សម្ដេចធិបតី បញ្ជាក់ជាថ្មីជំហររបស់កម្ពុជាបន្តដោះស្រាយបញ្ហាព្រំដែនគោក និងសមុទ្រជាមួយថៃ ដោយសន្ដិវិធី និងច្បាប់អន្តរជាតិ និងបដិសេធជជែករឿងបើកច្រកព្រំដែនគោក
សម្ដេចធិបតី៖គិតត្រឹមខែមេសាឆ្នាំនេះយុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យចំនួន ២៧,១ម៉ឺននាក់ទទួលបានការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ
សម្ដេ​ចតេជោ ហ៊ុន សែន៖«២០ មិថុនា ១៩៧៧ ជីវិតរបស់ខ្ញុំ និងភរិយាពេលនោះជួបជាមួយគ្រោះថ្នាក់ និងលំបាកវេទនាខ្លាំងណាស់»
សម្តេចតេជោ ហ៊ុន សែន ថ្លែងថា អាវក្រោះ និងសម្ភារយោធាម៉ាក DSS សុទ្ធតែមានគុណភាពហើយអាវការពារនេះនាយករដ្ឋមន្រ្តីបានសាករួចហើយ

នយោបាយ​ និង ការអភិវឌ្ឍន៍

Policeនគរបាល៖ អតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ បន្ទាប់ពីត្រឡប់មកប្រទេសវិញ

2023/08/23 12:41:46 pm        108
ថៃ៖ នគរបាលបាននិយាយនៅថ្ងៃពុធ (២៣ សីហា) នេះថា អតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត់ ដែលជាប់ពន្ធនាគារ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យនគរបាលទាំងយប់ បន្ទាប់ពីមានបញ្ហាសុខភាពនៅថ្ងៃដំបូងនៃការឃុំខ្លួន បន្ទាប់ពីការវិលត្រឡប់ពីការនិរទេសខ្លួនជាច្រើនឆ្នាំមក។ នៅថ្ងៃពុធ (២៣សីហា)នេះ នាយកដ្ឋានកែប្រែ បានបញ្ជាក់ថា ខ្លួនបានបញ្ជូនអតីតនាយករដ្ឋមន្រ្តីរូបនេះ ទៅកាន់មន្ទីរពេទ្យនគរបាលកាលពីពាក់កណ្ដាលអាធ្រាត ដោយសារតែលោកមានបញ្ហាខ្វះអុកស៊ីហ្សែនក្នុងឈាម និងសម្ពាធឈាមខ្ពស់ ហើយមានអាការៈតឹងទ្រូង ព្រមទាំងមិនអាចសម្រាន្តលក់ក្នុងយប់ដំបូងនៅពន្ធនាគារបាន។លោក Ayuth Sintoppant អគ្គនាយកនៃនាយកដ្ឋានកែប្រែបានប្រាប់សារព័ត៌មាន រ៉យទ័រ ថា «ពន្ធនាគារបានស្នើសុំឱ្យគ្រូពេទ្យ និងគិលានុបដ្ឋាយិកាពិនិត្យរូបលោក ហើយពួកគេបានណែនាំឱ្យបញ្ជូនករណីនេះទៅមន្ទីរពេទ្យនគរបាល ដើម្បីសុវត្ថិភាពអ្នកទោស»។នៅមុននេះបន្តិច ក្រុមមន្ត្រីនាយកដ្ឋានកែប្រែបាននិយាយកាលពីថ្ងៃអង្គារថា លោកថាក់ស៊ីន មានបញ្ហាពីមុនមកជាមួយបេះដូង សួត និងឆ្អឹងខ្នង ព្រមទាំងសម្ពាធឈាម ហើយលោកនឹងត្រូវបានត្រួតពិនិត្យយ៉ាងដិតដល់។ជំនួយការអគ្គស្នងការនគរបាលជាតិ លោកឧត្តមសេនីយ៍ឯក Prachub Wongsuk បានប្រាប់សារព័ត៌មាន រ៉យទ័រ ថា «ពន្ធនាគារបានវាយតម្លៃស្ថានភាពជំងឺ ហើយឃើញថាវាខ្វះខាតវេជ្ជបណ្ឌិត និងឧបករណ៍វេជ្ជសាស្ត្រដែលអាចមើលថែអ្នកជំងឺបាន ដូច្នេះលោក ថាក់ស៊ីន ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យនគរបាល»៕

អ៊ីរ៉ង់គំរាមសត្រូវរបស់ខ្លួន ដោយការដាក់បង្ហាញយានដ្រូនថ្មី

2023/08/23 12:39:24 pm        106
អ៊ីរ៉ង់​​​​​​​​​​​​​​​​​​​​​​​​៖ ប្រធានាធិបតីអ៊ីរ៉ង់ លោក  Ebrahim Raisi បាននិយាយកាលពីថ្ងៃអង្គារ (២២សីហា)ថា ទីក្រុង Tehran នឹងកាត់បំបាក់ «ដៃអ្នកណាក៏ដោយ ដែលពាក់ព័ន្ធនឹងការឈ្លានពានប្រឆាំងនឹងអ៊ីរ៉ង់» ក្នុងអំឡុងពេលពិធីមួយ ដែលសាធារណរដ្ឋអ៊ីស្លាមមួយនេះ បានបង្ហាញយានដ្រូនផលិតក្នុងស្រុកកម្រិតខ្ពស់។ យានប្រភេទ Mohajer-10 មានកម្រិតហោះហើរ និងរយៈពេល ប្រសើរជាងមុន ក៏ដូចជាការផ្ទុកបានកាន់តែច្រើន នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋអ៊ីរ៉ង់។យានដ្រូននេះត្រូវបានគេរាយការណ៍ថា មានវង់ប្រតិបត្តិការចម្ងាយ២.០០០គីឡូម៉ែត្រ (១២៤០ ម៉ាយល៍) ហើយអាចហោះហើរបានរហូតដល់២៤ម៉ោង។ បន្ទុករបស់យាននេះអាចឡើងដល់ ៣០០គីឡូក្រាម (៦៦១ ផោន) មានកម្រិតទ្វេដងនៃសមត្ថភាពរបស់យានដ្រូនប្រភេទ "Mohajer-6" ។ ក្រុមមន្ត្រីអាមេរិក បានចោទប្រកាន់អ៊ីរ៉ង់ថា បានផ្តល់យានដ្រូនប្រភេទ Mohajer-6 ក្នុងចំណោមយានដ្រូនផ្សេងទៀត ទៅឲ្យរុស្ស៊ី ក្នុងសង្គ្រាមប្រឆាំងអ៊ុយក្រែន ប៉ុន្តែទីក្រុង Tehran បានបដិសេធការចោទប្រកាន់នោះ៕

តំបន់ភាគខាងត្បូងប្រទេសបារាំង កំពុងជួបផលលំបាកក្នុងការទប់ទល់នឹងរលកកម្ដៅ

2023/08/23 12:23:28 pm        247
បារាំង៖ក្រុមអាជ្ញាធរក្នុងតំបន់នៅទីក្រុង Valence របស់ប្រទេសបារាំង បានរៀបចំទីធ្លាសាធារណៈកាលពីថ្ងៃអង្គារ (២២ សីហា) ជាទីដែលប្រជាពលរដ្ឋអាចជ្រកកោនពីកំណើនសីតុណ្ហភាព ខណៈរលកកម្តៅបានវាយប្រហារឆ្លងកាត់ភាគខាងត្បូងនៃប្រទេស។ កាលពីថ្ងៃចន្ទ សេវាកម្មអាកាសធាតុរបស់ប្រទេសបារាំង បានចេញការជូនដំណឹងពណ៌ក្រហម សម្រាប់តំបន់ចំនួនបួននៅជុំវិញជ្រលងភ្នំ Rhone គឺ តំបន់រ៉ូន (Rhone) តំបន់ដ្រូម (Drome) តំបន់ Ardeche និងតំបន់អូតល័រ (Haute-Loire) ផងដែរ។ទីភ្នាក់ងារនេះបានពង្រីក «ការជូនដំណឹងពណ៌ក្រហម» ដែលជាការព្រមានដ៏ធ្ងន់ធ្ងរបំផុតរបស់ខ្លួនកាលពីថ្ងៃអង្គារ ដើម្បីរួមបញ្ចូលតំបន់ចំនួន១៥បន្ថែមទៀតចាប់ពីថ្ងៃពុធ (២៣ សីហា)នេះ ដែលនឹងគ្របដណ្តប់ផ្នែកដ៏ធំល្វឹងល្វើយនៃតំបន់ប្រូវ៉ង់ (Provence) ភាគអាគ្នេយ៍ និងតំបន់មួយចំនួននៅភាគនិរតីផងដែរ។ ការព្រមាននេះអនុញ្ញាតឱ្យក្រុមអាជ្ញាធរមូលដ្ឋានផ្អាកកីឡា ឬព្រឹត្តិការណ៍វប្បធម៌ និងបិទកន្លែងសាធារណៈ ប្រសិនបើចាំបាច់៕

ប្រទេសអាល់បានី កំពុងទប់ទល់នឹងចំហេះព្រៃនៅភាគពាយ័ព្យ បន្ទាប់ពីអ្នកលួចដុតភ្លើងត្រូវបានចាប់ខ្លួន

2023/08/23 12:21:08 pm        121
អាល់បានី៖ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃប្រទេសអាល់បានី បាននិយាយកាលពីថ្ងៃអង្គារ (២២ សីហា) ថា ប្រទេសនេះកំពុងទប់ទល់នឹងចំហេះព្រៃដ៏ធំមួយនៅជិតទីប្រជុំជន Lac ភាគខាងលិច ដោយកងទ័ពនិងក្រុមពន្លត់អគ្គីភ័យ ព្យាយាមពន្លត់អណ្តាតភ្លើងដែលកំពុងគំរាមកំហែងលំនៅឋានប្រជាជន។នគរបាលបានបង្ហាញវីដេអូនៃបុរសម្នាក់ត្រូវបានចាប់ខ្លួន ហើយរដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោក Taulant Balla បាននិយាយថា បុរសនោះត្រូវបានគេសង្ស័យពីបទលួចដុតព្រៃដោយចេតនា។ លោក Balla បាននិយាយក្នុងសារបង្ហោះនៅលើគេហទំព័រហ្វេសប៊ុក របស់ខ្លួនថា «ចំហេះបានឈានដល់តំបន់ដើមស្រល់ដ៏ធំមួយនៅជិតទីក្រុង Lac ហើយនេះគឺជាចំហេះព្រៃដ៏អាក្រក់បំផុតនៅឆ្នាំនេះ»។រដ្ឋមន្ត្រីក្រសួងការពារជាតិលោក Niko Peleshi បាននិយាយថា ទាហាន៥០នាក់ត្រូវបានគេដាក់ពង្រាយ ប៉ុន្តែការបញ្ឈប់ភ្លើងកុំឲ្យបន្តឆេះ នៅតែជាបញ្ហាប្រឈមដ៏លំបាក ដោយសារតែស្ថានភាពដី។ ក្នុងខែកក្កដា ប្រទេសអាល់បានីបានកំណត់អត្តសញ្ញាណ និងចោទប្រកាន់មនុស្ស១៤នាក់ ពីបទបង្កចំហេះព្រៃ ដែលនឹងត្រូវផ្តន្ទាទោសដាក់ពន្ធនាគាររហូតដល់១៥ឆ្នាំ៕

ខេត្តប្រ៊ីដធីស កូឡំប៊ី ដកការរឹតបន្តឹងការធ្វើដំណើរភាគច្រើន ខណៈចំហេះព្រៃនៅកាណាដាបានធូរស្រាល

2023/08/23 12:18:41 pm        125
កាណាដា៖ រដ្ឋាភិបាលនៃខេត្តប្រ៊ីដធីស កូឡំប៊ី បាននិយាយថា ខ្លួននឹងដកការរឹតត្បិតការធ្វើដំណើរយ៉ាងទូលំទូលាយទៅកាន់ផ្នែកខាងក្នុង នៃខេត្តដែលរងគ្រោះដោយចំហេះព្រៃមួយនេះកាលពីថ្ងៃអង្គារ ខណៈភ្លៀង និងអាកាសធាតុត្រជាក់ បានជួយទប់ស្កាត់ចំហេះនៅទូទាំងភាគខាងលិចប្រទេសកាណាដា។ការរឹតបន្តឹងនេះ បានរារាំងការធ្វើដំណើរដែលមិនសំខាន់ទៅកាន់សហគមន៍នៅផ្នែកខាងក្នុងនៃខេត្ត រួមទាំងទីក្រុង Kelowna ទីក្រុង Vernon និងទីក្រុង Kamloops ហើយនឹងត្រូវផុតកំណត់នៅពាក់កណ្តាលអធ្រាត្រ។ វិធានការរឹតបន្តឹងនេះ នឹងនៅតែមានសម្រាប់ទីក្រុង West Kelowna ។ប្រទេសកាណាដា កំពុងជួបប្រទះរដូវកាលចំហេះព្រៃដ៏អាក្រក់បំផុតរបស់ខ្លួនក្នុងកំណត់ត្រា ហើយក្នុងសប្តាហ៍មុនមនុស្សជាង៥០.០០០នាក់ រួមទាំងប្រជាជនទាំងអស់ក្នុងរដ្ឋធានី Yellowknife នៃដែនដីភាគពាយ័ព្យ ត្រូវបានបង្ខំឱ្យភៀសខ្លួនចេញពីលំនៅឋានរបស់ពួកគេ។ ក្រុមមន្ត្រីបាននិយាយថា អណ្តាតភ្លើងបានឆាបឆេះផ្ទះជិត២០០ខ្នងនៅទីក្រុង Kelowna និងទីក្រុង West Kelowna ប៉ុន្តែស្ថានភាពបានប្រសើរឡើងបន្តិចម្តងៗ ទោះបីជាផ្សែងនៅតែបន្តគ្របដណ្តប់ខេត្តនេះក៏ដោយ។បញ្ជារឹតបន្តឹងការធ្វើដំណើរ ត្រូវបានដាក់ឱ្យដំណើរការកាលពីចុងសប្តាហ៍ ដើម្បីទុកកន្លែងស្នាក់នៅសម្រាប់អ្នកជម្លៀស និងសេវាសង្គ្រោះបន្ទាន់។ រដ្ឋមន្ត្រីប្រចាំខេត្តនេះ កំពុងទៅពិនិត្យតំបន់ដែលរងគ្រោះខ្លាំងបំផុតដោយចំហេះព្រៃ ហើយបាននិយាយថា ចំហេះឮសកម្មនៅតែបន្តឆេះយ៉ាងសន្ធោសន្ធៅនៅជិតលំនៅឋានជាច្រើនខ្នងផងដែរ៕

ការសិក្សា៖ ចំនួនកុមារអាមេរិកដែលបានស្លាប់ក្នុងហិង្សាដោយអាវុធ បានកើនឡើងខ្ពស់បំផុតក្នុងឆ្នាំ២០២១

2023/08/23 12:16:15 pm        122
អាមេរិក៖ ការស្លាប់របស់កុមារក្នុងហិង្សាដោយអាវុធនៅសហរដ្ឋអាមេរិក បានឈានដល់កម្រិតខ្ពស់បំផុត នេះបើយោងតាមការសិក្សាថ្មីមួយដែលចេញផ្សាយដោយបណ្ឌិតសភាពេទ្យកុមារអាមេរិក។ ដោយប្រើប្រាស់មូលដ្ឋានទិន្នន័យមរណភាពរបស់មជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺ ការសិក្សាដែលបានចេញផ្សាយកាលពីថ្ងៃចន្ទ នៅក្នុងទិនានុប្បវត្តិវិជ្ជាពេទ្យផ្នែកកុមារ របស់គេហទំព័រ AAP បានរកឃើញថា កុមារចំនួន៤.៧៥២នាក់បានស្លាប់ ដោយសាររបួសទាក់ទងនឹងកាំភ្លើងក្នុងឆ្នាំ២០២១ ជាឆ្នាំចុងក្រោយបង្អស់ដែលទិន្នន័យអាចរកបាន ដោយកើនឡើងពីចំនួន៤.៣៦៨នាក់ក្នុងឆ្នាំ២០២០ និងចំនួន៣.៣៩០នាក់ក្នុងឆ្នាំ២០១៩។អំពើហិង្សាដោយអាវុធ គឺជាមូលហេតុទីមួយនៃការស្លាប់លើកុមារនៅសហរដ្ឋអាមេរិក ចាប់តាំងពីឆ្នាំ២០២០មក។ ការសិក្សានេះត្រូវបានបោះពុម្ពផ្សាយ ខណៈសមាជិកសភារដ្ឋ Tennessee បានបើកសមួយប្រជុំពិសេសស្តីពីសុវត្ថិភាពសាធារណៈ បន្ទាប់ពីការបាញ់ប្រហារនៅសាលារៀននៅទីក្រុង Nashville កាលពីដើមឆ្នាំនេះ ដែលបានសម្លាប់កុមារចំនួន៣នាក់ និងគ្រូបង្រៀន៣នាក់ផងដែរ។ ការសិក្សានេះបានបង្ហាញបន្ថែមថា កុមារស្បែកខ្មៅមានចំនួនប្រហែល៦៧% នៃការធ្វើអត្តឃាតដោយការបាញ់ប្រហារ ខណៈដែលកុមារស្បែកសមានប្រហែល៧៨% នៃការធ្វើអត្តឃាតដោយប្រប្រាស់កាំភ្លើង៕

ការខ្វែងគំនិតគ្នាក្នុងកិច្ចប្រជុំ BRICS លេចចេញជាថ្មី នៅមុនការពិភាក្សាស្ដីពីការពង្រីកខ្លួនដ៏សំខាន់របស់ប្លុកនេះ

2023/08/23 12:13:48 pm        151
មេដឹកនាំក្រុមប្រទេស BRICS បានជួបប្រជុំគ្នាកាលពីថ្ងៃអង្គារ (២២សីហា) ដើម្បីរៀបចំផែនការអនាគតប្លុកនៃបណ្តាប្រទេសកំពុងអភិវឌ្ឍន៍មួយនេះ ប៉ុន្តែការខ្វែងគំនិតគ្នាបានកើតមានឡើងជាថ្មី មុនពេលការជជែកដេញដោលយ៉ាងសំខាន់ ជុំវិញការពង្រីកសក្តានុពលនៃក្រុមប្រទេស ដែលមានបំណងបង្កើនឥទ្ធិពលសកលរបស់ខ្លួន។ភាពតានតឹងកាន់តែខ្លាំងឡើង បន្ទាប់ពីសង្រ្គាមអ៊ុយក្រែន និងការប្រជែងគ្នាកាន់តែខ្លាំងឡើងរបស់ទីក្រុងប៉េកាំងជាមួយសហរដ្ឋអាមេរិក បានរុញច្រានប្រទេសចិន និងរុស្ស៊ី ឲ្យស្វែងរកការពង្រឹងប្លុក BRICS ហើយប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន នឹងចូលរួមកិច្ចប្រជុំនេះតាមអនឡាញផងដែរ។បណ្ដាមេដឹកនាំទាំងនេះ កំពុងព្យាយាមប្រើប្រាស់កិច្ចប្រជុំកំពូលនៅថ្ងៃទី២២ ដល់២៤ ខែសីហានៅទីក្រុង Johannesburg ប្រទេសអាហ្វ្រិកខាងត្បូង មួយនេះ ដើម្បីបង្រួបបង្រួមក្រុម ដែលរួមមានអាហ្រ្វិកខាងត្បូង ប្រេស៊ីល និងឥណ្ឌា ទៅជាការប្រឆាំងទៅនឹងការត្រួតត្រារបស់លោកខាងលិច នៃស្ថាប័នពិភពលោក។ លើសពីប្រធានបទពង្រីកប្លុកនេះ ការជំរុញការប្រើប្រាស់រូបិយប័ណ្ណក្នុងស្រុករបស់រដ្ឋជាសមាជិកក្នុងប្រតិបត្តិការពាណិជ្ជកម្ម និងហិរញ្ញវត្ថុ ក្នុងការកាត់បន្ថយការពឹងផ្អែកលើប្រាក់ដុល្លារអាមេរិក ក៏ស្ថិតនៅក្នុងរបៀបវារៈនៃកិច្ចប្រជុំកំពូលផងដែរ។ប្រភពរដ្ឋាភិបាលអាហ្សង់ទីនមួយ ដែលពាក់ព័ន្ធនឹងការចរចារបស់ក្រុមប្រទេសដើម្បីចូលរួមជាមួយប្លុក BRICS នេះបានប្រាប់សារព័ត៌មាន រ៉យទ័រ ថា គ្មានសមាជិកថ្មីណាមួយត្រូវបានគេរំពឹងថា នឹងអនុញ្ញាតឱ្យចូលរួមក្នុងប្លុកនេះ អំឡុងពេលកិច្ចប្រជុំកំពូលនោះទេ។ ក្រុមមន្ត្រីអាហ្រ្វិកខាងត្បូងបាននិយាយថា ប្រទេសជាង៤០ បានបង្ហាញពីចំណាប់អារម្មណ៍ក្នុងការចូលរួមជាមួយក្រុម BRICS នេះ។ ក្នុងចំណោមប្រទេសទាំងនោះ មានជិត២០ប្រទេស បានស្នើសុំឱ្យចូលរួមជាផ្លូវការ ដោយខ្លះរំពឹងថានឹងបញ្ជូនគណៈប្រតិភូទៅទីក្រុង Johannesburg ប្រទេសអាហ្វ្រិកខាងត្បូងផងដែរ៕

ព្យុះ Franklin នាំមកនូវជំនោរខ្ពស់ និងខ្យល់បក់ខ្លាំងនៅសាធារណរដ្ឋដូមីនីក

2023/08/23 12:10:52 pm        146
ដូមីនីក៖ ព្យុះ Franklin បាននាំមកនូវជំនោរខ្ពស់ និងខ្យល់បក់ខ្លាំងទៅកាន់ឆ្នេរសមុទ្ររដ្ឋធានី សាន់ ដូម៉ាំង (Santo Domingo) សាធារណរដ្ឋដូមីនីក កាលពីរសៀលថ្ងៃអង្គារ (២២ សីហា)។ ព្យុះនេះនឹងបោកបក់ដល់ដីទាំងនៅសាធារណរដ្ឋដូមីនីក និងប្រទេសហៃទីនៅថ្ងៃពុធ (២៣ សីហា) នេះ ហើយគេនឹងរំពឹងថានឹងបណ្តាលឱ្យមានភ្លៀងធ្លាក់ខ្លាំង បំណាក់ដី និងទឹកជំនន់ខ្លាំងផងដែរ។ក្រុមអាជ្ញាធរនៅសាធារណរដ្ឋដូមីនីក បានបិទសាលារៀន និងការិយាល័យរដ្ឋាភិបាលកាលពីថ្ងៃអង្គារ ខណៈដែលព្យុះត្រូពិច Franklin បានធ្វើដំណើរទៅកាន់កោះ Hispaniola ដែលបានចែករំលែកដែនដីជាមួយប្រទេសហៃទី ផងដែរ។ ការឆ្លងកាត់ភាគខាងកើតមហាសមុទ្រការ៉ាអ៊ីប នៃព្យុះ Franklin និងការរំខាននៅឈូងសមុទ្រម៉ិកស៊ិក ត្រូវបានគេរំពឹងថានឹងកើនឡើងកាន់តែខ្លាំងក្នុងរយៈពេលពីរថ្ងៃបន្ទាប់នេះ។ព្យុះ Franklin បានបោកបក់ដល់ដីគោកនៅមហាសមុទ្រការ៉ាអ៊ីប ដែលបានវាយប្រហារប្រទេសកូឡំប៊ី កាលពីថ្ងៃអង្គារ (២២សីហា) ផងដែរ៕

ផ្លូវថ្នល់រងការជន់លិចពេលព្យុះកំបុតត្បូង Harold បោកបក់ដល់ដីគោកនៅរដ្ឋ Texas សហរដ្ឋអាមេរិក

2023/08/23 12:08:32 pm        124
អាមេរិក៖  ព្យុះកំបុតត្បូង Haroldបានបោកបក់មកដល់ដីគោកនៅតំបន់ជ្រោយភាគខាងត្បូងរដ្ឋ Texas សហរដ្ឋអាមេរិកកាលពីថ្ងៃអង្គារ ជាមួយនឹងកម្លាំងខ្យល់បក់ខ្លាំង និងភ្លៀងធ្លាក់ខ្លាំង បណ្តាលឲ្យមនុស្សរាប់ម៉ឺននាក់គ្មានចរន្តអគ្គិសនីប្រើប្រាស់ ស្របពេលដែលក្រុមព្យាករណ៍ឧតុនិយមព្រមានពីទឹកជំនន់ដ៏គំហក់ និងធ្វើឲ្យមានការខូចខាតពេញមួយថ្ងៃ ។  រូបភាពវីដេអូឃ្លីប ឃើញភ្លៀងធ្លាក់ខ្លាំង និងផ្លូវថ្នល់រងការជន់លិច ខណៈដែលមនុស្សប្រហែល ១,៣លាននាក់នៅតំបន់ Deep South Texas និងតំបន់ជ្រលងភ្នំ Rio Grandeស្ថិតក្រោមការព្រមានពីព្យុះត្រូពិក ។  សេវាកម្មឧតុនិយមជាតិ (NWS) បានរាយការណ៍ថា ព្យុះកំបុតត្បូង Haroldបោកបក់ក្នុងល្បឿនខ្យល់បក់ ៨០គ.មក្នុង១ម៉ោង ហើយភ្លៀងធ្លាក់ខ្លាំង អាចនឹងមានកម្ពស់ ១៥សង់ទីម៉ែត្រនៅតាមតំបន់មួយចំនួន ។  NWS បាយរាយការណ៍ទៀតថា ព្យុះនេះដែរ អាចបង្កឲ្យមានទឹកជន់នៅតាមតំបន់ឆ្នេរ និងតាមដងទន្លេ ជន់លិចផ្លូវថ្នល់ និងតំបន់ដែលមានប្រព័ន្ធបង្ហូរលូរអន់ ។ ចំណែកឯខ្យល់បក់ខ្លាំង អាចបណ្តាលឲ្យមានការខូចខាតផងដែរដល់ផ្ទះសម្បែងប្រជាពលរដ្ឋ និងហេដ្ឋារចនាសម្ព័ន្ធនានា ។  លោក Brad Culp គឺជាភ្ញៀវទេសចរមួយរូបដែលបានដើរកម្សាន្តនៅតំបន់ឆ្នេររដ្ឋ Texas និយាយថា ឥលូវមានភ្លៀងធ្លាក់ខ្លាំងបន្តិចដែរ ហើយខ្យល់ក៏បក់ខ្លាំង ហើយអ្វីដែលជាការព្រួយបារម្ភរបស់លោក គឺការកញ្ជ្រោលឡើងរបស់ព្យុះ Haroldនេះតែម្តង ៕

សម្ព័ន្ធមិត្តដំបូងរបស់លោកដូណាល់ ត្រាំ បានយល់ព្រមចុះចាញ់ក្នុងសំណុំរឿងការបោះឆ្នោតរដ្ឋ Georgia

2023/08/23 12:05:51 pm        114
អាមេរិក៖ សហចុងចោទទីមួយរបស់លោក ដូណាល់ ត្រាំ ក្នុងសំណុំរឿងព្រហ្មទណ្ឌរបស់រដ្ឋ Georgia ដែលចោទប្រកាន់អតីតប្រធានាធិបតីសហរដ្ឋអាមេរិករូបនេះ និងសហការីរបស់លោក ពីបទព្យយាមបង្វែរលទ្ធផលបោះឆ្នោតឆ្នាំ២០២០ បានយល់ព្រមចុះចាញ់នៅពន្ធនាគារ អាត្លង់តា កាលពីថ្ងៃអង្គារ (២២សីហា) នេះបើយោងតាមកំណត់ត្រាសហព័ន្ធ និងសេចក្តីថ្លែងការណ៍មួយ។អតីតមេធាវីរបស់លោក ត្រាំ គឺលោក John Eastman និងអ្នកឃ្លាំមើលការស្ទង់មតិរបស់គណបក្សសាធារណរដ្ឋ លោក Scott Hall ទាំងពីរនាក់នេះ បានប្រគល់ខ្លួនទៅការិយាល័យតម្រួតសហព័ន្ធ ពីរថ្ងៃមុនពេលលោក ត្រាំ ត្រូវប្រឈមមុខនឹងការចោទប្រកាន់ពីបទឧក្រិដ្ឋលើកទីបួនរបស់លោកនៅឆ្នាំនេះ។លោក ត្រាំ ដែលជាអ្នកនាំមុខគេសម្រាប់ការតែងតាំងតំណែងប្រធានាធិបតីនៃបកសសាធារណរដ្ឋ ឆ្នាំ២០២៤ បានរិះគន់ការកាត់ទោសទាំងអស់របស់លោកថា មានហេតុផលនយោបាយនៅពីក្រោយ ហើយបន្តអះអាងមិនពិតថា ការចាញ់ឆ្នោតឆ្នាំ២០២០ របស់លោក ចំពោះប្រធានាធិបតីបក្សប្រជាធិបតេយ្យ លោក ចូ បៃដិន គឺជាលទ្ធផលនៃការបោកប្រាស់។ លោក Eastman បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា លោកនឹងចូលខ្លួនមួយថ្ងៃបន្ទាប់ពីបានយល់ព្រមលើកិច្ចព្រមព្រៀងតម្កល់ប្រាក់ធានាខ្លួនជាសាច់ប្រាក់សុទ្ធ១០០.០០០ដុល្លារ។កាលពីថ្ងៃចន្ទ លោក ត្រាំ បានយល់ព្រមលើការដាក់ប្រាក់ធានាតាមក្រោយចំនួន២០០.០០០ដុល្លារ និងទទួលយកលក្ខខណ្ឌធានាខ្លួន ដែលនឹងរារាំងលោកពីការគំរាមកំហែងសហចុងចោទ ឬសាក្សីក្នុងសំណុំរឿងនេះ។ នៅក្នុងការចោទប្រកាន់ចំនួន៤១ករណី នៅរដ្ឋ Georgia ដែលបានបង្ហាញកាលពីសប្តាហ៍មុន លោក ត្រាំ និងចុងចោទចំនួន១៨នាក់ផ្សេងទៀត ត្រូវបានចោទប្រកាន់ពីបទឧក្រិដ្ឋកម្មគ្រោងទុក និងបទឧក្រិដ្ឋកម្មផ្សេងៗទៀត ជុំវិញការខិតខំប្រឹងប្រែងរបស់ពួកគេដើម្បីបង្វែរការបរាជ័យរបស់លោក ត្រាំ ក្នុងការបោះឆ្នោតឆ្នាំ២០២០ ដាក់ទៅលើលោកប្រធានាធិបតី ចូ បៃដិន៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ឯកឧត្តម គីម សុផារុន អញ្ជើញដឹកនាំប្រជុំបច្ចេកទេសនៃគណៈកម្មការការងារលើកទី៧ VECONAC តាមប្រព័ន្ធវីដេអូ
06/20/2026 06:06 PM
បង្ក្រាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើស Online Scams ៣ទីតាំង​ នៅ​ក្រុង​បាវិត ឃាត់ខ្លួជនបរទេស៣២នាក់
06/20/2026 06:06 PM
មន្ត្រីជំនាញ៖ ឧក្រិដ្ឋជនប្រើប្រាស់ប្រព័ន្ធអនឡាញធ្វើជាឧបករណ៍ឆបោក លួចទិន្នន័យ បង្កវិនាសកម្មផ្នែកសេដ្ឋកិច្ច
06/20/2026 06:06 PM
ប្រធានក្រុមការងារចុះមូលដ្ឋាន៖ គណបក្សប្រជាជនប្រកាន់ខ្ជាប់នូវឧត្តមគតិស្នេហាជាតិ និងការអភិវឌ្ឍ
06/20/2026 06:06 PM
ទេសាភិបាលធនាគារជាតិ៖ រាជរដ្ឋាភិបាលបានផ្ដល់អាទិភាពខ្ពស់បំផុតដល់ការអភិវឌ្ឍធនធានមនុស្ស
06/20/2026 06:06 PM
នាយឧត្តមសេនីយ៍ គន់ គីម អញ្ជើញជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំ សមាគមធុរកិច្ចអតីតយុទ្ធជនវៀតណាម
06/20/2026 06:06 PM
លោក Merz ៖ អ៊ុយក្រែនមិនអាចក្លាយជាសមាជិកសហភាពអឺរ៉ុបបានទេ ខណៈខ្លួនកំពុងស្ថិតក្នុង សង្គ្រាមបែបនេះ
06/20/2026 06:06 PM
អ្នកការទូតបេឡារុស៖ លោក ហ្សេឡិនស្គី កំពុងព្យាយាមធ្វើឲ្យអឺរ៉ុបទាំងមូលធ្លាក់ចូលទៅក្នុងជម្លោះប្រដាប់អាវុធ
06/20/2026 05:06 PM
លោក TRUMP និយាយថា ប្រតិបត្តិការដើម្បីផ្លាស់ប្តូរថ្នាក់ដឹកនាំគុយបា នៅតែអាចធ្វើទៅបាន
06/20/2026 05:06 PM
មេដឹកនាំប្រឆាំងវ៉េណេស៊ុយអេឡា ធ្វើដំណើរទៅទស្សនកិច្ចសហរដ្ឋអាមេរិក បន្ទាប់ពីពិភាក្សាជាមួយរដ្ឋាភិបាលបណ្ដោះអាសន្ន
06/20/2026 03:06 PM