សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ ដែលមានចំណងជើង​ថា «ស្វាដោះសំណាញ់!»
សម្តេចធិបតី៖កម្ពុជាគាំទ្រពេញទំហឹង និងបន្តប្តេជ្ញាចិត្តធ្វើការយ៉ាងជិតស្និទ្ធជាមួយរដ្ឋសមាជិកអាស៊ាន ប្រទេសបូកបី និងដៃគូសន្ទនាដើម្បីបំប្លែងឯកសារទៅជាសកម្មភាពជាក់ស្តែង
សម្តេចធិបតី ហ៊ុន ម៉ាណែត៖នៅទូទាំងពិភពលោកនិន្នាការផ្លាស់ប្តូរចំនួនបីកំពុងរៀបចំរដ្ឋបាលសាធារណៈឡើងវិញទោះបីជាក្នុងកម្រិត និងល្បឿនខុសៗគ្នាក៏ដោយ
កិច្ចប្រជុំ ACCSM និង ACCSM+3 ជំរុញនវានុវត្តន៍ការផ្ដល់សេវាសាធារណៈកាន់តែប្រសើរនៅក្នុងតំបន់

ព័ត៌មានសំខាន់ៗ

រញ្ជួយដីនៅកោះជ្វា (ឥណ្ឌូនេស៊ី) សម្លាប់មនុស្ស ១៦២នាក់ និងជាង ៧០០នាក់រងរបួស

2022/11/22 02:30:08 pm        822
ឥណ្ឌូនេស៊ី៖ គ្រោះ​រញ្ជួយ​ដី​ដ៏​មាន​ឥទ្ធិពល​មួយ​បាន​អង្រួន​កោះ​ជ្វា​ដ៏​សំខាន់ ​របស់​ប្រទេស​ឥណ្ឌូនេស៊ីសម្លាប់​មនុស្ស​ ១៦២​នាក់ និង​ជាង​ ៧០០​នាក់​រងរបួស ខណៈ​ក្រុម​អ្នក​សង្គ្រោះ​កំពុង​ស្វែងរក​អ្នក​នៅ​រស់​រាន​មានជីវិតជាប់​ក្រោម​កម្ទេច​ថ្ម ស្របពេល​មាន​រលក​រញ្ជួយ​ជា​បន្តបន្ទាប់​។​​ចំណុច​កណ្ដាល​នៃ​ការរញ្ជួយ​ដី​កម្រិត​ ៥.៦​រ៉ិ​ច​ទ័​រ​នៅ​ជិត​ទីប្រជុំជន Cianjur ក្នុង​ខេត្ត​តំបន់​ភ្នំ​ជ្វា​ខាង​លិច ស្ថិតនៅ​ចម្ងាយ ៧៥​គីឡូម៉ែត្រ​ភាគ​អាគ្នេយ៍​នៃ​រដ្ឋធានី Jakarta​។ តំបន់​នេះ​គឺជា​លំនៅឋាន​សម្រាប់​ប្រជាពលរដ្ឋ​ជាង​ ២​លាន ​៥​សែន​នាក់​។ អភិបាលខេត្ត​ជ្វា​ខាងលិច​លោក Ridwan Kamil បាន​និយាយ ខណៈ​លោក​បាន​ប្រកាស​ចំនួន​អ្នក​ស្លាប់​ថ្មីក្នុង​តំបន់​ដាច់ស្រយាល​មួយ​នេះ​ថា ភាគ​ច្រើន​នៃ​អ្នក​ស្លាប់​ជា​សិស្សសាលា​រដ្ឋដែល​ទើប​ចេញពី​សាលារៀននៅពេល​ថ្ងៃ និង​រៀន​បន្ថែម​នៅ​សាលា​អ៊ីស្លាម​មួយ​ចំនួន នៅ​ពេល​សាលារៀន​ទាំងនោះ​ដួលរលំ។​ចំនួន​អ្នកស្លាប់​ត្រូវគេ​រំពឹងថានឹង​កើនឡើង​ថែមទៀត ប៉ុន្តែ​ពុំមាន​ការប៉ាន់ប្រមាណ​ថ្មី​ភ្លាមៗ​ទេ។ ប្រជា​ពលរដ្ឋ​នៃ​ទីប្រជុំ​ជន Cianjur ភាគច្រើន​រស់នៅ​អគារ​តែមួយ ​ឬអគារ​កម្ពស់​ ២​ជាន់ និង​ផ្ទះ​សម្បែង​តូចៗ​ព័ទ្ធជុំវិញ​តំបន់​ជនបទ​នេះ​។ ​លោក Kamil បាន​និយាយថា មនុស្ស​ជាង​ ១៣.០០០​នាក់ដែល​លំនៅឋាន​របស់ខ្លួន​រង​ការខូចខាត​ធ្ងន់ធ្ងរ ត្រូវបាន​ជម្លៀស​ទៅកាន់​មជ្ឈមណ្ឌល​នានា​៕ អត្ថបទ៖ សុខមាន

ចិន​បានប្រកាស​ពី​ការស្លាប់​លើកដំបូង​ដោយ​សារជំងឺ Covid-19 ចាប់តាំងពី​ខែឧសភា​មក​

2022/11/21 10:11:32 pm        688
​ចិន៖ គណៈកម្មាធិការ​សុខភាព​ជាតិ​របស់​​ចិនបាន​និយាយ​កាលពី​ថ្ងៃអាទិត្យ​ថា បុរស​អាយុ ៨៧​ឆ្នាំ​ម្នាក់​មកពី​ទីក្រុង​ប៉េកាំង​បាន​ស្លាប់​ដោយសារ​ជំងឺ Covid-19។ នេះ​ជា​ករណី​ស្លាប់​លើកដំបូង​ដោយសារ​វីរុស​ Covid-19 នៅក្នុង​ប្រទេស​ក្នុង​រយៈពេល​ជិត​កន្លះ​ឆ្នាំ​កន្លងទៅនេះ ក្នុងពេល​មាន​វិធាន​ការបិទ​ខ្ទប់​តឹងរ៉ឹង​របស់ខ្លួន​។ ​នៅ​ថ្ងៃទី២០ ខែ​វិច្ឆិកា ប្រទេស​ចិន​បាន​ប្រកាស​ពី​ករណី​ឆ្លង​វីរុស Covid-19 ថ្មី​ចំនួន ២៤,២១៥​ករណី​ដែល​ត្រូវ​បាន​រក​ឃើញ​ក្នុង​រយៈពេល ២៤ម៉ោង​ដែល​ភាគច្រើន​ពុំ​មាន​រោគសញ្ញា​។ មាន​ករណី​ដែល​ត្រូវ​បាន​កត់ត្រា​ចំនួន ២៨៨,៥៦២​ករណី​ចាប់​តាំង​ពី​វីរុស​ត្រូវ​បាន​គេ​ដឹង​ជា​លើកដំបូង​នៅក្នុង​ទីក្រុង Wuhan កាលពី​ខែ​ធ្នូ ឆ្នាំ២០១៩ ប៉ុន្តែ​មានតែ​អ្នក​ស្លាប់​ចំនួន ៥,២២៩​នាក់​ប៉ុណ្ណោះ​ត្រូវ​បាន​រាយការណ៍​។​​ប្រទេស​លោក​ខាងលិច​មួយ​ចំនួន​បាន​ចោទសួរ​ អំពី​ការ​រក្សា​កំណត់ត្រា​របស់​ប្រទេស​ចិន​ដោយ​និយាយ​ថា ​ការ​ផ្ទុះ​ឡើង​វីរុស ​Covid-19 កាល​ពី​ពេល​ថ្មីៗ​នេះ​នៅ​ទីក្រុង​សៀង​ហៃ​ដែល​មាន​រយៈ​ពេល​ពីរ​ខែ និង​បាន​ឆ្លង​ដល់​មនុស្ស​រាប់​សែន​នាក់ ជា​ផ្លូវការ​បណ្តាល​ឱ្យ​មាន​មនុស្ស​ស្លាប់​ប្រហែល​ជាង ​២០​នាក់​ប៉ុណ្ណោះ​៕អត្ថបទ៖ ប៊ុនថន

អ៊ុយ​ក្រែ​ន​និយាយថា រុស្ស៊ី​កំពុង​បាញ់​ផ្លោង​ស្រោច​លើ​ទីតាំង​ព្រំដែន​ដោយ​កាំភ្លើង​ធំ​

2022/11/21 09:46:33 pm        716
អ៊ុយ​ក្រែ​ន៖ ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​លោក Volodymyr Zelenskiy បាន​និយាយ​នៅក្នុង​សុន្ទរកថា​តាម​វីដេអូ​ថា កងកម្លាំង​រុស្ស៊ី​កំពុង​បាញ់​ផ្លោង​ស្រោច​លើ​ទីតាំង​របស់​អ៊ុយ​ក្រែ​ន​ដោយ​កាំភ្លើង​ធំ ហើយ​នៅ​ក្នុង​តំបន់​ភាគ​ខាងកើត​តែមួយ​បាន​វាយប្រហារ​ជិត ៤០០​លើក​កាលពី​ថ្ងៃអាទិត្យ​។ ​រុស្ស៊ី​បាន​ដក​កងកម្លាំង​របស់ខ្លួន​ចេញពី​ទីក្រុង​ Kherson​ ភាគ​ខាង​ត្បូង​ក្នុង​ខែ​នេះ ហើយ​បាន​ផ្លាស់ប្តូរកងទ័ព​មួយ​ចំនួន​ដើម្បី​ដាក់​បន្ថែម​កងទ័ព​នៅ​ទីតាំង​ក្នុង​តំបន់​ Donetsk​ ភាគ​ខាងកើត និង​តំបន់ Luhansk ជា​តំបន់​ឧស្សាហកម្ម​ដែល​គេ​ស្គាល់​ថា​ជា​តំបន់ Donbas។ លោក Zelenskiy និយាយ​ថា ការ​ប្រយុទ្ធ​ដ៏​ខ្លាំង ដូច​កាលពី​លើក​មុន​កំពុង​កើតមាន​នៅ​ក្នុង​តំបន់ Donetsk។ ទោះបីជា​មានការ​វាយ​ប្រហារ​តិច​ជាង​មុន​ ដោយសារ​អាកាសធាតុ​មិន​អំណោយផល​ខ្លាំង​ក៏ដោយ ប៉ុន្តែ​ចំនួន​នៃ​ការ​បាញ់​ផ្លោង​របស់​រុស្ស៊ី​នៅ​តែ​មាន​កម្រិត​ខ្ពស់​បំផុត​។​​លោក​ Zelenskyy និយាយ​ថា នៅ​ក្នុង​តំបន់ Luhansk យើង​កំពុង​រុល​ឆ្ពោះ​ទៅមុខ​បន្តិច​ម្តងៗ ខណៈ​ពេល​កំពុង​ប្រយុទ្ធ​។ មានការ​វាយប្រហារ​ដោយ​កាំភ្លើង​ធំ​ជិត ៤០០​លើក​នៅ​តំបន់​ភាគ​ខាងកើត​។ កងទ័ព​នៅ​ភាគ​ខាង​ត្បូង​កំពុង​វាយ​ប្រយុទ្ធ​យ៉ាង​ជឿ​ង​ជាក់ និង​មាន​សក្តានុពល​លើ​ទាហាន​ឈ្លាន​ពាន​។ ទីក្រុង Kyiv បាន​និយាយ​កាលពី​ថ្ងៃ​សៅរ៍​ថា ទាហាន​រុស្ស៊ី​ប្រមាណ ៦០​នាក់​បាន​ស្លាប់​នៅក្នុង​ការវាយប្រហារ​ ដោយ​កាំភ្លើង​ធំ​រយៈ​ចម្ងាយ​ឆ្ងាយ​នៅ​ភាគខាងត្បូង ជា​លើក​ទី​២ ​ក្នុង​រយៈពេល ៤​ថ្ងៃ​ដែល​អ៊ុយ​ក្រែ​ន​បាន​អះអាងថា ​បាន​វាយប្រហារ​បណ្តាលឱ្យ​កងកម្លាំង​រុស្ស៊ី​ស្លាប់ និង​របួស​ច្រើន​នាក់៕អត្ថបទ៖ ប៊ុនថន

រុស្ស៊ី​បញ្ជូន​ទាហាន​ស៊ីឈ្នួល​ ២​ពាន់​នាក់​ពី​ស៊ី​រី​ទៅ​អ៊ុយ​ក្រែ​ន

2022/11/21 07:21:26 pm        477
​រុស្ស៊ី៖ ក្រុម​សិទ្ធិមនុស្ស​និយាយថា រុស្ស៊ី​បាន​បញ្ជូនទាហាន​ស៊ីឈ្នួល​ប្រមាណ ២​ពាន់​នាក់​ពី​ប្រទេស​ស៊ី​រី​ទៅកាន់​អ៊ុយ​ក្រែ​នដើម្បី​ជំរុញ​ការវាយលុក​របស់ខ្លួន​។ ក្រុម​សង្កេតការណ៍​សិទ្ធិមនុស្ស​ស៊ី​រី​និយាយ​ថា ទាហាន​ស៊ីឈ្នួល​ត្រូវបាន​គេ​ជឿថា​ កំពុងធ្វើការ​គាំទ្រ​ផ្នែក​ដឹកជញ្ជូន និង​បេសកកម្ម​ផ្សេង​ទៀតជា​ចម្បង​នៅក្នុង​តំបន់​ដែល​ចូល​កាន់កាប់​ដោយ​រុស្ស៊ី​នៅ​ភាគ​ខាងកើត និង​ភាគខាងត្បូង​អ៊ុយ​ក្រែ​ន​។ ក្រុម​សិទ្ធមនុស្ស​និយាយថា គិត​ត្រឹម​ខែតុលា មនុស្ស​ប្រហែល ៥​ម៉ឺននាក់​នៅ​ស៊ី​រី​បាន​ចុះហត្ថលេខា​ដើម្បី​ចូលរួម​ប្រយុទ្ធ​ឲ្យ​រុស្ស៊ី​។ ការចុះឈ្មោះ​បែបនេះ​បាននឹងកំពុង​ធ្វើឡើង​នៅក្នុង​តំបន់​ ដែល​ស្ថិតក្រោម​រដ្ឋាភិបាល​គាំទ្រ​ដោយ​រុស្ស៊ី​របស់លោក​ប្រធានាធិបតី​ស៊ី​រី Bashar al-Assad។​ ​ក្រុម​អ្នក​ជ្រើសរើស​កងទ័ព​នៅ​ភាគ​ខាងជើង​ទីក្រុង Aleppo ត្រូវបាន​គេ​រាយការណ៍​ថា​ បាន​ប្រាប់​ប្រជាជន​ថា ​ពួកគេ​អាច​រកប្រាក់​បាន ៣,០០០ដុល្លារ​ក្នុង​មួយខែ ហើយ​អាច​ទទួលបាន​សញ្ជាតិ​រុស្ស៊ី​ប្រសិនបើ​ពួកគេ​ចុះឈ្មោះ​។ បុរស​ជនជាតិ​ស៊ី​រី​ម្នាក់​បាន​ក្លាយជា​ទាហាន​ស៊ីឈ្នួល​ ដើម្បី​ផ្តល់​ការផ្គត់ផ្គង់​ដល់​ប្រពន្ធ​ និង​កូន​បីនាក់ បុរស​រូបនេះ​ត្រូវបាន​គេ​បញ្ជូនទៅ​តំបន់ Donetsk ភាគ​ខាងកើត​ប្រទេស​អ៊ុយ​ក្រែ​ន​កាលពី​ខែកក្កដា​។ក្រោយមកគាត់​បាន​ទូរស័ព្ទ​ទៅ​មិត្ត​ភ័ក្តិ​នៅ​ប្រទេស​ស៊ី​រី ដើម្បី​និយាយ​បញ្ចុះបញ្ចូល​មិន​ឲ្យ​ធ្វើដំណើរ​មក​អ៊ុយ​ក្រែ​ន ដោយបាន​និយាយថា ការវាយប្រហារ​របស់​យោធា​អ៊ុយ​ក្រែ​នបណ្តាល​ឲ្យ​មនុស្ស​ច្រើន​នាក់​ស្លាប់​។ បុរស​នេះ​និយាយថា ទាហាន​ស៊ីឈ្នួល​ស៊ី​រី​ត្រូវបាន​ចាត់ទុក​ដូចជា​ទាសករ ហើយ​អនុញ្ញាត​ផ្តល់ឱ្យ​អាហារ​កំប៉ុង​តែ​ពីរ​ពេល​ប៉ុណ្ណោះ​ក្នុង​មួយថ្ងៃ ម្ហូបអាហារ​មាន​រស់ជាតិ​ខូចគុណភាព ហើយ​មិន​ច្បាស់​នោះទេ​ថា​អាហារ​នេះ​ចម្អិន​ពីអ្វី​។ ​បុរស​នេះ​និយាយថា ​ការពន្យល់​ដែល​ផ្តល់​ឲ្យ​ដោយ​អ្នក​ជ្រើសរើស​ទាហាន​គឺ​សុទ្ធតែ​ជាការ​ភូតកុហក និង​បាន​និយាយថា យើង​មិន​បានទទួល​ប្រាក់​ឈ្នួល​ទាល់តែសោះ​ចាប់តាំងពី​ទទួលបាន ៥០០ដុល្លារ​នៅ​ប្រទេស​ស៊ី​រី​៕អត្ថបទ៖ ប៊ុនថន

សារព័ត៌មាន Insider៖​ កងកម្លាំង​សន្តិសុខ​ត្រៀម​ការពារ​លោក Putin ពី​រដ្ឋប្រហារ​ដែល​អាច​កើតឡើង​

2022/11/21 06:34:18 pm        503
​រុស្ស៊ី៖ យុទ្ធោបករណ៍​ត្រូវបាន​ដាក់ពង្រាយ​នៅ​កណ្ដាល​ទីក្រុង Moscow កាលពី​ថ្ងៃ​ទី​២៦ ​ខែ​តុលា ហើយ​គេ​បាន​មើលឃើញ​ក្រុមមន្ត្រី​ផ្ដល់​សេវា​បរទេស​ (FSO) ទំនងជា​កំពុង​ហាត់​សម​ដើម្បី​ការពារ​អគារ​នានា​របស់​រដ្ឋាភិបាល​។ ​តាមពិត​យោងតាម​សារព័ត៌មាន The Insider ដែល​បានទទួល​ឯកសារ​ពាក់ព័ន្ធ​នឹង​ការហាត់​សមនេះ ក្រុម​អង្គរក្ស​របស់លោក​ប្រធានាធិបតី​រុស្ស៊ី Vladimir Putin កំពុង​ត្រៀម​ការពារ​លោក​ពី​រដ្ឋប្រហារ ហើយ​ការហាត់​សម​តាក​ទិ​ក​នេះ គ្រាន់តែ​ជា​ចំណែក​តូច​មួយ​នៃ​វិធានការ​ពិសេសៗ​ជាច្រើន​ដែល​បានគ្រោង​នៅ​ទីនោះ ថា​នឹងមាន​ការគំរាមកំហែង​ដែលថា មេដឹកនាំ​រូបនេះ​អាច​ត្រូវគេ​ផ្ដួលរំលំ​។​ឯកសារ​នេះ​ក៏បាន​ព្រមាន​ផងដែរ​អំពី​ផលប៉ះពាល់​ផ្លូវចិត្ត​ ដែល​មន្ត្រី​សន្តិសុខ​អាច​នឹងត្រូវ​ដោះស្រាយ​ក្នុងករណី​មាន​រដ្ឋប្រហារ ហើយ​ព្រមាន​ថា ភ្នាក់ងារ​បរទេសអាច​ប្រើ​វិធីសាស្ត្រ​មិន​សមរម្យ​ផ្សេងៗ​ ដើម្បី​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ពួកគេ​។ ​សារព័ត៌មាន the Insider បាន​និយាយ​ថា ក្រុម​អាជ្ញាធរ​រុស្ស៊ី​ក៏​បារម្ភ​ផងដែរ​ថា បណ្ដាញ​សារព័ត៌មាន​ធំៗ​ បណ្ដាញ​សង្គម អង្គការ​សាសនា និង​ក្រុម​ជន​ឆ្លៀតឱកាស​នឹង​ប្រើ​ប្រឆាំង​ក្រុម​អាជ្ញាធរ​វិមាន​ក្រឹម​ឡាំង៕អត្ថបទ៖ សុខមាន

សម្តេចតេជោ ហ៊ុន សែន៖ ក្នុងស្ថានភាពពិភពលោក​កំពុងស្មុគស្មាញ​ស្ថាប័ន​សភាពិតជា​មាន​តួនាទីសំខាន់

2022/11/21 05:58:11 pm        676
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២១ ខែវិច្ឆិកានេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បាន​អញ្ជើញ​ជា​អធិបតី​ និង​ថ្លែង​សុន្ទរកថា​គន្លឹះ​បើក​មហាសន្និបាត​អន្តរ​សភាអាស៊ាន (AIPA) លើកទី៤៣ ដែលរៀបចំដោយសភាកម្ពុជា នៅ​សណ្ឋាគារ​សុខា រាជធានីភ្នំពេញ។អញ្ជើញចូលរួមថ្លែងសុន្ទរកថាគន្លឹះក្នុងមហាសន្និបាតនេះ សម្ដេចបានបានគូសបញ្ជាក់ថាក្នុង​ស្ថានភាព​ដែល​ពិភព​លោក​កំពុង​ប្រឈម​ និង​មាន​បញ្ហា​ស្មុគ​ស្មាញ​យ៉ាងខ្លាំង​ស្ថាប័ន​រដ្ឋសភា​ពិត​ជា​មានតួនាទីសំខាន់មិនអាចខ្វះបាន។សម្ដេចតេជោ ហ៊ុន សែន គូសបញ្ជាក់ថា “អង្គការនីតិបញ្ញត្តិ ជាពិសេស គឺស្ថាប័នរដ្ឋសភា ពិតជាមានតួនាទីសំខាន់ និងមិនអាចខ្វះបាន ក្នុងការចូលរួមចំណែកដោះស្រាយបញ្ហាតំបន់ និងសកល។ ក្នុងស្មារតីនេះ, ខ្ញុំយល់ថាការប្រារព្ធមហាសន្និបាតអន្តរសភាពអាស៊ានលើកទី៤៣ នាពេលនេះ គឺជាឱកាសមួយដ៏កម្រសម្រាប់ សម្ដេច, ឯកឧត្ដម, លោកជំទាវ ជាប្រតិភូអាយប៉ា ចូលរួមពិភាក្សាយ៉ាងទូលំទូលាយលើប្រធានបទរបស់យើង សំដៅពង្រឹងកិច្ចសហប្រតិបត្តិការជាធ្លុងមួយ និងរិះរកនូវអនុសាសន៍គោលនយោបាយ ជាពិសេសគោលជំហររួមមួយ ដើម្បីជាឧត្ដមប្រយោជន៍សម្រាប់ប្រជាជនយើងទាំងអស់គ្នា។”គួរបញ្ជាក់ថា ក្នុងឱកាសបើកមហាសន្និបាតអន្តរសភាអាស៊ានព្រះមហាក្សត្រនៃព្រះរាជាណាចក្រ​កម្ពុជា​​ក៏សព្វព្រះរាជហឫទ័យស្តេចប្រទាននូវព្រះរាជសុន្ទរកថាផ្ញើជូនអង្គមហាសន្និបាតផងដែរ ហើយ​ក្រៅ​ពីនោះក៏មានការថ្លែងសុន្ទរកថាស្វាគមន៍ ដោយសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធាន​ព្រឹទ្ធសភា ,សុន្ទរកថាគន្លឹះ ដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និង​ជា​ប្រធាន​អាស៊ាន។ បន្ទាប់មកសម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងជាប្រធាន​មហា​សន្និបាត​អន្តរ​សភាអាស៊ាន លើកទី៤៣ ក៏បានអញ្ជើញថ្លែងសុន្ទរកថា​បើក​មហា​សន្និបាត​ជា​ផ្លូវការ​។មហា​សន្និបាតអន្តរសភាអាស៊ានលើកទី៤៣នៅកម្ពុជានេះក៏មាន ការអញ្ជើញ​ចូលរួម​ពី​ឥស្សរជន​ជាន់​ខ្ពស់​ព្រឹទ្ធសភា រដ្ឋសភា គណៈប្រតិភូប្រទេសសមាជិកអន្តរសភាអាស៊ាន ព្រមទាំង​វត្តមាន​នៃ​គណៈប្រតិភូ​បណ្តាប្រទេសជាអ្នកសង្កេតការណ៍ ភ្ញៀវម្ចាស់ផ្ទះ និងអង្គការដៃគូជាច្រើនទៀត។ មហាសន្និបា​ត​ប្រព្រឹត្តទៅចាប់ពីថ្ងៃទី២០ ដល់ ២៥ ខែវិច្ឆិកា ក្រោមមូលបទ «បោះជំហាន​ជា​មួយ​គ្នា ដើម្បីនិរន្តរភាព បរិយាប័ន្ន និងភាពធន់របស់អាស៊ាន»។ មហាសន្និបាតអន្តរសភាអាស៊ាន ហៅ​កាត់​(AIPA)ជាវេទិកាសភា ប្រទេសជាសមាជិកអាស៊ាន ទាំង១០​ដែល​តំណាង​ឱ្យ​ពលរដ្ឋ​ប្រមាណជិ​ត ៧០០លាននាក់ ក្នុងក្របខ័ណ្ឌនីតិប្បញ្ញត្តិ ដើម្បីប្រមូលផ្តុំនូវមតិ យោបល់ ទស្សនៈ​របស់​តំណាង​ពលរដ្ឋ ក្រោមចក្ខុវិស័យទូលំទូលាយ និងកិច្ចសហប្រតិបត្តិការជិតស្និទ្ធ ក្នុងគោល​បំណង​ដោះស្រាយបញ្ហារួមរបស់ពិភពលោកដែលប៉ះពាល់ដល់តំបន់អាស៊ីអាគ្នេយ៍ និងដើម្បី​ជំរុ​ញ​ឱ្យ​មាន​សន្តិសុខ ស្ថិរភាពនិងវិបុលភាព៕

អ៊ុយ​ក្រែ​ន និង​រុស្ស៊ី​ចោទប្រកាន់​ដាក់គ្នា​ជុំវិញ​ការ​បាញ់​ផ្លោង​លើ​រោងចក្រ​នុយក្លេអ៊ែរ Zaporizhzhia

2022/11/21 05:57:05 pm        372
​អ៊ុយក្រែន៖ ទីក្រុង Kyiv និង Moscow កាលពី​ថ្ងៃអាទិត្យ​បាន​ចោទប្រកាន់​ដាក់គ្នា​ទៅវិញទៅមក​ លើ​ការបាញ់​ផ្លោងចូល​តំបន់​រោងចក្រ​ថាមពល​នុយក្លេអ៊ែរ Zaporizhzhia ដែល​រុស្ស៊ី​កំពុង​គ្រប់គ្រង​នៅក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន​ភាគខាងត្បូង​។​ទីភ្នាក់ងារ​ឃ្លាំមើល​ថាមពល​អា​តូ​មិ​ករ​បស់​អង្គការសហប្រជាជាតិ ដែលមាន​ក្រុម​អ្នកជំនាញ​ប្រចាំ​ការ​នៅ​រោងចក្រ​នុយក្លេអ៊ែរ​ធំ​បំផុត​ក្នុង​តំបន់​អឺរ៉ុប​បាន​និយាយថា ការផ្ទុះ​ដ៏​ខ្លាំងក្លា​បានកើត​ឡើង​កាលពី​ថ្ងៃ​សៅរ៍ និង​ថ្ងៃអាទិត្យ​។ កង​ទ័ព​រុស្ស៊ី​បាន​និយាយ​នៅក្នុង​សេចក្ដីថ្លែងការណ៍​កាលពី​ថ្ងៃ​អាទិត្យ​ថា ទីក្រុង Kyiv មិន​បញ្ឈប់​សកម្មភាព​បង្កហេតុ​របស់ខ្លួន​ក្នុង​គោលបំណង​បង្កើត​ការ​គំរាម​កំហែង​ដ៏​មហន្តរាយ​ បង្កើតឡើង​ដោយ​មនុស្ស​នៅ​រោងចក្រ​ថាមពលនុយក្លេអ៊ែរ Zaporizhzhia នោះទេ​។ កងទ័ព​ខាងលើ​បាន​បន្ថែមថា ទោះបីជា​មានការ​បាញ់​ផ្លោងក៏ដោយ ក៏​កម្រិត​រ៉េ​អា​ក់ទ័រនៅតែ​ដំណើរ​ការធម្មតា​។​របាយការណ៍​នោះ​បញ្ជាក់ថា មី​ស៊ី​ល​ជាច្រើន​គ្រាប់​បាន​ផ្ទុះនៅ​ជុំវិញ​បង្គោល​ភ្លើង​ដែល​ផ្គត់ផ្គង់​រោងចក្រ​នោះ​ គឺ​បង្គោល​ផ្គត់ផ្គង់​ភ្លើង​ទី​៤ និង​ទី​៥ និង​អគារ​ពិសេស​លេខ​២​។ លោក Renat Karchaa ទីប្រឹក្សា​របស់​ទីភ្នាក់ងារ​នុយក្លេ​អ៊ែរ Rosatom របស់​រុស្ស៊ី​បាន​ប្រាប់​សារព័ត៌មាន​រដ្ឋ TASS ថា អគារ​ពិសេស​នោះបាន​ផ្ទុក​សារធាតុ​នុយក្លេអ៊ែរ​។ ​ចំណែក​ទីភ្នាក់ងារ​ថាមពល​នុយក្លេអ៊ែ​រ​របស់​អ៊ុយ​ក្រែ​ន Energoatom បាន​និយាយ​ភ្លាមៗ​ថា រុស្ស៊ី​ជា​អ្នក​នៅ​ពីក្រោយ​ការផ្ទុះ​ទាំងនោះ​៕អត្ថបទ៖ សុខមាន

ឯកឧត្តម ហ៊ុន ម៉ានី បានអញ្ជើញដឹកនាំគណៈប្រតិភូនៃកិច្ចប្រជុំសមាជិកសភាវ័យក្មេងអាយប៉ា ចូលជួបគោរពសម្តែងការគួរសមសម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា

2022/11/21 05:43:21 pm        316
ក្នុងនាមជាប្រធានដឹកនាំកិច្ចប្រជុំសមាជិកសភាវ័យក្មេងអាយប៉ា (YPA) ឯកឧត្តម ហ៊ុន ម៉ានី បាន​​អញ្ជើញដឹកនាំគណៈប្រតិភូនៃកិច្ចប្រជុំសមាជិកសភាវ័យក្មេងអាយប៉ា ចូល​ជួប​គោរព​សម្តែង​ការ​គួរសមសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជា-ណាចក្រកម្ពុជា និង​ជាប្រធានមហាសន្និបាតអន្តរសភាអាស៊ានលើកទី៤៣នាព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២២ ។ឯកឧត្តម ហ៊ុន ម៉ានី បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្តេចប្រធាន ដែល​បាន​ចំណាយពេលវេលាដ៏មមាញឹកក្នុងឱកាសនៃមហាសន្និបាតអាយប៉ាលើកទី៤៣ ទទួល​ជួប​គណៈប្រតិភូសមាជិកសភាវ័យក្មេងអាយប៉ា នាព្រឹកនេះ។ ទន្ទឹមនេះ ឯកឧត្តម​បាន​បង្ហាញ​សេចក្តី​សោមនស្សរីករាយ ដែលកិច្ចប្រជុំសមាជិកសភាវ័យក្មេងអាយប៉ា នឹងធ្វើឡើងជាលើកទី១ និង​ដោយផ្ទាល់ នារសៀលថ្ងៃនេះ ក្នុងអំឡុងពេលនៃមហាសន្និបាតអាយប៉ាលើកទី៤៣ ដែល​សភា​កម្ពុជា​ធ្វើជាម្ចាស់ផ្ទះនាឆ្នាំ២០២២ នេះ។ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានលើកឡើង​ដល់​គណៈ​ប្រតិភូ YPA ថា៖ «យុវជន គឺជាធនធានប្រកបដោយថាមភាពខ្ពស់ ក្នុងដំណើរ​ការ​កិច្ច​ការ​នយោបាយ និងការអភិវឌ្ឍសេដ្ឋកិច្ច ការថែរក្សាបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយ ក្នុង​តំបន់ និងសកល។ ភាពជាតំណាងរបស់យុវជន ត្រូវបានលើកកម្ពស់នៅគ្រប់ទិសទី»។ក្នុងឱកាសជំនួបនេះដែរ តំណាងឱ្យគណៈប្រតិភូសមាជិកសភាវ័យក្មេងអាយប៉ាទាំងអស់ ឯកឧត្តម ហ៊ុន ម៉ានី បង្ហាញសុទិដ្ឋិនិយមថា «ជាមួយការចូលរួមបន្ថែម​ពី​សមាជិក​សភា​វ័យ​ក្មេង​អាយប៉ា ដែលឆ្លុះបញ្ចាំងពីការតាំងចិត្តរបស់សភានៃប្រទេសសមាជិកអាយប៉ា និងអាស៊ានជារួម យើង​នឹង​ឈាន​ទៅ​សម្រេច​បាន​ការ​កសាង​សហគមន៍​អាស៊ាន​មួយ​ពោរ​ពេញ​ទៅ​ដោយ​កាលានុវត្តភាព និង​ការចូលរួមចំណែកយ៉ាងសកម្ម និងជាវិជ្ជមានពីប្រជា-ជនវ័យក្មេង ដើម្បីផល​ប្រយោជន៍​រួម​នៃប្រជាជន និងប្រទេសក្នុងតំបន់អាស៊ាន»។សូមជម្រាបជូនថា កិច្ចប្រជុំសមាជិកសភាអាយប៉ាវ័យក្មេងលើកទី១ នឹងប្រព្រឹត្តលើ​ប្រធាន​បទ​ស្តីពី «ជំរុញការផ្សារភ្ជាប់ជាមួយប្រជាជនវ័យក្មេង ដើម្បីសហគមន៍អាស៊ានមួយប្រកបដោយចីរភាព ភាពធន់ និងវិបុលភាព» ដែលជាការគាំទ្រ និងចូលរួម​ចំណែក​ស្រប​ទៅ​នឹង​មូល​បទ​រួម​នៃ​មហា​សន្និបាតអាយប៉ា លើកទី៤៣ ស្តីពី «ការបោះជំហានជាមួយគ្នា ដើម្បីតំបន់អាស៊ានមួយ ប្រកប​ដោយចីរភាព បរិយាប័ន្ន និងភាពធន់»។

ពិធីបើកមហាសន្និបាតអន្តរសភាអាស៊ានអាយប៉ា AIPA លើកទី៤៣ ចាប់ផ្តើមដំណើរការ

2022/11/21 05:32:02 pm        251
ភ្នំពេញ៖ នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២២នេះ មហាសន្និបាតអន្តរសភាអាស៊ាន (AIPA) លើកទី៤៣ ចាប់ផ្ដើមនៅដំណើរការហើយ។ ក្នុងពិធីបើកមហាសន្និបាតនេះ មានការអញ្ជើញថ្លែងសុន្ទរកថាស្វាគមន៍ ដោយសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា និងថ្លែងសុន្ទរកថាគន្លឹះ ដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងជាប្រធានអាស៊ាន។ បន្ទាប់មកសម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងជាប្រធានមហាសន្និបាតអន្តរសភាអាស៊ានលើកទី៤៣ នឹងអញ្ជើញថ្លែងសុន្ទរកថាបើកមហាសន្និបាត។ ក្នុងពិធីបើកមហាសន្និបាតនេះ ក៏មានការអញ្ចើញចូលរួមពីឥស្សរជនជាន់ខ្ពស់ព្រឹទ្ធសភា រដ្ឋសភា គណៈប្រតិភូប្រទេសសមាជិកអន្តរសភាអាស៊ាន ព្រមទាំងវត្តមាន នៃគណៈប្រតិភូបណ្តាប្រទេសជាអ្នកសង្កេតការណ៍ ភ្ញៀវម្ចាស់ផ្ទះ និងអង្គការដៃគូជាច្រើនទៀត។ មហាសន្និបាតអន្តរសភាអាស៊ានដែលរៀបចំដោយសភាកម្ពុជា ប្រព្រឹត្តទៅចាប់ពីថ្ងៃទី២០ ដល់ ២៥ ខែវិច្ឆិកា ក្រោមមូលបទ «បោះជំហានជាមួយគ្នា ដើម្បីនិរន្តរភាព បរិយាប័ន្ន និងភាពធន់របស់អាស៊ាន»។ នៅក្នុងកំឡុងពេលនៃការប្រារព្ធមហាសន្និបាតនេះ នឹងមានកិច្ចប្រជុំតាមគណៈកម្មាធិការជំនាញAIPAជាច្រើន ដែលសម្តេចប្រធានរដ្ឋសភា និងសមាជិកគណៈប្រតិភូចូលរួមប្រជុំ។ កិច្ចប្រជុំនោះមានដូចជា៖ កិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិ កិច្ចប្រជុំពេញអង្គ កិច្ចប្រជុំគណៈកម្មាធិការសេដ្ឋកិច្ច កិច្ចប្រជុំគណៈកម្មាធិការសង្គមកិច្ច និងកិច្ចប្រជុំគណៈកម្មាធិការរៀបចំជាដើម។

កូរ៉េខាងជើង​បង្ហាញ​ការសោកស្ដាយ​ខ្លាំង​ជុំវិញ​ការស្ដីបន្ទោស​របស់ UN ​ចំពោះ​ការសាកល្បង​មី​ស៊ី​ល ICBM

2022/11/21 05:32:02 pm        286
​កូរ៉េខាងជើង៖ សេចក្ដីថ្លែងការណ៍​ចេញផ្សាយ​ដោយសារ​ព័ត៌មាន​រដ្ឋ KCNA បាន​និយាយថា រដ្ឋមន្ត្រីការបរទេស​កូរ៉េខាងជើង​កាលពី​ថ្ងៃអាទិត្យ ទី​២០ ​វិច្ឆិកា បានបង្ហាញ​ការសោកស្ដាយ​យ៉ាង​ខ្លាំងជុំវិញ​ការ​ថ្កោលទោស​របស់​អគ្គលេខា​ធិកា​រ​អង្គការសហប្រជាជាតិលោក Antonio Guterres ចំពោះ​ការបាញ់​មី​ស៊ី​ល​បាលី​ស្ទីក​អន្តរទ្វីប ICBM របស់​ប្រទេស​នេះ។​ ​កូរ៉េខាងជើងបាន​បាញ់​មី​ស៊ី​ល​បាលី​ស្ទីក​អន្តរទ្វីប ១​គ្រាប់​កាលពី​ថ្ងៃ​សុក្រ មួយ​ក្នុងចំណោម​ការសាកល្បង​ដ៏​មាន​ឥទ្ធិពល​បំផុតរបស់ខ្លួន ដែល​ជំរុញ​ឲ្យ​លោក Guterres ជំរុញ​ដល់ទី​ក្រុង​ព្យុងយ៉ាង​ឲ្យ​បញ្ឈប់​សកម្មភាព​បង្ករឿង​ណា​មួយ​បន្ថែមទៀត។ ​ប្រមុខ​ការទូត​លោកស្រី Choe Son Hui បាន​ឆ្លើយតប​ដោយ​ការបង្ហាញ​ការសោកស្ដាយ​ជាខ្លាំង​ជុំវិញ​ការពិត​ដែលថា​ អគ្គលេខាធិការ​អង្គការសហប្រជាជាតិលម្អៀង​ខ្លាំង​ទៅលើ​សហរដ្ឋអាមេរិក​។​លោកស្រី Choe និយាយថា សេចក្ដីថ្លែងការណ៍​រប​ស់​ប្រមុខ​អង្គការសហប្រជាជាតិគឺ​បានបញ្ជាក់​ច្បាស់​ពី​បំណង​ និង​គោលការណ៍​នានា​នៃ​ធម្មនុញ្ញរបស់​អង្គការសហប្រជាជាតិ និង​បេសកកម្ម​សមស្រប​ដែល​ត្រូវ​រក្សា​ភាពមិនលម្អៀង​តាម​គោលបំណង និង​ភាពត្រឹមត្រូវ​។ ​លោកស្រីបាន​បន្ថែមថា ​បញ្ហា​នេះបង្ហាញថា លោក Guterres គឺជា​អាយ៉ងរបស់​សហរដ្ឋអាមេរិក​៕អត្ថបទ៖ សុខមាន

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

TOP STORY | អ្នករាយការណ៍ពិសេសសិទ្ធិមនុស្សនៅកម្ពុជានឹងដាក់របាយការណ៍ទៅកាន់ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិស្តីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជានៅខែក្រោយ
08/06/2026 09:08 PM
ស្រែអំបិលឥណ្ឌូនេស៊ី រីកដុះដាលខ្លាំង ដោយសារគ្រោះរាំងស្ងួតបង្កឡើងពីបាតុភូតអែល នីញ៉ូ
08/06/2026 09:08 PM
អ្នកវិទ្យាសាស្រ្តណាសានិយាយថា បំណែកយានចម្លងរបស់ SpaceX បុកឋានព្រះចន្ទ ពុំមានហានិភ័យនោះទេ
08/06/2026 08:08 PM
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ ដែលមានចំណងជើង​ថា «ស្វាដោះសំណាញ់!»
08/06/2026 08:08 PM
មនុស្សរាប់ពាន់នាក់ត្រូវបានជម្លៀសចេញនៅភាគពាយ័ព្យចិន ក្រោយ​មានភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់
08/06/2026 08:08 PM
ក្រុមតារាវិទូចាប់បានរូបភាពប្លាស្មាកំពុងកួចលើផ្ទៃព្រះអាទិត្យកម្រិតច្បាស់ខ្ពស់បំផុត
08/06/2026 08:08 PM
ណាសា៖ សូរ្យគ្រាសពេញនឹងមើលឃើញនៅថ្ងៃទី ១២ ខែសីហា ឆ្នាំ ២០២៦ខាងមុខនេះ
08/06/2026 08:08 PM
ស្ត្រីម្នាក់ត្រូវបានចោទប្រកាន់ បន្ទាប់ពីបុរស ៤នាក់រងរបួស ដោយសារ​ចាក់ នៅកណ្តាលទីក្រុងឡុងដ្រ៍
08/06/2026 08:08 PM
រោងចក្រចម្រាញ់ប្រេងនៅតំបន់ Yaroslavl របស់រុស្ស៊ី រងការឆាបឆេះ ក្រោយការវាយប្រហារយានដ្រូនអ៊ុយក្រែន
08/06/2026 08:08 PM
អ៊ីរ៉ង់ព្រមានរដ្ឋឈូងសមុទ្រថា សូម​ប្រាប់លោក Trump ឱ្យឈប់ បើមិន​ចង់​រងការ​​វាយប្រហារខ្លាំងក្លា​ទេ
08/06/2026 08:08 PM