ក្រុមហ៊ុន TH Automotive Manufacturing Co., Ltd​ នឹង​សម្ពោធជាផ្លូវការ​ រោងចក្រផ្គុំ និងដំឡើងរថយន្តរបស់ខ្លួន​នៅកម្ពុជា​ ក្នុងឆ្នាំ២០២៦នេះ
ប្រធានគណៈកម្មាធិការគណបក្សខេត្តតាកែវ ណែនាំសមាជិកមូលដ្ឋានឱ្យយកចិត្ត​ទុកដាក់​បម្រើ​ពលរដ្ឋ
សម្ដេចតេជោ ណែនាំឱ្យដាក់បេក្ខភាពស្រ្ដីជាប់ឆ្នោតយ៉ាងតិចមួយឃុំមួយរូប និងមានស្ត្រីធ្វើស្មៀនឃុំ
សម្ដេចតេជោស្នើស្ថាប័នពាក់ព័ន្ធចាត់វិធានការភ្លាមៗចំពោះអ្នកប្រព្រឹត្តទង្វើអសីលធម៌លើបណ្ដាញសង្គម

នយោបាយ​ និង ការអភិវឌ្ឍន៍

ឯកឧត្តម លី ធុជ ​ដឹកនាំ​សមាជិក​ សមាជិកា ​ជាង​ ៣០០០នាក់​ ដង្ហែ​ក្បួន​បិទ​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត​ជ្រើសរើស​ក្រុម​​ប្រឹក្សា​ឃុំ​សង្កាត់​ អាណត្តិ​ទី​៥​ ឆ្នាំ​២០២២

2022/06/03 11:38:47 pm        180
បាវិត,ស្វាយរៀង៖ នៅព្រឹក​ថ្ងៃ​ទី​០៣​ ខែ​មិថុនា​ ឆ្នាំ​២០២២​ ឯកឧត្តម លី ធុជ ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានក្រុងបាវិត ខេត្តស្វាយរៀង ​បាន​ដឹកនាំ​សមាជិក​ សមាជិកា ​គណបក្ស​ប្រជាជន​កម្ពុជា​ក្រុងបាវិត​​ជាង​ ៣០០០នាក់​ ដង្ហែ​ក្បួន​បិទ​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត​ជ្រើសរើស​ក្រុម​​ប្រឹក្សា​ឃុំ​សង្កាត់​ អាណត្តិ​ទី​៥​ ឆ្នាំ​២០២២។ 

ឯកឧត្ដម ជា សុផារ៉ា អញ្ជើញជួបសំណេះសំណាលជាមួយសមាជិកសមាជិកាបក្សខេត្តត្បូងឃ្មុំ

2022/06/03 11:37:45 pm        704
ត្បូងឃ្មុំ៖ ថ្ងៃបិទបញ្ចប់យុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥ឆ្នាំ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តត្បូងឃ្មុំ បានអញ្ជើញជួបសំណេះសំណាលជាមួយប្រធានក្រុមបក្ស សមាជិក សមាជិកា នៃគណបក្សប្រជាជនកម្ពុជា និងប្រជាពលរដ្ឋ នៅតាមមូលដ្ឋាននានាទូទាំងខេត្តត្បូងឃ្មុំ។ឯកឧត្ដម ឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា មានប្រសាសន៍ថា យុទ្ធនាការឃោសនាបោះឆ្នោត​បាន​បញ្ចប់​ប្រកបដោយភាពជោគជ័យ ដោយមានការចូលរួមយ៉ាងច្រើនកុះករពីសមាជិក សមាជិកា​គណបក្សប្រជាជនកម្ពុជា​ នៅគ្រប់មូលដ្ឋានទាំងអស់ទូទាំងខេត្តត្បូងឃ្មុំ ​ហើយប្រជាពលរដ្ឋ និង​សមាជិកសមាជិកា​បក្សទាំងអស់ ​បានគាំទ្រយុទ្ធនាការឃោសនាបោះឆ្នោតនេះ ឱ្យដំណើរការ​ទៅដោយរលូន ​ដែលកាយវិការនេះ គឺបានបង្ហាញយ៉ាងច្បាស់ថា ប្រជាពលរដ្ឋ និងសមាជិក សមាជិកា​បក្សគ្រប់រូប ​ស្រលាញ់គាំទ្រគោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជា។ ពលរដ្ឋ ចង់បានការ​អភិវឌ្ឍលើគ្រប់វិស័យ ​ការលើកកម្ពស់ជីវភាព​ចង់ ​បានហេដ្ឋារចនាសម្ព័ន្ធ​លើ​គ្រប់វិស័យ​បន្ថែមទៀត។ឯកឧត្ដម បានបន្ថែមថា នៅក្នុងយុទ្ធនាការឃោសនាបោះឆ្នោតនេះ ​ក៏បានបង្ហាញអំពីការទទួលខុស​ត្រូវរបស់​អាជ្ញាធរគ្រប់លំដាប់ថ្នាក់ កងកម្លាំងគ្រប់ប្រភេទ ​បានថែរក្សាសន្តិសុខ សុវត្ថិភាព​បាន​យ៉ាងល្អប្រសើរ ​ហើយដំណើរការនៃការឃោសនាបោះឆ្នោតនេះ ក៏បានបង្ហាញថា​លទ្ធិប្រជាធិបតេយ្យ​សេរីពហុបក្ស ​កំពុងតែមានភាពរឹងមាំស្ថិតស្ថេរនៅក្នុងព្រះរាជាណាចក្រកម្ពុជា ដែលចាត់ទុកថានេះ​ជារបត់ដ៏ត្រឹមត្រូវ​ ដែលគណបក្សប្រជាជនកម្ពុជាបានប្រកាន់យក។ គណបក្សប្រជាជនកម្ពុជា គឺជាបង្អែក និងជាសេចក្តីសង្ឃឹមរបស់ប្រជាពលរដ្ឋ។ គណបក្សប្រជាជនកម្ពុជា​ ជាគណបក្សរបស់ប្រជាជន ​ដើម្បីប្រជាជន និងបន្តការដឹកនាំតទៅ​មុខទៀត ​សម្រាប់កូនចៅប្រជាពលរដ្ឋគ្រប់ជំនាន់នាពេលអនាគត។ឯកឧត្តម មានសង្ឃឹមជឿជាក់ថា ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី០៥ នេះ ​នៅគ្រប់មូលដ្ឋានក្នុងខេត្តត្បូងឃ្មុំ ​ប្រជាពលរដ្ឋនឹងផ្ដល់ការគាំទ្រដល់គណបក្សប្រជាជនកម្ពុជា ដែល ​មានក្រុមប្រឹក្សាឃុំរបស់បក្សនេះ តែងតែបម្រើ និងផ្ដល់សេវាសាធារណៈជូន​ប្រជាពលរដ្ឋ​បានល្អប្រសើរ៕

ឯកឧត្តម ម៉ឹង មករា និងអ្នកគាំទ្រជាង ៣០០០នាក់នៅស្រុកជើងព្រៃ ហែរបក្សបិទយុទ្ធនាការឃោសនាបោះឆ្នោត

2022/06/03 10:47:10 pm        1033
កំពង់ចាម៖ ថ្ងៃទី៣ខែមិថុនាឆ្នាំ២០២២ ឯកឧត្តម ម៉ឹង មករា សមាជិកក្រុមការងារថ្នាក់ជាតិ ចុះជួយមូលដ្ឋានខេត្តកំពង់ចាម និងជាប្រធានក្រុមការងារជនបង្គោលចុះជួយស្រុកជើងព្រៃ ខេត្តកំពង់ចាម ព្រមទាំងសមាជិកសមាជិកា ចូលរួមហែរបក្សបិទយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥ ឆ្នាំ២០២២ មានអ្នកគាំទ្រចូលរួមជាង ៣០០០នាក់។ក្នុងពិធីនោះ ឯកឧត្តម សូមឱ្យប្រជាពលរដ្ឋបន្តគាំទ្ររាជរដ្ឋាភិបាល ពិសេសបន្តគាំទ្រគណបក្ស​ប្រជាជន​ដែល​បានប្រឹងប្រែងកសាង នឹងរក្សាសន្តិភាព ដែលជាមូលដ្ឋាននៃការអភិវឌ្ឍ​លើក​កំពស់គុណភាពជីវិត ​និងការស់នៅរបស់ប្រជាពលរដ្ឋកាន់តែប្រសើរឡើង។ មាន​តែ​គណបក្ស​ប្រជាជន​កម្ពុជា ​ដែលបានថែរក្សាសុខសន្តិភាព ​សណ្តាប់ធ្នាប់ និងការអភិវឌ្ឍពិតប្រាកដ​ជូន​ប្រជាជនកម្ពុជា។ឯកឧត្តម ម៉ឹង មករា បានបន្ដថា គណបក្សប្រជាជនបង្កើតឡើងដោយប្រជាជន បម្រើប្រជាជន រួម​សុខរួមទុក្ខជាមួយប្រជាជន ក្នុងស្មារតីជាមហាគ្រួសារខ្មែរដ៏ធំ ពិសេស​គណបក្សប្រជាជន គឺ​ស្មោះត្រង់នឹងរួមចំណែកជាមួយពលរដ្ឋខ្លួនក្នុងគ្រប់កាលៈទេសៈទាំងអស់​ តាំងពីអតីតកាល បច្ចុប្បន្ន និង​ទៅ​ថ្ងៃ​អនាគត​ជា​និរន្តរ៍។នាថ្ងៃដដែលនេះ ឯកឧត្តម ក៏បានអញ្ជើញទៅពិនិត្យមើល​សមិទ្ធផល​អាងទឹក​អូរតាកេរ្តិ៍ដែល​ជា​សមិទ្ធផលដ៏ថ្លៃថ្លារបស់ឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ដែល​សមិទ្ធផល​នេះ​នឹងរួមចំណែកក្នុងការបង្កើតនូវសហគមន៍កសិករគំរូ ​ទីផ្សារកសិផល ​និងជាកន្លែង​ផ្ទេរនូវបច្ចេកវិជ្ជា បច្ចេកទេសកសិកម្ម​ និងគាំទ្រដល់ប្រជាកសិករក្នុងការលើកកំពស់សេដ្ឋកិច្ច និងជីវភាពរស់នៅ​របស់​ប្រជាជនលើវិស័យកសិកម្មរួមមានសួនដំណាំបន្លែសុវត្ថិភាព ​វារីវប្បកម្ម​ និងដំណាំស្រូវ ដើម្បី​បង្ហាត់បង្ហាញ​ជូនប្រជាពលរដ្ឋនៅមូលដ្ឋានតែម្តង។សមិទ្ធផល និងស្នាដៃជាក់ស្តែងជាច្រើនដែលកើតឡើងក្រោមការដឹកនាំផ្ទាល់របស់ គណបក្ស​ប្រជាជនកម្ពុជា ​គឺដើម្បីនាំ ​នាវាកម្ពុជា ឆ្ពោះទៅមុខប្រកបដោយសន្តិភាពនឹងការអភិវឌ្ឍជូន​ប្រជាជនកម្ពុជា។ក្រោមការដឹកនាំរបស់ឯកឧត្ដម ម៉ឹង មករា និងការចង្អុលបង្ហាញដោយផ្ទាល់ពី​ឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត ក្រុមការងារបានរួមចំណែកយ៉ាងច្រើន ក្នុងការជួយដល់កិច្ចការមនុស្សធម៌មានដូចជា វិស័យសុខាភិបាល ​វិស័យអប់រំ វិស័យកសិកម្ម ​និងការកសាងហេដ្ឋារចនាសម្ព័ន្ធ ជូនប្រជាពលរដ្ឋ​នៅ​ជនបទរួមមាន ការកសាងផ្លូវថ្នល់ ​សាលារៀន មន្ទីរពេទ្យ វត្តអារាម ​ទំនប់ទឹក​ ប្រលាយទឹក ស្រះទឹក ​ការដាំកូនឈើលម្អអមសងខាងផ្លូវ ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗឯទៀត ដើម្បីរួម​ចំណែក​ជាមួយរាជរដ្ឋាភិបាលក្នុងការកាត់បន្ថយភាពក្រីក្រ របស់ប្រជាពលរដ្ឋ​នៅតាមជនបទ ៕

សម្តេចតេជោ អំពាវនាវដល់ពលរដ្ឋឱ្យប្រុងប្រយ័ត្នចំពោះកូវីដ១៩ ក្នុងពេលបោះឆ្នោតខាងមុខ បើទោះបីបច្ចុប្បន្នពុំមានករណីឆ្លងថ្មីក៏ដោយ

2022/06/03 09:55:23 pm        688
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានក្រើនរំលឹកដល់បងប្អូនជនរួម ជាតិទាំងអស់ ពេលទៅបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ នាថ្ងៃទី៥ ខែមិថុនា ខាងមុខនេះ គប្បីបន្តអនុវត្តឲ្យបានខ្ជាប់ខ្ជួនជានិច្ច ដោយត្រូវមានអាកុល និងពាក់ម៉ាស ដើម្បីការពារមេរោគកូវីដ១៩ បើទោះបីជាបច្ចុប្បន្នប្រទេសកម្ពុជាយើង ពុំមានករណីឆ្លងថ្មីក៏ដោយ។ក្នុងនោះសម្តេចតេជោ ហ៊ុន សែន បានអំពាវនាវដល់បងប្អូនជនរួមជាតិជាថ្មីម្តងទៀត សូមមេត្តាកុំលក់នូវគ្រឿងស្រវឹង ក្នុងថ្ងៃបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ នាថ្ងៃអាទិត្យ ទី៥ខែមិថុនា ខាងមុខនេះ។សម្តេចតេជោ បានថ្លែងអំណរគុណចំពោះក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៤ កន្លងទៅ ដែលបាន​ធ្វើការ​បំរើដល់បងប្អូនប្រជាពលរដ្ឋទូទំាងប្រទេសបានយ៉ាងល្អ ​ជាពិសេសគឺការរៀបចំ ឲ្យ​ប្រជាពលរដ្ឋ​គ្រប់រូបបានចាក់វ៉ាក់សាំងការពារមេរោគកូវីដ១៩​ ជាដើម។សម្តេចនាយករដ្ឋមន្រ្តី បានប្រកាសថា សម្តេចមិនបានភ្លេចនោះឡើយចំពោះសកម្មភាព​និង​គុណ​បំណាច់របស់បងប្អូនប្រធានក្រុមប្រឹក្សាឃុំ-សង្កាត់ទូទាំង​ប្រទេស ដែលបាន​រៀបចំ​យ៉ាងយក​ចិត្តទុក​ដាក់បំផុតចំពោះប្រជាពលរដ្ឋនៅតាមមូលដ្ឋានរបស់ខ្លួនពេលដែលប្រទេសកំពុងជួបនូវវិបត្តិកូវីដ១៩។សម្តេចតេជោ ហ៊ុន សែន បានប្រកាសអគុណជាថ្មីម្តងទៀតចំពោះក្រុមប្រឹក្សាឃុំ-សង្កាត់ទាំងអស់ ដែល​បានលះបង់គ្រប់បែបយ៉ាងបំរើដល់អាយុជីវិតរបស់បងប្អូនប្រជាពលរដ្ឋ​ដោយមិនបាន​គិត​អំពី​និន្នាការនយោបាយ​អ្វីនោះឡើយ ​ជាពិសេសក្នុងពេលដំណាក់កាលនៃការគ្រប់គ្រងមេរោគកូវីដ១៩ និងពេលចាក់វ៉ាក់សាំងប្រឆាំងកូវីដ១៩នេះតែម្តង ​ខណៈការខិតខំរបស់ក្រុមប្រឹក្សាឃុំ-សង្កាត់​នេះហើយ ​បានកាត់បន្ថយអាយុជីវិតរបស់ពលរដ្ឋខ្មែរយើងពីមេរោគកូវីដ១៩នោះ។សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីបានថ្លែងអំណរគុណចំពោះបងប្អូនជនរួមជាតិទាំងអស់ ដែលបានចូលរួមកិច្ចការដ៏ល្អ ក្នុងរយៈពេលនៃយុទ្ធនាការបោះឆ្នោត ដែលបានធ្វើឲ្យប្រទេស​កម្ពុជា​យើង ដំណើរការ ​យុទ្ធនាការរក​សំឡេងឆ្នោត​ប្រព្រឹត្តទៅ​ភាព​ស្ងប់ស្ងាត់​ល្អ ដោយពុំមានបាតុភាព​អ្វីកើតឡើងនោះ។សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បា​នប្រកាសថ្លែងអំណរគុណចំពោះគ្រប់បណ្តាគណបក្សនយោបាយទាំងអស់នៅកម្ពុជា ដែល​បានចូលរួមអនុវត្តច្បាប់ ស្របទៅ​តាមការណែនាំ​រ​បស់​គណៈកម្មាធិការជាតិរៀបចំការ​បោះឆ្នោត (គ.ជ.ប.) ហើយសម្តេចសង្ឃឹមថា​ គ្រប់​គណបក្សនយោបាយទាំងអស់​នឹងចូលរួមជាមួយគ្នាដើម្បី​ជោគជ័យ​នូវ​លទ្ធិប្រជាធិបតេយ្យ ​សេរី​ពហុបក្សនៅកម្ពុជាយើង ​ក្នុងពេលបោះឆ្នោតនាថ្ងៃអាទិត្យទី៥ ខែមិថុនា ខាងមុខនេះ។សម្តេចតេជោ ​បានសម្តែងក្តីរំពឹងថា ​គ្រប់គណបក្សនយោបាយទាំងអស់គ្នា នឹងទទួលយក​នូវ​លទ្ធផល​ការបោះឆ្នោត​ ដែល​ប្រជាជន​នឹង​ផ្តល់​សម្រាប់​យើង​ទាំង​អស់គ្នា ​នាពេលប៉ុន្មាន​ថ្ងៃ​ខាងមុខនេះ៕

ពលរដ្ឋថ្លែងការសប្បាយចិត្ត ខណៈបានចូលរួមហែរគណបក្សដែលខ្លួនស្រឡាញ់នៅថ្ងៃបិទបញ្ចប់យុទ្ធនាការ

2022/06/03 09:43:05 pm        727
ភ្នំពេញ៖ នៅក្នុងឱកាសការចូលរួមហែរគណបក្សឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អណត្តិទី៥ នៅថ្ងៃទី៣ ខែមិថុនា ដែលជាថ្ងៃចុងក្រោយនេះ បណ្តាពលរដ្ឋ និងបណ្តាសកម្មជនគណបក្សនយោបាយនានា នៅរាជធានីភ្នំពេញ បានថ្លែងការសប្បាយចិត្ដជាខ្លាំង ខណៈគេបានចូលរួមឃោសនាបោះឆ្នោតជូនគណបក្សដែលគេស្រឡាញ់។បើតាមពលរដ្ឋនៅសង្កាត់អូឬស្សី បានថ្លែងថា នៅថ្ងៃនេះគឺជាថ្ងៃចុងក្រោយនៃ យុទ្ធនាការឃោសនា​បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អណត្តិទី៥ ហើយគេឃើញមានបណ្តាអ្នកគាំទ្រ និង​សកម្មជន​គណបក្សនយោបាយជាច្រើនបានធ្វើសកម្មភាពហែរគណបក្ស ​ឃោសនា​អោយពលរដ្ឋ​អញ្ជើញទៅបោះឆ្នោតជូនគណបក្សដែលខ្លួនស្រឡាញ់ពេញចិត្ត។សម្រាប់ទិដ្ឋភាពនៃ ​ការហែរគណបក្សឃោសនាបោះឆ្នោតនេះ សំគាល់ឃើញថា បណ្តា​សកម្មជន​គណបក្សនយោបាយគឺបានគោរពក្រមសីលធម៌ ​គោរព​គោលការណ៍​ណែនាំ ​និងច្បាប់ គណៈកម្មាធិការ​ជាតិរៀបចំ​ការបោះឆ្នោត គ.ជ.ប និង​បានធ្វើអោយសកម្មភាពនៃយុទ្ធនាការ​ឃោសនាបោះឆ្នោតនេះ ​គឺមានសន្តិសុខ ​សណ្តាប់ធ្នាប់ល្អ។សូមបញ្ជាក់ថា យុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសឃុំសង្កាត់អណត្តិទី៥នេះ គឺបានធ្វើ​ឡើង​រយៈពេល១៤ថ្ងៃ គិតចាប់ពីថ្ងៃទី២១ ​ខែឧសភា ​រហូតដល់ថ្ងៃទី៣​ ខែមិថុនានេះ ហើយនៅ​ថ្ងៃ​អាទិត្យទី៥ ​ខែមិថុនាខានស្អែក ​សូមបណ្តាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីឈ្មោះបោះឆ្នោត អញ្ជើញទៅបោះឆ្នោតទាំងអស់គ្នា៕ អត្ថបទ ស៊ុម សុខជា

ឯកឧត្តម ថោង ខុន និងអ្នកគាំទ្រជាង ៣០០០នាក់​នៅស្រុកបារាយណ៍ និងតាំងគោក ហែរបក្សបិទយុទ្ធនាការ

2022/06/03 09:27:15 pm        749
កំពង់ធំ៖ ឯកឧត្តម ថោង ខុន ប្រធានក្រុមការងារចុះជួយស្រុកបារាយណ៍ និងស្រុកតាំងគោក និងសមាជិកសមាជិការបក្សជាង ៣០០០នាក់ នៅស្រុកបារាយណ៍ និងស្រុកតាំងគោក ខេត្តកំពង់ធំ នាថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២២ បានដង្ហែក្បួន បិទយុទ្ធនាការឃោសនាបោះឆ្នោត និង​បានអំពាវនាវដល់សមាជិកបក្ស និងប្រជាពលរដ្ឋទៅបោះឆ្នោតឱ្យបានគ្រប់គ្នា។ឯកឧត្តម ថោង ខុន ថ្លែងថា នៅថ្ងៃបិទយុទ្ធនាការឃោសនាបោះឆ្នោតនេះ បានថ្លែងទៅកាន់​សមាជិក​គណបក្សថា ក្នុងរយៈពេល១៤ថ្ងៃនៃយុទ្ធនាការឃោសនាបោះឆ្នោត បេក្ខជន​ក្រុមប្រឹក្សា​ឃុំរបស់​គណបក្សប្រជាជនកម្ពុជា រួមជាមួយក្រុមការងារគ្រប់លំដាប់ថ្នាក់បាន​អនុវត្តការងារ​យ៉ាង​សកម្ម និងទទួលបានលទ្ធផលល្អប្រសើរ ក្នុងនោះសមាជិកសមាជិកគណបក្ស បានជួបសំណេះ​សំណាល និងចុះសួរសុខទុក្ខប្រជាពលរដ្ឋ ​និងសមាជិកបក្សនៅតាមភូមិ តាមខ្នងផ្ទះ ពិសេស​គឺបានធ្វើការផ្សព្វផ្សាយយ៉ាងទូលំទូលាយអំពីគោលនយោបាយនៃការអភិវឌ្ឍឃុំ-សង្កាត់ អាណត្តិទី៥ ។ឯកឧត្តម ថោង ខុន បានថ្លែងអំណរគុណចំពោះក្រុមការងារ មន្រ្តីបក្ស និងសមាជិកគណបក្ស​ប្រជាជន​នៃឃុំទាំង ១០របស់ស្រុកបារាយណ៍​ និងឃុំទាំង៨របស់ស្រុកតាំងគោក ដែលបានចូលរួម​ក្នុងការឃោសនារកសំឡេងឆ្នោតរយៈពេល១៤ថ្ងៃនេះ ​និងដង្ហែក្បួនបិទយុទ្ធនាការឃោសនា​បោះឆ្នោត​ក្រុមប្រឹក្សាឃុំ អាណត្តិទី៥ ឱ្យប្រព្រឹត្តទៅដោយរលូន និងទទួលបានជោគជ័យ។ ឯកឧត្តម ក៏បានផ្ញើដល់សមាជិក-សមាជិកាគណបក្ស និងប្រជាពលរដ្ឋគ្រប់គ្នាថែរក្សាសុខភាព កុំ​ពិសារគ្រឿងស្រវឹង កុំចេញទៅណាឆ្ងាយៗ​ និងសូមត្រៀមខ្លួនទៅចូលរួមបោះឆ្នោតទាំងអស់គ្នា ហើយ​ត្រូវត្រៀមឱ្យបានស្រេចបាច់នូវអត្តសញ្ញាណប័ណ្ណ ឬឯកបញ្ជាក់​អត្តសញ្ញាណ​បម្រើឱ្យការបោះឆ្នោត (ឯ.អ)។សូមជម្រាបថា យុទ្ធនាការឃោសនាបោះឆ្នោតសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ បានប្រព្រឹត្តទៅរយៈពេល១៤ថ្ងៃ​ ពោលគឺចាប់ពីថ្ងៃទី២១ ខែឧសភា ​ដល់ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២២​ តាមការកំណត់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប)។ ការបោះឆ្នោតនឹងប្រព្រឹត្តទៅរយៈពេល១ថ្ងៃ ​គឺនៅថ្ងៃអាទិត្យ ទី៥ ខែមិថុនា ឆ្នាំ២០២២៕ អត្ថបទ ស៊ុម សុខជា

សារសំឡេងពិសេសរបស់សម្ដេចតេជោ ហ៊ុន សែន ផ្ញើជនរួមជាតិអំពាវនាវឲ្យប្រជាពលរដ្ឋបន្តការពារខ្លួនពីការឆ្លងជំងឺកូវីដ១៩ ពិសេសក្នុងអំឡុងពេលទៅចូលរួមបោះឆ្នោត

2022/06/03 09:11:10 pm        819
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានក្រើនរំលឹកដល់បងប្អូនជនរួមជាតិទាំងអស់ ពេលទៅបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ នាថ្ងៃទី៥ ខែមិថុនា ខាងមុខនេះ គប្បីបន្តអនុវត្តឲ្យបានខ្ជាប់ខ្ជួនជានិច្ច ដោយត្រូវមានអាលកុល និងពាក់ម៉ាក់ ដើម្បីការពារមេរោគកូវីដ១៩ បើទោះបីជានាពេលបច្ចុប្បន្ននេះប្រទេសកម្ពុជាយើងពុំមានករណីឆ្លងថ្មីនូវមេរោគកូវីដនេះក៏ដោយ។

បក្សប្រជាជនកម្ពុជាខេត្តមណ្ឌលគិរីលេចធ្លោជាងគេ ក្នុងការដង្ហែរក្បួនបិទយុទ្ធនាការឃោសនាបោះឆ្នោត

2022/06/03 09:00:07 pm        774
មណ្ឌលគិរី៖ សម្រាប់គណបក្សប្រជាជនកកម្ពុជាខេត្តមណ្ឌលគិរី នៅថ្ងៃបិទយុទ្ធនាការឃោសនាបោះឆ្នោតនេះ គេសង្កេតឃើញថា មានលក្ខណៈលេចធ្លោជាងគេនៃការហែរក្បួន ដែលមានអ្នកគាំទ្រចូលរួមច្រើនសន្ធឹកសន្ធាប់។ប្រជាពលរដ្ឋនៅក្រុងសែនមនោរម្យ ដែលបានចូលរួមក្នុងការឃោសនារកសំឡេងឆ្នោត នៅថ្ងៃបិទ​បញ្ចប់នេះ ​បាន​សម្ដែងក្ដីសប្បាយ​រីករាយ​ជាអនេក​ ត្បិតពួក​គេបាន​ទន្ទឹង​រងចាំ​ថ្ងៃបោះឆ្នោតយូរ ណាស់​មកហើយ​ នឹងអាចឲ្យពួកគេបានទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីបន្ដដឹកនាំ​អភិវឌ្ឍន៍​ប្រទេសជាតិឱ្យកាន់តែរីកចម្រើនទៅមុខទៀត។ប្រជាពលរដ្ឋ ​បានបង្ហាញអារម្មណ៍ស្រឡាញ់គាំទ្រគណបក្សប្រជាជនកម្ពុជាជាខ្លាំងដោយសារការ ដឹកនាំដ៏ត្រឹមត្រូវនៃបក្សនេះ​ នាំមកនូវសុខសន្តិភាព ​និងការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ។ឯកឧត្ដម ថង សាវុន ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តមណ្ឌលគិរី បានថ្លែង​អំណរគុណ​ចំពោះអ្នកគាំទ្រគណបក្សប្រជាជនកម្ពុជាទាំងអស់​ដែលស្រឡាញ់ពេញចិត្ត​ចំពោះ​គោល​នយោបាយ​ដឹកនាំរបស់គណបក្សនេះ​ ដែលមានសម្ដេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ។ឯកឧត្ដម បានបញ្ជាក់ថា រយៈពេល៤៣ឆ្នាំមកហើយ​ ក្រោយរំដោះជាតិចេញពីភ្លើង​សង្គ្រាម​ និង របប​ប្រល័យពូជសាសន៍ ​គណបក្សប្រជាជនកម្ពុជាតែមួយគត់ បានកសាងជាតិ តាំងពីគ្មានអ្វីទាំង​អស់ រហូតមានវឌ្ឍនភាពរីកចម្រើនគ្រប់យ៉ាងដូចបច្ចុប្បន្ននេះ ។ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះមូលដ្ឋានខេត្តមណ្ឌលគិរី ឯកឧត្ដម ងី ច័ន្ទផល បានបញ្ជាក់ថា រយៈពេល១៤ថ្ងៃនៃយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ ត្រូវបាន សង្កេតឃើញថា សមាជិក-សមាជិកាទាំងអស់ ពិតជាបានផ្ដល់ភាពស្និតស្នាលឲ្យគ្នា​ទៅ​វិញទៅមក ដែលជា ទង្វើដ៏ល្អ និងបានកោតសរសើរចំពោះអ្នកគាំទ្រគណបក្សប្រជាជនកម្ពុជា ដែល​មានចរិតនយោបាយចាស់ ទុំ មិនខឹងតបតទៅនឹងក្រុមជ្រុលនិយមមួយចំនួនតូច ដែលតែង​លាបពណ៌ ​ឃោសនាមិនល្អចំពោះគណ បក្សប្រជាជនកម្ពុជា។ឯកឧត្ដម បានបញ្ជាក់បន្ថែមថា ៤៣ឆ្នាំមកនេះ​ គណបក្សប្រជាជនកម្ពុជា​ ទទួលបានភារកិច្ចជា​ប្រវត្តិសាស្ត្រ​ក្នុង​ការដឹកនាំប្រទេសកម្ពុជា ​ឆ្ពោះទៅរកសន្តិភាព ​ហើយគណបក្សនេះ នឹងបន្តដឹកនាំ​ជាមួយ នឹងសន្តិភាពទៅថ្ងៃអនាគតទៀត ៕អត្ថបទ៖ អ៊ិត ភីរុណ

គណបក្សប្រជាជនកម្ពុជាខេត្តរតនគិរី ដង្ហែរក្បួន​អធិកអធម​បិទ​យុទ្ធនាការឃោសនាបោះឆ្នោត

2022/06/03 08:29:26 pm        792
រតនគិរី៖ នៅថ្ងៃបិទបញ្ចប់យុទ្ធនាការឃោសនាបោះឆ្នោត គណបក្សប្រជាជនកម្ពុជា ក្នុងខេត្តរតនគិរី បានធ្វើការដង្ហែរក្បួនដ៏អធិកអធមដោយមានការចូលរួមពីសមាជិកសមាជិកាច្រើនកុះករ។ឯកឧត្ដម ជៀង អំ សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធាន ក្រុម​ការងារ​គណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានខេត្តរតនគិរី លោក ញ៉ែម សំអឿន ប្រធាន​គណៈកម្មាធិការ​គណបក្សខេត្តរតនគិរី បាន​ដឹកនាំ​ការហែរក្បួន​ឃោសនា​ស្វែងរក​សំឡេងឆ្នោត។ឯកឧត្ដម ជៀង អំ បានអំពាវនាវទៅកាន់សមាជិក សមាជិកា គណបក្សថា ប្រជាជន ត្រូវគោរពឱ្យ បាន​ហ្មត់ចត់នូវច្បាប់បោះឆ្នោត ​បទបញ្ជារនិតិវិធី ​នៃការបោះឆ្នោត​រហូតការបោះឆ្នោតចប់​ជាស្ថាពរ។ កុំធ្វើទង្វើណាដែលច្បាប់ហាមឃាត់។ កុំពិសារគ្រឿងស្រវឹង និងលក់គ្រឿងស្រវឹងនៅថ្ងៃស្អែក និងថ្ងៃខានស្អែក គឺនៅថ្ងៃទី៤ និងថ្ងៃទី៥ ដូចមាននៅក្នុងសារាចរណែនាំរបស់រាជរដ្ឋាភិបាល។ឯកឧត្ដម បានរំលឹកសមាជិក សមាជិកា និងក្រុមគ្រួសារ ​និងប្រជាពលរដ្ឋគ្រប់រូប ត្រូវត្រៀមឱ្យគ្រប់ ឯកសារបម្រើ​ដល់ការបោះឆ្នោត ​និងទៅបោះឆ្នោតឱ្យបានគ្រប់គ្នា ​នៅថ្ងៃទី០៥ ខែមិថុនា នេះ។សម្រាប់ថ្ងៃបិទបញ្ចប់យុទ្ធនាការរកសំឡងឆ្នោតនេះ ​គឺបានប្រព្រឹត្តទៅក្រោមការឃ្លាំមើលពីអ្នក សង្កេតការណ៍នានា​ និងក្រោមការការពារសន្តិសុខសារធារណៈ ​ពីសំណាក់កងកម្លាំងមានសមត្ថកិច្ច របស់ ខេត្ត ​ដើម្បីធ្វើយ៉ាងណាឲ្យដំណើរការ​ឃោសនា​រកសំឡេងឆ្នោត​របស់គណបក្សនានា ប្រព្រឹត្ត​ទៅប្រកបដោយភាពរលូន។ខេត្តរតនគិរី មានចំនួន៥០ឃុំ/សង្កាត់ ហើយមានគណបក្សនយោបាយចំនួន៦ ​បានដាក់បេក្ខជន របស់ខ្លួន​ប្រកួតប្រជែងដណ្ដើមអសនក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥នេះ៕

ទូកតូច ធំជាង១០០គ្រឿង ត្រូវបានដង្ហែក្បួនបិទយុទ្ធនាការឃោសនាបោះឆ្នោតនៅឃុំកោះជីវាំង ស្រុកឯកភ្នំ

2022/06/03 08:15:33 pm        754
បាត់ដំបង៖ លោក លឹម ផាន់ភារៈ អនុប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ស្រុកឯកភ្នំ ខេត្តបាត់ដំបង និងជាប្រធានក្រុមការងារគណបក្ស ឃុំកោះជីវាំង តំណាងលោក សេង យូអ៊ាន់ ប្រធានក្រុមការងារគណបក្សស្រុកឯកភ្នំ ខេត្តបាត់ដំបង បានដឹកនាំ សមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជា បិទយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ នៅឃុំកោះជីវាំង នាព្រឹកថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២២ ដែលមានសមាជិក សមាជិកា ចូលរួម ៩៨៩នាក់ប្រើប្រាស់ទូកតូច ធំ ចំនួន ១៣៨ទូក។លោក លឹម ផាន់ភារៈ បានបង្ហាញពីសមិទ្ធផលសំខាន់ៗ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា តាំងពីការរំដោះប្រជាជនចេញពីរបបប៉ុលពត រហូតដល់ការជួយសង្រ្គោះជីវិតពលរដ្ឋចេញពីវិបត្តិកូវីដ១៩ ឈានដល់ការបើកដំណើរ​ការ​ប្រទេស​ឡើងវិញ ដែលបច្ចុប្បន្នប្រជាពលរដ្ឋទូទាំងប្រទេសរស់នៅក្រោមដំបូលនៃសន្តិភាព និង ការអភិវឌ្ឍ ។ ជាមួយគ្នានោះដែរ ក្រុមការងារ​គណបក្ស​ប្រជាជន​ឃុំកោះជីវាំង​ក៏​បាន​ផ្សព្វផ្សាយ​ពី​គោលនយោយបាយ​សំខាន់ៗក្នុងការប្រកួតប្រជែងការបោះឆ្នោតនៅទី០៥ ខែមិថុនា ឆ្នាំ២០២២​ខាង​មុខ​នេះ ដោយផ្តោតទៅការពង្រឹងវិស័យសុខាភិបាល ការអប់រំ អនុវត្តនូវភូមិឃុំមានសុត្ថិភាព ដល់​ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានមួយនេះ ។ដោយហេតុថា ប្រជាពលរដ្ឋ​ភាគ​ច្រើន​នៅ​ឃុំ​កោះ​ជីវំាង រស់នៅលើទឹក ដូច្នេះការគិតគូរពីសុខភាពរបស់ពួកគាត់គឺជាកត្តាអាទិភាពបំផុត ជាក់​ស្តែង​កាល​អំឡុងវិបត្តិកូវីដ១៩កន្លង ប្រជាពលរដ្ឋពលរដ្ឋនៅក្នុងឃុំកោះជីវាំង បានទទួល​វ៉ាក់សាំង​គ្រប់​គ្នា​ដោយក្រុមកាងារបានដឹកជញ្ជូនវ៉ាក់សាំងទៅចាក់ជូនពួកគាត់ដល់ខ្នងផ្ទះ ។ក្រៅពីនេះ ជាគោលនយោបាយសំខាន់មួយទៀត គឺក្រុមការងារគណបក្សប្រជាជនកម្ពុជា បានផ្តោត​សំខាន់​ផង​ដែរ​ទៅលើជីវភាពរស់នៅប្រចាំថ្ងៃរបស់ពលរដ្ឋដោយជម្រុញលើវិស័យទេសចរណ៍មូលដ្ឋាន។ ដោយហេតុថាឃុំកោះជីវំាងមានសក្តានុពលលើវិស័យទេសចរណ៍បែបធម្មជាតិ ដូច្នេះហើយ ក្រុម​ការងារគណបក្សប្រជាជនកម្ពុជាបានសន្យាក្នុងការរៀបចំផែនការ បណ្តុះបណ្តាល​អប់រំ​ពលរដ្ឋ​អោយ​ពួកគាត់រៀបចំភូមិឋាន ការរស់នៅប្រកបដោយអនាម័យ បរិស្ថានល្អ បដិសណ្ឋារកិច្ចល្អ ជូន​ទៅ​ដល់ភ្ញៀវដែលទៅទស្សនាសត្វស្លាប និង ស្នាក់នៅ​កម្សាន្ត​នៅមូលដ្ឋានមួយនេះដែលនឹងផ្តល់​នូវ​ប្រាក់​ចំនូលសម្រាប់លើកស្ទួយជីវភាពរស់នៅប្រចាំថ្ងៃ។ សូមបញ្ជក់ថា ឃុំកោះជីវាំង មានភូមិ​ចំនួន៥ គឺភូមិថ្វាង ភូមិកំពង់ប្រហុក ភូមិអន្លង់តាអួរ ភូមិព្រែកទាល់ និង ភូមិក្បាលតោល៕ អត្ថបទ៖ ដាវណ្ណ 

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ម្ចាស់ផ្ទះកម្ពុជា បន្ដគ្រងជើងឯកពានបាល់ទះសម្ដេចធិបតី រដូវកាលទី២ ឆ្នាំ២០២៦
08/24/2026 10:08 AM
ធនាគារជាតិតម្រូវឱ្យអនុវត្តប្រតិបត្តិការប្រាក់បញ្ញើអន្តរធនាគារតាមថ្នាល NBCP គ្រប់​គ្រឹះស្ថាន​ធនាគារ
08/24/2026 10:08 AM
សាលាអន្តរជាតិ ចាន់ យុន គ្រោងបញ្ចូលកម្មវីធីប្រឡងគណិតវិទ្យាអន្តរជាតិទៅឆ្នាំសិក្សាថ្មី ដើម្បីពង្រឹងសមត្ថភាពសិស្ស
08/24/2026 10:08 AM
លោក Trump៖ កាណាដាចង់បានអត្ថប្រយោជន៍ដូចជារដ្ឋមួយ ដែលខ្លួនឯងមិនមែនជារដ្ឋពេញលេញក្រោយការចរចាពាណិជ្ជកម្មដួលរលំ
08/24/2026 10:08 AM
អ៊ីរ៉ង់និយាយថា បានរកឃើញទីតាំងឧស្ម័នធម្មជាតិថ្មី បន្ទាប់ពីសង្គ្រាមវាយលុកលើវិស័យថាមពល
08/24/2026 10:08 AM
អ្នកគាំទ្រអ៊ុយក្រែន ជួបប្រជុំគ្នាខណៈសង្គ្រាមកាន់តែរីកធំ ហើយប្រព័ន្ធការការពារដែនអាកាសចុះខ្សោយ
08/24/2026 10:08 AM
ស៊ីរី និងអ៊ីស្រាអែល បានធ្វើកិច្ចចរចាសម្របសម្រួលដោយអាមេរិក ដើម្បីបន្ធូរបន្ថយភាពតានតឹង
08/24/2026 09:08 AM
ថៃ បើកកិច្ចប្រជុំបន្ទាន់ស្តីពីរលកនៃការវាយប្រហារដ៏កក្រើកពីក្រុមបះបោរនៅភាគខាងត្បូងប្រទេស
08/24/2026 08:08 AM
អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ អញ្ជើញចុះពិនិត្យស្ថានភាពទឹកជំនន់ និងផលប៉ះពាល់ប្រជាពលរដ្ឋ ក្នុងខេត្តត្បូងឃ្មុំ
08/24/2026 08:08 AM
មន្រ្តីឧទ្យានុរក្សចុះល្បាតទប់ស្កាត់ការទន្ទានដីព្រៃខុសច្បាប់ នៅឧទ្យានជាតិគីរីរម្យ
08/24/2026 08:08 AM