ក្រុមហ៊ុន TH Automotive Manufacturing Co., Ltd​ នឹង​សម្ពោធជាផ្លូវការ​ រោងចក្រផ្គុំ និងដំឡើងរថយន្តរបស់ខ្លួន​នៅកម្ពុជា​ ក្នុងឆ្នាំ២០២៦នេះ
ប្រធានគណៈកម្មាធិការគណបក្សខេត្តតាកែវ ណែនាំសមាជិកមូលដ្ឋានឱ្យយកចិត្ត​ទុកដាក់​បម្រើ​ពលរដ្ឋ
សម្ដេចតេជោ ណែនាំឱ្យដាក់បេក្ខភាពស្រ្ដីជាប់ឆ្នោតយ៉ាងតិចមួយឃុំមួយរូប និងមានស្ត្រីធ្វើស្មៀនឃុំ
សម្ដេចតេជោស្នើស្ថាប័នពាក់ព័ន្ធចាត់វិធានការភ្លាមៗចំពោះអ្នកប្រព្រឹត្តទង្វើអសីលធម៌លើបណ្ដាញសង្គម

នយោបាយ​ និង ការអភិវឌ្ឍន៍

គណៈកម្មាធិការរៀបចំបុណ្យជាតិ-អន្តរជាតិ ប្រកាសអុជកាំជ្រួចអបអរសាទរព្រះរាជពិធីបុណ្យចម្រើនព្រះជន្មសម្តេចម៉ែ នៅរាត្រីថ្ងៃទី១៨ ខែមិថុនា

2022/06/16 04:55:51 pm        483
ភ្នំពេញ៖ គណៈកម្មាធិការរៀបចំបុណ្យជាតិ-អន្តរជាតិ ប្រកាសអុជកាំជ្រួចអបអរសាទរព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ក្នុងគម្រប់ព្រះជន្ម ៨៦ យាងចូល ៨៧ព្រះវស្សា នៅរាត្រីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២២ នៅទន្លេចតុមុខ ព្រះបរមរាជវាំង។

គ.ជ.ប បានដោះស្រាយបណ្តឹងជាង ២០០ ខណៈការទទួលបណ្តឹងបញ្ចប់នៅថ្ងៃទី១៧

2022/06/15 07:22:28 pm        566
ភ្នំពេញ៖ ថ្លែងប្រាប់BTV នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២ ឯកឧត្តម ហង្ស ពុទ្ធា សមាជិក និងជាអ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានឲ្យដឹងថា ក្រោយពី​ការ​បោះឆ្នោតឃុំ-សង្កាត់ ក៏ដូចជាដំណាក់កាលបិទផ្សាយលទ្ធផលបណ្តោះអាសន្នបានបញ្ចប់ មាន​បណ្តឹងសរុបនៅទូទាំងប្រទេសចំនួនជាង ២០០បណ្តឹង បានប្តឹងទៅគណៈកម្មការឃុំ-សង្កាត់ រៀបចំការបោះឆ្នោត និងមួយចំនួនបន្តប្តឹងទៅកាន់ គ.ជ.ប។ឯកឧត្តម ហង្ស ពុទ្ធា បន្តថា ក្នុងចំណោមបណ្តឹងសរុបចំនួនជាង២០០បណ្តឹង មានបណ្តឹង​ពាក់ព័ន្ធ​ដំណាក់កាល​ឃោសនាបោះឆ្នោតប្រមាណ ១០០បណ្តឹង ​និង​បណ្តឹងពាក់ព័ន្ធ​នឹងលទ្ធបោះឆ្នោត​ចំនួនជាង ១០០បណ្តឹង។ឯកឧត្តម បន្ថែមថា បន្ទាប់ពីដោះស្រាយបណ្តឹងបិទបញ្ចប់ គ.ជ.ប នឹងឈាន​ទៅរកការប្រកាស​លទ្ធផល​ផ្លូវការនៃការបោះឆ្នោតឃុំ-សង្កាត់​ នៅថ្ងៃទី២៦ ​ខែមិថុនាខាងមុខ។ ការបោះឆ្នោតឃុំ-សង្កាត់ អាណ្ណត្តិទី៥ ក្នុងចំណោមប្រជាពលរដ្ឋសរុបជាង ៩លាននាក់ មាន​ប្រជាពលរដ្ឋ​ចូលរួមបោះឆ្នោតចំនួនជាង ៧លាន៣សែន ​បានចូលរួមបោះឆ្នោតឃុំ-សង្កាត់។ ការបោះឆ្នោតឃុំ-សង្កាត់នេះ​ ក៏មានការចូលរួមសង្កេតការណ៍​ដោយ​បណ្តា​ស្ថាប័ន អង្គការ សហគមន៍​ចំនួន៧២ ​និងសហគមន៍អន្តរជាតិចំនួន១៩ ព្រមទាំងមានភ្ញៀវពិសេសចំនួន៥ស្ថាប័ន​ផងដែរ ក្នុងនោះ​មានស្ថាន​ទូតជប៉ុន អូស្រ្តាលី និងរុស្ស៉ីជាដើម ខណៈអ្នកសង្កេតការណ៍ដែល គ.ជ.ប អនុញ្ញាត​ចូលរួមសរុបចំនួនជាង ៧ម៉ឺននាក់៕អត្ថបទ សេក ឧត្តម

សុន្ទរកថាទាំងស្រុងរបស់សម្តេចតេជោ ហ៊ុន សែន ថ្លែងក្នុងព្រឹត្តិការណ៍ដំណើរទេសចរណ៍ពានរង្វាន់បាល់ទាត់ពិភពលោក (FIFA WORLD CUP)នៅកម្ពុជា

2022/06/15 06:20:16 pm        715
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៅព្រឹកថ្ងៃពុធទី១៥ ខែមិថុនា ឆ្នាំ២០២២នេះ បានអញ្ជើញជាអធិបតីក្នុងព្រឹត្តិការណ៍ដំណើរទេសចរណ៍ពានរង្វាន់បាល់ទាត់ពិភពលោក (FIFA WORLD CUP) ដែលមកដល់ប្រទេសកម្ពុជាជាលើកដំបូងនៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២នេះ ដែលពិធីនេះត្រូវធ្វើឡើងដោយផ្ទាល់នៅវិមានសន្តិភាព។ខាងក្រោមនេះជាសុន្ទរកថាទាំងស្រុងរបស់សម្តេចតេជោ ហ៊ុន សែន ថ្លែងក្នុងព្រឹត្តិការណ៍ដំណើរទេសចរណ៍ពានរង្វាន់បាល់ទាត់ពិភពលោក (FIFA WORLD CUP)នៅកម្ពុជា៖ 

កម្រងរូបភាពព្រឹត្តិការណ៍ដំណើរទេសចរណ៍ពានរង្វាន់បាល់ទាត់ពិភពលោក (FIFA WORLD CUP)នៅកម្ពុជា

2022/06/15 05:52:48 pm        3178
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៅព្រឹកថ្ងៃពុធទី១៥ ខែមិថុនា ឆ្នាំ២០២២នេះ បានអញ្ជើញជាអធិបតីក្នុងព្រឹត្តិការណ៍ដំណើរទេសចរណ៍ពានរង្វាន់បាល់ទាត់ពិភពលោក (FIFA WORLD CUP) ដែលមកដល់ប្រទេសកម្ពុជាជាលើកដំបូងនៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២នេះ ដែលពិធីនេះត្រូវធ្វើឡើងដោយផ្ទាល់នៅវិមានសន្តិភាព។ខាងក្រោមនេះ ជាកម្រងរូបភាពព្រឹត្តិការណ៍ដំណើរទេសចរណ៍ពានរង្វាន់បាល់ទាត់ពិភពលោក (FIFA WORLD CUP)នៅកម្ពុជា៖

សម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីភាពក្នុងព្រឹត្តិការណ៍ដំណើរទេសចរណ៍ពានរង្វាន់បាល់ទាត់ពិភពលោក (FIFA WORLD CUP)

2022/06/15 05:31:01 pm        799
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៅព្រឹកថ្ងៃពុធទី១៥ ខែមិថុនា ឆ្នាំ២០២២នេះ បានអញ្ជើញជាអធិបតីក្នុងព្រឹត្តិការណ៍ដំណើរទេសចរណ៍ពានរង្វាន់បាល់ទាត់ពិភពលោក (FIFA WORLD CUP) ដែលមកដល់ប្រទេសកម្ពុជាជាលើកដំបូងនៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២នេះ ដែលពិធីនេះត្រូវធ្វើឡើងដោយផ្ទាល់នៅវិមានសន្តិភាព។ពានបាល់ទាត់ពិភពលោកធ្វើពីមាសសុទ្ធទម្ងន់ជាង ៦គីឡូក្រាម ដឹកតាមជើងហោះហើរឯកជនពិសេស (Private Jet)។ការមកដល់ពានរង្វាន់បាល់ទាត់ពិភពលោក ដែលមានតម្លៃប្រមាណ ២០លានដុល្លារនេះ ធ្វើឡើងក្រោមកម្មវិធីដំណើរគោចរពានរង្វាន់បាល់ទាត់ពិភពលោក ដើម្បីអបអរសាទរការប្រកួតកីឡាបាល់ទាត់ដណ្ដើមពានរង្វាន់ពិភពលោក នាខែធ្នូ ឆ្នាំ២០២២ នៅទីក្រុងដូហា ប្រទេសកាតា។ការមកដល់នៃពានរង្វាន់បាល់ទាត់ពិភពលោកនាថ្ងៃនេះ គឺជាការបង្ហាញវត្តមានលើកដំបូងនៅលើទឹកដីកម្ពុជា ចាប់តាំងពីពាននេះត្រូវបានបង្កើតឡើង នៅឆ្នាំ១៩៧៤។ កម្ពុជានឹងរៀបចំនូវព្រឹត្តិការណ៍មួយចំនួនជាការស្វាគមន៍នៃការមកដល់ពានបាល់ទាត់ពិភពលោកនេះ។ព្រឹត្តិការណ៍នោះរួមមាន៖ ក្បួនដង្ហែពានរង្វាន់ពីព្រលាន យន្តហោះអន្តរជាតិភ្នំពេញ មកកាន់វិមានសន្តិភាព, ពិធីទទួលស្វាគមន៍ និងលើកពានរង្វាន់ពិភពលោក ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចតេជោ ហ៊ុន សែន នៅវិមានសន្តិភាព។គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ក៏នឹងរៀបចំពិធីស្វាគមន៍ភ្ញៀវចូលទស្សនា និងថតរូបជាមួយពានរង្វាន់បាល់ទាត់ពិភពលោក នៅពហុកីឡដ្ឋានជាតិមរតកតេជោ ចាប់ពីម៉ោងប្រហែល ១រសៀល រហូតដល់ម៉ោង ១០យប់ អមដោយតន្ត្រីសម័យកំដរផងដែរ៕

សម្តេចពញាចក្រី ហេង សំរិន ដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា លើ​របៀបវារៈចំនួនពីរ

2022/06/15 04:56:20 pm        610
ភ្នំពេញ៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៅព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២ បានដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា នៅវិមានរដ្ឋសភា។ កិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភាបានលើកយករបៀបវារៈចំនួនពីរ គឺ ការពិនិត្យ​សំណើសុំប្រកាសទទួលស្គាល់ ឯកឧត្តម ចាប ម៉ុច ជាតំណាងរាស្រ្ត​មណ្ឌល​ខេត្តកណ្តាល ជំនួស​ឯកឧត្តមសន្តិបណ្ឌិត ឌុល គឿន ដែលទទួលមរណភាព និងការពិភាក្សា និងផ្តល់យោបល់​លើគម្រោង​ទស្សនកិច្ចរបស់ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងជា​ប្រធាន​អន្តរសភាអាស៊ាន (AIPA) លើកទី៤៣ ទៅកាន់សាធារណរដ្ឋឥណ្ឌា ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២២៕

មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្តឧត្តរមានជ័យ ជួបជាមួយប្រតិភូយោធភូមិភាគទី៧ កងទ័ពប្រជាជនវៀតណាម

2022/06/14 08:56:30 pm        710
ឧត្តរមានជ័យ៖ នៅថ្ងៃទី១៤ ខែមិថុនាឆ្នាំ២០២២នេះ លោកឧត្តមសេនីយ៍ទោ តន់ ញាណ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង ខេត្តឧត្តរមានជ័យ ជួបជាមួយប្រតិភូយោធភូមិភាគទី៧ កងទ័ពប្រជាជននៃសាធារណៈរដ្ឋ សង្គមនិយមវៀតណាម ក្នុងគោលបំណងដើម្បីសហការគ្នា បន្តក្នុងការរុករកអដ្ឋិធាតុ​កងទ័ព​ស្ម័គ្រចិត្ត​វៀតណាម ដែលបានពលីជីវិតក្នុងសម័យសង្រ្គាម​នៅកម្ពុជា ។ក្នុងជំនួបពិភាក្សានោះដែរ លោកឧត្តមសេនីយ៍ទោ តន់ ញាណ​ បាន​សម្តែង​នូវ​ការ​ស្វាគមន៍​យ៉ាងកក់ក្តៅចំពោះវត្តមានប្រតិភូយោធភូមិភាគទី៧ កងទ័ព​ប្រជាជន ​នៃសាធារណៈរដ្ឋសង្គម​និយមវៀតណាម​ដែលកន្លងមក បានសហការគ្នាជាមួយកងទ័ពកម្ពុជា​ក្នុងការ​រុករក​អដ្ឋិធាតុ​កងទ័ពស្ម័គ្រចិត្តវៀតណាម ដែលពលីជីវិតក្នុងសម័យសង្រ្គាមនៅកម្ពុជា ពិសេសនោះ​អដ្ឋិធាតុ​កងទ័ព​ដែលបានពលីជីវិតកាលពីសម័យ​សង្គ្រាម​នៅក្នុងភូមិសាស្រ្តខេត្តឧត្តរមានជ័យ ដែលជាសមរភូមិក្តៅចុងក្រោយ​បង្អស់ នៃការបញ្ចប់សង្រ្គាម។លោកឧត្តមសេនីយ៍ទោ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងឧត្តរមានជ័យ​ បានបន្តថា ចំពោះការពលី​របស់​កង​ទ័ព​ស្ម័គ្រចិត្តវៀតណាម កាលពីសម័យសង្រ្គាម​នៅកម្ពុជានោះ គឺជា​គុណបំណាច​មិនអាចកាត់ថ្លៃបាន​ដែលប​ងប្អូន​ហ៊ាន​លះបង់​សាច់ស្រស់​ឈាមស្រស់​នឹង​បាន​ពលីជីវិតបានបន្សល់ទុកនូវ​អដ្ឋិធាតុ​ជាច្រើន​កន្លែងនៅក្នុងខេត្តមួយនេះ។ក្នុងឱកាសនោះដែរ លោកឧត្តមសេនីយន៍ត្រី ជូ វ៉ាន់បាញ់ អនុប្រធាននយោបាយយោធភូមិភាគទី៧ កងទ័ព​ប្រជាជនវៀតណាម ​បានធ្វើការវាយតម្លៃ​និង​កោត​សរសើរ​ខ្ពស់​ចំពោះកិច្ចសហប្រតិបត្តិការ​កន្លងមក ជាមួយកងទ័ពកម្ពុជា​នៅតំបន់​ប្រតិបត្តិការសឹករងខេត្តឧត្តរមានជ័យ ដែលតែង​តែជួយ​សម្របសម្រួល​រាល់បញ្ហា​ប្រឈម​ផ្សេងៗ​ដល់​ក្រុមការងារក្នុងការរុករក​អដ្ឋិធាតុ​កង​ទ័ព​ស្ម័គ្រចិត្តវៀតណាម ដែលបានពលីបាត់ជីវិតនៅកម្ពុជា កាលពីសម័យសង្រ្គាម។ ទាំងអស់នេះ សបញ្ជាក់ឲ្យឃើញកាន់តែច្បាស់ ពីចំណងមិត្តភាពរវាងកម្ពុជា-វៀតណាម ​ឱ្យកាន់តែមានភាព​ស្អិតរមួត​បន្ថែមទៀត និងជាមិត្តភាពដ៏​រឹងមាំយូរអង្វែងផងដែរ ៕ អត្ថបទ៖ ឃិន សារិទ្ធ

អ្នកនាំពាក្យ គ.ជ.ប៖ ការផ្ទៀងផ្ទាត់សន្លឹកឆ្នោត២ថ្ងៃនេះ គ្មានភាពមិនប្រក្រតីកើតឡើងឡើយ

2022/06/14 07:37:26 pm        713
ភ្នំពេញ៖ ឯកឧត្តម ហង្ស ពុទ្ធា អ្នកនាំពាក្យ គ.ជ.ប ឲ្យដឹងថា រយៈពេល២ថ្ងៃនៃការផ្ទៀងផ្ទាត់សន្លឹកឆ្នោតនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ មកនេះ គ្មានភាពមិនប្រក្រតីកើតឡើងនោះឡើយ។ថ្លែងប្រាប់BTVនៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២ ឯកឧត្តម ហង្ស ពុទ្ធា សមាជិក និងជាអ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានឲ្យដឹងថា បន្ទាប់ពីលទ្ធផលបឋម និងការ​បិទផ្សាយលទ្ធផលបណ្តោះអាសន្ននៃការបោះឆ្នោតឃុំ-សង្កាត់ជាសាធារណៈតាម​បណ្តា​គណៈកម្មការឃុំ-សង្កាត់រៀបចំការបោះឆ្នោត នៅទូទាំងប្រទេស បានបញ្ចប់ គ.ជ.ប ក៏បន្តការងារផ្ទៀងផ្ទាត់សន្លឹកឆ្នោតក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ រយៈពេលពីរថ្ងៃ។ឯកឧត្តម បន្តថា រយៈពេល២ថ្ងៃនៃការផ្ទៀងផ្ទាត់សន្លឹកពីការិយាល័យបោះឆ្នោតនីមួយៗ មិនមាន​ភាពប្រក្រតី​ណាមួយបានកើតឡើងឡើយ ហើយ គ.ជ.ប ​នឹងឈានទៅរកការប្រកាសលទ្ធផល​ផ្លូវការ​ទៅ​តាមការគ្រោងទុក នៅថ្ងៃទី២៦ ខែមិថុនា ខាងមុខ។លោក ចាន់ ដារ៉ាវុធ តំណាងសហព័ន្ធ​និស្សិត​បញ្ញវន្ត​ប្រជាធិបតេយ្យកម្ពុជា និងជាអ្នក​សង្កេតការណ៍​ដែលចូលរួមតាមដានការផ្ទៀងផ្ទាត់សន្លឹកឆ្នោត លើកឡើងថា ​ការរៀបចំ​ផ្ទៀងផ្ទាត់​សន្លឹកឆ្នោតនេះ ជាការផ្តល់នូវភាពត្រឹមត្រូវ តម្លាភាព​បន្ថែមទៀតជូនបណ្តាគណបក្សនយោបាយនានា។ ការផ្ទៀងផ្ទាត់សន្លឹកឆ្នោតមានរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២ ខណៈគណៈកម្មការឃុំ-សង្កាត់រៀបចំ​ការបោះឆ្នោតតាមបណ្តារាជធានី-ខេត្ត កំពុងបន្តដោះស្រាយ​បណ្តឹង​ជាបន្តបន្ទាប់។សម្រាប់ការបោះឆ្នោតឃុំ-សង្កាត់ អាណត្តិទី៥នេះ ក្នុងចំណោមប្រជាពលរដ្ឋសរុបជាង ៩លាននាក់ មានប្រជាពលរដ្ឋចូលរួមបោះឆ្នោតចំនួនជាង ៧លាន៣សែននាក់ ​បាន​ចូលរួមបោះឆ្នោតឃុំ-សង្កាត់ អាណត្តិទី៥។ ក្រៅពីការរៀបចំរបស់ គ.ជ.ប ដោយស្របតាមនីតិវិធី និងតម្លាភាព ការបោះឆ្នោតឃុំ-សង្កាត់នេះ ក៏មានការ​ចូលរួមសង្កេតការណ៍ដោយបណ្តាស្ថាប័ន​ អង្គការ ​សហគមន៍ចំនួន៧២ និង​សហគមន៍​អន្តរជាតិចំនួន១៩ ​ព្រមទាំងមានភ្ញៀវពិសេសចំនួន ៥ស្ថាប័នផងដែរ​ ក្នុងនោះមានស្ថានទូតជប៉ុន អូស្រ្តាលី​ និងរុស្ស៉ីជាដើម ​ខណៈអ្នកសង្កេតការណ៍ដែល គ.ជ.ប អនុញ្ញាតចូលរួមសរុប​ចំនួនជាង ៧ម៉ឺននាក់៕ អត្ថបទ សេក ឧត្តម 

គណបក្សប្រជាជនកម្ពុជាប្តឹងលោក សុន ឆ័យ ឱ្យតុលាការផ្តន្ទាទោសតាមច្បាប់ និងទារសំណងជំងឺចិត្តចំនួន ៤.០០០លានរៀល(ប្រហែល ១លានដុល្លារ)

2022/06/14 07:18:41 pm        1218
ភ្នំពេញ៖ គណបក្សប្រជាជនកម្ពុជា ប្តឹងលោក សុន ឆ័យ ពាក់ព័ន្ធការបំភ្លៃលើការពិតលើដំណើរការបោះឆ្នោតក្រុមប្រឹក្សាឃុំ/សង្កាត់ និង សុំឱ្យតុលាការផ្តន្ទាទោសតាមច្បាប់ និងទារសំណងជំងឺចិត្តចំនួន ៤.០០០លានរៀល (ប្រហែល ១លានដុល្លារអាមេរិក)។គួរបញ្ជាក់ថា លោក សុន ឆ័យ ក្នុងបទសម្ភាសន៍ក្នុងកម្មវិធី Idea Talk របស់ The Cambodia Daily បានចោទប្រកាន់ធ្ងន់ៗថា «លើកនេះ វាគ្រប់គ្រងដោយបក្សមួយទាំងស្រុង ពីលើដល់ក្រោម ចង់ធ្វើអ្វីក៏បានដែរ ហើយលទ្ធផលបោះឆ្នោត មិនឆ្លុះបញ្ចាំងពីឆន្ទៈពលរដ្ឋទេ វាមានការបំភ័យ វាមានការទិញ វាមានការលួច បានវាសល់ប៉ុណ្ណឹង....! »។លោក សុន ឆ័យ បានចោទប្រកាន់ទៀតថា «យើងមិនចង់ប្រៀបធៀបរឿងចោរលួចគោទេ ដូចយើងនិយាយអីចឹង ចោរលួចគោ បើវាលួចគោ៣ហើយ យើងម៉េចក៏មិនឱ្យវាលួចទាំង៥ទៅ អានេះយើងនិយាយភាសា​សាមញ្ញ​ទៅចុះ​ នេះជាឆន្ទៈពលរដ្ឋ ឆន្ទៈមួយចំនួនត្រូវគេបំបាត់ វានៅសល់ឆន្ទៈមួយចំនួនទៀត ដែលយើងការពារបាន....»៕

សម្តេចតេជោ ហ៊ុន សែន៖ «ខ្ញុំសូមបញ្ជាក់ជូនថា ការដំឡើងបៀវត្សរ៍​​ និងត្រូវចាប់ផ្តើមនៅខែមករា ឆ្នាំ២០២៣»

2022/06/14 05:53:53 pm        666
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន ​សែន បានប្រកាសលើបណ្តាញសង្គម Facebook នៅមុននេះបន្តិថា សម្តេចមានការភ័ន្តច្រលំលើពេលវេលា ក្នុងការប្រកាសដោយផ្ទាល់មាត់ ពីការដំឡើងប្រាក់បៀវត្សរ៍ជូនមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ក្នុងពេលជួបសំណេះសំណាលបិទវគ្គបណ្តុះបណ្តាលសិស្សសាលាភូមិសាលាភូមិន្ទរដ្ឋបាល កាលពីព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២២ម្សិលម៉ិញ។ខ្លឹមសារសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានបញ្ជាក់ថា «ម្សិលមុិញ ខ្ញុំបានប្រកាសអំពីការដំឡើងបៀវត្សរ៍ជូនមន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធក្នុងភាពមិនច្បាស់លាស់អំពីពេលវេលា ដែលបង្កឱ្យមានការភ័ន្តច្រឡំ»។សម្តេចតេជោ ហ៊ុន សែន បានប្រកាសបន្ថែមដោយសង្កត់ធ្ងន់ថា ការដំឡើងបៀវត្សរ៍​​ និងត្រូវចាប់ផ្តើមនៅខែមករាឆ្នាំ២០២៣៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ផ្ទះទេវតាទី៣៣៨ មួយខ្នងទៀតដោយមានភ្ជាប់ប្រព័ន្ធភ្លើងសូឡា និងទឹកស្អាត ត្រូវបានលោកជំទាវ ហ៊ុន ម៉ាណា ប្រគល់ជូនពលរដ្ឋខ្វះខាតជីវភាព នៅខេត្តកំពង់ធំ
08/23/2026 05:08 PM
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញវឌ្ឍនភាព និងការចាប់ផ្តើមអនុវត្ត “កម្មវិធីលើកកម្ពស់ជីវភាពគ្រួសារយុទ្ធជន តាមរយៈគំរូផលិតកម្មកសិកម្មទំនើប”
08/23/2026 04:08 PM
លោកជំទាវ ឌី សុខីទីឃាយុកោ ហ៊ុន ម៉ានិត អញ្ជើញប្រគល់អណ្តូងទឹកស្អាត ១០ កន្លែង ជូនប្រជាពលរដ្ឋក្នុងឃុំមានជ័យ ស្រុកឈូក ខេត្តកំពត
08/23/2026 04:08 PM
ក្រសួងការងារ៖ ខេត្តកំពង់ស្ពឺមានឱកាសការងារជិត ២ម៉ឺនកន្លែងកំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ
08/23/2026 04:08 PM
ចង់ក្លាយជាអ្នកជំនាញអគ្គិសនី? ឱកាសអាហារូបករណ៍ រៀនជំនាញទំនើប អនុវត្តជាក់ស្តែង រៀនចប់ឆាប់មានការងារធ្វើ រៀននៅវិទ្យាស្ថានពហុបច្ចេកទេសតេជោសែនស្វាយរៀង
08/23/2026 04:08 PM
ACU នឹងបញ្ជូនមន្ត្រីក្រសួងការបរទេសចំនួន ៣រូប ទៅតុលាការនៅរសៀលនេះ
08/23/2026 03:08 PM
ក្រសួងការងារ៖ ខេត្ត៤ជាប់សមុទ្រមានឱកាសការងារជិត ២ពាន់កន្លែងកំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ
08/23/2026 03:08 PM
ក្រសួងការងារ៖ ខេត្តតាកែវមានឱកាសការងារជាង ៦ពាន់កន្លែង កំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ
08/23/2026 03:08 PM
មនុស្ស ២នាក់ ត្រូវបានសង្រ្គោះ និងមនុស្ស ២២នាក់ បាត់ខ្លួន ក្រោយនាវាដឹកទំនិញលិចនៅជិតតំបន់ឆ្នេរប្រទេសឥណ្ឌា
08/23/2026 03:08 PM
ជនជាតិម៉ិកស៊ិក ៣៦៥នាក់ ត្រូវបាននិរទេសចេញពីអាមេរិកទៅកាន់ហុងឌូរ៉ាស
08/23/2026 03:08 PM