សម្ដេចតេជោ ណែនាំឱ្យដាក់បេក្ខភាពស្រ្ដីជាប់ឆ្នោតយ៉ាងតិចមួយឃុំមួយរូប និងមានស្ត្រីធ្វើស្មៀនឃុំ
សម្ដេចតេជោស្នើស្ថាប័នពាក់ព័ន្ធចាត់វិធានការភ្លាមៗចំពោះអ្នកប្រព្រឹត្តទង្វើអសីលធម៌លើបណ្ដាញសង្គម
សម្ដេចតេជោ អំពាវនាវដល់រាជរដ្ឋាភិបាលយកចិត្តទុកដាក់សាងសង់កន្លែងស្នាក់នៅសម្រាប់សិស្សជាស្ត្រី
សម្ដេចធិបតី៖ មន្ត្រីជាអ្នកបម្រើរាស្ត្រ មិនមែនជាចៅហ្វាយរាស្ត្រទេ

នយោបាយ​ និង ការអភិវឌ្ឍន៍

សម្ដេចធិបតីឱ្យក្រសួងសាធារណការសហការជាមួយភាគីពាក់ព័ន្ធថែទាំសមិទ្ធផលផ្លូវ ស្ពានឱ្យបានល្អ

2023/11/22 08:37:38 pm        372
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានផ្ដល់អនុសាសន៍ដល់ក្រសួងសាធារណការ និងដឹកជញ្ជូន ត្រូវសហការជាមួយគ្រប់ភាគីពាក់ព័ន្ធថែទាំសមិទ្ធផល ផ្លូវថ្នល់ និងស្ពានដែលបានសាងសង់ឡើងទូទាំងប្រទេសឱ្យបានល្អ ហើយត្រូវពិនិត្យមើលលើការដឹកជញ្ជូនឱ្យបានត្រឹមត្រូវតាមច្បាប់កំណត់ ជាពិសេសត្រូវសហការជាមួយវិស័យឯកជនក្នុងវិស័យដឹកញ្ជូនចំពោះការអនុវត្តការងារនេះ។សម្ដេចធិបតីនាយករដ្ឋមន្រ្ដី បានមានប្រសាសន៍ក្នុងឱកាស អញ្ជើញជាអធិបតី សម្ពោធដាក់ឱ្យប្រើប្រាស់កំណាត់ផ្លូវជាតិលេខ៥ ពីព្រែកក្តាម រហូតដល់ខេត្តបាត់ដំបង នៅព្រឹកថ្ងៃ ទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ ដោយបានណែនាំដល់ក្រសួងសាធារណការ និងដឹកជញ្ជូន ត្រូវសហការជាមួយគ្រប់ភាគីពាក់ព័ន្ធ ត្រូវចូលរួមទប់ស្កាត់ចំពោះការដឹកជញ្ជូនដែលលើសចំនួនកំណត់។ ខណៈកាលពីជំនួបជាមួយវិស័យឯកជនកាលពីពេលថ្មីៗនេះ សម្ដេចនាយករដ្ឋមន្រ្ដី បានអនុញ្ញាតឱ្យវិស័យឯកជនបន្ថែមចំពោះការដឹកជញ្ជូនទំនិញនៅលើផ្លូវថ្នល់មានទម្ងន់រហូតដល់៤៥តោនសម្រាប់ការដឹកជញ្ជូនក្នុងមួយជើង ដើម្បីកាត់បន្ថយការចំណាយ និងបង្កើតចំនួន​ទំនិញក្នុងការដឹកជញ្ជូនមួយលើក។សូមជម្រាបថា ផ្លូវជាតិលេខ៥នេះ គឺជាសមិទ្ធផលថ្មីមួយបន្ថែមទៀត និងជាចំណងដៃដ៏ពិសិដ្ឋរបស់ រាជរដ្ឋាភិបាលកម្ពុជា ​ជូនប្រជាពលរដ្ឋទូទាំងប្រទេស ​ជាពិសេសប្រជាពលរដ្ឋដែលរស់ នៅតាម​បណ្ដោយផ្លូវជាតិលេខ៥ ដើម្បីប្រើប្រាស់ជាប្រយោជន៍ទូទៅ។ផ្លូវជាតិនេះ គឺជាខ្សែផ្លូវយុទ្ធសាស្ត្រដ៏សំខាន់មួយ ហើយក៏ជាខ្សែផ្លូវសេដ្ឋកិច្ចជាតិដ៏មានសក្តានុពល​ដែលបានតភ្ជាប់ទំនាក់ទំនងរូបវន្តរវាងស្ថាប័ន ​និងប្រជាជន​ ដោយរាប់ចាប់ពីរាជធានី ភ្នំពេញ ខេត្តកណ្តាល កំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង និងខេត្តបន្ទាយមានជ័យ និងបណ្តាខេត្ត ជាប់ព្រំប្រទល់ផ្សេងៗដទៃទៀត៕

សម្ដេចធិបតី៖ សម្ពោធផ្លូវថ្ងៃនេះចំខួប៣ខែរដ្ឋាភិបាលថ្មី និងទំនាក់ទំនង៧០ឆ្នាំកម្ពុជា-ជប៉ុន

2023/11/22 08:28:33 pm        258
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានមានប្រសាសន៍ថា ការសម្ពោធដាក់ឱ្យប្រើប្រាស់កំណាត់ផ្លូវជាតិលេខ៥ ពីព្រែកក្តាមដល់បាត់ដំបង និងបើកការដ្ឋានសង់ពីសិរីសោភ័ណ ទៅប៉ោយប៉ែតនៅថ្ងៃទី ២២ ខែវិច្ឆិកានេះ គឺចំថ្ងៃពិសេសមួយខួប៣ខែ ដែលរាជរដ្ឋាភិបាលថ្មីអាណត្តិទី៧ បានប្រកាសចូលកាន់តំណែង ជាផ្លូវការនៅរដ្ឋសភា ហើយក៏ចំថ្ងៃខួប៧០ឆ្នាំនៃទំនាក់ទំនងកម្ពុជា-ជប៉ុនផងដែរ។សម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា រយៈពេល ៣ ខែដំបូងនៃការដឹកនាំ​របស់រាជ​រដ្ឋាភិបាល​អាណត្តិទី៧នេះ រាជរដ្ឋាភិបាលមិនបានសម្រាកទេ គឺបានខិតខំយ៉ាងខ្លាំងក្នុងការបន្តរក្សាសន្ដិភាព ស្ថិរភាពនយោបាយ ទាក់ទាញវិនិយោគ​មកកាន់កម្ពុជា និងបន្តកិច្ចការងារ​អភិវឌ្ឍន៍លើគ្រប់វិស័យ។ សម្តេចធិបតី បានថ្លែងថា ការសម្ពោធកំណាត់ផ្លូវជាតិលេខ៥ ក៏ជានិមិត្តរូបនៃការបន្តនូវចំណង​ទំនាក់ទំនង ​និងកិច្ចសហប្រតិបត្តិការជាមួយប្រទេសជប៉ុនផងដែរ។ សម្ដេច បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការពីគ្រប់ភាគីពាក់ព័ន្ធ​ រួមទាំងប្រទេសជប៉ុន ធ្វើឱ្យការសាងសង់ផ្លូវជាតិលេខ៥ សម្រេចបានជាស្ថាពរ។សូមជម្រាបថា ការផ្លាស់ប្តូរមេដឹកនាំរាជរដ្ឋាភិបាលដែលរក្សាបាននូវសុខសន្តិភាព និងស្ថេរភាពសង្គម​ បានផ្តល់នូវម្លប់ដ៏ត្រជាក់សម្រាប់ជាតិកម្ពុជា ហើយដំណើរអភិវឌ្ឍន៍ និងការរីកចម្រើនរបស់ជាតិនៅតែបន្តរក្សា។សមិទ្ធផលដែលសាងសង់ក្នុងនីតិកាលចាស់ដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ក៏ត្រូវបាន​សម្ពោធដាក់ឱ្យប្រើប្រាស់ជាបន្តបន្ទាប់ដោយសម្តេចធិបតី ហ៊ុន ម៉ាណែត ដើម្បីជាប្រយោជន៍​សម្រាប់ប្រជាពលរដ្ឋ។ រយៈពេល៣ខែនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានសម្ពោធសមិទ្ធផល​ជាច្រើន រួមមានមន្ទីរពេទ្យតេជោសន្តិភាព, អគារដ្ឋបាលខេត្តកំពង់ស្ពឺ, ស្ពានបេតុងខ្សែកាបកោះនរា និងអាកាសយានដ្ឋានសៀមរាបអង្គរ៕អត្ថបទ៖វ៉ន ដារ៉ា

សហភាពអឺរ៉ុប រៀបចំផែនការផ្តល់ការប្តេជ្ញាចិត្តផ្នែកសន្តិសុខរយៈពេលយូរដល់អ៊ុយក្រែន

2023/11/22 07:48:51 pm        154
សហភាពអឺរ៉ុប បានបង្ហាញដល់រដ្ឋជាសមាជិកនូវក្របខ័ណ្ឌមួយ ដើម្បីផ្តល់ឲ្យអ៊ុយក្រែននូវការប្តេជ្ញាចិត្ត ផែ្នកសន្តិសុខរយៈពេលយូរ រួមទាំងយន្តការសម្រាប់ការគាំទ្រផ្នែកយោធារយៈពេលវែង ការបណ្តុះបណ្តាល កងទ័ពអ៊ុយក្រែន និងជួយជំរុញឧស្សាហកម្មការពាររបស់ប្រទេសនេះ។សេចក្តីព្រាងឯកសារ ដែលត្រូវបានមើលឃើញដោយសារព័ត៌មាន Bloomberg នឹងត្រូវបានពិភាក្សាដោយឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប ក្នុងសប្តាហ៍នេះ និងដោយមេដឹកនាំប្លុកនេះ នៅខែក្រោយ។ វាក៏នឹងបង្កើតជាមូលដ្ឋាននៃការពិគ្រោះយោបល់ជាមួយទីក្រុងគីវ និងក្រុមប្រទេសទាំង៧ (G7)ផងដែរ។សមាជិក G-7 បានព្រមព្រៀងគ្នានៅក្នុងកិច្ចប្រជុំកំពូលរបស់អង្គការណាតូ កាលពីដើមឆ្នាំនេះ ដើម្បីចរចាអំពីការប្រមូលផ្តុំនៃការធានាសន្តិសុខទ្វេភាគីជាមួយអ៊ុយក្រែន ក្នុងគោលបំណងរារាំងការឈ្លានពានរបស់ រុស្ស៊ី នាពេលអនាគត។ សម្រាប់ផ្នែករបស់ខ្លួន អ៊ុយក្រែន បានប្តេជ្ញាបន្តកំណែទម្រង់ជាបន្តបន្ទាប់ រួមទាំងការអនុវត្តច្បាប់ ប្រព័ន្ធតុលាការ ក៏ដូចជាវិស័យសន្តិសុខ និងការពារជាតិផងដែរ។ សម្ព័ន្ធមិត្តសំខាន់ៗមួយចំនួនរបស់ទីក្រុងគីវ កំពុងស្វែងរកការបញ្ចប់កិច្ចព្រមព្រៀងទ្វេភាគី នៅឆ្នាំនេះ។

ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំអង្គការសហប្រជាជាតិ ប្រដូចលោក Putin ទៅនឹងលោក Joseph Stalin

2023/11/22 07:45:49 pm        157
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់អង្គការសហប្រជាជាតិ ចេញផ្សាយកាលពីថ្ងៃទី ២១ ខែវិច្ឆិកា បានឲ្យដឹងថា ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំអង្គការសហប្រជាជាតិ លោកស្រី Linda Thomas-Greenfield បានប្រៀបធៀបការយកធនធានស្បៀងអាហារធ្វើជាអាវុធរបស់ជនផ្តាច់ការរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន នៅអ៊ុយក្រែន ទៅនឹងអំពើឃោរឃៅរបស់លោក Joseph Stalin ក្នុងអំឡុងពេលធ្វើឲ្យមានគ្រោះទុរ្ភិក្សធ្ងន់ធ្ងរ។ ក្នុងអំឡុងកិច្ចប្រជុំរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ លោកស្រី Thomas-Greenfield បាននិយាយថា លោកPutin ដូចជាលោក Stalin ដែរ បានប្រើប្រាស់ស្បៀងអាហារធ្វើជាអាវុធក្នុងសង្គ្រាម ហើយគ្រោះទុរ្ភិក្សធ្ងន់ធ្ងរ បានក្លាយជារឿងគួរប្រុងប្រយ័ត្ន អំពីអ្វីដែលកើតឡើងនៅពេលដែលយើងអនុញ្ញាតឱ្យអំពើឃោរឃៅ និងអំណាចផ្តាច់ការ មិនអាចត្រូវបានពិនិត្យ។ គ្រោះទុរ្ភិក្សធ្ងន់ធ្ងរ ជាទុរ្ភិក្សបង្កើតឡើងដោយមនុស្ស បណ្តាលឲ្យពលរដ្ឋអ៊ុយក្រែនប្រមាណពី ២,៥ ទៅ ៥ លាននាក់ស្លាប់ ដែលបានកើតឡើងអំឡុងអាណត្តិរបស់លោក Joseph Stalin ជាអគ្គលេខាធិការនៃសហភាពសូវៀត។ លោក Matthew Hollingworth នាយកកម្មវិធីស្បៀងអាហារពិភពលោកប្រចាំប្រទេសអ៊ុយក្រែន បាននិយាយទៅកាន់ក្រុមប្រឹក្សាសន្តិសុខតាមរយៈសន្និសីទវីដេអូ ទាក់ទងនឹងវិបត្តិស្បៀងអាហារថា ប្រជាជនអ៊ុយក្រែន កំពុងត្រូវបានកាត់ផ្តាច់មិនឲ្យមានដំណើរការទីផ្សារ ដើម្បីទិញស្បៀងអាហារ ហើយកសិករកំពុងរាយការណ៍ថា ពួកគេមិនអាចផលិតស្បៀងបានគ្រប់គ្រាន់នោះទេ ដែលជាស្ថានភាពមានផលប៉ះពាល់ខ្លាំង នៅក្នុងនិងក្រៅប្រទេសអ៊ុយក្រែន។ ការទម្លាក់គ្រាប់បែករបស់រុស្ស៊ី ទៅលើកំពង់ផែអ៊ុយក្រែន និងហេដ្ឋារចនាសម្ព័ន្ធគ្រាប់ធញ្ញជាតិ បានគំរាមកំហែងដល់ការផ្គត់ផ្គង់ស្បៀងអាហារពិភពលោក។ យោងតាមការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស (OHCHR) បានឱ្យដឹងថា មានការវាយប្រហាររបស់រុស្សីចំនួន ៣១លើកដែលបានចងក្រងជាឯកសារ ទៅលើទីតាំងផលិតគ្រាប់ធញ្ញជាតិសំខាន់ៗ ចាប់តាំងពីរុស្ស៊ី បានដកខ្លួនចេញពីគំនិតផ្តួចផ្តើមគ្រាប់ធញ្ញជាតិសមុទ្រខ្មៅ កាលពីខែកក្កដា។

ហ្វីលីពីន ចាប់ផ្ដើមការល្បាតដែនសមុទ្ររួមជាមួយយោធាអាមេរិក

2023/11/22 07:30:00 pm        122
យោធាហ្វីលីពីន និងសហរដ្ឋអាមេរិក បានចាប់ផ្ដើមការល្បាតរួមគ្នាកាលពីថ្ងៃអង្គារ (២១ វិច្ឆិកា) នៅក្នុងដែនទឹកក្បែរកោះតៃវ៉ាន់ ដែលជាសកម្មភាពមួយទំនងជាជំរុញឱ្យមានភាពតានតឹងបន្ថែមទៀតជាមួយប្រទេសចិន នេះបើយោងតាមក្រុមមន្ត្រីនៃប្រទេសអាស៊ីអាគ្នេយ៍មួយនេះ។ប្រតិបត្តិការចូលរួមផ្នែកសន្តិសុខរវាងសម្ព័ន្ធមិត្តនៃសន្ធិសញ្ញាទាំងពីរនេះ បានកើនឡើងយ៉ាងខ្លាំងក្នុងឆ្នាំនេះ រួមទាំងការសម្រេចបង្កើនមូលដ្ឋានទ័ពហ្វីលីពីន ស្ទើរតែទ្វេដងដែលយោធាអាមេរិកអាចប្រើប្រាស់បាន និងសមយុទ្ធយោធារួមគ្នាដ៏ធំបំផុតមិនធ្លាប់មានកាលពីខែមេសា។ប្រធានាធិបតីហ្វីលីពីន លោក Ferdinand Marcos Jr. បាននិយាយថា សមយុទ្ធដែនអាកាស និងដែនសមុទ្ររួមគ្នារយៈពេលបីថ្ងៃក្នុងសប្តាហ៍នេះ គឺជា «គំនិតផ្តួចផ្តើមដ៏សំខាន់» ក្នុងការជំរុញអន្តរប្រតិបត្តិការរវាងប្រទេសទាំងពីរ។យោធាហ្វីលីពីនបាននិយាយថា នាវាកងទ័ពជើងទឹកចំនួនបីគ្រឿង យន្តហោះចម្បាំងធុនស្រាល FA-50 ចំនួនពីរគ្រឿង និងយន្តហោះវាយប្រហារធុនស្រាល A-29B Super Tucano មួយគ្រឿង នឹងចូលរួមប្រតិបត្តិការនោះ ខណៈដែលសហរដ្ឋអាមេរិក នឹងបញ្ជូននាវាចម្បាំង និងយន្តហោះល្បាតដែនសមុទ្រ P8-A Poseidon ព្រមទាំងយន្តហោះឈ្លបយកការណ៍ដើម្បីចូលរួម។ការល្បាត ដែលទំនងជាធ្វើឱ្យចិនខឹងនេះ គឺជាសញ្ញាមួយដែលហ្វីលីពីនកំពុងបង្កើនជំហរការពាររបស់ខ្លួនស្របពេលដែលខ្លួនបានពណ៌នាថាមាន «សកម្មភាពឈ្លានពាន» របស់ចិន នៅក្នុងដែនទឹកយុទ្ធសាស្ត្រដែលត្រូវបានគេមើលឃើញថាជាចំណុចនៃភាពតានតឹងដ៏មានសក្តានុពលរវាងសហរដ្ឋអាមេរិក និងចិន៕

កូរ៉េខាងត្បូង នឹងផ្អាកផ្នែកមួយនៃសន្ធិសញ្ញាយោធាបន្ទាប់ពីកូរ៉េខាងជើង អះអាងការបាញ់បង្ហោះផ្កាយរណបចារកម្ម

2023/11/22 07:17:51 pm        156
កូរ៉េខាងត្បូង នៅថ្ងៃពុធ (២២ វិច្ឆិកា) នេះ បានចាត់វិធានការផ្អាកផ្នែកមួយនៃកិច្ចព្រមព្រៀងយោធា ដែលខ្លួនបានចុះហត្ថលេខាជាមួយទីក្រុងព្យុងយ៉ាង ក្នុងឆ្នាំ២០១៨ ហើយសកម្មភាពឃ្លាំមើលពីលើអាកាសនៅជិតព្រំដែនជាមួយកូរ៉េខាងជើង នឹងបន្តឡើងវិញ បន្ទាប់ពីកូរ៉េខាងជើង បានផ្គើននឹងការព្រមានពីសហរដ្ឋអាមេរិក និងបណ្ដាសម្ព័ន្ធមិត្ត ហើយបានបាញ់បង្ហោះផ្កាយរណបចារកម្ម ដោយហៅការបាញ់បង្ហោះនោះថាជាភាពជោគជ័យ។នាយករដ្ឋមន្ត្រីកូរ៉េខាងត្បូង លោក ហាន ដាក់សូ (Han Duck-soo) បានរៀបចំកិច្ចប្រជុំគណៈរដ្ឋមន្ត្រីនៅថ្ងៃពុធនេះ ហើយបាននិយាយនៅក្នុងសុន្ទរកថាតាមទូរទស្សន៍ថា រដ្ឋាភិបាលកំពុងធ្វើការឆ្ពោះទៅមុខដើម្បីផ្អាកផ្នែកមួយនៃកិច្ចព្រមព្រៀងអន្តរកូរ៉េ។កូរ៉េខាងជើងបាននិយាយថា ខ្លួនបានដាក់ផ្កាយរណបចារកម្មដំបូងរបស់ខ្លួននៅក្នុងគន្លងតារាវិថីកាលពីថ្ងៃអង្គារ (២១ វិច្ឆិកា) ហើយបានប្តេជ្ញាថា នឹងបាញ់បង្ហោះបន្ថែមទៀតនាពេលអនាគតដ៏ខ្លីខាងមុខនេះ។ រូបថតដែលត្រូវបានផ្សព្វផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់កូរ៉េខាងជើង បង្ហាញពីអ្វីដែលហាក់ដូចជាមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន កំពុងអង្កេតមើលការបាញ់បង្ហោះរ៉ូកែតដ៏កាចសាហាវពីមូលដ្ឋានបាញ់បង្ហោះមួយ។សន្ធិសញ្ញាដែលគេស្គាល់ថាជាកិច្ចព្រមព្រៀងយោធាគ្រប់ជ្រុងជ្រោយ និងមានគោលបំណងកាត់បន្ថយភាពតានតឹងនៅឧបទ្វីបកូរ៉េ ត្រូវបានចុះហត្ថលេខាក្នុងកិច្ចប្រជុំកំពូល ឆ្នាំ២០១៨ រវាងអតីតប្រធានាធិបតីកូរ៉េខាងត្បូង លោក ម៉ូន ជែអ៊ីន (Moon Jae-in) និងមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន (Kim Jong-un)។ភាគីទាំងពីរបានព្រមព្រៀងគ្នាដាក់តំបន់ការពារ ជាទីដែលសមយុទ្ធបាញ់គ្រាប់ពិតនឹងត្រូវផ្អាក ក៏ដូចជាតំបន់ហាមហោះហើរ ដកប៉ុស្តិ៍យាមមួយចំនួនចេញពីតំបន់គ្មានយោធាដែលខណ្ឌប្រទេសទាំងពីរ និងរក្សាបណ្តាញទូរស័ព្ទទាន់ហេតុការណ៍ ក្នុងចំណោមវិធានការផ្សេងទៀត៕

រុស្ស៊ី៖ សន្តិសហវិជ្ជមានជាមួយអ៊ុយក្រែន គឺមិនអាចទៅរួចនោះទេជាមួយរបបបច្ចុប្បន្ននេះ

2023/11/22 07:11:56 pm        131
រុស្ស៊ី មិនអាចរួមរស់តាមបែបសន្តិសហវិជ្ជមានជាមួយ «របប» នាពេលបច្ចុប្បន្ននៅក្នុងទីក្រុង គីវ បានទេ នេះបើតាមមន្ត្រីជាន់ខ្ពស់ម្នាក់របស់រុស្ស៊ី បាននិយាយកាលពីថ្ងៃអង្គារ (២១ វិច្ឆិកា) ដោយបញ្ជាក់សារជាថ្មីអំពីគោលដៅនៃអ្វីដែលលោកប្រធានាធិបតី វ្លាឌីមៀ ពូទីន ហៅថាប្រតិបត្តិការយោធាពិសេសមួយដើម្បី «លុបបំបាត់យោធា» នៅអ៊ុយក្រែន។ លោកពូទីន បានបញ្ជូនកងទ័ពចូលទៅក្នុងប្រទេសអ៊ុយក្រែន កាលពីខែកុម្ភៈ ឆ្នាំ២០២២ ដែលបង្កឱ្យមានសង្រ្គាមនៅអឺរ៉ុប និងការប្រឈមមុខដាក់គ្នាដ៏ធ្ងន់ធ្ងរបំផុតរវាងរុស្ស៊ី និងលោកខាងលិចចាប់តាំងពីសង្គ្រាមត្រជាក់បានបញ្ចប់មក។ឯកអគ្គរដ្ឋទូតរុស្សី លោក Rodion Miroshnik បានប្រាប់ក្រុមអ្នកយកព័ត៌មាននៅទីក្រុងម៉ូស្គូ ថា «របបបច្ចុប្បន្នរបស់ទីក្រុង គីវ គឺជារបបគ្រោះថ្នាក់ ហើយយើងមើលមិនឃើញជម្រើសណាមួយសម្រាប់ការរួមរស់សន្តិសហវិជ្ជមានជាមួយប្រទេសនេះនៅពេលនេះទេ»។ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy បានច្រានចោលការចរចាជាមួយលោកពូទីន ខណៈបើកចំហឳកាសដើម្បីពិភាក្សាជាមួយរុស្ស៊ី។លោកឯកអគ្គរដ្ឋទូត Miroshnik បាននិយាយថា រុស្ស៊ីអាចទប់ទល់នឹងអង្គការណាតូបាន ដរាបណាខ្លួនត្រូវការដើម្បីកម្ចាត់កងកម្លាំងអ៊ុយក្រែន ហើយថាមិនយូរទេលោកខាងលិច នឹងបាត់បង់ចំណាប់អារម្មណ៍លើអ៊ុយក្រែន មានន័យថា ភាពជាអ្នកដឹកនាំរបស់ទីក្រុងគីវ នឹងដួលរលំ។ ទីក្រុងគីវ និយាយថា ខ្លួននឹងបន្តប្រយុទ្ធរហូតដល់ទាហានរុស្ស៊ីចុងក្រោយបានចាកចេញពីទឹកដីរបស់ខ្លួន ហើយបណ្ដាសម្ព័ន្ធមិត្តលោកខាងលិចបាននិយាយថា ពួកគេនឹងបន្តគាំទ្រអ៊ុយក្រែន៕

លោក Biden ចង់បញ្ជាក់ឲ្យច្បាស់ចំពោះកិច្ចសហប្រតិបត្តិការរបស់ចិន លើការទប់ស្កាត់សារធាតុហ្វង់តានីល

2023/11/22 06:35:30 pm        255
ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បាននិយាយកាលពីថ្ងៃអង្គារ (២១ វិច្ឆិកា) ថា លោកបានចាត់វិធានការសំខាន់ៗក្នុងអំឡុងពេលកិច្ចប្រជុំរបស់ខ្លួនកាលពីសប្តាហ៍មុនជាមួយប្រធានាធិបតីចិន លោក ស៊ី ជីនពីង ដើម្បីទប់ស្កាត់លំហូរនៃសារធាតុហ្វង់តានីល ចូលទៅក្នុងសហរដ្ឋអាមេរិក ប៉ុន្តែលោកនឹងត្រូវការផ្ទៀងផ្ទាត់ឲ្យច្បាស់ថាប្រទេសចិន ធ្វើតាមការព្រមព្រៀងនោះ។លោក បៃដិន និងលោក ស៊ី បានជួបប្រជុំគ្នានៅទីក្រុងសាន់ហ្រ្វាន់ស៊ីស្កូ សហរដ្ឋអាមេរិក ក្នុងអំឡុងកិច្ចប្រជុំកំពូលនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក ហើយសេតវិមានបាននិយាយថា ការសន្ទនារបស់មេដឹកនាំទាំងពីរស្តីពីថ្នាំអាភៀន ហ្វង់តានីល គឺជាការសម្រេចបានល្អបំផុតចេញពីកិច្ចពិភាក្សានេះ។ ប្រធានាធិបតីអាមេរិក រូបនេះបានបញ្ជាក់ជាថ្មីកាលពីថ្ងៃអង្គារថា លោកទទួលបានការវិវត្តន៍យ៉ាងសំខាន់ក្នុងអំឡុងពេលជួបជាមួយលោក ស៊ី។លោក បៃដិន និយាយថា «សហរដ្ឋអាមេរិក នឹងធ្វើការរួមគ្នាជាមួយប្រទេសចិន ដើម្បីកំណត់គោលដៅសមាសធាតុហ្វង់តានីល។ ជាលទ្ធផលនៃទំនាក់ទំនងការទូតរបស់យើងនាពេលថ្មីៗនេះ ប្រទេសចិនបានចាត់វិធានការរួចហើយដើម្បីបិទបណ្ដាក្រុមហ៊ុនដែលធ្វើពាណិជ្ជកម្មខុសច្បាប់នៃសារធាតុគីមីបែបនេះ។ យើងមិនគ្រាន់តែជឿថាវាកំពុងកើតឡើងនោះទេ យើងត្រូវតែផ្ទៀងផ្ទាត់ចំណាត់ការទាំងនោះ»។លោក បៃដិន និងលោក ស៊ី បានប្រកាសកាលពីសប្តាហ៍មុនថា ប្រទេសចិន នឹងប្រាប់ក្រុមហ៊ុននានាឱ្យកាត់បន្ថយការនាំចេញទៅកាន់បណ្តាប្រទេសនៅអាមេរិកឡាទីននៃសារធាតុគីមី ដែលប្រើសម្រាប់ផលិតថ្នាំហ្វង់តានីល។ លោក បៃដិន បានសង្កត់ធ្ងន់ថា លំហូរចូលនៃសារធាតុហ្វង់តានីល គឺជា «បញ្ហាប្រឈមជាសកល ដែលទាមទារឱ្យមានសកម្មភាពជាសកល»៕

សម្ដេចធិបតីនាយករដ្ឋមន្ត្រី៖ សូមបញ្ឈប់ការប្រើប្រាស់យ័ន្ត ដើម្បីបំពានច្បាប់ចរាចរណ៍នៅកម្ពុជា

2023/11/22 05:50:51 pm        424
មានប្រសាសន៍ក្នុងពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ គម្រោងធ្វើឱ្យប្រសើរឡើងកំណាត់ផ្លូវជាតិលេខ៥ ចាប់ពីព្រែកក្ដាម ទៅដល់បាត់ដំបង ប្រវែងសរុប ២៤៦,១៥ គ.ម និងបើកការដ្ឋានសាងសង់កំ ណាត់ផ្លូវជាតិលេខ៥ ចាប់ពីសិរីសោភ័ណ ទៅដល់ប៉ោយប៉ែត ប្រវែង ៣៥,១៤ គ.ម នាព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានអំពាវនាវដល់អ្នកប្រើប្រា ស់ផ្លូវទាំងអស់ សូមបញ្ឈប់ការប្រើប្រាស់យ័ន្តការពារ ដែលជាខ្នងបង្អែករបស់ខ្លួននោះ ដើម្បីបំពានច្បា ប់ចរាចរណ៍នៅកម្ពុជា។សម្ដេចធិបតីនាយករដ្ឋមន្ត្រី ព្រមានថា យ័ន្តដែលជាខ្នងបង្អែកនោះ មិនអាចជួយបាននោះឡើយ នៅ ពេលដែលមានការរឹតបន្តឹងច្បាប់ចរាចរណ៍។សម្ដេចមហាបវរធិបតីបន្តថា បច្ចុប្បន្នកម្ពុជាមានអ្នករងគ្រោះថ្នាក់ដោយចរាចរណ៍ច្រើនគួរឱ្យបារម្ភ ព្រួយ ជាពិសេសករណីបើកបរបំពានច្បាប់ចរាចរណ៍។ក្នុងពិធីនៅថ្ងៃនេះដែរ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក៏បានអំពាវនាវដល់គ្រប់ ភាគីពាក់ព័ន្ធទាំងអស់ រួមទាំងពលរដ្ឋ សូមចូលរួមទាំងអស់គ្នាគោរពច្បាប់ចរាចរណ៍ ដើម្បីកាត់បន្ថយ ចំនួនអ្នកស្លាប់ដោយករណីនេះ។តួលេខដែលចេញដោយនគរបាលជំនាញបានឱ្យដឹងថា នៅក្នុងពេលបច្ចុប្បន្ននេះ អ្នក ស្លាប់ដោយចរា ចរណ៍នៅទូទាំងប្រទេសក្នុងមួយថ្ងៃមានប្រមាណពី ៥ទៅ៦នាក់ បើគិតក្នុងមួយខែវិញមានក្នុងរង្វង់ ប្រមាណ ១៨០ នាក់ ដែលបានស្លាប់ដោយករណីចរាចរណ៍៕ដោយ៖ គង់ ឌិន

នាវាទេសចរណ៍សញ្ជាតិ Marshal Islandsផ្ទុកភ្ញៀវទេសចរសរុប ៦២៨ នាក់ បានចូលចត​នៅកំពង់ផែខេត្តព្រះសីហនុ

2023/11/22 05:13:36 pm        122
នាវាទេសចរណ៍មួយទៀតឈ្មោះ Oceania Regatta សញ្ជាតិ Marshal Islands មកពីប្រទេសវៀតណាម ផ្ទុកភ្ញៀវទេសចរសរុប ៦២៨ នាក់ ស្រី ៣៣៥ នាក់ មាននាវិក ៣៩២នាក់ ស្រី៨៧ នាក់ ភាគច្រើនភ្ញៀវជនជាតិអាមេរិក កាណាដា និងអង់គ្លេស នាព្រឹក ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣ បានចូលចតនៅកំពង់ផែខេត្តព្រះសីហនុ។ ភ្ញៀវបានទៅទស្សនានៅតាមតំបន់ឆ្នេរ ផ្សារលើ វត្តលើ និងវត្តក្រោមជាដើម។ អាជ្ញាធរខេត្ត សមត្ថកិច្ច និងមន្ទីរជំនាញពាក់ព័ន្ធ បានទទួលបដិសណ្ឋារកិច្ច ផ្តល់ឯកសារ និងព័ត៌មានអំពីគោលដៅទាក់ទាញទេសចរណ៍ និងរៀបចំសម្របសម្រួលសណ្តាប់ធ្នាប់ និងសុវត្ថិភាពនៅក្នុងក្រុង ក៏ដូចជាតំបន់គោលដៅផ្សេងៗដែលភ្ញៀវទៅទស្សនាកម្សាន្តផងដែរ។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញបិទវគ្គបណ្ដុះបណ្ដាល «ជនបង្គោលលើការងារមហាជនក្រុង-ស្រុក-ឃុំ-សង្កាត់» ខេត្តកំពង់ស្ពឺ
08/15/2026 08:08 PM
តុលាការកំពូលកម្ពុជាបង្ហាញលទ្ធផលនៃសន្និសីទតុលាការនៃបណ្តាខេត្តជាប់ព្រំដែន
08/15/2026 07:08 PM
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អញ្ជើញប្រគល់ផ្ទះថ្មីចំនួន ៧ខ្នង ជា​អំណោយ​ដ៏​ថ្លៃ​ថ្លា​របស់​សម្តេចធិបតី និងលោកជំទាវផ្ទាល់ ជូន​ដល់​ក្រុម​គ្រួសារ​នៃ​វីរកងទ័ពពលី រស់នៅ​ខេត្តព្រៃវែង និង​ខេត្តស្វាយរៀង​
08/15/2026 07:08 PM
អ្នកជំនាញ៖ ប្រសិនបើការដឹកជញ្ជូនតាមសមុទ្រខ្មៅ ត្រូវបានផ្អាកយូរ សេដ្ឋកិច្ចអ៊ុយក្រែននឹងរងផលប៉ះពាល់ធ្ងន់ធ្ងរ
08/15/2026 07:08 PM
លោក TRUMP៖ ប្រសិនបើអ៊ីរ៉ង់វាយប្រហារ ការឆ្លើយតបរបស់សហរដ្ឋអាមេរិក នឹងខ្លាំងជាង១០០ដង
08/15/2026 07:08 PM
ប្រភព៖ មនុស្សយ៉ាងតិច ១៤ នាក់ បានស្លាប់ នៅក្នុងការវាយប្រហារនៅជិតរដ្ឋធានី El Obeid នៅកណ្តាលប្រទេសស៊ូដង់
08/15/2026 07:08 PM
នាយករដ្ឋមន្ត្រីលីបង់ជំរុញឲ្យមានពេលវេលាច្បាស់លាស់សម្រាប់អ៊ីស្រាអែលដកកងទ័ពចេញពីភាគខាងត្បូង
08/15/2026 07:08 PM
គេចវេសពីបាតុភូតអែល នីញ៉ូ បក្សីសមុទ្រអាមេរិកខាងត្បូង ផ្លាស់ទីជម្រកទៅកាន់ប៉ាណាម៉ា
08/15/2026 07:08 PM
អេស្ប៉ាញបង្កើនវិធានការសន្តិសុខនៅតំបន់ Ceuta ខណៈមានការអំពាវនាវឲ្យជនអន្តោប្រវេសន៍ឆ្លងកាត់ព្រំដែនទ្រង់ទ្រាយធំជាថ្មី
08/15/2026 07:08 PM
រដ្ឋមន្ត្រីការបរទេសប៉ាគីស្ថាន ជំរុញឲ្យប្រើការសន្ទនា ដើម្បីសន្តិភាពក្នុងតំបន់ ខណៈការចរចារវាងអាមេរិក និងអ៊ីរ៉ង់ នៅបន្តជាប់គាំង
08/15/2026 07:08 PM