ក្រុមហ៊ុន TH Automotive Manufacturing Co., Ltd​ នឹង​សម្ពោធជាផ្លូវការ​ រោងចក្រផ្គុំ និងដំឡើងរថយន្តរបស់ខ្លួន​នៅកម្ពុជា​ ក្នុងឆ្នាំ២០២៦នេះ
ប្រធានគណៈកម្មាធិការគណបក្សខេត្តតាកែវ ណែនាំសមាជិកមូលដ្ឋានឱ្យយកចិត្ត​ទុកដាក់​បម្រើ​ពលរដ្ឋ
សម្ដេចតេជោ ណែនាំឱ្យដាក់បេក្ខភាពស្រ្ដីជាប់ឆ្នោតយ៉ាងតិចមួយឃុំមួយរូប និងមានស្ត្រីធ្វើស្មៀនឃុំ
សម្ដេចតេជោស្នើស្ថាប័នពាក់ព័ន្ធចាត់វិធានការភ្លាមៗចំពោះអ្នកប្រព្រឹត្តទង្វើអសីលធម៌លើបណ្ដាញសង្គម

នយោបាយ​ និង ការអភិវឌ្ឍន៍

ប្រេសិតពិសេសរបស់ប្រធានអាស៊ានស្តីពីមីយ៉ាន់ម៉ា ចាប់ផ្តើមបំពេញទស្សនកិច្ចការងារជាលើកទីពីរទៅកាន់មីយ៉ាន់ម៉ា

2022/06/29 05:41:19 pm        266
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២២នេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ប្រមុខការទូតកម្ពុជា និងជាប្រេសិតពិសេសរបស់ប្រធានអាស៊ានស្តីពីមីយ៉ាន់ម៉ា បានដឹកនាំប្រតិភូអញ្ជើញបំពេញទស្សនកិច្ចការងារលើកទីពីរ នៅសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា ពីថ្ងៃទី២៩ ខែមិថុនា ដល់ថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២២។ដំណើរទស្សនកិច្ចនេះ មានការចូលពីឯកឧត្តម ឯកផាប់ ផាន់ថាវង់ អគ្គលេខាធិការរងអាស៊ានទទួលបន្ទុកសហគមន៍សង្គមវប្បធម៌អាស៊ាន និងមន្ត្រីជាន់ខ្ពស់ របស់រាជរដ្ឋាភិបាលមួយចំនួន ព្រមទាំងបុគ្គលិករបស់លេខាធិការដ្ឋានអាស៊ានផងដែរ ។គួរបញ្ជាក់ថា ដំណើរទស្សនកិច្ចលើកទីពីររបស់ប្រេសិតពិសេសទៅកាន់មីយ៉ាន់ម៉ា មានគោលបំណង តាមដានវឌ្ឍនភាពនៃការអនុវត្តការព្រមព្រៀងជាឯកច្ឆន្ទ៥ចំណុច និងលទ្ធផលនៃកិច្ចប្រជុំពិគ្រោះ យោបល់ស្តីពីជំនួយមនុស្សធម៌របស់អាស៊ានសម្រាប់មីយ៉ាន់ម៉ា ដែលបានប្រព្រឹត្តិទៅកាលពីថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២២ នៅរាជធានីភ្នំពេញ និងដើម្បីរួមចំណែកដល់ការបង្កើតបរិយាកាសអំណោយ ផលសម្រាប់ដំណើរការសន្ទនានយោបាយប្រកបដោយបរិយាប័ន្ន តាមរយៈការជួបពិភាក្សាជាមួយ គ្រប់ភាគីពាក់ព័ន្ធ។រយៈពេល២ថ្ងៃមុនការបំពេញទស្សនកិច្ចការងារលើកទី២នៅមីយ៉ាន់ម៉ានាពេលនេះ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាប្រេសិតពិសេសរបស់ប្រធានអាស៊ានស្ដីពីមីយ៉ាន់ម៉ា បានផ្ញើលិខិតទៅកាន់ក្រសួងការបរទេសមីយ៉ាន់ម៉ា ដោយបានទទូចឱ្យក្រុមប្រឹក្សារដ្ឋបាលរដ្ឋមីយ៉ាន់ម៉ា បញ្ជូនលោកស្រី អោងសាន ស៊ូជី ត្រឡប់ទៅកាន់លំនៅដ្ឋានវិញ ខណៈបច្ចុប្បន្នលោកស្រីត្រូវបានស្ថិតនៅក្នុងពន្ធនាគារទីក្រុងណៃពិដោ ប្រទេសមីយ៉ាន់ម៉ា៕(ដោយ៖ សេក ឧត្តម )

ឯកឧត្តម ជិន ម៉ាលីន៖ សិទ្ធិមនុស្សនៅកម្ពុជាមិនល្អឥតខ្ចោះនោះទេ ប៉ុន្តែមានវឌ្ឍនភាពជាវិជ្ជមានជាបន្តបន្ទាប់

2022/06/29 05:33:24 pm        292
ភ្នំពេញ៖ ឯកឧត្តម ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានថ្លែងថា បញ្ហាសិទ្ធិមនុស្សនៅកម្ពុជាមិនល្អឥតខ្ចោះនោះទេ ប៉ុន្តែមានវឌ្ឍនភាពជាវិជ្ជមានជាបន្តបន្ទាប់ ព្រោះបានប្រែក្លាយពីប្រទេសធ្លាប់ច្បាំងគ្នា មកជាប្រទេសមានការបោះឆ្នោត ពហុបក្ស មានអង្គការសិទ្ធិមនុស្សជាដើម ។ការលើកឡើងនេះ នៅក្នុងវេទិកាពិភាក្សា ស្ដីពី “វឌ្ឍនភាពនៃវិស័យសិទ្ធិមនុស្ស និងយុតិ្តធម៌នៅកម្ពុជា” នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២២ ដែលរៀបចំដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នាទីស្ដីការគណៈរដ្ឋមន្ត្រី ៕

សិស្សសាលារងគ្រោះដោយសាររន្ទះបាញ់ចំនួន៦នាក់ទទួលបានអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង

2022/06/29 05:03:36 pm        250
បាត់ដំបង៖ នៅរសៀលថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២២នេះ ឯកឧត្តម សុខ លូ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង បានចាត់ឲ្យមន្រ្តីប្រតិបត្តិសាខាខេត្តចុះជួបសំណេះ សំណាល សាកសួរសុខទុក្ខ និងផ្តល់អំណោយសង្គ្រោះបន្ទាន់ដល់សិស្សានុសិស្សចំនួន៦នាក់ ដែលរងគ្រោះដោយសាររន្ទះបាញ់ នៅក្នុងបរិវេណសាលាអនុវិទ្យាល័យរតនមណ្ឌល។ក្នុងឱកាសនោះដែរ មន្រ្តីប្រតិបត្តិសាខា បាននាំយកប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខ និងក្ដីនឹករលឹកអាណិតអាសូរក្រៃលែងពីសំណាក់ ឯកឧត្ដម សុខ លូ ជាពិសេសសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលសម្ដេចប្រធាន ជាមាតាមនុស្សធម៌កម្ពុជា តែងតែគិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋងាយរងគ្រោះ និងរងគ្រោះដោយគ្រោះមហន្តរាយ និងឧបទ្ទវហេតុផ្សេងៗនៅទូទាំងប្រទេសគ្រប់ពេលវេលា ដោយមិនមានការរើសអើង វណ្ណៈ ជាតិសាសន៍ ពណ៌សំបុរ ឬនិន្នាការនយោបាយអ្វីឡើយ ជាពិសេសមិនបណ្តោយឱ្យពលរដ្ឋណាម្នាក់ស្លាប់ដោយអត់បាយ និងមិនបានជួយដោះស្រាយនោះទេ។មន្រ្ដីប្រតិបត្តិ សាខាបានបន្តទៀតថា គ្រោះថ្នាក់ធម្មជាតិ គឺតែងតែកើតមានឡើងជាយថាហេតុ ជាក់ស្តែងកាលពីរសៀលថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២២ មានភ្លៀងធ្លាក់យ៉ាងខ្លាំងលាយឡំខ្យល់ និងរន្ទះបាញ់ បានបណ្តាលឱ្យសិស្សានុសិស្សចំនួន៦នាក់របួស ខណៈពួកគេចេញលេងនៅសំយ៉ាបសាលា ក្នុងនោះរបួសស្រាល៥នាក់ព្យាបាលនៅមណ្ឌលសុខភាពស្តៅ និងរបួសធ្ងន់១នាក់បានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង៕

ក្រសួងពាណិជ្ជកម្មបេីកសិក្ខាសាលាថ្នាក់ជាតិមួយស្តីពីការយល់ដឹងអំពីកិច្ចព្រមព្រៀង អាសិប(RCEP)

2022/06/29 04:40:43 pm        356
ភ្នំពេញ៖ នាព្រឹកថ្ងៃទី២៩ ខែមិថុនានេះក្រសួងពាណិជ្ជកម្មបានបើកសិក្ខាសាលាថ្នាក់ជាតិជាស៊េរីលើកទីមួយស្តីពី “ការយល់ដឹងអំពីកិច្ចព្រមព្រៀងអាសិប និងនីតិវិធីសម្រាប់ការស្នើសុំវិញ្ញាបនបត្របញ្ជាក់ដើមកំណើតទំនិញ​​ តាមរយៈប្រព័ន្ធស្វ័យប្រវត្តិកម្ម” ក្រោមអធិបតីភាព ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងមានការចូលរួមពីវិស័យឯកជនតាមវិស័យ ដែលពាក់ព័ន្ធ។  សិក្ខាសាលានេះមានគោលបំណងលើកកម្ពស់ការយល់ដឹង និងផ្សព្វផ្សាយអំពីនីតិវិធីនៃការនាំចេញដល់វិស័យឯកជន ដើម្បីជំរុញការនាំចេញ និងបញ្ជ្រាបការយល់ដឹងអំពីនីតិវិធីនៃការស្នើសុំវិញ្ញាបនបត្រដើមកំណើតទំនិញ តាមរយៈប្រព័ន្ធស្វ័យប្រវត្តិកម្ម ព្រមទាំងនីតិវិធីប្រតិបត្តិនៃការបញ្ជាក់ដើមកំណើតទំនិញ (Operational Certification Procedures។ សូមបញ្ជាក់ថា ក្រោយការចរចាអស់រយៈពេល១០ឆ្នាំ កិច្ចព្រមព្រៀង អាសិប បានចូលជាធរមាននៅថ្ងៃទី០១ ខែមករា ឆ្នាំ២០២២ ដែលគ្របដណ្ដប់លើ ២០ជំពូក រួមមាន៖ពាណិជ្ជកម្មទំនិញ វិធានដើមកំណើតទំនិញ ពាណិជ្ជកម្មសេវា វិធានអនាម័យនិងភូត្តគាមអនាម័យ ស្តង់ដារ បទប្បញ្ញត្តិបច្ចេកទេស និងនីតិវិធីវាយតម្លៃអនុលោមភាព (STRACAP) ពាណិជ្ជកម្មអេឡិចត្រូនិកជាដើម។កិច្ចព្រមព្រៀងអាសិបនេះ មានសមាជិកចំនួន១៥ប្រទេសរួមមាន ប្រទេសទាំង១០ដែលជាសមាជិកអាស៊ាន បូករួម ជាមួយប្រទេសសេដ្ឋកិច្ចជឿនលឿនចំនួន៥ប្រទេសគឺ អូស្ត្រាលី ចិន ជប៉ុន កូរ៉េខាងត្បូង និង នូវែលហ្សេឡង់ ដែលតំណាងឱ្យ ៣០% នៃផលិតផលក្នុងស្រុកសរុបពិភពលោក និង ២៨% នៃពាណិជ្ជកម្មពិភពលោក (គិតត្រឹមឆ្នាំ២០១៩)៕

សម្តេចតេជោ ហ៊ុន សែន ប្រកាសពីការផ្ទុះឡើងវិញជំងឺកូវីដ-១៩ បន្ទាប់ពីអត្រាឆ្លងកម្រិតសូន្យជាង៥០ថ្ងៃមកនេះ

2022/06/29 05:04:50 am        3950
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ផ្ញើសារជូនរួមជាតិពីករណីឆ្លងរីករាលដាលជំងឺជំងឺកូវីដ-១៩ឡើងវិញ ដែលជាករណីឆ្លងក្នុងសហគមន៍ និងត្រូវបានរកឃើញដោយម៉ាស៊ីនPCR រួមមាន៖ អ្នកធ្វើតេស្តពេលចេញទៅក្រៅប្រទេស និងអ្នកចូលមកក្នុងប្រទេសវិញ។យោងតាមសារបន្ទាន់របស់សម្តេចតេជោ ហ៊ុន សែន នៅរាត្រីថ្ងៃទី២៨ ខែមិថុនានេះ សម្តេចតេជោបានប្រកាសថា ការធ្វើតេស្តរហ័សតាមទីកន្លែងនានារួមមាន៖ អង្គភាពអាជីវកម្ម ក្រសួងស្ថាប័ននានា ក៏រកឃើញមានករណីវិជ្ជមានកូវីដ-១៩ខ្លះផងដែរ ដែលនេះយើងអាចសន្មត់ថា ជំងឺកូវីដ-១៩ ចាប់ផ្តើមឆ្លងឡើងវិញ ទោះវាស្ថិតនៅក្នុងចំនួនតិចក៏ដោយចុះ និងធ្លាក់ដល់កម្រិតធ្វើឲ្យអ្នកជំងឺធ្ងន់ធ្ងរក៏ដោយ។សម្តេចតេជោ ហ៊ុន សែន បានប្រកាអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋឲ្យមានការប្រុងប្រយ័ត្នខ្ពស់ជាប់ជានិច្ច ទៅលើការការពារខ្លួនពីការឆ្លងរីករាលដាលជំងឺកូវីដ-១៩ជាថ្មីនេះ តាមរយៈវិធានការ ៣កុំ និង៣ការពារ ហើយមន្ត្រីសុខាភិបាល អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ក៏ត្រូវយកចិត្តទុកដាក់ខ្ពស់ចំពោះករណីនេះផងដែរ។សម្តេចតេជោ ហ៊ុន សែន បន្តប្រកាសអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលមិនទាន់ទទួលបានវ៉ាក់សាំងកូវីដ-១៩ សូមអញ្ជើញទៅទទួលយកការចាក់វ៉ាក់សាំងនេះដោយមិនគិតថ្លៃ ទាំងដូសមូលដ្ឋាន និងដូសជំរុញ តាមការកំណត់របស់សុខាភិបាល៕

យុវជនជឿជាក់លើការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជាបច្ចុប្បន្ន និងអនាគត

2022/06/28 11:04:02 pm        870
ភ្នំពេញ៖ យុវជនកម្ពុជាក្នុងសង្គមបច្ចុប្បន្ន លើកឡើងថា ពួកគាត់ពេញចិត្តចំពោះការដឹកនាំ របស់គណបក្សប្រជាជនកម្ពុជា។ ភាពពេញចិត្តដោយសារមើលឃើញពីសមិទ្ធផលជាច្រើន ដែលសង្គមជាតិទទួលបាន។ ភ្ជាប់នឹងភាពពេញចិត្ត ពួកគាត់ក៏ជឿជាក់ចំពោះថ្នាក់ដឹកនាំបន្តវេន របស់គណបក្សមួយនេះផងដែរ។២៨ មិថុនាឆ្នាំ ២០២២ ជាគម្រប់ខួប ៧១ឆ្នាំ នៃការបង្កើតគណបក្សប្រជាជនកម្ពុជា។ ក្នុងឱកាសគម្រប់ខួបនេះ យុវជនបង្ហាញភាពពេញចិត្ត ចំពោះការដឹកនាំរបស់គណបក្ស​ប្រជាជនកម្ពុជា ដែលមានសម្ដេច តេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី។ ភាពពេញចិត្តដោយពួកគាត់មើលឃើញជាក់ស្ដែង ពីសមិទ្ធផលជាច្រើនដែល គណបក្សមួយនេះ បានផ្ដល់ជូនសង្គមជាតិ ជាពិសេសសុខសន្តិភាព ដែលអនុញ្ញាតឱ្យប្រជាពលរដ្ឋគ្រប់រូប អាចរស់នៅ​បានសុខសាន្ត មានសិទ្ធិសេរីភាព ពុំមានការភ័យខ្លាច។ក្រៅពីសុខសន្តិភាព ​គឺការអភិវឌ្ឍលើគ្រប់វិស័យជាជំហ៊ានៗដែលសង្គមជាតិសម្រេចបាន និង​ការគិតគូពីប្រជាពលរដ្ឋគ្រប់ការលទេសៈ។ ​ជាក់ស្ដែងគឺមាន​ភស្តុតាង​បង្ហាញជាច្រើន ​ហើយថ្មីៗនេះ គឺក្នុងវិបត្តិកូវីដផ្ទាល់តែម្ដង ដោយផ្ដល់ការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋគ្រប់រូប។ ទន្ទឹមនឹងការពេញចិត្ត ចំពោះការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជានាពេលបច្ចុប្បន្ន ពួកគាត់​ជាយុវជន ក៏បង្ហាញការជឿជាក់ ​ចំពោះថ្នាក់ដឹកនាំដែលត្រូវ​បន្តវេន ​របស់គណបក្ស​ប្រជាជនកម្ពុជា​ផងដែរ។បច្ចុប្បន្ននេះ គណបក្សប្រជាជនកម្ពុជា គឺមាន​សម្ដេចតេជោ ហ៊ុន សែន ជា​ប្រធាន​គណបក្សនិង​ជា​នាយករដ្ឋមន្រ្តីផងដែរ។ ចំពោះថ្ងៃអនាគត ​គណបក្សដែលមានអ្នកគាំទ្រច្រើនបំផុតមួយនេះ ក៏បាន​ជ្រើសរើស បេក្ខភាពឯកឧត្តម ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្រ្តីបន្តវេនផងដែរ។ សមិទ្ធផលជាច្រើន ​ដែលគណបក្សនេះ​សម្រេចបាន​ ជាមូលហេតុសំខាន់​ដែលទទួលបានការគាំទ្រ​ច្រើនលើសលប់ពីប្រជាពលរដ្ឋ ​តាមរយៈការបោះឆ្នោតជាច្រើនអាណត្តិមកនេះ៕ អត្ថបទ៖ គឹមហុក 

ប្រេសិតពិសេសរបស់ប្រធានអាស៊ានស្តីពីមីយ៉ាន់ម៉ា នឹងបំពេញទស្សនកិច្ចការងារលើកទីពីរ នៅមីយ៉ាន់ម៉ា

2022/06/28 10:05:14 pm        690
ភ្នំពេញ៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ប្រមុខការទូតកម្ពុជា និង ជាប្រេសិតពិសេស​របស់​ប្រធានអាស៊ានស្តីពីមីយ៉ាន់ម៉ា នឹងដឹកនាំគណៈប្រតិភូអញ្ជើញ​ទៅបំពេញទស្សនកិច្ច​ការងារ​លើកទីពីរ នៅសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា​ ពីថ្ងៃទី២៩ ខែមិថុនា​ ដល់ថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២២។សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិប្រកាសថា ដំណើរ​ទស្សនកិច្ចនោះក៏មានការចូលពីឯកឧត្តម ឯកផាប់ ផាន់ថាវង់ អគ្គលេខាធិការរងអាស៊ាន​ទទួល​បន្ទុកសហគមន៍សង្គមវប្បធម៌អាស៊ាន​ និងមន្ត្រីជាន់ខ្ពស់ របស់រាជរដ្ឋាភិបាលមួយចំនួន ព្រមទាំង​បុគ្គលិករបស់លេខាធិការដ្ឋានអាស៊ានផងដែរ ។គួរបញ្ជាលក់ថា ដំណើរទស្សនកិច្ចលើកទីពីររបស់ប្រេសិតពិសេសទៅកាន់មីយ៉ាន់ម៉ា មាន​គោលបំណង តាមដានវឌ្ឍនភាពនៃការអនុវត្តការព្រមព្រៀងជាឯកច្ឆន្ទ៥ចំណុច និងលទ្ធផល​នៃកិច្ចប្រជុំពិគ្រោះ ​យោបល់ស្តីពីជំនួយមនុស្សធម៌របស់អាស៊ាន​សម្រាប់មីយ៉ាន់ម៉ា ដែល​បាន​ប្រព្រឹត្តិទៅកាលពីថ្ងៃទី៦ ​ខែឧសភា ឆ្នាំ២០២២ ​នៅរាជធានីភ្នំពេញ និងដើម្បីរួមចំណែកដល់​ការ​បង្កើតបរិយាកាសអំណោយ​ ផលសម្រាប់ដំណើរការសន្ទនានយោបាយប្រកបដោយបរិយាប័ន្ន តាមរយៈការជួបពិភាក្សាជាមួយ គ្រប់ភាគីពាក់ព័ន្ធ៕

សម្តេចតេជោ៖ ជ័យជម្នះបក្សប្រជាជនកម្ពុជាក្នុងការបោះឆ្នោតឃុំ-សង្កាត់បង្ហាញថាពលរដ្ឋ ត្រូវការបក្សនេះជានិច្ច

2022/06/28 07:26:40 pm        418
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានថ្លែងថា ជ័យជម្នះដ៏ត្រចះត្រចង់របស់គណបក្សប្រជាជនកម្ពុជា ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥កន្លងទៅថ្មីៗនេះ បានបង្ហាញឲ្យឃើញកាន់តែច្បាស់បន្ថែមទៀតថា ប្រជាជនកម្ពុជានៅទូទាំងប្រទេស ត្រូវការចាំបាច់នូវតួនាទីដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា​ទាំងនៅថ្នាក់ជាតិ និងថ្នាក់មូលដ្ឋានឃុំ-សង្កាត់រហូតដល់ភូមិ។ក្នុងឱកាសចូលរួមជាអធិបតីភាព នៅក្នុងពិធី​ប្រារព្ធ​ខួបអបអរសាទរលើកទី៧១ឆ្នាំ​នៃថ្ងៃ​បង្កើត​គណបក្សប្រជាជនកម្ពុជា ​នៅទីស្នាក់ការកណ្តាលគណបក្សប្រជាជនកម្ពុជា​ នាព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២២នេះ ​សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា «ជ័យជម្នះដ៏ត្រចះត្រចង់​របស់​គណបក្សប្រជាជនកម្ពុជាក្នុងការបោះឆ្នោតជ្រើសរើស​ ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥នេះ កាន់តែ​បានបង្ហាញឲ្យឃើញច្បាស់ថា ប្រជាជនកម្ពុជា ត្រូវការចាំបាច់នូវតួនាទីដឹកនាំរបស់​គណបក្ស​ប្រជាជនកម្ពុជាទាំងនៅថ្នាក់ជាតិ ទាំងនៅថ្នាក់ មូលដ្ឋាន ឃុំ ភូមិ សង្កាត់»។សម្ដេចតេជោ ហ៊ុន សែន បានបន្ដទៀតថា ​តាមរយៈជ័យជម្នះនេះ នឹងធ្វើឲ្យគណបក្ស​ប្រជាជន​កម្ពុជា​មានមូលដ្ឋានកាន់តែរឹងមាំសម្រាប់ឈានទៅ​ដណ្ដើម​ជ័យជម្នះ​ក្នុងការបោះឆ្នោត​ជ្រើស​តាំង​តំណាងរាស្ត្រ នីតិកាលទី៧ នៅឆ្នាំ២០២៣ខាងមុខ​ ហើយ​បាន​ធ្វើឲ្យ​បរាជ័យ​នូវ​ឧបាយកល ​និង សកម្មភាព​ប្រទូសរ៉ាយទាំងឡាយរបស់ពួកប្រឆាំងជ្រុលនិយម​ និងពួកអគតិដែលដើរផ្ទុយពីឆន្ទៈ និង​ផលប្រយោជន៍របស់ប្រជាជន។ថ្លែងនៅក្នុងឱកាសនោះដែរសម្តេចតេជោ ហ៊ុន សែន ប្រធាន​គណបក្សប្រជាជនកម្ពុជា ក៏សូម​សម្ដែង​ការគោរព និង​អំណរគុណយ៉ាងជ្រាល​ជ្រៅបំផុតជូនសមាជិក-សមាជិកា​គណបក្ស យុវជន យុវនារី ​បងប្អូន​ជនរួមជាតិនៅគ្រប់ទិសទី​ ដែលមានជំនឿមុតមាំលើការដឹកនាំរបស់​គណបក្ស​ប្រជាជនកម្ពុជា ​ហើយបានបោះ​ ឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជាយ៉ាង​ច្រើនលើសលប់​ផងដែរ។ ជាការឆ្លើយតបទៅនឹងជំនឿទុកចិត្តនេះ សម្តេចតេជោ ហ៊ុន សែន បានអះអាងថា ​គណបក្សសូម​ប្ដេជ្ញា​ខិតខំប្រឹងប្រែងពេញទំហឹង ដើម្បីអនុវត្តគោលនយោបាយអភិវឌ្ឍន៍ឃុំ ​សង្កាត់ ឆ្នាំ២០២២-២០២៧ ដែលបានប្រកាសជូនបងប្អូនជនរួមជាតិរួចហើយនោះ ​ឲ្យបានសម្រេចជោគជ័យ ធ្វើឲ្យឃុំសង្កាត់នៅទូទាំងប្រទេស ​កាន់តែមានការរីកចម្រើនឡើងបន្ថែមទៀតលើគ្រប់វិស័យ ប្រជាជន​មានជីវភាពកាន់តែ​ធូរធារ ​ហើយបន្តរស់នៅ​យ៉ាង​សុខដុមរមនា​ទាំងក្នុង​ គ្រួសារ ក្នុង​សហគមន៍ ​ក៏ដូច​សង្គមជាតិទាំងមូល៕

អ្នកសង្កេតការណ៍៖ បក្សនយោបាយចំនួន៩ទទួលអាសនៈ ជាការឆ្លុះបញ្ចាំងពី​លទ្ធិប្រជាធិបតេយ្យ​របស់កម្ពុជា

2022/06/28 07:10:14 pm        411
ភ្នំពេញ៖ បណ្តាក្រុមអ្នកសង្កេតការណ៍មកពីស្ថាប័ននានា លើកឡើងថា ការទទួលបានអាសនៈរបស់គណបក្សនយោបាយចំនួន ៩ គឺជាការឆ្លុះបញ្ចាំងពីលទ្ធិប្រជាធិបតេយ្យរបស់កម្ពុជា។ថ្លែងក្នុងសន្និសីទសារព័ត៌មានស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ដែលធ្វើឡើងនៅវិទ្យាស្ថានជាតិអប់រំ កាលពីថ្ងៃទី២៧ ខែមិថុនា លោក សាខុន ប៉ូរិន អនុប្រធានសហព័ន្ធនិស្សិតបញ្ញាវ័ន្តប្រជាធិបតេយ្យកម្ពុជា ដែលជា​ស្ថាប័ន​ចូលរួម​សង្កេតការណ៍​បោះឆ្នោតឃុំ-សង្កាត់កន្លងទៅ ថ្លែងថា ក្នុងនាមសហព័ន្ធនិស្សិត បញ្ញាវ័ន្ត ប្រជាធិបតេយ្យកម្ពុជា «កែវភ្នែកយុត្តិធម៌» ប្រកាសគាំទ្រលទ្ធផល នៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ របស់​គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ដែលបាន​ប្រកាស​លទ្ធលទ្ធផលផ្លូវការ ​កាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២២។ លោក សាខុន ប៉ូរិន បន្តថា គ្រប់នីតិវិធីនីមួយៗសម្រាប់ដំណើរការនៃការបោះឆ្នោតបានប្រព្រឹត្តទៅ យ៉ាង​ត្រឹមត្រូវ តម្លាភាព យុត្តិធម៌​ និងស្របតាមច្បាប់ ជាពិសេស​គឺការប្រកាន់ខ្ជាប់នូវគោល​ការណ៍​ប្រជាធិបតេយ្យសេរីពហុបក្ស ដូចមានចែងនៅក្នុង​រដ្ឋធម្មនុញ្ញ​នៃព្រះរាជាណាចក្រកម្ពុជា។ ទន្ទឹមគ្នា លោកស្រី តាន់ ផល្លី ជាសមាជិកអចិន្រ្តៃយ៍នៃសមាគមនារីកម្ពុជា​ដើម្បី​សន្តិភាព និង​អភិវឌ្ឍន៍​ និងជាអ្នកដែលចូលរួមសង្កេតការណ៍ ​លើកឡើងថា ការណ៍ដែលកម្ពុជា​មាន​គណបក្ស​នយោបាយច្រើននោះ​ បង្ហាញថា ​កម្ពុជាគោរពលទ្ធិប្រជាធិបតេយ្យ។គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) កាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២២ បាន​ប្រកាស​លទ្ធផលផ្លូវការ ​នៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ ​អាណត្តិទី៥ ឆ្នាំ២០២២ ដោយ​មានគណបក្សចំនួន ៩ប៉ុណ្ណោះ ​ដែល​ទទួល​បានអាសនៈ ក្នុងចំណោមគណបក្ស​សរុប​ចំនួន១៧ ​ដែលបានចូលរួមក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់។ ក្នុងចំណោម​ គណបក្សចំនួន៩​ដែលទទួលបានអាសនៈនោះ គឺគណបក្សប្រជាជន​កម្ពុជា​ទទួល​បានអាសនៈសរុប ៩,៣៧៦​ ដោយទទួលបានតំណែង ​មេឃុំចៅសង្កាត់ចំនួន​ ១៦៤៨នាក់ ជំទប់ទី១ ចំនួន១៦១៨ ជំទប់ទី២ ចំនួន ២៦១៕អត្ថបទ សេក ឧត្តម

ឯកឧត្តម យឿន យឿត ៖គណបក្សប្រជាជនកម្ពុជានៅតែស្ថិតស្ថេររុងរឿងជាអមតៈសម្រាប់កម្ពុជាជានិច្ច

2022/06/28 05:07:12 pm        679
ភ្នំពេញ៖ ក្នុងឱកាសអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧១ឆ្នាំ នៃការបង្កើតគណបក្សប្រជាជនកម្ពុជា (២៨ មិថុនា ឆ្នាំ១៩៥១ ដល់ ២៨ មិថុនា ឆ្នាំ២០២២) ឯកឧត្តម យឿន យឿត ទីប្រឹក្សារាជរដ្ឋាភិបាលកម្ពុជា បានថ្លែងថា គណបក្សប្រជាជនកម្ពុជានៅតែស្ថិតស្ថេរ រុងរឿងជាអមតៈសម្រាប់ប្រទេសកម្ពុជា ជានិច្ចខណៈគណបក្សដ៏ធំជាងគេនៅកម្ពុជានេះ បានធ្វើឲ្យប្រទេសកម្ពុជាមានសុខសន្តិភាព និងការអភិវឌ្ឍលើគ្រប់បែបយ៉ាង។ឯកឧត្តមបានថ្លែងថា«សូមអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧១ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា (២៨ មិថុនា ឆ្នាំ១៩៥១ ដល់ ២៨ មិថុនា ឆ្នាំ២០២២)។ តាំងពីបង្កើតគណបក្សមក រហូតមកដល់ពេលនេះ និងតទៅអនាគត គណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្ស នឹងបន្តនៅតែជាជម្រើសដ៏ល្អបំផុត និងតែមួយគត់ សម្រាប់ប្រជាជនកម្ពុជា ពោលប្រជាជនម្នាក់គឺផ្តល់សំឡេងដល់គណបក្សប្រជាជនម្នាក់។ នេះដោយសារតែគណបក្សប្រជាជនជារបស់ប្រជាជន និងដើម្បីតែប្រជាជន ទោះក្នុងកាលៈទេសៈណាក៏ដោយ។  ជាមួយគ្នានោះឯកឧត្តម យឿន យឿត ក៏បានគាំទ្រអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជាផងដែរ ដោយសម្តេចបានលើកឡើងថា គណបក្សប្រជាជនកម្ពុជា និងប្រជាជនកម្ពុជាទាំងមូល ការពារដាច់ខាតនូវសន្តិភាព ស្ថិរភាព នយោបាយ និងសន្តិសុខរបស់ជាតិ ដែលជាលក្ខខណ្ឌជាសារវន្តដើម្បីធានានូវជីវភាពដ៏សុខសាន្តរបស់ ប្រជាជនប្រកបដោយសេរីភាព កិត្តិយស និងសេចក្ដីថ្លៃថ្នូរ និងការអភិវឌ្ឍសេដ្ឋកិច្ច សង្គមប្រកបដោយ ចីរភាព មិនឱ្យអនុភាពប្រតិកិរិយាណា ទោះបីជាអសិរពិសយ៉ាងណាក៏ដោយមកបំផ្លាញបានឡើយ៕ 

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ផ្ទះទេវតាទី៣៣៨ មួយខ្នងទៀតដោយមានភ្ជាប់ប្រព័ន្ធភ្លើងសូឡា និងទឹកស្អាត ត្រូវបានលោកជំទាវ ហ៊ុន ម៉ាណា ប្រគល់ជូនពលរដ្ឋខ្វះខាតជីវភាព នៅខេត្តកំពង់ធំ
08/23/2026 05:08 PM
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញវឌ្ឍនភាព និងការចាប់ផ្តើមអនុវត្ត “កម្មវិធីលើកកម្ពស់ជីវភាពគ្រួសារយុទ្ធជន តាមរយៈគំរូផលិតកម្មកសិកម្មទំនើប”
08/23/2026 04:08 PM
លោកជំទាវ ឌី សុខីទីឃាយុកោ ហ៊ុន ម៉ានិត អញ្ជើញប្រគល់អណ្តូងទឹកស្អាត ១០ កន្លែង ជូនប្រជាពលរដ្ឋក្នុងឃុំមានជ័យ ស្រុកឈូក ខេត្តកំពត
08/23/2026 04:08 PM
ក្រសួងការងារ៖ ខេត្តកំពង់ស្ពឺមានឱកាសការងារជិត ២ម៉ឺនកន្លែងកំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ
08/23/2026 04:08 PM
ចង់ក្លាយជាអ្នកជំនាញអគ្គិសនី? ឱកាសអាហារូបករណ៍ រៀនជំនាញទំនើប អនុវត្តជាក់ស្តែង រៀនចប់ឆាប់មានការងារធ្វើ រៀននៅវិទ្យាស្ថានពហុបច្ចេកទេសតេជោសែនស្វាយរៀង
08/23/2026 04:08 PM
ACU នឹងបញ្ជូនមន្ត្រីក្រសួងការបរទេសចំនួន ៣រូប ទៅតុលាការនៅរសៀលនេះ
08/23/2026 03:08 PM
ក្រសួងការងារ៖ ខេត្ត៤ជាប់សមុទ្រមានឱកាសការងារជិត ២ពាន់កន្លែងកំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ
08/23/2026 03:08 PM
ក្រសួងការងារ៖ ខេត្តតាកែវមានឱកាសការងារជាង ៦ពាន់កន្លែង កំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ
08/23/2026 03:08 PM
មនុស្ស ២នាក់ ត្រូវបានសង្រ្គោះ និងមនុស្ស ២២នាក់ បាត់ខ្លួន ក្រោយនាវាដឹកទំនិញលិចនៅជិតតំបន់ឆ្នេរប្រទេសឥណ្ឌា
08/23/2026 03:08 PM
ជនជាតិម៉ិកស៊ិក ៣៦៥នាក់ ត្រូវបាននិរទេសចេញពីអាមេរិកទៅកាន់ហុងឌូរ៉ាស
08/23/2026 03:08 PM