មន្រ្តីជាន់ខ្ពស់នៃអគ្គនាយកដ្ឋានគយ៖ ការបន្តបិទព្រំដែនដោយឯកតោភាគីរបស់ថៃ មិន​បង្កឱ្យ​កម្ពុជា​ខ្វះខាតស្បៀងនោះទេ
ឆ្នាំ២០២៥ អគ្គនាយកដ្ឋានសុខភាពសត្វ និង​ផលិតកម្ម​សត្វ​ប្រមូល​ចំណូល​បាន​ជិត ២០​ពាន់​លាន​រៀល
អ្នកជំនាញ៖ សហគ្រិន​ក្នុង​ស្រុក​កំពុង​ផ្លាស់ប្តូរ​ទម្លាប់​ចាប់​យក​បច្ចេក​វិទ្យា​ឌីជីថល​បម្រើ​ក្នុង​អាជីវកម្ម
ប្រតិភូក្រុមហ៊ុនចំនួនពីរ ធ្វើបទបង្ហាញលើគម្រោងបង្កើតសួនកែច្នៃកាកសំណល់ និងការផលិតថាមពល

សេដ្ឋកិច្ច និង កសិកម្ម

គណៈកម្មាធិការវិនិយោគ លើកទឹកចិត្តដល់ធុរកិច្ចជប៉ុនវិនិយោគ បង្កើតតំបន់សេដ្ឋកិច្ចពិសេសនៅកម្ពុជា

2025/05/14 02:25:56 pm        159
អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា លើកទឹកចិត្តដល់ក្រុមហ៊ុន Yazaki វិនិយោគបង្កើតតំបន់សេដ្ឋកិច្ចពិសេស ដើម្បី ជួយទាក់ទាញវិនិយោគិនជប៉ុន ឱ្យមកបណ្តាក់ទុនវិនិយោគនៅកម្ពុជាបន្ថែម។  ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងសហការី នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៥, បានទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូនៃក្រុមហ៊ុន Yazaki ដែលមានមូលដ្ឋានផលិតកម្ម នៅខេត្ត ក្វាងតុង នៃសាធារណរដ្ឋប្រជាមានិតចិន ដឹកនាំដោយលោក Yoshimoto Ito អគ្គនាយករងក្រុមហ៊ុន និងដោយមានការចូលរួម ពីតំណាងក្រុមហ៊ុន Guangdong Dongfang Investment Co., Ltd. ដែលជាក្រុមហ៊ុនដៃគូវិនិយោគនៅប្រទេសចិន។ ក្រុមហ៊ុន Yazaki បានបណ្តាក់ទុនវិនិយោគបង្កើតរោងចក្រផលិតគ្រឿងបង្គុំខ្សែភ្លើងនៅកម្ពុជា ក្នុងតំបន់សេដ្ឋកិច្ចនាងកុក កោះកុង ប្រមាណ ជាង១០ឆ្នាំ និងបានមានវត្តមាននៅខេត្តក្វាងតុង សាធារណរដ្ឋប្រជាមានិតចិតប្រមាន ៤០ ឆ្នាំមកហើយ។ ឯកឧត្តមអគ្គលេខាធិការ បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះគណៈប្រតិភូ និងបានសម្តែងនូវសេចក្តីសោមនស្សរីករាយ ដល់ ក្រុមហ៊ុនដែលបានវិនិយោគ និងទទួលបានជោគជ័យនៅកម្ពុជា ក្នុងប្រតិបត្តិការអាជីវកម្មរបស់ខ្លួន ហើយពេលនេះក្រុមហ៊ុនបានមាន បំណងពង្រីកការវិនិយោគបន្ថែមទៀត។ ក្នុងន័យនេះ ឯកឧត្តមអគ្គលេខាធិការ បានផ្តល់អនុសាសន៍ ឱ្យក្រុមហ៊ុនជ្រើសរើសទីតាំង សម្រាប់ការពង្រីកការវិនិយោគ និងបានលើកទឹកចិត្តឱ្យក្រុមហ៊ុនគិតគូរ ក្នុងការវិនិយោគបង្កើតតំបន់សេដ្ឋកិច្ចពិសេសណាមួយ នៅក្នុងព្រះរាជាណាចក្រកម្ពុជា ដើម្បីជួយទាក់ទាញវិនិយោគិនជប៉ុន ឱ្យមកបណ្តាក់ទុនវិនិយោគនៅកម្ពុជាបន្ថែម។ ជាការឆ្លើយតប លោក Yoshimoto Ito ប្រធានគណៈប្រតិភូបានថ្លែងអំណរគុណដល់ ឯកឧត្តមអគ្គលេខាធិការ ដែលបាន ចំណាយពេលវេលាដ៏មានតម្លៃ ទទួលជួបពិភាក្សាការងារជាមួយក្រុមហ៊ុន និងបានសម្តែងនូវសេចក្តីរីករាយ ដែលឯកឧត្តមអគ្គលេខា- ធិការ បានគាំទ្រគម្រោងពង្រីកការវិនិយោគរបស់ក្រុមហ៊ុន៕អត្ថបទ៖ សុន រ៉ាឌី

កម្ពុជានាំចេញទំនិញទៅកាន់ទីផ្សារអន្តរជាតិ មានទំហំទឹកប្រាក់ជាង ៩,១ ពាន់លាន​ដុល្លារ​អាមេរិក

2025/05/14 11:35:20 am        286
កម្ពុជាបាននាំចេញទំនិញទៅកាន់ទីផ្សារ ដែលជាប្រទេសដៃគូ នៅក្នុងរយៈពេល ៤ ខែ ក្នុង​ឆ្នាំ​២០២៥នេះ មានទំហំទឹកប្រាក់ ប្រមាណ ៩,១ ពាន់លានដុល្លារអាមេរិក កើនឡើងជាង ១៤ ភាគ​រយ ធៀបនិងឆ្នាំ២០២៤ បានគាំទ្រដោយប្រភេទទំនិញសំខាន់ៗ ជាច្រើន។អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បាន​បង្ហាញស្ថិ​តិ​ពាណិជ្ជ​កម្ម ​នៃការធ្វើពាណិជ្ជកម្មលើ ទីផ្សារអន្តរជាតិរបស់កម្ពុជា ក្នុងនោះសម្រាប់រយៈពេល ៤ ខែ ឆ្នាំ​២០២៥ នេះ ការនាំចេញមុខទំនិញរបស់កម្ពុជា មានទំហំ ទឹកប្រាក់សរុបជាង ៩,១ ពាន់​លាន​ដុល្លារ​អាមេរិក មានកំណើនកើនឡើងជាង ១៤ ភាគរយ ខណៈការនាំចេញ ក្នុងរយៈពេលដូចគ្នា ឆ្នាំ​២០២៤ មានទឹកប្រាក់ត្រឹម ៨ ពាន់លានដុល្លារប៉ុណ្ណោះ។ ការនាំចេញនេះបានគាំទ្រដោយទីផ្សារសំខាន់ៗដូចជា៖ ទីផ្សារសហរដ្ឋ អាមេរិក, វៀតណាម, ជប៉ុន, កាដាណា, អេស្បាញ និងអង់គ្លេសជាដើម។ឯកឧត្តម សួន ម៉ិ ប្រធានសមាគមសហគ្រិនវីម៉ូនៅកម្ពុជា លើកឡើងថា បច្ចុប្បន្នពិភពលោកមិនទាន់មានភាពប្រាកដប្រជា នៅឡើយដូចជា ភាពតាន់តឹងភូមិសាស្រ្តនយោបាយ, ការអូសបន្លាយសង្គ្រាមរុស្សី-អ៊ុយក្រែន និងសង្គ្រាមពាណិជ្ជកម្មជាដើម បាន កំពុងហ៊ុមព័ទ្ធដោយហានីភ័យ។ ស្ថិតក្នុងស្ថានភាពនេះ ការធ្វើពាណិជ្ជកម្មនាំចេញទំនិញរបស់កម្ពុជា បាននិងកំពុងបន្តកំណើននាំ ចេញល្អប្រសើរ, ដែលការណ៍នេះ បានបង្ហាញឱ្យឃើញពីការរយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ក្រោមការដាក់ចេញនូវគោលនយោ បាយ, យុទ្ធសាស្រ្ត និងផែនការអភិវឌ្ឍន៍ច្បាស់លាស់ ត្រឹមត្រូវ និងគ្រប់ជ្រុងជ្រោយ។ សូមបញ្ជាក់ថា នៅក្នុងរយៈពេល ៤ខែ ឆ្នាំ២០២៥ នេះ ការដោះដូរពាណិជ្ជកម្មទៅកាន់ទីផ្សារអន្តរជាតិរបស់កម្ពុជា មានទំហំទឹកប្រាក់ សរុបជាង ១៩,៥ ពាន់លានដុល្លារអាមេរិក កើនឡើងប្រមាណ ១៧ ភាគរយ បើធៀបនិងឆ្នំា២០២៤ ក្នុងនោះការនាំចេញ ទំនិញ របស់កម្ពុជាមានទឹកប្រាក់ជាង ៩,១ ពាន់លានដុល្លារ កើនជាង ១៤ ភាគរយ ដោយគាំទ្រប្រភេទទំនិញជាច្រើនដូចជា៖ ការនាំចេញ សម្លៀកបំពាក់ គ្រឿងបន្ទាប់បន្សំធ្វើពីក្រណាត់ធ្វើពីក្រណាត់ និងមិនធ្វើពីក្រណាត់, ម៉ាស៊ីន ឧបករណ៍អគ្គិសនី និងគ្រឿងបង្គុំ, ស្បែក ជើងនិងស្រោមជើង, កៅស៊ូនិងផលិតផលធ្វើពីកៅស៊ូ, គ្រឿងសង្ហារឹម, ផ្លែឈើ និងគ្រាប់ពីផ្លែឈើ និងមានប្រភេទទំនិញជាច្រើន ទៀត បានគាំទ្រដល់កំណើននៃការនាំចេញ៕ អត្ថបទ៖ សុន រ៉ាឌី

អគ្គនាយកដ្ឋានគយ និងរដ្ឋាករណែនាំដល់មន្រ្ដីគយឱ្យពង្រឹងប្រសិទ្ធភាពគ្រប់គ្រងការនាំចូលផ្លែទុរេនស្រស់

2025/05/14 09:29:22 am        269
អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៥នេះ បានចេញសេចក្ដីណែនាំដល់ប្រធានលេខាធិការដ្ឋាន នាយកដ្ឋាន សាខា និងការិយាល័យគយនិងរដ្ឋាករឱ្យពង្រឹងប្រសិទ្ធភាពគ្រប់គ្រងការនាំចូលផ្លែទុរេនស្រស់ ដើម្បីបញ្ចៀសការនាំចូលទុរេនមានសារធាតុគីមីអាចបង្កផលប៉ះពាល់ដល់សុខភាពពលរដ្ឋ។ ដើម្បីចូលរួមទប់ស្កាត់ ផ្លែទុរេនស្រស់ប្រើប្រាស់សារធាតុគីមីដែលប៉ះពាល់ដល់សុខភាពប្រជាជន អគ្គនាយកដ្ឋានគយនិង រដ្ឋាករកម្ពុជា ណែនាំបណ្តោះអាសន្នដល់លោកលោកស្រី ប្រធានលេខាធិការដ្ឋាន នាយកដ្ឋាន សាខា និងការិយាល័យគយ និងរដ្ឋាករ៖១. ត្រូវអនុវត្តឱ្យបានម៉ឺងម៉ាត់តាមបញ្ញត្តិអនុក្រឹត្យលេខ ៣៧០ អនក្រ.បក ជាធរមាន ដូចយោងខាងលើ ដោយការនាំចូលផ្លែទុរេនត្រូវអមភ្ជាប់ជាមួយប្រតិវេទន៍គយនូវវិញ្ញាបនបត្រភូតគាមអនាម័យ។២. ត្រូវចាត់ចែងការដកសំណាកគម្រូតាមគោលការណ៍ហានិភ័យ ឬតាមរូបភាពចោះៗ ដើម្បីស្នើសុំ កិច្ចសហការពីមន្ត្រីនៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែង បន្លំ (ក.ប.ប.) ធ្វើការវិភាគ។ ក្នុងករណីនេះ ទំនិញនាំចូលអាចត្រូវបានអនុញ្ញាតដឹកជញ្ជូនទៅគម្យដ្ឋាន ក្នុងប្រទេសបន្ទាប់ពីបានបំពេញបែបបទបញ្ចេញទំនិញពីគយរួច ដោយអ្នកនាំចូលត្រូវបញ្ជាក់ជូនមន្ត្រី គយមានសមត្ថកិច្ចឱ្យបានច្បាស់លាស់នូវទីតាំងគម្បដ្ឋាននៃការដឹកជញ្ជូន ចែកចាយក្នុងប្រទេស។៣. ក្នុងករណីលទ្ធផលនៃការវិភាគបង្ហាញថា “ផលិតផលមានសារធាតុប៉ះពាល់ដល់សុខភាព ឬ “ខូចគុណភាព” ត្រូវចាត់ចែងប្រមូលឬឃាត់ទុកទំនិញទាំងនោះ និងធ្វើរបាយការណ៍ស្នើត ចាត់វិធានការបន្តពី អគរ។៤. ត្រូវចាត់វិធានការតាមដានទប់ស្កាត់ការលួចប៉ុនប៉ងនាំចូលដោយខុសច្បាប់ផ្លែទុរេនស្រស់តាមច្រក របៀងក្នុងភូមិសាស្ត្ររបស់ខ្លួនឱ្យបានម៉ឺងម៉ាត់៕

សហគ្រិនស្រ្តីនៅកម្ពុជា បានកំពុងចាប់យកបច្ចេកវិទ្យាឌីជីថល​សម្រាប់ដំណោះស្រាយធ្វើអាជីវកម្ម

2025/05/13 02:30:16 pm        388
សហគ្រិនស្រ្តីនៅកម្ពុជា បាននិងកំពុងផ្លាស់ប្តូរឥរិយាបថ លើការគ្រប់គ្រងខ្សែច្រវាក់ផលិតកម្ម នៃការចាប់យកបច្ចេកវិទ្យាឌីជីថល សម្រាប់ជាដំណោះស្រាយនៅក្នុងការធ្វើអាជីវកម្ម និងពាណិជ្ជកម្មជាបណ្តើរៗ។លោកជំទាវ ចាន់ ភារី ប្រធានសមាគមសហគ្រិនស្រ្តីកម្ពុជា លើកឡើងក្នុងកិច្ចសម្ភាសន៍ជាមួយ BTV ស្តីពីសហគ្រិនស្រ្តី និង វិស័យបច្ចេកវិទ្យាឌីជីថលនៅកម្ពុជានេះថា ជុំវិញផលិតផលក្នុងស្រុក ពីមួយឆ្នាំទៅមួយមានការរីកចម្រើនគួរឱ្យកត់សម្គាល់ ខណៈដែល កម្ពុជាមានដៃគូរជាច្រើន ក្នុងការកសាងសមត្ថភាព ចំណេះ និងជំនាញ ជាពិសេសនៅលើគុណភាព និងកម្រិតស្តង់ដារនៃការផលិត ក្នុងនោះក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ក៏បានផ្តល់នូវផ្នែកបច្ចេកទេស និងបច្ចេកវិទ្យាផ្សេងៗ ខណៈដែល ក្រសួងពាណិជ្ជកម្ម ក៏បានខិតខំជួយត្រួសត្រាយផ្លូវ ផ្តល់ឱកាសដល់សហគ្រិនផលិតក្នុងស្រុក មានឱកាសបង្ហាញនូវផលិតផល របស់ខ្លួនសម្រាប់ទីផ្សារក្នុង និងក្រៅប្រទេស។លោកជំទាវ បន្តថា ស្របពេលវិស័យបច្ចេកវិទ្យាកំពុងរីកចម្រើននេះ ឃើញថា បច្ចុប្បន្នសហគ្រិនជាស្រ្តី បាននិងកំពុងផ្លាស់ប្តូរ ឥរិយាបថ និងបានបណ្តុះនូវគំនិតថ្មីៗស្របតាមនវានុវត្តន៍ ជាពិសេសការចាប់យកបច្ចេកវិទ្យាឌីជីថល សម្រាប់ដំណោះស្រាយនៅក្នុង អាជីវកម្ម ទោះបីបច្ចុប្បន្នការចាប់យកវិស័យនេះនៅមានកម្រិតនៅឡើយ ការណ៍នេះ, បានបង្ហាញដល់ពួកគាត់បានយល់ដឹងខ្លះៗ អំពី សារៈសំខាន់ៗនៃការប្រើប្រាស់បច្ចេកវិទ្យា ដើម្បីជាផ្លូវឈានទៅសិក្សាឱ្យបានកាន់តែច្រើន ក្នុងគោលដៅជំរុញធ្វើអាជីវកម្ម ពាណិជ្ជកម្ម ឱ្យកាន់តែជោគជ័យ។សូមបញ្ជាក់ថា ជុំវិញវិស័យឌីជីថលនេះ, រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា បាននិងកំពុងបន្តជំរុញការប្រើប្រាស់បច្ចេកវិទ្យាឌីជី ថលឱ្យបានជាអតិបរមា ជាពិសេសក្នុងសកម្មភាពធុរកិច្ច និងសេដ្ឋកិច្ច តាមវិធានប្រទាក់ក្រឡា និងជាប្រព័ន្ធ, ក្នុងគោលដៅកែលម្អ បរិយាសអំណោយផលដល់ការធ្វើធុរកិច្ច ការធ្វើអាជីវកម្ម និងការវិនិយោគ តាមរយៈការសម្រួលនិងការធ្វើសាមញ្ញកម្មនីតិវិធីពាក់ព័ន្ធ នានា, ការធ្វើឌីជីថលភាវូបនីយកម្ម សម្រាប់ការផ្តល់សេវា និងកិច្ចការរដ្ឋបាល ការពង្រឹងសមត្ថភាពស្ថាប័ន, និងការលើកប្រសិទ្ធភាព នៃការសម្របសម្រួលអន្តរក្រសួង-ស្ថាប័ន៕ អត្ថបទ៖ សុន រ៉ាឌី

វិស័យឯកជន៖ គោលនយោបាយបើកចំហររបស់រារដ្ឋាភិបាល បានកំពុងស្រូបយកសក្តានុពលវិនិយោគ

2025/05/13 11:38:51 am        327
វិស័យឯកជន ចាត់ទុកការផ្តល់ឱ្យវិនិយោគិនផ្ទាល់ពីបរទេសអាចបណ្តាក់ទុនវិនិយោគ ១០០%, ការដកចំណេញទៅកាន់ ប្រទេសរបស់ខ្លួន និងកម្ពុជាគឺជាប្រទេសចាយលុយដុល្លារ និងការដាក់ចេញគោលនយោបាយផ្សេងៗជាច្រើនទៀត បានធ្វើឱ្យកម្ពុជា កំពុងដើរលើផ្លូវ ដោយបាននិងកំពុងស្រូបយកវិនិយោគិនថ្មីៗមកបណ្តាក់ទុនជាបន្តបន្ទាប់។រាជរដ្ឋាភិបាលពីមួយអាណត្តិទៅមួយអាណត្តិ បានផ្តោតយកចិត្តទុកដាក់លើគោលនយោបាយអាទិភាពសំខាន់ៗជាច្រើន ក្នុង គោលដៅពង្រឹងយន្តការគ្រប់គ្រងហានីភ័យ និងវិបត្តិ ដើម្បីគ្រប់គ្រងស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ជាពិសេសការទាក់ទាញការវិនិយោគ ផ្ទាល់ពីបរទេស និងការវិនិយោគក្នុងស្រុក ស្ថិតក្រោមកត្តានៃសុខសន្តិភាព និងស្ថិរភាពនយោបាយ, បាននិងកំពុងគាំទ្រដល់ការរីក លូតលាស់នៃវិស័យធុរកិច្ចឯកជន ក្នុងនោះច្បាប់ស្តីពីវិនិយោគដែលមានភាពចំហរ ការការពារ និងផ្តល់នូវការលើកទឹកចិត្តជាច្រើន ដល់សកម្មភាពវិនិយោគ បានកំពុងផ្តល់នូវភាពទាក់ទាញ ខណៈដែលហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ បានកំពុងអភិវឌ្ឍ កាន់តែមានភាពសម្បូរបែប និងប្រទាក់ក្រឡា បានកំពុងបង្កើតដល់បរិយាសរស់រវើកដល់អ្នកធ្វើធុរកិច្ច។ឯកឧត្តម សួន ម៉ិ ប្រធានសមាគមសហគ្រិនវីម៉ូនៅកម្ពុជា លើកឡើងថា ជុំវិញបរិយាសវិនិយោគនេះ រាជរដ្ឋាភិបាលបានដាក់ ចេញនូវគោលនយោបាយជាច្រើន ជាពិសេសច្បាប់វិនិយោគនៃព្រះរាជាណាចក្រកម្ពុជា មានភាពបើកចំហរ ការការពារ និងផ្តល់នូវការ លើកទឹកចិត្តជាច្រើន ដល់សកម្មភាពវិនិយោគដូចជា វិនិយោគិនផ្ទាល់ពីបរទេសអាចបណ្តាក់ទុនវិនិយោគ ១០០%, ការដកប្រាក់ចំ ណេញទៅប្រទេសរបស់ខ្លួន, ជាពិសេសកម្ពុជាគឺជាប្រទេសដែលចាយលុយដុល្លារជាដើម គឺបានបង្កើតដល់ភាពកក់ក្តៅ ដល់អ្នកធ្វើ ធុរកិច្ចគ្រប់បែបយ៉ាង និងស្របពេលដែលរាជរដ្ឋាភិបាលធ្វើការកែទម្រង់ជាបន្តបន្ទាប់ ធ្វើឱ្យរដ្ឋបាលសាធារណៈមានសមត្ថភាពកាន់តែ ខ្លាំង, ស្អាតស្អំ និងវៃឆ្លាត បម្រើសេវាប្រកបដោយទំនុកចិត្ត ដល់ធុរជនទាំងឡាយ ដែលកំពុងធ្វើធុរកិច្ចនៅកម្ពុជា។សូមបញ្ជាក់ថា នៅក្នុងរយៈពេល ៤ ខែ ដើមឆ្នាំ២០២៥នេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តគម្រោងវិនិយោគថ្មីបានចំនួន ២៣១ គម្រោង ក្នុងទុនវិនិយោគប្រមាណ ៣,៤ ពាន់លានដុល្លារអាម៉េរិក កើនឡើង ១០៣ គម្រោង បើប្រៀបធៀបរយៈពេលដូចគ្នា ក្នុងឆ្នាំ២០២៤។ ជុំវិញគម្រោងវិនិយោគនេះដែរ នៅថ្ងៃម្សិលមិញនេះ, គណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានពិនិត្យ ពិភាក្សាលើសំណើសុំចុះបញ្ជីគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ចំនួន ១២ គម្រោងបន្ថែមទៀត មាន ទុនវិនិយោគសរុបប្រមាណ ៣១៨ លានដុល្លារអាមេរិកផងដែរ៕ អត្ថបទ៖ សុន រ៉ាឌី 

វិស័យឯកជនស្វែងយល់និតិវិធីសំណើរសុំនាំចូលដោយពន្ធនាំចូលជាបន្ទុករបស់រដ្ឋតាមប្រព័ន្ធអនឡាញបញ្ជរតែមួយជាតិ

2025/05/13 11:33:06 am        709
តំណាងក្រុមហ៊ុន រោងចក្រ សហគ្រាសចំនួនប្រមាណ១៦០នាក់ ក្នុងនោះមួយចំនួនបានចូលរួមដោយផ្ទាល់ និងមួយចំនួនផ្សេងទៀតតាមប្រព័ន្ធអនឡាញ ដើម្បីស្វែងយល់អំពីនិតិវិធីនៃសំណើរសុំនាំចូលដោយពន្ធនាំចូលជាបន្ទុករបស់រដ្ឋ តាមប្រព័ន្ធអនឡាញបញ្ជរតែមួយជាតិ ដើម្បីឱ្យការអនុវត្តមានភាពច្បាស់លាស់ និងត្រឹមត្រូវ។ឧកញ៉ា លឹម តុង ប្រធានសមាគមផលិតផលធ្វើដំណើរ និងស្បែកនៅកម្ពុជា នៅក្រោយសិក្ខាសាលាស្តីពី និតិវិធីនៃសំណើរសុំនាំចូលដោយពន្ធនាំចូលជាបន្ទុករបស់រដ្ឋ តាមប្រព័ន្ធអនឡាញបញ្ជរតែមួយជាតិ កាលពីរសៀលថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៥ បានមានប្រសាសន៍ឱ្យដឹងថា សិក្ខាសាលានេះ រៀបចំឡើងដោយសមាគមស្បែកជើងកម្ពុជា និងសមាគមផលិតផលធ្វើដំណើរនិងស្បែកនៅកម្ពុជា ដោយបានសហការជាមួយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) និងអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ក្នុងគោលបំណងដើម្បីបញ្ជ្រៀបការយល់ដឹង ក៏ដូចជាផ្តល់ជូននូវព័ត៌មានថ្មីៗ ខណៈសមាជិកនៃសមាគមមួយចំនួននៅមិនទាន់បានយល់ជ្រាបច្បាស់នៅឡើយ ពាក់ព័ន្ធនីតិវិធីនៃសំណើរសុំនាំចូលដោយពន្ធនាំចូលជាបន្ទុករបស់រដ្ឋតាមប្រព័ន្ធអនឡាញបញ្ជរតែមួយជាតិ និងដើម្បីឱ្យការអនុវត្តមានភាពច្បាស់លាស់ និងខ្ជាប់ខ្ជួនពាក់ព័ន្ធនិងច្បាប់លិខិតបទដ្ឋានគតិយុត្ត ដែលរាជរដ្ឋាភិបាលដាក់ចេញកន្លងមក។ ជាពិសេស ខណៈសហរដ្ឋអាម៉េរិកបានប្រកាសអំពីពន្ធនាំចូលមានភាពមិនទាន់ប្រាកដប្រជា ដែលធ្វើឲ្យវិស័យឯកជនមួយចំនួនមានភាពរំជើបរំជួលខ្លះ។បើតាម ឯកឧត្តម យុន ហេង អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានមានប្រសាសន៍ថា ប្រព័ន្ធបញ្ជរតែមួយជាតិ ត្រូវបានអភិវឌ្ឍឡើងសម្រាប់ផ្ដល់សេវាតាមទម្រង់អេឡិចត្រូនិក ដើម្បីជួយសម្រួលដល់ការបំពេញនីតិវិធីនាំចេញ-នាំចូលទំនិញកាន់តែរហ័ស និងមានតម្លាភាព កាត់បន្ថយការចំណាយ ផ្តល់ភាពស៊ីចង្វាក់គ្នា និងភាពប្រាកដប្រជាដល់កិច្ចដំណើរការពីការចាប់ផ្តើមនីតិវិធីដែលតម្រូវរហូតដល់ការបំពេញបែបបទបញ្ចេញទំនិញពីគយ។ឯកឧត្តម បានបញ្ជាក់បន្ថែមថា ប្រព័ន្ធបញ្ជរតែមួយជាតិនេះ នឹងអនុញ្ញាតឱ្យអ្នកនាំចេញ-នាំចូលទំនិញ អាចដាក់ស្នើសុំអាជ្ញាបណ្ណ លិខិតអនុញ្ញាត វិញ្ញាបនបត្រ និងឯកសារតម្រូវផ្សេងទៀត ពាក់ព័ន្ធនឹងការនាំចេញ-នាំចូលទំនិញ ទៅគ្រប់ក្រសួង-ស្ថាប័នមានសមត្ថកិច្ចតែមួយលើករួមគ្នា ដើម្បីទទួលបាននូវការអនុញ្ញាត សម្រាប់យកទៅប្រើប្រាស់ក្នុងការបំពេញបែបបទបញ្ចេញទំនិញពីគយ តាមមធ្យោបាយអេឡិចត្រូនិក៕ អត្ថបទ ឈិត បូរ៉ាវី 

គណៈកម្មាធិការវិនិយោគពិនិត្យសំណើសុំចុះបញ្ជីថ្មីចំនួន១២គម្រោង មានទុនវិនិយោគ ៣១៨ លានដុល្លារ

2025/05/12 03:33:53 pm        302
គណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ពិនិត្យពិភាក្សា លើសំណើសុំចុះបញ្ជីគម្រោងវិនិយោគមានលក្ខណៈ សម្បត្តិគ្រប់គ្រាន់ចំនួន ១២ និងគម្រោងពង្រីកបន្ថែមចំនួន ១ គម្រោង មានទុនវិនិយោគសរុបប្រមាណ ៣១៨ លានដុល្លារអាមេរិក ។ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៥នេះ បានដឹកនាំកិច្ចប្រជុំ ច្រកចេញចូលតែមួយ ដើម្បីពិនិត្យពិភាក្សាលើសំណើសុំចុះបញ្ជីគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ចំនួន ១២ គម្រោង និងគម្រោងពង្រីកបន្ថែម ទីតាំងវិនិយោគថ្មីចំនួន ១ គម្រោង (គម្រោងអាជីវកម្មរ៉ែដែក នៅខេត្តកំពត) គម្រោងវិនិយោគទាំងនេះ មានទុនវិនិយោគសរុបប្រមាណ ៣១៨ លានដុល្លារអាម៉េរិក អាចបង្កើតការងារបានប្រមាណ ៧,៣ ពាន់កន្លែង។គម្រោងវិនិយោគសំខាន់ៗរួមមាន៖ វិស័យឧស្សាហកម្មចំនួន ១១ គម្រោង (ផលិតឧបករណ៍ហ្គេម, ផលិតសម្ភារៈពីប្លាស្ទិក និងលោហធាតុ, សម្ភារៈសម្រាប់សម្អាត និងសម្ភារៈប្រើប្រាស់ក្នុងផ្ទះបាយ, ផលិតសម្ភារៈជាង សម្ភារៈផ្ទះបាយនិងគ្រឿងបន្ទាប់បន្សំ (ពីលោហៈ), ផលិតសម្ភារៈប្រើប្រាស់ក្នុងផ្ទះ និងបរិក្ខារអនាម័យគ្រប់ប្រភេទ, ផ្គុំដំទ្បើងសម្ភារៈលម្អក្នុងផ្ទះ គ្រឿងអគ្គិសនី និងគ្រឿង បន្ទាប់បន្សំគ្រប់ប្រភេទ, ផលិត និងដំទ្បើងសម្ភារៈអគ្គិសនីប្រើប្រាស់ក្នុងផ្ទះ និងឧបករណ៍កម្ចាត់សត្វល្អិត (ពីប្លាស្ទិក), ខារ និង ជ្រលក់ពណ៌អំបោះ, ផលិតសម្ភារៈសម្រាប់បន្ទប់ទឹកនិងផ្ទះបាយ (ធ្វើពីប្លាស្ទិក), ផលិតឧបករណ៍ចម្អិនអាហារនិងកម្តៅអគ្គិសនី, ផលិតអំពូលភ្លើងគ្រប់ប្រភេទ, និងផ្គុំដំទ្បើងឧបករណ៍កម្តៅទឹកគ្រប់ប្រភេទ) និងវិស័យហេដ្ឋារចនាសម្ព័ន្ធចំនួន ១ គម្រោង (អភិវឌ្ឍន៍ ស្ថានីយផលិតអគ្គិសនីដើរដោយថាមពលខ្យល់អនុភាព១៥០មេហ្កាវ៉ាត់)។សូមបញ្ជាក់ថា ទាក់ទិនគម្រោងខាងលើនេះ ក្រុមហ៊ុនបានជ្រើសរើសយកទីតាំងវិនិយោគ នៅតំបន់ផ្សេងៗគ្នារួមមាន៖ ខេត្តកណ្តាល ខេត្តកំពង់ស្ពឺ ខេត្តតាកែវ ខេត្តកំពត និងខេត្តមណ្ឌលគិរី៕ អត្ថបទ៖ សុន រ៉ាឌី

រោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីមួយបាននឹងកំពុងស្រូបទាញកសិផលក្នុងស្រុកឱ្យកែច្នៃបម្រើទីផ្សារនាំចេញ

2025/05/12 12:40:26 pm        309
រោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីមួយ នៅខេត្តកំពង់ធំ បានកំពុង​ស្រូប​យក​គ្រាប់​ស្វាយ​ចន្ទី​ស្រស់​ក្នុង​ស្រុកប្រមាណ ៦តោន ក្នុង១ថ្ងៃៗ សម្រាប់ការកែច្នៃ ហើយក្រុមហ៊ុន​មួយ​នេះ​មាន​មហិច្ឆិតា​ពង្រីក​សមត្ថភាព​កែច្នៃប​ន្ថែមទៀត ឱ្យបានជាង ២ ម៉ឺនតោន ក្នុង១ឆ្នាំ សម្រាប់ បម្រើទីផ្សារនាំចេញ។លោក Ryohei Takesawa អ្នកទទួលបន្ទុកគ្រប់គ្រងរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីក្រុមហ៊ុន MIRARTH Agritech ស្ថិតនៅ ឃុំជ័យ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ នៅក្នុង​ដំណើរ​ទស្សន​កិច្ច​ដែល​ដឹក​នាំដោយ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្រ្តី​ទទួល​បន្ទុក​ទីស្តី​ការ​គណៈ​រដ្ឋ​មន្រ្តី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ខេត្តកំពង់ធំ នៅថ្ងៃទី ១០ ខែ ឧសភា ឆ្នាំ ២០២៥ នេះ លោកបាន​ជម្រាប​ជូន​អំពី​ដំណើរ​អំពី​ខ្សែច្រ​វាក់​នៃកា​រ​កែ​ច្នៃ​គ្រប់​ស្វាយ​ចន្ទី និង​បច្ចេកទេសមួយចំនួន, បច្ចុប្បន្នក្រុមហ៊ុនបាន ទទួលទិញ​គ្រាប់​ស្វាយ​ចន្ទី​ស្រស់​ពី​សហគមន៍​មួយ​ចំនួនដូចជា៖ សហគមន៍សាលាវិស័យ សហគមន៍ឃុំក្រយា និងសហគមន៍សន្ទុក ព្រម ទាំងសហគមន៍ទំនើបចំនួន៣ផ្សេងទៀត ក្នុងខេត្តកំពង់ធំនេះផងដែរ។ លោកលើកឡើងឱ្យដឹងថា បច្ចុប្បន្ន​ក្រុម​ហ៊ុន​បាន​កំពុង​ធ្វើ​កា​រកែច្នៃ​គ្រាប់​ស្វាយ​ចន្ទី​ស្រស់​ក្នុង​១​ថ្ងៃ​ៗ​ បានចំនួន៦តោន (សមត្ថភាព ១០តោនគ្រាប់ស្រស់ក្នុង១ថ្ងៃ) សម្រាប់ធ្វើការ​នាំចេញ​ទៅ​ទីផ្សារ​​ប្រទេសជប៉ុន និងសហភាពអ៊ឺរ៉ុប, ចំណែកទៅពេលខាងមុខ  ក្រុមហ៊ុន គ្រោង​នឹង​ពង្រីក​សមត្ថ​ភាព​កែច្នៃគ្រាប់ស្វាយចន្ទីស្រស់ ឱ្យឡើងដល់ជាង ២ ម៉ឺនតោន ក្នុង១ឆ្នាំ។ ក្រៅពីនេះ ក្រុម​ហ៊ុន​ក៏​មានមហិច្ឆិតា លើគម្រោងផលិតប្រេងជីវឥន្ធនៈ ផលិតចេញពីសំបកគ្រាប់ស្វាយចន្ទី ដោយ​នាំយកនូវគ្រឿងសម្ភារៈបរិក្ខា និងបច្ចេកវិទ្យាទំនើបៗ ពីប្រទេសជប៉ុន នៅក្នុង​ដំណើរ​ការ​កែច្នែ​នោះ​ផង​ដែរ។ឯកឧត្តម វង្សី វិស្សុត បានសំដែងនូវក្តីសោមនស្សរីករាយ ដែលក្រុមហ៊ុន MIRARTH Agritech បាន​សម្រេចវិនិយោគលើការកែច្នៃ គ្រាប់ស្វាយចន្ទី ក្នុងខេត្តកំពង់ធំ ដែលជាខេត្ត​មួយ​មាន​ការ​ដាំដុះ​ដំណាំ​ស្វាយចន្ទីច្រើនជាងគេ ជាដំណាំដែលមានសក្តានុពលខ្ពស់ ដែល អាចធ្វើកែច្នៃ​បា​ន​នៅ​គ្រប់​ដំណាក់កាល នៃខ្សែច្រវាក់តម្លៃផលិតកម្មដូចជា៖ ការកែច្នៃសំបក​គ្រាប់​ស្វាយ​ចន្ទី​ធ្វើ​ជា​ជីវ​ឥន្ធនៈ​ គ្រឿងសំអាង ចំណែកដើមស្វាយចន្ទី ក៏អាចផលិតចេញជាថាមពលផ្សេងៗ ដើម្បី​បង្កើន​តម្លៃ​បន្ថែម និងភាគលាភជូនប្រជាជន និងសេដ្ឋកិច្ចជាតិ។ឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ បានបង្ហាញនូវការគាំទ្រចំពោះក្រុមហ៊ុន MIRARTH Agritech ដែលមានគម្រោងធ្វើពិពិធ កម្មសកម្មភាពកែច្នៃស្វាយចន្ទី សំដៅផលិតនូវផលិតផលមានតម្លៃបន្ថែមកាន់តែខ្ពស់ និងមានប្រយោជន៍សម្រាប់សង្គម-សេដ្ឋកិច្ចកម្ពុជា ស្របតាមចក្ខុវិស័យរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក្នុងការប្រែក្លាយកម្ពុជាជាប្រទេសដែលនាំចេញគ្រាប់ ស្វាយចន្ទីច្រើនជាងគេលើពិភពលោក ឬអធិរាជស្វាយចន្ទី ហើយខេត្តកំពង់ធំអាចជាមជ្ឈមណ្ឌលនៃផលិតកម្ម និងការកែច្នៃគ្រាប់ស្វាយ ចន្ទីផងដែរ។ ឯកឧត្តមក៏បានលើកទឹកចិត្តដល់ក្រុមហ៊ុន ក្នុងការចុះកិច្ចសន្យាទទួលទិញគ្រាប់ស្វាយចន្ទីពីសហគមន៍ និងប្រជាកសិករ និងចូលរួមចំណែកជំរុញសន្ទុះនៃការរីកលូតលាស់ នៃវិស័យដំណាំស្វាយចន្ទីរបស់កម្ពុជា ការបង្កើតការងារ ពិសេសការនាំមកនូវចំណេះដឹង ជំនាញ បទពិសោធ និងបច្ចេកវិទ្យាចាំបាច់ ក្នុងការបង្កើនផលិតកម្មស្វាយចន្ទី ក៏ដូចជាការដាំដុះនៅកម្ពុជាជាដើម៕ អត្ថបទ៖ សុន រ៉ាឌី

ការដោះដូរពាណិជ្ជកម្មអន្តរជាតិរបស់កម្ពុជា មានទំហំទឹកប្រាក់កើនឡើងជាង ១៩,៥ ពាន់លានដុល្លារ

2025/05/12 12:22:46 pm        223
ការដោះដូរពាណិជ្ជកម្មទៅកាន់ទីផ្សារអន្តរជាតិរបស់កម្ពុជា ក្នុងរយៈពេល ៤ ខែ ឆ្នាំ ២០២៥ មាន​ទំហំ​ទឹកប្រាក់សរុបកើនឡើងជាង ១៩,៥ ពាន់លានដុល្លារអាមេរិក បើធៀបនិងឆ្នំា២០២៤, ក្នុង​នោះការនាំចេញទំនិញរបស់កម្ពុជា មានទឹកប្រាក់ជាង ៩ ពាន់លានដុល្លារ ខណៈការនាំចូល ពី​បរទេស​មានចំនួន ១០ ពាន់លានដុល្លារ។អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បាន​បង្ហាញ​ស្ថិតិ​ពាណិជ្ជ​កម្ម នៃការធ្វើពាណិជ្ជកម្មទៅកាន់ ទីផ្សារអន្តរជាតិរបស់កម្ពុជា ក្នុងនោះចាប់តាំងពីដើមឆ្នាំ ២០២៤ ឃើញថា ការដោះដូពាណិជ្ជកម្មជាអន្តរជាតិរបស់កម្ពុជា មានកំណើនកើន ឡើង​ជា​បន្ត​បន្ទាប់ ជាក់ស្តែងនៅរយៈពេល ៤ ខែ ក្នុងឆ្នាំ ២០២៥ នេះ, ការធ្វើ​ពាណិជ្ជ​កម្ម​ទំនិញ​ជាមួយ​ប្រទេស​ដៃគូរសំខាន់ៗចំនួន ២០ និងជាមួយបណ្តាប្រទេសដៃគូផ្សេងៗទៀតរបស់កម្ពុជា គិត​ជា​ទំហំ​ប្រាក់​សរុប មានចំនួនជាង ១៩,៥ ពាន់លានដុល្លារ បានកើនឡើងប្រមាណ ១៧ ភាគរយ បើ​ធៀបរយៈពេលដូចគ្នាឆ្នំា ២០២៤ ។ជុំវិញ​ការ​ធ្វើពាណិជ្ជកម្មអន្តរជាតិនេះ ក្នុងនោះសម្រាប់ការនាំចេញទំនិញរបស់កម្ពុជា នៅ​ក្នុង​រយៈ​ពេល ៤ ខែនេះ មានទំហំទឹកជាង ជាង ៩,១ ពាន់លានដុល្លារ កើនឡើង ១៤ ភាគរយ បើ​ធៀប​រយៈ​ពេល​ដូចគ្នាឆ្នំា ២០២៤ ក្នុងនោះកម្ពុជាបាននាំចេញសម្លៀកបំពាក់ គ្រឿង បន្ទាប់បន្សំធ្វើពីក្រណាត់ មានទំហំទឹកប្រាក់ជិត ២ ពាន់លានដុល្លារ, ធញ្ញជាតិ ៧៤៩ លានដុល្លារ, ម៉ាស៊ីន ឧបករណ៍អគ្គិសនី និងគ្រឿងបង្គុំ ជិត ៤០០ លានដុល្លារ, សម្លៀកបំពាក់ និងគ្រឿងបន្ទាប់បន្សំមិនធ្វើពីក្រណាត់ជាង ១,២ ពាន់លានដុល្លារ, វត្ថុធ្វើពីស្បែក និងបរិក្ខាធ្វើពីរោម ជាង ៦៦៤ លានដុល្លារ, ស្បែកជើង ស្រោមជើងជាង ៦២៣ លានដុល្លារ, កៅស៊ូ និងផលិតផលធ្វើពីកៅស៊ូ ៥៨៦ លានដុល្លារ,គ្រឿងសង្ហារឹម ៣៤៤ លានដុល្លារ, ផ្លែឈើ និងគ្រាប់ ផ្លែឈើ ៧៨៦ លានដុល្លារ និងការនាំចេញទំនិញជាច្រើនមុខផ្សេងៗទៀត។ចំណែកការនាំចូលវិញ, ក្នុងរយៈពេល ៤ ខែនេះដែរ កម្ពុជាបាននាំចូលទំនិញសំខាន់ គិតជាទឹកប្រាក់សរុប មានចំនួនជាង ១០ ពាន់ លានដុល្លារ កើនឡើងជិត ២០ ភាគរយ បើធៀបរយៈពេលដូចគ្នាឆ្នំា ២០២៤ ក្នុងនោះកម្ពុជាបាននាំចូលទំនិញសម្រាប់ផ្គត់ផ្គង់ទីផ្សារ ក្នុងស្រុក រួមមាន៖ ផលិតផលចាក់ដោយម្ជុល មានទឹកប្រាក់ជាង ១ ពាន់លានដុល្លារ, រ៉ែប្រើប្រាស់គ្រឿងចំហេះ ជាង ១,២ ពាន់លានដុល្លារ, ម៉ាស៊ីន និង ឧបរកណ៍អគ្គិសនីជាង ៧១៥ លានដុល្លារ, ម៉ាស៊ីន និងបរិធានមេខនិក ៧៤៣ លានដុល្លារ, យានយន្តផ្សេងៗជាង ៧៤៨ លានដុល្លារ និងការនាំចូលនូវមុខទំនិញជាច្រើនផ្សេងទៀត៕ អត្ថបទ៖ សុន រ៉ាឌី

មន្រ្តីនាំពាក្យ៖ ក្រសួងកំពុងធ្វើការយ៉ាងសកម្មជាមួយមួយភាគីថៃ ដើម្បីដោះស្រាយ​បញ្ហារឹត​បន្តឹងការនាំចេញផ្លែល្ពៅក្រៅផ្លូវការទៅកាន់ប្រទេសថៃ

2025/05/10 09:00:43 am        366
ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅព្រឹកថ្ងៃទី១០ ខែឧសភានេះ បានបញ្ជាក់ថា ក្រសួងកសិកម្មកំពុងធ្វើការយ៉ាងសកម្មជាមួយរដ្ឋបាលខេត្តបាត់ដំបង និងក្រសួងពាណិជ្ជកម្ម ក្នុងការចរចាជាមួយភាគីថៃ ដើម្បីដោះស្រាយបញ្ហារឹតបន្តឹងការនាំចេញផ្លែល្ពៅក្រៅផ្លូវការទៅកាន់ប្រទេសថៃ នៅតាមច្រកព្រំដែនគោកក្នុងភូមិសាស្ត្រខេត្តបាត់ដំបង។ បញ្ហានេះបានបណ្តាលឱ្យមានការជន់ជោរផ្លែល្ពៅដែលនាំចេញមិនបាននេះនៅលើទីផ្សារក្នុងស្រុក និងត្រូវបានឈ្មួញទាំងនោះយកទៅចែកចាយដោយឥតគិតថ្លៃ ដែលកំពុងមានការចាប់អារម្មណ៍នៅលើបណ្តាញសង្គម។គិតមកដល់ពេលនេះ យើងនៅមិនទាន់ទទួលបានការឆ្លើយតបវិជ្ជមានពីភាគីថៃនៅឡើយទេ។ ក្រសួងនឹងបន្តកិច្ចសហការជាមួយស្ថាប័នពាក់ព័ន្ធទាំងអស់ ដើម្បីជួយដោះស្រាយបញ្ហានេះឱ្យបានឆាប់ និងផ្តល់បច្ចុប្បន្នភាពពីវឌ្ឍនភាពជាបន្តបន្ទាប់៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ប្រជាកសិករនៅប្រទេសក្រិក ប្រមូលផ្ដុំគ្នាតវ៉ានៅរដ្ឋធានី ជុំវិញការឡើងថ្លៃចំណាយលើផលិតកម្ម
02/14/2026 02:02 PM
លោក Trump ប្រាប់កងទ័ពថា «ភាពភ័យខ្លាច» គឺជាការជំរុញចិត្តដ៏មានឥទ្ធិពលក្នុងកិច្ចចរចាដ៏លំបាកជាមួយអ៊ីរ៉ង់
02/14/2026 01:02 PM
មន្ត្រីជាន់ខ្ពស់អគ្គស្នងការនគរបាលជាតិ៖ ចាប់តាំងពីឆ្នាំ២០២៥ ដល់ដំណាច់ខែមករា ឆ្នាំ២០២៦នេះ សមត្ថកិច្ចឃាត់ជនសង្ស័យជាង៩ពាន់នាក់ ពាក់ព័ន្ធករណី Online Scams
02/14/2026 01:02 PM
អាល្លឺម៉ង់ និងបារាំង សម្លឹងមើលក្របខណ្ឌសន្តិសុខថ្មីរបស់អឺរ៉ុប ស្របពេលភាពមិនច្បាស់លាស់របស់អាមេរិក
02/14/2026 01:02 PM
សម្តេចធិបតី ហ៊ុន ម៉ាណែត បន្ដចុះជួបសំណេះសំណាលសាកសួរសុខទុក្ខពលរដ្ឋភៀសសឹកចំនួន​ ​១.២៤៨គ្រួសារ មកពីភូមិព្រៃចាន់ និងភូមិជោគជ័យ
02/14/2026 12:02 PM
អ្នកគាំទ្រលោក Imran Khan តវ៉ាបន្ទាប់ពីអតីតនាយករដ្ឋមន្ត្រីប៉ាគីស្ថានបាត់បង់ការមើលឃើញ៨៥% នៅក្នុងពន្ធនាគារ
02/14/2026 11:02 AM
លោកZelenskyy អំពាវនាវសុំកញ្ចប់ជំនួយយោធាកើនឡើង និងទណ្ឌកម្មលើរុស្ស៊ីនៅសន្និសិទសន្តិសុខទីក្រុង Munich
02/14/2026 11:02 AM
យោធាអាមេរិក សម្លាប់មនុស្ស៣នាក់ ក្នុងការវាយប្រហារចុងក្រោយ លើទូកនៅសមុទ្រការ៉ាអ៊ីប
02/14/2026 11:02 AM
លោកTrump មានផែនការ «ធ្វើទស្សនកិច្ច» ទៅវ៉េណេស៊ុយអេឡា បន្ទាប់ពីការចាប់ខ្លួនលោក Maduro
02/14/2026 11:02 AM
អគ្គលេខាធិការដ្ឋានគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា រៀបចំបាឋកថាស្ដីពី «ជំហ៊ានដំបូងនៃការអនុវត្តនយោបាយ ឈ្នះ ឈ្នះ ចេញពីតំបន់ឱរ៉ាល់ ឆ្ពោះទៅសំឡូត»
02/14/2026 10:02 AM