សមាគមលើកកម្ពស់សហគ្រិនក្នុងស្រុក បង្ហាញនូវមោនទភាព​ពេល​ឃើញ​សហគ្រិន​ខ្លួន​មមា​ញឹក​ក្នុង​អាជីវកម្ម
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
ធុរកិច្ចអាមេរិក-អាស៊ាន សន្យានាំព័ត៌មាន​អំពី​បរិយាកាស​ធុរកិច្ច​នៅ​កម្ពុជា​ផ្សព្វ​ផ្សាយ​បន្ត​នៅ​អាមេរិក
គោលនយោបាយទាក់ទាញវិនិយោគរបស់រាជរដ្ឋាភិបាលកំពុងបន្តស្រូបយកវិនិយោគបរទេសចូលកម្ពុជា​

សេដ្ឋកិច្ច និង កសិកម្ម

ឆ្នាំ២០២៥ ទីផ្សារអាម៉េរិកស្រូបយកទំនិញរបស់កម្ពុជា មានទឹកប្រាក់សរុបជាង ១២,៧ ពាន់លានដុល្លារ

2026/01/13 06:16:06 pm        188
កម្ពុជានាំចេញទំនិញទៅកាន់ទីផ្សារសហរដ្ឋអាមេរិក នៅក្នុងបំណាច់ឆ្នាំ២០២៥ មាន​ទំហំ​ទឹក​ប្រាក់​ប្រមាណជាង ១២,៧ ពាន់លាន ដុល្លារអាម៉េរិក កើនឡើងប្រមាណជាង ៤២ ភាគរយ នៃ​ការ​នាំ​ចេញសរុបរបស់ម្ពុជា ដោយបានបន្តរក្សាកំណើនល្អប្រសើរ នៃការ ពាណិជ្ជកម្ម​នាំ​ចេញ​របស់​កម្ពុជា។អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បាន​បង្ហាញ​ស្ថិតិ​ពាណិជ្ជ​កម្ម​នៃកា​រ​ធ្វើពាណិជ្ជកម្ម លើទីផ្សារអន្តរជាតិរបស់កម្ពុជា នៅក្នុងបំណាច់ឆ្នាំ២០២៥ មាន​ទំហំ​ទឹក​ប្រាក់​សរុប​ប្រមាណជាង ៦៤ ពាន់លានដុល្លារ កើនឡើងជិត ១៧ ភាគរយ ធៀបនិង​រយៈ​ពេល​ដូច​គ្នា​ឆ្នាំ២០២៤ គាំទ្រដោយទំនិញសំខាន់មួយចំនួនដូចជា ការនាំចេញសម្លៀកបំពាក់, ស្បែក​ជើង​, វត្ថុធ្វើពីស្បែកនិងបរិក្ខាធ្វើពីរោមសត្វ, គ្រឿងសង្ហារឹម, ប្រដាប់ក្មេងលេង, យានក្រៅ​អយស្ម័យ​យាន​, កៅស៊ូនិងផលិតផលធ្វើពីកៅស៊ូ ក្រៅពីនេះនៅមាន​ប្រភេទ​ទំនិញ​ផ្សេង​ៗ​ជា​ច្រើន​ទៀត​ ដែលបានទ្រទ្រង់ដល់ការនាំចេញរបស់កម្ពុជា។ជុំវិញ​ពាណិជ្ជកម្មនៃការនាំចេញវិញ នៅក្នុងបំណាច់ឆ្នា២០២៥ នេះដែរ កម្ពុជា​បាន​នាំ​ចេញ​ទំនិញ​សំខាន់​ៗទៅកាន់ទីផ្សារ អន្តរជាតិ មានទឹកប្រាក់សរុបជាង ៣០ ពាន់លានដុល្លារអាម៉េរិក កើន​ឡើងប្រមាណជិត ១៥ ភាគរយ បើធៀបរយៈពេលដូចគ្នាឆ្នាំ ២០២៤ ក្នុងនោះ​ចំពោះ​ការ​ធ្វើ​ពាណិជ្ជ​កម្ម​ទ្វេភាគីរវាងកម្ពុជា និងសហរដ្ឋអាម៉េរិក មានទឹកប្រាក់សរុបជាង ១៣,១ ពាន់​លាន​ដុល្លារ កើនឡើងប្រមាណជាង ២៨ ភាគរយ ធៀបនិងឆ្នាំ២០២៤ ក្នុងនោះប្រភេទ​ទំនិញ​សំខាន់​ៗ​ដែល​កម្ពុជា​នាំចេញទៅទីផ្សារអាមេរិកមាន សម្លៀកបំពាក់, ស្បែកជើង សម្ភារៈសម្រាប់ការ​ធ្វើ​ដំណើរ​ ការនាំចេញផលិតផលពីកសិកម្ម និងផ្សេងៗទៀត។   ចំណែកការនាំចូលពីអាម៉េរិក នៅក្នុងរយៈពេលនេះដែរ មានទឹកប្រាក់សរុបជាង ៤១៧ លាន​ដុល្លារ​ កើនជិត ៥៨ ភាគរយ ខណៈការនាំចូលនៅក្នុងឆ្នាំ២០២៤ មានទឹកប្រាក់ត្រឹម ២៦៤ លាន​ដុល្លារប៉ុណ្ណោះ, ក្នុងនោះប្រភេទទំនិញនាំចូលពីសហរដ្ឋអាម៉េរិក មានដូចជា យានយន្ត គ្រឿង​បង្គុំ គ្រឿងអេឡិចត្រូនិច និងមានប្រភេទទំនិញាច្រើនផ្សេងៗទៀត។សូមប​ញ្ជាក់ថា ជុំវិញការធ្វើពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា-អាម៉េរិក ឃើញថា នៅក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ ការធ្វើពាណិជ្ជកម្ម រវាងប្រទេសទាំងពីរមានកំណើនកើនឡើងជាបន្តបន្ទាប់ ជា​ពិសេសការនាំចេញទំនិញរបស់កម្ពុជា ទៅកាន់ទីផ្សារសហរដ្ឋអាមរិក បាន ឈរលំដាប់ទី១ នៃ​ការ​ធ្វើ​ពាណិជ្ជកម្មទៅកាន់ទីផ្សារអន្តរជាតិរបស់កម្ពុជា៕ អត្ថបទ៖ សុន រ៉ាឌី

ឯកឧត្តម ស៊ុន ចាន់ថុល៖ ការសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការដំណាក់កាលទី១ រោងចក្រ​ផលិត​សម្បក​កង់រថយន្ត វ៉ាន់លី ថាយអឺ ខេត្តស្វាយរៀង នឹងផ្តល់ផល​ប្រយោជន៍​ជា​ច្រើន​ដល់​កម្ពុជា

2026/01/12 11:42:13 pm        310
ស្វាយរៀង៖ នៅព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុ​ប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតី ក្នុងពិធី​សម្ពោធ​ដាក់​ឱ្យ​ដំណើរ​ការជាផ្លូវការ ដំណាក់កាលទី១ នៃរោងចក្រផលិតសម្បកកង់រថយន្ត វ៉ាន់លី ថាយអឺ (ខេមបូឌា) ឯ.ក. ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តមរដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះ​បណ្តាល​វីជ្ជា​ជីវៈ, ឯកឧត្តមអភិបាលរងនៃគណៈអភិបាលខេត្តស្វាយរៀង, លោក JING GUANGJUN ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន Guangzhou Industrial Investment Holding Group, ព្រមទាំង ឯកឧត្តម លោកជំទាវ លោក លោកស្រី និងភ្ញៀវកិត្តិយសជាតិ អន្តរជាតិ​ជា​ច្រើនរូប។ ការសម្រេចចិត្តបោះទុនវិនិយោគក្នុងតំបន់សេដ្ឋកិច្ចពិសេសស៊ីនបាវិត នៃខេត្តស្វាយរៀងនេះ គឺជាការបើកទំព័រប្រវត្តិសាស្ត្រថ្មីរបស់ក្រុមហ៊ុន វ៉ាន់លី ថាយអឺ ក្នុងការជ្រើសរើសយកទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ជាមូលដ្ឋានផលិតកម្មដំបូងបង្អស់របស់ខ្លួននៅក្រៅប្រទេស។ សមិទ្ធផលដ៏ត្រចះត្រចង់នាថ្ងៃនេះ មិនមែនជារឿងចៃដន្យនោះទេ ប៉ុន្តែគឺជាផ្លែផ្កាដែលប្រសូត្រចេញពីឆន្ទៈមោះមុតនៃកិច្ចពិភាក្សាទ្វេភាគី ក្នុងបេសកកម្មគោះទ្វារវិនិយោគ របស់គណៈប្រតិភូកម្ពុជាដឹកនាំដោយ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី នៅរោងចក្រផ្ទាល់ ក្នុងទីក្រុងក្វាងចូវ សាធារណរដ្ឋប្រជាមានិតចិន កាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៣។ គួរឱ្យកត់សម្គាល់ថា ត្រឹមតែរយៈពេលមួយឆ្នាំគត់ បន្ទាប់ពីពិធីបើកការដ្ឋានសាងសង់ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី និងឯកឧត្តមឯកអគ្គរដ្ឋទូតចិន កាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០២៥ រោងចក្រនេះបានលេចរូបរាងជាស្ថាពរ និងចាប់ផ្តើមខ្សែចង្វាក់ផលិតកម្មដំណាក់កាលទី១ ដែលនេះជាសក្ខីភាពឆ្លុះបញ្ចាំងពីសន្ទុះនៃការអភិវឌ្ឍ និងទំនុកចិត្តយ៉ាងជ្រាលជ្រៅលើបរិយាកាសវិនិយោគនៅកម្ពុជា។មានប្រសាសន៍ក្នុងពិធីនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានសម្តែងនូវក្តីសោមនស្សរីករាយ ដោយទទួលបានបុព្វសិទ្ធិពីសំណាក់ សម្តេចធិបតីនាយករដ្ឋមន្ត្រី ក្នុងការធ្វើជាអធិបតីក្នុងពិធីសម្ពោធដ៏មហោឡារិកនាឱកាសនេះ។ ជាមួយគ្នានោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានថ្លែងនូវអំណរគុណ ការកោតសរសើរ និងការវាយតម្លៃខ្ពស់ចំពោះក្រុមហ៊ុន និងគ្រប់តួអង្គពាក់ព័ន្ធទាំងអស់ ដេលបានយកចិត្តទុកដាក់សហការគ្នា ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ រហូតសម្រេចបាននូវសមិទ្ធផលគួរជាទីមោទនៈមួយនេះ។គួរប្ញជាក់ដែរថា៖ ដំណើរការនៃរោងចក្រ វ៉ាន់លី ថាយអឺ ដំណាក់កាលទី១ នេះ នឹងផ្តល់ផលប្រយោជន៍ជាច្រើនដល់កម្ពុជា រួមមាន៖ (១)ផ្តល់ឱកាសការងារជូនប្រជាពលរដ្ឋរាប់ពាន់កន្លែង ព្រមទាំងការផ្ទេរចំណេះដឹង និងបច្ចេកវិទ្យាទំនើបដល់កម្មករ និយោជិតខ្មែរ, (២)ការជំរុញវិស័យកសិកម្ម (កៅស៊ូ) ដែលរោងចក្រនេះនឹងក្លាយជាទីផ្សារដ៏សំខាន់សម្រាប់ស្រូបយកវត្ថុធាតុដើមកៅស៊ូធម្មជាតិក្នុងស្រុក ដែលជួយលើកកម្ពស់ជីវភាពកសិករកៅស៊ូកម្ពុជា, (៣) ការធ្វើពិពិធកម្មឧស្សាហកម្ម តាមរយៈការប្រែក្លាយកម្ពុជាពីការផលិតសម្លៀកបំពាក់ និងស្បែកជើង ទៅជាមជ្ឈមណ្ឌលផលិតគ្រឿងបន្លាស់រថយន្ត និងឧស្សាហកម្មធុនធ្ងន់, និង (៤) កំណើនការនាំចេញ និងការបង្កើនទំហំពាណិជ្ជកម្មក្រៅប្រទេស។តាមរយៈវេទិកានេះដែរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបង្ហាញនូវការត្រៀមលក្ខណៈរួចរាល់ជាស្រេចរបស់កម្ពុជា ក្នុងការទទួលស្វាគមន៍រាល់ការវិនិយោគពីបរទេស តាមរយៈសុខសន្តិភាព ស្ថិរភាពនយោបាយ កម្លាំងពលកម្មវ័យក្មេង និងការបង្កលក្ខណៈងាយស្រួល ការផ្តល់ការគាំពារ ព្រមទាំងការធានានូវបរិយាកាសធុរកិច្ចប្រកបដោយតម្លាភាព និងប្រសិទ្ធភាពខ្ពស់បំផុត ជាមួយនឹងចាប់យកឌីជីថលូបនីយកម្មសម្រាប់ការកំណែទម្រង់នានា។ ឯកឧត្តម ក៏បានរំឡេចដែរថា កម្ពុជាមានឧត្តមភាពនៃការប្រកួតប្រជែងលើឆាកអន្តរជាតិខ្ពស់ តាមរយៈ (១)ការបំបែកកំណត់ត្រាការអនុម័តគម្រោងវិនិយោគយ៉ាងច្រើនសន្ធឹកសន្ធាប់ក្នុងកម្រិតខ្ពស់បំផុត ក្នុងរយៈពេល២ឆ្នាំជាប់ៗគ្នាដែលមិនធ្លាប់មានពីមុនមក បានឆ្លុះបង្ហាញពីសន្ទុះនៃទំនុកចិត្តវិនិយោគ និង (២)ការណ៍ដែលកម្ពុជា គឺជាប្រទេសទី១ក្នុងសកលលោក បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មបដិការជាមួយសហរដ្ឋអាម៉េរិក ដែលនឹងផ្តល់នូវភាពប្រាកដប្រជាសម្រាប់រាល់ការវិនិយោគនៅកម្ពុជា ដើម្បីផ្គត់ផ្គង់ការនាំចេញទៅកាន់ទីផ្សារដ៏ធំរបស់អាម៉េរិក។មុននឹងបញ្ចប់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបង្ហាញនូវសុទិដ្ឋិនិយមយ៉ាងមុតមាំថា វត្តមានរបស់ក្រុមហ៊ុន វ៉ាន់លី ថាយអឺ លើទឹកដីកម្ពុជានាពេលនេះ មិនត្រឹមតែជាជោគជ័យនៃអាជីវកម្មប៉ុណ្ណោះទេ ប៉ុន្តែក្រុមហ៊ុននឹងក្លាយជានិមិត្តរូបនៃភាពជោគជ័យ និងជាសាក្សីរស់ក្នុងការចែករំលែកបទពិសោធន៍ដ៏ឧត្តម ក៏ដូចជាផ្សព្វផ្សាយនូវតថភាពវិជ្ជមាននានានៃបរិយាកាសវិនិយោគនៅកម្ពុជាទៅកាន់ពិភពលោក។ ឯកឧត្តមបានសង្កត់ធ្ងន់ថា ជោគជ័យរបស់ក្រុមហ៊ុន វ៉ាន់លី ថាយអឺ គឺជាការបង្កើនទំនុកចិត្ត ដើម្បីទាក់ទាញបណ្តាញវិនិយោគិន និងសហគមន៍ធុរកិច្ចចិនកាន់តែច្រើនសន្ធឹកសន្ធាប់ ឱ្យបន្តមកបណ្តាក់ទុននៅកម្ពុជា ដែលនឹងជួយរុញច្រានសេដ្ឋកិច្ចជាតិឱ្យកាន់តែមានសន្ទុះខ្លាំងក្លាបន្ថែមទៀត៕

កម្ពុជានៅតែស្រូបយកឱកាសវិនិយោគ បង្កើតការងារ និងការនាំចេញ ទោះ​ជួប​បញ្ហា​ប្រឈម​ក៏​ដោយ

2026/01/12 06:38:52 pm        271
មន្រ្តីជាន់ខ្ពស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាថ្លែងថា ទោះបីកម្ពុជាប្រឈមនឹងបញ្ហាព្រំដែន កម្ពុជា​នៅ​តែ​ស្រូប​យកឱកាសវិនិយោគ បង្កើតផលិតកម្ម និងការងារក្នុងស្រុកកាន់តែច្រើន និងបាន​កំពុ​ង​ជំរុញ​ការ​នាំចេញមានកំណើនខ្ពស់ គាំទ្រដល់ការរីកលូតលាស់សេដ្ឋកិច្ច ក្នុងស្រុក។  ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា លើក​ឡើង​ក្នុង​ពិធីបញ្ចុះបឋមសីលា បើកការដ្ឋានសាងសង់ព្រះវិហារថ្មី នៅវត្ត​ចាក់​អង្រែ​លើ​សង្កាត់​ចាក់​អង្រែ​លើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ នៅថ្ងៃទី១១ ម្សិលមិញ នេះថា ជុំវិញការវិនិយោគ រាជ​រដ្ឋាភិបាល​បាន​យកចិត្តទុកដាក់យ៉ាងខ្លាំង តាមរយៈការ​បង្កើត​កិច្ច​សហ​ប្រតិបត្តិការជាដៃគូពាណិជ្ជកម្ម និងការទៅផ្សព្វផ្សាយអំពីគោលនយោបាយ និងគៀង​គរ​វិនិយោគិ​ន​បរទេសឱ្យមកបណ្តាក់ទុន ជាក់ស្តែងក្នុងរយៈពេលប៉ុន្មានឆ្នាំចុង នេះ កម្ពុជាកំពុង​ទទួល​បាន​ជោគ​ជ័យ​គួរកត់សម្គាល់។ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បន្តឱ្យដឹងថា ទាក់ទិនការវិនិយោគនេះ នៅក្នុងបំណាច់ឆ្នាំ២០២៥, គណៈ​កម្មាធិការវិនិយោគ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ទទួលបាន​ការ​ចុះ​បញ្ជី​គម្រោង​វិនិយោគ​មាន​ចំនួន​សរុប ៦៣០ ក្នុងទំហំទុនវិនិយោគប្រមាណជាង ១០ ប៊ីលានដុល្លារអាម៉េរិក និងអាច​បង្កើត​ការងារបានប្រមាណ ៤៣៨ ពាន់កន្លែង ដែលនេះជាប្រវត្តិសាស្រ្តរបស់កម្ពុជា ដែល​ទទួល​បាន គម្រោងវិនិយោគច្រើនមិនធ្លាប់មាន។ឯកឧត្តមឧបនាយករដ្ឋមន្ត្រី លើកឡើងបន្ថែមទៀតថា ចំពោះ​ការ​ខិតខំ​របស់​រាជ​រដ្ឋាភិបាល​ខាង​លើនេះ​ បាននិងកំពុងជំរុញ បង្កើតនូវមូលដ្ឋានផលិតកម្មនៅកម្ពុជាកាន់តែសម្បូរបែប និង​បាន​គាំទ្រ​ដល់​ការនាំចេញរបស់កម្ពុជា ជាក់ស្តែងនៅក្នុងឆ្នាំ២០២៥ កម្ពុជា​បាន​នាំ​ចេញ​ទំនិញ​គ្រប់​ប្រភេទ មានទឹកប្រាក់សរុបប្រមាណជាង ៣០ ពាន់លានដុល្លារអាម៉េរិក កើនឡើងជិត ១៥ ភាគ​រយ បើធៀបនិងឆ្នាំ២០២៤។ បញ្ហានេះ កម្ពុជានៅតែបន្តបើកទីផ្សារថ្មីៗបន្ថែមទៀត ដើម្បី​ជំរុញ​ដល់​ការ​នំាចេញទំនិញឱ្យកាន់តែផុលផុស ខណៈបច្ចុប្បន្ន​ផលិត​ផល​ជា​ច្រើន​បាន​និង​កំពុង​គាំទ្រ​ដល់​ការ​នាំចេញដូចជា សម្លៀកបំពាក់ និងវាយនភណ្ឌ ស្បែកជើង សម្ភារៈធ្វើ ដំណើរ កៅស៊ូ និង​ផលិត​ផលធ្វើពីកៅស៊ូ និងការនាំចេញកង់ ដោយមួយឆ្នាំៗកម្ពុជាបាននាំចេញកង់ជិត ១ ពាន់​លាន​ដុល្លារ​ផងដែរ៕ អត្ថបទ៖ សុន រ៉ាឌី

ឆ្នាំ២០២៥ប្រទេសចិនជាប់លំដាប់កំពូលជាដៃគូពាណិជ្ជកម្មរបស់កម្ពុជា ខណៈអាស៊ានទី២ និងអាមេរិកទី៣

2026/01/09 05:35:44 pm        279
របាយការណ៍របស់ក្រសួងពាណិជ្ជកម្ម ការធ្វើពាណិជ្ជកម្មរបស់កម្ពុជាគិតត្រឹមឆ្នាំ២០២៥នេះ ប្រទេសចិនបន្តជាប់លំដាប់កំពូលជាដៃគូពាណិជ្ជកម្មរបស់កម្ពុជា បន្ទាប់មកអាស៊ាន និងសហរដ្ឋអាម៉េរិក។យោងតាមសមិទ្ធផលការងារ ឆ្នាំ២០២៥ របស់ក្រសួងពាណិជ្ជកម្ម ការនាំចេញ-នាំចូលទំនិញ រវាងកម្ពុជាជាមួយដៃគូអន្តរជាតិទាំងអស់ មានទឹកប្រាក់សរុបចំនួន ៦៥,២៤ពាន់លានដុល្លារ កើនឡើង ១៨ភាគរយ បើប្រៀបធៀបទៅនឹងឆ្នាំ២០២៤ មានចំនួន ៥៥,៤៥ពាន់លានដុល្លារ។ ក្នុងនោះ កម្ពុជានាំចេញគិតជាទឹកប្រាក់បានចំនួន ៣១,២៨ពាន់លាន កើនឡើង ១៧ភាគរយ។ ដៃគូពាណិជ្ជកម្មសំខាន់ៗរបស់កម្ពុជា មានដូចជា ចិន តំបន់អាស៊ាន អាម៉េរិក សភាពអឺរ៉ុប ជប៉ុន កាណាដា ចក្រភពអង់គ្លេស កូរ៉េ អូស្រ្តាលី ឥណ្ឌា អេមីរ៉ាតអារ៉ាប់រួម និងប្រទេសដទៃទៀតជាច្រើន។លើកឡើងក្នុងអង្គសន្និបាតបូកសរុបលទ្ធផលការងាររបស់ក្រសួងពាណិជ្ជកម្ម កាលពីថ្ងៃទី៨ ខែមករាកន្លងទៅ លោកជំទាវរដ្ឋមន្រ្តី ចម និម្មល បានលើកឡើងថា ការសម្រេចបាននូវសមិទ្ធិផលជាច្រើនទាំងនេះ ក្នុងនោះក្រសួងក៏បានធ្វើនូវពិពិធកម្មទីផ្សារ ដោយបានបើកនូវទីផ្សារថ្មីៗ ដែលក្នុងនោះពាក់ព័ន្ធនឹងការនាំចេញផលិតផលកម្ពុជាដោយបានកើនឡើងរហូតដល់១៦៩ប្រទេស នៅក្នុងឆ្នាំ២០២៥ ដែលកើនជាងឆ្នាំ២០២៤ ដែលមានចំនួន១៦៤ប្រទេស។ ទាំងអស់នេះ គឺជាលទ្ធផលនៃការដាក់ចេញនូវវិធានការដ៏មុតស្រួចជាបន្តបន្ទាប់របស់រាជរដ្ឋាភិបាលនៅក្នុងជំរុញការធ្វើពិពិធកម្មពាណិជ្ជកម្មក្នុងស្រុក និងការនាំចេញតាមរយៈវិធានការបង្កើនតម្លៃបន្ថែមនៅក្នុងខ្សែច្រវ៉ាក់តម្លៃ ពង្រឹងខ្សែច្រវ៉ាក់ផ្គត់ផ្គង់ក្នុងស្រុក តំបន់ និងសកល លើកស្ទួយធុរកិច្ចថ្មី សហគ្រិនភាព និងបន្តធ្វើឱ្យប្រសើរឡើងនូវកិច្ចសម្រួលពាណិជ្ជកម្មដែលអាចចូលរួមនៅក្នុងភាពប្រកួតប្រជែង និងប្រសិទ្ធភាពខ្ពស់នៅក្នុងបរិបទពាណិជ្ជកម្មឌីជីថលផងដែរ។ឯកឧត្តម ប៉ែន សុវិជាតិ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ថា អ្វីដែលជាការកត់សម្គាល់ គឺការរក្សាបាននូវទីផ្សារអាម៉េរិក ដែលជាទីផ្សារធំមួយសម្រាប់នាំចេញសម្លៀកបំពាក់ វាយនភណ្ឌស្បែកជើង និងសម្ភារៈធ្វើដំណើររបស់កម្ពុជា។ ការរក្សាបាននេះ ធ្វើបានតាមរយៈការចរចារពាណិជ្ជកម្មយ៉ាងស្វិតស្វាញរបសស់រាជរដ្ឋាភិបាលកម្ពុជា រហូតឈានទៅដល់សម្រេចបានអត្រាពន្ធ ១៩ភាគរយផងដែរ។សូមបញ្ជាក់ថា ក្រសួងពាណិជ្ជកម្ម បានរៀបចំសន្និបាតបូកសរុបលទ្ធផលការងារពាណិជ្ជកម្ម ឆ្នាំ២០២៥ និងទិសដៅការងារពាណិជ្ជកម្ម ឆ្នាំ២០២៦ រយៈពេល២ថ្ងៃ គឺថ្ងៃទី៨ និង៩ ខែមករា ឆ្នាំ២០២៦ ដែលមានការអញ្ជើញចូលរួមពី ថ្នាក់ដឹកនាំ ទីប្រឹក្សា មន្ត្រីរាជការ និងជំនួយការរបស់ក្រសួងពាណិជ្ជកម្មជាច្រើនដោយផ្ទាល់ និងតាមប្រព័ន្ធវីដេអូ។ សន្និបាតនេះ រៀបចំឡើងដើម្បីពិនិត្យ និងវាយតម្លៃទៅលើសមិទ្ធផលសំខាន់ៗដែលក្រសួងសម្រេចបាន និងពិភាក្សារកដំណោះស្រាយលើបញ្ហាប្រឈមនានា ព្រមទាំងដាក់ចេញទិសដៅការងារជាយុទ្ធសាស្រ្តរបស់ក្រសួងពាណិជ្ជកម្មសម្រាប់យកទៅអនុវត្តឆ្នាំបន្ទាប់ ស្របតាមកម្មវិធីនយោបាយ និងយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា៕ អត្ថបទ៖ ឈិត បូរ៉ាវី 

កម្ពុជាដាំដុះបន្លែសម្រាប់ផ្គត់ផ្គង់ចូលទីផ្សារបានក្នុងរង្វង់ ៨០% និង២០% នៅនាំចេញ-ចូល

2026/01/08 10:07:06 pm        232
កម្ពុជាបាននិងកំពុងដាំដុះដំាណាំរួមផ្សំ មានកំណើនគួរកត់សម្គាល់ ជាពិសេសការដំាដុះបន្លែដែលជាអាហារមូលដ្ឋានប្រចាំថ្ងៃ បានផ្គត់ផ្គង់ចូលទីផ្សារក្នុងរង្វង់ប្រមាណ ៨០ ភាគរយ និង ២០ ភាគរយទៀត កម្ពុជានៅត្រូវការនាំចេញចូល ដើម្បីបំពេញតម្រូវការ ទីផ្សារក្នុងស្រុក។ឯកឧត្តម ឃឹម ហ្វីណង់ អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានថ្លែងលើកឡើងក្នុងកិច្ចសម្ភាសន៍ជាមួយ ភា្នក់ងារអ្នកយកព័ត៌មាន BTV ស្តីពីការដាំដុះបន្លែ និងការផ្គត់ផ្គង់បន្លែនៅតាមទីផ្សារ នៅថ្ងៃទី៨ ខែមករា ឆ្នាំ២០២៥ នេះថា ជុំវិញការ ដាំដុះបន្លែ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បាននិងកំពុងយកចិត្តទុកដាក់ខ្ពស់ ជាពិសេសការជំរុញដាំដុះដំណាំដោយប្រើផ្ទះ សំណាញ់ ដែលការដាំដុះរបៀបនេះ គឺធន់និងអាកាសធាតុនៅគ្រប់រដូវ ជាក់ស្តែងថ្មីៗនេះ សហគមន៍កសិកម្មទំនើបនៅស្រុកស្អាង ខេត្តកណ្តាល ទទួលផ្ទះសំណាញ់ថ្មីចំនួន ១១៧ ខ្នង គាំទ្រវិនិយោគពីគម្រោងពិពិធកម្មកសិកម្មកម្ពុជា (CASP) នៃក្រសួងកសិកម្ម និងទទួលបានថវិកាហិរញ្ញប្បទានពីធនាគារពិភពលោក។ឯកឧត្តម បន្តថា ចំណែកការផ្គត់ផ្គង់បន្លែតាមទីផ្សារក្នុងស្រុកវិញ ឃើញថា កម្ពុជាមានភាពសម្បូរទៅតាមរយៈរដូវកាល ដោយមានរដូវខ្លះកម្ពុជាអាចផ្គត់ផ្គង់លើសតម្រូវការ និងនៅរដូវខ្លះទៀតអាចថមថយ ដោយសារបញ្ហាអាកាសធាតុ តែទោះបីយ៉ាងណា បន្លែដែលដាំដុះក្នុងស្រុក អាចផ្គត់ផ្គង់បានក្នុងរង្វង់ប្រមាណ ៨០ ភាគរយ និង ២០ ភាគរយទៀត កម្ពុជានៅត្រូវការនាំចេញចូល ដើម្បីបំពេញតម្រូវការទីផ្សារក្នុងស្រុក។ ទាក់ទងការនាំចេញបន្លែវវិញ ឃើញថា ក្រៅពីការផ្គត់ផ្គង់ក្នុងស្រុក កម្ពុជាក៏បាននាំចេញដំណាំរួមផ្សំប្រភេទនេះ មានទំហំទឹកប្រាក់ សមរម្យផងដែរ ជាក់ស្តែងនៅក្នុងរយៈពេល ១១ ខែ ឆ្នាំ២០២៥, បើតាមរបាយការណ៍ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បង្ហាញ ឱ្យដឹងថា កម្ពុជានាំបន្លែដែលអាចបរិភោគបាន ឫស និងមើមមួយចំនួន គិតជាទឹកប្រាក់មានចំនួនប្រមាណជាង ៥៤១ លានដុល្លារ អាម៉េរិក៕ អត្ថបទ៖ សុន រ៉ាឌី

ក្រសួងកសិកម្មសម្របសម្រួលការចុះកិច្ចសន្យារវាងក្រុមហ៊ុនបៃតង និងសហគមន៍កសិកម្មទំនើបចំនួន២ នៅខេត្តកំពង់ធំ

2026/01/04 10:01:50 pm        512
កិច្ចសន្យាបន្ថែមទំហំជិត៧លានដុល្លារ ត្រូវបានធ្វើឡើងរវាងក្រុមហ៊ុនបៃតងនិងសហគមន៍កសិកម្មទំនើបចំនួន២ផ្សេងទៀតនៅខេត្តកំពង់ធំ ក្រោមអធិបតីភាព ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សម្រាប់ការផ្គត់ផ្គង់ស្រូវសែនក្រអូបនិងស្រូវស្រង៉ែស្រាលនៅលើផ្ទៃដីប្រមាណ៦០០០ហិកតា ដែលធ្វើឱ្យបរិមាណស្រូវសរុបដែលបានចុះកិច្ចសន្យាជាមួយក្រុមហ៊ុនបៃតងកើនដល់ជាង៤មុឺនតោន ស្មើនឹង៩,២លានដុល្លារ។ រហូតមកដល់ពេលនេះ ក្រសួងកសិកម្មបានបញ្ចប់ការតភ្ជាប់ទីផ្សារទាំងស្រុងជូនដល់សហគមន៍កសិកម្មទំនើបដំណាំស្រូវទាំងអស់នៅក្នុងរដូវកាលនេះ ជាមួយនឹងការធានាតម្លៃសមរម្យទុកជាមុន ព្រមទាំងបានសម្របសម្រួលឱ្យកសិករជាសមាជិកប្រមាណ២០០០គ្រួសារទទួលបានកម្ចីដើមទុនដែលមានការប្រាក់ទាប សម្រាប់ការធ្វើផលិតកម្មស្រូវលើផ្ទៃដីជិត១៥០០០ហិកតា នៅក្នុងខេត្តបាត់ដំបង បន្ទាយមានជ័យ សៀមរាប កំពង់ធំ និងកំពង់ឆ្នាំង៕

មន្ត្រីជំនាញជលផលលែងត្រីរាជមួយក្បាលទម្ងន់ ៦៣គីឡូក្រាម ចូលទន្លេមេគង្គវិញ​ក្រោយ​ទទួល​បាន​ពី​ប្រជានេសាទ និងដាក់ឈ្មោះ «រំដួលកងមាស» មានលេខកូដ ០៣៩

2026/01/04 05:37:41 pm        756
ដោយមានការណែនាំពីឯកឧត្តមរដ្ឋលេខាធិការ ហាស់ សារ៉េត នៅវេលាព្រឹកថ្ងៃទី៣ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម ទឹម បូរក្ស អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បាន​អញ្ជើញ​ដឹកនាំកម្លាំងរដ្ឋបាលជលផលកំពង់ចាម កំណត់អត្ត​សញ្ញាណ​ត្រី​រាជ​មួយ​ក្បាល​ដែល​ប្រជា​ពលរដ្ឋ​នេសាទបាន ដោយប្រើឧបករណ៍ម៉ាញ់នៅទន្លេមេគង្គ ត្រង់ចំណុចភូមិពង្រ ឃុំរកាគយ ស្រុកកងមាស ខេត្តកំពង់ចាម មុននឹងធ្វើការលែង។សកម្មភាពនេះមានការចូលរួម និងអមដំណើរដោយរដ្ឋបាលជលផលកំពង់ចាម ក្រុ​ម​ការងារ​បច្ចេក​ទេស​វិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍ជលផលទឹកសាប នៃរដ្ឋបាលជលផល គម្រោង​អច្ឆរិយភាព​នៃ​ទន្លេមេគង្គ អធិការដ្ឋានរដ្ឋបាលជលផលមេគង្គ សហការជាមួយ​អាជ្ញាធរ​ស្រុក​កង​មាស​ អាជ្ញាធរឃុំរកាគយ និងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំរកាគយ។ក្រោយការពិនិត្យត្រីរាជមួយក្បាលនេះ មានភេទញី ដោយឱ្យឈ្មោះថា រំដួលកងមាស មានប្រវែង ១៨៦​សង់ទីម៉ែត្រ ទម្ងន់ ៦៣ គីឡូក្រាម និងពាក់ស្លាករដ្ឋបាលជលផល លេខកូដ ០៣៩ នេសាទ​បាន​នៅតាមដងទន្លេមេគង្គ ភូមិពង្រ ឃុំរកាគយ ស្រុកកងមាស ខេត្តកំពង់ចាម។ ក្រោយកំណត់អត្តសញ្ញាណរួច ក្រុមការងារ និង​មន្ត្រី​ជំនាញ​ជល​ផល​បាន​លែង​ត្រី​រាជនេះ​ចូល​ក្នុង​ទន្លេ​មេគង្គវិញ។ នាឱកាសនោះដែរឯកឧត្តមអនុរដ្ឋលេខាធិការ បានអំពាវនាវ​ដល់​ប្រជានេសាទ​ទាំង​អស់​បើ​នេសាទ​បានត្រីប្រភេទកម្រដូចជា ត្រីរាជ ត្រីគល់រាំង ត្រីត្រសក់។ល។ សូមជូនដំណឹង​មក​ខណ្ឌ​រដ្ឋបាល​ជល​ផលខេត្ត ឬអាជ្ញាធរមូលដ្ឋាន ដើម្បីឱ្យក្រុមការងារមកលែងតាមបច្ចេកទេស៕

វិស័យឯកជននឹងបើកទំព័រថ្មីក្នុងឆ្នាំ២០២៦ ដល់ការធ្វើធុរកិច្ច វិនិយោគ និងការប្រកួតប្រជែង ដើម្បី​ចូលរួមចំណែកក្នុងចលនាសេដ្ឋកិច្ចជាតិ

2026/01/02 07:52:20 pm        249
វិស័យឯកជននឹងបើកទំព័រថ្មីក្នុងឆ្នាំ២០២៦នេះ តាមរយៈពង្រីក និងពង្រីកចំណេះ ជំនាញ និង​ការ​ទទួល​នូវបទពិសោធន៍បន្ថែម សម្រាប់ជាមូលដ្ឋាន​គ្រឹះ​ឈាន​ទៅ​អភិវឌ្ឍ​ខ្សែ​ច្រវាក់​ផលិត​កម្ម​ឱ្យ​កាន់​តែ​ខ្លាំងក្លា សម្រាប់ទីផ្សារប្រកួតប្រជែងទាំងក្នុង និងក្រៅស្រុក ដើម្បី ចូលរួម​ចំណែក​ក្នុង​ចលនា​សេដ្ឋកិច្ច។ វិស័យឯកជនក្នុងឆ្នាំ២០២៦នេះ នឹងដាក់ចេញនូវផែនការសកម្មភាពផ្សេងៗ តាម​រយៈ​រៀប​ចំ​វេទិកា​ជំនួប​អាជីវកម្ម ផ្គូផ្គង ពាណិជ្ជកម្មជាតិនិងអន្តរជាតិ ដើម្បីបង្កើតទំនាក់ទំនងជាដៃគូរ ការ​ទាក់​ទាញ​វិនិយោគ និងការធ្វើពាណិជ្ជកម្មជំរុញការនាំចេញជាដើម ដើម្បីចូលរួម​ក្នុង​ចលនា​សេដ្ឋ​កិច្ច​ តាមរយៈការលើកកម្ពស់សហគ្រិនក្នុងស្រុក ការពង្រីង និងពង្រីក ចំណេះ ជំនាញ និង​ការ​ទទួល​នូវបទពិសោធន៍ថ្មីៗបន្ថែម សម្រាប់ការគ្រប់គ្រងនៅក្នុងផែនការសកម្មភាពអាជីវកម្ម ដល់​ការ​ធ្វើ​ធុរកិច្ច វិនិយោគ និងការប្រកួតប្រជែងនៅ កម្ពុជា។ជុំវិញបញ្ហានេះដែរ, ឯកឧត្តមបណ្ឌិត សួន ម៉ិ ប្រធានសមាគមសហគ្រិនវីម៉ូកម្ពុជា លើកឡើងថា នៅ​ឆ្នាំ​២០២៦នេះ, សមាគម សហគ្រិនវីម៉ូកម្ពុជា មានគម្រោងជាច្រើន ដើម្បីជំរុញ​លើក​កម្ពស់​ដល់​សហគ្រិនដែលជាសមាជិក និងសហគ្រិនដែលបានចូលរួម ផ្សេងៗទៀត អាចចាប់​យក​ឱកាស​ដ៏​មានតម្លៃ ដើម្បីជំរុញអាជីវកម្ម ការធ្វើពាណិជ្ជកម្ម និងការគ្រប់គ្រងនៅក្នុងក្រុមហ៊ុន ឬ​សហ​គ្រាស របស់ពួគគាត់ឱ្យកាន់តែមានប្រសិទ្ធភាព តាមរយៈនៃការផ្លាស់ប្តូរនូវផ្នត់គំនិត នៅ​ក្នុង​ការ​ធ្វើ​ការងារ និងសកម្មភាពក្នុងអាជីវកម្មជាដើម ដើម្បីពង្រឹង និងពង្រីក​អាជីវកម្ម​ឱ្យ​កាន់​តែ​ប្រសើរ​ ខណៈនៅប៉ុន្មានឆ្នាំចុងក្រោយនេះ ការធ្វើពាណិជ្ជកម្មអន្តរជាតិរបស់កម្ពុជា បាននិង កំពុង​បន្ត​មាន​កំណើន និងស្របពេល​ដែល​កម្ពុជា​ក៏​កំពុង​ស្រូប​យក​ឱកាស​វិនិយោគ​ជា​បន្ត​បន្ទាប់​ផង​ដែរ​។ ជុំវិញការធ្វើពាណិជ្ជកម្មវិញនេះ ឃើញថា នៅក្នុងរយៈពេល ១១ ខែ ឆ្នាំ២០២៥ ការ​ដោះ​ដូរ​ពាណិជ្ជ​កម្ម​អន្តរជាតិរបស់កម្ពុជា មានទំហំទឹកប្រាក់សរុបជាង ៥៨ ពាន់លានដុល្លារអាម៉េរិក កើន​ឡើង​ជាង ១៦ ភាគរយ ក្នុងនោះកម្ពុជាបាននាំចេញទំនិញសំខាន់ៗ មានទឹកប្រាក់ជិត ២៧ ពាន់​លាន​ដុល្លារ កើនឡើង ១៤ ភាគរយ ខណៈការនាំចូលទំនិញមានទឹកប្រាក់ជិត ៣០ ពាន់លាន​ដុល្លារ​កើនឡើងជាង ១៨ ភាគរយ ធៀបរយៈពេលដូចគ្នានិងឆ្នាំ២០២៤។សូមបញ្ជាក់ថា ទាក់ទិនបញ្ហាសេដ្ឋកិច្ចនេះ រាជរដ្ឋាភិបាលបានកំពុងជំរុញធ្វើពិពិធកម្មសេដ្ឋកិច្ច និង​ការ​បង្កើនភាពប្រកួតប្រជែងដោយ ផ្តោតលើការអភិវឌ្ឍវិស័យគន្លឹះ និងប្រភព​ថ្មី​នៃ​កំណើន​សេដ្ឋ​កិច្ច​ ការកែលម្អបរិយាកាស ធុរកិច្ច និងការវិនិយោគ ការពង្រឹងប្រសិទ្ធភាព និង​ភាព​ទាក់​ទាញ​នៃ​តំបន់សេដ្ឋកិច្ច ពិសេសរួមបញ្ចូលទាំងសួនឧស្សាហកម្ម សួនកសិឧស្សាហកម្ម និង​តំបន់​ពាណិជ្ជ​កម្មសេរីក្នុងស្រុក និងការធ្វើនវានុវត្តន៍យន្តការហិរញ្ញប្បទាន និងផលិត​ហិរញ្ញ​វត្ថុ​សម្រាប់​គាំ​ទ្រ​ដល់ការវិនិយោគជាដើម ដែលប្រការទាំងនេះ គឺជាមូល ដ្ឋានគ្រឹះគាំទ្រដល់ដំណើរសេដ្ឋកិច្ច និង​ភាពរីកលូតលាស់នៃវិស័យឯកជន៕ អត្ថបទ៖ សុន រ៉ាឌី

«កសិដ្ឋានកសិកម្មជនភៀសសឹក» នៅខេត្តឧត្តរមានជ័យលើផ្ទៃដីជិត ៣ហិកតា មានដំណាំបន្លែ ត្រកួន ស្ពៃចម្រុះអាចប្រមូលផលបានជាង ៣០តោនក្នុងមួយខែ

2026/01/02 07:13:07 pm        565
ឧត្តរមានជ័យ៖ «កសិដ្ឋានកសិកម្មជនភៀសសឹក» ជាការដាក់ឈ្មោះឱ្យពីឯកឧត្តម មាន ចាន់យ៉ាដា អភិបាល នៃគណៈអភិបាលខេត្តឧត្តរមានជ័យ ក្រោមគំនិតផ្តួចផ្តើម គិតគូរ និងដាក់ផែនការឱ្យអនុវត្តស្របតាមទស្សនៈវិស័យវែងឆ្ងាយរបស់លោកជំទាវ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ឧត្ដមភរិយា សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដើម្បីជាចំណែកដ៏សំខាន់មួយក្នុងការទ្រទ្រង់ការផ្គត់ផ្គង់ស្បៀងនៅមូលដ្ឋានផ្ទាល់ដល់ជំរំជនភៀសសឹក។ នេះបើតាមការឱ្យដឹងពីរដ្ឋបាលខេត្តឧត្តរមានជ័យ។រដ្ឋបាលខេត្តឧត្តរមានជ័យ បានឱ្យដឹងថា ជំរំសុវត្ថិភាពវត្តបាត់ថ្កៅ ក៏ដូចជាទីតាំងជំរំដទៃទៀតនៅក្នុងខេត្តឧត្តរមានជ័យ បានរៀបចំទីតាំងដីជិត ៣ហិកតា លើកដីបាន ៣០០រង សម្រាប់ដាំដំណាំត្រកួន ស្បៃចម្រុះ ដែលប៉ាន់ស្មានអាចប្រមូលផលបានជាង ៣០តោនក្នុងមួយខែ ឬប្រមាណជាង ១ពាន់គីឡូក្រាមក្នុងមួយថ្ងៃ។ មន្ត្រីបច្ចេកទេសកសិកម្ម ១៥នាក់ រួមជាមួយប្រជាស្ម័គ្រចិត្ត ៦០នាក់ បានសស្រាក់ស្រាំដាំដុះ ដោយស្មារតីសាមគ្គីដើម្បីសម្រេចតាមផែនការ។ នេះបើតាមការបញ្ជាក់របស់ រដ្ឋបាលខេត្តឧត្តរមានជ័៕

ឆ្នាំមុនកម្ពុជានាំចេញគ្រាប់ស្វាយចន្ទីឆៅទៅទីផ្សារបរទេសបានជាង ១ពាន់លានដុល្លារ កើន​២៧%

2026/01/02 06:59:04 pm        175
សមាគមស្វាយចន្ទីកម្ពុជា បានឱ្យដឹងថា គិតក្នុងឆ្នាំ២០២៥ កម្ពុជាបាន​នាំ​ចេញ​គ្រាប់​ស្វាយ​ចន្ទី​ឆៅ​សម្រេចបានចំនួន ១ ៥០០លានដុល្លារ មានការកើនឡើង ២៧ភាគរយ ប្រៀបធៀប​ទៅ​នឹង​ឆ្នាំ​២០២៤​។លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជា នៅព្រឹកថ្ងៃទី២ ខែមករានេះ បាន​មាន​ប្រសាសន៍​ប្រាប់​ព័ត៌មាន ប៊ីធីវី ឱ្យដឹងថា យោងតាមទិន្នន័យក្រៅផ្លូវ​ការ​របស់​សមាគម​ស្វាយ​ចន្ទី​កម្ពុជា​បង្ហាញថា ផលិតកម្មគ្រាប់ស្វាយចន្ទីឆៅរបស់កម្ពុជាសម្រេចបានជាង ១ លាន ២ម៉ឺនតោន នៅក្នុងឆ្នាំ ២០២៥ ដែលឆ្លុះបញ្ចាំងពីភាពធន់នៃវិស័យនេះ នៅ​ចំ​ពេល​ដែល​មាន​បញ្ហា​ប្រឈម​នៃ​កា​រ​ប្រែប្រួ​លអាកាសធាតុកំពុងបន្តកើតមាន។លោកបានបន្តថា តាមការព្យាករណ៍នេះ នៅមានការបារម្ភ ពីព្រោះថា​សមាគម​ស្វាយ​ចន្ទី​កម្ពុជា​បាន​ដាក់​វិធានការសិរីរាង្គ និងវិធានការដើម្បីសម្របខ្លួនប្រែប្រួលតាមអាកាសធាតុ ប៉ុន្តែ​សមាគម​ស្វាយ​ចន្ទី​កម្ពុជាជាស្ថាប័នឯកជន មិនមានវិទ្យាស្ថានសម្រាប់ស្រាវជ្រាវដើម្បីឱ្យប្រាកដប្រជាទេ ប៉ុន្តែ​បាន​ដាក់វិធានការ៣ឆ្នាំកន្លងមកហើយ។ លោកបន្ថែមទៀតថា ទោះបីជាមិន​មាន​លទ្ធភាព​ក្នុងកា​រ​ស្រាវ​ជ្រាវ​ឱ្យបានស៊ីជម្រៅ ប៉ុន្តែទោះជាយ៉ាងណា​ក្នុង​រយៈពេល​៣​ឆ្នាំ​ចុង​ក្រោយ​នេះ​ទិន្នផ​ល​ស្វាយច​ន្ទី​កើនឡើងជាលំដាប់។លោក អួន ស៊ីឡុត បានបញ្ជាក់ថា សម្រាប់ឆ្នាំ២០២៦នេះ សមាគមនៅ​តែ​បង្ហាញ​សញ្ញា​វិជ្ជមាន​​នៃ​ការ​កើនឡើងផលិតកម្មគ្រាប់ស្វាយចន្ទីឆៅ ដោយសារផ្ទៃដីដាំក៏កើនឡើង ហើយ​សមាគម​ក៏​មាន​បទ​ពិសោធន៍រយៈពេល ៤ឆ្នាំកន្លងមកហើយ ក្នុងការសម្រប​ខ្លួន​ទៅ​នឹង​ការ​ប្រែ​ប្រួល​អាកាស​ធាតុ។ លោកបន្ថែមទៀត ដូចនេះនៅតែមានសង្ឃឹមវិជ្ជមាន បើទោះបីជាមកដល់ពេលនេះ មាន​បញ្ហា​អា​​កាសធាតុមែន ការរអាក់រអួលចេញត្រួយផ្កា ពន្យាពេលមួយខែ ប៉ុន្តែនៅ​តែ​សង្ឃឹម​ថា​អ្វី​ដែល​សមាគមស្វាយចន្ទីកម្ពុជាបានដាក់កម្មវិធីឡើងជាមួយកសិករ ៤ឆ្នាំកន្លង​ផុត​ទៅ​នេះ​នឹង​អាច​ជួយ​ឱ្យ​មាន​ជម្នះលើបញ្ហាអស់ទាំងនេះ។ពាក់ព័ន្ធការនាំចេញនេះដែរ ក្រុមហ៊ុននាំចេញមួយនៅកម្ពុជា បានឱ្យព័ត៌មាន ប៊ីធីវី ដឹងដែរ នៅ​ខែ​មីនា ​ឆ្នាំ២០២៦ខាងមុខនេះ មានគម្រោង​នឹង​នាំ​ចេញ​ស្វាយ​ចន្ទី​បន្ថែម​ទៀត​ទៅ​កាន់​ប្រទេស​បារំាង​ និងបណ្តាប្រទេសផ្សេងៗជាច្រើនទៀត មានដូចជា អ៊ីតាលី ស្វីស ជប៉ុន អារ៉ាប់ប៊ីសាអូឌីត កាណាដា និងអាល្លឺម៉ង់ជាដើម ខណៈកាលពីចុងឆ្នាំ២០២៥កន្លងទៅ ទើប​សម្រេច​បាន​ជោគ​ជ័យ​មួយ​ថែម​ទៀត ក្នុងការនាំចេញផលិតផលគ្រាប់ស្វាយចន្ទីរខ្នាតធំ M23 ចំនួន ១២តោន ទៅ​កាន់​ប្រទេស​ Jordan ដែលជាទីផ្សារថ្មីមួយនៅតំបន់មជ្ឈិមបូព៌ា (Middle East) ជាលើក​ដំបូង​តាម​កុង​តឺន័រ​៕ អត្ថបទ៖ ឈិត បូរ៉ាវី

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

លោក Zelenskiy ៖ រុស្ស៊ីចង់ជ្រើសរើសទាហាន ៣ម៉ឺននាក់ ពីកូរ៉េខាងជើង
07/26/2026 02:07 PM
មន្ទីរសាធារណការខេត្តកំពង់ស្ពឺ កំពុង​ពន្លឿន​ជួសជុល និងថែទាំកំណាត់ផ្លូវដែលកំពុងរងការខូចខាតឱ្យប្រសើរឡើងវិញ
07/26/2026 02:07 PM
គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាឃុំកណ្តឹងស្រុកបាទី ផ្សព្វផ្សាយសេចក្តីសម្រេចស្តីពីផែនការរួម ឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៦ ឆ្នាំ ២០២៧
07/26/2026 02:07 PM
គណៈកម្មាធិការគណបក្សប្រជាជាជនកម្ពុជារាជធានីភ្នំពេញ ប្រកាសបញ្ចូលជាសមាជិកថ្មីជិត ៣០០០នាក់នៅខណ្ឌព្រែកព្នៅ
07/26/2026 02:07 PM
បណ្ដេញជនជាតិថៃ ៣៩នាក់ ចេញពីកម្ពុជាពាក់ព័ន្ធបទល្មើសចូលដោយទុច្ចរិតក្នុងទីលានយោធា និងលួចឆ្លងដែនដោយខុសច្បាប់
07/26/2026 02:07 PM
ចំនួនមនុស្សស្លាប់ដោយសារជំងឺអេបូឡានៅប្រទេសកុងហ្គោកើនឡើងដល់ជាង ១.៣០០នាក់
07/26/2026 01:07 PM
មនុស្សម្នាក់ស្លាប់ និង ១៥នាក់ រងរបួស ក្រោយរថយន្តមួយគ្រឿងបើកបុកហ្វូងមនុស្សនៅព្យុហយាត្រាឥន្ទធនូក្រុងប៊ែរឡាំង
07/26/2026 01:07 PM
សមត្ថកិច្ចកម្ពុជាបណ្ដេញជនជាតិចិន ១៥៨នាក់ ចេញពីកម្ពុជាពាក់ព័ន្ធករណី Online Scams និងបទល្មើសផ្សេងៗ
07/26/2026 12:07 PM
កម្ពុជាចូលរួមសន្និសីទជាន់ខ្ពស់នៃឧត្តមភាគីចុះកិច្ចព្រមព្រៀងនៃសន្ធិសញ្ញាមិត្តភាព និងសហប្រតិបត្តិការនៅតំបន់អាស៊ីអាគ្នេយ៍
07/26/2026 12:07 PM
មនុស្សយ៉ាងហោច ២១នាក់ រងរបួស ក្នុងហេតុការណ៍អគ្គិភ័យនៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក
07/26/2026 12:07 PM