ក្រុមហ៊ុន TH Automotive Manufacturing Co., Ltd​ នឹង​សម្ពោធជាផ្លូវការ​ រោងចក្រផ្គុំ និងដំឡើងរថយន្តរបស់ខ្លួន​នៅកម្ពុជា​ ក្នុងឆ្នាំ២០២៦នេះ
ប្រធានគណៈកម្មាធិការគណបក្សខេត្តតាកែវ ណែនាំសមាជិកមូលដ្ឋានឱ្យយកចិត្ត​ទុកដាក់​បម្រើ​ពលរដ្ឋ
សម្ដេចតេជោ ណែនាំឱ្យដាក់បេក្ខភាពស្រ្ដីជាប់ឆ្នោតយ៉ាងតិចមួយឃុំមួយរូប និងមានស្ត្រីធ្វើស្មៀនឃុំ
សម្ដេចតេជោស្នើស្ថាប័នពាក់ព័ន្ធចាត់វិធានការភ្លាមៗចំពោះអ្នកប្រព្រឹត្តទង្វើអសីលធម៌លើបណ្ដាញសង្គម

នយោបាយ​ និង ការអភិវឌ្ឍន៍

ប្រេសិតពិសេសអាស៊ាន ជួបមេដឹកនាំមីយ៉ាន់ម៉ា ដើម្បីជំរុញកិច្ចព្រមព្រៀងជាឯកច្ឆន្ទប្រាំចំណុច

2022/07/01 10:49:20 pm        617
ភ្នំពេញ៖ ក្នុងដំណើរទស្សនកិច្ចការងារលើកទី២នៅមីយ៉ាន់ម៉ា ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ប្រមុខការទូតកម្ពុជា និងជាប្រេសិតពិសេសរបស់ប្រធានអាស៊ានស្ដីពីមីយ៉ាន់ម៉ា បាន​អញ្ជើញ​ជួប​ពិភាក្សាការងារជាមួយឯកឧត្តម នាយឧត្តមសេនីយ៍ជាន់ខ្ពស់ មីន អោងឡាំង ប្រធាន​ក្រុមប្រឹក្សា​រដ្ឋបាល​រដ្ឋសហភាពមីយ៉ាន់ម៉ា ​ដើម្បីជំរុញកិច្ចព្រមព្រៀងជាឯកច្ឆន្ទប្រាំចំណុច។ ក្នុងដំណើរទស្សនកិច្ចលើកទី២របស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ប្រមុខការទូតកម្ពុជា និងក្នុងឋានៈជាប្រេសិតពិសេសរបស់ប្រធានអាស៊ាន​ស្ដីពីមីយ៉ាន់ម៉ា ​អមដំណើរដោយឯកឧត្តម ឯកផាប់ ផាន់ថាវង្ស អគ្គលេខាធិការរងអាស៊ានទទួលបន្ទុកសហគមន៍សង្គម-វប្បធម៌អាស៊ាន កាលពីថ្ងៃទី៣០ ខែមិថុនា ម្សិលមិញ ​បានចូលជួបសម្តែងការគួរសមជាមួយឯកឧត្តម​នាយឧត្តម​សេនីយ៍​ជាន់ខ្ពស់ មីន អោងឡាំង ប្រធានក្រុមប្រឹក្សារដ្ឋបាលរដ្ឋ (SAC) ដើម្បីផ្លាស់ប្តូរ​យោបល់​ពីការអនុវត្តកិច្ចព្រមព្រៀងជាឯកច្ឆន្ទ​ប្រាំចំណុច​របស់អាស៊ាន​ និងស្ថានភាពនយោបាយ និងមនុស្សធម៌​នៅមីយ៉ាន់ម៉ា។បន្ទាប់ពីនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានជួបពិភាក្សាការងារជាមួយ​ឯកឧត្តម វ៉ុនណា ម៉ោងល្វីន និងឯកឧត្តម កូ កូ ឡាំង ប្រធានក្រុមការងារមីយ៉ាន់ម៉ា​ទទួល​បន្ទុកជំនួយ​មនុស្សធម៌ ដោយកិច្ចប្រជុំទាំងពីរបានផ្តោតលើប្រធានបទសំខាន់ៗជាច្រើន រួមមាន៖ (១) សារៈសំខាន់​នៃការបេ្តជ្ញាចិត្តរបស់ក្រុមប្រឹក្សារដ្ឋបាលរដ្ឋ (SAC) ក្នុងការជំរុញការអនុវត្តកិច្ច​ព្រមព្រៀង​ជាឯកច្ឆន្ទប្រាំចំណុចរបស់អាស៊ានទៅមុខបន្ថែមទៀត (២) ស្ថានការណ៍នយោបាយ​នៅ​មីយ៉ាន់ម៉ា (៣) ការតាមដាន​លទ្ធផលនៃកិច្ចប្រជុំពិគ្រោះយោបល់ស្តីពីជំនួយ​មនុស្សធម៌​អាស៊ាន​ជូនមីយ៉ាន់ម៉ា នៅថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២២ នៅភ្នំពេញ ជាពិសេសភាពចាំបាច់​ក្នុងការបង្ហាញ​ប្រទេសសមាជិកអាស៊ាន ​និងសហគមន៍​អន្តរជាតិនូវវឌ្ឍនភាពដែលសកម្ម ​និងជាក់ស្តែង​បន្ថែមទៀត ​នៅក្នុងការអនុវត្តក្របខ័ណ្ឌ ដែលសម្រេចបានក្នុងកិច្ចប្រជុំពិគ្រោះ​យោបល់នោះ និង (៤) វិធីសាស្រ្តដែលទីភ្នាក់ងារឯកទេសរបស់អង្គការសហប្រជាជាតិ និងអង្គការមិនមែនរដ្ឋាភិបាល​អន្តរជាតិ ​អាចចូលរួមក្នុងការងារមនុស្សធម៌ដែលដឹកនាំ​ដោយមីយ៉ាន់ម៉ា ដែលក្នុងនោះរួមមាន​ការវាយតម្លៃតម្រូវការរួមនៅក្នុងតំបន់ដែលពិបាកទៅដល់ផងដែរ។ ពាក់ព័ន្ធនឹងដំណើរទស្សនកិច្ចការងារលើកទី២នេះ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន បញ្ជាក់ជាថ្មីថា​ គោលបំណងនៃដំណើរទស្សនកិច្ចនាពេលនេះ ​មានគោលដៅចំនួន៣ រួមមាន កាត់បន្ថយអំពើហិង្សា ​ឬគោរពដល់ការអនុវត្តបទឈប់បាញ់, បញ្ហាជំនួសមនុស្សធម៌ និងការកសាងទំនុកចិត្តគ្នា​ ដើម្បីឆ្ពោះទៅរកការចចារថ្នាក់ជាតិ។យ៉ាងណាមិញ មុនការបំពេញទស្សនកិច្ចការងារលើកទី២ នៅមីយ៉ាន់ម៉ានាពេលនេះ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស ​និងសហប្រតិបត្តិការអន្តរជាតិ និងជាប្រេសិត​ពិសេស​របស់ប្រធានអាស៊ានស្ដីពីមីយ៉ាន់ម៉ា​ បាន​ផ្ញើលិខិត​ទៅកាន់ក្រសួងការបរទេសមីយ៉ាន់ម៉ា ដោយ​បាន​ទទូចឱ្យក្រុមប្រឹក្សារដ្ឋបាលរដ្ឋមីយ៉ាន់ម៉ា ​បញ្ជូន​លោកស្រី អោងសាន ស៊ូជី ត្រឡប់ទៅកាន់​លំនៅដ្ឋានវិញ​ ខណៈបច្ចុប្បន្នលោកស្រីត្រូវបានស្ថិតនៅក្នុង​ពន្ធនាគារ​ទីក្រុងណៃពិដោ ប្រទេស​មីយ៉ាន់ម៉ា៕ អត្ថបទ សេក ឧត្តម

ប្រេសិតពិសេសប្រធានអាស៊ាន ជួបជាមួយឯកឧត្តម មីន អោងឡាំង

2022/07/01 07:20:48 pm        663
ភ្នំពេញ៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ប្រមុខការទូតកម្ពុជា និងជាប្រេសិតពិសេសរបស់ប្រធានអាស៊ានស្ដីពីមីយ៉ាន់ម៉ា បានចូលជួបសម្តែងការគួរសមជាមួយឯកឧត្តមនាយឧត្តមសេនីយ៍ជាន់ខ្ពស់ មីន អោងឡាំង ប្រធានក្រុមប្រឹក្សារដ្ឋបាលរដ្ឋ (SAC) នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ ដើម្បីផ្លាស់ប្តូរយោបល់ពីការអនុវត្តកិច្ចព្រមព្រៀងជាឯកច្ឆន្ទប្រាំចំណុចរបស់អាស៊ាន និងស្ថានភាពនយោបាយ និងមនុស្សធម៌នៅមីយ៉ាន់ម៉ា។ 

ឯកឧត្តមបណ្ឌិត គឹម សន្តិភាព និងក្រុមការងារ ចូលថ្វាយបង្គំ និងនាំយកទេយ្យទានប្រគេនព្រះសង្ឃគង់ចាំព្រះវស្សានៅវត្តធម្មរង្សី ក្រុងដាវីន -Darwin ប្រទេសអូស្ត្រាលី

2022/07/01 07:20:33 pm        229
ភ្នំពេញ៖ នៅថ្ងៃសុក្រ ទី១ ខែកក្កដា ឆ្នាំ២០២២ ឯកឧត្តមបណ្ឌិត គឹម សន្តិភាព សមាជិកគណៈកម្មាធិការកណ្តាលគណបក្ស និងជាប្រធានក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សនៅប្រទេសអូស្ត្រាលី និងនូវ៉ែលហ្សេឡង់ និង ឯកឧត្តម ចាន់ រតនា ប្រធានគណៈកម្មាធិការគណបក្សប្រចាំប្រទេសអូស្ត្រាលី និងនូវ៉ែលហ្សេឡង់ បានអញ្ជើញទៅថ្វាយបង្គំ និងបាននាំយកទេយ្យទាន រួមទាំងថវិកាមួយចំនួន ប្រគេនព្រះសង្ឃគង់ចាំព្រះវស្សានៅវត្តធម្មរង្សី (ហៅវត្តខ្មែរដាវីន) ប្រចាំទីក្រុងដាវីន-Darwin ប្រទេសអូស្ត្រាលី ។សកម្មភាពនេះមានការចូលរួមពី ឯកឧត្តម សុខ វាសនា អនុប្រធានក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សនៅប្រទេសអូស្ត្រាលី និងនូវ៉ែលហ្សេឡង់ និងជាប្រធានតំបន់៧ និងឯកឧត្តម លោកជំទាវ លោក លោកស្រី កញ្ញា ដែលជាអនុប្រធាន សមាជិក-សមាជិកានៃក្រុមការងាររៀបចំអង្គការចាត់តាំង គណៈកម្មាធិការសាខាគណបក្ស និងក្រុមការងារយុវជន៕

សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យចាប់ផ្ដើមប្រកាសខេត្ត-ស្រុក-ឃុំ ជាបណ្ដើរៗអំពីការអស់មីន

2022/07/01 05:58:30 pm        727
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន បានជំរុញទៅអាជ្ញាធរមីន និងអាជ្ញាធរតាមបណ្ដារាជធានី-ខេត្ត ចាប់ផ្ដើមប្រកាសខេត្ត ស្រុក និងឃុំ-សង្កាត់ ជាបណ្ដើៗអំពីការបោសសម្អាតមីន និងគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ រួចរាល់ ដើម្បីផ្តល់សុវត្ថិភាព ហើយពលរដ្ឋរស់នៅដោយគ្មានការព្រួយបារម្ភ ។ ក្នុងឱកាសអញ្ជើញអបអរសាទរទិវាមច្ឆជាតិ ១កក្កដា ២០២២ ដែលប្រារព្ធនៅទីតាំងអាងត្រពាំងថ្ម ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ នៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន​ សែន បានស្នើទៅរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ពិចារណាដាក់ចូលទៅក្នុងថវិកាជាតិសម្រាប់ឆ្នាំ ២០២៣-២០២៤ខាងមុខ ជាដំណាក់ៗ ដើម្បីបង្ហើយនូវការដោះមីន ដោយបញ្ចប់ខេត្ត បញ្ចប់ស្រុក ឬបញ្ចប់ឃុំ ប្រកាសថាគ្មានមីន ។ សម្ដេចតេជោ បានបន្ថែមថា នៅខេត្តកែប បានប្រកាសរួចហើយថាគ្មានមីន ដោយកន្លែងខ្លះទៀត ត្រូវការប្រាក់ត្រឹម ៥ម៉ឺនដុល្លារ ទៅរកសុំបរទេសពិបាកណាស់ ហើយឥឡូវត្រូវដាក់ចូលក្នុងថវិកាជាតិ ដើម្បីបញ្ចប់នូវទីកន្លែងមួយចំនួនជិតបោសសម្អាតមីនអស់ ប៉ុន្តែខ្វះលុយដោះ ។ សម្ដេចតេជោ ហ៊ុន សែន ជំរុញទៅអាជ្ញាធរមីន សហការជាមួយអាជ្ញាធរខេត្តបន្ទាយមានជ័យ បញ្ជូនកម្លាំងបោសសំអាតមីនដែលនៅសេសសល់ ដើម្បីធានាសុវត្ថិភាព ហើយប្រកាសឃុំប៉ោយចារ ស្រុកភ្នំស្រុក ក៏ដូចជាអាងត្រពាំងថ្ម ជាតំបន់គ្មានមីន ទោះបីដោយតម្លៃណាក៏ដោយ ត្រូវតែដោះមីននៅតំបន់នោះ នៅចុងឆ្នាំនេះយ៉ាងយូរ ត្រូវប្រកាសជាតំបន់គ្មានមីន ។ ជាមួយនេះ នាយករដ្ឋមន្ត្រីកម្ពុជា បានជំរុញទៅក្រសួងធនធានទឹក និងឧតុនិយម ត្រូវធ្វើការជួសជុល ធ្វើផ្លូវនៅលើខ្នងអាងត្រពាំងថ្ម ប្រមាណ១០គីឡូម៉ែត្រ ដើម្បីជាប្រយោជន៍ដល់ពលរដ្ឋក្នុងការធ្វើដំណើរ និងដឹកកសិផលកាន់តែងាយស្រួល ខណៈអាងនេះមិនត្រឹមជាប្រភពទឹកសម្រាប់ស្រោចស្រពដំណាំកសិកម្ម វាក៏ជាទីតាំងទេសចរណ៍ និងពលរដ្ឋអាចនេសាទបានទៀតផងដែរ ៕ (អត្ថបទ បាន សុខរិទ្ធិ)

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដាក់ឲ្យប្រើប្រាស់ផ្លូវការនូវកម្រងព័ត៌មានជាតិលើកទី២ ស្តីពីសុវត្ថិភាពនិងសុខភាពការងារ

2022/07/01 05:37:21 pm        219
ភ្នំពេញ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅព្រឹកថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២២នេះ រៀបចំពិធីផ្សព្វផ្សាយ និងដាក់ឲ្យប្រើប្រាស់កម្រងព័ត៌មានជាតិលើកទី២ ស្តីពីសុវត្ថិភាព និងសុខភាពការងារ និងគោលការណ៍ណែនាំ ស្តីពីសុវត្ថិភាពសារធាតុគីមីនៅកន្លែងធ្វើការ។កម្រងព័ត៌មានជាតិលើកទី២ ស្តីពីសុវត្ថិភាព និងសុខភាពការងារ សម្រាប់ប្រទេសកម្ពុជារួមបញ្ចូលព័ត៌មានថ្មីៗ និងអាចរកបានស្ដីពី រចនាសម្ព័ន្ធមូលដ្ឋាននៃសុវត្ថិភាព និងសុខភាពការងារ (OSH) ច្បាប់ ការអនុវត្តច្បាប់ ប្រព័ន្ធសំណងគ្រោះថ្នាក់ការងារ ស្ថិតិ និងសកម្មភាពផ្សព្វផ្សាយស្តីពីសុវត្ថិភាព និងសុខភាពការងារ។គោលបំណងនៃកម្រងព័ត៌មាននេះ គឺផ្តល់នូវមូលដ្ឋានសម្រាប់ពិនិត្យមើលភាពខ្លាំង និងបញ្ហាប្រឈមដែលកំពុងកើតមានបច្ចុប្បន្នលើផ្នែកសុវត្ថិភាព និងសុខភាពការងារនៅក្នុងប្រទេស និងជ្រើសរើសអាទិភាពសម្រាប់សកម្មភាពសុវត្ថិភាព និងសុខភាពការងារនាពេលអនាគត៕

នៅថ្ងៃទី១២-១៣ខែកក្កដាខាងមុខនេះ អ្នកជំនាញក្រុមហ៊ុន ស៊ីណូវ៉ាក់ នឹងមកសិក្សាពីមូលដ្ឋានសំណង់ និងបច្ចេកទេសរក្សាវ៉ាក់សាំងនៅកម្ពុជា

2022/07/01 05:08:40 pm        632
ភ្នំពេញ៖ លោកជំទាវ វេជ្ជបណ្ឌិត យក់ សម្បតិ្ត រដ្ឋលេខាធិការក្រសួងសុខាភិបាល បានឲ្យដឹងថា នៅថ្ងៃទី១២-១៣ ខែកក្កដា ឆ្នាំ២០២២ខាងមុខនេះ ក្រុមអ្នកជំនាញរបស់ក្រុមហ៊ុន Sinovac Life Sciences Co.,Ltd នឹងមកសិក្សាពីមូលដ្ឋានសំណង់ និងបច្ចេកទេសរក្សាទុកវ៉ាក់សាំង និងវេចខ្ចប់វ៉ាក់សាំង នៅកម្ពុជា។លោកជំទាវបន្តទៀតថា ក្រុមអ្នកជំនាញរបស់ក្រុមហ៊ុន ស៊ីណូវ៉ាក់ ចុះមកសិក្សានេះបន្ទាប់ពីក្រសួងសុខាភិបាលកម្ពុជា បានរៀបចំពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបតិ្តការវេចខ្ចប់វ៉ាក់សាំងបង្ការវីរុសកូវីដ-១៩ រវាងសហគ្រាសឱសថកម្ពុជា និងក្រុមហ៊ុន Sinovac Life Sciences នៃសាធារណរដ្ឋប្រជាមានិតចិន ដែលអាចឲ្យកម្ពុជា មានលទ្ធភាពវេចខ្ចប់វ៉ាក់សាំងដោយអនុលោមទៅតាមនិយាមរបស់សាធារណរដ្ឋប្រជាមានិតចិន។ ដោយពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ធ្វើឡើងកាលពីព្រឹកថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២២កន្លងទៅ ក្រោមវត្តឯកឧត្តម សាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រី្តក្រសួងសុខាភិបាល ជាមួយឯកឧត្តម Wang Wentian (វ៉ាង វិនធាន) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា លោកជំទាវ អ្នកឧកញ៉ា ជឹង សុភាព អគ្គនាយិកាសហគ្រាសឱសថកម្ពុជា លោក Gao Qiang (កៅ ជាំង)អ្នកគ្រប់គ្រងទូទៅរបស់ក្រុមហ៊ុន Sinovac Life Sciences Co.,Ltd។ ឯកឧត្តមសាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រី្តក្រសួងសុខាភិបាល បានបញ្ជាក់ដែរថា គម្រោងវេចខ្ចប់ដំណាក់កាលចុងក្រោយ នៃវ៉ាក់សាំងបង្ការវីរុសកូវីដ-១៩ និងវីរុសបំលែងថ្មីផ្សេងៗទៀត រាជរដ្ឋាភិបាលកម្ពុជា បញ្ជាទិញពីសហគ្រាសឱសថកម្ពុជា រយៈពេល៣ឆ្នាំ(២០២៤-២០២៦) សម្រាប់ផ្គត់ផ្គង់តម្រូវការប្រើបា្រស់ក្នុងប្រទេស៕(ដោយ៖ ហួត រដ្ឋា)

សម្ដេចតេជោ ហ៊ុន សែន ៖ “បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា គឺបោះឆ្នោតជូនខ្លួនឯង”

2022/07/01 04:14:59 pm        462
ភ្នំពេញ៖ ក្នុងឱកាសអបអរសាទរទិវាមច្ឆជាតិ១កក្កដា ឆ្នាំ២០២២ សម្ដេចតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រីនៃកម្ពុជា បាន​មាន​ប្រសាសន៍​ថ្លែង​អំណរគុណ​ដល់​ប្រជាពលរដ្ឋ​ដែល​បាន​បោះឆ្នោត​ជូនគណបក្សប្រជាជនកម្ពុជា ដោយសម្ដេចបានគូសបញ្ជាក់ថា “បោះឆ្នោតជូន​គណបក្ស​ប្រជាជន​កម្ពុជា គឺបោះឆ្នោតជូនខ្លួនឯង”។សម្តេចតេជោ ហ៊ុន សែន បាន​ប្រកាស​ថ្លែង​អំណរ​គុណ​ដ​ល់​ប្រជាពលរដ្ឋ ដែល​បាន​នាំគ្នា​អញ្ជើញ​ទៅ​បោះឆ្នោត​ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ដែល​បាន​កន្លង​ទៅ​ថ្មី​ៗ​នេះ ទោះជា​បោះឱ្យគណបក្សនយោបាយណាក៏ដោយ ដែលនេះជាទម្រង់ នៃលទ្ធផល​ប្រជាធិបតេយ្យ សេរី ពហុបក្សនៅកម្ពុជា។ជាមួយគ្នានេះដែរ សម្តេចតេជោ ហ៊ុន សែន ប្រកាសថ្លែងអំណរគុណ និងអំពាវនាវ ដល់​ពលរដ្ឋ​ឱ្យ​បន្តបោះឆ្នោត គាំទ្រគណបក្សប្រជាជនកម្ពុជានៅឆ្នាំ២០២៣ខាងមុខបន្តទៀត ដែល​ជា​សក្ខីភាព​បង្ហាញ​ពី​ភាពជឿជាក់ទុកចិត្ត លើការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា។ក្នុងឱកាសនោះដែរ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីក៏បានលើកឡើងផងដែរ អំពីគុណតម្លៃនៃសុខសន្តិភាព ដែលប្រទេសកម្ពុជាកំពុងមាននាពេលបច្ចុប្បន្ន ដោយសម្តេចបានបញ្ជាក់ថា តម្លៃសន្តិភាពនេះគឺពិតជាមិនអាចខ្វះបាននោះឡើយ ខណៈសន្តិភាពនេះបានធ្វើឲ្យប្រទេសកម្ពុជាមានការអភិវឌ្ឍរីកចំរើនស្ទើគ្រប់វិស័យនោះ៕

សម្ដេចតេជោ ហ៊ុន​ សែន​ រំលឹកពីគ្រាដែល​​​ឯកជនកាន់កាប់ឡូតិ៍នេសាទ ដោយបង្កការលំបាកបំផុតដល់ពលរដ្ឋ និងប្រជានេសាទ

2022/07/01 04:01:05 pm        427
បន្ទាយមានជ័យ៖ សម្ដេចតេជោ​ ហ៊ុន​ សែន នាយករដ្ឋមន្ត្រី បាន​ប្រកាស​រំលឹក​ពី​គ្រាដែ​ល​ឯក​ជន​កាន់​កាប់​ឡូតិ៍នេសាទ ដោយបង្កការលំបាកលំបិតបំផុតដល់ប្រជាពលរដ្ឋ និងប្រជានេសាទ រហូត​ដល់​មាន​អំពើហិង្សាក្នុងទម្រង់ធ្ងន់ធ្ងរ និងជម្រោះរ៉ាំរ៉ៃផ្សេងៗរាប់មិនអស់។សម្ដេចតេជោបានប្រកាសយ៉ាងដូច្នេះក្នុងឱកាសដែលសម្ដេចអញ្ជើញជាអធិបតី​ក្នុង​ពិធី​អបអរ​សាទរ​ទិវា​មច្ឆជាតិ១កក្កដា ឆ្នាំ២០២២ ដែលប្រារព្ធឡើងនៅទីតាំងអាងទឹក ត្រពាំងថ្ម ភូមិត្រពាំងថ្ម ឃុំប៉ោយចារ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២២។ជាមួយគ្នានេះដែរ សម្តេចតេជោ ហ៊ុន សែន ក៏បានប្រកាសជំរុញចរន្ត នៃការចិញ្ចឹមត្រី ដើម្បី​ធានា​ការ​ផ្គត់ផ្គង់​ដល់​តម្រូវការប្រជាពលរដ្ឋ។ សម្តេចបន្តថា ពេលនេះ តម្លៃត្រីមានកើនឡើង ខណៈ​សាច់មាន់ សាច់ជ្រូក និងសាច់ផ្សេងៗ បែរជាមានការធ្លាក់ខ្លះទៅវិញ ដែល​នេះ​ផ្អែក​លើ​តម្រូវ​ការ​ជាក់​ស្តែង​របស់​អ្នកទទួលទានប៉ុណ្ណោះ។  

សម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីអបអរសាទរទិវាមច្ឆជាតិ១កក្កដា ឆ្នាំ២០២២ ដែលប្រារព្ធឡើងនៅទីតាំងអាងទឹក ត្រពាំងថ្ម ខេត្តបន្ទាយមានជ័យ

2022/07/01 02:50:24 pm        230
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២២ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរទិវាមច្ឆជាតិ១កក្កដា ឆ្នាំ២០២២ ដែលប្រារព្ធឡើងនៅទីតាំងអាងទឹក ត្រពាំងថ្ម ភូមិ ត្រពាំងថ្ម ឃុំ ប៉ោយចារ ស្រុក ភ្នំស្រុក ខេត្តបន្ទាយមានជ័យ។ជារៀងរាល់ឆ្នាំ ថ្ងៃទី ១ ខែកក្កដា គឺជា ទិវា ដែល ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ តែងតែ ប្រារព្ធទិវា មច្ឆជាតិ ដែល រៀបចំឡើង ក្នុង ស្មារតី ចូលរួម ផ្សព្វផ្សាយ គ្រប់គ្រង ការពារ និងអភិរក្ស ធនធានធម្មជាតិអោយបានគង់វង្ស។ ទិវាមច្ឆជាតិ១កក្កដា បង្កើតឡើងក៏ដើម្បីបំផុសចលនាប្រជាពលរដ្ឋចូលរួមក្នុងការថែរក្សាពូជត្រីឱ្យមានក្នុងដែនទឹកធម្មជាតិបង្កើនផលត្រី នៅតំបន់ឆ្ងាយពីដែននេសាទផងជាពិសេសតាម តំបន់សមស្រប នៃវាលទំនាប និងវាលស្រែក្នុងទូទាំងប្រទេស ៕

គ.ជ.ប ប្រកាសពីកាលបរិច្ឆេទ នៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣

2022/06/30 10:34:51 pm        1063
ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គជប) ប្រកាសដល់ជូនក្រសួង-ស្ថាប័នពាក់ព័ន្ធ គណបក្សនយោបាយ សមាគម អង្គការមិនមែនរដ្ឋាភិបាលជាតិ-អន្តរជាតិ ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានជាតិ-អន្តរជាតិ និងប្រជាពលរដ្ឋខ្មែរទាំងអស់ឱ្យបានជ្រាបថា កាលបរិច្ឆេទ នៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ត្រូវបានកំណត់យកថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣។គ.ជ.ប ប្រកាសថា ប្រជាពលរដ្ឋខ្មែរដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការ ឆ្នាំ២០២២ គឺជាអ្នកបោះឆ្នោតសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ផ្ទះទេវតាទី៣៣៨ មួយខ្នងទៀតដោយមានភ្ជាប់ប្រព័ន្ធភ្លើងសូឡា និងទឹកស្អាត ត្រូវបានលោកជំទាវ ហ៊ុន ម៉ាណា ប្រគល់ជូនពលរដ្ឋខ្វះខាតជីវភាព នៅខេត្តកំពង់ធំ
08/23/2026 05:08 PM
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញវឌ្ឍនភាព និងការចាប់ផ្តើមអនុវត្ត “កម្មវិធីលើកកម្ពស់ជីវភាពគ្រួសារយុទ្ធជន តាមរយៈគំរូផលិតកម្មកសិកម្មទំនើប”
08/23/2026 04:08 PM
លោកជំទាវ ឌី សុខីទីឃាយុកោ ហ៊ុន ម៉ានិត អញ្ជើញប្រគល់អណ្តូងទឹកស្អាត ១០ កន្លែង ជូនប្រជាពលរដ្ឋក្នុងឃុំមានជ័យ ស្រុកឈូក ខេត្តកំពត
08/23/2026 04:08 PM
ក្រសួងការងារ៖ ខេត្តកំពង់ស្ពឺមានឱកាសការងារជិត ២ម៉ឺនកន្លែងកំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ
08/23/2026 04:08 PM
ចង់ក្លាយជាអ្នកជំនាញអគ្គិសនី? ឱកាសអាហារូបករណ៍ រៀនជំនាញទំនើប អនុវត្តជាក់ស្តែង រៀនចប់ឆាប់មានការងារធ្វើ រៀននៅវិទ្យាស្ថានពហុបច្ចេកទេសតេជោសែនស្វាយរៀង
08/23/2026 04:08 PM
ACU នឹងបញ្ជូនមន្ត្រីក្រសួងការបរទេសចំនួន ៣រូប ទៅតុលាការនៅរសៀលនេះ
08/23/2026 03:08 PM
ក្រសួងការងារ៖ ខេត្ត៤ជាប់សមុទ្រមានឱកាសការងារជិត ២ពាន់កន្លែងកំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ
08/23/2026 03:08 PM
ក្រសួងការងារ៖ ខេត្តតាកែវមានឱកាសការងារជាង ៦ពាន់កន្លែង កំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ
08/23/2026 03:08 PM
មនុស្ស ២នាក់ ត្រូវបានសង្រ្គោះ និងមនុស្ស ២២នាក់ បាត់ខ្លួន ក្រោយនាវាដឹកទំនិញលិចនៅជិតតំបន់ឆ្នេរប្រទេសឥណ្ឌា
08/23/2026 03:08 PM
ជនជាតិម៉ិកស៊ិក ៣៦៥នាក់ ត្រូវបាននិរទេសចេញពីអាមេរិកទៅកាន់ហុងឌូរ៉ាស
08/23/2026 03:08 PM