ក្រុមហ៊ុន TH Automotive Manufacturing Co., Ltd​ នឹង​សម្ពោធជាផ្លូវការ​ រោងចក្រផ្គុំ និងដំឡើងរថយន្តរបស់ខ្លួន​នៅកម្ពុជា​ ក្នុងឆ្នាំ២០២៦នេះ
ប្រធានគណៈកម្មាធិការគណបក្សខេត្តតាកែវ ណែនាំសមាជិកមូលដ្ឋានឱ្យយកចិត្ត​ទុកដាក់​បម្រើ​ពលរដ្ឋ
សម្ដេចតេជោ ណែនាំឱ្យដាក់បេក្ខភាពស្រ្ដីជាប់ឆ្នោតយ៉ាងតិចមួយឃុំមួយរូប និងមានស្ត្រីធ្វើស្មៀនឃុំ
សម្ដេចតេជោស្នើស្ថាប័នពាក់ព័ន្ធចាត់វិធានការភ្លាមៗចំពោះអ្នកប្រព្រឹត្តទង្វើអសីលធម៌លើបណ្ដាញសង្គម

នយោបាយ​ និង ការអភិវឌ្ឍន៍

សម្តេចតេជោ ហ៊ុន សែន ស្នើអោយមីយ៉ាន់ម៉ាពិចារណាឡើងវិញ នូវការផ្តន្ទាទោស និងជៀសវាងការអនុវត្តការកាត់ទោសប្រហារជីវិតដល់អ្នកប្រឆាំង

2022/06/11 03:34:12 pm        1072
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងជាប្រធានអាស៊ាន បានស្នើអោយមីយ៉ាន់ម៉ាពិចារណាឡើងវិញ នូវការផ្តន្ទាទោស និងជៀសវាងការអនុវត្តការកាត់ទោសប្រហារជីវិតដល់អ្នកប្រឆាំង។យោងតាមសារសម្តេចតេជោ ហ៊ុន សែន ផ្ញើជូនឯកឧត្តម មីន អោងលាំង មេដឹកនាំប្រទេសមីយ៉ាន់ម៉ា មានខ្លឹមសារថា ការផ្តន្ទាទោស​ និងផែនការ​ប្រហារជីវិតលើបុគ្គលមួយចំនួនដែល​ប្រឆាំងនឹង​ក្រុមប្រឹក្សារដ្ឋបាលរដ្ឋ​ បានបង្ក​ឱ្យ​មាន​ការព្រួយបារម្ភយ៉ាងខ្លាំងក្នុងចំណោមរដ្ឋសមាជិកអាស៊ាន ក៏ដូចជាដៃគូខាងក្រៅរបស់អាស៊ាន។ កម្ពុជាជឿជាក់ថា ផែន​ការប្រហារជីវិតនេះ ប្រសិនបើត្រូវបាន​អនុវត្ត ប្រាកដជា​នឹងបង្កឱ្យមានប្រតិកម្មអវិជ្ជមានរីករាលដាលពេញ​​សហគមន៍អន្តរជាតិ។ នេះក៏នឹងជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរដល់កិច្ចខិតខំប្រឹងប្រែងរបស់អាស៊ាន និងកម្ពុជា ក្នុងឋានៈជាប្រធានអាស៊ាន ដើម្បីគាំទ្រមីយ៉ាន់ម៉ាឱ្យវិលទៅរកភាពប្រក្រតីឡើងវិញ និងស្វែងរកដំណោះស្រាយដោយសន្តិវិធីចំពោះវិបត្តិបច្ចុប្បន្ន តាមរយៈដំណើរការសន្ទនាដែលមានបរិយាប័ន្ន​ ស្របតាមកិច្ចព្រមព្រៀងជា​ឯកច្ឆ័ន្ទប្រាំចំណុចរបស់អាស៊ាន។

បណ្តឹងចំនួន៩៩ ពាក់ព័ន្ធនឹងលទ្ធផលបោះឆ្នោត កំពុងដោះស្រាយតាមគណៈកម្មការឃុំ-សង្កាត់

2022/06/10 08:08:16 pm        814
ភ្នំពេញ៖ ឯកឧត្តម ហង្ស ពុទ្ធា អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានឱ្យដឹងថា គិតមកទល់ពេលនេះ មានបណ្តឹងចំនួន៩៩ ដែលប្តឹងពាក់ព័ន្ធ នឹងលទ្ធផលបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ បានកំពុងដោះស្រាយតាមគណៈកម្មការឃុំ-សង្កាត់រៀបចំការបោះឆ្នោត។ថ្លែងប្រាប់BTV News ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២២ ឯកឧត្តម ហង្ស ពុទ្ធា បានឱ្យដឹងថា បន្ទាប់​ពី​លទ្ធផលបឋមបានផ្សព្វផ្សាយ ​រហូតបន្តដល់ការបិទផ្សាយ​លទ្ធផល​បណ្តោះអាសន្ន​ជា​សាធារណៈតាមបណ្តាគណៈកម្មការឃុំ-សង្កាត់រៀបចំការបោះឆ្នោត ​នៅទូទាំងប្រទេស មាន​ប្រជាពលរដ្ឋ និងតំណាងគណបក្សនយោបាយនានា បានប្តឹងទាស់នឹងលទ្ធផលបោះឆ្នោត ។ ឯកឧត្តម​ ហង្ស ពុទ្ធា បន្តថា ក្នុងចំណោមពាក្យបណ្តឹងដែលប្តឹងទាស់នឹងលទ្ធផលចំនួន៩៩ មាន​បណ្តឹងចំនួន៥៥ ប្តឹងទាស់អំឡុងពេលប្រកាសលទ្ធផលបឋម ខណៈបណ្តឹង​ចំនួន៤៤ផ្សេងទៀត បានប្តឹង​ក្នុង​ដំណាក់កាលបិទផ្សាយលទ្ធផលបណ្តោះអាសន្នតាមគណៈកម្មការឃុំ-សង្កាត់​កាលពីប៉ុន្មានថ្ងៃមុននេះ។ ឯកឧត្តមសង្កត់ធ្ងន់ថា បណ្តឹងដែលបានប្តឹងសរុបជិត១០០បណ្តឹងនេះ មិនប៉ះពាល់​ដល់​ដំណើរការ​ប្រកាសលទ្ធផលផ្លូវការនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ឡើយ។ ក្នុងចំណោមប្រជាពលរដ្ឋសរុបជាង៩លាននាក់ មានប្រជាពលរដ្ឋចូលរួមបោះឆ្នោត​ចំនួនជាង ៧លាន៣សែន បានចូលរួមបោះឆ្នោតឃុំ-សង្កាត់ អាណត្តិ​ទី៥។ ក្រៅពីការរៀបចំរបស់ គ.ជ.ប ដោយ​ស្របតាមនីតិវិធី និងតម្លាភាព ការបោះឆ្នោតឃុំ-សង្កាត់នេះ ក៏មានការចូលរួមសង្កេតការណ៍​ដោយបណ្តាស្ថាប័ន អង្គការ សហគមន៍ចំនួន៧២​ និងសហគមន៍អន្តរជាតិចំនួន១៩ ព្រមទាំង​មានភ្ញៀវពិសេសចំនួន៥ស្ថាប័នផងដែរ ក្នុងនោះ​មាន​ស្ថានទូតជប៉ុន អូស្រ្តាលី និងរុស្ស៉ីជាដើម ខណៈអ្នកសង្កេតការណ៍ដែល គ.ជ.ប អនុញ្ញាតចូលរួមសរុបចំនួនជាង ៧ម៉ឺននាក់៕អត្ថបទ៖ សេក ឧត្តម 

សម្ដេចពិជ័យសេនាអញ្ជើញទៅចូលរួមកិច្ចប្រជុំកំពូលសន្តិសុខអាស៊ីលើកទី១៩

2022/06/10 06:49:21 pm        520
ភ្នំពេញ៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីការពារជាតិកម្ពុជា នៅព្រឹកថ្ងៃទី១០ ខែមិថុនានេះ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ នៃកងយោធពលខេមភូមិន្ទ ទៅចូលរួមកិច្ចប្រជុំកំពូល សន្តិសុខអាស៊ី លើកទី១៩ (កិច្ចសន្ទនាសាំងហ្រ្គីឡា) នៅប្រទេសសិង្ហបុរី ហើយក្រៅពីចូលរួមកិច្ចប្រជុំនេះ សម្តេចនឹងជួបពិភាក្សាទ្វេភាគីជាមួយរដ្ឋមន្រ្តីការពារជាតិអាមេរិក ចិន អូស្រ្តាលី និងសិង្ហបូរីផងដែរ។សេចក្តីប្រកាសព័ត៌មាន ដែលក្រសួងការពារជាតិបានចេញនាពេលកន្លងទៅនេះ បានឲ្យដឹងថា កិច្ចប្រជុំកំពូល សន្តិសុខអាស៊ី លើកទី១៩ (កិច្ចសន្ទនាសាំងហ្រ្គីឡា) សម្រាប់ឆ្នាំ២០២២នេះ ដែល​នឹងប្រព្រឹត្តិទៅចាប់ពីថ្ងៃទី១០ដល់ថ្ងៃទី១២ ខែមិថុនានេះ​ នឹងលើកយកវិធានបទ​ជាច្រើន​មកពិភាក្សា ដោយក្នុង ​នោះនិយាយអំពីជំហានបន្ទាប់នៃយុទ្ធសាស្ត្រឥណ្ឌូប៉ាស៊ីហ្វិក-សហរដ្ឋអាមេរិក ការ​គ្រប់គ្រង​ការប្រកួតប្រ ជែងភូមិសាស្ត្រនយោបាយក្នុងតំបន់ពហុប៉ូល ​ការបង្កើតទម្រង់ថ្មី នៃ​កិច្ច​សហប្រតិបត្តិការសន្តិសុខ ទំនើប កម្មយោធា ​និងសមត្ថភាពការពារជាតិថ្មីៗ ​ចក្ខុវិស័យរបស់​ប្រទេសចិន​ទៅលើសណ្តាប់ធ្នាប់តំបន់ បញ្ហាប្រ ឈមតាមអ៊ីនធឺណិត និងការវិវត្តនៃបច្ចេកវិទ្យា​ការពារជាតិ និងគំនិតថ្មីសម្រាប់ការធានាស្ថិរភាពក្នុងតំបន់ជាដើម។សេចក្តីប្រកាស បានបញ្ជាក់ទៀតថា កិច្ចប្រជុំកំពូល ក៏នឹងមានក្រុមពិភាក្សាតូចៗ នៅក្នុងសម័យ ប្រជុំពិសេសចំនួន៤ផងដែរ ​ដែលរួមមាន (១) សន្តិសុខអាកាសធាតុ និងវិស័យការពារជាតិបៃតង (២) តួនាទីអាវុធនុយក្លេអ៊ែរក្នុងសន្តិសុខតំបន់, (៣) បញ្ហាមីយ៉ាន់ម៉ា៖ ការស្វែងរកវិធី​សាស្រ្ត​ឆ្ពោះ​ទៅមុខ និង (៤) សន្តិសុខលម្ហសមុទ្រ៖ ពីក្រមសីលធម៌ឈានទៅទំនាក់ទំនង​នៅពេលមានវិបត្តិ។សេចក្តីប្រកាសព័ត៌មានដដែលនេះ បានឱ្យដឹងដែរថា នៅក្នុងកិច្ចប្រជុំកំពូលនេះ សម្តេចពិជ័យសេ នា ទៀ បាញ់ នឹងអញ្ជើញថ្លែងការណ៍នៅក្នុងសម័យប្រជុំពេញអង្គ ទី៤ ស្តីពី «ទំនើបកម្មយោធា និងសមត្ថ ភាពការពារជាតិថ្មីៗ» ដោយផ្តោតលើទស្សនៈលើបញ្ហាប្រឈមនានា ដែលអាច​បង្កឡើង​ដោយការអភិវឌ្ឍ វិស័យយោធាយ៉ាងលឿននៅក្នុងតំបន់ និងមុខងារ ដែលសមត្ថភាពថ្មីៗទាំងនោះ អាចដើរតួនាទីក្នុងការ រក្សាតុល្យភាពស្ថិរភាពតំបន់។ក្នុងនាមជាប្រធានកិច្ចប្រជុំរដ្ឋមន្រ្តីការពារជាតិអាស៊ាន (ADMM) និងកិច្ចប្រជុំពាក់ព័ន្ធឆ្នាំនេះ សម្តេច​ពិជ័យសេនា ក៏នឹងថ្លែង​គូសបញ្ជាក់​អំពីគោលជំហររបស់កម្ពុជា ក្នុងកិច្ចខិតខំប្រឹងប្រែងលើកកម្ពស់ តួនាទី និងសាមគ្គីភាពអាស៊ាន រួមគ្នាដោះស្រាយបញ្ហាប្រឈម​សន្តិសុខនានា ស្របតាម​មូល​បទកិច្ចប្រជុំ ​រដ្ឋមន្រ្តីការពារជាតិអាស៊ាន «សាមគ្គីភាពដើម្បីសន្តិសុខប្រកបដោយភាពសុខដុម»៕អត្ថបទ៖ បាន ចក់ 

កម្ពុជា គ្រោងនឹងរៀបចំលំហាត់នាគមាស នៅមូលដ្ឋានសមុទ្ររាម

2022/06/08 11:29:51 pm        1347
ភ្នំពេញ៖ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានឱ្យដឹងថា ក្រោយបញ្ចប់ការធ្វើទំនើបកម្ម មូលដ្ឋានសមុទ្ររាម អាចនឹងត្រូវយកធ្វើជាទីតាំងរៀបចំលំហាត់សមយុទ្ធនាគមាស ដែលខកខានអស់រយៈពេលប៉ុន្មានឆ្នាំ មកហើយនោះ ។ក្នុងពិធីបើកការដ្ឋានសាងសង់រោងជាងជួសជុលនាវាផែសំចត និងស្ដារឃ្លង ក្នុងមូលដ្ឋានសមុទ្ររាម នៅថ្ងៃទី៨ ខែមិថុនានេះ សម្ដេចពិជ័យសេនា ទៀ បាញ់ បានបញ្ជាក់ថា ​បើ​អំណោយ​ផលនឹងរៀបចំ​ឡើងវិញ​នូវលំហាត់នាគមាស ​ដែលធ្លាប់ធ្វើច្រើនដងមកហើយ ​តែត្រូវខកខាន​ដោយសារបញ្ហាកូវីដ-១៩។ សមយុទ្ធមហារំអិល​ ដែលពាក់ព័ន្ធនឹងសមុទ្ររបស់កម្ពុជា​ ក៏ធ្លាប់ធ្វើម្ដងដែរ ជាការធ្វើសមយុទ្ធ​សង្គ្រោះគ្រោះ​មហន្តរាយ​ ឬសង្គ្រោះនាវា ។សម្ដេចពិជ័យសេនា ទៀ បាញ់ បានបង្ហាញពីឆន្ទៈក្នុងការធ្វើលំហាត់រួមគ្នា ​ឲ្យទូលំទូលាយ និង​ធំជាងមុន ហើយបើមូលដ្ឋានរាម ​ដំណើរការទៅមុខបានលឿនឆាប់រហ័ស គឺច្បាស់ជា​នឹង​ប្រើមូលដ្ឋាន​នេះផងដែរ ​ដើម្បីអនុវត្តនូវកិច្ចការដ៏មានសារសំខាន់នេះ ​ដែលជាលំហាត់ចម្រុះ មានជើងគោក ​ជើងអាកាស ​និងជើងទឹក ​ដែលយ៉ាងណាក៏ដោយ​ ត្រូវពង្រឹងឡើងវិញ ។រដ្ឋមន្ត្រីការពារជាតិកម្ពុជា​ បានបញ្ជាក់ថា ​ការហ្វឹកហ្វឺនលំហាត់ចម្រុះនេះ ​មានសារសំខាន់ ត្រូវមាន​ការប្រុងប្រៀប ដើម្បីដំណើរការនៅពេលខាងមុខ ប៉ុន្តែនៅរដូវវស្សានេះ ​មិនអាចទាន់ធ្វើបានទេ និងរដូវប្រាំង ក៏មានការ​មមាញឹក​ច្រើន ​ដោយសារត្រូវរៀបចំកិច្ចការងារព្រឹត្តិការណ៍ស៊ីហ្គេម តែនេះជាការពិចារណា ​ប្រសិនអាចធ្វើបាននៅពេលណាមួយ ។កន្លងមកកម្ពុជា ធ្លាប់​បានធ្វើលំហាត់​នាគមាស​ជាមួយចិន ​ចំនួន៤ដងរួចមកហើយ ក្រោមប្រធាន​បទផ្សេងៗ ខណៈការធ្វើឡើងជាលើកដំបូង នៅឆ្នាំ២០១៦ ​លើកទី២ ​នៅឆ្នាំ២០១៨ លើកទី៣ នៅឆ្នាំ២០២១៩ និងលើកទី៤ នៅឆ្នាំ២០២០ ៕អត្ថបទ៖ បាន សុខរិទ្ធិ

ឯកឧត្តម សួស យ៉ារ៉ា៖ ដំណើរការបោះឆ្នោតឃុំ-សង្កាត់ បង្ហាញពីលទ្ធិប្រជាធិបតេយ្យរបស់កម្ពុជា

2022/06/08 09:50:24 pm        994
ភ្នំពេញ៖ ឯកឧត្តម សួស យ៉ារ៉ា ប្រធានគណៈកម្មការកិច្ចការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ នៃរដ្ឋសភា បញ្ជាក់ថា គណបក្សនយោបាយចំនួន៧ដែលទទួលអាសនៈ ក្នុង​ដំណើរ​ការ​បោះឆ្នោត ពោលដូចជា គណបក្សទើបបង្កើតថ្មីហើយទទួលបានលទ្ធផលល្អដែរ នេះ​បង្ហាញ​ពី​ជ័យជម្នះ នៃលទ្ធិប្រជាធិបតេយ្យរបស់កម្ពុជា។ការថ្លែងរបស់ឯកឧត្តម សួស យ៉ារ៉ា ធ្វើឡើងក្នុង​កិច្ចប្រជុំពិគ្រោះយោបល់ជាមួយ ឯកអគ្គរាជទូត-រដ្ឋទូត ប្រចាំព្រះរាជាណាចក្រកម្ពុជា ស្តីពី ដំណើរការប្រជាធិបតេយ្យ​ក្នុង​ការ​បោះឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ នៅវិមានរដ្ឋសភា នារសៀលថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២២ នៅវិមានរដ្ឋសភា។កិច្ចប្រជុំពិគ្រោះយោបល់នេះ មានការអញ្ជើញចូលរួមពី សមាជិកាសមាជិការដ្ឋសភា តំណាងឯកអគ្គរាជទូត-រដ្ឋទូត ប្រចាំព្រះរាជាណាចក្រកម្ពុជា ចំនួន ៣១ប្រទេស រួមនឹងអង្គការអន្តរជាតិ រួមមាន UNDP និង World Bank ហើយក៏មានការចូលរួមពីតំណាង ក្រសួងការបរទេស ក្រសួងមហាផ្ទៃ ក្រសួងព័ត៌មាន និងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត៕

សម្តេច សាយ ឈុំ ប្រធានព្រឹទ្ធសភា អនុញ្ញាតឱ្យឯកអគ្គរាជទូតតែងតាំងថ្មី នៃសាធារណរដ្ឋរវ៉ាន់ដា ចូលជួបសម្តែងការគួរសម

2022/06/08 05:10:57 pm        652
ភ្នំពេញ៖ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃពុធ ទី០៨ ខែមិថុនា ឆ្នាំ២០២២ បានអនុញ្ញាតឱ្យលោកជំទាវ Dalila Yasmin AMRI SUED ឯកអគ្គរាជទូតតែងតាំងថ្មី នៃសាធារណរដ្ឋរវ៉ាន់ដា ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម នៅវិមានព្រឹទ្ធសភា។ក្នុងនាមព្រឹទ្ធសភា និងក្នុងនាមសម្តេចផ្ទាល់ សម្តេចប្រធានព្រឹទ្ធសភាបានស្វាគមន៍ និងអបអរសាទរ​ចំពោះលោកជំទាវ ​ដែល​ត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព​នៃសាធារណរដ្ឋរវ៉ាន់ដា ប្រចាំព្រះរាជាណាចក្រកម្ពុជា។ សម្តេច មានជំនឿជាក់ថា ក្នុងអាណត្តិបេសកកម្មការទូតរបស់លោកជំទាវ លោកជំទាវនឹង​ខិតខំ​លើកកម្ពស់​ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យកាន់តែល្អប្រសើរជាងទៀត ដើម្បីជាគុណប្រយោជន៍ដ៏ធំធេងសម្រាប់ប្រជាជន​ និងប្រទេសទាំងពីរ ​ទាំងពេលបច្ចុប្បន្ន និងពេលអនាគត។ក្នុងឱកាសនោះ លោកជំទាវឯកអគ្គរដ្ឋទូត បានថ្លែងអំណរគុណចំពោះសម្តេចប្រធានព្រឹទ្ធសភា ដែល​បានចំណាយពេលដ៏មានតម្លៃ ​អនុញ្ញាត​ឱ្យលោកជំទាវ​បានចូលជួបសម្តែងការគួរ​សម​នាពេលនេះ។ លោកជំទាវ បានប្តេជ្ញាថា តាមរយៈបេកសកកម្មការទូតរបស់​លោកជំទាវ​នៅព្រះរាជាណា​ចក្រ​កម្ពុជា ​លោកជំទាវនឹងខិតខំប្រឹងប្រែងលើកកម្ពស់​ទំនាក់ទំនង ​និងកិច្ច សហប្រតិបត្តិការ​រវាង​ប្រទេសទាំងពីរបន្ថែមទៀត៕

រដ្ឋមន្ត្រីការបរទេសកម្ពុជា ច្រានចោលការចោទប្រកាន់អំពីមូលដ្ឋានកងទ័ពជើងទឹករាម

2022/06/08 02:57:41 pm        1463
ភ្នំពេញ៖ ឆ្លើយតបចំពោះការសាកសួររបស់លោកជំទាវ Penny Wong រដ្ឋមន្ត្រីការបរទេស អូស្ត្រាលី ជុំវិញព័ត៌មានថ្មីៗ ដែលត្រូវបានផ្សព្វផ្សាយដោយបណ្ដាញ សារព័ត៌មានមួយចំនួន ពាក់ព័ន្ធនឹងមូលដ្ឋានកងទ័ពជើងទឹករាម ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានច្រាន ចោលការចោទប្រកាន់ដោយគ្មាន មូលដ្ឋានទាំងនោះមកលើកម្ពុជា ដោយបញ្ជាក់ជាថ្មីនូវការ​ប្រកាន់​យ៉ាងខ្ជាប់ខ្ជួនរបស់កម្ពុជាចំពោះ រដ្ឋធម្មនុញ្ញរបស់ខ្លួនដែលមិនអនុញ្ញាតឱ្យមានមូលដ្ឋាន ឬវត្តមានកងទ័ពបរទេសណាមួយនៅលើ ទឹកដីកម្ពុជាឡើយ ។ រដ្ឋមន្ត្រីការបរទេសកម្ពុជាបានគូសបញ្ជាក់ថា ការកែលំអមូលដ្ឋានកងទ័ពជើងទឹករាមនេះ គឺ​ធ្វើ​ឡើង ដើម្បីពង្រឹងសមត្ថភាពកងទ័ពជើងទឹករបស់កម្ពុជា ដើម្បីការពារ​បូរណភាព​ដែន​សមុទ្រ​របស់ខ្លួន និងដើម្បីប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មតាមដែនសមុទ្រ។ ការច្រាន​ចោលនេះ នៅក្នុងជំនួបសន្ទនាតាមទូរស័ព្ទ នៅថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២២។

លទ្ធផលបណ្តោះអាសន្នការបោះឆ្នោតឃុំ-សង្កាត់ នឹងបញ្ចប់ការបិទផ្សាយជាសាធារណៈ​នាថ្ងៃនេះ

2022/06/08 02:51:38 pm        1505
ភ្នំពេញ៖ ឯកឧត្តម ហង្ស ពុទ្ធា អ្នកនាំពាក្យ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប ) បានឲ្យដឹងថា ការបិទផ្សាយជាសាធារណៈជុំវិញលទ្ធផលបណ្តោះអាសន្ន នៃការបោះឆ្នោតឃុំ-សង្កាត់នឹងត្រូវបញ្ចប់នៅថ្ងៃទី៨ ខែមិថុនា នេះ។ ឯកឧត្តម ហង្ស ពុទ្ធា បញ្ជាក់ថា ការបិទផ្សាយជាសាធារណៈអំពីលទ្ធផលបណ្តោះអាសន្ន នៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ ធ្វើឡើងរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី៦ ដល់​ថ្ងៃ​ទី៨ ខែមិថុនា ឆ្នាំ២០២២ ដោយការបិទផ្សាយនេះគ្រប់តាមបណ្តាគណៈកម្មការឃុំ-សង្កាត់ រៀបចំ​ការបោះឆ្នោត។ ឯកឧត្តម ហង្ស ពុទ្ធា ឲ្យដឹងទៀតថា បន្ទាប់ពីការបិទផ្សាយលទ្ធផល​បណ្តោះ​អាសន្ន​នឹង​បញ្ចប់​នៅ​ថ្ងៃនេះ គ.ជ.ប នឹងប្រកាសលទ្ធផលជាផ្លូវការនៅថ្ងៃទី២៦ មិថុនាខាងមុខ ខណៈ​ការ​ប្រកាស​លទ្ធផល​​ផ្លូវការអាចនឹងចាប់ផ្តើមមុនថ្ងៃទី២៦ ក្នុងករណីមិនមានបណ្តឹងតវ៉ា៕

គ.ជ.ប ៖ ការលើកឡើងរបស់គណបក្សភ្លើងទៀនខុសពីច្បាប់ បទបញ្ជានិងនីតិវិធី

2022/06/07 08:44:58 pm        909
ភ្នំពេញ៖ លទ្ធផលនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ត្រូវបានអបអរសាទរពីគ្រប់ភាគីពាក់ព័ន្ធ នឹងការបោះឆ្នោត មានគណបក្សនយោបាយចូលរួមប្រកួតប្រជែង ក្នុងការបោះឆ្នោត រួមទាំងអ្នកសង្កេតការណ៍ជាតិ អន្តរជាតិ។គណបក្សនយោបាយ និងអ្នកសង្កេតការណ៍ បានវាយតម្លៃថា ការបោះឆ្នោតបានប្រព្រឹត្តទៅ​ដោយ​រលូនល្អ សេរី យុត្តិធម៌ តម្លាភាព គ្មានការគំរាមកំហែង គ្មានអំពើហិង្សា ឬភាពមិនប្រក្រតី​ណាមួយ​កើតឡើងឡើយ។គ.ជ.ប បន្តថា ដោយឡែកមានតែគណបក្សភ្លើងទៀនមួយប៉ុណ្ណោះ ដែលបានធ្វើការ​វាយ​តម្លៃផ្ទុយ​ពី​ការអបអរសាទររបស់ភាគីពាក់ព័ន្ធ នឹងការបោះឆ្នោតខាងលើ។ មិនត្រឹមតែប៉ុណ្ណោះ គណបក្ស​ភ្លើងទៀន បានលើកឡើងខុសពីច្បាប់ បទបញ្ជា និងនីតិវិធីរបស់ គ.ជ.ប ថែមទៀត ​ដើម្បីបំភាន់​សាធារណៈមតិឱ្យយល់ខុស ​មកលើ គ.ជ.ប ក៏ដូចជា​ការរៀបចំការបោះឆ្នោតទាំងមូល៕

ប្រធានគណ:កម្មាធិការសិទ្ធិមនុស្សកម្ពុជាថា ការបោះឆ្នោត គ្មាននរណាអាចបង្ខំឆន្ទៈពលរដ្ឋនោះឡើយ

2022/06/07 07:49:59 pm        596
ភ្នំពេញ៖ ឯកឧត្តម កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ថ្លែងថា ចំពោះដំណើរការបោះឆ្នោយឃុំ-សង្កាត់ ដែលទើបបានបញ្ចប់ទៅ គឺគ្មាននរណាអាចបង្ខំឆន្ទៈពលរដ្ឋនោះឡើយ។ថ្លែងប្រាប់អ្នកសារព័ត៌មានក្រោយជំនួបជាមួយអ្នកស្រី រួអេដា អិល ហាច តំណាងការិយាល័យឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្សរបស់អង្គសហប្រជាជាតិប្រចាំកម្ពុជា នៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២២ ឯកឧត្តម កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ថ្លែងថា ជំនួបនាពេលនេះ ដើម្បីស្វែងយល់ពីកិច្ចការស្នូលរបស់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា និងបន្តកិច្ចសហការគ្នាឲ្យកាន់តែមានប្រសិទ្ធភាពក្នុងការការពារ និងលើកស្ទួយសិទ្ធិមនុស្ស។ ឯកឧត្តម បានបដិសេធ ទាក់ទងនឹងការចោទប្រកាន់អំពីការ​គំរាមគំហែង​សិទ្ធិប្រជាពលរដ្ឋ ដោយ​ឯកឧត្តម បញ្ជាក់ថា ​មិនមាននរណាម្នាក់អាចបង្ខំឆន្ទៈប្រជាជាពលរដ្ឋនោះទេ។ឯកឧត្តម កែវ រ៉េមី លើកឡើងទៀតថា ​ដំណើរការការបោះឆ្នោតឃុំ-សង្កាត់ បានឆ្លើយតប​នៃ​ភាពត្រឹមត្រូវ​អំពីសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋ ​ដើម្បីចូលរួមការបោះឆ្នោត និងធានាដល់ការ​បោះឆ្នោត​រៀងរាល់៥ឆ្នាំម្តង។ការបោះឆ្នោតឃុំ-សង្កាត់ អាណ្ណត្តិទី៥ មានប្រជាពលរដ្ឋចូលរួមបោះឆ្នោតចំនួនជាង ៧លាន៣សែន ក្នុងចំណោមប្រជាពលរដ្ឋសរុបជាង ៩លាននាក់។ ​ការបោះឆ្នោតនេះ មានការចូលរួមសង្កេតការណ៍​ដោយបណ្តាស្ថាប័ន អង្គការ សហគមន៍ចំនួន៧២ ​និងសហគមន៍អន្តរជាតិចំនួន១៩ ព្រមទាំង​មានភ្ញៀវពិសេសចំនួន៥ស្ថាប័នផងដែរ​ ក្នុងនោះមានស្ថានទូតជប៉ុន អូស្រ្តាលី និងរុស្ស៉ីជាដើម ខណៈអ្នកសង្កេតការណ៍ដែល គ.ជ.ប អនុញ្ញាត​ចូលរួមសរុបចំនួនជាង ៧ម៉ឺននាក់៕ អត្ថបទ សេក ឧត្តម

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ថៃ បើកកិច្ចប្រជុំបន្ទាន់ស្តីពីរលកនៃការវាយប្រហារដ៏កក្រើកពីក្រុមបះបោរនៅភាគខាងត្បូងប្រទេស
08/24/2026 08:08 AM
អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ អញ្ជើញចុះពិនិត្យស្ថានភាពទឹកជំនន់ និងផលប៉ះពាល់ប្រជាពលរដ្ឋ ក្នុងខេត្តត្បូងឃ្មុំ
08/24/2026 08:08 AM
មន្រ្តីឧទ្យានុរក្សចុះល្បាតទបស្កាត់ការទន្ទានដីព្រៃខុសច្បាប់ នៅឧទ្យានជាតិគីរីរម្យ
08/24/2026 08:08 AM
រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំស្ដីពី «កិច្ចសន្ទនាជាមួយពហុភាគីពាក់ព័ន្ធរបស់សភាស្ដីពីការវិនិយោគប្រកបដោយការទទួលខុសត្រូវសម្រាប់សន្ដិសុខស្បៀង និងអាកាសធាតុ»
08/24/2026 07:08 AM
ផ្ទះទេវតាទី៣៣៨ មួយខ្នងទៀតដោយមានភ្ជាប់ប្រព័ន្ធភ្លើងសូឡា និងទឹកស្អាត ត្រូវបានលោកជំទាវ ហ៊ុន ម៉ាណា ប្រគល់ជូនពលរដ្ឋខ្វះខាតជីវភាព នៅខេត្តកំពង់ធំ
08/23/2026 05:08 PM
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញវឌ្ឍនភាព និងការចាប់ផ្តើមអនុវត្ត “កម្មវិធីលើកកម្ពស់ជីវភាពគ្រួសារយុទ្ធជន តាមរយៈគំរូផលិតកម្មកសិកម្មទំនើប”
08/23/2026 04:08 PM
លោកជំទាវ ឌី សុខីទីឃាយុកោ ហ៊ុន ម៉ានិត អញ្ជើញប្រគល់អណ្តូងទឹកស្អាត ១០ កន្លែង ជូនប្រជាពលរដ្ឋក្នុងឃុំមានជ័យ ស្រុកឈូក ខេត្តកំពត
08/23/2026 04:08 PM
ក្រសួងការងារ៖ ខេត្តកំពង់ស្ពឺមានឱកាសការងារជិត ២ម៉ឺនកន្លែងកំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ
08/23/2026 04:08 PM
ចង់ក្លាយជាអ្នកជំនាញអគ្គិសនី? ឱកាសអាហារូបករណ៍ រៀនជំនាញទំនើប អនុវត្តជាក់ស្តែង រៀនចប់ឆាប់មានការងារធ្វើ រៀននៅវិទ្យាស្ថានពហុបច្ចេកទេសតេជោសែនស្វាយរៀង
08/23/2026 04:08 PM
ACU នឹងបញ្ជូនមន្ត្រីក្រសួងការបរទេសចំនួន ៣រូប ទៅតុលាការនៅរសៀលនេះ
08/23/2026 03:08 PM