ក្រុមហ៊ុន TH Automotive Manufacturing Co., Ltd​ នឹង​សម្ពោធជាផ្លូវការ​ រោងចក្រផ្គុំ និងដំឡើងរថយន្តរបស់ខ្លួន​នៅកម្ពុជា​ ក្នុងឆ្នាំ២០២៦នេះ
ប្រធានគណៈកម្មាធិការគណបក្សខេត្តតាកែវ ណែនាំសមាជិកមូលដ្ឋានឱ្យយកចិត្ត​ទុកដាក់​បម្រើ​ពលរដ្ឋ
សម្ដេចតេជោ ណែនាំឱ្យដាក់បេក្ខភាពស្រ្ដីជាប់ឆ្នោតយ៉ាងតិចមួយឃុំមួយរូប និងមានស្ត្រីធ្វើស្មៀនឃុំ
សម្ដេចតេជោស្នើស្ថាប័នពាក់ព័ន្ធចាត់វិធានការភ្លាមៗចំពោះអ្នកប្រព្រឹត្តទង្វើអសីលធម៌លើបណ្ដាញសង្គម

នយោបាយ​ និង ការអភិវឌ្ឍន៍

ប្រមុខការពារជាតិកម្ពុជា សម្តែងការមិនពេញចិត្តចំពោះប្រទេសមហាអំណាចខ្លះ ដែលចូលចិត្តដាក់ទណ្ឌកម្មគេ

2022/06/22 08:39:00 pm        601
ភ្នំពេញ៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តីរដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា និងជាប្រធានដឹកនាំកិច្ចប្រជុំរដ្ឋមន្រ្តីការពារជាតិអាស៊ានលើកទី១៦ (16thADMM) បានលើកឡើង​ចំពោះមុខ​រដ្ឋមន្រ្តីការពារជាតិអាស៊ានថា ការដាក់ទណ្ឌកម្មពីសំណាក់ប្រទេស​មហាអំណាច​ណា​មួយ​ទៅកាន់ប្រទេសដទៃ ​មិនត្រឹមតែធ្វើឲ្យប៉ះពាល់ដល់ប្រទេសដែលត្រូវបានគេដាក់នោះទេ ខណៈប្រទេសផ្សេងទៀតក៏រង់ផលប៉ះពាល់ផងដែរ។ថ្លែងនៅក្នុងកិច្ចប្រជុំរដ្ឋមន្រ្តីការពារជាតិអាស៊ានលើកទី១៦ នៅទីស្តីការក្រសួងការពារជាតិកម្ពុជា នាព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២២នេះ ​សម្តេចពិជ័យសេនា ទៀ បាញ់ បញ្ជាក់ថា ចំពោះការ​ប្រើប្រាស់​ទណ្ឌកម្ម​ក្នុងរូបភាពណាមួយ​ ដើម្បីគាបសង្កត់​នរណាម្នាក់ ​គឺកម្ពុជា​យល់ថាពុំមែន​ជា​ជម្រើស​ត្រឹមត្រូវ​សម្រាប់ដោះស្រាយបញ្ហានោះឡើយ។ ផ្ទុយទៅវិញ ផលវិបាកពុំមែនមានសម្រាប់តែអ្នកដែលទទួលរងទណ្ឌកម្មនោះទេ​ អ្នកដែលព្យាយាម​ប្រើប្រាស់​ទណ្ឌកម្មជាត្រីមុខ ​ និងអ្នកស្លូតត្រង់ដែលពុំមានការ​ពាក់ព័ន្ធដ៏ទៃទៀត ក៏អាចទទួល​រងផលប៉ះពាល់ជា​អវិជ្ជមាន​ដូចគ្នាផងដែរ។បើតាមការលើកឡើងនៅក្នុងសន្និសីទសារព័ត៌មាន ប្រធានដឹកនាំកិច្ចប្រជុំរដ្ឋមន្រ្តីការពារជាតិ​អាស៊ាន​លើកទី១៦រូបនេះ ក៏បានបង្ហាញអំពីបទពិសោធន៍មួយចំនួន​ដែលកម្ពុជាទទួល​បាន​នា​សព្វថ្ងៃនេះផងដែរ​ ដោយក្នុងនោះគឺកត្តាសន្តិភាព ខណៈសន្តិភាពដែល​កើតចេញពី​គោល​នយោបាយ​ឈ្នះ ឈ្នះនេះហើយដែលបានធ្វើឲ្យប្រទេសកម្ពុជា​មានការអភិវឌ្ឍ​ស្ទើតែគ្រប់​វិស័យនោះ។សូមបញ្ជាក់ថា កិច្ចប្រជុំរដ្ឋមន្រ្តីការពារជាតិអាស៊ាន​ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនេះ គឺបាន​ពិភាក្សាគ្នា​ជាច្រើនទាក់ទងនិងកិច្ចសហប្រតិបត្តិការណ៍រវាងអាស៊ាន ​និងបណ្តាប្រទេសនៅពិភពលោក ពិភាក្សា​អំពីបញ្ហាសន្តិសុខក្នុងតំបន់​ និងសកលលោក​ រួមទាំងបញ្ហាជាច្រើនទៀត ដែលភាគីទាំង​អស់គ្នានឹងខិតខំ ​ដោះស្រាយរួមគ្នាជាដើម៕អត្ថបទ៖ បាន ចក់

រដ្ឋមន្ត្រីការពារប្រទេសជប៉ុន ពេញចិត្តចំពោះការរីកចម្រើនកិច្ចសហការវិស័យការពារជាតិកម្ពុជា-ជប៉ុន

2022/06/22 06:56:21 pm        547
ភ្នំពេញ៖ រដ្ឋមន្ត្រីការពារប្រទេសជប៉ុន បានបង្ហាញការពេញចិត្តចំពោះការរីកចម្រើន នៃកិច្ច​សហប្រតិបត្តិការ​លើវិស័យការពារជាតិ នៃប្រទេសកម្ពុជា-ជប៉ុន​ ព្រមជាមួយនឹងកិច្ចខិតខំ​ប្រឹងប្រែង​របស់សម្ដេចតេជោ ក្នុងឋានៈជាប្រធានអាស៊ានទៅលើកិច្ចការតំបន់។រដ្ឋមន្ត្រីការពារប្រទេសជប៉ុន ឯកឧត្តម គីស៊ី ណូបូ (Kishi Nobuo) ត្រូវបានសម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា អនុញ្ញាតឲ្យចូលជួបសម្ដែងការគួរសម នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី ២២ ខែមិថុនានេះ ។ឯកឧត្តម អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្តេចតេជោ បានប្រាប់ក្រុមអ្នកសារព័ត៌មានថា ក្នុង​ជំនួបនេះ រដ្ឋមន្ត្រីការពារប្រទេសជប៉ុន ​បានគោរពជម្រាបជូនសម្ដេចតេជោថា​ ឯកឧត្តម មាន​សេចក្ដីរីករាយណាស់ ដែលបានមកចូលរួមប្រជុំអាស៊ាន-ជប៉ុន​ នៅកម្ពុជា​ចំខួប៣០ឆ្នាំ នៃ PKO ដែលជប៉ុនបានបញ្ជូនកងស្វ័យការពារមកកាន់កម្ពុជា ហើយឯកឧត្តម ​បានគោរពថ្លែងអំណរគុណ​យ៉ាងជ្រាលជ្រៅចំពោះ សម្ដេចតេជោ ដែលបានទទួលស្វាគមន៍ទាំងកក់ក្តៅ និងបានជម្រាបជូន​សម្ដេច​ពីការរីករាយ​ ដែលបានឃើញកិច្ច ​សហប្រតិបត្តិការលើវិស័យការពារជាតិ នៃប្រទេសទាំង​ពីរកាន់​តែមានការរីកចម្រើន។ជាការឆ្លើយតបសម្ដេចតេជោ បានឯកភាពជាមួយឯកឧត្តម kiShi ចំពោះកិច្ចសហប្រតិបត្តិការលើ វិស័យ​ការពារជាតិ ដែលកាន់តែស៊ីជម្រៅ និងបើកទូលំទូលាយ ជាពិសេសតាមរយៈការផ្លាស់ប្ដូរ​ទស្សនកិច្ច​ និងវាយតម្លៃលើស្ថានភាពតំបន់ និងពិភពលោក ​ហើយសម្ដេច​បានសម្ដែងការគាំទ្រ​ចំពោះកិច្ចសហប្រតិបត្តិការ ​ដែលមានស្រាប់ និងសូមឲ្យបន្តជំរុញផែនការកិច្ច​សហប្រតិបត្តិការ​ទ្វេភាគីកម្ពុជា-ជប៉ុន កាន់តែសកម្មថែមទៀត ​ដូចជាការផ្លាស់ប្តូរទស្សនកិច្ចនាយទាហានវ័យក្មេង នាយទាហានថ្នាក់ដឹកនាំជាន់ខ្ពស់ ​បណ្ដុះបណ្ដាល​លើកកម្ពស់សមត្ថភាពកងទ័ពជើងគោកកម្ពុជា លើការងារមនុស្សធម៌ និងសង្គ្រោះគ្រោះ មហន្តរាយ ដល់វគ្គសិក្សានាយទាហានសកម្ម​បញ្ជាការ​សេនាធិកាវិស្វកម្ម​ និងសុខាភិបាលជាដើម៕ អត្ថបទ៖ មុត សុទ្ធ 

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ទទួលជួបពិភាក្សាការងារជាមួយអគ្គលេខាធិការអង្គការសម្ព័ន្ធពិភពឥស្លាម

2022/06/22 06:30:56 pm        184
ភ្នំពេញ​៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានទទួលជួបពិភាក្សាការងារ ជាមួយ ឯកឧត្តមបណ្ឌិត មហាម៉ាត់ អាប់ឌុលការីម អាល់អ៊ីសា (Muhammad Bin Abdulkarim Al-Issa) អគ្គលេខាធិការអង្គការសម្ព័ន្ធពិភពឥស្លាម នៅវិមានរដ្ឋសភា នាព្រឹកថ្ងៃពុធ ទី២២ ខែមិថុនា ឆ្នាំ២០២២។ឯកឧត្តមបណ្ឌិត មហាម៉ាត់ អាប់ឌុលការីម អាល់អ៊ីសា បានសម្ដែងនូវក្តីរីករាយយ៉ាងខ្លាំង ដែលបានមកបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា និងបានទទួលការអនុញ្ញាតពី សម្តេចប្រធានរដ្ឋសភា បានចូលជួបសម្តែងការគួរសម និងពិភាក្សាការងារនាឱកាសនេះ។ឯកឧត្តមបណ្ឌិត បានថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំស្ថាប័ននីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិរបស់កម្ពុជា នៅក្នុងការកសាងបាននូវសុខុដុមរមនាខាងសាសនា ដោយមិនមានការរើសអើងខាងសាសនា ធ្វើអោយបងប្អូនខ្មែរឥស្លាម រស់នៅបានយ៉ាងសុខសាន្ត ជាមួយសាសនាដទៃទៀត ដែលជាទីគំរូដ៏ល្អសម្រាប់ពិភពលោកផងដែរ។ ឯកឧត្តមបណ្ឌិត មហាម៉ាត់ អាប់ឌុលការីម អាល់អ៊ីសា បានសម្ដែងនូវការអបអរសាទរជូនដល់ប្រជាជនកម្ពុជា ដែលមានថ្នាក់ដឹកនាំជាទីគោរព ជាគំរូ និងមានភាពប្រាកដនិយម ក្នុងការដឹកនាំកម្ពុជា ឱ្យទទួលបានសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ។សម្តេចអគ្គមហាពញាចក្រី ហេង សំរិន មានសេចក្តីសោមនស្សរីករាយ និងសូមស្វាគមន៍យ៉ាងកក់ក្តៅចំពោះ ឯកឧត្តមអគ្គលេខាធិការអង្គការសម្ព័ន្ធពិភពឥស្លាម ព្រមទាំងគណៈប្រតិភូដែលបានអញ្ជើញមកបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា និងបានឆ្លៀតពេលវេលាមកចូលជួបសម្តែងការគួរសមជាមួយសម្តេចនាពេលនេះ។សម្តេចបានគូសបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់ ឯកឧត្តមអគ្គលេខាធិការ នាពេលនេះ បង្ហាញពីការយកចិត្តទុកដាក់របស់ ឯកឧត្តម ចំពោះសុខទុក្ខរបស់បងប្អូនសាសនិកឥស្លាមនៅកម្ពុជា និងបានឆ្លុះបញ្ចាំងអំពីទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងអង្គការរ៉ាប៊ីតា ជាមួយនឹងរាជរដ្ឋាភិបាលកម្ពុជា នាពេលកន្លងមក។ សម្តេចប្រធានរដ្ឋសភា បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា តែងតែយកចិត្តទុកដាក់ខ្ពស់ ចំពោះបងប្អូនសាសនិកឥស្លាមនៅកម្ពុជា តាមរយៈការធ្វើឱ្យមានសុខដុមនីយកម្មជាតិសាសន៍ និងសាសនា និងសេរីភាពនៃជំនឿ ព្រមទាំងការរស់នៅប្រកបដោយសុខដុមរមនា ជាមួយសហគមន៍ភាគតិចដទៃៗទៀត ដោយមិនមានការរើសអើងឡើយ។ បន្ថែមពីនេះ រាជរដ្ឋាភិបាលក៏បានលើកកម្ពស់ជីវភាព និងសិទ្ធិសេរីភាពរបស់សាសនិកឥស្លាម ជាអាទិ៍ ការជម្រុញឱ្យមានកន្លែងថ្វាយបង្គំសម្រាប់បងប្អូនឥស្លាម នៅតាមស្ថាប័នឯកជន និងស្ថាប័នសាធារណនានា ព្រមទាំងផ្តល់សិទ្ធិឱ្យសិស្សនិស្សិតឥស្លាម អាចជ្រើសរើសយកសម្លៀកបំពាក់ឯកសណ្ឋានបែបឥស្លាមទៀតផង។សម្តេចអគ្គមហាពញាចក្រី បានមានប្រសាសន៍បញ្ជាក់បន្ថែមថា នៅក្នុងស្ថាប័ននីតិប្បញ្ញត្តិវិញ រដ្ឋសភានីតិកាលទី៦នេះ មានសមាជិករដ្ឋសភាចំនួន៨រូប ជាខ្មែរឥស្លាម ចំណែកនៅក្នុងព្រឹទ្ធសភាវិញ មានសមាជិកចំនួន២រូប ជាខ្មែរឥស្លាមផងដែរ ដែលបានចូលរួមចំណែកយ៉ាងសកម្មនៅក្នុងភាពជាតំណាងឱ្យបងប្អូនសាសនិកឥស្លាម ក៏ដូចជាពលរដ្ឋខ្មែរទាំងមូល៕

សម្ដេចពិជ័យសេនា ទៀ បាញ់ ដឹកនាំកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានលើកទី១៦ ដោយផ្តោតលើបញ្ហាសំខាន់ៗជាច្រើន

2022/06/22 06:25:55 pm        108
ភ្នំពេញ៖ កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានលើកទី១៦ នាឆ្នាំ២០២២នេះ ដែលកម្ពុជាធ្វើជាម្ចាស់ ផ្ទះបានដំណើរការកិច្ចប្រជុំជាផ្លូវការ នៅព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២២ ដឹកនាំដោយសម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ។កិច្ចប្រជុំនេះមានការចូលរួមពី សំណាក់រដ្ឋមន្ត្រីការពារជាតិនៃបណ្តាប្រទេសអាស៊ាន ក្នុងនោះក៏មានការចូលរួមពីសំណាក់រដ្ឋមន្ត្រីការពារជាតិ នៃប្រទេសមីយ៉ាន់ម៉ាផងដែរ។ នៅក្នុងកិច្ចប្រជុំប្រមុខការពារជាតិកម្ពុជាបានលើកឡើងអំពីបញ្ហាសំខាន់ៗជាច្រើននៅក្នុងតំបន់ និងពិភពលោក រួមមានបញ្ហាប្រកួតប្រជែងរវាងមហាអំណាច ការបែងចែកផ្នែកមនោគមន៍វិជ្ជា ការ កៀបសង្កត់ សង្គ្រាមស៊ីវិល គ្រោះមហន្តរាយ រហូតដល់ជំងឺរាតត្បាតសកល បញ្ហាសមុទ្រចិនខាងត្បូង បញ្ហាមីយ៉ាន់ម៉ា សង្គ្រាមរវាងរុស្សីនិងអ៊ុយក្រែន រួមទាំងបញ្ហាសំខាន់ៗមួយចំនួនទៀត៕

អគ្គលេខាធិការនៃអង្គការសម្ព័ន្ធពិភពឥស្លាម កោតសរសើរគោលនយោបាយសុខដុមនីយកម្មរបស់កម្ពុជា និងការប្រព្រឹត្តយ៉ាងត្រឹមត្រូវចំពោះជនជាតិម៉ូស្លីម

2022/06/22 06:21:15 pm        277
ភ្នំពេញៈ អគ្គលេខាធិការនៃអង្គការសម្ព័ន្ធពិភពឥស្លាម ឯកឧត្តមបណ្ឌិត Muhammad bin Abdul Karim Issa និងជាជាអតីតរដ្ឋមន្រ្តីក្រសួងយុត្តិធម៌នៃព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត បានបញ្ជាក់ថា គោលនយោបាយសុខដុមនីយកម្មរបស់រាជរដ្ឋាភិបាលកម្ពុជា និងការប្រព្រឹត្តយ៉ាងត្រឹមត្រូវចំពោះជនជាតិម៉ូស្លីម ត្រូវបានទទួលការកោតសរសើរពីសំណាក់អង្គការសម្ព័ន្ធពិភពឥស្លាម និងប្រជាជាតិម៉ូស្លីមផងដែរ។ឯកឧត្តម បានវាយតម្លៃខ្ពស់ចំពោះកម្ពុជាថា ជាគម្រូដ៏ល្អមួយរបស់ពិភពលោកសម្រាប់សុខដុម-នីយកម្ម និងសន្តិសហវិជ្ជមានក្នុងចំណោមប្រជាជនដែលមានដើមកំណើត និងសាសនាផ្សេងគ្នា៕

ប្រមុខការពារជាតិកម្ពុជា៖ ការប្រើប្រាស់ទណ្ឌកម្មក្នុងរូបភាពណាមួយ ដើម្បីគាបសង្កត់នរណាម្នាក់ ពុំមែនជាជម្រើសត្រឹមត្រូវសម្រាប់ដោះស្រាយបញ្ហាឡើយ

2022/06/22 06:15:23 pm        369
ភ្នំពេញ៖ សម្តេចពិជ័យសេនា ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិអះអាងថា «ចំពោះការប្រើប្រាស់ទណ្ឌកម្មក្នុងរូបភាពណាមួយ ដើម្បីគាបសង្កត់នរណាម្នាក់ គឺកម្ពុជាយល់ថាពុំមែនជាជម្រើសត្រឹមត្រូវសម្រាប់ដោះស្រាយបញ្ហានោះឡើយ»។ សម្តេចបញ្ជាក់ថា «ផ្ទុយទៅវិញ ផលវិបាកពុំមែនមានសម្រាប់តែអ្នកដែលទទួលរងទណ្ឌកម្មនោះទេ អ្នកដែលព្យាយាមប្រើប្រាស់ទណ្ឌកម្មជាត្រីមុខ និងអ្នកស្លូតត្រង់ដែលពុំមានការពាក់ព័ន្ធដ៏ទៃទៀត ក៏អាចទទួលរងផលប៉ះពាល់ជាអវិជ្ជមានដូចគ្នា»។  ការអះអាងរបស់ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ ធ្វើឡើងចំពោះមុខបណ្តារដ្ឋមន្រ្តីការពារជាតិអាស៊ាន ក្នុងពេលដឹកនាំកិច្ចប្រជុំរដ្ឋមន្រ្តីការពារជាតិអាស៊ានលើកទី១៦ នាថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២២។

ឥណ្ឌាជួយបោសសម្អាតមីនភូមិចំនួន០៤ ក្នុងខេត្តកោះកុង ដើម្បីឲ្យក្លាយជាភូមិអស់មីន និងបង្កើតតំបន់ផ្តល់នូវអវយវៈសិប្បនិម្មិតចំនួន០២នៅកម្ពុជា សម្រាប់ជួយដល់ជនរងគ្រោះដោយសារមីន

2022/06/22 02:14:54 pm        652
ភ្នំពេញ៖ ឯកឧត្តម ទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន និង ឯកឧត្តមបណ្ឌិត Rajkumar Ranja Singh, Minister of State of External Affairs នៃសាធារណរដ្ឋឥណ្ឌា បានអញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នា ស្តីពីគម្រោងភូមិអស់មីននៅក្នុងខេត្តកោះកុង ក្រោមការអនុវត្ត “គម្រោងផ្តល់ផលរហ័ស” របស់រដ្ឋាភិបាលនៃសាធារណរដ្ឋឥណ្ឌា និងកិច្ចសហប្រតិបត្តិការជាមួយអាជ្ញាធរមីន​ នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២២។ពិធីចុះហត្ថលេខានេះ បានធ្វើឡើងនៅសណ្ឋាគារ Hyatt Regency រវាងឯកឧត្តម ស៊ុយ ជីហ៊ាង អគ្គលេខាធិការស្តីទីនៃអាជ្ញាធរមីន និងលោកជំទាវ Devyani Khobragade ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំកម្ពុជា។ឯកឧត្តម ទេសរដ្ឋមន្រ្តី លី ធុជ បានមានប្រសាសន៍ថា ពិធីចុះហត្ថលេខាអនុវត្ត "គម្រោងផ្តល់ផលរហ័ស - ភូមិអស់មីនក្នុងខេត្តកោះកុង" នាថ្ងៃនេះ គឺជាជំហានដ៏រឹងមាំ ដើម្បីចូលរួមនាំឲ្យកម្ពុជាខិតទៅជិតគោលដៅនៃការក្លាយជាប្រទេសគ្មានមីននៅឆ្នាំ ២០២៥ ក៏ដូចជាការបង្ហាញមួយទៀត នៃចំណងមិត្តភាពជាប្រវត្តិសាស្រ្ត និងប្រពៃណីដ៏យូរអង្វែងរវាងសាធារណរដ្ឋឥណ្ឌា និងព្រះរាជាណាចក្រកម្ពុជា ដែលមានអាយុកាលជិត ២៥០០ឆ្នាំ និងចំណងទំនាក់ទំនងការទូតផ្លូវការរវាងប្រទេសទាំងពីរ រយៈពេល ៧០ឆ្នាំ។ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តមទេសរដ្ឋមន្រ្តី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះរដ្ឋាភិបាល និងប្រជាជនឥណ្ឌា ដែលបានចូលរួមដល់ការងារសកម្មភាពមីនមនុស្សធម៌នៅកម្ពុជា ក្នុងនោះបានផ្តល់នូវអវយវៈសិប្បនិមិត្តដល់ជនមានពិការភាព ការអភិវឌ្ឍសមត្ថភាពមន្រ្តីអាជ្ញាធរមីន និងការចូលរួមឲ្យកម្ពុជាក្លាយជាប្រទេសគ្មានមីនឆ្នាំ២០២៥។ ឯកឧត្តម បានបន្តទៀតថា អាជ្ញាធរមីន បាននឹងកំពុងដំណើរការយន្តការភូមិអស់មីន និងកំពុងលុបបំបាត់ការគំរាមកំហែងទាំងអស់នៅក្នុងភូមិជាក់លាក់ ដែលនឹងមិនត្រឹមតែជួយសង្គ្រោះអាយុជីវិតរបស់អ្នកទទួលផលផ្ទាល់ប៉ុណ្ណោះទេ វានឹងធ្វើឱ្យជីវភាពភូមិ និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមកាន់តែប្រសើរឡើង ដែលថ្ងៃនេះ សាធារណរដ្ឋឥណ្ឌា នឹងជួយប្រែក្លាយភូមិចំនួន ០៤ ស្ថិតក្នុងខេត្តកោះកុង ទៅជាភូមិអស់មីន ក្នុងចំណោមភូមិចំនួន ២៨ ដែលកំពុងរងការគម្រាមកំហែងដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម។ក្នុងឱកាសនោះ ឯកឧត្តម ទេសរដ្ឋមន្រ្តី បានបញ្ជាក់បន្ថែមទៀតថា រយៈពេល ៣០ឆ្នាំ ដោយមានការគាំទ្រពីម្ចាស់ជំនួយ និងប្រតិបត្តិករបោសសម្អាតមីនជាតិ-អន្តរជាតិ ផ្ទៃដីប្រមាណ ២.៣៧៩ គីឡូម៉ែត្រក្រឡា ត្រូវបានបោសសម្អាត និងផ្តល់ផលប្រយោជន៍ជូនដល់ប្រជាជនប្រមាណ ៧.៥ លាននាក់ ព្រមទាំងបានចូលរួមកាត់បន្ថយអត្រាគ្រោះថ្នាក់ពី ៤.៣២០ នាក់ ក្នុងឆ្នាំ ១៩៩៦ មក ៤៤ នាក់ ក្នុងឆ្នាំ ២០២១។ ទោះបីមានកិច្ចខិតខំប្រឹងប្រែងបែបនេះ ប្រជាជនកម្ពុជា ប្រមាណជាង ១ លាននាក់ កំពុងរស់នៅ និងប្រកបមុខរបរលើតំបន់រងផលប៉ះពាល់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម លើផ្ទៃដី ១.៩៩១ គីឡូម៉ែត្រក្រឡា ក្នុងនោះផ្ទៃដីមានមីន ៧៣៦ គីឡូម៉ែត្រក្រឡា ដែលនឹងត្រូវបោសសម្អាតឲ្យអស់ត្រឹមឆ្នាំ២០២៥ ដើម្បីឆ្លើយតបនឹងកាតព្វកិច្ចកម្ពុជាជារដ្ឋភាគី នៃអនុសញ្ញាអន្តរជាតិស្តីពីការហាមការប្រើប្រាស់ ការរក្សាទុក ការផលិត និងការផ្ទេរគ្រាប់មីនប្រឆាំងមនុស្ស និងការបំផ្លាញគ្រាប់មីន (អនុសញ្ញាអូតាវ៉ា)ឯកឧត្តម ទេសរដ្ឋមន្រ្តី បានបន្ថែមទៀតថា ឆ្នាំ ២០២៥ គឺជាគោលដៅដែលអាចសម្រេចបាន ប្រសិនបើរាជរដ្ឋាភិបាល សហគមន៍ម្ចាស់ជំនួយ ដៃគូអភិវឌ្ឍន៍ វិស័យឯកជន និងសប្បុរសជននានា ធ្វើការរួមគ្នា និងពន្លឿនការគាំទ្រការងារបោសសម្អាតមីន។ឯកឧត្តមបណ្ឌិត Rajkumar Ranja Singh បានមានប្រសាសន៍ថា ឯកឧត្តម មានសេចក្តីសប្បាយរីករាយដែលបានចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា តាមរយៈអាជ្ញាធរមីន លើគម្រោងធ្វើឲ្យភូមិចំនួន ០៤ ក្នុងខេត្តកោះកុង ជាភូមិអស់មីន ដោយនឹងផ្តល់អត្ថប្រយោជន៍ដោយផ្ទាល់ដល់ប្រជាពលរដ្ឋជិត ៨.000 នាក់ ដែលកំពុងរស់នៅក្នុងភូមិទាំងនេះ តាមរយៈគម្រោងផ្តល់ផលរហ័សរបស់រដ្ឋាភិបាលឥណ្ឌា ដែលគម្រោងនេះគឺជាផ្នែកមួយនៃទំនាក់ទំនងឥណ្ឌា-កម្ពុជា ក្រោមក្របខណ្ឌកិច្ចសហប្រតិបត្តិការមេគង្គ-គង្គា។ឯកឧត្តមបណ្ឌិត Rajkumar Ranja Singh បានកោតសរសើរចំពោះអាជ្ញាធរមីន ក្នុងការដោះស្រាយបញ្ហាមីន ដើម្បីធ្វើឱ្យកម្ពុជាគ្មានមីននៅឆ្នាំ២០២៥។ ឯកឧត្តមបណ្ឌិត បានបញ្ជាក់បន្ថែមទៀតថា ឥណ្ឌាកំពុងធ្វើការជាមួយអាជ្ញាធរមីន ដើម្បីកំណត់តំបន់បន្ថែមទៀតនៃកិច្ចសហប្រតិបត្តិការសកម្មភាពមីន និងរួមចំណែកដល់កិច្ចខិតខំរបស់កម្ពុជាឲ្យសម្រេចតាមគោលដៅ ហើយរដ្ឋាភិបាលឥណ្ឌា បានត្រៀមខ្លួនរួចជាស្រេច ក្នុងការជួយដល់ការងារសកម្មភាពមីនកម្ពុជា នៅគ្រប់កម្រិត និងគ្រប់ពេលវេលា៕

ទូតអាល្លឺម៉ង់៖ ទោះបីមានឧបសគ្គកូវីដ១៩ ប៉ុន្តែកិច្ចសហប្រតិបត្តិការរវាងអាល្លឺម៉ង់ កម្ពុជាមានការរីកចម្រើន

2022/06/21 09:33:24 pm        636
ភ្នំពេញ៖ ឯកអគ្គរដ្ឋទូតអាល្លឺម៉ងប្រចាំប្រទេសកម្ពុជា បានថ្លែងសរសើរនៅចំពោះមុខសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាថា បើទោះបីជាមានឧបសគ្គដោយសារកូវីដ១៩ ក៏ដោយ ប៉ុន្តែទំនាក់ទំនង​កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំង២ អាល្លឺម៉ង់ កម្ពុជាមានការរីកចម្រើន និងមានសន្ទុះកាន់តែខ្លាំងឡើង។ការវាយតម្លៃរបស់ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ លោក Christian Berger យ៉ាងដូច្នេះត្រូវបានធ្វើឡើង​ក្នុងពេល​សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានអនុញ្ញាត​ឱ្យចូលជួប​សំដែង​ការគួរសម និងជំរាបលា នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី២១មិថុនា ខណៈឯកឧត្តម បានបញ្ចប់អាណត្តិ​បេសកកម្មការទូតនៅកម្ពុជា។ជាការឆ្លើយតប សម្ដេចតេជោ បានថ្លែងអំណរគុណជូនចំពោះ​ឯកឧត្តមគ្រីស្ទីន ដែលបានប្រឹងប្រែង​អស់ពីកម្លាំងកាយចិត្តក្នុងបេសកកម្មការទូតរបស់ឯកឧត្តម ជំរុញទំនាក់ទំនង និងកិច្ច​សហប្រតិបត្តិការ​រវាងប្រទេសកម្ពុជា​ និង​អាល្លឺម៉ង់​ឲ្យមានការរីកចម្រើនគួរជាទី​មោទនៈនិង​មាន​សន្ទុះកាន់តែខ្លាំង​ឡើង ។ ​សម្ដេច​ ក៏បានជូនពរឱ្យ​ឯកឧត្តមគ្រីស្ទាន​ទទួលបានជោគជ័យ​ជា​បន្តបន្ទាប់ទៀត​នៅក្នុងបេសកកម្មរបស់ឯកឧត្តមទៅថ្ងៃអនាគត៕ អត្ថបទ៖ មុត​ សុទ្ធ

អគ្គលេខាធិការសម្ព័ន្ធពិភពអ៊ីស្លាមនឹងយកបទពិសោធន៍ពីកម្ពុជាទៅចែករំលែកនៅវេទិកាផ្សេងៗ

2022/06/21 05:56:26 pm        477
ភ្នំពេញ ៖ លោកអគ្គលេខាធិការសម្ព័ន្ធពិភពអ៊ីស្លាមបាន​កោតសរសើរ និង​លើក​ឡើង​នៅ​ចំពោះ មុខសម្តេចតេជោ នាយករដ្ឋមន្ត្រី​កម្ពុជាថា​ នឹងយកបទ​ពិសោធន៍​របស់​កម្ពុជា​ទៅ​ចែក​រំលែកនៅ វេទិកាផ្សេងៗជាមួយនឹងថ្នាក់ដឹកនាំដទៃទៀត។ការលើកថ្លែងសរសើររបស់អង្គការសម្ព័ន្ធពិភពអ៊ីស្លាមខាងលើនេះត្រូវបានធ្វើឡើង ខណៈ​ឯកឧត្ដម មហាម៉ាត់ អាប់ឌុលការីម អាល់អ៊ីសា អគ្គលេខាធិការអង្គការសម្ព័ន្ធពិភពអ៊ីស្លាម (Muslim world league,RABITA) ត្រូវបាន​សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​អនុញ្ញាតឱ្យ​ចូលជួបសំដែង​ការគួរសម និង​ពិភាក្សា​ការងារ​នៅ​វិមានសន្តិភាព នាព្រឹ​ក​ថ្ងៃ​ទី២១​មិថុនា​នេះ។​ឯកឧត្តម អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្តេចតេជោបានប្រាប់ដល់ក្រុមអ្នកសារព័ត៌មានថា ឯកឧត្តម មហាម៉ាត់ អាប់ឌុលការីម បាន សម្ដែងនូវការ រីករាយយ៉ាងខ្លាំង ដែលបាន​មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​ដែល​ជា​ប្រទេស​មួយស្ថិត​ក្នុងបេះដូង​របស់​ឯកឧត្តម និង​ជា​ប្រទេស​មួយ​ដែល​មិន​មាន​ការរើសអើង ប្រកាន់ជាតិសាសន៍ និងសាសនា​។​ ផ្ទុយ​ទៅវិញ​ជា​ប្រទេស​មាន​សន្តិសុខ​ជាតិសាសន៍ និង​សាសនា​ដែលនេះ​ជា​តម្លៃ​ពិត​របស់​កម្ពុជា​ជា​ទីគោរព និង​ជាគំរូ​សម្រាប់​ពិភពលោក​ហើយ​លើសពីនេះ​ឯកឧត្តម​ក៏​បាន​គោរព​សម្ដែង​ការ​អបអរ​សាទរ​ជូន​ប្រជាជនកម្ពុជា​ដែល​មានថ្នាក់ដឹកនាំជាទីគោរព និង​ជាគំរូ​ដែល​មាន​ភាពប្រាកដ​និយម​ក្នុង​ការ​ដឹកនាំ​កម្ពុជា​អោយ​ទទួល​បាន​សុខសន្តិភាពសេរីភាព និងការអភិវឌ្ឍន៍។ជាការឆ្លើយតបសម្ដេចតេជោបានថ្លែងអំណរគុណចំពោះពាក្យពេចន៍ដ៏ល្អរបស់ឯកឧត្តម មហាម៉ាត់អាប់ឌុលខារីម ហើយបានមាន​ប្រសាសន៍​ថា​ សុខដុមនីយកម្ម​រវាង​ជាតិ​សាសន៍​ និង​សាសនា​ គឺ​មានសារៈសំខាន់​ណាស់។ សម្តេចបន្តថា ប្រទេស​មួយ​ដែល​អាច​ទទួលបាន​សុខសន្តិភាព ស្ថិរភាព និង​ការអភិវឌ្ឍត្រូវមានការអត់ឱន និងសុខដុមនីយកម្ម​រវាង​ជាតិសាសន៍ និង​សាសនា​ដោយ​ត្រូវខិតខំ​ធ្វើ​យ៉ាងណា​កុំឲ្យមាន​ភាព​លម្អៀង និង​មិន​អាច​យក​ច្បាប់ និង​វិធី​រដ្ឋបាល​គ្រប់គ្រងជំនឿរបស់ប្រជាជនទេ ផ្ទុយ​​ទៅវិញ​ត្រូវ​មាន​គោល​នយោបាយ និង​វិធី​សាស្រ្ត​ដើម្បី​បំពេញបន្ថែមបង្កលក្ខណៈឲ្យមានការរីកចម្រើន៕ អត្ថបទ៖ មុត សុទ្ធ

សម្តេចតេជោ ហ៊ុ​ន សែន​ស្នើឲ្យក្រសួងការពារជាតិរៀបចំ​ធ្វើមាតុភូមិ​និវត្ត​អដ្ឋិធាតុ​របស់​អតីតយុទ្ធជន​កម្ពុជា​ពីប្រទេសវៀតណាម

2022/06/20 06:43:35 pm        794
ត្បូងឃ្មុំ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និង​ជា​នាយ​ឧត្តមសេនីយ៍​​ផ្កាយមាស ៥ផុតលេខ បានស្នើដល់រដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា គឺ​សម្តេច​ពិជ័យ​សេនាទៀ បាញ់ ធ្វើការពិចារណា និងរៀបចំ​ធ្វើ​មាតុភូមិ​និវត្ត​នូវ​អដ្ឋិធាតុ​របស់​អតីត​យុទ្ធជន​កម្ពុជា​ចំនួន ៤៩រូប ដែល​បានពលីជីវិតនៅប្រទេសវៀតណាម ហើយអដ្ឋិធាតុទាំងនោះ គប្បី​តម្កល់​ទុក​នៅកន្លែងតំបន់កោះថ្ម«X16» ផងដែរ។ថ្លែងនៅព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២២នេះ ក្នុងឱកាសប្រារព្ធខួប៤៥ឆ្នាំ នៃ​ដំណើរ​តស៊ូ​រំដោះជាតិ និ​ង​សម្ពោធដាក់ឲ្យប្រើប្រាស់នូវសមិទ្ធផលនានានៅតំបន់កោះថ្ម«X16» នៅ​ព្រំដែន​កម្ពុជា-វៀតណាម ក្នុង​ខេត្តត្បូងឃ្មុំ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា អតីត​យោធា​កម្ពុជា​ជា​ច្រើន​នាក់ បានពលីជីវិតនៅប្រទេសវៀតណាម ហើយ​អដ្ឋិធាតុ​របស់​ពួកគេ​បាន​តម្កល់​ទុក​នៅ​លើទឹកដី ខេត្តដុងណាយប្រទេសវៀតណាម រាប់សិបឆ្នាំមកហើយ ដោយសារតែរកសាច់ញាតិ និង​ក្រុមគ្រួសាររបស់ពួកគេមិនឃើញ ដូច្នេះដើម្បីតបស្នងសងគុណចំពោះបង ប្អូន​ពលី​ទាំង​នោះ​គប្បី​ធ្វើមាតុភូមិនិវត្តមកកម្ពុជាវិញនូវអដ្ឋិធាតុ​របស់ពួកគេ ដោយតម្កល់ឲ្យបានត្រឹមត្រូវ នៅ​ក្នុង​តំបន់​«X16» នេះតែម្តង។សូមបញ្ជាក់ថា អតីតយុទ្ធជនពលីកម្ពុជា នៅ​អតីត​អង្គភាព​១២៥​(កម្ពុជា)​បាន​ពលីជីវិត​ក្នុង​បុព្វហេតុ​រំដោះជាតិ ស្ថិតនៅឃុំឡុងយ៉ាវស្រុកគីមមី ខេត្តដុងណាយ ប្រទេស​វៀតណាម។ ទីតាំង​ប្រវត្តិសាស្ត្រ​នេះ​គឺ​ជា​កន្លែង​បញ្ចុះ​សពយុទ្ធជន កម្មាភិបាលពលី អតីតអង្គភាព១២៥ ចំនួន ៤៩​នាក់​ ដែល​បានបូជាជីវិតក្នុងបុព្វហេតុរំដោះប្រទេសជាតិ និង​អាយុ​ជីវិត​ប្រជាជន​កម្ពុជា​ពី​របប​ប្រល័យ​ពូជសាសន៍ ប៉ុល ពត ហើយអង្គភាព១២៥ គឺជាឈ្មោះ​អង្គភាព​ដំបូង​នៃ​កង​កម្លាំង​សាមគ្គី​សង្គ្រោះជាតិ​កម្ពុជា​ដែលបានបង្កើតឡើងនៅថ្ងៃទី១២ ខែឧសភា ឆ្នាំ១៩៧៨ ជា​ចំណុច​ចាប់​ផ្តើម​ដំបូង​គេបង្អស់ នៃចលនា​តស៊ូ​របស់​កម្ពុជា​ចេញ​ពី​ប្រទេស​វៀតណាម​ក្រោម​ការដឹកនាំ​ដោយ​ផ្ទាល់​ពី​សមមិត្ត ហ៊ុន សែន មុននឹងឈានដល់ការបង្កើតរណសិរ្ស សាមគ្គីសង្គ្រោះជាតិកម្ពុជា នៅថ្ងៃ​ទី២ ខែធ្នូ ឆ្នាំ១៩៧៨។យ៉ាងណាក៏ដោយបន្ទាប់ពីធ្វើការតម្កល់នូវអដ្ឋិធាតុរបស់អតីតយុទ្ធជនកម្ពុជាទាំង ៤៩នាក់នេះ នៅប្រទេសវៀតណាម អស់រយៈពេលជាង ៤០ឆ្នាំមកហើយនោះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋ​មន្រ្តី​កម្ពុជា បាន​ស្នើ​ឲ្យ​មាន​ការ​រៀបចំ​នូវ​អដ្ឋិធាតុ​ទាំង​នោះ​មក​កម្ពុជា​វិញ​នា​ពេល​ខាង​មុខ​នេះ ដើម្បីបញ្ជាក់អំពីសញ្ញា បន្ថែមទៀតក្នុងការខិតខំរំដោះប្រទេសជាតិ ពីសំណាក់​យុវជន​កម្ពុជា​នា​គ្រានោះ​ឲ្យរួចផុត​ពីរបបប្រល័យពូជសាសន៍ប៉ុល ពត៕ អត្ថបទ៖ បាន ចក់

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ផ្ទះទេវតាទី៣៣៨ មួយខ្នងទៀតដោយមានភ្ជាប់ប្រព័ន្ធភ្លើងសូឡា និងទឹកស្អាត ត្រូវបានលោកជំទាវ ហ៊ុន ម៉ាណា ប្រគល់ជូនពលរដ្ឋខ្វះខាតជីវភាព នៅខេត្តកំពង់ធំ
08/23/2026 05:08 PM
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញវឌ្ឍនភាព និងការចាប់ផ្តើមអនុវត្ត “កម្មវិធីលើកកម្ពស់ជីវភាពគ្រួសារយុទ្ធជន តាមរយៈគំរូផលិតកម្មកសិកម្មទំនើប”
08/23/2026 04:08 PM
លោកជំទាវ ឌី សុខីទីឃាយុកោ ហ៊ុន ម៉ានិត អញ្ជើញប្រគល់អណ្តូងទឹកស្អាត ១០ កន្លែង ជូនប្រជាពលរដ្ឋក្នុងឃុំមានជ័យ ស្រុកឈូក ខេត្តកំពត
08/23/2026 04:08 PM
ក្រសួងការងារ៖ ខេត្តកំពង់ស្ពឺមានឱកាសការងារជិត ២ម៉ឺនកន្លែងកំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ
08/23/2026 04:08 PM
ចង់ក្លាយជាអ្នកជំនាញអគ្គិសនី? ឱកាសអាហារូបករណ៍ រៀនជំនាញទំនើប អនុវត្តជាក់ស្តែង រៀនចប់ឆាប់មានការងារធ្វើ រៀននៅវិទ្យាស្ថានពហុបច្ចេកទេសតេជោសែនស្វាយរៀង
08/23/2026 04:08 PM
ACU នឹងបញ្ជូនមន្ត្រីក្រសួងការបរទេសចំនួន ៣រូប ទៅតុលាការនៅរសៀលនេះ
08/23/2026 03:08 PM
ក្រសួងការងារ៖ ខេត្ត៤ជាប់សមុទ្រមានឱកាសការងារជិត ២ពាន់កន្លែងកំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ
08/23/2026 03:08 PM
ក្រសួងការងារ៖ ខេត្តតាកែវមានឱកាសការងារជាង ៦ពាន់កន្លែង កំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ
08/23/2026 03:08 PM
មនុស្ស ២នាក់ ត្រូវបានសង្រ្គោះ និងមនុស្ស ២២នាក់ បាត់ខ្លួន ក្រោយនាវាដឹកទំនិញលិចនៅជិតតំបន់ឆ្នេរប្រទេសឥណ្ឌា
08/23/2026 03:08 PM
ជនជាតិម៉ិកស៊ិក ៣៦៥នាក់ ត្រូវបាននិរទេសចេញពីអាមេរិកទៅកាន់ហុងឌូរ៉ាស
08/23/2026 03:08 PM