សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ ដែលមានចំណងជើង​ថា «ស្វាដោះសំណាញ់!»
សម្តេចធិបតី៖កម្ពុជាគាំទ្រពេញទំហឹង និងបន្តប្តេជ្ញាចិត្តធ្វើការយ៉ាងជិតស្និទ្ធជាមួយរដ្ឋសមាជិកអាស៊ាន ប្រទេសបូកបី និងដៃគូសន្ទនាដើម្បីបំប្លែងឯកសារទៅជាសកម្មភាពជាក់ស្តែង
សម្តេចធិបតី ហ៊ុន ម៉ាណែត៖នៅទូទាំងពិភពលោកនិន្នាការផ្លាស់ប្តូរចំនួនបីកំពុងរៀបចំរដ្ឋបាលសាធារណៈឡើងវិញទោះបីជាក្នុងកម្រិត និងល្បឿនខុសៗគ្នាក៏ដោយ
កិច្ចប្រជុំ ACCSM និង ACCSM+3 ជំរុញនវានុវត្តន៍ការផ្ដល់សេវាសាធារណៈកាន់តែប្រសើរនៅក្នុងតំបន់

ព័ត៌មានសំខាន់ៗ

រដ្ឋមន្ត្រីក្រសួងអប់រំ៖ ការប្រឡងបាក់ឌុបនឹងធ្វើឡើងនៅថ្ងៃទី៥ និងទី៦ ធ្នូ ដោយមានបេក្ខជនជាង ១២ម៉ឺននាក់

2022/11/21 04:46:48 pm        415
ភ្នំពេញ៖ នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២២ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានធ្វើសន្និសិទសារព័ត៌មានស្ដីពី ដំណើរការរៀបចំការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០២២។ក្នុងសន្និសីទសារព័ត៌មាននេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន បានថ្លែងថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) នឹងធ្វើឡើងនៅថ្ងៃទី៥ និងទី៦ ខែធ្នូ ឆ្នាំ២០២២ ដែលមានបេក្ខជនចូលរួមប្រឡងជាង១២ម៉ឺននាក់ ហើយគ្រោងប្រកាសលទ្ធផល សម្រាប់រាជធានីភ្នំពេញ និងខេត្តកណ្ដាល នៅថ្ងៃទី២៧ ខែធ្នូ ហើយខេត្តផ្សេងៗ នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២។

មនុស្ស ៥នាក់ស្លាប់ និង១៨នាក់ទៀតរងរបួសក្នុងហេតុការណ៍បាញ់ប្រហារនៅក្លឹបរាត្រី ក្នុងទីក្រុង Colorado Springs នៃរដ្ឋ Colorado

2022/11/21 02:51:02 pm        266
នគរបាលបាននិយាយថា មនុស្ស ៥នាក់បានស្លាប់ និង១៨នាក់ រងរបួស​ក្នុង​ការបាញ់​ប្រហារ​នៅ​ក្លឹបកម្សាន្ត​រាត្រី សម្រាប់ភេទទី៣ ក្នុងទីក្រុងColorado Springs នៃរដ្ឋ Colorado សហរដ្ឋ​អាមេរិក។ ជនសង្ស័យត្រូវបានគេកំណត់អត្តសញ្ញាណមានឈ្មោះថា Anderson Lee Aldrich វ័យ២២ឆ្នាំ ហើយ​ស្នងការនគរបាលក្រុង Colorado Springs លោក Adrian Vasquez បាន​និយាយ​កាល​ពី​ថ្ងៃ​អាទិត្យថា ជនល្មើសបានប្រើកាំភ្លើងវែង និងបានចាប់ផ្ដើមបាញ់ប្រហារភ្លាមៗ បន្ទាប់​ពី​ចូល​ទៅ​ដល់​ក្នុង​ក្លឹបកម្សាន្តនោះ។

មហាសន្និបាតអន្តរសភាអាស៊ាន (AIPA) លើកទី៤៣ ចាប់ផ្ដើមនៅថ្ងៃនេះ

2022/11/21 02:18:53 pm        242
ភ្នំពេញ៖ មហាសន្និបាតអន្តរសភាអាស៊ាន (AIPA) លើកទី៤៣ ចាប់ផ្ដើមនៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២២នេះ ហើយ ។ ពិធីបើកមហាសន្និបាតអន្តរសភាអាស៊ាន នឹងចាប់​ផ្តើម​ដោយ​ព្រះរាជ​សុន្ទរកថា​ស្វាគមន៍​របស់​ព្រះ​ករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃ​ព្រះរាជា​ណា​ចក្រ​កម្ពុជា​។ ក្នុងពិធីបើកមហាសន្និបាតនេះ ក៏មានការអញ្ជើញថ្លែងសុន្ទរកថាស្វាគមន៍ ដោយ​សម្តេច​វិបុល​សេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា និងថ្លែងសុន្ទរកថាគន្លឹះ ដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងជាប្រធានអាស៊ាន។ បន្ទាប់មកសម្តេចពញាចក្រី ហេង សំរិន ប្រធាន​រដ្ឋសភា និងជាប្រធានមហាសន្និបាតអន្តរសភាអាស៊ានលើកទី៤៣ នឹង​អញ្ជើញ​ថ្លែង​សុន្ទរកថា​បើក​មហាសន្និបាត។ក្នុងពិធីបើកមហាសន្និបាតនេះ ក៏មានការអញ្ចើញចូលរួមពីឥស្សរជនជាន់ខ្ពស់ព្រឹទ្ធសភា រដ្ឋសភា គណៈប្រតិភូប្រទេសសមាជិកអន្តរសភាអាស៊ាន ព្រមទាំងវត្តមាន នៃ​គណៈប្រ​តិភូ​បណ្តា​ប្រទេស​ជា​អ្នក​សង្កេតការណ៍ ភ្ញៀវម្ចាស់ផ្ទះ និងអង្គការដៃគូជាច្រើនទៀត។ មហាសន្និបាតអន្តរសភាអាស៊ានដែលរៀបចំដោយសភាកម្ពុជា ប្រព្រឹត្តទៅចាប់ពីថ្ងៃទី២០ ដល់ ២៥ ខែវិច្ឆិកា ក្រោមមូលបទ «បោះជំហានជាមួយគ្នា ដើម្បីនិរន្តរភាព បរិយាប័ន្ន និងភាពធន់របស់អាស៊ាន»។ នៅក្នុងកំឡុងពេលនៃការប្រារព្ធមហាសន្និបាតនេះ នឹង​មាន​កិច្ច​ប្រជុំ​តាម​គណៈកម្មាធិការជំនាញAIPAជាច្រើន ដែលសម្តេចប្រធានរដ្ឋសភា និង​សមាជិក​គណៈប្រតិភូចូលរួមប្រជុំ។ កិច្ចប្រជុំនោះមានដូចជា៖ កិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិ កិច្ច​ប្រជុំ​ពេញ​អង្គ កិច្ចប្រជុំគណៈកម្មាធិការសេដ្ឋកិច្ច កិច្ចប្រជុំគណៈកម្មាធិការសង្គមកិច្ច និង​កិច្ច​ប្រជុំ​គណៈកម្មាធិការរៀបចំជាដើម៕ 

ប្រមុខកងទ័ពចិនសំដែងការរីករាយចំពោះទំនាក់ទំនងល្អរវាងកងទ័ពនិងកងទ័ពនៃប្រទេសទាំង២ កម្ពុជា ចិន

2022/11/21 01:52:42 am        665
ភ្នំពេញ ៖ប្រមុខកងទ័ពចិនបានសំដែងនូវការរីករាយជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ដែលប្រទេសទាំង២ កម្ពុជា ចិនមានទំនាក់ទំនងកិច្ចសហប្រតិបត្តិការរឹងមាំ ជាពិសេសរវាងកងទ័ពនិងកងទ័ពនៃប្រទេសទាំង២។​ការលើកឡើងរបស់ភាគីចិននៅចំពោះមុខសម្តេចតេជោប្រមុខរាជរដ្ឋាភិបាលកម្ពុជាយ៉ាងដូច្នេះត្រូវបានធ្វើឡើងក្នុងពេលដែល​សម្តេច​បានអនុញ្ញាតឱ្យឯកឧត្តម វ៉ី ហ្វុងហឺ (Wei Fenghe) រដ្ឋមន្ត្រីការពារជាតិចិន ចូលជួបសំដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាពនាល្ងាច​ថ្ងៃអាទិត្យទី២០វិច្ឆិកា​នេះ ខណៈ​ឯកឧត្តមបានមកចូលរួម​កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិ​អាស៊ាននិងកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិបូកដែលនឹងប្រព្រឹត្តិទៅនៅខេត្តសៀមរាបនាថ្ងៃទី២៣វិច្ឆិកា។ឯកឧត្តម អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្តេចតេជោបានឱ្យដឹងថា៖នៅក្នុងជំនួបនេះ ឯកឧត្តម វ៉ី ហ្វុងហឺ បានគោរពវាយតម្លៃខ្ពស់​និងសម្ដែង​នូវការ​អបអរសាទរជូនចំពោះសម្ដេចតេជោ ចំពោះការអភិវឌ្ឍន៍យ៉ាងឆាប់រហ័សរបស់កម្ពុជាជាមួយ​នឹងការដឹកនាំកិច្ចប្រជុំកំពូល​អាស៊ាននិងកិច្ចប្រជុំកំពូល​ពាក់ព័ន្ធទទួលបានលទ្ធផលយ៉ាងជោគជ័យ។ឯកឧត្តម វ៉ី ហ្វូងហឺ ក៏បានសម្ដែងនូវការរីករាយចំពោះទំនាក់ទំនងរវាងប្រទេសទាំងពីរ ជាពិសេសរវាងកងទ័ពនិងកងទ័ព​ដែលកំពុងមាន​ទំនាក់ទំនងល្អនិងកិច្ចសហប្រតិបត្តិការល្អប្រកបដោយផ្លែផ្កា។ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តមក៏បានជម្រាប​ជូនសម្ដេចតេជោ​ថា៖ចិននឹងបន្តជួយដល់កម្ពុជាថែមទៀត។ជាការឆ្លើយតប សម្ដេចតេជោបានថ្លែងអំណរគុណជូនចំពោះឯកឧត្តម វ៉ី ហ្វុងហឺ ដែលបានមកចូលរួម​កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិ​អាស៊ានបូកដោយផ្ទាល់ហើយក៏បានថ្លែងអំណរគុណជូនឯកឧត្តមផងដែរ ចំពោះការវាយតម្លៃអំពី​ការរីកចម្រើនរបស់​កម្ពុជានិងការដឹកនាំកិច្ចប្រជុំកំពូលអាស៊ាននិងកិច្ចប្រជុំកំពូលពាក់ព័ន្ធកន្លងទៅ រួមជាមួយនឹងការថ្លែងអំណរគុណដល់​ជំនួយរបស់មិត្តចិនដែល​បានចូលរួមចំណែកក្នុងការអភិវឌ្ឍន៍ទាំងធនធានមនុស្ស និងការអភិវឌ្ឍន៍របស់កម្ពុជា៕

​សម្តេចតេជោ៖ដៃគូសេដ្ឋកិច្ចល្អនាំទៅដល់ការលើកកម្ពស់ទំនាក់ទំនងទាំងផ្នែកនយោបាយ

2022/11/20 05:23:44 pm        486
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបានឯកភាពចំពោះការវាយតម្លៃ អំពីកិច្ចសហប្រតិបត្តិការ​ល្អរវាងប្រទេស​វៀតណាម​និងកម្ពុជា ហើយសម្តេចមានប្រសាសន៍ថា៖ដៃគូសេដ្ឋកិច្ចគឺល្អនាំទៅដល់ការលើកកម្ពស់នៃទំនាក់ទំនងទាំងផ្នែកនយោបាយនិងវិស័យដទៃទៀត។​សម្តេចតេជោប្រមុខរាជរដ្ឋាភិ បាលកម្ពុជា បានមានប្រសាសន៍លើកឡើងបែបនេះខណៈអញ្ជើញទទួលជួបសវនាការជាមួយ ឯកឧត្តម វឿង ឌីញហ្វេ (VUONG DINH HUE)ប្រធានរដ្ឋសភាវៀត ណាមនៅវិមានសន្តិភាពនាព្រឹកថ្ងៃអាទិត្យទី២០វិច្ឆិកានេះ។​ឯកឧត្តម អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្តេចតេជោ បានឱ្យដឹងថា៖នៅក្នុងជំនួបនេះ ឯកឧត្តម វឿង បានគោរពសម្ដែង​នូវការរីករាយ​ចំពោះ​ទំនាក់ទំនងរវាងប្រទេសទាំងពីរ ជាពិសេសក្នុងខួប៥០ឆ្នាំនៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរដែលមានកម្មវិធីជាច្រើន​បានរៀបចំឡើងក៏ដូចជាការផ្លាស់ប្ដូរទស្សនកិច្ចទាំងថ្នាក់ដឹកនាំ ទាំងរវាងប្រជាជននិងយុវជន។ឯកឧត្តម ក៏បានគោរពសម្ដែងនូវការសាទរ ជូនចំពោះសម្ដេចតេជោផងដែរដែលបានគ្រប់គ្រងជំងឺកូវីដ១៩បានយ៉ាងជោគជ័យ បានបើកប្រទេសឡើងវិញ បើកសេដ្ឋកិច្ចឡើងវិញ និងបានសំដែងនូវការអបអរសាទរផងដែរ ចំពោះការអភិវឌ្ឍន៍យ៉ាងឆាប់រហ័សរបស់កម្ពុជា ជាពិសេសការដឹកនាំកិច្ចប្រជុំកំពូលអាស៊ាន​និងកិច្ចប្រជុំកំពូលពាក់ព័ន្ធទទួលបានជោគជ័យយ៉ាងធំធេង។ឯកឧត្តមក៏បានសម្ដែងសេចក្តីរីករាយជាមួយនឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ជាពិសេសកិច្ចសហប្រតិបត្តិការ​លើវិស័យពាណិជ្ជកម្ម ដែលក្នុងនោះទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរបានកើនឡើងដល់១០ពាន់លានដុល្លារនៅក្នុងឆ្នាំនេះ ហើយក៏បានឆ្លៀតឱកាសនេះស្នើសុំឲ្យមានកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅថែមទៀតរវាងប្រទេសទាំងពីរនិងឲ្យបានគ្រប់វិស័យ។ជាការឆ្លើយតប សម្ដេចតេជោបានថ្លែងអំណរគុណជូនចំពោះឯកឧត្តម វឿង ចំពោះការវាយតម្លៃនៃ​ទំនាក់ទំនងរវាង​ប្រទេសទាំងពីរផង​និងលទ្ធផលនៃកិច្ចប្រជុំកំពូលអាស៊ាននិងកិច្ចប្រជុំកំពូលពាក់ព័ន្ធផង។សម្ដេចតេជោបានឯកភាពជាមួយសំណើរបស់ឯកឧត្តមប្រធានសភាវៀតណាមក្នុងការជំរុញកិច្ចសហប្រតិបត្តិការឲ្យកាន់តែស៊ីជម្រៅថែមទៀត។សម្ដេចបានមានប្រសាសន៍ថា៖ដៃគូសេដ្ឋកិច្ចល្អគឺនាំទៅដល់ការលើកកម្ពស់ទំនាក់ទំនងទាំងផ្នែកនយោបាយនិងវិស័យដទៃទៀត៕

សម្តេចតេជោ ហ៊ុន សែន៖ “មកដល់ពេលនេះមេរោគកូវីដ.១៩ ត្រូវបានធ្វើតេស្តអវិជ្ជមានទាំងស្រុង”

2022/11/20 12:08:50 am        539
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន បានប្រកាសមុននេះបន្តិច ដោយបង្ហាញលទ្ធផលតេស្តអវត្តមានកូវីដ-១៩ផងនោះបញ្ជាក់ថា “បងប្អូនជនរួមជាតិជាទីគោរពស្រឡាញ់!មកដល់ពេលនេះមេរោគកូវីដ.១៩ត្រូវបានធ្វើតេស្តអវិជ្ជមានទាំងស្រុងហើយ” ។សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា គ្រូពេទ្យដែលព្យាបាលសម្តេចចេញលិខិតបញ្ជាក់ដូចមានភ្ជាប់ជាមួយ។សម្តេចបន្តថា “ចាប់ពីថ្ងៃអាទិត្យស្អែកនេះទៅ និងពេញមួយសប្តាហ៍ ខ្ញុំមានកម្មវិធីពេញ​ទាំងអស់ តែច្បាស់ជាមិនហត់ពេកនោះទេ។សូមអរគុណបងប្អូនជនរួមជាតិដែលបារម្មណ៍និងបានជូនពរដល់រូបខ្ញុំ”៕

និស្សិត​រាប់រយ​នាក់​ប៉ះទង្គិច​ជាមួយ​នគរបាល​នៅ​ស្រីលង្កា

2022/11/19 07:36:13 pm        576
​​ស្រីលង្កា៖ និស្សិត​សាកលវិទ្យាល័យ​រាប់រយ​នាក់​បាន​ប៉ះទង្គិច​គ្នា ​ជាមួយ​នគរបាល​នៅក្នុង​ទីក្រុង​កូឡុំបូ ជាទី​ក្រុង​ពាណិជ្ជកម្ម​របស់​ប្រទេស​ស្រីលង្កា​កាលពី​ថ្ងៃ​សុក្រ ដោយ​ទាមទារ​ឱ្យមាន​ការដោះលែង​ពី​ការឃុំខ្លួន​អ្នកដឹកនាំ​និស្សិត​ពីរ​នាក់​។ ​ប្រធានាធិបតី និង​ជា​រដ្ឋមន្ត្រី​ក្រសួងការពារជាតិលោក Ranil Wickremesinghe បានដាក់​បទបញ្ជា​ឃុំខ្លួន​រយៈពេល​ ៩០​ថ្ងៃ​ក្រោម​វិធានការ​ទប់ស្កាត់​សកម្មភាព​ភេរវកម្ម ​ទៅលើ​សហព័ន្ធ​និស្សិត​អន្តរ​សាកលវិទ្យាល័យ​។ បទបញ្ជា​ក្រោម​ច្បាប់​ទប់ស្កាត់​ភេរវកម្ម​បាន​ផុតកំណត់​កាលពី​ថ្ងៃ​ព្រហស្បតិ៍​។ និស្សិត​តំណាង​ទាំងពីរ​នាក់​ដែល​ត្រូវបាន​ឃុំខ្លួន ​បាន​ដើរតួ​យ៉ាងសំខាន់​ក្នុង​ការតវ៉ា​ប្រឆាំង​រដ្ឋាភិបាល​ ដែល​បាន​ឈានទៅដល់​ការលាលែង​ពី​តំណែង​របស់​ប្រធានាធិបតី​លោក Gotabaya Rajapaksa។​ ​អ្នកដឹកនាំ​និស្សិត​ត្រូវបាន​នាំខ្លួន​ទៅកាន់​តុលាការ និង​ឃុំខ្លួន​នៅ​មន្ទីរឃុំឃាំង​។ ក្រុម​សិទ្ធិមនុស្ស​ក្នុង​តំបន់ និង​អន្តរជាតិបាន​រិះគន់​រដ្ឋាភិបាល​របស់​លោក​ប្រធានាធិបតី Ranil Wickremesinghe ចំពោះ​ការបង្ក្រាប​ការតវ៉ា​ដោយ​សន្តិវិធី​នៅក្នុង​ប្រទេស​កោះ​មួយ​នេះ ​ដែល​កំពុង​ប្រឈម​នឹង​វិបត្តិ​សេដ្ឋកិច្ច​ធ្ងន់ធ្ងរ​បំផុត​។​​ប្រទេស​ស្រីលង្កាត្រូវបាន​ញាំញី​ដោយ​វិបត្តិ​ហិរញ្ញវត្ថុ​យ៉ាងខ្លាំង​ក្នុងឆ្នាំនេះ ដែល​បណ្តាលមកពី​ទុនបំរុង​ប្តូរប្រាក់​បរ​ទេស​​ធ្លាក់​ទាប​បំផុត បណ្តាលឱ្យ​ប្រជាជន​ចំនួន ២២លាន​នាក់​របស់​ប្រទេស​ជួប​ការលំបាក​ ក្នុងការ​ចំណាយ​លើ​ការ​នាំចូល​សំខាន់ៗរួមមាន​ទាំង​ប្រេងឥន្ធនៈ ស្បៀងអាហារ ឧស្ម័ន​ចម្អិន​អាហារ និង​ថ្នាំពេទ្យ​។ ការតវ៉ា​ដែល​បាន​រាល​ដាល​​នៅក្នុង​ខែកក្កដាបាន​បណ្តាលឱ្យ​អតីត​ប្រធានាធិបតីលោក ​Gotabaya Rajapaksa ភៀសខ្លួន​ចេញពី​ប្រទេស ហើយ​បាន​លាលែង​ពី​តំណែង​ បន្ទាប់ពី​ក្រុមអ្នកតវ៉ា​បាន​សម្រុកចូល​ការិយាល័យ​ និង​លំនៅឋាន​របស់លោក​៕អត្ថបទ៖ ប៊ុនថន

ប្រធានាធិបតី​ចិន​អំពាវនាវ​ឲ្យ​កសាង​សមុទ្រ​ចិន​ខាងត្បូង​ក្លាយ​ជា​សមុទ្រ​សន្តិភាព មិត្តភាព និង​កិច្ច​សហប្រតិបត្តិការ​

2022/11/19 07:04:16 pm        748
​ចិន៖ ប្រធានាធិបតី​ចិនលោក Xi Jinping កាលពី​ថ្ងៃ​សុក្រ​បាន​អំពាវនាវ​ឱ្យ​ប្រទេស​ប្រ៊ុយណេ និង​សមាជិក​ដទៃទៀត​នៃ​សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍ ឬ​អាស៊ាន ធ្វើការ​រួមគ្នា​ដើម្បី​កសាង​សមុទ្រ​ចិន​ខាងត្បូង​ឲ្យ​ក្លាយជា​សមុទ្រ​សន្តិភាព មិត្តភាព និង​កិច្ចសហប្រតិបត្តិការ​។ លោក Xi Jingping បាន​ថ្លែង​ដូច្នេះ​នៅពេល​ជំនួប​ជាមួយ​មហាក្សត្រ Sultan Hassanal Bolkiah របស់​ប្រទេស​ប៊្រុយណេ នៅក្រៅ​កិច្ចប្រជុំ​មេដឹកនាំ​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច​អាស៊ី​-​ប៉ាស៊ីហ្វិក​លើក​ទី​២៩ (APEC) ក្នុងប្រទេស​ថៃ​។​ ស្តីពី​ទំនាក់ទំនង​ប្រទេស​ចិន​-​ប្រ៊ុយណេ លោក Xi បាន​និយាយថា ប្រទេស​ទាំងពីរ​គឺជា​អ្នកជិតខាង​ដ៏​ជិតស្និទ្ធ​រវាង​គ្នា​ទៅវិញទៅមក​នៅ​ទូទាំង​សមុទ្រ ជា​មិត្ត​ដ៏​គួរឱ្យ​ទុកចិត្ត និង​ជា​ដៃគូ​នៃ​ការអភិវឌ្ឍន៍​រួម ដែល​បាន​ធ្វើជា​គំរូ​ក្នុង​កិច្ចសហប្រតិបត្តិការ​ដោយ​សុខដុមរមនា និង​ផលប្រយោជន៍​ទៅវិញទៅមក​។ ​ដោយ​លើកឡើងថា នៅ​ឆ្នាំក្រោយ​គឺជា​ខួប​លើក​ទី​៥ នៃ​ទំនាក់ទំនង​ភាពជា​ដៃគូ​កិច្ច​សហប្រតិបត្តិការ​ជា​យុទ្ធសាស្ត្រ រវាង​ប្រទេស​ទាំងពីរ លោក​បាន​ជំរុញ​ឱ្យ​ភាគី​ទាំងពីរ ធ្វើការ​រួមគ្នា​ដើម្បី​សម្រេចបាន​នូវ​ការអភិវឌ្ឍន៍​ភាពជា​ដៃគូ​ឱ្យ​កាន់តែ​ទូលំទូលាយ និង​នាំមក​នូវ​ផលប្រយោជន៍​កាន់តែច្រើន ដល់​ប្រជាជន​ប្រទេស​ទាំងពីរ៕អត្ថបទ៖ ប៊ុនថន

សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន និង​ឯកឧត្តម​ប្រធានរដ្ឋសភា​វៀតណាម បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​រួមគ្នា​ក្នុង​ការ​ពង្រឹង​ពង្រីក​កិច្ច​សហប្រតិបត្តិការ​រដ្ឋ​សភា​ប្រទេស​ទាំងពីរ​ឱ្យ​កាន់តែ​ស៊ីជម្រៅ ​និង​ទូលំទូលាយ​

2022/11/19 06:54:19 pm        533
​ភ្នំពេញ៖ សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ឯកឧត្តម វឿ​ង ឌី​ញ ហ្វេ (VUONG DINH HUE) ប្រធានរដ្ឋសភា​នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម បាន​ជួប​សវនាការ និង​ពិភាក្សា​ការងារ​នៅ​ព្រឹក​ថ្ងៃ​សៅរ៍​ ទី​១៩ ខែវិច្ឆិកា ឆ្នាំ​២០២២ ​នេះនៅ​វិមាន​រដ្ឋសភា​។បន្ទាប់មក​ថ្នាក់ដឹកនាំ​រដ្ឋសភា​ប្រទេស​ទាំងពីរ​នឹង​អញ្ជើញ​ចុះហត្ថលេខា​ លើ​អនុស្សរណៈ​យោគយល់​គ្នា​រវាង​រដ្ឋសភា​កម្ពុជា​-​វៀតណាម និង​បាន​អញ្ជើញ​ជា​អធិបតីភាព​នៅ​ក្នុង​ពិធី​ចុះហត្ថលេខា លើ​អនុស្សរណៈ​យោគយល់​គ្នា​រវាង​អគ្គលេខាធិការដ្ឋាន​រដ្ឋ​សភា​កម្ពុជា និង​ខុទ្ទកាល័យ​រដ្ឋសភា​វៀតណាម នៅ​ក្នុង​ការ​ពង្រឹង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ឱ្យ​កាន់តែ​ស៊ីជម្រៅ ទូលំទូលាយ ឆ្លើយតប​បរិបទ​ជាក់​ស្តែង​ផង​ដែរ​។​ តប​តាម​ការអញ្ជើញ​របស់​សម្តេច​ប្រធានរដ្ឋសភា ឯកឧត្តម វឿ​ង ឌី​ញ ហ្វេ បាន​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​រដ្ឋសភា​វៀតណាម មក​បំពេញ​ទស្សនកិច្ច​ជា​ផ្លូវការ និង​មិត្តភាព នៅ​ព្រះរាជាណាចក្រ​កម្ពុជា​ពីថ្ងៃ​ទី​១៩ ដល់​ថ្ងៃទី​២៣ ខែវិច្ឆិកា ឆ្នាំ​២០២២​។ បន្ទាប់មក​ឯកឧត្តម​នឹង​អញ្ជើញ​ចូលរួម​មហាសន្និបាត​អន្តរ​សភា​អាស៊ាន (AIPA) លើក​ទី​៤៣ ដែល​រដ្ឋសភា​កម្ពុជា​ធ្វើជា​ម្ចាស់​ផ្ទះ​បន្ត​ទៀត​។​​រដ្ឋសភា​កម្ពុជា​បានរៀបចំ​ទទួល​បដិសណ្ឋារកិច្ច​ជា​ផ្លូវការ ​ចំពោះ​គណៈប្រតិភូ​ជាន់ខ្ពស់​រដ្ឋសភា វៀតណាម​ដឹកនាំ​ដោយ​ឯកឧត្តម វឿ​ង ឌី​ញ ហ្វេ នា​ព្រឹក​ថ្ងៃទី​១៩ ខែវិច្ឆិកា ឆ្នាំ​២០២២ នៅ​វិមាន​រដ្ឋសភា មុន​ពេល​ដែល​ថ្នាក់ដឹកនាំ​រដ្ឋសភា​ប្រទេស​ទាំងពីរ​បាន​ជួបពិភាក្សា​ការងារ​ទ្វេភាគី​។ ​សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន បាន​គូស​បញ្ជាក់​ថា កិច្ចសហប្រតិបត្តិការ​រវាង​រដ្ឋសភា​កម្ពុជា​-​វៀតណាម​មាន​ការ​វិវឌ្ឍ​កាន់តែ​រីកចម្រើន និង​ស្អិត​រ​មួត ដោយ​ភាគី​ទាំងពីរ​បាន​ឯកភាព និង​ចុះ​អនុស្សរណៈ​នៃ​កិច្ចព្រមព្រៀង​ជាមួយគ្នា សំដៅ​បន្ត​ពង្រឹង​កិច្ចសហប្រតិបត្តិការ​គ្រប់​កម្រិត តាមរយៈ​ការផ្លាស់ប្តូរ​ទស្សនកិច្ច​នៃ​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់ ការផ្លាស់ប្តូរ​បទពិសោធន៍​រវាង​គណៈកម្មការ​ជំនាញ និង​មន្ត្រី​ជំនាញ ការ​ចែក​រំលែក​ព័ត៌មាន និង​ការគាំទ្រ​គ្នា​ទៅវិញទៅមក​នៅ​ក្នុង​វេទិកា​អន្តរ​សភា​ក្នុង​តំបន់ និង​អន្តរជាតិ​។​​សម្តេច​ប្រធានរដ្ឋសភា​បាន​លើកឡើង​បន្ថែមថា រដ្ឋសភា​កម្ពុជា​ពេញចិត្ត និង​គាំទ្រ​ចំពោះ​វឌ្ឍនភាព នៃ​កិច្ច​សហប្រតិបត្តិការ​រ​វាង​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំងពីរ​នា​ពេល​កន្លងមក​។ ​ឯកឧត្តម វឿ​ង ឌី​ញ ហ្វេ បាន​សម្តែង​ក្តី​រីករាយ​យ៉ាង​ក្រៃលែង​ចំពោះ​ចំណងមិត្តភាព ​និង​កិច្ច​សហប្រតិបត្តិការ​ប្រទេស​ទាំងពីរ ពិសេស​រដ្ឋសភា​ប្រទេស​ទាំងពីរ​មានការ​រីកចម្រើន​ជា​លំដាប់ ទាំង​នៅ​ក្នុង​កម្រិត​ទ្វេភាគី​ និង​អន្តរជាតិ​។ ឯកឧត្តម​បាន​ស្នើ​សម្តេច​ប្រធានរដ្ឋសភា​ជួយ​ជំរុញ​ និង​បង្ក​លក្ខណៈ​កាន់តែ​ងាយស្រួល​នៅ​ក្នុង​លើកកម្ពស់​កិច្ចសហប្រតិបត្តិការ​នេះ ឱ្យ​បាន​នៅ​គ្រប់​កម្រិត​ទាំង​កម្រិត​ថ្នាក់ដឹកនាំ គណៈកម្មការ សមាជិកសភា​ស្ត្រី សមាជិកសភា​វ័យក្មេង និង​កម្រិត​មន្ត្រី​បច្ចេក​ទេស​។​ឯកឧត្តម វឿ​ង ឌី​ញ ហ្វេ បាន​ជូនពរ​ដល់​រដ្ឋ​សភា​ក​ម្ពុ​ជា​រៀបចំ​មហាសន្និបាត ​AIPA លើក​ទី​៤៣ ទទួល​បាន​ជោគជ័យ​។ ជាមួយគ្នានេះ ឯកឧត្តម​ក៏បាន​អបអរសាទរ​ចំពោះ​រាជរដ្ឋាភិបាល​កម្ពុជា ដែល​បាន​ធ្វើជា​ម្ចាស់ផ្ទះ​រៀបចំ​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី​៤០ ​និង​៤១ និង​កិច្ចប្រជុំ​ពាក់ព័ន្ធ​ទទួល​បាន​ជោគជ័យ​យ៉ាង​ត្រចះត្រចង់ ដែល​ធ្វើ​ឱ្យ​កិត្យានុភាព និង​តួនាទី​របស់​កម្ពុជា​នៅ​លើ​ឆាក​អន្តរជាតិ​កាន់តែ​សំខាន់​ឡើង​។​ ​សូមជម្រាបថា ដំណើរ​ទស្សនកិច្ច​របស់​ឯកឧត្តម វឿ​ង ឌី​ញ ហ្វេ នៅ​កម្ពុជា​នា​ពេល​នេះ​បាន​ធ្វើឡើង បន្ទាប់ពី​សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា បាន​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​រដ្ឋសភា​កម្ពុជា បំពេញ​ទស្សនកិច្ច​ជា​ផ្លូវការ​នៅ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម កាលពី​ខែ​កញ្ញាកន្លង​មក​នេះ​៕

លោក Zelenskiy​ និយាយថា កងកម្លាំង​អ៊ុយ​ក្រែ​ន​វាយ​រុញច្រាន ​១០០​លើក​នៅ​តំបន់ Donetsk

2022/11/19 06:40:23 pm        540
​អ៊ុយ​ក្រែ​ន៖ ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​លោក Volodymyr Zelenskiy បាន​និយាយ​កាលពី​ថ្ងៃ​សុក្រ​ថា កងកម្លាំង​អ៊ុយ​ក្រែ​ន​បាន​វាយ​រុញច្រាន​ការវាយលុក​របស់​រុស្ស៊ី​ប្រហែល ១០០​លើក​នៅក្នុង​តំបន់ Donetsk ភាគ​ខាងកើត ដោយ​ពុំ​មានការ​ថមថយ​ក្នុងការ​ប្រយុទ្ធ​នោះទេ​។ លោក Zelenskiy និយាយ​នៅក្នុង​សុន្ទរកថា​តាម​វីដេអូ​របស់លោក​ថា ការប្រយុទ្ធ​គ្នា​យ៉ាងខ្លាំង​កំពុង​បន្ត​នៅក្នុង​តំបន់ Donetsk ដោយ​ពុំ​មានការ​ថមថយ​ឡើយ​។ ក្នុង​រយៈពេល ២៤​ម៉ោងការវាយប្រហារ​របស់​រុស្ស៊ី​ប្រមាណ ១០០​លើក​ត្រូវ​បាន​វាយ​រុញច្រាន​នៅក្នុង​តំបន់ Donetsk។ រុស្ស៊ី​កាលពី​សប្តាហ៍​មុន​បាន​ដក​កងទ័ព​របស់​ខ្លួន​ថយ​ចេញពី​តំបន់​នៅ​ច្រាំង​ខាងលិច​នៃ​ទន្លេ Dnipro ប្រទេស​អ៊ុយ​ក្រែ​ន ដែល​រួមមាន​ទីក្រុង Kherson ជា​រដ្ឋធានី​ក្នុង​តំបន់​តែមួយគត់​ដែល​ខ្លួន​បាន​ដណ្តើម​យក​ចាប់តាំងពី​ការ​វាយលុក​កាលពី​ខែកុម្ភៈ​។​​លោក Zelenskiy និយាយថា ចំណុច​ផ្តល់​ជំនួយ​ត្រូវ​បាន​បើក​នៅ​ថ្ងៃនេះ​នៅ​ទីក្រុង Kherson ហើយ ខណៈ​អគ្គិសនី​កំពុង​ត្រូវ​បាន​ស្ដារឡើងវិញ​នៅក្នុង​ទីក្រុង ប្រជាជន​អាច​សាក​ថ្ម​ទូរស័ព្ទ ទទួល​បាន​កម្តៅ ផឹក​តែ និង​ទទួល​បាន​ការ​គាំទ្រ​ផ្សេងៗ​ទៀត​នៅ​ទីនោះ​។ ទំនាក់ទំនង​អាច​ធ្វើ​ទៅ​​បាន​នៅ​ទីក្រុង​នេះ​។ ​មន្ត្រី​អ៊ុយ​ក្រែ​ន​និយាយ​ថា រុស្ស៊ី​បាន​បំផ្លាញ​ហេដ្ឋារចនាសម្ព័ន្ធ​សំខាន់ៗ​របស់​ទីក្រុង​មុន​ពេល​ដកថយ​។ លោក Zelenskiy និយាយ​ថា ​លោក​បាន​ពិភាក្សា​ជាមួយ​ប្រធានាធិបតី​ទួរគី​លោក ​Tayyip Erdogan អំពី​ការ​បន្ត​កិច្ចព្រមព្រៀង​គ្រាប់​ធញ្ញជាតិ​ ដែល​សម្របសម្រួល​ដោយ​​អង្គការ​សហប្រជាជាតិ៕អត្ថបទ៖ ប៊ុនថន

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

តម្លៃប្រេងកើនឡើងជុំវិញការព្រួយបារម្ភអំពីផែនការបើកច្រកសមុទ្រ Hormuz ឡើងវិញ
08/07/2026 09:08 AM
អ៊ីរ៉ង់ និងអូម៉ង់ ឈានដល់ការយោគយល់គ្នាលើកិច្ចព្រមព្រៀងបើកច្រកសមុទ្រ Hormuz ឡើងវិញ
08/07/2026 09:08 AM
អ៊ីរ៉ង់ព្យាយាមហាមប្រាមនាវាអាមេរិក ខណៈកិច្ចព្រមព្រៀងបើកច្រកសមុទ្រ Hormuz ជាមួយអូម៉ង់រីកចម្រើន
08/07/2026 08:08 AM
TOP STORY | អ្នករាយការណ៍ពិសេសសិទ្ធិមនុស្សនៅកម្ពុជានឹងដាក់របាយការណ៍ទៅកាន់ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិស្តីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជានៅខែក្រោយ
08/06/2026 09:08 PM
ស្រែអំបិលឥណ្ឌូនេស៊ី រីកដុះដាលខ្លាំង ដោយសារគ្រោះរាំងស្ងួតបង្កឡើងពីបាតុភូតអែល នីញ៉ូ
08/06/2026 09:08 PM
អ្នកវិទ្យាសាស្រ្តណាសានិយាយថា បំណែកយានចម្លងរបស់ SpaceX បុកឋានព្រះចន្ទ ពុំមានហានិភ័យនោះទេ
08/06/2026 08:08 PM
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ ដែលមានចំណងជើង​ថា «ស្វាដោះសំណាញ់!»
08/06/2026 08:08 PM
មនុស្សរាប់ពាន់នាក់ត្រូវបានជម្លៀសចេញនៅភាគពាយ័ព្យចិន ក្រោយ​មានភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់
08/06/2026 08:08 PM
ក្រុមតារាវិទូចាប់បានរូបភាពប្លាស្មាកំពុងកួចលើផ្ទៃព្រះអាទិត្យកម្រិតច្បាស់ខ្ពស់បំផុត
08/06/2026 08:08 PM
ណាសា៖ សូរ្យគ្រាសពេញនឹងមើលឃើញនៅថ្ងៃទី ១២ ខែសីហា ឆ្នាំ ២០២៦ខាងមុខនេះ
08/06/2026 08:08 PM