TOP STORY | សម្ដេចតេជោ៖ ពេលនេះ ខ្ញុំកំពុងតែរួមចំណែកបញ្ជាទ័ព តាមប្រព័ន្ធវីដេអូ និងប្រព័ន្ធផ្សេងទៀតជាមួយនាយករដ្ឋមន្ត្រី, រដ្ឋមន្ត្រីក្រសួងការពារជាតិ អគ្គមេបញ្ជាការកងទ័ព និងបញ្ជាការកងកម្លាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់
TOP STORY |សម្ដេចធិបតី ហ៊ុន ម៉ាណែត ដាក់លិខិតស្នើសុំ​​កោះប្រជុំក្រុមប្រឹក្សាសន្តិសុខជាបន្ទាន់ ដើម្បី​សុំ​ការ​អន្ត​រាគមន៍​បញ្ចប់​ការ​ឈ្លាន​ពាន​របស់​កង​ទ័ព​ថៃមក​លើដែនអធិបតេយ្យភាពរបស់កម្ពុជា
TOP STORY | សម្ដេចធិបតី៖ កងទ័ពថៃបានបើកការ​វាយប្រហារ​មក​លើ​ទីតាំង​ឈរ​ជើង​របស់​កង​ទ័ព​កម្ពុជា​ នៅប្រាសាទតាមាន់ធំ តាក្របី និងបានពង្រីកភូមិសាស្ត្រវាយប្រហារទៅដល់តំបន់មុំបី
TOP STORY | ខណៈព្រំដែនកំពុងមានការផ្ទុះអាវុធ, សម្តេចតេជោ ហ៊ុន សែន ប្រាប់ពលរដ្ឋឲ្យជឿទុកចិត្ត​លើ​រាជរដ្ឋាភិបាល និងកងទ័ព

នយោបាយ​ និង ការអភិវឌ្ឍន៍

កម្មវិធីប្រឡងប្រណាំងរោងចក្រសហគ្រាសសុខសាន្តនឹងរៀបចំធ្វើនៅឆ្នាំក្រោយ

2023/11/02 12:58:52 pm        226
កណ្ដាល៖ ថ្លែងក្នុងពិធីដែលសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី អញ្ជើញជួបសំណេះសំណាល ជាមួយកម្មករ និយោជិត ប្រមាណពីរម៉ឺននាក់ នៅក្រុងតាខ្មៅ ខេត្តកណ្តាល នាព្រឹកថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៣ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ឯកឧត្ដម ហេង សួរ បានឱ្យដឹងថា ដើម្បីឱ្យ រោងចក្រ សហគ្រាស កម្មករ និយោជិត ប្រកបអាជីវកម្ម និងធ្វើការងារប្រកបដោយភាពរីកចម្រើនទាំង អស់គ្នានោះ ក្រសួងនឹងសហការជាមួយគ្រប់​ភាគី​ពាក់ព័ន្ធរៀបចំយុទ្ធនាការប្រឡងប្រណាំងមួយ។ឯកឧត្ដមបន្តថា យុទ្ធនាការប្រឡងប្រណាំងនោះ ផ្ដោតលើរោងចក្រមួយ សហគ្រាសមួយ ក្នុងភាពសុខសាន្តដែលគ្រោងរៀបចំធ្វើនៅឆ្នាំ២០២៤ ខាងមុខនេះ។ឯកឧត្ដមបន្ថែមថា ដើម្បីឱ្យរោងចក្រ សហគ្រាស កម្មករ និយោជិត ធ្វើការងារជាមួយគ្នាដោយភាព សុខសាន្តនោះ ក្រសួងបានដាក់ចេញនូវកម្មវិធីដើម្បីពង្រឹងក្រុមអធិការកិច្ចការងារ, ពង្រឹង និងពង្រីកវិសាលភាពក្រុមប្រឹក្សាអាជ្ញាកណ្ដាល ព្រមទាំងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយភាគីពាក់ព័ន្ធនានា ផងដែរ។ដើម្បីទទួលបានអត្ថប្រយោជន៍ទាំងអស់គ្នា ទាំងម្ចាស់រោងចក្រ សហគ្រាស ទាំងកម្មករ និយោជិត ត្រូវ តែសហការរួមគ្នាធ្វើយ៉ាងណា ឱ្យកន្លែងបំពេញការងារមានភាពសុខសាន្ត៕ដោយ៖ គង់ ឌិន,  

សម្ដេចធីបតី៖ កម្មវិធីបណ្ដុះបណ្តាលជំនាញបច្ចេកទេសវិជ្ជាជីវៈផ្ដោតវិស័យចំនួន ១០ មាន៣៨មុខជំនាញ

2023/11/02 12:47:45 pm        209
កណ្ដាល៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍បញ្ជាក់ថា កម្មវិធីបណ្ដុះបណ្តាលជំនាញបច្ចេកទេសវិជ្ជាជីវៈដល់យុវជនមកពីគ្រួសារកីក្រ និងគ្រួសារងាយរងហានិភ័យនៅទូទាំងប្រទេសចំនួនប្រមាណ ១.៥ លាននាក់ដែលនឹងប្រកាសជាផ្លូវការនាពេលខាងមុខនេះ គឺបានផ្ដោតសំខាន់លើការបណ្ដុះបណ្ដាលលើវិស័យសំខាន់ៗចំនួន ១០ ក្នុងនោះមានមុខជំនាញចំនួន ៣៨ មុខជំនាញ។សម្ដេចធីបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ក្នុងឱកាសអញ្ជើញចុះជួបសំណេះសំណាលជាមួយកម្មករនិយោជិត មកពីរោងចក្រសហគ្រាសនានា នៅក្រុងតាខ្មៅ ខេត្តកណ្តាល ចំនួនជិត ២ ម៉ឺននាក់នាព្រឹកថ្ងៃទី២ ខែវិច្ឆិកានេះថា រាជរដ្ឋាភិបាលតែងតែគិតគូរគ្រប់ពេលវេលាដល់សុខទុក្ខរបស់ប្រជាពលរដ្ឋ ហើយដើម្បីប្រជាពលរដ្ឋរឹងមាំ គឺរាជរដ្ឋាភិបាលដាក់ចេញនូវយុទ្ធសាស្ត្រ បង្រៀនពលរដ្ឋឱ្យ​ចេះស្ទូចត្រី តាមរយៈការដាក់ចេញនូវវិធីសាស្ត្របណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ ពិតប្រាកដជូនប្រជាពលរដ្ឋ ដើម្បីបានប្រកបការងារផ្សេងៗ ចិញ្ចឹមជីវិត និងធ្វើឱ្យជីវភាពគ្រួសារកាន់តែប្រសើរ។នៅក្នុងឱកាសចំណេះសំណាលជាមួយកម្មករនិយោជិតនេះ សម្ដេចធិបតីនាយករដ្ឋមន្ត្រី ក៏បានស្នើឱ្យក្រុមការងាររៀបចំការចុះឈ្មោះយុវជនដែលចង់រៀនជំនាញវិជ្ជាជីវៈនានានាក្នុងកម្មវិធីគោលនយោបាយថ្មីនេះ ​ឱ្យកាន់តែងាយស្រួល និងត្រូវដកចេញនូវនីតិវិធីដែលស្មុគស្មាញចោល។ សម្ដេចធិបតី ក៏បានស្នើឱ្យរៀបចំវគ្គបណ្ដុះបណ្ដាលជូនពលរដ្ឋឱ្យកាន់តែច្រើន ទាំងវគ្គបណ្ដុះ បណ្ដាលពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ, វគ្គថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ និងវគ្គបណ្ដុះបណ្ដាលពេលយប់ជាដើម៕អត្ថបទ៖ វ៉ន ដារ៉ា

សម្ដេចធិបតី៖កម្ពុជានឹងក្លាយជាប្រទេសរីកចម្រើននៅឆ្នាំ២០៥០

2023/11/02 12:34:23 pm        217
កណ្ដាល៖ មានប្រសាសន៍ក្នុងពេលអញ្ជើញជួបសំណេះសំណាល ជាមួយកម្មករ និយោជិត ប្រមាណពីរម៉ឺននាក់ នៅក្រុងតាខ្មៅ ខេត្តកណ្តាល នាព្រឹកថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៣ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានថ្លែងថា ទោះកម្ពុជាមានការរីកចម្រើនជាបន្តបន្ទាប់ ពលរដ្ឋមានជីវភាពធូរធារជាលំ ដាប់ក្ដី ក៏រាជរដ្ឋាភិបាលនៅតែបន្តគិតគូរយកចិត្តទុកដាក់ ដើម្បីធ្វើយ៉ាងណាឱ្យកម្ពុជាកាន់តែរីកចម្រើន ជាលំដាប់ថែមទៀត ដើម្បីឈានទៅសម្រេចគោលដៅជាប្រទេសរីកចម្រើននៅឆ្នាំ២០៥០។សម្ដេចធិបតីនាយករដ្ឋមន្ត្រី បញ្ជាក់បន្ថែមថា ដើម្បីសម្រេចគោលដៅនេះ សម្ដេចនាយករដ្ឋមន្ត្រី បាន ចាត់តាំងឱ្យមានការចុះស្រាវជ្រាវនៅគ្រប់តំបន់ គ្រប់ផ្នែក និងគ្រប់ភាគីពាក់ព័ន្ធ ដើម្បីដាក់ចេញនូវគោលនយោបាយឱ្យចំទិសដៅ និងជាក់ស្ដែងនិយម តាំងពីមុនពេលបង្កើតរាជរដ្ឋាភិបាលនៅអាណត្តិទី៧ មកម្ល៉េះ។កម្ពុជានៅប៉ុន្មានឆ្នាំចុងក្រោយនេះ ជាពិសេសចាប់តាំងពីការបញ្ចប់សង្គ្រាមទាំងស្រុងនៅចុងឆ្នាំ១៩ ៩៨ កម្ពុជាត្រូវបានសហគមន៍អន្តរជាតិ អតីតអ្នកមកបំពេញបេសកកម្មរក្សាសន្តិភាពនៅកម្ពុជា អតីត អ្នកការទូត ​និងអង្គការក្រៅរដ្ឋាភិបាលនានាកោតសរសើរថា កម្ពុជាពិតជាមានការរីកចម្រើន​ដែលពួក គាត់មិននឹកស្មានដល់ បន្ទាប់ពីពួកគាត់បានមកដល់កម្ពុជាជាថ្មី៕ដោយ៖ គង់ ឌិន

សម្ដេចធីបតីដាក់ចេញគោលការណ៍ «ឱ្យចប់ ឱ្យចេះ និងឱ្យមានការងារ» ក្នុងការបណ្ដុះបណ្ដាលជំនាញដល់យុវជន ១,៥ លាននាក់

2023/11/02 12:27:50 pm        154
ភ្នំពេញ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានដាក់ចេញនូវ គោលការណ៍ “ឱ្យចប់ ឱ្យចេះ និងឱ្យមានការងារ” គឺជាពាក្យស្លោកគន្លឹះសម្រាប់ក្រុមការងារទទួលបន្ទុកលើការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ដល់យុវជន យុវនារី មកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យទូទាំងប្រទេស ចំនួន ១ លាន ៥ សែននាក់ យកទៅអនុវត្ត ក្នុងទិសដៅផ្តល់ការបណ្តុះបណ្តាលដល់សិក្ខាកាមឱ្យចំគោលដៅ ព្រមទាំងប្រកបដោយសមត្ថភាព និងជំនាញ ស្របតាមតម្រូវការការងារ និងទីផ្សារ។សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ថ្លែងសារគន្លឹះសំខាន់ៗក្នុងពិធីសំណេះសំណាលជាមួយកម្មករ-និយោជិត ចំនួន ១៨ ១៩០ នាក់ មកពីរោងចក្រ-សហគ្រាសចំនួន ២៩ នៅសង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២ តុលា ២០២៣ ។សម្ដេចធិបតីថ្លែងថា ក្នុងនាមជានាយករដ្ឋមន្ត្រី និងជាអ្នកនយោបាយ គឺត្រូវទទួលបន្ទុកធ្វើគោលនយោបាយ រៀបចំផែនការ ចាត់តាំងអនុវត្ត តាមដានត្រួតពិនិត្យការអនុវត្ត និងធ្វើការវាយតម្លៃ ដើម្បីធានាដល់ប្រសិទ្ធផលសម្រាប់ជាតិ និងប្រជាជន។ ដូចនេះ ទើបរាជរដ្ឋាភិបាលកម្ពុជា តែងយកគោលការណ៍ជាក់ស្តែងនិយម សម្រាប់យកទៅអនុវត្ត និងធ្វើសកម្មភាពដើម្បីផលប្រយោជន៍ជាតិ និងប្រជាជន។ ក្នុងន័យនេះ នាយករដ្ឋមន្ត្រី ចាំបាច់ត្រូវខិតខំរៀបចំ គិតគូរផែនការ គោលនយោបាយ ហើយពន្យល់ និងបកស្រាយដល់ប្រជាពលរដ្ឋឱ្យបានដឹង និងបានយល់ជ្រាបច្បាស់ថាអ្វីដែលជាគុណប្រយោជន៍ដែលនឹងត្រូវទទួលបានពីការដឹកនាំរបស់រាជរដ្ឋាភិបាល ។សម្ដេចធិបតីបញ្ជាក់ថា ប្រជាពលរដ្ឋ បានបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា គឺមិនខុសនោះទេ ពីព្រោះគោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជា បាន និងកំពុងក្លាយជាប្រទីបនាំផ្លូវ ដោយប្រែក្លាយជាគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការបម្រើជាតិ និងប្រជាជនកម្ពុជា។សម្ដេចធិបតីនាយករដ្ឋមន្រ្ដីបានអំពាវនាវដល់បងប្អូនទាំងអស់ចាប់យកឱកាសនេះ ដើម្បីជួយដល់ខ្លួនឯង អភិវឌ្ឍខ្លួន និងខិតខំដើម្បីការរីកចម្រើនទៅមុខ តាមរយៈការពង្រឹងសមត្ថភាព ពង្រឹងជីវភាពរស់នៅ។ រាជរដ្ឋាភិបាល មានតួនាទីជាអ្នកបង្ហាញទីកន្លែងដែលមានបឹង និងបង្រៀនប្រជាពលរដ្ឋឱ្យចេះស្ទួចត្រី ហើយក៏នឹងផ្តល់ត្រីជូនដល់ប្រជាពលរដ្ឋដែលមានការលំបាក ងាយរងហានិភ័យ និងមានតម្រូវការអាទិភាព ដើម្បីអាចរស់នៅបានល្អ និងមានលទ្ធភាពតស៊ូជម្នះការលំបាក។ សម្ដេចធិបតីថ្លែងថា កត្តាសំខាន់ ៣ ដែលរាជរដ្ឋាភិបាលប្រកាន់ខ្ជាប់ គឺ៖ ១. ការធានាបរិស្ថានសុខសន្តិភាព ការលើកទឹកចិត្តដល់ការវិនិយោគ និងប្រកបធុរកិច្ចគ្រប់ប្រភេទ, ២. ការរៀបចំហេដ្ឋារចនាសម្ព័ន្ធគាំទ្រ និង៣. ធនធានមនុស្ស៖ សុខភាព និងចំណេះដឹង ។សម្ដេចបញ្ជាក់ថា គោលដៅនៃការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស នឹងផ្តោតសំខាន់លើគោលការណ៍ “ឱ្យចប់ ឱ្យចេះ និងឱ្យមានការងារ” ដែលត្រូវនឹងជំនាញ ដើម្បីធានាដល់ការងារ និងការលើកស្ទួយជីវភាព ឱ្យមានភាពម្ចាស់លើជោគវាសនាខ្លួនឯងផង និងព្រមទាំងជួយជ្រោមជ្រែងដល់ក្រុមគ្រួសារផងដែរ។ ជាមួយគ្នានេះ ក្រុមហ៊ុន ក៏អាចទទួលបាននូវបុគ្គលិកប្រកបដោយសមត្ថភាពពិតប្រាកដ ហើយអាចបំពេញការងារស្របតាមជំនាញ និងតម្រូវការ៕

សម្ដេចធិបតី ឱ្យក្រសួងការងារអនុវត្តតាមគោលការណ៍៤ យ៉ាង ដើម្បីផ្ដល់ភាពងាយស្រួលដល់យុវជនចុះឈ្មោះរៀនជំនាញវិជ្ជាជីវៈ

2023/11/02 12:18:36 pm        214
ភ្នំពេញ៖ ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ជាគោលការណ៍ផ្តោតលើយុវជនជាង ១ លាន ៥ សែននាក់ មកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ក្នុងនោះសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជាបានណែនាំដល់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈត្រូវអនុវត្តតាមគោលការណ៍ចំនួន ៤។គោលការណ៍ទាំង ៤ នោះរួមមានយុវជនត្រូវ៖ទី១. ការរៀបចំការចុះឈ្មោះ ដែលត្រូវធ្វើឱ្យងាយស្រួលទាំងផ្ទាល់ និងអនឡាញ,ទី២. ការចូលរៀនមិនបង់ប្រាក់ ហើយអ្នកមានប័ណ្ណក្រីក្រ នឹងមានប្រាក់ឧបត្ថម្ភប្រចាំខែ,ទី៣. ការរៀបចំកម្មវិធីសិក្សា ត្រូវមានភាពបត់បែន ទៅតាមលទ្ធភាពអ្នករៀន និងអ្នកធ្វើការ និងទី៤. ការបណ្តុះបណ្តាលចំពោះមុខ គឺផ្តោតលើ ១០ វិស័យ និង ៣៨ មុខជំនាញ ៕

លោក Biden ប្រឈមបញ្ហាដ៏លំបាក ជុំវិញការវាយប្រហាររបស់អ៊ីស្រាអែលលើជនស៊ីវិលហ្កាហ្សា

2023/11/02 11:38:38 am        146
លោកប្រធានាធិបតីអាមេរិក Joe Biden និងមន្ត្រីសន្តិសុខជាតិជាន់ខ្ពស់របស់លោកកំពុងប្រឈម នឹងបញ្ហាកាន់តែស្មុគស្មាញអំពីការប្តេជ្ញាចិត្តរបស់អ៊ីស្រាអែលក្នុងការកាត់បន្ថយការស្លាប់ជនស៊ីវិល និងរបៀបដែលការវាយប្រហារលើតំបន់ហ្កាហ្សាអាចប៉ះពាល់ដល់ជំហរនយោបាយក្នុងស្រុករបស់លោក។សូម្បីតែសម្ព័ន្ធមិត្តមួយចំនួននៃរដ្ឋបាលរបស់លោកក៏មានការព្រួយបារម្ភដែរថា ការការពារការឆ្លើយតបរបស់អ៊ីស្រាអែលចំពោះការវាយប្រហារភេរវកម្មថ្ងៃទី៧ ខែតុលា អាចក្លាយជាជំហរដែលមិនអាចប្រកែកបានសម្រាប់សេតវិមាន។ ការទម្លាក់គ្រាប់បែកដ៏ធំមួយ លើជំរំជនភៀសខ្លួន ចាបាលីយ៉ា (Jabalya) កាលពីថ្ងៃអង្គារ បានក្លាយជាបន្ទុកដ៏តឹងតែងសម្រាប់មាគ៌ារដ្ឋបាលរបស់លោក Biden ដែលកំពុងព្យាយាមដើរ ដែលគេបានមើលឃើញសាធារណៈថាអ៊ីស្រាអែល កំពុងព្យាយាមទប់ស្កាត់ជនស៊ីវិលប៉ាឡេស្ទីនដែលបាត់បង់ជីវិត សូម្បីតែឈុតឆាកនៃការបំផ្លិចបំផ្លាញបង្ហូរឈាមចេញពីតំបន់ហ្កាហ្សា ដែលធ្វើឲ្យសាធារណជនមានការភ្ញាក់ផ្អើល ផ្ទុះកំហឹង និងទាមទារឲ្យមានបទឈប់បាញ់។ ការវាយប្រហារតាមអាកាសដែលបានបង្កការបំផ្លិចបំផ្លាញដ៏មហន្តរាយ និងបានសម្លាប់មនុស្សមួយចំនួនធំបានចោទជាសំណួរថ្មីអំពីប្រសិទ្ធភាពរបស់លោក Biden និងមន្ត្រីកំពូលរបស់លោកក្នុងការបញ្ចុះបញ្ចូលសមភាគីអ៊ីស្រាអែលឱ្យការពារជីវិតជនស៊ីវិលប៉ាឡេស្ទីន ហើយក៏កំពុងធ្វើឱ្យមានការព្រួយបារម្ភកាន់តែខ្លាំងឡើងផងដែរនៅក្នុងរដ្ឋបាលដែលថា ចំនួនអ្នកស្លាប់ជាជនស៊ីវិលដែលចេះតែកើនឡើងអាចប៉ះពាល់ដល់ការគាំទ្រជាអន្តរជាតិសម្រាប់អ៊ីស្រាអែលបន្ថែមទៀត ដោយធ្វើឱ្យប្រទេសនេះឯកោ ក្នុងពេលមានអស្ថិរភាពក្នុងតំបន់ដ៏ជ្រៅ៕

ប្រទេសចិន បញ្ជូនយន្តហោះយោធា និងនាវា រាប់សិបគ្រឿង ទៅជិតកោះតៃវ៉ាន់

2023/11/02 11:35:51 am        147
ប្រទេសចិនបានបញ្ជូនយន្តហោះចម្បាំងចំនួន៤៣ គ្រឿង និងនាវា ៧ គ្រឿងនៅជិតកោះតៃវ៉ាន់កាលពីថ្ងៃពុធនៅក្នុងសមយុទ្ធទ្រង់ទ្រាយធំមួយផ្សេងទៀត ក្នុងគោលបំណងដាក់សម្ពាធលើកោះតូចមួយនេះដែលទីក្រុងប៉េកាំងប្រកាសសិទ្ធិគ្របគ្រងថាជាខេត្តមួយរបស់ប្រទេសចិន។ អាជ្ញាធរការពារជាតិរបស់កោះតៃវ៉ាន់បាននិយាយថា យន្តហោះចំនួន ៣៧ គ្រឿងបានឆ្លងកាត់ខ្សែបន្ទាត់មេដ្យាននៃច្រកសមុទ្រតៃវ៉ាន់ ហើយបានចូលដែនអាកាសរបស់កោះនេះនៅព្រឹកព្រលឹមថ្ងៃដដែលនោះ ។ ក្រុមមន្ត្រីកោះតៃវ៉ាន់បាននិយាយថា កងកម្លាំងប្រដាប់អាវុធរបស់ខ្លួន បានតាមដានស្ថានការណ៍នេះ និងបានដាក់ពង្រាយយន្តហោះ នាវាកងទ័ពជើងទឹក និងប្រព័ន្ធមីស៊ីលបាញ់ពីលើដី ដើម្បីឆ្លើយតបទៅនឹងសកម្មភាពមួយដែលកោះនេះយល់ឃើញថាជាការឈ្លានពាន។ សមយុទ្ធយោធានេះ គឺជាការសំម្ញែងសាច់ដុំយោធាធំបំផុតចុងក្រោយប្រឆាំងនឹងកោះស្វ័យគ្រប់គ្រងតៃវ៉ាន់ ចាប់តាំងពីឆ្នាំ ១៩៤៩ បន្ទាប់ពីប្រជាជនរបស់ខ្លួនបានរត់ចេញពីការគ្រប់គ្រងរបស់ចិនកុម្មុយនិស្ត។ ក្រុមមន្ត្រីតៃវ៉ាន់ បង្ហោះព័ត៌មានថ្មីៗអំពីសមយុទ្ធរបស់ចិន ជារឿយៗ ទោះបីជាសកម្មភាពយោធាភាគច្រើនមានការចូលរួមពីយន្តហោះ ឬនាវាមួយចំនួនតូច មិនមែនរាប់សិបគ្រឿងក៏ដោយ។ ប្រទេសចិនបាននិយាយជាសាធារណៈថា សមយុទ្ធនេះគឺមានគោលបំណងសម្រាប់កងកម្លាំងរបស់ខ្លួនអនុវត្តយុទ្ធសាស្ត្រយោធា និងដើម្បីព្រមានប្រទេសបរទេសនានាប្រឆាំងនឹងការធ្វើអន្តរាគមន៍។ ដំណឹងនេះកើតឡើងពីរថ្ងៃបន្ទាប់ពីឧត្តមសេនីយចាង យូសៀ (Zhang Youxia) មន្ត្រីយោធាឋានៈទីពីរនៅក្នុងប្រទេសចិន បានព្រមាននៅក្នុងសន្និសីទនៅទីក្រុងប៉េកាំងថា ប្រទេសចិន និងយោធាចិននឹងមិនអនុញ្ញាតឱ្យកោះ តៃវ៉ាន់បំបែកចេញពីដីគោកជាដាច់ខាត៕

អ៊ីស្រាអែល រិះគន់បណ្តាប្រទេសនៅអាមេរិកខាងត្បូង បន្ទាប់ពីពួកគេបានកាត់ផ្តាច់ទំនាក់ទំនងការទូតជុំវិញជម្លោះ នៅតំបន់ហ្កាហ្សា

2023/11/02 11:32:52 am        115
អ៊ីស្រាអែល បានរិះគន់ប្រទេសបូលីវី ឈីលី និងកូឡុំប៊ី កាលពីថ្ងៃពុធ បន្ទាប់ពីបណ្តាប្រទេសនៅអាមេរិកខាងត្បូង បានអនុវត្តវិធានការការទូតជាបន្តបន្ទាប់ ដើម្បីប្រឆាំងនឹងប្រតិបត្តិការយោធារបស់អ៊ីស្រាអែលប្រឆាំងនឹងក្រុមហាម៉ាស នៅតំបន់ហ្គាហ្សា។ប្រទេសនៅអាមេរិកឡាទីនផ្សេងទៀត រួមទាំងអាហ្សង់ទីន និងប្រេស៊ីល ក៏បានបង្កើនការរិះគន់របស់ពួកគេអំពីផលប៉ះពាល់ដែលប្រតិបត្តិការយោធារបស់អ៊ីស្រាអែល កំពុងមានលើជនស៊ីវិល។សេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេស បានឲ្យដឹងថា អ៊ីស្រាអែលកាលពីថ្ងៃពុធ បានអំពាវនាវឲ្យប្រទេសកូឡុំប៊ី និងឈីលី «ថ្កោលទោសយ៉ាងច្បាស់លាស់ចំពោះអង្គការភេរវកម្មហាម៉ាស ដែលបានសម្លាប់ និងចាប់ពង្រត់ទារក កុមារ ស្ត្រី និងមនុស្សចាស់»។ ការអំពាវនាវនេះ បានធ្វើឡើងប៉ុន្មានម៉ោងបន្ទាប់ពីប្រទេសឈីលី និងកូឡុំប៊ី បានកោះហៅត្រឡប់មកវិញនូវឯកអគ្គរដ្ឋទូតរបស់ពួកគេប្រចាំនៅអ៊ីស្រាអែល កាលពីល្ងាចថ្ងៃអង្គារ ចំពេលមានការរិះគន់ចំពោះការសម្លាប់ជនស៊ីវិល នៅតំបន់ហ្កាហ្សា។

ចាប់ពីខែសីហាមកដល់ពេលនេះ រដ្ឋឧបត្ថម្ភប្រាក់៥លានដុល្លារដល់ស្រ្តីមានផ្ទៃពោះ

2023/11/02 10:01:02 am        228
កណ្ដាល៖ គិតក្នុងរយៈពេល៣ខែ គិតចាប់ពីថ្ងៃទី១ ខែសីហា ដល់ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ រាជរដ្ឋាភិបាលកម្ពុជា បានឧបត្ថម្ភសាច់ប្រាក់ជូនដល់ស្រ្តីមានផ្ទៃពោះ ទាំងមុនពេល និងក្រោយពេលសម្រាលកូនចំនួនប្រមាណ ៥ លានដុល្លារអាម៉េរិក ដើម្បីចូលរួមដល់សុខុមាលភាពមាតា និងទារកនៅតាមបណ្ដារោងចក្រ សហគ្រាសទូទាំងប្រទេសកម្ពុជា។ តាមយរៈកម្មវិធីចុះជួបសំណេះសំណាលជាមួយកម្មករនិយោជិតមកពីរោងចក្រសហគ្រាសនានា នៅក្រុងតាខ្មៅ ខេត្តកណ្តាល​ ចំនួនជិត ២ម៉ឺននាក់​ក្រោមអធិបតីភាពសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ​នៅព្រឹកថ្ងៃទី២ ខែវិច្ឆិកានេះ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ​បានមានប្រសាសន៍ឲ្យដឹងថា តារមយៈការអនុវត្តកម្មវិធី​ឧបត្ថម្ភសាច់ប្រាក់​ដល់ស្រ្តីមានផ្ទៃពោះ ​ទាំងមុនពេលសម្រាលកូន ពេលសម្រាលកូន និងក្រោយ​ពេលសម្រាលកូនឲ្យបានល្អ និងកាន់តែមានភាពងាយស្រួល គិតចាប់ពីថ្ងៃទី១ ខែសីហា ដល់ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ រាជរដ្ឋាភិបាល ​បានចំណាយថវិកាប្រមាណ ៥លានដុល្លារអាម៉េរិក ដើម្បីជួយកម្មការិនី​ មន្រ្តីរាជការ មន្រ្តីកិច្ចសន្យា ជាស្រ្តីសម្រាលកូនចំនួន១ម៉ឺន ៥ពាន់ ៥០១នាក់ ចំនូនកូន ១ម៉ឺន ៥ពាន់ ៦១១នាក់ ​ដោយបានពិនិត្យសុខភាពមុនក្រោយសម្រាល ​ពេលសម្រាល និងចាក់វ៉ាក់សាំង​សរុបចំនួន ៥ម៉ឺន ៣ពាន់ ៦១៤នាក់ករណី។ឯកឧត្តមថ្លែងថា ​តាមរយៈគោលនយោបាយប្រាក់ឧបត្ថម្ភនេះ​បានបង្ហាញឲ្យឃើញថា រាជរដ្ឋា​ភិបាល​មិនត្រឹមគិតគូរទៅដល់កម្មករនិយោជិត​ដែលកំពុងធ្វើការងារនោះទេ ថែមទាំង​បានគិតគូរ​ទៅដល់សុខភាព និងការរីកលូតលាស់នៃកូនរបស់កម្មករនិយោជិតផងដែរ ដែលធ្វើឲ្យកម្មករ​និយោជិតកាន់តែមានជំនឿ និងជឿជាក់ទៅលើការរីកចម្រើនលូតលាស់របស់កូនទៅ​ថ្ងៃអនាគតដែរ។សូមជម្រាបថា ក្រៅពីការបើកផ្តល់ប្រាក់ឧបត្ថម្ភជូនដល់ស្រ្តីមានផ្ទៃពោះ ទាំងមុនពេល និង​ក្រោយពេលសម្រាលកូននេះ រាជរដ្ឋាភិបាលកម្ពុជា ​ក្នុងអាណិត្តទី៧ នៃរដ្ឋសភា បានណែនាំ​ឲ្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហការជាមួយក្រសួងពាក់ព័ន្ធ និងតំណាងភាគី​និយោជក និងតំណាងភាគីកម្មករនិយោជិត រួមគ្នាសិក្សាលទ្ធភាពបង្កើតទារកដ្ឋាន និង​មតេ្តយ្យសហគមន៍​នៅតាមតំបន់ដែលមានរោងចក្រ ដើម្បីគិតអំពីយន្តការនៃការកសាង ការគ្រប់គ្រង ការធានាគុណភាព និងការរក្សានិរន្តភាពនៃទារកដ្ឋាន និងមត្តេយ្យសហគមន៍នៅតំបន់រោងចក្រផងដែរ ដើម្បីផ្តល់ភាពងាយស្រួលដល់កម្មករ កម្មការិនី បានយកកូនៗរបស់ខ្លួនទៅទទួលសេវាថែទាំ និងអប់រំបានត្រឹមត្រូវ៕អត្ថបទ៖ ឈិត បូរ៉ាវី

នាយករដ្ឋមន្រ្តី ណែនាំឲ្យក្រសួងការងារសហការជាមួយវិស័យឯកជន ផ្សព្វផ្យាយពីកម្មវិធីបណ្តុះបណ្តាលជំនាញដល់ពលរដ្ឋ

2023/11/02 09:44:08 am        165
កណ្ដាល៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានណែនាំដល់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈគប្បីសហការជាមួយវិស័យឯកជន ដើម្បីធ្វើយ៉ាងណាផ្សព្វផ្សាយ​ឱ្យបានទូលំទូលាយដល់ប្រជាពលរដ្ឋអំពីគោលនយោបាយ នៃកម្មវិធីបណ្ដុះបណ្ដាលជំនាញ​បច្ចេកទេស ជាពិសេសជួយសម្រួលភាពងាយស្រួល​ដល់កម្មករ-កម្មការិនី ដែលកំពុងបំពេញ​ការងារ​តាមរោងចក្រ​សហគ្រាសនានា ​អាចមានពេលវេលាគ្រប់គ្រាន់ទទួលបានការបណ្ដុះបណ្ដាលនេះ សំដៅបង្កើនសមត្ថភាពវិជ្ជាជីវៈដល់ពួកគាត់បន្ថែមទៀត។ក្នុងឱកាសបន្តចុះជួបសំណេះសំណាល​ជាមួយបងប្អូនកម្មករ និយោជិតមកពីតាមបណ្តារោងចក្រ​នានានៅក្រុងតាខ្មៅ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល នាថ្ងៃទី២ខែវិច្ឆិកា ឆ្នាំ២០២៣នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត ​បានបញ្ជាក់ថា កម្មវិធីបណ្ដុះបណ្តាល​ជំនាញបច្ចេកទេសវិជ្ជាជីវៈដល់​យុវជន ជាពិសេសគឺគ្រួសារកីក្រតែម្តង ដោយត្រូវឲ្យពួកគាត់បានផ្ដោតសំខាន់លើការ​បណ្ដុះ​បណ្ដាល​ជំនាញសំខាន់ៗ ​ដែលបានដាក់​ចេញ​នាពេលកន្លងមក គឺផ្ដោតរៀន ចប់ ចេះ មានការងារធ្វើ និងចំគោលដៅ។សូមបញ្ជាក់ថា គ្រួសារកីក្រ និងគ្រួសារងាយរងហានិភ័យនៅទូទាំង​ប្រទេសចំនួនជាងមួយ​លាន​ប្រាំសែននាក់ ដែលរាជរដ្ឋាភិបាលកំណត់ថា ​នឹងធ្វើការបណ្តុះបណ្តាលជំនាញ​បច្ចេកទេស​ដល់ពួកគាត់​ដោយមិនគិតលុយនោះឡើយ ហើយការ​បណ្តុះបណ្តាល​ដល់ពួកគាត់​នោះគឺផ្តោត​ទៅលើវិស័យចំនួន១០​ ក្នុងនោះ មានមុខជំនាញជិត ៤០ជំនាញ៕អត្ថបទបាន ចក់

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ឯកឧត្តម ឌិត ទីណា បន្តសួរសុខទុក្ខប្រជាពលរដ្ឋជម្លៀសពីតំបន់ព្រំដែនអូរបីជាន់
07/26/2025 06:07 PM
ក្រុមយុវជននាំគ្នារៀបចំចម្អិនម្ហូបជូនជនភៀសសឹក ដែលគេចពីតំបន់សមរភូមិវាយប្រហាររបស់កងទ័ពថៃ ក្នុងខេត្តឧត្តរមានជ័យ
07/26/2025 06:07 PM
សិក្ខាកាមវគ្គអប់រំនយោបាយកម្រិត១វគ្គជំនាន់៨១របស់គណបក្សប្រជាជនកម្ពុជានាំយកអំណោយចែកជូននគរបាលការពារបេតិកភណ្ឌប្រាសាទព្រះវិហារ
07/26/2025 05:07 PM
ប្រធាន IAEA ត្រូវលើកទឹកចិត្តដោយការសម្រេចចិត្តរបស់អ៊ីរ៉ង់ ឲ្យមកទស្សនកិច្ចប្រទេសនេះ នៅប៉ុន្មាន សប្តាហ៍ខាងមុខ
07/26/2025 05:07 PM
មនុស្សយ៉ាងតិច ៨នាក់ បានស្លាប់ និង ១៣នាក់ បានរងរបួស នៅក្នុងការវាយប្រហារ «ភេរវកម្ម» នៅភាគអាគ្នេយ៍អ៊ីរ៉ង់
07/26/2025 05:07 PM
ខ្មែរជួយខ្មែរ៖ ក្រសួងកសិកម្ម បន្តនាំយកបន្លែចំនួន ៣តោនបន្ថែមទៀតជូនប្រជាពលរដ្ឋនៅជំរុំភៀសសឹកខេត្តឧត្ដរមានជ័យ
07/26/2025 05:07 PM
ប្រជាជនប៉ាឡេស្ទីនដែលបានភៀសខ្លួន ប្រឈមនឹងការបំភិតបំភ័យ និងការវាយប្រហារជាថ្មី នៅពេលទៅទទួលជំនួយ
07/26/2025 05:07 PM
អ្នកនាំពាក្យក្រសួងការពារជាតិបានផ្តាំទៅភាគីថៃថាកម្ពុជាមិនទាន់មានការចាំបាច់ត្រូវប្រើប្រាស់មីស៊ីល PHL -03នោះទេ
07/26/2025 05:07 PM
ទាហាន១០នាក់ ត្រូវបានសម្លាប់ ខណៈកងកម្លាំងយេម៉ែន បានប៉ះទង្គិចជាមួយក្រុមហ៊ួទី នៅខេត្ត Saada
07/26/2025 04:07 PM
នគរបាលប្រឆាំងភេរវកម្ម កំពុងស៊ើបអង្កេតលើករណីផ្ទុះអគារផ្ទះល្វែងមួយ នៅប្រទេសក្រិក
07/26/2025 04:07 PM