ក្រុមហ៊ុន TH Automotive Manufacturing Co., Ltd​ នឹង​សម្ពោធជាផ្លូវការ​ រោងចក្រផ្គុំ និងដំឡើងរថយន្តរបស់ខ្លួន​នៅកម្ពុជា​ ក្នុងឆ្នាំ២០២៦នេះ
ប្រធានគណៈកម្មាធិការគណបក្សខេត្តតាកែវ ណែនាំសមាជិកមូលដ្ឋានឱ្យយកចិត្ត​ទុកដាក់​បម្រើ​ពលរដ្ឋ
សម្ដេចតេជោ ណែនាំឱ្យដាក់បេក្ខភាពស្រ្ដីជាប់ឆ្នោតយ៉ាងតិចមួយឃុំមួយរូប និងមានស្ត្រីធ្វើស្មៀនឃុំ
សម្ដេចតេជោស្នើស្ថាប័នពាក់ព័ន្ធចាត់វិធានការភ្លាមៗចំពោះអ្នកប្រព្រឹត្តទង្វើអសីលធម៌លើបណ្ដាញសង្គម

នយោបាយ​ និង ការអភិវឌ្ឍន៍

សម្ដេចតេជោ ហ៊ុន សែន ៖ កម្ពុជាកំពុងខិតខំពុះពារធ្វើឲ្យសម្រេចចក្ខុវិស័យ ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០

2022/06/28 04:34:34 pm        473
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានថ្លែងថា កម្ពុជាកំពុងខិតខំពុះពារសម្រេចនូវចក្ខុវិស័យរបស់ខ្លួន ឲ្យក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ ហើយអត្រាភាពក្រីក្ររបស់ពលរដ្ឋ ត្រូវបានកាត់បន្ថយជាបន្តបន្ទាប់ ខណៈកម្ពុជាកំពុងដោះខ្លួនចេញ ពីបញ្ហាវិបត្តិនៃជំងឺកូវីដ-១៩ ។នៅក្នុងមីទ្ធីងរំឭកខួបទី៧១ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា (២៨.០៦.១៩៥១-២៨.០៦ ២០២២) នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា ក្រោមពន្លឺនៃសន្តិភាព ប្រជាជនកម្ពុជាសម្រេចបាននូវការផ្លាស់ប្តូរធំៗជាវិជ្ជមាន ប្រកបដោយមោទនភាពបំផុត ជាពិសេសនៅក្នុងវិស័យសេដ្ឋកិច្ច សង្គមកិច្ច ។ សម្ដេចតេជោ បានបន្តថា ភាពក្រីក្ររបស់ប្រជាពលរដ្ឋ ត្រូវបានកាត់បន្ថយជាបន្តបន្ទាប់ ជីវភាពរបស់ប្រជាជនត្រូវបានលើកកម្ពស់ជាលំដាប់ សន្តិសុខ សណ្ដាប់ធ្នាប់ សុខសុវត្ថិភាពក្នុងសង្គមមានភាពល្អប្រសើរ លទ្ធិប្រជាធិបតេយ្យចាក់ឫសកាន់តែរឹងមាំក្នុងសង្គមកម្ពុជា ខណៈនៅពេលបច្ចុប្បន្នកម្ពុជាមានចំណូលមធ្យមកម្រិតទាប និងកំពុងខិតខំឲ្យសម្រេចបាន នូវចក្ខុវិស័យ ជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ខាងមុខ ។ គួរបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានកំណត់នូវចក្ខុវិស័យរបស់ខ្លួន ឲ្យក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់ នៅឆ្នាំ២០៥០ ។ បើតាមធនាគារអភិវឌ្ឍន៍អាស៊ី បានព្យាករថា សេដ្ឋកិច្ចកម្ពុជាក្នុងឆ្នាំ២០២២ នឹងកើនឡើង ៥,៣ភាគរយ និងនៅឆ្នាំ២០២៣ កើនដល់ ៦,៥ភាគរយ ដោយសារកំណើននៃការនាំចេញទំនិញ និងលំហូរវិនិយោគផ្ទាល់ពីបរទេស ៕ អត្ថបទ បាន សុខរិទ្ធិ

ស្រុកកំពង់លែងប្រារព្ធពិធីអបអរសាទរ ថ្ងៃកំណើតគណបក្សប្រជាជនកម្ពុជា ខួបលើកទី៧១

2022/06/28 04:14:52 pm        491
កំពង់ឆ្នាំង៖ ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២២ គឺជាថ្ងៃខួបលើកទី៧១ ជាថ្ងៃកំណើត​គណបក្ស​ប្រជាជន​កម្ពុជា (២៨ មិថុនា ១៩៩៥១-២៨ មិថុនា ២០២២)។ ឯកឧត្តម សឹង សំណាង សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និង​ជា​ប្រប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកកំពង់លែង បានថ្លែងថា ចាប់តាំង​ពី​ថ្ងៃ​បដិសន្ធិមក គណបក្សប្រជាជនកម្ពុជា បានប្រកាន់ខ្ជាប់ជានិច្ចនូវគោលបំណង និង​ឧត្តមគតិ​របស់​ខ្លួន គឺឈរនៅខាងប្រជាជនផ្សារភ្ជាប់រួមសុខទុក្ខជាមួយប្រជាជន ពុះពារជម្នះគ្រប់ឧបសគ្គ ហ៊ានធ្វើ​ពលិកម្មឥតរួញរា ដើម្បីកម្ពុជាមានឯករាជ្យ សន្ដិភាព សេរីភាព ប្រជាធិបតេយ្យ អព្យាក្រឹត្យ និងវឌ្ឍនភាពសង្គម។ កម្ពុជាបានប្រែក្លាយ ពីវាលពិឃាតនៃរបបប្រល័យពូជសាសន៍ ពីសមរភូមិ នៃសង្គ្រាមដ៏រ៉ាំរ៉ៃ ពីការបែកបាក់ជាតិ និងគំនរផះផង់ ទៅជាទឹកដីសន្តិភាព ឯកភាព សេរីភាព ប្រជាធិបតេយ្យ នីតិរដ្ឋ និងអភិឌ្ឍន៍លើគ្រប់វិស័យ ។គណបក្សប្រជាជនកម្ពុជា បានអនុវត្ត​ដោយជោគជ័យ​នូវ​ដំណើរ​ការ​សន្ដិភាវូបនីយកម្ម​ប្រទេសជាតិ តាមរយៈគោលនយោបាយ ឈ្នះ ឈ្នះ ដែល​បាន​បញ្ចប់​ទាំងស្រុង​នូវ​សង្គ្រាម​ដ៏រ៉ាំរ៉ៃ​បង្កើត​បាន​សន្ដិភាពពេញលេញ នៅទូទាំងប្រទេសជាលើកដំបូងចាប់ពីចុងឆ្នាំ១៩៩៨ មក។ គណបក្សប្រជាជនកម្ពុជា ប្រកាន់ខ្ជាប់នូវប្រព័ន្ធសេដ្ឋកិច្ចទីផ្សារ ខិតខំជំរុញការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ឲ្យមា​ន​កំណើនខ្ពស់ប្រកបដោយចីរភាព ផ្សាភ្ជាប់នឹងការបែងចែកធនធានប្រកបដោយសមធម៌ និងការគ្រប់​គ្រង​បរិស្ថាន និងធនធានធម្មជាតិប្រកបដោយនិរន្តរភាព៕ អត្ថបទ៖ ហុង វាស្នា

សម្តេចតេជោ៖ បក្សប្រជាជនកម្ពុជាការពារដាច់ខាតមិនឱ្យអនុភាពប្រតិកិរិយាណា អសិរពិសយ៉ាងណាមកបំផ្លាញបានឡើយ

2022/06/28 03:40:36 pm        626
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា​បាន​មានសាសន៍ថា គណបក្សប្រជាជនកម្ពុជា និងប្រជាជនកម្ពុជាទាំងមូល ការពារ​ដាច់​ខាត​នូវ​សន្តិភាព ស្ថិរភាព នយោបាយ និងសន្តិសុខរបស់ជាតិ ដែល​ជា​លក្ខ​ខណ្ឌ​ជា​សារវន្ត​ ដើម្បី​ធានា​នូវ​ជីវភាព​ដ៏​សុខសាន្តរបស់ ប្រជាជនប្រកបដោយសេរីភាព កិត្តិយស និងសេចក្ដីថ្លៃថ្នូរ និង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច សង្គមប្រកបដោយ ចីរភាព មិនឱ្យអនុភាពប្រតិកិរិយាណា ទោះ​បី​ជា​អសិរពិស​យ៉ាង​ណា​ក៏​ដោយ​មកបំផ្លាញបានឡើយ។ អញ្ជើញថ្លែងនៅក្នុង អង្គមិទ្ទីងរំលឹកខួប៧១ នៃបង្កើតគណបក្សប្រជាជនកម្ពុជា ២៨មិថុនា១៩៥១-២៨មិថុនា២០២២ ដែលប្រារព្ធយ៉ាងអធិកអធម នៅវិមាន៧មករា ទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ស្ថិតក្នុងខណ្ឌចំការមនព្រឹកថ្ងៃទី២៨មិថុនានេះ សម្តេចបានថ្លែងថាគណបក្ស ប្រជាជនកម្ពុជា បន្តដើរទៅមុខឥតងាករេលើមាគ៌ាប្រជាធិបតេយ្យសេរី ពហុបក្ស និង នីតិរដ្ឋដែលស្របទៅនឹងបរិបទនៃសង្គមកម្ពុជា និងឆ្លើយតបទាំងស្រុងទៅនឹងបំណងប្រាថ្នាដ៏ពិសិដ្ឋរបស់ ប្រជាជន។ ព្រមជាមួយនេះ គណបក្សបដិសេធនូវរាល់សកម្មភាពទាំងឡាយទោះចេញពីប្រភពណាក្តី ដែលប៉ុនប៉ងនាំកម្ពុជាឱ្យឃ្លាតចេញពីម៉ាគានេះ ឬកៀបសង្កត់មកលើអធិបតេយ្យរបស់កម្ពុជា។សម្តេចបានបន្តថា រយៈពេលជាងពីរឆ្នាំមកនេះ វិបត្តិនៃការផ្ទុះឡើងជំងឺកូវីដ-១៩ បានជះឥទ្ធិពល​យ៉ាងធ្ងន់ធ្ងរដល់ ពិភពលោកទាំងមូល ដោយពុំមានប្រទេសណាមួយអាចគេចផុតបានឡើយ ក្នុងនោះ ព្រះរាជាណាចក្រកម្ពុជាយើងក៏ទទួលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដែរ។ ប៉ុន្តែដោយមានការដឹកនាំដ៏ត្រឹមត្រូវ និងឈ្លាសវៃ មានការចូលរួមដ៏សកម្មពីប្រជាជន និងពីគ្រប់កម្លាំងក្នុងសង្គម ព្រមទាំងការជួយឧបត្ថម្ភគាំទ្រពីសហគមន៍ អន្តរជាតិ យើងអាចគ្រប់គ្រង និងដោះស្រាយវិបត្តិនេះបានយ៉ាងល្អប្រសើរ ការពារអាយុជីវិតប្រជាជនមិន ឱ្យធ្លាក់ក្នុងជ្រោះមរណៈ រក្សាបានលំនឹងសេដ្ឋកិច្ច និងជីវភាពរស់នៅ ហើយបង្កភាពអនុគ្រោះឱ្យយើង អាចដំណើរការបើកប្រទេសឡើង​វិញលើគ្រប់វិស័យបានចាប់ពីចុងឆ្នាំ ២០២១ មក។ ដោយហេតុនេះ ទើបនៅថ្ងៃនេះយើងអាចធ្វើមីខ្ទីងរំឭកខួបទី ៧១ របស់គណបក្សបានយ៉ាងឧឡារិកក្នុងបរិវេណនៃវិមាន ៧មករា នេះប្រកបដោយសុវត្ថិភាព។ យើងមានជំនឿយ៉ាងមុតមាំថា យើងនឹងអាចជម្នះនូវផលវិបាក ផ្នែកសេដ្ឋកិច្ច និងសង្គមកិច្ច ដែលបង្កឡើងដោយជំងឺកូវីដ-១៩ ទោះបីជំងឺនេះមិនទាន់រលាយសាបសូន្យពី ផែនដីនេះក៏ដោយ។ ជាក់ស្តែង កំណើនសេដ្ឋកិច្ចកម្ពុជាបានវិលមកកាន់កំណើនវិជ្ជមានវិញ ហើយរំពឹង ថានឹងកាន់តែមានភាពប្រសើរឡើងថែមទៀតនៅឆ្នាំ ២០២២ នេះ និងឆ្នាំ ២០២៣ ខាងមុខ។ ប៉ុន្តែ ដើម្បី បន្តយកឈ្នះលើការរាតត្បាតនៃជំងឺកូវីដ-១៩ . សូមបងប្អូនជនរួមជាតិយកចិត្តទុកដាក់បន្តការពារខ្លួនតាម វិធានការសុវត្ថិភាពដែលរាជរដ្ឋាភិបាល និងក្រសួងសុខាភិបាលបានដាក់ចេញ ជាពិសេសសូមអញ្ជើញទៅ ចាក់វ៉ាក់សាំងដូសទី៣ ដូសទី៤ និងបន្តទៅដូសទី៥ឱ្យបានគ្រប់ៗគ្នា៕ អត្ថបទ៖ មុត សុទ្ធ

សុន្ទរកថាទាំងស្រុងសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ថ្លែងក្នុងមិទ្ទិញអបអរសាទរខួប៧១ឆ្នាំថ្ងៃកំណើតគណបក្សប្រជាជនកម្ពុជា (២៨ មិថុនា ១៩៥១-២៨ មិថុនា ២០២២)

2022/06/28 03:17:56 pm        960
ភ្នំពេញ៖ នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងអង្គមិទ្ទិញអបអរសាទរខួប៧១ឆ្នាំ ថ្ងៃកំណើតគណបក្សប្រជាជនកម្ពុជា (២៨ មិថុនា ១៩៥១-២៨ មិថុនា ២០២២) នៅវិមាន៧មករា រាចជធានីភ្នំពេញ។ពិធីនេះ មានការចូលរួមពីសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា និងមានការចូលរួមពីថ្នាក់ដឹកនាំសំខាន់ៗរបស់គណបក្សប្រជាជនកម្ពុជា និងសមាជិក សមាជិកា ជាច្រើនរូបទៀត។ខាងក្រោមនេះ ជាសុន្ទរកថាទាំងស្រុងសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ថ្លែងក្នុងមិទ្ទិញអបអរសាទរខួប៧១ឆ្នាំថ្ងៃកំណើតគណបក្សប្រជាជនកម្ពុជា (២៨ មិថុនា ១៩៥១-២៨ មិថុនា ២០២២)៖

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីក្នុងអង្គមិទ្ទិញអបអរសាទរខួប ៧១ឆ្នាំ ថ្ងៃកំណើតគណបក្សប្រជាជនកម្ពុជា

2022/06/28 03:03:55 pm        777
នៅព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២២នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បាន​អញ្ជើញជាអធិបតីក្នុងអង្គមិទ្ទិញអបអរសាទរខួប ៧១ឆ្នាំ ថ្ងៃកំណើត​បក្ស​ប្រជាជន​កម្ពុជា(២៨ មិថុនា ១៩៥១-២៨ មិថុនា ២០២២)។ពិធីនេះប្រារព្ធធ្វើឡើងយ៉ាងមហោឡារឹកនៅវិមាន៧មករា ដែលនឹងមានការចូលរួមពីថ្នាក់​ដឹកនាំ​សំខាន់ៗ​របស់គណបក្សប្រជាជនកម្ពុជា និងសមាជិក សមាជិកា ជាច្រើនរូបទៀត។ជារៀងរាល់ឆ្នាំគណបក្សប្រជាជនកម្ពុជា តែងតែប្រារព្ធពិធីអបអរសាទរ​ថ្ងៃកំណើត​របស់​យ៉ាង​មហោឡារឹកអធិកអធមជាទីបំផុត។ ប៉ុន្តែរយៈពេល២ឆ្នាំមកហើយ គណបក្សនយោបាយដ៏ធំ និង​មាន​ការគាំទ្រយ៉ាងច្រើនលើសលប់ពីប្រជាពលរដ្ឋកម្ពុជាមួយនេះ មិនបាន​ប្រារព្ធ​ពិធី​អបអរ​សាទរ​ខួប​កំណើត​របស់ខ្លួននោះទេ ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩។ចាប់ពីថ្ងៃបានបដិសន្ធិឡើងនាថ្ងៃទី២៨ ខែមិថុនា ឆ្នាំ១៩៥១មក គណបក្សប្រជាជនកម្ពុជា បានប្រកាន់ខ្ជាប់នូវគោលបំណងដើមរបស់ខ្លួន គឺប្រមូលកម្លាំងគ្រប់ជនជាតិកម្ពុជា ដែល​មាន​ឧត្តមគតិស្នេហាជាតិមាតុភូមិ ស្រឡាញ់លទ្ធិប្រជាធិបតេយ្យ និងសន្តិភាព ដោយមិនប្រកាន់ឋានៈ ជីវភាព ដើមកំណើតជាតិ ជំនឿសាសនា អតីតកាល ដើម្បីរួមកម្លាំងគ្នា​រំដោះ​ប្រជាជាតិ​ឱ្យរួចផុតពីការ ឈ្លានពាន ការត្រួតត្រា ការជិះជាន់ធ្វើបាបគ្រប់បែបយ៉ាង ការពារ​សមិទ្ធផលសង្គមជាតិ និងកសាង អភិវឌ្ឍប្រទេសជាតិជាបន្តបន្ទាប់។ គណបក្សប្រជាជនកម្ពុជា បានដឹកនាំប្រទេសជាតិឆ្លងកាត់ឧបសគ្គ និងការលំបាកច្រើនរាប់មិនអស់ សម្រេចបានសមិទ្ធផលធំៗ ជាប្រវត្តិសាស្ត្រយ៉ាងច្រើន។ តាំងពីដំណាក់កាលសង្គ្រោះជាតិពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ដែលបានធ្វើឱ្យប្រជាជាតិរស់ឡើងវិញ រហូតទទួលបានសន្តិភាពពេញលេញ មានឯកភាពជាតិ ឯកភាពទឹកដីទាំងស្រុង ហើយកំពុងបន្តឈានទៅមុខប្រកបដោយភាពជឿជាក់ លើមាគ៌ាសន្តិភាព ប្រជាធិបតេយ្យ និងអភិវឌ្ឍន៍៕

ឯកឧត្តម ង្វៀន ភូជុង ទូរស័ព្ទមកសម្តេចតេជោ ចូលរួមសាទរខួប ៧១ឆ្នាំ ថ្ងៃបង្កើតបក្សប្រជាជនកម្ពុជា

2022/06/27 08:40:39 pm        511
ភ្នំពេញ៖ មុនមួយថ្ងៃ នៃការប្រារព្វមិន្ទិញអបអរសាទរខួប ៧១ឆ្នាំ នៃថ្ងៃបង្កើតគណបក្ស​ប្រជាជន​កម្ពុជា (២៨មិថុនា១៩៥១-២៨មិថុនា២០២២) ដែលនឹង​ប្រារព្ធ​ នៅថ្ងៃទី២៨មិថុនាស្អែកនេះ នៅព្រឹកថ្ងៃទី២៧មិថុនា ឯកឧត្តម ង្វៀន ភូជុង អគ្គលេខាធិការមជ្ឈមបក្សកុម្មុយនីស្តវៀតណាម បានធ្វើការទូរស័ព្ទដោយផ្ទាល់ មកកាន់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ដើម្បីធ្វើការជូនពរដោយផ្ទាល់ ជូនចំពោះសម្តេចតេជោនាយករដ្ឋមន្រ្តី និងជាប្រធានគណបក្សប្រជាជនកម្ពុជា នូវការអបអរសាទរខួប ៧១ឆ្នាំ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា។ជាមួយគ្នានេះឯកឧត្តម ង្វៀន ភូជុង បានសំដែងនូវអំណរសាទរ ជូនចំពោះគណបក្ស​ប្រជាជន​កម្ពុជា ដែលទទួលបានជោគជ័យលើការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ និយាយជារួម និងនិយាយដោយឡែកសូមសំដែងនូវការអបអរសាទរជូនគណបក្សប្រជាជនកម្ពុជា ដែលទទួល​បានជ័យជំនះដ៏លើសលុប ពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ កាលពីថ្ងៃទី៥ ខែមិថុនាកន្លងទៅថ្មីៗនេះ ។ នៅក្នុងកិច្ចសន្ទនាគ្នានោះដែរ ឯកឧត្តម ង្វៀន ភូជុង បានអបអរសាទរយ៉ាងជ្រាលជ្រៅបំផុត ជូន​ចំពោះសម្តេចតេជោ ដែលបាន​ប្រារព្ធ​ខួប៤៥ឆ្នាំ ​ទិវា​នៃការចងចាំដំណើរឆ្ពោះទៅការផ្តួលរំលំ របប​ប្រល័យពូជសាសន៍ ប៉ុល ពត (២០មិថុនា១៩៧៧-២០មិថុនា២០២២) នៅតំបន់ប្រវត្តិសាស្រ្ត​យោធា​តេជោ កោះថ្ម X16 ស្ថិតក្នុងឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ និងបានសំដែងនូវការអបអរសាទរ ចំពោះសម្តេចតេជោ នាយករដ្ឋមន្រ្តី ដែលបានដឹកនាំបញ្ជាគ្រប់គ្រងការរីករាលដាល នៃជំងឺកូវីដ១៩ ដំណើរការនៃការបើកប្រទេសឡើងវិញ ការស្តារសេដ្ឋកិច្ច សង្គម មានភាពល្អប្រសើរ។ជាការឆ្លើយតបសម្តេចតេជោនាយករដ្ឋមន្រ្តី មានប្រសាសន៍ថ្លែងនូវអំណរគុណ ​ជូនចំពោះឯកឧត្តម ង្វៀន ភូជុង ដែលបានទូរស័ព្ទទំនាក់ទំនង​ដោយផ្ទាល់មកកាន់រូបសម្តេច ពិសេសការចូលរួម​អបអរ​សាទរខួប៧១ឆ្នាំ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា ​និងអបអរសាទរចំពោះលទ្ធផលជាវិជ្ជមាន នៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ផង ។សម្តេចតេជោ មានប្រសាសន៍ថ្លែងអំណរគុណជូនចំពោះ ឯកឧត្តម ង្វៀន ភូជុង និងរដ្ឋាភិបាល​វៀតណាម ដែលបានសហការជួយរៀបចំកម្មវិធីខួប ៤៥ឆ្នាំ ទិវានៃការចងចាំដំណើរឆ្ពោះ​ទៅ​ការ​ផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត ។ តាមរយៈកិច្ចសន្ទនាគ្នានោះ សម្តេចតេជោ បានសំដែងនូវការអបអរសាទរ ជូនចំពោះ​រដ្ឋាភិបាល​វៀតណាម ដែលបានចាត់វិធានការទប់ស្កាត់ការរីករាល នៃជំងឺកូវីដ១៩ បានយ៉ាងជោគជ័យ ដែល​ធ្វើឲ្យប្រទេសវៀតណាមវិលមកប្រក្រតីភាពឡើងវិញ ​និង​ទទួលបានជោគជ័យលើវិស័យសេដ្ឋកិច្ច សង្គម ការបើកសេដ្ឋកិច្ចឡើងវិញ​ និងរក្សាបាននូវគំណើន​សេដ្ឋកិច្ចគួរឲ្យកត់សំគាល់។ នៅក្នុងកិច្ចសន្ទនាដែលបានចំណាយពេលប្រមាណជាង៣០នាទីសម្តេចតេជោ និងឯកឧត្តម ង្វៀន ភូជុង បានឯកភាពគ្នាបន្តជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ​សម្រាប់ប្រទេសទាំងពីរកម្ពុជា វៀតណាម ឲ្យកាន់តែរឹងមាំនិងរីកចំរើនទ្វេឡើងថែមទៀត៕ 

ប្រមុខការទូតកម្ពុជា ​ទទូចឱ្យបញ្ជូនលោកស្រីអោងសាន ស៊ូជី ត្រឡប់ទៅលំនៅដ្ឋានវិញ ខណៈពេលនេះ កំពុងនៅក្នុងពន្ធនាគារ

2022/06/27 08:18:04 pm        1525
ភ្នំពេញ៖ ប្រមុខការទូតកម្ពុជា និងជាប្រេសិតពិសេសរបស់ប្រធានអាស៊ាន ស្ដីពីមីយ៉ាន់ម៉ា បាន​ផ្ញើលិខិត​ទៅកាន់ក្រុមប្រឹក្សារដ្ឋបាលរដ្ឋ (SAC) នៃសហភាពមីយ៉ាន់ម៉ា ដោយទទូចឱ្យក្រុម​ប្រឹក្សា​រដ្ឋបាលរដ្ឋមីយ៉ាន់ម៉ា បញ្ជូនលោកស្រី អោងសាន ស៊ូជីត្រឡប់ទៅកាន់លំនៅដ្ឋានវិញ ខណៈបច្ចុប្បន្ន​លោកស្រីត្រូវបានស្ថិតនៅក្នុងពន្ធនាគារទីក្រុងណៃពិដោ ប្រទេសមីយ៉ាន់ម៉ា។យោងតាមលិខិតដែលប្រមុខការទូតកម្ពុជាផ្ញើទៅកាន់ក្រសួងការបរទេសមីយ៉ាន់ម៉ា​ នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២២នេះ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាប្រេសិតពិសេសរបស់ប្រធានអាស៊ានស្ដីពីមីយ៉ាន់ម៉ា បានជម្រាប​ជូនក្រុមប្រឹក្សារដ្ឋបាលរដ្ឋ (SAC) នៃសហភាពមីយ៉ាន់ម៉ា នូវ «ក្តីកង្វល់យ៉ាងខ្លាំងរបស់​សហសេវិកអាស៊ាន» ចំពោះរបាយការណ៍ស្ដីពីការផ្ទេរលោកស្រី អោងសាន ស៊ូជី ពីលំនៅដ្ឋាន​ទៅកាន់ពន្ធនាគារនៅក្នុងទីក្រុងណៃពិដោ និងបានទទូចឱ្យក្រុមប្រឹក្សារដ្ឋបាលរដ្ឋ សម្របសម្រួល​ដល់ការបញ្ជូនលោកស្រីត្រឡប់ទៅលំនៅដ្ឋានដែលជាទីតាំងលោកស្រីត្រូវបានឃុំខ្លួនពីដំបូង។តាមលិខិតនេះ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានលើកឡើងក្នុងលិខិតផ្ញើជូន ឯកឧត្ដម Wunna Maung Lwin រដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា​ ក្នុងពេលថ្មីៗនេះថា «ខ្ញុំមិនមានមន្ទិលសង្ស័យទេថាក្តីបារម្ភដូចគ្នានេះកើតឡើងហួសពីក្នុងរង្វង់អាស៊ាន ដោយហេតុថា​លោកស្រី អោងសាន ស៊ូជី ត្រូវបានចាត់ទុកក្នុងរង្វង់អន្តរជាតិ ​និងដោយប្រជាជន​ជាច្រើននៅ​មីយ៉ាន់ម៉ាថា​មានតួនាទីដ៏សំខាន់ក្នុងការវិលត្រឡប់ទៅរកប្រក្រតីភាព និងការផ្សះផ្សាជាតិ​ឡើងវិញ​នៅក្នុងប្រទេសមីយ៉ាន់ម៉ា តាមរយៈដំណោះស្រាយនយោបាយដោយសន្តិវិធីមួយ»។ តាមរយៈលិខិតដដែលនេះ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី បានបន្តទៀតថា ក្នុងតួនាទី​ជាប្រេសិត​ពិសេស​របស់ប្រធានអាស៊ានស្ដីពី មីយ៉ាន់ម៉ា «ខ្ញុំសូមលើកឡើងពីការទទូចរបស់​សហសេវិក​អាស៊ាន ​សូមអោយក្រុមប្រឹក្សារដ្ឋបាលរដ្ឋ នៃមីយ៉ាន់ម៉ា ​ប្រកាន់យកក្តីអនុគ្រោះ និងសម្រួលដល់​ការវិលត្រឡប់​របស់លោកស្រី អោងសាន ស៊ូជី ទៅកាន់លំនៅដ្ឋានដែលលោកស្រីត្រូវបានឃុំខ្លួន​ពីដំបូង ដោយហេតុផលសុខភាព​ និងសុខមាលភាព ទ្រុឌទ្រោមរបស់លោកស្រី​ក៏ដូចជា​ការអនុវត្ត​នីតិរដ្ឋប្រកបដោយយុត្តិធម៌ និងសុភវិនិច្ឆ័យ»។លិខិតនេះ បានបញ្ជាក់ទៀតថា​ ប្រេសិតពិសេសរបស់ប្រធានអាស៊ាន បានលើកឡើងថា «យើងទាំង​អស់គ្នា​មានទស្សនៈដូចគ្នាថា ការផ្សះផ្សាជាតិ​ដោយសន្តិវិធី​ មិនអាចកើតឡើងបានឡើយ នៅពេលដែល​ភាគីមួយនៃជម្លោះ មិនត្រូវបានបញ្ជូលទៅក្នុងសមីការ (equation) ដំណោះស្រាយ» និងបាន​គូសបញ្ជាក់ថា «អាស្រ័យហេតុនេះ សហសេវិកអាស៊ានទាំងអស់ ជំរុញយ៉ាងខ្លាំងអោយ​ក្រុម​ប្រឹក្សារដ្ឋបាលរដ្ឋរបស់មីយ៉ាន់ម៉ា​ ចាប់ផ្តើមដំណើរការប្រកបដោយបរិយាប័ន្ននៃការផ្សះផ្សាជាតិ ដោយមិនមានការពន្យារពេលបន្ថែមទៀតនោះឡើយ»។ ឯកឧត្ដមប្រេសិតពិសេស បានបន្ថែមថា ដំណោះស្រាយនយោបាយដោយសន្តិវិធី ចំពោះជម្លោះ​មួយ ​ទោះបីជាមានភាពស្មុគស្មាញយ៉ាងណាក៏ដោយ ត្រូវតែមានការចែករំលែកលំហ​នយោបាយ​ដោយភាគីពាក់ព័ន្ធទាំងអស់៕ អត្ថបទ៖ បាន ចក់

គណបក្សប្រជាជនកម្ពុជា ចេញសេចក្ដីថ្លែងការណ៍ទទួលយកលទ្ធផលបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥

2022/06/27 04:30:20 pm        365
ភ្នំពេញ៖ នៅល្ងាចថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២២នេះ គណបក្សប្រជាជនកម្ពុជា បានចេញសេចក្ដីថ្លែងការណ៍មួយ ដោយបានប្រកាសទទួលយកលទ្ធផលផ្លូវការ នៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ដែលគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានប្រកាសនៅព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២២នេះ។សេចក្ដីថ្លែងការណ៍របស់គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាបានលើកឡើងថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ កាលពីថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២ បានប្រព្រឹត្តទៅស្របតាមរដ្ឋធម្មនុញ្ញ និងច្បាប់នៃព្រះរាជាណាចក្រកម្ពុជា និងប្រកបដោយលក្ខណៈសេរី ត្រឹមត្រូវ និងយុត្តិធម៌ក្នុងបរិយាកាស អព្យាក្រឹត សន្តិសុខ របៀបរៀបរយ គ្មានអំពើហិង្សា និងការគំរាមកំហែង។ ព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះ បានឆ្លុះបញ្ចាំងអំពីភាពចាស់ទុំ នៃដំណើរការប្រជាធិបតេយ្យជាទៀងទាត់នៅកម្ពុជា ជាពិសេសនៅថ្នាក់មូលដ្ឋានក្រោមពន្លៃ នៃសន្តិភាព។សេចក្ដីថ្លែងការណ៍បន្តថា លទ្ធផល នៃការបោះឆ្នោតនេះ បានកើតចេញពីទឹកចិត្ត ឆន្ទៈ និងវិចារណញ្ញាណរបស់ប្រជាពលរដ្ឋជាម្ចាស់ឆ្នោតពិតប្រាកដ ដែលមានសេចក្ដីសង្ឃឹមជឿជាក់យ៉ាងមុតមាំ ចំពោះការរីកចម្រើនរបស់ភូមិ ឃុំ សង្កាត់ និងការលើកកម្ពស់ជីវភាពរស់នៅរបស់ខ្លួនបន្តទៀត ហើយបានបដិសេធនូវការកុហកបោកប្រាស ញុះញង់ មួលបង្កាច់ការពិតរបស់ពួកប្រឆាំងជ្រុលនិយម និងមជ្ឈដ្ឋានអគតិមួយចំនួនដែលតែងតែរារាំងដំណើរអភិវឌ្ឍន៍កម្ពុជា។ជាមួយគ្នានេះដែរ គណបក្សប្រជាជនកម្ពុជា បានសម្ដែងការគោរពដឹងគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះបងប្អូនជនរួមជាតិនៅគ្រប់ឃុំ សង្កាត់ ទូទាំងប្រទេស ដែលបានបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជាយ៉ាងច្រើនលើសលប់ ធ្វើឲ្យគណបក្សទទួលបានជោគជ័យដ៏ត្រចះត្រចង់។គណបក្សប្រជាជនកម្ពុជាប្ដេជ្ញាថា គណបក្សនឹងអនុវត្តគោនយោបាយរបស់ខ្លួនឲ្យបានជោគជ័យ ដើម្បីរក្សាសន្តិភាព ស្ថិរភាព សន្តិសុខ សណ្ដាប់ធ្នាប់ សុវត្ថិភាពសង្គមឲ្យបានរឹងមាំ លើកកម្ពស់ការផ្ដល់សេវាសាធារណៈ បង្កើនកិច្ចគាំពារសង្គមជួយជនក្រីក្រ និងងាយរងគ្រោះ និងអភិវឌ្ឍឃុំ សង្កាត់ លើគ្រប់វិស័យឲ្យកាន់តែរីកចម្រើនឡើង ដែលឆ្លើយតបទៅនឹងបំណងប្រាថ្នា និងផលប្រយោជន៍ដ៏ឧត្ដុង្គឧត្ដមរបស់ប្រជាជនគ្រប់ៗរូបនៅគ្រប់មូលដ្ឋាន៕

ឯកឧត្តម យឿន យឿត អបអរសាទរលទ្ធផលបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់នាពេលកន្លងទៅដោយគណបក្សប្រជាជនកម្ពុជាទទួលបានលទ្ធផលដ៏ត្រចះត្រចង់

2022/06/27 02:19:04 am        213
ភ្នំពេញ៖  អនុប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានស្រុកឱរ៉ាល់ និងជាប្រធានក្រុមការងារចុះជួយឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ឯកឧត្តម យឿន យឿត បានសម្តែងការអបអរសាទរចំពោះគណបក្សប្រជាជនកម្ពុជា ដែលទទួលបានលទ្ធផលដ៏ត្រចះត្រចង់ ហើយបានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះសមាជិក-សមាជិកាគណបក្សប្រជាជនកម្ពុជា និងប្រជាពលរដ្ឋទាំងមូលនៅស្រុកឱរ៉ាល់ ជាពិសេសនៅឃុំតាសាល ដែលបានសម្រេចចិត្តដ៏ត្រឹមត្រូវដែលបានបន្តបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ។ ឯកឧត្តម យឿន យឿត បានបន្តថា ក្រោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដែលហៅកាត់ថា គ.ជ.ប បានប្រកាសលទ្ធផលបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៥ជាផ្លូវការ នាថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២២នេះ ដោយគណបក្សប្រជាជនកម្ពុជាទទួលបានជ័យជម្នះស្ទើតែទាំងស្រុង ហើយសម្រាប់ឃុំតាសាល ស្រុកឱរ៉ាល់នេះបងប្អូនប្រជាពលរដ្ឋបានបន្តគាំទ្រគណបក្សប្រជាជនជានិច្ចដោយពួកគាត់បានមើលឃើញថា គណបក្សប្រជាជនកម្ពុជា បានដឹកនាំប្រទេសឲ្យមានសុខសន្តិភាព និងការអភិវឌ្ឍគ្រប់បែបយ៉ាងនោះ។ឯកឧត្តមយឿន យឿត បានបន្តទៀតថាលទ្ធផលដែលបងប្អូនប្រជាពលរដ្ឋនៅទូទាំងប្រទេស ជាពិសេសនៅឃុំតាសាលផ្តល់ជូនដល់គណបក្សប្រជាជនកម្ពុជានេះ គឺជាទឡ្ហីករណ៍ដ៏សំខាន់មួយសម្រាប់មន្រ្តីគណបក្សប្រជាជនកម្ពុជានៅស្រុកឱរ៉ាល់ ជាពិសេសគឺនៅឃុំតាសាល ឱ្យខិតខំប្រឹងប្រែងទ្វេដងដើម្បីបម្រើដល់បងប្អូនឲ្យកាន់តែល្អ និងបន្តការពារសុខសន្តិភាព ស្ថិរភាពបន្តទៅមុខទៀត សក្តិសមនឹងជំនឿជឿជាក់ និងទំនុកចិត្តដែលបានផ្តល់ជូនតាមរយៈសន្លឹកឆ្នោតនាពេលនេះ៕

សមាជិកគណបក្សប្រជាជនកម្ពុជាចំនួន៣ទីក្រុងប្រទេសនូវ៉ែលហ្សេឡង់ រួមគ្នាចូលរួមពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧១ ថ្ងៃបង្កើតគណបក្សប្រជាជន

2022/06/26 12:31:23 am        1022
ភ្នំពេញ៖ នៅថ្ងៃសៅរ៍ ទី២៥ ខែមិថុនា ឆ្នាំ២០២២ ឯកឧត្តមបណ្ឌិត គឹម សន្តិភាព សមាជិកគណៈកម្មាធិការកណ្តាលគណបក្ស និងជាប្រធានក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សនៅប្រទេសអូស្ត្រាលី និងនូវ៉ែលហ្សេឡង់ និង ឯកឧត្តម ចាន់ រតនា ប្រធានគណៈកម្មាធិការគណបក្សប្រចាំប្រទេសអូស្ត្រាលី និងនូវ៉ែលហ្សេឡង់ បានអញ្ជើញចូលរួមជាអធិបតីពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧១ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា (២៨.៦.១៩៥១ - ២៨.៦.២០២២)។ ពិធីអបអរសាទរនេះ មានសមាជិកគណបក្សមកពីរដ្ឋធានីវែល្លីងតុន ប្រទេសនូវ៉េលហ្សេឡង់ ដោយមានការចូលរួមពីឯកឧត្តម វង្ស ប៊ុនឥន្ទ្រាវុធ អនុប្រធានក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សនៅប្រទេសអូស្ត្រាលី និងនូវ៉ែលហ្សេឡង់ និងជាប្រធានតំបន់៩ និងឯកឧត្តម លោកជំទាវ លោក លោកស្រី កញ្ញា ដែលជាអនុប្រធាន សមាជិក-សមាជិកានៃក្រុមការងាររៀបចំអង្គការចាត់តាំង គណៈកម្មាធិការសាខាគណបក្ស និងក្រុមការងារយុវជនជាច្រើនរយនាក់៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ផ្ទះទេវតាទី៣៣៨ មួយខ្នងទៀតដោយមានភ្ជាប់ប្រព័ន្ធភ្លើងសូឡា និងទឹកស្អាត ត្រូវបានលោកជំទាវ ហ៊ុន ម៉ាណា ប្រគល់ជូនពលរដ្ឋខ្វះខាតជីវភាព នៅខេត្តកំពង់ធំ
08/23/2026 05:08 PM
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញវឌ្ឍនភាព និងការចាប់ផ្តើមអនុវត្ត “កម្មវិធីលើកកម្ពស់ជីវភាពគ្រួសារយុទ្ធជន តាមរយៈគំរូផលិតកម្មកសិកម្មទំនើប”
08/23/2026 04:08 PM
លោកជំទាវ ឌី សុខីទីឃាយុកោ ហ៊ុន ម៉ានិត អញ្ជើញប្រគល់អណ្តូងទឹកស្អាត ១០ កន្លែង ជូនប្រជាពលរដ្ឋក្នុងឃុំមានជ័យ ស្រុកឈូក ខេត្តកំពត
08/23/2026 04:08 PM
ក្រសួងការងារ៖ ខេត្តកំពង់ស្ពឺមានឱកាសការងារជិត ២ម៉ឺនកន្លែងកំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ
08/23/2026 04:08 PM
ចង់ក្លាយជាអ្នកជំនាញអគ្គិសនី? ឱកាសអាហារូបករណ៍ រៀនជំនាញទំនើប អនុវត្តជាក់ស្តែង រៀនចប់ឆាប់មានការងារធ្វើ រៀននៅវិទ្យាស្ថានពហុបច្ចេកទេសតេជោសែនស្វាយរៀង
08/23/2026 04:08 PM
ACU នឹងបញ្ជូនមន្ត្រីក្រសួងការបរទេសចំនួន ៣រូប ទៅតុលាការនៅរសៀលនេះ
08/23/2026 03:08 PM
ក្រសួងការងារ៖ ខេត្ត៤ជាប់សមុទ្រមានឱកាសការងារជិត ២ពាន់កន្លែងកំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ
08/23/2026 03:08 PM
ក្រសួងការងារ៖ ខេត្តតាកែវមានឱកាសការងារជាង ៦ពាន់កន្លែង កំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ
08/23/2026 03:08 PM
មនុស្ស ២នាក់ ត្រូវបានសង្រ្គោះ និងមនុស្ស ២២នាក់ បាត់ខ្លួន ក្រោយនាវាដឹកទំនិញលិចនៅជិតតំបន់ឆ្នេរប្រទេសឥណ្ឌា
08/23/2026 03:08 PM
ជនជាតិម៉ិកស៊ិក ៣៦៥នាក់ ត្រូវបាននិរទេសចេញពីអាមេរិកទៅកាន់ហុងឌូរ៉ាស
08/23/2026 03:08 PM