សម្ដេចធិបតី៖ រាជរដ្ឋាភិបាល និងមហាគ្រួសារខ្មែរ​នៅ​ជាមួយ​កងទ័ព​ជួរ​មុខ​គាំទ្រ​គ្រប់​មធ្យោបាយ​ទាំង​អស់
សម្ដេចធិបតី ដឹកនាំគណៈប្រតិភូចូលក្រាបបង្គំគាល់ព្រះករុណា ព្រះមហាក្សត្រ ទូលថ្វាយលទ្ធផលចុះបញ្ជីបូជនីយដ្ឋានចងចាំនៃកម្ពុជា ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក
សភាតំណាងប្រជាជនចិនចាត់ទុកសម្តេចតេជោ ជាតួអង្គសំខាន់បន្ត​ពីព្រះបរម​រតនកោដ្ឋ​ក្នុង​ការ​ពូន​ជ្រំ​ទំនាក់ទំនងរវាងកម្ពុជា និងចិន
សម្តេចតេជោអនុញ្ញាតឱ្យសមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍សភាប្រជាជនចិនជួបសម្តែងការគួរសម

នយោបាយ​ និង ការអភិវឌ្ឍន៍

លោក Netanyahu ៖អ៊ីស្រាអែល នឹងទទួលខុសត្រូវចំពោះសន្តិសុខរបស់តំបន់ហ្កាហ្សាក្រោយចប់សង្រ្គាម

2023/11/07 01:38:35 pm        72
លោកនាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu បាននិយាយកាលពីថ្ងៃចន្ទទី៦ខែវិច្ឆិកាថា ប្រទេសរបស់លោកនឹងទទួលខុសត្រូវទាំងស្រុងចំពោះសុវត្ថិភាពរបស់តំបន់ហ្កាហ្សាសម្រាប់រយៈពេលមិនកំណត់ បន្ទាប់ពីសង្រ្គោះរបស់យើង ជាមួយក្រុមហាម៉ាស បញ្ចប់ ។ លោកបាននិយាយក្នុងបទសម្ភាសន៍ ជាមួយទូរទស្សន៍ ABC News កាលពីថ្ងៃចន្ទ ថា អ៊ីស្រាអែលនឹងធានាពេលវេលាមិនកំណត់ អ៊ីស្រាអែល នឹងធានាខុសត្រូវផ្នែកន្តិសុខទាំងស្រុង ។ លោកបានបន្ថែមថា នៅពេលយើងពុំមានការទទួលខុសត្រូវសន្តិសុខ អ្វីដែលយើងមានគឺ ការផ្ទុះអំពើភេរវកម្មរបស់ក្រុមហាម៉ាសដ៏ធ្ងន់ធ្ងរដែលយើងមិនអាចស្មានដល់។ យោងតាមក្រុមអាជ្ញាធរអ៊ីស្រាអែល យោធាអ៊ីស្រាអែល បានបើកការវាយប្រហារឥតឈប់ឈរទៅលើតំបន់ហ្កាហ្សា តាមអាកាស ថ្មើរជើង និងសមុទ្រ ចាប់តាំងពីថ្ងៃទី៧ខែតុលាមក នៅពេលដែលក្រុមហាម៉ាសបានវាយប្រហារឆ្លងព្រំដែនសម្លាប់មនុស្សជាង១.៤០០នាក់ នៅក្នុងទីក្រុងជាច្រើនរបស់អ៊ីស្រាអែលភាគច្រើនជាជនស៊ីវិល និង ចាប់មនុស្សជាង២៤០នាក់ចំណាប់ថ្នូរ ។ ក្រសួងសុខាភិបាលគ្រប់គ្រងដោយក្រុមហាម៉ាស បាននិយាយកាលពីថ្ងៃចន្ទថា ចំនួនអ្នកស្លាប់នៅក្នុងតំបន់ហ្កាហ្សាតែមួយគត់ បានកើនឡើងជាង១០.០០០នាក់ រួមទាំងកុមារជាង៤.០០០នាក់ ។ លោក Netanyahu បានច្រានចោលចំពោះទិន្នន័យរបស់ក្រសួងសុខាភិបាលនេះ ដែលលោកនិយាយថា ទំនងជាត្រូវបានរាប់បញ្ចូលទាំងក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន រងរបួសធ្ងន់រាប់ពាន់នាក់ផងដែរ៕

ពលរដ្ឋអាហ្វហ្គានីស្ថាន ប្រឈមវិបត្តិក្រោមរបបដឹកនាំតាលីបង់ ក្រោយចាកចេញពីប៉ាគីស្ថាន

2023/11/07 01:30:53 pm        69
អង្គការសហប្រជាជាតិ បានប៉ាន់ប្រមាណថា ជនជាតិអាហ្វហ្គានីស្ថានជាង ២០០.០០០ នាក់ ដែលគ្មានឯកសារបានចាកចេញពីប៉ាគីស្ថានទៅកាន់អាហ្វហ្គានីស្ថានចាប់តាំងពីទីក្រុងអ៊ីស្លាម៉ាបាដបានប្រកាស ផែនការធ្វើមាតុភូមិនិវត្តន៍ជនបរទេសខុសច្បាប់ របស់ខ្លួនកាលពីជាងមួយខែមុន។ ប្រជាជនអាហ្វហ្គានីស្ថាន ប្រឈមនឹងវិបត្តិក្រោមរបបដឹកនាំរបស់ក្រុមតាលីបង់ ក្រោយពួកគេត្រូវបានបង្ខំឲ្យចាកចេញពីប្រទេសក្បែរខាងប៉ាគីស្ថាន ។នៅចំណតរថយន្តក្រុងចុងក្រោយ ចំពីមុខព្រំដែនតំបន់ភ្នំរបស់ប៉ាគីស្ថានជាមួយអាហ្វហ្គានីស្ថាន លោក គុលខាន់ (Gul Khan ) វ័យ៣៥ឆ្នាំ កំពុងដឹកជញ្ជូនទូទឹកកកតូចមួយ តាមរថយន្តដឹកទំនិញ ធ្វើដំណើរទៅកាន់ទឹកដីដូនតារបស់លោកវិញ។លោក Khan ដែលកំពុងចាកចេញជាមួយប្រពន្ធ និងកូនប្រាំបីរបស់លោក មិនធ្លាប់ឈានជើងចូលក្នុងប្រទេសអាហ្វហ្គានីស្ថាន នៅក្រោមការគ្រប់គ្រងរបស់ក្រុមតាលីបង់អ៊ីស្លាមទេ អស់រយៈពេលជាងពីរឆ្នាំមកហើយ។ លោកបានកើតនៅប្រទេសប៉ាគីស្ថានពីឪពុកម្តាយដែលបានភៀសខ្លួនចេញពីស្រុកកំណើតរបស់ពួកគេបន្ទាប់ពីសូវៀតបានឈ្លានពានកាលពីឆ្នាំ ១៩៧៩ ។ ពលរដ្ឋម្នាក់ទៀត លោក បាលុច(Baloch) បាននិយាយថា ការព្រួយបារម្ភដែលយើងមានគឺថា ក្នុងចំណោមជនជាតិអាហ្វហ្គានីស្ថានគ្មានឯកសារ គឺជាមនុស្សដែលមានការភ័យខ្លាច ចំពោះសុវត្ថិភាពរបស់ពួកគេ នៅពេលពួកគេត្រូវបានបញ្ជូនត្រឡប់មកវិញ។មនុស្សជាច្រើនបានត្រលប់មកពីប្រទេសប៉ាគីស្ថានវិញ ប៉ុន្តែមានការបង្ហាញយ៉ាងច្បាស់ថាពួកគេបានចាកចេញពី អាហ្វហ្គានីស្ថានដោយខ្លាចថាមានការឃុំខ្លួនឬចាប់ខ្លួន។ប៉ាគីស្ថានបាននិយាយថាការសម្រេចចិត្តរបស់ខ្លួនគឺដើម្បីឆ្លើយតបទៅនឹងការកើនឡើងនៃចំនួននៃការវាយប្រហារភេរវករនៅឆ្នាំនេះ ដែលមនុស្សរាប់រយនាក់បានស្លាប់ ហើយដែលក្រុមមន្ត្រីបាននិយាយថា ភាគច្រើនធ្វើឡើងដោយក្រុមដែលមានមូលដ្ឋាននៅអាហ្វហ្គានីស្ថាន។ ទីភ្នាក់ងារជំនួយបាននិយាយថា ជនជាតិអាហ្វហ្គានីស្ថានរហូតដល់ ១,៧ លាននាក់រស់នៅក្នុងប្រទេសប៉ាគីស្ថានដោយគ្មានទិដ្ឋាការ ឬការចុះឈ្មោះ រួមទាំងភាគច្រើននៃមនុស្សប្រហែល៦០០.០០០នាក់ ដែលបានភៀសខ្លួនក្រោយឆ្នាំ ២០២១៕-

ក្រសួងវប្បធម៌-ស៊ីកាដា ចុះMOU ដើម្បីអភិវឌ្ឍរចនាសម្ព័ន្ធដៃគូការងារ​ប្រកបដោយ​និរន្តរភាព​ដល់​ឧស្សាហកម្មវប្បធម៌

2023/11/07 12:51:25 pm        366
អនុស្សរណៈយោគយល់គ្នា រវាងក្រសួវប្បធម៌ និងវិចិត្រសិល្បៈ និងសមាគមដើម្បីការអភិវឌ្ឍ និង​ការ​គាំទ្រ​ឧស្សាហកម្មកែច្នៃ នៃកម្ពុជា (ស្ថាប័នអនុវត្តគម្រោងសមាគមស៊ីកាដា) មានសុពលភាព​ចាប់​ពី​កាល​បរិច្ឆេទ នៃការចុះហត្ថលេខា និងមានសុពលភាពរហូតដល់បីឆ្នាំ, នាព្រឹកថ្ងៃទី៧ ខែវិចិ្ឆកា ឆ្នាំ២០២៣នេះ នៅទីសី្តការក្រសួង។អនុស្សរណៈយោគយល់គ្នានេះ ធ្វើឡើងក្រោមវត្តមានលោកជំទាវ ប៉ែន មុនីមករា តំណាង​ដ៏​ខ្ពង់​ខ្ពស់​លោក​ជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រី្តក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និង​លោកស្រី សូ ភីណា នាយិកាសមាគមស៊ីកាដា។គោលបំណង នៃកិច្ចសហប្រតិបតិ្តការក្នុងគម្រោង ដោយបង្កើតឡើងធ្វើជាតំណាង និងស្វែង​រក​ការគាំទ្រ ដើម្បីអភិវឌ្ឍរចនាសម្ព័ន្ធដៃគូការងារប្រកបដោយនិរន្តរភាពដល់ឧស្សាហកម្មវប្បធម៌ និង​ច្នៃប្រតិដ្ឋ​នៅក្នុងប្រទេសកម្ពុជា តាមរយៈកិច្ចសហប្រតិបតិ្តការជាមួយក្រសួងវប្បធម៌ និង​វិចិត្រ​សិល្បៈ និងដៃគូដទៃទៀត។បើតាម​លោកស្រី សូ ភីណា ថ្លែងប្រាប់BTV ព័ត៌មានក្រោយពិធីចុះកិច្ចព្រមព្រៀងថា មាន​សេចកី្ត​រីករាយ​ជា​ខ្លាំង​ដែល​ក្រសួង​វប្បធម៌ និងវិចិត្រសិល្បៈ សម្រេចចុះកិច្ចព្រមព្រៀង​ជាមួយ​សមាគម​ស៊ីកាដា លោកស្រីសង្ឃឹមថា ការចុះកិច្ចព្រមព្រៀងនឹងធ្វើឲ្យសមាគមស៊ីកាដា អាច​អនុវត្ត​សកម្មភាព​​ចម្បងៗ ដោយសហការកាន់តែស៊ីជម្រៅជាមួយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដើម្បី​រួម​គ្នា​អ​​ភិវឌ្ឍវិស័យសិល្បៈវប្បធម៌ និងឧស្សាហកម្មច្នៃប្រតិដ្ឋនៅកម្ពុជា។លោកស្រី បានបញ្ជាក់ទៀតថា សមាគមស៊ីកាដា គឺជាសមាគមដែលមានសមាជិក និង​មិន​ស្វែង​រក​ប្រាក់​កម្រៃ។ សមាគមស៊ីកាដា មានសេចក្តីប្រាថ្នា ចង់ឃើញសង្គមកម្ពុជា រីកចម្រើន​ប្រកប​ដោយ​ភាព​ផ្សេងៗគ្នា ដែលផ្ដល់តម្លៃ និងមានការអភិវឌ្ឍល្អបំផុត នៃឧស្សាហកម្មវប្បធម៌ និង​ច្នៃ​ប្រតិដ្ឋ​។ បេសកកម្មរបស់ សមាគមស៊ីកាដា គឺធ្វើជាតំណាង និងស្វែង​រកការ​គាំទ្រ​ដល់​ឧស្សាហកម្ម​វប្បធម៌ និងច្នៃប្រតិដ្ឋ ដើម្បីអភិវឌ្ឍរចនាសម្ព័ន្ធដៃគូការងារប្រកបដោយនិរន្តភាព និង​បរិយាបន្នមួយ ដែលធានាថាឧស្សាហកម្មវប្បធម៌ និងច្នៃប្រតិដ្ឋ គឺជាបេះដូងនៃការ សម្រេច​ចិត្ត​ក្នុង​គោល​នយោបាយ សេដ្ឋកិច្ច និងសង្គម៕ អត្ថបទ រដ្ឋា

សម្ដេចធិបតី៖ រាជរដ្ឋាភិបាលចាត់ទុកការបង្កើតការងារ ជាការបង្កើតឆ្នាំងបាយសម្រាប់ប្រជាជន

2023/11/07 12:39:04 pm        103
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា មានប្រសសន៍ថា ឈរលើមូលដ្ឋាននៃការគិតគូរអំពីអត្ថប្រយោជន៍ និងការយកចិត្តទុកដាក់ដល់ប្រជាជនជាអាទិភាព រាជរដ្ឋាភិបាលបានចាត់ទុកការបង្កើតការងារ គឺជាការបង្កើតឆ្នាំងបាយសម្រាប់ប្រជាជន។ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា ថ្លែងក្នុងឱកាសពិធីសំណេះសំណាលជាមួយកម្មករ-និយោជិត ក្នុងតំបន់សេដ្ឋកិច្ចពិសេស ខេមបូឌា ចេជាង ហ្គ័រជី អេសអ៊ីហ្សេត ស្រុកព្រៃនប់ ខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី៧ វិច្ឆិកា ២០២៣នេះថា បច្ចុប្បន្នក្រោមម្លប់សន្តិភាព ស្ថិរភាព និងគោលនយោបាយដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាល បានធ្វើឱ្យកម្ពុជាមានសមត្ថភាពម្ចាស់ការផលិតដោយខ្លួនឯង ហើយមានសមត្ថភាពផលិតទំនិញគុណភាពខ្ពស់ និងស្តង់ដារ ដើម្បីនាំចេញទៅក្រៅប្រទេស ផងដែរ បន្ទាប់ពីបានឆ្លងកាត់ការកែទម្រង់ជាច្រើនដំណាក់កាល ក្នុងនោះក៏មានការកែទម្រង់ទីផ្សារ ពីសេដ្ឋកិច្ចផែនការ មកជាសេដ្ឋកិច្ចទីផ្សារ ជាសក្ខីភាពស្រាប់ ។សម្ដេចធិបតីថ្លែងថា ឈរលើមូលដ្ឋាននៃការគិតគូរអំពីអត្ថប្រយោជន៍ និងការយកចិត្តទុកដាក់ដល់ប្រជាជនជាអាទិភាព រាជរដ្ឋាភិបាលបានចាត់ទុកការបង្កើតការងារ គឺជាការបង្កើតឆ្នាំងបាយសម្រាប់ប្រជាជន។ ជាក់ស្តែង ខេត្តព្រះសីហនុ ជាខេត្តដែលពោរពេញដោយសក្តានុពលក្នុងវិស័យការងារ ដើម្បីបង្កើតផលប្រយោជន៍ឱ្យបានកាន់តែល្អប្រសើរបន្ថែមទៀតជូនប្រជាពលរដ្ឋ ដោយក្នុងនេះ ចាំបាច់ត្រូវធានាឱ្យបាននូវកត្តា ៣ យ៉ាង គឺ៖ ១. កត្តាសុខសន្តិភាព-ស្ថិរភាព, ២. កត្តាគោលនយោបាយត្រឹមត្រូវ ដូចជា គោលនយោបាយបញ្ចប់សង្គ្រាម គោលនយោបាយសេដ្ឋកិច្ចបើកចំហ និងគោលនយោបាយការទូតល្អ, និង ៣. កត្តាហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ និងធនធានមនុស្ស។ សម្ដេចបញ្ជាក់ថា៖«ដូចនេះ យើងទាំងអស់គ្នា ត្រូវបន្តរួមគ្នា ខិតខំថែរក្សាសមិទ្ធផលជំនាន់មុនឱ្យបានល្អប្រសើរ និងខិតខំបង្កើតថ្មីឱ្យកាន់តែប្រសើរ ហើយបន្តកេរដំណែលសម្រាប់កូនចៅជំនាន់ក្រោយៗទៀត»។ សម្ដេចនាយករដ្ឋមន្រ្ដីថ្លែងថា យោងតាមលទ្ធផលនៃការបោះឆ្នោត គឺប្រជាពលរដ្ឋ ៨៦.៥០% ក្នុងខេត្តព្រះសីហនុ បានចេញទៅបោះឆ្នោត ហើយ ៨៦.១៥% បានបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលនេះ ពិតជាបានបញ្ជាក់អំពីជំនឿជឿជាក់ ភាពរីករាយ និងភាពកក់ក្តៅចំពោះគោលនយោបាយដ៏ជាក់លាក់របស់ សម្តេចតេជោ ហើយដែលត្រូវបានបន្តអនុវត្តដោយរាជរដ្ឋាភិបាលបច្ចុប្បន្ន និងទៅអនាគត។សម្ដេចបញ្ជាក់ថា ជីវភាពរស់នៅ និងសុខទុក្ខរបស់កម្មករ-និយោជិតទាំងអស់ គឺតែងតែត្រូវបានយកចិត្តទុកដាក់ដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន តាមរយៈការរៀបចំគោលនយោបាយគាំទ្រជាប់ជាប្រចាំ ជាពិសេសការបង្កើត និងពង្រីកការងារឱ្យកាន់តែច្រើន បង្កើតបរិយាកាសលក្ខខណ្ឌការងារល្អ របបសន្តិសុខសង្គម និងគាំពារលើជីវភាពរស់នៅប្រចាំថ្ងៃ ព្រមទាំងការព្យាយាមបង្កើនប្រាក់បៀវត្សអប្បបរមា បូកនឹងអត្ថប្រយោជន៍ផ្សេងៗផងដែរ។ ដូចនេះអត្ថប្រយោជន៍ទាំងអស់នេះ ក៏នឹងត្រូវបន្តផ្តល់ជូន និងពង្រឹងបន្ថែម ជូនដល់កម្មករ-និយោជិតទាំងអស់ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល អាណត្តិទី៧នេះ៕

អ្នកហាត់របាំប្តេជ្ញាអភិរក្ស និងលើកស្ទួយរបាំព្រះរាជទ្រព្យឱ្យកាន់តែមានភាពល្បីល្បាញ

2023/11/07 11:55:03 am        225
ភ្នំពេញ៖ សិស្សសាលាមធ្យមវិចិត្រសិល្បៈ និងអតីតអ្នករបាំ បានប្តេជ្ញាថានឹងចូលរួមអភិរក្ស និងលើកស្ទួយ របាំព្រះរាជទ្រព្យឱ្យកាន់តែមានភាពល្បីល្បាញថែមទៀតក្នុងប្រទេសកម្ពុជា និងបរទេស។ ការប្តេជ្ញានេះ ធ្វើឡើងចំថ្ងៃខួប២០ឆ្នាំ «របាំព្រះរាជទ្រព្យ» របស់ប្រទេសកម្ពុជា ត្រូវបានដាក់​បញ្ចូល​ក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបី នៃមនុស្សជាតិ ។លោកស្រី ស៊ិន ស័កក្ដា អតីតអ្នករាំរបាំព្រះរាជទ្រព្យ និងគ្រូបង្ហាត់បច្ចេកទេសនៅសាលាមធ្យម វិចិត្រសិល្បៈ ​នៅថ្ងៃទី៧ ខែវិច្ឆិកា នេះ បានប្រាប់BTV​ ឲ្យដឹងថា ​ក្នុងខួប២០ឆ្នាំ ដែលរបាំ​ព្រះរាជទ្រព្យ របស់ប្រទេសកម្ពុជា ត្រូវបានដាក់​បញ្ចូល​ក្នុង​បញ្ជីសម្បត្តិបេតិកភណ្ឌ​វប្បធម៌អរូបី​នៃមនុស្សជាតិ គឺមានអារម្មណ៍រំភើបរីករាយ និងមោទកភាព​ ដែលបានកើតមកជាកូនខ្មែរ។ លើសពីនេះ លោកស្រី ​បានអំពាវនាវ​ដល់ប្រជាពលរដ្ឋ​ចូលរួម​ថែរក្សា អភិរក្ស និងលើកស្ទួយ​របាំព្រះរាជទ្រព្យ ​ឱ្យកាន់តែល្បីល្បាញបន្ថែមទៀត។សិស្សនៅសាលាមធ្យមវិចិត្រសិល្បៈ បានឱ្យដឹងដែរថា ​ការហាត់របាំព្រះរាជទ្រព្យ ​មានផលលំបាក ខ្លះៗដែរ ​តែមិនបោះបង់នោះទេ ​ព្រោះជាការស្រលាញ់ពេញចិត្ត។​ លើសពីនេះ​ ពួកគេប្តេជ្ញាថែរក្សា អភិរក្ស ​របាំព្រះរាជទ្រព្យឱ្យនៅស្ថិតស្ថេរគង់វង្ស។សូមរំលឹកថា​របាំព្រះរាជទ្រព្យ ត្រូវបានចុះក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ នៅថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០០៣​ នៅប្រទេសតួកគី ។ របាំនេះ​ ជាប្រភេទរបាំ ដែលនាដករ ប្រើចលនាកាយ វិការក្បាច់ និងមនោសញ្ចោតនា​យ៉ាង​ប៉ិនប្រសប់​ទៅ​តាមការវិវត្ត ​នៃសាច់រឿង ដែល​រៀបរាប់បញ្ជាក់ដោយ ទំនុកច្រៀង ​នៃក្រុម​ចម្រៀងជាពួក ​ដែលមានតួនាទីច្រៀងជូនរបាំនេះ ជាមួយនឹងវង់ភ្លេងពិណពាទ្យ៕ អត្ថបទ៖ ទូច សោភ័ណ 

ប្រភព៖ អាមេរិកគ្រោងបញ្ជូនគ្រាប់បែកកំណត់គោលដៅទៅឲ្យអ៊ីស្រាអែល

2023/11/07 11:20:40 am        95
រដ្ឋបាលរបស់ប្រធានាធិបតីអាមេរិក លោក Joe Biden បានជូនដំណឹងដល់សភាសហរដ្ឋអាមេរិកថា ខ្លួនកំពុងរៀបចំផែនការផ្ទេរប្រាក់ចំនួន ៣២០លានដុល្លារនៃការលក់គ្រាប់បែកកំណត់គោលដៅសម្រាប់អ៊ីស្រាអែល នេះបើយោងតាមប្រភពដែលដឹងអំពីផែនការនេះបាននិយាយកាលពីថ្ងៃច័ន្ទ (០៦ វិច្ឆិកា)។សារព័ត៌មាន WSJ បានរាយការណ៍ជាលើកដំបូងថា រដ្ឋបាលអាមេរិកបានផ្ញើការជូនដំណឹងជាផ្លូវការកាលពីថ្ងៃទី៣១ ខែតុលា ដល់បណ្ដាមេដឹកនាំសភា អំពីការផ្ទេរផែនការនៃប្រភេទគ្រាប់បែកកំណត់គោលដៅ ដែលជាប្រភេទអាវុធដឹកនាំដោយយន្តហោះចម្បាំង។សារព័ត៌មាននោះបាននិយាយដោយដកស្រង់ការឆ្លើយឆ្លងដែលខ្លួនបានមើលឃើញថា ក្រុមហ៊ុនផលិតអាវុធ រ៉ាហ្វាអែល (Rafael) របស់អាមេរិក នឹងផ្ទេរគ្រាប់បែកទាំងនោះទៅឱ្យក្រុមហ៊ុនមេរបស់អ៊ីស្រាអែល ឈ្មោះថាក្រុមហ៊ុនបច្ចេកវិទ្យាប្រព័ន្ធកាពារជាតិអ៊ីស្រាអែល RADS សម្រាប់ប្រើប្រាស់ដោយក្រសួងការពារជាតិរបស់ប្រទេសនេះ។កាលពីព្រឹកថ្ងៃច័ន្ទ អង្គការសហប្រជាជាតិបាននិយាយថា តំបន់ហ្កាហ្សា កំពុងក្លាយជា «ទីបញ្ចុះសពសម្រាប់កុមារ» ដែលបង្កើនការទាមទារឱ្យមានបទឈប់បាញ់ ខណៈក្រុមអាជ្ញាធរសុខាភិបាលប៉ាឡេស្ទីន បាននិយាយថា ចំនួនអ្នកស្លាប់ដោយសារការវាយប្រហាររបស់អ៊ីស្រាអែលមានលើសពី ១០.០០០នាក់ហើយ ៕

ប្រធានាធិបតីរុស្ស៊ីលោក ពូទីន អាចនឹងបន្តកាន់អំណាចរហូតដល់ឆ្នាំ ២០៣០

2023/11/07 11:13:12 am        105
ប្រភពចំនួនប្រាំមួយបានប្រាប់សារព័ត៌មាន រ៉យទ័រ ថា លោក វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) បានសម្រេចឈរឈ្មោះក្នុងការបោះឆ្នោតប្រធានាធិបតីខែមីនា ខាងមុខនេះ ដោយនោះជាចំណាត់ការមួយដែលនឹងធ្វើឱ្យលោកបន្តកាន់អំណាចរហូតដល់ឆ្នាំ ២០៣០ ខណៈប្រធានវិមានក្រឹមឡាំងរូបនេះ មានអារម្មណ៍ថាខ្លួនត្រូវតែដឹកនាំប្រទេសរុស្ស៊ី ឆ្លងកាត់រយៈពេលដ៏គ្រោះថ្នាក់បំផុតក្នុងរយៈពេលជាច្រើនទសវត្សរ៍។បន្ទាប់ពីបានបង្រ្កាបការបះបោរប្រដាប់អាវុធដោយមេដឹកនាំក្រុមទាហានស៊ីឈ្នួល Wagner កាលពីខែមិថុនា លោក ពូទីន បានបង្កើនការគាំទ្រក្នុងចំណោមមូលដ្ឋានស្នូលរបស់ខ្លួននៅក្នុងកងកម្លាំងសន្តិសុខ កងកម្លាំងប្រដាប់អាវុធ និងជាមួយអ្នកបោះឆ្នោតក្នុងតំបន់នៅខាងក្រៅទីក្រុងមូស្គូ ខណៈដែលក្រុមទាហានស៊ីឈ្នួល Wagner ត្រូវបាននាំមកនៅក្រោមការគ្រប់គ្រងរបស់លោក។ប្រភពមួយផ្សេងទៀត ដែលដឹងពីបញ្ហានៅវិមានក្រឹមឡាំង បានបញ្ជាក់ថា ការសម្រេចមួយត្រូវបានធ្វើឡើង ហើយទីប្រឹក្សារបស់លោកពូទីន កំពុងរៀបចំសម្រាប់ការចូលរួមរបស់លោកនៅក្នុងការបោះឆ្នោត។ ជាមួយគ្នានោះ ប្រភពចំនួនបីផ្សេងទៀតបាននិយាយថា ការសម្រេចឈរឈ្មោះក្នុងការបោះឆ្នោតប្រធានាធិបតី ខែមីនា ឆ្នាំ២០២៤ ត្រូវបានកំណត់រួចហើយ។ខណៈដែលបណ្ដាអ្នកការទូត អ្នកស៊ើបការណ៍ និងក្រុមមន្ត្រីជាច្រើនបាននិយាយថា ពួកគេរំពឹងថាលោកពូទីន នឹងបន្តកាន់អំណាចអស់មួយជីវិត រហូតមកដល់ពេលនេះ មិនទាន់មានការបញ្ជាក់ជាក់លាក់ណាមួយអំពីផែនការរបស់លោកពូទីន ក្នុងការឈរឈ្មោះសម្រាប់ការបោះឆ្នោតឡើងវិញនោះទេ៕

អាមេរិក និងអ៊ីស្រាអែល ពិភាក្សាពីលទ្ធភាពនៃការផ្អាកសង្រ្គាមជាយុទ្ធសាស្ត្រ នៅក្នុងជម្លោះតំបន់ហ្កាហ្សា

2023/11/07 10:22:24 am        117
ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន (Joe Biden) និងនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu) បានពិភាក្សាអំពីលទ្ធភាពសម្រាប់ «ការផ្អាកសង្រ្គាមជាយុទ្ធសាស្ត្រ» ក្នុងការប្រយុទ្ធគ្នានៅតំបន់ ហ្កាហ្សា សម្រាប់ហេតុផលមនុស្សធម៌ និងការដោះលែងចំណាប់ថ្នូរ ដែលអាចធ្វើឡើង នៅក្នុងកិច្ចពិភាក្សាកាលពីថ្ងៃច័ន្ទ (០៦ វិច្ឆិកា)។អ្នកនាំពាក្យសេតវិមាន លោក John Kirby បាននិយាយថា រដ្ឋាភិបាលសហរដ្ឋអាមេរិក និងអ៊ីស្រាអែល នឹងបន្តទំនាក់ទំនងគ្នាលើលទ្ធភាពនៃការផ្អាកសង្រ្គាមបណ្តោះអាសន្ន ហើយថាលោក បៃដិន និងលោក ណេតាន់យ៉ាហ៊ូ បានយល់ព្រមបន្តកិច្ចចរចានៅប៉ុន្មានថ្ងៃខាងមុខនេះ។លោក Kirby បាននិយាយថា ការសន្ទនាទាំងនោះបានកើតឡើងនៅពេលដែលជនជាតិអាមេរិក កាន់តែច្រើនត្រូវបានគេរំពឹងថា នឹងចាកចេញពីតំបន់ហ្កាហ្សា នៅថ្ងៃច័ន្ទ ហើយនៅពេលដែលជំនួយកាន់តែច្រើនចូលទៅក្នុងទឹកដីនោះ។ លោក បៃដិន និងលោក ណេតាន់យ៉ាហ៊ូ ក៏បានពិភាក្សាអំពីស្ថានភាពនៅតំបន់វេស ប៊ែង ផងដែរ។សេតវិមាន ដែលប្រកាន់ជំហរថា បទឈប់បាញ់ជាទូទៅនឹងមិនមែនជាជំហានដ៏សមស្របមួយសម្រាប់ជម្លោះនោះទេ បាននិងកំពុងជំរុញឱ្យមានការផ្អាករយៈពេលខ្លីៗក្នុងការវាយប្រហារ ដើម្បីសម្រេចបាននូវគោលដៅមនុស្សធម៌ជាក់លាក់៕

នាយករដ្ឋមន្រ្តី បញ្ជាឱ្យក្រសួងដែនដីពន្លឿនចុះបញ្ជីក្បាលដី និងឯកភាពប្រើគ្រប់មធ្យោបាយធ្វើម៉េចឱ្យបានដីពលរដ្ឋប្រើប្រាស់លឿន

2023/11/07 10:06:16 am        169
ព្រះសីហនុ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបញ្ជាឱ្យរដ្ឋមន្រ្តី​ក្រសួងរៀបចំ​ដែនដីនគរូបនីយកម្ម ​និងសំណង់ ​ខិតខំ​ពន្លឿន​ការ​ចុះបញ្ជីក្បាលដីឱ្យបានលឿន ហើយសម្តេចបាន​ឯកភាពឱ្យប្រើគ្រប់មធ្យោបាយ ​និងប្រើ​កម្លាំងសរុប ​ដើម្បីធ្វើយ៉ាងណាផ្ដល់​ប័ណ្ណ​កម្មសិទ្ធិដី​ដល់ប្រជាពលរដ្ឋយកទៅប្រើប្រាស់ឲ្យបានឆាប់ ​ខណៈសព្វថ្ងៃនៅសល់ក្បាលដីជាង​៧លានក្បាលដីទៀត​ដែលរាជរដ្ឋាភិបាលបានវាស់វែងរួចហើយនោះ។ក្នុងឱកាសបន្តអញ្ជើញសំណេះសំណាលជាមួយកម្មករនិយោជិតជាង ១ម៉ឺន៥ពាន់នាក់ មកពីតាម​បណ្តារោងចក្រ សហគ្រាស នៅតំបន់សេដ្ឋកិច្ចពិសេស ​ខេត្តព្រះសីហនុ ​នាព្រឹកថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ ​សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានបញ្ជាក់ថា ទាក់ទងនឹងបញ្ហាដីធ្លីនេះ កាលពីជាង​១០ឆ្នាំមុន​ សម្ដេចតេជោ​ ហ៊ុន សែន ​បាន​ដាក់ចេញគោល​នយោបាយ​វាស់វែង​ដីធ្លីជូនប្រជាពលរដ្ឋ​ ដោយប្រើប្រាស់យុវជនស្ម័គ្រចិត្ត​ តាមរយៈគោលនយោបាយ​ចាស់សកម្មភាពថ្មី ដោយបានវាស់វែងដីធ្លីជូនប្រជាពលរដ្ឋបានជាច្រើនក្បាលដី។ ដូច្នេះរាជរដ្ឋាភិបាលថ្មីរបស់សម្តេច នឹង បន្តធ្វើសកម្មភាពនេះ​ទៅមុខទៀត ​ដើម្បីធ្វើយ៉ាងណាឲ្យបានដីដល់ពលរដ្ឋប្រើប្រាស់​ស្របច្បាប់​ឲ្យបានឆាប់រហ័ស។សម្តេចធិបតី នាយករដ្ឋមន្រ្តី បានបន្ថែមថា សម្តេចបានឯកភាពជាមួយឯកឧត្តម ​សាយ សំអាល រដ្ឋមន្រ្តីក្រសួងរៀបចំដែនដីនគរូបនីយកម្ម ​និងសំណង់ហើយ ​ដោយ​ផ្ដល់គោលការណ៍ ​ប្រើប្រាស់​កម្លាំង​សរុប​ទាំង​ថ្នាក់កណ្ដាល ​និងថ្នាក់ខេត្ត ​ដើម្បីធ្វើយ៉ាងណាចុះទៅ​បែងចែង​ដីឲ្យបងប្អូន ឆាប់​បានកម្មសិទ្ធិគាត់យកទៅប្រើប្រាស់ឲ្យលឿនកុំឲ្យ​កកស្ទះ​បន្តទៀត៕អត្ថបទ៖ បាន ចក់

សម្តេចធិបតី៖ កម្ពុជាត្រូវតែបន្តពង្រីកការទូតខ្លួនឲ្យកាន់តែធំ​ដោយមិនយកប្រទេសណា​ជាសត្រូវ ដើម្បីផលប្រយោជន៍ជាតិ

2023/11/07 09:27:55 am        112
សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា កម្ពុជាមិនយកប្រទេសណាធ្វើជាសត្រូវនោះទេ ពោល​គឺ​ត្រូវទំនាក់ទំនងគ្រប់ប្រទេសទាំងអស់ ដើម្បីផលប្រយោជន៍ប្រជាជន និងប្រទេសជាតិ។ ចំណុច​នេះសម្តេចធិបតី ក៏បានចំអក​ឲ្យគណបក្ស​ណា​មួយ​នោះ​មិន​ទាន់​ទាំង​ជាប់​ឆ្នោត​ធ្វើ​នាយករដ្ឋ​មន្រ្តី​ផង ប្រកាសប្រឆាំង ឬចង់កម្ចាត់ប្រទេសនេះប្រទេសនោះចោលបាត់ទៅហើយ។ ក្នុងឱកាសបន្តអញ្ជើញសំណេះសំណាលជាមួយកម្មករនិយោជិតជាង១ម៉ឺន៥ពាន់នាក់តាមបណ្តារោង​ចក្រ សហគ្រាស នៅតំបន់សេដ្ឋកិច្ចពិសេស ខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២​៣​នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីបានបញ្ជាក់ថា កម្ពុជាស្វាគមន៍​ប្រទេស​ទាំង​អស់នៅទូទំាងពិភពលោក មិនថាប្រទេសណានោះទេ ជាក់ស្តែង​ដូច​នៅ​ខេត្ត​ព្រះសីហនុ​នេះ​តែម្តង គឺមានអ្នកវិនិយោគចិន អាមេរិក ជប៉ុន និងបណ្តាប្រទេស​មួយ​ចំនួន​ទៀត​នៅ​តំបន់​អឺរ៉ុប គេបានកំពុងធ្វើការវិនិយោគនៅខេត្តជាប់សមុទ្ររបស់កម្ពុជានេះតែម្តង។ នេះ​ហើយ​ជា​គោល​នយោបាយការទូតបើកចំហររបស់កម្ពុជា។យ៉ាងណាក៏ដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ក៏បានបញ្ជាក់ផងដែរថា ការដែល ប្រទេស​គេ​ជឿជាក់ និងដាក់ទុនវិនិយោគជាមួយប្រទេសយើង ក៏ដោយសារ​តែ​ប្រទេស​កម្ពុជា​មាន​សុខ ​សន្តិភាពផងដែរ ដូច្នេះបងប្អូនកម្មករ កម្មការិនី រួមទាំង​បង​ប្អូន​ប្រជាពលរដ្ឋ​ទាំង​អស់​គប្បី​បន្ត​រួម​គ្នា​ថែរក្សា នូវសុខសន្តិភាពនេះឲ្យខាងតែបាន ខណៈមានសុខសន្តិភាព នឹងមាន​ការ​អភិវឌ្ឍ​ជា​បន្ត​បន្ទាប់ ហើយមាន ការអភិវឌ្ឍ​ជីវភាព​របស់​ប្រជាពលរដ្ឋ​ក៏​នឹង​កាន់​តែ​រីក​ចម្រើន​ទៅ​មុខ​ឥត​ឈប់​ឈរ​៕ អត្ថបទ៖ បាន ចក់

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

អាមេរិក៖ ខ្លួនមិនប្រញាប់ប្រញាល់ចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មនៅមុនពេលកំណត់ខែសីហានោះទេ
07/22/2025 10:07 AM
ជនស៊ីវិលកុលសម្ព័ន្ធ Bedouin ត្រូវបានជម្លៀសចេញពីទីក្រុង Sweida ប្រទេសស៊ីរី
07/22/2025 10:07 AM
កិច្ចពិភាក្សាបទឈប់បាញ់ហ្កាហ្សា កំពុងយឺតយ៉ាវ ខណៈអ្នកចរចាហាម៉ាស មិនអាចទាក់ទងមេដឹកនាំក្រុមនេះបាន
07/22/2025 10:07 AM
មន្ត្រី​ជំនាញ​ចុះឃាត់រថយន្ត១គ្រឿង ដឹកសាច់បង្កកជិត ៤ពាន់គីឡូក្រាមចេញពីវៀតណាម
07/22/2025 10:07 AM
រុស្ស៊ី ព្រមានពីផ្លូវដ៏វែងឆ្ងាយឆ្ពោះទៅរកកិច្ចចរចាសន្តិភាពអ៊ុយក្រែន
07/22/2025 09:07 AM
រុស្ស៊ី បាញ់ស្រោចមីស៊ីលលើអ៊ុយក្រែន ខណៈយានដ្រូនរបស់ទីក្រុង Kyiv បង្កការរំខានដល់អាកាសយានដ្ឋានទីក្រុងមូស្គូ
07/22/2025 09:07 AM
លោក Zelenskyy និយាយថា ជុំថ្មីនៃកិច្ចចរចាសន្តិភាពរុស្ស៊ី-អ៊ុយក្រែន នឹងត្រូវបានកំណត់នៅថ្ងៃពុធសប្ដាហ៍នេះ
07/22/2025 09:07 AM
ប្លុកអឺរ៉ុប ត្រៀមជម្រើសសងសឹកយ៉ាងទូលំទូលាយប្រឆាំងនឹងការគំរាមកំហែងពន្ធរបស់លោក Trump
07/22/2025 09:07 AM
UN៖ ជីវិតទារកហ្កាហ្សា រងការគំរាមកំហែង ស្របពេលការខ្វះខាតស្បៀងអាហារដ៏គ្រោះថ្នាក់
07/22/2025 09:07 AM
អគ្គិសនីកម្ពុជា នឹងដាក់ដំណើរការបញ្ជូនចរន្តអគ្គិសនីឆ្លងកាត់ ខ្សែបណ្តាញបញ្ជូន២៣០គីឡូវ៉ុល ដែលសាងសង់រួច ចាប់ពីខេត្តមណ្ឌលគីរី ឆ្លងកាត់ខេត្តក្រចេះ មកខេត្តត្បូងឃ្មុំ
07/22/2025 09:07 AM