សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ ដែលមានចំណងជើង​ថា «ស្វាដោះសំណាញ់!»
សម្តេចធិបតី៖កម្ពុជាគាំទ្រពេញទំហឹង និងបន្តប្តេជ្ញាចិត្តធ្វើការយ៉ាងជិតស្និទ្ធជាមួយរដ្ឋសមាជិកអាស៊ាន ប្រទេសបូកបី និងដៃគូសន្ទនាដើម្បីបំប្លែងឯកសារទៅជាសកម្មភាពជាក់ស្តែង
សម្តេចធិបតី ហ៊ុន ម៉ាណែត៖នៅទូទាំងពិភពលោកនិន្នាការផ្លាស់ប្តូរចំនួនបីកំពុងរៀបចំរដ្ឋបាលសាធារណៈឡើងវិញទោះបីជាក្នុងកម្រិត និងល្បឿនខុសៗគ្នាក៏ដោយ
កិច្ចប្រជុំ ACCSM និង ACCSM+3 ជំរុញនវានុវត្តន៍ការផ្ដល់សេវាសាធារណៈកាន់តែប្រសើរនៅក្នុងតំបន់

ព័ត៌មានសំខាន់ៗ

អាណាព្យាបាល​ក្រុម​កុមារ​រងគ្រោះ​ព្យាយាម​កាត់ចិត្ត​ទប់​ទឹកភ្នែក ក្រោយ​បាត់បង់​កូនៗ​ក្នុង​គ្រោះ​រញ្ជួយ​ដី​នៅ​ឥណ្ឌូ​នេ​ស៊ី​

2022/11/24 06:19:25 pm        638
​ឥណ្ឌូនេស៊ី៖ អាណាព្យាបាល​របស់​កុមារ​ជាច្រើន​ដែល​បាន​បាត់បង់​ជីវិត ក្នុង​គ្រោះ​រញ្ជួយ​ដី​ដ៏​ធ្ងន់ធ្ងរវាយ​ប្រហារ​ប្រទេស​ឥណ្ឌូនេស៊ី មាន​ទឹកមុខ​ពោរពេញ​ដោយ​ទុក្ខ​ព្រួយ​កំពុង​ព្យាយាម​ទប់ទឹក​ភ្នែក​កាល​ពី​ថ្ងៃ​ពុធ ទី​២៣​ ខែ​វិច្ឆិកា ខណៈ​ក្រុម​អាជ្ញាធរ​បាន​និយាយ​ថា ចំនួន​អ្នកស្លាប់​បាន​កើន​ឡើង​ដល់ ២៧១​នាក់។ ​អ្នកស្រី Lala Latifah ជា​ម្ដាយ​របស់​កុមារី​វ័យ​ ៨​ឆ្នាំ​ឈ្មោះ Anisa ដែល​បាន​ស្លាប់​ដោយសារតែ​របួស​ធ្ងន់ បន្ទាប់ពី​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បាន​ប្រាប់​សារព័ត៌មាន Reuters ថា អ្នកស្រី​ពិបាក​ទ្រាំ និង​ឈឺចាប់​ណាស់​ពេល​ឈរ​មើល​កូនស្រី​របស់​គាត់ចាក​ចេញពី​គាត់​គ្មាន​ថ្ងៃ​ត្រឡប់​បែបនេះ​។ ​ចំណែក​អាណាព្យាបាល​ម្នាក់ទៀត​របស់​មិត្តភ័ក្ត្រ​ស្និទ្ធស្នាល​របស់ Anisa គឺ​កុមារី Vira បាន​រៀបរាប់​ថា សាកសព​កូនស្រី​របស់​ពួកគេ​ត្រូវបាន​រកឃើញ​ក្រោម​គំនរ​កម្ទេច​ថ្ម​។​ឪពុក​របស់​កុមារី Vira លោក Ujang Nurdin ដែលមាន​មុខរបរ​ជា​អ្នកបើក​រថយន្តក្រុង​សាធារណរដ្ឋបាន​និយាយថា នៅពេល​ខ្ញុំ​ឃើញ​ហេតុការណ៍​នោះ ខ្ញុំ​មិនអាច​ទទួលយក​បានទេ​។ ស្ថានភាព​កូនស្រី​ខ្ញុំ សាកសព ​និង​មុខ​របស់​គេ​ត្រូវរបួស​គ្រប់កន្លែង​ទាំងអស់​។​ កាលពី​ថ្ងៃ​ពុធ​ជាមួយគ្នា​នោះ​ក៏​មាន​ពិធី​បុណ្យ​សព​បាន​ធ្វើ​ឡើង​ផង​ដែរ សម្រាប់​ជនរងគ្រោះ​ក្នុង​គ្រោះ​រញ្ជួយ​ដី​ដ៏​ធ្ងន់ធ្ងរ​នេះ ខណៈ​ដែល​ភ្លៀង​ធ្លាក់​បាន​រំខាន​ដល់​ពិធីបុណ្យ​នោះ​៕អត្ថបទ៖ សុខមាន

AIPA សម្រេចអនុម័តឲ្យអាមេរិក និងប្រទេសមួយចំនួនទៀតក្លាយជាសភាសង្កេតការណ៍ពេញសិទ្ធិ

2022/11/24 06:16:40 pm        409
ភ្នំពេញ៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានរៀបចំមហាសន្និបាតអន្តរសភាអាស៊ាន AIPA លើកទី៤៣ បានថ្លែងបញ្ជាក់ថា កិច្ចប្រជុំរបស់ AIPA ក្នុងរយៈពេល ប៉ុន្មានថ្ងៃមកនេះ ទទួលបានលទ្ធផលល្អគួរជាទីមោទនៈ ខណៈកិច្ចប្រជុំនេះ បានសម្រេចអនុម័តទាំងស្រុងឲ្យសហរដ្ឋអាមេរិក នេប៉ាល់ និងអាហ្សេវ៉ៃហ្សង់ ក្លាយជាសភាសង្កេតការណ៍ពេញសិទ្ធ។ថ្លែងនៅក្នុងសន្និសីទ ស្តីពីពិធីបិទ មហាសន្និបាតអន្តរសភាអាស៊ាន AIPA លើកទី៤៣ នាព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២នេះ នៅសណ្ឋាគារ សុខាភ្នំពេញ សម្តេចពញាចក្រី ហេង សំរិន បានលើកឡើងថា អន្តរសភា អាយប៉ា គឺជាវេទិការបស់បណ្តាប្រទេសអន្តរសភា នៃសមាជិកអាស៊ាន ដែលតំណាងឲ្យប្រជាជន នៅក្នុងតំបន់អាស៊ានជិត ៧រយលាននាក់ ក្នុងវិស័យនីតិបញ្ញត្តិ ហើយបានបើកមហាសន្និបាតប្រចាំឆ្នាំ លើកទី៤៣ ដែលបានប្រព្រឹត្តិលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជានេះ គឺទទួលបានលទ្ធផលជាច្រើនគួរជាទីគប់ចិត្ត និងប្រកបដោយផ្លែផ្កា ដែលកើតចេញពីការសម្រេចរួមគ្នាពីសមាជិកទាំងអស់ដែលបានចូលរួមនោះ។សូមបញ្ជាក់ថា សភានៃព្រះរាជាណាចក្រកម្ពុជា បានធ្វើជាម្ចាស់ផ្ទះរៀបចំមហាសន្និបាតអន្តរសភាអាស៊ាន AIPA លើកទី៤៣ ក្រោមមូលបទ «បោះជំហានជាមួយគ្នា ដើម្បីនិរន្តរភាព បរិយាប័ន្ន និងភាពធន់របស់អាស៊ាន» ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២២ ខណៈកិច្ចប្រជុំនេះបានប្រមូលផ្តុំនូវមតិយោបល់គ្នា ក្នុងការដោះស្រាយរួមគ្នា រាល់បញ្ហាក្នុងតំបន់ និងពិភពលោក។អន្តរសភា អាយប៉ា គឺជាវេទិការបស់បណ្តាប្រទេសអន្តរសភា នៃសមាជិកអាស៊ាន ដែលតំណាងឲ្យប្រជាជននៅក្នុងតំបន់អាស៊ានជិត ៧រយលាននាក់ក្នុងវិស័យនីតិបញ្ញត្តិ ហើយការបើកកិច្ចប្រជុំរួមគ្នាដ៏ធំនេះ គឺក្នុងគោលបំណងប្រមូលនូវមតិ យោបល់ ទស្សនៈក្នុងនាមតំណាងពលរដ្ឋ ក្រោមចក្ខុវិស័យទូលំទូលាយ ដើម្បីដោះស្រាយបញ្ហារួមរបស់ពិភពលោក ដែលបានជះឥទ្ធិពលដល់អាស៊ីអាគ្នេយ៍ និងក៏ដើម្បី ជំរុញឲ្យមានសន្តិសុខ ស្ថិរភាព និងវិបុលភាពជាដើមផងដែរ។មហាសន្និបាតអន្តរសភាអាស៊ាន AIPA គឺជាព្រឹត្តិការណ៍ដ៏ធំ ដែលប្រតិភូសមាជិកសភាទាំងអស់ក្នុងតំបន់ជួបជុំគ្នាក្នុងការផ្លាស់ប្តូរបទពិសោធន៍ និងទស្សនវិស័យនានា នៅក្នុងគ្រួសាររបស់ខ្លួន(AIPA) ដើម្បីជាប្រយោជន៍រួមដល់ប្រជាជននៅក្នុងតំបន់អាស៊ានទាំងមូល ក៏ដូចជាប្រជាជាតិនៅក្នុងពិភពលោកទាំងអស់ផងដែរ។សូមបញ្ជាក់ផងដែរថា កិច្ចប្រជុំមហាសន្និបាតអន្តរសភាអាស៊ាន AIPA ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនេះ គឺបានជួបប្រជុំគ្នាដោយផ្ទាល់ជាលើកដំបូង បន្ទាប់ពីកិច្ចប្រជុំលើកទី៤១ដែលប្រទេសវៀតណាមធ្វើជាម្ចាស់ផ្ទះ និងលើកទី៤២ ប្រទេសប្រុយណេធ្វើជាម្ចាស់ផ្ទះនោះ បានត្រឹមតែប្រជុំតាមរយៈវិដេអូពីចម្ងាយដោយសារតែបញ្ហារាតត្បាតនូវមេរោគកូវីដ១៩៕ អត្ថបទ៖ បាន ចក់

ប្រតិបត្តិ​ការស្វែងរក​អ្នក​រួច​ជីវិត​ពី​គ្រោះ​រញ្ជួយ​ដី​នៅ​ឥណ្ឌូនេស៊ី​នៅតែ​បន្ត​ ខណៈ​អ្នកស្លាប់​កើនឡើង​ដល់​ ២៧១​នាក់

2022/11/24 05:46:48 pm        577
​ឥណ្ឌូនេស៊ី​៖ ក្រុម​អ្នក​សង្គ្រោះ​នៅក្នុង​ប្រទេស​ឥណ្ឌូនេស៊ី បាន​បន្ត​ការខិតខំ​ប្រឹងប្រែង​ស្វែងរក​អ្នក​នៅ​រួច​ជីវិត​ដែល​បាន​ជាប់​ក្រោម​គំនរ​កម្ទេច​ថ្ម ក្រោយ​ការ​រញ្ជួយ​ដី​កាលពី​រសៀល​ថ្ងៃ​ចន្ទ ​ទី​២១ ​វិច្ឆិកា​នៅ​ក្នុង​ខេត្ត​ជ្វា​ខាងលិច​។ ​​ទិន្នន័យ​ផ្លូវការ​ចុងក្រោយ​និយាយថា មនុស្ស​ ២៧១​នាក់​បាន​ស្លាប់​ភាគច្រើន​ជា​កុមារ និង ​៤០​នាក់​នៅ​បាត់​ខ្លួន និង​មនុស្ស​រាប់រយ​នាក់​បាន​រងរបួស​។ រូបភាព​ថត​ពី​លើ​អាកាស​កាលពី​ថ្ងៃ​ពុធ​ ទី​២៣ ​វិច្ឆិកា បាន​បង្ហាញ​ពី​លំនៅឋាន​ដួល​រលំ និង​ការខូចខាត​បណ្ដាលមកពី​គ្រោះ​រញ្ជួយ​ដី​កម្រិត ៥.៦​រ៉ិ​ច​ទ័​រ។​ទីភ្នាក់ងារ​សម្រាល​គ្រោះមហន្តរាយ​ជាតិ​បាន​និយាយ​កាលពី​ថ្ងៃ​អង្គា​រថា ​លំនៅឋាន ២២.០០០​ខ្នង​ត្រូវ​បាន​ខូចខាត និង​មនុស្ស​ជាង ​៥៨.០០០​នាក់​ត្រូវបាន​បញ្ជូនទៅ​ស្នាក់នៅ​ ក្នុង​ជម្រក​បណ្ដោះ​អាសន្នក្នុង​ទីតាំង​មួយ​ចំនួន​ក្នុង​តំបន់​។ ​ភ្លៀង​ធ្លាក់ និង​គ្រោះថ្នាក់​ដោយសារ​បំណាក់​ដីបាន​រំខាន​ ដល់​ក្រុម​អ្នក​សង្គ្រោះ​របស់​ឥណ្ឌូនេស៊ី​ក្នុងការ​ស្វែងរក​មនុស្ស​កាលពី​ថ្ងៃ​ពុធ ស្របពេល​មានការ​ព្រមាន​ជា​ផ្លូវការ​ថា ពេលវេលា​អស់ហើយ​សម្រាប់​ការរុករក​មនុស្ស​ដែល​បាន​ជាប់​ក្រោម​គំនរ​កម្ទេច​ថ្ម​៕អត្ថបទ៖ សុខមាន

សម្តេចតេជោ ហ៊ុន សែន ៖កម្ពុជាមិនអនុញ្ញាតឱ្យមានវត្តមាន មូលដ្ឋានយោធាបរទេសណាមួយនៅលើទឹកដីកម្ពុជាទេ

2022/11/24 05:30:29 pm        557
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយលរដ្ឋមន្ត្រី បានបញ្ជាក់ជាថ្មីជូនភាគីអាមេរិកពីជំហរម៉ឺងម៉ាត់របស់កម្ពុជា មិនអនុញ្ញាតឱ្យមានវត្តមាន មូលដ្ឋានយោធាបរទេសណាមួយនៅលើទឹកដីកម្ពុជា។នៅចំពោះមុខឯកឧត្តម​តំណាងរាស្ត្រ ហ្គ្រឺហ្គូរី មីក (Gregory W. Meeks) ប្រធានគណៈកម្មាធិការកិច្ចការបរទេស នៃសភាតំណាងរាស្រ្តសហរដ្ឋអាមេរិក ក្នុងជំនួបជាមួយសម្តេចតេជោ ហ៊ុន សែន នាថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២ នៅវិមានសន្តិភាព សម្តេចតេជោ ហ៊ុន សែន និងឯកឧត្ដមតំណាងរាស្ត្រ ហ្គ្រឺហ្គូរី មីក បានសម្តែងនូវ សេចក្តីពេញចិត្តចំពោះការវិវត្តនៃទំនាក់ទំនងកម្ពុជា-សហរដ្ឋអាមេរិក ព្រមទាំងបានពិភាក្សា និងមានទស្សនៈដូចគ្នា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីបន្ថែមទៀត។ ឆ្លើយតបនឹងកង្វល់របស់សហរដ្ឋអាមេរិកទាក់ទងនឹងមូលដ្ឋានកងទ័ពជើងទឹករាម សម្តេចតេជោនាយករដ្ឋមន្ត្រី បានអះអាងបញ្ជាក់ជាថ្មីពីជំហរម៉ឺងម៉ាត់របស់កម្ពុជា មិនអនុញ្ញាតឱ្យមានវត្តមាន មូលដ្ឋានយោធាបរទេសណាមួយនៅលើទឹកដីកម្ពុជា ដូចដែលត្រូវបានហាមឃាត់ដោយរដ្ឋធម្មនុញ្ញ និងបានធានាអំពីតម្លាភាពក្នុងការប្រើប្រាស់កំពង់ផែនេះ ផងដែរ៕

ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​និយាយ​ថា រុស្ស៊ី​មិនមែន​ជា​រដ្ឋ​គាំទ្រ​ភេរវ​និយម​ទេ​

2022/11/24 05:19:57 pm        456
​អាមេរិក៖ ឯកអគ្គរដ្ឋទូត​អាមេរិក​នៅ​តុលាការ​យុត្តិធម៌​ឧក្រិដ្ឋកម្ម​សកល លោកស្រី Beth Van Schaack បាន​ប្រាប់​សន្និសីទ​សារព័ត៌មាន​កាលពី​ថ្ងៃ​អង្គា​រថា សហរដ្ឋអាមេរិក​មិនអាច​ចាត់ទុក​រុស្ស៊ី​ជា​រដ្ឋ​គាំទ្រ​ភេរវ​និយម​បានទេ ព្រោះ​វា​មិន​គ្រប់​លក្ខណៈ​វិនិច្ឆ័យ​ដែល​ពាក់ព័ន្ធ។ លោកស្រី​បាន​អត្ថាធិប្បាយ​លើ​ការផ្ដួចផ្ដើម​ស្រដៀង​គ្នា​មួយ​ រៀបចំ​ដោយ​ក្រុម​អ្នកតំណាងរាស្ត្រ​សហភាព​អឺរ៉ុប​។ សភា​សហភាព​អឺរ៉ុបបាន​អនុម័ត​សេចក្ដីសម្រេច​មួយ​ដោយ​ហៅ​រុស្ស៊ី​ថា ​ជា​រដ្ឋ​គាំទ្រ​ភេរវកម្ម​កាលពី​ថ្ងៃ​ពុធ​ ទី​២៣ ​វិច្ឆិកាសប្ដាហ៍​នេះ​។ លោកស្រី Van Schaack បាន​ប្រាប់​ក្រុម​អ្នក​សារ​ព័ត៌មាន​ថា ការ​ចាត់​ទុក​ថា​ជា​រដ្ឋ​គាំទ្រ​ភេរវ​និយម​នៅ​ក្នុង​ច្បាប់​របស់​សហរដ្ឋអាមេរិក​បញ្ជាក់ថា វា​មិន​គ្រប់គ្រាន់​ល្មម​សម្រាប់​រុស្ស៊ី​នៅឡើយ​ទេ ដោយ​លោកស្រី​បន្ថែម​ថា បច្ចុប្បន្ន​ទីក្រុង​វ៉ាស៊ីនតោន​កំពុង​ស្វែងរក​សកម្មភាព​ធំៗ​ផ្សេងទៀត ដែល​នឹង​ឈាន​ទៅ​រកា​ដាក់ទណ្ឌកម្ម​ធ្ងន់ធ្ងរ​បន្ថែម​ទៀត​លើ​ទីក្រុង Moscow​។ យោង​តាម​លោកស្រី Van Schaack ការ​ចាត់​ទុក​នេះ​មិន​ចាំ​បាច់​ទេ ព្រោះ​សហរដ្ឋអាមេរិក​កំពុង​ប្រើ​ប្រាស់​ទណ្ឌកម្ម​របស់​យើង​ ក្នុង​កម្រិត​ធ្ងន់ធ្ងរ​បំផុតមិន​គួរ​ឲ្យ​ជឿ​រួច​ទៅ​ហើយ៕អត្ថបទ៖ សុខមាន

សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា ទទួលជួបពិភាក្សាការងារ ជាមួយ ប្រធានរដ្ឋសភាអាស៊ែបៃហ្សង់

2022/11/24 05:15:17 pm        468
ភ្នំពេញ៖  សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយលោកជំទាវ Sahiba Gafarova ប្រធានរដ្ឋសភា នៃសធារណរដ្ឋអាស៊ែបៃហ្សង់ នាព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២ នៅវិមានព្រឹទ្ធសភា ក្នុងឱកាសដែលលោកជំទាវប្រធានរដ្ឋសភាអាស៊ែបៃហ្សង់ ដឹកនាំគណៈប្រតិភូអញ្ជើញចូលរួមមហាសន្និបាតអាយប៉ាលើកទី៤៣ នៅព្រះរាជាណាចក្រកម្ពុជា៕

សភា​អឺរ៉ុប​ប្រកាស​ចាត់ទុក​រុស្ស៊ីជា ​"​រដ្ឋ​គាំទ្រ​ភេរវ​និយម​"

2022/11/24 04:45:20 pm        462
​អឺរ៉ុប៖ សភា​អឺរ៉ុប​បានប្រកាស​ចាត់​ទុក្ខ​រុស្ស៊ី​ជា​រដ្ឋ​គាំទ្រ​ភេរវ​និយម ​ជុំវិញ​សកម្មភាព​សាហាវ​ព្រៃផ្សៃ និង​អមនុស្សធម៌​ក្នុង​ជម្លោះ​នៅ​អ៊ុយ​ក្រែ​ន និង​លើ​ប្រជាពលរដ្ឋ​របស់​ប្រទេស​នេះចាប់​តាំង​ពី​ចាប់ផ្ដើម​ការ​វាយ​លុក​។ ​សមាជិកសភា​អឺរ៉ុប​បាន​និយាយ​នៅក្នុង​សេចក្ដីសម្រេច​គ្មាន​ចំណង​ផ្លូវច្បាប់ ប៉ុន្តែ​ជា​សេចក្ដីសម្រេច​ជា​និមិត្តរូប​ថា ការវាយប្រហារ​ដោយ​ចេតនា និង​អំពើ​ឃោរឃៅ​ប្រព្រឹត្តិ​ឡើង​ដោយ​សហព័ន្ធ​រុស្ស៊ី​ ប្រឆាំង​នឹង​ប្រជាជន​ស៊ីវិល​អ៊ុយ​ក្រែ​ន ការ​បំផ្លិចបំផ្លាញ​ហេដ្ឋារចនាសម្ព័ន្ធ​ស៊ីវិល និង​ការរំលោភ​ធ្ងន់ធ្ងរ​ដទៃ​ទៀត​នៃ​សិទ្ធិមនុស្ស និង​ច្បាប់​មនុស្សធម៌​អន្តរ​ជាតិគឺជា​អំពើ​ភេរវកម្ម​ប្រឆាំងនឹង​ប្រជាជន​អ៊ុយ​ក្រែ​ន និង​ជា​ឧក្រិដ្ឋកម្ម​សង្គ្រាម​។​ តាម​ការបញ្ជាក់​ខាងលើ សភា​អឺរ៉ុប​ទទួលស្គាល់​រុស្ស៊ី​ជា​រដ្ឋ​គាំទ្រ​ភេរវ​និយម និង​ជា​រដ្ឋ​ដែល​ប្រើ​មធ្យោបាយ​នានា​នៃ​ភេរវកម្ម​។​សេចក្ដី​សម្រេច​ដែលមាន​ការប៉ះទង្គិច​គ្នា​ដោយ​ពាក្យសំដី​ដ៏​ខ្លាំង​ ត្រូវបាន​អនុម័ត​យ៉ាង​លើសលប់​កាលពី​រសៀល​ថ្ងៃ​ពុធ​ដោយមាន​សំឡេងគាំទ្រ​ចំនួន ៤៩៤សំឡេង​ទល់នឹង ​៥៨ និង ៤៤ អនុប្បវាទ ក្នុងអំឡុងពេល​សម័យ​ប្រជុំ​ពេញអង្គ​ប្រចាំខែ​នៅ​ទីក្រុង Strasbourg ក្នុងប្រទេស​បែលហ្ស៊ិក​។​ អត្ថបទ​នេះបាន​បែង​ចែកជា​សេចក្ដីសម្រេច​ចំនួន ​៣ផ្សេងៗ​គ្នាដាក់ជូន​ដោយ​គណបក្ស​ប្រជាជន​របស់​អឺរ៉ុប ​(EPP) ក្រុម​អឺរ៉ុប​ថ្មី និង​អភិរក្ស​អឺរ៉ុប និងអ្នក​កំណែទម្រង់​និយម​ហៅ​កាត់​ថា (ECR)៕ អត្ថបទ៖ សុខមាន

ប្រមុខ UN៖ វោហារសាស្ត្រ​គ្រោះថ្នាក់​នឹង​បង្កើត​ភាព​តានតឹង​នៅក្នុង​ចំណោម​គូប្រជែង​មហាអំណាច​នុយក្លេអ៊ែរ

2022/11/23 10:05:08 pm        605
UN៖ ប្រមុខ​អង្គការសហប្រជាជាតិ​ (UN) លោក Antonio Guterres បាន​ព្រមាន​កាល​ពី​ថ្ងៃ​អង្គារ​ថា វោហារសាស្ត្រ​គ្រោះ​ថ្នាក់​នឹង​បង្កើត​ឲ្យ​មាន​ភាព​តានតឹង នៅ​ក្នុង​ចំណោម​គូប្រជែង​មហាអំណាច​នុយក្លេអ៊ែរ។​ លោក Guterres បាន​និយាយ​ប្រាប់​សន្និសីទ​សារព័ត៌មាន​នៅ​ប្រទេស​ម៉ា​រ៉ុ​កថា កំណើន​ការបែងចែក​កំពុង​គំរាម​កំហែង​ដល់​សន្តិភាព និង​សន្តិសុខ​សកលលោក​បង្ក​ឲ្យ​មានការ​ប្រឈម​ថ្មី និង​ធ្វើ​ឲ្យ​វា​កាន់តែ​ពិបាក​ជាង​មុន​ក្នុងការ​ដោះស្រាយ​ជម្លោះ។ អគ្គលេខាធិការ​រូប​នេះ​បាន​ព្រមាន​ថា វោហារសាស្ត្រ​គ្រោះថ្នាក់​នឹង​បង្កើត​ឲ្យ​មាន​ភាព​តានតឹង​នុយក្លេអ៊ែរ។ ក្នុង​ពេល​តែមួយ ពួក​យើង​ខិត​កាន់តែ​ជិត​មាត់​ជ្រោះ​ដ៏​គ្រោះថ្នាក់​ទៅ​ក្នុង​វិបត្តិ​អាកាសធាតុ ខណៈ​ដែល​ពាក្យ​សំអប់ និង​ព័ត៌មាន​មិន​ពិត​កំពុង​រីក​សាយភាយ​ខ្លាំង។ លោក​ Guterres បាន​ថ្លែង​បែបនេះ ខណៈ​ដែល​សង្គ្រាម​រុស្ស៊ី​នៅ​អ៊ុយ​ក្រែ​ន​ជិត​ឈាន​ដល់​ខែ​ទី​១០ ដោយ​គ្មាន​សញ្ញា​ណាមួយ​នៃ​ការ​បញ្ចប់ ធ្វើ​ឲ្យ​កើតមាន​ក្តី​កង្វល់​ដល់​សង្គ្រាម​នុយ​ក្លេ​អ៊ែរ។​លោក​បន្ត​ថា កម្លាំង​នៃ​ការ​ពុំ​ចុះសម្រុង​គ្នា​កំពុងតែ​ដាស់​អារក្ស​ចាស់ ដែល​រួម​ទាំង​ការ​ប្រឆាំង​នឹង​ជន​ជាតិ​យូ​ដា និង​សាសនា​អ៊ីស្លាម​និយម។ នៅ​ក្នុង​ពិភពលោក​ពោរពេញ​ដោយ​បញ្ហា​នេះ ពួក​យើង​ត្រូវ​តែ​បញ្ឈប់​ភាព​តានតឹង​ ជំរុញ​ការ​រួបរួម​សង្គម និង​នាំមក​នូវ​សង្គម​រឹងមាំ​កាន់​តែ​ខ្លាំង​ជាង​មុន។​ សូម​បញ្ជាក់​ថា លោក​ Guterres​ បាន​ថ្លែង​សុន្ទរកថា​នៅ​ជំនួប​របស់​សម្ព័ន្ធ​អរិយធម៌​អង្គការ​សហប្រជាជាតិ ដែល​មាន​គោលដៅ​បង្កើន​វិធានការ​អន្តរជាតិ​ប្រឆាំង​នឹង​ភាព​ជ្រុលនិយម និង​ជា​កិច្ចប្រជុំ​លើកដំបូង​គេ​ធ្វើ​ឡើងលើ​ទឹកដី​អាហ្វ្រិក៕អត្ថបទ៖ សុខមាន

សម្តេចពិជ័យសេនា ទៀ បាញ់ ធ្វើសន្និសីទសារព័ត៌មានស្តីពីលទ្ធផលនៃកិច្ចប្រជុំរដ្ឋមន្រ្តីការពារជាតិអាស៊ាន

2022/11/23 09:43:05 pm        344
សៀមរាប៖ នៅរសៀលថ្ងៃទី២៣ ខែវិច្ឆិកា​ ឆ្នាំ២០២២នេះ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិ បានធ្វើសន្និសីទសារព័ត៌មានស្តីពីលទ្ធផលនៃកិច្ចប្រជុំរដ្ឋមន្រ្តីការពារជាតិអាស៊ាន។គួរបញ្ជាក់ថា ក្រសួងការពារជាតិនៃព្រះរាជាណាចក្រកម្ពុជា បានធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការពារជាតិអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ នៅខេត្តសៀមរាប ។ជាប្រធានអាស៊ានប្តូវេន​ សម្តេចពិជ័យសេនា​ ទៀ​ បាញ់​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​​ បានទទួលស្វាគមន៍​ និង​ជំនួបទ្វេរភាគី​ ជាមួយរដ្ឋមន្រ្តីការពារជាតិអាស៊ាន និងអគ្គលេខាធិការអាស៊ាន​ ដែលបានអញ្ជើញមកចូលរួមប្រជុំចង្អៀតរដ្ឋមន្រ្តីការពារជាតិអាស៊ាន និងប្រជុំរដ្ឋមន្រ្តីការពារជាតិអាស៊ាន-បូក នៅសណ្ឋាគារសុខាសៀមរាប។  ព័ត៌មានលម្អិត BTV នឹងផ្សាយជូននាពេលបន្តបន្ទាប់៕

មនុស្ស ​១០​នាក់​ស្លាប់​ក្នុងការ​បាញ់ប្រហារ​នៅ​ហាង​លក់ទំនិញ Walmart រដ្ឋ Virginia សហរដ្ឋអាមេរិក​

2022/11/23 09:34:15 pm        443
​អាមេរិក៖ នគរបាល​និយាយថា ខ្មាន់កាំភ្លើង​ម្នាក់​បាន​បាញ់សម្លាប់​មនុស្ស​ ១០​នាក់​នៅ​ក្នុង​ហាង​លក់​ទំនិញ Walmart ក្នុង​ទីក្រុង Chesapeake រដ្ឋ Virginia សហរដ្ឋអាមេរិក។ ​របាយការណ៍​នានា​និយាយ​ថា បុរស​ម្នាក់​ដែល​ជា​អ្នកគ្រប់គ្រង​ហាង​បាន​បើក​ការ​បាញ់​ប្រហារ ក្រោយ​មក​បាន​បាញ់សម្លាប់​ខ្លួនឯង​តែម្ដង ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ​មុន​ពេល​ពិធីបុណ្យ Thanksgiving ចូល​មក​ដល់​។​ ​ទីក្រុង Chesapeake បាន​សរសេរ​លើ​បណ្ដាញ​សង្គម ​Twitter ថា នគរបាល​បាន​បញ្ជាក់​ពី​ឧបទ្ទវហេតុ​ការ​បាញ់​ប្រហារ​ដ៏​សកម្ម បណ្ដាល​ឲ្យ​មនុស្ស​ជាច្រើន​នាក់​ស្លាប់​នៅ​ហាង​លក់ទំនិញ Walmart​។​មាន​ព័ត៌មាន​លម្អិតតិចតួច​ប៉ុណ្ណោះ ប៉ុន្តែ​មន្ត្រី​នគរបាល​ម្នាក់​បាន​និយាយ​ថា អ្នក​ស្លាប់​តិច​ជាង ​១០​នាក់ និង​ជាច្រើន​នាក់​រង​របួស។ ពុំ​មាន​ការ​បញ្ជាក់​ភ្លាមៗ​ទេ​ពី​មូលហេតុ​ពីក្រោយ​ការ​បាញ់​ប្រហារ ​នៅ​ក្នុង​ទីក្រុង​ឆ្នេរសមុទ្រ​ភាគ​ខាងកើត​សហរដ្ឋអាមេរិក៕អត្ថបទ៖ សុខមាន

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

TOP STORY | អ្នករាយការណ៍ពិសេសសិទ្ធិមនុស្សនៅកម្ពុជានឹងដាក់របាយការណ៍ទៅកាន់ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិស្តីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជានៅខែក្រោយ
08/06/2026 09:08 PM
ស្រែអំបិលឥណ្ឌូនេស៊ី រីកដុះដាលខ្លាំង ដោយសារគ្រោះរាំងស្ងួតបង្កឡើងពីបាតុភូតអែល នីញ៉ូ
08/06/2026 09:08 PM
អ្នកវិទ្យាសាស្រ្តណាសានិយាយថា បំណែកយានចម្លងរបស់ SpaceX បុកឋានព្រះចន្ទ ពុំមានហានិភ័យនោះទេ
08/06/2026 08:08 PM
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ ដែលមានចំណងជើង​ថា «ស្វាដោះសំណាញ់!»
08/06/2026 08:08 PM
មនុស្សរាប់ពាន់នាក់ត្រូវបានជម្លៀសចេញនៅភាគពាយ័ព្យចិន ក្រោយ​មានភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់
08/06/2026 08:08 PM
ក្រុមតារាវិទូចាប់បានរូបភាពប្លាស្មាកំពុងកួចលើផ្ទៃព្រះអាទិត្យកម្រិតច្បាស់ខ្ពស់បំផុត
08/06/2026 08:08 PM
ណាសា៖ សូរ្យគ្រាសពេញនឹងមើលឃើញនៅថ្ងៃទី ១២ ខែសីហា ឆ្នាំ ២០២៦ខាងមុខនេះ
08/06/2026 08:08 PM
ស្ត្រីម្នាក់ត្រូវបានចោទប្រកាន់ បន្ទាប់ពីបុរស ៤នាក់រងរបួស ដោយសារ​ចាក់ នៅកណ្តាលទីក្រុងឡុងដ្រ៍
08/06/2026 08:08 PM
រោងចក្រចម្រាញ់ប្រេងនៅតំបន់ Yaroslavl របស់រុស្ស៊ី រងការឆាបឆេះ ក្រោយការវាយប្រហារយានដ្រូនអ៊ុយក្រែន
08/06/2026 08:08 PM
អ៊ីរ៉ង់ព្រមានរដ្ឋឈូងសមុទ្រថា សូម​ប្រាប់លោក Trump ឱ្យឈប់ បើមិន​ចង់​រងការ​​វាយប្រហារខ្លាំងក្លា​ទេ
08/06/2026 08:08 PM