ក្រុមហ៊ុន TH Automotive Manufacturing Co., Ltd​ នឹង​សម្ពោធជាផ្លូវការ​ រោងចក្រផ្គុំ និងដំឡើងរថយន្តរបស់ខ្លួន​នៅកម្ពុជា​ ក្នុងឆ្នាំ២០២៦នេះ
ប្រធានគណៈកម្មាធិការគណបក្សខេត្តតាកែវ ណែនាំសមាជិកមូលដ្ឋានឱ្យយកចិត្ត​ទុកដាក់​បម្រើ​ពលរដ្ឋ
សម្ដេចតេជោ ណែនាំឱ្យដាក់បេក្ខភាពស្រ្ដីជាប់ឆ្នោតយ៉ាងតិចមួយឃុំមួយរូប និងមានស្ត្រីធ្វើស្មៀនឃុំ
សម្ដេចតេជោស្នើស្ថាប័នពាក់ព័ន្ធចាត់វិធានការភ្លាមៗចំពោះអ្នកប្រព្រឹត្តទង្វើអសីលធម៌លើបណ្ដាញសង្គម

នយោបាយ​ និង ការអភិវឌ្ឍន៍

លោកជំទាវ ឱ វណ្ណឌីន ក្រើនរំលឹកក្រុមគោលដៅអាទិភាពទៅចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី៥ ចាប់ពីថ្ងៃទី០៩ ខែមិថុនាតទៅ

2022/06/06 06:45:36 pm        559
ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាល បានក្រើនរំលឹកដល់ក្រុមជួរមុខ​ និងក្រុមគោលដៅ​អាទិភាព ត្រូវទៅចាក់វ៉ាក់សាំងកូវីដ-១៩ ចាប់ពីថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២២ ខាងមុខនេះតទៅ ដើម្បីបន្តចូលរួមទប់ស្កាត់ការចម្លងនៃជំងឺកូវីដ-១៩ ។លោកជំទាវ ឱ វណ្ណឌីន ប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្របខណ្ឌ​ទូទាំង​ប្រទេស បានអំពាវនាវឲ្យថ្នាក់ដឹកនាំរាជរដ្ឋាភិបាល មន្ត្រីជួរមុខ និងក្រុមគោលដៅអាទិភាព ដែល​មានអាយុចាប់ពី១២ឆ្នាំឡើងទៅ ហើយបានចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី៤ រួចហើយ មាន​គម្លាត​យ៉ាងតិច ៣ខែឡើងទៅ​ សូមអញ្ជើញទៅចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី៥ ​ឲ្យបាន​គ្រប់ៗគ្នា ចាប់​ពីថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២២ តទៅ នៅតាមទីតាំងដែលក្រសួងសុខាភិបាលបានកំណត់។លោកជំទាវ ឱ វណ្ណឌីន បញ្ជាក់ថា ការទៅទទួលយកវ៉ាក់សាំងកូវីដ-១៩ ដូសទី៥ គឺ​ដើម្បី​ជួយ​បង្កើននូវភាពស៊ាំក្នុងរាង្គកាយរបស់បុគ្គលផង និងរក្សាបានភាពស៊ាំយ៉ាងរឹងមាំក្នុង​សហគមន៍​កម្ពុជា​ផងដែរ។ លោកជំទាវថា ការចាក់វ៉ាក់សាំងដូសទី៥ ក៏ដើម្បីបន្តចូលរួមទប់ស្កាត់ការវាយលុកពីវីរុសកូវីដ១៩ ជា​ពិសេស​វីរុសបំប្លែងថ្មីៗ ​ខណៈស្ថានភាពឆ្លងនៃជំងឺរាតត្បាតនេះនៅលើពិភពលោក​មិន​ធូរស្រាល​នៅឡើយ៕

ទិដ្ឋភាពនៃដំណើរការរាប់សន្លឹកឆ្នោតនៅខេត្តក្រចេះ

2022/06/05 11:13:15 pm        671
ក្រចេះ៖ ខណៈពេលនេះការិយាល័យទាំង ៥៨៧ការិយាល័យ នៅទូទាំងខេត្តក្រចេះ បានបញ្ចប់ដំណើរការនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ/សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២នេះ នៅវេលាម៉ោង ៣និង០០នាទី រសៀលថ្ងៃដដែល។ជាក់ស្ដែងនៅវិទ្យាល័យសម្តេច ហ៊ុន សែន ក្រុងក្រចេះ ស្ថិតក្នុងក្រុងក្រចេះ មាន ២ការិយាល័យ គឺការិយាល័យ លេខ ០១៩១ និង ០១៩២ ក៏ដូចជាការិយាល័យទាំង ៥៨៧ការិយាល័យផងដែរ បានបិទហិបឆ្នោតដើម្បីធ្វើការរាប់សន្លឹកឆ្នោត។ចំពោះវិទ្យាល័យសម្តេច ហ៊ុន សែន ក្រុងក្រចេះ មានអ្នកបោះឆ្នោតនៅក្នុងបញ្ជីបោះឆ្នោតផ្លូវការ​សរុបចំនួន ១១០៨នាក់ ​អ្នកបានមកបោះឆ្នោតសរុបមានចំនួន ​៨៧៤នាក់​ ស្មើនឹង ៨០%។គួរបញ្ជាក់ផងដែរថា លទ្ធផលបឋម គណបក្សប្រជាជកម្ពុជា ឈរនៅលេខរៀងទី១ នៅគ្រប់ការិយាល័យទូទាំងខេត្តក្រចេះ៕

អភិបាលខេត្តប៉ៃលិន រួមជាមួយពលរដ្ឋទូទៅ អញ្ជើញទៅបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី០៥

2022/06/05 09:38:23 pm        1002
ប៉ៃលិន៖ ឯកឧត្តម អ៊ី ឈាន និងលោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន រួមជាមួយប្រជាពលរដ្ឋ បានអញ្ជើញទៅបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី០៥ នៅមណ្ឌលវិទ្យាល័យ ហ៊ុន សែន ក្រុងទេព្យនិម្មិត ប៉ៃលិន ស្ថិតក្នុងភូមិអូរតាពុកក្រោម សង្កាត់ទូលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន នៅព្រឹកថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២នេះ ។ក្នុងឱកាសនោះ ឯកឧត្តម អ៊ី ឈាន បានសម្តែងនូវក្តីសប្បាយរីករាយ ដែលបាន​បំពេញ​កាតព្វកិច្ច​រួចរាល់ ក្នុងនាមជាពលរដ្ឋមួយរូបសម្រាប់ឃុំ-សង្កាត់ និងរាជរដ្ឋាភិបាលកម្ពុជា។ចំណែកលោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន ក៏បានអំពាវនាវ​ឲ្យប្រជាពលរដ្ឋ​ដែល​មាន​ឈ្មោះក្នុងបញ្ជីឈ្មោះបោះឆ្នោតទាំងអស់ ​សូមអញ្ជើញទៅបោះឆ្នោតទាំងអស់គ្នា និង​សម្រេច​ចិត្តឲ្យច្បាស់​ដើម្បីជ្រើសរើសមេឃុំ-ចៅសង្កាត់ ​ដែលបងប្អូនស្រលាញ់គាំទ្រពេញចិត្តពេញថ្លើម ពិសេសបន្តអភិវឌ្ឍន៍ភូមិ ឃុំ សង្កាត់ ឲ្យកាន់តែរីកចម្រើនបន្ថែមទៀត។បើតាម លោក គង់ ជឺ អនុប្រធាន គ.ជ.ប ខេត្តប៉ៃលិន ឱ្យដឹងថា នៅទូទាំងខេត្តប៉ៃលិន ​មានគណបក្សនយោបាយ ឈរឈ្មោះបោះឆ្នោតសរុបចំនួន ៥គណបក្ស ​មានពលរដ្ឋមានឈ្មោះ ក្នុងបញ្ជីចុះឈ្មោះបោះឆ្នោត សរុបចំនួន​ ៤២២៦៤ ​និងមានការិយាល័យបោះឆ្នោតសរុប​ ១១៨ ការិយាល័យផងដែរ៕

អ្នកនាំពាក្យ គ.ជ.ប ៖ ដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ- សង្កាត់ អាណត្តិទី៥ ពុំមានភាពមិនប្រក្រតីកើតឡើងនោះទេ

2022/06/05 08:35:00 pm        587
ភ្នំពេញ៖ អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ឯកឧត្តម សោម សូរីដា បានបញ្ជាក់ថា ដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ- សង្កាត់ អាណត្តិទី៥ នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២នេះ នៅតាមបណ្តាការិយាល័យបោះឆ្នោតទាំង ២៣.៦០២ ការិយាល័យ ពុំទាន់មានបញ្ហា នៃភាពមិនប្រក្រតីកើតឡើងនោះទេ។គ.ជ.ប បានបញ្ជាក់ថា នៅក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ មានអ្នកបោះឆ្នោត ៩.២០៥.៦៨១នាក់ និងមានការិយាល័យបោះឆ្នោតសរុប ២៣.៦០២ការិយាល័យ។ សន្លឹកឆ្នោតដែលត្រូវប្រើប្រាស់មានចំនួន ១១.៦១១.៤០០សន្លឹក និងសន្លឹកឆ្នោតបម្រុងជាង ១លាន ២សែនសន្លឹក (១.២៣៩.០០០សន្លឹក)។ ទឹកខ្មៅលុបលាងមិនជ្រះមានចំនួន ៥២០០០ដប៕ 

ឯកឧត្តម ​ជា សុផារ៉ា អញ្ជើញទៅបោះឆ្នោតនៅមណ្ឌលវិទ្យាល័យសម្ដេចតេជោហ៊ុន សែន សួង ខេត្តត្បូងឃ្មុំ

2022/06/05 08:29:54 pm        701
ត្បូងឃ្មុំ៖ ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ រួមទាំងថ្នាក់ដឹកនាំក្រសួងមួយចំនួន បានអញ្ជើញទៅបោះឆ្នោតនៅវិទ្យាល័យសម្តេចតេជោ ហ៊ុន សែន សួង ស្ថិតនៅក្រុងសួង ខេត្តត្បូងឃ្មុំ នាថ្ងៃទី ០៥ ខែមិថុនា ឆ្នាំ ២០២២។គួរជម្រាបជូនថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ/សង្កាត់ អាណត្តិទី៥នេះ បានចាប់ផ្ដើម​ដំណើរការ​ចាប់ពីម៉ោង ៧ព្រឹកនេះ រហូតដល់ម៉ោង៣រសៀល​ ដោយមាន​គណបក្សនយោបាយ​ចំនួន១៧ បានចូលរួមប្រកួតប្រជែង ​ដោយមានបេក្ខជនក្រុមប្រឹក្សាឃុំ/សង្កាត់សរុប ៨៦,០៩២នាក់ ស្ត្រី ២៧,៨១៣នាក់។ដំណើរការបោះឆ្នោតក្រុមប្រឹក្សាឃុំ/សង្កាត់ អាណត្តិទី៥នេះ មានការិយាល័យបោះឆ្នោតសរុបចំនួន ២៣,៦០២ ការិយាល័យ។ ប្រជាពលរដ្ឋមានឈ្មោះក្នុងបញ្ជីបោះឆ្នោតសរុបចំនួន ៩,២០៥,៦៨១នាក់ ស្មើនឹង ៨៧,៩៤ ភាគរយនៃប្រជាជនកម្ពុជាទាំងអស់ ក្នុងនោះមានស្រីចំនួន ៤,៩០៤,៨៣២នាក់៕

គិតត្រឹមម៉ោង១២ថ្ងៃត្រង់ ពលរដ្ឋក្នុងខេត្តកំពតជាង ២៦ម៉ឺននាក់ បានទៅបោះឆ្នោត

2022/06/05 07:38:30 pm        929
កំពត៖ ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណតិ្តទី៥ ឆ្នាំ២០២២នេះ ប្រជាពលរដ្ឋក្នុងខេត្តកំពត បានទៅចូលរួមយ៉ាងផុសផុល គិតត្រឹមម៉ោង១២ថ្ងៃត្រង់នេះ ប្រជាពលរដ្ឋជាង ២៦ម៉ឺននាក់ ស្មើ៦៧ភាគរយហើយ បានទៅចូលរួមបោះឆ្នោត បានប្រព្រឹត្តទៅដោយរលូន មិនមានបញ្ហាអ្វីកើតឡើងនោះឡើយ។ នេះបើតាមការឱ្យដឹងពីលោក តែ ជិនណារិទ្ធ ប្រធានគណៈកម្មការខេត្តរៀបចំការបោះឆ្នោត។លោកបានបន្តថា ខេត្តកំពតមានការិយាល័យបោះឆ្នោតសរុបចំនួន ១.០៥០ការិយាល័យ ក្នុង ៩៣ឃុំ-សង្កាត់ និង៩ក្រុងស្រុ ក្នុងនោះដែរមន្ត្រីដែលប្រើប្រាស់ដើម្បីបំពេញការងារទាំង ១.០៥០ការិយាល័យមានចំនួន ៦.៣០០នាក់។លោកប្រធាន បានបន្ថែមថា ការិយាល័យបោះឆ្នោតទាំងអស់ត្រូវបាន​បើកដំណើរ​ការព្រមៗគ្នា​នៅម៉ោង៧ព្រឹក មកដល់ពេលនេះ ដំណើរការបោះឆ្នោតរលូន ចំណែក​កត្តា​អាកាសធាតុ​អំណោយ​ផល ទើបធ្វើឱ្យប្រជាពលរដ្ឋមានការចូលរួមបោះឆ្នោតយ៉ាង​ផុសផុល​នៅគ្រប់ការិយាល័យ​បោះឆ្នោតទាំងអស់។ចំពោះការថែរក្សាសន្តិសុខសណ្តាប់ធ្នាប់ក្នុងការបោះឆ្នោតនេះ​ តាម​ការឱ្យដឹងពីលោក​ឧត្តមសេនីយ៍​ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពត ​បានឱ្យដឹងដែរថា កម្លាំងការពារសន្តិសុខ​សណ្តាប់ធ្នាប់​ចាប់​ពីយុទ្ធនាការឃោសនា ​រហូតដល់ពេលចប់នៃការបោះឆ្នោត គឺប្រើប្រាស់​កម្លាំង​សរុបចំនួន ២.២៤៨នាក់ លើ ១.០៥០ការិយាល័យ​ (កងកម្លាំងទាំងបីប្រភេទ) ក្នុងនោះ​កម្លាំង​នគរបាលមានចំនួន ១.៤៤១នាក់ ​និងបន្ថែម​កម្លាំងប្រជាការពារចំនួន ២៩១នាក់ផងដែរ៕

អគ្គនាយកសម្ព័ន្ធសន្តិភាពសកលកោតសរសើរថា សម្តេចតេជោ បានធ្វើឱ្យពិភពលោកកោត​ស្ញប់ស្ញែង​​

2022/06/04 08:03:38 pm        799
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៤មិថុនានេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា អនុញ្ញាតឱ្យលោកបណ្ឌិត Xun young ho អគ្គនាយកសម្ព័ន្ធសន្តិភាពសកល (UPF) ចូលជួបសំដែងការគួរសមនៅវិមានសន្តិភាព។បើតាមឯកឧត្តម អ៊ាង សុផល្លែត រដ្ឋលេខាធិការក្រសួងបរិស្ថាន ​ក្នុងនាម​ជា​អ្នកនាំពាក្យ​ បាន​ឱ្យ​ដឹង​ថា លោក យុង ហូ បានគោរពជំរាបជូនសម្តេចថា តាមរយៈប្រវត្តិរូប​របស់​សម្តេច ដែល​បាន​ផ្សព្វផ្សាយ​ក្នុងពេលទទួល​ពាន​រង្វាន់ស៊ុនហាក់ថ្មីៗនេះ​បានធ្វើឱ្យពិភព​លោកកោត​ស្ញប់ស្ញែង​​យ៉ាងខ្លាំង។ជាការឆ្លើយតបសម្ដេចតេជោ បានថ្លែងអំណរគុណជូនចំពោះឯកឧត្តម យុង ហូ ដែលបានទទួល​ការ​អញ្ជើញ​មកចូលរួមសង្កេតការណ៍បោះឆ្នោតជ្រើសរើស​ក្រុមប្រឹក្សាឃុំ ​សង្កាត់ នៅពេលនេះ​ដែល​ជាកត្តា​ជំរុញ​លទ្ធិប្រជាធិបតេយ្យ​នៅកម្ពុជា។ចំពោះករណី​សម្ព័ន្ធ​សន្តិភាព​សកល​សម្ដេច​ មានប្រសាសន៍ថា គប្បីណា​មានការ​ជួបជុំ​គ្នារ​វាងឥស្សរជន​ជាន់ខ្ពស់​និង​អ្នកវាយតម្លៃធ្វើការ​សម្របសម្រួល ធ្វើការជាមួយ​អង្គការផ្សេងៗ​លើ​បញ្ហាសន្តិភាពដោយមិនសំរាប់តែអាស៊ីប៉ាស៊ីហ្វិកទេ​ ប៉ុន្តែសម្រាប់ពិភពលោកទាំងមូល ជា​ពិសេសចូលរួមចំណែកក្នុងកិច្ចការពិភពលោកនាពេលបច្ចុប្បន្ន៕អត្ថបទ៖ មុត សុទ្ធ

សម្តេចតេជោ ហ៊ុន សែន ៖កម្ពុជាធ្លាប់តែល្បីខាងធ្វើសង្គ្រាម ក្លាយជាប្រទេសប្រជាធិបតេយ្យតាមរយៈការបោះឆ្នោតជាទៀតទាត់

2022/06/04 07:19:29 pm        817
ក្នុងឱកាសអនុញ្ញាតឱ្យប្រតិភូសង្កេតការណ៍សម្រាប់ការបោះឆ្នោត ជួបសំដែងការគួរសម សម្តេចតេជោ ហ៊ុន សែន នាយក រដ្ឋមន្ត្រីកម្ពុជាបានមានប្រសាសន៍ថា ប្រទេសកម្ពុជាធ្លាប់តែជាប្រទេសដែលល្បីល្បាញខាងធ្វើសង្គ្រាម បានប្រែក្លាយជាប្រទេសប្រជាធិបតេយ្យតាមរយៈការបោះឆ្នោត ជាពិសេសដំណើរការឃោសនា១៤ថ្ងៃមកនេះដោយរលូន គ្មានអំពើហិង្សា។សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបានអញ្ជើញលើកឡើងយ៉ាងដូច្នេះ ក្នុងពេលអនុញ្ញាតឱ្យក្រុមអ្នក សង្កេតការណ៍មើលការបោះឆ្នោតនៅថ្ងៃស្អែកនេះ ចូលជួបសំដែងការគួរសម នៅវិមានសន្តិភាពព្រឹកថ្ងៃទី៤មិ ខែមិថុនា ឆ្នាំ២០២២នេះ ។នៅក្នុងជំនួបរវាងសម្ដេចតេជោ និងប្រតិភូសង្កេតការណ៍បោះឆ្នោត ដឹកនាំដោយ Andres pastrana ប្រធានអង្គការCDI ឯកឧត្តមបានគោរពជម្រាបជូនសម្ដេចចូលថា ប្រតិភូអ្នកសង្កេតការណ៍ទាំង១១ក្រុម រួមទាំងប្រតិភូខ្មែរ ក្នុងនោះ ប្រតិភូសង្កេតការណ៍មកពីបរទេស មានមកពីប្រទេសអូស្រ្តាលីនិង ប្រទេសកូរ៉េ ហើយក៏បានសម្ដែង នូវអំណរគុណ ជូនចំពោះរាជរដ្ឋាភិបាលកម្ពុជាដែលបានអញ្ជើញប្រតិភូទាំងអស់មកសង្កេតការណ៍មើលការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់នៅពេលនេះ។ឯកឧត្តមក៏បានគោរពជូនពរ ឲ្យដំណើរការបោះឆ្នោតនៅថ្ងៃស្អែកដំណើរការបានល្អ សេរី យុត្តិធម៌ និងគ្មានអំពើហិង្សា។ជាការឆ្លើយតប សម្ដេចតេជោបានស្វាគមន៍ប្រតិភូសង្កេតការណ៍ទាំងអស់ហើយក៏បានជម្រាបជូន ប្រតិភូទាំងមូលអំពីប្រវត្តិសាស្រ្តរបស់កម្ពុជាដែលបានឆ្លងកាត់សង្គ្រាមរ៉ាំរ៉ៃ របបប្រល័យពូជសាសន៍ដែលបានសម្លាប់ប្រជាជនខ្មែរអស់ជាង៣លាននាក់។សម្ដេចបានជម្រាបជូនប្រតិភូទាំងមូលថា ពេលដែលសម្ដេចចូលមកដល់ទីក្រុងភ្នំពេញដំបូង បានជួបប្រជាជនតែ៧នាក់ប៉ុណ្ណោះ។ សម្ដេចបន្តថាពេលនោះភ្នំពេញជារហោឋាន មិនដូចភ្នំពេញនាពេលនេះ ដែលមានការកកស្ទះចរាចរណ៍ផង និងអគារខ្ពស់ៗផង។សម្ដេចបានមានប្រសាសន៍បន្តថា អង្គការសហប្រជាជាតិធ្លាប់បានបញ្ជូនកងទ័ពមួកខៀវមកកម្ពុជា ប៉ុន្តែពេលនេះកម្ពុជាបានបញ្ជូនកងទ័ព ក្រោមឆ័ត្រអង្គការសហប្រជាជាតិទៅប្រតិបត្តិការនៅប្រទេសដទៃ។ សម្ដេចបន្តថាដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ចាប់ ផ្ដើមតាំងពីឆ្នាំ២០០២។ នេះជាការបោះឆ្នោតសកលហើយការបោះឆ្នោតនេះគឺជា ការផ្ទេរអំណាចទៅថ្នាក់ក្រោមជាតិដើម្បីបោះឆ្នោតអសកលជ្រើសរើស ក្រុមប្រឹក្សាស្រុក ខេត្ត និងការបោះឆ្នោតព្រឹទ្ធសភា។សម្ដេចបានថ្លែងអំណរគុណចំពោះគណប្រតិភូ សង្កេតការណ៍ទាំងអស់ ដែលបានមកធ្វើការសង្កេតការណ៍បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ នាពេលនេះ ដើម្បីសង្កេតមើល អំពីដំណើរការលទ្ធិប្រជាធិបតេយ្យរបស់ប្រទេសមួយដែលធ្លាប់តែល្បីល្បាយអំពីការធ្វើសង្គ្រាមការកាប់សម្លាប់ប្រល័យពូជសាសន៍ប្រែក្លាយជាប្រទេសប្រជាធិបតេយ្យតាមរយៈការបោះឆ្នោត។សម្ដេចបានជម្រាបជូនប្រតិភូអំពី ជោគជ័យ នៃការគ្រប់គ្រងការរីករាលដាលជំងឺកូវីដ-១៩ ដែលមកដល់ពេលនេះកម្ពុជាមិនមានការឆ្លងរយៈពេលជាង ២០ថ្ងៃមកហើយ។ ពីនោះទៅទៀតបានដំណើរការលើការ ឃោសនារកសំឡេងឆ្នោតរបស់គណបក្សនីមួយៗដោយរលូន គ្មានអំពើហិង្សា ទាំងពាក្យសម្ដីនិងកាយវិការ៕

សម្តេចតេជោ ហ៊ុន សែន ៖ យុទ្ធសាស្ត្រផ្ការីកចាក់វ៉ាក់សាំងកូវីដ-១៩ នាំឱ្យកម្ពុជាសម្រេចជោគជ័យជាពិសេសការបោះឆ្នោតនៅថ្ងៃស្អែកនេះ

2022/06/04 06:26:38 pm        598
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានមានប្រសាសន៍ដោយមោទភាពថា យុទ្ធសាស្ត្រនៃការចាក់វ៉ាក់សាំងប្រយុទ្ធប្រឆាំងកូវីដ-១៩ បាននាំឱ្យកម្ពុជាសម្រេចបានជោគជ័យ ជាពិសេសសម្រាប់ការបោះឆ្នោតនៅថ្ងៃស្អែកនេះតែម្តង។នេះជាប្រសាសន៍លើកឡើងរបស់សម្តេច ខណៈបានអនុញ្ញាតឱ្យឯកឧត្តម Andres pastrana ប្រធានអង្គការអ្នកប្រជាធិបតេយ្យនិយម កណ្តាលអន្តរជាតិ(CDI)ចូលជួបសំដែងការគួរសម នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២២នេះ ។នៅក្នុងជំនួបនេះ ឯកឧត្តម Andres pastrana  បានមានប្រសាសន៍ថា ក្នុងនាមក្រុមគ្រួសារ ស៊ីឌីអាយ ឯកឧត្តម សូមគោរពសម្ដែងនូវមរណទុក្ខចំពោះការបាត់បង់ បងប្រុស របស់សម្ដេច ហើយក៏បានគោរពជម្រាបជូនសម្ដេចថា ឯកឧត្តមពិតជាមានកិត្តិយសណាស់ ដែលបានអញ្ជើញមកធ្វើជាអ្នកសង្កេតការណ៍សម្រាប់ការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ឆ្នាំ ២០២២នេះ។ឯកឧត្តម បានបន្ថែមថា នេះជាលើកទី៣ហើយ ដែលឯកឧត្តមបានមកសង្កេតការណ៍មើលការបោះឆ្នោតនៅកម្ពុជា។លើកទី១ គឺនៅឆ្នាំ២០១៤ លើកទី២ឆ្នាំ២០១៨ និងលើកទី៣គឺនៅពេលនេះ។ឯកឧត្តមក៏បានគោរពជូនពរឱ្យដំណើរការនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់នៅថ្ងៃស្អែកនេះ ដំណើរការទៅដោយរលូន និងជោគជ័យ។ជាការឆ្លើយតប សម្ដេចតេជោបានថ្លែងអំណរគុណឯកឧត្តម Andres ចំពោះការចូលរួមរំលែកមរណទុក្ខ និងបានជម្រាបជូនឯកឧត្តម Andres អំពីដំណើរការចាក់វ៉ាក់សាំងប្រយុទ្ធប្រឆាំងកូវីដ-១៩ នៅកម្ពុជាដែលយកយុទ្ធសាស្ត្រផ្ការីក ចាក់ចេញពីរាជធានីភ្នំពេញនិងខេត្តកណ្តាលមុនគេដែលនាំឱ្យទទួលបានជោគជ័យ ជាពិសេស សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់នៅថ្ងៃស្អែកនេះ។សម្ដេចបានបន្តថាកម្ពុជាឥឡូវនេះមិនមានការឆ្លងកូវីដ-១៩ ជាង២០ថ្ងៃហើយ។ ជាទីបញ្ចប់សម្ដេចតេជោ ហ៊ុនសែន បានថ្លែងអំណរគុណដល់ឯកឧត្ដមAndres ដែលបានដឹកនាំប្រតិភូCDIមកសង្កេតការណ៍បោះឆ្នោតនៅកម្ពុជានៅថ្ងៃស្អែកនេះ៕

ឯកឧត្តម លុយ សុន អញ្ជើញបិទវគ្គយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ នៅឃុំឆ្នាល់មាន់

2022/06/04 01:07:49 am        251
បាត់ដំបង៖ ឯកឧត្តម លុយ សុន ប្រធានក្រមការងារគណបក្សប្រជាជនកម្ពុជា ចុះមូលដ្ឋានឃុំឆ្នាល់មាន់ ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង នៅព្រឹកថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២២នេះ បានអញ្ជើញដង្ហែក្បួនបិទវគ្គយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ នៅមូលដ្ឋានឃុំឆ្នាល់មាន់ ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង ។សម្រាប់យុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៥ រយៈពេល ១៤ថ្ងៃ ដែលបានចាប់ផ្តើមកាលពីថ្ងៃទី២១ ខែឧសភា ឆ្នាំ ២០២២ ត្រូវបិទបញ្ចប់ នៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២២នេះ ដោយជាទូទៅយុទ្ធនាការ ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងទៅនេះបាន ប្រព្រឹត្តិទៅក្រោមបរិយាកាសល្អប្រសើរ គ្មានអំពើហិង្សាកើតឡើងឡើយ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

អ្នកគាំទ្រអ៊ុយក្រែន ជួបប្រជុំគ្នាខណៈសង្គ្រាមកាន់តែរីកធំ ហើយប្រព័ន្ធការការពារដែនអាកាសចុះខ្សោយ
08/24/2026 10:08 AM
ស៊ីរី និងអ៊ីស្រាអែល បានធ្វើកិច្ចចរចាសម្របសម្រួលដោយអាមេរិក ដើម្បីបន្ធូរបន្ថយភាពតានតឹង
08/24/2026 09:08 AM
ថៃ បើកកិច្ចប្រជុំបន្ទាន់ស្តីពីរលកនៃការវាយប្រហារដ៏កក្រើកពីក្រុមបះបោរនៅភាគខាងត្បូងប្រទេស
08/24/2026 08:08 AM
អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ អញ្ជើញចុះពិនិត្យស្ថានភាពទឹកជំនន់ និងផលប៉ះពាល់ប្រជាពលរដ្ឋ ក្នុងខេត្តត្បូងឃ្មុំ
08/24/2026 08:08 AM
មន្រ្តីឧទ្យានុរក្សចុះល្បាតទប់ស្កាត់ការទន្ទានដីព្រៃខុសច្បាប់ នៅឧទ្យានជាតិគីរីរម្យ
08/24/2026 08:08 AM
រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំស្ដីពី «កិច្ចសន្ទនាជាមួយពហុភាគីពាក់ព័ន្ធរបស់សភាស្ដីពីការវិនិយោគប្រកបដោយការទទួលខុសត្រូវសម្រាប់សន្ដិសុខស្បៀង និងអាកាសធាតុ»
08/24/2026 07:08 AM
ផ្ទះទេវតាទី៣៣៨ មួយខ្នងទៀតដោយមានភ្ជាប់ប្រព័ន្ធភ្លើងសូឡា និងទឹកស្អាត ត្រូវបានលោកជំទាវ ហ៊ុន ម៉ាណា ប្រគល់ជូនពលរដ្ឋខ្វះខាតជីវភាព នៅខេត្តកំពង់ធំ
08/23/2026 05:08 PM
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញវឌ្ឍនភាព និងការចាប់ផ្តើមអនុវត្ត “កម្មវិធីលើកកម្ពស់ជីវភាពគ្រួសារយុទ្ធជន តាមរយៈគំរូផលិតកម្មកសិកម្មទំនើប”
08/23/2026 04:08 PM
លោកជំទាវ ឌី សុខីទីឃាយុកោ ហ៊ុន ម៉ានិត អញ្ជើញប្រគល់អណ្តូងទឹកស្អាត ១០ កន្លែង ជូនប្រជាពលរដ្ឋក្នុងឃុំមានជ័យ ស្រុកឈូក ខេត្តកំពត
08/23/2026 04:08 PM
ក្រសួងការងារ៖ ខេត្តកំពង់ស្ពឺមានឱកាសការងារជិត ២ម៉ឺនកន្លែងកំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ
08/23/2026 04:08 PM