងជាង និងថ្លៃជាង នៅជុំវិញចុងខាងត្បូងនៃទ្វីបអាហ្រ្វិក។លោកកាអេក បាននិយាយថា នាវាចម្បាំង «Hesse» បានចេញដំណើរពីកំពង់ផែវីហែមសាវិន ( Wilhelmshaven) ភាគខាងជើងប្រទេសអាល្លឺម៉ង់ ជាមួយនឹងនាវិកប្រហែល ២៤០នាក់។លោកបានបន្ថែមថា វានឹងអាចឆ្លើយតបទៅនឹងការវាយប្រហារដែលមានសក្តានុពល រួមទាំងពីមីស៊ីល យានដ្រូន និង នាវាអត្តឃាតដែលបញ្ជាពីចម្ងាយ។

ប្រទេសស្លូវ៉ាគី អនុម័តកំណែទម្រង់ច្បាប់ព្រហ្មទណ្ឌ ដែលបានបង្កការតវ៉ាទូទាំងប្រទេស

2024/02/09 11:14:46 am        81
សភាប្រទេសស្លូវ៉ាគី បានអនុម័តកំណែទម្រង់លុបចោលសាខាអយ្យការពិសេស ដែលដោះស្រាយលើឧក្រិដ្ឋកម្មកម្រិតខ្ពស់ និងបន្ថយទណ្ឌកម្មសម្រាប់ឧក្រិដ្ឋកម្មហិរញ្ញវត្ថុ ក្នុងនីតិវិធីដ៏លឿនមួយកាលពីថ្ងៃព្រហស្បតិ៍ (០៨ កុម្ភៈ) ស្របពេលមានការតវ៉ាជាសាធារណៈ និងការព្រួយបារម្ភពីគណៈកម្មការអឺរ៉ុប។រដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្រ្តី រ៉ូប៊ឺត ហ្វីខូ (Robert Fico) ដែលបានឡើងកាន់អំណាចកាលពីខែតុលា ឆ្នាំមុនជាលើកទីបួនបន្ទាប់ពីមានការប្រឆាំងតវ៉ា បានអះអាងថាការផ្លាស់ប្តូរនេះគឺចាំបាច់ដើម្បីបញ្ចប់នូវអ្វីដែលវាហៅថាការងារលើសបន្ទុកនៅការិយាល័យរដ្ឋអាជ្ញាពិសេស និងការលំអៀងប្រឆាំងនឹងគណបក្ស SMER-SSD ដែលកំពុងកាន់អំណាចបច្ចុប្បន្ន។រដ្ឋាភិបាលបាននិយាយថាការផ្លាស់ប្តូរនេះបានធ្វើទំនើបកម្មក្រមព្រហ្មទណ្ឌដោយការកាត់បន្ថយទោសជាប់ពន្ធនាគាររយៈពេលវែង និងរើសយកវិធានការដាក់ទោសផ្សេងជំនួសវិញ។ ប្រធានាធិបតីស្លូវ៉ាគី លោកស្រី ហ្ស៊ូហ្សាណា ឆាពូតូវ៉ា (Zuzana Caputova) ភ្លាមៗបានផ្តល់សញ្ញាថាលោកស្រីនឹងព្យាយាមបញ្ឈប់លទ្ធភាពនៃការផ្លាស់ប្តូរនេះ តាមរយៈការវេតូ ឬការប្រជែងនៅក្នុងតុលាការ។គណបក្សប្រឆាំង និងជនជាតិស្លូវ៉ាគីរាប់ម៉ឺននាក់ ដែលបានតវ៉ានៅឯការប្រមូលផ្តុំគ្នាទូទាំងប្រទេសក្នុងប៉ុន្មានសប្តាហ៍កន្លងមកនេះ បាននិយាយថា ការផ្លាស់ប្តូរនេះនឹងការពារសម្ព័ន្ធមិត្តផ្នែកនយោបាយ និងអាជីវកម្មរបស់នាយករដ្ឋមន្រ្តី ហ្វីខូ ពីការស៊ើបអង្កេត៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

សម្តេចតេជោ ហ៊ុន សែន ជំរុញដល់អ្នកផលិតអំបិលទាំងអស់ ចូលរួមធានាការផ្គត់ផ្គង់ និងទទួលខុសត្រូវលើសុខុមាលភាពពលរដ្ឋ
05/09/2026 10:05 AM
លោក Trump ប្រកាសបទឈប់បាញ់រយៈពេលបីថ្ងៃរវាងអ៊ុយក្រែន និងរុស្ស៊ី
05/09/2026 08:05 AM
សម្តេចតេជោ ហ៊ុន សែន ជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា និងមន្ត្រីនៃមន្ទីរអង្គភាពជុំវិញខេត្តកំពត និងខេត្តកែប
05/09/2026 08:05 AM
ផ្លូវជនបទជាសរសៃឈាមដែលតភ្ជាប់ ជំរុញដល់ដំណើរអន្តរកម្មសេដ្ឋកិច្ចមូលដ្ឋាន
05/08/2026 09:05 PM
កិច្ចព្រមព្រៀងយន្តហោះចម្បាំង Gripen របស់អ៊ុយក្រែន អាចនឹងចុះហត្ថលេខាក្នុងរយៈពេលប៉ុន្មានខែទៀត
05/08/2026 09:05 PM
ក្រុមហ៊ុនហ្វីលីពីន បង្ហាញការចាប់អារម្មណ៍ខ្ពស់ក្នុងការស្វែងរកកាលានុវត្តភាពវិនិយោគនៅកម្ពុជា
05/08/2026 08:05 PM
អ៊ីរ៉ង់ច្រានចោលរបាយការណ៍ចារកម្មសហរដ្ឋអាមេរិកអាមេរិកពីសមត្ថភាពយោធាចុះខ្សោយរបស់ខ្លួន
05/08/2026 08:05 PM
អាស៊ានជំរុញឲ្យអាមេរិក និងអ៊ីរ៉ង់បញ្ចប់ជម្លោះ និងអំពាវនាវឲ្យលុបបំបាត់ស្ថានភាពមិនច្បាស់លាស់
05/08/2026 08:05 PM
ទីភ្នាក់ងារ EU អនុញ្ញាតឲ្យប្រើប្រាស់ប្រេងឥន្ធនៈយន្តហោះរបស់អាមេរិក ខណៈការខ្វះខាតជិតកើតមាន
05/08/2026 08:05 PM
សម្តេចធិបតី អញ្ជើញចូលរួមពិធីជប់លៀងផ្លូវការ នៅទីក្រុងសេប៊ូ
05/08/2026 08:05 PM