ក្រុមហ៊ុន TH Automotive Manufacturing Co., Ltd​ នឹង​សម្ពោធជាផ្លូវការ​ រោងចក្រផ្គុំ និងដំឡើងរថយន្តរបស់ខ្លួន​នៅកម្ពុជា​ ក្នុងឆ្នាំ២០២៦នេះ
ប្រធានគណៈកម្មាធិការគណបក្សខេត្តតាកែវ ណែនាំសមាជិកមូលដ្ឋានឱ្យយកចិត្ត​ទុកដាក់​បម្រើ​ពលរដ្ឋ
សម្ដេចតេជោ ណែនាំឱ្យដាក់បេក្ខភាពស្រ្ដីជាប់ឆ្នោតយ៉ាងតិចមួយឃុំមួយរូប និងមានស្ត្រីធ្វើស្មៀនឃុំ
សម្ដេចតេជោស្នើស្ថាប័នពាក់ព័ន្ធចាត់វិធានការភ្លាមៗចំពោះអ្នកប្រព្រឹត្តទង្វើអសីលធម៌លើបណ្ដាញសង្គម

នយោបាយ​ និង ការអភិវឌ្ឍន៍

អង្គការយូណេស្កូ បានផ្តល់អនុសាសន៍ឲ្យដាក់ទីក្រុង Venice របស់អ៊ីតាលី ទៅក្នុងបញ្ជីគ្រោះថ្នាក់បេតិកភណ្ឌ

2023/08/01 09:26:46 pm        163
អ៊ីតាលី៖ ទីភ្នាក់ងារវប្បធម៌របស់អង្គការសហប្រជាជាតិយូណេស្កូ (UNESCO) នៅថ្ងៃចន្ទ (ទី៣១ ខែកក្កដា) បានចេញសេចក្ដីណែនាំថា ទីក្រុង Venice គួរត្រូវបានបញ្ចូលទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ដែលស្ថិតក្នុងគ្រោះថ្នាក់ ដោយនិយាយថា អាជ្ញាធរអ៊ីតាលីចាំបាច់ត្រូវបង្កើនកិច្ចប្រឹងប្រែងឲ្យខ្លាំងឡើងថែមទៀត ដើម្បីធានាទីក្រុងប្រវត្តិសាស្ត្រ និងបឹងទឹកសាបជុំវិញទីក្រុង។អង្គការយូណេស្កូបានឲ្យដឹងនៅក្នុងសេចក្ដីណែនាំរបស់ខ្លួនថា ទីក្រុង Venice ប្រថុយនឹងការខូចខាតដែលមិនអាចកែបាន ដោយសារបញ្ហាជាច្រើន រាប់ចាប់ពីការប្រែប្រួលអាកាសធាតុ រហូតដល់ការមកដល់យ៉ាងគំហុករបស់ភ្ញៀវទេសចរណ៍។ សេចក្ដីណែនាំនេះ ឥឡូវនេះ នឹងបញ្ជូនទៅកាន់កិច្ចប្រជុំគណៈកម្មាធិការបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ នៅទីក្រុងរីយ៉ាដ ប្រទេសអារ៉ាប៊ីសាអ៊ូឌីត ក្នុងខែកញ្ញាដើម្បីទទួលបានការអនុម័ត។អង្គការយូណេស្កូ បាននិយាយថា៖ «ផលប៉ះពាល់នៃការថយចុះជាបន្តបន្ទាប់ ដោយសារតែការរុករានរបស់មនុស្ស រួមទាំងការបន្តការអភិវឌ្ឍ ផលប៉ះពាល់ពីការប្រែប្រួលអាកាសធាតុ និងទេសចរណ៍ដ៏គំហុក គំរាមកំហែងឲ្យមានការផ្លាស់ប្តូរដែលមិនជួសជុលវិញបាន ចំពោះតម្លៃសកលដ៏អស្ចារ្យនៃទ្រព្យសម្បត្តិជាបេតិកភណ្ឌនេះ»។ដោយព្រមានពីការអភិវឌ្ឍនានា ក្នុងនោះរួមទាំងការសាងអគារខ្ពស់ៗ ដែលនាំឲ្យមានការប្រឈមនឹងផលប៉ះពាល់អវិជ្ជមានយ៉ាងខ្លាំងនោះ អង្គការយូណេស្កូបានបន្ថែមថា៖ «បញ្ហាយូរអង្វែងទាំងនេះមួយចំនួន បាននាំឲ្យមានការបាត់បង់លក្ខណៈសម្បត្តិធម្មជាតិរបស់ទីក្រុងនេះកាន់តែខ្លាំងឡើងៗ។ លើសពីនេះ ផលប៉ះពាល់ពីការរួមបញ្ចូលគ្នានៃការប្រែប្រួលដោយធម្មជាតិ និងស្នាដៃរបស់មនុស្ស កំពុងបណ្តាលឲ្យមានមានការបាត់បង់តម្លៃ និងការខូចខាតដល់សំណង់អគារ និងតំបន់ជាយក្រុង»។អង្គការបានសង្កត់ថ្ងន់ថា ជារួមមាន «ការខ្វះខាតនូវដំណើរការដ៏សំខាន់» របស់ប្រទេសអ៊ីតាលី ក្នុងការដោះស្រាយបញ្ហាទាំងនេះ ហើយនេះត្រូវបានរារាំងបន្ថែមទៀត ដោយកង្វះចក្ខុវិស័យជាយុទ្ធសាស្ត្ររួម៕

អតីតបុគ្គលិកថែទាំកុមារអូស្ត្រាលី រងការចោទប្រកាន់ពីបទរំលោភបំពានផ្លូវភេទលើកុមារចំនួន៩១នាក់

2023/08/01 09:22:32 pm        124
អូស្ត្រាលី៖ អតីតបុគ្គលិកថែទាំកុមារជនជាតិអូស្ត្រាលីម្នាក់ត្រូវបានចោទប្រកាន់ពីបទល្មើសច្រើនជាង១.៦០០ករណី បន្ទាប់ពីបានរំលោភបំពានផ្លូវភេទលើកុមារចំនួន៩១នាក់ ដោយបានថតវីដេអូទុក បន្ទាប់មកចែកចាយខ្លឹមសារតាមអ៊ីនធឺណិត។ នគរបាលបានចោទប្រកាន់បុរសនោះថា បានចាប់រំលោភលើក្មេងស្រីក្នុងរយៈពេល១៥ ឆ្នាំនៅមជ្ឈមណ្ឌលជាច្រើនក្នុងប្រទេសអូស្ត្រាលី និងនៅបរទេស។ជនសង្ស័យរូបនោះត្រូវបានចាប់ខ្លួន កាលពីខែសីហា ឆ្នាំ២០២២ ប៉ុន្តែនគរបាលបានចំណាយពេលមួយឆ្នាំដើម្បីស៊ើបអង្កេត និងកំណត់អត្តសញ្ញាណជនរងគ្រោះតាមការចោទប្រកាន់។ ក្រុមអាជ្ញាធរនិយាយថា វាជាករណីដ៏គួរឲ្យរន្ធត់បំផុតមួយដែលពួកគេមិនធ្លាប់បានឃើញ។ បុរសវ័យ៤៥ឆ្នាំរូបនេះកំពុងប្រឈមមុខនឹងការចាប់រំលោភចំនួន២៤៦ករណី និង ការរំលោភបំពានលើកុមារចំនួន៦៧៣ករណី ដែលពួកគេភាគច្រើនស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។ករណីនេះ បានកើតឡើងនៅក្នុងមជ្ឈមណ្ឌលថែទាំកុមារចំនួន១០ក្នុងរដ្ឋ Queensland និងមួយកន្លែងនៅរដ្ឋ New South Wales និងតំបន់ក្រៅប្រទេសដែលមិនបញ្ចេញឈ្មោះមួយទៀត។ ក្រុមអ្នកស៊ើបអង្កេតបាននិយាយថា ពួកគេបានចាប់ខ្លួនបុរសនោះ បន្ទាប់ពីពួកគេអាចកំណត់អត្តសញ្ញាណខាងក្រោយ ដែលលេចចេញនៅក្នុងការរំលោភបំពានកុមារ ជាមជ្ឈមណ្ឌលថែទាំកុមារមួយដែលបុរសរូបនោះធ្វើការ៕

មន្ត្រី UN ៖ ការប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្ម គួរតែអនុវត្តតាមច្បាប់អន្តរជាតិ

2023/08/01 09:19:40 pm        113
UN៖ មន្ត្រីអង្គការសហប្រជាជាតិ (UN) កាលពីថ្ងៃចន្ទ (ទី៣១ ខែកក្កដា) បាននិយាយថា ការប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្ម គួរតែអនុវត្តតាមច្បាប់អន្តរជាតិ។លោក Raffi Gregorian អនុប្រធានការិយាល័យរបស់អគ្គលេខាធិការរងអង្គការសហប្រជាជាតិប្រឆាំងអំពើភេរវកម្មរបស់អង្គការសហប្រជាជាតិ (UNOCT) បានធ្វើការកត់សម្គាល់បែបនេះ ខណៈពេលដែលកំពុងធ្វើសេចក្តីសង្ខេបកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខ។លោកបានកត់សម្គាល់ថា ទាំងក្រុមប្រឹក្សាសន្តិសុខ និងមហាសន្និបាតអង្គការសហប្រជាជាតិ បាននិយាយជាច្រើនដងហើយថា ការអនុលោមតាមច្បាប់អន្តរជាតិ រួមទាំងច្បាប់សិទ្ធិមនុស្សអន្តរជាតិ និងច្បាប់មនុស្សធម៌អន្តរជាតិ គឺជាមូលដ្ឋានគ្រឹះនៃការប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្ម។លោក Gregorian បាននិយាយថា៖ «សកម្មភាពណាមួយដែលបំពានលើកាតព្វកិច្ចផ្លូវច្បាប់ និងភាពចាំបាច់ខាងសីលធម៌ខ្ពស់ជាងនេះ ធ្វើឲ្យប៉ះពាល់ដល់ការប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្មសកល»។នៅឯកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខនេះ តំណាងរុស្ស៊ី និងអ៊ុយក្រែន បានចោទប្រកាន់គ្នាទៅវិញទៅមក ជុំវិញអំពើភេរវកម្មរបស់ប្រទេសផ្សេងទៀត នៅក្នុងជម្លោះរុស្ស៊ី-អ៊ុយក្រែន។នៅទូទាំងពិភពលោក UNOCT ដឹកនាំ និងសម្របសម្រួលវិធីសាស្រ្តទាំងអស់របស់អង្គការសហប្រជាជាតិ ដើម្បីទប់ស្កាត់ និងប្រឆាំងអំពើភេរវកម្ម និងអំពើជ្រុលនិយម។ ប៉ុន្តែលោក Gregorian បានចង្អុលបង្ហាញថា មហាសន្និបាតមិនផ្តល់ឲ្យការិយាល័យនូវអាណត្តិស៊ើបអង្កេត ឬបញ្ជាក់ការប្រព្រឹត្តរបស់រដ្ឋ និងតួអង្គផ្សេងទៀត ហើយក៏មិនកំណត់ថា តើអ្វីទៅជាអំពើភេរវកម្មនោះទេ៕

ព្យុះ Doksuri ធ្វើឲ្យប៉ះពាល់ដល់មនុស្សជាង២លាននាក់នៅហ្វីលីពិន ខណៈអ្នកស្លាប់កើនដល់៥១នាក់

2023/08/01 09:16:48 pm        224
ហ្វីលីពិន៖ ព្យុះទីហ្វុង Doksuri បានធ្វើឲ្យប៉ះពាល់ដល់មនុស្សជាង២លាននាក់ នៅក្នុងប្រទេសហ្វីលីពិន និងចំនួនអ្នកស្លាប់ពីឧបទ្ទវហេតុទាក់ទងនឹងគ្រោះមហន្តរាយបានកើនឡើងដល់៥១នាក់ រួមទាំង២៧នាក់ ដែលបានស្លាប់ក្នុងឧបទ្ទវហេតុលិចទូក។ ព័ត៌មានលម្អិតចុងក្រោយ ដែលបានចែករំលែកដោយក្រុមប្រឹក្សាគ្រប់គ្រងនិងកាត់បន្ថយគ្រោះមហន្តរាយជាតិប្រទេសហ្វីលីពិន កាលពីថ្ងៃចន្ទបានបង្ហាញថា មនុស្ស២០នាក់នៅកំពុងបាត់ខ្លួននៅឡើយ ខណៈ៥២នាក់ ផ្សេងទៀត បានរងរបួស។ អ្នករាយការណ៍ប្រចាំថ្ងៃ បានរាយការណ៍ថា ប្រទេសប្រជុំកោះមួយនេះ ត្រូវបានរងការវាយប្រហារដោយរដូវមូសុងមកពីភាគនិរតី។ មនុស្ស២៧នាក់ បានស្លាប់ កាលពីថ្ងៃព្រហស្បតិ៍កន្លងទៅនេះ នៅពេលដែលទូកមួយគ្រឿងបានលិច នៅឈូងសមុទ្រ Laguna de Bay នៅជិតតំបន់ Binangonan ខេត្ត Rizal ដោយសារតែខ្យល់បក់ខ្លាំង៕

ប្រព័ន្ធផ្សព្វផ្សាយ៖ផលិតផលផ្នែកយោធាលោកខាងលិចដែលមានតម្លៃរាប់ពាន់លានដុល្លារ បានហូរចូលប្រទេសរុស្ស៊ី ទោះបីជាមានទណ្ឌកម្មក្តី

2023/08/01 09:11:42 pm        155
រុស្ស៊ី៖ សារព័ត៌មានឯករាជ្យរបស់រុស្ស៊ី Vertska បានរាយការណ៍កាលពីថ្ងៃទី៣១ ខែកក្កដាថា យុទ្ធោបករណ៍ លោកខាងលិចមានតម្លៃរាប់ពាន់លានដុល្លារ នៅតែបន្តហូរចូលប្រទេសរុស្ស៊ី ទោះបីជាមានទណ្ឌកម្មអន្តរជាតិក្តី។ការស៊ើបអង្កេតយ៉ាងទូលំទូលាយដែលដឹកនាំដោយអ្នកកាសែតVertska បានបង្ហាញថា ក្នុងអំឡុងឆមាសទីមួយនៃឆ្នាំ២០២៣ ប្រទេសរុស្ស៊ីបាននាំចូលផលិតផលផ្នែកយោធាជាច្រើនរួមទាំងមីក្រូឈីបរបស់លោកខាងលិចដែលមានតម្លៃ ៥០២លានដុល្លារ។ ឈីបទាំងនេះ ត្រូវបានប្រើប្រាស់ក្នុងការផលិតមីស៊ីល និងអាវុធផ្សេងៗទៀត។ លើសពីនេះទៀត ប្រទេសរុស្ស៊ី អាចទទួលបានឧបករណ៍អាកាសចរណ៍ស៊ីវិល ដែលមានតម្លៃយ៉ាងហោចណាស់ ១៧១ លានដុល្លារ និងទូរស័ព្ទ iPhone មានតម្លៃ ៣៨៩លានដុល្លារ។ការស៊ើបអង្កេត គឺផ្អែកលើរបាយការណ៍ទិន្នន័យសម្ងាត់របស់គយរុស្ស៊ី ការទំនាក់ទំនងជាមួយអ្នកដឹកជញ្ជូន អ្នកបញ្ជូនបន្ត សហគ្រិន ដែលដឹងច្បាស់ពីគម្រោងនាំចូលខុសច្បាប់។សារព័ត៌មាន Vertska បានបញ្ជាក់ថា៖«ស្ទើរតែអ្វីៗទាំងអស់ អាចត្រូវបាននាំចូលទៅក្នុងប្រទេសរុស្ស៊ីពីគ្រប់ទីកន្លែងក្នុងពិភពលោក ពីបន្ទះឈីបដែលអាចប្រើបានទាំងស៊ីវិលនិងយោធា ទៅម៉ាស៊ីនទូរប៊ីនដែលដើរដោយកម្លាំងឧស្ម័ន (turbojet) សម្រាប់ក្រុមហ៊ុនផលិតយន្តហោះAirbus៕

ប្រធានាធិបតីម៉ិកស៊ិកជំរុញឲ្យបញ្ចប់សង្គ្រាមអ៊ុយក្រែន «មិនសមហេតុផល» និងចង់ឲ្យរុស្ស៊ីធ្វើការចរចាសន្តិភាព

2023/08/01 09:09:00 pm        137
ម៉ិកស៊ិក៖ ប្រធានាធិបតីម៉ិកស៊ិក លោក អានដ្រេស ម៉ានុអែល ឡូប៉េស អូប្រាឌ័រ (Andres Manuel Lopez Obrador) កាលពីថ្ងៃចន្ទ បានអំពាវនាវឲ្យបញ្ចប់សង្គ្រាម «មិនសមហេតុផល»នៅអ៊ុយក្រែន ដោយជំរុញឲ្យមានកិច្ចចរចាសន្តិភាព នាពេលខាងមុខនៅមជ្ឈិមបូព៌ារួមបញ្ចូលតំណាងមកពីប្រទេសអ៊ុយក្រែន និង  រុស្ស៊ី។លោក ឡូប៉េស អូប្រាឌ័រ បាននិយាយថា ប្រទេសម៉ិកស៊ិក នឹងចូលរួមតែក្នុងកិច្ចចរចានៅប្រទេសអារ៉ាប៊ីសាអ៊ូឌីត ដែលត្រូវបានគេរាយការណ៍ថា នឹងធ្វើឡើងនៅចុងសប្តាហ៍ខាងមុខនេះ ប្រសិនបើភាគីទាំងពីរ មានវត្តមាន។លោកប្រធានាធិបតី បានថ្លែងប្រាប់អ្នកយកព័ត៌មាននៅក្នុងសន្និសីទសារព័ត៌មានជាទៀងទាត់ថា៖«ប្រសិនបើមានការទទួលយកពីអ៊ុយក្រែន និងរុស្ស៊ី ក្នុងការស្វែងរកដំណោះស្រាយ ដើម្បីសម្រេចបានសន្តិភាព យើងនឹងចូលរួម»។លោកឡូប៉េស អូប្រាឌ័រ បានបន្ថែមថា៖«យើងមិនចង់ឲ្យសង្រ្គាមរុស្ស៊ី-អ៊ុយក្រែន បន្តនោះទេ វាជារឿងមិនសមហេតុផលណាស់» ដោយកត់សម្គាល់ថា ជម្លោះបានបណ្តាលឲ្យមានការឈឺចាប់យ៉ាងខ្លាំងដល់មនុស្ស។ «រឿងតែមួយគត់ដែលទទួលបានអត្ថប្រយោជន៍ពីវា គឺឧស្សាហកម្មសង្រ្គាម»៕

អាមេរិកនឹងណែនាំសេចក្តីសម្រេចរបស់UNសម្រាប់កងកម្លាំងពហុជាតិនៅប្រទេសហៃទី

2023/08/01 09:05:53 pm        89
សហរដ្ឋអាមេរិក៖ សហរដ្ឋអាមេរិក បាននិយាយថា ខ្លួនគ្រោងនឹងដាក់ចេញនូវសេចក្តីសម្រេចនៅក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC) ដើម្បីផ្តល់សិទ្ធិដល់ «កងកម្លាំងពហុជាតិ»នៅក្នុងប្រទេសហៃទី បន្ទាប់ពីប្រទេសកេនយ៉ា បានបង្ហាញពីឆន្ទៈក្នុងការដឹកនាំបេសកកម្មនេះ។ថ្លែងទៅកាន់អ្នកសារព័ត៌មានកាលពីថ្ងៃចន្ទ អ្នកនាំពាក្យក្រសួងការបរទេសសហរដ្ឋអាមេរិក លោក Matthew Miller បាននិយាយថា បេសកកម្មណាមួយទៅកាន់ប្រទេសហៃទី ដែលកំពុងតែតស៊ូជាមួយនឹងអំពើហិង្សាក្រុមអន្ធពាល នឹងត្រូវការការអនុញ្ញាតពីUNSCជាដំបូង។លោកបាននិយាយថា សហរដ្ឋអាមេរិក រួមជាមួយនឹងអេក្វាឌ័រ នឹងដាក់ចេញនូវសេចក្តីសម្រេចមួយនៅក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដើម្បីចាត់វិធានការនោះ។លោក Miller មិនបានបញ្ជាក់ថាតើដំណោះស្រាយ នឹងត្រូវដាក់ចេញ នៅពេលណាទេ ប៉ុន្តែលោកបាននិយាយថា វានឹងកើតឡើង នៅពេលដ៏ខ្លីខាងមុខ។លោក Miller បានថ្លែងថា៖«ជំហានទីពីរ គឺថា រដ្ឋាភិបាលកេនយ៉ា ត្រូវការធ្វើបេសកកម្មវាយតម្លៃ ដែលពួកគេគ្រោងនឹងធ្វើនៅក្នុងប៉ុន្មានថ្ងៃ និងសប្តាហ៍ខាងមុខនេះ» ដោយបន្ថែមថា កេនយ៉ា នឹងឆ្លើយតបជាមួយប្រទេសសម្ព័ន្ធមិត្តអំពីតម្រូវការរបស់កងកម្លាំង និងប្រទេសណាខ្លះដែលអាចចូលរួម។

ការស្លាប់ដោយរលកកម្ដៅ កាលពីចុងសប្តាហ៍ ឡើងដល់យ៉ាងហោចណាស់ ១៧នាក់ នៅកូរ៉េខាងត្បូង

2023/08/01 09:02:41 pm        125
កូរ៉េខាងត្បូង៖ អាជ្ញាធរកូរ៉ខាងត្បូងបានឲ្យដឹងកាលពីថ្ងៃចន្ទ (ទី៣១ ខែកក្កដា) ថា យ៉ាងហោចណាស់មនុស្ស ១៧នាក់ បានស្លាប់ដោយសាររលកកម្ដៅ កាលពីចុងសប្តាហ៍ ដោយអ្នកស្លាប់ទាំងនោះ ភាគច្រើនជាកសិករវ័យចំណាស់ ដែលធ្វើការនៅខាងក្រៅ ក្រោមកម្ដៅថ្ងៃក្ដៅខ្លាំង។ចាប់តាំងពីមានការជូនដំណឹងអំពីរលកកម្ដៅដំបូងនៃរដូវនេះ បានចូលជាធរមាន នៅពាក់កណ្តាលខែមិថុនា ប្រទេសកូរ៉េខាងត្បូង បានជួបប្រទះនឹងការឡើងកម្ដៅខ្លាំង ដោយការឡើងខ្ពស់ខ្លាំង នាពេលថ្មីៗនេះប្រហែល ៣៥អង្សាសេ ក្នុងតំបន់ជាច្រើននៃប្រទេស។យោងតាមទិន្នន័យពីទីភ្នាក់ងារគ្រប់គ្រង និងបង្ការជំងឺ និងពីអាជ្ញាធរពន្លត់អគ្គីភ័យទូទាំងប្រទេសរបស់ប្រទេសកូរ៉េខាងត្បូង បានឲ្យដឹងថា យ៉ាងហោចណាស់មនុស្ស១៧នាក់ បានស្លាប់ ដោយសាររលកកម្ដៅកាលពីចុងសប្តាហ៍ ក្នុងនោះភាគ Gyeongsang ខាងជើង រងការវាយប្រហារធ្ងន់ធ្ងរជាងគេបំផុត ដោយកសិករវ័យចំណាស់ ៧នាក់ បានបាត់បង់ជីវិត។ហើយជាមួយគ្នានេះ អាជ្ញាធរបានឲ្យដឹងបន្ថែមថា ជនរងគ្រោះទាំងអស់មានសីតុណ្ហភាព ក្នុងរាងកាយខ្ពស់ នៅពេលពួកគេត្រូវបានរកឃើញ៕

ស្ត្រីមានផ្ទៃពោះជាមន្ត្រីរាជការ កម្មការិនី និងមានបណ្ណសមធម៌ អរគុណរដ្ឋាភិបាលដែលបន្ថែមថវិកាឧបត្ថម្ភគាំពារ

2023/08/01 08:58:53 pm        258
ភ្នំពេញ៖ ថ្ងៃទី០១ ខែសីហា ឆ្នាំ ២០២៣នេះ រាជរដ្ឋាភិបាល បានអនុវត្តការដំឡើងកម្រិត​ថវិកា​ឧបត្ថម្ភសម្រាប់ស្រ្តីមានផ្ទៃពោះជាមន្រ្តីរាជការ កម្មការិនី ប្រើប្រាស់បណ្ណ ប ស ស និងស្រ្តីមានផ្ទៃពោះរស់នៅក្នុងគ្រួសារមានបណ្ណសមធម៌។ ការដំឡើងនេះគឺទទួលបានទ្វេដង ​ដោយរាល់ការពិនិត្យផ្ទៃពោះ រហូតដល់កូនមានអាយុ២ឆ្នាំ​នាំទៅទទួលការចាក់វ៉ាក់សាំងគឺទទួល​បានការឧបត្ថម្ភចំនួន៨ម៉ឺនរៀល​ក្នុងមួយលើក។ថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៣នេះ ​រាល់ស្រ្តីមានផ្ទៃពោះជាមន្រ្តីរាជការ ​មន្រ្តីជាប់កិច្ចសន្យា មន្រ្តី​ចុះកម្មសិក្សា កម្មការិនីមានបណ្ណ ប ស ស និងស្រ្តីមានផ្ទៃពោះរស់នៅក្នុងគ្រួសារមានបណ្ណសមធម៌ ចាប់ផ្ដើមទទួលបានការដំឡើងថវិកា​ឧបត្ថម្ភបន្ថែមទ្វេដងពីរាជរដ្ឋាភិបាល។ ថវិកាទទួលបានគឺ ចំនួន៤ដងកំឡុងពេលពិនិត្យផ្ទៃពោះមុនពេលសម្រាល​ ដោយ​មួយដងទទួលបាន ៨ម៉ឺនរៀល។ ថវិកាពេលសម្រាលទទួលបានការឧបត្ថម្ភកើនទ្វេដង។ រីឯក្រោយពេលសម្រាល កំឡុងពេលថែទាំ​សុខភាពមាតា ទារកនិងការចាក់វ៉ាក់សាំង គឺទទួលបានចំនួន១០ដង ដោយមួយដងទទួលបានចំនួន ៨ម៉ឺនរៀលផងដែរ។ក្នុងការអនុវត្តថ្ងៃដំបូងនេះ ស្រ្តីរស់នៅក្នុងគ្រួសារ​មានបណ្ណសមធម៌ ដែលបានជូនកូនមកទទួល​ការ​ចាក់វ៉ាក់សាំង នៅមណ្ឌលសុខភាពស្ទឹងមានជ័យ បានបង្ហាញនូវការពេញចិត្តទាំងការទទួល​បានសេវាថែទាំសុខភាពដោយមិនគិតថ្លៃ បូករួមទាំងថវិកាឧបត្ថម្ភបន្ថែម​ឡើងដល់៨ម៉ឺនរៀលផងដែរ។ ចំពោះការអនុវត្តការដំឡើងថវិកាឧបត្ថម្ភនេះ វេជ្ជបណ្ឌិត ហ៊ាង មករា ប្រធានមណ្ឌលសុខភាព ស្ទឺងមានជ័យ រួមទាំងក្រុមគ្រូពេទ្យ ​ក្រៅពីផ្ដល់សេវាថែទាំ ក៏បានពន្យល់ណែនាំបន្ថែម​ពី​អត្ថប្រយោជន៍របស់​រាជរដ្ឋាភិបាល ​ជូនដល់ស្រ្តីជាក្រុមគោលដៅផងដែរ។ពាក់ព័ន្ធនឹងការដំឡើងកម្រិត​ថវិកាឧបត្ថម្ភនេះផងដែរ ​ឯកឧត្តម ឈួរ សុបញ្ញា រដ្ឋលេខាធិការក្រសួង​សង្គមកិច្ច បានបញ្ជាក់ទៅប្រតិបត្តិករ ​ត្រូវបើកសាច់ប្រាក់ឱ្យគ្រប់ទៅតាមចំនួនទឹកប្រាក់ថ្មី និងបញ្ជាក់​ប្រាប់​ទៅអ្នកទទួលផល​ត្រូវប្រើប្រាស់ថវិកានោះ​ឱ្យបានត្រឹមត្រូវ ទៅតាមគោលដៅរបស់រាជរដ្ឋាភិបាល។ តាមរយៈសេចក្ដីប្រកាសព័ត៌មានរបស់រាជរដ្ឋាភិបាលកម្ពុជា បញ្ជាក់ថាការដំឡើងកម្រិតថវិកាឧបត្ថម្ភនេះ គឺបង្ហាញពីការប្ដេជ្ញារបស់រាជរដ្ឋាភិបាលក្នុងការគិតគូដល់ស្រ្តីមានផ្ទៃពោះ កុមារតូច ស្របតាមអាទិភាពដែលកំណត់យក មនុស្ស ជាចម្បង និងគោលការណ៍ មិនបោះបង់ពលរដ្ឋណាម្នាក់នោះឡើយ៕ អត្ថបទ៖ គឹមហុក 

ក្រសួងកសិកម្មត្រៀមគ្រាប់ពូជ ដើម្បីចែកជូនកសិកររងគ្រោះដោយសារជំនន់ទឹកភ្លៀង

2023/08/01 08:37:30 pm        202
ភ្នំពេញ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ​បានបញ្ជាក់ថា ​គណៈកម្មាធិការប្រចាំស្បៀង​បម្រុងកម្ពុជា ​ក៏បានត្រៀមរួចជាស្រេច​ ក្នុងការជួយសង្រ្គោះជាទុន ​ឬពូជស្រូវ ពូជបន្លែជូនដល់ប្រជាកសិករដែលរងការខូចខាតដោយសារគ្រោះធម្មជាតិទឹកជំនន់។លោកជំទាវ អឹម រចនា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្មរុក្ខាប្រមាញ់ និង​នេសាទ កាលពីល្ងាចថ្ងៃទី៣១​ ខែកក្កដា​ ឆ្នាំ២០២៣នេះ ​មានប្រសាសន៍ប្រាប់ទូរទស្សន៍ព័ត៌មាន ប៊ីធីវី ដឹងថា​ យោងតាមសេចក្តីរាយការណ៍​តាមខេត្តមួយចំនួនដែលបាន​បញ្ជូនមក គឺមានផ្ទៃដីស្រែ​មួយចំនួនដែល​លិចលង់​ដោយសារជំនន់ទឹកភ្លៀង ​ហើយជំនន់ទឹកភ្លៀងវាធ្លាក់មកគំហុកប៉ុន្មានខែ។អ្នកនាំពាក្យដដែលរូបនេះ ​បានឲ្យដឹងទៀតថា ​បច្ចុប្បន្ន​ក្រសួង​បាន​ត្រៀម​លក្ខណៈរួចរាល់​អស់​ហើយ ប៉ុន្តែរងចាំ​ការវាយតម្លៃ​ជាក់ស្តែង​ជាមុនសិន ​ថាតើផ្ទៃដី​ដែលរងផលប៉ះពាល់​មាន​ទំហំ ឬក៏ម្រិត​ប៉ុណ្ណា ​ហើយប្រជាពលរដ្ឋនៅតំបន់ណាខ្លះ ​ដែល​លោក​មានផ្ទៃដីអាចស្តារឡើងវិញបាន ហើយអាចមានលទ្ធភាពទទួលយកពូជស្រូវ ​ពូជបន្លែដែលយើងត្រៀមផ្តល់ជូនលោកទាំងអស់៕អត្ថបទ៖ ឈិត បូរ៉ាវី

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ជនជាតិអាមេរិកប៉ាឡេស្ទីចំណាយពេលពេញមួយយប់ជាមួយគ្រួសារក្នុងផ្ទះដែលឡោមព័ទ្ធដោយក្រុមតាំងលំនៅនិគមន៍អ៊ីស្រាអែល
08/18/2026 09:08 PM
កាតានិយាយថា កិច្ចព្រមព្រៀងច្រកសមុទ្រ Hormuz អាចនឹងជួយឲ្យវិលត្រឡប់ទៅរកកិច្ចប្រជុំអាមេរិក-អ៊ីរ៉ង់
08/18/2026 08:08 PM
ប្រធានាធិបតីចិន លោក Xi ជំរុញកុំ​ឱ្យ​ «បំផ្លាញ» ឋានៈជា «តំបន់សន្តិភាព» របស់អាមេរិកឡាទីន
08/18/2026 08:08 PM
បេសកជន៖ អាមេរិក​បារម្ភយ៉ាងខ្លាំង ចំពោះការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលលើមូលដ្ឋានទ័ពអាកាសស៊ីរី
08/18/2026 08:08 PM
មនុស្សយ៉ាង​តចិច​ ២៥នាក់ ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារនៅរដ្ឋ​ Plateau របស់នីហ្សេរីយ៉ា
08/18/2026 07:08 PM
មនុស្ស ៣នាក់ រងរបួស ហើយអគាររងការខូចខាតក្នុងការរញ្ជួយដីនៅភាគខាងត្បូងអេស្ប៉ាញ
08/18/2026 07:08 PM
ពលរដ្ឋរស់នៅទីក្រុងម៉ានីល ដើរលុកទឹកតាមផ្លូវ ស្របពេលភ្លៀងវស្សាវាយប្រហារដ្ឋធានីហ្វីលីពីនមួយនេះ
08/18/2026 07:08 PM
ទឹកជំនន់បង្ខំឲ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសខ្លួននៅរដ្ឋ Odisha និងរដ្ឋ Assam ប្រទេសឥណ្ឌា
08/18/2026 07:08 PM
មនុស្សម្នាក់ស្លាប់ និងច្រើននាក់ទៀតជាប់ខ្លួន ក្រោយផ្ទះចាស់បាក់រលំនៅទីក្រុង Kolkata ប្រទេសឥណ្ឌា
08/18/2026 07:08 PM
សាកសពជនអន្តោប្រវេសន៍ ៩នាក់ ត្រូវបានរកឃើញនៅជិតតំបន់ឆ្នេរភាគខាងកើតទីក្រុង Tripoli ប្រទេសលីប៊ី
08/18/2026 07:08 PM