ក្រុមហ៊ុន TH Automotive Manufacturing Co., Ltd​ នឹង​សម្ពោធជាផ្លូវការ​ រោងចក្រផ្គុំ និងដំឡើងរថយន្តរបស់ខ្លួន​នៅកម្ពុជា​ ក្នុងឆ្នាំ២០២៦នេះ
ប្រធានគណៈកម្មាធិការគណបក្សខេត្តតាកែវ ណែនាំសមាជិកមូលដ្ឋានឱ្យយកចិត្ត​ទុកដាក់​បម្រើ​ពលរដ្ឋ
សម្ដេចតេជោ ណែនាំឱ្យដាក់បេក្ខភាពស្រ្ដីជាប់ឆ្នោតយ៉ាងតិចមួយឃុំមួយរូប និងមានស្ត្រីធ្វើស្មៀនឃុំ
សម្ដេចតេជោស្នើស្ថាប័នពាក់ព័ន្ធចាត់វិធានការភ្លាមៗចំពោះអ្នកប្រព្រឹត្តទង្វើអសីលធម៌លើបណ្ដាញសង្គម

នយោបាយ​ និង ការអភិវឌ្ឍន៍

គីម ជុងអ៊ុន និងពូទីន ផ្លាស់ប្តូរលិខិតគ្នា ប្តេជ្ញាពង្រឹងទំនាក់ទំនងឲ្យកាន់តែរឹងមាំ

2023/08/15 05:38:24 pm        69
កូរ៉េខាងជើង៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ទីក្រុងព្យុងយ៉ាង KCNA បាននិយាយថា មេដឹកនាំកូរ៉េខាងជើងលោក គីម ជុង អ៊ុន (Kim Jong Un) និងប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) បានផ្លាស់ប្តូរលិខិតនៅថ្ងៃអង្គារ (ទី១៥ ខែសីហានេះ ដោយប្តេជ្ញាថា នឹងអភិវឌ្ឍន៍ទំនាក់ទំនងរបស់ពួកគេទៅជាអ្វីដែលលោក គីម ហៅថាជា«ទំនាក់ទំនងយុទ្ធសាស្ត្រយូរអង្វែង» ។លិខិតទាំងនោះ គឺការប្រារព្ធខួបលើកទី៧៨នៃការរំដោះកូរ៉េចេញពីការគ្រប់គ្រងអាណានិគមឆ្នាំ១៩១០-៤៥ របស់ប្រទេសជប៉ុន ដែលត្រូវបានគេប្រារព្ធជាថ្ងៃបុណ្យជាតិ ក្នុងប្រទេសកូរ៉េខាងត្បូងផងដែរ។KCNA បានឲ្យដឹងថា នៅក្នុងលិខិតរបស់ខ្លួនជូនទៅលោកពូទីន លោកគីម ជុងអ៊ុន បាននិយាយថា មិត្តភាពរបស់ប្រទេសទាំងពីរ ត្រូវបានបង្កើតឡើងនៅក្នុងសង្គ្រាមលោកលើកទី២ ជាមួយនឹងជ័យជម្នះលើប្រទេសជប៉ុន ហើយឥឡូវនេះ កំពុងបង្ហាញយ៉ាងពេញលេញនូវភាពរឹងមាំរបស់ពួកគេ និងឥទ្ធិពលនៅក្នុងការតស៊ូ ដើម្បីកម្ទេចការអនុវត្តតាមអំពើចិត្ត និងអនុត្តរភាពរបស់ពួកចក្រពត្តិនិយម។លោកគីម ត្រូវបានដកស្រង់សម្តីដោយបាននិយាយនៅក្នុងលិខិតនោះថា៖«ខ្ញុំជឿជាក់យ៉ាងមុតមាំថា មិត្តភាព និងសាមគ្គីភាព...នឹងត្រូវបានអភិវឌ្ឍន៍បន្ថែមទៀតឲ្យក្លាយទៅជាទំនាក់ទំនងយុទ្ធសាស្រ្តយូរអង្វែង ស្របតាមតម្រូវការនៃយុគសម័យថ្មី»៕

អ៊ុយក្រែន រាយការណ៍ពីភាពជោគជ័យមួយចំនួន ក្នុងការវាយបកលើកងកម្លាំងរុស្ស៊ី

2023/08/15 05:32:29 pm        125
អ៊ុយក្រែន៖ រូបភាពចេញផ្សាយដោយកងពលតូចវាយលុកទី៣របស់អ៊ុយក្រែន បង្ហាញពីទាហានដែលកំពុងបាញ់កាំភ្លើងសំដៅចូលទៅក្នុងលេណដ្ឋាន និងគប់គ្រាប់បែកដៃ។  ការដណ្ដើមបានទឹកដីនៅជិតទីក្រុង បាកម៉ូត (Bakhmut) ភាគខាងកើតដែលកាន់កាប់ដោយរុស្ស៊ី ជាកន្លែងដែលកងកម្លាំងរុស្ស៊ី និងអ៊ុយក្រែនបានប្រយុទ្ធគ្នាដ៏បង្ហូរឈាមបំផុតនៃសង្រ្គាមមានរយៈពេលជិត១៨ខែ មកនេះ។ កាលពីថ្ងៃច័ន្ទ ប្រធានាធិបតីអ៊ុយក្រែនលោក Volodimir Zelensky បានចុះជួបកងទ័ពនៅតំបន់ជួរមុខអ៊ុយក្រែនភាគខាងកើតនៃតំបន់ដូណេត (Donetsk)។ ដោយកើតមានឡើងស្របពេលដែលប្រទេសនេះ បានរាយការណ៍ពីការប្រយុទ្ធគ្នាយ៉ាងខ្លាំងក្លា និង ជោគជ័យមួយចំនួន ក្នុងការរុញច្រានកងទ័ពរបស់ទីក្រុងមូស្គូ ឲ្យបកក្រោយ នៅក្នុងផ្នែកមួយនៃភាគអាគ្នេយ៍ដែលកងកម្លាំងអ៊ុយក្រែនកំពុងព្យាយាមដណ្តើមយកមកវិញនូវទឹកដីដែលកាន់កាប់ដោយរុស្ស៊ី។យោងតាមអនុក្រសួងការពារជាតិអ៊ុយក្រែន វឌ្ឍនភាពត្រូវបានរារាំងដោយគ្រាប់មីនដែលដាក់ដោយរុស្ស៊ីនៅគ្រប់ទីកន្លែង និងការពង្រឹងបន្ទាយការពារដ៏រឹងមាំ។  កងកម្លាំងអ៊ុយក្រែន បានវាយដណ្ដើមទឹកដីកាន់តែច្រើន ចាប់តាំងពីការចាប់ផ្តើមប្រតិបត្តិការដែលបានរង់ចាំជាយូរមកហើយកាលពីខែមិថុនា ប៉ុន្តែក្រុមមន្ត្រីនៅទីក្រុង Kyiv បានទទួលស្គាល់ថា វឌ្ឍនភាពមានភាពយឺតយ៉ាវជាងអ្វីដែលពួកគេចង់បាន។ទន្ទឹមនឹងនេះដែរ សហរដ្ឋអាមេរិកកាលពីថ្ងៃចន្ទ បានប្រកាសថាខ្លួននឹងបញ្ជូនជំនួយសន្តិសុខថ្មីដល់អ៊ុយក្រែនដែលមានតម្លៃ ២០០លានដុល្លារ៕

ប្រទេសអ៊ីរ៉ង់និយាយថា ខ្លួនប្តេជ្ញាដោះស្រាយជម្លោះនុយក្លេអ៊ែរតាមរយៈការទូត

2023/08/15 05:17:14 pm        165
អ៊ីរ៉ង់៖ រដ្ឋមន្ត្រីការបរទេសរបស់ប្រទេសនេះ លោក ហ៊ូសសេន អាមីរ៉ាបដូលឡាហៀន ( Hossein Amirabdollahian) បានថ្លែងប្រាប់អ្នកយកព័ត៌មានក្នុងសន្និសីទសារព័ត៌មានតាមទូរទស្សន៍ កាលពីថ្ងៃចន្ទ (ទី១៤ ខែសីហា)ថា ប្រទេសអ៊ីរ៉ង់ បានប្តេជ្ញាដោះស្រាយជម្លោះនុយក្លេអ៊ែររបស់ខ្លួនជាមួយមហាអំណាចពិភពលោក តាមរយៈការទូត។ការចរចាដោយប្រយោលរវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងតេអេរ៉ង់ ដើម្បីស្តារឡើងវិញនូវកិច្ចព្រមព្រៀងនុយក្លេអ៊ែរ បានជាប់គាំង ចាប់តាំងពីខែកញ្ញា ឆ្នាំ២០២២។ដោយត្រូវបរាជ័យមិនអាចស្រោចស្រង់កិច្ចព្រមព្រៀងនេះរស់ឡើងវិញបាន ទីក្រុងតេអេរ៉ង់ និងវ៉ាស៊ីនតោន បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ (ទី១០ ខែសីហា)ថា ពួកគេបានឈានដល់ការយោគយល់មួយ ក្រោមមូលនិធិចំនួន៦ពាន់លានដុល្លាររបស់អ៊ីរ៉ង់ នឹងត្រូវផ្ទេរចេញពីប្រទេសកូរ៉េខាងត្បូង ខណៈដែលជនជាតិអាមេរិក៥នាក់ ដែលត្រូវបានឃុំខ្លួនក្នុងប្រទេសអ៊ីរ៉ង់ នឹងត្រូវដោះលែង។កាលពីសប្តាហ៍មុន ទីក្រុងវ៉ាស៊ីនតោន បាននិយាយថា នឹងមានការរឹតបន្តឹងលើអ្វីដែលអ៊ីរ៉ង់ អាចធ្វើបានជាមួយនឹងមូលនិធិណាមួយ ដែលមិនត្រូវបានបង្កក នៅក្រោមកិច្ចព្រមព្រៀងដែលនាំទៅដល់ការដោះលែងជនជាតិអាមេរិក៥នាក់ពីពន្ធនាគារទៅការឃុំខ្លួនក្នុងផ្ទះ នៅក្នុងទីក្រុងតេអេរ៉ង់៕

មនុស្ស២៥នាក់ស្លាប់ និង៦៦រងរបួស ក្នុងអគ្គិភ័យឆាបឆេះស្ថានីយប្រេងឥន្ធនៈនៅប្រទេសរុស្ស៊ី

2023/08/15 05:14:55 pm        101
រុស្ស៊ី៖ អគ្គិភ័យនៅស្ថានីយប្រងឥន្ធនៈមួយ នៅតំបន់ ដាហ្គេស្ថាន (Dagestan) ភាគខាងត្បូងរបស់ប្រទេសរុស្ស៊ី បានសម្លាប់មនុស្សយ៉ាងហោចណាស់២៥នាក់។ក្រុមមន្ត្រីបាននិយាយនៅថ្ងៃអង្គារនេះថា អគ្គិភ័យនេះបានចាប់ផ្ដើមកាលពីថ្ងយប់ថ្ងៃចន្ទ នៅហាងជួសជុលរថយន្តមួយក្នុងទីក្រុងកាខាចកាឡា (Makhachkala) ក្នុងតំបន់ដាហ្គេស្តានី (Dagestani) និងបានបង្កឲ្យផ្ទុះឆេះរាលដាលដល់ស្ថានីយប្រេងឥន្ធនៈមួយដែលនៅក្បែរនោះ។ ទីភ្នាក់ងារសារព័ត៌មាន RIA បាននិយាយដោយដកស្រង់សម្ដីរបស់អនុរដ្ឋមន្ត្រីក្រសួងសុខាភិបាលរុស្ស៊ី លោក វ្លាឌីមៀ ហ្វីសេនកូ(Vladimir Fisenko)ថា ចំនួនមនុស្សរងរបួសបានកើនឡើងដល់៦៦នាក់ ក្នុងនោះ ១០នាក់ក្នុងចំណោមពួកគេរងរបួសធ្ងន់ ។  សារព័ត៌មាន Interfax បានរាយការណ៍ដោយសំអាងប្រភពពីមន្ទីរសុខាភិបាលតំបន់ ដាហ្គេស្តានី ថា មនុស្ស១៣នាក់ ដែលបានរងរបួសគឺជាកុមារ។ សារព័ត៌មាន TASS បានរាយការណ៍ដោយសំអាងប្រភពពីសេចក្ដីថ្លែងការណ៍មួយពីសេវាសង្រ្គោះបន្ទាន់របស់រុស្ស៊ី ថា ក្រុមអ្នកពន្លត់អគ្គិភ័យ បានប្រើពេលជាង៣ម៉ោងកន្លះ ដើម្បីពន្លត់ភ្លើងដែលបានឆេះរាលដាលទំហំ៦០០ម៉ែត្រក្រឡា ៕

ព្យុះទីហ្វុងឡាន បោកបក់ដល់ដីគោកក្នុងប្រទេសជប៉ុនភាគខាងលិច បណ្ដាលឲ្យលុបចោលជើងហោះហើរ និងកាត់ផ្ដាច់ថាមពល

2023/08/15 05:01:36 pm        108
ជប៉ុន៖ ប្រព័ន្ធផ្សព្វផ្សាយ NHK របស់ជប៉ុន បាននិយាយថា ជើងហោះហើរជាង៨០០ជើង ត្រូវបានលុបចោល និងលំនៅឋានរាប់ម៉ឺនខ្នងគ្មានថាមពលអគ្គិសនីប្រើប្រាស់ ខណៈព្យុះនេះ បោះពួយយឺតៗចូលដល់ដីគោកក្នុងប្រទេសជប៉ុនភាគខាងលិច នៅថ្ងៃអង្គារនេះ ដោយជំរុញឲ្យក្រុមអាជ្ញាធរចេញការព្រមានពីទឹកជំនន់និងបំណាក់ដី ។ ដោយរំកិលខ្លួនចេញពីមហាសមុទ្រប៉ាស៊ីហ្វិក ព្យុះទីហ្វុងឡាន (Lan) បានបោកបក់ដល់ដីគោក នៅភាគខាងត្បូងខេត្តវ៉ាកាយ៉ាម៉ា (Wakayama) ស្ថិតនៅចម្ងាយប្រមាណ ៤០០គីឡូម៉ែត្រពីភាគនីរតី ទីក្រុងតូក្យូ ។ព្យុះទីហ្វុង ដែលបានកើតមានបន្ទាប់ពីព្យុះទីហ្វុងខានុន (Khanun ) អំឡុងរដូវឈប់សម្រាកអូប៊ុន( Obon) របស់ជប៉ុន បានវាយប្រហារពាសពេញភាគកណ្ដាលនិងខាងលិចរបស់លប្រទេសជប៉ុន ដោយបាននាំមកនូវភ្លៀងធ្លាក់ខ្លាំង និងខ្យល់ដ៏មានឥទ្ធិពល ។សារព័ត៌មាន NHK បាននិយាយថា ការដាច់ចរន្តអគ្គិសនីនេះ បានប៉ះពាល់ដល់លំនៅឋានជាង២១.០០០ ខ្នង នៅភាគកណ្ដាលខេត្ត មី អិ (Mie) និងផ្ទះសម្បែងរាប់ពាន់ខ្នងផ្សេងទៀត នៅជិតខេត្តនេះ រួមទាំងខេត្តអូសាកា(Osaka) ផងដែរ។  ដោយរំពឹងទុកពីកម្រិតដ៏គ្រោះថ្នាក់នៃកម្លាំងខ្យល់ និងភ្លៀងធ្លាក់ មុនមួយថ្ងៃ ក្រុមប្រតិបត្តិកររថភ្លើងល្បឿនលឿន ក៏គ្រោងផ្អាកសេវាកម្មផងដែរនៅតំបន់ដែលរងផលប៉ះពាល់មួយនេះ ។ ប្រតិបត្តិករហាងលក់ទំនិញសេវាទាន់ចិត្ត 7-Eleven បានបិទសាខាងហាងជាង១០០ កន្លែង៕

សម្តេចតេជោ ហ៊ុន សែន អញ្ជើញបំពាក់គ្រឿងឥស្សរិយយស និងរៀបចំអាហារពេលល្ងាចជូនអ្នកសារព័ត៌មាន ដែលតាមយកព័ត៌មានផ្ទាល់ក្នុងកម្មវិធីសម្តេច

2023/08/15 12:39:46 pm        297
ភ្នំពេញ៖ នៅល្ងាចថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៣ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញផ្តល់កិត្តិយសបំពាក់គ្រឿងឥស្សរិយយស និងរៀបចំអាហារជូនអ្នកសារព័ត៌មានជាង ១០០នាក់ ដែលជាអ្នកតាមយកព័ត៌មានដោយផ្ទាល់ក្នុងកម្មវិធីនានារបស់សម្តេច។ពិធីប្រកបដោយមហាកិត្តិយសសម្រាប់អ្នកសារព័ត៌មាននេះ ត្រូវបានរៀបចំឡើងនៅវិមានសន្តិភាព ទីស្តីការនាយករដ្ឋមន្ត្រី។ សម្តេចតេជោ ហ៊ុន សែន បាន មានប្រសាសន៍ ថ្លែងអំណរគុណដល់អ្នកសារព័ត៌មានទាំងអស់ ដែលបានជម្នះការលំបាក និងប្រឹងប្រែងផ្សព្វផ្សាយព័ត៌មានពាក់ព័ន្ធសកម្មភាពរបស់សម្តេចពេលកន្លងមក។ អ្នកសារព័ត៌មានដែលសម្តេចតេជោ អញ្ជើញបំពាក់​ គ្រឿងឥស្សរិយយស និងរៀបចំអាហារជូននាល្ងាចថ្ងៃនេះ មានអ្នកខ្លះបានដើរតាមយកព័ត៌មានសម្តេចតេជោតាំងពីទសវត្សរ៍៩០មកម្ល៉េះ។ បងប្អូនអ្នកសារព័ត៌មានដែលទទួលបានគ្រឿងឥស្សរិយយស និងចូលរួមពិសារអាហារគ្នាល្ងាចមិញនេះ រាប់ចាប់ពីអ្នកបើករថយន្ត អ្នករៀបចំឧបករណ៍បំពងសំឡេង អ្នកកាន់ម៉ាស៊ីនអគ្គិសនី អ្នករៀបចំបណ្តាញអ៉ីនធើណេតជាដើម៕

ក្រសួងការងារចាត់ទុកជ័យលាភីអាហារូបករណ៍ជប៉ុន ជាធនធានសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម

2023/08/14 09:35:37 pm        387
ភ្នំពេញ៖ ឯកឧត្តម ហេង សួរ តំណាងឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត បានចាត់​ទុក​ជ័យលាភីអាហារូបករណ៍ជប៉ុន​ (JDS)ទាំងអស់ គឺជាធនធានដ៏មានសក្តានុពល​សម្រាប់ការអភិវឌ្ឍ​សេដ្ឋកិច្ច និងសង្គម។នៅក្នុងកម្មវិធីជួបជុំសំណេះសំណាលជាមួយនិស្សិតដែលនឹងទៅបន្តការសិក្សា​នៅប្រទេសជប៉ុន​សម្រាប់​ឆ្នាំសិក្សា២០២៣-២០២៥ ចំនួន២៦រូប កាលពីល្ងាចថ្ងៃទី១៣​ សីហា ឆ្នាំ២០២៣កន្លងទៅ ឯកឧត្តម ហេង សួរ បានមានប្រសាសន៍ថា ​អាហាររូបករណ៍ដែលនិស្សិតទទួល​បាននាពេលនេះ គឺកើត​ចេញពីចំណងមិត្តភាពដ៏ល្អរឹងមាំរវាងកម្ពុជា ​និងជប៉ុន​ និងកត្តាសន្តិភាព ដែលជាមរតកមិន​អាចកាត់ថ្លៃបាន​របស់សម្តេចតេជោ ហ៊ុន សែន ​នាយករដ្ឋមន្ត្រីនៃកម្ពុជា ​ជាបុរេលក្ខខណ្ឌ។ ឯកឧត្តម ហេង សួរ បានក្រើនរំលឹកដល់​និស្សិតទាំងអស់ត្រូវធ្វើជាទូតសុឆន្ទៈរបស់កម្ពុជា​ក្នុង​ការ​បង្ហាញពីវប្បធម៌ ទំនៀមទម្លាប់ ​ប្រពៃណីដ៏ផូរផង់របស់កម្ពុជាទៅកាន់និស្សិត ​និងប្រជាជនជប៉ុន ក៏ដូចជា​ប្រជាជាតិដទៃទៀតដែលនិស្សិត​បានជួបប្រាស្រ័យទាក់ទង ក្នុងអំឡុងពេលសិក្សា​នៅក្នុងប្រទេសជប៉ុន។ ឯកឧត្តម ក៏បានបង្ហាញនូវក្តីសង្ឃឹមយ៉ាងមុតមាំថា ​និស្សិតជ័យលាភីទាំងអស់ នឹងទទួលបាន​ជោគជ័យ​ក្នុងដំណើរសិក្សានេះ ​ដើម្បីពាំនាំយកនូវចំណេះដឹង ​ចំណេះធ្វើ និងបទពិសោធន៍ វិល​ត្រឡប់មកបម្រើការងារនៅកម្ពុជាវិញ ​និងរួមចំណែកក្នុងការអភិវឌ្ឍសង្គម ​និងសេដ្ឋកិច្ចកម្ពុជា ជា​ពិសេសចក្ខុវិស័យក្នុងការប្រែក្លាយកម្ពុជា ជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់​ក្នុង​ឆ្នាំ២០៣០ និងជាប្រទេសដែលមានចំណូលខ្ពស់ក្នុងឆ្នាំ២០៥០។គិតចាប់ពីឆ្នាំ១៩៩៣ ​រហូតមកដល់បច្ចុប្បន្នមាននិស្សិតកម្ពុជាចំនួនជាង ​១ ៤៨០នាក់ហើយ ដែល​បានទៅសិក្សានៅប្រទេសជប៉ុន។ ឆ្នាំ២០២៣ នេះ មន្រ្តីរាជការកម្ពុជា សរុបចំនួន ២៦រូប​ ដែលមកពីក្រសួង ស្ថាប័នរដ្ឋ និងគ្រឹះស្ថាន​សាធារណៈចំនួន១៧ បានទទួលអាហារូបករណ៍ JDS ក្នុងនោះចំនួន​ ២រូប សិក្សាថ្នាក់បណ្ឌិត និង ២៤រូប សិក្សាថ្នាក់អនុបណ្ឌិត៕អត្ថបទ ឈិត បូរ៉ាវី

នាវាពាណិជ្ជកម្មត្រូវបានប្រាប់ឲ្យនៅឆ្ងាយពីអ៊ីរ៉ង់ ដោយសារតែលទ្ធភាពកើនឡើងនៃការវាយប្រហារ ឬការរឹបអូស

2023/08/14 09:06:19 pm        410
អាមេរិក៖ មន្ត្រីកងទ័ពជើងទឹកអាមេរិកម្នាក់កាលពីថ្ងៃសៅរ៍ បានព្រមានក្រុមអ្នកដឹកជញ្ជូនដែលឆ្លងកាត់ដែនទឹកក្បែរប្រទេសអ៊ីរ៉ង់ ឲ្យនៅ«ឲ្យឆ្ងាយ»តាមដែលអាចធ្វើបានពីដែនទឹករបស់សាធារណរដ្ឋឥស្លាមមួយនេះ ចំពេលមានការបារម្ភថា ទូកមួយគ្រឿង អាចត្រូវបានរឹបអូសនៅប៉ុន្មានថ្ងៃខាងមុខនេះ។នៅឆ្នាំនេះ ប្រទេសអ៊ីរ៉ង់ បានរឹបអូសនាវាដឹកប្រេងពីរគ្រឿងរួចហើយ ដោយមួយគ្រឿងធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រHormuz និងមួយគ្រឿងទៀតនៅឈូងសមុទ្រអូម៉ង់ រួមទាំងនាវាដឹកប្រេងឆៅសម្រាប់ក្រុមហ៊ុន Chevron ផងដែរ។ ដោយគ្មានភ័ស្តុតាង អ៊ីរ៉ង់បានអះអាងថា ការរឹបអូសបានធ្វើឡើងដោយសារតែបញ្ហាបទប្បញ្ញត្តិនិងសុវត្ថិភាព។ថ្លែងទៅកាន់សារព័ត៌មាន AP មេបញ្ជាការកងទ័ពជើងទឹកសហរដ្ឋអាមេរិក លោក Timothy Hawkins បាននិយាយថា នាវាទាំងអស់កំពុងត្រូវបានណែនាំឲ្យឆ្លងកាត់ឆ្ងាយពីដែនទឹកអ៊ីរ៉ង់ តាមដែលអាចធ្វើទៅបាន ដោយបញ្ជាក់ថា ការព្រមានដែលចេញដោយសហព័ន្ធសន្តិសុខដែនសមុទ្រអន្តរជាតិ ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក។ អង្គការដែនសមុទ្រអឺរ៉ុបមួយ ក៏បានព្រមានថា កប៉ាល់មួយគ្រឿង អាចត្រូវបានរឹបអូស«ក្នុងរយៈពេល ១២ ទៅ ៧២ម៉ោងខាងមុខ នេះបើយោងតាមការវិភាគសម្ងាត់ឯកជនដែលដកស្រង់ដោយសារសារព័ត៌មានAP៕

បណ្ដាញសង្គមនាយករដ្ឋមន្រ្ដីថ្មី ឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត បង្កើតឡើងជាបន្តបន្ទាប់

2023/08/14 08:56:00 pm        430
ភ្នំពេញ៖ បណ្ដាញសង្គមនាយករដ្ឋមន្រ្ដីថ្មីរបស់ប្រទេសកម្ពុជា គឺឯកឧត្ដមកិត្តិទេសាភិបាលបណ្តិត ហ៊ុន ម៉ាណែត ត្រូវបានបង្កើតឡើងជាផ្លូវការ បន្ទាប់ពីព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់ចាត់តាំង ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីនៃកម្ពុជា ដើម្បីរៀបចំគណៈរដ្ឋមន្រ្តីសម្រាប់​រាជរដ្ឋាភិបាលអាណត្តិទី៧ កាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៣កន្លងទៅនេះ។បណ្ដាញសង្គមផ្លូវការនានាដែលឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានបង្កើតឡើង​ជាផ្លូវការនោះ​មានឈ្មោះថា Dr. Hun Manet, Prime Minister of Cambodia ក្នុងមានដូចជាបណ្ដាញសង្គមហ្វេសប៊ុក​ដែលមានអ្នកចូលចិត្ត (Like) ជាង២ លាននាក់ និង មានអ្នកគាំទ្រ (Follow) ជាង ២ លាននាក់។ ក្រៅពីនេះក៏មានបណ្ដាញសង្គមល្បីៗជាច្រើនទៀត ដូចជាបណ្ដាញសង្គម ធ្វីតធើ តេឡេក្រាម និងបណ្ដាញសង្គម តិចតុក ជាដើម។ បណ្ដាញសង្គមផ្លូវការរបស់នាយករដ្ឋមន្រ្ដីថ្មីរបស់ឯកឧត្តមបណ្ដិត ហ៊ុន ម៉ាណែត ក៏មិនខុសគ្នាពី​បណ្ដាញ​សង្គមរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែល គឺតាមរយៈបណ្ដាញ​សង្គមនេះ ​បានចែករំលែកនូវសកម្មភាពនានារបស់នាយករដ្ឋមន្រ្ដី ព័ត៌មានអំពីគោលនយោបាយ​ជាតិសំខាន់នានា ​និងបានចែករំលែកនូវព័ត៌មានពិតជាច្រើនថែមទៀត។សូមជម្រាបថា នៅសល់ប្រមាណ ៨ ថ្ងៃទៀតប៉ុណ្ណោះ ឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត ប្រកាស​ចូលកាន់​តំណែង​ជានាយករដ្ឋមន្រ្ដីនៃកម្ពុជាជាផ្លូវការ​ ខណៈរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នឹងបើកសម័យប្រជុំលើកដំបូង នាថ្ងៃទី២១ និងថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ ខាងមុខនេះ ក្រោមព្រះរាជវត្តមានដ៏ខ្ពង់ខ្ពស់បំផុតរបស់ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា រួមជាមួយសមាជិក សមាជិកាសភាសរុប ១២៥ រូប ដើម្បីបោះឆ្នោតផ្តល់សេចក្តីទុកចិត្តលើការរៀបចំរាជរដ្ឋាភិបាលនីតិកាលទី៧នេះ៕ អត្ថបទ៖ វ៉ន ដារ៉ា

ប៉ាឡេស្ទីន និងអ៊ីស្រាអែល មានការខ្វែងគំនិតគ្នាទៅលើសារៈសំខាន់នៃបេសកជនអារ៉ាប៊ីសាអ៊ូឌីតថ្មី

2023/08/14 08:54:56 pm        305
អ៊ីស្រាអែល៖ ប្រទេសអ៊ីស្រាអែលកាលពីថ្ងៃអាទិត្យ បានច្រានចោលរាល់បេសកកម្មជាក់ស្តែងចុងក្រោយ នៅទីក្រុងហ្ស៊េរុយសាឡិមសម្រាប់បេសកជនអារ៉ាប៊ីសាអ៊ូឌីតដំបូងសម្រាប់ប៉ាឡេស្ទីន ទោះបីជាពួកគេ បានហៅការតែងតាំងបេសកជនរូបនេះថាជាការយល់ព្រមលើគោលដៅនៃរដ្ឋមួយដែលនឹងរួមបញ្ចូលផ្នែកមួយនៃទីក្រុងនេះថាជារដ្ឋធានីរបស់ខ្លួនក្តី។ឯកអគ្គរាជទូតអារ៉ាប៊ីសាអ៊ូឌីតប្រចាំប្រទេសហ្ស៊កដានី លោក ណាយេហ្វ អាល់ស៊ុដៃរី (Nayef Al-Sudairi) កាលពីថ្ងៃសៅរ៍ បានពង្រីកសារតាំងរបស់ខ្លួន ដើម្បីរួមបញ្ចូលបេសកជនមិនមែនស្នាក់នៅសម្រាប់ប៉ាឡេស្ទីន។ ការបង្ហោះតាមប្រព័ន្ធផ្សព្វផ្សាយសង្គមដោយស្ថានទូតរបស់ខ្លួន បាននិយាយថា អគ្គកុងស៊ុលនៅទីក្រុងហ្ស៊េរុយសាឡិម ឥឡូវនេះក៏ស្ថិតក្នុងចំណោមភារកិច្ចរបស់លោកអាល់ស៊ុដៃរីផងដែរ។ចំណាត់ការនេះ បានធ្វើឡើងបន្ទាប់ពីទីក្រុងវ៉ាស៊ីនតោន បាននិយាយថា មានវឌ្ឍនភាពខ្លះក្នុងកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនក្នុងការសម្របសម្រួលបង្កើតទំនាក់ទំនងផ្លូវការរវាងអ៊ីស្រាអែល និងអារ៉ាប៊ីសាអ៊ូឌីត ដែលពីមុនបានច្រានចោលកិច្ចព្រមព្រៀងបែបនេះ រហូតដល់គោលបំណងនៃការបង្កើតរដ្ឋប៉ាឡេស្ទីន ត្រូវបានដោះស្រាយ។ដោយបង្ហាញថា ពួកគេមានអារម្មណ៍ថាត្រូវបានដកចេញឲ្យក្រៅសង្វៀននៃពីកិច្ចពិភាក្សាដែលត្រូវបានធ្វើឡើងដោយប្រយោលនោះ ប៉ាឡេស្ទីន បានសម្តែងក្តីសង្ឃឹម នៅដើមខែនេះថា ទីក្រុងរីយ៉ាដ (Riyadh) នឹងស្តាប់ការព្រួយបារម្ភរបស់ពួកគេ និងសម្របសម្រួលជាមួយពួកគេ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

កងកម្លាំងយេម៉ែនវាយប្រហារទីតាំងរបស់ក្រុម​ហ៊ូទី នៅខេត្ត​ភាគខាង​ជើង al-Jawf
08/18/2026 06:08 PM
ហ្វីលីពីនមើលមិនឃើញផល​ប៉ះពាល់ដល់​ចំណងការពារជាតិ ដោយសារការ​​បញ្ជូន​កម្លាំង​របស់អាមេរិក​ទៅ​មជ្ឈិមបូព៌ាទេ​
08/18/2026 06:08 PM
រដ្ឋមន្ត្រីការបរទេសចិន នឹងបំពេញទស្សនកិច្ចរយៈពេល ២ថ្ងៃ នៅកូរ៉េខាងត្បូង
08/18/2026 06:08 PM
រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ាក់ និងអ៊ីរ៉ង់ ពិភាក្សាតាមទូរស័ព្ទអំពីការវាយប្រហារដោយដ្រូនលើការិយាល័យមេដឹកនាំឃើដ
08/18/2026 06:08 PM
ក្រុមហ៊ូទីអះអាងថា ខ្លួនបានធ្វើការវាយប្រហារថ្មីដោយដ្រូនទៅលើរោងចក្រចម្រាញ់ប្រេងរបស់អារ៉ាប៊ីសាអ៊ូឌីត
08/18/2026 06:08 PM
លោក Lavrov បញ្ជាក់​ថា រុស្ស៊ី និងកូរ៉េខាងជើង គាំទ្រ​ឱ្យមាន​សណ្តាប់ធ្នាប់ពិភពលោកពហុប៉ូលថ្មី
08/18/2026 06:08 PM
កូស្តារីកាជម្លៀសពលរដ្ឋចេញ ក្រោយទឹកជំនន់វាយប្រហារខេត្ត Limon និងតំបន់ផ្សេងទៀត
08/18/2026 06:08 PM
ជប៉ុននឹងសាកល្បងមីស៊ីលល្បឿនលឿនជាងសំឡេង នៅ​អូស្ត្រាលី ក្រោមកិច្ចព្រមព្រៀងថ្មី
08/18/2026 06:08 PM
ក្រុមហ៊ុន TH Automotive Manufacturing Co., Ltd​ នឹង​សម្ពោធជាផ្លូវការ​ រោងចក្រផ្គុំ និងដំឡើងរថយន្តរបស់ខ្លួន​នៅកម្ពុជា​ ក្នុងឆ្នាំ២០២៦នេះ
08/18/2026 06:08 PM
ភ្លៀងធ្លាក់ខ្លាំងបង្កការជន់លិចផ្ទះសម្បែង និងដងផ្លូវនៅរដ្ឋធានី Lima របស់ប្រទេសប៉េរូ
08/18/2026 06:08 PM