សម្តេចធិបតី និងលោកជំទាវបណ្ឌិត អញ្ជើញមកដល់អាកាសយានដ្ឋានអន្តរជាតិតេជោ ប្រកបដោយសុវត្ថិភាព
សម្ដេចធិបតី៖គ្រប់គោលនយោបាយដែលយើងបង្កើតឡើង ត្រូវចងចាំជានិច្ចថា «វិបុលភាពដែលមានអត្ថន័យលុះត្រាតែបម្រើដល់ប្រជាជន»
សម្ដេចធិបតី៖ទស្សនៈដែលថា រដ្ឋជាមាជិកមួយអាចពឹងផ្អែកលើខ្លួនឯងទាំងស្រុងនៅក្នុងខ្សែច្រវាក់ផ្គត់ផ្គង់ទាំងមូលគឺជាការគិតបែបស្រមៃប៉ុណ្ណោះ
សម្តេចធិបតី និងលោកជំទាវបណ្ឌិត អញ្ជើញនិវត្តន៍ពីទីក្រុងហាណូយ បន្ទាប់ពីបានចូលរួមវេទិកាអនាគតរបស់អាស៊ានលើកទី៣ និងទស្សនកិច្ចផ្លូវការនៅវៀតណាម

នយោបាយ​ និង ការអភិវឌ្ឍន៍

ឥណ្ឌាបញ្ឈប់ការផ្ដល់ទិដ្ឋាការថ្មីសម្រាប់ជនជាតិកាណាដា ដោយស្នើទីក្រុងអូតាវ៉ា កាត់បន្ថយបេសកកម្មការទូតខណៈភាពតានតឹងកាន់តែខ្លាំង

2023/09/22 08:36:29 am        293
ឥណ្ឌា៖ ប្រទេសឥណ្ឌាកាលពីថ្ងៃព្រហស្បតិ៍ បានផ្អាកការផ្ដល់ទិដ្ឋាការឆ្លងដែនថ្មីសម្រាប់ពលរដ្ឋកាណាដា និងបានស្នើឲ្យទីក្រុងអូតាវ៉ា (Ottawa) កាត់បន្ថយវត្តមានអ្នកការទូតរបស់ខ្លួននៅក្នុងប្រទេសនេះ ជាការកើនឡើងកម្ដៅខ្លាំងថ្មី កើតចេញពីការចោទប្រកាន់របស់លោកនាយករដ្ឋមន្ត្រីកាណាដា ចាស្ទីន ទ្រូដូ (Justin Trudeau) ពាក់ព័ន្ធទៅនឹងទីក្រុង New Delhi ចំពោះឃាតកម្មរបស់មេដឹកនាំក្រុមផ្ដាច់ខ្លួនកាន់សាសនាស៊ីគ។ ក្រសួងការបរទេសឥណ្ឌា បាននិយាយថា កាណាដា ពុំបានចែករំម្លែកព័ត៌មានជាក់លាក់ណាមួយជាប់ពាក់ព័ន្ធទៅនឹងការចោទប្រកាន់ពី សំណាក់លោកទ្រូដូ នោះទេ ហើយថា ទីក្រុង New Delhi មានឆន្ទៈទទួល ប្រសិនបើត្រូវបានផ្ដល់ឲ្យនោះ ។ការផ្អាកដ៏ធំនៃទិដ្ឋាការឆ្លងដែនថ្មីធ្វើឡើងដោយប្រទេសឥណ្ឌា សម្រាប់ប្រទេសលោកខាងលិចមួយនេះ ពុំធ្លាប់បានកើតឡើងទេ និងធ្វើឲ្យទំនាក់ទំនងឥណ្ឌា -កាណាដា ធ្លាក់ដល់ចំណុចទាបបំផុត។សេចក្ដីប្រកាសនេះ បានកើតឡើងប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីអាជ្ញាធរជាន់ខ្ពស់របស់កាណាដានិយាយថា ខ្លួននឹងកាត់បន្ថយវត្តមានបុគ្គលិកផ្នែកការទូតរបស់ខ្លួនជាបណ្ដោះអាសន្ននៅក្នុងប្រទេសឥណ្ឌា ក្រោយក្រុមអ្នកការទូតមួយចំនួន បានទទួលសារគំរាមនៅលើបណ្ដាញសង្គម។  អ្នកនាំពាក្យក្រសួងការបរទេសឥណ្ឌា លោក អារីនដាំបាកជី(Arindam Bagchi) បាននិយាយថា ឥណ្ឌាបានផ្អាកចេញទិដ្ឋាការឆ្លងដែនថ្មី ចំពោះពលរដ្ឋកាណាដា ដោយសារការគំរាមផ្នែកសន្តិសុខចំពោះបុគ្គលិករបស់ខ្លួនក្នុងស្ថានកុងស៊ុលរបស់ខ្លួននៅកាណាដា។ គួររម្លឹកថា ភាពតានតឹងមិនធ្លាប់មានបានរីកកាន់តែធំកាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះ បន្ទាប់ពីលោកទ្រូដូ និយាយថា ទីក្រុងអូតាវ៉ា កំពុងស៊ើបអង្កេតការចោទប្រកាន់ដែលអាចទុកចិត្តបានអំពីការពាក់ព័ន្ធរបស់រដ្ឋាភិបាលឥណ្ឌាក្នុងករណីឃាតកម្មកាលពីខែមិថុនាលើសកម្មជនកាន់សាសនាស៊ីគ លោក   ហាឌីបស៊ីញនីចា (Hardeep Singh Nijjar)នៅខេត្តប្រ៊ីធីសកូឡុំប៊ីរបស់កាណាដា៕

សម្តេចធិបតី ហ៊ុន ម៉ាណែត អរគុណបងប្អូនប្រជាពលរដ្ឋខ្មែររស់នៅអាមេរិក និងកាណាដា ដែលរង់ចាំ និងទទួលស្វាគមន៍សម្តេច និងគណៈប្រតិភូកម្ពុជាយ៉ាងកក់ក្តៅ និងស្និទ្ធស្នាលបំផុត

2023/09/22 08:27:18 am        209
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានប្រកាសសូមអរគុណបងប្អូនប្រជាពលរដ្ឋខ្មែររស់នៅសហរដ្ឋអាមេរិក និងកាណាដា ដែលបានមករង់ចាំ និងទទួលស្វាគមន៍យ៉ាងកក់ក្តៅ និងស្និទ្ធស្នាលបំផុត នៅទីតាំងស្នាក់នៅ “សណ្ឋាគារ Millenium Hotel UN One Plaza”។ ទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ល្ងាចថ្ងៃព្រហស្បតិ៍ ទី២១ ខែកញ្ញា ឆ្នាំ២០២៣។

សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និងលោកជំទាវ បានដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទៅដល់សហរដ្ឋអាមេរិកហើយ

2023/09/22 07:27:30 am        346
ភ្នំពេញ៖ គណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវ បានមកដល់អាកាសយានដ្ឋានអន្តរជាតិ Newark Liberty ទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ប្រកបដោយសុវត្ថិភាព និងបានទទួលស្វាគមន៍ដោយ លោកជំទាវ អ៊ាត សុភា តំណាងអចិន្ត្រៃយ៍កម្ពុជា នៅអង្គការសហប្រជាជាតិ ទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ល្ងាចថ្ងៃព្រហស្បតិ៍ ទី២១ កញ្ញា ២០២៣។

សម្ដេចតេជោ ផ្ញើការនឹករលឹកចំពោះពលរដ្ឋខ្មែររស់នៅអាមេរិក និងកាណាដាដែលនឹងមកទទួល នាយករដ្ឋមន្ត្រីថ្មីជំនួសសម្ដេច

2023/09/21 04:55:13 pm        342
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្ដីនៃកម្ពុជា នៅថ្ងៃទី ២១ ខែកញ្ញា ឆ្នាំ ២០២៣​នេះ បានសរសេរសារ ផ្ញើជូនការនឹករលឹកចំពោះបងប្អូនដែលរស់នៅ សហរដ្ឋអាមេរិក និង​កាណាដា ដែលនឹងមកទទួលនាយករដ្ឋមន្ត្រីថ្មី ជំនួសឲ្យការទទួលរូប​សម្ដេច​កាល​ពីឆ្នាំក​ន្ល​ង​ទៅ​។សម្ដេចតេជោ មានប្រសាសន៍ថា «ឆ្នាំ២០២២កន្លងទៅ ថ្ងៃនេះខ្ញុំចេញដំណើរទៅ អង្គការ​សហប្រជាជាតិ ថ្ងៃនេះនាយករដ្ឋមន្ត្រីថ្មីចេញដំណើរទៅម្តង។ ខ្ញុំធ្លាប់​បាន​និយាយ​ច្រើន​ដង​ណាស់​ថា ​(ថ្ងៃនេះខ្ញុំជានាយករដ្ឋមន្ត្រី និងពេលខាងមុខ ខ្ញុំនឹងក្លាយទៅជាឪពុកនាយរដ្ឋមន្ត្រី)»។សម្ដេច​តេជោបញ្ជាក់ថា «ក្រុមប្រឆាំងពេបជ្រាយតែពេលនេះ ប្រហែល​គេ​ឃើញ​ការ​ពិត​ដែល​បាន​កើត​រួច​ទៅហើយ។ ខ្ញុំបានឡើងឋានៈជាឪពុកនាយករដ្ឋមន្ត្រីជិតមួយខែហើយ។ ឯអម្រែកបាន​ទម្លាក់​ចុះ​ពី​ស្មាបន្ទាប់ពីប្រឹងរែកអស់រយៈពេលជាង ៣៨ ឆ្នាំ ឬជាង ៤៤ ឆ្នាំ ទុកឲ្យអ្នក​បន្ត​វេន​រែក​តទៅ​ទៀត​ប្រកបដោយការទទួលខុសត្រូវ»៕

ឥណ្ឌាព្រមានពលរដ្ឋ ក្នុងប្រទេសកាណាដា ឲ្យមានការប្រុងប្រយ័ត្ន ខណៈទំនាក់ទំនងធ្លាក់ចុះខ្លាំង

2023/09/21 03:11:15 pm        369
កាលពីថ្ងៃពុធ ប្រទេសឥណ្ឌា បានជំរុញឲ្យពលរដ្ឋរបស់ខ្លួន នៅក្នុងប្រទេសកាណាដា ជាពិសេសនិស្សិតឲ្យមានការប្រុងប្រយ័ត្នខ្ពស់បំផុត ខណៈទំនាក់ទំនងធ្លាក់ចុះខ្លាំង បន្ទាប់ពីប្រទេសទាំងពីរនេះបានបណ្តេញចេញអ្នកការទូតម្នាក់ក្នុងចំណោមអ្នកការទូតផ្សេងទៀតក្នុងការរីកកាន់តែធំជម្លោះ ជុំវិញឃាតកម្មលើមេដឹកនាំផ្តាច់ខ្លួនសាសនាស៊ីគ។ ភាពតានតឹងបានកើន ចាប់តាំងពីនាយករដ្ឋមន្ត្រីលោក Justin Trudeau បាននិយាយថា ប្រទេសកាណាដា កំពុងស៊ើបអង្កេត«ការចោទប្រកាន់ដែលគួជឿជាក់» អំពីការជាប់ពាក់ព័ន្ធដ៏មានសក្តារបស់ភ្នាក់ងាររដ្ឋាភិបាលឥណ្ឌា ក្នុងឃាតកម្មលើលោក Hardeep Singh Nijjar នៅខេត្ត British Columbia កាលពីខែមិថុនា។មន្ត្រីប្រទេសកាណាដា រហូតមកដល់ពេលនេះ បានបដិសេធមិននិយាយពីមូលហេតុ ដែលពួកគេជឿថាប្រទេសឥណ្ឌាអាចជាប់ពាក់ព័ន្ធចំពោះឃាតកម្មរបស់លោក Nijjar។ នាយករដ្ឋមន្ត្រី លោក Narendra Modi បានច្រានចោលយ៉ាងដាច់ខាតចំពោះការសង្ស័យរបស់ប្រទេសកាណាដា ដែលថាភ្នាក់ងារឥណ្ឌា មានជាប់ពាក់ព័ន្ធចំពោះឃាតកម្មនេះ។យោងតាមការិយាល័យអប់រំអន្តរជាតិរបស់កាណាដា បានឲ្យដឹងថា ប្រទេសឥណ្ឌាជាប្រទេសមានប្រភពច្រើនបំផុតសម្រាប់និស្សិតអន្តរជាតិនៅក្នុងប្រទេសកាណាដា ចាប់តាំងពីឆ្នាំ២០១៨។ តួលេខ បានកើនឡើង៤៧ភាគរយកាលពីឆ្នាំមុនមានរហូតដល់ជិត៣២០.០០០នាក់ ដែលមានប្រមាណ៤០ភាគរយនៃនិស្សិតបរទេសសរុប។

មេដឹកនាំស៊ីរី ធ្វើទស្សនកិច្ចនៅប្រទេសចិន ស្វែងរកមូលនិធិ

2023/09/21 02:18:21 pm        366
ប្រធានាធិបតីស៊ីរី លោក Bashar Al-Assad បានចាប់ផ្តើមដំណើរទស្សនកិច្ចលើកដំបូងរបស់លោក នៅថ្ងៃព្រហស្បតិ៍នេះទៅកាន់ប្រទេសចិន ក្នុងរយៈពេលជិត២ទសវត្សរ៍មកនេះ ជាទីដែលលោកនឹងស្នើសុំសម្ព័ន្ធមិត្តយូរអង្វែងមួយនេះ សម្រាប់ជំនួយហិរញ្ញវត្ថុដើម្បីជួយកសាងឡើងវិញប្រទេសដែលត្រូវបានបំផ្លាញរបស់លោក។ ប្រទេសចិន នឹងក្លាយជាប្រទេសមួយក្នុងចំណោមប្រទេសមួយចំនួននៅក្រៅមជ្ឈឹមបូព៌ា ដែលលោក Assad បានទៅធ្វើទស្សនកិច្ច ចាប់តាំងពីការចាប់ផ្តើមសង្គ្រាមឆ្នាំ២០១១ ដែលចាប់តាំងពីពេលនោះមកបានបណ្តាលឲ្យមនុស្សស្លាប់ជាងកន្លះលាននាក់ ហើយរាប់លាននាក់ទៀតភៀសខ្លួន និងបានបំផ្លាញហេដ្ឋារចនាសម្ព័ន្ធ និងឧស្សាហកម្មរបស់ប្រទេសស៊ីរី។លោក Assad ក៏បានក្លាយជា មេដឹកនាំចុងក្រោយក្នុងចំណោមមេដឹកនាំជាបន្តបន្ទាប់ដែលត្រូវបានដកចេញដោយប្រទេសលោកខាងលិច ហើយត្រូវបានស្វាគមន៍ដោយទីក្រុងប៉េកាំង ជាមួយមេដឹកនាំប្រទេសវ៉េណេស៊ុយអេឡា លោក Nicolas Maduro ប្រធានាធិបតីអ៊ីរ៉ង់លោក Ebrahim Raisi ព្រមទាំងមន្ត្រីជាន់ខ្ពស់រុស្ស៊ី ដែលអ្នកទាំងនេះបានមកធ្វើទស្សនកិច្ចនៅឆ្នាំនេះ។ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ CCTV បានរាយការណ៍ថា នៅថ្ងៃសៅរ៍ លោកAssad នឹងចូលរួមក្នុងពិធីបើកព្រឹត្តិការណ៍ស៊ីហ្គេម នៅទីក្រុង Hangzhou ភាគខាងកើត។ លោក និងមេដឹកនាំបរទេសផ្សេងទៀត នឹងជួបគ្នានៅទីនោះជាមួយលោក Xi។ដំណើរទស្សនកិច្ចនេះ នឹងក្លាយជាលើកដំបូងរបស់លោក Assad ទៅកាន់ប្រទេសចិន ចាប់តាំងពីឆ្នាំ២០០៤។ ទីក្រុងប៉េកាំង បានផ្តល់ឲ្យទីក្រុងដាម៉ាស់ជាយូរមកហើយនូវការគាំទ្រផ្នែកការទូត ជាពិសេស នៅក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ជាទីដែលប្រទេសនេះជាសមាជិកអចិន្ត្រៃយ៍។

ទីផ្សារការងាររបស់កម្ពុជានៅតែមានអត្រាខ្ពស់ ខណៈអ្នកដាក់ពាក្យនៅមានកម្រិត

2023/09/21 01:25:30 pm        421
ភ្នំពេញ៖ បច្ចុប្បន្នទីផ្សារការងារក្នុងប្រទេសកម្ពុជា ត្រូវបានមើលឃើញថា នៅតែមានតម្រូវការ​ជាច្រើន​មុខតំណែង និងគ្រប់វិស័យ ​ខណៈអ្នកដាក់ពាក្យស្វែងរកការងារធ្វើ ​ហាក់​មិនទាន់ស៊ីចង្វាក់​គ្នា​នៅឡើយ រវាងអ្នកដាក់ពាក្យ និងក្រុមហ៊ុនជ្រើសរើសកម្លាំងពលកម្ម។នៅក្នុងកិច្ចសម្ភាសរវាងទូរទស្សន៍ព័ត៌មាន ប៊ីធីវី ​នៅមជ្ឈមណ្ឌលការងាររាជធានីភ្នំពេញ លោក ឯម សុភ័ក្ត្រា មន្រ្តីផ្នែកធនធានមនុស្សរបស់ក្រុមហ៊ុន​ ជីបម៉ុង អ៊ិនដាកស្រ៊ី ​(CHIP MONG Industries) បានឲ្យដឹងថា ​គិតមកដល់ពេលនេះ ក្រុមហ៊ុនបានសហការជាមួយភ្នាក់ងារជាតិមុខរបរ ​និងការងារ ដើម្បីជ្រើសរើសកម្លាំងពលកម្មចំនួនប្រហែលជា ​១០លើកមកហើយ​ កត់សម្គាល់ឃើញថា ចំនួនអ្នកចូលរួម​ដាក់ពាក្យសម្ភាសន៍ការងារ មិនថាក្រុមហ៊ុនលោក និងក្រុមហ៊ុនដទៃទៀតទេ ហាក់មិនទាន់ឆ្លើយតបគ្នា​បានល្អនៅឡើយ ​ដោយសារខុសមុខជំនាញ និងខ្វះបទពិសោធន៍​ការងារជាដើម។ស្រដៀងគ្នានេះ កញ្ញា លីម សុខហេង មន្រ្តីជាន់ខ្ពស់ជ្រើសរើសបុគ្គលិក​ នៃធនាគារ ស្ថាបនា បានលើកឡើងថា​ ការងារដែលមិនត្រូវរូវគ្នា រវាងក្រុមហ៊ុន ​និងអ្នកដាក់ពាក្យ​ ដោយមូលហេតុថា ការដាក់ពាក្យរបស់អ្នកស្វែងរកការងារធ្វើ​ អត់ត្រូវនឹងទីផ្សារចង់បាន ឬក៏មិនត្រូវនឹងចំណង់ចំណូល​ចិត្ត​របស់អ្នកដាក់ពាក្យ។ កញ្ញាបានបន្តថា មូលហេតុផ្សេងទៀត គឺខុសជំនាញ​ និងខ្វះសមត្ថភាព ដោយសារការសិក្សាមុខវិជ្ជា ខុសគ្នាទៅនិងទីផ្សារចង់បាន។សូមជម្រាបជូនថា នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣នេះ ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ ​និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហការជាមួយ ស.ស.យ.ក​ វិស័យការងារ និង​បណ្តុះបណ្តាលវិជ្ជាជីវៈ បានរៀបចំកិច្ចសម្ភាសការងារប្រចាំខែ​ ដោយមានក្រុមហ៊ុនធំៗចំនួន៣ ចូលរួមជ្រើសរើស​បុគ្គលិក មានដូចជា៖ ផ្សារទំនើប ម៉ាក្រូ, ធនាគារ ​ស្ថាបនា និងក្រុមហ៊ុន ជីបម៉ុង ដោយ​នាំ​យកឱកាសការងារជិត ៣០០កន្លែង ​សម្រាប់ផ្តល់ជូនយុវជន ​សិស្ស/និស្សិត និងអ្នកស្វែងរក​ការងារធ្វើ ចាប់ពីម៉ោង ៨ព្រឹក ដល់ម៉ោង ៥ល្ងាច៕អត្ថបទ ឈិត បូរ៉ាវី 

រដ្ឋមន្ត្រីក្រសួងការងារ៖ ការបណ្តុះបណ្តាលសហគ្រិនភាព និងជំនាញបច្ចេកទេសរបស់បុគ្គលិកគឺឥតគិតថ្លៃ

2023/09/21 01:09:01 pm        429
ភ្នំពេញ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣នេះ បានបញ្ជាក់ជូនប្រតិភូសមាគមសហគ្រិនស្ត្រីកម្ពុជាថា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈតាមរយៈវិទ្យាស្ថានជំនាញរបស់ខ្លួន មានវគ្គបណ្តុះបណ្តាល​ដល់ម្ចាស់​អាជីវកម្មស្តីពីសហគ្រិនភាព និងការបណ្តុះបណ្តាលបុគ្គលិករបស់ក្រុមហ៊ុនឯកជនលើជំនាញ​បច្ចេកទេស​ដោយឥតគិតថ្លៃ។ នេះគឺជាការបញ្ជាក់ដែលធ្វើឡើងក្នុងជំនួបរវាងឯកឧត្តមរដ្ឋមន្ត្រី និងប្រតិភូសមាគម​សហគ្រិនស្ត្រី​កម្ពុជាដែលបានចូលសំដែងការគួរសមនៅទីស្តីការក្រសួង។ ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា “ម្ចាស់អាជីវកម្មដែលចង់អភិវឌ្ឍសហគ្រិនភាព រួមទាំងបុគ្គលិក​ដើម្បីពង្រឹងអាជីវកម្មរបស់ខ្លួន ​អាចចូលរួមសិក្សានៅគ្រប់ទីតាំងនានាដែលស្ថិតក្រោមដែន​សមត្ថកិច្ច​របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានដោយឥតគិតថ្លៃក្រសួងស្វាគមន៍”។ ដើម្បីជួយសម្រួលដល់ម្ចាស់អាជីវកម្ម ​និងបុគ្គលិកក្នុងការពង្រឹងសមត្ថភាព កម្មវិធីបណ្តុះបណ្តាល មានភាព​បត់បែនខ្ពស់ មានកម្រិតស្តង់ដាដែលសិក្ខាកាម អាចសិក្សាបាននៅពេលយប់ ឬចុង​សប្តាហ៍​ដែលប្រការនេះ អាជីវកម្មក៏នៅតែអាចដំណើរការបានដោយរលូន ហើយសិក្ខាកាម​ក៏នៅតែអាចសិក្សារៀនសូត្របំប៉នសមត្ថភាពរបស់ខ្លួនបានផងដែរ។ នេះគឺជាការបញ្ជាក់របស់រដ្ឋមន្ត្រីក្រសួងការងារដដែល។ ក្នុងជំនួបដដែលនោះ ឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើងថាគោលនយោបាយរបស់រដ្ឋាភិបាល​អាណត្តិទី៧​ក្នុងវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ មានភាពអនុគ្រោះខ្ពស់លើលក្ខណ្ឌផ្លូវ​ច្បាប់​ និងបញ្ហាអនុលោមមួយចំនួន ​ដើម្បីធ្វើយ៉ាងណាឱ្យជីវកម្មលក្ខណៈគ្រួសារ ឬសហគ្រាស​ខ្នាតតូច ឬអ្នករកទទួលទានសេដ្ឋកិច្ចក្រៅប្រព័ន្ធ ​និងតូចតាច អាចពង្រីកអាជីវកម្មរបស់ខ្លួន។ បន្ថែមពីនេះ ​ឯកឧត្តមរដ្ឋមន្ត្រី បានជំរុញឱ្យសមាគមសហគ្រិនស្ត្រី​ ក៏ដូចជាក្រុមហ៊ុនឯកជនទាំងអស់ ត្រូវត្រៀមស្វែងរកចំណុច​ ឬបញ្ហារួមរបស់វិស័យឯកជនដើម្បីលើកជូនប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្នុងវេទិការដ្ឋនិងឯកជនដែល នឹងប្រព្រឹត្តិទៅនៅខែវិច្ឆិកាខាងមុខដើម្បីដោះស្រាយឱ្យចំបញ្ហាគន្លឹះ៕

បារាំងសោកស្តាយចំពោះបម្រាមរបស់ប៉ូឡូញលើការនាំចូលគ្រាប់ធញ្ញជាតិអ៊ុយក្រែន

2023/09/21 12:19:11 pm        344
បារាំង៖ រដ្ឋមន្ត្រីការបរទេសបារាំងលោកស្រី Catherina Colonna បាននិយាយកាលពីថ្ងៃពុធថា ការសម្រេចចិត្តរបស់ប៉ូឡូញក្នុងការហាមឃាត់ការនាំចូលគ្រាប់ធញ្ញជាតិរបស់អ៊ុយក្រែន គឺមិនសមហេតុផលទេ ចំពេលមានភាពតានតឹងកើនឡើងរវាងប្រទេសអឺរ៉ុបខាងកើតទាំងពីរជុំវិញជម្លោះនេះ។សហភាពអឺរ៉ុប បានប្រកាសកាលពីសប្តាហ៍មុនថា ខ្លួនកំពុងបញ្ចប់ការរឹតបន្តឹងបណ្តោះអាសន្នលើការនាំចូលគ្រាប់ធញ្ញជាតិរបស់អ៊ុយក្រែនទៅកាន់ប្រទេសចំនួន៥ រួមទាំងប្រទេសប៉ូឡូញផងដែរ។ ប៉ុន្តែទីក្រុងវ៉ាសូវី បាននិយាយថា ខ្លួននឹងបន្តអនុវត្តការហាមឃាត់ជាឯកតោភាគី ដោយធ្វើឲ្យសម្ព័ន្ធមិត្តដែលហែកហួរដោយសង្រ្គាម និងអ្នកជិតខាងរបស់ខ្លួន ផ្ទុះកំហឹង។លោកស្រី Colonna បានថ្លែងប្រាប់សារព័ត៌មានAFP នៅក្នុងបទសម្ភាសន៍មួយនៅខាងក្រៅវេទិកាមហាសន្និបាតអង្គការសហប្រជាជាតិថា៖«ភាពតានតឹងទាំងនេះ គឺពិតជាគួរឲ្យសោកស្តាយណាស់។ដោយលើកឡើងពីការសិក្សារបស់សហភាពអឺរ៉ុប លោកស្រី Colonna បាននិយាយថា ការនាំចូលគ្រាប់ធញ្ញជាតិរបស់អ៊ុយក្រែន នឹងមិនរំខានដល់ទីផ្សារ ឬធ្វើឲ្យ កសិករអឺរ៉ុប ខូចខាតនោះទេ៕

ប្រធានាធិបតីរុស្ស៊ី ទទួលយកជាផ្លូវការនៃការអញ្ជើញទៅធ្វើទស្សនកិច្ចនៅប្រទេសចិន ក្នុងខែតុលា

2023/09/21 12:15:56 pm        356
រុស្ស៊ី៖ ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin កាលពីថ្ងៃពុធ បានទទួលយកជាផ្លូវការនៃអញ្ជើញទៅធ្វើទស្សនកិច្ចនៅប្រទេសចិនក្នុងខែតុលា។ វានឹងក្លាយជា ដំណើរទស្សនកិច្ចដែលត្រូវបានគេដឹងថា ជាលើកដំបូងរបស់លោក Putin ទៅបរទេសចាប់តាំងពីតុលាការព្រហ្មទណ្ឌអន្តរជាតិ បានចេញដីការចាប់ខ្លួនលោក ជុំវិញការនិរទេសកុមារពីប្រទេសអ៊ុយក្រែន ជាការចោទប្រកាន់មួយដែលវិមានក្រឹមឡាំង បានបដិសេធ។កាលពីថ្ងៃពុធ លោក Putin បានទទួលរដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi សម្រាប់កិច្ចពិភាក្សា នៅទីក្រុង St Petersburg ។កាលពីថ្ងៃអង្គារ លោក Nikolai Patrushev ជាសម្ព័ន្ធមិត្តជិតស្និតជាមួយលោក Putin និងជារដ្ឋមន្ត្រីក្រុមប្រឹក្សាសន្តិសុខរុស្ស៊ី បាននិយាយថាលោក Putin នឹងជួបជាមួយប្រធានាធិបតីចិន លោក Xi Jinping សម្រាប់កិច្ចពិភាក្សានៅទីក្រុងប៉េកាំង ក្នុងខែតុលារ។ប្រទេសចិន បាននិយាយកាលពីដើមខែនេះថា ប្រទេសចំនួន៩០ បានបញ្ជាក់ពីវត្តមានសម្រាប់ការចូលរួមសន្និសីទគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់និងផ្លូវរបស់ខ្លួន ដែលនឹងត្រូវធ្វើឡើងក្នុងខែតុលា។កាលពីលើកមុន ក្រសួងការបរទេសបាននិយាយថា វេទិកាខ្សែក្រវ៉ាត់និងផ្លូវ សម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ (BFR) នឹងត្រូវធ្វើឡើង នៅក្នុងទីក្រុងប៉េកាំង ក្នុងខែតុលារ ដោយឆ្នាំ២០២៣នេះ នឹងប្រារព្ធខួបទី១០ នៃគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវ។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

មនុស្ស៨នាក់ស្លាប់ក្នុងការវាយប្រហារពីអ៊ីស្រាអែលនៅលីបង់ ខណៈព្រមានឲ្យពលរដ្ឋចាកចេញពីទីក្រុងTyre
06/10/2026 10:06 AM
គ្រូកម្ពុជាមោទនភាពលើកូនក្រុមតែបារម្ភភារកិច្ចបន្ទាប់ ខណៈគ្រូហុងកុងបានត្រឹមសោកស្ដាយ
06/10/2026 10:06 AM
សហភាពអឺរ៉ុបកំណត់គោលដៅសេដ្ឋកិច្ច និងទាហានរុស្ស៊ី ក្នុងកញ្ចប់ទណ្ឌកម្មថ្មីបំផុតជុំវិញសង្គ្រាមអ៊ុយក្រែន
06/10/2026 10:06 AM
អ៊ីស្រាអែល រារាំងពលរដ្ឋប៉ាឡេស្ទីនជាង១៦.៥០០នាក់ពីការទទួលបានការព្យាបាលផ្នែកវេជ្ជសាស្ត្រ
06/10/2026 10:06 AM
អ៊ីរ៉ង់ ត្រូវបានរំពឹងថា នឹងសងសឹកប្រឆាំងការវាយប្រហាររបស់អាមេរិកដើម្បីរក្សាការរារាំង
06/10/2026 10:06 AM
នៅមិនច្បាស់នោះទេថាតើអាមេរិក និងអ៊ីរ៉ង់ នឹងឈានទៅរកប្រតិបត្តិការយោធាសងសឹកគ្នា ឬយ៉ាងណា
06/10/2026 10:06 AM
តម្លៃប្រេងកើនឡើងជិត១% ខណៈអាមេរិកបើកការវាយប្រហារថ្មីលើអ៊ីរ៉ង់ ខណៈការផ្គត់ផ្គង់កាន់តែតានតឹង
06/10/2026 10:06 AM
[UPDATE ] អ្នកស្លាប់ពីការរញ្ជួយដីនៅកោះមីនដាណាវ ប្រទេសហ្វីលីពីន ឡើងដល់៤៥ នាក់ ខណៈមានរលករញ្ជួយជិត២ពាន់លើក
06/10/2026 09:06 AM
យោធាអាមេរិកបើកការវាយប្រហារថ្មីលើអ៊ីរ៉ង់ក្រោយការបាញ់ទម្លាក់ឧទ្ធម្ភាគចក្រប្រយុទ្ធApache
06/10/2026 08:06 AM
សម្តេចតេជោ ហ៊ុន សែន ជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា មន្ត្រីនៃមន្ទីរអង្គភាពនានាជុំវិញខេត្តសៀមរាប និងឧត្តរមានជ័យ
06/10/2026 07:06 AM