ក្រុមហ៊ុន TH Automotive Manufacturing Co., Ltd​ នឹង​សម្ពោធជាផ្លូវការ​ រោងចក្រផ្គុំ និងដំឡើងរថយន្តរបស់ខ្លួន​នៅកម្ពុជា​ ក្នុងឆ្នាំ២០២៦នេះ
ប្រធានគណៈកម្មាធិការគណបក្សខេត្តតាកែវ ណែនាំសមាជិកមូលដ្ឋានឱ្យយកចិត្ត​ទុកដាក់​បម្រើ​ពលរដ្ឋ
សម្ដេចតេជោ ណែនាំឱ្យដាក់បេក្ខភាពស្រ្ដីជាប់ឆ្នោតយ៉ាងតិចមួយឃុំមួយរូប និងមានស្ត្រីធ្វើស្មៀនឃុំ
សម្ដេចតេជោស្នើស្ថាប័នពាក់ព័ន្ធចាត់វិធានការភ្លាមៗចំពោះអ្នកប្រព្រឹត្តទង្វើអសីលធម៌លើបណ្ដាញសង្គម

នយោបាយ​ និង ការអភិវឌ្ឍន៍

ខ្មាន់កាំភ្លើង សម្លាប់មនុស្សរាប់សិបនាក់ និងចាប់ជម្រិតក្មេងៗជាច្រើននាក់នៅភាគខាងជើងនីហ៊្សេរីយ៉ា

2023/06/06 08:29:57 pm        78
នីហ៊្សេរីយ៉ា៖ ក្រុមនគរបាល និងក្រុមអ្នកស្រុក និយាយថា ក្រុមខ្មាន់កាំភ្លើងនៅតំបន់ភាគខាងជើងប្រទេសនីហ៊្សេរីយ៉ា បានសម្លាប់មនុស្សរាប់សិបនាក់ និងបានចាប់ជម្រិតក្មេងៗជាច្រើននាក់ផ្សេងទៀត អំឡុងការវាយប្រហារដាច់ដោយឡែកពីគ្នា ២លើក ដែលជាឧបទ្ទេវហេតុចុងក្រោយនៅក្នុងតំបន់ញាំញីដោយសារអំពើហិង្សាប្រដាប់អាវុធ ។  ក្រុមប្រដាប់អាវុធជិះទោចក្រយានយន្ត តែងតែឆក់ឱកាសពីចំនួនកងកម្លាំងតិចតួចនៅក្នុងតំបន់ ដើម្បីចាប់ជម្រិតអ្នកភូមិ អ្នកជិះទោចក្រយានយន្ត និងសិស្សសាលា ជាការដោះដូរនឹងប្រាក់លោះ ។  ក្រុមអ្នកស្រុក និយាយថា ក្រុមប្រដាប់អាវុធ បានវាយប្រហារលើភូមិ Janbako និងភូមិ Sakkida ស្ថិតក្នុងរដ្ឋភាគពាយ័ព្យ Zamfara កាលពីថ្ងៃសៅរ៍ ដោយបានសម្លាប់មនុស្សយ៉ាងហោច ២៤នាក់ ។  ក្រុមខ្មាន់កាំភ្លើង បានចាប់ជម្រិតក្មេងៗជាច្រើននាក់ ដែលដើររកអុសនៅក្នុងព្រៃស្ថិតក្នុងភូមិក្បែរគ្នា Gora ។  លោក Hussaini Ahmadu និងលោក Abubakar Maradun គឺជាប្រជាពលរដ្ឋរស់នៅក្នុងភូមិ Janbako និងភូមិ Sakkida និយាយប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រតាមទូរស័ព្ទថា កាលពីរយៈពេល ១សប្តាហ៍មុន ក្រុមប្រដាប់អាវុធ បានទាមទារឲ្យអ្នកភូមិបង់ថ្លៃសេវា ដើម្បីឲ្យពួកគេអាចធ្វើកសិកម្មលើដីចម្ការរបស់ពួកគេបាន ប៉ុន្តែក្រុមអ្នកភូមិ ពុំព្រមធ្វើតាមនោះឡើយ  ។លោក Yazid Abubakar គឺជាអ្នកនាំពាក្យរដ្ឋZamfara បានបញ្ជាក់ពីការវាយប្រហារនេះ ប៉ុន្តែលោកនិយាយថា មានតែមនុស្ស ១៣នាក់ប៉ុណ្ណោះ ត្រូវបានរាយការណ៍ថាបានស្លាប់ និងក្មេងប្រុស-ស្រី ៩នាក់ត្រូវបានគេចាប់ជម្រិត ។  ដោយឡែក នៅរដ្ឋភាគកណ្តាល Benue ក្រុមខ្មាន់កាំភ្លើង បានសម្លាប់មនុស្ស ២៥នាក់ និងបានដុតកម្ទេចចោលលំនៅឋានរបស់ប្រជាពលរដ្ឋ អំឡុងការវាយប្រហារកាលពីថ្ងៃសៅរ៍នៅតំបន់សហគមន៍ Imande Mbakange ។ មូលហេតុនៃការវាយប្រហារ ពុំត្រូវបានគេដឹងនោះទេ ៕

លោក Mike Pence ចូលរួមការប្រកួតប្រជែងប្រធានាធិបតីអាមេរិកនៅឆ្នាំ២០២៤

2023/06/06 07:10:24 pm        130
អាមេរិក៖ អតីតអនុប្រធានាធិបតីលោក Mike Pence បានដាក់ឯកសារកាលពីថ្ងៃចន្ទដែលប្រកាសពីបេក្ខភាពប្រធានាធិបតីរបស់លោក ដែលចាប់ផ្តើមយុទ្ធនាការរយៈពេលយូរទល់នឹងអតីតប្រធានាធិបតីដែលលោកបានបម្រើការនៅក្រោមលោក Donald J. Trump ។ លោក Mike Pence ដែលបានដាក់ឯកសារចំបាច់ដើម្បីឈរឈ្មោះនៅគណៈកម្មការធិការបោះឆ្នោតសហព័ន្ធ បានស្ថិតក្នុងការស្ទង់មតិក្នុងតួលេខតែមួយខ្ទង់ ក្នុងរាល់ការស្ទង់មតិសាធារណៈដែលបានធ្វើឡើងរហូតមកដល់ពេលនេះ ដោយនៅពីក្រោយលោក Trump ដែលបានកែទម្រង់គណបក្សសាធារណៈរដ្ឋ កាលពី៧ឆ្នាំកន្លងទៅនេះ។ អតីតប្រធានាធិបតីរូបនេះ ត្រូវបានគេរំពឹងថា នឹងប្រកាសយុទ្ធនាការរបស់លោកជាផ្លូវការនៅក្នុងការជួបជុំមួយនៅខាងក្រៅទីក្រុង Des Moines នៅថ្ងៃពុធ ១ថ្ងៃបន្ទាប់ពីអតីតអភិបាលក្រុងលោក Chris Christie ត្រូវបានគេរំពឹងថានឹងចូលរួមការប្រកួតប្រជែង ហើយនៅថ្ងៃតែមួយនេះដែរ អភិបាលក្រុង North Dakota លោក Doug Burgum នឹងកំណត់ពេលចូលរួមផងដែរ។ លោក Pence មានផែនការធ្វើយុទ្ធនាការដ៏ទូលំទូលាយនៅក្នុងរដ្ឋ Iowa ជារដ្ឋតែងតាំងដំបូង និងជាកន្លែងមួយដែលទីតាំងអភិរក្សនិយមដ៏តឹងរ៉ឹងរបស់លោកលើបញ្ហាជាច្រើនដូចជាការរំលូតកូន ដែលអាចអំពាវនាវដល់អ្នកបោះឆ្នោតប្រកាន់តឹងខាងនិកាយប្រូតេស្តង់នៃគ្រឹស្តិ៍សាសនា៕

ចិនបើកសម្ពោធស្ថានទូត នៅហុងឌុយរ៉ាស

2023/06/06 07:06:53 pm        178
ហុងឌុយរ៉ាស៖ សាធារណរដ្ឋប្រជាមានិតចិន បានបើកសម្ពោធស្ថានទូតរបស់ខ្លួនជាផ្លូវការ នៅសាធារណរដ្ឋហុងឌុយរ៉ាសកាលពីថ្ងៃចន្ទ បន្ទាប់ពីប្រទេសទាំងពីរ បានបង្កើតទំនាក់ទំនងការទូត កាលពីថ្ងៃទី២៦ ខែមីនា។លោក Yu Bo ភារធារីនៃស្ថានទូតចិនប្រចាំប្រទេសហុងឌុយរ៉ាស បាននិយាយនៅក្នុងពិធីសម្ពោធនេះថា ប្រទេសហុងឌុយរ៉ាស បានចាប់យកឱកាសជាប្រវត្តិសាស្ត្រ ដើម្បីធ្វើការសម្រេចចិត្តដ៏សំខាន់ ក្នុងការទទួលស្គាល់គោលការណ៍ចិនតែមួយ។លោក Yu បានបន្តថា ជាមួយនឹងការសម្រេចចិត្តនេះ ប្រទេសហុងឌុយរ៉ាស បានក្លាយជាប្រទេសទី១៨២ ដែលបានបង្កើតទំនាក់ទំនងការទូតជាមួយប្រទេសចិន ដែលបានធ្វើឲ្យប្រទេសចិនពេញចិត្តយ៉ាងខ្លាំង។លោក Yu បានលើកឡើងថា៖ «គោលការណ៍ចិនតែមួយ គឺជាការឯកភាពជាសកលរបស់សហគមន៍អន្តរជាតិ និងជាបទដ្ឋានដែលទទួលស្គាល់យ៉ាងទូលំទូលាយនៃទំនាក់ទំនងអន្តរជាតិ»។លោក Yu បានបន្ថែមថា មិនដល់បីខែនោះទេបន្ទាប់ពីការបង្កើតទំនាក់ទំនងការទូតរវាងចិន និងហុងឌុយរ៉ាស ប្រទេសទាំងពីរ បានពន្លឿនដល់ការសម្របសម្រួល និងកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើន ដូចជា សេដ្ឋកិច្ច ពាណិជ្ជកម្ម កសិកម្ម វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា វប្បធម៌ ការអប់រំ ហើយនិងប្រព័ន្ធផ្សព្វផ្សាយ។រដ្ឋមន្ត្រីការបរទេសហុងឌុយរ៉ាស់ លោក Eduardo Reina ដែលបានចូលរួមពិធីបើកសម្ពោធស្ថានទូតនេះ បានសង្កត់ធ្ងន់ថា ការសម្រេចចិត្តបង្កើតទំនាក់ទំនងការទូតជាមួយប្រទេសចិន គឺជាជម្រើសឯករាជ្យរបស់ប្រទេសហុងឌុយរ៉ាស។ លោកបាននិយាយថា ការសម្រេចចិត្តនេះធ្វើពិពិធកម្មទំនាក់ទំនងអន្តរជាតិរបស់ហុងឌុយរ៉ាស ដោយស្របទៅតាមប្រទេសភាគច្រើន ដែលទទួលស្គាល់គោលការណ៍ចិនតែមួយ៕

អាមេរិកចោទចិនថា បានប្រើប្រាស់ឥរិយាបថបំពារពានផ្នែកយោធា បន្ទាប់ពីមានការប្រឈមដ៏គ្រោះថ្នាក់

2023/06/06 07:00:24 pm        169
អាមេរិក៖ សេតវិមាន បានឲ្យដឹង កាលពីថ្ងៃចន្ទថា ការប្រឈមមុខគ្នាដ៏គ្រោះថ្នាក់ នាពេលថ្មីៗនេះ រវាងកងកម្លាំងអាមេរិក និងចិន នៅច្រកសមុទ្រតៃវ៉ាន់ និងសមុទ្រចិនខាងត្បូង ឆ្លុះបញ្ចាំងឲ្យឃើញពីការបំពារពានកាន់តែខ្លាំងឡើងៗពីយោធារបស់ទីក្រុងប៉េកាំងថា បង្កើនហានិភ័យនៃការមានកំហុសឆ្គង ដែលនាំឲ្យគ្រោះថ្នាក់។ការព្រមានខ្លាំងៗរបស់ទីក្រុងវ៉ាស៊ីនតោននេះ បានកើតមានឡើងបន្ទាប់ពីការចេញផ្សាយរបស់កងទ័ពជើងទឹកសហរដ្ឋអាមេរិក កាលពីថ្ងៃអាទិត្យ នូវខ្សែវីដេអូនៃអ្វីដែលខ្លួនហៅថា «អន្តរកម្មមិនមានសុវត្ថិភាព» នៅក្នុងច្រកសមុទ្រតៃវ៉ាន់ ដែលនាវាចម្បាំងរបស់ចិន បានបើកឆ្លងកាត់ពីមុខនាវាពិឃាតអាមេរិក នៅក្នុងផ្លូវទឹកប្រកបដោយភាពចម្រូងចម្រាស។ហេតុការណ៍នេះកើតឡើង នៅពេលដែលប្រទេសទាំងពីរ បានបន្ទោសគ្នាទៅវិញទៅមក ចំពោះការមិនលើកទឹកចិត្តឲ្យមានការជជែកគ្នាផ្នែកយោធា ដោយមានភាពមិនចុះសម្រុងគ្នា រវាងប្រទេសគូប្រជែងទាំងពីរ លើបញ្ហាគ្រប់យ៉ាង ចាប់តាំងពីបញ្ហាពាណិជ្ជកម្ម និងតៃវ៉ាន់ រហូតដល់បញ្ហាការវាយលុករបស់ប្រទេសរុស្ស៊ីលើអ៊ុយក្រែន ហើយអាចបង្កើននូវលទ្ធភាពនៃការប្រឈមមុខគ្នា នាពេលអនាគត។អ្នកនាំពាក្យសេតវិមានលោក John Kirby បានប្រាប់អ្នកយកព័ត៌មាន ចំពេលទំនាក់ទំនង រវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងប៉េកាំង មានសភាពកាន់តែយ៉ាប់យ៉ឺនថា៖ «គួរឲ្យសោកស្ដាយ នេះគ្រាន់តែជាផ្នែកមួយនៃការបំពារបំពានម្តងទៀត ដោយសាធារណរដ្ឋប្រជាមានិតចិន (PRC) ដែលយើងកំពុងដោះស្រាយ ហើយយើងត្រៀមខ្លួនដើម្បីដោះស្រាយបញ្ហានេះ។ វានឹងមិនប្រើពេលយូរប៉ុន្មានទេ មុនពេលមាននរណាម្នាក់រងរបួស។ មិនយូរមិនឆាប់នឹងមានកំហុសឆ្គង ក្នុងការវិនិច្ឆ័យ ឬការបង្កើតឲ្យមានកំហុស»។លោក Kirby បានបន្ថែមថា សហរដ្ឋអាមេរិក នឹងបន្តគាំទ្រ សម្រាប់សេរីភាពនៃការធ្វើចរាចរណ៍ទាំងនៅលើអាកាស និងដែនសមុទ្រ។នៅទីក្រុងប៉េកាំងឯណោះវិញ លោក Wang Wenbin អ្នកនាំពាក្យក្រសួងការបរទេសចិន បាននិយាយថា «វិធានការដែលធ្វើឡើងដោយយោធាចិន គឺសមហេតុផលទាំងស្រុង ស្របច្បាប់ ហើយប្រកបដោយវិជ្ជាជីវៈ និងសុវត្ថិភាព»។យោធាសហរដ្ឋអាមេរិក បាននិយាយថា នាវាពិឃាដអាមេរិក Chung-Hoon និងនាវាចម្បាំងកាណាដា Montreal កំពុងដំណើរការតាមទម្លាប់ នៅច្រកសមុទ្រ កាលពីថ្ងៃសៅរ៍ នៅពេលនោះ នាវាចិនបានបើកកាត់ពីមុខនាវាអាមេរិក ក្នុងរង្វង់ចម្ងាយត្រឹមតែ ១៥០យ៉ាដ (១៣៧ម៉ែត្រ)៕

អ្នកនាំពាក្យ៖ អ៊ីរ៉ង់ នឹងបើកបេសកកម្មការទូតឡើងវិញក្នុងប្រទេសអារ៉ាប៊ីសាអ៊ូឌីតនៅសប្តាហ៍នេះ

2023/06/06 06:58:00 pm        178
អ៊ីរ៉ង់៖ អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់បាននិយាយកាលពីថ្ងៃចន្ទថា ប្រទេសអ៊ីរ៉ង់នឹងបើកបេសកកម្មការទូតរបស់ខ្លួនឡើងវិញនៅក្នុងប្រទេសអារ៉ាប៊ីសាអ៊ូឌីតនៅសប្តាហ៍នេះ។អ្នកនាំពាក្យលោក Nasser Kanaani បាននិយាយថា ស្ថានទូតក្នុងទីក្រុងរីយ៉ាតរបស់ប្រទេសអ៊ីរ៉ង់ អគ្គកុងស៊ុលរបស់យើងក្នុងទីក្រុង Jeddah និងការិយាល័យរបស់យើងប្រចាំអង្គការនៃកិច្ចសហប្រតិបត្តិការអ៊ីស្លាម នឹងត្រូវបានបើកឡើងវិញជាផ្លូវការនៅថ្ងៃអង្គារនិងថ្ងៃពុធស្អែកនេះ។ប្រទេសអ៊ីរ៉ង់ និងអារ៉ាប៊ីសាអ៊ូឌីត បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងដើម្បីបន្តទំនាក់ទំនងការទូតកាលពីដើមខែមីនា បន្ទាប់ពីកិច្ចពិភាក្សានៅក្នុងទីក្រុងប៉េកាំង។ប្រទេសអារ៉ាប់ប៊ីសាអ៊ូឌីត បានកាត់ផ្តាច់ទំនាក់ទំនងការទូតជាមួយប្រទេសអ៊ីរ៉ង់នៅក្នុងឆ្នាំ២០១៦ ក្នុងការឆ្លើយតបទៅនឹងការវាយប្រហារមកលើបេសកកម្មការទូតរបស់អារ៉ាប៊ីសាអ៊ូឌីតក្នុងប្រទេសអ៊ីរ៉ង់ បន្ទាប់ពីព្រះរាជាណាចក្រមួយនេះ បានកាត់ទោសប្រហារជីវិតមេដឹកនាំសាសនានីកាយស៊ីអ៊ីតម្នាក់៕

ការត្រួតពិនិត្យឡើងវិញនូវការបោះឆ្នោតនៅនូវែលហ្សេឡង់ ណែនាំឲ្យមានការផ្លាស់ប្តូរច្រើន រួមទាំងការបន្ថយអាយុបោះឆ្នោត

2023/06/06 06:52:05 pm        169
នូវែលហ្សេឡង់៖ យោងតាមសេចក្តីព្រាងរបាយការណ៍ចេញផ្សាយនៅថ្ងៃអង្គារនេះ ប្រព័ន្ធបោះឆ្នោតរបស់ប្រទេសនូវែលហ្សេឡង់ត្រូវការការផ្លាស់ប្តូរសំខាន់ៗដូចជាបន្ថយអាយុបោះឆ្នោតមកនៅត្រឹមអាយុ ១៦ឆ្នាំ ដើម្បីធានាថាលទ្ធិប្រជាធិបតេយ្យអាចជ្រួតជ្រាបបានកាន់តែច្រើន។ របាយការណ៍នេះ គឺជាផ្នែកមួយនៃការត្រួតពិនិត្យឡើងវិញ ដោយឯករាជ្យ ត្រូវបានចាត់តាំងដោយរដ្ឋាភិបាលនូវែលហ្សេឡង់ កាលពីឆ្នាំ២០២១ ដើម្បីធានាថានីតិវិធីរបស់សភា នៅតែស័ក្តិសមសម្រាប់បម្រើផលប្រយោជន៍ជាតិ។ របាយការណ៍នេះ បានលើកឡើងពីការផ្ដាស់ប្ដូរដ៏យ៉ាងទូលំទូលាយ ដែលរួមទាំងការកែប្រែច្បាប់ហិរញ្ញវត្ថុ ការបន្ថែមអាណត្តិសភា និងការកាត់បន្ថយកម្រិតចំនួនបក្សនយោបាយក្នុងការចូលរួមនៅសភា។ លោក Deborah Hart ប្រធានគណៈកម្មាធិការត្រួតពិនិត្យការបោះឆ្នោតឡើងវិញ បាននិយាយថា ខណៈដែលផ្នែកជាច្រើននៃប្រព័ន្ធបោះឆ្នោតរបស់នូវែលហ្សេឡង់ ដំណើរការទៅយ៉ាងល្អ យើងគិតថា វាអាចឈានទៅរកចំណុចកាន់តែប្រសើរ។ តុលាការកំពូលរបស់ប្រទេសនូវេលហ្សេឡង់ បាននិយាយកាលពីឆ្នាំ២០២២ ថា អាយុមានសិទ្ធិបោះឆ្នោត គួរតែទម្លាក់ចុះ ពីអាយុ១៨ ឆ្នាំសម្រាប់ពេលបច្ចុប្បន្ន ប៉ុន្តែផែនការនានានឹងធ្វើឲ្យច្បាប់នេះ ត្រូវបានផ្អាកដោយសាររដ្ឋាភិបាលបច្ចុប្បន្ន ដែលពុំបានតម្រូវឲ្យមានការបោះឆ្នោតដើម្បីអនុម័តច្បាប់នេះ៕

ក្រុមបាតុករត្រៀមតវ៉ាចុងក្រោយដើម្បីបញ្ឈប់ កំណែទម្រង់សោធន៍និវត្តិន៍របស់ប្រទេសបារាំង

2023/06/06 06:45:45 pm        173
បារាំង៖ ក្រុមសហជីពបារាំង នឹងរៀបចំការតវ៉ាលើកទី១៤នៅថ្ងៃអង្គារនេះ ប្រឆាំងទៅនឹងផែនការរដ្ឋាភិបាល ក្នុងការដំឡើងអាយុចូលនិវត្តន៍ពីអាយុ ៦២ ដល់ ៦៤ ឆ្នាំ នូវអ្វីដែលអាចជាការប៉ុនប៉ងចុងក្រោយដើម្បីដាក់សម្ពាធលើក្រុមតំណាងរាស្ត្រឲ្យដកច្បាប់មួយដែលបានកត់ត្រាចូលក្នុងសៀវភៅច្បាប់រួចទៅហើយ។ ការសម្រេចចិត្តរបស់លោកប្រធានាធិបតី Emmanuel Macron ក្នុងការបង្ខំកំណែទម្រង់តាមរយៈអំណាចរដ្ឋធម្មនុញ្ញពិសេសដែលបានរុញឲ្យមានការតវ៉ាប្រកបដោយកំហឹង នៅរដូវស្លឹកឈើលាស់ នេះ ប៉ុន្តែបញ្ហានេះ បានស្ងៀមស្ងាត់នៅតាមរបៀបវារៈបណ្ដាញផ្សព្វផ្សាយដែលបង្កការលំបាកកាន់តែខ្លាំងសម្រាប់ក្រុមសហជីពក្នុងការកៀរគរមនុស្សដើម្បីធ្វើសកម្មភាព។មេដឹកនាំថ្មីរបស់ក្រុមសហជីពប្រកាន់តឹង CGT លោកស្រី Sophie Binet បាននិយាយនៅតាមទូរទស្សន៍ BFM TV ថា ការតវ៉ានានា ត្រូវបានធ្វើឡើងរយៈពេល៦ខែមកហើយ ជារយៈពេលដ៏យូរមិនធ្លាប់មាន។ មានគ្រោះថ្នាក់ច្រើន ប៉ុន្តែក៏ហត់នឿយដែរ ដោយលោកស្រីបន្ថែមថា អ្នកចូលរួមការធ្វើកូដកម្មទាំងឡាយ មានអារម្មណ៍ថា ប៉ះពាល់ដល់ការចំណាយ។  ក្រុមអាជ្ញាធរបាននិយាយថា គេរំពឹងថា មនុស្សចន្លោះពី៤០ម៉ឺនទៅ៦០ម៉ឺននាក់ នឹងចូលរួមការតវ៉ាទូទាំងប្រទេសបារាំង  ដែលនឹងធ្លាក់ចុះពីចំនួនជាង១លាននាក់ ដែលធ្លាប់បានចូលរួមក្បួនតវ៉ានានា ប្រឆាំងនឹងកំណែងទម្រង់អាយុចូលនិវត្តន៍កាលពីដើមឆ្នាំនេះ ៕

លោក Robert Hanssen ភ្នាក់ងារ FBI ដែលបានធ្វើចារកម្មឲ្យរុស្ស៊ី ត្រូវបានប្រទះឃើញស្លាប់ក្នុងពន្ធនាគារ

2023/06/06 06:23:28 pm        150
រុស្ស៊ី៖ អាជ្ញាធរអាមេរិក បាននិយាយថា លោក Robert Hanssen អតីតភ្នាក់ងារការិយាល័យស៊ើបអង្កេតសហព័ន្ធ(FBI) បានផ្លាស់ប្តូរព័ត៌មានចារកម្ម ដែលការិយាល័យបានចាត់ទុកថាគ្រោះថ្នាក់ខ្លាំងបំផុតក្នុងប្រវត្តិសាស្ត្ររបស់ខ្លួន ត្រូវបានប្រទះឃើញស្លាប់នៅក្នុងបន្ទប់ពន្ធនាគាររបស់លោកកាលពីថ្ងៃចន្ទ ទី៥ ខែមិថុនា។ លោក Hanssen អាយុ៧៩ឆ្នាំ ត្រូវបានកាត់ទោសនៅក្នុងឆ្នាំ២០០២ ឲ្យជាប់ពន្ធនាគារអស់មួយជីវិត បន្ទាប់ពីបានសារភពទោសកំហុសចំពោះការធ្វើចារកម្មឲ្យសហភាពសូវៀត និងក្រោយមកឲ្យរុស្ស៊ី រយៈពេលជាង២០ឆ្នាំ។ការិយាល័យពន្ធនាគារបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា បុគ្គលិកពន្ធនាគារ បានបង្ហាញពីវិធានការសង្គ្រោះជីវិតបន្ទាប់ពីរកឃើញថាលោក Hanssen លែងមានប្រតិកម្មតប កាលពីព្រឹកថ្ងៃចន្ទ ប៉ុន្តែការសង្គ្រោះពុំបានជោគជ័យនោះទេ។ យោងតាមគេហទំព័ររបស់ FBI បានឲ្យដឹងថា លោក Hanssen បានចូលរួមជាមួយការិយាល័យស៊ើបអង្កេតសហព័ន្ធ(FBI) ក្នុងឆ្នាំ១៩៧៦ និងបានចាប់ផ្តើមលក់ព័ត៌មានសំងាត់ទៅឲ្យសហភាពសូវៀតក្នុងឆ្នាំ១៩៨៥។ គេហទំព័ររបស់ FBI និយាយថា នៅពេលមានការចាប់ខ្លួនលោក ក្នុងឆ្នាំ២០០១ លោកត្រូវបានផ្តល់សំណងជាសាច់ប្រាក់សុទ្ធ ជាង១,៤លានដុល្លារ មូលនិធិធនាគារនិងគ្រាប់ពេជ្រ ក្នុងការដោះដូរសម្រាប់ការសម្របសម្រួលប្រភពមនុស្សដ៏ច្រើនដែលបានជ្រើសរើសក្នុងការប្រមូលព័ត៌មានសម្ងាត់របស់សហរដ្ឋអាមេរិក និងបច្ចេកទេសចារកម្ម។ក្រុមអ្នកស៊ើបអង្កេត FBI បានធ្វើការរយៈពេលជាច្រើនឆ្នាំដើម្បីព្យាយាមកំណត់អត្តសញ្ញាណចារកម្មនៅក្នុងឋានៈរបស់ពួកគេ។ FBI និយាយថា ក្នុងរយៈពេលច្រើនសប្តាហ៍ដែលនាំទៅរកការចាប់ខ្លួនលោកក្នុងខែកុម្ភៈឆ្នំ២០០១ បុគ្គលិកប្រមាណ៣០០នាក់ បានធ្វើការលើការស៊ើបអង្កេត និងតាមដានលោក Hanssen ។លោកត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគារអស់មួយជីវិត ក្នុងពន្ធនាគារសន្តិសុខខ្ពស់ក្នុងរដ្ឋ Colorado។ លោកត្រូវបានចោទប្រកាន់ថាបានលក់ព័ត៌មានសម្ងាត់ទៅឲ្យទីក្រុងមូស្គូ ដើម្បីទទួលបានមកវិញលុយជាង១លានដុល្លារអាមេរិក និងគ្រាប់ពេជ្រ៕

សម្ដេចតេជោ៖ ប្រព័ន្ធយុត្តិធម៌ និងតុលាការបច្ចុប្បន្នត្រូវការធ្វើកំណែទម្រង់បន្ថែម ពិសេសធនធានមនុស្ស

2023/06/06 05:43:53 pm        148
ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ក្នុងការធ្វើកំណែទម្រង់ប្រព័ន្ធយុត្តិធម៌ និងតុលាការចាប់តាំងពីអាណត្តិទី៣ ដោយបានកសាងហេដ្ឋារចនាសម្ព័ន្ធនានាជាច្រើន ដូចជាសាលាដំបូង សាលាឧទ្ធរណ៍ជាដើម។ ប៉ុន្ដែបច្ចុប្បន្នប្រព័ន្ធយុត្តិធម៌ និងតុលាការ គឺត្រូវបន្តធ្វើកំណែទម្រង់បន្ថែមជាពិសេសលើផ្នែកធនធានមនុស្ស ដើម្បីអាចផ្ដល់សេវាយុត្តិធម៌គ្រប់គ្រាន់ និងល្អប្រសើរដល់ប្រជាពលរដ្ឋ។សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានមានប្រសាសន៍បែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវអគារបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា និងពិធីប្រគល់សញ្ញាបត្រដល់សិស្សចៅក្រម សិស្សក្រឡាបញ្ជី សិស្សអាជ្ញាសាលា និងសិស្សសារការី សរុបជិត២ ពាន់នាក់ នៅអគារទីតាំងថ្មី ស្ថិតក្នុងសង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី៦មិថុនាឆ្នាំ២០២៣នេះ។សម្តេចតេជោ រម្លឹកថា ក្រោយមកក្នុងអាណត្តិទី៣របស់រាជរដ្ឋាភិបាល បានធ្វើកំណែទម្រង់ទៅ​លើវិស័យសំខាន់ៗមួយចំនួនដូចជា ​វិស័យរដ្ឋបាលសាធារណៈ ប្រព័ន្ធយុត្តិធម៌ និងតុលាការ និងកំណែទម្រង់ប្រព័ន្ធហិរញ្ញវត្ថុ។សូមជម្រាបថា កំណែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌នៅតែជារបៀបវារៈសំខាន់របស់​រាជរដ្ឋា​ភិបាល។ ក្រសួងយុត្តិធម៌ជាសេនាធិការបស់រាជរដ្ឋាភិបាលក្នុងការដឹកនាំ និង​គ្រប់គ្រងវិស័យ​យុត្តិធម៌កម្ពុជា ដោយរដ្ឋាភិបាលបានផ្ដល់អាទិភាពខ្ពស់ក្នុងការកែ​លម្អប្រព័ន្ធយុត្តិធម៌ មិនចំពោះ ការផ្តល់សេវាកម្មយុត្តិធម៌តាមប្រព័ន្ធតុលាការ ឬការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការឡើយ។ ក្រសួងយុត្តិធម៌ក៏បាន​ផ្ដួចផ្ដើម​គំនិតក្នុងការសិក្សាចងក្រង និងរៀបចំឱ្យមានឯកសារទស្សនា​ទាននានាដើម្បីក្លាយជាប្រទីបនាំផ្លូវទៅរកការរៀបចំ​លិខិត​បទដ្ឋានគតិយុត្ត ​និងក្របខ័ណ្ឌច្បាប់ និងយន្តការផ្ដល់សេវាយុត្តិធម៌ដល់ប្រជាពលដ្ឋផងដែរ៕ អត្ថបទ៖ វ៉ន ដារ៉ា

សម្តេចតេជោ៖ ការបង្កើតសាលាឧទ្ធរណ៍ភូមិភាគ បានផ្ដល់សេវាយុត្តិធម៌ល្អ ដល់ប្រជាពលរដ្ឋមូលដ្ឋាន

2023/06/06 05:38:45 pm        253
ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានថ្លែងកោតសរសើរចំពោះការអនុវត្តការងាររបស់រដ្ឋមន្រ្ដីក្រសួងយុត្តិធម៌ នាពេលកន្លងទៅនេះ ដោយបានអនុវត្តការផ្ដល់សេវាយុត្តិធម៌យ៉ាងល្អដល់ប្រជាពលរដ្ឋ ក្នុងនោះក៏បានបង្កើត​សាលាឧទ្ធរណ៍ភូមិភាគ​ចំនួន ៣ បន្ថែមទៀតនៅតាមបណ្ដាខេត្តគោលដៅ ដើម្បីផ្ដល់សេវាយុត្តិធម៌ដល់ប្រជាពលរដ្ឋនៅតាមបណ្ដាខេត្ត។សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ​បានមានប្រសាសន៍បែបនេះ ក្នុងឱកាស​អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវអគារបណ្ឌិត្យ​សភាភូមិន្ទយុត្តិធម៌កម្ពុជា ​និងពិធីប្រគល់សញ្ញាបត្រដល់សិស្សចៅក្រម សិស្សក្រឡាបញ្ជី សិស្សអាជ្ញាសាលា ​និងសិស្សសារការី សរុបជិត២ ពាន់នាក់ ​នៅអគារទីតាំងថ្មី ស្ថិតក្នុងសង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ​នាព្រឹកថ្ងៃទី៦មិថុនា ឆ្នាំ២០២៣នេះ។សម្ដេចតេជោ ​បានមានប្រសាសន៍ថា កាលពីមុនសាលាឧទ្ធរណ៍នៅក្នុងប្រទេសកម្ពុជា គឺមាន​តែសាលា​ឧទ្ធរណ៍​រាជធានីភ្នំពេញមួយប៉ុណ្ណោះ ប៉ុន្ដែចាប់តាំងពីឆ្នាំ២០២០ រាជរដ្ឋាភិបាលបានដាក់​ឱ្យ​ដំណើការសាលាឧទ្ធរណ៍ភូមិភាគចំនួន ៣ បន្ថែមទៀត រួមមាន សាលាឧទ្ធរណ៍តំបន់ត្បូងឃ្មុំ សាលាឧទ្ធរណ៍តំបន់បាត់ដំបង ​សាលាឧទ្ធរណ៍តំបន់ព្រះសីហនុ ដែលសាលាឧទ្ធរណ៍ទាំង​នេះបានចូលរួមផ្ដល់សេវារហ័ស និងផ្ដល់ភាពងាយស្រួលក្នុងការដោះស្រាយរឿងក្ដី​ដល់ប្រជាពលរដ្ឋ​នៅតាមបណ្ដាខេត្តជិតៗនោះផងដែរ។ សូមជម្រាបថា តាមរយៈសាលាឧទ្ធរណ៍តំបន់ទាំងនេះ នឹងចូលរួមបង្ខិតសេវាយុត្តិធម៌កាន់​តែជិតប្រជាពលរដ្ឋ។ ប្រជាពលរដ្ឋមិនចាំបាច់ឡើងមកភ្នំពេញទៀតនោះទេ គឺអាចទៅឧទ្ធរណ៍​តំបន់ដែលបានបង្កើតឡើងក្នុងការជួយសន្សំសំចៃពេលវេលា និងថវិកា។ ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានចេញព្រះរាជក្រឹត្យប្រកាសដំណើរការ​សាលាឧទ្ធរណ៍​ទាំង ៣ ខាងលើដោយធ្វើការបែងចែក និងគ្រប់គ្រងសំណុំរឿងទៅតាមតំបន់ដែល​បានកំណត់ចាប់ពីខែ មេសា ឆ្នាំ ២០២០ តទៅ។ យោងតាមព្រះរាជក្រឹត្យ សាលាឧទ្ធរណ៍តំបន់​ក្រៅពីទទួលដោះស្រាយបណ្តឹងឧទ្ធរណ៍ចំពោះសេចក្តីសម្រេចនានារបស់សាលាដំបូងខេត្តរបស់ខ្លួន ក៏ត្រូវដោះស្រាយបណ្ដឹងឧទ្ធរណ៍ពីតាមបណ្ដាខេត្តដែលនៅជិត​ទៅតាម​ព្រះរាជក្រឹត្យ​បានកំណត់​ផងដែរ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

សមត្ថកិច្ចផាកពិន័យម្ចាស់ និងអ្នកគ្រប់គ្រងទីតាំងល្មើសអនុក្រឹត្យ០៣ ជាង៧ប៊ីលានរៀល ឬជិត២លានដុល្លារ ក្នុងឆមាសទី១ ឆ្នាំ២០២៦
08/19/2026 04:08 PM
ស្ថានទូតរុស្ស៊ីលើកឡើងអំពីការរំលោភច្បាប់អន្តរជាតិខាងច្បាប់សមុទ្រដោយអ៊ីតាលី
08/19/2026 04:08 PM
មន្រ្ដីជាន់ខ្ពស់ក្រសួងវប្បធម៌៖ ការធ្វើជំរឿនមន្ត្រីជាក់ស្តែង គឺជាយន្តការគន្លឹះក្នុងការពង្រឹងអភិបាលកិច្ច និងបង្កើនផលិតភាពការងារ ឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជា
08/19/2026 04:08 PM
UN៖ ការវាយប្រហារលើបុគ្គលិកជំនួយមនុស្សធម៌បានកើនឡើងដល់កម្រិតខ្ពស់បំផុតមិនធ្លាប់មាន ក្នុងឆ្នាំ ២០២៥
08/19/2026 04:08 PM
រដ្ឋមន្ត្រីការបរទេសរុស្ស៊ី៖ ចក្រភពអង់គ្លេសប្រឈមក្លាយ​ជាភាគីនៃសង្គ្រាមអ៊ុយក្រែន
08/19/2026 04:08 PM
អគ្គស្នងការដ្ឋាននគរបាលជាតិបើកកិច្ចប្រជុំពង្រឹងលើការអនុវត្តរឹតបន្តឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក
08/19/2026 04:08 PM
សមយុទ្ធយោធាអាមេរិក-កូរ៉េខាងត្បូង នឹងបញ្ចប់មុនកាលកំណត់ បន្ទាប់ពីលោក TRUMP បញ្ជាឲ្យកាត់បន្ថយទំហំ
08/19/2026 04:08 PM
លោក Putin ធ្វើជាម្ចាស់ផ្ទះទទួលស្វាគមន៍​មេដឹកនាំមីយ៉ាន់ម៉ា និងពិភាក្សា អំពីគម្រោងថាមពល
08/19/2026 04:08 PM
រដ្ឋមន្រ្ដីធនធានទឹកចុះពិនិត្យគម្រោងអភិវឌ្ឍន៍ធនធានទឹកស្ទឹងឃ្លៀច ខណៈក្រោយសាងសង់រួចស្ទឹងនេះ មានសមត្ថភាពស្ដុកទឹកបានប្រមាណ ១១៥លានម៉ែត្រគូប និងធានាសន្ដិសុខទឹក ការពារទឹកជំនន់
08/19/2026 04:08 PM
ក្រសួងការងារ ចាត់វិធានកា​រលើ​អ្នកគ្រ​ប់​គ្រង​ជា​ជន​បរទេស​ដែល​ប្រើ​ប្រាស់​អាកប្ប​កិរិយា និង​ពាក្យ​សម្តី​មិន​​សមរម្យ​ជា​មួយ​បង​ប្អូន​កម្មករ​​និ​យោ​ជិត​ខ្មែរ
08/19/2026 04:08 PM