កម្ពុជា និងសហរដ្ឋអាម៉េរិក ប្ដេជ្ញាបន្តពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី ឱ្យកាន់តែស៊ីជម្រៅ
រដ្ឋសភាបានអនុម័តជាឯកច្ឆន្ទលើសេចក្តីព្រាងច្បាប់ស្តីពីកាតព្វកិច្ចយោធា និងការធានាទូទាត់ថាមពលអគ្គិសនី ដើម្បីពង្រឹងសន្តិសុខជាតិ និងសេដ្ឋកិច្ច
សម្ដេចធិបតី៖«ការស្វែងរកសន្ដិភាព និងថែរក្សាសន្ដិភាពមិនអាចសុំអ្នកណាក្រៅពីយើងខ្លាំងខ្លួនឯងទេ»
សម្ដេចធិបតី៖កម្ពុជារៀបចំច្បាប់ស្ដីពីកាតព្វកិច្ចយោធាដោយផ្អែកលើភាពចាំបាច់នៃបរិការណ៍ជាក់ស្ដែងថ្មី

នយោបាយ​ និង ការអភិវឌ្ឍន៍

«ផ្ដល់ឈាម ផ្ដល់ក្ដីស្រឡាញ់» ជាប្រធានក្នុងយុទ្ធនាការបរិច្ចាកឈាមវិលជុំ នៅតាមបណ្ដាក្រុងស្រុកទូទាំងខេត្តព្រះវិហារ

2023/11/02 03:16:53 pm        203
ព្រះវិហារ៖ «ផ្ដល់ឈាម ផ្ដល់ក្ដីស្រឡាញ់» ជាប្រធានបទមួយក្នុងយុទ្ធនាការបរិច្ចាកឈាមវិលជុំ នៅតាមបណ្ដាក្រុងស្រុកទូទាំងខេត្តព្រះវិហារ ដែលផ្ដួចផ្ដើមឡើងអភិបាលខេត្តព្រះវិហារ ក្នុងគោលបំណងដើម្បីរួមចំណែកក្នុងការបំពេញតម្រូវការឈាម ទៅដល់មន្ទីរពេទ្យបង្អែក១៦មករា ដែលបាននិងកំពុងមានបញ្ហាប្រឈមកង្វះឈាម ដើម្បីជួយសង្រ្គោះដល់ជនរងគ្រោះ និងអ្នកជំងឺដែលត្រូវការឈាមចាំបាច់ជារៀងរាល់ថ្ងៃ។ជាក់ស្ដែងនៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តម គីម រិទ្ធី អភិបាល នៃគណៈអភិបាល​ខេត្តព្រះវិហារ បានបន្ដដឹកនាំនាយទាហាន នាយទាហានរង និងពលទាហានប្រមាណជាង ២៥០នាក់ ចូលរួមបរិច្ចាកឈាមជូនមន្ទីរពេទ្យបង្អែក១៦មករាខេត្ត និងដើម្បីអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី៧០ នៃទិវាកំណើតកងយោធពលខេមរភូមិន្ទ (១៩៥៣-២០២៣)។ពិធីនេះប្រព្រឹត្តិទៅនៅបរិវេណទីបញ្ជាការកងពលធំអន្តរាគមន៍លេខ៣ ដែលមានការចូលរួម​ពី​សំណាក់ឧត្តមសេនីយ៍ឯក ស្រី ឌឹក មេបញ្ជាការកងពលធំអន្តរាគមន៍លេខ៣ ព្រមទាំងអភិបាល​រងខេត្ត ​ថ្នាក់ដឹកនាំមន្ទីរអង្គភាព អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ​កងកម្លាំង ពលទាហាន ក្រុមគ្រូពេទ្យ​ស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ​ប្រចាំខេត្តព្រះវិហារ រួមនិងយុវជនសហភាព​សហព័ន្ធយុវជន​កម្ពុជា​ជាច្រើនរូបទៀត។ថ្លែងក្នុងឱកាសនោះឯកឧត្ដម គីម រិទ្ធី ​បានសម្តែងនូវក្តីរីករាយសប្បាយរីករាយ ​និង​ថ្លែង​អំណរគុណ​ចំពោះវត្តមាន នាយទាហាន នាយទាហានរង ​និងពលទាហានទាំងអស់ ដែលបាន ចូលរួម​ដោយស្ម័គ្រចិត្ត ក្នុងការបរិច្ចាគឈាមនាពេលនេះ ​ដែលជាផ្នែកមួយនៃការលើកកម្ពស់វិស័យ​មនុស្សធម៌ ​ក្រោមពាក្យស្លោក ផ្តល់ឈាម គឺផ្តល់ក្តីស្រលាញ់។ឯកឧត្តម បន្តទៀតថា ការផ្តល់ឈាមដោយស្ម័គ្រចិត្តជាប្រភពឈាមតែមួយគត់ ដែលអាច​ផ្តល់​ឈាមប្រកបដោយ ចីរភាព ដើម្បីផ្គត់ផ្គង់ដល់មន្ទីរពេទ្យខេត្តព្រះវិហារយើង ក្នុងការយកទៅ​ជួយ​សង្គ្រោះអាយុជីវិត ​ជនរងគ្រោះទូទៅ ​ដែលបណ្តាលមកពីកត្តាផ្សេងៗជាច្រើន ដែលពួកគាត់​មានតម្រូវការឈាម។ទន្ទឹមគ្នានេះឯកឧត្តមអភិបាលខេត្តព្រះវិហារ ក៏បានថ្លែងលើកទឹកចិត្តឱ្យប្រជាពលរដ្ឋ​ និង​តួអង្គពាក់ព័ន្ធ ​ពិសេសកងកម្លាំងចូលរួមបរិច្ចាគឈាម ​ដើម្បីសង្គ្រោះជីវិតមនុស្ស ព្រោះវាជាកាយ​វិការ​ប្រកប​ដោយ​មនុស្សធម៌​ដ៏មានតម្លៃបំផុត​ ដែលយើងគ្រប់រូបគួរចូលរួមទាំងអស់គ្នា៕ 

ប្រជាជនចិនប្រមូលផ្ដុំគ្នាជិតគេហដ្ឋានបុណ្យសពផ្លូវរដ្ឋ ខណៈពិធីឈាបនកិច្ចអតីតនាយករដ្ឋមន្ត្រីចិន លឺ ឃឺឈាង

2023/11/02 01:24:22 pm        194
មនុស្សរាប់ពាន់នាក់ បានប្រមូលផ្ដុំគ្នាជិតទីតាំងរៀបចំពិធីបុណ្យសពផ្លូវរដ្ឋ នៅថ្ងៃព្រហស្បតិ៍នេះ ខណរៀបចំជូនដំណើរចុងក្រោយសម្រាប់អតីតនាយករដ្ឋមន្ត្រី លឺ ឃឺឈាង(Li Keqiang)។ នៅមុខគេហដ្ឋានសព ក្នុងសម្លៀកបំពាក់កាន់ទុក្ខ និងកងកម្លាំងនគរបាលយ៉ាងច្រើនក្នុងឯកសណ្ឋានបានតម្រង់ជួរផ្លូវរាប់រយម៉ែត្រ បិទផ្លូវ និងប្រាប់ប្រជាពលរដ្ឋឱ្យធ្វើដំណើរតាម និងឃ្លាំមើលវត្តមានរបស់សារព័ត៌មានក្រៅផ្លូវការ ឬសារព័ត៌មានបរទេស។ នគរបាលក៏បានបញ្ជូនមនុស្សចេញពីស្ថានីយ៍រថភ្លើងក្រោមដីនៅជិតទីបញ្ចុះសពបាប៉ាវសាន (Babaoshan) ជាកន្លែងពិធីឈាបនកិច្ចរបស់រដ្ឋត្រូវបានប្រារព្ធឡើង និងជាទីដែលមេដឹកនាំជាន់ខ្ពស់ជាច្រើនរូប ត្រូវបានបញ្ចុះនៅទីនោះដែរ។ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបាននិយាយថា ទង់ជាតិ រួមទាំងស្តង់ដារដ៏ល្បីល្បាញបំផុតរបស់ប្រទេស ដែលបក់រសាត់លើទីលានធានអានម៉ិន( Tiananmen Square) ចំកណ្តាលរដ្ឋធានីរបស់ចិន ត្រូវបានទម្លាក់ត្រឹមពាក់កណ្តាល នៅអគារការិយាល័យរដ្ឋាភិបាលនានា និងគណបក្សនានាទូទាំងប្រទេស នៅស្ថានទូត និងស្ថានកុងស៊ុលចិននៅបរទេស នៅពេលដែលប្រារព្ធពិធីឈាបនកិច្ចរបស់អតីតនាយករដ្ឋមន្ត្រី Li Keqiang ដែលបានគ្រោងទុក។ លោក Li បានទទួលមរណភាពកាលពីថ្ងៃសុក្រសប្តាហ៍មុនដោយសារគាំងបេះដូងក្នុងវ័យ៦៨ ឆ្នាំ។ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបាននិយាយថាពិធីឈាបនកិច្ចសពរបស់លោកនឹងត្រូវធ្វើឡើងនៅថ្ងៃព្រហស្បតិ៍ នេះ ប៉ុន្តែមិនបាននិយាយអំពីផែនការពិធីបុណ្យសពនោះទេ។ យោងតាមគំរូមុនៗ មន្ត្រីជាន់ខ្ពស់ដែលចូលនិវត្តន៍ជាធម្មតា ត្រូវតម្កល់នៅក្នុងពិធីបុណ្យរដ្ឋមួយរយៈពេលខ្លី នៅពេលបណ្ដាមេដឹកនាំគោរពសព និងដាក់កម្រងផ្កាពណ៌ស ដែលជាពណ៌ប្រពៃណីនៃការកាន់ទុក្ខ៕

សម្តេច ប៉ាបហ្រ្វង់ស៊ីស គាំទ្រដំណោះស្រាយរដ្ឋពីរ អ៊ីស្រាអែល-ប៉ាឡេស្ទីន

2023/11/02 01:12:13 pm        244
សម្តេចប៉ាបហ្វ្រង់ស៊ីស បានមានបន្ទូលអំពីជម្លោះរវាងប្រទេសអ៊ីស្រអែល និងក្រុមហាម៉ាស់ និងបានមានបន្ទូលជាថ្មីអំពីការគាំទ្ររបស់ព្រះអង្គសម្រាប់ដំណោះស្រាយរដ្ឋពីរ ខណៈបញ្ជាក់ថាព្រះអង្គនឹងចូលរួមកិច្ចប្រជុំកំពូលអាកាសធាតុអង្គការសហប្រជាជាតិដ៏សំខាន់ នៅឆ្នាំនេះ។ មានបន្ទូលតាមប៉ុស្តិ៍ទូរទស្សន៍រដ្ឋអ៊ីតាលី RAI សម្តេចប៉ាប បានមានបន្ទូលពីបញ្ហាប្រឆាំងជនជាតិជ្វីហ្វ ដោយបាននថ្លែងថា វានៅតែត្រូវបានលាក់បាំង និង ជាគ្រោះអាក្រក់ វាពុំទាន់បានកន្លងផុតនៅឡើយ។សម្តេចប៉ាប មានបន្ទូលថា ពលរដ្ឋនៃរដ្ឋទាំងពីនេះ ត្រូវតែរស់នៅរួមគ្នា។ ដោយមានដំណោះស្រាយដ៏ឆ្លាតវៃ មានពលរដ្ឋទាំងពីរ រដ្ឋទាំងពីរ ធ្វើទៅតាមកិច្ចព្រមព្រៀងទីក្រុង Oslo ដែលទាំងពីរនេះជារដ្ឋត្រូវបានកំណត់ ហើយទីក្រុងហ្សេរុយសាឡឹមមានស្ថានភាពពិសេស។ បរិបទមួយចំនួន ដំណោះស្រាយរដ្ឋពីរ គឺជាគោកដៅ របស់សហគមន៍អន្តរជាតិរយៈពេលជាច្រើនទសវត្សរ៍មកហើយ មានមកតាំងពីផែនការខណ្ឌចែករបស់អង្គការសហប្រជាជាតិឆ្នាំ១៩៤៧ ហើយប្រទេសជាច្រើន និយាយថា នោះគឺជាវិធីតែមួយគត់រួចផុតពីជម្លោះ។

កម្មវិធីប្រឡងប្រណាំងរោងចក្រសហគ្រាសសុខសាន្តនឹងរៀបចំធ្វើនៅឆ្នាំក្រោយ

2023/11/02 12:58:52 pm        255
កណ្ដាល៖ ថ្លែងក្នុងពិធីដែលសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី អញ្ជើញជួបសំណេះសំណាល ជាមួយកម្មករ និយោជិត ប្រមាណពីរម៉ឺននាក់ នៅក្រុងតាខ្មៅ ខេត្តកណ្តាល នាព្រឹកថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៣ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ឯកឧត្ដម ហេង សួរ បានឱ្យដឹងថា ដើម្បីឱ្យ រោងចក្រ សហគ្រាស កម្មករ និយោជិត ប្រកបអាជីវកម្ម និងធ្វើការងារប្រកបដោយភាពរីកចម្រើនទាំង អស់គ្នានោះ ក្រសួងនឹងសហការជាមួយគ្រប់​ភាគី​ពាក់ព័ន្ធរៀបចំយុទ្ធនាការប្រឡងប្រណាំងមួយ។ឯកឧត្ដមបន្តថា យុទ្ធនាការប្រឡងប្រណាំងនោះ ផ្ដោតលើរោងចក្រមួយ សហគ្រាសមួយ ក្នុងភាពសុខសាន្តដែលគ្រោងរៀបចំធ្វើនៅឆ្នាំ២០២៤ ខាងមុខនេះ។ឯកឧត្ដមបន្ថែមថា ដើម្បីឱ្យរោងចក្រ សហគ្រាស កម្មករ និយោជិត ធ្វើការងារជាមួយគ្នាដោយភាព សុខសាន្តនោះ ក្រសួងបានដាក់ចេញនូវកម្មវិធីដើម្បីពង្រឹងក្រុមអធិការកិច្ចការងារ, ពង្រឹង និងពង្រីកវិសាលភាពក្រុមប្រឹក្សាអាជ្ញាកណ្ដាល ព្រមទាំងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយភាគីពាក់ព័ន្ធនានា ផងដែរ។ដើម្បីទទួលបានអត្ថប្រយោជន៍ទាំងអស់គ្នា ទាំងម្ចាស់រោងចក្រ សហគ្រាស ទាំងកម្មករ និយោជិត ត្រូវ តែសហការរួមគ្នាធ្វើយ៉ាងណា ឱ្យកន្លែងបំពេញការងារមានភាពសុខសាន្ត៕ដោយ៖ គង់ ឌិន,  

សម្ដេចធីបតី៖ កម្មវិធីបណ្ដុះបណ្តាលជំនាញបច្ចេកទេសវិជ្ជាជីវៈផ្ដោតវិស័យចំនួន ១០ មាន៣៨មុខជំនាញ

2023/11/02 12:47:45 pm        239
កណ្ដាល៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍បញ្ជាក់ថា កម្មវិធីបណ្ដុះបណ្តាលជំនាញបច្ចេកទេសវិជ្ជាជីវៈដល់យុវជនមកពីគ្រួសារកីក្រ និងគ្រួសារងាយរងហានិភ័យនៅទូទាំងប្រទេសចំនួនប្រមាណ ១.៥ លាននាក់ដែលនឹងប្រកាសជាផ្លូវការនាពេលខាងមុខនេះ គឺបានផ្ដោតសំខាន់លើការបណ្ដុះបណ្ដាលលើវិស័យសំខាន់ៗចំនួន ១០ ក្នុងនោះមានមុខជំនាញចំនួន ៣៨ មុខជំនាញ។សម្ដេចធីបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ក្នុងឱកាសអញ្ជើញចុះជួបសំណេះសំណាលជាមួយកម្មករនិយោជិត មកពីរោងចក្រសហគ្រាសនានា នៅក្រុងតាខ្មៅ ខេត្តកណ្តាល ចំនួនជិត ២ ម៉ឺននាក់នាព្រឹកថ្ងៃទី២ ខែវិច្ឆិកានេះថា រាជរដ្ឋាភិបាលតែងតែគិតគូរគ្រប់ពេលវេលាដល់សុខទុក្ខរបស់ប្រជាពលរដ្ឋ ហើយដើម្បីប្រជាពលរដ្ឋរឹងមាំ គឺរាជរដ្ឋាភិបាលដាក់ចេញនូវយុទ្ធសាស្ត្រ បង្រៀនពលរដ្ឋឱ្យ​ចេះស្ទូចត្រី តាមរយៈការដាក់ចេញនូវវិធីសាស្ត្របណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ ពិតប្រាកដជូនប្រជាពលរដ្ឋ ដើម្បីបានប្រកបការងារផ្សេងៗ ចិញ្ចឹមជីវិត និងធ្វើឱ្យជីវភាពគ្រួសារកាន់តែប្រសើរ។នៅក្នុងឱកាសចំណេះសំណាលជាមួយកម្មករនិយោជិតនេះ សម្ដេចធិបតីនាយករដ្ឋមន្ត្រី ក៏បានស្នើឱ្យក្រុមការងាររៀបចំការចុះឈ្មោះយុវជនដែលចង់រៀនជំនាញវិជ្ជាជីវៈនានានាក្នុងកម្មវិធីគោលនយោបាយថ្មីនេះ ​ឱ្យកាន់តែងាយស្រួល និងត្រូវដកចេញនូវនីតិវិធីដែលស្មុគស្មាញចោល។ សម្ដេចធិបតី ក៏បានស្នើឱ្យរៀបចំវគ្គបណ្ដុះបណ្ដាលជូនពលរដ្ឋឱ្យកាន់តែច្រើន ទាំងវគ្គបណ្ដុះ បណ្ដាលពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ, វគ្គថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ និងវគ្គបណ្ដុះបណ្ដាលពេលយប់ជាដើម៕អត្ថបទ៖ វ៉ន ដារ៉ា

សម្ដេចធិបតី៖កម្ពុជានឹងក្លាយជាប្រទេសរីកចម្រើននៅឆ្នាំ២០៥០

2023/11/02 12:34:23 pm        248
កណ្ដាល៖ មានប្រសាសន៍ក្នុងពេលអញ្ជើញជួបសំណេះសំណាល ជាមួយកម្មករ និយោជិត ប្រមាណពីរម៉ឺននាក់ នៅក្រុងតាខ្មៅ ខេត្តកណ្តាល នាព្រឹកថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៣ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានថ្លែងថា ទោះកម្ពុជាមានការរីកចម្រើនជាបន្តបន្ទាប់ ពលរដ្ឋមានជីវភាពធូរធារជាលំ ដាប់ក្ដី ក៏រាជរដ្ឋាភិបាលនៅតែបន្តគិតគូរយកចិត្តទុកដាក់ ដើម្បីធ្វើយ៉ាងណាឱ្យកម្ពុជាកាន់តែរីកចម្រើន ជាលំដាប់ថែមទៀត ដើម្បីឈានទៅសម្រេចគោលដៅជាប្រទេសរីកចម្រើននៅឆ្នាំ២០៥០។សម្ដេចធិបតីនាយករដ្ឋមន្ត្រី បញ្ជាក់បន្ថែមថា ដើម្បីសម្រេចគោលដៅនេះ សម្ដេចនាយករដ្ឋមន្ត្រី បាន ចាត់តាំងឱ្យមានការចុះស្រាវជ្រាវនៅគ្រប់តំបន់ គ្រប់ផ្នែក និងគ្រប់ភាគីពាក់ព័ន្ធ ដើម្បីដាក់ចេញនូវគោលនយោបាយឱ្យចំទិសដៅ និងជាក់ស្ដែងនិយម តាំងពីមុនពេលបង្កើតរាជរដ្ឋាភិបាលនៅអាណត្តិទី៧ មកម្ល៉េះ។កម្ពុជានៅប៉ុន្មានឆ្នាំចុងក្រោយនេះ ជាពិសេសចាប់តាំងពីការបញ្ចប់សង្គ្រាមទាំងស្រុងនៅចុងឆ្នាំ១៩ ៩៨ កម្ពុជាត្រូវបានសហគមន៍អន្តរជាតិ អតីតអ្នកមកបំពេញបេសកកម្មរក្សាសន្តិភាពនៅកម្ពុជា អតីត អ្នកការទូត ​និងអង្គការក្រៅរដ្ឋាភិបាលនានាកោតសរសើរថា កម្ពុជាពិតជាមានការរីកចម្រើន​ដែលពួក គាត់មិននឹកស្មានដល់ បន្ទាប់ពីពួកគាត់បានមកដល់កម្ពុជាជាថ្មី៕ដោយ៖ គង់ ឌិន

សម្ដេចធីបតីដាក់ចេញគោលការណ៍ «ឱ្យចប់ ឱ្យចេះ និងឱ្យមានការងារ» ក្នុងការបណ្ដុះបណ្ដាលជំនាញដល់យុវជន ១,៥ លាននាក់

2023/11/02 12:27:50 pm        197
ភ្នំពេញ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានដាក់ចេញនូវ គោលការណ៍ “ឱ្យចប់ ឱ្យចេះ និងឱ្យមានការងារ” គឺជាពាក្យស្លោកគន្លឹះសម្រាប់ក្រុមការងារទទួលបន្ទុកលើការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ដល់យុវជន យុវនារី មកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យទូទាំងប្រទេស ចំនួន ១ លាន ៥ សែននាក់ យកទៅអនុវត្ត ក្នុងទិសដៅផ្តល់ការបណ្តុះបណ្តាលដល់សិក្ខាកាមឱ្យចំគោលដៅ ព្រមទាំងប្រកបដោយសមត្ថភាព និងជំនាញ ស្របតាមតម្រូវការការងារ និងទីផ្សារ។សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ថ្លែងសារគន្លឹះសំខាន់ៗក្នុងពិធីសំណេះសំណាលជាមួយកម្មករ-និយោជិត ចំនួន ១៨ ១៩០ នាក់ មកពីរោងចក្រ-សហគ្រាសចំនួន ២៩ នៅសង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២ តុលា ២០២៣ ។សម្ដេចធិបតីថ្លែងថា ក្នុងនាមជានាយករដ្ឋមន្ត្រី និងជាអ្នកនយោបាយ គឺត្រូវទទួលបន្ទុកធ្វើគោលនយោបាយ រៀបចំផែនការ ចាត់តាំងអនុវត្ត តាមដានត្រួតពិនិត្យការអនុវត្ត និងធ្វើការវាយតម្លៃ ដើម្បីធានាដល់ប្រសិទ្ធផលសម្រាប់ជាតិ និងប្រជាជន។ ដូចនេះ ទើបរាជរដ្ឋាភិបាលកម្ពុជា តែងយកគោលការណ៍ជាក់ស្តែងនិយម សម្រាប់យកទៅអនុវត្ត និងធ្វើសកម្មភាពដើម្បីផលប្រយោជន៍ជាតិ និងប្រជាជន។ ក្នុងន័យនេះ នាយករដ្ឋមន្ត្រី ចាំបាច់ត្រូវខិតខំរៀបចំ គិតគូរផែនការ គោលនយោបាយ ហើយពន្យល់ និងបកស្រាយដល់ប្រជាពលរដ្ឋឱ្យបានដឹង និងបានយល់ជ្រាបច្បាស់ថាអ្វីដែលជាគុណប្រយោជន៍ដែលនឹងត្រូវទទួលបានពីការដឹកនាំរបស់រាជរដ្ឋាភិបាល ។សម្ដេចធិបតីបញ្ជាក់ថា ប្រជាពលរដ្ឋ បានបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា គឺមិនខុសនោះទេ ពីព្រោះគោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជា បាន និងកំពុងក្លាយជាប្រទីបនាំផ្លូវ ដោយប្រែក្លាយជាគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការបម្រើជាតិ និងប្រជាជនកម្ពុជា។សម្ដេចធិបតីនាយករដ្ឋមន្រ្ដីបានអំពាវនាវដល់បងប្អូនទាំងអស់ចាប់យកឱកាសនេះ ដើម្បីជួយដល់ខ្លួនឯង អភិវឌ្ឍខ្លួន និងខិតខំដើម្បីការរីកចម្រើនទៅមុខ តាមរយៈការពង្រឹងសមត្ថភាព ពង្រឹងជីវភាពរស់នៅ។ រាជរដ្ឋាភិបាល មានតួនាទីជាអ្នកបង្ហាញទីកន្លែងដែលមានបឹង និងបង្រៀនប្រជាពលរដ្ឋឱ្យចេះស្ទួចត្រី ហើយក៏នឹងផ្តល់ត្រីជូនដល់ប្រជាពលរដ្ឋដែលមានការលំបាក ងាយរងហានិភ័យ និងមានតម្រូវការអាទិភាព ដើម្បីអាចរស់នៅបានល្អ និងមានលទ្ធភាពតស៊ូជម្នះការលំបាក។ សម្ដេចធិបតីថ្លែងថា កត្តាសំខាន់ ៣ ដែលរាជរដ្ឋាភិបាលប្រកាន់ខ្ជាប់ គឺ៖ ១. ការធានាបរិស្ថានសុខសន្តិភាព ការលើកទឹកចិត្តដល់ការវិនិយោគ និងប្រកបធុរកិច្ចគ្រប់ប្រភេទ, ២. ការរៀបចំហេដ្ឋារចនាសម្ព័ន្ធគាំទ្រ និង៣. ធនធានមនុស្ស៖ សុខភាព និងចំណេះដឹង ។សម្ដេចបញ្ជាក់ថា គោលដៅនៃការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស នឹងផ្តោតសំខាន់លើគោលការណ៍ “ឱ្យចប់ ឱ្យចេះ និងឱ្យមានការងារ” ដែលត្រូវនឹងជំនាញ ដើម្បីធានាដល់ការងារ និងការលើកស្ទួយជីវភាព ឱ្យមានភាពម្ចាស់លើជោគវាសនាខ្លួនឯងផង និងព្រមទាំងជួយជ្រោមជ្រែងដល់ក្រុមគ្រួសារផងដែរ។ ជាមួយគ្នានេះ ក្រុមហ៊ុន ក៏អាចទទួលបាននូវបុគ្គលិកប្រកបដោយសមត្ថភាពពិតប្រាកដ ហើយអាចបំពេញការងារស្របតាមជំនាញ និងតម្រូវការ៕

សម្ដេចធិបតី ឱ្យក្រសួងការងារអនុវត្តតាមគោលការណ៍៤ យ៉ាង ដើម្បីផ្ដល់ភាពងាយស្រួលដល់យុវជនចុះឈ្មោះរៀនជំនាញវិជ្ជាជីវៈ

2023/11/02 12:18:36 pm        245
ភ្នំពេញ៖ ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ជាគោលការណ៍ផ្តោតលើយុវជនជាង ១ លាន ៥ សែននាក់ មកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ក្នុងនោះសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជាបានណែនាំដល់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈត្រូវអនុវត្តតាមគោលការណ៍ចំនួន ៤។គោលការណ៍ទាំង ៤ នោះរួមមានយុវជនត្រូវ៖ទី១. ការរៀបចំការចុះឈ្មោះ ដែលត្រូវធ្វើឱ្យងាយស្រួលទាំងផ្ទាល់ និងអនឡាញ,ទី២. ការចូលរៀនមិនបង់ប្រាក់ ហើយអ្នកមានប័ណ្ណក្រីក្រ នឹងមានប្រាក់ឧបត្ថម្ភប្រចាំខែ,ទី៣. ការរៀបចំកម្មវិធីសិក្សា ត្រូវមានភាពបត់បែន ទៅតាមលទ្ធភាពអ្នករៀន និងអ្នកធ្វើការ និងទី៤. ការបណ្តុះបណ្តាលចំពោះមុខ គឺផ្តោតលើ ១០ វិស័យ និង ៣៨ មុខជំនាញ ៕

លោក Biden ប្រឈមបញ្ហាដ៏លំបាក ជុំវិញការវាយប្រហាររបស់អ៊ីស្រាអែលលើជនស៊ីវិលហ្កាហ្សា

2023/11/02 11:38:38 am        159
លោកប្រធានាធិបតីអាមេរិក Joe Biden និងមន្ត្រីសន្តិសុខជាតិជាន់ខ្ពស់របស់លោកកំពុងប្រឈម នឹងបញ្ហាកាន់តែស្មុគស្មាញអំពីការប្តេជ្ញាចិត្តរបស់អ៊ីស្រាអែលក្នុងការកាត់បន្ថយការស្លាប់ជនស៊ីវិល និងរបៀបដែលការវាយប្រហារលើតំបន់ហ្កាហ្សាអាចប៉ះពាល់ដល់ជំហរនយោបាយក្នុងស្រុករបស់លោក។សូម្បីតែសម្ព័ន្ធមិត្តមួយចំនួននៃរដ្ឋបាលរបស់លោកក៏មានការព្រួយបារម្ភដែរថា ការការពារការឆ្លើយតបរបស់អ៊ីស្រាអែលចំពោះការវាយប្រហារភេរវកម្មថ្ងៃទី៧ ខែតុលា អាចក្លាយជាជំហរដែលមិនអាចប្រកែកបានសម្រាប់សេតវិមាន។ ការទម្លាក់គ្រាប់បែកដ៏ធំមួយ លើជំរំជនភៀសខ្លួន ចាបាលីយ៉ា (Jabalya) កាលពីថ្ងៃអង្គារ បានក្លាយជាបន្ទុកដ៏តឹងតែងសម្រាប់មាគ៌ារដ្ឋបាលរបស់លោក Biden ដែលកំពុងព្យាយាមដើរ ដែលគេបានមើលឃើញសាធារណៈថាអ៊ីស្រាអែល កំពុងព្យាយាមទប់ស្កាត់ជនស៊ីវិលប៉ាឡេស្ទីនដែលបាត់បង់ជីវិត សូម្បីតែឈុតឆាកនៃការបំផ្លិចបំផ្លាញបង្ហូរឈាមចេញពីតំបន់ហ្កាហ្សា ដែលធ្វើឲ្យសាធារណជនមានការភ្ញាក់ផ្អើល ផ្ទុះកំហឹង និងទាមទារឲ្យមានបទឈប់បាញ់។ ការវាយប្រហារតាមអាកាសដែលបានបង្កការបំផ្លិចបំផ្លាញដ៏មហន្តរាយ និងបានសម្លាប់មនុស្សមួយចំនួនធំបានចោទជាសំណួរថ្មីអំពីប្រសិទ្ធភាពរបស់លោក Biden និងមន្ត្រីកំពូលរបស់លោកក្នុងការបញ្ចុះបញ្ចូលសមភាគីអ៊ីស្រាអែលឱ្យការពារជីវិតជនស៊ីវិលប៉ាឡេស្ទីន ហើយក៏កំពុងធ្វើឱ្យមានការព្រួយបារម្ភកាន់តែខ្លាំងឡើងផងដែរនៅក្នុងរដ្ឋបាលដែលថា ចំនួនអ្នកស្លាប់ជាជនស៊ីវិលដែលចេះតែកើនឡើងអាចប៉ះពាល់ដល់ការគាំទ្រជាអន្តរជាតិសម្រាប់អ៊ីស្រាអែលបន្ថែមទៀត ដោយធ្វើឱ្យប្រទេសនេះឯកោ ក្នុងពេលមានអស្ថិរភាពក្នុងតំបន់ដ៏ជ្រៅ៕

ប្រទេសចិន បញ្ជូនយន្តហោះយោធា និងនាវា រាប់សិបគ្រឿង ទៅជិតកោះតៃវ៉ាន់

2023/11/02 11:35:51 am        167
ប្រទេសចិនបានបញ្ជូនយន្តហោះចម្បាំងចំនួន៤៣ គ្រឿង និងនាវា ៧ គ្រឿងនៅជិតកោះតៃវ៉ាន់កាលពីថ្ងៃពុធនៅក្នុងសមយុទ្ធទ្រង់ទ្រាយធំមួយផ្សេងទៀត ក្នុងគោលបំណងដាក់សម្ពាធលើកោះតូចមួយនេះដែលទីក្រុងប៉េកាំងប្រកាសសិទ្ធិគ្របគ្រងថាជាខេត្តមួយរបស់ប្រទេសចិន។ អាជ្ញាធរការពារជាតិរបស់កោះតៃវ៉ាន់បាននិយាយថា យន្តហោះចំនួន ៣៧ គ្រឿងបានឆ្លងកាត់ខ្សែបន្ទាត់មេដ្យាននៃច្រកសមុទ្រតៃវ៉ាន់ ហើយបានចូលដែនអាកាសរបស់កោះនេះនៅព្រឹកព្រលឹមថ្ងៃដដែលនោះ ។ ក្រុមមន្ត្រីកោះតៃវ៉ាន់បាននិយាយថា កងកម្លាំងប្រដាប់អាវុធរបស់ខ្លួន បានតាមដានស្ថានការណ៍នេះ និងបានដាក់ពង្រាយយន្តហោះ នាវាកងទ័ពជើងទឹក និងប្រព័ន្ធមីស៊ីលបាញ់ពីលើដី ដើម្បីឆ្លើយតបទៅនឹងសកម្មភាពមួយដែលកោះនេះយល់ឃើញថាជាការឈ្លានពាន។ សមយុទ្ធយោធានេះ គឺជាការសំម្ញែងសាច់ដុំយោធាធំបំផុតចុងក្រោយប្រឆាំងនឹងកោះស្វ័យគ្រប់គ្រងតៃវ៉ាន់ ចាប់តាំងពីឆ្នាំ ១៩៤៩ បន្ទាប់ពីប្រជាជនរបស់ខ្លួនបានរត់ចេញពីការគ្រប់គ្រងរបស់ចិនកុម្មុយនិស្ត។ ក្រុមមន្ត្រីតៃវ៉ាន់ បង្ហោះព័ត៌មានថ្មីៗអំពីសមយុទ្ធរបស់ចិន ជារឿយៗ ទោះបីជាសកម្មភាពយោធាភាគច្រើនមានការចូលរួមពីយន្តហោះ ឬនាវាមួយចំនួនតូច មិនមែនរាប់សិបគ្រឿងក៏ដោយ។ ប្រទេសចិនបាននិយាយជាសាធារណៈថា សមយុទ្ធនេះគឺមានគោលបំណងសម្រាប់កងកម្លាំងរបស់ខ្លួនអនុវត្តយុទ្ធសាស្ត្រយោធា និងដើម្បីព្រមានប្រទេសបរទេសនានាប្រឆាំងនឹងការធ្វើអន្តរាគមន៍។ ដំណឹងនេះកើតឡើងពីរថ្ងៃបន្ទាប់ពីឧត្តមសេនីយចាង យូសៀ (Zhang Youxia) មន្ត្រីយោធាឋានៈទីពីរនៅក្នុងប្រទេសចិន បានព្រមាននៅក្នុងសន្និសីទនៅទីក្រុងប៉េកាំងថា ប្រទេសចិន និងយោធាចិននឹងមិនអនុញ្ញាតឱ្យកោះ តៃវ៉ាន់បំបែកចេញពីដីគោកជាដាច់ខាត៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ក្រសួងការពារជាតិ អំពាវនាវប្រុងប្រយ័ត្ន ខណៈមាន Page បរទេស បន្លំដាក់ឈ្មោះខ្មែរ បង្កចលាចល
05/15/2026 09:05 PM
លោក Trump និយាយថា លោកអាចនឹងដកទណ្ឌកម្មចេញពីក្រុមហ៊ុនចិនដែលទិញប្រេងអ៊ីរ៉ង់
05/15/2026 08:05 PM
លោក Araghchi ៖ អ៊ីរ៉ង់មិនទុកចិត្តអាមេរិកទេ ហើយពួកគេនឹងចរចាបើសិនវាជាបញ្ហាធ្ងន់ធ្ងរ
05/15/2026 08:05 PM
រដ្ឋមន្ត្រី៖ ហ្វីលីពីននឹង «ពិតជា» គោរពតាមសំណើរបស់ ICC ដើម្បីចាប់ខ្លួនសមាជិកព្រឹទ្ធសភា
05/15/2026 08:05 PM
កិច្ចពិភាក្សា BRICS បញ្ចប់ដោយគ្មានសេចក្តីថ្លែងការណ៍រួម ជាការបង្ហាញពីភាពរកាំរកូស ដោយសារសង្គ្រាមនៅអ៊ីរ៉ង់
05/15/2026 08:05 PM
UN ៖ ការគំរាមកំហែងគ្រោះទុរ្ភិក្សកើតមាននៅភាគខាងត្បូងប្រទេសូម៉ាលី លុះត្រាតែបង្កើនជំនួយមនុស្សធម៌
05/15/2026 08:05 PM
លោក Trumpនិយាយថា នាយករដ្ឋមន្រ្តីប្រឈមហានិភ័យនយោបាយដោយសារគ្មានវិធានការលើបញ្ហាអន្តោប្រវេសន៍ និងថាមពល
05/15/2026 08:05 PM
លោក Trump៖ ចិនប្តេជ្ញាចិត្តទិញយន្តហោះ Boeing រហូតដល់ ៧៥០គ្រឿង
05/15/2026 07:05 PM
រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់៖ សហរដ្ឋអាមេរិកមានឆន្ទៈបន្តការចរចា និងបើកចំហ ចំពោះជំនួយពីចិន
05/15/2026 07:05 PM
រញ្ជួយដីកម្រិត ៦,៣រ៉ិចទ័រ កើតមាននៅភាគខាងជើងនៃប្រទេសជប៉ុន
05/15/2026 07:05 PM