ប្រធានគណៈកម្មាធិការគណបក្សខេត្តតាកែវ ណែនាំសមាជិកមូលដ្ឋានឱ្យយកចិត្ត​ទុកដាក់​បម្រើ​ពលរដ្ឋ
សម្ដេចតេជោ ណែនាំឱ្យដាក់បេក្ខភាពស្រ្ដីជាប់ឆ្នោតយ៉ាងតិចមួយឃុំមួយរូប និងមានស្ត្រីធ្វើស្មៀនឃុំ
សម្ដេចតេជោស្នើស្ថាប័នពាក់ព័ន្ធចាត់វិធានការភ្លាមៗចំពោះអ្នកប្រព្រឹត្តទង្វើអសីលធម៌លើបណ្ដាញសង្គម
សម្ដេចតេជោ អំពាវនាវដល់រាជរដ្ឋាភិបាលយកចិត្តទុកដាក់សាងសង់កន្លែងស្នាក់នៅសម្រាប់សិស្សជាស្ត្រី

នយោបាយ​ និង ការអភិវឌ្ឍន៍

ក្រុមអ្នកតវ៉ានៅសហរដ្ឋអាមេរិក ទាមទារឱ្យក្រុមហ៊ុន Google លុបចោលកិច្ចសន្យាសេវាផ្ទុកទិន្នន័យជាមួយអ៊ីស្រាអែល

2023/08/30 07:57:27 pm        325
ក្រុមបាតុករបានប្រមូលផ្តុំគ្នានៅខាងក្រៅសន្និសីទរបស់ក្រុមហ៊ុន Google ទាក់ទងនឹងសេវាផ្ទុកទិន្នន័យឈ្មោះថា Google Cloud Next នៅសាន់ហ្វ្រាន់ស៊ីស្កូ រដ្ឋកាលីហ្វ័រនីញ៉ា សហរដ្ឋអាមេរិក កាលពីថ្ងៃអង្គារ (២៩ សីហា) ដើម្បីតវ៉ាប្រឆាំងនឹងកិច្ចសន្យារបស់ក្រុមហ៊ុនបច្ចេកវិទ្យាមួយនេះ ជាមួយរដ្ឋាភិបាលអ៊ីស្រាអែលក្នុងការផ្តល់សេវាផ្ទុកទិន្នន័យសម្រាប់វិស័យសាធារណៈ និងយោធារបស់ប្រទេស។ក្រុមបាតុករទាំងនោះគឺជាផ្នែកមួយនៃយុទ្ធនាការ «គ្មានបច្ចេកវិទ្យាសម្រាប់ប្រទេសមានគោលនយោបាយរើសអើង» ដែលជាសម្ព័ន្ធបុគ្គិលបច្ចុប្បន្ននិងអតីតរបស់ក្រុមហ៊ុន Google ក៏ដូចជាសមាជិកសហគមន៍ និងសកម្មជនដទៃទៀតផងដែរ។ មនុស្សប្រមាណ១០០នាក់បានចូលរួមការតវ៉ានេះ ហើយគេមិនដឹងថា តើមានបុគ្គលិកបច្ចុប្បន្នរបស់ក្រុមហ៊ុន Google ប៉ុន្មាននាក់ចូលរួមក្នុងការតវ៉ានេះនោះទេ។ដំណាក់កាលទាំងបួននៃគម្រោងបច្ចេកវិទ្យានោះរួមមាន ការទិញ និងសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្ទុកទិន្នន័យ ការបង្កើតគោលនយោបាយរបស់រដ្ឋាភិបាលសម្រាប់ការផ្លាស់ប្ដូរទៅកាន់ការផ្ទុកទិន្នន័យ ការធ្វើសមាហរណកម្ម និងការធ្វើបញ្ជូនទិន្នន័យ ព្រមទាំងការគ្រប់គ្រង និងការបង្កើនប្រសិទ្ធភាពនៃសកម្មភាពសេវាផ្ទុកទិន្នន័យផងដែរ។ក្រុមអ្នកតវ៉ាបាននិយាយថា បច្ចេកវិទ្យាផ្ទុកទិន្នន័យដែលបង្កើតឡើងដោយក្រុមហ៊ុន Google កំពុងត្រូវបានប្រើប្រាស់ប្រឆាំងនឹងជនជាតិប៉ាឡេស្ទីន រួមទាំងសម្រាប់ការឃ្លាំមើល និងការបំបែកជាតិសាសន៍ផងដែរ។ ក្រុមហ៊ុន Google មិនបានឆ្លើយតបនឹងសំណើសុំការអត្ថាធិប្បាយជុំវិញបញ្ហានេះនោះទេ៕

គណបក្សប្រឆាំងប្រទេសហ្ស៊ីមបាបវ៉េ អំពាវនាវឱ្យមានការបោះឆ្នោតឡើងវិញ និងការសម្រុះសម្រួលពីអាហ្វ្រិក

2023/08/30 07:53:59 pm        292
កាលពីថ្ងៃអង្គារ (២៩សីហា) គណបក្សប្រឆាំងដ៏ធំរបស់ប្រទេសហ្ស៊ីមបាបវ៉េ បានអំពាវនាវឱ្យការបោះឆ្នោតសកលកាលពីសប្តាហ៍មុនដំណើរការឡើងវិញ ដោយនិយាយថាការបោះឆ្នោតនោះត្រូវបានអនុវត្តន៍ដំណើរមិនពេញលេញ ហើយអំពាវនាវឱ្យបណ្ដាប្រទេសអាហ្វ្រិកផ្សេងទៀតជួយសម្របសម្រួលក្នុងភាពជាប់គាំងជាមួយគណបក្សកាន់អំណាចផងដែរ។ប៉ុន្តែគណបក្សសម្ព័ន្ធពលរដ្ឋដើម្បីការផ្លាស់ប្តូរ (CCC) មួយនេះ មិនបាននិយាយពីមធ្យោបាយដែលខ្លួនស្វះស្វែងបង្ខំឱ្យរៀបចំការបោះឆ្នោតឡើងវិញនោះទេ ដោយបដិសេធមិនឆ្លើយសំណួររបស់អ្នកសារព័ត៌មាន អំពីថាតើខ្លួននឹងប្តឹងទៅតុលាការដើម្បីព្យាយាមលុបចោលលទ្ធផលដែលមានជម្លោះនោះ ឬយ៉ាងណាទេ។លោកប្រធានាធិបតី Emmerson Mnangagwa នៃគណបក្សកាន់អំណាច ZANU-PF ត្រូវបានប្រកាសថា ជាអ្នកឈ្នះនៅក្នុងការបោះឆ្នោតសកលកាលពីល្ងាចថ្ងៃសៅរ៍ (២៦សីហា)។ គណបក្ស ZANU-PF បដិសេធថា ខ្លួនមិនបានព្យាយាមប្រើឥទ្ធិពលលើលទ្ធផលឆ្នោតនោះទេ ហើយលោក Mnangagwa បានជំរុញអ្នកដែលមានពាក្យបណ្តឹងអំពីលទ្ធផលនេះ ឱ្យចូលទៅកាន់តុលាការ។គណៈកម្មាធិការរៀបចំការបោះឆ្នោតបាននិយាយថា លោក Mnangagwa ទទួលបានប្រហែល៥៣% នៃសម្លេងឆ្នោតទល់នឹង៤៤% សម្រាប់លោក Nelson Chamisa នៃគណបក្ស CCC ។ ប៉ុន្តែក្រុមអ្នកវិភាគនយោបាយបានចោទសួរអំពីភាពជឿជាក់នៃលទ្ធផលទាំងនោះ៕

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ប្រកាសលុបបំបាត់នូវវប្បធម៌អន្តរាគមន៍ ដើម្បីឱ្យការងារមានតម្លាភាព

2023/08/30 07:30:32 pm        828
ភ្នំពេញ៖ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បាន​ប្រកាសលុបបំបាត់ នូវវប្បធម៌អន្តរាគមន៍នានា ​ដើម្បីឱ្យការងារប្រព្រឹត្តទៅមានតម្លាភាព ធ្វើឱ្យ​ប្រជាពលរដ្ឋមានជំនឿទុកចិត្ត មិនមានកំហឹង ​និងមិនឱ្យកើតមានបញ្ហាអយុត្តិធម៌ក្នុងសង្គម ។នៅក្នុងពិធីប្រកាសចូលកាន់មុខតំណែង ​នៃអគ្គនាយកដ្ឋានមួយចំនួន ចំណុះឱ្យក្រសួងមហាផ្ទៃ នៅថ្ងៃទី៣០ ​ខែសីហា នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានមានប្រសាសន៍ថា បញ្ហា​អន្តរាគមន៍ មានច្រើន ដែលកន្លងមក មានករណីពាក់ព័ន្ធបទល្មើសគ្រឿងញៀន ហើយអ្នក​អន្តរាគមន៍នោះ ក៏ត្រូវបានឃាត់ខ្លួន និងផ្ដន្ទាទោស ហើយបញ្ហាអន្តរាគមន៍មួយទៀត គឺការតែងតាំង​តួនាទី ដែលបញ្ហានេះ ក៏ត្រួត ពិនិត្យ និងត្រូវធ្វើឱ្យគ្រប់លក្ខណៈ ជាពិសេសទៀតនោះ ការអន្តរាគមន៍ ​អាចមានផលប៉ះពាល់ដល់ប្រទេសជាតិដែលនេះជាចំណុចសំខាន់ ។ឯកឧត្តម បានបន្តថា មួយវិញទៀត ​ត្រូវលុបបំបាត់ឱ្យបាន​ ក្នុងការនាំយកកងកម្លាំងទៅការពារដី ឯកជន ដែលមានជម្លោះ​ មិនមានផ្ដល់អត្ថប្រយោជន៍រួម ​ហើយបើមាន ត្រូវពិនិត្យក្នុងការដាក់​ទោសទណ្ឌ ​ព្រោះមិនអាចយកកងកម្លាំងទៅប្រើប្រាស់លើការងារបុគ្គលបានទេ ។រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបន្ថែមថា ​ពាក់ព័ន្ធនឹងការងារផ្ដល់សេវាជូនប្រជាពលរដ្ឋ​ គ្រប់ស្ថាប័ន អង្គភាព ចំណុះឱ្យក្រសួងមហាផ្ទៃ ត្រូវកំណែទម្រង់នូវចំណុចមួយចំនួនផងដែរ ដើម្បីឱ្យការផ្ដល់​សេវាកាន់ តែឆាប់រហ័ស ខណៈការងារខ្លះ នៅមានភាពយឺតយ៉ាវ បង្កការរំខានដល់​ប្រជាពលរដ្ឋ​អ្នកទទួលសេវា ។ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ជំរុញបន្ថែមទៅដល់អគ្គនាយក ​នៃអគ្គនាយកដ្ឋាន ដែលទើប ឡើងកាន់មុខតំណែងថ្មី ​បន្តខិតខំអភិវឌ្ឍស្ថាប័ន និងពង្រឹងសមត្ថភាពបុគ្គលិកឱ្យកាន់តែល្អប្រសើរ ក៏ដូច ជាត្រូវសហការគ្នាឱ្យបានល្អ បម្រើប្រជាពលរដ្ឋ ឱ្យកាន់តែមានប្រសិទ្ធភាព ជាពិសេស​នៅក្នុងរាជរដ្ឋាភិ បាល នីតិកាលទី៧នេះ ។គួរបញ្ជាក់ថា ក្បាលម៉ាស៊ីនអគ្គនាយកដ្ឋាន ត្រូវបានប្រកាសចូលកាន់មុខតំណែង រួមមានអគ្គ នាយក ​នៃអគ្គនាយកដ្ឋានរដ្ឋបាល, អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធនាគារ, អគ្គនាយក នៃអគ្គនាយក ដ្ឋានអន្តោប្រវេសន៍, អគ្គនាយក នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម, អគ្គនាយក នៃអគ្គនាយកដ្ឋានធន ធានមនុស្ស, ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា, អគ្គនាយក នៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និង ផ្សព្វផ្សាយអប់រំ និងអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានក្រសួងមហាផ្ទៃ ៕អត្ថបទ៖ បាន សុខរិទ្ធិ

ពិធីចុះអត្ថលេខាលើកិច្ចព្រមព្រៀងផ្នែកវប្បធម៌ រវាងកម្ពុជា និងសហរដ្ឋអាមេរិក លើកទី៥

2023/08/30 07:16:19 pm        336
ភ្នំពេញ៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៃព្រះរាជាណាចក្រកម្ពុជា និងសា្ថនទូត​សហរដ្ឋអាមេរិក​នៅភ្នំពេញ ព្រឹកថ្ងៃទី៣០ ​ខែសីហានេះ ​បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង ​លើកទី៥ ស្ដីពីកិច្ច​សហប្រតិបត្តិការផ្នែកវប្បធម៌ ​រវាងប្រទេសទាំងពីរ ​ដែលបញ្ជាក់ជាថ្មី នូវការប្ដេជ្ញាចិត្ត​យូរអង្វែងរបស់សហរដ្ឋអាមេរិក ​ក្នុងការអភិរក្ស និងជួសជុលបេតិកភណ្ឌវប្បធម៌​ដ៏សម្បូរបែបរបស់កម្ពុជា។លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រី្តក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានថ្លែងថា អស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ​ ដែលវត្តុបុរាណរបស់ព្រះរាជាណាចក្រកម្ពុជា ត្រូវបាន​លួច និងទទួលទិញដោយអ្នកធ្វើសមុច្ច័យ ​ជាលក្ខណៈឯកជន និងបណ្តាសារមន្ទីរនៅទូទាំង​ពិភពលោក។ វត្តុសិល្បៈច្រើនរាប់មិនអស់ រួមមាន៖ វត្ថុបុរាណខ្មែរនានា រូបបដិមា គ្រឿងលម្អ ស្ថាបត្យកម្ម និងវត្ថុសិល្បៈជាប្រភេទកុលាលភាជន៍ និងធ្វើពីសំរិទ្ធ ត្រូវបានគេលក់ និងនៅបន្តដាក់លក់ដោយខុសច្បាប់នៅលើទីផ្សារវត្ថុសិល្បៈអន្តរជាតិ វិធានការប្រកបដោយប្រសិទ្ធភាព ដើម្បីទប់ស្កាត់ការជួញដូរខុសច្បាប់នូវវត្ថុបុរាណ និងសម្បតិ្តវប្បធម៌ គឺអាស្រ័យលើកិច្ចសហប្រតិបតិ្តការយ៉ាងជិតស្និទិ្ធរវាងភាគីពាក់ព័ន្ធសំខាន់ៗ។ ដោយផ្អែកលើទីផ្សារលក់វត្ថុសិល្បៈនៅសហរដ្ឋអាមេរិក កិច្ចសហប្រតិបតិ្តការវាង​ព្រះរាជាណា​ចក្រកម្ពុជា និងសហរដ្ឋអាមេរិក គឺមានសារៈសំខាន់ណាស់ក្នុងការប្រឆាំង និងការជួញដូរវត្ថុបុរាណ​ខុសច្បាប់។ជាមួយគ្នានោះដែរ ឯកឧត្តម W. Patrick Murphy ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសហរដ្ឋអាមេរិក ប្រចាំព្រះរាជាណាចក្រកម្ពុជា បានលើកឡើងថា ការបន្ត MOU រយៈពេល​៥ឆ្នាំទៀតនេះ ​រវាងសហរដ្ឋអាមេរិក និងព្រះរាជាណាចក្រកម្ពុជា ​ទាក់ទងនិង «ការដាក់កម្រិតហាម​ប្រាម​នូវការនាំចូលប្រភេទវត្ថុបុរាណ និងវត្ថុជាតិពន្ធុវិទ្យានៃប្រទេសកម្ពុជា និងកាត់បន្ថយការ​លួចប្លន់​នៃវត្ថុបុរាណដ៏ល្អឯកពីប្រទេសកម្ពុជា»។ ការបន្ត MOU នេះនឹងបន្តការផ្លាស់ប្តូរគ្នានូវវត្ថុបុរាណ និងវត្ថុជាតិពន្ធុវិទ្យាសម្រាប់បំណងផ្នែកវប្បធម៌ អប់រំ និងវិទ្យាសាស្រ្ត ដើម្បីផ្សព្វផ្សាយឲ្យសាធារណជនយល់កាន់តែច្បាស់ និងផ្តល់តម្លៃ ដល់បេតិកភណ្ឌវប្បធម៌ដ៏សម្បូរបែបរបស់កម្ពុជា។ជាចុងក្រោយឯកឧត្តម W. Patrick Murphy បានប្រកាសផងដែរនូវជំនួយថវិកាចំនួន ៤៥ម៉ឺនដុល្លារ​របស់​ក្រសួងការបរទេសសហរដ្ឋអាមេរិក ​តាមរយៈមូលនិធិឯកអគ្គរដ្ឋទូតសម្រាប់ការអភិរក្សវប្បធម៌ ជូនដល់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ​សម្រាប់បន្តការងារអភិរក្សនៅប្រាសាទភ្នំបាខែង៕អត្ថបទ រដ្ឋា

ប្រធានាធិបតីហុងឌុយរ៉ាស់ ប្រមូលផ្តុំការជួបជុំដើម្បីទាមទារអាជ្ញាធរថ្មីក្នុងការិយាល័យរដ្ឋអាជ្ញាសាធារណៈ

2023/08/30 07:07:12 pm        207
ហុងឌុយរ៉ាស់៖ ក្រុមអ្នកគាំទ្ររាប់ពាន់នាក់របស់ប្រធានាធិបតីហុងឌុយរ៉ាស់ លោកស្រី ស៊ីម៉ារ៉ា កាស្ត្រូ(Xiomara Castro) បានចេញធ្វើបាតុកម្មកាលពីថ្ងៃអង្គារ បន្ទាប់ពីការអំពាវនាវរបស់លោកស្រីឲ្យធ្វើបាតុកម្ម ដើម្បីជំរុញឲ្យសភាបោះឆ្នោតអគ្គមេធាវី និងអគ្គមេធាវីរងថ្មី សម្រាប់ប្រទេសអាមេរិកកណ្តាលមួយនេះ។  ក្រុមបាតុករ បានដើរក្បួននៅតាមផ្លូវនានាពីវិមានប្រធានាធិបតី ទៅកាន់សភាជាតិ ក្រោមវត្តមានសន្តិសុខតឹងតែងដោយមាននគរបាល១.៥០០នាក់ និងបុគ្គលិកយោធា៥០០នាក់។ការបោះឆ្នោតតម្រូវឲ្យសន្លឹកឆ្នោតយ៉ាងហោចណាស់អនុប្រធាន៨៦រូបក្នុងចំណោម១២៨រូប ដែលអាចបង្កើតអង្គនីតិបញ្ញតិ ប៉ុន្តែសម័យប្រជុំនីតិបញ្ញតិ ត្រូវបានផ្អាក ឬលុបចោល ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះដោយសារតែភាពមិនចុះសម្រុងគ្នារវាងគណបក្សកាន់អំណាច គឺគណបក្សសេរី(Free Party) និងគណបក្សប្រឆាំងផាត់ទីដូ ណាស្យូណាល់(Partido Nacional) ។ អគ្គមេធាវីបច្ចុប្បន្ន របស់ប្រទេសហុងឌុយរ៉ាស់ លោក Oscar Chinchilla និងអគ្គរងរបស់លោក លោក Daniel Sibrian ត្រូវបានកំណត់ពេលបញ្ចប់អាណត្តិនៅថ្ងៃព្រហស្បតិ៍ទី៣១ ខែសីហានេះ៕

នាយករដ្ឋមន្ត្រីជប៉ុន នឹងពន្យល់ពីការបញ្ចេញទឹកធ្វើប្រព្រឹត្តិកម្មរួច នៅកិច្ចប្រប្រជុំអន្តរជាតិ

2023/08/30 07:04:17 pm        116
ជប៉ុន៖ នាយករដ្ឋមន្ត្រីជប៉ុន លោក Kishida Fumio មានផែនការស្វះស្វែងពន្យល់ជាអន្តរជាតិអំពីការបញ្ចេញទឹកដែលត្រូវបានពង្រាវនិងធ្វើប្រព្រឹត្តិកម្មរួចពីរោងចក្រនុយក្លេអ៊ែរ Fukushima Daiichi ចូលទៅក្នុងសមុទ្រ នៅក្នុងកិច្ចប្រជុំអន្តរជាតិនៅសប្តាហ៍ក្រោយ។ ចំណាត់ការនេះធ្វើឡើងក្នុងពេលមានការជំទាស់ពីប្រទេសចិនក្នុងការបញ្ចេញទឹកសំណល់នេះ ដែលបានចាប់ផ្តើមកាលពីថ្ងៃទី២៤ ខែសីហា។លោក Kishida ត្រូវបានកំណត់ពេលធ្វើទស្សនកិច្ចនៅប្រទេសឥណ្ឌូនេស៊ីនិងប្រទេសឥណ្ឌា អំឡុងដំណើរទស្សនកិច្ចរយៈពេល៧ថ្ងៃ ដែលនឹងចាប់ផ្តើមនៅថ្ងៃទី៥ ខែសីហាខាងមុខនេះ។ លោកនឹងចូលរួមកិច្ចប្រជុំកំពូល ជាមួយបណ្តាមេដឹកនាំនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ឬអាស៊ាន និងប្រទេសមានសេដ្ឋកិច្ចរីកលូតលាស់ទាំង២០។លោកនាយករដ្ឋមន្ត្រី មានផែនការឆ្លៀតឱកាសដើម្បីស្វែងរកការយល់ដឹងពីអន្តរជាតិ។ បញ្ហានេះបានកើតមានឡើងខណៈប្រទេសចិនបន្តបង្កើនការរិះគន់របស់ខ្លួនលើប្រទេសជប៉ុន។ ប្រទេសចិន បានផ្អាកការនាំចូលទាំងអស់នូវអាហារសមុទ្ររបស់ជប៉ុនបន្ទាប់ពីការបញ្ចេញទឹកសំណល់ពីរោងចក្រ Fukushima បានចាប់ផ្តើម។ រោងចក្រថាមពលនុយក្លេអ៊ែរ Fukushima Daiichi ទទួលរងការបំផ្លាញ៣ដងដោយរញ្ជួយដី និងរយៈរលកយក្សស៊ូណាមិកាលពីឆ្នាំ២០១១។ លោក Kishida មានផែនការពន្យល់ថា ការបញ្ចេញទឹកសំណល់បង្ហាញពីគ្មានហានីភ័យចំពោះសុវត្ថិភាព ខណៈស្តង់ដាវិទ្យាសាស្ត្រកំពុងត្រូវបានបំពេញ។ លោកក៏មានបំណងបញ្ជាក់ច្បាស់ថា ប្រទេសជប៉ុន នឹងបន្តផ្តល់ព័ត៌មានស្តីពីបញ្ហានេះក្នុងលក្ខណៈតម្លាភាពខ្ពស់។មន្ត្រីជប៉ុនម្នាក់និយាយថារដ្ឋាភិបាល មានបំណងឆ្លៀតឱកាសបង្ហាញដល់បណ្តាប្រទេសដ៏ទៃទៀតថា ការសម្រេចចិត្តរបស់ប្រទេសចិនដើម្បីដាក់បម្រាមទាំងស្រុងលើការនាំចូលអាហារសមុទ្រជប៉ុន គឺពុំមានមូលដ្ឋានផ្អែកលើភស្តុតាងវិទ្យាសាស្ត្រឡើយ៕

ចំហេះព្រៃនៅប្រទេសក្រិក ឆាបឆេះតំបន់មួយមានទំហំធំជាងទីក្រុងញ៉ូវយ៉ក

2023/08/30 06:58:52 pm        89
ក្រិក៖ យោងទៅតាមការិយាល័យបម្រែបម្រួលអាកាសធាតុ Copernicus គាំទ្រដោយសហភាពអឺរ៉ុប កាលពីថ្ងៃអង្គារទី២៩ ខែសីហា បានឲ្យដឹងថាចំហេះព្រៃដែលកំពុងឆាបឆេះនៅប្រទេសក្រិកភាគឦសានរយៈពេល១៥ថ្ងៃ បានបំផ្លា្ញញតំបន់មួយធំជាងទីក្រុងញ៉ូវយ៉ក។ ដោយត្រូវបានបង្កឡើងដោយខ្យល់បោកបក់មានកម្លាំងសន្ទុះខ្លាំង និងអាកាសធាតុក្តៅ ចំហេះដែលបានចាប់ផ្តើមនៅជិតទីក្រុង អាឡិចសានដ្រូប៉ូលីស(Alexandroupolis) បានរាលដាលយ៉ាងឆាប់រហ័សនៅទូទាំងតំបន់ Evros ។ ចំហេះនេះបានបណ្តាលឲ្យមនុស្ស២០នាក់ស្លាប់កាលពីសប្តាហ៍មុន ដែលធ្វើឲ្យចំហេះនេះឆក់យកជីវិតមនុស្សច្រើនបំផុតនៅអឺរ៉ុបក្នុងរដូវក្តៅនេះ។ អ្នកនាំពាក្យស្នងការអឺរ៉ុប បានគូសបញ្ជាក់ពីកិច្ចប្រឹងប្រែងផ្តល់ជំនួយបន្ទាន់របស់ស្ថាប័ននេះ។ គួឲ្យកត់សំគាល់ខ្លាំងបំផុតនៅក្នុងតំបន់ អាឡិចសានដ្រូប៉ូលីស(Alexandroupolis) ប្រទេសក្រិក ដែលយើងកំពុងប្រឈមមុខចំហេះព្រៃធំបំផុតមិនធ្លាប់មានដែលបានកត់ត្រានៅសហភាពអឺរ៉ុប។ នៅក្នុងបរិបទនេះ យើងបានដាក់ពង្រាយយន្តហោះ១២គ្រឿងមកពីកងក្រុមសង្គ្រោះរួមគ្នាដែលមានអ្នកពន្លត់អគ្គិភ័យជាង៤០០នាក់និងរថយន្ត៦០គ្រឿង។ យន្តហោះ និងក្រុមអ្នកពន្លត់អគ្គិភ័យរាប់រយនាក់មកពីប្រទេសស៊ែរប៊ី ស្លូវ៉ាគី សាធារណរដ្ឋឆែក និងប្រទេសអាល់បានី កំពុងប្រយុទ្ធទប់ទល់នឹងអណ្តាតភ្លើង។ មេបញ្ជាការសាធារណៈរដ្ឋឆែក លោក Jiri Nemcik និយាយថា វាពិតជាលំបាកខ្លាំងដោយយោងទៅតាមសីតុណ្ហភាព ខ្យល់ និងទំហំ ឬកន្លែងចន្លោះនៅកន្លែងមានអគ្គិភ័យ។ ការិយាល័យគ្រប់គ្រងគ្រោះអាសន្ន Copernicus បាននិយាយថា អគ្គិភ័យបានបំផ្លាញលើផ្ទៃដីយ៉ាងហោចណាស់ ៣១០ម៉ាយស៍ក្រឡា។ ទីក្រុងញ៉ូវយ៉កមានទំហំ៣០០.៥ម៉ាយក្រឡា។ អ្នកស្លាប់ទាំងអស់លើកលែងតែម្នាក់ ត្រូវបានគេសន្និដ្ឋានថាជាជនអន្តោប្រវេសន៍ដែលឆ្លងកាត់មកពីប្រទេសទួរគី។ អាជ្ញាធរព្រួយបារម្ភថាសាកសពបន្ថែមទៀត អាចត្រូវបានរកឃើញនៅពេលអណ្តាតភ្លើងត្រូវបានពន្លត់ ខណៈតំបន់ Evros ពេញនិយមក្នុងការឆ្លងកាត់ចូលទៅអឺរ៉ុបសម្រាប់ជនអន្តោប្រវេសន៍និងជនភៀសខ្លួនរាប់ពាន់នាក់ជារផងរាល់ឆ្នាំ។ ចំហេះព្រៃនៅរដូវក្តៅ គឺជារឿងធម្មតានៅក្នុងប្រទេសក្រិក ប៉ុន្តែរដ្ឋាភិបាល និយាយថា ស្ថានភាពអាកាសធាតុក្តៅខ្លាំង ដែលក្រុមអ្នកវិទ្យាសាស្ត្រពាក់ព័ន្ធទៅនឹងបម្រែបម្រួលអាកាសធាតុ និយាយថាវាកាន់តែធ្ងន់ធ្ងរនៅឆ្នាំនេះ៕

ក្រសួងមុខងារសាធារណៈ នឹងអនុវត្តចក្ខុវិស័យនាយករដ្ឋមន្រ្តី ​លើការជ្រើសរើស​មន្រ្តី​ផ្តោតលើ​សមត្ថភាព

2023/08/30 06:44:24 pm        256
ភ្នំពេញ៖ កាលពីថ្ងៃពី២៩ ខែសីហាកន្លងនេះ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី​នៃកម្ពុជា ​បានប្រកាសជាសាធារណៈ ​ធ្វើកំណែទម្រង់វិស័យមុខងារសាធារណៈ​ក្នុងការជ្រើសរើសមន្រ្តី។ ជាមួយគ្នានេះរដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ ​ក៏បាន​កំណត់បេសកកម្មក្រសួងក្នុងការ​អនុវត្តតាម​ចក្ខុវិស័យរបស់នាយករដ្ឋមន្រ្តី ​លើការជំរុញកំណែទម្រង់ប្រព័ន្ធ​ការជ្រើសរើសមន្រ្តី ដោយប្រកាន់​ខ្ជាប់ការប្រឡង ​ចេះគឺជាប់ ​ដោយសមត្ថភាព។ក្នុងនាមជារដ្ឋមន្រ្តីថ្មី នៃក្រសួងមុខងារសាធារណៈក្នុងរាជរដ្ឋាភិបាលថ្មីនេះ ឯកឧត្តម ហ៊ុន ម៉ានី បានលើកឡើងចំពោះមុខមន្រ្តីរាជការ​ ក្នុងវិស័យមុខងារសាធារណៈប្រមាណ ១០០០នាក់ ពីបេសកកម្មក៏ដូចជាការប្ដេជ្ញាក្នុងនាមជាថ្នាក់ដឹកនាំថ្មី។ បេសកកម្មចម្បងទី១ ដែលឯកឧត្តម នឹងអនុវត្តស្របតាមចក្ខុវិស័យនាយករដ្ឋមន្រ្តី គឺជាការកែលម្អលើប្រព័ន្ធជ្រើសរើសមន្រ្តីសាធារណៈ។ ការកែលម្អគឺផ្តោតលើ ការប្រឡងចូលជាមន្រ្តី ដោយផ្អែកលើសមត្ថភាពពិត ផ្តល់ភាពយុត្តិធម៌ដល់បេក្ខជន ប្រៀបដូចជាការប្រឡងរបស់សិស្សសាលា ចេះគឺជាប់។ ចំពោះការបញ្ចូលក្នុងក្របខ័ណ្ឌពិសេស គឺត្រូវផ្អែកលើឆន្ទានុសិទ្ធិ របស់ប្រធានស្ថាប័ន ផ្អែកលើកំណែទម្រង់ រឺកិច្ចការនានា ។ សម្រាប់យុវជន ជានិស្សិតវិញ ពិតជាគាំទ្រចំពោះ គោលនយោបាយកែប្រែវិស័យមុខងារសាធារណៈ ដែលផ្តោត​សំខាន់លើកំណែទម្រង់ការជ្រើសរើសមន្រ្តី។ ​ពួកគេយល់ឃើញថា ការជ្រើសរើសមន្រ្តី​ដែល​ផ្តោតលើចំណេះដឹង ចេះគឺជាប់ ​គ្មានការសូកប៉ាន់ រឺការអន្តរាគមន៍ ផ្តល់ជាក្ដីសង្ឃឹម​សម្រាប់ពួកគេ និងអ្នកដទៃដែលចង់បំពេញការងាររដ្ឋទទួលបានភាពស្មើភាពគ្នា។ ពួកគេជឿជាក់ជាក់ថា ​ក្រសួងមុខងារសាធារណៈ ​ជាសេនាធិការឱ្យរាជដ្ឋាភិបាល នឹង​បំពេញការងារនេះដោយជោគជ័យ ដែលអាចនាំឱ្យកម្ពុជា មានមន្រ្តីពោពេញ​ដោយ​សមត្ថភាព​ត្រូវជំនាញពិតប្រាកដ ​និងធ្វើឱ្យជាតិសាសន៍កម្ពុជា រីកលូតលាស់កាន់តែឆាប់រហ័ស។ក្នុងវិស័យមុខងារសាធារណៈនេះ ឯកឧត្តម ហ៊ុន​ ម៉ានី ក្នុងនាមជារដ្ឋមន្រ្តីថ្មី សម្រាប់រាជរដ្ឋាភិបាល​នីតិកាលទី ៧ ក៏បានលើកឡើង​ ពីបេសកកម្មចម្បង រាប់បញ្ចូលទាំង ​ការអនុវត្តចក្ខុវិស័យរបស់ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ​នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា​ ការជំរុញកំណែទម្រង់ និងពង្រឹងរដ្ឋបាលសាធារណៈប្រកបដោយប្រសិទ្ធភាព ​និងប្រសិទ្ធផល​ ក្នុងរដ្ឋាភិបាលអាណត្តិទី៧ ឆ្ពោះទៅឆ្នាំ២០២៨ និងអនាគត និងការចូលរួមចំណែកក្នុងការលើកស្ទួយ និងការធ្វើទំនើបកម្ម​ស្ថាប័ន​សាធារណៈ។ក្នុងនាមជារដ្ឋមន្រ្តីថ្មី ​ឯកឧត្តមក៏បានថ្លែងអំណរគុណ ដល់មន្រ្តីទាំងអស់ ដែលបាន​អនុវត្តការងារ​នាពេលកន្លង ​និងជាការបន្តអនុវត្តការងារឱ្យបានកាន់តែប្រសើរសម្រាប់ ​រាជរដ្ឋាភិបាលនីតិកាលទី ៧ ៕ អត្ថបទ៖ គឹមហុក 

មេដឹកនាំគណបក្សប្រឆាំង៖ភាពឯកោរបស់ប្រទេសបេឡារុសប្រឈមនឹងធ្វើឲ្យពលរដ្ឋជាប់ក្នុងស្ថានភាពដ៏លំបាក

2023/08/30 06:20:26 pm        424
បេឡារុស៖ គណបក្សប្រជាធិបតេយ្យ ជាគណបក្សប្រឆាំងនៅប្រទេសបេឡារុស ដែលកំពុងនិរទេសខ្លួន កំពុងព្រួយបារម្ភកាន់តែខ្លាំងឡើងអំពីផលវិបាកនៃភាពឯកោកាន់តែកើនឡើងរបស់ប្រទេសរបស់ពួកគេ ដោយ សារតែសម្ព័ន្ធភាពរបស់ខ្លួនជាមួយប្រទេសរុស្ស៊ីក្នុងសង្គ្រាមលើអ៊ុយក្រែន។ពួកគេ បារម្ភថា រដ្ឋបាល់ទិកដែលកំពុងរឹតបន្តឹងសន្តិសុខនៅតាមព្រំដែនជាមួយប្រទេសបេឡារុស ចំពេលមានការគំរាមកំហែងកាន់តែខ្លាំងឡើងពីសង្គ្រាមរបស់ទីក្រុងមូស្គូ នឹងធ្វើឲ្យប្រជាជនរបស់ខ្លួនជាប់នៅក្រោមរបបផ្តាច់ការរបស់ប្រធានាធិបតីបេឡារុស គឺលោក អាឡិចសាន់ឌឺ លូកាសិនកូ (Alexander Lukashenko)។ប្រទេសប៉ូឡូញ មានផែនការបញ្ជូនកងទ័ពចំនួន១០.000 នាក់ទៅកាន់ព្រំដែនជាមួយប្រទេសបេឡារុស ខណៈដែលប្រទេសលីទុយអានីកាលពីសប្តាហ៍មុន បានបិទច្រកព្រំដែនចំនួនពីរ។ សហរដ្ឋអាមេរិកក្នុងខែនេះ បានព្រមានពលរដ្ឋអាមេរិកនៅក្នុងប្រទេសបេឡារុសឲ្យចាកចេញពីប្រទេសជាបន្ទាន់ ដោយនិយាយថា ការបិទបន្ថែមទៀតនៅតាមព្រំដែនជាមួយប្រទេសលីទុយអានី ឡាតវី និងប៉ូឡូញ ដូចការរំពឹង   ទុក។លោកស្រី ស្វៀតថ្លាណា ទីខាណូស្កាយ៉ា (Sviatlana Tsikhanouskaya) មេដឹកនាំប្រជាធិបតេយ្យបេឡារុសដែលកំពុងនិរទេសខ្លួននៅទីក្រុងវីលនីញូស (Vilnius) កំពុងព្រមានថា បេឡារុស មិនគួរត្រូវបានទុកជារង្វាន់លួងលោម»សម្រាប់ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ប្រសិនបើអឺរ៉ុប និងប្រទេសលោកខាងលិច បិទប្រទេសនេះ ចំពេលការប្រយុទ្ធ ដើម្បីអ៊ុយក្រែន៕

ប្រទេសហ្វាំងឡង់បានរាប់ចំនួនជម្រកគ្រាប់បែករបស់ខ្លួន ហើយរកឃើញចំនួន៥០.៥០០

2023/08/30 06:07:18 pm        387
ហ្វាំងឡង់៖ ក្រសួងមហាផ្ទៃ បាននិយាយថា ប្រទេសហ្វាំងឡង់ បានបញ្ចប់ការរាប់ចំនួនលេណដ្ឋានដែលមានស្រាប់របស់ខ្លួននៅក្នុងកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលដែលជំរុញដោយការលុកលុយរបស់ប្រទេសជិតខាងគឺរុស្សីទៅលើអ៊ុយក្រែន កាលពីឆ្នាំមុន ហើយបានរកឃើញថាវាមានចំនួន ៥០.៥០០នៃចំនូនសរុប។ប្រទេសហ្វាំងឡង់ បានចូលរួមជាមួយសម្ព័ន្ធមិត្តយោធាណាតូ ក្នុងខែមេសា ក្នុងការផ្លាស់ប្តូរគោលនយោបាយសន្តិសុខជាប្រវត្តិសាស្ត្រ ប៉ុន្តែ ប្រទេសនេះបានបន្តរៀបចំសម្រាប់លទ្ធភាពនៃជម្លោះជាមួយប្រទេសរុស្ស៊ីអស់ជាច្រើនទសវត្សរ៍ បន្ទាប់ពីបានប្រយុទ្ធប្រឆាំងនឹងការប៉ុនប៉ងឈ្លានពានរបស់សហភាព សូវៀតក្នុងអំឡុងសង្គ្រាមលោកលើកទី២។ប្រទេសអឺរុបខាងជើង (Nordic) ដែលមានការប្រុងប្រយ័ត្ន បានធ្វើការសាងសង់ជម្រកសង្គ្រោះបន្ទាន់ជា កាតព្វកិច្ច នៅក្រោមប្លុកផ្ទះល្វែង និងអគារការិយាល័យ នៅដើមទសវត្សរ៍ឆ្នាំ១៩៥០ ដែលបញ្ជាក់ពីចំនួនខ្ពស់បច្ចុប្បន្នរបស់ពួកវាទាំងនោះ។ក្រសួងបាននិយាយថា ជំរឿនរបស់រដ្ឋាភិបាលបានសន្និដ្ឋានថា ប្រទេសខាងអឺរុបខាងជើងដែលមានប្រជាជនចំនួន ៥,៥លាននាក់មានលេណដ្ឋានចំនួន ៥០.៥០០ ដែលអាចដាក់ប្រជាជនចំនួន ៤.៨លាននាក់ នៅក្នុងនោះ ក្នុងករណីមានអាសន្ន ឬការវាយប្រហារកើតឡើង៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ចរាចរណ៍ដឹកជញ្ជូនទំនិញនៅច្រកសមុទ្រ Hormuz បានថយចុះស្ទើរតែគ្មាន
08/17/2026 10:08 AM
រដ្ឋមន្ត្រីអ៊ីស្រាអែល អំពាវនាវឱ្យសម្លាប់ពលរដ្ឋប៉ាឡេស្ទីនពី៣០ទៅ៤០នាក់នៅតំបន់ហ្កាហ្សារៀងរាល់យប់
08/17/2026 10:08 AM
អ៊ីស្រាអែល ប្រគល់ការគ្រប់គ្រងតំបន់កាន់កាប់ West Bank ទៅឲ្យនគរបាលស៊ីវិល
08/17/2026 10:08 AM
អ៊ុយក្រែន វាយប្រហាររុស្ស៊ីដោយយានដ្រូនរាប់រយគ្រឿង ជាការវាយប្រហារដ៏ធំបំផុតមួយរបស់ទីក្រុងគីវ
08/17/2026 10:08 AM
រដ្ឋមន្ដ្រីទេសចរណ៍ កោតសរសើរឆន្ទៈកីឡាករ-កីឡាការិនីជាតិ និងអន្ដរជាតិ ក្រោយរួមគ្នាជិះកង់ដើម្បីផ្សព្វផ្សាយទេសចរណ៍ភ្នំដា
08/17/2026 10:08 AM
អ៊ីរ៉ង់ ប្រកាសផ្តល់រង្វាន់ចំនួន ៣០.០០០ ដុល្លារអាមេរិកសម្រាប់ការសម្លាប់ និងចាប់ខ្លួនទាហានអាមេរិក
08/17/2026 10:08 AM
សម្ដេច​ធិបតី៖ បើប្រជាពលរដ្ឋដែលអត់ដីពិតប្រាកដសូមចុះឈ្មោះជាមួយអជ្ញាធរមូលដ្ឋានដើម្បីទទួលបានដី ចៀសវាងការកាប់ទន្ទ្រានដីព្រៃដែលជាទ្រព្យសម្បត្តិរបស់រដ្ឋ
08/17/2026 09:08 AM
ស្ពានមិត្តភាពកម្ពុជា-ចិន មេគង្គក្រចេះ បាននិងកំពុងរួមចំណែកពង្រឹងបណ្តាញដឹកជញ្ជូនជាតិ និងការតភ្ជាប់រវាងតំបន់កណ្តាល និងភូមិភាគឦសាននៃប្រទេសកម្ពុជា
08/17/2026 09:08 AM
រដ្ឋមន្រ្តីក្រសួងសាធារណការ ចុះពិនិត្យវឌ្ឍនភាពស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ខេត្តកំពត
08/17/2026 08:08 AM
បេសកជនលោក Trump លោក Kushner ជួបជាមួយមេដឹកនាំហាម៉ាស ដើម្បីជំរុញផែនការសន្តិភាពហ្កាហ្សា
08/17/2026 08:08 AM