សម្ដេចធិបតី បញ្ជាក់ជាថ្មីជំហររបស់កម្ពុជាបន្តដោះស្រាយបញ្ហាព្រំដែនគោក និងសមុទ្រជាមួយថៃ ដោយសន្ដិវិធី និងច្បាប់អន្តរជាតិ និងបដិសេធជជែករឿងបើកច្រកព្រំដែនគោក
សម្ដេចធិបតី៖គិតត្រឹមខែមេសាឆ្នាំនេះយុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យចំនួន ២៧,១ម៉ឺននាក់ទទួលបានការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ
សម្ដេ​ចតេជោ ហ៊ុន សែន៖«២០ មិថុនា ១៩៧៧ ជីវិតរបស់ខ្ញុំ និងភរិយាពេលនោះជួបជាមួយគ្រោះថ្នាក់ និងលំបាកវេទនាខ្លាំងណាស់»
សម្តេចតេជោ ហ៊ុន សែន ថ្លែងថា អាវក្រោះ និងសម្ភារយោធាម៉ាក DSS សុទ្ធតែមានគុណភាពហើយអាវការពារនេះនាយករដ្ឋមន្រ្តីបានសាករួចហើយ

នយោបាយ​ និង ការអភិវឌ្ឍន៍

ក្រុមអង្គការសង្គមតវ៉ាប្រឆាំងនឹងភាពអត់ឃ្លានក្នុងប្រទេសអាហ្សង់ទីន ខណៈអតិផរណាឡើងខ្ពស់

2023/08/25 12:04:15 pm        72
អាហ្សង់ទីន៖ ក្រុមបាតុកររាប់ពាន់នាក់បានដើរតាមដងផ្លូវក្នុងទីក្រុង Buenos Aires ប្រទេសអាហ្សង់ទីនកាលពីថ្ងៃព្រហស្បតិ៍ (២៤សីហា) ដើម្បីទាមទារការគាំទ្របន្ថែមពីរដ្ឋាភិបាល នៅពេលដែលមានវិបត្តិសេដ្ឋកិច្ចកាន់តែធ្ងន់ធ្ងរមុនការបោះឆ្នោតសកលខែតុលា។ក្រុមអ្នកតវ៉ាបានកាន់ទង់ជាតិ និងកាន់ស្លាកសញ្ញានានា ហើយទាមទារធនធានបន្ថែមទៀតសម្រាប់កម្មវិធីសុខុមាលភាពសង្គម និងការផ្ដល់អាហារ ខណៈប្រជាជនកំពុងជួបផលលំបាកជាមួយកំណើនអតិផរណា ដែលបាននិងកំពុងធ្វើឱ្យមនុស្សកាន់តែច្រើនឡើងស្ថិតក្នុងភាពក្រីក្រ។អាហ្សង់ទីនកំពុងប្រឈមមុខនឹងបញ្ហាអតិផរណាប្រចាំឆ្នាំ ដែលឥឡូវនេះស្ថិតនៅកម្រិត១១៣% ហើយធនាគារ JP Morgan សហរដ្ឋអាមេរិក បានប៉ាន់ស្មានថា អតិផរណានៅអាហ្សង់ទីនអាចឈានដល់កម្រិត១៩០% នៅចុងឆ្នាំនេះ។ តួលេខអត្រាអតិផរណាបីខ្ទង់នេះ បានធ្វើឲ្យប្រហែល ៤០% នៃចំនួនប្រជាជនអាហ្សង់ទីន ស្ថិតនៅក្រោមបន្ទាត់នៃភាពក្រីក្រ។ការទម្លាក់តម្លៃរូបិយប័ណ្ណរបស់ខ្លួនយ៉ាងខ្លាំងនាពេលថ្មីៗនេះ បានធ្វើឱ្យទំនិញកាន់តែឡើផងថ្លៃ ហើយបញ្ហាទាំងអស់នេះ កំពុងជំរុញឱ្យមានការប្រកួតប្រជែងបីផ្លូវដ៏អាក្រក់រួចទៅហើយសម្រាប់តំណែងបេក្ខជនប្រធានាធិបតី ដែលបច្ចុប្បន្នដឹកនាំដោយអ្នកនយោបាយសេរីនិយមជ្រុល លោក Javier Milei ដែលបានធ្វើឱ្យមានរលកនៃការខឹងសម្បារពីអ្នកបោះឆ្នោត ចំពោះបញ្ហាអតិផរណា និងផលលំបាកផ្សេងៗទៀត៕

បន្ទាប់ពីការស្លាប់របស់លោក Prigozhin ជនជាតិអាហ្វ្រិករំពឹងថានឹងមានការផ្លាស់ប្តូរតិចតួចប៉ុណ្ណោះពីក្រុម Wagner

2023/08/25 12:01:10 pm        86
បួគីណាហ្វាសូ៖ អ្នកស្រុកនៃរដ្ឋធានីរបស់ប្រទេស បួគីណាហ្វាសូ និងសាធារណៈរដ្ឋអាហ្រ្វិកកណ្តាល កាលពីថ្ងៃព្រហស្បតិ៍ (២៤ សីហា) មានការសោកស្តាយយ៉ាងខ្លាំងចំពោះព័ត៌មាននៃការស្លាប់របស់ប្រធានក្រុមទាហានស៊ីឈ្នួល Wagner Group លោក Yevgeny Prigozhin ដោយសង្កត់ធ្ងន់ថា ទំនាក់ទំនងក្នុងតំបន់ជាមួយរដ្ឋរុស្ស៊ី ផ្តោតសំខាន់បំផុតលើភាពស្មោះត្រង់ចំពោះមនុស្សតែម្នាក់។កេរិ៍តឈ្មោះ និងឥទ្ធិពលរបស់លោក Prigozhin បានរីករាលដាលពាសពេញទ្វីបអាហ្រ្វិក ដោយរូបភាពដែលគាំទ្រក្រុម Wagner បានក្លាយជាចំណុចសំខាន់នៃការធ្វើរដ្ឋប្រហារ និងការតវ៉ាប្រឆាំងលោកខាងលិចនៅក្នុងប្រទេសម៉ាលី បួគីណាហ្វាសូ និងនីហ្សេ នាពេលថ្មីៗនេះ។ប្រធានាធិបតីនៃសាធារណរដ្ឋអាហ្រ្វិកកណ្តាល លោក Faustin-Archange Touadera បានងាកទៅរកក្រុម Wagner ដើម្បីទទួលបានជំនួយក្នុងការដោះស្រាយក្រុមឧទ្ទាមកាលពីឆ្នាំ២០១៨។ កងទ័ពមួយចំនួនរបស់ក្រុម Wagner គឺជាផ្នែកមួយនៃកងកម្លាំងសន្តិសុខរបស់លោក Touadera ហើយត្រូវបានគេមើលឃើញថាតែងតែនៅជាមួយលោកផងដែរ។ប្រជាជនបានសម្តែងការអាណិតអាសូរចំពោះលោក Prigozhin នៅតាមដងផ្លូវនៃទីក្រុង Bangui និងទីក្រុង Ouagadougou កាលពីថ្ងៃព្រហស្បតិ៍ ខណៈពេលដែលមនុស្សម្នាមានការរំពឹងដូចគ្នាថា នឹងមានការផ្លាស់ប្តូរយ៉ាងឆាប់រហ័សដែលនឹងអនុញ្ញាតឱ្យក្រុម Wagner បន្តប្រតិបត្តិការរបស់ខ្លួនទៀត៕

ការត្រួសត្រាយផ្លូវរួចរាល់ពីថ្នាក់ដឹកនាំចាស់ ធ្វើឲ្យរាជរដ្ឋាភិបាលថ្មី ងាយអភិវឌ្ឍន៍ប្រទេស

2023/08/25 11:58:49 am        59
ភ្នំពេញ៖ សាសនិកឥស្លាមរស់នៅក្នុងប្រទេសកម្ពុជា បានលើកឡើងថា រាជរដ្ឋាភិបាលថ្មី នឹងមានភាពងាយស្រួល ក្នុងការអភិវឌ្ឍប្រទេសជាតិ ឲ្យមានការរីកចម្រើនជាងមុន ព្រោះថ្នាក់តែដឹកនាំចាស់ បានត្រួសត្រាយផ្លូវរួចរាល់ហើយ ក្នុងការកសាងនូវធនធានផ្សេងៗ បានគ្រប់គ្រាន់ សម្រាប់អ្នកបន្តវេន ។លោក សាន់ យូ ប្រធានសមាគមសម្ព័ន្ធមូស្លីមកម្ពុជាខេត្តកំពង់ឆ្នាំង បានលើកឡើងថា រាជរដ្ឋាភិ បាលកម្ពុជា ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា គឺមានគោលនយោបាយ ឬកម្មវិធី​នយោបាយ ច្បាស់លាស់ ក្នុងការអភិវឌ្ឍប្រទេសជាតិ ​ក៏ដូចជារកបាននូវសន្តិភាព ថែរក្សាបាន​នូវ​ស្ថិរភាពនយោបាយ ទើបធ្វើឲ្យប្រទេសកម្ពុជា​ ដើរមកដល់ថ្ងៃនេះ ។លោកបានបន្តថា នេះជាមូលដ្ឋានដ៏សំខាន់ សម្រាប់បន្តនិរន្តរភាពក្នុងការដឹកនាំប្រទេសទៅថ្ងៃ ខាងមុខ ​ខណៈរាជរដ្ឋាភិបាល នាពេលបច្ចុប្បន្ន ​ដែលជាសមាជិករបស់គណបក្សប្រជាជនកម្ពុជា ក៏បាន ​ប្ដេជ្ញាថែរក្សានូវកេរដំណែលរបស់ថ្នាក់ដឹកនាំចាស់ពីមុនឲ្យបានគង់វង្ស ។ជាមួយនេះ ក្នុងនាមជាសាសនិឥស្លាមនៅកម្ពុជា លោក សាន់ យូ បង្ហាញនូវការជឿជាក់​យ៉ាងមុត មាំ​ចំពោះរាជរដ្ឋាភិបាលថ្មី ដែលដឹកនាំដោយឯកឧត្តមកិត្តិទេសភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នឹងបន្តដឹក នាំឲ្យមានសុខដុមនីយកម្ម នៃសាសនានៅក្នុងប្រទេស ព្រោះកម្ពុជា ក៏ត្រូវបាន​ប្រទេសមួយចំនួនយកជាគំរូ ដែលធ្វើឲ្យជាតិសាសន៍នៅកម្ពុជា រស់នៅជុំគ្នាដោយភាពសុខសាន្ត ។គួរបញ្ជាក់ថា រាជរដ្ឋាភិបាល នីតិកាលទី៧ កាលថ្ងៃទី២៤ ខែសីហា នេះ បានប្រជុំគណៈ រដ្ឋមន្ត្រី ដំបូង ហើយឯកឧត្តមកិត្តិទេសភិបាលបណ្ឌិត ហ៊ុន ម៉ាណែត បានប្រកាសដាក់ចេញ​នូវយុទ្ធសាស្ត្របញ្ច កោណ មាន មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា ដើម្បីបន្តជំរុញការអភិវឌ្ឍរីកចម្រើននៃប្រទេសជាតិ ៕អត្ថបទ៖ បាន សុខរិទ្ធិ

ប្រទេសហ្វីលីពីន បង្កើនការលាតត្រដាងពីការគំរាមកំហែងរបស់ចិនក្នុងជម្លោះសមុទ្រចិនខាងត្បូង

2023/08/25 11:57:50 am        86
ហ្វីលីពីន៖ប្រទេសហ្វីលីពីន កំពុងបង្កើនកិច្ចខិតខំប្រឹងប្រែង ដើម្បីធ្វើឲ្យប្រាកដថា មនុស្សជុំវិញពិភពលោក អាចមើលឃើញដោយខ្លួនឯងនូវអ្វីដែលខ្លួននិយាយថា ជាសកម្មភាព «ឈ្លានពាន» ដោយនាវាចិននៅសមុទ្រចិនខាងត្បូង ក្នុងគោលបំណងដាក់សម្ពាធទីក្រុងប៉េកាំង្យផ្លាស់ប្តូរមធ្យោបាយរបស់ខ្លួន។ប្រទេសអាស៊ីអាគ្នេយ៍នេះ បានចេញផ្សាយវីដេអូនិងរូបភាពនៃឧប្បត្តិហេតុយ៉ាងតិចចំនួន៨ដែលពាក់ព័ន្ធនឹងនាវារបស់ចិនមកទល់ពេលនេះ ជាញឹកញាប់តាមរយៈប្រព័ន្ធផ្សព្វផ្សាយសង្គម រួមទាំងបេសកកម្មមួយក្នុងសប្តាហ៍នេះ ដើម្បីផ្គត់ផ្គង់ឡើងវិញនូវមូលដ្ឋានយោធាដែលហ្វីលីពីនបាននិយាយថា ប្រទេសចិនស្ថិតនៅចំណុចមួយ បានព្យាយាមរារាំង។យោងតាមអ្នកនាំពាក្យឆ្មាំល្បាតឆ្នេរសមុទ្រហ្វីលីពីន លោកឧត្តមនាវាត្រី ចាយ តារីឡា (Jay Tarriela) បាននិយាយថា កាចេញផ្សាយនោះ ប្រៀបធៀបទៅនឹងការចេញផ្សាយស្រដៀងគ្នាចំនួនបីក្នុងអំឡុងពេលអាណត្តិប្រធានាធិបតីរយៈពេល៦ឆ្នាំរបស់ លោក រ៉ូឌ្រីហ្គោ ឌូទែរើតេ (Rodrigo Duterte)។    រដ្ឋាភិបាលរបស់លោក ឌូទែរើតេដែលបានជំរុញឲ្យមានទំនាក់ទំនងកាន់តែប្រសើរឡើងជាមួយទីក្រុងប៉េកាំង និងបានទុកដោយឡែកនូវសេចក្តីសម្រេចរបស់តុលាការអន្តរជាតិឆ្នាំ២០១៦ ដែលបញ្ជាក់ពីការទាមទារដែនសមុទ្ររបស់ប្រទេសលោក មានទំនោរចង់ធ្វើការតវ៉ាជាលាយលក្ខណ៍អក្សរវិញ៕

បណ្ដារដ្ឋភាគកណ្ដាល និងរដ្ឋតិចសាស់ របស់សហរដ្ឋអាមេរិក ព្រមានពីកង្វះខាតថាមពលអគ្គិសនី

2023/08/25 11:54:26 am        79
សហរដ្ឋអាមេរិក៖ បណ្តាញអគ្គិសនីរបស់សហរដ្ឋអាមេរិកចំនួនពីរ បានចេញការព្រមានអំពីលទ្ធភាពនៃកង្វះខាតថាមពលកាលពីថ្ងៃព្រហស្បតិ៍ ដោយសារតែរលកកម្ដៅដ៏ខ្លាំងបានគ្របដណ្តប់លើរដ្ឋតិចសាស់ និងរដ្ឋភាគកណ្តាលរបស់សហរដ្ឋអាមេរិក។ ក្រុមប្រឹក្សាភាពជឿជាក់អគ្គិសនីនៃរដ្ឋតិចសាស់ (ERCOT) ដែលប្រតិបត្តិការបណ្តាញសម្រាប់អតិថិជនជាង២៦លាននាក់ បានអំពាវនាវឱ្យមានការអភិរក្សដោយស្ម័គ្រចិត្ត និងបានស្នើឱ្យបណ្ដានិយតកររដ្ឋ អនុញ្ញាតឱ្យគុណភាពខ្យល់លើសពីស្តង់ដារផងដែរ។ប្រតិបត្តិករបណ្តាញអគ្គិសនីបាននិយាយថា ក្រុមប្រឹក្សា ERCOT ប្រឈមនឹង «លទ្ធភាពខ្ពស់ក្នុងការចូលទៅប្រតិបត្តិការសង្គ្រោះបន្ទាន់កាលពីល្ងាចថ្ងៃព្រហស្បតិ៍» ដោយសារតែការផលិតខ្យល់ទាប និងតម្រូវការថាមពលខ្ពស់។ គេហទំព័ររបសទីភ្នាក់ងារនេះ បានបង្ហាញពីអានុភាពអគ្គិសនីដែលអាចប្រើបាន ក្នុងការកាត់បន្ថយតម្រូវការអគ្គិសនីចំនួន៩៥មេហ្គាវ៉ាត់ នៅម៉ោង៧:៥៥នាទីយប់ ម៉ោងក្នុងស្រុក។អ្នករស់នៅរដ្ឋតិចសាស់ មានការព្រួយបារម្ភអំពីបញ្ហាអាកាសធាតុ ចាប់តាំងពីព្យុះរដូវរងាដ៏មហន្តរាយមួយក្នុងខែកុម្ភៈឆ្នាំ២០២១ បានធ្វើឱ្យមនុស្សរាប់លាននាក់គ្មានថាមពល ទឹក និងកំដៅអស់ជាច្រើនថ្ងៃ ខណៈដែលក្រុមប្រឹក្សា ERCOT បានព្យាយាមការពារការដួលរលំនៃបណ្តាញអគ្គិសនី។ ទៅភ្នាក់ងារអាកាសធាតុ AccuWeather បានព្យាករណ៍ថា សីតុណ្ហភាពនៅទីក្រុង Houston ដែលជាទីក្រុងធំបំផុត ក្នុងរដ្ឋតិចសាស់ បានឡើងដល់ ១០៧អង្សាហ្វារិនហៃ (៤១,៧អង្សាសេ) កាលពីថ្ងៃព្រហស្បតិ៍។ នោះប្រៀបធៀបជាមួយនឹងកម្រិតខ្ពស់ធម្មតានៃសីតុណ្ហភាព៩៤អង្សាហ្វារិនហៃ (៣៤អង្សាសេ) សម្រាប់ពេលវេលានៃឆ្នាំនេះ៕

អ៊ុយក្រែននិយាយថា ខ្លួនបានចូលចតដាក់ទាហាននៅឆ្នេរសមុទ្រតំបន់គ្រីម៉េគ្រប់គ្រងដោយរុស្សី

2023/08/25 11:51:51 am        133
អ៊ុយក្រែន៖ មន្ត្រីក្នុងទីក្រុង Kyiv បាននិយាយថា កងកម្លាំងអ៊ុយក្រែន បានអនុវត្តប្រតិបត្តិការដ៏ស្មុគស្មាញ និងប្រកបដោយមហិច្ឆតាបំផុតរបស់ពួកគេរហូតមកដល់បច្ចុប្បន្ន ប្រឆាំងទីតាំងយោធារុស្ស៊ី នៅក្នុងតំបន់គ្រីម៉េដែលត្រូវបានចូលគ្រប់គ្រង។ យោងតាមទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ការពារជាតិអ៊ុយក្រែនបានឲ្យដឹងថា កងកម្លាំងពិសេសបានចូលចតនៅឆ្នេរភាគខាងលិចតំបន់គ្រីម៉េ នៅជិតទីតាំងតាំងលំនៅក្រុង Olenivka និងក្រុង Mayak ក្នុងប្រតិបត្តិការរួមគ្នាជាមួយកងទ័ពជើងទឹករបស់ប្រទេស។ ខណៈកំពុងបំពេញភារកិច្ច អ្នកការពារអ៊ុយក្រែនបានប៉ះទង្គិចជាមួយអង្គភាពអ្នកចូលកាន់កាប់។ ជាលទ្ធផល សត្រូវបានបាត់បង់ក្នុងចំណោមបុគ្គលិករបស់ខ្លួន និងបានបំផ្លាញយុទ្ធោបករណ៍របស់សត្រូវ។ខណៈពួកគេនៅទីនោះ អង្គភាពអ៊ុយក្រែន បានលើកទង់ជាតិ។ អាជ្ញាធរដែលតែងតាំងដោយរុស្ស៊ីនៅតំបន់គ្រីម៉េ ឧបទ្វីបអ៊ុយក្រែនដែលត្រូវបានចូលកាន់កាប់ដោយខុសច្បាប់ដោយកងកម្លាំងរបស់ទីក្រុងមូស្គូតាំងពីឆ្នាំ ២០១៤ ពុំបានឆ្លើយតបទៅនឹងការអះអាងនេះទេ។ ប្រតិបត្តិការនេះ នឹងបង្កើតបានជាចលនាដ៏ក្លាហានបំផុតរបស់ទីក្រុង Kyiv ចាប់តាំងពីការចាប់ផ្តើមការវាយបករបស់ខ្លួនលើកងទ័ពរុស្ស៊ី ដែលរហូតមកដល់ពេលនេះមានការរីកចម្រើនតិចតួចប៉ុណ្ណោះ។ ថ្មីៗនេះ ទីក្រុង Kyiv បានបង្កើនការវាយប្រហារដោយយានដ្រូនលើតំបន់គ្រីម៉េ ក្នុងការជំរុញដើម្បីបង្អាក់កិច្ចខិតខំប្រឹងប្រែងផ្នែកភស្តុភារ និងការផ្គត់ផ្គង់របស់រុស្ស៊ី ។តំបន់នេះ មានប្រព័ន្ធការពារដែនអាកាស និងទីតាំងមីស៊ីលយ៉ាងទូលំទូលាយ រួមទាំងប្រព័ន្ធទំនើបៗផងដែរ។ យោធាអ៊ុយក្រែនបាននិយាយថាពួកគេបានបំផ្លាញប្រព័ន្ធការពារមីស៊ីល S-400 នៅក្នុងតំបន់នោះ។ គណនីប្រព័ន្ធផ្សព្វផ្សាយសង្គមរុស្ស៊ីក្រៅផ្លូវការ បាននិយាយអំពីការបាញ់ប្រហារនៅជិតទីតាំងបោះជំរុំនៅ តំបន់ Cape Tarkhankut ជាចំណុចចុងភាគខាងលិចនៅតំបន់គ្រីម៉េ មុនពេលថ្ងៃរះកាលពីថ្ងៃព្រហស្បតិ៍៕

ក្រុមប្រទេស BRICS ស្វាគមន៍សមាជិកថ្មី ក្នុងការជំរុញឱ្យរុះរើសណ្ដាប់ធ្នាប់ពិភពលោក

2023/08/25 11:48:53 am        160
BRICS៖ ប្លុកនៃបណ្តាប្រទេសកំពុងអភិវឌ្ឍន៍BRICS បានព្រមព្រៀងគ្នាកាលពីថ្ងៃព្រហស្បតិ៍ ដើម្បីទទួលស្គាល់ប្រទេសអារ៉ាប៊ីសាអូឌីត អ៊ីរ៉ង់ អេត្យូពី អេហ្ស៊ីប អាហ្សង់ទីន និងអារ៉ាប់រួម ក្នុងចំណាត់ការមួយមានគោលបំណងពន្លឿនការយុទ្ធនាការជំរុញខ្លួន ដើម្បីរុះរើសណ្ដាប់ធ្នាប់ពិភពលោក ដែលខ្លួនមើលឃើញថាហួសសម័យកាលទៅហើយ។ក្នុងការសម្រេចគាំទ្រការពង្រីកប្លុក ដែលជាការសម្រេចលើកទីមួយក្នុងរយៈពេល១៣ឆ្នាំមកនេះ បណ្ដាមេដឹកនាំ BRICS បានបើកទ្វារចំហសម្រាប់ការពង្រីកនាពេលអនាគត ខណៈដែលប្រទេសរាប់សិបទៀត បានសម្តែងចំណាប់អារម្មណ៍ក្នុងការចូលរួមជាក្រុមនេះ ដែលពួកគេសង្ឃឹមថាអាចឈានដល់ការអភិវឌ្ឍកម្រិតសកល។ការពង្រីកនេះ បានបន្ថែមភាពរឹងមាំផ្នែកសេដ្ឋកិច្ចដល់ក្រុម BRICS ដែលសមាជិកបច្ចុប្បន្នរបស់ប្លុកនេះគឺប្រទេសចិន ដែលជាប្រទេសសេដ្ឋកិច្ចធំបំផុតលំដាប់ទីពីររបស់ពិភពលោក ក៏ដូចជាប្រទេសប្រេស៊ីល រុស្ស៊ី ឥណ្ឌា និងអាហ្វ្រិកខាងត្បូង។ វិធានការនេះក៏អាចពង្រីកមហិច្ឆតាដែលខ្លួនបានប្រកាសក្នុងការក្លាយជាម្ចាស់ជើងឯកនៃក្រុមប្រទេសកំពុងអភិវឌ្ឍន៍សកលខាងត្បូងផងដែរ។ប្រធានាធិបតីអាហ្រ្វិកខាងត្បូង លោក Cyril Ramaphosa បាននិយាយនៅពេលលោកដាក់ឈ្មោះប្រទេសចូលជាសមាជិក ក្នុងអំឡុងកិច្ចប្រជុំកំពូលរយៈពេលបីថ្ងៃរបស់មេដឹកនាំ ដែលលោកកំពុងធ្វើជាម្ចាស់ផ្ទះនៅទីក្រុង Johannesburg ប្រទេសអាហ្វ្រិកខាងត្បូងថា សមាជិកថ្មីទាំង៦ប្រទេសនេះ នឹងក្លាយជាសមាជិកផ្លូវការរបស់ប្លុកនៅថ្ងៃទី១ ខែមករា ឆ្នាំ២០២៤ ខាងមុខនេះ៕

ប្រទេសកូស្តារីកា រឹបអូសបានកូកាអ៊ីន ២.២តោន ហើយជនសង្ស័យ៣នាក់ត្រូវបានចាប់ខ្លួន

2023/08/25 11:44:41 am        194
កូស្តារីកា៖ អាជ្ញាធរបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា នគរបាលប្រទេសកូស្តារីកា បានស្ទាក់ចាប់បានទូកមួយគ្រឿងកំពុងដឹកកូកាអ៊ីនជាង ២.៤តោន តាមបណ្តោយឆ្នេរសមុទ្រប៉ាស៊ីហ្វិកភាគខាងត្បូងរបស់ប្រទេស។ អង្គភាពឆ្មាំឆ្នេរ រួមជាមួយនគរបាលប្រឆាំងគ្រឿងញៀន បានរកឃើញនាវាមុជទឹកនៅចម្ងាយប្រមាណ២០០គីឡូម៉ែត្រ នៅឆ្នេរប៉ែកនិរតី នៅប្រទេសអាមេរិកកណ្តាលមួយនេះ។អាជ្ញាធរនិយាយថា មនុស្ស៣នាក់ត្រូវបានឃុំខ្លួន នៅក្នុងប្រតិបត្តិការនេះ ហើយនឹងត្រូវបានស៊ើបអង្កេតពីបទជួញដូរ ផលិត និងកាន់កាប់គ្រឿងញៀន។រដ្ឋមន្ត្រីសន្តិសុខ ប្រទេសកូស្តារីការ លោក Mario Zamora និយាយថា ការដឹកជញ្ជូនគ្រឿងញៀន បានចាកចេញពីប្រទេសកូឡំប៊ី ឆ្ពោះទៅកាន់ប្រទេសកូស្តារីកា និងបន្តការនាំចេញទៅកាន់អឺរ៉ុប និងសហរដ្ឋអាមេរិក៕

វៀតណាមប្រញាប់ប្រញាល់បង្កបង្កើនផលស្រូវឲ្យបានច្រើន ខណៈតម្រូវការកើនឡើងបន្ទាប់ពីការបម្រាមនាំចេញអង្កររបស់ឥណ្ឌា

2023/08/25 11:41:52 am        120
វៀតណាម៖ វៀតណាមកំពុងមើលឃើញកំណើនតម្រូវការ និងតម្លៃអង្កររបស់ខ្លួនឡើងខ្ពស់ បន្ទាប់ពីប្រទេសឥណ្ឌាដែលជាអ្នកផ្គត់ផ្គង់អង្ករធំជាងគេរបស់ពិភពលោក បានដាក់ការទប់ស្កាត់ការនាំចេញអង្ករកាលពីខែមុន។ ក្រុមឈ្មួញឧស្សាហកម្មបាននិយាយថា ការកើនឡើងនៃតម្លៃអង្ករពិភពលោក គឺជាឱកាសសម្រាប់វៀតណាមក្នុងការជំរុញផលិតកម្ម និងការនាំចេញ ប៉ុន្តែការព្រួយបារម្ភបានកើតឡើងចំពោះបញ្ហាអាកាសធាតុមិនអំណោយផល ដោយសារបម្រែបម្រួលអាកាសធាតុដែលប៉ះពាល់ដល់ដំណាំនាពេលអនាគត។ឥណ្ឌាបានដាក់បម្រាមការនាំចេញអង្ករស ដែលមិនមែនជាប្រភេទអង្ករបាស្មាទីរបស់ខ្លួនកាលពីខែកក្កដា ដើម្បីរក្សាតម្លៃអង្ករសំរូបនៅក្នុងស្រុក ដោយសារអតិផរណា និងការភ័យខ្លាចនៃកង្វះខាតអង្ករ។ ការទប់ស្កាត់នេះ បានកើតឡើងបន្ទាប់ពីការដាក់កំហិតលើការនាំចេញអង្ករខូច កាលពីខែកញ្ញាឆ្នាំមុន ដែលបម្រាមនោះនៅតែមាន។ការសម្រេចនេះបានធ្វើឱ្យតម្លៃអង្ករពិភពលោកកើនឡើង នៅពេលដែលអ្នកទិញបានងាកទៅរកប្រភពផ្សេងទៀត ស្របពេលមានការព្រួយបារម្ភថាការផ្គត់ផ្គង់មានកម្រិត នឹងជំរុញឱ្យមានអតិផរណាស្បៀងអាហារពិភពលោក ព្រមទាំងបណ្តាលឱ្យមានការទប់ស្កាត់ស្រដៀងគ្នាដោយអ្នកផ្គត់ផ្គង់ផ្សេងទៀតផងដែរ៕

ប្រទេសនីហ្សេ អនុញ្ញាតឲ្យទាហានម៉ាលី និងបួគីណាហ្វាសូ ចូលទឹកដីរបស់ខ្លួនក្នុងករណីមានការវាយប្រហារ

2023/08/25 11:34:24 am        118
នីហ្សេ៖ ប្រទេសទាំងនេះ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍រួមមួយកាលពីថ្ងៃព្រហស្បតិ៍ថា ប្រទេសនីហ្សេ បានអនុញ្ញាតឲ្យកងកម្លាំងប្រដាប់អាវុធរបស់ប្រទេសម៉ាលី និងបួគីណាហ្វាសូ ធ្វើអន្តរាគមន៍លើទឹកដីរបស់ខ្លួន ក្នុងករណីមានការវាយប្រហារណាមួយកើតឡើង ដែលជាលទ្ធភាពសញ្ញាមួយដែលរបបយោធានៅប្រទេសនីហ្សេ មានផែនការរក្សាការទប់ទល់នឹងសម្ពាធក្នុងតំបន់ឲ្យថយចុះ។ប្លុកអាហ្រ្វិកខាងលិចដ៏សំខាន់ ឬ ECOWAS បាននិងកំពុងព្យាយាមចរចាជាមួយក្រុមមេដឹកនាំរដ្ឋប្រហារ ប៉ុន្តែបានព្រមានថា ខ្លួនត្រៀមជាស្រេចក្នុងការបញ្ជូនកងទ័ពចូលទៅក្នុងប្រទេសនីហ្សេ ដើម្បីស្តារសណ្តាប់ធ្នាប់រដ្ឋធម្មនុញ្ញ ប្រសិនបើកិច្ចខិតខំប្រឹងប្រែងការទូត បរាជ័យ។ហានិភ័យនៃការកើនឡើងណាមួយដែលបង្កឲ្យមានអស្ថិរភាពក្នុងតំបន់ដែលហែកហួរដោយក្រុមបះបោរ ខណៈដែលប្រទេសជិតខាងដែលដឹកនាំដោយរបបយោធារបស់ប្រទេសនីហ្សេ គឺម៉ាលី និងបួគីណាហ្វាសូ បាននិយាយថា ពួកគេនឹងគាំទ្រនីហ្សេក្នុងជម្លោះណាមួយជាមួយប្លុកអាហ្វ្រិកខាងលិច ឬECOWAS។កាលពីថ្ងៃព្រហស្បតិ៍ រដ្ឋមន្ត្រីការបរទេសរបស់សម្ព័ន្ធមិត្តទាំងបី បាននិយាយថា ពួកគេ បានជួបប្រជុំគ្នានៅរដ្ឋធានីនីញ៉ាម៉េ(Niamey)នៃប្រទេសនីហ្សេ ដើម្បីពិភាក្សាអំពីការជំរុញកិច្ចសហប្រតិបត្តិការលើបញ្ហាសន្តិសុខនិងបញ្ហារួមផ្សេងទៀត។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ជនជាតិចិន១៦៤នាក់ពាក់ ព័ន្ធករណី Online Scams ត្រូវបានបណ្ដេញចេញពីកម្ពុជា
06/20/2026 01:06 PM
អ៊ីរ៉ង់ចេញនីតិវិធីថ្មីសម្រាប់នាវាដែលស្នើសុំឆ្លងកាត់ច្រកសមុទ្រហ័រមូស
06/20/2026 01:06 PM
ក្រុមហ៊ួទីនៅយេម៉ែនព្រមានអំពីការឆ្លើយតបទៅនឹងការបង្កើនភាពតានតឹងបន្ថែមទៀតរបស់អ៊ីស្រាអែលនៅលីបង់
06/20/2026 01:06 PM
កម្មវិធី “បរិច្ចាគឈាម ចងចាំវីរភាព"រំលឹកដល់ការលះបង់របស់សម្ដេចតេជោ និងដើម្បីជួយសង្គ្រោះជីវិត
06/20/2026 01:06 PM
មេដឹកនាំហេសបូឡាប្តេជ្ញាតស៊ូ ខណៈអ៊ីស្រាអែលនៅតែបន្តវាយប្រហារទៅលើប្រទេសលីបង់ខាងត្បូង
06/20/2026 12:06 PM
បូលីវី ចុះកិច្ចព្រមព្រៀងជាមួយសហជីពកម្មករក្រោយការតវ៉ាប្រឆាំងរដ្ឋាភិបាលរយៈពេល៥០ថ្ងៃ
06/20/2026 11:06 AM
អ្នកគាំទ្រកងជីវពលអ៊ីរ៉ាក់ដែលគាំទ្រអ៊ីរ៉ង់ បានទៅប្រមូលផ្តុំគ្នានៅខាងក្រៅស្ថានទូតអ៊ីរ៉ង់ក្នុងទីក្រុង Baghdad
06/20/2026 11:06 AM
អ៊ីរ៉ង់ នាំចេញប្រេងឆៅចំនួន១៨លានបារ៉ែលក្នុងរយៈពេល ៥ ថ្ងៃកន្លងទៅនេះ
06/20/2026 11:06 AM
អាមេរិក ប្រកាសការចរចាជុំថ្មីរវាងអ៊ីស្រាអែលនិងលីបង់ក្នុងទីក្រុងវ៉ាស៊ីនតោន នៅសប្តាហ៍ក្រោយ
06/20/2026 11:06 AM
មនុស្សយ៉ាងហោចណាស់៣០នាក់ស្លាប់ នៅជំរំប្រទេសកុងហ្គោដែលបង្ហាញថាជំងឺអេបូឡា អាចរាលដាលយ៉ាងឆាប់រហ័ស
06/20/2026 11:06 AM