ក្រុមហ៊ុន TH Automotive Manufacturing Co., Ltd​ នឹង​សម្ពោធជាផ្លូវការ​ រោងចក្រផ្គុំ និងដំឡើងរថយន្តរបស់ខ្លួន​នៅកម្ពុជា​ ក្នុងឆ្នាំ២០២៦នេះ
ប្រធានគណៈកម្មាធិការគណបក្សខេត្តតាកែវ ណែនាំសមាជិកមូលដ្ឋានឱ្យយកចិត្ត​ទុកដាក់​បម្រើ​ពលរដ្ឋ
សម្ដេចតេជោ ណែនាំឱ្យដាក់បេក្ខភាពស្រ្ដីជាប់ឆ្នោតយ៉ាងតិចមួយឃុំមួយរូប និងមានស្ត្រីធ្វើស្មៀនឃុំ
សម្ដេចតេជោស្នើស្ថាប័នពាក់ព័ន្ធចាត់វិធានការភ្លាមៗចំពោះអ្នកប្រព្រឹត្តទង្វើអសីលធម៌លើបណ្ដាញសង្គម

នយោបាយ​ និង ការអភិវឌ្ឍន៍

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានិងសម្តេចធម្មវិសុទ្ធវង្សា អញ្ជើញចាក់វ៉ាក់សំាងដូសទី៥

2022/06/14 05:42:00 pm        512
ភ្នំពេញ៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងសម្តេចធម្មវិសុទ្ធវង្សា សៅ ទី ហេង សំរិន បានអញ្ជើញចាក់វ៉ាក់សាំងដូសជំរុញ ដូសទី៥ បង្ការជំងឺកូវីដ-១៩ នៅវិមានរដ្ឋសភាដែលរៀបចំដោយក្រសួងសុខាភិបាល និងអគ្គលេខាធិការដ្ឋានរដ្ឋសភា នៅព្រឹកថ្ងៃទី១៤ មិថុនា ឆ្នាំ២០២២នេះ។សម្តេចប្រធានរដ្ឋសភាបានអំពាវនាវដល់ជនរួមជាតិទាំងអស់ទៅចាក់វ៉ាក់សាំងដូសជំរុញឱ្យបានគ្រប់គ្នាៗ ដើម្បីការពារជំងឺកូវីដ-១៩ ដោយសារជំងឺដ៍សាហាវនេះនៅតែជាក្តីកង្វល់របស់មនុស្សជាតិនៅឡើយ មានតែវ៉ាក់សំាងដែលអាចទប់ស្កាត់មិនឱ្យជំងឺនេះធ្លាក់ក្នុងសភាពក្នុងសភាពធ្ងន់ធ្ងរបាន។សម្តេចប្រធានរដ្ឋសភា បានអំពាវនាវដល់ជនរួមជាតិបន្តអនុវត្តវិធានការសុខាភិបាល បីកុំ បីការពារ ឱ្យបានខ្ជាប់ខ្ជួនជាប្រចាំ ទោះបីគ្រប់ៗគ្នាបាន ទទួលវ៉ាក់សំាងទំាងដូសមូលដ្ឋាន និងជំរុញហើយក្តី។សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានសម្តែងការកោតសរសើរចំពោះរាជរដ្ឋាភិបាល ដែលបានខិតខំប្រឹងប្រែងការពារអាយុជីវិតប្រជាពលរដ្ឋ ជាពិសេសការអនុវត្តគោលនយោបាយវ៉ាក់សាំងបានយ៉ាងជោគជ័យ នៅក្នុងនោះកម្ពុជាមិនខ្វះវ៉ាក់សំាងនឹងចាក់ជូនពលរដ្ឋឡើយជាមួយផែនការច្បាស់លាស់វែងឆ្ងាយទៅមុខទៀត ដូចជាការបង្កើតរោងចក្រផលិតវ៉ាក់សំាងនៅប្រទេសតែម្តង។សម្តេចប្រធានរដ្ឋសភា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះបណ្តាប្រទេសជាមិត្ត អង្គការដៃគូអភិវឌ្ឍន៍ទាំងឡាយដែលបានផ្តល់ជំនួយជាថវិកា វ៉ាក់សាំង និងឧបករណ៍វិទ្យាសាស្រ្តដល់កម្ពុជា ក្នុងការទប់ស្កាត់ ការពារអាយុជីវិតប្រជាពលរដ្ឋពីជំងឺកូវីដ-១៩ ជាបន្តបន្ទាប់ រហូតមក៕

កម្ពុជា-ចិន ចុះហត្ថលេខាស្ដីពីមូលនិធិពិសេសសម្រាប់គម្រោងកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាងឆ្នាំ២០២២

2022/06/13 11:57:26 pm        777
ភ្នំពេញ៖ ឯកឧត្ដម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងឯកឧត្ដម វ៉ាង វិន ធាន (WANG Wentian) ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា នៅថ្ងៃទី១៣ ខែមិថុនានេះ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង ស្ដីពីមូលនិធិពិសេសសម្រាប់គម្រោងកិច្ចសហប្រតិបត្តិការ មេគង្គ-ឡានឆាង ឆ្នាំ២០២២ នៅទីស្ដីការក្រសួង។ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក្រោយចប់ពិធីចុះហត្ថលេខា បានឲ្យដឹងថា ក្រោមក្របខ័ណ្ឌ មូលនិធិពិសេសនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង គម្រោងចំនួន១៣ នឹងត្រូវបានគាំទ្រ និងផ្តល់មូលនិធិ ដែលមានទឹកប្រាក់ចំនួនជាង ​៤លាន ៣៣ម៉ឺនដុល្លារ ភាគច្រើន​គ្របដណ្តប់លើសកម្មភាពក្នុងវិស័យ បច្ចេកវិទ្យាព័ត៌មាន អភិវឌ្ឍន៍ជនបទ ទេសចរណ៍ បរិស្ថាន ការប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ អន្តោប្រវេសន៍ និងការគ្រប់គ្រងព្រំដែន ការស្រាវជ្រាវ អាកាសចរណ៍ ក៏ដូចជាការអភិរក្សបេតិកភណ្ឌ ក្នុងចំណោមវិស័យដទៃទៀត។ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានមានប្រសាសន៍ថា ចាប់តាំងពីដាក់ឱ្យ​ប្រើប្រាស់​នៅ​ឆ្នាំ២០១៦មក ​មូលនិធិពិសេសនេះ ​បានផ្ដល់នូវលទ្ធផលជាក់ស្ដែង​ និងបានរួមចំណែកក្នុងការលើក​កម្ពស់​ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមនៃប្រទេសមេគង្គ-ឡានឆាង។ឯកឧត្តម ឱ្យដឹងទៀតថា នៅឆ្នាំនេះ កម្ពុជាបានទទួលគម្រោងថ្មីចំនួន ​១៣បន្ថែមទៀត ដែលមាន​ថវិកាជាង ៤លានដុល្លារ។ គម្រោងថ្មីៗទាំងនេះ នឹងរួមចំណែកបន្ថែមទៀតក្នុងការដោះស្រាយតម្រូវការអភិវឌ្ឍន៍ នៅកម្ពុជា លើវិស័យអភិវឌ្ឍន៍ជនបទ ធនធានទឹក កសិកម្ម បរិស្ថាន ការកសាងសមត្ថភាព និងបេតិកភណ្ឌ វប្បធម៌។ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ​បានលើកឡើងបន្តថា រយៈកាលកន្លងទៅ តាមរយៈមូល​និធិពិសេស​នៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាងនេះ ​កម្ពុជាទទួល​បាន​អត្ថប្រយោជន៍ពីគម្រោងជាក់ ស្ដែង​ចំនួន៨០ ដែលមានឥទ្ធិពល វិជ្ជមានយ៉ាងធំធេងទៅលើការរស់នៅរបស់ប្រជាជន តាមរយៈការ​អភិវឌ្ឍ​សេដ្ឋកិច្ច និងសង្គមដ៏រឹងមាំ និងធន់ ក៏ដូចជារួមចំណែក​ដល់​ការលើកកម្ពស់ជីវភាពរស់នៅ​របស់ប្រជាជននៅទូទាំង​អនុតំបន់ផងដែរ។ ឯកឧត្តមបន្តថា​ បើទោះជារងនូវផលប៉ះពាល់នៃជំងឺរាតត្បាតកូវីដ-១៩ រួមជាមួយបញ្ហាប្រឈមនានា​នៅក្នុងតំបន់ និងសកលយ៉ាងណាក៏ដោយ យើងបានជួបជុំគ្នានៅទីនេះថ្ងៃនេះ ​ដើម្បីអបអរសាទរ និង​បង្ហាញពីភាពធន់ តាមរយៈព្រឹត្តិការណ៍ជាទៀងទាត់នេះ ក្នុងគោលបំណងបញ្ជាក់ឡើងវិញនូវ​ជំនឿចិត្ត ​និងការប្ដេជ្ញាចិត្តនៅក្នុងកិច្ចសហប្រតិបត្តិការពហុភាគី ដែលផ្ដោតលើការអភិវឌ្ឍ៕ អត្ថបទ៖ ឈិត បូរ៉ាវី 

ឯកឧត្តម គន់ គីម ជំរុញត្រៀមឆ្លើយតបឲ្យទាន់ពេលវេលា បញ្ហាគ្រោះមហន្តរាយកើតឡើងនៅរដូវវស្សានេះ

2022/06/13 10:08:07 pm        672
ភ្នំពេញ៖ ឯកឧត្តមទេសរដ្ឋរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានជំរុញឲ្យពង្រឹងការរៀបចំនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ត្រៀមឆ្លើយតបឲ្យបានទាន់ពេលវេលា ពាក់ព័ន្ធបញ្ហាគ្រោះមហន្តរាយ ដែលអាចកើតមាននៅក្នុងរដូវវស្សានេះ ។ ក្នុងកិច្ចប្រជុំឆ្លងរបាយការណ៍ ស្តីពីលទ្ធផលការងារគ្រប់គ្រងគ្រោះមហន្តរាយ ក្នុងខែឧសភា និងទិសដៅអនុវត្ត ខែមិថុនា ឆ្នាំ២០២២ នាថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២២ ឯកឧត្តម គន់ គីម មានប្រសាសន៍ថា អ្នកពាក់ព័ន្ធត្រូវពង្រឹងយន្តការ នៃការតាមដានស្ថានភាពអាកាសធាតុ និងហេតុការណ៍គ្រោះមហន្តរាយ ដែលកើតមានក្នុងក្របខណ្ឌទូទាំងប្រទេស និងក្នុងតំបន់ ដើម្បីបន្តការផ្សព្វផ្សាយឱ្យដល់សហគមន៍ បានទាន់ពេលវេលា ។ឯកឧត្តម បានបន្តថា ថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ត្រូវពង្រឹងការត្រៀមរៀបចំ ដើម្បីឆ្លើយតបទៅនឹងហេតុការណ៍គ្រោះមហន្តរាយ ដែលអាចនឹងកើតមានក្នុងរដូវវស្សា ឱ្យទាន់ពេលវេលាតាមរយៈកិច្ចសហប្រតិបត្តិការ ជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ កងប្រតិបត្តិការរុករក និងសង្គ្រោះ កាកបាទក្រហមកម្ពុជា អាជ្ញាធរមូលដ្ឋាន ដៃគូអភិវឌ្ឍន៍ និងអង្គការដៃគូ ។ ជាមួយនេះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ និងកោតសរសើរថ្នាក់ដឹកនាំ និងមន្ត្រីទាំងអស់ ដែលប្រឹងប្រែងដោះស្រាយការលំបាក និងបានអនុវត្តការងារបានច្រើនគួរឱ្យកត់សម្គាល់ ដើម្បីឆ្លើយតបនឹងបញ្ហាគ្រោះមហន្តរាយផ្សេងៗ ដែលបានកើតឡើងជារៀងរាល់ឆ្នាំ ។យោងតាមរបាយការណ៍ បានឱ្យដឹងថា ភ្លៀងកក់ខែក្នុងរដូវប្រាំងឆ្នាំនេះ បានបន្តធ្លាក់រាយប៉ាយតាមបណ្តាខេត្តជាច្រើន ហើយខេត្តខ្លះមានភ្លៀងធ្លាក់ ក្នុងបរិមាណពី៧០-១០០មីលីម៉ែត្រ រហូតមានប៉ះពាល់ដំណាំស្រូវរបស់ពលរដ្ឋ ហើយមានករណីបាក់ដាច់ទំនប់អាងស្តុកទឹក របស់ក្រុមហ៊ុនចំការចេកហ័ងអាញ់ ក្នុងឃុំស្រែអង្រ្កង ស្រុកកូនមុំ ខេត្តរតនគិរី បណ្តាលឱ្យលិចផ្ទះកម្មករ ៧ល្វែង មាន១៥០ បន្ទប់និងតូបលក់ទំនិញ២ ជម្លៀសកម្មករទៅទីទួលសុវត្តិភាពចំនួន ១៧៦គ្រួសារ ស្មើ៥៧០នាក់ ។របាយការណ៍បន្តថា បញ្ហាគ្រោះមហន្តរាយ បង្កឡើងដោយខ្យល់កន្រ្តាក់ នៅដើមឆ្នាំនេះ បានប៉ះពាល់រាជធានី-ខេត្ត ចំនួន១៣ ស្លាប់មនុស្សម្នាក់ ខណៈករណីរន្ទះបាញ់ ធ្វើឱ្យបាត់បង់អាយុជីវិត ចំនួន១៣នាក់ (ស្រី៣) របួស៨នាក់ និងងាប់គោក្របី ៣០ក្បាល ។ ចំណែកបញ្ហាអគ្គិភ័យ កើតមានចំនួន ៣៧លើក នៅរាជធានី-ខេត្ត ចំនួន១៦ ខូចខាតផ្ទះចំនួន ១៣៧ខ្នង-ល្វែង ស្លាប់មនុស្ស ៥នាក់ និងរបួស ៦នាក់ ៕ (ដោយ៖ បាន សុខរិទ្ធិ)

នាយឧត្តមសេនីយ៍ សៅ សុខា ដឹកនាំកិច្ចប្រជុំជាមួយភាគីវៀតណាម ដើម្បីត្រៀមរៀបចំពិធីខួបលើកទី៤៥

2022/06/13 09:20:38 pm        1043
ត្បូងឃ្មុំ៖ ទិវានៃការចងចាំដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពតនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២២ ស្ថិតនៅឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ បានអញ្ជើញដឹកនាំកិច្ចប្រជុំជាមួយភាគីវៀតណាម ដើម្បីត្រៀមរៀបចំពិធីខួបលើកទី៤៥ ទិវានៃការចងចាំដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត (២០ មិថុនា ១៩៧៧ – ២០ មិថុនា ២០២២) និងសម្ពោធសមិទ្ធផលនានា នៅតំបន់ប្រវត្តិសាស្ត្រយោធាតេជោកោះថ្ម X-16 ។

ផ្សាយឡើងវិញ!! ប្រសាសន៍សម្ដេចតេជោ ហ៊ុន​ សែន ក្នុងពិធីបិទវគ្គបណ្ដុះបណ្ដាលឆ្នាំ២០២០-២០២១ របស់សាលាភូមិន្ទរដ្ឋបាល

2022/06/13 08:41:21 pm        314
នៅព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២២ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ពិធីបិទវគ្គ បណ្ដុះបណ្ដាលឆ្នាំ២០២០-២០២១ និងបើកវគ្គបណ្ដុះបណ្ដាលឆ្នាំ ២០២២ របស់សាលា​ភូមិន្ទរដ្ឋបាល នៅមជ្ឈមណ្ឌលសន្និបាតនិងពិព័រណ៍អន្តរជាតិជ្រោយចង្វា៕

គ.ជ.ប ចាប់ផ្តើមដំណើរការផ្ទៀងផ្ទាត់សន្លឹកឆ្នោត

2022/06/13 07:54:50 pm        718
ភ្នំពេញ៖ នៅថ្ងៃនេះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ គ.ជ.ប បានចាប់ផ្តើមដំណើរការផ្ទៀងផ្ទាត់សន្លឹកឆ្នោត នៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥។ថ្លែងប្រាប់អ្នកសារព័ត៌មាន នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២២ ឯកឧត្តម ហង្ស ពុទ្ធា សមាជិក និងជាអ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានឲ្យដឹងថា បន្ទាប់​ពី​លទ្ធផល​បឋម និងការបិទផ្សាយលទ្ធផលបណ្តោះអាសន្នជាសាធារណៈ តាម​បណ្តា​គណៈកម្មការ​ឃុំ-សង្កាត់រៀបចំការបោះឆ្នោត​ នៅ​ទូទាំង​ប្រទេស ​បាន​បញ្ចប់ គ.ជ.ប កំពុង​ឈាន​ដល់ដំណាក់​កាល​ធ្វើការផ្ទៀងផ្ទាត់សន្លឹកឆ្នោតរបស់ប្រជាពលរដ្ឋក្នុងបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់។ ឯកឧត្តម បន្តថា គ.ជ.ប បានរៀបចំក្រុមការងារចំនួន៥ក្រុម ដើម្បីប្រមូលលទ្ធផលការបោះឆ្នោត ក្នុង​ការ​ផ្ទៀងផ្ទាត់សន្លឹកឆ្នោតនីមួយៗ ​សំដៅធានាអំពីភាពត្រឹមត្រូវ ក៏ដូចជាការរាប់សន្លឹកឆ្នោត​កាល​ពី​កន្លងទៅ។ឯកឧត្តម ហង្ស ពុទ្ធា អះអាងថា ការផ្ទៀងផ្ទាត់សន្លឹកឆ្នោតត្រូវបានអនុញ្ញាតឲ្យតាមដានទាំង​តំណាង​គណបក្សនយោបាយ និងអ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិ។ដោយឡែក លោក សាខុន ប៉ូរិន តំណាង​សហព័ន្ធនិស្សិត​បញ្ញវន្ត​ប្រជាធិបតេយ្យកម្ពុជា លើកឡើងថា ការចំហររបស់ គ.ជ.ប ជុំវិញការផ្ទៀងផ្ទាត់សន្លឹកឆ្នោត​ឆ្លុះបញ្ចាំង​ថា គ.ជ.ប បាន​អនុវត្តត្រឹមត្រូវទៅតាមច្បាប់របស់ខ្លួន។គួរបញ្ជាក់ថា ​ការផ្ទៀងផ្ទាត់សន្លឹកឆ្នោត មានរយះពេល២ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២ ​ខណៈគណៈកម្មការឃុំ-សង្កាត់រៀបចំការបោះឆ្នោតតាមបណ្តារាជធានី-ខេត្តកំពុង​បន្តដោះស្រាយបណ្តឹងជាបន្តបន្ទាប់។សម្រាប់ការបោះឆ្នោតឃុំ-សង្កាត់ អាណត្តិ​ទី៥នេះ​ ក្នុង​ចំណោម​ប្រជាពលរដ្ឋសរុបជាង ៩លាននាក់ មាន​ប្រជាពលរដ្ឋចូលរួមបោះឆ្នោតចំនួនជាង ៧លាន៣សែន បានចូលរួមបោះឆ្នោតឃុំ-សង្កាត់ អាណត្តិ​ទី៥។​ ក្រៅពីការរៀបចំរបស់ ​គ.ជ.ប ​ដោយ​ស្របតាមនីតិវិធី ​និង​តម្លាភាព​ការបោះឆ្នោតឃុំ-សង្កាត់នេះ ​ក៏មានការចូលរួម​សង្កេតការណ៍​ដោយ​បណ្តាស្ថាប័ន អង្គការ ​សហគមន៍ចំនួន៧២ និង​សហគមន៍អន្តរជាតិចំនួន១៩​ ព្រមទាំង​មានភ្ញៀវពិសេស​ចំនួន ៥ស្ថាប័នផងដែរ ក្នុង​នោះ​មាន​ស្ថានទូតជប៉ុន​ អូស្រ្តាលី​ និងរុស្ស៉ីជាដើម ​ខណៈអ្នក​សង្កេត​ការណ៍​ដែល គ.ជ.ប អនុញ្ញាត​ចូលរួម​សរុបចំនួនជាង ៧ម៉ឺននាក់៕ អត្ថបទ សេក ឧត្តម 

សម្ដេចតេជោ ហ៊ុន​ សែន៖ វិបត្តិប្រេងសាំងឡើងថ្លៃ មិនមែនតែនៅកម្ពុជាទេ គឺកើតឡើងទូទាំងពិភពលោក

2022/06/13 06:24:39 pm        613
ដើម្បីទទួលបានព័ត៌មានថ្មីៗ រហ័ស សូមចុចJoin Channel Telegram BTV Newsភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បាន​បញ្ជាក់ទៅអ្នកដែលរិះគន់រឿងប្រេងឥន្ធនៈឡើងថ្លៃនៅកម្ពុជា ថា វា​គឺ​ជា​វិបត្តិ​កើត​ឡើង​នៅ​ទូទាំង​ពិភពលោក ដោយសារសង្គ្រាមរុស្ស៊ី និងអ៊ុយក្រែន។ សម្ដេចបញ្ជាក់ថា តម្លៃប្រេងឥន្ធនៈ​នៅ​បារាំង​មាន​តម្លៃប្រមាណជា ១ម៉ឺនរៀលក្នុងមួយលីត្រ ហើយ​នៅ​អាមេរិកក៏មានតម្លៃកើនខ្ពស់​ជាង​នៅប្រទេសកម្ពុជាផងដែរ និយាយជា​រួម​តម្លៃ​ប្រេង​ឥន្ធនៈ​នេះ បានកើតឡើងទូទាំងពិភពលោក មិនមែនតែកម្ពុជាទេ។សម្ដេចតេជោ ហ៊ុន​ សែន​ បានបញ្ជាក់យ៉ាងដូច្នេះក្នុងឱកាសដែលសម្ដេចអញ្ជើញជាអធិបតីភាព ដ៏ខ្ពង់ខ្ពស់ក្នុងពិធីសំណេះសំណាល និងប្រគល់​សញ្ញាបត្រ​ជូន​សិស្ស​សាលា​ភូមិន្ទរដ្ឋបាល​ជាង ២​ពាន់​នាក់​ នៅព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២២នេះ ។សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា វិបត្តិស្បៀង និងថាមពល ដោយសារជម្លោះប្រដាប់ អាវុធ រវាងរុស្ស៊ី និងអ៊ុយក្រែន ដែលជាវិបត្តិដ៏ធំ មានវិសាលភាពទូទាំងពិភពលោក ហើយកម្ពុជា ក៏បានត្រៀមទប់ទល់នឹងវិបត្តិនេះផងដែរ។ជាមួយគ្នានេះផងដែរ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានប្រកាស​ត្រៀម​កញ្ចប់​ថវិកា​មួយចំ​​នួនធំបន្ថែមទៀត ដើម្បីគាំពារសង្គមពីវិបត្តិសកលលោកនានា រួម​ទាំង​វិបត្តិ​ចាស់​ដោយ​សារ​កូវីដ-១៩ និងវិបត្តិសកលថ្មី ដែល​បណ្តាលមកពីសង្គ្រាមអូសបន្ទាយរវាងរុស្ស៊ី និងអ៊ុយក្រែន។

កម្ពុជា-ជប៉ុន ចុះហត្ថលេខាលើហិរញ្ញប្បទានឥតសំណងរបស់ជប៉ុន លើគម្រោង អាហារូបករណ៍អភិវឌ្ឍន៍ធនធានមនុស្ស

2022/06/13 06:12:30 pm        442
ភ្នំពេញ៖ ឯកឧត្ដមឧបនាយករដ្ឋមន្រ្ដី ប្រាក់ សុខុន និងឯកអគ្គរាជទូតជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី១៣ ខែមិថុនានេះ បានចុះហត្ថលេខាលើលិខិតប្ដូរសារ និងឯកសារពាក់ព័ន្ធ ស្ដីពីការផ្ដល់ហិរញ្ញប្បទានឥតសំណងរបស់ជប៉ុន ដែលមានទឹកប្រាក់ចំនួន៣,៣៦ លានដុល្លារអាមេរិក ដើម្បីអនុវត្តគម្រោង«អាហារូបករណ៍អភិវឌ្ឍន៍ធនធានមនុស្ស»៕

កម្ពុជា-ចិន ចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្ដីពីមូលនិធិពិសេសសម្រាប់គម្រោងកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង

2022/06/13 06:09:41 pm        474
ភ្នំពេញ៖ ឯកឧត្ដមឧបនាយករដ្ឋមន្រ្ដី ប្រាក់ សុខុន រដ្ឋមន្រ្ដីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្ដម វ៉ាង វិនធាន ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា នៅព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២២នេះ បានអញ្ជើញចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្ដីពីមូលនិធិពិសេសសម្រាប់គម្រោងកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ឆ្នាំ២០២២ ដែលមានទឹកប្រាក់ជាង ៤លានដុល្លារអាមេរិក៕

សម្ដេចតេជោ ហ៊ុន​ សែន​៖ «បើមិនអាចដាក់គោលដៅដើម្បីបម្រើប្រជាពលរដ្ឋបាន នោះមិនគួរធ្វើជាមន្ត្រីឡើយ»

2022/06/13 05:58:04 pm        1298
ដើម្បីទទួលបានព័ត៌មានថ្មីៗ រហ័ស សូមចុចJoin Channel Telegram BTV Newsភ្នំពេញ៖ ក្នុងឱកាសអញ្ជើញប្រគល់សញ្ញាបត្រជូនសិស្សសាលាភូមិន្ទរដ្ឋបាលនៅព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានផ្តល់អនុសាសន៍ដល់មន្ត្រី សូម​ប្រកាន់ខ្លួនជាមន្ត្រីរបស់រដ្ឋ ជាអ្នកបម្រើប្រជាពលរដ្ឋដោយស្មោះត្រង់ មិនមែន​ជា​ចៅហ្វាយ​នាយ​របស់​ប្រជាពលរដ្ឋនោះទេ។ សម្តេចបញ្ជាក់ថា «បើមិនអាចដាក់គោលដៅ ដើម្បី​បម្រើ​ប្រជាពលរដ្ឋ​បាន​ទេ នោះមិនគួរធ្វើជាមន្ត្រីឡើយ»។សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវសូមកុំឱ្យមានការប្រែធាតុ ពេលក្លាយខ្លួនជាមន្ត្រីរបស់រដ្ឋ បម្រើប្រជាពលរដ្ឋ។ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា «សូមកុំឱ្យមានវប្បធម៌ ប្តីសក្តិ៣ ប្រពន្ធសក្តិ៤ កូនសក្តិ៥ ហើយនាំគ្នាលូកដៃចូលកិច្ចការនានារបស់មន្ត្រីឱ្យសោះ... »។ជាមួយគ្នានេះដែរ សម្តេចតេជោ ហ៊ុន សែន បានប្រសាសន៍ថា មន្ត្រីមិន​បាន​ការ​ គឺ​តែង​ធ្វើ​រឿង​ពីរ ដោយទី១ បន្ទោសមន្ត្រីថ្នាក់ក្រោម និងទី២ រាយការណ៍ទៅថ្នាក់លើ ដែលមន្ត្រីទាំងនោះ មិន​អាច​ដឹកនាំ​ស្ថាប័នឱ្យមានការរីកចម្រើន និងធ្វើឱ្យមាន​សុខុដុមនីយកម្ម​ផ្ទៃក្នុងបានឡើយ។សម្តេចតេជោ ហ៊ុន សែន បានប្រកាសដល់មន្ត្រីទាំងឡាយ សូមធ្វើខ្លួនជា«មន្ត្រីគ្រាប់ល្ពៅ» សូម​ធ្វើ​ខ្លួន​ជា​មន្ត្រី​បម្រើប្រជាពលរដ្ឋដោយស្មោះត្រង់។ 

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ផ្ទះទេវតាទី៣៣៨ មួយខ្នងទៀតដោយមានភ្ជាប់ប្រព័ន្ធភ្លើងសូឡា និងទឹកស្អាត ត្រូវបានលោកជំទាវ ហ៊ុន ម៉ាណា ប្រគល់ជូនពលរដ្ឋខ្វះខាតជីវភាព នៅខេត្តកំពង់ធំ
08/23/2026 05:08 PM
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញវឌ្ឍនភាព និងការចាប់ផ្តើមអនុវត្ត “កម្មវិធីលើកកម្ពស់ជីវភាពគ្រួសារយុទ្ធជន តាមរយៈគំរូផលិតកម្មកសិកម្មទំនើប”
08/23/2026 04:08 PM
លោកជំទាវ ឌី សុខីទីឃាយុកោ ហ៊ុន ម៉ានិត អញ្ជើញប្រគល់អណ្តូងទឹកស្អាត ១០ កន្លែង ជូនប្រជាពលរដ្ឋក្នុងឃុំមានជ័យ ស្រុកឈូក ខេត្តកំពត
08/23/2026 04:08 PM
ក្រសួងការងារ៖ ខេត្តកំពង់ស្ពឺមានឱកាសការងារជិត ២ម៉ឺនកន្លែងកំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ
08/23/2026 04:08 PM
ចង់ក្លាយជាអ្នកជំនាញអគ្គិសនី? ឱកាសអាហារូបករណ៍ រៀនជំនាញទំនើប អនុវត្តជាក់ស្តែង រៀនចប់ឆាប់មានការងារធ្វើ រៀននៅវិទ្យាស្ថានពហុបច្ចេកទេសតេជោសែនស្វាយរៀង
08/23/2026 04:08 PM
ACU នឹងបញ្ជូនមន្ត្រីក្រសួងការបរទេសចំនួន ៣រូប ទៅតុលាការនៅរសៀលនេះ
08/23/2026 03:08 PM
ក្រសួងការងារ៖ ខេត្ត៤ជាប់សមុទ្រមានឱកាសការងារជិត ២ពាន់កន្លែងកំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ
08/23/2026 03:08 PM
ក្រសួងការងារ៖ ខេត្តតាកែវមានឱកាសការងារជាង ៦ពាន់កន្លែង កំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ
08/23/2026 03:08 PM
មនុស្ស ២នាក់ ត្រូវបានសង្រ្គោះ និងមនុស្ស ២២នាក់ បាត់ខ្លួន ក្រោយនាវាដឹកទំនិញលិចនៅជិតតំបន់ឆ្នេរប្រទេសឥណ្ឌា
08/23/2026 03:08 PM
ជនជាតិម៉ិកស៊ិក ៣៦៥នាក់ ត្រូវបាននិរទេសចេញពីអាមេរិកទៅកាន់ហុងឌូរ៉ាស
08/23/2026 03:08 PM